Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net




មិនត្រូវឲ្យដេកលក់ – ដូចជាមនុស្សឯទៀតទេ

DON’T SLEEP – AS OTHERS DO!
(Cambodian)

ដោយលោក
Dr. R. L. Hymers, Jr.

សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស
ថ្ងៃរបស់ព្រះអម្ចាស់នៅពេលព្រឹក ខែមិថុនា ២២ ២០១៤
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Morning, June 22, 2014

«មិនត្រូវឲ្យដេកលក់ ដូចជាមនុស្សឯទៀតទេ»(១ថែស្សាឡូនិច ៥:៦)។


នៅកន្លែងនេះ សាវកប៉ុលកំពុងតែនិយាយពី «ថ្ងៃនៃព្រះអម្ចាស់»។ នេះគឺជាអំឡុងពេលនៃការ ចាប់ផ្ដើមគ្រាវេទនាដ៏ធំ ហើយនឹងមាន «សេចក្តីហិនវិនាសមកភ្លាមៗ» វាគឺជា «គ្រាដ៏លំបាកណាស់» –ដូចជា «ស្រ្ដីមានគត៌»ដែលឈឺនឹងសំរាលកូន។ នៅពេលថ្ងៃនៃព្រះអម្ចាស់មកដល់ នឹងមានមនុស្សរាប់លាន នាក់ ដែលមិនបានត្រៀមខ្លួនជាស្រេចទេ។ សមាជិកក្រុមជំនុំភាគច្រើននឹងមិនដឹងខ្លួនទេ ដរាបណាបញ្ហា និងការឈឺចុកចាប់នៅគ្រានោះចាប់ផ្ដើមកើតឡើង!

បន្ទាប់មក សាវកប៉ុលបានប្រាប់ពួកគេថា ពួកគេ «មិនមែននៅក្នុងសេចក្តីងងឹត» នោះទេ។ ពួកគេ ដឹងអំពីពាក្យទំនាយក្នុងព្រះគម្ពីរ។ ពួកគេដឹងអំពីគ្រាវេទនាដែលនឹងមក ហើយពួកគេដឹងអំពីគ្រាលើកឡើង ។ ប៉ុន្ដែ គាត់ប្រាប់ថា «ដូច្នេះ ត្រូវឲ្យយើងចាំយាម ហើយដឹងខ្លួន មិនត្រូវឲ្យដេកលក់ ដូចជាមនុស្សឯទៀតទេ»។ ដោយសារតែ គាត់កំឡាចិត្ដយើងកុំឲ្យដេកលក់ នោះយើងអាចនិយាយថា វាអាចទៅរួចសំរាប់អ្នកដែលប្រែចិត្ដពិតប្រាកដ កុំឲ្យគេ «ដេកលក់»។ វាពិតណាស់សំរាប់ពួកអ្នកដែលមិនប្រែចិត្ដ ឲ្យគេដេកលក់។ ខ្ញុំនឹងបង្រៀនពីមនុស្សទាំងពីរក្រុមនៅព្រឹកនេះ។

១. ទីមួយ សូមឲ្យអស់អ្នកណាដែលបានប្រែចិត្ដជឿរួចហើយនិយាយថា «មិនត្រូវឲ្យដេកលក់ ដូចជាមនុស្សឯទៀតទេ»។

មិនមានសំណួរសោះ អំពីរឿងនេះ។ កូនព្រះពិតប្រាកដអាចដេកលក់។ ពាក្យប្រៀបប្រដូចពីស្រ្ដី ព្រហ្មចារីទាំង១០នាក់ប្រាប់យើងយ៉ាងច្បាស់។ ព្រះយេស៊ូវបានមានបន្ទូលថា

«តែដោយព្រោះប្តីក្រមកពេក បានជានាងទាំងនោះងោកងុយ ហើយដេកលក់ទៅ» (ម៉ាថាយ ២៥:៥)។

ខ្ញុំគិតថា រឿងនេះគឺជារូបភាពនៃគ្រីស្ទបរិស័ទជាច្រើននៅសព្វថ្ងៃនេះ។ ពួកគេកំពុងងុយងោក ហើយកំពុង ដេកលក់។ នេះគឺជាសភាពនៃកូនព្រះខ្លះ រួមទាំងមនុស្សខ្លះនៅក្នុងក្រុមជំនុំរបស់យើងនៅព្រឹកនេះផងដែរ។

កូនព្រះម្នាក់អាចដេកលក់ ហើយមិនដឹងខ្លួនផងដែរ។ បើអ្នកនិយាយថា «ខ្ញុំដេកលក់» វាគឺជា ទីសំគាល់មួយ ដែលអ្នកមិនដេកលក់។ ពួកអ្នកដែលដេកលក់ មិនដឹងខ្លួនទេ។ អ្នកអាចចាប់ផ្ដើមដេកលក់ សន្សឹមៗ ហើយមិនដឹងខ្លួន ដោយព្រោះតែមិត្ដភក្រ្ដរបស់អ្នកនៅក្នុងក្រុមជំនុំកំពុងដេកលក់ផងដែរ។ បើអ្នក ណាម្នាក់ព្យាយាមដាស់ឲ្យអ្នកដឹងខ្លួន អ្នកអាចបដិសេធពីអ្វីដែលពួកគេនិយាយ ឬក៏ថ្កោលទោសពួកគេ ហើយអ្នកអាចគិតថា ពួកគេតឹងរឹងពេក។

