Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net




កត្ដាដ៏សំខាន់នៃការរស់ឡើងវិញពិតប្រាកដ

(សេចក្ដីអធិប្បាយលេខ៩ ពីការរស់ឡើងវិញ)
THE MAIN FEATURES OF TRUE REVIVAL
(SERMON NUMBER 9 ON REVIVAL)
(Cambodian)

ដោយលោក
Dr. R. L. Hymers, Jr.

សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស
ថ្ងៃរបស់ព្រះអម្ចាស់នៅពេលល្ងាច ខែកញ្ញា ២៨ ២០១៤
A sermon preached at the Baptist Tabernacle of Los Angeles
Lord's Day Evening, September 28, 2014


សាវកពេត្រុសបានក្រោកឈរឡើងនៅថ្ងៃបុណ្យ៥០ ហើយបានដកស្រង់គម្ពីរយ៉ូអែល

«ព្រះទ្រង់មានព្រះបន្ទូលថា ដល់ថ្ងៃជាន់ក្រោយបង្អស់ អញនឹងចាក់ព្រះវិញ្ញាណអញ ទៅលើគ្រប់ទាំងមនុស្ស នោះកូនប្រុសកូនស្រីឯងរាល់គ្នានឹងទាយទំនាយ ... នៅគ្រានោះ អញនឹងចាក់ព្រះវិញ្ញាណអញ ទៅលើទាំងពួកអ្នកបំរើប្រុសស្រីផង ហើយគេនឹងទាយទំនាយដែរ»(កិច្ចការ ២:១៧,១៨)។

ព្រះចាក់ព្រះវិញ្ញាណបរិសុទ្ធរបស់ទ្រង់នៅគ្រារស់ឡើងវិញ។ ទ្រង់មានបន្ទូលថា «នៅគ្រានោះ អញនឹងចាក់ព្រះវិញ្ញាណនៃអញ»។ ចម្លែកណាស់ ភាគច្រើននៃការបកប្រែតាមសម័យបច្ចុប្បន្ននេះលុបចេញពាក្យ «នៃ»។ ជាក់ស្ដែងណាស់ វាមាននៅក្នុងអត្ថបទគម្ពីរជាភាសាក្រិច។ វាគឺជាពាក្យapó តាមភាសាក្រិច។ ព្រះគម្ពីរ Old Geneva មានវា «នៃព្រះវិញ្ញាណអញ»។ ព្រះគម្ពីរ King James មានវា «នៃព្រះវិញ្ញាណអញ»។ ប៉ុន្ដែ មានតែគម្ពីរNASV និងគម្ពីរ NKJV មិនមានវាក្នុងការបកប្រែតាមសម័យបច្ចុប្បន្ន។ មូលហេតុនោះហើយ ដែលខ្ញុំមិនទុកចិត្ដពួកវា។ មូលហេតុនោះហើយ ដែលខ្ញុំប្រាប់បងប្អូនឲ្យមានព្រះគម្ពីរ King James ។ អ្នកអាចទុកចិត្ដវាបាន! អ្នកបកប្រែសម័យមុនមិនបានលុបចេញពាក្យ «អត្ថន័យស្មើគ្នា នោះទេ»។ «នៅគ្រានោះ អញនឹងចាក់ព្រះវិញ្ញាណនៃអញ»។ ពួកសេរីនិយមនិយាយថា «នោះគឺជា ពាក្យគម្ពីរសញ្ញាថ្មីតាមភាសាដើម»(Septuagint)។ ខ្ញុំប្រាប់ថា វាគ្មានន័យសោះ! នោះគឺជាអ្វីដែលព្រះវិញ្ញាណរបស់ព្រះបានឲ្យគេសរសេរនៅលើទំព័រនៃគម្ពីរសញ្ញាថ្មីតាមភាសាក្រិច – ហើយទ្រង់មិនចេះកុហកទេ! នៅពេលព្រះវិញ្ញាណរបស់ព្រះដកស្រង់ពាក្យគម្ពីរសញ្ញាថ្មីតាមភាសាដើម គ្រប់ពាក្យតាមភាសាក្រិចទាំងអស់ត្រូវបានតែងឡើង ដោយសារព្រះវិញ្ញាណរបស់ព្រះ។ «ព្រះវិញ្ញាណនៃអញ»។ ហេតុអ្វីរឿងនោះសំខាន់? ខ្ញុំនឹងប្រាប់បងប្អូនពីមូលហេតុ។ ព្រះមិនចាក់ព្រះវិញ្ញាណរបស់ទ្រង់ទាំងអស់នោះទេ។ ទ្រង់គ្រាន់តែចាត់ល្មមតាមយើងត្រូវការ! លោក George Smeaton ដែលបានរស់នៅក្នុងឆ្នាំ១៨៨២ បានប្រសាសន៍ថា «អត្ថន័យនៃពាក្យព្រះវិញ្ញាណរបស់អញ(apó) ខុសពីអ្វីដែលមនុស្សអាចឲ្យ ហើយវាមានប្រភពពោរ ពេញដែល {មិនអាចកំណត់} ដ៏វិសេស»(George Smeaton, លទ្ធិនៃព្រះវិញ្ញាណបរិសុទ្ធ (The Doctrine of the Holy Spiri) 1882; reprinted by the Banner of Truth, 1974; p. 28)។ ក្រុមជំនុំរបស់ពួកសាវកបានទទួលការចាក់បង្ហូរព្រះវិញ្ញាណដដែលៗ ដោយព្រោះតែព្រះទ្រង់មានច្រើនទៀតដើម្បីប្រទានឲ្យ! ដោយទាក់ទងនឹង ពាក្យ “apó” (នៃ) លោក A. T. Robertson បានប្រសាសន៍ថា វាគឺជា «ព្រះវិញ្ញាណដែលនៅសល់ទាំងស្រុងរបស់ព្រះ»(ពាក្យតំណាងនៅក្នុងគម្ពីរសញ្ញាថ្មី Word Pictures in the New Testament, volume 3, Broadman Press, 1930, p. 26; note on Acts 2:17)។

