Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net




អារក្សបែបយ៉ាងនេះ

(សេចក្ដីអធិប្បាយលេខ១ ពីការរស់ឡើងវិញ)
THIS KIND
(SERMON NUMBER 1 ON REVIVAL)
(Cambodian)

ដោយលោក
Dr. R. L. Hymers, Jr.

សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស
ថ្ងៃរបស់ព្រះអម្ចាស់នៅពេលល្ងាច ខែកក្កដា ២០ ២០១៤
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Evening, July 20, 2014

«លុះទ្រង់បានយាងចូលទៅក្នុងផ្ទះ នោះពួកសិស្សទូលសួរទ្រង់ដោយឡែកថា ហេតុអ្វីបានជាយើងខ្ញុំដេញ អារក្សនេះពុំបាន ទ្រង់មានព្រះបន្ទូលថា ដែលនឹងដេញអារក្សបែបយ៉ាងនេះបាន នោះគឺដោយសារតែអធិស្ឋាន ហើយនិងតមទេ»(ម៉ាកុស ៩:២៨-២៩)។


នៅយប់នេះ ខ្ញុំនឹងអធិប្បាយពីមេរៀនមួយអំពីពួកពលបរិវារបស់អារក្ស និងអារក្សសាតាំង ហើយខ្ញុំនឹងបង្រៀនពីអ្វីដែល លោក ជេ អាយ ផែកខើបានហៅថា «ស្ថានភាពដ៏បាក់បែករបស់ក្រុមជំនុំនៅសព្វថ្ងៃនេះ» ថែមទាំងខ្ញុំនឹងបង្រៀនពីមូលហេតុ ដែលប្រទេសអាមេរិកមិនមានការរស់ឡើងវិញដ៏ធំ ចាប់តាំងពីឆ្នាំ១៨៥៩។ ខ្ញុំនឹងពឹងផ្អែកលើចំណងជើងនៃសេចក្ដីអធិប្បាយមួយ របស់លោក Martyn Lloyd-Jones – សេចក្ដីអធិប្បាយមួយ ដែលគាត់បានបង្រៀនពីអត្ថបទគម្ពីរនេះគឺនៅ Westminster Chapel ក្នុងទីក្រុងឡុង ឆ្នាំ១៩៥៩។ ខ្ញុំនឹងមិនបង្រៀនមេរៀនតាមពាក្យរបស់គាត់ទាំងអស់ទេ ខ្ញុំនឹងបន្ថែមគំនិតជាច្រើន ប៉ុន្ដែផ្ទៃរឿង និងចំណងជើងដ៏សំខាន់គឺមកពី «លោកវេជ្ជបណ្ឌិត»។

«លុះទ្រង់បានយាងចូលទៅក្នុងផ្ទះ នោះពួកសិស្សទូលសួរទ្រង់ដោយឡែកថា ហេតុអ្វីបានជាយើងខ្ញុំដេញ អារក្សនេះពុំបាន ទ្រង់មានព្រះបន្ទូលថា ដែលនឹងដេញអារក្សបែបយ៉ាងនេះបាន នោះគឺដោយសារតែអធិស្ឋាន ហើយនិងតមទេ»(ម៉ាកុស ៩:២៨-២៩)។

ខ្ញុំចង់ឲ្យអ្នករាល់គ្នាគិតអំពីខគម្ពីរទាំងពីរនោះ។ ខ្ញុំនឹងបង្រៀនពីខគម្ពីរទាំងនោះតាមតម្រូវការដ៏ បន្ទាន់ ដើម្បីឲ្យព្រះបញ្ជូនការរស់ឡើងវិញទៅក្នុងក្រុមជំនុំដ៏បាក់បែក នៅក្នុងប្រទេសអាមេរិក និងប្រទេស លោកខាងលិច។

ខ្ញុំដឹងថា ពាក្យ «ការរស់ឡើងវិញ»(គ្រាដែលមានមនុស្សច្រើនបានសង្រ្គោះ) មនុស្សមិនចូលចិត្ដ ទេ នៅសព្វថ្ងៃនេះ។ ពួកគេមិនចង់លឺអំពីវាទេ។ ប៉ុន្ដែ មូលហេតុដែលពួកគេមានអារម្មណ៍ដូចនោះ គឺសុទ្ធតែ មកពីអារក្ស! នេះគឺជាប្រធានបទមួយ ដែលអារក្សមិនចង់ឲ្យមនុស្សគិតអំពី។ ដូចនេះ ខ្ញុំអធិស្ឋានថា អ្នក រាល់គ្នានឹងស្ដាប់ដោយយកចិត្ដទុកដាក់ ពេលខ្ញុំបង្រៀនពីតម្រូវការដ៏សំខាន់នៅក្នុងក្រុមជំនុំរបស់យើង និង នៅក្នុងក្រុមជំនុំទាំងអស់។

នេះគឺជាប្រធានបទមួយ ដែលគួរតែឲ្យយើងទាំងអស់គ្នាចាប់អារម្មណ៍យ៉ាងខ្លាំង។ លុះត្រាតែយើង ព្រួយបារម្ភយ៉ាងខ្លាំងអំពីស្ថានភាពនៃក្រុមជំនុំសព្វថ្ងៃនេះ ដែលយើងមានកូនព្រះតិចតួចណាស់។ តាមការ ពិត បើអ្នកមិនចាប់អារម្មណ៍នៅក្នុងការរស់ឡើងវិញដ៏ពិត អ្នកគួរតែសួរសំនួរខ្លួនឯងថា តើអ្នកជាកូនព្រះ ម្នាក់ឬទេ! បើអ្នកមិនព្រួយបារម្ភអំពីក្រុមជំនុំរបស់យើង និងអ្នកផ្សេងទៀតទេ ពិតប្រាកដណាស់ អ្នកមិន មែនជាកូនព្រះដែលពេញទៅដោយកម្លាំងទេ! ខ្ញុំនិយាយម្ដងទៀត ការរស់ឡើងវិញដ៏ពិតប្រាកដគួរតែធ្វើឲ្យ យើងទាំងអស់គ្នាចាប់អារម្មណ៍ជាខ្លាំង។

