Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net




ព្រះវិញ្ញាណបរិសុទ្ធដំកើងព្រះយេស៊ូវនៅក្នុងការរស់ឡើងវិញ

(សេចក្ដីអធិប្បាយលេខ៦ពីការរស់ឡើងវិញ)
THE HOLY SPIRIT GLORIFYING JESUS IN REVIVAL!
(SERMON NUMBER 6 ON REVIVAL)
(Cambodian)

ដោយលោក
Dr. R. L. Hymers, Jr.

សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស
ថ្ងៃរបស់ព្រះអម្ចាស់នៅពេលល្ងាច ខែសីហា ២៤ ២០១៤
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Evening, August 24, 2014

« ទ្រង់នឹងដំកើងខ្ញុំ ដ្បិតទ្រង់នឹងយកសេចក្តីដែលតម្រូវពីខ្ញុំ មកប្រាប់ដល់អ្នករាល់គ្នា» (យ៉ូហាន ១៦:១៤)។


ជួនកាល មនុស្សសួរខ្ញុំពីរបៀបដែលអ្នកអាចប្រាប់ពីក្រុមជំនុំ ឬក្រុមខាងសាសនាមួយ សូម្បីតែវា ត្រឹមត្រូវ ឬខុសឆ្គងក៏ដោយ។ ខ្ញុំនឹងប្រាប់បងប្អួនពីច្បាប់ ដែលខ្ញុំបានប្រើពេញមួយជីវិតរបស់ខ្ញុំ។ វិញ្ញាណ ដែលមិនដំកើងព្រះគ្រីស្ទ មិនមែនជាព្រះវិញ្ញាណរបស់ព្រះទេ។ នោះគឺជាគន្លឹះ! នោះគឺជាវិធីដែលអ្នកអាច ប្រាប់ពីភាពខុសគ្នារវាងវិញ្ញាណក្លែងក្លាយ និងវិញ្ញាណនៃសេចក្ដីពិត!

សំរាប់មូលហេតុខ្លះ ខ្ញុំអាចប្រាប់ពីភាពខុសគ្នារវាងវិញ្ញាណក្លែងក្លាយ និងវិញ្ញាណនៃសេចក្ដីពិត។ វាត្រូវតែមានឬសរបស់វានៅក្នុងការជ្រើសរើសដែលគ្មានលក្ខខណ្ឌ – ដោយព្រោះតែខ្ញុំបានធំឡើងនៅក្នុងចំណោមលទ្ធិខុសឆ្គង និងពួកឈ្វេងនិយម(cults)! មុនពេលខ្ញុំបានសង្រ្គោះ ខ្ញុំដឹងថា ការល្បងលនោះគឺជាអ្វីដែលពួកគេនិយាយអំពីព្រះយេស៊ូវ។ តើពួកគេបានដំកើងព្រះយេស៊ូវ ឬក៏អត់?

កន្លែងនេះ ព្រះយេស៊ូវទ្រង់បានមានបន្ទូលអំពីព្រះវិញ្ញាណបរិសុទ្ធ «ទ្រង់ដំកើងខ្ញុំ»។ ជាអកុសល ពាក្យ «ដំកើង» បានឈប់ប្រើនៅក្នុងការសន្ទនាតាមភាសាអង់គ្លេស។ ពាក្យ «ដំកើង» ជាភាសាក្រិចមាន ន័យថា «សរសើរដំកើង ថ្វាយសិរីល្អ លើកដំកើង»។ ព្រះយេស៊ូវទ្រង់បានមានបន្ទូលពីព្រះវិញ្ញាណបរិសុទ្ធ «ទ្រង់នឹងលើកដំកើង ហើយសរសើរដំកើង ព្រមទាំងថ្វាយសិរីល្អដល់ខ្ញុំ»។