ខ្ញុំបានឃើញព្រះពរមិនធម្មតាផ្ទាល់ភ្នែកចំនួន៣ដង ខណៈពេលដែលព្រះប្រទានឲ្យមានការរស់ ឡើងវិញ។ ខ្ញុំបានយល់ស្របជាមួយលោក Iain H. Murray ទាំងស្រុង ពេលដែលគាត់បានប្រសាសន៍ថា «សាក្សីដើម្បីមើលឃើញការរស់ឡើងវិញមានតម្លៃហួសប្រមាណ ដែលយើងមិនអាចនិយាយប្រាប់បានទេ» (Iain H. Murray, បុណ្យ៥០ថ្ងៃសព្វថ្ងៃ? (Pentecost Today?) មូលដ្ឋានព្រះគម្ពីរសំរាប់យល់ដឹងពីការរស់ឡើងវិញ (The Biblical Basis for Understanding Revival) The Banner of Truth Trust, 1998, p. 22)។ សាក្សីម្នាក់ដែលបានឃើញការរស់ឡើងវិញផ្ទាល់ភ្នែកក្នុងឆ្នាំ១៨៥៩ នៅទីក្រុង Ulsterនៃប្រទេសអៀកឡង់ខាងជើងបាននិយាយថា «មនុស្សបានមានអារម្មណ៍ ដូចជាព្រះអម្ចាស់បានដកដង្ហើមលើពួកគេ។ ជាមុនដំបូង ពួកគេបានភ័យខ្លាចជាខ្លាំង បន្ទាប់មក ពួកគេបានពេញដោយទឹកភ្នែក – បន្ទាប់មកទៀត ពួកគេបានពេញដោយសេចក្ដីស្រឡាញ់ដែលមិនអាចនិយាយបាន»(William Gibson, ឆ្នាំនៃព្រះគុណ ប្រវត្ដិសាស្ដ្រមួយនៃការរស់ឡើងវិញនៅក្នុង Ulster ឆ្នាំ១៨៥៩ (The Year of Grace, a History of the Ulster Revival of 1859) Elliott, 1860, p. 432)។ នៅខែកុម្ភះ ទី២៩ ឆ្នាំ១៨៦០ លោក Rev. D. C. Jones បានប្រសាសន៍ថា «យើងបានមើលឃើញទំហំដ៏ធំនៃឥទ្ធិពលរបស់ព្រះវិញ្ញាណ ខុសពីធម្មតា។ វាបានកើតឡើង ដូចជាខ្យល់ដ៏ធំមួយបក់មក ហើយ...នៅពេលនោះ ក្រុមជំនុំបានសង្ឃឹម តិចតួចទេ»(Murray, ibid., p. 25)។ នោះគឺជារបៀបដែលការរស់ឡើងវិញបានកើតឡើងលើកដំបូង និង លើកទី៣ ដែលខ្ញុំបានឃើញ។ ព្រះវិញ្ញាណបរិសុទ្ធបានយាងចុះមកនៅពេលមួយរំពេច ហើយយើងនឹកមិន ស្មានសោះ ខ្ញុំនឹងមិនភ្លេចពីរឿងនោះទេ ដរាបណាដែលខ្ញុំនៅរស់!

ឥឡូវនេះ នៅក្នុងការរស់ឡើងវិញដ៏ពិត វាអាចកើតឡើងនៅក្នុងព្រឹត្ដិការណ៍ដែលមិនសូវសំខាន់។ ព្រឹត្ដិការណ៍ទាំងនេះកើតឡើងនៅក្នុងការរស់ឡើងវិញមួយចំនួន ប៉ុន្ដែ មិនមែនជាទ្រង់ទ្រាយធំនៃការរស់ ឡើងវិញទាំងអស់នោះទេ។ ខ្ញុំនឹងប្រាប់ឈ្មោះពីរបី។ ចំណុចទាំងនេះត្រូវបានទាញចេញពីកន្លែងខុសៗគ្នា នៅក្នុងសៀវភៅរបស់លោក Martyn Lloyd-Jones ការរស់ឡើងវិញ (Revival) (Crossway Books, 1987) ហើយមកពីបទពិសោធន៍ផ្ទាល់ខ្លួនរបស់ខ្ញុំ និងមកពីការស៊ើបអង្កេតនៃការរស់ឡើងវិញ ដែលខ្ញុំធ្លាប់ បានឃើញ។