ដូច្នេះ សូមឲ្យយើងចាប់ផ្ដើមគិតអំពីការអស្ចារ្យនៅក្នុងគម្ពីរម៉ាកុសជំពូក៩។ វាគឺជាការអស្ចារ្យមួយ ដ៏សំខាន់ណាស់ ដោយព្រោះតែ ព្រះវិញ្ញាណបរិសុទ្ធបានបង្ហាញឲ្យយើងឃើញនូវការរៀបរាប់ដ៏អស្ចារ្យពីវា នៅក្នុងគម្ពីរដំណឹងល្អទាំង៤ នៅក្នុងគម្ពីរម៉ាថាយ ម៉ាកុស និងលូកា។ លោក Prudhomme ទើបតែបានវា នៅក្នុងគម្ពីរលូកា ហើយខ្ញុំនឹងអានខចំនួន២នៅក្នុងម៉ាកុស។ នៅដើមដំបូងនៃជំពូក៩ សាវកម៉ាកុសប្រាប់ យើងថា ព្រះគ្រីស្ទបានយកលោកពេត្រុស យ៉ាកុប និងយ៉ូហានឡើងទៅលើភ្នំ ដើម្បីឲ្យពួកគេឃើញនូវការ ផ្លាស់ប្រែរបស់ទ្រង់។ ប៉ុន្ដែ នៅពេលពួកគេចុះពីភ្នំមកវិញ ពួកគេបានឃើញហ្វូងមនុស្សធំមួយបានព័ន្ធជុំវិញ សិស្សរបស់ព្រះយេស៊ូវ ហើយពួកគេកំពុងតែឈ្លោះប្រកែកគ្នា! បុរសទាំងបីនាក់ ដែលបានចុះមកជាមួយ ព្រះយេស៊ូវមិនអាចយល់ពីរឿងទាំងអស់នោះទេ។ បន្ទាប់មក មានបុរសម្នាក់បានចេញពីហ្វូងមនុស្ស ហើយ ប្រាប់ព្រះយេស៊ូវថា កូនប្រុសរបស់គាត់ត្រូវបានអារក្សចូល ហើយ អារក្សជាន់វាម្តងៗ នោះធ្វើឲ្យវាប្រកាច់ជាខ្លាំង វាបែកពពុះមាត់ ព្រមទាំងសង្កៀតធ្មេញ។ បន្ទាប់មក បុរសនោះបាននិយាយថា «ខ្ញុំបានសូមពួកសិស្សលោក {ឲ្យដេញអារក្សនោះ} ដែរ តែគេពុំអាចដេញចេញបានទេ(ម៉ាកុស ៩:១៨)។ ពួកគេបានព្យាយាម ដេញអារក្ស តែពួកគេបានទទួលបរាជ័យ។

ព្រះយេស៊ូវទ្រង់បានសួរបុរសនោះសំណួរពីរបី។ បន្ទាប់មក ទ្រង់បានបណ្ដេញអារក្សចេញពីក្មេង ប្រុសនោះ ហើយប្រោសឲ្យគាត់នៅមួយរំពេចនោះ។ បន្ទាបមក ព្រះគ្រីស្ទបានយាងចូលក្នុងផ្ទះ ហើយពួក សិស្សបានទៅជាមួយទ្រង់។ បន្ទាប់ពីពួកគេបាននៅក្នុងផ្ទះនោះ ពួកសិស្សបានសួរទ្រង់ថា «ហេតុអ្វីបានជាយើងខ្ញុំដេញ អារក្សនេះពុំបាន?» ព្រះគ្រីស្ទបានឆ្លើយតបថា «អារក្សបែបយ៉ាងនេះបាន នោះគឺដោយសារតែអធិស្ឋាន ហើយនិងតមទេ»(ម៉ាកុស ៩:២៩)។

ឥឡូវនេះ ខ្ញុំនឹងប្រើការអស្ចារ្យនេះ ដើម្បីបង្ហាញពីបញ្ហាក្នុងក្រុមជំនុំរបស់យើងនៅសព្វថ្ងៃនេះ។ ក្មេងប្រុសនេះតំណាងពីមនុស្សវ័យក្មេងនៅក្នុងពិភពលោកដ៏ទំនើបសព្វថ្ងៃនេះ។ ពួកសិស្សតំណាងពីក្រុម ជំនុំរបស់យើងនៅសព្វថ្ងៃនេះ។ តើវាមិនច្បាស់ទេថា ក្រុមជំនុំរបស់យើងកំពុងតែបរាជ័យក្នុងការជួយមនុស្ស វ័យក្មេង? លោក ជោច ប៉ាណាប្រាប់យើងថា យើងបាត់បង់មនុស្សវ័យក្មេងរបស់យើងចំនួន៨៨% ដែល សុទ្ធតែជាអ្នកដែលបានធំឡើងនៅក្នុងក្រុមជំនុំ។ ហើយយើងកំពុងតែយកឈ្នះមនុស្សវ័យក្មេងបន្ដិចបន្ដួច ណាស់ចេញពីលោកីយ។ ក្រុមជំនុំរបស់យើងកំពុងស្ងួត ហើយទទួលបរាជ័យ។ ឥឡូវនេះ ពួកសៅថើន បាទីស្ទកំពុងតែបាត់បង់ពួកជំនុំចំនួន១០០០នាក់ជារៀងរាល់ឆ្នាំ! នោះគឺជាតួលេខផ្ទាល់ខ្លួនរបស់ពួកគេ! ហើយក្រុមជំនុំបាទីស្ទឯករាជ្យរបស់យើងក៏មិនប្រសើរជាងគេដែរ។ អ្នកណាដែលមើលតួលេខ ពួកគេអាច ឃើញថា ក្រុមជំនុំរបស់យើងមិនពាក់កណ្ដាល ដូចយើងធ្លាប់មាន១០០ឆ្នាំមុន។ នោះគឺជាមូលហេតុដែល លោក ជេ អាយ ផែខើ បាននិយាយថា «ស្ថានភាពដ៏បាក់បែករបស់ក្រុមជំនុំសព្វថ្ងៃនេះ»។

