Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net




គេនឹងតមវិញ

(សេចក្ដីអធិប្បាយលេខ៤ ពីការរស់ឡើងវិញ)
THEN SHALL THEY FAST
(SERMON NUMBER 4 ON REVIVAL)
(Cambodian)

ដោយលោក
Dr. R. L. Hymers, Jr.

សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស
ថ្ងៃរបស់ព្រះអម្ចាស់នៅពេលល្ងាច ខែសីហា ១០ ២០១៤
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Evening, August 10, 2014

«តែនឹងមានថ្ងៃមកដល់ កាលណោះ ប្តីនឹងត្រូវដកយកចេញពីគេទៅ នៅគ្រានោះ គេនឹងតមវិញ» (លូកា ៥:៣៥)។


ព្រះយេស៊ូវបានត្រាស់ហៅលោកម៉ាថាយធ្វើជាកូនសិស្សរបស់ទ្រង់។ បន្ទាប់មក លោកម៉ាថាយបានធ្វើពិធីជប់លៀងដ៏ធំមួយថ្វាយទ្រង់នៅក្នុងផ្ទះរបស់គាត់។ «មានពួកយកពន្ធ និងមនុស្សមានបាបជា ច្រើននាក់បានចូលរួម» ហើយបានអង្គុយនៅតុជាមួយព្រះយេស៊ូវ(ម៉ាថាយ ៩:១០)។ កាលពួកផារិស៊ីបានឃើញទ្រង់ នោះពួកគេសួរព្រះយេស៊ូវថា ហេតុអ្វីបានជាលោកបរិភោគជាមួយនឹងមនុស្សអាក្រក់ដូច្នេះ? ព្រះយេស៊ូវទ្រង់បានតបថា «ខ្ញុំមិនបានមក ដើម្បីនឹងហៅមនុស្សសុចរិតទេ គឺមកហៅមនុស្សមានបាប ឲ្យប្រែចិត្តវិញ»(ម៉ាថាយ ៩:១៣)។ ទ្រង់ចង់ប្រាប់គេថា ទ្រង់មិនបានមក ដើម្បីនឹងហៅពួកអ្នកដែលគិតថា ពួកគេជាមនុស្សសុចរិតនោះទេ។ ទ្រង់បានយាងមក ដើម្បីហៅអស់អ្នកណាដែលដឹងថា ពួកគេជាមនុស្សបានបាប។

សិស្សរបស់លោកយ៉ូហានបាទីស្ទបានចូលរួមក្នុងពិធីជប់លៀងនោះ ដើម្បីសួរសំណួរព្រះយេស៊ូវ។ ពួកគេបានសួរទ្រង់ថា ហេតុអ្វីបានជាយើងខ្ញុំ និងពួកផារិស៊ីតមតែជាញយៗ តែពួកសិស្សទ្រង់មិនដែលតមសោះដូច្នេះ។ ព្រះយេស៊ូវទ្រង់បានមានបន្ទូលថា

« កំពុងដែលប្តីថ្មោងថ្មីនៅជាមួយគ្នា តើអាចនឹងឲ្យពួកសំឡាញ់គាត់តម អាហារបានឬទេ តែនឹងមានថ្ងៃមកដល់ កាលណោះ ប្តីនឹងត្រូវដកយកចេញពីគេទៅ នៅគ្រានោះ គេនឹងតមវិញ»(លូកា ៥:៣៤-៣៥)។

ព្រះយេស៊ូវទ្រង់ចង់មានន័យថា វាមិនសមទេ ដើម្បីឲ្យសិស្សរបស់ទ្រង់តមដោយព្រោះតែទ្រង់គង់នៅទីនោះ មួយពួកគេ។ ទ្រង់បានហៅខ្លួនទ្រង់ថាជា «ប្ដី» ហើយបានប្រៀបធៀបពិធីជប់លៀងជាមង្គលការរបស់ពួក សាសន៍យូដា។ ប៉ុន្ដែ ព្រះយេស៊ូវទ្រង់មានបន្ទូលថា ទ្រង់ «នឹងត្រូវដកយកចេញពីគេទៅ»(លូកា ៥:៣៥)។ កន្លែងនេះ ទ្រង់ចង់មានន័យថា ទ្រង់នឹងយាងឡើងទៅស្ថានសួគ៌វិញ ហើយបន្ទាប់មក ពួកគេនឹងតម។

«តែនឹងមានថ្ងៃមកដល់ កាលណោះ ប្តីនឹងត្រូវដកយកចេញពីគេទៅ នៅគ្រានោះ គេនឹងតមវិញ» (លូកា ៥:៣៥)។

ឥឡូវនេះ ខ្ញុំចង់ឲ្យបងប្អូនយកចិត្ដទុកដាក់លើព្រះបន្ទូលរបស់ព្រះគ្រីស្ទទាំងនោះ

«នៅគ្រានោះ គេនឹងតមវិញ» (លូកា ៥:៣៥)។

លោកយ៉ូហាន R. Rice បានប្រសាសន៍ថា

ពេលវេលានៃការរងទុក្ខ ពេលវេលានៃការរង់ចាំអំណាចខាងវិញ្ញាណ របស់ពួកគេ និងការបៀតបៀនរបស់របស់ពួកគេនឹងមកបន្ទាប់ពី {ព្រះយេស៊ូវ} ត្រូវ ចេញពីពួកគេ ដូច្នេះ ពួកគេនឹងតម។ {ពាក្យ «នៅគ្រានោះ ពួកគេនឹងតម»} បង្ហាញប្រាប់ថា ពួកសិស្សរបស់ព្រះយេស៊ូវត្រូវតែតម នៅគ្រារង់ចាំមុនថ្ងៃបុណ្យ៥០ បន្ទាប់ពីព្រះយេស៊ូចេញ (កិច្ចការ ១:១២-១៤)។ ប៉ុល បានតម ដើម្បីអធិស្ឋានសុំអំណាចព្រះវិញ្ញាណបរិសុទ្ធ (កិច្ចការ ៩:៩,១១១៧)។ ក្រោយមក បាណាបាស សាវកប៉ុល គ្រូអធិប្បាយ និងគ្រូបង្រៀន ផ្សេងទៀតបានតម ក្នុងកាលពួកគេបានអធិស្ឋាន ហើយរង់ចាំព្រះវិញ្ញាណ បរិសុទ្ធ កិច្ចការ ១៣:១-៣ (John R. Rice, D.D., King of the Jews, Sword of the Lord Publishers, 1980 edition, p. 144)។

