ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០
នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។
មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤
ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។
សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ
ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។
នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។
អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net។
ការវាយបំបែកច្រវាក់នៃភាពឯកកោរBREAKING THE CHAINS OF LONELINESS ដោយលោក សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស «វរហើយ អ្នកណាដែលដួលក្នុងកាលដែលនៅតែម្នាក់ឯង»(សាស្ដា ៤:១០)។ |
ដោយយោងតាមលោក លីអូណាដ ស៊ូនីន(Leonard Zunin) ដែលជាពេទ្យវិកលចារិកម្នាក់នៅទីក្រុងឡូសអង់ចាឡែសបានប្រសាសន៍ប្រាប់ថា បញ្ហាធំបំផុតរបស់មនុស្សលោកគឺជាភាពឯកកោរ។ អ្នកចិត្ដវិជ្ជាឈ្មោះ លោក អេរិច ហ្រោម (Erich Fromm) បានប្រសាសន៍ប្រាប់ថា «តម្រូវការដ៏សំខាន់បំផុតរបស់ មនុស្សគឺ ត្រូវតែយកឈ្នះលើភាពនៅដាច់ពីគេ ដើម្បីចាកចេញពីគុកនៃភាពឯកកោររបស់គាត់»។ ព្រះគម្ពីរប្រាប់ថា «វាមិនស្រួលទេ ដែលមនុស្សនៅតែម្នាក់ឯង»(លោកុប្បត្ដិ ២:១៨)។ អ្នកនិពន្ធកំណាព្យតាម ភាសាអង់គ្លេសឈ្មោះ លោកយ៉ូហាន មីលតុន បានរំលឹកយើងថា ភាពឯកកោរគឺជារឿងមុនដំបូង ដែលព្រះ បានមានបន្ទូលប្រាប់ថា វាមិនល្អទេ។ ហើយមិនមានកន្លែងផ្សេងទៀតទេ ដែលឯកកោរដូចជាទីក្រុងឡូសអង់ចាឡែសដ៏ធំនេះ។ លោក ហើប៊ឺត ផ្រូចណូវបានប្រសាស៍ថា «ទីក្រុងគឺជាសហគមន៍ដ៍ធំមួយ ដែលមនុស្សឯកកោរជាមួយគ្នា»។ អ្នក ស្រី ម៉ាដើរ ថៀរែសា ដែលរស់នៅក្នុងតំបន់ដែលក្រនៅទីក្រុងខាល់ខូតា នៃប្រទេសឥណ្ឌាបានប្រាប់ថា «ភាពឯកកោរគឺជាប្រភេទដ៏អាក្រក់បំផុតនៃភាពក្រីក្រ»។ បើនោះជារឿងពិត ជនជាតិអាមេរិកាំងជាមនុស្ស ដែលរិចរិលជាងគេបំផុតនៅលើផែនដីនេះ! មនុស្សរាប់លាននាក់នៅក្នុងទីក្រុងឡូសអង់ចាឡែស នៅឯក កោរ។ ហើយចុះអំពីអ្នកវិញ? តើអ្នកធ្លាប់មានអារម្មណ៍ថា គ្មានអ្នកណាម្នាក់ខ្វាយខ្វល់ពីអ្នក យល់ពីអ្នក ឬ អាណិតអ្នកដែរឬទេ? ខ្ញុំជឿថា ពេទ្យវិកលចារិកទាំងនោះឈ្មោះ លោក ស៊ូនីន និង លោក ហ្រូមបាននិយាយត្រូវ។ ខ្ញុំជឿ ថា ភាពឯកកោរគឺជាបញ្ហាដ៏ធំបំផុត ដែលមនុស្សកំពុងតែប្រឈមមុខនៅសព្វថ្ងៃនេះ ជាពិសេសនៅក្នុងទី ក្រុងឡូសអង់ចាឡែស និងនៅពាសពេញពិភពលោកនេះ។ មនុស្សជាច្រើននៅក្នុងចំណោមអ្នករាល់គ្នាត្រូវ បានចងដោយច្រវាក់នៃភាពឯកកោរនៅព្រឹកនេះ! ហើយខ្ញុំនឹងបង្រៀនពីប្រធានបទនៃភាពឯកកោរនៅក្នុង សេចក្ដីអធិប្បាយនេះ។ ១. ទីមួយ សូមគិតពីភាពឯកកោរនៃវប្បធម៌ និងប្រទេសជាតិរបស់យើង។ ដោយព្រោះយើងមានការជឿនលឿននៅក្នុងវិទ្យាសាស្រ្ដ និងបច្ចេកវិជ្ជា យើងរឹតតែឯកកោរខ្លាំង ឡើងៗ ច្រើនជាងមនុស្សនៅជំនាន់មុន។ នៅខួបកំណើតអាយុ៦៥របស់គាត់ អ្នកនិពន្ធរឿងប្រឌិតតាមបែប វិទ្យាសាស្រ្ដឈ្មោះលោក អេច ជី វែលស៍បានប្រសាសន៍ថា «ខ្ញុំនៅតែម្នាក់ឯង ហើយខ្ញុំមិនដែលរកឃើញ សេចក្ដីសុខសាន្ដទេ។ នោះគួរឲ្យកំសត់ណាស់ ដែលបុរសវ័យចំណាស់ម្នាក់ ជាអ្នកដែលជឿព្រះគ្មានព្រះ នៅឯកកោរ ហើយគាត់ជាខ្មាំងសត្រូវរបស់សាសនាគ្រីស្ទ។ បច្ចេកវិជ្ជាគឺនៅខាងក្រោយភាពឯកកោររបស់យើង។ ឧទាហរណ៍ពីទូរទស្សន៍ អ្នកគុម្មុយនីស្ដ ឈ្មោះលោក Ann Landers បានប្រាប់ថា «ទូរទស្សន៍បានបញ្ជាក់ថា មនុស្សនឹងមើលកាន់អ្វីៗទាំងអស់ ជាជាងមើលកាន់គ្នាទៅវិញទៅមក»។ មនុស្សបើកទូរទស្សន៍គ្រប់ម៉ោង ឬលេងហ្គេមក្នុងវីដីអូគ្រប់ម៉ោងមិន ឈប់សោះ។ គេមិនមានពេលអង្គុយចុះ ហើយបរិភគអាហារជាមួយគ្នា ដូចជាមិត្ដសំឡាញ់ ឬដូចជាគ្រួសារ មួយ។ គេស្ទើរតែភ្លេចនិយាយសន្ទនាគ្នា។ គេរវល់មើលទូរទស្សន៍ ឬលេងអាយផែតពេក! មនុស្សដាក់កាសក្នុងត្រចៀករបស់គេ ហើយចំនាយពេលឲ្យតន្រ្ដីចូលក្នុងខួរក្បាលរបស់គេ។ ពួក គេចាត់ទុកឡានគេសំខាន់ជាងគេទាំងអស់។ មនុស្សម្នាក់មានឡានមួយ ពួកគេភ្ជាប់កំព្យូទ័រតែម្នាក់ឯង។ ទូរទស្សន៍ កំព្យូទ័រ ឡាន កាសែត និងគ្រប់ទាំងបច្ចេកវិជ្ជាទាំងអស់មិនអាចធ្វើឲ្យយើងសប្បាយ បាននោះទេ។ វារឹតតែធ្វើឲ្យយើងឯកកោរទៅទៀត។ លោក Albert Einstein បានប្រសាសន៍ថា «វាបាន ធ្វើឲ្យភ័យញ័រជាក់ស្ដែងណាស់ ដែលបច្ចេកវិជ្ជាបានមានលើសលប់ នៅក្នុងភាពជាមនុស្សរបស់យើង»។ វីដីអូហ្គេមបានបង្កើតភាពឯកកោរដ៏អាក្រក់មួយសំរាប់មនុស្សវ័យក្មេងនៅសព្វថ្ងៃនេះ! ព្រះគម្ពីរប្រាប់ថា «តែវរហើយ អ្នកណាដែលដួលក្នុងកាលដែលនៅតែម្នាក់ឯង ឥតមានគ្នានឹងជួយជ្រោងឡើងវិញ»(សាស្ដា ៤:១០)។ ហើយខ្ញុំជឿថា នេះគឺជាមូលហេតុដ៏ធំដែលធ្វើឲ្យមនុស្សវ័យក្មេង ជាច្រើននាក់បានទៅប្រើថ្នាំញៀន។ ពួកគេឯកកោរ អ្នកផ្សេងទៀតបានបែរទៅធ្វើពួកបងធំបងតូច – ពួកគេ ព្យាយាមស្វែងរកមិត្ដភក្រ្ដជិតស្និត ដែលពួកគេមិនមានអារម្មណ៍ដូចនៅក្នុងគ្រួសារដែលប្រព្រឹត្ដតាមធម្មតា។ អ្នកផ្សេងទៀតចេញទៅជប់លៀងនៅថ្ងៃសុក្រ និងថ្ងៃសៅរ៍ពេលយប់– ស្វែករកវិធី ដើម្បីយកឈ្នះភាពឯក កោររបស់ពួកគេ។ ប៉ុន្ដែ វាមិនអាចធ្វើបានទេ។ ពួកបងធំបងតូចមិននៅជាមួយគ្នានោះទេ។ ពិធីជប់លៀង ចប់ទៅ នោះអ្នកទៅផ្ទះវិញ ហើយឯកកោរម្ដងទៀត។ ភាពអាត្មានិយមរារាំងមនុស្សពីទំនាក់ទំនងរយះពេលយូរ។ ព្រះគម្ពីរប្រាប់ថា៖ «ចូរឲ្យដឹងថា នៅជាន់ក្រោយបង្អស់ ... មនុស្សនឹងស្រឡាញ់តែខ្លួនឯង ទាំងស្រឡាញ់ប្រាក់ អួតអាងគឃរ មានឫកខ្ពស់ ប្រមាថមើលងាយ មិនស្តាប់បង្គាប់ឪពុកម្តាយ រមឹលគុណ មានចិត្តមិនបរិសុទ្ធ មិនស្រឡាញ់តាមធម្មតាមនុស្ស គ្មានសេចក្តីអធ្យោគ និយាយបង្កាច់គេ មិនចេះទប់ចិត្ត មានចិត្តសាហាវ មិនចូលចិត្តនឹងការល្អ ក្បត់គេ ឥតបើគិត មានចិត្តធំ ហើយចូលចិត្តនឹងល្បែងលេងជាជាងព្រះ»(២ធីម៉ូថេ ៣:១-៤)។ អត្ថបទគម្ពីរនោះជាពាក្យទំនាយមួយ ដែលប្រាប់យើងអំពីគ្រាឯកកោររបស់យើង – ហើយវាពន្យល់ពីមូល ហេតុដែលមនុស្សជាច្រើននៅឯកកោរ។ «មនុស្សនឹងស្រឡាញ់តែខ្លួនឯង»។ អ្នកមិនអាចជិតស្និតជាមួយអ្នកផ្សេងទៀតបានទេ បើអ្នកត្រឹម តែស្រឡាញ់តែខ្លួនអ្នកប៉ុណ្ណោះ។ «ចូលចិត្តនឹងល្បែងលេងជាជាងព្រះ» វាមិនល្អទេ មានមនុស្សជាច្រើន ស្រឡាញ់ការសប្បាយជាជាងព្រះ! តើអ្នកជាមនុស្សដូចនោះឬទេ? តើអ្នកអាត្មានិយមនៅគ្រប់ផ្នែកដែរឬ ទេ? ភាពអាត្មានិយមគឺជាអំពើបាបដ៏សំខាន់បំផុត – អ្នកស្រឡាញ់តែខ្លួនឯង ហើយមិនស្រឡាញ់ព្រះ។ នៅក្នុងការស្រឡាញ់តែខ្លួនឯងរបស់អ្នក អ្នកបះបោរប្រឆាំងនឹងព្រះ។ អ្នកច្រានព្រះចេញពីគំនិតរបស់អ្នក។ ហើយលទ្ធផលនៃបណ្ដាសាររបស់អ្នក គឺជាភាពឯកកោរ។ អ្នកមិនអាចស្គាល់ពីសេចក្ដីស្រឡាញ់របស់ព្រះ បានទេ។ អ្នកមិនអាចមានមិត្ដភក្រ្ដរយះពេលយូរនៅក្នុងលោកីយបានទេ។ ព្រះគម្ពីរប្រាប់ថា «អ្នកណាដែលមានមិត្រភក្តិច្រើន នោះនាំឲ្យវិនាសខ្លួនទេ ប៉ុន្តែមានមិត្រសំឡាញ់ម្យ៉ាង ដែលនៅជាប់ជាងបងប្អូនទៅទៀត»(សុភាសិត ១៨:២៤)។ បើអ្នកមិននៅជាប់ នោះអ្នកនឹងមិនមានមិត្ដភក្រ្ដពិតប្រាកដទេ។ នោះគឺជា អាការះដ៏ទុក្ខសោក សំរាប់មនុស្សមិនជឿព្រះដែលបាត់បង់ ហើយឯកកោរនៅក្នុងសម័យរបស់យើង។ នោះគឺជាមូលហេតុដែលអ្នកត្រូវតែរៀបចំម៉ោងការងាររបស់អ្នក ដូច្នេះ អ្នកមិនត្រូវធ្វើការចំពេលមកក្រុមជំនុំ។ អ្នកត្រូវការព្រះ! អ្នកត្រូវការមិត្ដភក្រ្ដមិត្ដភក្រ្ដ ហើយអ្នកត្រូវតែភប់ប្រសព្វជាមួយមិត្ដភក្រ្ដនៅ ក្រុមជំនុំជាជាងចំនួនលុយ ដែលអ្នកអាចរកបាននៅថ្ងៃអាទិត្យ។ គ្មានអ្វីសោះអាចព្យាបាលភាពឯកកោររបស់អ្នក មានតែព្រះគ្រីស្ទ និងក្រុមជំនុំតាមតំបន់! អ្នកត្រូវ តែថ្វាយខ្លួនទៅព្រះគ្រីស្ទ ហើយអ្នកនឹងត្រូវលាងសំអាតពីអំពើបាប ដោយសារព្រះលោហិតរបស់ទ្រង់។ បន្ទាប់មកអ្នកត្រូវតែមកក្រុមជំនុំតាមតំបន់នេះ ហើយរាប់អានមិត្ដភក្រ្ដសំរាប់រយះពេលយូរនៅទីនេះ! ហេតុ អ្វីអ្នកឯកកោរ? សូមចេញពីផ្ទះមកក្រុមជំនុំ! ព្រះគម្ពីរប្រាប់យើងអំពីគ្រីស្ទាននៅដើមដំបូង៖ «រាល់តែថ្ងៃ គេនៅតែព្យាយាមក្នុងព្រះវិហារ ដោយមានចិត្តព្រមព្រៀងគ្នា ឯកាលនៅផ្ទះ ក៏កាច់នំបុ័ង ហើយបរិភោគអាហារដោយអំណរ និងចិត្តស្មោះត្រង់ ព្រមទាំងសរសើរដល់ ព្រះ ហើយបណ្តាជនទាំងអស់គ្នាក៏រាប់អានគេ ចំណែកព្រះអម្ចាស់ ទ្រង់ក៏បន្ថែមនូវអស់អ្នក ដែលកំពុងតែបានសង្គ្រោះរាល់តែថ្ងៃទៅ ក្នុងពួកជំនុំថែមទៀត»។(កិច្ចការ ២:៤៦-៤៧)។ នោះគឺជាមូលហេតុដែលមនុស្សនៅក្នុងក្រុមជំនោះពេញដោយអំណរនៅក្នុងចិត្ដ – ហើយមិនឲ្យគេមានភាព ឯកកោរ។ ពួកគេនៅក្នុងក្រុមជំនុំគ្រប់ពេលទ្វារបើក។ សូមធ្វើតាមគំរូរបស់ពួកគេ! សូមមកក្រុមជំនុំនៅថ្ងៃ អាទិត្យសប្ដាហ៍ក្រោយ! សូមមកប្រកបជាមួយនៅក្នុងក្រុមជំនុំ! វានឹងជួយព្យាបាលភាពឯកកោររបស់អ្នក! ព្រះគ្រីស្ទនឹងវាយបំបាក់ច្រវ៉ាក់នៃភាពឯកកោរ សូមមកក្រុមជំនុំនេះ ហើយថ្វាយចិត្ដរបស់អ្នកទៅព្រះគ្រីស្ទ។ ២. ទីពីរ សូមគិតពីភាពឯកកោរនៃសេចក្ដីស្លាប់។ ព្រះគម្ពីរប្រាប់យើងថា លោកយ៉ាកុបបាននិយាយដូចនេះ៖ «កូនអញមិនត្រូវចុះទៅជាមួយនឹងឯងរាល់គ្នា{ប្រទេសអេស៊ីព្ទ}ទេ ដ្បិតបងវាស្លាប់ទៅហើយ នៅសល់តែវា១ប៉ុណ្ណោះ...»(លោកុប្បត្ដិ ៤២:៣៨)។ ថ្ងៃណាមួយ សាច់ញាតិ្ដរបស់អ្នកនឹងស្លាប់ ហើយអ្នកនឹងនៅសល់តែអ្នក។ សេចក្ដីស្លាប់គឺជារឿងអាក្រក់ ហើយវាធ្វើឲ្យមនុស្សទាំងអស់វេទនា រួមទាំងអ្នក។ សេចក្ដីស្លាប់អាច ទុកឲ្យអ្នកនៅឯកកោរ ហើយពិបាកចិត្ដជាខ្លាំង។ អ្នកអាចមកកន្លែង ដែលអ្នកអាចនិយាយថា «ទូលបង្គំចាំយាម ក៏ដូចជាចាបឥតគូ នៅលើដំបូលផ្ទះ»(ទំនុកដំកើង ១០២:៧)។ អ្នកអាចមានអារម្មណ៍ឯកកោរ ដូចជាសត្វចាបមួយ ដែលនៅលើដំបូលផ្ទះតែម្នាក់ឯង គ្មានអ្នកណានៅជា មួយ! ព្រះបានចាត់ទេវតាឲ្យទៅដោះលោកពេត្រុសចេញពីគុក