Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net




អត្ថន័យពីដំណឹងល្អនៅក្នុងប្រយោគមួយ

THE GOSPEL IN ONE SENTENCE
(Cambodian)

ដោយលោក
Dr. R. L. Hymers, Jr.

សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស
ថ្ងៃរបស់ព្រះអម្ចាស់នៅពេលព្រឹក ខែកញ្ញា ១៤ ២០១៤
A sermon preached at the Baptist Tabernacle of Los Angeles
Lord's Day Morning, September 14, 2014

«ពាក្យនេះគួរជឿ ហើយគួរទទួលគ្រប់យ៉ាង គឺថា ព្រះគ្រីស្ទយេស៊ូវទ្រង់បានយាងមកក្នុងលោកីយ៍ ដើម្បីនឹងជួយសង្គ្រោះមនុស្សមានបាប ដែលខ្ញុំនេះជាលេខ១ក្នុងពួកគេ»(១ធីម៉ូថេ ១:១៥)។


ចាប់ផ្ដើមខែកក្កដា នៅថ្ងៃទី១៣ ខ្ញុំបានបង្រៀនសេចក្ដីអធិប្បាយជាស៊េរីពីភាពឯកកោរ។ ខ្ញុំបាន បង្រៀនសេចក្ដីអធិប្បាយនោះរយះពេល៧សប្ដាហ៍ជាប់ៗគ្នា។ ខ្ញុំបានបង្រៀនពីបញ្ហានៃភាពឯកកោរ ដែលមនុស្សវ័យក្មេងភាគច្រើនមានសព្វថ្ងៃនេះ។ ខ្ញុំបានបង្រៀនម្ដងហើយម្ដងទៀត «ហេតុអ្វីបានជាឯកកោរ? សូមមកក្រុមជំនុំ»។ ហើយខ្ញុំបានបង្រៀនក្រុមជំនុំយើងពីវិធីដើម្បីព្យាបាលភាពឯកកោរ។ សេចក្ដីអធិប្បាយទាំងនោះបានបង្រៀនពីក្រុមជំនុំ និងពីអ្វីដែលទេវវិទូ(អ្នកសិក្សាព្រះគម្ពីរ) ហៅថា ការសិក្សាពីក្រុមជំនុំ ។ ខ្ញុំបានប្រាប់បងប្អូនម្ដងហើយម្ដងទៀតថា ការស្រឡាញ់ក្រុមជំនុំអាចមានប្រយោជន៍ណាស់សំរាប់និស្សិតដែលរៀនតាមវិទ្យាល័យ និងនិស្សិតដែលរៀនតាមមហាវិទ្យាល័យ។ ក្រុមជំនុំល្អអាចជួយអ្នកឲ្យយកឈ្នះលើអារម្មណ៍នៃភាពបែកបាក់ និងភាពឯកកោរ។ មានបងប្អូនជាច្រើនបានចាប់ផ្ដើមមកក្រុមជំនុំរបស់យើង ខណៈពេលដែលខ្ញុំបានបង្រៀនសេចក្ដីអធិប្បាយទាំងនោះ។ ប៉ុន្ដែ ជាក់ស្ដែងណាស់ វាដល់ពេលឲ្យខ្ញុំប្ដូរសេចក្ដីអធិប្បាយទៅប្រធានបទផ្សេងទៀត។ ហើយប្រធានបទបន្ទាប់ ខ្ញុំនឹងផ្ដោតសំខាន់លើរឿងពីរ ដែលខ្ញុំបានបង្រៀនម្ដងហើយម្ដងទៀតសំរាប់រយះពេល៧សប្ដាហ៍ «ហេតុអ្វីបានជានៅតែបាត់បង់?» សូមមករកព្រះយេស៊ូវដ៏ជាព្រះរាជបុត្រានៃព្រះ» ហើយវានាំយើងឲ្យទៅរៀនអត្ថបទគម្ពីររបស់យើងនៅព្រឹកនេះ។ សូមក្រោកឈរឡើង ហើយអានគម្ពីរ១ធីម៉ូថេ ១:១៥ ឲ្យខ្លាំងៗ។ វានៅទំព័រ១២៧៤ក្នុងព្រះគម្ពីរ Scofield

«ពាក្យនេះគួរជឿ ហើយគួរទទួលគ្រប់យ៉ាង គឺថា ព្រះគ្រីស្ទយេស៊ូវទ្រង់បានយាងមកក្នុងលោកីយ៍ ដើម្បីនឹងជួយសង្គ្រោះមនុស្សមានបាប ដែលខ្ញុំនេះជាលេខ១ក្នុងពួកគេ»(១ធីម៉ូថេ ១:១៥)។