ក្រុមជំនុំរបស់យើងគឺដូចជាពួកសិស្ស ដែលកំពុងតែការទាំងអស់ ដែលពួកគេអាចធ្វើ ថ្វីដ្បិត ពួក គេកំពុងបរាជ័យក្ដី។ ក្រុមជំនុំយើងកំពុងបរាជ័យអាក្រក់ ដូចជាពួកសិស្សបានបរាជ័យ នៅពេលពួកគេបាន ព្យាយាមជួយក្មេងប្រុសនោះ។ សំណួរ ដែលយើងគួរតែសួរគឺនេះ «ហេតុអ្វីបានជាយើងមិនអាចបណ្ដេញ វាបាន?» តើមូលហេតុនៃការបរាជ័យនេះគឺជាអ្វី?

នៅក្នុងគម្ពីរម៉ាកុសជំពូក៩នេះ សំរាប់ខ្ញុំ វាហាក់ដូចជាព្រះគ្រីស្ទកំពុងតែដោះស្រាយសំណួរនោះ។ ហើយចម្លើយដែលទ្រង់ឆ្លើយ គឺសំខាន់ដូចនៅសព្វថ្ងៃនេះដែរ។

« នោះពួកសិស្សទូលសួរទ្រង់ដោយឡែកថា ហេតុអ្វីបានជាយើងខ្ញុំដេញ អារក្សនេះពុំបាន ទ្រង់មានព្រះបន្ទូលថា ដែលនឹងដេញអារក្សបែបយ៉ាងនេះបាន នោះគឺដោយសារតែអធិស្ឋាន ហើយនិងតមទេ» (ម៉ាកុស ៩: ២៨-២៩)។

អត្ថបទគម្ពីរនេះអាចបែងចែកជាចំណុចសាមញ្ញចំនួន៣។

១. ចំណុចទីមួយគឺជា «អារក្សបែបយ៉ាងនេះ»។

ហេតុអ្វីបានជាយើងមិនអាចដេញវាបាន? ព្រះគ្រីស្ទមានបន្ទូលថា «អារក្សបែបយ៉ាងនេះបាន នោះគឺដោយសារតែអធិស្ឋាន ហើយនិងតមទេ»។ ទ្រង់មានបន្ទូលប្រាប់ពួកគេថា វាមិនខុសគ្នាទេរវាង ករណីមួយ និងករណីផ្សេងទៀត។ ពីមុន ព្រះគ្រីស្ទបានចាត់ពួកគេឲ្យទៅអធិប្បាយ ហើយបណ្ដេញអារក្ស– ហើយពួកគេបានចេញអធិប្បាយ ហើយបានបណ្ដេញអារក្សជាច្រើន។ ពួកគេបានត្រលប់មកវិញដោយអរ សប្បាយ។ ពួកគេបាននិយាយថា មានអារក្សជាច្រើន ដែលពួកគេពិបាកដេញ។

ដូចនេះ នៅពេលបុរសនេះបាននាំកូនប្រុសគាត់មកឲ្យពួកគេដេញ ពួកគេជឿច្បាស់ថា ពួកគេអាច ជួយគាត់បាន ដោយធ្វើដូចគ្នាដែលពួកគេបានធ្វើពីមុន។ ប៉ុន្ដែ នៅពេលនេះ ពួកគេបានបរាជ័យ។ ថ្វីដ្បិត ពួកគេខំព្យាយាមជួយក្មេងនោះនោះយ៉ាងណាក៏ដោយ ពួកគេនៅតែមិនអាចជួយបាន ហើយពួកគេបាន ឆ្ងល់ពីមូលហេតុ។ បន្ទាប់មក ព្រះគ្រីស្ទបានមានបន្ទូលប្រាប់ពី «អារក្សបែបយ៉ាងនេះ»។ វាមិនខុសគ្នាទេ រវាង «អារក្សបែបយ៉ាងនេះ» និងអារក្សពីមុនដែលអ្នករាល់គ្នាធ្លាប់ដេញ។

បណ្ហានោះគឺតែងតែដូចគ្នាដែរ។ ការងាររបស់ក្រុមជំនុំគឺត្រូវតែជួយមនុស្សវ័យក្មេងចេញពីអំណាច របស់អារក្ស និងពួកបរិវារបស់វា «ប្រយោជន៍នឹងបំភ្លឺភ្នែកគេ ឲ្យបានបែរចេញពីសេចក្តីងងឹត មកឯពន្លឺ ហើយពីអំណាចអារក្សសាតាំង មកឯព្រះវិញ»(កិច្ចការ ២៦:១៨)។ វាគឺជាបញ្ហាដូចគ្នាគ្រប់សម័យកាល ហើយគ្រប់វប្បធម៌។ ក្រុមជំនុំតែងតែត្រូវជួយឲ្យរួចពីអារក្ស និងពួកបរិវារបស់វា។ ប៉ុន្ដែ សាវកប៉ុលបានប្រាប់ ថា «ដ្បិតយើងរាល់គ្នាមិនមែនតយុទ្ធនឹងសាច់ឈាមទេ គឺ និងពួកគ្រប់គ្រង ពួកមានអំណាច និងពួកម្ចាស់នៃសេចក្តីងងឹតនៅលោកីយ៍នេះវិញ ហើយទាស់នឹងអំណាចអាក្រក់ខាងវិញ្ញាណ នៅស្ថានដ៏ខ្ពស់ដែរ» (អេភេសូរ ៦:១២)។ ទ្រង់បានមានបន្ទូលថា វាមិនខុសពីគ្នាពីថ្នាក់នៃពួកអារក្ស និងអ្នកដឹកនាំរបស់ពួកគេ អារក្សសាតាំងគឺជា « មេគ្រប់គ្រងរាជ្យលើអាកាស ជាវិញ្ញាណ ដែលសព្វថ្ងៃនេះ បណ្តាលមកក្នុងពួកមនុស្សរឹងចចេស»(អេភេសូរ ២:២)។ អារក្សសាតាំងមានអំណាចលើអារក្សទាំងអស់។ អំណាចរបស់អារក្សផ្សេង ទៀតនៅក្រោមវា។ ពួកគេសិស្សអាចដេញអារក្សដ៏ខ្សោយទាំងនេះយ៉ាងស្រួល។ ប៉ុន្ដែ នៅកន្លែងនេះ ក្មេង ប្រុសនោះមានវិញ្ញាណអារក្សខ្លាំងចូលគាត់ «អារក្សបែបយ៉ាងនេះ» គឺខុសពីអារក្សធម្មតា ដូច្នេះវាជាបញ្ហាធំ ជាងឆ្ងាយណាស់។ មុនដំបូង ដែលយើងត្រូវដឹងគឺ «អារក្សបែបយ៉ាងនេះ» គឺជាអារក្ស ដែលយើងត្រូវតែដោះស្រាយពីវានៅសព្វថ្ងៃនេះ។