នៅពេលគេបានចងគាត់។ ទេវតាបានប្រាប់គាត់ថា «ចូរក្រោកឡើងជាប្រញាប់ នោះច្រវាក់ក៏ជ្រុះពីដៃគាត់ចេញ»(កិច្ចការ ១២:៧)។ នោះគឺជាអ្វី ដែលនឹងកើតឡើងចំពោះអ្នក នៅពេលអ្នកមករកព្រះគ្រីស្ទ ហើយប្រែចិត្ដពិតប្រាកដ។ ច្រវាក់នៃទំងន់ សេចក្ដីស្លាប់នឹងជ្រុះចេញ ហើយអ្នកនឹងមានសេរីភាព។ ព្រះគ្រីស្ទបានយាងមក «...បានប្រកបដោយសាច់ឈាមព្រមគ្នា នោះទ្រង់ក៏ទទួលចំណែកជាសាច់ឈាមដូច្នោះដែរ ដើម្បីឲ្យទ្រង់បានបំផ្លាញអានោះ ដែលមានអំណាចលើសេចក្តីស្លាប់ គឺជាអារក្ស ដោយទ្រង់សុគត ហើយឲ្យបានប្រោសដល់ពួកអ្នកនោះ ដែលជាប់ជាបាវបំរើគ្រប់១ជីវិត ដោយខ្លាចស្លាប់ ឲ្យបានរួចចេញវិញ» (ហេព្រើរ ២:១៤-១៥)។ ដូចលោក ឆាឡេស វែសល្លីបានប្រាប់ពីវា៖ ច្រវាក់ខ្ញុំបានជ្រុះចេញ ហើយចិត្ដខ្ញុំបានសេរីភាព ច្រវាក់នៃភាពឯកកោរ និងច្រវាក់សេចក្ដីស្លាប់នឹងជ្រុះចេញពីអ្នក នៅពេលអ្នកមករកព្រះគ្រីស្ទពិតប្រាកដ! ៣. ទីបី សូមគិតពីភាពឯកកោរនៃឋាននរក។ ព្រះគម្ពីរបានប្រាប់យើងអំពីបុរសអ្នកមានម្នាក់ ដែលមិនមែនជាគ្រីស្ទាន។ គាត់បានស្លាប់ ហើយ បានធ្លាក់ទៅក្នុងឋាននរក។ ព្រះគម្ពីរប្រាប់ថា៖ «គាត់រងទុក្ខវេទនា នៅស្ថានឃុំព្រលឹងមនុស្សស្លាប់ ក៏ងើបភ្នែកឡើង ឃើញលោកអ័ប្រាហាំពីចំងាយ... នោះគាត់ស្រែកឡើងថា ឱលោកអ័ប្រាហាំ ជាឪពុកអើយ សូមអាណិតមេត្តាខ្ញុំផង សូមឲ្យឡាសារមកជ្រលក់ចុងម្រាមដៃទៅក្នុងទឹក ដាក់លើអណ្តាតខ្ញុំឲ្យត្រជាក់បានបន្តិចផង ដ្បិតខ្ញុំវេទនានៅក្នុងភ្លើងនេះ»(លូកា ១៦:២៣-២៤)។ នៅក្នុងឋាននរក គាត់បានមានគំនិតចង់បានទឹកត្រជាក់បន្ដិច ដើម្បីឲ្យអណ្ដាតដ៏រីងស្ងួតរបស់គាត់គាត់ត្រជាក់។ ដ្បិតគាត់បាននៅក្នុងឋាននរក គាត់គ្មានអ្នកណាជួយទេ គាត់បានស្រែកសុំឲ្យអ្នកណាម្នាក់ យកទឹកមួយតំណក់ឲ្យគាត់។ ការស្រែកថ្ងូររបស់បុរសនេះបង្ហាញពីភាពឯកកោរជាខ្លាំងនៅឋាននរក។ មិត្ដសំឡាញ់របស់អ្នក បើ ពួកគេនៅក្នុងឋាននរកដែរ អ្នកនឹងមិនអាចជួយពួកគេ ជាជាងមិត្ដភក្រ្ដចាស់របស់គេអាចជួយសំរាលការរង ទុក្ខវេទនារបស់គាត់បានទេ។ ពួកគេនឹងត្រូវកាត់ផ្ដាច់ពីអ្នកនៅក្នុងភាពងងឹតសូន្យឈឹនៃភ្លើង។ អ្នកនៅតែ ម្នាក់ឯង ដូចជាបុរសអ្នកមាននោះ ហើយអ្នកនឹងត្រូវរងទុក្ខដោយឯកកោរជារៀងរហូត។ មានតែព្រះយេស៊ូវគ្រីស្ទតែមួយគត់ដែលអាចបំបែកច្រវាក់នៃឋាននរកចេញពីអ្នក! ហើយទ្រង់តែ មួយគត់ដែលអាចធ្វើរឿងនោះបានឥឡូវនេះ – នៅខណៈពេលដែលអ្នកនៅរស់។ បើអ្នករង់ចាំរហូតដល់ អ្នកស្លាប់ អ្នកនឹងយឺតពេលរហូតហើយ។ សូមមករកព្រះគ្រីស្ទឥឡូវនេះ ហើយអ្នកនឹងអាចច្រៀង ព្រះអម្ចាស់អើយ ដោយសារស្នាមរបួសរបស់ទ្រង់ ព្រះអង្គសង្រ្គោះយេស៊ូវខ្ញុំអើយ សេចក្ដីមិនអាចរារាំងនុយទ្រង់បានទេ ច្រវាក់ដ៏ឯកកោរនៅឋាននរកនឹងត្រូវវាយបំបែក បើអ្នកបែរមករកព្រះយេស៊ូវគ្រីស្ទ! សូមមករកទ្រង់! សូម ចេញពីអំពើបាប! សូមមកក្រុមជំនុំ! ច្រវាក់នាំភាពឯកកោរនៅក្នុងឋាននរកនឹងត្រូវវាយបំបែកសំរាប់អ្នក ដោយសារព្រះគ្រីស្ទយេស៊ូវ ដែលជាព្រះរាជបុត្រានៃព្រះ! ៤. បន្ទាប់មក ទីបួន សូមគិតពីភាពឯកកោររបស់ព្រះគ្រីស្ទ។ ព្រះគ្រីស្ទជារឿយៗនៅម្នាក់ឯង នៅពេលទ្រង់បំពេញព័ន្ធកិច្ចនៅលើផែនដីនេះ។ ព្រះគម្ពីរប្រាប់ថា « លុះបានឲ្យគេទៅផុតអស់ហើយ នោះទ្រង់យាងឡើងលើភ្នំដោយឡែក ដើម្បីនឹងអធិស្ឋាន លុះពេលព្រលប់ហើយ ទ្រង់ក៏នៅទីនោះតែ១អង្គទ្រង់» (ម៉ាថាយ ១៤:២៣)។ ហ្វូងមនុស្សជាច្រើនបានដើរតាមព្រះយេស៊ូវ ប៉ុន្ដែ ទ្រង់ជារឿយៗចេញទៅឆ្ងាយនៅតែ១អង្គទ្រង់ ជាមួយ ព្រះវរបិតា –ឆ្ងាយពីហ្វូងមនុស្ស។ ដ្បិតទ្រង់ជារឿយៗបានមានបន្ទូលថា «ព្រះអង្គនោះ ដែលចាត់ឲ្យខ្ញុំមក ក៏គង់ជាមួយនឹងខ្ញុំ ទ្រង់មិនទុកឲ្យខ្ញុំនៅតែឯងទេ»(យ៉ូហាន ៨:២៩)។ នៅពេលទ្រង់បំពេញព័ន្ធកិច្ចនៅលើ ផែនដីនេះ ព្រះវរបិតាតែងតែនៅជិតស្និតជាមួយព្រះយេស៊ូវ។ ប៉ុន្ដែ ពួកគេបាននាំយកព្រះយេស៊ូវទៅវាយ ហើយដាក់មកុដបន្លានៅលើព្រះសិរទ្រង់ ថែមទាំងបានចំអកមើលងាយទ្រង់។ ពួកគេបានបណ្ដើរទ្រង់ឡើង លើភ្នំមួយ ហើយបានដុំដែកគោលទ្រង់ជាប់នឹងឈើឆ្កាង។ នៅពេលទ្រង់បានសុគតនៅលើឈើឆ្កាងនោះ ព្រះវរបិតាបានចាកចេញពីព្រះរាជបុត្រាតែមួយគត់របស់ទ្រង់។ ហើយព្រះយេស៊ូវបានស្រែកឡើងថា៖ «ឱព្រះអង្គៗនៃទូលបង្គំអើយ ហេតុអ្វីបានជាទ្រង់ចោលទូលបង្គំ? {ហេតុអ្វី បានជាទ្រង់ចេញពីទូលបង្គំ?}»(ម៉ាថាយ ២៧:៦)។ នៅខណៈពេលដ៏អាក្រក់នេះ ព្រះយេស៊ូវគ្រីស្ទ ដែលជាព្រះរាជបុត្រានៃព្រះបានត្រូវទុកឲ្យនៅលើ ឈើឆ្កាងតែ១អង្គទ្រង់។ ទ្រង់បាននៅតែ១អង្គទ្រង់ទាំងស្រុង។ ព្រះវរបិតាបានបែរមុខដាក់ព្រះរាជបុត្រាដ៏ជា ទីស្រឡាញ់របស់ទ្រង់ – ហើយព្រះគ្រីស្ទបានទ្រាំទ្រយកអំពើបាបទាំងអស់របស់យើង ដោយរូបអង្គទ្រង់ ផ្ទាល់នៅលើឈើឆ្កាង។ លោក Luther ជាគ្រូគង្វាលដ៏ល្បីម្នាក់ ប៉ុន្ដែគាត់បាននិយាយថា គាត់មិនអាចយល់ ពីការនេះ ឬមិនអាចពន្យល់ពីវាបានទេ តាមការយល់ឃើញរបស់មនុស្ស។ ព្រះវរបិតាមិនអាចសូម្បីតែមើលកាន់អំពើបាប ដូច្នេះ ទ្រង់បានបែរមុខចេញ នៅខណៈពេលដែល ព្រះយេស៊ូវ «បានផ្ទុកអំពើបាបរបស់យើងរាល់គ្នា នៅលើរូបអង្គទ្រង់ ជាប់លើឈើឆ្កាង»(១ពេត្រុស ២:២៤)។ នោះគឺជាមូលហេតុដែលព្រះយេស៊ូវគឺជាព្រះតែមួយគត់ ដែលអាចវាយបំបែកច្រវាក់នៃអំពើបាប ដែលធ្វើឲ្យអ្នកខ្វាក់ក្នុងស្ថានភាពដ៏ពេញដោយអំពើបាប ឯកកោរ ហើយបាត់បង់។ ព្រះគ្រីស្ទអាចសង្រ្គោះ អ្នកពីការជាប់ទោសនៃអំពើបាប ដោយព្រោះតែទ្រង់បានទ្រាំទ្រយកអំពើបាបរបស់អ្នកនៅលើឈើឆ្កាង! ព្រះអង្គសង្រ្គោះគង់នៅតែ១អង្គទ្រង់គត់នៅក្នុងសួនច្បារកេតសេម៉ាណី ព្រះគ្រីស្ទតែមួយគត់ដែលបានសុគតនៅលើឈើឆ្កាង ដើម្បីជួយសង្រ្គោះអ្នកពីភាពឯកកោរ ដែល អំពើបាបនាំឲ្យព្រលឹងមនុស្សមាន។ ទ្រង់បានសុគតនៅកន្លែងរបស់អ្នក ដើម្បីសងថ្លៃអំពើបាបរបស់អ្នក។ ព្រះគ្រីស្ទអាចវាយបំបែកច្រវាក់នៃអំពើបាប ដោយព្រោះតែទ្រង់បានសុគតនៅលើឈើឆ្កាងសំរាប់អ្នក! សូម បែកមករកព្រះយេស៊ូវ នោះអ្នកនឹងបានរួចពីភាពជាប់មានទោសខាងអំពើបាប! ៥. ប៉ុន្ដែ ទីប្រាំ សូមគិតពីភាពឯកកោរនៃការប្រែចិត្ដ។ អ្នកនឹងមិនប្រែចិត្ដទៅរកព្រះគ្រីស្ទ ដោយសារខ្ញុំទេ។ ខ្ញុំគ្រាន់តែជាឧបករណ៍មួយ – គ្រូអធិប្បាយ ម្នាក់មានភារៈកិច្ច ដើម្បីបង្ហាញប្រាប់អ្នកពីទិសដៅដ៏ត្រឹមត្រូវទៅរកព្រះគ្រីស្ទ – ដូចជាគ្រូអធិប្បាយនៅក្នុង សៀវភៅផ្លូវទៅស្ថានសួគ៌ ។ ប៉ុន្ដែអ្នកត្រូវតែស្វែងរកព្រះគ្រីស្ទដោយខ្លួនឯង។ អ្នកត្រូវតែទៅរកព្រះគ្រីស្ទតែ មួយគត់។ រូបភាពដ៏អស្ចារ្យមួយ ដែលយើងដឹងពីភាពឯកកោរនៃការប្រែចិត្ដ ដើម្បីទទួលបានសេចក្ដី សង្រ្គោះគឺជាការប្រែចិត្ដរបស់លោកយ៉ាកុប៖ «ដូច្នេះ យ៉ាកុបនៅតែម្នាក់ឯង ហើយមានម្នាក់មកចំបាប់នឹងគាត់រហូតដល់ភ្លឺ» (លោកុប្បត្ដិ ៣២:២៤)។ «បុរស» ម្នាក់ដែលបានចំបាប់ជាមួយលោកយ៉ាកុបនៅយប់នេះ គឺជារូបភាពពីព្រះគ្រីស្ទ មុនពេលទ្រង់មិនទាន់ចាប់កំណើតនៅផែនដី ហើយបុរសនោះបានមកឯលោកយ៉ាកុបនៅពេលយប់ ក្នុងកាលដែលគាត់នៅ តែម្នាក់ឯង។ រឿងនោះគឺដូចជាបងប្អូនខ្លះនៅក្នុងអ្នករាល់គ្នា លោកយ៉ាកុបមិនបានស្គាល់ព្រះគ្រីស្ទដោយផ្ទាល់ ទេ។ នៅម៉ោងដ៏ឯកកោរនោះ គាត់បានបោកចំបាប់ជាមួយព្រះគ្រីស្ទពេញមួយយប់។ ហើយអ្នកក៏ដូចគ្នាផង ដែរ អ្នកត្រូវតែមករកព្រះយេស៊ូវដោយខ្លួនអ្នកផ្ទាល់។ អ្នកដឹងទេ ខ្ញុំមិនអាចធ្វើឲ្យអ្នកប្រែចិត្ដបានទេ។ ខ្ញុំមិន អាចធ្វើឲ្យ អ្នកក្លាយជាកូនព្រះពិតប្រាកដម្នាក់បានទេ។ នោះគឺជារវាងអ្នកជាមួយព្រះគ្រីស្ទតែមួយគត់។ «ដូច្នេះ យ៉ាកុបនៅតែម្នាក់ឯង ហើយមានម្នាក់មកចំបាប់នឹងគាត់រហូតដល់ភ្លឺ» (លោកុប្បត្ដិ ៣២:២៤)។ ព្រះគ្រីស្ទបានសុគតនៅលើឈើឆ្កាង ដើម្បីសងទោសកំហុសសំរាប់អំពើបាបរបស់អ្នក។ ប៉ុន្ដែ អ្នក ត្រូវតែសារភាពទៅព្រះគ្រីស្ទ។ អ្នកត្រូវតែថ្វាយខ្លួនដល់ព្រះគ្រីស្ទ។ អ្នកមិនត្រូវស្ដាប់សេចក្ដីអំនួត និងការបះ បោរនៃចិត្ដរបស់អ្នកនោះទេ។ អ្នកត្រូវតែផ្កាប់មុខនៅព្រះបាទរបស់ព្រះគ្រីស្ទ ដូចជាមនុស្សមានបាបម្នាក់ដែលគ្មានអ្នកណាអាចជួយបាន។ អ្នកត្រូវតែថ្វាយខ្លួនដល់ព្រះគ្រីស្ទ ហើយអ្នកត្រូវតែជឿទុកចិត្ដលើទ្រង់ ទាំងស្រុង។ ទ្រង់នឹងផ្លាស់ប្ដូរចិត្ដរបស់អ្នក! ទ្រង់នឹងវាយបំបែកច្រវាក់នៃអំពើបាប! ហើយទ្រង់នឹងលាង សំអាតអំពើបាបរបស់អ្នកដោយព្រះលោហិតរបស់ទ្រង់! បើអ្នកចង់និយាយជាមួយយើងអំពីការថ្វាយខ្លួនដល់ព្រះគ្រីស្ទ ហើយអំពីការក្លាយជាកូនព្រះពិត ប្រាកដម្នាក់ សូមចេញពីកៅអ៊ីរបស់អ្នក ហើយដើរទៅខាងក្រោយបន្ទប់ឥឡូវនេះ។ លោក ខាហ្គិននឹងនាំអ្នក ទៅកាន់បន្ទប់ផ្សេងទៀត ដែលយើងអាចនិយាយគ្នាបាន។ លោក ចាន់ សូមអធិស្ឋានឲ្យមានបងប្អូនយើង ខ្លះនឹងជឿទុកចិត្ដលើព្រះគ្រីស្ទនៅព្រឹកនេះ។ (ចប់សេចក្ដីអធិប្បាយ) You may email Dr. Hymers at rlhymersjr@sbcglobal.net, (Click Here) – or you may អានព្រះគម្ពីរមុនពេលអធិប្បាយដោយលោក Mr. Abel Prudhomme ៖ សាស្ដា ៤:៨-១២។ |
ចំណងជើងនៃសេចក្ដីអធិប្បាយ ការវាយបំបែកច្រវាក់នៃភាពឯកកោរ ដោយលោក Dr. R. L. Hymers, Jr. «វរហើយ អ្នកណាដែលដួលក្នុងកាលដែលនៅតែម្នាក់ឯង»(សាស្ដា ៤:១០)។ (លោកុប្បត្ដិ ២:១៨) ១. ទីមួយ សូមគិតពីភាពឯកកោរនៃវប្បធម៌ និងប្រទេសជាតិរបស់យើង។ សាស្ដា ៤:១០; ២ធីម៉ូថេ ៣:១-៤; សុភាសិត ១៨:២៤; កិច្ចការ ២:៤៦-៤៧។ ២. ទីពីរ សូមគិតពីភាពឯកកោរនៃសេចក្ដីស្លាប់។ លោកុប្បត្ដិ ៤២:៣៨; ទំនុកដំកើង ១០២:៧; កិច្ចការ ១២:៧; ហេព្រើរ ២:១៤-១៥។ ៣. ទីបី សូមគិតពីភាពឯកកោរនៃឋាននរក។ លូកា ១៦:២៣-២៤។ ៤. ទីបួន សូមគិតពីភាពឯកកោររបស់ព្រះគ្រីស្ទ។ ម៉ាថាយ ១៤:២៣; យ៉ូហាន ៨:២៩; ម៉ាថាយ ២៧:៤៦; ១ពេត្រុស ២:២៤។ ៥. ទីប្រាំ សូមគិតពីភាពឯកកោរនៃការប្រែចិត្ដ។ លោកុប្បត្ដិ ៣២:២៤។ |