Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net




ពួកបរិវាររបស់អារក្សនៅក្នុងលោកីយសព្វថ្ងៃនេះ

(សេចក្ដីអធិប្បាយទី៧៩ ពីកណ្ឌគម្ពីរលោកុប្បត្ដិ)
DEMONS IN THE WORLD TODAY
(SERMON #79 ON THE BOOK OF GENESIS)
(Cambodian)

ដោយលោក
Dr. R. L. Hymers, Jr.

សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស
ថ្ងៃរបស់ព្រះអម្ចាស់នៅពេលព្រឹក ខែឧសភា ២៥ ២០១៤
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Morning, May 25, 2014

«កាលពួកមនុស្សចាប់តាំងមានគ្នាច្រើននៅលើផែនដីឡើង ហើយបង្កើតបានកូនស្រីៗ នោះពួកកូនប្រុសរបស់ព្រះ គេឃើញកូនស្រីរបស់មនុស្សថាជាស្រស់ល្អ ក៏យកធ្វើជាប្រពន្ធតាមតែចិត្តគេទៅ»(លោកុប្បត្ដិ ៦:១-២)។


សូមបើកព្រះគម្ពីររបស់អ្នកទុកនៅអត្ថបទគម្ពីរនេះ។ មុនពេលខ្ញុំពន្យល់ខគម្ពីរទាំងពីរនេះ ខ្ញុំនឹង បង្រៀនអ្នករាល់គ្នាពីគន្លឹះមួយពីការបោះបង់ចោលព្រះនៅសព្វថ្ងៃនេះ។ យើងបានមើលពាក្យទំនាយដែល ព្រះយេស៊ូវទ្រង់បានមានបន្ទូលប្រាប់នៅថ្ងៃអាទិត្យចុងក្រោយ ហើយយើងនឹងគិតអំពីវាម្ដងទៀតឥឡូវនេះ។

សិស្សរបស់ព្រះយេស៊ូវបានទូលសួរទ្រង់ថា «តើការទាំងនេះកាលណានឹងមកដល់ តើមានទីសំគាល់ណាពីទ្រង់យាងមក ហើយពីបំផុតកល្ប»(ម៉ាថាយ ២៤:៣)។ ព្រះគ្រីស្ទទ្រង់បានមានបន្ទូលប្រាប់ ពួកគេពីទីសំគាល់ជាច្រើន។ ប៉ុន្ដែបន្ទាប់មកទ្រង់បានប្រាប់ពួកគេពីទីសំគាល់ដ៏ធំមួយដែលនឹងរាប់បញ្ចូល ជាមួយទីសំគាល់ផ្សេងទៀតទាំងអស់។ ព្រះគ្រីស្ទទ្រង់បានមានបន្ទូលថា៖

«ដ្បិតកាលណាកូនមនុស្សមក នោះនឹងបានដូចជានៅជំនាន់លោកណូអេដែរ» (ម៉ាថាយ ២៤:៣៧)។

បើយើងចង់ដឹង ពីអ្វីដែលនឹងកើតឡើងនៅក្នុងអំឡុងពេលទូទៅ មុនការយាងមកលើកទីពីររបស់ព្រះគ្រីស្ទ និងចុងបំផុតនៃសម័យនេះ អ្វីទាំងអស់យើងត្រូវតែអានគឺអានអំពីអ្វីដែលមនុស្សបានធ្វើនៅសម័យលោក ណូអេ មុនពេលទឹកជំនន់ដ៏ធំ។ និងការរៀបរាប់ប្រាប់នៅក្នុងជំពូក៣នៃព្រះគម្ពីរ– នៅក្នុងលោកុប្បត្ដិជំពូក ៤ ៥ និង៦។

កាលពីយប់ថ្ងៃអាទិត្យមុន ខ្ញុំបានបង្ហាញអ្នកពីសម័យរបស់អ្នកដឹកនាំនៅក្នុងគម្ពីរលោកុប្បត្ដិ ជំពូក ៥ ជាពេលកើនឡើងនៃការបោះបង់ចោលព្រះ មិនមែនជាពេលនៃសេចក្ដីជំនឿដ៏អស្ចារ្យទាល់តែសោះ! អ្នកដឹកនាំនៅក្នុងគម្ពីរជំពូកនោះ មិនមែនជាអ្នកដឹកនាំខាងវិញ្ញាណទេ។ អ្វីទាំងអស់ដែលពួកគេរស់នៅគឺ ដើម្បីបង្កើតកូនចៅ ហើយបន្ទាប់មកស្លាប់។ អស់ហើយ! នៅពាក់កណ្ដាលបញ្ជីឈ្មោះនៃអ្នកដឹកនាំនេះមាន បុរសម្នាក់ដែលបានធ្វើរឿងខ្លះនៅចុងបញ្ចប។ គាត់ឈ្មោះលោកហេណុក គាត់បានអធិប្បាយជំទាស់នឹងការ កើនឡើងនៃការបោះបង់ចោលព្រះនៅសម័យនោះ ដោយនិយាយថាព្រះយេហូវ៉ានឹមក «ដើម្បីនឹងកាត់ទោសដល់គ្រប់មនុស្សទាំងឡាយ»(យូដាស ១៥)។ គាត់បានអធិប្បាយពីជំនុំជំរះដែលនឹងមកដោយសារ ទឹកជំនន់ដ៏ធំ។ ហើយព្រះគម្ពីរប្រាប់ថា «ហេណុកបានដើរជាមួយព្រះ» (លោកុប្បត្ដិ ៥:២២)។ ព្រះគម្ពីរ មិនប្រាប់ពីអ្នកដឹកនាំផ្សេងទៀតសោះរហូតដល់លោកណូអេ «ហើយលោកណូអេបានដើរជាមួយព្រះ» (លោកុប្បត្ដិ ៦:៩)។ អ្នកដឹកនាំទាំងអស់នៅសម័យនោះបានខុសពីវីរៈបុរសនៃសេចក្ដីជំនឿដែលត្រូវបាន សរសេរនៅក្នុងគម្ពីរហេព្រើរជំពូក១១ លើកលែងតែបុរសទាំងពីរនាក់នេះ លោកហេណុក និងណូអេ។ ដូច្នេះយើងឃើញថានៅគ្រានៃគម្ពីរលោកុប្បត្ដិជំពូក៥ ជាគ្រានៃការកើតឡើងនៃការបោះបង់ចោលព្រះ។

