Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net




សេចក្ដីអធិស្ឋាន ហើយតមសំរាប់ការបញ្ជូននៅក្នុង
សម័យកាលរបស់យើង

(សេចក្ដីអធិប្បាយលេខ៣ ពីការរស់ឡើងវិញ)
PRAYER AND FASTING FOR
DELIVERANCE IN OUR TIME
(SERMON NUMBER 3 ON REVIVAL)
(Cambodian)

ដោយលោក
Dr. R. L. Hymers, Jr.

សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស
ថ្ងៃរបស់ព្រះអម្ចាស់នៅពេលល្ងាច ខែសីហា ៣ ២០១៤
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Evening, August 3, 2014

«លុះទ្រង់បានយាងចូលទៅក្នុងផ្ទះ នោះពួកសិស្សទូលសួរទ្រង់ដោយឡែកថា ហេតុអ្វីបានជាយើងខ្ញុំដេញអារក្សនេះពុំបាន ទ្រង់មានព្រះបន្ទូលថា ដែលនឹងដេញអារក្សបែបយ៉ាងនេះបាន នោះគឺដោយសារតែអធិស្ឋាន ហើយនិងតមទេ»(ម៉ាកុស ៩:២៨, ២៩)។


ប្រសិនបើអ្នកកំពុងអានសេចក្ដីអធិប្បាយនេះ ឬមើលវាតាមគេហទំព័ររបស់យើង ឬក៏មើលវាតាមYouTube ខ្ញុំអធិស្ឋានសុំឲ្យអ្នកនៅតែចាប់អារម្មណ៍ នៅពេលខ្ញុំប្រាប់ពីគំនិតដែលអាចទុកចិត្ដបាននៃពាក្យពីរចុងក្រោយនៅក្នុងអត្ថបទគម្ពីរ «ហើយតម»។ ទោះបីជាយ៉ាងណាក៏ដោយ ខ្ញុំមិនភាន់ច្រឡំនោះទេ ខ្ញុំបានខំព្យាយាមរៀបចំមេរៀនពីពាក្យទាំងពីរនោះខ្លាំងណាស់។ មូលហេតុមួយគឺ ដោយព្រោះតែខគម្ពីរនោះមិនមានអត្ថន័យសោះ បើគ្មានពាក្យទាំងពីរនោះ។ ជាក់ស្ដែងណាស់ ពួកសិស្សរបស់ព្រះយេស៊ូវបានអធិស្ឋាន កាលពួកគេបានបណ្ដេញអារក្សពេលមុន។ ដូច្នេះ មានរឿងខ្លះត្រូវបន្ថែមបន្ទាប់ ពីសេចក្ដីអធិស្ឋាន – ហើយវាមានភាគច្រើននៅក្នុងសៀវភៅដែលសរសេរដោយដៃពីបុរាណ «ហើយតម»។ កាលពីពេលមុន ពួកគេបានអធិស្ឋាន នៅពេលពួកគេបណ្ដេញអារក្សដែលខ្សោយ។ ប៉ុន្ដែឥឡូវនេះ ពួកគេបានប្រឈមមុខជាមួយអារក្សដែលខ្លាំង ហើយពួកគេមិនអាចបណ្ដេញវាតាមរយះសេចក្ដីអធិស្ឋានតែមួយបានទេ។ ដូច្នេះហើយ ព្រះយេស៊ូវបានមានបន្ទូលថា «ដែលនឹងដេញអារក្សបែបយ៉ាងនេះបាន នោះគឺដោយសារតែអធិស្ឋាន ហើយនិងតមទេ»(ម៉ាកុស ៩:២៩)។ ហើយនៅថ្ងៃនេះ ខ្ញុំនឹងប្រាប់បងប្អូនពីមូលហេតុទីពីរ ដែលយើងគួរតែរក្សាទុកនូវពាក្យទាំងពីរនោះ។ ខ្ញុំជឿវាដោយអស់ពីចិត្ដ ហើយអស់គំនិតរបស់ខ្ញុំ! សូមនៅ តែចាប់អារម្មណ៍!

