ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០
នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។
មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤
ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។
សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ
ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។
នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។
អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net។
ការបោះបង់ចោលព្រះ – ២០១៤THE APOSTASY – 2014 ដោយលោក សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស «កុំឲ្យអ្នកណាបញ្ឆោតអ្នក រាល់គ្នាជាយ៉ាងណាដែរ ដ្បិតថ្ងៃនោះមិនមកឡើយ ទាល់តែមានសេចក្តីក្បត់សាសនាមកជាមុន ហើយមនុស្សដែលជាតួបាបនោះបានលេចមក គឺជាមនុស្សដែលត្រូវហិនវិនាស»(២ថែស្សាឡូនិច ២:៣)។ |
ខ្ញុំបានអធិប្បាយពីការបោះបង់ចោលព្រះរបស់មនុស្ស មុនទឹកជំនន់ដ៏ធំ។ នៅជំនាន់របស់លោកណូអេ មុនពេលទឹកជំនន់ យើងមានរូបភាពដ៏ច្បាស់មួយពីការបោះបង់ចោលព្រះ។ ដ្បិតព្រះយេស៊ូវបានមានបន្ទូលថា សេចក្ដីក្បត់សាសនានៅថ្ងៃចុងក្រោយបង្អស់ នោះនឹងបានដូចជានៅជំនាន់លោកណូអេដែរ(ម៉ាថាយ ២៤:៣៧)។ ហើយនៅព្រឹកនេះ ខ្ញុំចង់ផ្ដោតសំខាន់លើខគម្ពីរដែលទាយពីការបោះបង់ចោលព្រះយ៉ាងច្បាស់នៅសព្វថ្ងៃនេះ។ គ្រីស្ទបរិស័ទនៅក្នុងទីក្រុងថែស្សាឡូនិចបានយល់ច្រលំ ហើយបានភ័យខ្លាច។ គ្រូក្លែងក្លាយបាន បង្រៀនពួកគេថា ថ្ងៃរបស់ព្រះគ្រីស្ទបានមករួចហើយ ដូច្នេះ ពួកគេកំពុងតែរស់នៅក្នុងគ្រារងទុក្ខវេទនា។ ប៉ុន្ដែសាវកប៉ុលបានប្រាប់ពួកគេថា ការនោះមិនអាចកើតឡើងទេ។ មានរឿងពីរដែលត្រូវកើតឡើងមុនគ្រារងទុក្ខវេទនាចាប់ផ្ដើម។ នៅគ្រានោះអ្នកប្រឆាំងនឹងព្រះគ្រីស្ទនឹងត្រួត្រាលើពិភពលោក ហើយធ្វើជាអ្នកផ្ដាច់ ការដ៏ខ្ពស់បំផុត។ នៅចុងបញ្ចប់នៃគ្រាវេទនា៧ឆ្នាំ ព្រះនឹងចាក់ចាន៧នៃសេចក្ដីក្រោធទៅលើលោកីយដែល បដិសេធព្រះគ្រីស្ទនេះ។ «ថ្ងៃរបស់ព្រះគ្រីស្ទ» និង «ថ្ងៃរបស់ព្រះអម្ចាស់» សំដៅលើរូបភាពទាំងស្រុងនៃគ្រា រងទុក្ខវេទនាដោយសារការយាងមកលើកទីពីររបស់គ្រីស្ទ និងការមកតាំងនគររបស់ទ្រង់។ គ្រីស្ទបរិស័ទនៅ ទីក្រុងថែស្សាឡូនិចត្រូវបានគេបង្រៀនខុសឆ្គងទៅកាន់ពួកគេថា ពួកគេកំពុងតែរស់នៅក្នុងគ្រានៅពេល អនាគតនៃការជំនុំជំរះ។ ហើយនៅក្នុងខនេះ សាវកប៉ុលបានប្រាប់ពួកគេថាកុំឲ្យភ័យខ្លាចឡើយង ដោយ ព្រោះតែព្រឹត្ដិការណ៍២ត្រូវតែកើតឡើងមុនពេលគ្រារងទុក្ខវេទនាចាប់ផ្ដើម។