អ្នកអត្ថាធិប្បាយពន្យល់ជាច្រើននាក់បានប្រាប់ពី «ជួរនៃអ្នកជឿព្រះរបស់លោកសេត» និង «ជួរ នៃអ្នកមិនជឿព្រះរបស់កាអ៊ីន»។ តែមិនមានពាក្យមួយទេ មិនមានពាក្យមួយទេ នៅក្នុងព្រះគម្ពីរបង្រៀនពី នោះសោះ! បាទមានពូជ២ ពូជដែលមកពីកាអ៊ីន និងពូជដែលមកពីសេត។ ប៉ុន្ដែក្រុមទាំងពីរជាអ្នកមិនជឿ ព្រះ! ក្រុមទាំងពីរបានវិនាសនៅក្នុងទឹកជំនន់! គ្រូសាសន៍យូដាពីបុរាណបានបង្រៀនពីគ្រានៃអ្នកដឹកនាំថា ពេលគ្រាមួយនៃការកើនឡើងនៃការបោះបង់ចោលព្រះ។ ដែលនាំយើងមករៀនពីចំណុចដ៏សំខាន់បំផុតនៃ អំពើបាប និងការបោះបង់ចោលព្រះនៅក្នុងអត្ថបទគម្ពីររបស់យើង។ សូមមើលវាម្ដងទៀត ក្នុងលោកុប្បត្ដិ ៦:១-២។

១. ទីមួយ វាគឺជាគ្រាមួយដែលពេញទៅដោយសកម្មភាពអារក្ស។

« កាលពួកមនុស្សចាប់តាំងមានគ្នាច្រើននៅលើផែនដីឡើង ហើយបង្កើតបានកូនស្រីៗ នោះពួកកូនប្រុសរបស់ព្រះ គេឃើញកូនស្រីរបស់មនុស្សថាជាស្រស់ល្អ ក៏យកធ្វើជាប្រពន្ធតាមតែចិត្តគេទៅ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា វិញ្ញាណអញនឹងមិនតវ៉ានឹងមនុស្សជាដរាបទេ ពីព្រោះគេជាសាច់ឈាមប៉ុណ្ណោះ អាយុគេនឹងបានត្រឹមតែ១២០ឆ្នាំវិញ នៅជំនាន់នោះ មានមនុស្សរូបធំសំបើមនៅផែនដី ក្រោយនោះមក កាលពួកកូនប្រុសរបស់ព្រះបានចូលទៅឯកូនស្រីរបស់មនុស្ស ហើយនាងទាំងនោះបានបង្កើតកូនឲ្យគេ នោះបានជាមនុស្សខ្លាំងពូកែដែលរស់នៅកាលពីដើម ជាមនុស្សមានល្បីឈ្មោះ។ ព្រះយេហូវ៉ាទ្រង់ឃើញថា ការអាក្រក់របស់មនុស្សបានចំរើនជាច្រើនឡើងនៅផែនដី ហើយអស់ទាំងគំនិតក្នុងចិត្តគេក៏សុទ្ធតែអាក្រក់ជានិច្ចដូច្នោះ»(លោកុប្បត្ដិ ៦:១-៥)។

ព្រះគម្ពីរ Scofield កត់សំគាល់ថាកន្លែងនេះជា «ការរៀបការរបស់កូនកាអ៊ីនជាមួយកូនរបស់ សេត» ប៉ុន្ដែការកត់សំគាល់នោះខុស។ «កូនប្រុសរបស់ព្រះ» ជាទេវតាដែលបានធ្លាក់ចុះមកដែលមាន ទំនាក់ទំនងខាងផ្លូវភេទជាមួយ «កូនស្រីរបស់មនុស្ស»។ លោក Ryrie បានប្រសាសន៍ថា «ឃ្លា “កូនប្រុស របស់ព្រះ” ត្រូវបានប្រើនៅក្នុងគម្ពីរសញ្ញាចាស់ស្ទើរតែប្រាប់ពីទេវតាទាំងអស់... នៅឱកាសដ៏ចំលែកនៃ {ពួកគេ} បានរួមរស់ជាមួយកូនស្រីរបស់មនុស្សដើម្បីបន្ដពូជ» (Ryrie Study Bible កត់សំគាល់នៅគម្ពីរ លោកុប្បត្ដិ ៦:២)។ ការដកស្រង់ពីគម្ពីរយូដាស៦ និង៧ ដែលទុកជាប្រភព លោក M. R. DeHaan បានប្រសាសន៍ថា «ទេវតាទាំងនេះដែលមិនបានរក្សាសណ្ឋានដើមរបស់ខ្លួន គឺជាទេវតាដែលបោះបង់ចោលទីលំនៅចេញ។ អំពើបាបរបស់គេដូចជាក្រុងសូដុំម ដែលគេបានប្រគល់ខ្លួនទៅប្រព្រឹត្តសេចក្តីកំផិតដូចគ្នា ទាំងបណ្តោយទៅតាមសាច់ដទៃ ដែលនឹងនាំឲ្យមានការជំនុំជំរះរបស់ព្រះ»(M. R. DeHaan, M.D., The Days of Noah, Zondervan Publishing House, 1963, p. 144)។