ព្រះគម្ពីរកាត់ទោសការតមដែលមានពុត ប៉ុន្ដែ ព្រះគម្ពីរមិនដែលកាត់ទោសការតមដោយស្មោះ ត្រង់នោះទេ។ ព្រះគម្ពីរប្រាប់យើងយ៉ាងច្បាស់ថា ព្រះគ្រីស្ទទ្រង់ផ្ទាល់បានតមនៅទីរហោស្ថាន នៅពេលទ្រង់ចាប់ផ្ដើមព័ន្ធកិច្ចរបស់ទ្រង់(ម៉ាថាយ ៤:១,២)។ គម្ពីរដំណឹងល្អទាំង៣(ម៉ាថាយ ម៉ាកុស និងលូកា) បាន កត់ត្រាព្រះបន្ទូលរបស់ព្រះយេស៊ូវដល់យើងរាល់គ្នា «នៅគ្រានោះ គេនឹងតមវិញ»។ យើងនៅតែរស់នៅ «នៅគ្រានោះ» ដ្បិតនោះគឺជាការណែនាំរបស់ព្រះគ្រីស្ទសំរាប់យើងរាល់គ្នាដែលរស់នៅសព្វថ្ងៃនេះ «នៅគ្រា នោះ» យើងនៅតែរស់នៅ។ លោក J. Vernon McGee បានប្រសាសន៍ថា «សព្វថ្ងៃនេះ ការតមមានតម្លៃ ពិតប្រាកដ...ការតមគួរតែត្រូវបានធ្វើដោយគំនិតដែលថា យើងកំពុងតែក្រាបនៅចំពោះព្រះ ដោយព្រោះតែ យើងត្រូវតែនៅក្នុងតម្រូវការនៃសេចក្ដីមេត្ដាករុណា និងជំនួយរបស់ទ្រង់»(J. Vernon McGee, Th.D., Thru the Bible, Thomas Nelson Publishers, 1983, volume IV, p. 53; note on Matthew 9:15)។

លោកស្ជឺជិនបានប្រសាសន៍ថា «ការអធិស្ឋាន ហើយតមមានអំណាចខ្លាំងអស្ចារ្យ»(រឿងសំងាត់ នៃការបរាជ័យ)។ ខ្ញុំដឹងថារឿងនោះគឺពិត។ នៅពេលខ្ញុំបានឃើញការរស់ឡើងវិញលើកទីមួយ មនុស្សបាន ភ្លេចហូបបាយ ហើយពួកគេខំប្រឹងអធិស្ឋានណាស់។ មនុស្សរាប់រយនាក់បានប្រែចិត្ដក្នុងរយះពេលច្រើន ជាង៣ឆ្នាំ។ នៅក្នុងការរស់ឡើងវិញលើកទីបីដែលខ្ញុំបានឃើញ គ្រូអធិប្បាយបានត្រូវបង្ខំឲ្យអធិស្ឋាន ហើយ តមពេញមួយថ្ងៃ មុនពេលព្រះប្រទានឲ្យមានការរស់ឡើងវិញនៅក្នុងកម្មវិធីថ្វាយបង្គំព្រះនៅថ្ងៃអាទិត្យពេល ល្ងាច។ ប្រហែលជាមានមនុស្ស៥០០នាក់បានប្រែចិត្ដនៅយប់នោះ ហើយបានបន្ដមានប្រហែលរយះពេល ៣ខែ។ ខ្ញុំដឹង ហើយមានបទពិសោធន៍ដោយផ្ទាល់ថា លោកស្ពឺជិនបានប្រសាសន៍ត្រូវ នៅពេលគាត់បាន បង្រៀនថា «ការអធិស្ឋាន ហើយតមមានអំណាចខ្លាំងអស្ចារ្យ»។ ប៉ុន្ដែ លោក Martyn Lloyd-Jones បាន ប្រសាសន៍ថា «ប្រធានបទទាំងមូលនៃ {ការតម} ត្រូវបានកាត់ចេញពីជីវិតរបស់យើង ហើយវាកាត់ចេញពី គំនិតរបស់គ្រីស្ទបរិស័ទទាំងមូល»(Studies in the Sermon on the Mount, Eerdmans, 1987, p. 39)។ លោក យ៉ូហាន R. Rice បានប្រសាសន៍ «ការតមគឺជាសិល្បះបាត់បង់មួយដែលមានការអនុវត្ដន៍ តិចតួច ហើយមានការបង្រៀនតិចតួចណាស់ ក្នុងការដែលយើងត្រូវតែពិចារណាពីអត្ថន័យនៃការតម» (John R. Rice, D.D., ការអធិស្ឋាន – ការសុំ និងការទទួល Sword of the Lord Publishers, 1970 edition, p. 216)។ នេះគឺជារឿងខ្លះដែលលោករ៉ាយស៍បានបង្រៀនអំពីការតម។

១. ការតមមានន័យថា ការដាក់ព្រះជាទីមួយ។ មានពេលជាច្រើនដងដែលយើងត្រូវតែ មើលកាន់បញ្ហាផ្សេងៗនៅក្នុងលោកីយនេះ ហើយយើងត្រូវតែស្វែងរកព្រះភក្រ្ដរបស់ព្រះ។ ដូចជាពេលដែលយើងគួរតែតម ហើយអធិស្ឋាន។