ភាពដេកលក់របស់កូនព្រះម្នាក់គឺគ្រោះថ្នាក់ណាស់ ដោយព្រោះតែ អ្នកអាចធ្វើរឿងជាច្រើន នៅខណៈពេលដែលអ្នកកំពុងតែដេកលក់ ហើយវាហាក់ដូចជាអ្នកដឹងខ្លួន។ មនុស្សខ្លះនិយាយនៅក្នុងការដេក លក់របស់ពួកគេ។ ហើយកូនព្រះខ្លះដែលដេកលក់និយាយដូចពួកគេសកម្ម ហើយដូចមានចិត្ដល្អអញ្ចឹង។ ជាពិសេស នេះឃើញច្បាស់នៅពេលពួកគេអធិស្ឋាន។ ពួកគេដេកខាងព្រលឹងវិញ្ញាណ នៅពេលពួកគេ អធិស្ឋាន។ ពួកគេអធិស្ឋានដោយប្រើសំលេងខ្លាំងៗ ហើយវាបង្ហាញថា ពួកគេកំពុងអធិស្ឋាននៅក្នុងការ ដេកលក់របស់ពួកគេ។ ពួកគេប្រើពាក្យដដែលៗ ម្ដង ហើយម្ដងទៀត។ ពួកគេមិនមានចិត្ដខ្នះខ្នែងពិតទេ។ ពួកគេមិនត្រឹមតែដេកលក់ប៉ុណ្ណោះទេ ប៉ុន្ដែពួកគេឲ្យអ្នកផ្សេងទៀតដេកលក់ដែរ នៅពេលពួកគេអធិស្ឋាន ខ្លាំងៗនៅក្នុងការប្រជុំ។ ខ្ញុំបានស្ដាប់លឺមនុស្សព្យាយាមអធិស្ឋាន ប៉ុន្ដែសំលេងពួកគេបង្ហាញថា ពួកគេមិន មានចិត្ដខ្នះខ្នែងពិតប្រាកដទេ។ ពួកគេមិនអធិស្ឋានពិតប្រាកដនោះទេ ប៉ុន្ដែពួកគេគ្រាន់តែនិយាយពាក្យ ដូចអ្នកណាម្នាក់កំពុងនិយាយនៅក្នុងការដេកលក់របស់គេតែប៉ុណ្ណោះ។ ពួកគេធ្វើឲ្យអ្នកផ្សេងទៀតឆ្ងល់ពី គំនិតរបស់គេ នៅពេលពួកគេដឹកនាំសេចក្ដីអធិស្ឋាន។ ពួកគេមិនធ្វើតាមនរណាម្នាក់ ដែលកំពុងអធិស្ឋាន ហើយបញ្ចប់ពាក្យ «អាម៉ែន» ជាមួយអ្នកនោះទេ។ ដូច្នេះ នៅពេលអ្នកណាម្នាក់ភ្ញាក់ខ្លួនពិតប្រាកដឈប់ អធិស្ឋានដោយខ្លាំងៗ ហើយដោយរស់នៅ ពួកគេលោតភ្លាមៗ ហើយពួកគេដូចជាភ្ញាក់អញ្ចឹង។

មនុស្សជាច្រើនច្រៀងនៅក្នុងការដេកលក់របស់គេផងដែរ។ នៅខណៈពេលដែល អ្នកផ្សេងទៀត កំពុងច្រៀងដោយអស់ពីចិត្ដរបស់គេ អ្នកដែលដេកលក់គ្រាន់តែរអ៊ូពីពាក្យតែប៉ុណ្ណោះ។ បបូរមាត់របស់គេ ចេញសំលេង ប៉ុន្ដែចិត្ដរបស់គេមិនចេញសំលេងសោះ។ អ្នកដឹកនាំចំរៀងត្រូវតែដាស់តឿនគេម្ដង ហើយម្ដង ទៀតឲ្យ «ច្រៀងវា»! វាពិបាកឲ្យមនុស្សដូចនេះដឹងថា ពួកគេកំពុងដេកលក់ ដោយព្រោះតែពួកគេអាចនៅ តែនិយាយពាក្យក្នុងសេចក្ដីអធិស្ឋាន ឬពាក្យក្នុងបទចំរៀង សូម្បីតែមិនមានជីវិត ឬចិត្ដខ្នះខ្នែងសោះនៅក្នុង ពួកគេ ដោយព្រោះតែ ពួកគេដេកលក់ខាងព្រលឹងវិញ្ញាណ។

សូម្បីតែមានមនុស្សខ្លះ ដែលដើរនៅក្នុងការដេកលក់របស់ពួកគេផង។ ខ្ញុំជឿថា អ្នកធ្លាប់លឺពី មនុស្សដែលមមើដើរ។ តើអ្នកធ្លាប់ឃើញអ្នកណាម្នាក់ដើរទៅផ្សាយដំណឹងល្អ ដូចជាពួកគេកំពុងដើរនៅក្នុង ការដេកលក់របស់ពួកគេដែរឬទេ? តើអ្នកធ្លាប់ឆ្ងល់ពីមូលហេតុ ដែលមនុស្សខ្លះចេញទៅផ្សាយដំណឹងល្អ ហើយនាំយកឈ្មោះជាច្រើន – នៅខណៈពេលមនុស្សឯទៀតចេញទៅផ្សាយដំណឹងល្អ ហើយត្រឹមតែនាំ យកឈ្មោះតែមួយ ហើយជួនកាលមិនបានឈ្មោះមួយផង? ពួកគេដេកលក់ខាងព្រលឹងវិញ្ញាណ! ហើយ នៅពេលយើងនាំមនស្សថ្មីមកក្រុមជំនុំ មានមនុស្សខ្លះដែលស្រេកឃ្លានចង់ធ្វើឲ្យពួកគេមានអារម្មណ៍ថា ដូច ពួកគេនៅផ្ទះ ហើយមើលថែពួកគេ នៅខណៈពេល ដែលអ្នកផ្សេងទៀតកំពុងដេកលក់ បំភ្លេចអំពីរឿងនេះ ដោយព្រោះតែ ពួកគេដេកលក់ពេកនៅក្នុងកិច្ចការរបស់ព្រះ។