ខ្ញុំ និងប្រពន្ធខ្ញុំបានឡើងភ្នំស៊ីណាយ(Sinai) ច្រើនឆ្នាំកន្លងមកហើយ។ នៅពេលយើងបានចុះពីភ្នំ មក យើងបានដើរកំសាន្ដនៅវត្ដ St. Catherine។ វាមានទីតាំងនៅជិតជើងភ្នំស៊ីណាយ។ វាមានអាគារ ព្រះវិហារដ៏ងងឹតសូន្យឈឹង ហើយធ្វើឲ្យប្រជាជនដែលរស់នៅក្នុងប្រទេសលោកខាងកើតខ្លាច អាគារនោះ បានសាងសង់នៅក្នុងសតវត្សទី៦។ គំនររបស់ឆ្អឹងក្បាលមនុស្សមានកំពស់ខ្ពស់ជាង៦ហ្វីតនៅកាច់ជ្រុងមួយ – វាជាឆ្អឹងក្បាលរបស់លោកសង្ឃផ្សេងៗ ដែលបានរស់នៅទីនោះរយះពេលជាច្រើនសតវត្សមុន។ គ្រោង ឆ្អឹងរបស់លោកសង្ឃម្នាក់ត្រូវបានចងច្រវាក់ជាប់នឹងទ្វារមុខ។ នៅក្នុងវត្ដដ៏ស្រអាប់នោះមានទៀនភ្លឹបភ្លែតៗ ហើយមានស៊ុតរបស់សត្វអូទ្រីសព្យួរនៅលើពិតាន។ វាមើលទៅដូចជាកន្លែងរបស់អារក្ស ដែលអ្នកអាច ឃើញនៅតាមកញ្ចក់ទូរទស្សនៅក្នុងរឿង «អ្នកឆ្នក់ចូលនៃទូកដែលវង្វេង»។ នៅកាច់ជ្រុងមួយនៃអាគារដ៏ ងងឹតសូន្យឈឹង ហើយគួរឲ្យព្រឺក្បាលនេះមានធ្នើរមួយដែលបានសរសេរជាភាសាជាច្រើន។ អក្សរដែល សរសេរតាមភាសាអង់គ្លេសប្រាប់ថា នេះគឺជាកន្លែងដែលប្រជាជននៅភ្នំស៊ីណាយបានសរសេរគម្ពីរសញ្ញាថ្មី ដោយដៃផ្ទាល់ ហើយត្រូវបានរក្សាទុក «រហូតដល់ពួកTischendorf បានលួចវា ហើយបានលួចវាទៅឲ្យ ពួកចក្រភពអង់គ្លេស»។ វាគឺជាមូលដ្ឋាននៃការសរសេរដោយដៃនេះ ដែលជាក់ស្ដែងណាស់ វាត្រូវបានលួចពីកន្លែងរបស់អារក្សដ៏ងងឹតសូន្យឈឹនោះ នោះធ្វើឲ្យពាក្យ «ហើយតម» មិនបានលេចឃើញទៀត។ បន្ទាប់ មក ការសរសេរដោយដៃនោះត្រូវបានពួកចក្រភពអង់គ្លេសទិញ។ ខ្ញុំ និងប្រពន្ធខ្ញុំបានឃើញវានៅក្នុងសារៈមន្ទីររបស់ប្រទេសចក្រភពអង់គ្លេស ក្នុងទីក្រុងឡុង នៅពេលខ្ញុំបានធ្វើដំណើរកំសាន្ដទៅទីនោះ។ នៅទីនោះ មានក្រុមជំនុំខុសឆ្គងពីររបស់អាចារ្យជនជាតិអង់គ្លេសឈ្មោះ Brooke Westcott (១៨២៥-១៩០១) និង អាចារ្យឈ្មោះ Fenton Hort (១៨២៨-១៨៩២) ដែលបានយកអរក្សសរសេរដោយដៃរបស់ប្រជាជននៅ ភ្នំស៊ីណាយ ហើយបានប្រើវាដើម្បីបានអំណាចសំរាប់លោក Brooke និងលោក Hort វាជាគម្ពីរសញ្ញាថ្មី តាមភាសាក្រិច(១៨៨១)។ ជាក់ស្ដែងណាស់ ការផ្លាស់ប្ដូរស្ទើរតែទាំងអស់នៅក្នុងត្រូវបានប្ដូរអក្សរសរសេរ ដោយដៃពីវត្ដ Catherine។ ការបកប្រែតាមសម័យបច្ចុប្បន្នទាំងអស់មកពីលោក Brooke និងលោក Hort ។ ដូច្នេះ នៅពេលអ្នកអានការបកប្រែតាមសម័យបច្ចុប្បន្នមួយ អ្នកកំពុងតែអានការថតចំលងពីការសរសេរ ដោយដៃ ដែលពួក Tischendorf បានយកពីវត្ដរបស់អារក្សនោះ។ ខ្ញុំជឿជាក់ថា មានលោកសង្ឃពីបុរណ ខ្លះបានទទួលឥទ្ធិពលដោយសារលទ្ធិវិជ្ជានិយម ពួកគេបានដកពាក្យ «ហើយតម» ចេញ នៅពេលគាត់ថត ចំលងការសរសេរដោយដៃរបស់ជនជាតិស៊ីណាយ។ ម្យ៉ាងទៀត ខ្ញុំជឿថា អារក្សសាតាំងបានការពារអរក្ស ដែលសរសេរដោយដៃនេះ រហូតមកដល់សព្វថ្ងៃនេះ ហើយវាបានបំពុលដល់ការបកប្រែទាំងអស់របស់យើង នៅក្នុងគ្រាចុងក្រោយនៃការបោះបង់ចោលព្រះនេះ។ ខ្ញុំជឿថា ពិតប្រាកដណាស់គ្រូអធិប្បាយដែលអាន ព្រះគម្ពីរដែលបកប្រែជាភាសាបច្ចុប្បន្នគឺសុទ្ធតែមកពី «ព្រះគម្ពីររបស់អារក្សសាតាំង»។

កុំឲ្យមានកំហុសពីបញ្ហានេះ! អារក្សសាតាំងវាចង់ដកពាក្យ «ហើយអធិស្ឋាន» ចេញ។ ហេតុអ្វី? សាមញ្ញទេ អារក្សសាតាំងចង់ដកពាក្យទាំងនោះចេញ ដោយព្រោះតែ «ដែលនឹងដេញអារក្សបែបយ៉ាងនេះបាន នោះគឺដោយសារតែអធិស្ឋាន ហើយនិងតមទេ»!! លោក Martyn Lloyd-Jones បានប្រសាសន៍ថា «អារក្សវាតែងតែរង់ចាំ ដើម្បីឲ្យយើងយល់ច្រលំ។ វាចង់បំផ្លាញការងាររបស់ព្រះ» (ព្រះពរខាងព្រលឹងវិញ្ញាណ Spiritual Blessing, Kingsway Publications, 1999, p. 158)។