នេះគឺជាគំនិតរបស់គ្រូសាសន៍យូដាសម័យមុនផងដែរ ហើយខ្ញុំដឹងច្បាស់ថាវាត្រឹមត្រូវ។ ទោះបីជា យ៉ាងណាក៏ដោយអ្នកប្រាជ្ញបានឆ្ងល់ពីរបៀបដែលទេវតាបានធ្លាក់ចុះមកហើយអាចមានទំនាក់ទំនងខាងផ្លូវ ភេទជាមួយកូនស្រីនៅសម័យរបស់លោកណូអេ។

គ្រូគង្វាលរបស់ខ្ញុំនៅក្រុមជំនុំបាទីស្ទចិនដែលឈ្មោះ ធីម៉ូថេ លីន។ គាត់ជាអ្នកប្រាជ្ញម្នាក់ខាងគម្ពីរ សញ្ញាចាស់ដែលជាអ្នកបកប្រែគម្ពីរ New American Standard Version (NASV) ហើយក៏បានបង្រៀននៅក្នុងមហាវិទ្យាល័យជាច្រើនផងដែរ។ លោក លីនបានបង្ហាញពីចំលើយដែលទេវតាបានយកកូន ស្រីរបស់មនុស្សធ្វើជាប្រពន្ធរបស់ពួកគេ។ គាត់បានប្រសាសន៍ថាទេវតាដែលបានធ្លាក់ចុះបានចូលនៅក្នុង មនុស្សប្រុស ហើយមនុស្សប្រុសដែលមានអារក្សចូលទាំងនេះមានទំនាក់ទំនងខាងសាច់ឈាមជាមួយស្រ្ដី។ គាត់បានប្រសាសន៍ថា «ដោយហេតុនោះទេវតាអាក្រក់ដែលបានធ្លាក់ចុះមកទាំងនេះអាចបង្កើតកូនបាន {ពួកគេបាន} ពុករលួយអាក្រក់ខ្លាំងណាស់ខាងសីលធម៌» (Timothy Lin, Ph.D., Genesis: A Biblical Theology, Biblical Studies Ministries International, 2002, pp. 96-97)។ លោក លីន ក៏បានប្រសាសន៍ផងដែរថា

         កាលអារក្សសាតាំងបើកចំហថែមទៀត នៅក្នុងការជ្រៀតជ្រែករបស់វា ក្នុងការងាររបស់មនុស្សលោក វាបានបន្ថែមសេចក្ដីប៉ងប្រាថ្នាខាងផ្លូវភេទទៅ កាន់មនុស្សលោកដ៏ពុករលួយដែលវាបានធ្វើខូចអាក្រក់កាលពីមុនមក។ ការរៀបការជាមួយសាសន៍ផ្សេងគ្នានៅគ្រានេះ មិនមែនត្រឹមតែបំផ្លាញនូវស្ថាប័នដ៏បរិសុទ្ធនៃមង្គលការទៅក្នុងការបំពេញភាពអាត្មានិយម និងបំណងប្រាថ្នា ខាងសាច់ឈាមប៉ុណ្ណោះទេ ប៉ុន្ដែវាធ្វើឲ្យមនុស្សមានគំនិតអាក្រក់ច្រើនជាង គំនិតតាមធម្មតា។ វានាំឲ្យមានការរួមរស់ជាមួយគា្នរវាងកូនប្រុសរបស់ព្រះ និងកូនស្រីរបស់មនុស្ស ហើយវាធ្វើឲ្យពូជមនុស្សបានខូចអាក្រក់ទៅក្នុងកំរិត នៃចរិកលក្ខណះតាមមនុស្សធម្មតា។ អារក្សបានទទួលជោគជ័យ មនុស្ស មិនអាចក្លាយជាពូជមនុស្សបានទេ ប៉ុន្ដែពូជរបស់អារក្សសាតាំងបដិសេធអ្នក ប្រោសលោះដែលបានសន្យាវិធីមួយដើម្បីក្លាយជាមនុស្សលោកម្នាក់។
         ផែនការណ៍របស់អារក្សសាតាំងបានបំផ្លាញចំនួនប្រជាជន ទាំងអស់ នៅលើផែនដី។ មនុស្សផ្តោតចិត្ដលើ «ស៊ីផឹក ហើយរៀបការប្តីប្រពន្ធ ដរាបដល់ថ្ងៃដែលលោកណូអេចូលទៅក្នុងទូកធំ»(ម៉ាថាយ ២៤:៣៨)។ ផងដែរ «ផែនដីពោរពេញទៅដោយអំពើឃោរឃៅ» (លោកុប្បត្ដិ ៦:១១,១៣)។ ឧបករណ៍ដ៏ធំរបស់អាក្រក់ដើម្បីធ្វើឲ្យមនុស្សធ្វើអាក្រក់ ពុករលួយ និងភាព ឃោរឃៅនៅសម័យនេះ ហើយវាជាការឈ្លានពាន ថែមទាំងជាការរំខាន ដោយសារ «ពួកកូនរបស់ព្រះ» ដែលបានបង្ខូចមនុស្សនៅសម័យកាលនោះ(ibid.)។