១. ទីមួយ «ថ្ងៃនោះមិនមកឡើយ ទាល់តែមានសេចក្តីក្បត់សាសនាមកជាមុន» {ដូច្នេះវាចាប់ផ្ដើមមុនពេលគ្រារងទុក្ខវេទនាកើតឡើង}។ គ្រូខាងពាក្យទំនាយភាគច្រើនចាប់ផ្ដើមបង្រៀនពីព្រឹត្ដិការណ៍នៃគ្រារងទុក្ខវេទនា។ ប៉ុន្ដែខ្ញុំតែងតែ ស្ទាក់ស្ទើរដើម្បីធ្វើដូចនោះ។ ខ្ញុំបង្ហាញប្រាប់ពីព្រឹត្ដិការណ៍ទាំងពីសម័យមួយទៅសម័យមួយ ប៉ុន្ដែខ្ញុំមិនចាប់ អារម្មណ៍ពីអ្វីដែលកើតឡើងមុនគ្រារងទុក្ខវេទនាចាប់ផ្ដើមនោះទេ ដោយព្រោះតែយើងកំពុងតែរស់នៅក្នុង សម័យនោះសព្វថ្ងៃនេះ។ ដូច្នេះឥឡូវនេះយើងកំពុងតែរស់នៅក្នុងគ្រានៃ «សេចក្ដីក្បត់សាសនា»។ ខ្ញុំមិនអាចយល់ពីរបៀបដែលបុរសទាំងនេះអាចបង្រៀនពាក្យទំនាយក្នុងព្រះគម្ពីរ ដោយមិនចែក ចាយវាទៅកាន់មនុស្សបានទេ។ ខ្ញុំគិតថាប្រភេទនៃការបង្រៀននោះទាក់ទាញពួកអ្នកដែល «មិនទ្រាំទ្រនឹង គ្រូរបស់ពួកគេ និងពួកអ្នកដែលមានត្រចៀករមាស់»(ធីម៉ូថេទី២ ៤:៣)។ នៅព្រឹកនេះខ្ញុំនឹងបង្រៀនពីរបីនាទីអំពី «សេចក្ដីក្បត់សាសនា» នោះ ការបោះបង់ចោលព្រះនោះ ដែលអត្ថបទគម្ពីររបស់យើងប្រាប់។ សូមចុចទីនេះ ដើម្បីអាននូវប្រវត្ដិសាស្រ្ដដ៏ពិត និងការពិភាក្សាខាងទេវ កថានៃឬសគល់របសការបោះបង់ចោលព្រះនៅសព្វថ្ងៃនេះ។ ១. ទីមួយ ការបើកសំដែងពីការបោះបង់ចោលព្រះ។ «កុំឲ្យអ្នកណាបញ្ឆោតអ្នក រាល់គ្នាជាយ៉ាងណាដែរ ដ្បិតថ្ងៃនោះមិនមកឡើយ ទាល់តែមានសេចក្តីក្បត់សាសនាមកជាមុន ហើយមនុស្សដែលជាតួបាបនោះបានលេចមកគឺជាមនុស្សដែលត្រូវហិនវិនាស» (២ថែស្សាឡូនិច ២:៣)។ ឥឡូវនេះសូមគិតពីពាក្យ «ការបោះបង់ចោលព្រះ»។ នេះគឺជារបៀបដែល NASB បកប្រែពាក្យ «សេចក្ដីក្បត់សាសនា»។ ទីមួយ «ការបោះបង់ចោលព្រះ» មកពីពាក្យជាភាសាក្រិច «អាផោស្ទាសៀ» (apostasia)។ ពាក្យជាភាសាក្រិចមានន័យថា «ឈរឆ្ងាយពី» វាសំដៅលើការធ្លាក់ចេញពីសេចក្ដីពិតនៃ ព្រះគម្ពីរ។ លោក W. A. Criswell បានប្រសាសន៍ថា «មុនថ្ងៃរបស់ព្រះអម្ចាស់ នឹងកើតមានការក្បត់ព្រះ ដ៏គួរឲ្យកត់សំគាល់មួយរបស់អ្នកជឿដែលប្រកាសប្រាប់។ ការប្រើពាក្យ {ដឹ} [the] បង្ហាញថាប៉ុលប្រាប់ពី ការបោះបង់ចោលព្រះដ៏ជាក់លាក់មួយ» (ការសិក្សាព្រះគម្ពីររបស់លោកខ្រីសវ៉ែល កត់សំគាល់នៅគម្ពីរ ថែស្សាឡូនិចទី២ ២:៣)។ ពាក្យជាភាសាក្រិច «ហេ អាផោស្ទាសៀ» ការបោះបង់ចោលព្រះ មិនដែលមាន មួយដូចវាទេពីមុន មិនដែលមានមួយដូចវាទេបន្ទាប់មកទៀត– ការបោះបង់ចោលព្រះ។ លោក Charles C. Ryrie បាននិយាយប្រាប់ពីអត្ថបទគម្ពីររបស់យើង «ការបោះបង់ចោលព្រះ។ ការឈ្លានពាន និងការ បះបោរប្រឆាំងនឹងព្រះដ៏ធំមួយ ដែលនឹងរៀបចំផ្លូវសំរាប់រូបរាងខាងក្រៅរបស់មនុស្សដែលជាតួបាប {អ្នក ប្រឆាំងនឹងព្រះគ្រីស្ទ}»(The Ryrie Study Bible កត់សំគាល់លើ២ថែស្សាឡូនិច ២:៣)។ ដូចនេះ តើអត្ថបទគម្ពីរនេះមានឥទ្ធិពលលើយើងដូចម្ដេចទៅសព្វថ្ងៃនេះ? ចម្លើយគឺសាមញ្ញ វា មានឥទ្ធិពលលើយើងជាខ្លាំង ដោយព្រោះតែឥឡូវនេះយើងនៅក្នុងនាទីនេះ ហើយយើងកំពុងរស់នៅក្នុង ការបោះបង់ចោលព្រះនៅគ្រាចុងក្រោយបង្អស់ ដែលព្រះគម្ពីរទាយ។ លោក យ៉ូហាន John F. Walvoord បាន ប្រសាសន៍ថា ទីសំគាល់នៅក្នុងម៉ាថាយ ២៤:៤-១៤ «បានរកឃើញការសំរេចខ្លះនៅសម័យបច្ចុប្បន្ននេះ... ប៉ុន្ដែឥឡូវនេះវាអាចសង្កេតបាន ដើម្បីឲ្យបានសំរេចដោយលំអិតថែមទៀតនៅក្នុងគ្រារងទុក្ខវេទនាដ៏ខ្លាំង (John F. Walvoord, Th.D., Major Bible Prophecies, Zondervan Publishing