ខ្ញុំខ្លាចថា នៅសព្វថ្ងៃនេះ មានគ្រូគង្វាលជាច្រើនកំពុងដេកលក់។ ពួកគេចំនាយពេលយ៉ាងយូរ ដើម្បីបង្រៀនតាខគម្ពីរមួយៗ។ ពួកគេសូម្បីតែមិនដឹងខ្លួនថា មានមនុស្សជាច្រើនដែលមិនស្ដាប់ពួកគេទេ ហើយមានមនុស្សច្រើនថែមទៀត ដែលមកក្រុមជំនុំជារៀងរាល់សប្ដាហ៍ ហើយពួកគេពិតប្រាកដណាស់ជា មនុស្សបាត់បង់! គ្រូគង្វាលបែបនោះខ្លាចមិនហ៊ានដាស់ឲ្យមនុស្សភ្ញាក់ឡើង! ពួកគេមិនចង់ឲ្យមនុស្សភ្ញាក់ ដឹងខ្លួន! ពួកគេសប្បាយ ពេលពួកគេមានចៀមដែលដេកលក់តិចតួចមកក្រុមជំនុំនៅថ្ងៃអាទិត្យ ដើម្បី អង្គុយរៀនព្រះគម្ពីរដោយនឿយហត់ណាស់។ ព្រះជួយយើង កុំឆ្ងល់ពីមូលហេតុ ដែលមានក្រុមជំនុំជាច្រើន ស្លាប់! កុំឆ្ងល់ពីមូលហេតុ ដែលមានមនុស្សខាងសាច់ឈាម និងអំពើបាបជាច្រើន! កុំឆ្ងល់ពីមូលហេតុ ដែលក្រុមជំនុំខ្លះមើលទៅហាក់ដូចជាដេកលក់ នៅពេលពួកគេបានបោះបង់ចោលការប្រជុំគ្នាអធិស្ឋាន ឬក៏ ផ្លាស់ប្ដូរវាទៅ «រៀនព្រះគម្ពីរនៅពាក់កណ្ដាលសប្ដាហ៍»។ ខ្ញុំបានស្ដាប់លឺមនុស្ស «អធិស្ឋាន» នៅក្នុងក្រុម ជំនុំខ្លះ ដែលហាក់ដូចជាពាក្យសំដីរបស់មនុស្សស្លាប់ម្នាក់! ទាំងនេះមិនមែនជាការអធិស្ឋានពិតប្រាកដ ទាល់តែសោះ! នៅសព្វថ្ងៃនេះ មានការអធិស្ឋានពិតប្រាកដតិចតួចណាស់នៅក្នុងក្រុមជំនុំ! មានមនុស្ស ប្រុសយើងម្នាក់បានទៅចូលរួមការប្រជុំគ្នាអធិស្ឋានរបស់ក្រុមជំនុំផ្សេងទៀត។ គាត់បានក្រោកឈរឡើង ហើយបានអធិស្ឋានដូចជាមនុស្សប្រុសម្នាក់ ប៉ុន្ដែ គ្រូគង្វាលផ្សេងទៀតបានប្រាប់គាត់ឲ្យនៅស្ងាត់ស្ងៀម។ គ្រូគង្វាលនោះចង់ឲ្យមនុស្សប្រុសរបស់យើង អធិស្ឋានដូចជាមនុស្សស្លាប់ ឬមនុស្សដេកលក់ម្នាក់។ កុំឆ្ងល់ ពីមូលហេតុ ដែលប្រទេសរបស់យើងកំពុងតែវិនាស! កុំឆ្ងល់ពីមូលហេតុ ដែលលោក George Barna ប្រាប់ថា មនុស្សវ័យក្មេងចំនួន៨៨% នៅក្នុងក្រុមជំនុំទាំងនោះចាកចេញពីក្រុមជំនុំ មុនពេលពួកគេមានអាយុ២៥ ហើយ «មិនដែលត្រលប់មកវិញ» ទេ។ ព្រះជួយយើង ពួកគេដេកលក់ ហើយសូម្បីតែពួកគេមិនដឹងខ្លួនផង! ព្រះអាចជួយយើងឲ្យភ្ញាក់ដឹងខ្លួននៅក្នុងក្រុមជំនុំ ហើយការទាំងនេះមិនអាចកើតឡើងនៅទីនេះក៏បានដែរ! «មិនត្រូវឲ្យដេកលក់ ដូចជាមនុស្សឯទៀតទេ»(១ថែស្សាឡូនិច ៥:៦)។

លោក ខាហ្គិនបានប្រាប់ខ្ញុំថា គ្រូគង្វាលចូលចិត្ដមកក្រុមជំនុំនេះដើម្បីអធិប្បាយ «ដោយព្រោះតែ សមាជិករបស់យើងអង្គុយស្ដាប់ដោយយកចិត្ដទុកដាក់ ហើយពេលខ្លះទះដៃអបអរសាទរផងដែរ»។ «មិនត្រូវឲ្យដេកលក់ ដូចជាមនុស្សឯទៀតទេ» មានគ្រូអធិប្បាយម្នាក់បានប្រាប់ខ្ញុំថា ស្រ្ដីចាស់ៗនៅក្នុងក្រុមជំនុំរបស់ គាត់នឹងចេញពីក្រុមជំនុំ បើមានការទះដៃអបអរសាទរ។ ខ្ញុំគិតថា «ពួកគេគួរតែទៅក្រុមជំនុំម៉ាតូនីស ពួកគេសាកសមនៅក្នុងក្រុមជំនុំនោះ! សូមទៅក្រុមជំនុំ Episcopal បើអ្នកចង់បានកម្មវិធីថ្វាយបង្គំព្រះ ដែលស្លាប់»។

២. ទីពីរ យើងអធិស្ឋានឲ្យអស់អ្នកណាដែលមិនទាន់បានប្រែចិត្ដនឹងនិយាយថា មិនត្រូវឲ្យដេកលក់ ដូចជាមនុស្សឯទៀតទេ។

ខ្ញុំចូលចិត្ដឃើញកូនក្មេងតូចៗទាំងនេះអង្គុយនៅជួរទីមួយ។ ខ្ញុំអធិស្ឋានថា ពួកគេនឹងមកក្រុមជំនុំ ដោយសារពួកគេកោតខ្លាចព្រះ ហើយស្រឡាញ់ព្រះគ្រីស្ទ នៅពេលពួកគេមានវ័យក្មេង។ ប៉ុន្ដែខ្ញុំមើលរំលង ពួកគេឥឡូវនេះ។ ខ្ញុំកំពុងនិយាយទៅកាន់មនុស្សវ័យក្មេង ដែលបានមកក្រុមជំនុំយើងសំរាប់រយះពេលមួយ រយះ ប៉ុន្ដែនៅតែមិនបានសង្រ្គោះ។ ព្រះគម្ពីរនិយាយទៅកាន់អ្នកថា