ឥឡូវនេះសូមមើលគម្ពីរលោកុប្បត្ដិ ៦:៤

«នៅជំនាន់នោះ មានមនុស្សរូបធំសំបើមនៅផែនដី ក្រោយនោះមកកាលពួកកូនប្រុសរបស់ព្រះបានចូលទៅឯកូនស្រីរបស់មនុស្ស ហើយនាងទាំងនោះបានបង្កើតកូនឲ្យគេ នោះបានជាមនុស្សខ្លាំងពូកែដែលរស់នៅកាលពីដើមជាមនុស្សមានល្បីឈ្មោះ»(លោកុប្បត្ដិ ៦:៤)។

ព្រះគម្ពីរ KJV ហៅកូនរបស់មនុស្សប្រុសដែលអារក្សចូលថា «មនុស្សរូបធំ»។ * នោះគឺជាការបកប្រែដ៏មិន សមហេតុផលដែលបកប្រែយល់ច្រលំពីពាក្យជាភាសាហេព្រើរ «ណែផ្វីឡីម» (nephilim) ដោយគ្រូសាសន៍យូដាសម័យមុន។ ពួកគេបានបកប្រែពីភាសាហេព្រើរទៅជាភាសាក្រិចនៅក្នុងពាក្យសែបថូហ្គីនថ៍ ជាពាក្យ «ហ្ជាយហ្គែន» (gigantes) (មនុស្សរូបធំ)។ លោក Henry M. Morris បានប្រសាសន៍ថា «អត្ថន័យតាមធម្មជាតិ ហើយគួរជឿគឺ “ពួកអ្នកដែលបានធ្លាក់ចុះមក ប្រហែលជាសំដៅលើ...ទេវតាដែល បានធ្លាក់ចុះមក...កូនចៅនៃការជួបជុំរបស់អារក្សបានគ្រប់គ្រងលើមនុស្សប្រុស និងមនុស្សស្រីនៅសម័យ នេះដែលជាទេវតាដែលបានធ្លាក់ចុះមក»(Henry M. Morris, Ph.D., The Genesis Record, Baker Book House, 1986 edition, p. 172; note on Genesis 6:4)។ ដូច្នេះយើងអាចបកប្រែគម្ពីរលោកុប្បត្ដិ ៦:៤ ថា «មានទេវតាដែលបានធ្លាក់ចុះមកនៅលើផែនដីនៅសម័យនោះ ហើយបន្ទាប់មកនៅ ពេលកូនប្រុសរបស់ព្រះ{មនុស្សប្រុសដែលអារក្សចូល} មកឯកូនស្រីរបស់មនុស្ស ហើយពួកគេបានបង្កើត កូនសំរាប់ពួកគេ...» នៅចុងបញ្ចប់មុនទឹកជំនន់ដ៏ធំ ពូជមនុស្សទាំងស្រុងត្រូវបានអារក្សសណ្ឌិត ហើយ ទទួលឥទ្ធិពលពីអារក្សទាំងស្រុង។ គំរោងការណ៍របស់អារក្សស្ទើរតែបានសំរេច វាស្ទើរតែបានបំផ្លាញពូជ មនុស្ស ហើយសឹងតែជិតបានបញ្ឃប់ការយាងមករបស់ព្រះគ្រីស្ទ។ មនុស្សដែលមានអារក្សចូលទាំងនេះត្រូវ បានរៀបរាប់ប្រាប់នៅក្នុងគម្ពីរលោកុប្បត្ដិ ៦:៥។ តើអ្វីទៅដែលបានបញ្ឃប់គំរោងការណ៍របស់អារក្ស? សូម មើលគម្ពីរលោកុប្បត្ដិ ៦:៨

«ប៉ុន្តែ ណូអេបានប្រកបដោយព្រះគុណនៅចំពោះព្រះយេហូវ៉ាវិញ» (លោកុប្បត្ដិ ៦:៨)។

លោកណូអេ និងគ្រួសាររបស់គាត់បានរួចពីការចូលរបស់អារក្សដោយសារព្រះគុណរបស់ព្រះ។ ទ្រង់បាន ការពារពួកគេនៅពេលទ្រង់បានបញ្ជូនទឹកជំនន់ដើម្បីបំផ្លាញ « ពួកអ្នកមិនជឿព្រះ»។ បើអ្នកជាមនុស្សម្នាក់ ដែលព្រះបានជ្រើសរើស អ្នកមិនត្រូវភ័យខ្លាចទេ ដ្បិតព្រះគុណរបស់ព្រះខ្លាំងជាអារក្សសាតាំង និងបរិវា របស់វា។ លោក ឡូសើរបានប្រសាសន៍ថា «ថ្វីដ្បិតតែលោកីយនេះពេញទៅដោយអារក្ស ហើយវាចង់គំរាម គំហែងយើងក៏ដោយ យើងនឹងមិនភ័យខ្លាចទេ ដ្បិតព្រះបានទុកសេចក្ដីពិតរបស់ទ្រង់ដើម្បីឲ្យយើងមាន ជ័យជំន»។ ប៉ុន្ដែបើអ្នកមិនទាន់បានសង្រ្គោះ អ្នកគួរតែខ្លាច ហើយកន្លែងនោះនាំយើងទៅរៀនចំនុចទីពីរ។