ពេលយើងមើលពាក្យ «អារក្សបែបយ៉ាងនេះ» នេះ ខ្ញុំឆ្ងល់ថា នៅសព្វថ្ងៃនេះ តើមានគ្រូគង្វាលច្រើនទេដែលដឹងថា យើងនៅក្នុងសង្រ្គាមខាងព្រលឹងវិញ្ញាណ។ ខ្ញុំដឹងច្បាស់ថា គ្រូគង្វាលមិនដែលគិតថា ការងាររបស់គេគឺជាការធ្វើសង្រ្គាមជាមួយអារក្សសាតាំង និងពួកវិញ្ញាណអាក្រក់។ មហាវិទ្យាល័យ ហើយសូម្បីតែមហាវិទ្យាល័យព្រះគម្ពីរជាច្រើន បង្រៀនសង្កត់ធ្ងន់លើវិធីសាស្រ្ដរបស់មនុស្ស។ ប៉ុន្ដែ ពួកគេមិន បង្រៀនគ្រូអធិប្បាយពីបញ្ហាដ៏ធំរបស់ពួកគេ នៅក្នុងអាណាចក្រខាងព្រលឹងវិញ្ញាណទេ។

ដូច្នេះ ពួកគេបន្ដបង្រៀនពីវិធីសាស្រ្ដ ដែលពួកគេធ្លាប់ប្រើដោយមានជោគជ័យនៅពេលអតីត។ ពួកគេមិនដឹងថា វិធីសាស្រ្ដដ៏ចាស់កំរិលទាំងនោះមិនអាចដោះស្រាយ «អារក្សបែបយ៉ាងនេះ» បានទេ សព្វ ថ្ងៃនេះ។ មនុស្សទាំងអស់ដឹងថា មានតម្រូវការមួយ។ ប៉ុន្ដែ សំណួរគឺ – តើពិតប្រាកដតម្រូវការនោះគឺជាអ្វី? រហូតដល់យើងភ្ញាក់ដឹងខ្លួន ពីតម្រូវការពិតប្រាកដនៅសព្វថ្ងៃនេះ នោះយើងនឹងត្រូវបរាជ័យ ដូចពួកសិស្ស បានខំព្យាយាមជួយក្មេងប្រុសនោះ។

២. ចំណុចទីពីរគឺជាវិធីសាស្រ្ដ ដែលបានទទួលបរាជ័យ។

ខ្ញុំដឹងថា ក្រុមជំនុំរបស់យើងបានធ្វើរឿងដ៏មានប្រយោជន៍ជាច្រើនកាលពីមុន ប៉ុន្ដែមិនសូវមាន ប្រយោជន៍ទេសំរាប់ «អារក្សបែបយ៉ាងនេះ»។ ហើយដោយព្រោះតែ យើងទីពឹងលើវិធីសាស្រ្ដចាស់ យើង ស្ទើរតែបាត់បង់មនុស្សវ័យក្មេងរបស់យើងទាំងអស់ ហើយយើងពិបាកជួយអ្នកណាម្នាក់ចេញពីលោកីយ។ ដោយសារការយល់ច្រលំ យើងរៀបចំថ្នាក់ថ្ងៃអាទិត្យតាមវិធីនោះ។ វាមានប្រសិទ្ធភាពណាស់សំរាប់រយះ ពេល១២៥ឆ្នាំមុន។ ប៉ុន្ដែនៅសព្វថ្ងៃនេះ ខ្ញុំគិតថា វាមានតម្លៃតិចតួច។ ខ្ញុំប្រាប់ដូចគ្នា អំពីខិតប័ណ្ណនៃសេច ក្ដីសង្រ្គោះ។ ពីមុន ពិតប្រាកដណាស់មនុស្សអានវា ហើយមកក្រុមជំនុំ។ ប៉ុន្ដែ ខ្ញុំសួរសំណួរសាមញ្ញខ្លះៗ? «តើអ្នកមានមនុស្សវ័យក្មេងនៅក្នុងក្រុមជំនុំរបស់អ្នក ដែលបានមកក្រុមជំនុំ ហើយបានសង្រ្គោះដោយសារ ការអានខិតប័ណ្ណឬទេ?» ខ្ញុំគិតថា វាច្បាស់ណាស់ ដែល «វិធីសាស្រ្ដនេះ» មិនអាចទទួលផលបានល្អ ដូច យើងធ្លាប់បានធ្វើនៅពេលអតីតបានទេ។ ខ្ញុំក៏បានដើរអញ្ជើញគេតាមទ្វារផ្ទះនិមួយៗ តាមវិធីសាស្រ្ដនោះ ផងដែរ។ វាមានប្រយោជន៍ណាស់កាលពីមុន ប៉ុន្ដែឥឡូវនេះ វាមិនអាចជួយយើងឲ្យនាំមនុស្សវ័យក្មេងមក ក្រុមជំនុំនៅសព្វថ្ងៃនេះ បើយើងធ្វើតាម «វិធីសាស្រ្ដនេះ»។

