Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net




បទពិសោធន៍នៃភាពឯកកោរ!

THE EXPERIENCE OF LONELINESS!
(Cambodian)

ដោយលោក
Dr. R. L. Hymers, Jr.

សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស
ថ្ងៃរបស់ព្រះអម្ចាស់នៅពេលព្រឹក ខែសីហា ១៧ ២០១៤
A sermon preached at the Baptist Tabernacle of Los Angeles
Lord's Day Morning, August 17, 2014

«សូមទតទៅខាងស្តាំមើល ដ្បិតគ្មានអ្នកណាស្គាល់ទូលបង្គំសោះ គ្រប់ទាំងទីពឹងបានបាត់ពីទូលបង្គំចេញហើយ ឥតមានអ្នកណារវល់នឹងព្រលឹងទូលបង្គំឡើយ» (ទំនុកដំ កើង ១៤២:៤)។


ស្ដេចសូលបានប្រព្រឹត្ដអំពើបាប ហើយព្រះយេហូវ៉ាបានបដិសេធនឹងគាត់។ បន្ទាប់មក ហោរា សាំយ៉ូអែលបានចាក់ប្រេងលើបុរសក្មេងម្នាក់ឲ្យធ្វើជាស្ដេចថ្មី គាត់ឈ្មោះដាវីឌ។ ស្ដេចសូលបានច្រណែន ជាមួយស្ដេចដាវីឌ ហើយគាត់មានអារក្សចូល។ ដោយសារកំហឹងដ៏ឆ្កួតមួយ ស្ដេចសូលបានគប់លំពែងដាក់ ស្ដេចដាវីឌ ប៉ុន្ដែគាត់គប់មិនត្រូវ។ ស្ដេចដាវីឌបានរត់ចេញពីជីវិតរបស់គាត់។ ដាវីឌបានរត់ទៅក្នុងទីរហោ ស្ថាន ហើយបានលាន់ខ្លួននៅក្នុងរូងភ្នំមួយ។ គាត់បានភ័យខ្លាច ហើយបានឃ្លាន ថែមទាំងបាននៅតែម្នាក់ ឯង។ សូមកត់សំគាល់ពីពាក្យដែលព្រះវិញ្ញាណបរិសុទ្ធបានបណ្ដាលឲ្យគាត់សរសេរនៅក្នុង «ទំនុកដំកើង ជំពូក១៤២»។ «ការបង្រៀនរបស់ស្ដេចដាវីឌ៖ សេចក្ដីអធិស្ឋានមួយកាលគាត់បាននៅក្នុងរូងភ្នំ»។ ពាក្យ ទាំងនោះសុទ្ធតែជាអត្ថបទគម្ពីរ ដែលព្រះវិញ្ញាណបរិសុទ្ធបានបណ្ដាលឲ្យតែង វាមិនបានបន្ថែមទៀតទេនៅពេលក្រោយមក។ ដូច្នេះ យើងដឹងថា ស្ដេចដាវីឌបានព្រួយបារម្ភ បានខ្លាច ហើយនៅតែម្នាក់ឯង ថែមទាំងបានលាន់ខ្លួននៅក្នុងរូងភ្នំពីស្ដេចដែលមានអារក្សចូល។ គ្មានអ្នកណាម្នាក់ចង់រាប់អានជាមួយស្ដេចដាវីឌទេ ដោយព្រោះតែពួកគេទាំងអស់គ្នាខ្លាចស្ដេចសូល។ ស្ដេចដាវីឌបាននិយាយថា

«ឥតមានអ្នកណារវល់នឹងព្រលឹងទូលបង្គំឡើយ»(ទំនុកដំកើង ១៤២:៤)។

គ្មានអ្នកណាម្នាក់ខ្វាយខ្វល់ពីគាត់សោះ។ គាត់បាននៅតែម្នាក់ឯង។ ប៉ុន្ដែ គាត់មានព្រះគង់នៅជាមួយគាត់ ដែលមានគ្នាច្រើនជាងមនុស្សវ័យក្មេងមាននៅសព្វថ្ងៃនេះ។

ខ្ញុំមិនបានរៀននៅមហាវិទ្យាល័យគ្រីស្ទាននោះទេ។ ខ្ញុំបានបញ្ចប់បរិញ្ញាបត្រនៅមហាវិទ្យាល័យ Cal State L.A។ តាមរបៀបខ្លះ ខ្ញុំសប្បាយរីករាយ កាលខ្ញុំបានទៅរៀនមហាវិទ្យាល័យក្នុងលោកីយ។ វា បានឲ្យខ្ញុំដឹងពីអ្វីដែលមនុស្សវ័យក្មេងកំពុងរៀន និងពីអ្វីដែលពួកគេកំពុងគិតអំពី។ ខ្ញុំបានរៀនអក្សរសាស្រ្ដ សម័យនេះ។ នៅសព្វថ្ងៃនេះ អ្នកនិពន្ធភាគច្រើនជាអ្នកដែលជឿថាគ្មានព្រះ ហើយជាអ្នកអត្ថិភាពនិយម (ជំនឿដែលជឿថា លោកីយនេះគ្មានន័យ មនុស្សជាអ្នកទទួលខុសត្រូវលើទង្វើរបស់គេ)។ ពួកគេបង្រៀនពី ការធ្វើឲ្យបាក់បែកគ្នា ហើយបង្រៀនពីភាពឯកកោរនៃជីវិតក្នុងលោកីយសព្វថ្ងៃនេះ។