អ្នកអាចសម្រួលឥរិយាបថបាន។

អ្វីដែលខ្ញុំបានរៀននៅដើមដំបូងភាគច្រើនគឺមកពីគ្រូគង្វាលរបស់ខ្ញុំនៅក្រុមជំនុំបាទីស្ទចិន។ គាត់ ឈ្មោះលោក ធីម៉ូថេ លីន និងមកពីលោក J. Vernon McGee ដែលជាគ្រូបង្រៀនព្រះគម្ពីរតាមវិទ្យុដ៏ល្បី ល្បាញ ហើយខ្ញុំបានស្ដាប់គាត់អធិប្បាយជារៀងរាល់ថ្ងៃសំរាប់រយះពេលជាច្រើឆ្នាំ។ លោកម៉ាកជីបាន បង្រៀនពីអ្វីដែលទាក់ទងនឹងអត្ថបទគម្ពីររបស់យើង

នេះគឺជាខគម្ពីរដ៏សំខាន់ណាស់នៅក្នុងបទគម្ពីរ ដោយព្រោះតែវាអះអាងថា «ព្រះគ្រីស្ទយេស៊ូវទ្រង់បានយាងមកក្នុងលោកីយ៍នេះ ដើម្បីនឹងជួយសង្គ្រោះមនុស្សមានបាប»។ ទ្រង់មិនបានយាងមក ដើម្បីធ្វើជាគ្រូបង្រៀនដ៏ល្បីល្បាញម្នាក់ ដែលលោកីយមិនដែលស្គាល់នោះទេ ទោះបីជាទ្រង់មានភាព ដូចនោះក៏ដោយ។ ទ្រង់មិនបានយាងមក ដើម្បី{គ្រាន់តែ} ធ្វើជាគំរូពីសីល ធម៌ប៉ុណ្ណោះទេ ប៉ុន្ដែទ្រង់បានធ្វើដូចនេះ។ ទ្រង់បានយាងមកក្នុងលោកីយ៍ ដើម្បីនឹងជួយសង្គ្រោះមនុស្សមានបាប «ដែលខ្ញុំជាលេខ១» (J. Vernon McGee, Th.D., Thru the Bible, Volume V, Thomas Nelson Publishers, 1983, p. 434; note on I Timothy 1:15)។

«ពាក្យនេះគួរជឿ» សាវកប៉ុលចង់បានន័យថា វាជាពាក្យដែលគួរទុកចិត្ដបាន ពាក្យដែលអ្នកអាច ជឿ ហើយពឹងអាងលើបាន។ វាគឺជាពាក្យដែល «គួរទទួលគ្រប់យ៉ាង»។ វាសមនឹងទទួល ព្រោះតែវាជា ពាក្យពិត។ តើវាគឺជាពាក្យដែលអ្នកអាចពឹងអាងលើ ហើយទទួលយកឬទេ? វាគឺនេះ «ព្រះគ្រីស្ទយេស៊ូវទ្រង់បានយាងមកក្នុងលោកីយ៍ ដើម្បីនឹងជួយសង្គ្រោះមនុស្សមានបាប ដែលខ្ញុំនេះជាលេខ១ក្នុងពួកគេ»។ អ្នកអាចជឿវាបាន អ្នកអាចពឹងអាងលើវាបាន។ ហើយអ្នកគួរតែទទួលយកវាទុកជាសេចក្ដីពិត! «ព្រះគ្រីស្ទយេស៊ូវទ្រង់បានយាងមកក្នុងលោកីយ៍ ដើម្បីនឹងជួយសង្គ្រោះមនុស្សមានបាប ដែលខ្ញុំនេះជាលេខ១ក្នុងពួកគេ»។ អ្នកគួរតែទទួលយកប្រយោគនោះ ដោយព្រោះតែវាជាសេចក្ដីពិតច្បាស់លាស់ណាស់ «ព្រះគ្រីស្ទយេស៊ូវទ្រង់បានយាងមកក្នុងលោកីយ៍ ដើម្បីនឹងជួយសង្គ្រោះមនុស្សមានបាប»! យើងរៀនសេចក្ដីពិតដ៏ អស្ចារ្យចំនួន៣ពីខគម្ពីរនោះ។

១. ទីមួយ យើងរៀនអំពីមនុស្សដ៏ជាព្រះគ្រីស្ទ។

«ព្រះគ្រីស្ទយេស៊ូវបានយាងមកក្នុងលោកីយ៍» ទ្រង់បាន «យាងមក»។ ទ្រង់មិនបានកើតមកដូច យើងកើតមកនោះទេ។ យើងមិនបានមកក្នុងលោកីយ៍នោះទេ។ យើងបានកើតនៅក្នុងលោកីយនេះ។ ប៉ុន្ដែ ព្រះគ្រីស្ទ «បានយាងមកក្នុងលោកីយនេះ»។ តើទ្រង់បានយាងមកពីណា? ទ្រង់បានយាងចុះមកស្ថាន សួគ៌ ដើម្បីស្នាក់នៅជាមួយយើងរាល់គ្នា។ គម្ពីរដំណឹងល្អយ៉ូហានប្រាប់ថា