តើអ្នកធ្លាប់ឆ្ងល់ទេ ហេតុអ្វីបានជាប្រទេសអាមេរិកាំងមិនមានការរស់ឡើងវិញ (គ្រាដែលមានមនុស្សបានសង្រ្គោះច្រើន)សោះចាប់តាំងពីឆ្នាំ១៨៥៩មក? ឈប់ឆ្ងល់ទៅ គ្រីស្ទបរិសុទ្ធឈប់អធិស្ឋាន បន្ទាប់ពីគម្ពីររបស់លោក Brooke និងលោក Hort បានមានប្រជាប្រិយភាព។ នោះគឺជាមូលហេតុដ៏ធំមួយ ដែលប្រទេសយើងមិនមានការរស់ឡើងវិញសំរាប់រយះពេល១៥៤ឆ្នាំមកហើយ! មុនពេលនោះ ព្រះបាន ប្រទានឲ្យមានការរស់ឡើងវិញប្រហែលរៀងរាល់១០ឆ្នាំ! សូមគិតអំពីវា។ គ្រូគង្វាលទាំងអស់នៅសតវត្សទី ១៨បានអធិស្ឋាន ហើយតមដោយពឹងលើពាក្យ «ដែលនឹងដេញអារក្សបែបយ៉ាងនេះបាន នោះគឺដោយសារតែអធិស្ឋាន ហើយនិងតមទេ» ពេលពួកគេមានការភ្ញាក់ដឹងខ្លួនដ៏ធំទីមួយ។ ការអត្ថាធិប្បាយពន្យល់ស្រប គ្នាពីអត្ថបទគម្ពីរនៅក្នុងគម្ពីរម៉ាថាយ លោកយ៉ូហាន វែសស្លីដែលជាគ្រូអធិប្បាយដ៏ល្បីម្នាក់បានប្រសាសន៍ ដូចនេះ «ទីបន្ទាល់ដ៏អស្ចារ្យ ហើយមានប្រសិទ្ធិភាពគឺជាការតម នៅពេលការអធិស្ឋានដោយសេចក្ដីជំនឿ ត្រូវបានបន្ថែម!» (John Wesley, M.A., Explanatory Notes on the New Testament, Baker Book House, 1983 edition, volume I, កត់សំគាល់លើម៉ាថាយ 17១៧:21២១)។ លោក Whitefield, លោក Howell Harris, លោក Jonathan Edwards និងគ្រូគង្វាលទាំងអស់ដែលធ្លាប់មានការរស់ឡើងវិញបានយល់ស្របទាំងស្រុងជាមួយលោក យ៉ូហាន វែសស្លី នៅពេលគាត់ប្រាប់ថា សេចក្ដី អធិស្ឋាន ដែលបន្ថែមការតមគឺសំខាន់ខ្លាំងណាស់! ប៉ុន្ដែនៅពេលនោះ ពួកគេមិនមានគម្ពីរដែលដកចេញ ខ្លះ ឬបន្ថែមខ្លះរបស់លោក Brooke និងរបស់លោក Hort ទេ។

បន្ទាប់មក សូមគិតអំពីគ្រាភ្ញាក់ដឹងខ្លួនដ៏ធំទីពីរ។ ហើយចុះអំពីគ្រូគង្វាលដ៏ល្បីៗនៅសម័យនោះវិញ? លោក ធីម៉ូថេ Dwight បានតម។ លោក Asahel Nettleton បានតម។ លោក Robert Murray M’Cheyne បានតម។ លោក យ៉ូហាន Angell James បានតម។ ពួកគេមានការរស់ឡើវិញដ៏ អស្ចារ្យ ដោយព្រោះតែពួកគេបានតម ហើយអធិស្ឋានសំរាប់មនុស្សនៅសម័យនោះ។ ប៉ុន្ដែ នៅសម័យនោះពួកគេមិនមានព្រះគម្ពីរដែលដកចេញ ខ្លះ ឬបន្ថែមខ្លះរបស់លោក Brooke និងរបស់លោក Hort ទេ!

ដូចខ្ញុំបានប្រសាសន៍អញ្ចឹង គ្រាភ្ញាក់ដឹងខ្លួនដ៏អស្ចារ្យលើកទី៣បានកើតឡើងនៅក្នុងឆ្នាំ១៨៥៧ ទៅដល់១៨៥៧ មុនពេលពួកគេមានគម្ពីររបស់អារក្ស។ ការតមគឺធម្មតាទេនៅសម័យនោះ លោកប្រធានា ធិបតីអាប្រាហាំ Lincoln បានបង្កើតថ្ងៃបុណ្យជាតិមួយពីការតម និងអធិស្ឋាននៅអំឡុងពេលសង្រ្គាម ស៊ីវិល។ ហើយការរស់ឡើងវិញបានកើតឡើងនៅក្នុងការប្រជុំគ្នាអធិស្ឋានមួយ នៅឆ្នាំ១៨៥៩ នៅពេល មនុស្សប្រុសបានតមទាំងអស់ ដើម្បីអធិស្ឋាន។ លោក ស្ពឺជិនគឺជាគ្រូគង្វាលដ៏ល្បីបំផុតនៅក្នុងគ្រាភ្ញាក់ដឹង ខ្លួនដ៏អស្ចារ្យលើកទី៣។ ជារឿយៗ លោកស្ពឺជិនបានតម ហើយបានអធិប្បាយមេរៀនជាច្រើនអំពីការតម និងការអធិស្ឋាន! សូម្បីតែការរស់ឡើងវិញនៅប្រទេសវ៉ែលនៅឆ្នាំ១៩០៥បានកើតមាន មុនពេលគ្រូគង្វាល ជាច្រើនឈប់ប្រើព្រះគម្ពីរ King James ចាស់។ ប្រជាជននៅប្រទេសវ៉ែលបានផ្ដោតសំខាន់លើការតម និង ការអធិស្ឋាន។ ហើយក៏មានការរស់ឡើងវិញពិតប្រាកដផងដែរ នៅលើកោះ Lewis ចេញពីឆ្នេរសមុទ្រនៃ ប្រទេសស្កត់ឡែនក្នុងឆ្នាំ១៩៤៩ ដែលនៅទីនោះមានស្រ្ដីចាស់២នាក់បានតម ហើយបានអធិស្ឋាន រហូត ដល់ព្រះបានប្រទានឲ្យមានការរស់ឡើងវិញ!