១.   ភាសាដទៃ នៅក្នុងការរស់ឡើងវិញមុនដំបូងនៅថ្ងៃបុណ្យ៥០ ព្រះគម្ពីរប្រាប់ យើងថា ពួកគេ «បានពេញជាព្រះវិញ្ញាណបរិសុទ្ធទាំងអស់ ក៏តាំងនិយាយភាសាផ្សេងៗ តាមដែលព្រះវិញ្ញាណប្រទានឲ្យ»(កិច្ចការ ២:៤)។ មិត្ដភក្រ្ដនៅ ក្រុមជំនុំ Pentecost របស់យើងជាច្រើនបានបង្រៀនថា នេះគឺជាកត្ដាដ៏សំខាន់ មួយ គេបង្រៀនថា ការរស់ឡើងវិញទាំងអស់ត្រូវតែកើតឡើងដូចនេះ។ ប៉ុន្ដែ មានមូលហេតុធំ២ ដើម្បីបដិសេធការអះអាងនោះ៖ (១) «ភាសាដទៃ» នៅ គម្ពីរកិច្ចការជំពូក២ មិនជាការនិយាយពាក្យអណ្ដែតអណ្ដូងនោះទេ។ ពួកគេ ជាភាសាដទៃពិតប្រាកដ។ គម្ពីរកិច្ចការ ២:៦-១១ ប្រាប់យ៉ាងច្បាស់។ «គ្រប់គ្នាឮភាសាជាតិរបស់ខ្លួន»(កិច្ចការ ២:៦)។ «ចុះដូចម្តេចបានជាយើងឮគេនិយាយតាមភាសាកំណើតរបស់យើងរៀងខ្លួនដូច្នេះ»(កិច្ចការ ២:៨)។ បន្ទាប់ មក មនុស្សមានក្រុមបានស្ដាប់លឺគេនិយាយតាមភាសារៀងៗខ្លួនដែរ «យើង យើងទាំងអស់គ្នាឮគេនិយាយ ពីអស់ទាំងការអស្ចារ្យរបស់ព្រះ តាមភាសារបស់យើងរៀងខ្លួន»(កិច្ចការ ២:១១)។ ដូច្នេះ វាច្បាស់ណាស់ថា ពួកគេមិនបាន និយាយពាក្យឆ្កួតៗ ដូចជាពួក Pentecost និងពួកឆ្កូតធ្វើសព្វថ្ងៃនេះទេ។ ខ្ញុំដឹងថា ពួកគេប្រើបទគម្ពីរផ្សេងទៀតសំរាប់ការអនុវត្ដន៍នេះ។ ខ្ញុំនឹងមិន បកស្រាយពីបញ្ហានេះទេ។ ខ្ញុំគ្រាន់តែបង្រៀនថា ពួកអ្នកដែលនៅថ្ងៃបុណ្យ ៥០នោះ បាននិយាយភាសាដទៃ «បានពេញជាព្រះវិញ្ញាណបរិសុទ្ធ»(២:៤) ខ្ញុំមិនឆ្ងល់ពីការអស្ចារ្យនេះទេ។ ប៉ុន្ដែ វាមិនមែនជាផ្នែកសំខាន់នៃការរស់ឡើង វិញនោះទេ ដោយព្រោះតែគម្ពីរកិច្ចការបានប្រាប់ពីការរស់ឡើងវិញផ្សេងទៀត ដែលរឿងនេះមិនបានកើតឡើង។ (២) ការនិយាយភាសាឆ្កួតៗមិនបានកើត ឡើងនៅក្នុងការរស់ឡើងវិញរបស់ពួកប្រូតែស្ដង់នោះទេ មុនពេលការរស់ឡើង វិញក្លែងក្លាយបានចាប់ផ្ដើមនៅសតវត្សទី២០ សូម្បីមិននៅក្រោមបរិមាណដ៏ លើសលប់របស់ Finney ក៏ដោយ។ សូមបន្ដស្ដាប់ អ្នកអាចឃើញថា អ្នកយល់ ស្របជាមួយរឿងនេះ បើអ្នកស្ដាប់លឺអ្វីដែលខ្ញុំមិនទាន់ប្រាប់បងប្អូន។ ការរស់ ឡើងវិញក្លែងក្លាយរួមបញ្ចូលទាំង «លទ្ធិសម្រេចនិយម» មិនគ្រាន់តែលទ្ធិ របស់ពួក Pentecost និងចលនារបស់ពួកឆ្កួត ដែលជាផ្នែកមួយនៃ «ការរស់ ឡើងវិញ» ខុសឆ្គងនៅសព្វថ្ងៃនេះនោះទេ។ ការរស់ឡើងវិញក្លែងក្លាយនៅ សម័យបច្ចុប្បន្ននេះមានឬសគល់នៅក្នុង «លទ្ធិសម្រេចនិយម»។ ខ្ញុំដឹងច្បាស់ ផងដែរថា មានពួក Pentecost និងពួកឆ្កួតខ្លះបានសង្រ្គោះ។ ប៉ុន្ដែ ភាសាដទៃ មិនមែនជាផ្នែកមួយនៃការរស់ឡើងវិញនៃប្រវត្ដិរបស់ពួកប្រូតែស្ដង់មុនសតវត្ស ទី២០ ដូចអ្នកប្រាជ្ញរបស់ពួកគេ Pentecost សារភាពប្រាប់នោះទេ។

២.  « មានអណ្តាត ដូចជាអណ្តាតភ្លើង ដែលបែកចេញពីគ្នា»(ខ:៣)។ នោះគឺជា ព្រឹត្ដិការណ៍មួយនៅអតីត។ វាមិនឃើញមាននៅក្នុងការរស់ឡើងវិញផ្សេង ទៀតនៅក្នុងកណ្ឌគម្ពីរកិច្ចការ ឬនៅក្នុងប្រវត្ដិសាស្រ្ដរបស់គ្រីស្ទបរិស័ទទេ។