«កាលដើមដំបូងមានព្រះបន្ទូល ព្រះបន្ទូលក៏គង់នៅជាមួយនឹងព្រះ ហើយព្រះបន្ទូលនោះឯងជាព្រះ...ព្រះបន្ទូលក៏ត្រឡប់ជា សាច់ឈាម ហើយបានស្នាក់នៅជាមួយនឹងយើងរាល់គ្នា...(យ៉ូហាន ១:១,១៤)។

ព្រះគ្រីស្ទបានគង់នៅស្ថានសួគ៌ជាមួយព្រះវរបិតា។ បន្ទាប់មក ទ្រង់បានយាងចុះមក ហើយទ្រង់ បានចាប់កំណើតជាសាច់ឈាម ហើយបានរស់ជាមួយយើងរាល់គ្នា! នោះត្រូវបានហៅថា «ការចាប់ កំណើត»។ នោះមានន័យថា ទ្រង់ជាព្រះ «នៅក្នុងសាច់ឈាម»។ នោះគឺជាអ្វីដែលោក Charles Wesley (១៧០៧-១៧៨៨) បានប្រាប់នៅក្នុងបទចំរៀងសំរាប់ថ្ងៃណូអែលរបស់គាត់ថា «សិរីល្អភ្លឺចាំងព្រោងព្រាត នៅពេលវេលាកណ្ដាលអធ្រាត្រ នោះទេវតាលេចយ៉ាងអស្ចារ្យ ប្រាប់ពីកំណើតបុត្រតូចថា ចូរសប្បាយឡើង រាល់នគរ បុត្រនេះមកប្រទានព្រះពរ សូមថ្វាយបុត្រដែលកើតធ្វើជាស្ដេច»(“ពីកំណើតព្រះយេស៊ូវ”) ដោយលោក Charles Wesley, 1707-1788)។ ឬក៏ដូចលោក Emily Elliott ប្រាប់ថា ទ្រង់ចេញពី បល្ល័ង្ក និងរាជនគររបស់ទ្រង់ កាលទ្រង់មកចាប់កំណើតនៅផែនដីជំនួសខ្ញុំ»(“ទ្រង់ចេញពីបល្ល័ង្ករបស់ ទ្រង់” ដោយលោក Emily E. S. Elliott, 1836-1897)។

ប៉ុន្ដែ ហេតុអ្វីបានជាទ្រង់ចេញពីស្ថានសួគ៌ ហើយយាងចុះមកផែនដីនេះ? ហេតុអ្វីបានជាទ្រង់ បានយាងចូលក្នុងពោះរបស់ម៉ារីដែលជាស្រ្ដីព្រហ្មចារី? ហេតុអ្វីបានជាទ្រង់ស្នាក់នៅមួយនឹងយើងរាល់គ្នា? ហេតុអ្វីបានជាទ្រង់រងទុក្ខវេទនាទាំងស្រែកថ្ងូរជាខ្លាំងដល់ម៉្លេះ? ហេតុអ្វីបានជាទ្រង់យាងទៅកាន់ឈើឆ្កាង ហើយព្រះហស្ដ និងព្រះបាទទ្រង់ត្រូវបានដុំដែកគោលជាប់នឹងឈើដូច្នេះ? ហេតុអ្វីបានជាទ្រង់ចាប់កំណើតនៅក្នុងសាច់ឈាម ហើយរងទុក្ខនៅលើឈើឆ្កាងសំរាប់យើងរាល់គ្នា? អត្ថបទគម្ពីររបស់យើងប្រាប់ថា «ព្រះគ្រីស្ទយេស៊ូវទ្រង់បានយាងមកក្នុងលោកីយ៍» ប៉ុន្ដែ ហេតុអ្វីបានជាទ្រង់យាងមកក្នុងលោកីយ៍? វានាំ ឲ្យយើងទៅរៀនចំណុចបន្ទាប់ទៀត។

២. ទីពីរ យើងរៀនអំពីគោលបំណងរបស់ព្រះគ្រីស្ទ។

នៅក្នុងចំណុចទីមួយ ខ្ញុំបានប្រាប់បងប្អូនពីអ្នកណាដែលបានយាងមកក្នុងលោកីយ៍ – វាគឺជាព្រះ ដែលបានចាប់កំណើត – បុគ្គលទីពីរនៃព្រះត្រីឯក។ ឥឡូវនេះ យើងនឹងដឹងពីមូលហេតុដែលទ្រង់បានយាង មកក្នុងលោកីយ៍

«ព្រះគ្រីស្ទយេស៊ូវទ្រង់បានយាងមកក្នុងលោកីយ៍ ដើម្បីនឹងជួយសង្គ្រោះមនុស្សមានបាប»(១ធីម៉ូថេ ១:១៥)។