២. ការតមមានន័យថា ការអធិស្ឋានដោយអស់ពីចិត្ដ ហើយរង់ចាំព្រះ។ ដូច្នេះ ការតម ពិតប្រាកដណាស់ជាការដាក់ព្រះជាទីមួយ នៅពេលអ្នកណាម្នាក់អធិស្ឋាន ម្នាក់ នោះត្រូវការព្រះច្រើនជាងត្រូវការម្ហូប។

៣. ការតមមានន័យថា ការអធិស្ឋានដោយខ្ជាប់ខ្ជួន។ មិនមានចំណុចសោះនៅក្នុងការ តម ដូចជាបញ្ហានៃការដាក់ទោសខ្លួនឯង បើយើងមិនអធិស្ឋាន។ ការតមគួរតែត្រូវ ធ្វើឡើងជានិច្ច ហើយគួរតែជាពេលដែលយើងខំប្រឹងអធិស្ឋាន។

៤. ការតមបង្ហាញពីភាពស្មោះត្រង់ និងទំនុកចិត្ដរបស់មនុស្សម្នាក់ ដែលព្រះនឹងឆ្លើយ តម។ ជារឿយៗ ការអធិស្ឋានគឺជារឿងដែលរាក់ ហើយមិនស្មោះត្រង់។ នោះគឺជា មូលហេតុមួយដែលព្រះមិនឆ្លើយតបសេចក្ដីអធិស្ឋានរបស់មនុស្សជាច្រើន។ ការ តមបង្ហាញដល់ព្រះថា យើងពិតជាចង់ឲ្យទ្រង់ឆ្លើយតបនូវអ្វីដែលយើងអធិស្ឋានសុំ (ibid., pp. 218-220)។


បន្ទាប់មក លោករ៉ាយស៍បានប្រាប់នូវរឿងជាច្រើនទៀត ដែលយើងអាចទទួលពីព្រះដោយសារការតម ហើយអធិស្ឋាន(ibid., pp. 220-227)។

១. ជារឿយៗជំនួយក្នុងគ្រាលំបាកមកតាមរយះការអធិស្ឋាន ហើយតម។ គ្រាលំបាកគឺ ជាឱកាសល្អដើម្បីអធិស្ឋាន។ បើយើងមានគ្រាលំបាកមួយ វាគឺជាឱកាសល្អដើម្បី ឲ្យយើងតម ហើយអធិស្ឋានផងដែរ។

២. ជួនកាល យើងគួរតែតម ហើយអធិស្ឋានដើម្បីដឹងពីអ្វីដែលយើងធ្វើខុស ហើយដឹង ពីអ្វីដែលមិនគាប់ព្រះហឬទ័យដល់ព្រះ។

៣. ជារឿយៗ ការតម ហើយអធិស្ឋាននាំឲ្យយើងយកឈ្នះលើអំពើបាប។ នៅក្នុងរស់ ឡើងវិញលើកដំបូងដែលខ្ញុំបានឃើញ នៅពេលនោះមនុស្សវ័យក្មេងកំពុងស្វែងរក ការផ្គាប់ព្រះហឬទ័យដល់ព្រះ ថែមទាំងពួកគេបានលន់តួបាបដោយបើកចំហទៅ កាន់គ្នាទៅវិញទៅមក។ ជួនកាលរឿងនោះបានកើតឡើងនៅក្នុងការរស់ឡើងវិញ។ ពួកគេមានជ័យជំនះដ៏ធំលើអំពើបាប ក្នុងកាលដែលយើងតម ហើយអធិស្ឋាន។

៤. ការតម ហើយអធិស្ឋានជួយយើងឲ្យសុំទោសសំរាប់អ្នកដទៃ។ ប្រសិនបើអ្នកកំពុង តែអធិស្ឋានឲ្យអ្នកផ្សេងទៀតបានសង្រ្គោះ នោះអ្នកអធិស្ឋានឲ្យមនុស្សម្នាក់នោះ ដោយច្បាស់លាស់ មិនមែនអធិស្ឋានទូទៅនោះទេ «ឱព្រះវរបិតាអើយ សូមជួយ សង្រ្គោះអ្នកណាម្នាក់»។ អ្នកត្រូវតម ហើយអធិស្ឋានឲ្យមនុស្សបាត់បង់ដោយប្រាប់ ឈ្មោះ។ តើអ្នកចង់អធិស្ឋានសំរាប់អ្នកណាម្នាក់ឬទេ? បើអ្នកចង់មែន សូមតម ហើយអធិស្ឋានឲ្យមនុស្សម្នាក់នោះ រហូតដល់ព្រះឆ្លើយតមការអធិស្ឋានរបស់អ្នក! មានបទចំរៀងដ៏ចាស់មួយប្រាប់យ៉ាងច្បាស់ថា

តើអ្នកបន្ដអធិស្ឋាន រហូតដល់ព្រះឆ្លើយតបឬទេ?
មានសេចក្ដីសន្យាពិតមួយសំរាប់ជំនឿរបស់អ្នក
នៅកន្លែងអ្នកអធិស្ឋាន ព្រះអម្ចាស់រង់ចាំអ្នក
តើអ្នកជួយទ្រង់នៅទីនោះទេ តើអ្នកនៅតែអធិស្ឋានឬទេ?
តើអ្នកបន្ដអធិស្ឋាន រហូតដល់ព្រះឆ្លើយតបឬទេ?
តើអ្នកអង្វរដល់ព្រះនាមព្រះអង្គសង្រ្គោះឬទេ?
តើអ្នកនៅតែអធិស្ឋាន រហូតដល់ព្រះឆ្លើយតបឬទេ?
តើអ្នកបន្ដអធិស្ឋាន រហូតដល់ព្រះឆ្លើយតបឬទេ?
(«តើអ្នកនៅតែអធិស្ឋានឬទេ?» ដោយលោក Rev. William C. Poole, 1875-1949 ផ្លាស់ប្ដូរដោយគ្រូគង្វាល)។