២. ទីពីរ សព្វថ្ងៃនេះ យើងរស់នៅក្នុងគ្រាមួយដែលពេញដោយសកម្មភាពរបស់អារក្ស។

កន្លែងនេះនាំយើងទៅមើលពាក្យទំនាយរបស់ព្រះអម្ចាស់យេស៊ូវគ្រីស្ទដែលទ្រង់មានបន្ទូលថា

«ដ្បិតកាលណាកូនមនុស្សមក នោះនឹងបានដូចជានៅជំនាន់លោកណូអេដែរ» (ម៉ាថាយ ២៤:៣៧)។

លោក M. R. DeHaan បានប្រសាសន៍ថា៖

សព្វថ្ងៃនេះតើយើងអាចឃើញស្ថានភាពដូចគ្នាទៅនឹងថ្ងៃរបស់លោកណូអេឬ ឬទេ...? ខាងភាពខ្វាក់ខាងព្រលឹងវិញ្ញាណ ជាចំនុចមួយដែលពិតប្រាកដ ណាស់ដូចគ្នា និងភាពល្ងង់ខ្លៅខាងព្រះបន្ទូលរបស់ព្រះ ដែលពួកគេបរាជ័យ ដើម្បីទទួលស្គាល់ការរំលឹកដដែលៗទាំងអស់នេះនៅថ្ងៃរបស់លោក ណូអេ... (M. R. DeHaan, The Days of Noah, Zondervan Publishing House, 1971 edition, page 149)។

កងទ័ព្ទរបស់អារក្សបានត្រួតត្រាពិភពលោកនៅថ្ងៃរបស់លោកណូអេ ហើយវាជិតបានបំផ្លាញពូជមនុស្ស ទាំងស្រុង។

នៅក្នុងជីវិតរស់នៅរបស់ខ្ញុំ ខ្ញុំបានឃើញអំណាចរបស់អារក្សកើនឡើងនៅពាសពេញពិភពលោក។ នៅក្នុងឆ្នាំ១៩៦០ វាជាពេលដែលពិភពលោកបានធ្លាក់នៅក្រោមការបំផ្លិតបំផ្លាញ។ មានមនុស្សជាច្រើន បានបើកទ្វារឲ្យអារក្សចូលដោយសារការប្រើថ្នាំញៀនជា LSD។ សព្វថ្ងៃនេះពួកគេប្រើថ្នាំញៀនដែលធ្វើឲ្យ LSD ស្ទើរតែមានគ្រោះថ្នាក់ដូចស្ករគ្រាប់។ ខ្ញុំបានអធិប្បាយទៅក្នុងពួកក្មេងស្មាវនៅក្នុងទីក្រុង San Francisco នៅដើមទសវត្ស៧០។ ខ្ញុំអាចប្រាប់បងប្អូនពីបទពិសោធន៍ផ្ទាល់ខ្លួននៃក្មេងភាគច្រើនទាំងនេះ ដែលនៅក្រោមឥទ្ធិពលរបស់អារក្សដ៏ធ្ងន់ ហើយខ្ញុំបានឃើញពួកគេមួយចំនួនបានត្រូវអារក្សចូល។ នៅក្នុង ឆ្នាំ១៩៧៣ តុលាការកំពូលរបស់ប្រទេសអាមេរិកបានអនុញ្ញាត្ដឲ្យការពន្លូតកូនជាការស្របច្បាប់នៅប្រទេស អាមេរិក។ បន្ទាប់ពីពេលនោះមានទារក៥៥លាននាក់ត្រូវបានបំផ្លាញដោយសារអារក្សបានចូលក្នុងគ្រូពេទ្យដែលធ្វើការពន្លូតកូន។ យើងក៏បានរកឃើញផងដែរពីការជួយការពារមនុស្សវ័យក្មេងនៅក្នុងទីក្រុង San Francisco និង Los Angeles ដែលស្រ្ដីស្ទើរតែទាំងអស់បានពន្លូតកូនដែលព្យាយាមធ្វើឲ្យអាក្រក់ទៅៗ ហើយមានមនុស្សជាច្រើនមានអារក្សចូល។ សព្វថ្ងៃនេះស្រ្ដី និងបុរសដែលជក់ថ្នាំញៀនទាំងនេះជាអ្នកបោះ ឆ្នោតមួយផ្នែកធំដែលបោះឆ្នោតឲ្យលោក Barack Obama ពីរដងនៅក្នុងការិយាល័យ។ លោក អូប៊ាមា មានគំនិតជាច្រើនដែលច្បាស់ណាស់មកពីអារក្ស។ ខ្ញុំជឿផ្ទាល់ខ្លួនថា គាត់មានអារក្សចូលនៅខណៈពេល ដែលគាត់បានចូលរួមក្នុងក្រុមជំនុំមួយរយះពេល២១ឆ្នាំដោយគ្រូគង្វាល Jeremiah Wright បុរសដែល ស្រែកតាមកញ្ចក់ទូរទស្សន៍ «ព្រះធ្វើឲ្យប្រទេសអាមេរិកវិនាស» ព្រះធ្វើឲ្យប្រទេសអាមេរិកវិនាស ព្រះធ្វើឲ្យប្រទេសអាមេរិកវិនាស!» ខ្ញុំមិនឃើញពីរបៀបដែលនរណាម្នាក់អាចចូលរួមក្រុមជំនុំរបស់គាត់ស្ទើរតែរាល់ ថ្ងៃអាទិត្យសំរាប់រយះពេល២១ឆ្នាំដោយមិនមានអារក្សចូលនោះទេ! វាមិនគួរឲ្យយើងភ្ញាក់ផ្អើលពីការដែលប្រធានាធិបតីហាក់ដូចជាសប្បាយជាមួយសកម្មប្រយុទ្ធរបស់ពួកម៉ូស្លីមជាជាងជាមួយគ្រីស្ទបរិស័ទ។ ពួកគេ ហាក់ដូចជាត្រូវបានទាញទាំងជាមួយគ្នាដោយវិញ្ញាណអាក្រក់ដូចគ្នា។

តើខ្ញុំត្រូវតែបង្ហាញពីការកើនឡើងនៃសកម្មភាពនៃការរៀបការភេទដូចគ្នា និង «ពួកខ្ទើយ» ឬទេ? តើខ្ញុំត្រូវតែបង្ហាញពីរូបអាសអាភាស ដែលឥឡូវនេះក្មេងជំទង់ប្រុសច្រើនជាង៩៥មើលវាដែរឬទេ? តើខ្ញុំ ត្រូវតែបង្ហាញពីប្រភេទនៃបទចំរៀងដែលលឺឡូឡូ និងតន្រ្ដីញាក់ ដែលធ្វើឲ្យមនុស្សទាំងស្រុងបានត្រូវសណ្ដំ ដោយសារបទភ្លេង ហើយលាយលំនៅក្នុងការវាយមួយភាគធំរបស់មនុស្សដែរឬទេ? តើខ្ញុំត្រូវតែបង្ហាញពី ភាពស្មោកគ្រោគដែលមិនអាចនិយាយ និងការសំឡាប់ដ៏អាក្រក់ក្រៃលែងដែលបានឃើញនៅក្នុងខ្សែភាពយន្ដ Hollywood ស្ទើរតែទាំងអស់នៅសព្វថ្ងៃដែរឬទេ? លោក J. Vernon McGee បានប្រាប់ថា៖

សព្វថ្ងៃនេះមនុស្សជាច្រើនត្រូវបានអារក្សចូល... យើងឃើញទីសំគាល់ច្រើន ហើយច្រើនថែមទៀតដែលមកពីអារក្ស។ មានភស្រ្ដុតាងជាច្រើនដែលប្រាប់ យើងទាំងអស់អំពីវា (J. Vernon McGee, Th.D., Thru the Bible, Thomas Nelson Publishers, volume IV, 1983, p. 51; ពន្យល់នូវ គម្ពីរម៉ាថាយ ៨:៣២)។

លោក ម៉ាកជីជាគ្រូបង្រៀនព្រះគម្ពីរដ៏ល្បីល្បាញម្នាក់ ហើយជាអ្នកដែលគេគោរពយ៉ាងខ្ពង់ខ្ពស់។ លោក Martyn Lloyd-Jones ដែលត្រូវបានគេហៅជាគ្រូគង្វាលដ៏ល្បីបំផុតម្នាក់នៅសតវត្សទី២០។ គាត់បានធ្វើ ជាគ្រូគង្វាលនៅ Westminster Chapel ក្នុងបេះដូងនៃទីក្រុងឡុង ប្រទេសអង់គ្លេសអស់រយះពេលច្រើន ជាង២៥ឆ្នាំ។ លោក Lloyd-Jones បានប្រសាសន៍ថា

សកម្មភាពរបស់អារក្សកើនឡើងព្រោះតែភាពខាងព្រលឹងវិញ្ញាណ និងភាព គ្មានព្រះនៃប្រទេសទាំងស្រុងបានធ្លាក់ទាប (Martyn Lloyd-Jones, M.D., Healing and the Scriptures, Oliver-Belson Books, 1988, p. 159)។

ព្រះគម្ពីរទាយពីបញ្ជីនៃសកម្មភាពរបស់អារក្សនៅថ្ងៃចុងក្រោយបង្អស់។ សាវកប៉ុលបានប្រាប់ថា

«ចូរឲ្យដឹងថា នៅជាន់ក្រោយបង្អស់នឹងមានគ្រាលំបាកណាស់ ដ្បិតនៅគ្រានោះ មនុស្សនឹងស្រឡាញ់តែខ្លួនឯង ទាំងស្រឡាញ់ប្រាក់ អួតអាងគឃរ មានឫកខ្ពស់ ប្រមាថមើលងាយ មិនស្តាប់បង្គាប់ឪពុកម្តាយ រមឹលគុណ មានចិត្តមិនបរិសុទ្ធ មិនស្រឡាញ់តាមធម្មតាមនុស្ស គ្មានសេចក្តីអធ្យោគ និយាយបង្កាច់គេ មិនចេះទប់ចិត្ត មានចិត្តសាហាវ មិនចូលចិត្តនឹងការល្អ ក្បត់គេ ឥតបើគិត មានចិត្តធំ ហើយចូលចិត្តនឹងល្បែងលេងជាជាងព្រះ គេមានឫកពាជាអ្នកគោរព ប្រតិបត្តិដល់ព្រះ ប៉ុន្តែមិនព្រមទទួលស្គាល់ព្រះចេស្តា ដែលមកដោយការគោរពប្រតិបត្តិនោះទេ ចូរបែរពីពួកមនុស្សយ៉ាងនោះចេញ»(ធីម៉ូថេទី២ ៣:១-៥)។

« ហើយពួកអាក្រក់ និងពួកឆបោក គេនឹងមានជំនឿនជឿនទៅខាងសេចក្តីអាក្រក់កាន់តែខ្លាំងឡើង ទាំងនាំមនុស្សឲ្យវង្វេង ហើយត្រូវវង្វេងខ្លួនឯងផង»(២ធីម៉ូថេ ៣:១៣)។

សាវកប៉ុលបានបង្ហាញប្រាប់ថាសម្មភាពរបស់អារក្សនេះនឹងវាយលុកក្រុមជំនុំដែលអភិរក្ស (ក្រុមជំនុំដែល មិនធ្វើតាមរបៀបពួកលោកីយ) នៅគ្រាចុងក្រោយបង្អស់

«គេនឹងងាកត្រចៀកចេញពីសេចក្តីពិត បែរទៅតាមរឿងព្រេងវិញ» (ធីម៉ូថេទី២ ៤:៤)។

«ដ្បិតកាលណាកូនមនុស្សមក នោះនឹងបានដូចជានៅជំនាន់លោកណូអេដែរ» (ម៉ាថាយ ២៤:៣៧)។

យើងរស់នៅក្នុងគ្រាមួយដែលសកម្មភាពរបស់អារក្សកំពុងតែធ្វើចលនា។ មានតែព្រះយេស៊ូវមួយគត់ដែល អាចជួយសង្រ្គោះយើង!

