ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០
នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។
មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤
ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។
សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ
ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។
នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។
អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net។
ជំនាន់របស់លោកណូអេ និងជំនាន់របស់លោកឡុត (សេចក្ដីអធិប្បាយទី៧៧ ពីកណ្ឌគម្ពីរលោកុប្បត្ដិ) ដោយលោក សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស «នៅគ្រារបស់កូនមនុស្ស នោះនឹងកើតមានដូចជានៅជំនាន់លោកណូអេដែរ ដ្បិតនៅជំនាន់នោះ គេកំពុងតែស៊ីផឹក រៀបការប្តីប្រពន្ធ ដរាបដល់ថ្ងៃដែលលោកណូអេបានចូលទៅក្នុងទូកធំ នោះទឹកក៏ជន់មកលិចបំផ្លាញគ្រប់គ្នាទៅ ក៏ដូចជានៅជំនាន់លោកឡុតដែរ គេកំពុងតែស៊ីផឹក លក់ដូរ ដាំដំណាំ ហើយសង់ផ្ទះ តែនៅថ្ងៃដែលលោកឡុត ចេញពីក្រុងសូដុំមមក នោះមានភ្លៀង ជាភ្លើង និងស្ពាន់ធ័រ ធ្លាក់ពីលើមេឃមក បំផ្លាញគេទាំងអស់គ្នាបង់ នៅថ្ងៃដែលកូនមនុស្សលេចមក នោះក៏នឹងកើតមានដូច្នោះដែរ»(លូកា ១៧:២៦-៣០)។ |
អ្នកគួរតែកត់សំគាល់រឿង៣អំពីអត្ថបទគម្ពីរនេះ។ ទីមួយ សូមកត់សំគាល់ពីឧទាហរណ៍ពីរធំៗ ដែលព្រះយេស៊ូវបានប្រើ– ទឹកជំនន់នៅជំនាន់របស់លោកណូអេ និង ភ្លើងស្ពាន់ធ័រដែលបានធ្លាក់លើទីក្រុងសូដុំ។ ទីពីរ សូមមើលពាក្យ៤ចុងក្រោយនៃខ២៧ «លិចបំផ្លាញគ្រប់គ្នា »។ ឥឡូវនេះ សូមមើលពាក្យ៤ចុងក្រោយនៃខ២៩ «ហើយបំផ្លាញគេទាំងអស់គ្នាបង់»។ ឥឡូវនេះសូមមើលខ៣០ «នៅថ្ងៃដែលកូនមនុស្សលេចមក នោះក៏នឹងកើតមានដូច្នោះដែរ»។ កន្លែងនេះសំដៅលើការយាងមកជាលើកទីពីររបស់ព្រះគ្រីស្ទ ដើម្បីជំនុំជំរះលោកីយដែលមិនជឿព្រះនេះ។ មនុស្សនៅជំនាន់របស់លោកណូអេមិនបានត្រៀមខ្លួនទេ ដូច្នេះពួកគេទាំងអស់គ្នាត្រូវបានវិនាស។ មនុស្សនៅជំនាន់របស់លោកឡុតមិនបានត្រៀមខ្លួនទេ ដូច្នេះពួកគេទាំងអស់គ្នាត្រូវបានបំផ្លាញ។ មនុស្ស កំពុងស៊ីផឹក ហើយរៀបការប្ដីប្រពន្ធ ដែលពួកគេគិតថា មិនខុសសោះចំពោះពួកគេ ប៉ុន្ដែទាំងអស់នោះគឺជាអ្វីដែលមនុស្សបានព្រួយបារម្ភអំពី! ពួកគេមិនស្ដាប់លោកណូអេ ឬលោកឡុតទេ ដូច្នេះហើយពួកគេទាំងអស់គ្នាត្រូវបានបំផ្លាញ។ ឥឡូវនេះយើងនឹងមើលកាន់មនុស្ស២ក្រុម ហើយនឹងដឹងពីមូលហេតុដែលពួកគេមិនត្រៀមខ្លួនជា ស្រេចសំរាប់ការជំនុំជំរះ។ ប៉ុន្ដែមុនដំបូង ខ្ញុំត្រូវតែប្រាប់ថា ព្រះគម្ពីរបង្រៀនថា