គោលបំណងរបស់ទ្រង់សំរាប់ការយាងមកក្នុងលោកីយនេះ គឺដើម្បីជួយសង្រ្គោះមនុស្សមានបាប។ ព្រះគម្ពីរ ប្រាប់យើងយ៉ាងច្បាស់ថា ព្រះគ្រីស្ទ «បានរងទុក្ខម្តង ដោយព្រោះបាបដែរ គឺជាព្រះដ៏សុចរិត ទ្រង់រងទុក្ខជំនួសមនុស្សទុច្ចរិត ដើម្បីនឹងនាំយើងរាល់គ្នាទៅដល់ព្រះ»(១ពេត្រុស ៣:១៨)។ សាវកពេត្រុសបានប្រាប់ ម្ដងទៀតថា ព្រះគ្រីស្ទទ្រង់ «បានផ្ទុកអំពើបាបរបស់យើងរាល់គ្នា នៅលើរូបអង្គទ្រង់ ជាប់លើឈើឆ្កាង» (១ពេត្រុស ២:២៤)។ ហើយសាវកប៉ុលបានប្រាប់ថា «ព្រះគ្រីស្ទបានសុគតសំរាប់អំពើបាបរបស់យើង» (១កូរិនថូស ១៥:៣)។ ព្រះគ្រីស្ទបានយាងទៅកាន់ឈើឆ្កាងដោយស្ម័គ្រពីចិត្ដ ដើម្បីរងទុក្ខនៅកន្លែងរបស់ អ្នក ដើម្បីសងទោសកំហុសសំរាប់អំពើបាបរបស់អ្នក ដើម្បីលាងសំអាតអំពើបាបរបស់អ្នកដោយព្រះលោ ហិតរបស់អ្នក ហើយដើម្បីឲ្យព្រះវរបិតាទទួលអ្នកឲ្យចូលក្នុងស្ថានសួគ៌។ ព្រះគ្រីស្ទទ្រង់បានយាងមកក្នុង លោកីយ ដើម្បីជួយសង្រ្គោះមនុស្សមានបាបឲ្យរួចពីភាពជាប់មានទោសនៃអំពើបាប ដើម្បីដកយកអំពើបាប របស់អ្នកចេញ ដើម្បី «លាងសំអាតអំពើបាបរបស់អ្នកទាំងអស់»(១យ៉ូហាន ១:៧)។ ព្រះគ្រីស្ទទ្រង់ផ្ទាល់ បានមានបន្ទូលថា «ដ្បិតខ្ញុំមិនបានមក ដើម្បីនឹងកាត់ទោសដល់លោកីយ៍ទេ គឺមកប្រយោជន៍នឹងសង្គ្រោះវិញ»(យ៉ូហាន ១២:៤៧)។ ហោរាអេសាយបានប្រាប់ពីរឿងទាំងអស់នោះយ៉ាងច្បាស់ នៅពេលគាត់បាន និយាយថា

«តែទ្រង់ត្រូវរបួស ដោយព្រោះអំពើរំលងរបស់យើង ក៏ត្រូវវាយជាំ ដោយព្រោះអំពើទុច្ចរិតរបស់យើងទេ... ហើយយើងរាល់គ្នាបានប្រោសឲ្យជា ដោយសារស្នាមរំពាត់នៅអង្គទ្រង់»(អេសាយ ៥៣:៥)។

ព្រះលោហិតរបស់ព្រះគ្រីស្ទអាចជួយសង្រ្គោះមានបាបដ៏អាក្រក់ចេញពីអំពើបាបរបស់គេ។ ព្រះលោហិតរបស់ព្រះគ្រីស្ទមានអំណាចដើម្បីជួយសង្រ្គោះ ដោយព្រោះតែទ្រង់គឺជាបុគ្គលដ៏អស្ចារ្យម្នាក់! ព្រះគ្រីស្ទគឺជាព្រះរាជបុត្រានៃព្រះតែមួយគត់!

លោកស្ពឺជិនបានប្រសាសន៍ថា ព្រះគ្រីស្ទត្រូវតែយាងចុះពីស្ថានសួគ៌មក ដើម្បីជួយសង្រ្គោះយើង រាល់គ្នា ដែលជាមនុស្សមានបាប។ លោកស្ពឺជិនបានប្រសាសន៍ថា