ហើយចុះអំពីប្រទេសចិនវិញយ៉ាងម៉េចដែរ? អ្នកដឹកនាំសម័យមុនទាំងអស់នៅប្រទេសចិនបាន អធិស្ឋាន ហើយតម។ បេសកជនដ៏អស្ចារ្យមុនដំបូងគេឈ្មោះលោកយ៉ាកុប Hudson Taylor (១៨៣២-១៩០៥) បានបង្រៀនពួកគេឲ្យធ្វើដូចនោះ។ គ្រូអធិប្បាយដ៏ពេញដោយអំណាចព្រះចេស្ដាឈ្មោះលោក យ៉ូហាន Sung (១៩០១-១៩៤៤) បានឃើញការរស់ឡើងវិញដ៏ធំនៅក្នុងប្រទេសចិនសំរាប់រយះពេលខ្លី មុនពេលពួកគុម្មុយនីស្ដបានគ្រប់គ្របលើប្រទេសចិន។ លោក Sung បានអធិស្ឋាន ហើយតមយ៉ាងខ្ជាប់ខ្ជួន។ អ្នក ដឹកនាំជនជាតិចិនឈ្មោះលោក Wang Mingdao (១៩០០-១៩៩១) បានចំនាយពេល២២ឆ្នាំនៅក្នុងគុក ដើម្បីអធិប្បាយពីដំណឹងល្អ។ គាត់ក៏បានតម ហើយអធិស្ឋានយ៉ាងខ្ជាប់ខ្ជួនផងដែរ។ លោកយ៉ាកុប Hudson Taylor ទី៣ ដែលជាចៅទួតរបស់លោក Hudson Taylor បាននិយាយពីលោក Wang Mingdao ថា «គ្មានអ្នកដឹកនាំដែលជាគ្រីស្ទបរិស័ទជនជាតិចិនទេ នៅសតវត្សទី២០ ដែលមានអំណាចព្រះចេសា្ដនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទច្បាស់ជាងនេះ» (David Aikman, Jesus in Beijing, Regnery Publishing Company, 2006 edition, p. 56)។ លោក Allen Yuan (១៩១៤- ២០០៥) ក៏បានចំនាយពេលនៅក្នុងគុកច្រើនជាង២០ឆ្នាំផងដែរ ដើម្បីអធិប្បាយពីដំណឹងល្អ។ គាត់បាន អធិស្ឋាន ហើយតមយ៉ាងខ្ជាប់ខ្ជួន។ លោកសាំយ៉ូអែល Lamb (១៩២៤-២០១៣) លោកម៉ូសេ Xie (១៩១៨-២០១១) ហើយមានអ្នកបំរើព្រះផ្សេងទៀតបាននៅក្នុងគុកដោយតម ហើយអធិស្ឋាន។ ព្រះទ្រង់ បានស្ដាប់លឺពួកគេ ហើយទ្រង់បានការពារសាសនាគ្រីស្ទឲ្យរស់នៅ ក្នុងអំឡុងពេលដ៏គួរភ័យខ្លាចនៃ «ការធ្វើបដិវត្ដន៍ខាងវប្បធម៌» នៅក្នុងប្រទេសចិន។ បន្ទាប់មក ក្នុងឆ្នាំ១៩៨០ ព្រះបានចាក់ព្យុះមួយនៃការ រស់ឡើងវិញដែលនៅតែបន្ដដល់សព្វថ្ងៃនេះ! អង្គការ American Bible Society សន្មត់ថា មានមនុស្ស ប្រហែលជា៧០០នាក់បានប្រែចិត្ដជឿរៀងរាល់ម៉ោង ដូច្នេះ នៅក្នុងប្រទេស ១ថ្ងៃមានមនុស្សប្រែចិត្ដជឿលើ ព្រះយេស៊ូវប្រហែល១៧០០០នាក់! គ្រូគង្វាលជនជាតិចិនមិនដែលឃើញគម្ពីរដែលដកចេញខ្លះ ឬបន្ថែមខ្លះរបស់លោក Brooke និងរបស់លោក Hort ទេ។ ពួកគេនៅតែបន្ដតម ហើយអធិស្ឋានដោយទៀងទាត់ ដូច្នេះ ព្រះឆ្លើយតបពួកគេ។ សូមមើល «ឈើឆ្កាង» “The Cross” (សូមចុចទីនេះ ដើម្បីកាម៉ុងទិញវាតាម គេហទំព័រ Amazon.com) ខ្សែភាពយន្ដមួយដែលជនជាតិចិនបានថតពីការរស់ឡើងវិញ ហើយអ្នកនឹងមានអារម្មណ៍ដូចជាអ្នកបានឃើញរឿងដែលបានកើតឡើងនៅក្នុងកណ្ឌគម្ពីរកិច្ចការ! គ្រូគង្វាលជនជាតិ ចិនរបស់ខ្ញុំសំរាប់រយះពេល២៣ឆ្នាំ ឈ្មោះលោកធីម៉ូថេ លីន។ គាត់តែងតែកាន់គម្ពីរភាសាចិនដ៏ចាស់មួយ គាត់មានគម្ពីរនោះរយះពេលច្រើនជាង៦០ឆ្នាំហើយ។ វាមិនមានឥទ្ធិពលដោយលោក Westcott និង លោក Hort នោះទេ។ ពាក្យនៅក្នុងនោះមិនត្រូវបានដកចេញទេ។ លោកលីនបានតម ហើយអធិស្ឋាន សំរាប់ព័ន្ធកិច្ចរបស់គាត់ទាំងអស់។ ខ្ញុំបានឃើញក្រុមជំនុំផ្ទុះឡើង ដោយការរស់ឡើងវិញច្បាស់ណាស់ នៅ ពេលនោះមានមនុស្សវ័យក្មេងរាប់រយនាក់ចូលមកក្នុងក្រុមជំនុំ សំរាប់រយះពេលត្រឹមតែពីរបីខែតែប៉ុណ្ណោះ។ លោកលីនជឿនៅក្នុងការតម ហើយអធិស្ឋាន ដើម្បីទទួលបានព្រះពររបស់ព្រះ។ ខ្ញុំស្ដាយ ពេលខ្ញុំនិយាយ ពាក្យទាំងនោះ ដោយព្រោះតែជារឿយៗ អ្នកដែលបានដើរតាមគាត់ត្រូវបានទទួលឥទ្ធិពលដោយសារ «គំនិតរបស់ប្រទេសលោកខាងលិច» ហើយទទួលឥទ្ធិពលពីគម្ពីរដែលដកចេញខ្លះ ឬបន្ថែមខ្លះរបស់លោក Westcott និងរបស់លោក Hort។