ព្រះទ្រង់គឺជាព្រះនៃសេចក្ដី ក្រោធ និងការជំនុំជំរះ។ ខ្ញុំដឹងថា សព្វថ្ងៃនេះមនុស្សមិនជឿពីរឿងនោះទេ។ ពួកគេជារឿយៗនិយាយថា «ខ្ញុំមិនជឿពីការជំនុំជំរះរបស់ព្រះទេ»។ ប៉ុន្ដែវាគ្មានបញ្ហាទេពីអ្វីដែលពួកគេជឿ។ ព្រះមិនមែនគ្រាន់តែដូច រឿងខ្លះនៃការស្រមើស្រមៃរបស់អ្នកទេ។ ទ្រង់មានវត្ដមាន សូម្បីតែអ្នកជឿលើទ្រង់ ឬអ្នកមិនជឿលើទ្រង់ក៏ដោយ។ ដូច្នេះ វាមិនគ្មានបញ្ហាទេដែលអ្នក «មិនជឿលើព្រះនៃការជំនុំជំរះ»។ ដ្បិតវត្ដមានរបស់ព្រះមិនពឹងផ្អែកលើអ្វីដែលអ្នកជឿទេ មិនពឹងផ្អែកលើអ្វីដែលអ្នកគិតថាមិនផ្លាស់ប្ដូររឿងខ្លះទេ! តើអ្វីនឹងកើតឡើង បើអ្នកនិយាយថា «ខ្ញុំមិនជឿថាមានទីក្រុងសានហ្រានស៊ីស្កូនោះទេ»។ តើនោះនឹងធ្វើឲ្យទីក្រុងសានហ្រានស៊ីស្កូបាត់ខ្លួនឬទេ? ពិតប្រាកដណាស់មិនអាចទេ! តើអ្វីនឹងកើតឡើងបើអ្នកនិយាយថា «ខ្ញុំមិនជឿថាមានឡានត្រូឡេ(ឡានរត់តាមខ្សែកាប)នៅក្នុងទីក្រុងសានហ្រានស៊ីស្កូ»។ តើនោះនឹងធ្វើឲ្យ ឡានត្រូឡេឈប់មាននៅទីក្រុងនោះឬទេ? ពិតប្រាកដណាស់មិនអាចទេ! ដូច្នេះហើយវាដូចព្រះដែរ បើ អ្នកនិយាយថា «ខ្ញុំមិនជឿលើព្រះនៃការជំនុំជំរះ»។ វាមិនផ្លាស់ប្ដូររឿងខ្លះនោះទេ។ សូម្បីតែអ្នកជឿវា ឬក៏ មិនជឿក៏ដោយ ព្រះទ្រង់មានវត្ដមានខាងក្រៅខួរក្បាលរបស់អ្នក ហើយទ្រង់គឺជាព្រះនៃការជំនុំជំរះ ហើយទ្រង់ជាព្រះនៃសេចក្ដីក្រោធជំទាស់នឹងអំពើបាប សូម្បីតែអ្នកជឿវា ឬក៏មិនជឿក៏ដោយ។ តាមការពិត មនុស្សនៅជំនាន់របស់លោកណូអេបានគិតដូចអ្នកដែរ។ ពួកគេបានគិតពីព្រះខ្លះ ដូចអ្នករាល់គ្នា ប៉ុន្ដែ ពួកគេបានគិតថា ព្រះទ្រង់មិនមែនជាព្រះនៃការជំនុំជំរះនោះទេ! ពួកគេគិតដូចអ្នក រាល់គ្នាអញ្ចឹង ពួកគេបានគិតខុស – ហើយបានស្លាប់! ដូច្នេះហើយ ព្រះបានបញ្ជូនទឹកជំនន់ដ៏ធំ «ហើយបំផ្លាញគេទាំងអស់គ្នាបង់»។(លូកា ១៧:២៧)។ ហើយនោះគឺជារបៀបនៅក្នុងទីក្រុងសូដុំផងដែរ។ មនុស្សនៅទីក្រុងសូដុំបានគិតថា ព្រះនឹងមិន ដែលជំនុំជំរះពួកគេទេ។ មនុស្សនៅជំនាន់របស់លោកណូអេមិនបានយក់ចិត្ដទុកដាក់លើការប្រកាសរបស់ គាត់ទេ។ ហើយមនុស្សនៅទីក្រុងសូដុំក៏មិនបានស្ដាប់ការព្រមានរបស់លោកផងដែរ។ កូនប្រសារផ្ទាល់ខ្លួន របស់គាត់បានគិតថា គាត់គ្រាន់តែ «និយាយលេង» នៅពេលគាត់បានព្រមានពួកគេថាការជំនុំជំរះបាន កំពុងមក។ ប៉ុន្ដែពួកគេបានធ្វើខុស ការជំនុំជំរះបានធ្លាក់មក «ហើយបំផ្លាញគេទាំងអស់គ្នាបង់»។(លូកា ១៧:២៩)។ ព្រះយេស៊ូវបានបញ្ចប់ការព្រមាននេះនៅក្នុងខ៣០ ដោយមានបន្ទូលថា «នៅថ្ងៃដែលកូនមនុស្សលេចមក នោះក៏នឹងកើតមានដូច្នោះដែរ» (លូកា ១៧:៣០)។ ខ្ញុំជឿថាសព្វថ្ងៃនេះ យើងកំពុងតែរស់នៅក្នុងសម័យនោះ។ គ្មានអ្នកណាម្នាក់ដឹងពីថ្ងៃ ឬម៉ោង