«ឯងដែលដេកលក់អើយ ចូរភ្ញាក់ឡើង ឲ្យក្រោកពីពួកមនុស្សស្លាប់ឡើង នោះព្រះគ្រីស្ទនឹងភ្លឺមកលើឯង»(អេភេសូរ ៥:១៤)។

នេះគឺជាបញ្ជាមួយ ប៉ុន្ដែវាគឺជាបញ្ជា ដែលមិនអាចស្ដាប់បង្គាប់បានទេ លុះត្រាតែព្រះទ្រង់ដាស់ឲ្យ អ្នកភ្ញាក់ឡើង។ មនុស្សលោកគឺជាអ្នកមានបាបម្នាក់តាមនិស្ស័យអំពើបាប។ នោះមានន័យថា អ្នកមិនអាច ស្គាល់ ឬមិនអាចយល់ពីរបៀបដើម្បីបានសង្រ្គោះបានទេ។ យើងអាចពន្យល់ពីសេចក្ដីសង្រ្គោះដោយលំអិត ហើយអ្នកនៅតែមិនអាចយល់បាន។ អ្នកអាចស្ដាប់លឺដំណឹងល្អដ៏សាមញ្ញរាប់ពាន់ដង ហើយអ្នកនៅតែខ្វាក់ ពីសេចក្ដីសង្រ្គោះ។ សាវកប៉ុលប្រាប់ថា

«ប៉ុន្តែ មនុស្សខាងសាច់ឈាម {មិនប្រែចិត្ដ} គេមិនទទួលសេចក្តីខាងឯព្រះវិញ្ញាណនៃព្រះទេ ពីព្រោះជាសេចក្តីល្ងង់ល្ងើដល់គេ ក៏រកស្គាល់មិនបានដែរ ដ្បិតត្រង់ឯសេចក្តីទាំងនោះ ត្រូវពិចារណាយល់ខាងវិញ្ញាណវិញ» (១កូរិនថូស ២:១៤)។

នោះគឺជាមូលហេតុ ដែលអ្នកខ្លះបានមកជួយយើង ដើម្បីរៀនអំពីសេចក្ដីសង្រ្គោះច្រើនដង ប៉ុន្ដែមិនមាន លទ្ធផលល្អទាល់តែសោះ។ យើងប្រាប់អ្នកថា «សូមមករកព្រះយេស៊ូវ» ហើយអ្នកនិយាយថា «ប៉ុន្ដែ តើខ្ញុំ មករកទ្រង់តាមរបៀបណា?» យើងប្រាប់ថា «អ្នកមិនត្រូវស្គាល់ពីរបៀបទេ គ្រាន់តែជឿទុកចិត្ដទ្រង់ទៅ»។ អ្នកនិយាយថា «ប៉ុន្ដែ តើខ្ញុំជឿទុកចិត្ដទ្រង់តាមរបៀបណា?

ខ្ញុំសុំទោស ខ្ញុំបានប្រាប់អ្នកច្រើនដងហើយ យើងមិនអាចពន្យល់ពីការទាំងនោះប្រាប់អ្នកតាមវិធី មួយដែលនឹងជួយអ្នកបានទេ។ អ្នកត្រូវតែភ្ញាក់ដឹងខ្លួន ដោយសារព្រះវិញ្ញាណរបស់ព្រះ ឬក៏ពាក្យសំដីរបស់ យើងនឹងមិនដែលជួយអ្នកសោះ! ព្រះវិញ្ញាណបរិសុទ្ធត្រូវតែទាញអ្នកទៅឯព្រះគ្រីស្ទ។ អ្នកមិនអាចរៀនពី របៀប ដើម្បីមករកទ្រង់បានទេ! អ្នកនិពន្ធបទចំរៀងមួយឈ្មោះ អន់ទ្រេ រីដ បានសរសេរ

ព្រះវិញ្ញាណបរិសុទ្ធដ៏ពេញដោយពន្លឺរបស់ព្រះ
ដែលភ្លឺចាំងមកលើចិត្ដរបស់ខ្ញុំអើយ
ម្លប់ពេលយប់បានរត់ចេញឆ្ងាយ
ទ្រង់ធ្វើឲ្យភាពងងឹតខ្ញុំទៅជាភ្លឺឡើង
(«ព្រះវិញ្ញាណបរិសុទ្ធដ៏ពេញដោយពន្លឺរបស់ព្រះ» ដោយលោក Andrew Reed, 1787-1862)។

នៅការភ្ញាក់ដឹងខ្លួនលើកទីពីរដ៏អស្ចារ្យ លោក ថូម៉ាស់ ឆាឡែស(១៧៥៥-១៨១៤) បានប្រាប់ថា «មនុស្សដែលមិនពិចារណាភាគច្រើនត្រូវបានភ្ញាក់ដឹងខ្លួន... នៅក្នុងករណីនៃការប៉ះពាល់ចិត្ដដ៏ខ្លាំង ដែល ស្ទើរតែបណ្ដាលឲ្យមនុស្សខឹង... ពិបាកចិត្ដដល់យំ នៅក្រោមទំងន់នៃអំពើបាប និងគ្រោះថ្នាក់ ហើយធ្វើឲ្យ ពួកគេស្រែករកសេចក្ដីមេត្ដាករុណា... ដោយព្រោះតែពួកគេព្រួយបារម្ភពីព្រលឹងវិញ្ញានរបស់ពួកគេ» (Paul E. G. Cook, Fire From Heaven, EP Books, 2009, p. 34)។ នោះគឺជាអ្វីដែលកើតឡើងចំពោះ មនុស្សជាច្រើន នៅពេលព្រះបញ្ជូនការរស់ឡើងវិញ។ ប៉ុន្ដែ នោះគឺជាអ្វីដែលកើតឡើងចំពោះមនុស្សម្នាក់ នៅពេលគេប្រែចិត្ដផងដែរ។ នៅពេលមនុស្សមានបាបម្នាក់ពិបាកចិត្ដ ពេលគេនៅក្រោមទំងន់នៃអំពើបាប និងគ្រោះថ្នាក់ នោះពួកគេស្រែករកសេចក្ដីមេត្ដាករុណា» ជាធម្មតា វាកើតឡើងរយះពេលខ្លីមុនពេលមនុស្ស ដូចនោះមករកព្រះគ្រីស្ទ ហើយបានសង្រ្គោះ។