៣.  អារក្សអសោច ដែលបានចូលមនុស្សជា វាស្រែកឡើងជាខ្លាំង រួចចេញមក (កិច្ចការ ៨:៧) ហើយបានប្រោសឲ្យមនុស្សជាជាច្រើននាក់(៨:៧)។ នៅ ក្នុងរឿងទាំងនេះ មិនមានរឿងណាមួយបានកើតឡើងនៅក្នុងការរស់ឡើងវិញ នៅថ្ងៃបុណ្យ៥០នោះទេ! ដូច្នេះ ការនេះមិនមែនជាកត្ដាសំខាន់នៃការរស់ ឡើងវិញនោះទេ។ កណ្ឌកិច្ចការមិនរៀបរាប់ប្រាប់ពីការរស់ឡើងវិញជាច្រើន ទេ។ ខ្ញុំស្គាល់ «ការរស់ឡើងវិញបែបសើច» ចាត់ទុករឿងទាំងនេះសំខាន់ ប៉ុន្ដែ ពួកគេធ្វើខុស។ ការរស់ឡើងវិញរាប់រយបានកើតឡើងនៅក្នុងប្រវត្ដិសាស្រ្ដ ហើយរឿងព្រឹត្ដិការណ៍ទាំងនេះមិនបានកើតឡើងសោះ ហើយសូម្បីតែវាមិន បានកើតឡើងនៅក្នុងការរស់ឡើងវិញជាច្រើននៅក្នុងកិច្ចការផងដែរ!។

៤.   គម្ពីរកិច្ចការ ៤:១-៤ បានប្រាប់ថា ពួកសាវកត្រូវបានគេចាប់ដាក់គុក បន្ទាប់ពីពួកគេបានអធិប្បាយនៅក្នុងការរស់ឡើងវិញដ៏អស្ចារ្យនោះ។ ប៉ុន្ដែ ការចាប់ ដាក់គុកមិនបានកើតឡើងជាមួយការរស់ឡើងវិញទាំងអស់ ដែលបានកត់ទុកនៅក្នុងគម្ពីរកិច្ចការនោះទេ។ ជួនកាល បញ្ហានេះបានកើតឡើងនៅក្នុងប្រវត្ដិ សាស្រ្ដរបស់គ្រីស្ទបរិស័ទ ប៉ុន្ដែមិនមែនតែងតែកើតឡើងនោះទេ។ ដូច្នេះ យើង សរុបសេចក្ដីថា ការចាប់ដាក់គុកនៃគ្រូអធិប្បាយមិនមែនជាកត្ដាសំខាន់នៃការ រស់ឡើងវិញនោះទេ។

៥.   កន្លែងដែលគេប្រជុំគ្នាក៏រញ្ជួយ នៅក្នុងគម្ពីរកិច្ចការ ៤:៣១។ ខ្ញុំដឹងថា រឿងនេះ បានកើតឡើងនៅការចាប់ផ្ដើមនៃការរស់ឡើងវិញនៅលើកោះ Lewis ផងដែរ វាជាកន្លែងដែល លោក Duncan Campbell បាននៅចុងឆ្នាំ១៩៤០។ ប៉ុន្ដែ វាមិនបានកើតឡើងនៅកន្លែងផ្សេងទៀតក្នុងគម្ពីរកិច្ចការ ហើយជារឿយៗវាក៏ មិនបានប្រាប់នៅក្នុងប្រវត្ដិនៃការរស់ឡើងវិញផងដែរ។ ដូច្នេះហើយ យើង សរុបសេចក្ដីថា ការរញ្ជួយកន្លែងគេប្រជុំគ្នាមិនមែនជាកត្ដាដ៏សំខាន់នៃការរស់ ឡើងវិញនោះទេ។

៦.   ការដុតសៀវភៅនៅទីក្រុងអេភេសូរ នៅក្នុងកិច្ចការ ១៩:១៩,២០។ បាទ នៅ ទីក្រុងអេភេសូរអំឡុងពេលនោះ មនុស្សបានយកសៀវភៅវេទមន្ដជាច្រើនមក ដុតចោល «គឺយ៉ាងដូច្នោះឯង ដែលព្រះបន្ទូលនៃព្រះអម្ចាស់បានចំរើនកើនឡើង ហើយបានឈ្នះដោយអំណាច»។ ខ្ញុំបានឃើញរឿងនោះកើតឡើងនៅក្នុងការរស់ឡើងវិញនៅក្រុមជំនុំបាទីស្ទមួយ ក្នុងរដ្ឋ Virginia ។ ប៉ុន្ដែ ពួកគេមិនបានដុតសៀវភៅចោលទេ នៅខណៈពេលដែលខ្ញុំបានឃើញការរស់ឡើងវិញនៅក្រុមជំនុំបាទីស្ទចិននោះ។ វាមិនមានកើតឡើងនៅអំឡុងពេលដែលការរស់ឡើងវិញត្រូវបានកត់ទុកនៅក្នុងគម្ពីរនោះទេ។ ដូច្នេះ ខ្ញុំសរុបសេចក្ដីថា បញ្ហានេះក៏ជាការកើតឡើងដែលមិនសូវសំខាន់ ហើយវាមិនមែនជាកត្ដាដ៏សំខាន់នៅក្នុងការរស់ឡើងវិញផងដែរ។

