ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០
នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។
មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤
ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។
សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ
ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។
នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។
អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net។
ទ្រង់នឹងដំកើងខ្ញុំ (សេចក្ដីអធិប្បាយលេខ៥ ពីការរស់ឡើងវិញ) ដោយលោក សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស |
លោក Martyn Lloyd-Jones ជាសិស្សម្នាក់ដែលប្រុងប្រយ័ត្នពីការរស់ឡើងវិញ។ គាត់បានរៀន ពីប្រវត្ដិសាស្រ្ដនៃការរស់ឡើងវិញ (គ្រាដែលមានមនុស្សច្រើនបានសង្រ្គោះ) ហើយសូម្បីតែគាត់ធ្លាប់មាន បទពិសោធន៍ពីការរស់ឡើវិញនៅក្នុងក្រុមជំនុំផ្ទាល់ខ្លួនរបស់គាត់នៅក្នុងប្រទេស Wales ក្នុងឆ្នាំ១៩៣១។ នៅក្នុងមេរៀនមួយ គាត់បានបង្រៀនពីគ្រូអធិប្បាយដ៏ល្បីល្បាញឈ្មោះលោក Howell Harris (១៧១៤-១៧៧៣) គ្រូគង្វាលនេះបានប្រសាសន៍ថា «យើងស្ថិតនៅក្នុងស្ថានភាពនៃសេចក្ដីងងឹត និងសេចក្ដីស្លាប់ ម្ដងទៀត ហើយវាស្រដៀងនឹងស្ថានភាពនៅដើមដំបូងនៃសតវត្សទី១៨» (D. M. Lloyd-Jones, ពួកបរិសុទ្ធ៖ ដើមកំណើត និងអ្នកស្នងរបស់ពួកគេ (Their Origins and Successor) The Banner of Truth Trust, 1996 edition, p. 302)។ នៅក្នុងសៀវភៅផ្សេងទៀត លោក Lloyd-Jones បានបង្រៀនពី «ការបោះបង់ចោលព្រះដ៏សែនអាក្រក់ ដែលបានកើនឡើង ហើយវាចង្អុលបង្ហាញពីក្រុមជំនុំសំរាប់រយះពេល១០០ឆ្នាំចុងក្រោយ {ឥឡូវនេះ១៥០ឆ្នាំ}» (Revival, Crossway Books, 1987, page. 55)។ នៅក្នុងបទពិសោធន៍ផ្ទាល់ខ្លួនរបស់ខ្ញុំសំរាប់រយះពេល៥៥ឆ្នាំក្នុងព័ន្ធកិច្ចបំរើព្រះ។ ខ្ញុំបានឃើញ នូវការធ្លាក់ចុះដ៏ដុនដាបនៅក្នុងជីវិត និងអំណាចនៃក្រុមជំនុំរបស់យើង។ សព្វថ្ងៃនេះ ក្រុមជំនុំភាគច្រើនកំរ ដូចក្រុមជំនុំ នៅពេលខ្ញុំជាក្មេងជំទង់ណាស់ – ក្រុមជំនុំមួយដែលផ្លាស់ប្ដូរ មិនមែនជាក្រុមជំនុំល្អនោះទេ។ ពិតប្រាកដណាស់ «យើងស្ថិតនៅក្នុងស្ថានភាពនៃសេចក្ដីងងឹត និងសេចក្ដីស្លាប់ម្ដងទៀត»។ ពិតប្រាកដណាស់យើងស្ថិតនៅក្នុង «ការបោះបង់ចោលព្រះដ៏សែនអាក្រក់»។ ខ្ញុំជឿជាក់ថា