          ព្រះគ្រីស្ទមិនអាចជួយសង្រ្គោះមនុស្សលោកឡើយ បើអ្នកគង់នៅក្នុង ស្ថានសួគ៌។ ទ្រង់បាន «យាងមកក្នុងលោកីយ» ដើម្បីជួយសង្រ្គោះមនុស្ស មានបាប។ នៅពេលអ័ដាម និងអេវ៉ាបានធ្វើបាប ទ្រង់បានព្រួយព្រះហឬទ័យ ណាស់ ហើយទ្រង់ជា្របថា ទ្រង់ត្រូវតែយាងចុះពីស្ថានសួគ៌មកផែនដី... ទ្រង់មិនអាចអង្គុយនៅស្ថានសួគ៌ ហើយជួយសង្រ្គោះមនុស្សមានបាបបានទេ ទ្រង់ {ត្រូវតែ} យាងមកក្នុងលោកីយ ដើម្បីជួយសង្រ្គោះមនុស្សមានបាប៖ ទ្រង់បានយាងចុះមកក្នុងកន្លែងដែលទ្រង់បង្កើតដ៏កខ្វក់នេះ អ្នកបង្កើតដ៏អស់ កល្បជានិច្ចត្រូវតែយាងចុះមកដោយផ្ទាល់... ទ្រង់មិនអាចសង្រ្គោះមនុស្ស មានបាបពីការបំផ្លាញដ៏អាក្រក់របស់គេបានឡើយ លុះត្រាតែទ្រង់មកចាប់ កំណើតជាមនុស្ស ហើយយកនិស្ស័យជាមនុស្សដូចយើងរាល់គ្នា... ក្នុងការ នេះ... ទ្រង់មិនអាចយាងឡើងស្ថានសួគ៌ ហើយមានបន្ទូលថា «ការស្រេច ហើយ» បានទេ លុះត្រាតែទ្រង់សុគតមុនដំបូង។ ព្រះសិរ{របស់ទ្រង់} ត្រូវតែ បានពាក់ភួងបន្លារ ព្រះនេត្រ{របស់ទ្រង់} ត្រូវតែបានបិទនៅក្នុងផ្នូរដ៏ងងឹត... {មុនពេល} មនុស្សលោកអាចត្រូវប្រោសលោះ... កាលមុនអ្នកជាមនុស្សបាត់ បង់ដ៏អាក្រក់ អ្នកជាមនុស្សបាត់បង់ពេញទី ដូច្នេះ វាទាមទារឲ្យព្រះអង្គ សង្រ្គោះទទួលទណ្ឌកម្មជំនួសអំពើបាបរបស់គេ ដើម្បីជួយសង្រ្គោះមនុស្ស មានបាប (C. H. Spurgeon, “The Faithful Saying,” The Metropolitan Tabernacle Pulpit, volume 24, Pilgrim Publications, 1972 edition, p. 304)។

៣. ទីបី យើងរៀនអំពីអំណាចព្រះចេស្ដារបស់ព្រះគ្រីស្ទ។

«ពាក្យនេះគួរជឿ ហើយគួរទទួលគ្រប់យ៉ាង គឺថា ព្រះគ្រីស្ទយេស៊ូវទ្រង់បានយាងមកក្នុងលោកីយ៍ ដើម្បីនឹងជួយសង្គ្រោះមនុស្សមានបាប ដែលខ្ញុំនេះជាលេខ១ក្នុងពួកគេ»(១ធីម៉ូថេ ១:១៥)។

សាវកប៉ុលប្រាប់ថា គាត់ជា «មនុស្សមានបាបលេខ១» – មនុស្សមានបាបដែលអាក្រក់ជាងគេ ទាំងអស់។ ប៉ុលបាននិយាយប្រឆាំងនឹងព្រះគ្រីស្ទជាខ្លាំង។ ប៉ុលបានទទួលខុសត្រូវ ដើម្បីសំឡាប់គ្រីស្ទបរិស័ទជាច្រើននាក់។ ប៉ុលជាគំរូនៃមនុស្សមានបាបម្នាក់។ មនុស្សមានបាបទាំងអស់អាចឃើញនូវគំរូរបស់ លោកប៉ុល មនុស្សមានបាបដ៏អាក្រក់បំផុតអាចក្លាយជាគ្រីស្ទបរិស័ទដ៏អស្ចារ្យបំផុត។ ខ្មាំងសត្រូវដ៏ធំបំផុត អាចក្លាយជាបាវបំរើដ៏ល្អបំផុតរបស់ទ្រង់។ នោះគឺជាអ្វីដែលបានកើតឡើងចំពោះសាវកប៉ុល – ហើយវាអាច កើតឡើងចំពោះអ្នករាល់គ្នាផងដែរ។ អំណាចព្រះចេស្ដារបស់ព្រះគ្រីស្ទអាចផ្លាស់ប្ដូរមនុស្សមានបាបម្នាក់ ទៅជាពួកបរិសុទ្ធម្នាក់! «គ្រីស្ទយេស៊ូវទ្រង់បានយាងមកក្នុងលោកីយ៍ ដើម្បីនឹងជួយសង្គ្រោះមនុស្សមានបាប ដែលខ្ញុំនេះជាលេខ១»។