ខ្ញុំដឹងថា មានមនុស្សខ្លះនឹងគិតថា ខ្ញុំបានបន្ទាបព្រះគម្ពីរដែលបកប្រែតាមភាសាបច្ចុប្បន្នពេក។ ប៉ុន្ដែ សំណួររបស់ខ្ញុំទៅកាន់ពួកគេ គឺដូចជាសំណួរដែលសិស្សរបស់ព្រះយេស៊ូវបានសួរទ្រង់ «ហេតុអ្វីបានជាយើងខ្ញុំដេញអារក្សនេះពុំបាន?»(ម៉ាកុស ៩:២៨)។ លោកស្ពឺជិនដឹងអំពីការលុបចោលពាក្យ «ការតម» នៅក្នុងខគម្ពីរនេះ នៅពេលដែលគាត់បានបង្រៀនមេរៀនមួយដែលមានចំណងជើងថា «រឿងសំងាត់នៃការបរាជ័យ» នៅក្នុងឆ្នាំ១៨៨៦ (The Metropolitan Tabernacle Pulpit, volume XLII, Pilgrim Publications, 1976 edition, pp. 97-106)។ ប៉ុន្ដែគាត់បានទុកវាចោល ហើយបាននិយាយថា «ការអធិស្ឋាន និងការតមមានអំណាចដ៏អស្ចារ្យ... មានអារក្សមួយប្រភេទ ដែលយើងមិនអាចបណ្ដេញដោយ សារការអធិស្ឋានធម្មតា វាត្រូវតែមានការអង្វរពីរឿងខ្លះដោយចិត្ដខ្នះខ្នែង ទើបអាចបណ្ដេញបាន៖ វាត្រូវតែ ជាការតម ហើយអធិស្ឋាន» (ibid., ទំព័រ១០៥)។

លោកស្ពឺជិនក៏បានបង្រៀនពីសំណួររបស់សិស្សព្រះយេស៊ូវផងដែរ «ហេតុអ្វីបានជាយើងខ្ញុំដេញអារក្សនេះពុំបាន?» ទៅកាន់ស្ថានភាពដ៏ខ្សោយរបស់ក្រុមជំនុំ។ លោកស្ជឺជិនបានប្រសាសន៍ថា

«ហេតុអ្វីបានជាយើងខ្ញុំដេញអារក្សនេះពុំបាន?» សូមឲ្យក្រុមជំនុំរបស់ព្រះ និយាយថា “ហេតុអ្វីបានជាមនុស្សរាប់ពាន់នាក់ទាំងនេះមិនមកស្ដាប់ដំណឹង ល្អ នៅពេលយើងអធិប្បាយ?” មានភាពពេស្យាទាំងអស់នេះនៅតាមដងផ្លូវ របស់យើង៖ ហេតុអ្វីបានជាក្រុមជំនុំរបស់ព្រះបោសសំអាតវាចេញ? អំពើ បាបដ៏អាក្រក់ ដែលយើងមិនហ៊ាននិយាយ វាគឺថោកទាបណាស់ ហេតុអ្វី បានជាយើងមិនអាចបណ្ដេញបញ្ហាដ៏អាក្រក់នេះពុំបាន?... ហេតុអ្វីយើងមិន អាចបណ្ដេញការបង្ខំដ៏ថោកទាបទាំងនេះពុំបាន?... ហើយមនុស្សជាច្រើន ចេញទៅ នៅសល់តែអ្នកដដែល។ តើអារក្សអ្វី ដែលបានចូលពួកគេ? ហេតុ អ្វីយើងមិនអាចបណ្ដេញវាបាន? (ibid., ទំព័រ ១០១)។

ចម្លើយរបស់លោកស្ពឺជិនគឺដូចជាចម្លើយរបស់ព្រះគ្រីស្ទ «ដែលនឹងដេញអារក្សបែបយ៉ាងនេះបាន នោះគឺដោយសារតែអធិស្ឋាន ហើយនិងតមទេ»(ម៉ាកុស ៩:២៩)។