លោក H. G. Wells ជាអ្នកនិពន្ធទស្សនាវត្ដី The Time Machine និង The Outline of History។ គាត់បានមានប្រសាសន៍ថា «ខ្ញុំមានអាយុ៦៤ឆ្នាំ ខ្ញុំមានភាពឯកោរ ហើយខ្ញុំមិនដែលរកឃើញសេចក្ដីសុខទេ»។ អ្នកនិពន្ធរឿងប្រលោមលោកដែលបានឈ្នះរង្វាន់Pulitzer ឈ្មោះErnest Hemingway បានមានប្រសាសន៍ថា «ខ្ញុំរស់នៅក្នុងសុញ្ញអាកាសដែលឯកោរ ដូចជាអំពូលវិទ្យុមួយ នៅពេលអាគុយអស់ ថ្ម ហើយអត់មានថ្មថ្មីដើម្បីបញ្ចូល»។ នៅក្នុងល្ខោនរបស់គាត់ដែលមានចំណងជើងថា Long Day’s Journey Into Night លោក Eugene O’Neill បានប្រសាសន៍ថា «អត្ថន័យនៃជីវិតគឺគ្រាន់តែជាសេចក្ដី ស្លាប់»។ ផ្ទៃរឿនៃល្ខោននោះគឺភាពឯកោររបស់មនុស្ស។ លោក Eugene O’Neill បានពន្យល់ពីការនិពន្ធ រឿងខ្លីៗ និងរឿងប្រលោមលោកពីការធ្វើឲ្យបែកបាក់គ្នា និងភាពឯកោរ របស់មនុស្សវ័យក្មេងនៅក្នុងវប្បធម៌ របស់យើង។

លោក H. G. Wells បានស្លាប់ក្នុងភាពឯកោរ ហើយក្នុងភាពជាមនុស្សចាស់ដែលគ្មានសង្ឃឹម។ លោក Ernest Hemingway បានសំលាប់ខ្លួនឯងដោយបាញ់ក្បាលខ្លួនឯងដោយកាំភ្លើងខ្លី។ តួអង្គឯកនៅ ក្នុងល្ខោនរបស់ O’Neill ជាអ្នកញៀនថ្នាំដ៏អស់សង្ឃឹម ហើយគេចង់ព្យាបាលភាពឯកោររបស់គេដោយការ ប្រើថ្នាំញៀន។ លោក O’Neill បានជក់ចិត្ដរឿងដែលលេងពីភាពឯកោររបស់មនុស្សវ័យក្មេងនោះ ហើយ គាត់បានក្លាយជាមនុស្សដែលមិនចូលចិត្ដសេពគប់ជាមួយអ្នកដទៃ ហើយគាត់បានរស់នៅឯកោររបស់រយះ ពេល៥០ឆ្នាំ។

សព្វថ្ងៃនេះ ភាពឯកោរគឺជាបញ្ហាដ៏ធំសំរាប់មនុស្សវ័យក្មេង។ បទចំរៀងរបស់លោក Green Day ដែលមានចំណងជើងថា «មហាវិថីនៃក្ដីសុបិនដែលបាក់បែក» បង្ហាញប្រាប់ពីអារម្មណ៍ដែលមនុស្សវ័យក្មេង ជាច្រើនមាន ក្នុងកាលគេរៀននៅវិទ្យាល័យ និងមហាវិទ្យាល័យ «ខ្ញុំដើរតែម្នាក់ឯង ខ្ញុំដើរតែម្នាក់ឯង ខ្ញុំដើរតែម្នាក់ឯង»។ បាទ ខ្ញុំចាំពីអារម្មណ៍ កាលខ្ញុំនៅក្មេង។ អ្នកអាចមានអារម្មណ៍ថាឯកោរ សូម្បីតែនៅ ពេលដែលអ្នកនៅក្នុងហ្វូងមនុស្សមួយក៏ដោយ។ មានគេហទំព័រមួយប្រាប់យើងថា «ភាពឯកោរជាអារម្មណ៍ នៃភាពទទេ ឬក៏ជាអារម្មណ៍នៃភាពប្រហោងនៅក្នុងខ្លួនរបស់អ្នក។ អ្នកមានអារម្មណ៍ថា អ្នកនៅដាច់ពី លោកីយ អ្នកត្រូវបានកាត់ផ្ដាច់ពីអ្នកណាដែលអ្នកចូលចិត្ដទាក់ទងជាមួយ» (http://www.counseling. ufl.edu/cwc/how-to-deal-with-loneliness.aspx)។ នោះគឺជារបៀបដែលស្ដេចដាវីឌមានអារម្មណ៍ កាលគាត់បានលាន់ខ្លួននៅក្នុងរូងភ្នំ ហើយនៅពេលគាត់បាននិយាយថា

«ឥតមានអ្នកណារវល់នឹងព្រលឹងទូលបង្គំឡើយ»(ទំនុកដំកើង ១៤២:៤)។

មនុស្សវ័យក្មេងជាច្រើននាក់មានអារម្មណ៍ដូចនោះនៅក្នុងសម័យកាលរបស់យើង។ នោះគឺជាមូលហេតុ ដែលខ្ញុំនឹងបង្រៀនអ្នករាល់គ្នាពីគំនិត៣នៅព្រឹកនេះ ហើយខ្ញុំអធិស្ឋាន វានឹងជួយអ្នករាល់គ្នាឲ្យយកឈ្នះលើ ភាពឯកោរ។