តើការនេះកើតឡើងយ៉ាងដូចម្ដេចទៅ? ការប្រែចិត្ដតាមរបៀបនេះ ជាធម្មតាកើតឡើងចំពោះ មនុស្សម្នាក់ ដែលមកក្រុមជំនុំពីគ្រួសារដែលមិនជឿព្រះ។ ខ្ញុំនឹងសង្ខេបរឿងពីការប្រែចិត្ដរបស់គ្រូគង្វាល ម្នាក់ ដែលខ្ញុំបានអានសៀវភៅរបស់គាត់។

គាត់មិនចាប់អារម្មណ៍ពីក្រុមជំនុំសោះ ប៉ុន្ដែគាត់ចាប់អារម្មណ៍ពីកីឡាបាល់បោះ។ គ្រូគង្វាលម្នាក់ បានអញ្ជើញគាត់ឲ្យចូលរួមក្រុមបាល់បោះរបស់ក្រុមជំនុំ។ គាត់មានចិត្ដមកក្រុមជំនុំ ដោយព្រោះតែគាត់ អាចលេងបាល់បោះក្នុងក្រុមមួយ។ គាត់មិនចាប់អារម្មណ៍ពីសេចក្ដីអធិប្បាយសោះ ប៉ុន្ដែគាត់នៅតែមក។ នៅពេលសន្សឹមៗ ក្រុមជំនុំបានសំខាន់ជាងបាល់បោះសំរាប់គាត់ បន្ទាប់ពីពាក្យ «សង្រ្គោះ» នៅជាប់នៅ ក្នុងចិត្ដរបស់គាត់។ អ្វីក៏ដោយដែលពាក្យសង្រ្គោះមានន័យ គាត់ដឹងថា គាត់មិនមានអ្វីសោះ។ គាត់មិនចង់ ឲ្យអ្នកណាម្នាក់ដឹងពីអ្វី ដែលគាត់កំពុងគិតនោះទេ ដូចនេះ គាត់មិនបានទៅនិយាយជាមួយគ្រូគង្វាលដែល បានអញ្ជើញគាត់នោះទេ។ គាត់បានសំរេចចិត្ដ ចង់ក្លាយជាមនុស្សល្អប្រសើរ ដូចនេះគាត់ឈប់ធ្វើការ អាក្រក់។ ប៉ុន្ដែ ការខំប្រឹងព្យាយាមទាំងអស់របស់គាត់ ដើម្បីចង់ក្លាយជាមនុស្សល្អប្រសើរបានបរាជ័យ។ គាត់បានភ្ញាក់ផ្អើល ពេលគាត់ដឹងថា គាត់មិនមានអំណាចសោះ ដើម្បីផ្លាស់ប្ដូរខ្លួនគាត់។ គាត់បាននិយាយ ថា «ការខំប្រឹងព្យាយាមមុនដំបូងរបស់ខ្ញុំ ដើម្បីធ្វើជាមនុស្សល្អប្រសើរត្រូវបានបញ្ចប់ដោយបរាជ័យ»។ នៅ ពេលដូចគ្នា គាត់បានចាប់ផ្ដើមគិតអំពីព្រះ និងព្រះយេស៊ូវ ដែលគាត់មិនដែលគិតពីមុនមក។ ឧទាហរណ៍ គាត់បានគិតថា ហេតុអ្វីបានជាព្រះយេស៊ូវបានសុគតនៅលើឈើឆ្កាង? គាត់មិនដែលគិតពីរឿងនោះសោះ ពីមុន ប៉ុន្ដែឥឡូវនេះ វាសំខាន់ចំពោះគាត់។ គាត់និយាយថា «ខ្ញុំដឹងខ្លួនខ្ញុំ ជាបុរសវ័យក្មេងដែលយល់ច្រលំ ណាស់ពីលោកីយថ្មីនេះ ដែលបានចាប់ផ្ដើមបង្ហាញខ្ញុំ»។

នៅចុងបញ្ចប់ គាត់បានឆ្លើយតបនូវការប៉ះពាល់ចិត្ដពីអំពើបាប នៅចុងក្រោយសេចក្ដីអធិប្បាយ មួយ ហើយគាត់បានទៅជួបអ្នកប្រឹក្សាម្នាក់។ គាត់បាននិយាយថា «វាជាបទពិសោធន៍ដ៏រំជួលចិត្ដខ្លាំង ណាស់»។ គាត់បានជឿទុកចិត្ដព្រះយេស៊ូវនៅយប់នោះ។ បន្ទាប់មក គ្រូគង្វាលបាននិយាយថា ការនេះបាន កើតឡើងចំពោះគាត់ ស្ទើរតែរយះពេល៥០ឆ្នាំហើយ ប៉ុន្ដែគាត់នៅតែចងចាំពីយប់ «ដែលបានផ្លាស់ប្ដូរទិស ដៅនៃជីវិតរបស់ខ្ញុំនៅលើផែនដីនេះ ក៏បានផ្លាស់ប្ដូរជោគវាសនាដ៏អស់កល្បរបស់ខ្ញុំផងដែរ»។ ឥឡូវនេះ គាត់បានក្លាយជាគ្រូគង្វាលអស់រយះពេលជាច្រើនឆ្នាំមកហើយ។ ខ្ញុំបានបកស្រាយ ពីអ្វីដែលគាត់បាន សរសេរ។ អ្នកអាចភ្ញាក់ដឹងខ្លួន ហើយអាចបានសង្រ្គោះដូចគាត់! (Stephen Smallman, ការប្រែចិត្ដពិតប្រាកដដ៏អស្ចារ្យ What is True Conversion?, P & R Publishing, 2005, pp. 8-10)។