សព្វថ្ងៃនេះ មានរឿងខ្លះដែលគ្មានប្រយោជន៍សោះ នៅពេលពួកគេធ្វើតាម «វិធីសាស្រ្ដនេះ»។ នៅកន្លែងផ្សេងទៀត ព្រះគ្រីស្ទបានមានបន្ទូលថា «អ្នកបានបរាជ័យនៅក្នុងករណីបែបនេះ ដោយព្រោះតែ អំណាចដែលអ្នកមានគ្រប់គ្រាន់សំរាប់ករណីបែបផ្សេងទៀត តែគ្មានតម្លៃទេនៅកន្លែងនេះ។ វាគ្មានអំណាច សោះ ដើម្បីឲ្យអ្នកជួយក្មេងប្រុស ដែលនៅក្រោមអំណាចនៃ «អារក្សបែបយ៉ាងនេះ»។

នៅត្រង់កន្លែងនេះ ខ្ញុំដឹងថា គ្រូគង្វាលខ្លះដឹងថា មានរឿងជាច្រើនដែលយើងធ្លាប់កាលពីមុន តែ វាគ្មានប្រយោជន៍សោះនៅសព្វថ្ងៃនេះ។ ដោយព្រោះតែ ពួកគេត្រូវបានបង្ហាត់បង្រៀន ឲ្យគិតអំពីវិធីសាស្រ្ដ ជាជាង «កិច្ចកល» របស់អារក្ស(២កូរិនថូស ២:១១) – ពួកគេធ្វើតាមវិធីសាស្រ្ដថ្មី ដែលមិនប្រសើរជាង វិធីសាស្រ្ដចាស់ផង បើយើងព្យាយាមបង្រៀនមនុស្សវ័យក្មេង ឲ្យក្លាយជាសមាជិកដ៏រឹងមាំនៅក្នុងក្រុមជំនុំ។ ឧទាហរណ៍ យើងមានមនុស្សដែលប្រាប់យើងថា ចម្លើយគឺត្រូវតែ «បញ្ជាក់» ដល់មនុស្សវ័យក្មេង ដែលគម្ពីរលោកុប្បត្ដិរៀបរាប់ប្រាប់ពីការបង្កើតថាជារឿងពិត ហើយការវិត្ដន៍គឺក្លែងក្លាយ។ ពួកគេគិតថា មនុស្សវ័យក្មេងនឹងប្រែចិត្ដ ហើយអ្នកផ្សេងទៀតនឹងចេញពីលោកីយមក បើយើងមិនអាចបញ្ជាក់ពីការវិវត្ដន៍ នោះ យើងអាចនាំពួកគេ ឲ្យរកចម្លើយនៅក្នុងគម្ពីរលោកុប្បត្ដិ។ ពួកគេគិតថា វិធីសាស្រ្ដដែលពួកគេប្រើអាចដោះ ស្រាយពីស្ថានភាពនៅសព្វថ្ងៃនេះ។

លោក Lloyd-Jones បានប្រសាសន៍ថា «វាពិតប្រាកដណាស់ ជាវិធីសាស្រ្ដដូចគ្នានៅដើមសតវត្សទី១៨ នៅពេលមនុស្សជាប់សេចក្ដីជំនឿរបស់គេទៅលើអ្វីដែលទាក់ទាញគេ។ ពួកគេបានបង្រៀន យើងថា ការទាំងនេះហើយ ដែលនឹងបង្ហាញពីសេចក្ដីពិតរបស់គ្រីស្ទសាសនា ប៉ុន្ដែពួកគេមិនធ្វើដូចនេះទេ។ “វិធីសាស្រ្ដបែបនេះ” អាចធ្វើបាននៅសម័យមុន»។

វិធីសាស្រ្ដផ្សេងទៀត ដែលបានបរាជ័យគឺជាការបកប្រែតាមសម័យបច្ចុប្បន្ន។ គេបានប្រាប់យើង ថា មនុស្សវ័យក្មេងមិនយល់ពីព្រះគម្ពីរ King James ទេ។ អ្វីដែលយើងត្រូវការ គឺព្រះគម្ពីរដែលបកប្រែជា ភាសាបច្ចុប្បន្ន។ នោះមនុស្សវ័យក្មេងនឹងអានវា ហើយពួកគេនឹងនិយាយថា «នេះគឺជាសាសនាគ្រីស្ទ» – ពួកគេនឹងមកក្រុមជំនុំរបស់យើងដោយបង្ខំ។ ប៉ុន្ដែនោះមិនបានកើតឡើងទេ។ តាមការពិត វាកើតឡើង ផ្ទុយពីនោះ។ ខ្ញុំបានធ្វើការជាមួយមនុស្សវ័យក្មេងរយះពេលជិត៥៥ហើយ។ ខ្ញុំដឹងពីមូលហេតុ ដែលការបកប្រែជាភាសាបច្ចុប្បន្នមិនទាក់ទាញមនុស្សវ័យក្មេងទាល់តែសោះ។ តាមការពិត ខ្ញុំលឺពួកគេជាច្រើននិយាយ ថា «វាស្ដាប់ទៅដូចមិនត្រឹមត្រូវទេ វាស្ដាប់ទៅដូចមិនមែនព្រះគម្ពីរអញ្ចឹង»។