នៅពេលខ្ញុំបានសង្រ្គោះមុនដំបូង នៅដើមឆ្នាំ១៩៦០ ខ្ញុំបានអានសៀវភៅប្រចាំថ្ងៃ របស់លោក យ៉ូហាន វែសស្លីស្ទើរតែរាល់ថ្ងៃ។ វាដូចជាខ្ញុំកំពុងតែអានកណ្ឌគម្ពីរកិច្ចការ។ សៀវភៅនោះប្រាប់ពីការរស់ ឡើងវិញដ៏អស្ចារ្យដែលត្រូវបានហៅថា «ការភ្ញាក់ដឹងខ្លួនដ៏ធំលើកទីមួយ»។ ខ្ញុំគ្រាន់តែជាក្មេងប្រុសម្នាក់ អាយុប្រហែល២២ឆ្នាំ។ ខ្ញុំមិនដឹងថា មិនមានការរស់ឡើងវិញដូចនោះទេសំរាប់រយះពេល១០០ឆ្នាំហើយ។ ខ្ញុំបានគិតថា «បើវាបានកើតឡើងដូចនោះនៅជំនាន់លោកវែសស្លី ព្រះក៏អាចធ្វើវានៅពេលឥឡូវនេះដែរ!» ភាពល្ងង់ខ្លៅរបស់ខ្ញុំបានរារាំងខ្ញុំមិនឲ្យខ្ញុំឆ្ងល់ពីការដែលព្រះអាចប្រទានឲ្យមានការរស់ឡើងវិញមួយទៅកាន់ ក្រុមជំនុំចិន ដែលខ្ញុំជាសមាជិកម្នាក់នៅទីនោះ។ ខ្ញុំបានតម ហើយអធិស្ឋានសុំឲ្យព្រះប្រទានឲ្យមានការរស់ ឡើងវិញ។ ខ្ញុំបានអធិស្ឋានសុំឲ្យមានការរស់ឡើងវិញជារៀងរាល់ថ្ងៃពុធយប់ នៅក្នុងការប្រជុំគ្នាអធិស្ឋាន មុនពេលប្រជុំជាមួយពួកជំនុំទាំងអស់។ មានពេលមួយ លោក Murphy Lum បានឲ្យខ្ញុំអធិស្ឋានសុំព្រះពរ ពីព្រះសំរាប់ម្ហូរអាហារ មុនបរិភោគអាហារនោះ។ ខ្ញុំបានក្រោកឈរឡើង ហើយបានអធិស្ឋានប្រហែលជា រយះពេល១០នាទីសំរាប់ការរស់ឡើងវិញ! ខ្ញុំបានអង្គុយចុះដោយមិនអធិស្ឋានសំរាប់ម្ហូបសោះ! ខ្ញុំត្រូវបាន រំខានចិត្ដជាខ្លាំង ដូច្នេះខ្ញុំបានអធិស្ឋាមសំរាប់ការរស់ឡើងវិញគ្រប់ពេលវេលា! មនុស្សខ្លះបាននិយាយថា «បាទ គាត់គ្រាន់តែជាក្មេងប្រុសម្នាក់ប៉ុណ្ណោះ គាត់នឹងរំលងវា!» ប៉ុន្ដែនៅព្រឹកមួយនៅកន្លែងបោះជំរុំ កាលខ្ញុំនៅដេកល់នៅឡើយ ព្រះបានឆ្លើយតបសេចក្ដីអធិស្ឋានខ្ញុំ! ខ្ញុំមិនដែលភ្លេចពីការរស់ឡើងវិញដ៏ធំ ដែលធ្វើឲ្យក្រុមជំនុំភ្ញាក់ផ្អើលនោះទេ នៅពេលនោះមានជនជាតិចិនរាប់រយនាក់មកក្រុមជំនុំ ហើយទទួលសេចក្ដីសង្រ្គោះ។

អស់រយះពេលជាច្រើនឆ្នាំមកហើយ ខ្ញុំបានភ្លេចពីរបៀបដែលខ្ញុំបានអធិស្ឋាន។ ប៉ុន្ដែ នៅថ្ងៃមួយ លោក Lum និយាយមកកាន់ខ្ញុំថា «Bob តើអ្នកចាំពីរបៀបដែលអ្នកបានអធិស្ឋានគ្រប់ពេលវេលាសំរាប់ ការរស់ឡើវិញនៅដើមឆ្នាំ១៩៦០ដែរឬទេ?» បន្ទាប់មកខ្ញុំបានចាំ។ លោក Lum និយាយថា «Bob អ្នក ទទួលបានអ្វីដែលអ្នកបានសុំ!» ខ្ញុំបានស្រក់ទឹកភ្នែក នៅពេលខ្ញុំដឹងពីពេលមុនដំបូង ដែលខ្ញុំបានអធិស្ឋាន សុំឲ្យព្រះចាក់បង្ខូរព្រះវិញ្ញាណរបស់ទ្រង់!