៧.  បើកចំហនៃការលន់តួបាប។ បាទ នៅក្នុងការរស់ឡើងវិញ មនុស្សលន់តួបាបរបស់ពួកគេដោយបើកចំហនៅទីសាធារណៈ។ ពេលខ្លះវាបានកើតឡើងដូច នោះ – នៅក្នុងឆ្នាំ១៩០៤ ការរស់ឡើងវិញបានកើតឡើងក្នុងប្រទេស Wales នៅមហាវិទ្យាល័យ Asbury ក្នុង Kentucky ហើយក្នុងឆ្នាំ១៩៦០ វាបានកើតឡើងនៅក្នុងក្រុមជំនុំបាទីស្ទចិន និងនៅកន្លែងផ្សេងទៀត។ ប៉ុន្ដែ ពួកគេ មិនបានធ្វើដូចនោះនៅថ្ងៃបុណ្យ៥០ទេ ថែមទាំងមិនស្ថិតនៅក្នុងការភ្ញាកដឹង ខ្លួនលើកទី១ ឬក៏នៅក្នុងការរស់ឡើងវិញជាច្រើនផ្សេងទៀតឡើយ។ ដូច្នេះ យើងត្រូវតែសរុបសេចក្ដីថា ការបើកចំហនៃការលន់តួបាបនៅមុខពួកជំនុំ គឺជា កត្ដាមិនសូវសំខាន់ផងដែរនៃការរស់ឡើងវិញ។

៨.  ការស្រែកយំ ហើយដួលនៅលើដី។ បាទ រឿងនោះបានកើតឡើងពីរបីដង នៅ អំឡុងពេលនៃការរស់ឡើងវិញមួយនៅ Northampton នៅក្នុងក្រុមជំនុំរបស់ លោកJonathan Edwards និងនៅក្នុងការប្រជុំមួយចំនួនទៀត ដែលលោក Asahel Nettleton បានប្រាប់នៅក្នុងការភ្ញាក់ដឹងខ្លួនលើកទី២។ ប៉ុន្ដែ តាម ធម្មតា វាមិនបានកើតឡើងនៅក្រោមព័ន្ធកិច្ចនៃលោក George Whitefield នោះទេ ទោះបីជាវាបានកើតឡើងនៅក្នុងការប្រជុំគ្នាមួយចំនួន ដែលគាត់បាន អធិប្បាយនៅគ្រារស់ឡើងវិញដ៏ធំនៅទីក្រុង Cambuslang ប្រទេសស្ដត់ឡែន ក្ដី។ ដូច្នេះ ការស្រែកយំ និងការដួលនៅលើដីមិនមែនជាកត្ដាសំខាន់នៃការរស់ ឡើងវិញនោះទេ។ វាអាចកើតឡើង ប៉ុន្ដែ វាមិនត្រូវតែកើតឡើងនៅក្នុងការរស់ ឡើងវិញមួយនោះទេ។ ហើយនៅពេលមនុស្សត្រូវបាន «ស្លាប់ខាងវិញ្ញាណ» គ្រូផ្សាយដំណឹងល្អមិនអាចធ្វើឲ្យការរស់ឡើងវិញកើតឡើង ដោយសារការប៉ះថ្ងាសរបស់គេបានទេ ថែមទាំងវាមិនបានកើតឡើងនៅក្នុងការរស់ឡើងវិញភាគច្រើននៃប្រវត្ដិសាស្រ្ដផងដែរ(មើលជំពូក៦នៃសៀវភៅរបស់លោក Iain H. Murray, Pentecost Today? The Biblical Basis for Understanding Revival, Banner of Truth, 1998, pp. 134-169)។


ខ្ញុំមិននិយាយថា រឿងទាំងអស់នេះមិនដែលកើតឡើងនោះទេ ប៉ុន្ដែពិតប្រាកដណាស់ វាមិនមែន ជារឿងសំខាន់នៅក្នុងការរស់ឡើងវិញ ដែលឆ្លងកាត់រយះពេលសតវត្សជាច្រើនមកនេះ។ ប្រសិនបើយើង ស្វែងរករឿងទាំងនេះ តាមធម្មតា យើងនឹងឃើញថា យើងត្រូវបានបោកបញ្ជោតដោយលទ្ធិអធិមុត្ដិនិយម(ការជឿស៊ប់ទៅលើអ្វីមួយ) ឬចាញ់បោកអារក្សផ្ទាល់! លោក Martyn Lloyd-Jones បានប្រសាសន៍ថា «អ្នកមិនត្រូវលើកដំកើងបឋមភាព និងតំណែងសំខាន់ដែលជាកម្មសិទ្ធរបស់សកម្មភាពដែលមិនសំខាន់» (Revival, Crossway Books, 1987, p. 60)។ ការប្រជុំគ្នាដ៏អាក្រក់បំផុតដែលខ្ញុំធ្លាប់ចូលរួមគឺជា «ការ រស់ឡើងវិញបែបសើច» នៅក្នុងរដ្ឋហ្លោរីដ៊ា ដែលអ្នកសើចបានគិត ហាក់ដូចជាវាលក្ខណះនៃការរស់ឡើងវិញដែលសំខាន់! នៅយប់មួយ លោក Arthur B. Houk និងខ្ញុំបានឃើញការអាក្រក់ផ្សេងទៀតនៃការរស់ឡើងវិញនៅក្នុងទីក្រុង Pasadena រដ្ឋកាលីហ្វក់ញ៊ា នៅពេលនោះមនុស្សបានវាដូចសត្វតោ ហើយ ស្រែកដូចសត្វស្វា! ខ្ញុំសូម្បីតែមិនដឹងពីមូលហេតុសោះ ដែលពួកគេគិតថា ការនេះអាចជួយពួកគេបាន! វាមិនជួយអ្វីសោះ ប៉ុន្ដែវាជាការរំជួលចិត្ដយ៉ាងខ្លាំងតាមរបៀបដែលទាបបំផុត! តើព្រះគ្រីស្ទគង់នៅក្នុងរឿង ទាំងអស់នោះឬទេ?