«មិនត្រូវឲ្យដេកលក់ ដូចជាមនុស្សឯទៀតទេ»(១ថែស្សាឡូនិច ៥:៦)។

ពេលខ្ញុំបានអានទីបន្ទាល់នោះ ខ្ញុំយល់ដឹងពីគំរូស្ទើរតែដូចគ្នានៃការប្រែចិត្ដរបស់ខ្ញុំ។ អ្នកជិតខាងដែលនៅជាប់ខ្ញុំ បាននាំខ្ញុំទៅក្រុមជំនុំបាទីស្ទមួយជាមួយកូនរបស់គេ។ ខ្ញុំបានបន្ដទៅក្រុមជំនុំមួយពួកគេ ដោយសារ តែ ពួកគេចិត្ដល្អដាក់ខ្ញុំណាស់។ ខ្ញុំមិនយល់ពីសេចក្ដីអធិប្បាយសោះ ប៉ុន្ដែខ្ញុំបានរៀនពាក្យមួយ «សង្រ្គោះ»។ ខ្ញុំព្យាយាមសំអាតជីវិតរបស់ខ្ញុំ សូម្បីតែខ្ញុំបានសំរេចចិត្ដនៅសាធារណៈ ដែលខ្ញុំបានគិតថា វានឹងជួយសង្រ្គោះខ្ញុំ។ នៅពេលការនោះមិនអាចជួយខ្ញុំបាន ខ្ញុំបានសំរេចចិត្ដធ្វើជាបេសកជនម្នាក់ ហើយ បានចូលរួមក្រុមជំនុំបាទីស្ទចិន។ នៅពេលការនោះមិនអាចជួយខ្ញុំបាន ហើយខ្ញុំបានរងទុក្ខវេទនា ហើយ មានអារម្មណ៍ថា ខ្ញុំពេញដោយអំពើបាប នោះខ្ញុំបានទៅរៀននៅមហាវិទ្យាល័យ Biola។ នៅទីនោះ ខ្ញុំបាន ស្ដាប់លឺសេចក្ដីអធិប្បាយពីលោក ឆាឡែស J. Woodbridge ដ្បិតព្រះគ្រីស្ទបានយាងចុះមកក្នុងកម្មវិធី នោះ ហើយខ្ញុំបានជឿទុកចិត្ដលើព្រះគ្រីស្ទ ហើយខ្ញុំបានសង្រ្គោះដោយសារព្រះលោហិតរបស់ទ្រង់ និង ដោយសារសេចក្ដីសុចរិតរបស់ទ្រង់។

ខ្ញុំបានទៅក្រុមជំនុំច្រើនដង ប៉ុន្ដែខ្ញុំមិនបានសង្រ្គោះ។ ខ្ញុំបានថ្វាយជីវិតទៅព្រះគ្រីស្ទច្រើនដង ប៉ុន្ដែ ខ្ញុំមិនបានសង្រ្គោះ។ នៅពេលព្រះយេស៊ូវបានមករកខ្ញុំ ទ្រង់បានសង្រ្គោះខ្ញុំដោយសារសេចក្ដីមេត្ដា ករុណា និងព្រះគុណរបស់ទ្រង់ ហើយបានលាងសំអាតអំពើបាបរបស់ខ្ញុំដោយព្រះលោហិតរបស់ទ្រង់!

ទីបន្ទាល់របស់ខ្ញុំ និងគ្រូគង្វាលម្នាក់នោះដូចគ្នាណាស់។ យើងទាំងពីរនាក់បានមកក្រុមជំនុំ ដោយ ព្រោះតែមានមនុស្សអញ្ចើញយើងទៅ។ យើងទាំងពីរនាក់ធ្លាប់មានប្រវត្ដិជាគ្រីស្ទបរិស័ទម្នាក់។ យើងទាំង ពីរនាក់បន្ដមកក្រុមជំនុំ ដោយព្រោះតែមនុស្សចិត្ដល្អជាមួយយើង។ យើងទាំងពីរនាក់ដឹងពីមេរៀនដែល អធិប្បាយមកកាន់យើង។ ប៉ុន្ដែ យើងទាំងពីរនាក់ដឹងថា យើងមិនទាន់បាន «សង្រ្គោះ»។ យើងទាំងពីរនាក់ បានខំព្យាយាមធ្វើជាគ្រីស្ទបរិស័ទល្អប្រសើរ។ យើងទាំងពីរនាក់បានបរាជ័យ យើងទាំងពីរនាក់បាននៅ ក្រោមការប៉ះពាល់ពីអំពើបាប ហើយយើងទាំងពីរនាក់បានរកឃើញមេត្រីភាព និងសេចក្ដីសង្រ្គោះតាមរយះ សេចក្ដីជំនឿដ៏សាមញ្ញនៅក្នុងព្រះយេស៊ូវ។

យើងបានមកក្រុមជំនុំ ដោយមិនជឿទាល់តែសោះ។ នៅចុងបញ្ចប់ ព្រះវិញ្ញាណបរិសុទ្ធបានដាស់យើងឲ្យភ្ញាក់ដឹងខ្លួនថា យើងជាមនុស្សមានបាបដែលបាត់បង់។ បន្ទាប់មក ព្រះវិញ្ញាណបរិសុទ្ធបានទាញ យើងទៅឯព្រះយេស៊ូវ។ យើងបាន «ដឹងពីរបៀប» ដើម្បីមករកព្រះយេស៊ូវ។ នៅពេលព្រះវិញ្ញាណបរិសុទ្ធ បានដាស់យើងឲ្យភ្ញាក់ដឹងខ្លួន ហើយបានដាស់ឲ្យប្រែចិត្ដពីអំពើបាប ពេលនោះហើយ ដែលព្រះវិញ្ញាណ បរិសុទ្ធបានទាញយើងទៅឯទ្រង់។ យើងបានដឹងពីវាទាំងអស់ ដោយសារព្រះគុណ ហើយយើងបានមករក ទ្រង់ ដោយសារការទាញនាំរបស់ព្រះវិញ្ញាណបរិសុទ្ធ និងដោយសារព្រះលោហិតរបស់ព្រះគ្រីស្ទដែលលាង សំអាតអំពើបាបរបស់យើង!