នៅពេលផ្សេងទៀត មានមនុស្សវ័យក្មេងជាច្រើននាក់នៅមហាវិទ្យាល័យបានអធិស្ឋានក្នុងបន្ទប់ នៅកន្លែងស្នាក់នៅរបស់ខ្ញុំ ដើម្បីឲ្យព្រះប្រែចិត្ដសាស្រ្ដាចារ្យដែលមិនជឿព្រះ ឬក៏ឲ្យពួកគេចេញ។ ពួកយើង ជាច្រើននាក់បានតម ហើយអធិស្ឋានសុំឲ្យការនោះកើតឡើង។ នៅពេលចុងក្រោយ ការប្រជុំគ្នាអធិស្ឋាន នោះបានសំរេច នៅពេលនោះមាននិស្សិតច្រើនជាង១០០នាក់បានញាត់គ្នាចូលក្នុងបន្ទប់ខ្ញុំ ដោយមាន មនុស្សជាច្រើនចូលតាមផ្លូវខាងក្នុង ហើយអ្នកផ្សេងទៀតឈរនៅខាងក្រៅបង្អួច។ ប្រហែលរយះពេល៣៥ ឆ្នាំមកហើយ ដែលខ្ញុំបានភ្លេចពីរបៀប ដែលយើងបានតម ហើយអធិស្ឋាន។ បន្ទាប់មក នៅថ្ងៃមួយ ខ្ញុំឃើញថា សាស្រ្ដាចារ្យដែលជឿខុសឆ្គងបានចេញទៅ ហើយសាស្រ្ដាចារ្យថ្មីទាំងអស់ជឿតាមព្រះគម្ពីរ ហើយភាគច្រើនក្នុងចំណោមពួកគេជាអ្នកដែលបានកែប្រែជំនឿត្រឹមត្រូវ! មនុស្សប្រុសវ័យក្មេងជាច្រើននាក់បានមកបន្ទប់របស់ខ្ញុំ ដើម្បីអធិស្ឋានជារៀងរាល់សប្ដាហ៍! ហើយនៅពេលនោះ ព្រះបានឆ្លើយតបសេចក្ដីអធិស្ឋានរបស់យើងនូវអ្វីដែលយើងសង្ឃឹមចង់បាន!

តើអ្នកបន្ដអធិស្ឋាន រហូតដល់ព្រះឆ្លើយតបឬទេ?
តើអ្នកអង្វរដល់ព្រះនាមព្រះអង្គសង្រ្គោះឬទេ?
តើអ្នកនៅតែអធិស្ឋាន រហូតដល់ព្រះឆ្លើយតបឬទេ?
តើអ្នកបន្ដអធិស្ឋាន រហូតដល់ព្រះឆ្លើយតបឬទេ?

ខ្ញុំបានរង់ចាំប្រពន្ធម្នាក់អស់រយះពេលជាច្រើនឆ្នាំ។ ឥឡូវនេះ ខ្ញុំមានអាយុច្រើនជាង៤០ឆ្នាំ។ ខ្ញុំមិនស្គាល់អ្នកណាម្នាក់ដែលអាចធ្វើជាប្រពន្ធគ្រូគង្វាលម្នាក់។ ដូច្នេះ ខ្ញុំបានបន្ដអធិស្ឋានសំរាប់ប្រពន្ធ។ បាទ ខ្ញុំសូម្បីតែបានតម ហើយអធិស្ឋាន។ បន្ទាប់មកនៅយប់មួយ ខ្ញុំបានមើលទៅកាន់បន្ទប់ ហើយបាន ឃើញនារីម្នាក់ឈ្មោះ Ileana។ នៅពេលនោះ វាហាក់ដូចជាព្រះនិយាយមកកាន់ខ្ញុំថា «នោះគឺជាស្រ្ដីម្នាក់ ដែលអ្នកបានអធិស្ឋានសុំ!» មនុស្សខ្លះបាននិយាយថា «អ្នកនឹងមិនរៀបការជាមួយក្មេងស្រីនោះ មែនទេ ឬ? ប៉ុន្ដែខ្ញុំបានរៀបការជាមួយនាង។ ហើយនាងជាប្រពន្ធគ្រូគង្វាលដ៏ល្អបំផុត – ពិតជាល្អបំផុតណាស់! ខ្ញុំ បានអធិស្ឋាន ហើយព្រះបានឆ្លើយតបខ្ញុំ។

ខ្ញុំនឹងប្រាប់អ្នកពីរឿង៣ទៀត។ គ្មានអ្នកណាម្នាក់ដែលគិតថា ម្ដាយរបស់ខ្ញុំនឹងបានសង្រ្គោះ។ សូម្បីតែខ្ញុំក៏គិតដូចនោះដែរ។ ខ្ញុំបន្ដអធិស្ឋានឲ្យម្ដាយខ្ញុំ ប៉ុន្ដែ វាហាក់ដូចជាគ្មានសង្ឃឹមសោះ។ ដ្បិតខ្ញុំបាន បន្ដអធិស្ឋាន ហើយអធិស្ឋានទៀត។ ខ្ញុំបានតម ហើយអធិស្ឋានឲ្យម្ដាយខ្ញុំជាញឹកញាប់។ ឥឡូវនេះគាត់នឹង មានអាយុ៨០ ហើយវាហាក់ដូចជាមានពេលខ្លីណាស់ដើម្បីឲ្យគាត់បានសង្រ្គោះ។