១. ទីមួយ មានប្រភេទនៃភាពឯកកោរខុសៗគ្នា។

គេហទំព័របានប្រាប់ថា

មានប្រភេទនៃភាពឯកោរខុសៗគ្នា និងមានកម្រិតខុសៗគ្នានៃភាពឯកោរ។ អ្នកអាចមានបទពិសោធន៍ពីភាពឯកោរដូចជាអារម្មណ៍ស្រពិចស្រពឹល ដែល មានរឿងខ្លះមិនត្រឹមត្រូវ និងប្រភេទនៃភាពទទេដែលមិនសូវសំខាន់។ ឬក៏ អ្នកអាចមានអារម្មណ៍ថា ភាពឯកោរដូចជាភាពខូតខាតដ៏ខ្លាំងមួយ ហើយជា ការឈឺចាប់ដ៏ខ្លាំង។ ប្រភេទនៃភាពឯកោរមួយអាចទាក់ទងនឹងបុគ្គលដ៏ជាក់ លាក់មួយ ដោយព្រោះតែពួកគេបានស្លាប់ ឬក៏ដោយព្រោះតែពួកគេថយ ចេញឆ្ងាយ។ ប្រភេទនៃភាពឯកោរផ្សេងទៀតអាចទាក់ទងនឹងអារម្មណ៍ដែល នៅតែម្នាក់ឯង ហើយអារម្មណ៍ដែលនៅក្រៅទំនាក់ទំនងជាមួយ ពិតប្រាកដណាស់ដោយព្រោះតែអ្នកដាច់ចេញពីមនុស្សដូចអ្នក ដែលវាអាច{កើតឡើង} បើអ្នកធ្វើការតែម្នាក់ឯងនៅវេនយប់ ឬក៏អ្នកនៅឆ្ងាយពីគេតែម្នាក់ឯងនៅក្នុង អាគារមួយ ដែលមនុស្សកម្រទៅ។ សូម្បីតែអ្នកអាចមានអារម្មណ៍ថា អ្នកនៅ ដាច់ពីគេ {ហើយឯកោរ} នៅពេលអ្នកនៅព័ន្ធជុំវិញដោយមនុស្ស ប៉ុន្ដែ អ្នក ពិបាកទាក់ទងជាមួយពួកគេ ibid.)។

យោងទៅតាមការសិក្សាខាងចិត្ដវិជ្ជាជាច្រើន ជាពិសេស និស្សិតដែលរៀននៅក្នុងមហាវិទ្យាល័យ ងាយស្រួលទទួលរងនូវភាពឯកោរ។ អាគារមហាវិទ្យាល័យមិនអាចទាញនាំមនុស្សឲ្យមានទំនាក់ទំនងជា អចិន្រៃ្ដយ៍ជាមួយគ្នាបាននោះទេ។ ជារឿយៗ មនុស្សវ័យក្មេងដែលចូលរៀនក្នុងសាកលវិទ្យាល័យ ឬមហាវិទ្យាល័យមានអារម្មណ៍ដូចជា លោកីយទាំងមូលកំពុងកន្លងហួសពួកគេ ហើយគេមានអារម្មណ៍ថា គ្មានអ្នក ណាម្នាក់យល់ពីពួកគេ ឬខ្វាយខ្វល់ពីពួកគេនោះទេ។ ពួកគេមិនមានអ្នកណាម្នាក់ ដើម្បីពឹងអាងនោះទេ។

វាហួសចិត្ដពេក ដែលអារ្យធម៌មួយបានផលិតម៉ូតូ យន្ដហោះ ទូរទស្សន៍ និងវត្ថុទៅលំហអាកាស ផ្សេងទៀត ប៉ុន្ដែពួកគេមិនអាចជួយការពារអ្នកពីភាពឯកោរបាន! ឪពុកម្ដាយរបស់អ្នកមកពីធ្វើការដោយ អស់កម្លាំង ហើយអង្គុយចុះនៅមុខទូរទស្សន៍។ ពួកគេមិនមានពេលនិយាយជាមួយអ្នក ឬស្ដាប់អ្នកឡើយ។ មានបងប្អូនច្រើនមានគ្រួសារដែលបាក់បែក។ កូនដែលឪពុកម្ដាយលែងលះគ្នារស់នៅក្នុងឋាននរកមួយនៃ ភាពឯកោរ។ ប៉ុន្ដែមនុស្សវ័យក្មេងស្ទើរតែទាំងអស់ដែលខ្ញុំបាននិយាយជាមួយគេ គេមានអារម្មណ៍ដូចនោះ។

មានក្មេងស្រីម្នាក់បាននិយាយថា «ខ្ញុំឯកោរខ្លាំងណាស់ អ្នកជិតខាងរបស់ខ្ញុំមិនដែលនិយាយដាក់ ខ្ញុំទេ»។ មានបុរសវ័យក្មេងម្នាក់បាននិយាយថា «ខ្ញុំមិនអាចរាប់អានមិត្ដភក្រ្ដបានទេ ដោយព្រោះតែនៅពេល ឆាប់ៗ ឬពេលក្រោយមក វាហាក់ដូចជា មិត្ដភក្រ្ដរបស់ខ្ញុំចាកចេញពីខ្ញុំ»។ តើអ្នកធ្លាប់មានអារម្មណ៍ដូចនោះ ឬទេ? ស្ដេចដាវីឌបានមានអារម្មណ៍ដូចនោះ នៅពេលគាត់កំពុងលាន់ខ្លួននៅក្នុងរូងភ្នំ។ គាត់បានប្រាប់ថា

«ឥតមានអ្នកណារវល់នឹងព្រលឹងទូលបង្គំឡើយ»(ទំនុកដំកើង ១៤២:៤)។

ខ្ញុំជឿថា សព្វថ្ងៃនេះ ភាពឯកោរគឺជាមូលហេតុដ៏ធំមួយដែលធ្វើឲ្យមនុស្សវ័យក្មេងជាច្រើននាក់ សំឡាប់ខ្លួនឯង។ តើអ្នកដឹងទេថា ការសំឡាប់ខ្លួនឯងគឺជាបញ្ហាដ៏ធំបំផុតនៅក្នុងចំណោមមនុស្សដែលមាន អាយុ១៥ និង២៤ឆ្នាំ? នៅក្នុងប្រទេសអាមេរិក ជារៀងរាល់រយះពេល២ម៉ោង៦នាទី មានមនុស្សវ័យក្មេងម្នាក់សំឡាប់ខ្លួនឯង ពេលយប់ និងពេលថ្ងៃ។ ហើយពេទ្យចិត្ដវិជ្ជាប្រាប់យើថា មូលហេតុដ៏សំខាន់ ដែលពួក គេសំឡាប់ខ្លួនឯង គឺដោយសារតែភាពឯកោរ។ ព្រះបានមានបន្ទូលត្រឹមត្រូវ នៅពេលទ្រង់ប្រាប់ថា

«ដែលមនុស្សនេះនៅតែម្នាក់ឯង នោះមិនស្រួលទេ»(លោកុប្បត្ដិ ២:១៨)។

២. ទីពីរ អ្នកអាចបណ្ដាលឲ្យមានភាពឯកកោរចំពោះខ្លួនឯងផ្ទាល់។

នោះជារឿងត្រឹមត្រូវ អ្នកត្រូវតែទទួលខុសត្រូវសំរាប់ការបណ្ដាលឲ្យមានភាពឯកោរផ្ទាល់ខ្លួនរបស់អ្នក។ គេហទំព័រដែលនិយាយពីភាពឯកោរបានប្រាប់យ៉ាងត្រឹមត្រូវថា

ភាពឯកោរគឺជាសកម្មភាពអកម្មមួយ(ទទួលរង)។ វាត្រូវបានរក្សាទុកដោយ សារការអនុញ្ញាត្ដឲ្យវាបន្ដ ហើយមិនធ្វើអ្វីសោះដើម្បីផ្លាស់ប្ដូរវា។ យើងសង្ឃឹម ថា វានឹងទៅឆ្ងាយ ប៉ុន្ដែនៅចុងបញ្ចប់ យើងមិនធ្វើអ្វីសោះ ប៉ុន្ដែវាព័ន្ធយើង។ ចម្លែកណាស់ មានពេលច្រើនដងណាស់ កាលយើងអាចឱបរឹតអារម្មណ៍។ ដ្បិត ការឱបរឹតភាពឯកោរ និងការធ្លាក់ចូលក្នុងអារម្មណ៍ដែលចង់រាប់អាន មនុស្ស វាជាធម្មតាដឹកនាំយើងឲ្យមានការអន់ថយ និងភាពមិនអាចជួយបាន ថែមទាំងដឹកនាំយើងទៅកាន់សកម្មភាពអកម្មថែមទៀត និងការអន់ថយថែម ទៀត {ភាពឯកោរដ៏ធំ} (ibid.)។

«ភាពឯកកោរគឺជាសកម្មភាពអកម្មមួយ។ វាត្រូវបានរក្សាទុកដោយ សារការអនុញ្ញាត្ដឲ្យវាបន្ដ»។ នោះត្រឹម ត្រូវណាស់។ វាន័យថា អ្នកនឹងបន្ដមានអារម្មណ៍ឯកោរ លុះត្រាតែអ្នកធ្វើរឿងខ្លះ ដើម្បីផ្លាស់ប្ដូរស្ថានភាព!

ពេលយូរហើយ ខ្ញុំបានអធិប្បាយពីភាពឯកោររបស់លោកយ៉ាកុប នៅគម្ពីរលោកុប្បត្ដិ ៣២:២៤។ នៅពាក់កណ្ដាលសេចក្ដីអធិប្បាយនោះ មានបុរសវ័យក្មេងម្នាក់បានលោត ហើយបានរត់ចេញពីក្រុមជំនុំ។ គាត់បានរត់ចេញជំនួសឲ្យការស្ដាប់ពីអ្វី ដែលខ្ញុំបង្រៀនអំពីការព្យាបាលភាពឯកោរ។ ដ្បិត អ្នកមិនអាចយក ឈ្នះភាពឯកោរដោយសារការរត់ចេញបានទេ! នោះគឺជាអ្វីដែលលោកកាអ៊ីនបានរកឃើញ។ ព្រះយេហូវ៉ា បានមានបន្ទូលប្រាប់គាត់ថា

«ឯងត្រូវសាត់ព្រាត់ ហើយអណ្តែតទៅមកលើផែនដីវិញ» (លោកុប្បត្ដិ ៤:១២)។

អស់អ្នកណាដែលរត់ចេញពីក្រុមជំនុំដោយគិតរវើរវាយ ពួកគេជាមនុស្សវ័យក្មេងដែលឯកោរ ហើយពួកគេ ដូចលោកកាអ៊ីន! ព្រះគម្ពីរប្រាប់ថា

«វេទនាដល់មនុស្សទាំងនោះ ពីព្រោះគេបានទៅតាមផ្លូវរបស់កាអ៊ីន» (យូដាស ១១)។

វាគឺជារឿងដ៏អាក្រក់មួយ ដើម្បីដើរក្នុងជីវិតឯកោរដូចជាកាអ៊ីនបានធ្វើ – ដូចមនុស្សវ័យក្មេងជាច្រើនបានធ្វើ នៅសព្វថ្ងៃនេះ!

នោះគឺជាមូលហេតុ ដែលយើងនិយាយថា «ហេតុអ្វីបានជាឯកោរ? សូមមកក្រុមជំនុំ! ហេតុអ្វី បានជាត្រូវបាត់បង់? សូមមករកព្រះយេស៊ូវដ៏ជាព្រះរាជបុត្រានៃព្រះ» ព្រះបានមានបន្ទូលថា

«ដែលមនុស្សនេះនៅតែម្នាក់ឯង នោះមិនស្រួលទេ»(លោកុប្បត្ដិ ២:១៨)។

នោះគឺជាមូលហេតុដែលព្រះយេហូវ៉ាបានប្រទាននាងអេវ៉ាដល់លោកអ័ដាម។ ប្រពន្ធរបស់អ័ដាមជារូបភាព មួយរបស់ក្រុមជំនុំដោយយោងតាមការសិក្សាព្រះគម្ពីរ Scofield ។ កំណត់សំគាល់របស់វាគឺនៅលោកុប្បត្ដិ ២:២៣ វាប្រាប់ថា

នាងអេវ៉ាគឺតំណាងពីក្រុមជំនុំ ដែលជាកូនក្រមុំរបស់ព្រះគ្រីស្ទ (កត់សំគាល់លើគម្ពីរលោកុប្បត្ដិ ២:២៣)