នៅពេលខ្ញុំជាក្មេងជំទង់ គេបាននាំខ្ញុំទៅក្រុមជំនុំបាទីស្ទមួយជាលើកដំបូងបង្អស់ ពេលនោះខ្ញុំមាន អាយុ១៣ឆ្នាំ។ អ្នកជិតខាងដែលរស់នៅជាប់ផ្ទះខ្ញុំបាននាំខ្ញុំទៅក្រុមជំនុំបាទីស្ទមួយ។ ខ្ញុំមិនដឹងថា ព្រះគ្រីស្ទ បានយាងមកក្នុងលោកីយ ដើម្បីជួយសង្រ្គោះមនុស្សមានបាបដូចខ្ញុំនេះទេ។ ខ្ញុំបានធ្វើពិធីជ្រមុជទឹកដោយ មិនដឹងពីរឿងនោះសោះ។ ខ្ញុំគិតថា ព្រះយេស៊ូវជាមនុស្សដ៏ទុក្ខសោកម្នាក់ ដែលត្រូវបានគេដុំដែកគោល ជាប់នឹងឈើឆ្កាងដោយចៃដន្យ។ ខ្ញុំដឹងច្បាស់ថា ខ្ញុំបានស្ដាប់សេចក្ដីអធិប្បាយជាច្រើន ដែលបង្រៀនពីសេចក្ដីសង្រ្គោះតាមរយះសេចក្ដីជំនឿនៅក្នុងព្រះគ្រីស្ទ។ ប៉ុន្ដែ ខ្ញុំមិនយល់សេចក្ដីអធិប្បាយទាំងនោះទេ។ សាវកប៉ុលបានប្រាប់ថា

« បើសិនណាជាដំណឹងល្អរបស់យើងខ្ញុំត្រូវគ្របបាំង នោះគឺត្រូវគ្របបាំងចំពោះតែពួកអ្នក ដែលកំពុងវិនាសទេ» (២កូរិនថូស ៤:៣)។

ពិតប្រាកដណាស់ ខ្ញុំបានបាត់បង់! ហើយពិតប្រាកដណាស់ ដំណឹងល្អបានគ្របបាំងខ្ញុំ!

ខ្ញុំសូម្បីតែបានដើរតួជាយូដាស នៅក្នុងល្ខោននៃថ្ងៃបុណ្យរំលឹកការរស់ពីសុគតរបស់ព្រះយេស៊ូវនៅ ក្រុមជំនុំ។ យូដាសជាសិស្សម្នាក់ដែលបានក្បត់ព្រះគ្រីស្ទ។ ពិតប្រាកដណាស់ ខ្ញុំដើរតួជាយូដាសរយះពេល ៣ឆ្នាំខុសៗគ្នា។ ប៉ុន្ដែខ្ញុំនៅតែខ្វាក់ ខ្ញុំនៅតែមិនយល់ថា ព្រះយេស៊ូវបានរងទុក្ខ ហើយបានសុគតដើម្បីជួយ សង្រ្គោះខ្ញុំពីអំពើបាប។ នៅកន្លែងមួយនៅក្នុងល្ខោននោះ ខ្ញុំបានស្រែកតាមពាក្យរបស់យូដាសថា

« ដោយពាក្យថា ខ្ញុំបានជាធ្វើបាប ដោយបញ្ជូនឈាមឥតមានទោសហួសទៅហើយ»(ម៉ាថាយ ២៧:៤)។

កន្លែងនោះបានធ្វើឲ្យខ្ញុំគិតអំពីអំពើបាបរបស់ខ្ញុំ។ ពេលនោះខ្ញុំមានអារម្មណ៍ថា អំពើបាបជារឿងដ៏អាក្រក់ មួយចំពោះខ្ញុំ ហើយខ្ញុំមានអារម្មណ៍ថា ខ្លួនខ្ញុំផ្ទាល់បានក្បត់ព្រះគ្រីស្ទ នោះគឺជារឿងពិត។ មនុស្សមានបាប ទាំងអស់ក្បត់ព្រះគ្រីស្ទ។

ប៉ុន្ដែ ខ្ញុំបានមានអារម្មណ៍ថា ផ្លូវតែមួយគត់ដែលខ្ញុំអាចធ្វើ ដើម្បីក្លាយជាកូនព្រះពិតម្នាក់ គឺខំប្រឹង «ធ្វើល្អ» ថែមទៀត។ ខ្ញុំបានមានអារម្មណ៍ថា ខ្ញុំត្រូវតែធ្វើល្អ ឬក៏ខ្ញុំមិនអាចក្លាយជាកូនព្រះម្នាក់។ នៅក្នុង រយះពេលប្រហែលជាឆ្នាំ១៩៥៨ ឬឆ្នាំ១៩៥៩ ខ្ញុំបានអានទស្សនាវត្ដី Life ដែលប្រាប់អំពីរឿងរបស់លោក Albert Schweitzer ។ លោក Schweitzer ជាបេសកជនខាងពេទ្យម្នាក់នៅក្នុងប្រទេសអាហ្រិច។ ទស្សនាវត្ដីLife បានសរសើរគាត់ ទុកជាមនុស្សដែលប្រកបដោយគុណធម៌ដ៏ល្បីម្នាក់ គាត់ជាគ្រូពេទ្យដែល ជាបេសកជនដ៏ល្អម្នាក់នៅក្នុងប្រទេសអាហ្រិច។ ខ្ញុំចាប់ផ្ដើមគិតអំពីការក្លាយជាបេសកសំរាប់ខ្លួនខ្ញុំផ្ទាល់។ ខ្ញុំបានគិតថា វានឹងជួយឲ្យខ្ញុំក្លាយជាកូនព្រះដ៏ពិតម្នាក់។ ខ្ញុំបានស្ដាប់លឺរឿងរបស់លោក Tom Dooley ដែលជាបេសកជនទៅប្រទេសវៀតណាម និងប្រទេសកម្ពុជា។ បន្ទាប់មក ខ្ញុំបានអានរឿងរបស់លោក James Hudson Taylor ដែលជាបេសកជនខាងពេទ្យទៅកាន់ប្រទេសចិននៅក្នុងសតវត្សទី១៩។ ខ្ញុំបាន គិតថា «នោះគឺជាអ្វីដែលខ្ញុំនឹងធ្វើ ខ្ញុំនឹងធ្វើជាបេសកជនម្នាក់សំរាប់ជនជាតិចិន។ បន្ទាប់មក ខ្ញុំនឹងក្លាយជា កូនព្រះពិតម្នាក់ ហើយខ្ញុំនឹងមិនមែនជាមនុស្សមានបាបដូចលោកយ៉ូដាសទៀតទេ»។ ដូច្នេះ ខ្ញុំបានចូលរួម ក្រុមជំនុំបាទីស្ទចិនមុនដំបូង។ ពេលនោះ ខ្ញុំមានអាយុ១៩ឆ្នាំ។ ខ្ញុំបានទៅរៀននៅមហាវិទ្យាល័យ Biola ដើម្បីរៀនពីការបំរើព្រះ ដូច្នេះខ្ញុំធ្វើជាបេសកជនម្នាក់។ ខ្ញុំបានគិតថា ការនោះនឹងជួយសង្រ្គោះខ្ញុំ។