ខ្ញុំមិនដែងអធិប្បាយតាមការបកប្រែជាភាសាបច្ចុប្បន្នទេ ហើយខ្ញុំនឹងមិនអធិប្បាយពីវាទេ។ យើង ឃើញមានមនុស្សវ័យក្មេងបានប្រែចិត្ដគ្រប់ពេលវេលា ទាំងនៅក្នុងក្រុមជំនុំយើង ឬពីក្រុមជំនុំនៅកន្លែង ផ្សេងៗទៀតផងដែរ។ តម្លៃនៃការបកប្រែជាភាសាបច្ចុប្បន្ននេះគឺថា វានឹងមិនអាចដោះស្រាយបញ្ហាទេ។ ពួកគេមិនអាចបណ្ដេញ «អារក្សបែបយ៉ាងនេះ» បានទេ។

តើពួកគេកំពុងតែព្យាយាមធ្វើអ្វីផ្សេងទៀត? អូ មានបញ្ហាធំមួយ គឺតន្ដ្រីតាមសម័យបច្ចុប្បន្ន! «យើងត្រូវតែមានតន្ដ្រីត្រឹមត្រូវ នោះពួកគេនឹងមកក្រុមជំនុំយើង ហើយក្លាយជាកូនព្រះ»។ វាគួរឲ្យទុក្ខ សោកណាស់ តើខ្ញុំត្រូវតែពន្យល់ពីវាឬទេ? មានក្រុមជំនុំសៅថើនបាទីស្ទមួយ នៅក្នុងទីក្រុងឡូសអស់ចាឡែស ដែលជួបជុំគ្នាដោយធ្វើតាមរបៀបដែលមិនគួរធ្វើ។ គ្រូគង្វាលពាក់អាវយឺត ហើយអង្គុយនៅលើជើង ម៉ាមួយ។ មុនពេល គាត់អធិប្បាយពីមេរៀនរបស់គាត់ គេលេងតន្រ្ដីញាក់ប្រហែល១ម៉ោង។ មានមនុស្ស ប្រុសយើងម្នាក់បានទៅមើល។ គាត់បានភ័យញ័រណាស់ គាត់បាននិយាយថា កម្មវិធីនោះពេញដោយភាព ងងឹត ហើយគួរឲ្យអាណិតណាស់ វាមិនមែនជាកម្មវិធីថ្វាយបង្គំតាមវិញ្ញាណទាល់តែសោះ។ គាត់និយាយថា មនុស្សទាំងនោះមិនផ្សាយដំណឹងល្អឲ្យមនុស្សបានសង្រ្គោះនោះទេ ហើយគាត់មិនអាចស្រមៃឃើញថា ពួកគេអធិស្ឋាន១ម៉ោងដូចមនុស្សវ័យក្មេងរបស់យើងធ្វើជារៀងរាល់សប្ដាហ៍។ រយះពេល១ម៉ោងដោយមិនធ្វើអ្វី សោះ។ ភ្លេចពីវា! ដូចនេះ តន្រ្ដីតាមសម័យបច្ចុប្បន្នក៏បានបរាជ័យផងដែរ ដើម្បីបណ្ដេញ «អារក្សបែបយ៉ាង នេះ»។

៣. ចំណុចទីបីគឺថា យើងត្រូវការរបស់ខ្លះ ដែលអាចជួយយើងឲ្យរួចផុតពីអំណាច អាក្រក់ ហើយអាចធ្វើឲ្យវាខ្ចាត់ខ្ចាយ នោះគឺមានតែរបស់តែមួយគត់ ដែលអាចជួយយើងបាន វាគឺជាអំណាចព្រះចេស្ដារបស់ព្រះ!

លោក Lloyd-Jones បានប្រសាសន៍ថា «យើងត្រូវតែយល់ដឹងថា ទោះបីជាយ៉ាងណាក៏ដោយ អំណាចព្រះចេស្ដារបស់ព្រះខ្លាំងជាង “អារក្សបែបយ៉ាងនេះ” ឆ្ងាយណាស់ ដែលយើងមិនត្រូវតែមានតំរិះ ការយល់ដឹង ការបកប្រែថ្មី ឬតន្រ្ដីញាក់ថែមទៀតទេ – ទេ យើងត្រូវការអំណាចព្រះចេស្ដារបស់ព្រះ ដែល អាចជ្រាបចូលទៅក្នុងព្រលឹងរបស់មនុស្ស ហើយវាយបំបែកព្រលឹងនោះឲ្យបន្ទាបខ្លួន រួចមកធ្វើឲ្យពួកគេ កើតជាថ្មី។ នោះហើយគឺជាអំណាចព្រះចេស្ដានៃព្រះដ៏មានព្រះជន្មរស់នៅ»។ ហើយរឿងនោះនាំយើងឲ្យ ទៅមើលអត្ថបទគម្ពីរវិញ

«ហេតុអ្វីបានជាយើងខ្ញុំដេញ អារក្សនេះពុំបាន ទ្រង់មានព្រះបន្ទូលថា ដែលនឹងដេញអារក្សបែបយ៉ាងនេះបាន នោះគឺដោយសារតែអធិស្ឋាន ហើយនិងតមទេ»(ម៉ាកុស ៩:២៨-២៩)។

សេចក្ដីអធិស្ឋាន និងការតម។ គ្មានអ្វីផ្សេងទៀតទេ ដែលអាចជួយក្រុមជំនុំយើងយកឈ្នះលើ ការវាយប្រហាររបស់ «អារក្សបែបយ៉ាងនេះ»។ ក្រុមជំនុំយើងមិនមែនកំពុងឈោងចាប់មនុស្សវ័យក្មេងទេ នៅសព្វថ្ងៃនេះ។ តើយើងអាចធ្វើអ្វីបាន? «ដែលនឹងដេញអារក្សបែបយ៉ាងនេះបាន នោះគឺដោយសារតែអធិស្ឋាន ហើយនិងតមទេ»។