កន្លែងនេះមានន័យថា ប្រពន្ធរបស់អ័ដាមគឺជារូបភាពមួយនៃក្រុមជំនុំតាមតំបន់។ ព្រះទ្រង់មានបន្ទូលថា

«ដែលមនុស្សនេះនៅតែម្នាក់ឯង នោះមិនស្រួលទេ អញនឹងធ្វើឲ្យមានម្នាក់ជាជំនួយសំរាប់ជួយវា »(លោកុប្បត្ដិ ២:១៨)។

ដ្បិតព្រះយេហូវ៉ាបានប្រទានឲ្យលោកអ័ដាមមានមិត្ដសំឡាញ់ និងអ្នកជំនួយម្នាក់។ ហើយនាងគឺជារូបភាព «តំណាង» មួយនៃក្រុមជំនុំតាមតំបន់។ ព្រះបានប្រទាននាងអេវ៉ាដល់លោកអ័ដាម ដើម្បីព្យាបាលភាព ឯកោររបស់គាត់ ហើយព្រះបានដាក់ក្រុមជំនុំនេះ ដើម្បីជួយព្យាបាលភាពឯកោររបស់អ្នក! ក្រុមជំនុំគឺដើម្បី ជួយព្យាបាលភាពឯកោររបស់អ្នកឲ្យជា!

«ដែលមនុស្សនេះនៅតែម្នាក់ឯង នោះមិនស្រួលទេ អញនឹងធ្វើឲ្យមានម្នាក់ជាជំនួយសំរាប់ជួយវា »(លោកុប្បត្ដិ ២:១៨)។

ហើយ «អ្នកជំនួយ» ដែលព្រះបានប្រទានដើម្បីព្យាបាលភាពឯកោររបស់អ្នកគឺក្រុមជំនុំនេះ! យើងនៅទីនេះ ដើម្បីជួយអ្នកឲ្យយកឈ្នះលើភាពឯកោរ! ខ្ញុំស្គាល់ក្រុមជំនុំជាច្រើនដែលមិនអាចជួយអ្នកបាន។ ប៉ុន្ដែ ខ្ញុំមិន និយាយអំពីក្រុមជំនុំទាំងនោះទេ។ ខ្ញុំកំពុងនិយាយអំពីក្រុមជំនុំនេះ។ នេះគឺជាក្រុមជំនុំមួយដែលមនុស្ស ដាក់ព្រះជាទីមួយ។ យើងនៅទីនេះដើម្បីជួយអ្នក!

កុំព្យាយាមបំបាត់ភាពឯកោរផ្ទាល់ខ្លួនរបស់អ្នក ដោយសារការរត់ចេញពីក្រុមជំនុំ! សូមមកវិញនៅ ថ្ងៃអាទិត្យក្រោយ! សូមមកវិញនៅថ្ងៃសៅរ៍ពេលយប់! សូមមកវិញនៅយប់នេះ បើអ្នកអាចមកបាន! យើង មានរឿងខ្លះឲ្យមនុស្សវ័យក្មេងបន្ដធ្វើជាច្រើនយប់ក្នុងមួយសប្ដាហ៍។ យើងអ្វីបានជាឯកោរ? សូមមកក្រុម ជំនុំ!

៣. ប៉ុន្ដែ ទីបី អ្នកមានភាពឯកកោរជាខ្លាំង។

នោះគឺជាភាពឯកកោរ ដែលលោក Hemingway បាននិយាយអំពីវា ពេលគាត់និយាយថា

ខ្ញុំរស់នៅក្នុងសុញ្ញអាកាសដែលឯកកោរ ដូចជាអំពូលវិទ្យុមួយ នៅពេលអាគុយអស់ថ្ម ហើយអត់មានថ្មថ្មីដើម្បីបញ្ចូល។

មនុស្សប្រុសយើងម្នាក់បានប្រាប់ខ្ញុំថា គាត់កំពុងអានរឿងមួយដែលលោក Hemingway បាននិពន្ធសំរាប់ថ្នាក់មហាវិទ្យាល័យដែលគាត់កំពុងរៀន។ វាត្រូវបានហៅថា «អណ្ដូងស្អាត និងកន្លែងដ៏ភ្លឺ» (A Clean,Well Lighted Place )។ វានិយាយអំពីភាពឯកោររបស់មនុស្ស។ លោក Hemingway បានដឹងអំពីបញ្ហានោះទាំងអស់។ គាត់បានមានបញ្ហាពីភាពឯកោរដ៏គួរឲ្យព្រួយបារម្ភ ពីព្រោះគាត់មិនស្គាល់ព្រះ។ គាត់មិនដែលយកឈ្នះវាទេ។ ពីរបីឆ្នាំក្រោយមក គាត់បានសំឡាប់ខ្លួនឯង។ ទស្សនៈវិទូឈ្មោះលោក Friedrich Nietzsche បានប្រសាសន៍ថា «ព្រះបានស្លាប់ហើយ»។ គាត់បានក្លាយជាមនុស្សម្នាក់ដែលជឿថាគ្មានព្រះ។ ពីរបីឆ្នាំក្រោយមក គាត់បានក្លាយជាមនុស្សឆ្កួត។ គាត់មិនអាចរស់នៅក្នុងលោកីយមួយដោយគ្មានព្រះ ដោយគ្មានអត្ថន័យជីវិត និងដោយគ្មានការលើកលែងទោស ឬក៏ដោយគ្មានទីសង្ឃឹមបានទេ។

អ្នកដឹងទេ កាលណាអ្នកមកក្រុមជំនុំនេះជារៀងរាល់សប្ដាហ៍ វានឹងជួយព្យាបាលភាពឯកោររបស់អ្នកសំរាប់មិត្ដភក្រ្ដ ។ ប៉ុន្ដែ ហើយចុះអំពីភាពឯកោររបស់អ្នកសំរាប់ព្រះ វិញ? សោកនាដកម្មដ៏ធំមួយនៅ សតវត្សទី២១គឺថា មានមនុស្សវ័យក្មេងជាច្រើននាក់ណាស់មិនស្គាល់ព្រះ។ ដ្បិតបើអ្នកណាគ្មានព្រះ គេ គ្មានសង្ឃឹមនោះទេ!