នៅក្នុងអំឡុងពេលនៃការប្រជុំថា្នក់តូចមួយនៅមហាវិទ្យាល័យ Biola យើងបានច្រៀងបទចំរៀង មួយរបស់លោក ឆាតឡែស Wesley (១៧០៧-១៧៨៨) នៅក្នុងការចាប់ផ្ដើមគ្រប់កម្មវិធីនិមួយៗ។ ខ្ញុំមិនធ្លាប់លឺបទចំរៀងនោះទេកាលពីមុន។ វាធ្វើឲ្យខ្ញុំចាប់អារម្មណ៍ខ្លាំងណាស់។ នៅក្នុងរយះពេល២ថ្ងៃ បទចំរៀងនោះបានធ្វើឲ្យខ្ញុំបះសក់! វាហាក់ដូចជាខ្ញុំត្រូវអគ្គីសនីឆក់ខ្លួនខ្ញុំអញ្ចឹង កាលយើងបានច្រៀងវា ជារៀងរាល់ព្រឹក។

ខ្ញុំអាចបានកំរៃ ដោយសារតែព្រះយេស៊ូវ
   ខ្ញុំចាប់អារម្មណ៍លើឈាមព្រះអង្គសង្រ្គោះ
ទ្រង់សុគតជំនួសខ្ញុំ តើអ្នកណាធ្វើឲ្យឈឺចាប់?
   គឺខ្ញុំ ដែលបានសំឡាប់ទ្រង់
សេចក្ដីស្រឡាញ់ដ៏អស្ចារ្យ អស្ចារ្យក្រៃលែង
   ព្រះអង្គអើយ ទ្រង់មិនគួរសុគតជំនួសខ្ញុំទេ
សេចក្ដីស្រឡាញ់ដ៏អស្ចារ្យ អស្ចារ្យក្រៃលែង
   ព្រះអង្គអើយ ទ្រង់មិនគួរសុគតជំនួសខ្ញុំទេ។

ទ្រង់បានចេញពីបល្ល័ង្ហរបស់ព្រះវរបិតា
   ខ្ញុំបានរួច ដោយសារព្រះគុណរបស់ទ្រង់
ទ្រង់លះបង់ព្រះជន្មទ្រង់ ដោយព្រោះខ្ញុំ
   ហើយបានហូរឈាមសំរាប់ពូជលោកអ័ដាម
សេចក្ដីមេត្ដាករុណទាំងអស់ ដែលធ្វើឲ្យខ្ញុំរួច
   ឱព្រះអង្គអើយ ទូលបង្គំរកឃើញទ្រង់ហើយ
សេចក្ដីស្រឡាញ់ដ៏អស្ចារ្យ អស្ចារ្យក្រៃលែង
   ព្រះអង្គអើយ ទ្រង់មិនគួរសុគតជំនួសខ្ញុំទេ។
(«ខ្ញុំអាចបានកំរៃ ដោយសារតែព្រះយេស៊ូវ» ដោយលោក Charles Wesley, 1707-1788)។