ស្ថានភាពដ៏អាក្រក់នេះបានកើតឡើងទ្រង់ទ្រាយធំ ដោយព្រោះតែគ្រូគង្វាលជាច្រើន បានភ្លេចពីអ្វីដែលមនុស្សម្នាក់ត្រូវធ្វើ ដើម្បីក្លាយជាកូនព្រះម្នាក់។ នៅក្នុងបទពិសោធន៍របស់ខ្ញុំ ខ្ញុំឃើញថាមានគ្រូគង្វាលតិចតួចណាស់ដែលដឹងពីសារៈសំខាន់អំពីការប្រែចិត្ដ និងការកើតជាថ្មី ប៉ុន្ដែខ្ញុំនឹងមិនបង្រៀន អំពីមេរៀននោះទេនៅយប់នេះ។ គ្រូគង្វាលជាច្រើននាក់បង្រៀនពីការរស់ឡើងវិញ ហើយពួកគេដឹងថា យើងត្រូវការព្រះវិញ្ញាណ បរិសុទ្ធដើម្បីធ្វើរឿងខ្លះឲ្យក្រុមជំនុំយើងរស់ឡើងវិញ! ប៉ុន្ដែ ពិតប្រាកដណាស់ ពួកគេតិចតួចណាស់ដឹងពីអ្វី ដែលយើងត្រូវការឲ្យព្រះវិញ្ញាណធ្វើ។ ពួកគេមិនដឹងពីអ្វី ដែលពួកគេត្រូវការព្រះវិញ្ញាណបរិសុទ្ធនោះទេ ដោយព្រោះតែពួកគេមិនយល់ដឹងពីជម្រៅដ៏អាក្រក់នៃបញ្ហានៅខាងមុខពួកគេ។ ពួកគេគិតថា សមាជិក របស់ពួកគេភាគច្រើនបានសង្រ្គោះ ហើយពួកគេគិតថា ពួកគេដឹងពីរបៀបដើម្បីនាំមនុស្សថ្មីបានសង្រ្គោះ។ ដ្បិតខ្ញុំមិនស្គាល់គ្រូគង្វាលសំខាន់ខ្លះៗ ដែលបង្រៀនល្មមពីប្រធានបទនេះទេ។ ជាលទ្ធផល តួលេខដ៏ធំ នៃក្រុមជំនុំរបស់យើងបានពេញទៅដោយមនុស្សបាត់បង់! យើងបានសរសេរពីជម្រៅនៃបញ្ហានេះនៅក្នុង សៀវភៅរបស់យើងដែលមានចំណងជើងថា ការបោះបង់ចោលព្រះនៅសព្វថ្ងៃនេះ (Today’s Apostasy) (សូមចុចទីនេះដើម្បីអានវា)។ នៅយប់នេះ ខ្ញុំនឹងមិនអធិប្បាយអំពីបញ្ហានៃការរស់ឡើងវិញទូទៅទេ។ ខ្ញុំនឹងផ្តោតសំខាន់លើអ្វី ដែលយើងគួរតែអធិស្ឋានឲ្យ បើយើងចង់ឲ្យព្រះប្រទានការរស់ឡើងវិញមកក្រុមជំនុំតាមតំបន់របស់យើង។ អន្ទាក់មួយក្នុងចំណោមអន្ទាក់ជាច្រើន ដែលយើងអាចធ្លាក់ចូលនៅពេលយើងអានសៀវភៅពីការរស់ឡើង វិញគឺថា យើងរំពឹងចង់បានការផ្លាស់ប្ដូរដ៏ធំមួយនៅក្នុងក្រុមជំនុំទាំងអស់ យ៉ាងហោចណាស់ក្នុងតួលេខដ៏ធំ មួយនៃក្រុមជំនុំទាំងនោះ។ ហើយនៅពេលដែលយើងមិនឃើញមានការរស់ឡើងវិញកើតឡើង យើងអស់សង្ឃឹម។ យើងត្រូវតែយល់ដឹងថា ការប្រែចិត្ដពិតប្រាកដទាំងអស់សុទ្ធតែជាការអស្ចារ្យមួយ។ លោកខាហ្គិន និងខ្ញុំបានឃើញពីពួកអ្នកដែលបានប្រែចិត្ដ។ យើងឃើញថា មានមនុស្សជាច្រើននាក់បានប្រែចិត្ដជឿលើព្រះយេស៊ូវជារៀងរាល់ខែ។ នោះគឺជាការអស្ចារ្យនៃការប្រែចិត្ដ ដែលបានកើតឡើងជារៀងរាល់ខែនៅក្នុង ក្រុមជំនុំរបស់យើងសំរាប់រយះពេលជាង១ឆ្នាំ។ ពិតណាស់ ខ្ញុំមិននិយាយអំពី «ការសម្រេចចិត្ដ»ទេ ខ្ញុំកំពុង តែនិយាយអំពីការប្រែចិត្ដពិតប្រាកដ។ អ្វីដែលយើងកំពុងតែអធិស្ឋានសំរាប់ការរស់ឡើងវិញ គឺអធិស្ឋានសុំ ឲ្យមានការអស្ចារ្យនៃការប្រែចិត្ដថែមទៀត ហើយយើងអធិស្ឋានសុំឲ្យព្រះវិញ្ញាណបរិសុទ្ធយាងចុះមក ហើយប្រែចិត្ដមនុស្សថែមទៀតឲ្យទទួលជឿព្រះគ្រីស្ទ។ ឥឡូវនេះ ពិតប្រាកដណាស់ នោះគឺជាអ្វីដែលយើងគួរតែអធិស្ឋានសុំ។ ខ្ញុំជឿថា ការព្រួយបារម្ភដ៏ សំខាន់របស់យើងគួរតែ ដើម្បីអធិស្ឋានសុំឲ្យព្រះវិញ្ញាណបរិសុទ្ធយាងចុះមក ដោយអំណាចព្រះចេសា្ដដ៏ អស្ចារ្យ។ ខ្ញុំដឹងថា មនុស្សជាច្រើននឹងបដិសេធអ្វីទាំងអស់ ដែលខ្ញុំនិយាយអំពីប្រធានបទនោះ។ មានការ បង្រៀនខុសឆ្គងច្រើនណាស់អំពីព្រះវិញ្ញាណបរិសុទ្ធនៅក្នុងសតវត្សទី២០ ដែលខ្ញុំមិនអាចបន្ទោសពួកគេបាន។ ថ្វីដ្បិត ព្រះវិញ្ញាណបរិសុទ្ធគឺជាប្រភពនៃការប្រែចិត្ដរបស់មនុស្សទាំងអស់ រួមទាំងការរស់ឡើងវិញ ផងដែរ។ សព្វថ្ងៃនេះ សមាជិកក្រុមជំនុំជាច្រើនគិតថា ព្រះវិញ្ញាណបរិសុទ្ធបណ្ដាលឲ្យមនុស្ស «និយាយភាសាដទៃ» ឬក៏អាចរកលុយបានច្រើន ឬក៏អាចប្រោសជំងឺឲ្យជា។ ប៉ុន្ដែ ព្រះវិញ្ញាណបរិសុទ្ធមិនធ្វើការទាំង អស់នោះទេ ការងារដ៏សំខាន់របស់ព្រះវិញ្ញាណបរិសុទ្ធ សូមបើកព្រះគម្ពីរបស់អ្នកទៅ យ៉ូហាន ១៦:១៤។ កន្លែងនេះយើងដឹងពីការងារដ៏សំខាន់របស់ព្រះវិញ្ញាណបរិសុទ្ធ។ ព្រះយេស៊ូវបានមានបន្ទូលថា «ទ្រង់នឹងដំកើងខ្ញុំ»(យ៉ូហាន ១៦:១៤)។ ពាក្យ «ដំកើង» តាមភាសាក្រិចមានន័យថា «ថ្វាយសិរីល្អ គោរពសសើរ លើកដំកើង សរសើរដំកើង» (Strong #1392)។ ការងាររបស់ព្រះវិញ្ញាណបរិសុទ្ធគឺដើម្បីដំកើងព្រះគ្រីស្ទ ដើម្បីឲ្យយើងគោរពសរសើរ ព្រះគ្រីស្ទ ដើម្បីលើកដំកើនព្រះគ្រីស្ទ ហើយដើម្បីឲ្យយើងថ្វាយសិរីល្អដល់ទ្រង់។ នៅពេលមនុស្សប្រែចិត្ដក្លែងក្លាយ វាតែងតែ ដោយព្រោះតែពួកគេបានបដិសេធព្រះយេស៊ូវទ្រង់ ផ្ទាល់។ ដូចលោកខាហ្គិនបានពន្យល់ប្រាប់នៅក្នុងសៀវភៅរបស់យើង ការបោះបង់ចោលព្រះនៅសព្វថ្ងៃនេះ (Today’s Apostasy) មនុស្សដែលមានប្រវតិ្ដជាកាតូលិក នឹងគិតទូទៅថា យើងបានសេចក្ដីសង្រ្គោះ ដោយសារ ការធ្វើល្អ៖ ការឈប់ធ្វើអំពើបាប ការទៅក្រុមជំនុំ ការធ្វើតាមព្រះយេស៊ូវ ការស្រឡាញ់ ព្រះយស៊ូវ ការលន់តួបាប ហើយនិង «ការធ្វើល្អ» ទូទៅផ្សេងទៀត។ មនុស្សដែលមានប្រវត្ដិជាបាទីស្ទ ឬអ្នកដែលមានប្រវត្ដិជាអ្នកកែប្រែលទ្ធិជឿ ជារឿយៗ នឹងទុកចិត្ដលើការធ្វើពិធីជ្រមុជទឹក ទុកចិត្ដលើ«សេចក្ដីអធិស្ឋានរបស់មនុស្សមានបាប» ឬនឹងទុកចិត្ដលើជំនឿតាមគោលលទ្ធិរបស់គ្រីស្ទបរិស័ទ ដូចជាការសូត្រតាម «គម្រោង ការនៃសេចក្ដីសង្រ្គោះ» ឬក៏«ការសួរសំណួរអំពីគ្រីស្ទសាសនា»។ មនុស្សដែលមានប្រវត្ដិជាពួកឆ្កួត ឬមានប្រវត្ដិជាពួក៥០ថ្ងៃ ជាធម្មតានឹងគិតពីអារម្មណ៍ ហើយគិតពីបទពិសោធន៍។ បើមនុស្សម្នាក់មានបទពិសោធន៍ពីអ្វី ដែលគាត់គិតថា គឺជា «ព្រះវិញ្ញាណបរិសុទ្ធ» ហើយមានអារម្មណ៍ថា គាត់ទទួលបានព្រះពររបស់ព្រះនៅក្នុងជីវិតរបស់គាត់ ឬក៏មានអារម្មណ៍ថា គាត់មានសេចក្ដីសុខសាន្ដ ឬអំណរនៅក្នុងចិត្ដគាត់ នោះគាត់គិតថា ខ្លួនគាត់បានសង្រ្គោះ។ មានពេលច្រើនដងដែលមនុស្សដូចនោះមករកយើងប្រឹក្សា ហើយស្វែងរកការអះអាង ឬអារម្មណ៍ផ្សេងទៀត នៅក្នុងហេតុការណ៍មួយ ដ្បិតពួកគេមិនដែលជឿទុកចិត្ដលើព្រះគ្រីស្ទទេ ដូច្នេះពួកគេមិនបានសង្រ្គោះទេ (Today’s Apostasy, Hearthstone Publishing, 2001 edition, p. 141)។ នេះគឺជារបៀបដែលកើតឡើងជាញឹកញាប់នៅក្នុងក្រុមជំនុំរបស់យើង។ នៅពេលគ្រូគង្វាលសួរ ពួកគេអំពីថ្ងៃដែលពួកគេបានសង្រ្គោះ ពួកគេនឹងចាប់ផ្ដើមនិយាយរឿងកំប្លែងឆ្កួតៗដែលចេះចប់ ជារឿយៗ ពួកគេប្រាប់ពីសេចក្ដីអធិប្បាយមួយដែលពួកគេទើបបានស្ដាប់ ហើយប្រាប់ពីរឿងជាច្រើនទៀតដោយលំអិត ពួកគេមិនដែលមានអារម្មណ៍ថា ពួកគេជាមនុស្សមានបាបទេ។ ជាធម្មតា ពួកគេប្រាប់រឿងមួយដ៏លំអិត ហើយពួកគេខំប្រាប់យើងពីការប្រែចិត្ដរបស់ពួកគេ។ បន្ទាប់មក ពួកគេឈប់ភ្លាមៗ។ ពួកគេស្ទើរតែតែងតែ បញ្ចប់ដោយនិយាយពាក្យ «ហើយបន្ទាប់មក ខ្ញុំបានជឿទុកចិត្ដលើព្រះយេស៊ូវ» ឬក៏ «ហើយបន្ទាប់មក ខ្ញុំបានមករកព្រះយេស៊ូវ»។ បន្ទាប់មក យើងសួរពួកគេឲ្យប្រាប់យើងបន្ដិចបន្ដួចអំពីព្រះយេស៊ូវ ហើយសួរអំពីអ្វីដែលបានកើត ឡើង នៅពេលពួកគេបានមករកទ្រង់ (ឬជឿលើទ្រង់)។ នោះគឺជាពេលដែលពួកគេមិនអាចនិយាយបាន សោះ។ ពួកគេមិនអាចនិយាយច្រើនអំពីព្រះយេស៊ូវបាននោះទេ។ នៅក្នុងសៀវភៅរបស់គាត់ដែលមាន ចំណងជើងថា Around the Wicket Gat លោកស្ពឺជិនបាននិយាយថា «មាននិន្នាការខ្ទេចខ្ទាំមួយនៅ ក្នុងចំណោមមនុស្ស ដើម្បីទុកព្រះគ្រីស្ទនៃដំណឹងល្អមួយឡែក» (Pilgrim Publications, 1992 edition, p. 24)។ ខ្ញុំប្រាប់ពួកគេថា ខ្ញុំចង់ឲ្យពួកគេបន្ដមកក្រុមជំនុំ ហើយស្ដាប់ដំណឹងល្អ។ ខ្ញុំចង់ឲ្យគេដឹងច្បាស់ថា ព្រះយេស៊ូវនៅកណ្ដាលទីបន្ទាល់របស់ពួកគេ។ មិនថាតើ ទីបន្ទាល់នរណាម្នាក់គួរឲ្យចាប់អារម្មណ៍ប៉ុណ្ណាក៏ ដោយ បើព្រះគ្រីស្ទមិននៅកណ្ដាល(ឬក៏សំខាន់)ជីវិតរបស់ពួកគេទេ ពួកគេនៅតែមិនបានសង្រ្គោះ! ព្រះវិញ្ញាណបរិសុទ្ធធ្វើការងារដ៏សំខាន់២យ៉ាង