ខ្ញុំ និងប្រពន្ធខ្ញុំបាននៅក្នុងទីក្រុងញ៉ូវយោក ហើយខ្ញុំកំពុងអធិប្បាយនៅក្នុងការប្រជុំគ្នាពិសេស មួយចំនួន។ ខ្ញុំចាំយ៉ាងច្បាស់ពីកន្លែងដែលខ្ញុំនៅ។ ខ្ញុំបានតម ហើយអធិស្ឋានសំរាប់កម្មវីធីថ្វាយបង្គំព្រះនៅ យប់នេះ។ នៅពេលមួយ ខ្ញុំបានចាប់ផ្ដើមអធិស្ឋានឲ្យមា្ដយបានសង្រ្គោះ។ ហើយនៅពេលភ្លាមៗនោះ ព្រះបាននិយាយមកកាន់ខ្ញុំ។ វាមិនមែនជាសំលេងដែលស្ដាប់លឺនោះទេ ប៉ុន្ដែវាស្ទើរតែដូចជាសំលេងមួយ។ ព្រះបាននិយាយមកកាន់ខ្ញុំថា «ម្ដាយរបស់អ្នកនឹងបានសង្រ្គោះនៅពេលឥឡូវនេះ»។ នៅពេលនោះខ្ញុំបាន ស្រក់ទឹកភ្នែក ហើយខ្ញុំបានទូរស័ព្ទទៅលោកខាហ្គិននៅក្នុងទីក្រុងឡូសអស់ចាឡែសនេះ។ ខ្ញុំបាននិយាយ ទៅគាត់ថា «លោកគ្រូ តើអ្នកអាចទៅបង្រៀនម្ដាយខ្ញុំឲ្យទទួលព្រះគ្រីស្ទបានទេ?» គាត់និយាយថា «អូ ខ្ញុំមិនអាចធ្វើបានទេ ដោយព្រោះតែម្ដាយខ្ញុំបានខឹងគាត់ នៅពេលគាត់បានបង្រៀននាងពីមុន។ ខ្ញុំប្រាប់ថា «លោកគ្រូ សូមទៅបង្រៀនគាត់ ព្រះបានប្រាប់ខ្ញុំថា ម្ដាយខ្ញុំនឹងបានសង្គ្រោះនៅពេលឥឡូវនេះ»។ សរុប រឿងដ៏ខ្លីមក គាត់បានបើកឡានទៅជួបម្ដាយរបស់ខ្ញុំ ហើយបាននាំគាត់ឲ្យទទួលព្រះគ្រីស្ទយ៉ាងស្រួល! កូនប្រុសរបស់ខ្ញុំអាចប្រាប់បងប្អូនថា ម្ដាយរបស់ខ្ញុំបានផ្លាស់ប្ដូរជីវិតទាំងស្រុង! គាត់បាននៅក្នុងក្រុមជំនុំជា មួយខ្ញុំជារៀងរាល់យប់រហូតដល់គាត់បានទទួលមរណៈភាពទៅ! ខ្ញុំបានបន្ដអធិស្ឋានឲ្យម្ដាយរបស់ខ្ញុំ ហើយ ដោយសារតែព្រះគុណរបស់ព្រះ ខ្ញុំបានអធិស្ឋានរហូតដល់ព្រះបានឆ្លើយតបខ្ញុំ!

និយាយអញ្ចឹង មានរឿងមួយទៀតដែលបានកើតឡើងនៅក្នុងពេលដែលខ្ញុំអធិស្ឋាន ហើយតម។ បាទ ការតមវាសំខាន់ខ្លាំងណាស់! នៅពេលប្រពន្ធខ្ញុំបានមានទំងន់ យើងមានវេជ្ជបណ្ឌិតដ៏អាក្រក់ម្នាក់។ នៅពេលក្រោយមកទៀត គាត់បានបាត់បង់សញ្ញាប័ត្រ ដើម្បីអនុវត្ដថ្នាំពេទ្យ។ យើងបានទៅរកគាត់ឲ្យ ពិនិត្យមើលរូបរាងកាយរបស់ទារក។ នៅពេលការពិនិត្យមើលចេញលទ្ធផល វេជ្ជបណ្ឌិតបានឲ្យយើងអង្គុយ ចុះ ហើយបានប្រាប់យើងថា កូនខ្ញុំមានរូបកាយអាក្រក់ខុសពីធម្មតា។ ប៉ុន្ដែគាត់យករូបភាពផ្សេង ទៀត ហើយប្រាប់ពីចម្លើយចុងក្រោយនៅថ្ងៃច័ន្ទ។ យើងបានទៅផ្ទះនៅរសៀលថ្ងៃសុក្រ ហើយខ្ញុំពិបាកចិត្ដ ខ្លាំងណាស់ ពេលខ្ញុំគិតពីទារកដែលមានរូបកាយអាក្រក់ខុសពីធម្មតា។ ប៉ុន្ដែ មិនយូរប៉ុន្មាន ខ្ញុំបានតម ហើយអធិស្ឋានថា វានឹងមិនមែនជាការពិតទេ។ នៅយប់នេះព្រះបានពន្យល់សុបិនខ្ញុំថា នេះជារឿងពិត សូមសួរប្រពន្ធខ្ញុំទៅ! ព្រះបានប្រាប់ខ្ញុំនៅក្នុងសុបិនថា «រ៉ូប៊ឺត ប្រពន្ធរបស់អ្នកនឹងមានកូនភ្លោះ ហើយវេជ្ជ បណ្ឌិតនោះចល់ច្រលំ»។ ពេលខ្ញុំក្រោកឡើងនៅព្រឹក ខ្ញុំបានប្រាប់ប្រពន្ធខ្ញុំថា Ileana «កុំបារម្ភអី អូននឹងមានកូនភ្លោះ»។ នៅថ្ងៃច័ន្ធយើងបានទៅរកគ្រូពេទ្យវិញ ហើយគ្រូពេទ្យនោះបានប្រាប់ឲ្យយើងអង្គុយចុះម្ដង ទៀត។ ខ្ញុំបាននិយាយថា «ខ្ញុំមិនត្រូវអង្គុយចុះទេ នាងនឹងមានកូនភ្លោះ»។ គាត់បាននិយាយថា «តើអ្នក ដឹងយ៉ាងដូចម្ដេចបាន?» ខ្ញុំបានប្រាប់គាត់ថា «ព្រះបានប្រាប់ខ្ញុំក្នុងសុបិននៅយប់ថ្ងៃសុក្រមុន»។ ដូច្នេះ កូនប្រុសដ៏មានសុខភាពល្អទាំងពីរនេះនឹងត្រូវប្រទានដល់យើង នៅក្នុងការឆ្លើយតបសេចក្ដីអធិស្ឋាន។