អ្នកមិនចាំបាច់ក្លាយសិស្សម្នាក់ដែលរៀនប្រៀបធៀបតាមសាសនានិមួយៗ ដើម្បីដឹងថា តើក្រុម មួយណាដែលមិនធ្វើដូចនោះទេ! ពួកឈ្វេងនិយមផ្សេងៗបង្រៀនថា ព្រះយេស៊ូវគឺជានរណាម្នាក់ដែល ព្រះវរបិតាបង្កើតមក ឬក៏ជាវិញ្ញាណដ៏ទន់ខ្សោយមួយ។ គម្ពីរកូរ៉ានបង្រៀនថា ទ្រង់គ្រាន់តែជាហោរាម្នាក់។ ពួកម៉ូម៊ិន(Mormons)បង្រៀនថា ទ្រង់គឺជានរណាម្នាក់ដែលព្រះវរបិតាបង្កើតមក ថែមទាំងបង្រៀនថា ទ្រង់គឺជាបងប្អូនប្រុសជាមួយអារក្សសាតាំង។ ពួកខុសឆ្គង Theological Liberalism បង្រៀនថា ទ្រង់គឺ ជាគ្រូបង្រៀនម្នាក់ មិនមែនជាអ្វីទៀតសោះ។ ពួកគេទាំងអស់សុទ្ធតែភ័ន្ដច្រឡំមិនថ្វាយបង្គំព្រះយេស៊ូវទុក ជាព្រះដែលបានបង្កើតផែនដី ជាបុគ្គលទីពីរនៃព្រះត្រីឯកដ៏បរិសុទ្ធ ហើយជាព្រះអង្គសង្រ្គោះដល់មនុស្ស ទាំងអស់! ពួកឈ្វេងនិយម សាសនាក្លែងក្លាយ និងគ្រីស្ទបរិស័ទដែលជឿខុសឆ្គងទាំងអស់ពិពណ៏នាពីព្រះ យេស៊ូវទាបជាងតំណែងពិតប្រាកដរបស់ទ្រង់។ ក្នុងចំណោមវិញ្ញាណទាំងអស់ដែលត្រូវបានធ្លាក់ចុះមកលើ ផែនដីនេះ មានតែព្រះវិញ្ញាណបរិសុទ្ធតែមួយគត់ដែលថ្វាយព្រះកិត្ដិយសដល់ព្រះយេស៊ូវ ហើយលើកដំកើងទ្រង់ដូចដែលទ្រង់សមនឹងទទួល។ ដូច្នេះ ខ្ញុំត្រូវតែបង្រៀនម្ដងទៀត វិញ្ញាណដែលមិនដំកើងព្រះយេស៊ូវទុក ជាព្រះនៅអស់កល្បជានិច្ច នោះមិនមែនជាវិញ្ញាណរបស់ព្រះទេ។ ហើយសូម្បីតែពួកគេដែលអះអាងថា ទ្រង់ជាព្រះក៏ដោយ ប៉ុន្ដែ ពួកគេលើកដំកើងព្រះវិញ្ញាណបរិសុទ្ធខ្ពស់ជាងព្រះយេស៊ូវ នោះគឺជាកំហុសឆ្គងដ៏ គ្រោះថ្នាក់របស់លទ្ធិខុសឆ្គង ដែលធ្វើឲ្យព្រលឹងវិញ្ញាណមនុស្សត្រូវវិនាស! ដ្បិតព្រះអម្ចាស់យេស៊ូវគ្រីស្ទទ្រង់ផ្ទាល់បានមានបន្ទូលប្រាប់យើងថា

«ទ្រង់នឹងដំកើងខ្ញុំ ដ្បិតទ្រង់នឹងយកសេចក្តីដែលតម្រូវពីខ្ញុំ មកប្រាប់ដល់អ្នករាល់គ្នា»(យ៉ូហាន ១៦:១៤)។

ព្រះយេស៊ូវបានយាងមក ដើម្បីនាំយកយើងទៅឯព្រះវរបិតា។ ប៉ុន្ដែ ព្រះវិញ្ញាណបរិសុទ្ធបានយាង មក ដើម្បីនាំយកយើងទៅឯព្រះយេស៊ូវ។ នោះហើយគឺជាមូលហេតុ ដែលអ្នកត្រូវតែមានព្រះវិញ្ញាណបរិសុទ្ធ។ ទ្រង់គឺជាបុគ្គលមួយដែលអញ្ជើញនាំអ្នកទៅឯព្រះយេស៊ូវ ហើយព្រះយេស៊ូវគឺបុគ្គលមួយ ដែល ផ្សះផ្សាអ្នកជាមួយព្រះវរបិតា។ បុគ្គលទាំងអស់នៃព្រះត្រីឯក សុទ្ធតែសំខាន់នៅក្នុងសេចក្ដីសង្រ្គោះរបស់ មនុស្សមានបាបម្នាក់។ ព្រះវរបិតាបានកំណត់មុនឲ្យអ្នកបានសង្រ្គោះ។ ព្រះរាជបុត្រាទទួលទណ្ឌកម្មជំនួស អំពើបាបរបស់អ្នកនៅលើឈើឆ្កាង។ ហើយព្រះវិញ្ញាណបរិសុទ្ធបើកសំដែងព្រះរាជបុត្រាទៅកាន់អ្នក ហើយ ទ្រង់ទាញនាំអ្នកទៅឯទ្រង់ ដើម្បីឲ្យទ្រង់លាងសំអាតអ្នកដោយព្រះលោហិតរបស់ទ្រង់!

សរសើរដំកើងដល់ព្រះឧត្ដម
សរសើរព្រះវរបិតាដ៏ធំ
សរសើរព្រះបុត្រាជាព្រះសុទ្ធ
សរសើរព្រះវិញ្ញាណបរិសុទ្ធ។
   («បទសរសើរព្រះ» ដោយលោក Thomas Ken ១៦៣៧-១៧១១។

លើកដំកើងព្រះវរបិតា និងព្រះរាជបុត្រា ហើយព្រះវិញ្ញាណបរិសុទ្ធ
ដ្បិតវាជាការចាប់ផ្ដើមនៅជាន់ឥឡូវនេះ និងនៅរហូតអស់កល្ប
លោកីយដែលមិនបញ្ចប់។ អាម៉ែន អាម៉ែន។
   («Gloria Patri » ប្រភពមិនស្គាល់នៅដើមសតវត្សទី២)។

«ទ្រង់នឹងដំកើងខ្ញុំ ដ្បិតទ្រង់នឹងយកសេចក្តីដែលតម្រូវពីខ្ញុំ មកប្រាប់ដល់អ្នករាល់គ្នា»(យ៉ូហាន ១៦:១៤)។

ឃើញពីការអស្ចារ្យនៃបុគ្គល៣អង្គនៃព្រះត្រីឯកធ្វើការជាមួយគ្នាដែរឬទេ! ព្រះវរបិតាដំកើងព្រះ រាជបុត្រា។ ព្រះវិញ្ញាណបរិសុទ្ធដំកើងព្រះអម្ចាស់យេស៊ូវ។ ព្រះវិញ្ញាណបរិសុទ្ធ និងព្រះអម្ចាស់យេស៊ូវគ្រីស្ទ ទាំងពីរដំកើងព្រះវរបិតា! ទាំងបីអង្គគឺជាព្រះតែមួយនៅក្នុងចារិកលក្ខណះសំខាន់ៗ ដែលចូលរួមនៅក្នុង សេចក្ដីសង្រ្គោះរបស់មនុស្សមានបាប!