៩.   អ្នកមិនអាចធ្វើឲ្យមានការរស់ឡើងវិញនោះទេ។ នោះគឺមកពី «លទ្ធិសម្រេច និយម»។ សូម្បីតែការតម ហើយអធិស្ឋានក៏មិនអាចធានាថា មានការរស់ឡើង វិញបានដែរ។ ការបង្រៀនដែលប្រាប់ថា ការរស់ឡើងវិញពឹងផ្អែកលើសកម្ម ភាពរបស់គ្រីស្ទបរិស័ទ នោះគឺសុទ្ធតែមកពីលោក Charles G. Finney (១៧៩២-១៨៧៦។ វាគឺជាគ្រោះថ្នាក់ដ៏ធំ ដោយព្រោះតែវាបានធ្វើឲ្យមនុស្ស គិតថា ការរស់ឡើងវិញពឹងផ្អែកលើពួកគេជំនួសឲ្យព្រះ។ ព្រះតែមួយគត់ដែល អាចប្រទានឲ្យមានការរស់ឡើងវិញ។ យើងអាច ហើយគួរតែអធិស្ឋានសំរាប់ការរស់ឡើងវិញ។ ប៉ុន្ដែគឺជាព្រះតែមួយគត់ ដែលនឹងប្រទានឲ្យមានការរស់ ឡើងវិញដល់យើងរាល់គ្នា។ គ្មានអ្វីសោះដែលយើងអាចធ្វើដើម្បីធានាពីការរស់ ឡើងវិញមួយ។ វាគឺនៅក្នុងព្រះហស្ដរបស់ព្រះទាំងស្រុង។ «អំណាចព្រះចេស្ដា សំរេចនៅលើព្រះ»ទំនុកដំកើង ៦២:១១) មើលសៀវភៅរបស់លោក Iain H. Murray, ដែលមានចំណងជើងថា Pentecost Today?, The Banner of Truth Trust, 1998, pp. 8-16)។


តើអ្វីកើតឡើងនៅក្នុងការរស់ឡើងវិញពិតប្រាកដ? តើកត្ដាសំខាន់ៗនៃការរស់ឡើងវិញដ៏ពិតមាន អ្វីខ្លះ? លោក Lloyd-Jones បានប្រាប់ពីរឿងជាច្រើនដែលកើតឡើងនៅក្នុងការរស់ឡើងវិញដ៏ពិត។ គាត់ បានផ្ដោតសំខាន់លើការសិក្សានៃថ្ងៃបុណ្យ៥០ នៅក្នុងកត្ដាសំខាន់របស់វា និងនៅក្នុងសៀវភៅដ៏ល្បីរបស់ គាត់ដែលមានចំណងជើងថា ការរស់ឡើងវិញ (Revival) (ibid., pp. 204-211)។

១.   ព្រះយាងមកគង់នៅកណ្ដាលពួកគេ។ មនុស្សទាំងអស់ដឹងពីព្រះវត្ដមានរបស់ទ្រង់ សិរីល្អរបស់ទ្រង់ និងអំណាចព្រះចេស្ដារបស់ទ្រង់។ នោះគឺជាអ្វីដែលកើត ឡើងនៅក្នុងការរស់ឡើងវិញទាំងអស់ ដែលក្រុមជំនុំធ្លាប់ស្គាល់។ (អ្នកមិនចាំ បាច់ឲ្យគេប្រាប់ថា ព្រះគង់នៅទីនោះ។ អ្នកដឹងថា ទ្រង់គង់នៅទីនោះ! នោះគឺ ជាបទពិសោធន៍ផ្ទាល់ខ្លួនរបស់ខ្ញុំ ដែលខ្ញុំបានឃើញការរស់ឡើងវិញ។ មានការ ភ័យខ្លាច និងមានការងឿងឆ្ងល់នៅក្នុងការប្រជុំ។ មនុស្សបានភ័យតក់ស្លុតជា ខ្លាំង ហើយពួកគេមានសមត្ថភាពដឹងពីព្រះវត្ដមាននៃព្រះវិញ្ញាណរបស់ព្រះ)។

២.  ក្រុមជំនុំបានមានលទ្ធផលដូចនេះ ហើយមានការអះអាងដ៏អស្ចារ្យ ដែលទាក់ ទងនឹងសេចក្ដីពិត។ មនុស្សពិតប្រាកដណាស់បានច្បាស់ពីសេចក្ដីពិត ហើយ បានអះអាងពីសេចក្ដីពិតនៅក្នុងព្រះគម្ពីរ។ នោះគឺជាបទពិសោធន៍ជាសកល នៅក្នុងគ្រារស់ឡើងវិញ។