នៅពេលដែលមនុស្សទាំងអស់ប្រែចិត្ដពិតប្រាកដ។ ការងារទីមួយគឺនៅក្នុងគម្ពីរយ៉ូហាន ១៦:៨-៩ «កាលណាទ្រង់បានយាងមកហើយ នោះទ្រង់នឹងសំដែង ឲ្យមនុស្សលោកដឹងច្បាស់ ពីអំពើបាប ពីសេចក្តីសុចរិត ហើយពីសេចក្តីជំនុំជំរះ គឺពីអំពើបាបដោយព្រោះគេមិនជឿដល់ខ្ញុំ»(យ៉ូហាន ១៦:៨-៩)។ ការប៉ះពាល់ចិត្ដពីអំពើបាបគឺជាការងារទីមួយរបស់ព្រះវិញ្ញាណបរិសុទ្ធ។ យើងបានចាត់ទុកការប្រែចិត្ដជា រឿងធម្មតាមួយ ជារឿងតូចមួយ ដែលមនុស្សម្នាក់អាចនិយាយពាក្យពីរបី ឬរៀននិយាយរឿងខ្លះ។ ព្រះជួយ យើង! យើងបានភ្លេចពីព្រះវិញ្ញាណបរិសុទ្ធ! យើងបានភ្លេចថា ទ្រង់ត្រូវតែប៉ះពាល់យើងពីអំពើបាបដែល មានតាំងពីយូរមក ហើយទ្រង់ត្រូវតែប៉ះពាល់យើងពីការបះបោរប្រឆាំងនឹងព្រះ! លោក Lloyd-Jones បាន រៀបរាប់ពីការប៉ះពាល់ចិត្ដ ក្នុងកាលដែលគាត់ដឹងពីចិត្ដដ៏អាក្រក់ផ្ទាល់ខ្លួនរបស់គាត់ និងភាពស្មោកគ្រោគ នៃនិស្ស័យអំពើបាបដែលអ្នកបានឆ្លងពីលោកអ័ដាមមក។ ការប៉ះពាល់ចិត្ដធ្វើឲ្យអ្នកដឹងពីភាពអស់សង្ឃឹម របស់អ្នក មុនពេលអ្នកដឹងថា ព្រះដ៏បរិសុទ្ធ ហើយសុចរិតស្អប់អំពើបាបដែលកូនរបស់ទ្រង់មាន(សេចក្ដី បកស្រាយពីការរស់ឡើងវិញ Revival Crossway Books, 1987, p. 42)។ រឿងនោះកើតឡើងច្រើន ឬតិចចំពោះអស់អ្នកណាដែលប្រែចិត្ដពិតប្រាកដ។ លោក Lloyd-Jones បានប្រសាសន៍ថា «មនុស្សដែល ភ្ញាក់ដឹងខ្លួន ហើយត្រូវប៉ះពាល់ចិត្ដពីអំពើបាបត្រូវតែជួបពីបញ្ហានេះ។ តើគាត់អាចស្លាប់ ហើយប្រឈមមុខ ជាមួយព្រះយ៉ាងដូចម្ដេច?» (Assurance, Romans 5, The Banner of Truth Trust, 1971, p. 18)។ ដូច្នេះ នោះគឺជាការងារទីមួយ ដែលព្រះវិញ្ញាណបរិសុទ្ធធ្វើនៅពេលមនុស្សប្រែចិត្ដពិតប្រាកដ។ ទ្រង់រំខានមនុស្ស។ បើអ្នកមិនត្រូវបានរំខានពីនិស្ស័យអំពើបាបទេ នោះអ្នកនឹងមិនគិតអំពីព្រះយេស៊ូវគ្រីស្ទ ឡើយ។ អ្នកលឺថា ទ្រង់បានសុគតនៅលើឈើឆ្កាង ប៉ុន្ដែអ្នកនៅមិនចាប់អារម្មណ៍សោះ។ ហេតុអ្វី? ដោយ ព្រោះតែអ្នកមិនដែលត្រូវប៉ះពាល់ចិត្ដ «ពីអំពើបាប ពីសេចក្ដីសុចរិត និងពីការជំនុំជំរះ»ទេ (យ៉ូហាន ១៦:៨)។ ដ្បិតមនុស្សមានបាបមិនត្រូវសំរាកនៅក្នុងការប៉ះពាល់ចិត្ដតែមួយគត់ទេ! ការប៉ះពាល់ចិត្ដតែមួយ គត់នឹងមិនជួយសង្រ្គោះអ្នកទេ! នៅពេលថ្មីៗនេះ ខ្ញុំបាននិយាយជាមួយបុរសវ័យក្មេងម្នាក់ ដែលព្រះវិញ្ញាណបរិសុទ្ធបានប៉ះពាល់ ចិត្ដគាត់យ៉ាងខ្លាំងសំរាប់រយះពេលជាច្រើនថ្ងៃ។ ខ្ញុំបានប្រាប់គាត់ឲ្យមកឯព្រះយេស៊ូវ ដើម្បីឲ្យបានសង្រ្គោះ តាមរយះព្រះលោហិតរបស់ទ្រង់។ ខ្ញុំបានរង់ចាំពីរបីសប្ដាហ៍ ហើយបន្ទាប់មកខ្ញុំបានសួរគាត់ឲ្យប្រាប់ខ្ញុំពី របៀបដែលគាត់បានសង្រ្គោះ។ គាត់បានបន្ដនិយាយពីអំពើបាបរបស់គាត់។ មិនមានសំណួរសោះថាគាត់ បាននៅក្រោមការប៉ះពាល់ចិត្ដពីអំពើបាប។ ប៉ុន្ដែគាត់បានបញ្ចប់ដោយនិយាយថា «ហើយបន្ទាប់មក ខ្ញុំបាន មករកព្រះយស៊ូវ»។ ខ្ញុំបានសួរគាត់ឲ្យប្រាប់ខ្ញុំបន្ដិចបន្ដួចអំពីព្រះយេស៊ូវ។ គាត់បានព្យាយាមឆ្លើយ ប៉ុន្ដែវាជាក់ស្ដែងណាស់ថា ទោះបីជាព្រះវិញ្ញាណបរិសុទ្ធប៉ះពាល់ចិត្ដគាត់ពីអំពើបាបក្ដី គាត់មិនបានរកឃើញសេច ក្ដីសុខសាន្ដតាមរយះពេលព្រះអង្គសង្រ្គោះ និងព្រះលោហិតរបស់ទ្រង់ទេ! ជារឿយៗ មនុស្សនឹងសួរខ្ញុំថា «តើអ្នកមករកព្រះយេស៊ូវតាមរបៀបណា?» ខ្ញុំឆ្លើយទៅគេថា យើងត្រូវតែមើលគម្ពីរយ៉ូហាន ៦:៤៤ «គ្មានអ្នកណាអាចនឹងមកឯ ខ្ញុំបានទេ លើកតែព្រះវរបិតា ដែលចាត់ខ្ញុំឲ្យមក ទ្រង់ទាញនាំគេប៉ុណ្ណោះ»(យ៉ូហាន ៦:៤៤ក) ព្រះវរបិតាបានទាញនាំអ្នកមកឯព្រះយេស៊ូវតាមរយះព្រះវិញ្ញាណបរិសុទ្ធ។ និយាយរួមទៅ មានតែព្រះវិញ្ញាណរបស់ព្រះតែមួយគត់ ដែលនឹងទាញនាំមនុស្សមានបាបម្នាក់មកឯព្រះយេស៊ូវ នៅពេលមនុស្ស ម្នាក់នោះស្ថិតនៅក្រោមការប៉ះពាល់ចិត្ដពីអំពើបាប ហើយស្រែករកសេចក្ដីមេត្ដាករុណា។ នៅពេលដែលព្រះវិញ្ញាណបរិសុទ្ធទាញនាំនរណាម្នាក់មកឯព្រះយេស៊ូវ ជារឿយៗវាហាក់ដូចជា ពួកគេខ្វាក់ពីមុន ហើយ ឥឡូវនេះ ភ្នែករបស់ពួកគេមើលឃើញ ហើយពួកគេឃើញព្រះអង្គសង្រ្គោះដ៏ស្រល់ល្អណាស់ ហើយពួកគេ ឱបរឹតព្រះហស្ដរបស់ទ្រង់ទៅនឹងពួកគេ! ពួកគេអាចច្រៀងជាមួយលោក យ៉ូហាន Newton (១៧២៥-១៨០៧) ពីដើមបាត់បង់ តែទ្រង់សង្រ្គោះ ដូច្នេះ នៅពេលយើងនិយាយពីការរស់ឡើងវិញ យើងត្រូវតែគិតពីដំណឹងល្អ។ ការរស់ឡើងវិញមិន មែនជាអ្វីសោះ គឺជាព្រះវិញ្ញាណរបស់ព្រះដែលដាស់តឿនមនុស្សឲ្យដឹងខ្លួនពីអំពើបាបរបស់ពួកគេ ហើយ បន្ទាប់មក ទ្រង់ទាញនាំពួកគេមកឯព្រះយេស៊ូវ ដើម្បីឲ្យបានសង្រ្គោះតាមរយះព្រះលោហិតរបស់ទ្រង់។ នៅពេលការនោះកើតឡើងចំពោះមនុស្សម្នាក់ វាកើតឡើងជារៀងរាល់ពីរបីសប្ដាហ៍នៅក្នុងក្រុមជំនុំរបស់ យើង នោះគឺជាការប្រែចិត្ដ ហើយនោះគឺជាការអស្ចារ្យនៃការប្រែចិត្ដ! លោកយ៉ូហាន W. Peterson បាន ប្រាប់រឿងមួយយ៉ាងច្បាស់នៅក្នុងបទចំរៀងរបស់គាត់ វាជាការអស្ចារ្យ ដើម្បីដាក់ផ្ដាកយនៅតាមកន្លែង ហើយនៅពេលការអស្ចារ្យនោះកើតឡើងចំពោះមនុស្សចំនួន១០ ឬ១២នាក់ក្នុងពេលតែមួយនៅ ក្នុងក្រុមជំនុំតាមតំបន់ នោះហើយគឺជាការរស់ឡើងវិញ! វាគឺសាមញ្ញដូចនោះ! អ្វីដែលកើតឡើងនៅក្នុងការ ប្រែចិត្ដរបស់មនុស្សម្នាក់ៗ កើតឡើងចំពោះមនុស្សជាច្រើននៅក្នុងរយះពេលខ្លីនៃការរស់ឡើងវិញ។ នៅ ពេលដែលព្រះវិញ្ញាណបរិសុទ្ធយាងមកដោយអំណាចព្រះចេស្ដានៅក្នុងការរស់ឡើងវិញ ទ្រង់តែងតែដំកើង ព្រះយេស៊ូវនៅក្នុងជីវិតរបស់អ្នកជឿព្រះជាច្រើន! «ទ្រង់នឹងដំកើងខ្ញុំ»(យ៉ូហាន ១៦:១៤)។ សូមស្ដាប់លោក Dr. Lloyd-Jones ម្ដងទៀត។ ការរស់ឡើងវិញគឺជាការថ្វាយសិរីល្អដល់ព្រះអម្ចាស់យេស៊ូវគ្រីស្ទ ដែល ជាព្រះរាជបុត្រានៃព្រះ។ វាគឺជាការស្ដារឲ្យទ្រង់នៅចំកណ្ដាលជីវិតរបស់កូន ព្រះ... មិនមានតម្លៃសោះនៅក្នុងសាសនាគ្រីស្ទ ដែលមិនដំកើងទ្រង់ ហើយ មិនរស់នៅសំរាប់ទ្រង់ ថែមទាំងមិនធ្វើបន្ទាល់ពីទ្រង់... ជាពិសេសការទទួល ទោសជំនួសរបស់ទ្រង់ ការសុគតនៅលើឈើឆ្កាងរបស់ទ្រង់ ព្រះកាយដ៏ខ្ទេចខ្ទាំរបស់ទ្រង់ និងព្រះលោហិតដែលហូរនៅលើឈើឆ្កាងរបស់ទ្រង់។ ខ្ញុំ កំពុងប្រាប់អ្នកពីសេចក្ដីពិតដ៏បរិសុទ្ធ ដែលអ្នកអាចពិនិត្យមើលក្នុងខ្លួនអ្នក។ អ្នកនឹងឃើញរឿងនោះនៅក្នុងពេលនៃការរស់ឡើងវិញ ដោយមិនមានការ លើកលែងទោសទេ។ យើងត្រូវតែបង្រៀនសង្កត់ធ្ងន់លើព្រះលោហិតរបស់ ព្រះគ្រីស្ទ។ បទចំរៀងដែលយើងទើបបានច្រៀង នៅក្នុងអំឡុងពេលនៃការ រស់ឡើងវិញបាននិយាយអំពីព្រះលោហិត... បេះដូង(អ្វីដែលសំខាន់បំផុត)នៃដំណឹងល្អរបស់គ្រីស្ទបរិស័ទគឺនេះ «ព្រះបានតាំងទ្រង់ទុកជាទីសន្តោសប្រោស ដោយសារសេចក្តីជំនឿដល់ព្រះលោហិតទ្រង់»(រ៉ូម ៣:២៥)។ ... ខ្ញុំ មិនឃើញមានទីសង្ឃឹមពីការរស់ឡើងវិញសោះ នៅខណៈពេលដែលមនុស្ស ប្រុស និងមនុស្សស្រីបដិសេធព្រះលោហិតនៃឈើឆ្កាង... (Revival, ibid., ទំព័រ ៤៧, ៤៨, ៤៩)។ មានឈាមវិសេសហូរមកលោះបាប កាលខ្ញុំនឹកពីឈើឆ្កាងអស្ចារ្យ ដោយសារមានការយល់ខុសដ៏ធំ ខ្ញុំមានអារម្មណ៍ថា ខ្ញុំត្រូវតែបង្រៀនពីកំហុសឆ្គងរបស់ពួកឆ្កួត (charismatic)និងពួក៥០ថ្ងៃ (Pentecostals)។ ពួកគេផ្ដោតសំខាន់លើព្រះវិញ្ញាណបរិសុទ្ធ។ ការសុគតរបស់ព្រះយេស៊ូវនៅលើឈើឆ្កាងមិនមែនជារឿងសំខាន់សំរាប់ពួកគេទេ។ ពួកគេសប្បាយចិត្ដពីការប្រោសឲ្យជា ការស្លាប់ខាងវិញ្ញាណទីសំគាល់ និងសប្បាយចិត្ដពីការអស្ចារ្យ។ មិនថាតើ ពួកគេអាចប្រឆាំងនឹងអ្វីដែលខ្ញុំបង្រៀនខ្លាំងប៉ុណ្ណាក្ដី គេមិនចាត់ទុកការសុគតជំនួសរបស់ព្រះយេស៊ូវនៅលើឈើឆ្កាងជាប្រធានបទដ៏សំខាន់នោះទេ! ការប៉ះពាល់ចិត្ដពីអំពើបាប