នៅយប់នេះ យើងនឹងរៀនពីការងាររបស់ព្រះវិញ្ញាណបរិសុទ្ធ។ ទ្រង់មិនមែនគ្រាន់តែជាអំណាច មួយ ឬជាឥទ្ធិពលមួយប៉ុណ្ណោះទេ។ ទ្រង់គឺជាព្រះ។ យើងត្រូវតែហៅទ្រង់ថា ព្រះវិញ្ញាណបរិសុទ្ធ។ បើគ្មាន ទ្រង់ នោះយើងមិនអាចស្គាល់ព្រះយេស៊ូវក្នុងផ្លូវពិតប្រាកដបានទេ។ ខ្ញុំចង់ឲ្យអ្នកគិតអំពីអ្វីដែលព្រះវិញ្ញាណ បរិសុទ្ធធ្វើ។ ព្រះយេស៊ូវបានមានបន្ទូលថា «ទ្រង់នឹងដំកើងខ្ញុំ ដ្បិតទ្រង់នឹងយកសេចក្តីដែលតម្រូវពីខ្ញុំ មកប្រាប់ដល់អ្នករាល់គ្នា»។ លោកយ៉ូហាន R. Rice បានប្រាប់ពីខគម្ពីរនេះថា ព្រះវិញ្ញាណបរិសុទ្ធ «មកដើម្បី និយាយអំពីព្រះយេស៊ូវ ហើយមកដើម្បីបើកសំដែងពីព្រះអម្ចាស់យ៊ូវ» (ព្រះរាជបុត្រានៃព្រះ សេចក្ដីអត្ថា ធិប្បាយពន្យល់ពីគម្ពីរយ៉ូហាន Sword of the Lord Publishers, 1976, p. 321; note on John 16:14)។

ព្រះវិញ្ញាណបរិសុទ្ធយាងមក ដើម្បីបើកសំដែងពីព្រះយេស៊ូវដល់យើងរាល់គ្នា។ នោះគួរតែជា ប្រធានបទសំខាន់របស់យើងផងដែរ ក្នុងនាមជាគ្រូអធិប្បាយ។ យើងគួរតែធ្វើការជាមួយព្រះវិញ្ញាណបរិសុទ្ធ ដើម្បីឲ្យមនុស្សស្គាល់ព្រះអមា្ចស់យេស៊ូវ! យើងអាចឡើងទៅស្ថានសួគ៌ មិនដែលដោយសារយើងដឹងរឿង ច្រើន។ យើងអាចបានសង្រ្គោះ មិនមែនដោយសារយើងដឹងច្រើនអំពីពាក្យទំនាយក្នុងព្រះគម្ពីរ ឬដោយសារ ការរៀនពីអារក្សសាតាំង ឬវិទ្យាសាស្រ្ដ ឬនយោបាយ។ ដ្បិតយើងមិនអាចទៅសា្ថនសួគ៌បានទេ បើយើងមិន ស្គាល់ព្រះយេស៊ូវ! ខ្ញុំចូលចិត្ដអ្វីដែលលោក យ៉ូហាន Wesley បាននិយាយទៅកាន់គ្រូគង្វាលនៅក្រុមជំនុំ ម៉ាតូដីសដើមដំបូងរបស់គាត់ «ទុករឿងផ្សេងទៀតមួយឡែក អ្នកត្រូវបានត្រាស់ហៅឲ្យជួយសង្រ្គោះព្រលឹង មនុស្ស»។ អាម៉ែន! ព្រះវិញ្ញាណបរិសុទ្ធនឹងចាក់ព្រះពរដល់ការអធិប្បាយរបស់យើង បើមេរៀនដ៏សំខាន់ របស់យើងផ្តោតសំខាន់លើព្រះយេស៊ូវគ្រីស្ទ! នោះគឺជាអ្វីដែលសាវកប៉ុលបានប្រាប់ «តែយើងខ្ញុំប្រកាសប្រាប់ពីព្រះគ្រីស្ទ ដែលទ្រង់ត្រូវឆ្កាងវិញ... តែព្រះគ្រីស្ទ ទ្រង់ជាព្រះចេស្តា»(១កូរិនថូស ១:២៣,២៤)។ « «អ្នកណាដែលអួត ត្រូវអួតតែពីព្រះអម្ចាស់ប៉ុណ្ណោះ»។»(១កូរិនថូស ១:៣១)។ លោក Griffith ទើប បានច្រៀងបទចំរៀងពីបុរាណដ៏ពិរោះនោះ «ពេលព្រឹកកាលមេឃបិទមាស»