មាន «អ្នកប្រាជ្ញ» លោកីយខ្លះ នឹងនិយាយថា «អក្សរសរសេរដៃដ៏ល្អបំផុតមិននិយាយពីការតម ទេ»។ ប៉ុន្ដែ តើ«អ្នកប្រាជ្ញ» នោះដឹងអ្វីខ្លះ អំពីអារក្សសាតាំង? តើគាត់ដឹងអំពីការផ្លាស់ប្ដូរពីការមិនជឿព្រះ តាមផ្លូវ និងអាគារមហាវិទ្យាល័យនៃទីក្រុងរបស់យើងឬទេ? តើគាត់ដឹងអំពីការរស់ឡើងវិញ ដែលកំពុងតែ កើតឡើងនៅក្នុងប្រទេសចិនសព្វថ្ងៃនេះដែរឬទេ? គាត់មិនដឹងអ្វីសោះអំពីរឿងទាំងនោះ។ ខ្ញុំបានឃើញនូវ ការរស់ឡើងវិញដោយផ្ទាល់ភ្នែកចំនួន៣ដង នៅក្នុងជីវិតរបស់ខ្ញុំ។ ខ្ញុំមានអភ័យឯកសិទ្ធដ៏អស្ចារ្យណាស់ ដើម្បីអធិប្បាយនៅក្នុងការរស់ឡើងវិញទាំង៣នោះ។ វាមិនមែនជាការជួបជុំគ្នា តាមបែបផ្សាយដំណឹងល្អ នោះទេ។ វាជាគ្រា ដែលអំណាចព្រះចេស្ដារបស់ព្រះបានចូលទៅក្នុងព្រលឹងរបស់មនុស្ស ហើយបានវាយ បំបែកព្រលឹងគេឲ្យបន្ទាបខ្លួន ហើយធ្វើឲ្យពួកគេកើតជាថ្មីនៅក្នុងព្រះគ្រីស្ទយេស៊ូវ!

ដូច្នេះ យើងនឹងមិនធ្វើតាមការសរសេរដៃតាមសម័យបូរាណ២ពីអ្នកចម្លង ដែលដកចេញពាក្យ «តម» នោះទេ។ យើងដឹងថា ព្រះគ្រីស្ទមានបន្ទូលប្រាប់ពី «ការតម»។ តើយើងអាចដឹងពីរឿងនោះយ៉ាង ដូចម្ដេច? យើងដឹងពីមូលហេតុ២។ ទីមួយ ពួកសិស្សទ្រង់បានអធិស្ឋាន នៅពេលពួកគេបានបណ្ដេញ អារក្សកាលពីពេលមុន។ ដូច្នេះ ពេលខ្លះទៀតយើងត្រូវតែបន្ថែមការតម! សេចក្ដីអធិស្ឋានតែមួយមិនគ្រប់ គ្រាន់ទេ។ យើងដ៏អាចដឹងពីវា ដោយមានបទពិសោធន៍។ ដ្បិតយើងបានតម ហើយយើងបានឃើញរឿងដ៏ អស្ចារ្យដែលព្រះអាចធ្វើដោយផ្ទាល់ភ្នែក នៅពេលយើងប្រាប់បញ្ហាយើងនៅក្នុងការតម និងការអធិស្ឋាន។

ឥឡូវនេះ ខ្ញុំបញ្ចប់ការដកស្រង់ផ្សេងទៀតពីលោក Martyn Lloyd-Jones។ គ្រូគង្វាលដ៏អស្ចារ្យ ម្នាក់! វាឃើញច្បាស់ណាស់! ខ្ញុំអរគុណព្រះសំរាប់គាត់។ នៅកន្លែងផ្សេងទៀត គាត់បាននិយាយថា

ខ្ញុំឆ្ងល់ សូម្បីតែវាបានកើតឡើងចំពោះយើងក៏ដោយ យើងគួរតែពិចារណាពី សំណួរនៃការតម? ការពិត វាគឺមិនមែនជាប្រធានបទទាំងស្រុង ដែលធ្វើឲ្យ យើងភ្លេចពីជីវិតរបស់យើង ថែមទាំងធ្វើឲ្យកូនព្រះមិនចាប់អារម្មណ៍គិតអំពី ការតមទេ។

ហើយប្រហែលជាមានរឿងផ្សេងច្រើនទៀត គឺជាមូលហេតុ ដែលយើងមិនអាចយកឈ្នះលើ «អារក្សបែប យ៉ាងនេះ» បាន។

ខ្ញុំនឹងអំពាវនាវអោយបងប្អូននៅក្នុងក្រុមជំនុំយើងតម នៅថ្ងៃសៅរ៍អាទិត្យក្រោយ រហូតដល់ម៉ោង ៥:០០ ពេលល្ងាច។ នៅពេលនោះ យើងនឹងមកក្រុមជំនុំ ហើយបរិភោគម្ហូបអាហារធម្មតាមួយពេល មុន ពេលយើងចេញទៅផ្សាយដំណឹងល្អ។ យើងនឹងតម ហើយអធិស្ឋានសំរាប់មនុស្សវ័យក្មេង ដែលបានមក ក្រុមជំនុំឲ្យប្រែចិត្ដជឿព្រះ ដោយព្រោះគេមិនទាន់បានសង្រ្គោះ។ យើងនឹងតម ហើយអធិស្ឋានសំរាប់ មនុស្សវ័យក្មេងច្រើនថែមទៀត ដើម្បីឲ្យគេមកក្រុមជំនុំរបស់យើង។

ឥឡូវនេះ ខ្ញុំមិនត្រូវបញ្ចប់ការជួបជុំគ្នានេះ ដោយមិនបង្រៀនពាក្យពីរបីអំពីព្រះយេស៊ូវនោះទេ។ អ្វីទាំងអស់ដែលយើងត្រូវការគឺ រកឃើញនៅក្នុងទ្រង់។ កណ្ឌហេព្រើរប្រាប់ថា