៣.  ក្រុមជំនុំបានពោរពេញទៅដោយសេចក្ដីអំណរ និងការសរសើរតំកើងព្រះ។ នៅ ពេលភ្លាមៗ មនុស្សដឹងថា ព្រះជាម្ចាស់បានយាងមកគង់នៅក្នុងចំណោមពួក គេ។ «មុខរបស់គេបង្ហាញពីវា មុខរបស់គេបានផ្លាស់ប្រែទឹក។ មុខរបស់គេពោរ ពេញដោយសេចក្ដីអំណរ និងការសរសើរតំកើងព្រះ... ព្រះវិញ្ញាណបញ្ចាំងពន្លឺ ពីបុគ្គលិកលក្ខណះទាំងស្រុង ហើយព្រះវិញ្ញាណប្រទានឲ្យមានសេចក្ដីអំណរ ដែលមិនអាចនិយាយបាន ថែមទាំងពេញដោយសិរីរុងរឿង»(Lloyd-Jones, ibid., p. 206)។

៤.   នៅពេលការរស់ឡើងវិញមក អ្នកមិនចាំបាច់លើកទឹកចិត្ដមនុស្សឲ្យមកក្រុម ជំនុំ ដើម្បីថ្វាយបង្គំព្រះ ហើយស្ដាប់សេចក្ដីអធិប្បាយនោះទេ។ ពួកគេអន្ទះសារ ចង់មកក្រុមជំនុំដោយខ្លួនឯង។ ពួកគេមកក្រុមជំនុំរៀងរាល់យប់ ហើយពួកគេ អាចនៅក្នុងក្រុមជំនុំសំរាប់រយះពេលជាច្រើនម៉ោង ដូចពួកគេបានធ្វើនៅថ្ងៃ បុណ្យ៥០។

៥.   ព្រះបានប្រទានអំណាច និងភាពក្លាហានថ្មីនៅក្នុងសេចក្ដីអធិប្បាយ។ សេចក្ដី អធិប្បាយនៃដំណឹងល្អដែលពេញដោយអំណាចព្រះចេស្ដា គឺជាកត្ដាមួយនៅក្នុងការរស់ឡើងវិញដ៏ពិតទាំងអស់។ អំណាចថ្មីបានកើតឡើងនៅក្នុងសេចក្ដី អធិប្បាយ។ មនុស្សស្ដាប់ ទោះបីជាជីវិតរបស់គេពឹងផ្អែកលើវាក៏ដោយ។ នៅ ពេលការរស់ឡើងមក សេចក្ដីអធិប្បាយនឹងទាញហ្វូងមនុស្សជាច្រើន។

៦.   នៅពេលដែលការរស់ឡើងវិញមក មនុស្សស្ថិតនៅក្រោមការប៉ះពាល់ចិត្ដពីអំពើ បាប។ មនុស្សបាត់បង់ត្រូវបានប៉ះពាល់ចិត្ដពីអំពើបាបជាខ្លាំង ដែលធ្វើឲ្យពួក គេស្រែកថ្ងូរ។ ខ្ញុំគិតថា កន្លែងនេះប្រហែលជាជាភស្រ្ដុតាងដ៏ធំបំផុត ដែល ព្រះបានចាត់ការរស់ឡើងវិញទៅក្នុងក្រុមជំនុំមួយ។ មនុស្សដែលមានចិត្ដ ត្រជាក់ ហើយមិនខុសប្លែក បានបែរទៅជា «ភ័យតក់ស្លុត» ដោយសារអំពើ បាបរបស់ពួកគេ (Lloyd-Jones, ibid., p. 209)។ នេះគឺជាភស្រ្ដុតាង ដែល ព្រះវិញ្ញាណបរិសុទ្ធបានចាក់ចុចចិត្ដពួកគេ «ពីអំពើបាប ពីភាពសុចរិត និងពី ការជំនុំជំរះ»(យ៉ូហាន ១៦:៨)។ នៅថ្ងៃបុណ្យ៥០ ពួកគេត្រូវបានប៉ះពាល់ចិត្ដ ពីអំពើបាបជាខ្លាំង ដែលធ្វើឲ្យពួកគេស្រែកថា «បងប្អូនអើយ តើយើងខ្ញុំត្រូវធ្វើដូចម្តេច?»(កិច្ចការ ២:៣៧)។ រឿងនេះកើតឡើងនៅក្នុងការរស់ឡើងវិញដ៏ ពិតទាំងអស់។ កន្លែងណាដែលគ្មានវត្ដមាននៃការប៉ះពាល់ចិត្ដពីអំពើបាប នោះ អ្នកមានការរស់ឡើងវិញក្លែងក្លាយមួយ។ វាត្រូវតែមានការប៉ះពាល់ចិត្ដពីអំពើ បាបដ៏ធ្ងន់ ទើបវាជាការរស់ឡើងវិញដ៏ពិត (Lloyd-Jones, ibid., p. 209)។

៧.  មនុស្សនឹងជឿជាក់លើព្រះគ្រីស្ទ ហើយស្វែងរកការលើកលែងទោសពីអំពើ បាប។ នៅពេលភ្លាមៗ ពួកគេនឹងដឹងថា ព្រះយេស៊ូវគឺជាទីសង្ឃឹមតែមួយគត់ នៃសេចក្ដីសង្រ្គោះរបស់គេ។ ពួកគេមិនគ្រាន់តែ «ធ្វើការសំរេចិត្ដ» នោះទេ។ ជំនួសទៅវិញ ពួកគេរត់ទៅរកព្រះគ្រីស្ទ ហើយ «ទទួល» ជីវិតថ្មីមួយ ថែមទាំងពួកគេចេញពីជីវិតចាស់ ដោយព្រោះតែពួកគេបានសង្រ្គោះដោយសារព្រះយេស៊ូវ។ ពួកគេនិយាយច្រើនអំពីសេចក្ដីស្រឡាញ់របស់ព្រះគ្រីស្ទ និង ព្រះលោហិតរបស់ព្រះគ្រីស្ទ។ ការទទួលទណ្ឌកម្មជំនួសរបស់ព្រះគ្រីស្ទសំខាន់ នៅក្នុងការរស់ឡើងវិញពិតប្រាកដទាំងអស់។

៨.  អ្នកដែលបានប្រែចិត្ដចូលរួមក្នុងក្រុមជំនុំ។ ព្រះបាន «បន្ថែមពួកគេទៅក្នុង ក្រុមជំនុំ»(កិច្ចការ ២:៤៧)។ មិនមានតម្រូវការអ្វីទៀតទេ ដើម្បីធ្វើតទៀត នៅក្នុងការរស់ឡើងវិញ។ អ្នកដែលបានប្រែចិត្ដចូលរួមក្នុងក្រុមជំនុំដោយស្វ័យ ប្រវត្ដិ ហើយអ្នកមិនអាចរារាំងពួកគេពីការប្រជុំនៅក្នុងក្រុមជំនុំបានឡើយ! ខ្ញុំ បានឃើញរឿងនេះកើតឡើងក្នុងការរស់ឡើងវិញមុនដំបូង ដែលខ្ញុំបានជួយ ហើយនៅកន្លែងផ្សេងទៀតផងដែរ! អ្នកមិនចាំបាច់ដេញតាមអ្នកដែលបានប្រែ ចិត្ដនោះទេ។ ព្រះបានទាញពួកគេឲ្យទៅក្នុងការប្រកបគ្នារបស់ក្រុមជំនុំ ដោយ សារអំណាចព្រះចេស្ដារបស់ព្រះ។ លោក Lloyd-Jones បានប្រសាសន៍ថា «នៅពេលដែលព្រះវិញ្ញាណបរិសុទ្ធយាងមកក្នុងអំណាចព្រះចេស្ដា ក្នុងរយះ ពេល១ម៉ោងនឹងមានមនុស្សបានសង្រ្គោះច្រើនជាងរយះពេល៥០ ឬក៏សូម្បីតែ ក្នុងរយះពេល១០០ឆ្នាំផងដែរ បើតាមលទ្ធផលនៃ {ការងារ} របស់អ្នក ឬក៏ខ្ញុំ... យើងត្រូវអធិស្ឋានសុំឲ្យព្រះមានចិត្ដក្ដួលអាណិត និងចិត្ដមេត្ដាករុណា ថែម ទាំងអធិស្ឋាន សុំឲ្យទ្រង់ចាត់ព្រះវិញ្ញាណបរិសុទ្ធរបស់ទ្រង់មកគង់ក្នុងចំណោម យើងរាល់គ្នា» (Lloyd-Jones, ibid., pp. 210, 211)។


មិត្រភក្រ្ដជាទីស្រឡាញ់អើយ សព្វថ្ងៃនេះ យើងមិនរស់នៅក្នុងគ្រានៃការរស់ឡើងវិញនោះទេ ប៉ុន្ដែ ព្រះវិញ្ញាណបរិសុទ្ធកំពុងតែទាញនាំមនុស្សខ្លះទៅឯព្រះយេស៊ូវ។ ខ្ញុំអធិស្ឋានថា អ្នកនឹងជឿជាក់លើព្រះ យេស៊ូវនៅពេលឆាប់ៗ។ ព្រះយេស៊ូវទ្រង់បានសុគតនៅលើឈើឆ្កាង ដើម្បីជួយសង្រ្គោះអ្នកពីអំពើបាប។ ទ្រង់បានបង្ហូរព្រះលោហិតដ៏អស់កល្បរបស់ទ្រង់ ដើម្បីលាងសំអាតអំពើបាបរបស់អ្នកទាំងអស់។ ទ្រង់បាន រស់ពីសុគតឡើងវិញ ដើម្បីប្រទានឲ្យអ្នកមានជីវិតអស់កល្បជានិច្ច។ ខ្ញុំសូមអង្វរអ្នកឲ្យជឿជាក់លើព្រះ យេស៊ូវនៅពេលឥឡូវនេះទៅ សូម្បីតែមុនការរស់ឡើងវិញមកដល់។ លោក ចាន់ សូមដឹកនាំយើងអធិស្ឋាន អាម៉ែន។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអាន ការអធិប្បាយរបស់ លោក ហ៊ីមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗ នៅតាមអ៊ីធើនេតនៅគេហទំព័រ www.realconversion.com.
ចុចលើ ”Sermon Manuscripts” សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ (Sermons in Khmer)

You may email Dr. Hymers at rlhymersjr@sbcglobal.net, (Click Here) – or you may
write to him at P.O. Box 15308, Los Angeles, CA 90015. Or phone him at (818)352-0452.

អានព្រះគម្ពីរមុនពេលអធិប្បាយដោយលោក Mr. Abel Prudhomme ៖ កិច្ចការ ៨:៥-៨។
ច្រៀងចំរៀងតែម្នាក់ឯងមុនអធិប្បាយដោយលោក Benjamin Kincaid Griffith៖
«ដង្ហើមនៃជីវិត» (ដោយលោក Bessie P. Head, 1850-1936)។