នៅក្នុងគ្រារបស់អារក្ស ដែលយើងកំពុងរស់នៅសព្វថ្ងៃនេះ មនុស្សគ្រប់ៗគ្នាគួរតែយកចិត្ដទុកដាក់ ពីការព្រមានដែលសាវកពេត្រុសបានព្រមានដល់យើង

«ចូរឲ្យដឹងខ្លួន ហើយចាំយាមចុះ ព្រោះអារក្សដែលជាខ្មាំងសត្រូវរបស់អ្នករាល់គ្នា វាតែងដើរក្រវែល ទាំងគ្រហឹមដូចជាសិង្ហ ដើម្បីនឹងរកអ្នកណាដែលវានឹងត្របាក់លេបបាន»(ពេត្រុសទី១ ៥:៨)។

តើអ្នកធ្លាប់ឆ្ងល់ពីមូលហេតុដែលអ្នកខ្លះពិបាកជឿជាក់លើព្រះយេស៊ូវ ហើយបានសង្រ្គោះណាស់ ? តើអ្នកធ្លាប់គិតថា វាប្រហែលជាការវាយប្រហាររបស់អារក្សទៅក្នុងគំនិតរបស់អ្នក – សេចក្ដីល្បួងរបស់ អារក្សគឺថា វាព្យាយាមរារាំងឲ្យអ្នកធ្វើជាទាសកររបស់វា? ព្រះគម្ពីរប្រាប់ពីពួកអ្នកដែលនៅក្នុងភាពជាទាសកររបស់អារក្ស «ពេញមួយជីវិតរបស់ពួកគេ» (ហេព្រើរ ២:១៤, ១៥)។

នោះគឺជាមូលហេតុដែលព្រះយេស៊ូវបានយាងមក គឺដើម្បីឲ្យអ្នកមានសេរីភាពពីភាពជាទាសករ របស់អារក្ស ដើម្បីឲ្យអ្នកមានសេរីភាពពីការធ្វើជាទាសករម្នាក់របស់អារក្ស! ព្រះយេស៊ូវបានសុគតនៅលើ ឈើឆ្កាងដើម្បីសងទោសសំរាប់អំពើបាបរបស់អ្នក។ ព្រះយេស៊ូវបានរស់ពីសុគត់ឡើងវិញដើម្បីប្រទានឲ្យ អ្នកបានសេរីភាពពីភាពជាទាសកររបស់អារក្ស! សូមមក ហើយអង្វរដល់ព្រះយេស៊ូវឲ្យទ្រង់ដោះអ្នកឲ្យរួចពី អារក្សសារតាំង! សូមមក ហើយអង្វរដល់ព្រះយេស៊ូវឲ្យទ្រង់លើកលែងទោសអំពើបាបរបស់អ្នក ហើយ ប្រទានឲ្យអ្នកមានជីវិតថ្មី! ព្រះយេស៊ូវបានមានបន្ទូលថា ព្រះវរបិតាបានចាត់ទ្រង់ «ឲ្យផ្សាយដំណឹងល្អដល់មនុស្សទ័លក្រ... ហើយឲ្យដោះមនុស្ស ដែលត្រូវគេជិះជាន់ឲ្យរួច»(លូកា ៤:១៨)។ អូ សូមមក សូមមក សូមមករកព្រះយេស៊ូវ! «គ្មានអ្នកណាអាចជួយអ្នកទេ ក្រៅពីព្រះយេស៊ូវ ទ្រង់អាចជួយមនុស្សមានបាប ដែលអស់សង្ឃឹមអាចមានសង្ឃឹម!»

កុំគិតអំពីអារក្សសាតាំងទៀត សូមគិតអំពីព្រះយេស៊ូវតែប៉ុណ្ណោះ! សូមទំលាក់ខ្លួនអ្នកទៅលើព្រះ យេស៊ូវ នោះទ្រង់នឹងដោះអ្នកឲ្យរួចពីអំពើបាប និងសេចក្ដីស្លាប់! ព្រះយេស៊ូវទ្រង់នឹងជួយសង្រ្គោះអ្នក! «គ្រាន់តែជឿទ្រង់ គ្រាន់តែជឿទ្រង់ ចូរអ្នកជឿឥឡូវនេះ។ ទ្រង់នឹងសង្រ្គោះអ្នក ទ្រង់នឹងសង្រ្គោះអ្នក ទ្រង់នឹងសង្រ្គោះឥឡូវនេះ!» អូ សូមបែរចេញពីអំពើបាប ហើយជឿជាក់លើព្រះអង្គសង្រ្គោះឥឡូវនេះ!