លុះពេលព្រឹកព្រលឹមស្រាង ចិត្ដខ្ញុំភ្ញាក់អធិស្ឋាន
សូមសរសើរដល់ព្រះគ្រីស្ទ
ទោះជាប់ការឬទំនេរ ខ្ញុំពឹងតែព្រះអង្គទេ
សូមសរសើរដល់ព្រះគ្រីស្ទ

កំពុងដែលរស់នៅនៅឡើយ នេះជាចំរៀង {ចំរៀងសរសើរដល់ព្រះ} ខ្ញុំហើយ
សូមសរសើរដល់ព្រះគ្រីស្ទ
ត្រូវច្រៀងពាក្យនេះដរាប សរសើរព្រះដ៏លោះបាប
សូមសរសើរដល់ព្រះគ្រីស្ទ
   («លុះពេលព្រឹកព្រលឹមសា្រង» ពីភាសាអាឡឺម៉ង បកប្រែដោយលោក Edward Caswell,
១៨១៤-១៨៧៨ ផ្លាស់ប្ដូរដោយគ្រូគង្វាល)។

បន្ទាប់មក ព្រះវិញ្ញាណបរិសុទ្ធបើកសំដែងពីព្រះយេស៊ូវដល់មនុស្សឆោតល្ងង់ផងដែរ។ «ដ្បិតទ្រង់នឹងយកសេចក្តីដែលតម្រូវពីខ្ញុំ មកប្រាប់ដល់អ្នករាល់គ្នា»។ បាទ «ដល់អ្នករាល់គ្នា»! ទ្រង់មកឯអស់អ្នក ណាដែលអត់មានការបង្ហាត់បង្រៀន ហើយទ្រង់មកឯអស់អ្នកណាដែលមិនដែលបានទៅរៀនសាលាព្រះ គម្ពីរ ឬមហាវិទ្យាល័យព្រះគម្ពីរ! ខ្ញុំស្គាល់មនុស្សរៀនខ្ពស់ជាច្រើននាក់ ប៉ុន្ដែពួកគេមិនស្គាល់ព្រះយេស៊ូវទេ។

នៅក្នុងការប្រែចិត្ដមួយ ព្រះវិញ្ញាណបរិសុទ្ធបានទាញនាំមនុស្សក្រ និងមនុស្សដែលមិនមានការសិក្សាអប់រំទៅឯព្រះយេស៊ូវ។ ព្រះវិញ្ញាណទាញនាំមនុស្សទៅឯព្រះយេស៊ូវម្ដងម្នាក់ៗ។ នៅក្នុងការរស់ឡើង វិញ ព្រះវិញ្ញាណបរិសុទ្ធទាញនាំមនុស្សជាច្រើននាក់ទៅឯព្រះយេស៊ូវនៅពេលតែមួយក្នុងរយះពេលខ្លី!

ព្រះវិញ្ញាណបរិសុទ្ធបាននាំអ្នកនេសាទត្រីចំនួន១២ ហើយបានបើកសំដែងពីព្រះយេស៊ូវទៅកាន់ ពួកគេនៅពេលតែមួយ។ ពួកគេសុទ្ធតែជាសាវក។ ប៉ុន្ដែ នៅថ្ងៃបុណ្យ៥០ ព្រះវិញ្ញាណបរិសុទ្ធបានទាញនាំ មនុស្សចំនួន៣០០០នាក់ទៅឯព្រះយេស៊ូវ! អូ យើងអាចអធិស្ឋានឲ្យមានមនុស្ស១០ ឬ១៥នាក់មកក្រុម ជំនុំរបស់យើង ហើយអធិស្ឋានឲ្យព្រះវិញ្ញាណបរិសុទ្ធទាញនាំ ហើយបើកសំដែងពួកគេទៅឯព្រះយេស៊ូវ! ទ្រង់នឹងដំកើងព្រះគ្រីស្ទតាមរយះនាំរឿងពីព្រះគ្រីស្ទ ហើយបង្ហាញទៅកាន់អ្នករាល់គ្នា។ បន្ទាប់មក អ្នកនឹង អាចច្រៀងដូចនេះបាន