នេះជារឿងចុងក្រោយ។ ខ្ញុំអាចប្រាប់រឿងជាច្រើនទៀត ប៉ុន្ដែយើងត្រឹមតែមានពេលសំរាប់រឿង នេះ។ វាជាយប់ចុងក្រោយនៃសិក្ខាសាលាព្រះគម្ពីរដ៏ធំមួយនៅប៉ែកខាងលិចនៃប្រទេសអាមេរិកាំង។ ក្រុម ជំនុំនោះពេញដោយមនុស្ស ហើយគ្រូគង្វាលដ៏ល្បីល្បាញបំផុតមួយចំនួននៅលើពិភពលោក ក៏បាននៅទីនោះផងដែរ។ គ្រូគង្វាលបានសុំខ្ញុំឲ្យអធិប្បាយមេរៀនចុងក្រោយនៅយប់ថ្ងៃអាទិត្យ។ អ្វីទាំងអស់ដែលខ្ញុំ មានគឺជាសេចក្ដីអធិប្បាយពីដំណឹងល្អដ៏សាមញ្ញ។ នៅព្រឹកនោះ ខ្ញុំបានសួរបុរសវ័យក្មេងម្នាក់ ដែលជាសមាជិកនៅក្រុមជំនុំ ពីអ្វីដែលគាត់គិតថា ខ្ញុំគួរអធិប្បាយនៅយប់នេះ។ គាត់បាននិយាយថា «អ្វីក៏ដោយ ដែលអ្នកអធិប្បាយ កុំអធិប្បាយពីមេរៀនមួយដែលនិយាយពីដំណឹងល្អ។ គ្រូគង្វាលនៅទីនោះអធិប្បាយ មេរៀនពីដំណឹងល្អជារៀងរាល់អាទិត្យ ហើយមនុស្សទាំងអស់ដែលមកនៅយប់នេះ ពួកគបានសង្រ្គោះរួច ហើយ។ ដូច្នេះហើយអ្វីក៏ដោយដែលអ្នកអធិប្បាយ សូមកុំអធិប្បាយពីសេចក្ដីសង្រ្គោះនៅយប់នេះ»!

ខ្ញុំបានត្រលប់ទៅសណ្ឋាគាររបស់យើងវិញ ហើយខ្ញុំបានប្រាប់ឲ្យប្រពន្ធខ្ញុំយកកូនចេញទៅខាង ក្រៅ ដូច្នេះខ្ញុំអាចចំនាយពេលតែម្នាក់ឯងនៅពេលរសៀល។ អ្វីទាំងអស់ដែលខ្ញុំមានគឺជាសេចក្ដីអធិប្បាយពី ដំណឹងល្អដ៏សាមញ្ញមួយ។ ខ្ញុំបានដើរទៅវិញទៅមក ហើយខ្ញុំបានបែកញើស។ អារក្សបានប្រាប់ខ្ញុំថា ខ្ញុំនឹង បង្រៀនពីមេរៀនឆ្កួតមួយនៅមុខគ្រូគង្វាលដ៏ល្បីល្បាញទាំងអស់នោះ។ ខ្ញុំបានដើរទៅវិញទៅមក។ ខ្ញុំមិន ដឹងធ្វើអ្វីទេ ខ្ញុំបានតម! ខ្ញុំបានព្យាយាមរៀបចំមេរៀនផ្សេងទៀត ប៉ុន្ដែខ្ញុំមិនអាចធ្វើបាន។ វាហាក់ដូចជា ខ្ញុំដឹងច្បាស់ណាស់ថា ខ្ញុំត្រូវតែអធិប្បាយពីដំណឹងល្អដ៏សាមញ្ញ។ ដូច្នេះខ្ញុំបានអធិស្ឋានសុំឲ្យព្រះទាញនាំ មនុស្ស២ឬ៣នាក់មក។ ខ្ញុំបានអធិស្ឋានថា «ព្រះអង្គអើយ សូមកុំឲ្យទូលបង្គំខ្មាស់គេនៅមុខគ្រូគង្វាលដ៏ល្បី ល្បាញទាំងអស់នោះ!» បន្ទាប់មក ព្រះហាក់ដូចជាបាននិយាយមកកាន់ខ្ញុំថា «តើអ្នកនឹងអធិស្ឋានសំរាប់ ពួកគេ ឬក៏សំរាប់អញ?» ដូច្នេះ ខ្ញុំឆ្លើយថា «ព្រះអង្គអើយ ទូលបង្គំនឹងអធិប្បាយសំរាប់ទ្រង់ មិនមែនសំរាប់ ពួកគេនោះទេ។ ខ្ញុំមិនខ្វល់ថា ទោះបើខ្ញុំនឹងបង្រៀនឆ្កួតៗទាំងស្រុងក៏ដោយ ខ្ញុំនឹងអធិប្បាយសំរាប់ទ្រង់តែ មួយគត់»។

នៅពេលនោះប្រពន្ធខ្ញុំ និងកូនប្រុសខ្ញុំបានត្រលប់មកវិញ។ ខ្ញុំនៅតែភ័យញ័រ ហើយព្រួយបារម្ភជា ខ្លាំង ពេលយើងបានទៅដល់ក្រុមជំនុំ។ ខ្ញុំបានភ័យញ័រ ហើយបានបែកញើសពេលគេច្រៀងបទចំរៀង។ បន្ទាប់មក គ្រូគង្វាលនោះបានណែនាំខ្ញុំ ហើយនៅពេលភ្លាមៗនោះ ខ្ញុំស្ងាត់ដូចជាខ្ញុំបានស្ងាត់នៅក្នុងក្រុម ជំនុំផ្ទាល់ខ្លួនរបស់ខ្ញុំ! ខ្ញុំបានអធិប្បាយមេរៀននោះដោយអស់ពីកម្លាំងទាំងអស់នៅក្នុងខ្លួនខ្ញុំ។