បាទ ខ្ញុំចង់ឲ្យអ្នកមកក្រុមជំនុំវិញ ហើយរាប់អានគ្នា ប៉ុន្ដែ ខ្ញុំក៏ចង់ឲ្យអ្នកស្វែងរកព្រះផងដែរ។ លោក Augustine បាននិយាយថា «ចិត្ដរបស់យើងមិនដែលសំរាកទេ លុះត្រាតែយើងស្វែងរកការសំរាក នៅក្នុងទ្រង់»។ ទស្សនៈវិទូជនជាតិបារាំងឈ្មោះលោក Blaise Pascal បានប្រសាសន៍ថា មានចន្លោះ ប្រហោងមួយនៅក្នុងចិត្ដរបស់យើង។ គាត់ចង់ប្រាប់ថា មានកន្លែងទទេមួយនៅក្នុងចិត្ដរបស់មនុស្សទាំង អស់ ហើយមានតែព្រះមួយគត់ដែលអាចបំពេញចន្លោះប្រហោងនោះបាន។

ប៉ុន្ដែ ព្រះគម្ពីរបង្រៀនថា អ្នកត្រូវបានបែកចេញពីព្រះដោយសារអំពើបាបរបស់អ្នក។ ព្រះគម្ពីរ ប្រាប់ថា

«គឺជាអំពើទុច្ចរិតរបស់ឯងរាល់គ្នា ដែលបានខណ្ឌជាកណ្តាលឯង ហើយនឹងព្រះនៃឯងទេតើ ហើយអំពើបាបរបស់ឯងរាល់គ្នាបានបាំងព្រះភក្ត្រទ្រង់មិនឲ្យឯងឃើញ...»(អេសាយ ៥៩:២)។

អ្នកត្រូវបានបែកចេញពីព្រះដោយសារអំពើបាប។ អ័ដាម និងអេវ៉ាត្រូវបានបណ្ដេញចេញពីសួនច្បារអេដែន ដោយព្រោះតែពួកគេបានធ្វើបាប។ អំពើបាបរបស់គេបានបំបែកគេចេញពីព្រះ។

ព្រះគម្ពីរបង្រៀនថា ព្រះទ្រង់មានសេចក្ដីក្រោធនឹងអ្នកដោយសារអំពើបាបរបស់អ្នក។ នៅពេលតែ មួយ ទ្រង់ស្រឡាញ់អ្នក។ ទ្រង់មានសេចក្ដីក្រោធនឹងអ្នកដោយសារអំពើបាបរបស់អ្នក ប៉ុន្ដែនៅពេលតែមួយ ព្រះស្រឡាញ់អ្នក។ នោះគឺជាមូលហេតុដែលទ្រង់បានចាត់ព្រះយេស៊ូវគ្រីស្ទ ឲ្យមកសុគតនៅលើឈើឆ្កាង។ ទ្រង់បានសុគតនៅលើឈើឆ្កាង ដើម្បីផ្សះផ្សាអ្នកនឹងព្រះវរបិតា។ ព្រះវរបិតាមិនអាចទតរំលងអំពើបាបអ្នក បានទេ។ ទ្រង់បានចាត់ព្រះយេស៊ូវគ្រីស្ទ ដើម្បីសងទោសកំហុសសំរាប់អំពើបាបនៅលើឈើឆ្កាង «ប្រយោជន៍ឲ្យទ្រង់បានសុចរិត ព្រមទាំងរាប់ពួកអ្នកដែលមានសេចក្តីជំនឿ ជឿដល់ព្រះយេស៊ូវ ថាជាសុចរិតដែរ» (រ៉ូម ៣:២៦)។ សេចក្ដីក្រោធរបស់ព្រះវរបិតាអាចត្រូវបានផ្សះផ្សាដោយសារយញ្ញបូជារបស់ព្រះគ្រីស្ទនៅ លើឈើឆ្កាងតែមួយគត់!

វាមិនមែនចែដន្យនោះទេ ដែលព្រះយេស៊ូវបានសុគតនៅលើឈើឆ្កាង។ ទ្រង់បានសុគតនៅលើ ឈើឆ្កាងដោយមានព្រះទ័យគិតទុកមុន។ ព្រះគម្ពីរប្រាប់ថា កាលជិតដល់កំណត់ដែលទ្រង់ត្រូវឆ្កាងមកដល់ «នោះទ្រង់ដំរង់ព្រះភក្ត្រយាងឆ្ពោះត្រង់ទៅឯក្រុងយេរូសាឡិមតែម្តង»(លូកា ៩:៥១)។ បន្ទាប់មក ព្រះយេស៊ូវបានមានបន្ទូលទៅកាន់សិស្សទ្រង់ថា

« មើល យើងរាល់គ្នាឡើងទៅឯក្រុងយេរូសាឡិម នោះកូនមនុស្សនឹងត្រូវបញ្ជូនទៅដល់ពួកសង្គ្រាជ និងពួកអាចារ្យ ដែលគេនឹងកាត់ទោសលោកដល់ជីវិត រួចនឹងបញ្ជូនទៅដល់ ពួកសាសន៍ដទៃ ឲ្យគេចំអកមើលងាយ ព្រមទាំងវាយនឹងរំពាត់ ហើយឆ្កាងលោក...»(ម៉ាថាយ ២០:១៨-១៩)។

ទ្រង់បានសុគតនៅលើឈើឆ្កាងដោយចេតនា គឺដើម្បីលើកលែងទោសអំពើបាបយើង ហើយលាងសំអាត ដោយសារព្រះលោហិត ដែលទ្រង់បានបង្ហូរនៅទីនោះ!