ទោះជាប់ការឬទំនេរ ខ្ញុំពឹងតែព្រះអង្គទេ
សូមសរសើរដល់ព្រះគ្រីស្ទ

ព្រះវិញ្ញាណបរិសុទ្ធក៏បើកសំដែងថា ព្រះយេស៊ូវជាព្រះអង្គសង្រ្គោះផងដែរ។ នោះជារឿងខ្លះ ដែល ខ្ញុំមានបញ្ហាដ៏ធំ។ ខ្ញុំមិនអាចជឿថា ខ្ញុំមិនដែលស្ដាប់លឺនរណាម្នាក់អធិប្បាយពីសេចក្ដីសង្រ្គោះទេ។ ប៉ុន្ដែ ខ្ញុំបានគិតថា ព្រះយេស៊ូវគឺជាទុក្ខរកបុគ្គលម្នាក់។ ខ្ញុំបានខឹងដល់ពួកអ្នកដែលបានឆ្កាងទ្រង់។ ហេតុអ្វីបាន ពួកគេសំឡាប់មនុស្សល្អដូចនេះ? ខ្ញុំបានគិតថា ព្រះយេស៊ូវដូចជាលោកអ័ប្រាហាំ Lincoln ដើមដំបូង។ ហើយខ្ញុំបានគិតថា ទ្រង់ជាមនុស្សល្អម្នាក់ ដែលត្រូវបានគេសំឡាប់ដោយព្រោះតែគាត់ធ្វើល្អ។ ពិតណាស់ ឃាតកររបស់លោក Lincoln បានបាញ់សំឡាប់គាត់នៅថ្ងៃសុក្រ ថ្ងៃដែលព្រះយេស៊ូវត្រូវបានគេឆ្កាង។ ដូច្នេះ ខ្ញុំបានគិតដូចនោះចំពោះព្រះយេស៊ូវ។ ខ្ញុំគិតថា ទ្រង់គឺជាគ្រូបង្រៀនដ៏អស្ចារ្យម្នាក់ ហើយទ្រង់គឺជា មនុស្សសុចរិតមនាក់។ ខ្ញុំបាននិយាយថា ទ្រង់គឺជា «ព្រះអង្គសង្រ្គោះ» ប៉ុន្ដែខ្ញុំមិនស្គាល់ពីអត្ថន័យរបស់វា ទេ។ ដូចជាពួកសាសន៍យូដា ដែលប៉ុលបានប្រាប់ថា មាន «ស្បៃបាំង» ចិត្ដរបស់ខ្ញុំ ហើយវាលាក់ព្រះអង្គ សង្រ្គោះពីចិត្ដរបស់ខ្ញុំ(២កូរិនថូស ៣:១៥)។ ខ្ញុំបានព្យាយាមធ្វើជាកូនព្រះតាមរយះការធ្វើល្អ និងតាមរយះ ការថ្វាយខ្លួនរបស់ខ្ញុំច្រើនថែមទៀត។ ខ្ញុំចាំថា ខ្ញុំបានឃើញលោក Tom Dooley ត្រូវលោក Jack Paar តាមកញ្ចក់ទូរទស្សន៍។ គាត់ជាបេសកជនខាងថ្នាំពេទ្យរបស់ពួកកាតូលិកទៅកាន់ប្រទេសឡាវ និងប្រទេស វៀតណាម។ គាត់និពន្ធសៀវភៅមួយដែលមានចំណងជើងថា «យប់ដែលពួកគេបានដុតភ្នំ» និយាយអំពី ពួកកុម្មុយនីស្ដ និងគ្រីស្ទបរិស័ទនៅក្នុងភ្នំនៃប្រទេសវៀតណាម។ ខ្ញុំចាំយ៉ាងច្បាស់ ខ្ញុំបានគិតថា «នោះគឺជា អ្វីដែលខ្ញុំចង់ធ្វើ។ ខ្ញុំចង់ធ្វើជាបេសកជនម្នាក់។ ខ្ញុំនឹងដើរតាមព្រះគ្រីស្ទជាបេសកជនម្នាក់ ហើយបន្ទាប់មក ខ្ញុំនឹងក្លាយជាកូនរបស់ព្រះ»។ ខ្ញុំមិនអាចបំភ្លេចពីរឿងនោះបានទេ ខ្ញុំនឹងក្លាយជាកូនព្រះម្នាក់ដោយសារការ ដើរតាមព្រះយេស៊ូវ និងការធ្វើល្អអស្ចារ្យខ្លះៗបែបមនុស្សធម៌! ពិតប្រាកដណាស់ ខ្ញុំបានខ្វាក់អំពីព្រះយេស៊ូវ ពេលនោះខ្ញុំច្បាស់ថា ខ្ញុំអាចសង្រ្គោះខ្លួនខ្ញុំដោយសារការដើរតាមគំរូរបស់ព្រះគ្រីស្ទ។ សាវកប៉ុលបានរៀប រាប់ខ្ញុំ នៅពេលគាត់បាននិយាយថា

«បើសិនណាជាដំណឹងល្អរបស់យើងខ្ញុំត្រូវគ្របបាំង នោះគឺត្រូវគ្របបាំងចំពោះតែពួកអ្នក ដែលកំពុងវិនាសទេ»(២កូរិនថូស ៤ :៣)។

មកដល់សព្វថ្ងៃនេះ ខ្ញុំឆ្ងល់ពីរបៀបដែលខ្ញុំខ្វាក់! ប៉ុន្ដែព្រះវិញ្ញាណបរិសុទ្ធបានយកស្បៃបាំងមុខចេញ ហើយ រស្មីពន្លឺរបស់ទ្រង់បានបំភ្លឺមកខ្ញុំ ទើបខ្ញុំបានឃើញថា ព្រះយេស៊ូវជាព្រះអង្គសង្រ្គោះ! នៅពេលនោះហើយ ដែលដំណឹងល្អមានន័យចំពោះខ្ញុំ!

«ទ្រង់នឹងដំកើងខ្ញុំ ដ្បិតទ្រង់នឹងយកសេចក្តីដែលតម្រូវពីខ្ញុំ មកប្រាប់ដល់អ្នករាល់គ្នា»(យ៉ូហាន ១៦:១៤)។

ហើយនៅចុងបញ្ចប់ ព្រះវិញ្ញាណបរិសុទ្ធបង្ហាញប្រាប់យើងពីសេចក្ដីស្រឡាញ់ និងសេចក្ដីមេត្ដា ករុណារបស់ព្រះយេស៊ូវ។ ខ្ញុំមិនដែលគិតពីសេចក្ដីស្រឡាញ់ និងសេចក្ដីមេត្ដាករុណារបស់ព្រះគ្រីស្ទចំពោះ មនុស្សមានបាបដូចខ្ញុំទេ បើព្រះវិញ្ញាណបរិសុទ្ធមិនបានបើកសំដែងពីសេចក្ដីស្រឡាញ់របស់ទ្រង់ដល់ខ្ញុំ។ នោះគឺនៅពេលដែលខ្ញុំបានឃើញនូវសារៈសំខាន់នៃព្រះលោហិតរបស់ទ្រង់។ កាលពីមុន ខ្ញុំបានគិតថា វាគឺជាឈាមរបស់ទុក្ខរបុគ្គលម្នាក់ ដូចជាឈាមរបស់ Lincoln ឬឈាមរបស់ស្ដេច ឬក៏ដូចជាឈាមរបស់ បេសកជនម្នាក់ដែលជាទុក្ខរបុគ្គល។ ប៉ុន្ដែ នៅពេលព្រះវិញ្ញាណបរិសុទ្ធបំភ្លឺខ្ញុំ ខ្ញុំបានដឹងនៅក្នុងចិត្ដថា

«ដ្បិតគឺជាឈាមនោះឯងដែលធួននឹងព្រលឹងបាន» (លេវីវិន័យ ១៧:១១)

«ដ្បិតនេះជាឈាមខ្ញុំគឺជាឈាមនៃសញ្ញាថ្មីដែលបានច្រួចចេញ សំរាប់មនុស្សជាច្រើនប្រយោជន៍នឹងផ្តាច់បាប»(ម៉ាថាយ ២៦:២៨)។

កាលខ្ញុំបានសង្គ្រោះ នៅពេលភ្លាមៗ ខ្ញុំបានឃើញព្រះលោហិតដ៏រុងរឿងរបស់ព្រះគ្រីស្ទ។ ខ្ញុំងូតដោយឈាម របស់ទ្រង់! ជារៀងរាល់ថ្ងៃ វាហាក់ដូចជា «ថ្ងៃសុក្រល្អ» ចំពោះខ្ញុំ ដោយព្រោះតែខ្ញុំបានដើរ ហើយរស់នៅ ថែមទាំងច្រៀងអំពីព្រះលោហិតរបស់ព្រះយេស៊ូវ! ខ្ញុំបានច្រៀងបទចំរៀងដ៏ចាស់នេះ រហូតដល់ខ្ញុំឈឺក!

ខ្ញុំបានឱនក្រាបត្រង់ឈើឆ្កាងព្រះអង្គ
ទាំងសូមឲ្យទ្រង់លាងអស់បាបខ្ញុំផង
ឈាមទ្រង់ក៏លាងឲ្យឥតសៅហ្មង
សរសើរព្រះនាមទ្រង់ ចូរសរសើរព្រះនាមវិសេស ចូរសរសើរព្រះនាមវិសេស
ឈាមទ្រង់បានលាងខ្ញុំឲ្យឥតសៅហ្មង សរសើរព្រះនាមទ្រង់!

ឱព្រះលោហិតលាងឲ្យខ្ញុំហ្មត់ហ្មង
ចិត្ដខ្ញុំអរណាស់ដោយទ្រង់លោះខ្ញុំផង
ទ្រង់ប្រោសដល់ខ្ញុំហួរលើសអស់ចិត្ដប៉ង
សរសើរព្រះនាមទ្រង់ ចូរសរសើរព្រះនាមវិសេស ចូរសរសើរព្រះនាមវិសេស
ឈាមទ្រង់បានលាងខ្ញុំឲ្យឥតសៅហ្មង សរសើរព្រះនាមទ្រង់!
   («សរសើរព្រះនាមទ្រង់» ដោយលោក Elisha A. Hoffman, 1839-1929)។

«ទ្រង់នឹងដំកើងខ្ញុំ ដ្បិតទ្រង់នឹងយកសេចក្តីដែលតម្រូវពីខ្ញុំ មកប្រាប់ដល់អ្នករាល់គ្នា»(យ៉ូហាន ១៦:១៤)។

អូ ខ្ញុំអធិស្ឋានថា ព្រះវិញ្ញាណបរិសុទ្ធនឹងបង្ហាញអ្នកឲ្យឃើញព្រះលោហិតរបស់ព្រះអង្គសង្គ្រោះ។ អ្នកនឹង មិនដែលឈប់គិតពីវាទេ នៅពេលអ្នកឃើញវា! អ្នកនឹងមិនដែលឈប់ច្រៀងពីព្រះលោហិតរបស់ព្រះគ្រីស្ទ ទេ កាលណាព្រះវិញ្ញាណបរិសុទ្ធបង្ហាញឲ្យអ្នកឃើញ! ហាលេលូយ៉ា! នៅពេលភ្លាមៗ ដែលអ្នកជឿជាក់លើ ព្រះអង្គសង្រ្គោះ នោះអ្នកនឹងអាចច្រៀងបាន