«មិនត្រូវឲ្យដេកលក់ ដូចជាមនុស្សឯទៀតទេ»(១ថែស្សាឡូនិច ៥:៦)។

ប៉ុន្ដែ ហើយចុះអំពីមនុស្សដែលបានកើតមក ហើយធំឡើងនៅក្នុងក្រុមជំនុំវិញ? តើពួកគេបាន ប្រែចិត្ដដូចម្ដេចទៅ? នេះគឺជាទីបន្ទាល់មួយ នៅក្នុងទីបន្ទាល់របស់ពួកគេ។ នេះគឺជាទីបន្ទាល់របស់មនុស្ស វ័យក្មេងម្នាក់ ដែលបាននៅក្រុមជំនុំពេញមួយជីវិតរបស់គាត់។ តាមការពិត គាត់ត្រូវបានគេនាំមកក្រុមជំនុំ នេះ តាំងពីគាត់ទើបកើតថ្មីៗ។ ខ្ញុំនឹងប្រាប់ពីបងប្អូនពីទីបន្ទាល់របស់គាត់។

         កាលខ្ញុំព្យាយាមឈប់សំរាកច្រើនប៉ុណ្ណា ខ្ញុំរឹតតែមិនអាចដេកលក់ទេ ព្រះចាប់ផ្ដើមធ្វើឲ្យសន្ធានចិត្ដខ្ញុំអស់កម្លាំង។ ពេលណាដែល ថ្ងៃអាទិត្យមក ដល់ ខ្ញុំអស់កម្លាំងខាងព្រលឹងវិញ្ញាណ ដ្បិតខ្ញុំបានប្រឆាំងនឹងព្រះកាន់តែខ្លាំង ឡើងៗ។ ពេលគេអធិប្បាយ ខ្ញុំព្យាយាមតតាំងពីអារម្មណ៍នៃភាពជាប់មាន ទោស និងការឈឺចាប់ដែលរុំជុំវិញខ្ញុំ ដោយចាប់ថ្គាម ហើយបំបិទភ្នែករបស់ខ្ញុំ ...ខ្ញុំដឹងថា ខ្ញុំជាមនុស្សមានបាបដ៏អាក្រក់ណាស់ ប៉ុន្ដែ ខ្ញុំមិនព្រមថ្វាយខ្លួន ឲ្យព្រះគ្រីស្ទហៅខ្ញុំមកឯទ្រង់ទេ... សេចក្ដីអធិប្បាយហាក់ដូចជាមិនចប់សោះ ... ខ្ញុំមានអារម្មណ៍ថា ខ្ញុំកំពុងតែពុករលួយ ហើយមិនបរិសុទ្ធទេនៅចំពោះ ព្រះនេត្ររបស់ព្រះ។ អំពើបាបខ្ញុំធ្វើឲ្យខ្ញុំការតិចទៅៗ ប៉ុន្ដែ អំពើបាបខ្ញុំរឹតតែ កើនឡើង។ គ្រូគង្វាលបានលើកទឹកចិត្ដខ្ញុំ...លោក ហ៊ីមើស៍ {បន្ទាប់មក} បានជម្រុញខ្ញុំឲ្យជឿទុកចិត្ដលើព្រះគ្រីស្ទ ហើយមករកទ្រង់។ ខ្ញុំមានចិត្ដចង់ ធ្វើវា ប៉ុន្ដែខ្ញុំនៅតែមិនសុខចិត្ដធ្វើវា។ នៅខណៈពេលនោះ ខ្ញុំបានលុតជង្គង់ ស្វែងរកវិធី ដើម្បីជឿទុកចិត្ដព្រះយេស៊ូវ ហើយខ្ញុំដឹងពីអំពើបាបដ៏អាក្រក់ ដែលខ្ញុំបានប្រព្រឹត្ដ ជាពេលដែលខ្ញុំមិនបដិសេធទទួលយកព្រះយេស៊ូវទៀត ទេ។ សូម្បីតែ ខ្ញុំបានព្យាយាមប្រើវិធីតាមកម្លាំងខ្ញុំដើម្បីមករកទ្រង់ ប៉ុន្ដែខ្ញុំនៅ តែបដិសេធមិនទទួលយកទ្រង់។ ពេលណាដែល ខ្ញុំបានខំព្យាយាមចង់ជឿ ទុកចិត្ដលើព្រះយេស៊ូវ ខ្ញុំមិនអាចធ្វើបានទេ។ ខ្ញុំអស់សង្ឃឹម ហើយចុះចាញ់ ... ព្រះយេស៊ូវទ្រង់បានត្រាស់ហៅខ្ញុំមករកទ្រង់...ប៉ុន្ដែខ្ញុំបានរឹងក្បាល នៅតែ ធ្វើតាមផ្លូវរបស់ខ្ញុំ។ នៅពេលភ្លាមៗ ពាក្យនៅក្នុងសេចក្ដីអធិប្បាយមួយបាន ចូលក្នុងត្រចៀកខ្ញុំដោយស្រទន់ «ថ្វាយខ្លួនដល់ព្រះគ្រីស្ទ ថ្វាយខ្លួនដល់ព្រះ គ្រីស្ទ!» នៅខណៈពេលនោះ គំនិតដែលខ្ញុំបានបដិសេធមិនទទួលយកព្រះ គ្រីស្ទបានព្យួរនៅលើឈើឆ្កាង ហើយចិត្ដខ្ញុំបានចាប់អារម្មណ៍។ ព្រះរាជបុត្រា របស់ព្រះបានយាងចុះពីស្ថានសួគ៌មក ដើម្បីសុគតសំរាប់ខ្ញុំ ទោះបីជាខ្ញុំជា ខ្មាំងសត្រូវរបស់ទ្រង់ក៏ដោយ។ គំនិតនេះបានកើតឡើងនៅក្នុងខ្លួនខ្ញុំ ដែលវា ជាមូលដ្ឋានគ្រឹះ។ នៅពេលភ្លាមៗនោះ ខ្ញុំបានថ្វាយខ្លួនដល់ព្រះគ្រីស្ទ ហើយ បានជឿទុកចិត្ដលើទ្រង់។ ខ្ញុំបានបំភេ្លចការទាំងអស់ដែលខ្ញុំបានធ្វើ ហើយខ្ញុំ បានសំរាកនៅលើព្រះយេស៊ូវ... ព្រះយេស៊ូវបានអះអាងថា ខ្ញុំជារបស់ទ្រង់ផ្ទាល់។ ព្រះយេស៊ូវបានទទួលយកខ្ញុំ។ ទ្រង់មិនបានបដិសេធខ្ញុំ ដូចខ្ញុំបានបដិសេធទ្រង់នោះទេ។ ការតស៊ូដ៏ធំដែលខ្ញុំមាន មិនបានមកពីទុក្ខលំបាក នៅពេលខ្ញុំឲ្យព្រះគ្រីស្ទសង្រ្គោះខ្ញុំ ហើយលើកលែងទោសអំពើបាបខ្ញុំនោះទេ ប៉ុន្ដែខ្ញុំមាន ដោយសារខ្ញុំមិនបញ្ឃប់ការតតាំងជាមួយព្រះគ្រីស្ទ។ បើសិនជាខ្ញុំ «អនុញ្ញាត្ដ» ឲ្យព្រះយេស៊ូវជួយសង្រ្គោះខ្ញុំនៅពេលណាក៏ដោយ នោះទ្រង់នឹងរត់មកឯខ្ញុំ ហើយលាងសំអាតខ្ញុំ ដោយព្រះលោហិតរបស់ទ្រង់នៅពេលភ្លាមៗ។ ការជឿទុកចិត្ដលើព្រះយេស៊ូវ មិនមែនជាសកម្មភាពមួយនៃចិត្ដ របស់យើងទាល់តែសោះ ប៉ុន្ដែផ្ទុយទៅវិញ ខ្ញុំត្រូវតែថ្វាយខ្លួនទៅទ្រង់! នៅ ខណៈពេល ដែលខ្ញុំបានប្រែចិត្ដ ហើយខ្ញុំបានធ្វើរឿងតិចតួចខ្លះដោយសកម្ម ភាពផ្ទាល់ខ្លួនរបស់ខ្ញុំ នោះវាហាក់ដូចជា ខ្ញុំមិនបានធ្វើអ្វីសោះ។ អ្វីទាំងអស់ មកពីព្រះគុណរបស់ព្រះ។ ខ្ញុំស្រឡាញ់ព្រះយេស៊ូវលើសអស់ជាងអ្វីទាំងអស់ ដែលខ្ញុំមាន ហើយខ្ញុំសំរាកនៅក្នុងទ្រង់តែមួយគត់។