សរុបរឿងដ៏ខ្លីមក មានមនុស្សប្រហែល៧៥នាក់បានសង្រ្គោះនៅយប់នោះ រួមទាំងកូនប្រុសគ្រូ គង្វាល – ជាមនុស្សបាត់បង់ម្នាក់ដែលព្យាយាមធ្វើជាគ្រូអធិប្បាយ និងបុរសចាស់ម្នាក់ដែលបានវារមកមុខពួកជំនុំដោយប្រើដៃរបស់គាត់ ហើយលុតជង្គង់ស្រែកយំថា «ខ្ញុំជាមនុស្សបាត់បង់! ខ្ញុំជាមនុស្សបាត់បង់! ខ្ញុំជាមនុស្សបាត់បង់!» មានក្មេងជំទង់៣នាក់បានចំរៀងពិសេស។ ពួកគេបានស្រក់ទឹកភ្នែក ហើយបាន សារភាពថា ពួកគេជាមនុស្សបាត់បង់ផងដែរ។ កម្មវិធីថ្វាយបង្គំព្រះនៅល្ងាចនោះបានបន្ដរហូតដល់ម៉ោង ១១:០០យប់។ គ្មានអ្នកណាម្នាក់ចេញទៅផ្ទះសោះ។ ពួកគេមានបទពិសោធន៍ពីរឿងដ៏មិនធម្មតានេះ។ កូន ប្រុសរបស់លោក Ian Paisley បានប្រាប់ប្រពន្ធ និងកូនប្រុសខ្ញុំថា «ខ្ញុំមិនដែលឃើញការអស្ចារ្យដូចនេះទេ»។ គាត់គឺជាកូនប្រុសរបស់គ្រូគង្វាលដ៏ល្បីម្នាក់។ ការរស់ឡើងវិញបានមាននៅក្នុងក្រុមជំនុំនោះ។ មានច្រើនជាង៥០០នាក់បានសង្រ្គោះ ហើយចូលរួមក្នុងក្រុមជំនុំនៅរយះពេលពីរបីសប្ដាហ៍ក្រោយមក។

អារក្សបាននិយាយតាមរយះបុរសវ័យក្មេងនោះ «អ្វីក៏ដោយដែលអ្នកអធិប្បាយ សូមកុំអធិប្បាយ មេរៀនពីដំណឹងល្អ» ប៉ុន្ដែ ព្រះបានឈ្នះលើអារក្សសាតាំង ហើយទ្រង់បានប្រទានឲ្យមានការរស់ឡើងវិញក្នុងកាលដែលទ្រង់ឆ្លើយតបសេចក្ដីអធិស្ឋានរបស់ខ្ញុំនៅរសៀលនោះ ពេលនោះខ្ញុំបានតម ហើយស្វែងរកសារ(មេរៀន)របស់ព្រះ។

មិត្ដភក្រ្ដជាទីស្រឡាញ់អើយ យើងអាចមានការរស់ឡើងវិញ វាអាចកើតឡើងបាន។ ព្រះទ្រង់អាច ធ្វើវាក្នុងរយះពេលពីរបីនាទី ក្នុងកាលដែលយើងមិនអាចធ្វើបានក្នុងរយះពេលជាច្រើនឆ្នាំ។ សូមយកមេរៀន ដែលសរសេរដោយដៃនេះទៅផ្ទះ! សូមអានវាឲ្យបានច្រើនដងនៅសប្ដាហ៍ខាងមុខ។ វានឹងធ្វើឲ្យសេចក្ដី ជំនឿរបស់អ្នករីកចំរើនឡើង។ សូមចូលរួមក្នុងការតម ហើយអធិស្ឋាថ្ងៃផ្សេងទៀតនៅថ្ងៃសៅរ៍ក្រោយ។ សូមតម ហើយអធិស្ឋានសុំឲ្យព្រះមកគង់ក្នុងចំណោមយើង ហើយឲ្យទ្រង់លើកដំកើងព្រះនាមដ៏បរិសុទ្ធរបស់ទ្រង់!

ព្រះយេស៊ូវបានសុគតនៅលើឈើឆ្កាង ដើម្បីសងទោសកំហុសទាំងស្រុងពីអំពើបាបរបស់អ្នក! ទ្រង់បានបង្ហូរព្រះលោហិតរបស់ទ្រង់នៅលើឈើឆ្កាង ដើម្បីលាងសំអាតអំពើបាបរបស់អ្នកទាំងអស់! ទ្រង់ បានរស់ពីសុគតឡើងវិញ ដើម្បីប្រទានជីវិតឲ្យអ្នក! សូមជឿជាក់លើព្រះយេស៊ូវដោយសេចក្ដីជំនឿទៅ ទ្រង់ នឹងជួយសង្រ្គោះអ្នក – គ្រប់ពេលវេលាទាំងអស់ ហើយវានៅអស់កល្បជានិច្ច! អាម៉ែន។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអាន ការអធិប្បាយរបស់ លោក ហ៊ីមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗ នៅតាមអ៊ីធើនេតនៅគេហទំព័រ www.realconversion.com.
ចុចលើ ”Sermon Manuscripts” សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ (Sermons in Khmer)

You may email Dr. Hymers at rlhymersjr@sbcglobal.net, (Click Here) – or you may
write to him at P.O. Box 15308, Los Angeles, CA 90015. Or phone him at (818)352-0452.

អានព្រះគម្ពីរមុនពេលអធិប្បាយដោយលោក Mr. Abel Prudhomme ៖ ម៉ាថាយ ៩:១០-១៥។
ច្រៀងចំរៀងតែម្នាក់ឯងមុនអធិប្បាយដោយលោក Benjamin Kincaid Griffith៖
(«ទេវតាដប់ពាន់» ដោយលោក Rev. William C. Poole, 1875-1949)