មានចេសា្ដនៅឈាមព្រះយេស៊ូវ មានចេស្ដាអស្ចារ្យនៅក្នុងឈាម
មានចេសា្ដអស្ចារ្យ
មានចេសា្ដនៅឈាមព្រះយេស៊ូវ អើយដែលធ្វើការថ្លៃថ្លា
នៅក្នុងឈាមវិសេសព្រះយេស៊ូវ។
   («មានចេស្ដានៅក្នុងឈាម» ដោយលោក Lewis E. Jones, 1865-1936)។

ខ្ញុំដឹងថា រឿងទាំងអស់នេះដែលនិយាយអំពីឈាមរបស់ព្រះយេស៊ូវត្រូវតែចម្លែកដល់អស់អ្នកណា ដែលមិនបានសង្រ្គោះ។ ប៉ុន្ដែ នៅពេលព្រះវិញ្ញាណបរិសុទ្ធទាញអ្នកទៅឯព្រះយេស៊ូវ នោះអំពើបាបរបស់ អ្នកត្រូវបានលាងសំអាតដោយសារព្រះលោហិតរបស់ទ្រង់ – អ្នកនឹងច្រៀងអំពីព្រះលោហិតរបស់ទ្រង់ ហើយនិយាយអំពីព្រះលោហិតរបស់ទ្រង់អស់មួយជីវិតរបស់អ្នក! ហាលេលូយ៉ា!

ខ្ញុំបានរៀបចំ ដើម្បីចង់បង្រៀនច្រើនពីមេរៀននេះ ប៉ុន្ដែ ខ្ញុំមានអារម្មណ៍ថា ខ្ញុំត្រូវតែឈប់ឥឡូវ នេះ។ យើងបានតម ហើយអធិស្ឋានសុំឲ្យព្រះចាត់រលកដ៏ធំអស្ចារ្យរបស់ព្រះវិញ្ញាណបរិសុទ្ធចុះមក ដើម្បីឲ្យ មានការរស់ឡើងវិញ។ ប៉ុន្ដែ តើការរស់ឡើងវិញគឺជាអ្វី? ខ្ញុំគិតថា លោក Martyn Lloyd-Jones បានប្រាប់ពីចម្លើយដ៏ល្អមួយ។ គាត់បានប្រាប់ថា «ការរស់ឡើងវិញគឺជាការថ្វាយសិរីល្អដល់ព្រះអម្ចាស់ យេស៊ូវគ្រីស្ទ ដែលព្រះរាជបុត្រានៃព្រះ។ វាគឺជាការដាក់ទ្រង់នៅកណ្ដាលជីវិតឡើងវិញរបស់ក្រុមជំនុំ» (Revival, Crossway Books, 1987, p. 47)។

ខ្ញុំគិតថា គាត់និយាយត្រឹមត្រូវណាស់ «ការរស់ឡើងវិញ...គឺជាការថ្វាយសិរីល្អដល់ព្រះអម្ចាស់ យេស៊ូវគ្រីស្ទ ដែលជាព្រះរាជបុត្រានៃព្រះ»។ អត្ថបទគម្ពីររបស់យើងបានប្រាប់ច្រើនដូចគ្នាដែរ

«ទ្រង់នឹងដំកើងខ្ញុំ ដ្បិតទ្រង់នឹងយកសេចក្តីដែលតម្រូវពីខ្ញុំ មកប្រាប់ដល់អ្នករាល់គ្នា»(យ៉ូហាន ១៦:១៤)។

នៅក្នុងការប្រែចិត្ដមួយ ព្រះវិញ្ញាណបរិសុទ្ធធ្វើឲ្យមនុស្សម្នាក់ឃើញព្រះយេស៊ូវ ហើយថ្វាយសិរីល្អ ដល់ទ្រង់ ដំកើងទ្រង់ ថែមទាំង «អួត» អំពីទ្រង់ ហើយច្រៀងអំពីទ្រង់! នៅក្នុងការរស់ឡើងវិញ ព្រះវិញ្ញាណ បរិសុទ្ធធ្វើឲ្យមនុស្សជាច្រើនឃើញព្រះយេស៊ូវ ថ្វាយសិរីល្អដល់ទ្រង់ ដំកើងទ្រង់ ហើយ «អួត» អំពីទ្រង់ ថែមទាំងច្រៀងពីទ្រង់ ហើយពឹងលើទ្រង់ – លើយញ្ញបូជារបស់ទ្រង់នៅលើឈើឆ្កាង និងព្រះលោហិតរបស់ ទ្រង់ដែលបានបង្ហូរ ដូច្នេះ អំពើបាបរបស់យើងអាចលើកលែងទោស ហើយអាចលាងសំអាត។

កម្រមានបទចំរៀងដែលនិយាយពីព្រះលោហិតរបស់ព្រះគ្រីស្ទណាស់ សំរាប់រយះពេលច្រើនជាង ១០០ឆ្នាំមកហើយ! ហេតុអ្វី? ដោយព្រោះតែយើងបានឆ្លងកាត់គ្រាដ៏ងងឹតដែលគ្មានការរស់ឡើងវិញ។ គ្រូ គង្វាលជាច្រើនហាក់ដូចជាគិតថា ការរស់ឡើងវិញដំកើងដល់ព្រះវិញ្ញាណបរិសុទ្ធ។ ប៉ុន្ដែពួកគេយល់ខុស។ អត្ថបទគម្ពីររបស់យើងបង្ហាញថា ពួកគេយល់ខុស។