មនុស្សម្នាក់ផ្សេងទៀតអាចភ្ញាក់ដឹងខ្លួនពីអំពើបាបរបស់គេ ហើយក៏អាចស្វែងរកព្រះយេស៊ូវឲ្យលាងសំអាតអំពើបាបរបស់ពួកគេ ដោយព្រះលោហិតរបស់ទ្រង់បានដែរ! អូ នៅព្រឹកនេះអ្នកអាចនិយាយបានថា

ព្រះអម្ចាស់អើយ ខ្ញុំលឺសំលេងទ្រង់ហៅរកខ្ញុំ
ដើម្បីឲ្យខ្ញុំលាងសំអាតដោយព្រះលោហិតដ៏វិសេស ដែលហូរនៅកាល់វ៉ារី
ព្រះអម្ចាស់អើយ ខ្ញុំនឹងមក ខ្ញុំនឹងមកទ្រង់នៅពេលឥឡូវនេះ!
សូមទ្រង់លាងសំអាតទូលបង្គំដោយព្រះលោហិត ដែលហូរនៅកាល់វ៉ារីផង។
(«ព្រះអម្ចាស់អើយ ខ្ញុំនឹងមក» ដោយលោក Lewis Hartsough, 1828-1919)។

«មិនត្រូវឲ្យដេកលក់ ដូចជាមនុស្សឯទៀតទេ»(១ថែស្សាឡូនិច ៥:៦)។

ឥឡូវនេះ សូមអញ្ជើញទៅកាន់បន្ទប់សួរសំនួរ។ សូមអញ្ជើងទៅខាងក្រោយសាលប្រជុំនេះ នោះ លោក ខាហ្គិននឹងនាំអ្នកទៅកន្លែងដែលយើងអាចអធិស្ឋាន ហើយអាចនិយាយគ្នាបាន។ លោក ចាន់ សូម អធិស្ឋានឲ្យមានបងប្អូនយើងខ្លះនឹងជឿជាក់លើព្រះយេស៊ូវនៅព្រឹកនេះ។ អាម៉ែន។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអាន ការអធិប្បាយរបស់ លោក ហ៊ីមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗ នៅតាមអ៊ីធើនេតនៅគេហទំព័រ www.realconversion.com.
ចុចលើ ”Sermon Manuscripts” សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ (Sermons in Khmer)

You may email Dr. Hymers at rlhymersjr@sbcglobal.net, (Click Here) – or you may
write to him at P.O. Box 15308, Los Angeles, CA 90015. Or phone him at (818)352-0452.

អានព្រះគម្ពីរមុនពេលអធិប្បាយដោយលោក Mr. Abel Prudhomme ៖ ១ថែស្សាឡូនិច ៥:១-៦។


ចំណងជើងនៃសេចក្ដីអធិប្បាយ

មិនត្រូវឲ្យដេកលក់ – ដូចជាមនុស្សឯទៀតទេ

ដោយលោក Dr. R. L. Hymers, Jr.

«មិនត្រូវឲ្យដេកលក់ ដូចជាមនុស្សឯទៀតទេ»(១ថែស្សាឡូនិច ៥:៦)។

១. ទីមួយ សូមឲ្យអស់អ្នកណាដែលបានប្រែចិត្ដជឿរួចហើយនិយាយថា «មិនត្រូវឲ្យដេកលក់ ដូចជាមនុស្សឯទៀតទេ»។ ម៉ាថាយ ២៥:៥។

២. ទីពីរ យើងអធិស្ឋានឲ្យអស់អ្នកណាដែលមិនទាន់បានប្រែចិត្ដនឹងនិយាយថា មិនត្រូវឲ្យដេកលក់ ដូចជាមនុស្សឯទៀតទេ។ អេភេសូរ ៥:១៤; ១កូរិនថូស ២:១៤។