House, 1991, p. 254)។ នោះគឺជា គំនិតរបស់ខ្ញុំនៃការបោះបង់ចោលព្រះ។ វាបានចាប់ផ្ដើមនៅក្នុងសម័យកាលបច្ចុប្បន្ននេះ។ តែវាឥឡូវនេះ «អាចសង្កេតបាន ដើម្បីឲ្យបានសំរេចដោយលំអិតថែមទៀតនៅក្នុងគ្រារងទុក្ខវេទនាដ៏ខ្លាំង»។ យើងកំពុងតែរស់នៅក្នុងគ្រាចាប់ផ្ដើមនៃ «ការបោះបង់ចោលព្រះ» សព្វថ្ងៃដែរឬទេ? សូមស្ដាប់ លោក Harold O. J. Brown។ គាត់បានប្រសាសន៍ថា «មនុស្សបានយល់ច្រលំពីវប្បធម៌បន្ទាប់បន្សំ និង ការលាយលំគ្នាដែលបានដឹកនាំឲ្យបំបែកពីអាជ្ញាធរ»(The Sensate Culture, Word, 1996, p. 54)។ អ្នកមិនត្រូវតែមានសញ្ញាប័ត្រថ្នាក់បណ្ឌិតមួយនៅក្នុងសាសនាដើម្បីដឹងថា នៅក្នុងក្រុមជំនុំមានបញ្ហាធំនៅ សព្វថ្ងៃណេះ។ និកាយនៅប្រវត្ដិសាស្រ្ដទាំងអស់បានថយចុះនៅក្នុងតួលេខសព្វថ្ងៃនេះ រហូតដល់ពួកគេគ្រាន់តែធ្វើរាក់កំផែលពីអ្វីដែលពួកគេធ្លាប់ក្លាយជា។ សូម្បីតែពួកសៅថើនបាទីស្ទ Convention ឥឡូវនេះ ក៏ដោយក៏កំពុងតែឡើងក្រឺតៗពីការបាត់បង់ក្រុមជំនុំចំនួន១០០០ជារៀងរាល់ឆ្នាំ! ត្រូវហើយ ក្រុមជំនុំសៅ ថើនបាទីស្ទចំនួន១០០០ត្រូវបិទទ្វាររហូតគ្រប់ឆ្នាំនីមួយៗ។ ហើយចាប់តាំងពីឆ្នាំ២០០៦មក តួលេខនៃការ ធ្វើពិធីជ្រមុជទឹកបានថយចុះជារៀងរាល់ឆ្នាំ។ ពួកសៅថើនបាទីស្ទបានបាត់បង់ «សមាជិកច្រើនជាង១សែន នាក់» កាលពីឆ្នាំមុន (ក្រសួងពត៌មានបាទីស្ទ)។ ហើយនៅគ្រប់ទីកន្លែងយើងឃើញថា សមាជិកក្រុមជំនុំ ជាច្រើនបានធ្លាក់ទឹកចិត្ដ ហើយភ័យខ្លាច។ ខ្ញុំមិនស្គាល់ពីក្រុមជំនុំមួយសោះ សូម្បីតែក្រុមជំនុំរបស់លោក Joel Osteen ដែលកំពុងតែកើនឡើងពីមនុស្សដែលប្រែចិត្ដ។ អ្វីល្អបំផុតដែលពួកគេអាចធ្វើបានគឺ «លួច» នរណាម្នាក់ពីក្រុមជំនុំផ្សេងទៀតដោយប្រើឧបាយកលបញ្ជោតដ៏ឆ្លាត។ ក្រុមជំនុំរបស់យើងកំពុងតែរអិល យ៉ាងលឿនទៅក្នុងការបោះបង់ចោលព្រះដ៏ជ្រៅទៅៗ។ ខ្ញុំមិនយល់ស្របជាមួយលោក Lewis Sperry Chafer ទេ ប៉ុន្ដែខ្ញុំគិតថា ប្រយោគរបសគាត់នេះត្រឹមត្រូវពិតប្រាកដណាស់ បទគម្ពីរទាំងនេះ{ទាក់ទងនឹងការបោះបង់ចោលព្រះ} ជារូបភាពពីបុរស ចាកចេញពីសេចក្ដីជំនឿ(ធីម៉ូថេទី១ ៤:១-២)។ នឹងមានការសំដែងពីចរិក លក្ខណះដែលជាកម្មសិទ្ធរបស់បុរសដែលមិនបានសំអាតជាថ្មី ទោះបីជាពួក គេប្រកាសថា «គេមានឬកពាជាអ្នកគោរពប្រតិបត្ដិដល់ព្រះ» ក្ដី (ធីម៉ូថេទី២ ៣:១-៥)។ ការបង្ហាញប្រាប់គឺនោះ គេបានបដិសេធមិនទទួលយកអំណាច នៃព្រះលោហិតរបស់ព្រះគ្រីស្ទ... អ្នកដឹកនាំដែលមានឬកពាដូចជាមនុស្ស សុចរិតទាំងនេះ នឹងមិនបានសំអាតជាថ្មីអ្វីសោះខាងព្រលឹងវិញ្ញាណជាជាងអ្វីដែលបណ្ដាលឲ្យគេនៅថ្ងៃចុងក្រោយបង្អស់នៃក្រុមជំនុំ(Lewis Sperry Chafer, D.D., Systematic Theology, vol. IV, Dallas Seminary Press, p. 375)។ បាទ សូម្បីតែក្រុមជំនុំដ៏ល្អបំផុតរបស់យើងក៏ជារឿយៗបានដឹកនាំដោយបុរសដែលបានបោះបង់ ចោលព្រះ ហើយពួកគេ «បានបដិសេធមិនទទួលយកព្រះលោហិតរបស់ព្រះគ្រីស្ទ»។ មានតួលេខមួយនៃ គ្រូគង្វាលអភិរក្សដែលបដិសេធគម្ពីរហេព្រើរ ១២:២៤ ដែលប្រាប់ថា «ព្រះលោហិតដែលសំរាប់ប្រោះ» គឺនៅក្នុង «ទីក្រុងយេរ៉ូសាឡិមដ៏ជាស្ថានសួគ៌» ដូចព្រះគម្ពីរបង្រៀនយ៉ាងច្បាស់ណាស់នៅកន្លែង។ មាន មនុស្សប្រុសជាច្រើនដើរតាមគ្រូបង្រៀនទាំងនេះ ដូចជាលោក យ៉ូហាន ម៉ាកអ៊ោសើរ ដែលបង្រៀនថា ព្រះលោហិតរបស់ព្រះគ្រីស្ទគ្រាន់តែជា «ពាក្យប្រៀបធៀប» មួយសំរាប់ពាក្យផ្សេងទៀតនៃការសុគតរបស់ទ្រង់តែប៉ុណ្ណោះ។ តែលោក Martyn Lloyd-Jones បានប្រសាសន៍ថា ការសាកល្បងដ៏សំខាន់បំផុតចំពោះបុរសម្នាក់ សូម្បីតែគាត់អធិប្បាយដំណឹង ល្អ ឬក៏អត់គឺថា យើងត្រូវតែកត់សំគាល់ពីការសង្កត់ធ្ងន់ដែលគាត់បង្រៀនពី «ព្រះលោហិត»។ វាមិនល្មមទេដើម្បីបង្រៀនអំពីឈើឆ្កាង និងការសុគត ការ សាកល្បងគឺជា «ព្រះលោហិត»(D. Martyn Lloyd-Jones, M.D., ផ្លូវរបស់ព្រះនៃការផ្សះផ្សារ(អេភេសូរជំពូក២), The Banner of Truth Trust, 1981, p 331)។ សព្វថ្ងៃនេះមានការបោះបង់ចោលព្រះដ៏ធំពីអ្វីដែលព្រះគម្ពីរបង្រៀនអំពីព្រះលោហិត ដែលទទួល ទារុណកម្មជំនួស។ គ្រូអធិប្បាយអាចបង្រៀនថាពួកគេជឿវា ប៉ុន្ដែខ្ញុំមិនស្គាល់គ្រូអធិប្បាយដ៏សំខាន់ខ្លះៗ ដែលប្រកាសពីព្រះលោហិតរបស់ព្រះគ្រីស្ទដូចលោក ស្ពឺជិន និងលោក Lloyd-Jones បានធ្វើសោះ។ ព្រះ ជួយយើង! យើងនៅក្នុងការបោះបង់ចោលព្រះសព្វថ្ងៃនេះ! «កុំឲ្យអ្នកណាបញ្ឆោតអ្នក រាល់គ្នាជាយ៉ាងណាដែរ ដ្បិតថ្ងៃនោះមិនមកឡើយទាល់តែមានសេចក្តីក្បត់សាសនាមកជាមុន» – ការបោះបង់ចោលព្រះ(២ថែស្សាឡូនិច ២:៣)។ នោះគឺជាការបើកសំដែងពីការបោះបង់ចោលព្រះ! ទំសំគាល់នៃការយាងមកបានកើនទ្វេដង ២. ទីពីរ មូលហេតុនៃការបោះបង់ចោលព្រះ។ សូមបើគម្ពីររបស់អ្នកទៅវិវរណៈ ១២:១២។ សូមក្រោកឈរឡើង ហើយអានវាឲ្យខ្លាំងៗ។ «ដោយហេតុនោះ ឱស្ថានសួគ៌ និងពួកអ្នកដែលនៅស្ថាននោះអើយ ចូរអរសប្បាយឡើង តែវេទនាដល់ផែនដី និងសមុទ្រវិញ ពីព្រោះអារក្សបានចុះមកឯអ្នករាល់គ្នា ទាំងមានសេចក្តីឃោរឃៅជាខ្លាំង ដោយវាដឹងថា ពេលវេលាវាខ្លីណាស់ហើយ»(វិវរណៈ ១២:១២)។ សូមមើលប្រយោគចុងក្រោយ «ពីព្រោះអារក្សបានចុះមកឯអ្នករាល់គ្នា ទាំងមានសេចក្តីឃោរឃៅជាខ្លាំង ដោយវាដឹងថា ពេលវេលាវាខ្លីណាស់ហើយ»(វិវរណៈ ១២:១២)។ អ្នកអាចអង្គុយចុះបាន។ បាទ ខ្ញុំដឹងថាកន្លែងរៀបរាប់ប្រាប់ពីកំហឹងរបស់អារក្សនៅក្នុងគ្រារងទុក្ខវេទនា។ ប៉ុន្ដែគ្រូគង្វាល នៅក្រុមជំនុំចិនរបស់ខ្ញុំឈ្មោះលោក ធីម៉ូថេ លីន បានយល់ដឹងពីរឿងខ្លះទៀតនៅកន្លែងនេះ។ គាត់បាន ប្រសាសន៍ថា «អារក្សសាតាំងដឹងអំពីពាក្យទំនាយច្រើនជាងគ្រីស្ទបរិស័ទជាច្រើន»។ គាត់បានប្រសាសន៍ ថា ឥឡូវនេះអារក្សវាដឹងថា វាគ្រាន់តែមានពេលវេលាខ្លីណស់ មុនពេលវាត្រូវចងជាប់សំរាប់រយះពេលមួយ ពាន់ឆ្នាំនៅក្នុង «រណ្ដៅដ៏ធំ»(វិវរណៈ ២០:១-២)។ លោក យ៉ូហាន ភីលីពបានសរសេរថា សព្វថ្ងៃនេះអារក្សសាតាំងគឺដូចជាសត្វតោនៅក្នុងទ្រុងមួយ ដែលក្ដៅចិត្ដ... វាឈ្លក់ដោយកំហឹងរកផ្លូវដើម្បីបន្ធូរសេចក្ដីសំអប់ ហើយនិងគំនុំរបស់វាដែលប្រឆាំងនឹងមនុស្សលោក (Exploring Revelation, Loizeaux, 1991, p. 160)។ អារក្សសាតាំងមិនអាចប៉ះពាល់ព្រះនៅស្ថានសួគ៌បានទេ ដូច្នេះវាខឹងខ្លាំងណាស់ ហើយវាយប្រហារមនុស្ស ដែលជាអ្នកដែលព្រះបានបង្កើតខ្ពស់បំផុត។ សាវកពេត្រុសបានប្រាប់ថា «ចូរឲ្យដឹងខ្លួន ហើយចាំយាមចុះ ព្រោះអារក្សដែលជាខ្មាំងសត្រូវរបស់អ្នករាល់គ្នា វាតែងដើរក្រវែល ទាំងគ្រហឹមដូចជាសិង្ហ ដើម្បីនឹងរកអ្នកណាដែលវានឹងត្របាក់លេបបាន»(ពេត្រុសទី១ ៥:៨)។ ពីរបីសប្ដាហ៍មុនមាននិស្សិតម្នាក់អាយុ២២ឆ្នាំរៀននៅមហាវិទ្យាល័យ Santa Barbara City គាត់បានបាញ់សំឡាប់ជនរងគ្រោះ៦នាក់ ហើយធ្វើឲ្យអ្នកផ្សេងទៀតរបួសធ្ងន់ធ្ងរចំនួន១៣នាក់ មុនពេល គាត់បានបាញ់សំឡាប់ខ្លួនឯង។ នៅពេលខ្ញុំបានអានសារដ៏ចំលែងដែលគាត់បានទុកនៅលើ YouTube គំនិតមុនដំបូងដែលចូលក្នុងខួរក្បាលខ្ញុំគឺជា «អារក្សចូល»។ បាទ នោះគឺជាដូចជាកុនដ៏អាក្រក់នោះឈ្មោះ «គ្រូបណ្ដេញខ្មោច»។ អ្នកនយោបាយបក្សឆ្វេងនិយមនិយាយថា យើងអាចបញ្ឃប់ការសំឡាប់ទាំងនេះ បានដោយហាមឃាត់កុំឲ្យប្រើកាំភ្លើង។ ប៉ុន្ដែពួកគេនិយាយខុស។ មានបុរសវ័យក្មេងផ្សេងទៀតកាប់និស្សិត មហាវិទ្យាល័យចំនួន១៦ដោយកាំបិតបរបាញ់សត្វពីរបីសប្ដាហ៍មុន។ បើសិនជាគេហាមឃាត់មិនឲ្យប្រើ កាំភ្លើង ពួកគេនឹងប្រើកាំបិតបរបាញ់សត្វ! តើមនុស្សវ័យក្មេងទាំងនេះអារក្សចូលតាមរបៀបណាទៅ? អ្នកចិត្ដវិជ្ជាម្នាក់ឈ្មោះលោក Judy Kuriansky បានប្រសាសន៍ថា «មនុស្សខ្លះត្រូវបានរំខានរួចរាល់ហើយដោយសារកុនហូលីវ៉ូឌ ដែលបាន ចាក់បញ្ចាំងភាពឃោរឃៅ – នោះគឺជាកន្លែងដែលអ្នកមានអ្នកសំឡាប់ និងឃាតករជាច្រើន»។ ហើយ លោក Keith Kanner ដែលជាអ្នកជំនាញខាងការអភិវឌ្ឃពីក្មេងជំទង់ទៅមនុស្សពេញវ័យបានប្រសាសន៍ ថា «យើងមានការស្រាវជា្រវដែលបង្ហាញថាក្មេងដែលមិនត្រូវបានការពារពីហ្គេម ទូរទស្សន៍ និងកុនដ៏ឃោរ ឃៅនឹងត្រូវរុញច្រានអំពើឃោរឃៅថែមទៀត»។ លោក Kanner បានប្រសាសន៍ថា «ខ្ញុំស្ដីបន្ទោសកុន Hollywood»។ (John Blosser, National Enquirer, June 9, 2014, pp. 10-11)។ លោក Kanner បានស្ដីបន្ទោសកុនហូលីវ៉ូដ មិនមែនសមាគមន៍កាំភ្លើងជាតិទេ! គ្មានអ្នកណាម្នាក់ធ្លាប់មានអារក្ស ចូលដោយសារចូលរួម NRA។ គ្មានអ្នកណាម្នាក់ទេ! ប៉ុន្ដែមានក្មេងច្រើនណាស់ត្រូវបានបំបែរចេញ ហើយ ខ្លះត្រូវបានអារក្សចូល ដោយសារការមើលកុនដ៏ឃោរឃៅ ហើយដោយសារការមើលវីដីអូហ្គេមដ៏ឃោរឃោ! មនុស្សវ័យក្មេងឈប់មើលកុនទាំងនោះ ហើយបោះចោលហ្គេមក្នុងវីដីអូទាំងនោះ! កុំឲ្យអារក្ស ចូល សូម្បីតែកុំឲ្យអារក្សមានឥទ្ធិពល! សូមបំបាត់របស់ទាំងអស់នោះចេញពីជីវិតរបស់អ្នក! អូ ដោយហេតុនោះហើយ ក្មេងដែលសំលាប់មនុស្សទាំងនោះនៅក្នុងក្នុងមហាវិទ្យាល័យ Santa Barbara ទាយមើលអ្វីទៅ? ឪពុករបស់គាត់ជាអ្នកជំនួយនាយកនៃខ្សែភាពយន្ដពីរខាងសំឡាប់គ្នានៅថ្មីៗ នេះ ដែលពេញទៅដោយភាពឃោរឃៅ និងការកាប់សំឡាប់គ្នា! ព្រះជួយយើង ក្មេងៗមិនមានឱកាសទេ! ហើយរឿងមួយទៀត កុំភ្លេចថាអារក្សទៅក្រុមជំនុំ បាទ អារក្សទៅក្រុមជំនុំជារៀងរាល់ថ្ងៃអាទិត្យ! ហើយវា និងអ្នកជំនួយវាពិតប្រាកដណាស់បានធ្វើឲ្យក្រុមជំនុំបែកបាក់គ្នាកាលពី២០០ឆ្នាំមុន! ខ្ញុំអាចមាន អារម្មណ៍ថាសាច់ឈាមខ្ញុំភ័យខ្លាចណាស់ ហើយសក់ខ្ញុំបាសឡើងលើ នៅពេលខ្ញុំអានការរៀបរាប់របស់ លោក Charles G. Finney (១៧៩២-១៨៧៥) ដែលហៅថាការប្រែចិត្ដ និងការចាក់បំពេញដោយ ព្រះវិញ្ញាណ! ខ្ញុំអាចមានអារម្មណ៍ថាសាច់ឈាមលូនវា ហើយសក់ខ្ញុំបះឡើងលើ នៅពេលខ្ញុំអានការៀបរាប់ ប្រាប់របស់លោក Charles G. Finney (១៧៩២-១៨៧៥) ដែលហៅថាការប្រែចិត្ដ និងការចាក់បំពេញ ដោយព្រះវិញ្ញាណ! ពិតប្រាកដណាស់ខ្ញុំមានអារម្មណ៍ថា លោក Finney មានអារក្សចូល គាត់បានអារក្ស ចូលទាំងស្រុងនៅពេលព្រឹត្ដិការណ៍នៃរឿងទាំងនោះបានកើតឡើង។ មិត្ដសំឡាញ់ខ្ញុំម្នាក់ ដែលរៀនបាន សញ្ញាប័ត្រថ្នាក់បណ្ឌិតខាងទេវកថា(គ្រូគង្វាល)បានប្រាប់ខ្ញុំនៅថ្ងៃមុនថា «មានភាពងងឹតមួយអំពី Finney គាត់ជាបុរសម្នាក់ដែលត្រូវបានទទួលទារុណកម្ម»។ បន្ទាប់មកគាត់បាននិយាយថា «តើអ្នកធ្លាប់ឃើញរូប ថតភ្នែករបសគាត់ទេ? គាត់ដូចជាមនុស្សព្រៃម្នាក់»។ ខ្ញុំផ្ទាល់គិតថាគាត់មានអារក្សចូល! ហើយ Finney គឺជាបុរសម្នាក់ដែលបានបែរកំហឹងរបស់គាត់ទាំងអស់ប្រឆាំងនឹងការប្រែចិត្ដរបស់ ពួកប្រូតែស្ដង់ ហើយគាត់បានដឹកនាំគ្រូគង្វាលស្ទើរតែទាំងអស់នៅក្នុងប្រទេសអាមេរិក(រាប់ពាន់នាក់នៅ ពាសពេញពិភពលោក) ឲ្យបោះបង់ចោលវិធីចាស់នៃការប្រែចិត្ដ ហើយផ្លាស់ប្ដូរវាទៅ «លទ្ធិដីសីសិន» (សូមចុចទីនេះដើម្បីអាននិយមន័យរបស់វា) ដែលវាច្បាស់ណាស់នាំឲ្យមនុស្សបាត់បង់រាប់លាននាក់ចូលក្នុងក្រុមជំនុំរបស់យើង។ សៀវភៅចុងក្រោយរបស់លោក Francis Schaeffer បានដាក់ចំណងជើងថា គ្រោះមហន្ដរាយដ៏ធំរបស់អ្នកផ្សាយដំណឹងល្អ (The Great Evangelical Disaster) ។ ហេតុអ្វីបានជា ការផ្សាយដំណឹងល្អគឺជាគោះមហន្ដរាយមួយ? ដោយព្រោះតែគ្រូអធិប្បាយរបស់យើងប្រកាន់ភ្ជាប់គោល លទ្ធិរបស់អារក្ស «លទ្ធិដីសីសិន» (Decisionism) ហើយបែរចេញពីសាសនាពីសម័យបុរាណរបស់លោក Jonathan Edwards, លោក George Whitefield និងលោក C. H ស្ពឺជិន។ ព្រះទ្រង់ជួយយើង មនុស្ស បាត់បង់រាប់លាននាក់បានចូលមកក្នុងក្រុមជំនុំរបស់យើងដែលមិនប្រែចិត្ដ ហើយបានបំផ្លាញពួកវា! លទ្ធិនៃ អារក្សរបស់លោក Finney បានបំផ្លាញអ្នកសហធម្មចារីនិយម បន្ទាប់មកពួកម៉ាតូដីស បន្ទាបមកពួកប្រែស ប៊ីធៀរីយា បន្ទាប់មកពួក Northern បាទីស្ទ ។ ហើយឥឡូវនេះ «លទ្ធិដីសីសិន» របស់លោក Finney កំពុងតែបំផ្លាញពួកសៅថើនបាទីស្ទ និងពួកបាទីស្ទឯករាជ្យ ដែលក្រុមជំនុំរបស់គេពេញទៅដោយមនុស្ស ដែលមិនបានសង្រ្គោះ– អ្នកដែលមិនមាំនោះ ពួកគេធ្វើឲ្យក្រុមជំនុំបែកបាក់គ្នា ហើយពួកគេចេញពីក្រុមជំនុំ ដូច្នេះហើយពួកគេបានបំផ្លាញក្រុមជំនុំទាំងនោះ «លទ្ធិរបស់លោកដាវិន» និង «លទ្ធិដីសីសិន» គឺជាធ្មេញពីរលើដែកឆាយរបស់អារក្ស។ ហើយ ដែកឆាយដែលមានធ្មេញពីរនោះ អារក្សកំពុងតែបំផ្លាញគ្រីស្ទសាសនានៅក្នុងលោកខាងលិច! កុំឲ្យអ្នកណាបញ្ឆោតអ្នករាល់គ្នាជាយ៉ាងណាដែរ ដ្បិតថ្ងៃនោះមិនមកឡើយទាល់តែមានសេចក្តីក្បត់សាសនាមកជាមុន ហើយមនុស្សដែលជាតួបាបនោះបានលេចមកគឺជាមនុស្សដែលត្រូវហិនវិនាស(ថែស្សាឡូនិចទី២ ២:៣)។ ទីសំគាល់នៃការយាងមករបស់ទ្រង់ទ្វេដង យើងបានឃើញការបើកសំដែងពីការបោះបង់ចោលព្រះ។ យើងបានឃើញពីមូលហេតុសំរាប់ការ បោះបង់ចោលព្រះ។ ប៉ុន្ដែខ្ញុំគ្រាន់តែអាចបង្ហាញពីចំណុចពីរចុងក្រោយតែប៉ុណ្ណោះ– លទ្ធផល និងឱសថ ព្យាបាលរោគសំរាប់ការបោះបង់ចោលព្រះ។ បើចង់ដឹងថែមទៀតពីលទ្ធីដីសីសិន សូមអានសៀវភៅរបស់លោក Iain H. Murray ដែលមានចំណងជើងថា The Old Evangelicalism (Banner of Truth, 2005)។ ៣. ទីបី លទ្ធផលនៃការបោះបង់ចោលព្រះ។ លទ្ធផលគឺច្បាស់ សព្វថ្ងៃមានសមាជិកក្រុមជំនុំតិតតួចណាស់ដែលបានសង្រ្គោះ។ ពួកគេមាន ពាក្យ៣ឬ៤ម៉ាត់ពីការដែលគេហៅថា «សេចក្ដីអធិស្ឋានរបស់មនុស្សមានបាប» ហើយបន្ទាប់មកពួកគេធ្វើ ពិធីជ្រមុជទឹកឲ្យពួកគេ» អាក្រក់ម្ល៉េះ! នោះមិនល្អជាងសម័យយុគកណ្ដាល(៦០០-១៥០០) របស់ពួកកាតូលិកទេ! សូម្បីតែអាក្រក់ជាងទៅទៀត! យ៉ាងហោចណាស់ពួកអាចារ្យកាតូលិកមិនបានប្រាប់ពួកគេ ខុសឆ្គងពីការធានាអះអាងនៃ «សុវត្ថភាពដ៏អស់កល្បជានិច្ច»។ វាគឺជាពិសពុលណាស់ ហើយពេញដោយ អារក្សសាតាំងក្នុងការអនុញ្ញាត្ដឲ្យកូនក្មេង ឬមនុស្សធំទទួលពិធីជ្រមុជទឹកដោយងាយស្រួល ដោយសារតែ ពួកគេបាននិយាយ «សេចក្ដីអធិស្ឋានរបស់មនុស្សមានបាប»! ព្រះទ្រង់ជួយយើង នៅកន្លែងជាច្រើនដែល «លទ្ធិដីសីសិន បានធ្វើឲ្យពួកបាទីស្ទកើតជាថ្មីម្ដងទៀត ហើយវាកំរដូចជាមនុស្សក្រិនដែលភឿកម្នាក់នៅ កន្លែងសំខាន់ៗនៃប្រទេសអាហ្រ្វិក! នេះគឺជាការពិពណ៌នាប្រាប់មួយនៃពួកបាទីស្ទជាមធ្យម ឬពីពួកផ្សាយ ដំណឹងល្អ «ដោយព្រោះឯងអួតថា ឯងជាអ្នកមាន បានកាន់តែស្តុកស្តម្ភឡើងហើយ ក៏មិនត្រូវការនឹងអ្វីសោះ តែឯងមិនដឹងថា ឯងវេទនា លំបាក ទ័លក្រ ខ្វាក់ភ្នែក ហើយអាក្រាតវិញនោះទេ»(វិវរណៈ ៣:១៧)។ «ដូច្នេះ ដោយព្រោះឯងគ្រាន់តែស្ទើរៗ ប៉ុណ្ណោះ គឺមិនមែនត្រជាក់ ក៏មិនក្តៅផង នោះអញនឹងខ្ជាក់ឯងចេញពីមាត់អញទៅ»(វិវរណៈ ៣:១៦)។ នោះគឺជាលទ្ធផលនៃការបោះបង់ចោលព្រះ ដែលត្រូវបាននាំដោយ «លទ្ធិដីសីសិន»! «កុំឲ្យអ្នកណាបញ្ឆោតអ្នករាល់គ្នាជាយ៉ាងណាដែរ ដ្បិតថ្ងៃនោះមិនមកឡើយទាល់តែមានសេចក្តីក្បត់សាសនាមកជាមុន ហើយមនុស្សដែលជាតួបាបនោះបានលេចមកគឺជាមនុស្សដែលត្រូវហិនវិនាស»(ថែស្សាឡូនិចទី២ ២:៣)។ ទីសំគាល់នៃការយាងមករបស់ទ្រង់ទ្វេដង ៤. ទីបួន ឱសថព្យាបាលរោគសំរាប់ការបោះបង់ចោលព្រះ។ តើអ្នកព្យាបាលការបោះបង់ចោលព្រះតាមរបៀបណា? តើឱសថព្យាបាលរោគគឺជាអ្វីទៅ? តើ ចម្លើយគឺជាអ្វី? ដំណោះសា្រយ ឱសថព្យាបាលរោគ ចម្លើយគឺជាព្រះអម្ចាស់យេស៊ូវគ្រីស្ទ! ព្រះយេស៊ូវគឺជា ដំណោះស្រាយសំរាប់ការបោះបង់ចោលព្រះ! ព្រះយេស៊ូវគឺជាឱសថព្យាបាលរោគសំរាប់ការបោះបង់ចោល ព្រះ! បាទ ព្រះយេស៊ូវគឺជាចម្លើយទៅកាន់ការបោះបង់ចោលព្រះ! សាវកប៉ុលបានរៀនពីរឿងនោះ។ ហើយ នោះគឺជាមូលហេតុដែលគាត់បាននិយាយថា «ដ្បិតខ្ញុំបានផ្តាច់ចិត្តថា នៅក្នុងពួកអ្នករាល់គ្នា នោះខ្ញុំមិនព្រមស្តាប់រឿងអ្វីទៀត ក្រៅពីព្រះយេស៊ូវគ្រីស្ទទេ ហើយគឺដែលទ្រង់ត្រូវឆ្កាងផង» (១កូរិនថូស ២:២)។ ព្រះគ្រីស្ទសង្រ្គោះយើងពីអំពើបាប។ ព្រះគ្រីស្ទសង្រ្គោះយើងពីឋាននរក។ ព្រះគ្រីស្ទសង្រ្គោះយើង ពីការបោះបង់ចោលព្រះ! សូមចេញពីវប្បធម៌ដែលស្លាប់នៃប្រទេសអាមេរិក និងក្រុមជំនុំដែលស្លាប់! សូម ចេញពីពួកគេ – ហើយមកក្នុង– ក្នុងផ្លូវទាំងអស់– ទៅឯព្រះយេស៊ូវ។ ទ្រង់នឹងមិនដែលធ្វើឲ្យអ្នកខកចិត្ដ ឡើយ! ទីសង្ឃឹមខ្ញុំនៅលើទ្រង់តែមួយគត់ នៅពេលព្រឹកនេះ ខ្ញុំប្រាប់អ្នកថា ក្រៅពីព្រះយេស៊ូវមិនមានកន្លែងដែលមានសុវត្ថភាពទេនៅក្នុង លោកីយនេះ! សូមមករកទ្រង់ នោះទ្រង់នឹងជួយសង្រ្គោះអ្នក! នៅក្នុងសាធារណៈរដ្ឋចិន មានការបោះបង់ចោលព្រះតិចណាស់។ អ្នកដឹងទេ ពួកគេកាច់ផ្ដាច់ពី ប្រទេសអាមេរិក និងលោកខាងលិច។ ពួកគេមិនមានអ្វីសោះដើម្បីជួយពួកគេ ឬការពារពួកគេ– មានតែ ព្រះយេស៊ូវតែមួយគត់។ ហើយព្រះយេស៊ូវទ្រង់បានជួយពួកគេដោយមិនមានការវាស់វែងនោះទេ។ សមាគមព្រះគម្ពីរសង្គមអាមេរិកវាយតម្លៃថា មានមនុស្សប្រែចិត្ដច្រើនជាង៦០០នាក់រៀងរាល់ម៉ោងនៅក្នុងប្រទេសចិន – នោះមានន័យថា មានអ្នកប្រែចិត្ដជឿព្រះចំនួន១៤០០០នាក់ជារៀងរាល់ថ្ងៃ! ពួកគេពឹងផ្អែកលើព្រះយេស៊ូវគ្រីស្ទ ហើយទ្រង់បានប្រទានកម្លាំងឲ្យពួកគេនាំមនុស្សឲ្យជឿព្រះចំនួនរាប់ លាននាក់ ហើយនាំពួកគេចូលក្នុងក្រុមជំនុំ! ព្រះគ្រីស្ទអាចលើកលែងទោសអំពើបាបរបស់អ្នក។ ទ្រង់បានសុគត ដើម្បីលោះទោសអំពើបាប របស់អ្នក។ ទ្រង់បានរស់ពីសុគតឡើងវិញ ដើម្បីប្រទានជីវិត និងទីសង្ឃឹមដល់អ្នក! ខ្ញុំសុំឲ្យអ្នកមកក្រុមជំនុំ វិញនៅថ្ងៃអាទិត្យសប្ដាហ៍ក្រោយ។ ហើយខ្ញុំនឹងសុំឲ្យអ្នកទៅរកព្រះយេស៊ូវ “កូនចៀមរបស់ព្រះ ដែលដោះ អំពើបាបរបស់លោកីយ” ដោយផ្ទាល់! សូមមកវិញ ហើយនិយាយជាមួយខ្ញុំ អំពីការក្លាយជាកូនព្រះពិត ប្រាកដមួយរូប។ អាម៉ែន។ (ចប់សេចក្ដីអធិប្បាយ) You may email Dr. Hymers at rlhymersjr@sbcglobal.net, (Click Here) – or you may អានព្រះគម្ពីរមុនពេលអធិប្បាយដោយលោក Mr. Abel Prudhomme ៖ ២ថែស្សាឡូនិច ២:១-៩។ |
ចំណងជើងនៃសេចក្ដីអធិប្បាយ ការបោះបង់ចោលព្រះ – ២០១៤ ដោយលោក Dr. R. L. Hymers, Jr. «កុំឲ្យអ្នកណាបញ្ឆោតអ្នក រាល់គ្នាជាយ៉ាងណាដែរ ដ្បិតថ្ងៃនោះមិនមកឡើយ ទាល់តែមានសេចក្តីក្បត់សាសនាមកជាមុន ហើយមនុស្សដែលជាតួបាបនោះបានលេចមក គឺជាមនុស្សដែលត្រូវហិនវិនាស»(២ថែស្សាឡូនិច ២:៣)។ (២ធីម៉ូថេ ៤:៣) ១. ទីមួយ ការបើកសំដែងពីការបោះបង់ចោលព្រះ។ ហេព្រើរ ១២:២៤។ ២. ទីពីរ មូលហេតុនៃការបោះបង់ចោលព្រះ។ វិវរណៈ ១២:១២; ២០:១-២; ១ពេត្រុស ៥:៨។ ៣. ទីបី លទ្ធផលនៃការបោះបង់ចោលព្រះ។ វិវរណៈ ៣:១៧, ១៦។ ៤. ទីបួន ឱសថព្យាបាលរោគសំរាប់ការបោះបង់ចោលព្រះ។ ១កូរិនថូស ២:២។ |