«តែយើងឃើញព្រះយេស៊ូវវិញ ដែលព្រះបានធ្វើឲ្យទាបជាងពួកទេវតាបន្តិច ទ្រង់ពាក់សិរីល្អ និងល្បីព្រះនាម ទុកជាមកុដ ដោយព្រោះទ្រង់បានរងទុក្ខសុគត ដើម្បីនឹងភ្លក់សេចក្តីស្លាប់ជំនួសមនុស្សទាំងអស់... ហេតុនោះបានជាគួរឲ្យ ទ្រង់ បានដូចបងប្អូនទ្រង់គ្រប់ជំពូកដែរ ដើម្បីឲ្យបានធ្វើជាសំដេចសង្ឃ ដែលមានព្រះទ័យមេត្តាករុណា ហើយក៏ស្មោះត្រង់ក្នុងការទាំងប៉ុន្មានខាងឯព្រះ ប្រយោជន៍នឹងថ្វាយដង្វាយ ឲ្យធួននឹងបាបរបស់ប្រជាជនទាំងឡាយ»(ហេព្រើរ ២:៩,១៧)។

អាម៉ែន។

ព្រះយេស៊ូវ ដែលជាព្រះរាជបុត្រានៃព្រះបានសុគតនៅកន្លែងរបស់មនុស្សមានបាប ទុកដូចជាការ សុគតជំនួសមនុស្សមានបាប។ ពេលភ្លាមៗ ដែលអ្នកថ្វាយខ្លួនដល់ព្រះយេស៊ូវ នោះអំពើបាបរបស់អ្នកត្រូវ លុបចោល ដោយសារការសុគតរបស់ទ្រង់នៅលើឈើឆ្កាង។ ពេលភ្លាមៗ ដែលអ្នកទំលាក់ខ្លួនអ្នកលើព្រះ អង្គសង្រ្គោះ នោះអំពើបាបរបស់អ្នកត្រូវបានលាងសំអាតពីការកត់ទុករបស់ព្រះវរបិតាជារៀងរហូត ដោយ សារព្រះលោហិតដ៏វិសេសរបស់ព្រះគ្រីស្ទ។ យើងអធិស្ឋានថា អ្នកនឹងជឿជាក់លើព្រះអម្ចាស់យេស៊ូវគ្រីស្ទ ហើយអ្នកបានសង្រ្គោះពីអំពើបាប ដោយសារទ្រង់។ អាម៉ែន អាម៉ែន។ សូមក្រោកឈរឡើង ហើយច្រៀង បទចំរៀងចុងក្រោយនៅលើក្រដាសចំរៀងរបស់អ្នក។

ទូលបង្គំគ្រាន់តែជាមនុស្សម្នាក់ដែលមិនបានសុំអង្វរទ្រង់
ប៉ុន្ដែ ទ្រង់បានបង្ហូរព្រះលោហិតសំរាប់ទូលបង្គំ
ហើយទ្រង់បានបញ្ជាឲ្យខ្ញុំមករកទ្រង់
ឱកូនចៀមនៃព្រះអើយ ខ្ញុំមករកទ្រង់ ខ្ញុំមករកទ្រង់
(«ទូលបង្គំគ្រាន់តែជាមនុស្សម្នាក់» ដោយលោក Charlotte Elliott, 1789-1871)។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអាន ការអធិប្បាយរបស់ លោក ហ៊ីមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗ នៅតាមអ៊ីធើនេតនៅគេហទំព័រ www.realconversion.com.
ចុចលើ ”Sermon Manuscripts” សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ (Sermons in Khmer)

You may email Dr. Hymers at rlhymersjr@sbcglobal.net, (Click Here) – or you may
write to him at P.O. Box 15308, Los Angeles, CA 90015. Or phone him at (818)352-0452.

អានព្រះគម្ពីរមុនពេលអធិប្បាយដោយលោក Mr. Abel Prudhomme ៖ លូកា ៩:៣៧-៤៥។
ច្រៀងចំរៀងតែម្នាក់ឯងមុនអធិប្បាយដោយលោក Benjamin Kincaid Griffith៖
«អំណាចពីបុរាណ» ដោយលោក Paul Rader, 1878-1938)។


ចំណងជើងនៃសេចក្ដីអធិប្បាយ

អារក្សបែបយ៉ាងនេះ

(សេចក្ដីអធិប្បាយលេខ១ ពីការរស់ឡើងវិញ)

ដោយលោក Dr. R. L. Hymers, Jr.

«លុះទ្រង់បានយាងចូលទៅក្នុងផ្ទះ នោះពួកសិស្សទូលសួរទ្រង់ដោយឡែកថា ហេតុអ្វីបានជាយើងខ្ញុំដេញ អារក្សនេះពុំបាន ទ្រង់មានព្រះបន្ទូលថា ដែលនឹងដេញអារក្សបែបយ៉ាងនេះបាន នោះគឺដោយសារតែអធិស្ឋាន ហើយនិងតមទេ»(ម៉ាកុស ៩:២៨-២៩)។

(ម៉ាកុស ៩:១៨)

១. ចំណុចទីមួយគឺជា «អារក្សបែបយ៉ាងនេះ»។ កិច្ចការ ២៦:១៨; អេភេសូរ ៦:១២; ២:២។

២. ចំណុចទីពីរគឺជាវិធីសាស្រ្ដ ដែលបានទទួលបរាជ័យ។ ២កូរិនថូស ២:១១។

៣. ចំណុចទីបីគឺថា យើងត្រូវការរបស់ខ្លះ ដែលអាចជួយយើងឲ្យរួចផុតពីអំណាចអាក្រក់ ហើយអាចធ្វើឲ្យវាខ្ចាត់ខ្ចាយបាន នោះគឺមានតែរបស់តែមួយគត់ដែលអាចជួយយើងបាន វាគឺជាអំណាចព្រះចេស្ដារបស់ព្រះ! ហេព្រើរ ២:៩,១៧។