និងការលើកលែងទោសតាមរយះព្រះលោហិតរបស់ព្រះគ្រីស្ទមិនសំខាន់សំរាប់ពួកគេទេ។ ប៉ុន្ដែ ខ្ញុំក៏ត្រូវតែបង្រៀនផងដែរថា យើងដែលជាអ្នកដំណឹងល្អ ហើយជាអ្នកធ្វើតាមក្រុមជំនុំពីបូរាណក៏មិនប្រសើរជាងគេដែរ! យើងជាប់រវល់បង្រៀនព្រះគម្ពីរតាមខមួយៗទៅកាន់មនុស្សបាត់បង់ ដែលអះអាងថា ពួកគេជាកូនព្រះនៅក្នុងក្រុមជំនុំរបស់យើង។ នេះគឺជាកន្លែងដែលយើងទាំងអស់គ្នាមានកំហុស។ អ្វីដែលសំខាន់បំផុតនៃដំណឹងល្អរបស់គ្រីស្ទបរិស័ទគឺជាព្រះយេស៊ូវគ្រីស្ទ និងការសុគតរបស់ទ្រង់។ គ្រូអធិប្បាយដ៏ល្បីបំផុតខាងគ្រីស្ទសាសនាធ្លាប់បាននិយាយថា «ដ្បិតខ្ញុំបានផ្តាច់ចិត្ត ថា នៅក្នុងពួកអ្នករាល់គ្នា នោះខ្ញុំមិនព្រមស្តាប់រឿង អ្វីទៀត ក្រៅពីព្រះយេស៊ូវគ្រីស្ទទេ ហើយគឺដែលទ្រង់ត្រូវឆ្កាងផង» (១កូរិនថូស ២:២)។ យើងនឹងមិនមានការរស់ឡើងវិញទេ នៅពេលមនុស្សប្រុសស្រីគ្រាន់តែនិយាយថា «ហើយបន្ទាប់ មក ខ្ញុំបានមករកព្រះយេស៊ូវ»។ ព្រះជួយយើង! បើនោះគឺជាអ្វីទាំងអស់ ដែលអ្នកអាចនិយាយអំពីកូនចៀម របស់ព្រះ ដែលទ្រង់បានទទួលទារុណកម្ម ហើយត្រូវគេឆ្កាងដើម្បីជួយសង្រ្គោះអ្នក នោះខ្ញុំគិតថា អ្នកខ្វាក់ ដូចជាពួកស្មរបន្ទាល់ព្រះយេហូវ៉ា ឬដូចពួកម៉ូស្លីម! ពួកគេនិយាយពីព្រះយេស៊ូវដូចនោះដែរ! តើព្រះលោ ហិតនៅឯណា? តើសេចក្ដីស្រឡាញ់ដែលមិនអាចវាស់បាន ក្នុងកាលដែលទ្រង់ត្រូវបណ្ដេញពីតុលាការ ដ៏ខ្ពស់នៃស្ថានសួគ៌ ដើម្បីវាយនឹងរំពាត់ ហើយដុំដែកគោលជាប់នឹងឈើឆ្កាងនៅឯណា? ជួនកាល ខ្ញុំគិតថា ខ្ញុំបានបរាជ័យចំពោះអ្នករាល់គ្នា។ តាមរបៀបខ្លះ ខ្ញុំមិនបានបង្រៀនបងប្អូនឲ្យ ស្រឡាញ់ព្រះយេស៊ូវល្មម ដើម្បីឲ្យអ្នកនិយាយអំពីទ្រង់ច្រើននោះទេ។ តាមរបៀបខ្លះ ខ្ញុំមិនអាចឲ្យបងប្អូន ស្រឡាញ់ព្រះយេស៊ូវ។ ខ្ញុំមិនអាចឲ្យបងប្អូនអាចច្រៀងដូចនេះ ព្រះយេស៊ូវនៃខ្ញុំអើយ ខ្ញុំស្រឡាញ់ទ្រង់ណាស់ អូ មិត្ដជាទីស្រឡាញ់អើយ ចូរឲ្យយើងតម ហើយអធិស្ឋានម្ដងទៀតនៅថ្ងៃសៅរ៍ក្រោយរហូតដល់ម៉ោង៥:០០។ ចូរឲ្យយើងតម ហើយអធិស្ឋានសុំឲ្យព្រះវិញ្ញាណបរិសុទ្ធធ្វើរឿង២ – ប៉ះពាល់ចិត្ដពីអំពើបាប និងដំកើងព្រះយេស៊ូវ ដោយសារការទាញនាំមនុស្សមានបាបទៅឯទ្រង់ ដើម្បីឲ្យទ្រង់លាងសំអាតអំពើបាបដោយព្រះលោហិតរបស់ទ្រង់។ អាម៉ែន។ (ចប់សេចក្ដីអធិប្បាយ) You may email Dr. Hymers at rlhymersjr@sbcglobal.net, (Click Here) – or you may អានព្រះគម្ពីរមុនពេលអធិប្បាយដោយលោក Mr. Abel Prudhomme ៖ យ៉ូហាន ១៦:៧-១៤។ |
|