លោក Lloyd-Jones ក៏បានបង្រៀនពីសំណួរនោះផងដែរ «ហេតុអ្វីបានជាយើងខ្ញុំដេញអារក្សនេះពុំបាន?» ហើយចម្លើយរបស់ព្រះគ្រីស្ទគឺ «ដែលនឹងដេញអារក្សបែបយ៉ាងនេះបាន នោះគឺដោយសារតែអធិស្ឋាន ហើយនិងតមទេ»។ «វេជ្ជបណ្ឌិត» បានប្រសាសន៍ថា យើងត្រូវតែពិគ្រោះជម្ងឺពី «អារក្សបែប យ៉ាងនេះ» នៅសព្វថ្ងៃនេះ។ គាត់បានប្រសាសន៍ថា

តើ «អារក្សបែបយ៉ាងនេះ» គឺជាអ្វី? តើបញ្ហាអ្វី ដែលយើងកំពុងតែប្រឈម មុខ? ខ្ញុំមានអារម្មណ៍ថា យើងដូចជាកំពុងពិនិត្យពីបញ្ហានេះដោយពិត យើងនឹងដឹងថា ប្រភេទនៃបញ្ហាដែលយើងទាំងអស់គ្នាកំពុងតែប្រឈមមុខ វារឹតតែជ្រៅទៅៗ ហើយអស់សង្ឃឹមច្រើនជាងអ្វីដែលគ្រីស្ទបរិស័ទនៅជំនាន់ មុនបានជួបប្រទះសំរាប់រយះពេលជាច្រើនសតវត្ស (Martyn Lloyd-Jones, M.D., Revival, Crossway Books, 1997, p. 15)។

គាត់ប្រសាសន៍ថា សព្វថ្ងៃនេះ វិធីសាស្រ្ដបុរាណហាក់ដូចជាមិនមានប្រសិទ្ធិភាពសោះសំរាប់ «បញ្ហាបែបនេះ»។ បន្ទាប់មកគាត់បានប្រាប់ថា មានវិធីសាស្រ្ដថ្មីជាច្រើន ដែលមិនអាចដំណើរការបាន។ គាត់បាន ប្រាប់ថា ការបកប្រែថ្មីមិនអាចដោះសា្រយបញ្ហាបានទេ។ គាត់បានប្រាប់ថា ខិតប័ណ្ឌពីដំណឹងល្អ និងការ ខំប្រឹងព្យាយាមមិនអាចនាំមនុស្សបាត់បង់ឲ្យមកក្រុមជំនុំរបស់យើងបានទេ។ គាត់បានប្រាប់ថា «អ្នកត្រូវតែ យល់ដឹងថា អ្នកបានប្រឈមមុខជាមួយរឿងខ្លះដែលជ្រៅពេកសំរាប់វិធីសាស្រ្ដរបស់អ្នក»(ibid., p. 19)។

ខ្ញុំជឿថា គាត់បានបង្រៀនត្រឹមត្រូវអំពីរឿងទាំងអស់នេះ។ មនុស្សបាត់បង់មិនអាចដឹងពីតម្រូវការ របស់ពួកគេសំរាប់ក្រុមជំនុំទេនៅសព្វថ្ងៃនេះ។ ពួកគេមិនមានអារម្មណ៍ថា ពួកគេពេញដោយអំពើបាប ហើយត្រូវការការលើកលែងទោសនោះទេ។ តើអ្វីដែលក្រុមជំនុំនោះអាចដាក់ទុនលើតម្រូវការខាងអារម្មណ៍ក្នុងស្ថានភាពនៅសម័យបច្ចុប្បន្ននេះ? ខ្ញុំបានគិតអំពីប្រធានបទនេះអស់រយះពេលជាច្រើនឆ្នាំមកហើយ ខ្ញុំបានដឹងច្បាស់ថា ភាពឯកកោរគឺជាតម្រូវខាងអារម្មណ៍ដ៏សំខាន់ ដែលមិនត្រូវបានជួបនៅក្នុងក្រុមជំនុំ យើង។ លោក William Glasser ដែលជាពេទ្យចិត្ដវិជ្ជាដ៏ល្បីល្បាញម្នាក់បានប្រាប់ពីប្រយោគដ៏គួរឲ្យភ្ញាក់ ផ្អើលនេះនៅក្នុងសៀវភៅរបស់គាត់ឈ្មោះ អត្តសញ្ញាណសង្គម The Identity Society,

ជម្ងឺខាងអារម្មណ៍សូម្បីតែខាងផ្លូវ ឬខាងរូបកាយក៏ដោយ គ្រប់ទាំងអាកប្ប កិរិយាឈ្លានពាន ហើយមិនល្អសុទ្ធតែជាលទ្ធផលនៃភាពឯកកោរ ហើយជា មិត្រសំឡាញ់ជាមួយមនុស្សឯកកោរ មនុស្សដែលរងទុក្ខសំរាប់ការសប្បាយ ប៉ុន្ដែពួកគេមិនទទួលជោគជ័យនោះទេ (ដកស្រង់នៅក្នុង J. Oswald Sanders, D.D., Facing Loneliness, Discovery House Publications, 1990 edition, p. 46)។

ភាពក្រៀមក្រំក្នុងចិត្ដ ការញៀនផ្សេងៗ និងភាពគ្មានសង្ឃឹម «ជម្ងឺខាងអារម្មណ៍...និងគ្រប់ទាំងអាកប្ប កិរិយាឈ្លានពាន ហើយមិនល្អសុទ្ធតែជាផលិតផលនៃភាពឯកកោរ»។ ខ្ញុំគិតថា លោក Glasser បានប្រាប់ ត្រឹមត្រូវណាស់! «អំពើបាបដ៏ធំ» នៅក្នុងសង្គមយើង និង«គ្រប់អំពើបាបទាំងអស់» ឬសរបស់វានៅក្នុងភាពឯកកោរ។ សព្វថ្ងៃនេះ ភាពឯកកោរគឺជាបញ្ហាដ៏ធំនៅក្នុងវប្បធម៌របស់យើង។ បើយើងមិនផ្ដល់ការធូរ ស្បើយពីភាពឯកកោរបានទេ នោះយើងមិនអាចឲ្យមនុស្សបាត់បង់ជាច្រើននាក់ចាប់អារម្មណ៍ក្នុងការមក ក្រុមជំនុំរបស់យើងបានឡើយ!