សូមមករកយើង ហើយនិយាយជាមួយអំពីសេចក្ដីសង្រ្គោះដោយសារព្រះយេស៊ូវ។ សូមចេញពី តុអង្គុយរបស់អ្នក ហើយដើរទៅខាងក្រោយសាលប្រជុំឥឡូវនេះ។ លោក ខាហ្គិននឹងនាំអ្នកទៅកាន់បន្ទប់ ផ្សេងទៀតដែលយើអាចនិយាយគ្នាបាន។ លោក ចាន់សូមអធិស្ឋានឲ្យមានបងប្អូនខ្លះនឹងជឿជាក់លើព្រះ យេស៊ូវឥឡូវនេះ។ អាម៉ែន។

*គ្រូសាសន៍យូដាសម័យបូរាណបានបកប្រែពាក្យជាភាសាហេព្រើរ «ណែផ្វីឡីម» (nephilim) ទៅជា «ហ្ជាយហ្គែន» (gigantes)។ ដូច្នេះ ពួកគេបានបង្កើតគំនិតខុសឆ្គងថា «ណែផ្វីឡីម» គឺជាមនុស្សមាឌធំ ពាក្យ «ណែផ្វីឡីម» បានឃើញនៅក្នុងគម្ពីរជនគណនា ១៣:៣៣ ដែលវាបានបកប្រែច្រលំជាពាក្យ «មនុស្សមាឌធំ» នៅក្នុងគម្ពីរ KJV។ នៅបកប្រែដ៏មិនសមហេតុផលទាំងពីរត្រូវបានបកប្រែច្រលំពីពាក្យ «ហ្ជាយហ្គែន» (gigantes)។ អ្វីដែលយើងដឹងនៅក្នុងគម្ពីរជនគណនា ១៣:៣៣ ដែលប្រាប់ថា ពួកគេជាមនុស្សរូបធំសំបើម គឺថា ពួកគេរាប់សាសន៍ហេព្រើរថាតូច។ ប៉ុន្ដែវាគ្រាន់តែមានន័យថា ពួកគេជាមនុស្ស ដែលមានមាឌធំ មិនមែនពួកគេជាយក្សនោះទេ។ ពាក្យ «ណែផ្វីឡីម» (nephilim) សំដៅលើហេតុការណ៍ ដែលអារក្សបានចូលពួកគេ ហើយដូចជាមនុស្សភាគច្រើន ដែលរស់នៅក្នុងស្រុកកាណាន មុនពេលពួក សាសន៍ហេព្រើរមក។ មនុស្សដែលមានអារក្សចូលទាំងនេះបានចាក់រុកពួកសាសនហេព្រើររហូត ដោយសារ តែពួកគេមិនបានបណ្ដេចពួកគេចេញពីស្រុកកាណាន ដូចជាព្រះយេហូវ៉ាបានបញ្ជាឲ្យពួកគេធ្វើ។ មិនមាន «យក្ស» មួយសោះ នៅក្នុងអត្ថបទគម្ពីរទាំងនេះ ទោះបីជាមានការអត្ថាធិប្បាយពន្យល់ខ្លះពន្យល់ប្រាប់ដូច នោះក៏ដោយ បញ្ហាដ៏ធំគឺថា គ្រូសាសន៍យូដាបានបកប្រែខុស។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអាន ការអធិប្បាយរបស់ លោក ហ៊ីមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗ នៅតាមអ៊ីធើនេតនៅគេហទំព័រ www.realconversion.com.
ចុចលើ ”Sermon Manuscripts” សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ (Sermons in Khmer)

You may email Dr. Hymers at rlhymersjr@sbcglobal.net, (Click Here) – or you may
write to him at P.O. Box 15308, Los Angeles, CA 90015. Or phone him at (818)352-0452.

អានព្រះគម្ពីរមុនពេលអធិប្បាយដោយលោក Mr. Abel Prudhomme ៖ លោកុប្បត្ដិ ៦:១-៨។
ច្រៀងចំរៀងដោយខ្លួនឯងមុនអធិប្បាយដោយលោក Benjamin Kincaid Griffith៖
(«ដ្បិតព្រះយេស៊ូវនឹងយាងមក» ដោយលោក Oswald J. Smith, 1889-1986)។


ចំណងជើងនៃសេចក្ដីអធិប្បាយ

ពួកបរិវាររបស់អារក្សនៅក្នុងលោកីយសព្វថ្ងៃនេះ

(សេចក្ដីអធិប្បាយទី៧៩ ពីកណ្ឌគម្ពីរលោកុប្បត្ដិ)

ដោយលោក Dr. R. L. Hymers, Jr.

«កាលពួកមនុស្សចាប់តាំងមានគ្នាច្រើននៅលើផែនដីឡើង ហើយបង្កើតបានកូនស្រីៗ នោះពួកកូនប្រុសរបស់ព្រះ គេឃើញកូនស្រីរបស់មនុស្សថាជាស្រស់ល្អ ក៏យកធ្វើជាប្រពន្ធតាមតែចិត្តគេទៅ»(លោកុប្បត្ដិ ៦:១-២)។

(ម៉ាថាយ ២៤:៣, ៣៧; យូដាស ១៥; លោកុប្បត្ដិ ៥:២២; ៦:៩)

១. ទីមួយ វាគឺជាគ្រាមួយដែលពេញទៅដោយសកម្មភាពអារក្ស។
លោកុប្បត្ដិ ៦:១-៥; ម៉ាថាយ ២៤:៣៨; លោកុប្បត្ដិ ៦:១១, ១៣, ៤, 8. ៨។

២. ទីពីរ សព្វថ្ងៃនេះ យើងរស់នៅក្នុងគ្រាមួយដែលពេញដោយសកម្មភាពរបស់អារក្ស។
ម៉ាថាយ ២៤:៣៧; ២ធីម៉ូថេ ៣:១-៥, ១៣; ៤:៤; ១ពេត្រុស ៥:៨;
ហេព្រើរ ២:១៤, ១៥; លូកា ៤:១៨។