ពួកទាហានបានមកចាប់ទ្រង់នៅក្នុងសួនច្បារកេតសេម៉ានី។ ពួកគេបានចងច្រវ៉ាកទ្រង់ ហើយ វាយទ្រង់ចំព្រះភក្រ្ដ ពួកគេបានបោចពុកចង្ការរបស់ទ្រង់ ពួកគេបានទាញទ្រង់ទៅកាន់ចៅហ្វាយខេត្ដរ៉ូម ឈ្មោះលោកពីឡាត់។ ពួកគេបានវាយខ្នងរបស់ទ្រង់រហូតដល់ទ្រង់ជិតសុគត។ ពួកគេបានដាក់ឈើឆ្កាងនៅ លើស្មារទ្រង់ ហើយឲ្យទ្រង់អូសតាមផ្លូវ។ ពួកគេបានដុំដែកគោលព្រះហស្ដ និងព្រះបាទរបស់ទ្រង់ជាប់នឹង ឈើឆ្កាង។ ព្រះយេស៊ូវបានមើលកាន់ពួកគេពីលើឈើឆ្កាងមក ហើយទ្រង់បានមានបន្ទូលថា

«ឱព្រះវរបិតាអើយ សូមអត់ទោសដល់អ្នកទាំងនេះផង ដ្បិតគេមិនដឹងជាគេធ្វើអ្វីទេ»(លូកា ២៣:៣៤)។

«ឱព្រះវរបិតា សូមលើកលែងទោសទូលបង្គំផង ទ្រង់បានអធិស្ឋានដូចនេះ
សូម្បីតែនៅខណៈពេលឈាមទ្រង់កំពុងហូរចេញក៏ដោយ
ទ្រង់អធិស្ឋានសំរាប់មនុស្សមានបាប ក្នុងពេលគេនៅវិនាស
គ្មានអ្នកណាម្នាក់ស្រឡាញ់ទ្រង់ទេ គឺទ្រង់វិញដែលស្រឡាញ់យើង
អ្នកប្រោសលោះដ៏មានពរ អ្នកប្រោសលោះដ៏វិសេស!
ឥឡូវនេះ ខ្ញុំមើលឃើញទ្រង់នៅលើភ្នំកាល់វ៉ារី
ទ្រង់ត្រូវរងរបួស ហើយហូរឈាម ដើម្បីអង្វរជំនួសមនុស្សមានបាប
ទ្រង់បានសុគតជំនួសមនុស្សខ្វាក់ ហើយមិនដឹងអីដូចខ្ញុំ
(«អ្នកប្រោសលោះដ៏មានពរ» ដោយលោក Avis Burgeson Christiansen, 1895-1985)។

ព្រះយេស៊ូវបានសុគតនៅលើឈើឆ្កាង ទ្រង់បានទ្រាំទ្រយកអំពើបាបរបស់អ្នកដាក់លើព្រះកាយទ្រង់(១ពេត្រុស ២:២៤)។ មេឃបានងងឹតនៅពេលថ្ងៃត្រង់។ ពេលទ្រង់បានសុគត មានរញ្ជួយផែនដីដ៏ធំ មួយ។ វាំងននដ៏ក្រាស់ដែលបាំងនៅទីបរិសុទ្ធក្នុងព្រះវិហារត្រូវបានរហែកជាពីរ។ ការសុគតរបស់ព្រះគ្រីស្ទ នៅលើឈើឆ្កាងបានសងទោសកំហុសសំរាប់អំពើបាបរបស់យើងទាំងអស់គ្នា។ ព្រះលោហិតដែលទ្រង់បាន បង្ហូរ គឺដើម្បីលាងសំអាតអំពើបាបរបស់យើង ហើយអាចឲ្យយើងអាចចូលក្នុងដំណាក់ ដែលព្រះវរបិតាគង់ នៅ!

«ដូច្នេះ បងប្អូនអើយ ដែលយើងមានសេចក្តីក្លៀវក្លានឹងចូលទៅក្នុងទីបរិសុទ្ធ ដោយសារព្រះលោហិតនៃព្រះយេស៊ូវ»(ហេព្រើរ ១០:១៩)។

អ្នកអាចមកឯព្រះវរបិតា តាមរយះការលាងសំអាតអំពើបាបរបស់អ្នក ដោយសារព្រះលោហិតនៃព្រះរាជបុត្រារបស់ទ្រង់តែមួយគត់។ អ្នកអាចត្រូវផ្សះផ្សាជាមួយព្រះវរបិតា តាមរយះការលាងសំអាតអំពើបាបរបស់អ្នក ដោយសារព្រះលោហិតរបស់ព្រះគ្រីស្ទតែមួយគត់។

បើអ្នកមានចំណែកក្នុងក្រុមជំនុំនេះ មានឪពុកម្ដាយខ្លះអាចនិយាយប្រាប់អ្នកថា អ្នកកំពុងតែខ្ជះ ខ្ជាយពេលវេលារបស់អ្នក។ ខ្ញុំប្រាប់អ្នកពីរបៀបដើម្បីរៀនឲ្យបានពិន្ទុល្អនៅគ្រប់កម្មវិធីទាំងអស់។ ខ្ញុំបង្រៀន អ្នកពីរបៀប ដើម្បីរៀនបានពិន្ទុល្អប្រសើរ។ ប៉ុន្ដែ ឪពុកម្ដាយខ្លះនឹងនិយាយថា អ្នកត្រូវតែនៅផ្ទះ ហើយខំ រៀន ដូច្នេះ អ្នកអាចរកលុយបានច្រើន នៅពេលអ្នករៀនចប់។

ហើយចុះអំពីលោក Robin Williams ដែលជាអ្នកកំប្លែងជនជាតិអាមេរិកដ៏ល្បីល្បាញវិញ? គាត់បានមានលុយច្រើនជាអ្នករាល់អស់គ្នាមាន។ គាត់មានទាំងអស់ ប៉ុន្ដែ គាត់មិនមានក្រុមជំនុំ ហើយគាត់មិនមានព្រះ។ រយះពេលពីរបីថ្ងៃក្រោយមក គាត់បានសំឡាប់ខ្លួនឯង ហើយប្រពន្ធរបស់គាត់បានបើក សំដែងថា គាត់មានជម្ងឺម្យ៉ាងដែលធ្វើឲ្យគាត់ភ័យតក់ស្លុត។ គាត់មិនអាចប្រឈមមុខបានទេ។ គាត់បាននៅ តែម្នាក់ឯងនៅក្នុងផ្ទះធំដ៏ស្ដុកស្ដមរបស់គាត់ នៅតំបន់ Marin ក្នុងរដ្ឋ California ភាគខាងជើង។ គាត់ ចងខ្សែក្រវាត់មួយព័ទ្ធជុំវិញករបស់គាត់ ហើយចងករសំឡាប់ខ្លួនឯង។ វាជាសោកនាដកម្មមួយ! ខ្ញុំចូលចិត្ដ លោក Robin Williams! ខ្ញុំសោកស្ដាយណាស់សំរាប់គាត់ ថែមទាំងខ្ញុំបានយំទៀតផង។ សូមប្រាប់ឪពុកម្ដាយអ្នកថា! អ្នកអាចរកលុយបានច្រើន ប៉ុន្ដែ តើអ្វីនឹងកើតឡើង នៅពេលពត៌ មានអាក្រក់មកដល់ ដ្បិតវានឹងកើតឡើងចំពោះមនុស្សទាំងអស់នៅពេលឆាប់ៗ ឬក៏នៅពេលក្រោយ? តើ អ្វីនឹងកើតឡើង បើអ្នកមិនមានមិត្ដសំឡាញ់ដែលជាគ្រីស្ទបរិស័ទជួយអ្នក? តើអ្វីនឹងកើតឡើង បើអ្នកមិនមានព្រះជួយអ្នកនៅក្នុងពេលលំបាក?

ព្រះអាចជួយអ្នកឲ្យដឹងថា អ្នកត្រូវការក្រុមជំនុំ ហើយត្រូវការមិត្ដសំឡាញ់ដែលជាគ្រីស្ទបរិស័ទ ថែមទាំងទ្រង់អាចជួយអ្នកឲ្យដឹងថា អ្នកត្រូវការព្រះយេស៊ូវគ្រីស្ទ ដើម្បីលើកលែងទោសពីអំពើបាបរបស់អ្នក ហើយប្រទានឲ្យអ្នកមានមេត្រីភាពជាមួយព្រះវរបិតា។ នោះគឺជាមូលហេតុ ដែលយើងនិយាយថា «ហេតុអ្វី បានជាឯកោរ? សូមមកក្រុមជំនុំ! ហេតុអ្វីបានជានៅតែបាត់បង់? សូមមករកព្រះយេស៊ូវគ្រីស្ទដ៏ជាព្រះរាជបុត្រានៃព្រះ» សូមឲ្យព្រះប្រទានពរដល់អ្នកទាំងអស់គ្នា! អាម៉ែន។ លោកចាន់ សូមដឹកនាំយើងអធិស្ឋាន។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអាន ការអធិប្បាយរបស់ លោក ហ៊ីមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗ នៅតាមអ៊ីធើនេតនៅគេហទំព័រ www.realconversion.com.
ចុចលើ ”Sermon Manuscripts” សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ (Sermons in Khmer)

You may email Dr. Hymers at rlhymersjr@sbcglobal.net, (Click Here) – or you may
write to him at P.O. Box 15308, Los Angeles, CA 90015. Or phone him at (818)352-0452.

អានព្រះគម្ពីរមុនពេលអធិប្បាយដោយលោក Mr. Abel Prudhomme ៖ ទំនុកដំកើង ១៤២:១-៧។
ច្រៀងចំរៀងតែម្នាក់ឯងមុនអធិប្បាយដោយលោក Benjamin Kincaid Griffith៖
«មហាវិថីនៃសុបិនដ៏បាក់បែក» (ដោយលោក Green Day ២០០៤)/
«មិនមានការសំងាត់»(ដោយលោក Stuart Hamblen ១៩០៨-១៩៨៩។


ចំណងជើងនៃសេចក្ដីអធិប្បាយ

បទពិសោធន៍នៃភាពឯកកោរ!

ដោយលោក Dr. R. L. Hymers, Jr.

«សូមទតទៅខាងស្តាំមើល ដ្បិតគ្មានអ្នកណាស្គាល់ទូលបង្គំសោះ គ្រប់ទាំងទីពឹងបានបាត់ពីទូលបង្គំចេញហើយ ឥតមានអ្នកណារវល់នឹងព្រលឹងទូលបង្គំឡើយ» (ទំនុកដំ កើង ១៤២:៤)។

១. ទីមួយ មានប្រភេទនៃភាពឯកកោរខុសៗគ្នា។ លោកុប្បត្ដិ ២:១៨។

២. ទីពីរ អ្នកអាចបណ្ដាលឲ្យមានភាពឯកកោរចំពោះខ្លួនឯងផ្ទាល់។ លោកុប្បត្ដិ ៤:១២;
យូដាស ១១; លោកុប្បត្ដិ ២:១៨។

៣. ប៉ុន្ដែ ទីបី អ្នកមានភាពឯកកោរជាខ្លាំង។ អេសាយ ៥៩:២; រ៉ូម ៣:២៦;
លូកា ៩:៥១; ម៉ាថាយ ២០:១៨-១៩; លូកា ២៣:៣៤; ១ពេត្រុស ២:២៤;
ហេព្រើរ ១០:១៩។