លោកធីម៉ូថេ លីន ដែលជាគ្រូគង្វាលរបស់ខ្ញុំនៅក្រុមជំនុំបាទីស្ទចិនបានដឹងពីបញ្ហានេះ! គាត់ជា បុរសចាស់ម្នាក់មកពីខេត្ដសំខាន់មួយនៃប្រទេសចិន ប៉ុន្ដែគាត់ជាបុរសម្នាក់ដែលបានចំនាយពេលជាច្រើន ដើម្បីតម ហើយអធិស្ឋាន។ ហើយព្រះទ្រង់បានបង្ហាញគាត់ឲ្យដឹងពីសារៈសំខាន់នៃការព្យាបាលភាពឯក កោរចំពោះមនុស្សវ័យក្មេងដែលបាត់បង់។ ជារឿយៗគាត់បានបង្រៀនថា «យើងត្រូវតែព្យាបាលភាពឯក កោររបស់ក្មេងជំទង់។ យើងត្រូវតែធ្វើឲ្យក្រុមជំនុំក្លាយជាផ្ទះទី២របស់ពួកគេ»។ ខ្ញុំយល់ស្របជាមួយគាត់ ទាំងស្រុង! នៅក្នុង ឆ្នាំ១៩៦០ ក្រុមជំនុំនោះបានធ្វើតាមអ្វីដែលលោកលីបានប្រាប់ ដូច្នេះហើយមនុស្សវ័យ ក្មេងរាប់រយនាក់បានចេញពីលោកីយ ហើយចូលក្នុងក្រុមជំនុំនោះ។ ព្រះបានប្រទានឲ្យមានការរស់ឡើង វិញនៅក្នុងក្រុមជំនុំនោះ។ មនុស្សខ្លះចង់បំភ្លេចរឿងទាំងអស់នោះដែលបានកើតឡើងនៅក្រោមព័ន្ធកិច្ច របស់លោកលីន មិនមែននៅពេលក្រោយនោះទេ!

ប៉ុន្ដែ ខ្ញុំត្រូវតែឈប់នៅទីនេះ ហើយខ្ញុំនឹងប្រាប់ពាក្យមួយដែលយើងត្រូវប្រុងប្រយ័ត្ន។ យើងមិន ត្រូវគិតថា ការអធិស្ឋាន ហើយតមនឹងបង្កើតឲ្យមានការរស់ឡើងវិញដោយស្វ័យប្រវត្ដិ ឬមានមនុស្សជា ច្រើនបានប្រែចិត្ដនោះទេ។ យើងត្រូវតែប្រុងប្រយ័ត្ន កុំឲ្យគិតថា ព្រះជា «អំណាច» មួយដែលយើងអាចប្រើ ប្រាស់បាន។ នោះគឺជាអ្វីដែលលោកស៊ីម៉ូនជាគ្រូមន្ដអាគមន៍បានគិត នៅពេលគាត់បាននិយាយថា «សូម ឲ្យអំណាចនេះមកខ្ញុំផង»(កិច្ចការ ៨:១៩)។ បើយើងគិតថា ព្រះជា «អំណាច» អបុគ្គលមួយ ដែលយើង អាចប្រើបានតាមរយះការអធិស្ឋាន ហើយតម នោះយើងនឹងខិតជិត «វេទមន្ដសំរាប់ធ្វើល្អ» យ៉ាងគ្រោះ ថា្នក់។ នៅក្នុង «វេទមន្ដសំរាប់ធ្វើអាក្រក់» គ្រូមន្ដអាគមន៍សូត្រមន្ដដើម្បីគ្រប់គ្រងលើវិញ្ញាណអាក្រក់។ នៅក្នុង «វេទមន្ដសំរាប់ធ្វើល្អ» គ្រូមន្ដអាមគន៍សូត្រធម៌ ឬអធិស្ឋានដើម្បីគ្រប់គ្រងលើអ្វីដែលគេហៅថា «វិញ្ញាណល្អ» រួមទាំងព្រះរបស់ពួកគេ ដែលពួកគេអាចហៅថា «ព្រះវិញ្ញាណបរិសុទ្ធ»។ នៅក្នុងការយល់ ច្រលំដ៏គួរឲ្យគ្រោះថ្នាក់ ខ្ញុំជឿជាក់ថា លោក Benny Hinn និងអ្នកដឹកនាំនិកាយcharismatic ផ្សេងទៀត ពិតប្រាកដណាស់ គេប្រើ «វេទមន្ដសំរាប់ធ្វើល្អ»។

វិញ្ញាណដ៏ពិតរបស់ព្រះគឺជាបុគ្គលមួយ។ មនុស្សមិនអាចនាំព្រះវិញ្ញាណបរិសុទ្ធចុះមក ហើយប្រើដោយសារការនិយាយពាក្យ សូម្បីតែមិនអាចដោយសារការតម ហើយអធិស្ឋាន។ ទ្រង់គឺជាបុគ្គលមួយ មិន មែនជាអំណាចអបុគ្គលមួយទេ។ សព្វថ្ងៃនេះ ភាគច្រើនអ្វីដែលគេហៅថា «ការរស់ឡើងវិញ» ពិតប្រាកដ ណាស់គឺមកពីអារក្ស ការបង្កើតផលរបស់ «វេទមន្ដសំរាប់ធ្វើល្អ»។

ដូច្នេះ នៅពេលយើងអធិស្ឋាន ហើយតមសុំព្រះឲ្យទាញនាំមនុស្សវ័យក្មេងមកក្រុមជំនុំរបស់យើង យើងត្រូវប្រុងប្រយ័ត្ន ហើយយល់ដឹងថា ទ្រង់គឺជាព្រះដ៏បរិសុទ្ធ។ ទ្រង់គឺជាមនុស្សពិតប្រាកដម្នាក់ ដែល គួរតែទទួលការគោរពយ៉ាងជ្រាលជ្រៅពីយើង។ នៅក្នុងសេចក្ដីអធិប្បាយមួយ លោកស្ពឺជិនបានបង្រៀនថា

ខ្ញុំមិនប្រាកដទេ សូម្បីតែយើងមិនបានបាត់បង់ព្រះពរដ៏ធំក្នុងក្រុមជំនុំរបស់ គ្រីស្ទបរិស័ទ ដោយសារបោះបង់ចោលការតមក៏ដោយ... មានវិធីមួយរបស់ ពួកបរិសុទ្ធ(Puritan) ដែលហៅថា «ស្ថានប័នដែលធ្វើឲ្យព្រលឹងធាត់ទៅៗ ដោយសារការតម» ហើយគាត់ប្រាប់ពីបទពិសោធន៍ផ្ទាល់ខ្លួនរបស់គាត់ នៅខណៈពេលគាត់តម គាត់ស្រែកឃ្លានក្នុងសេចក្ដីអធិស្ឋានច្រើនជាងពេល ដែលគាត់ធ្លាប់បានតមនៅពេលផ្សេងៗទៀត (The Metropolitan Tabernacle Pulpit, volume X, Pilgrim Publications, 1991 edition, p. 35)។

នៅថ្ងៃសៅរ៍ក្រោយ យើងនឹងតមថែមទៀត ហើយយើងនឹងតមរហូតដល់ម៉ោង៥:០០ល្ងាច។ វាជាពេលដែលយើងនឹងមកទីនេះសំរាប់ញាំអាហារ ហើយអធិស្ឋានថែមទៀត។ យើងនឹងអធិស្ឋានសុំឲ្យព្រះទាញនាំមនុស្សមកក្នុងក្រុមជំនុំតាមរយះតម្រូវការនៃភាពឯកកោរ។ ប៉ុន្ដែ ការនោះនឹងមិនអាចរារាំងពួកគេភាគច្រើននៅទីនេះបានយូរនោះទេ លុះត្រាតែព្រះវិញ្ញាណបរិសុទ្ធប៉ះពាល់ចិត្ដ ហើយប្រែចិត្ដគេឲ្យជឿលើព្រះគ្រីស្ទ។ ដូច្នេះ សូមអធិស្ឋានសំរាប់ការទាញនាំ និងការប្រែចិត្ដដ៏ពិតប្រាកដ។

បើអ្នកមិនទាន់ប្រែចិត្ដ ខ្ញុំសូមប្រាប់អ្នកថា ព្រះយេស៊ូវស្រឡាញ់អ្នក។ ទ្រង់បានសុគតនៅលើឈើ ឆ្កាង ដើម្បីសងទោសកំហុសសំរាប់អំពើបាបរបស់អ្នក។ ព្រះលោហិតរបស់ទ្រង់ត្រូវបានហូរនៅលើឈើឆ្កាង នោះ ដើម្បីលាងសំអាតយើងពីអំពើបាបទាំងអស់។ ទ្រង់បានរស់ពីសុគតឡើងវិញទាំងព្រះកាយ ដើម្បី ប្រទានជីវិតឲ្យអ្នក «ចូរជឿដល់ព្រះអម្ចាស់យេស៊ូវគ្រីស្ទទៅ នោះនឹងបានសង្គ្រោះហើយ» (កិច្ចការ ១៦:៣១)។ សូមផ្ដោតចិត្ដរបស់អ្នកទៅលើព្រះយេស៊ូវតែមួយគត់ – ការបង្ហូរឈាម និងការសុគតនៅលើ ឈើឆ្កាង គឺដើម្បីជួយសង្រ្គោះអ្នករាល់គ្នា! សូមជឿជាក់លើទ្រង់ដោយអស់ពីចិត្ដទៅ។ ទ្រង់នឹងជួយសង្រ្គោះ អ្នកពីអំពើបាប ពីសេចក្ដីស្លាប់ ហើយទ្រង់នឹងជួយសង្រ្គោះអ្នកពីឋាននរក។ អាម៉ែន។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអាន ការអធិប្បាយរបស់ លោក ហ៊ីមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗ នៅតាមអ៊ីធើនេតនៅគេហទំព័រ www.realconversion.com.
ចុចលើ ”Sermon Manuscripts” សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ (Sermons in Khmer)

You may email Dr. Hymers at rlhymersjr@sbcglobal.net, (Click Here) – or you may
write to him at P.O. Box 15308, Los Angeles, CA 90015. Or phone him at (818)352-0452.

អានព្រះគម្ពីរមុនពេលអធិប្បាយដោយលោក Mr. Abel Prudhomme ៖ ម៉ាកុស ៩:២៣-២៩។
ច្រៀងចំរៀងតែម្នាក់ឯងមុនអធិប្បាយដោយលោក Benjamin Kincaid Griffith៖
(«ទេវតាដប់ពាន់» ដោយលោក Paul Rader, 1878-1938)។