«ទ្រង់នឹងដំកើងខ្ញុំ ដ្បិតទ្រង់នឹងយកសេចក្តីដែលតម្រូវពីខ្ញុំ មកប្រាប់ដល់អ្នករាល់គ្នា»(យ៉ូហាន ១៦:១៤)។

ពិតប្រាកដណាស់ ត្រូវតែមានការអធិប្បាយច្រើនថែមទៀតអំពីព្រះយេស៊ូវគ្រីស្ទ! ពិតប្រាកដ ណាស់ អ្នកត្រូវតែគិតថែមទៀតអំពីព្រះយេស៊ូវគ្រីស្ទទ្រង់ផ្ទាល់! ពិតប្រាកដណាស់ អ្នកដែលមិនបាន សង្រ្គោះទាំងអស់ត្រូវតែបាននាំទៅជួបព្រះយេស៊ូវ ដ្បិតទ្រង់គឺជាព្រះតែមួយគត់ ដែលអាចលើកលែងទោស អំពើបាបរបស់អ្នក ហើយអាចជួយសង្រ្គោះអ្នករួចចេញពីជីវិតដ៏រងទុក្ខវេទនានេះ ហើយទ្រង់អាចជួយ សង្រ្គោះអ្នកពីភ្លើងឋាននរកដែលត្រូវមក! ពិតប្រាកដណាស់ ក្រុមជំនុំរបស់យើងត្រូវការបទចំរៀងច្រើន ថែមទៀតដូចបទចំរៀងនេះ ដែលមកពីលោកយ៉ូហាន រ៉ាយស៏

យើងមានរឿងមួយពីសេចក្ដីស្រឡាញ់ពីបូរាណ
យើងប្រាប់ពីផ្លូវ ដែលមនុស្សបាបអាចលើកលែងទោស
យើងត្រូវលើកលែងទោស ដោយព្រោះព្រះយេស៊ូវបានរងទុក្ខ
ទ្រង់បានទទួលទោសនៅភ្នំកាល់វ៉ារី
អូ មេត្ដាករុណាដ៏វិសេសកំពុងហូរមក
ខ្ញុំបានឱនក្រាបនៅព្រះអង្គសង្រ្គោះដែលបានជាប់ឆ្កាង
ឈាមវិសេស ដែលទ្រង់បានបង្ហូរដើម្បីលោះបាបយើង
ព្រះគុណ និងការលើកលែងទោសសំរាប់អំពើបាបទាំងអស់របស់យើង។
   («អូ រឿងដ៏វិសេស» ដោយលោក John R. Rice, 1895-1980)។

សូមច្រៀងកន្លែងបន្ទរជាមួយខ្ញុំ

អូ មេត្ដាករុណាដ៏វិសេសកំពុងហូរមក
ខ្ញុំបានឱនក្រាបនៅទៀបព្រះអង្គសង្រ្គោះដែលបានជាប់ឆ្កាង
ឈាមវិសេស ដែលទ្រង់បានបង្ហូរដើម្បីលោះបាបយើង
ព្រះគុណ និងការលើកលែងទោសសំរាប់អំពើបាបទាំងអស់របស់យើង។

បើអ្នកខកខាននូវសេចក្ដីស្រឡាញ់របស់ព្រះយេស៊ូវ គ្មានអ្វីផ្សេងទៀតទេ ដែលអាចជួយអ្នកបាន! បើអ្នកខកខានឈើឆ្កាងនៃព្រះយេស៊ូវ គ្មានអ្វីផ្សេងទៀតទេ ដែលអាចកំសាន្ដចិត្ដអ្នកបាន! បើអ្នកខកខាន ព្រះលោហិតរបស់ព្រះយេស៊ូវ គ្មានអ្វីផ្សេងទៀតទេ ដែលអាចជួយសង្រ្គោះអ្នក! សូមមករកព្រះយេស៊ូវ សូម ជឿជាក់លើទ្រង់។ គ្មានអ្នកណាផ្សេងទៀតទេ ដែលអាចជួយអ្នកបាន! «ចូរជឿដល់ព្រះអម្ចាស់យេស៊ូវគ្រីស្ទទៅ នោះនឹងបានសង្គ្រោះហើយ»(កិច្ចការ ១៦:៣១)។ លោក ចាន់ សូមមក ហើយដឹកនាំយើងអធិស្ឋាន។ អាម៉ែន។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអាន ការអធិប្បាយរបស់ លោក ហ៊ីមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗ នៅតាមអ៊ីធើនេតនៅគេហទំព័រ www.realconversion.com.
ចុចលើ ”Sermon Manuscripts” សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ (Sermons in Khmer)

You may email Dr. Hymers at rlhymersjr@sbcglobal.net, (Click Here) – or you may
write to him at P.O. Box 15308, Los Angeles, CA 90015. Or phone him at (818)352-0452.

អានព្រះគម្ពីរមុនពេលអធិប្បាយដោយលោក Mr. Abel Prudhomme ៖ យ៉ូហាន ១៦:៧-១៥។
ច្រៀងចំរៀងតែម្នាក់ឯងមុនអធិប្បាយដោយលោក Benjamin Kincaid Griffith៖
(«ទេវតាដប់ពាន់» ដោយលោក Edward Caswell, 1814-1878)។