ខ្ញុំបានច្រៀងវាម្ដងហើយម្ដងទៀត។ ខ្ញុំបានសរសេរពាក្យនៅលើក្រដាស ហើយបានច្រៀងវាម្ដង ហើយម្ដងទៀត។ «សេចក្ដីស្រឡាញ់ដ៏អស្ចារ្យ! ព្រះដ៏ពិតបានសុគតជំនួសខ្ញុំ»។ លោក Charles J. Woodbridge (១៩០២-១៩៩៥)ជាគ្រូបង្រៀនគ្រប់ថ្ងៃនិមួយៗ។ គាត់បានអធិប្បាយពីគម្ពីរ២ពេត្រុស។ នៅចុងបញ្ចប់ នៅថ្ងៃចុងសប្ដាហ៍ ខ្ញុំបានសង្រ្គោះ! ខ្ញុំបានច្រៀងវារហូត ពេលខ្ញុំធ្វើដំណើរមកផ្ទះវិញ «សេចក្ដីស្រឡាញ់ដ៏អស្ចារ្យ! ព្រះដ៏ពិតបានសុគតជំនួសខ្ញុំ»។

«ពាក្យនេះគួរជឿ ហើយគួរទទួលគ្រប់យ៉ាង គឺថា ព្រះគ្រីស្ទយេស៊ូវទ្រង់បានយាងមកក្នុងលោកីយ៍ ដើម្បីនឹងជួយសង្គ្រោះមនុស្សមានបាប ដែលខ្ញុំនេះជាលេខ១ក្នុងពួកគេ»(១ធីម៉ូថេ ១:១៥)។

ខ្ញុំកំពុងអធិស្ឋានសំរាប់អ្នករាល់គ្នា! ខ្ញុំកំពុងអធិស្ឋានថា អ្នកនឹងជឿជាក់លើព្រះគ្រីស្ទយេស៊ូវ ហើយអ្នកនឹងបានសង្រ្គោះដោយសារទ្រង់។ ខ្ញុំកំពុងអធិស្ឋានថា អ្នកនឹងបានសង្រ្គោះពីអំពើបាបដោយសារ ព្រះគ្រីស្ទ ហើយអ្នកនឹងអាចច្រៀងដោយចេញពីចិត្ដរបស់អ្នកថា «សេចក្ដីស្រឡាញ់ដ៏អស្ចារ្យ! ព្រះដ៏ពិតបានសុគតជំនួសខ្ញុំ»។ ហើយប្រសិនបើអ្នកមិនយល់ពីវាទាំងស្រុងទេ កុំព្រួយបារម្ភអី។ ខ្ញុំនឹងអធិប្បាយពីរឿងនេះម្ដងទៀត។ សូមប្រាកដថា អ្នកត្រលប់មកវិញ ដើម្បីស្ដាប់វាថែមទៀត! អាម៉ែន។ លោក ចាន់ សូមដឹកនាំយើងអធិស្ឋាន។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអាន ការអធិប្បាយរបស់ លោក ហ៊ីមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗ នៅតាមអ៊ីធើនេតនៅគេហទំព័រ www.realconversion.com.
ចុចលើ ”Sermon Manuscripts” សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ (Sermons in Khmer)

You may email Dr. Hymers at rlhymersjr@sbcglobal.net, (Click Here) – or you may
write to him at P.O. Box 15308, Los Angeles, CA 90015. Or phone him at (818)352-0452.

អានព្រះគម្ពីរមុនពេលអធិប្បាយដោយលោក Mr. Abel Prudhomme ៖ ១ធីម៉ូថេ ១:១២-១៦។
ច្រៀងចំរៀងតែម្នាក់ឯងមុនអធិប្បាយដោយលោក Benjamin Kincaid Griffith៖
«ឥឡូវ ខ្ញុំជាកម្មសិទ្ធរបស់ព្រះយេស៊ូវ»(ដោយលោក Norman J. Clayton, 1903-1992)។


ចំណងជើងនៃសេចក្ដីអធិប្បាយ

អត្ថន័យពីដំណឹងល្អនៅក្នុងប្រយោគមួយ

«ពាក្យនេះគួរជឿ ហើយគួរទទួលគ្រប់យ៉ាង គឺថា ព្រះគ្រីស្ទយេស៊ូវទ្រង់បានយាងមកក្នុងលោកីយ៍ ដើម្បីនឹងជួយសង្គ្រោះមនុស្សមានបាប ដែលខ្ញុំនេះជាលេខ១ក្នុងពួកគេ»(១ធីម៉ូថេ ១:១៥)។

១. ទីមួយ យើងរៀនអំពីមនុស្សដ៏ជាព្រះគ្រីស្ទ។ យ៉ូហាន ១:១, ១៤។

៣. ទីបី យើងរៀនអំពីអំណាចព្រះចេស្ដារបស់ព្រះគ្រីស្ទ។ ១ពេត្រុស ៣:១៨; ២:២៤; ១កូរិនថូស ១៥:៣;
១យ៉ូហាន ១:៧; យ៉ូហាន ១២:៤៧; អេសាយ ៥៣:៥។

៣. ទីបី យើងរៀនអំពីអំណាចព្រះចេស្ដារបស់ព្រះគ្រីស្ទ។ ២កូរិនថូស ៤:៣; ម៉ាថាយ ២៧:៤។