នៅពេលការ ជំនុំជំរះរបស់ព្រះនឹងធ្លាក់មកលើជំនាន់ដ៏ពេញដោយអំពើបាបនេះទេ។ ប៉ុន្ដែទីសំគាល់ទាំងអស់វាបង្ហាញថា ឥឡូវនេះយើងកំពុងតែរស់នៅជិតចុងបញ្ចប់នៃសម័យនេះណាស់។ ហើយព្រះគម្ពីរប្រាប់ថា «ចូររៀបចំ ដើម្បីជួបនឹងព្រះនៃខ្លួនចុះ»(អេម៉ុស ៤:១២)។ លោក Ed Hindson នៅសាកលវិទ្យាល័យ Liberty បានប្រសាសន៍ថា គ្រីស្ទានយល់ស្របគ្នាថា ឥឡូវនេះវប្បធម៌លោកខាងលិចបានត្រួតត្រា ហើយវាមិនអាចឲ្យគ្របឡើងវិញបានទេ។ យើងបាននៅក្នុងខ្សាច់ផុងនៃលទ្ធិ របស់លោកីយ សាបេក្ខនិយម (ពួកទីពឹងលើខ្លួនឯង) និងជំនឿខាងអធម្មជាតិ... ឥឡូវនេះគឺជាពេលសំរាប់ទីសំគាល់ចុងក្រោយនៃគ្រាចុងបញ្ចប់នៃផែនដី។ ការផ្លាស់ប្ដូរ និងការអភិវឌ្ឃន៍កំពុងតែកើតឡើងយ៉ាងលឿនណាស់ ដែល ដែលនាំកំពុងតែនាំឲ្យយើងជួបប្រទះនូវវិបត្ដិដ៏ធំបំផុតនៅលើលោកីយ ដែល យើងមិនធ្លាប់បានឃើញ។ គ្រប់ព្រឹត្ដិការណ៍ទាំងអស់រំលឹកយើងថា «ការជំនុំ ជំរះ» អាចមកនៅពេលឆាប់ៗ (Ed Hindson, Ph.D., Final Signs, Harvest House Publishers, 1996, pp. 65, 7)។ តើអ្នកត្រៀមខ្លួន ដើម្បីជួបព្រះហើយឬនៅ? តើអ្នកត្រៀមខ្លួនសំរាប់ការយាងមករបស់ព្រះគ្រីស្ទ និងចុងបញ្ចប់នៃសម័យនេះហើយឬនៅ? ពួកសិស្សបានសួរព្រះយេស៊ូវថា «តើការទាំងនេះកាលណានឹងមកដល់ តើមានទីសំគាល់ណាពីទ្រង់យាងមក ហើយពីបំផុតកល្ប?»(ម៉ាថាយ ២៤:៣)។ ព្រះយេស៊ូវ មិនបានស្ដីបន្ទោសពួកគេទេ។ ទ្រង់បានប្រាប់ពួកគេពីទីសំគាល់ជាច្រើនដែលនឹងកើតឡើងនៅលើផែនដី ដែលបង្ហាញថាពេលវេលាជិតដល់ហើយ។ ខ្ញុំជឿច្បាស់ថា សព្វថ្ងៃនេះយើងកំពុងតែរស់នៅក្នុងសម័យកាល នោះ – សព្វថ្ងៃនេះ។ ព្រះយេស៊ូវបានមានបន្ទូលថា វានឹងកើតមានដូចជាជំនាន់លោកណូអេ មុនពេលការ ជំនុំជំរះនៃទឹកជំនន់ដ៏ធំមក – និងដូចជាជំនាន់លោកឡុត មុនពេលព្រះយេហូវ៉ាបានចាក់ការជំនុំជំរះដោយ ភ្លើងមកលើពួកគេ។ លោក M. R. DeHaan បានប្រសាសន៍ថា មិនមានការដោះសារទេសំរាប់ភាពល្ងង់ខ្លៅដែលទាក់ទងនឹងទីសំគាល់នៃការយាងមករបស់ព្រះគ្រីស្ទ។ យើងអាចបើកព្រះគម្ពីរ ហើយអាចអានពី ជំពូកចំនួន៥ទាំងស្រុងដែលព្រះយេស៊ូវបានសំដៅលើ «ជំនាន់របស់លោក ណូអេ និងលោកឡុត» ក្នុងរយះពេល៣០នាទី។ ជំនាន់របស់លោកណូអេ និងលោកឡុតយើងបានឃើញរួចហើយ។ វាជាជំនាន់ដ៏សម្បូរណាស់។ ព្រះ យេស៊ូវមានបន្ទូលថា ពួកគេកំពុងតែស៊ីផឹក... វាបញ្ជាក់ពីកាល្មោភស៊ី និងការ ស្រវឹងស្រា។ បើសិនជាធ្លាប់មានគ្រាមួយ ដែលជាពាក្យដដែលៗនៃថ្ងៃទាំង នោះ វាគឺជាគ្រានៅសម័យនេះហើយ ដ្បិតមានទីសំគាល់ជាច្រើនចាប់តាំងពីជំនាន់របស់លោកណូអេ និងលោកឡុតមក ទាំងនេះជាជំនាន់នៃ «ការល្មោភ ស៊ី និងការស្រវឹងស្រា»។ ខ្ញុំសូមដាស់តឿនអ្នកថា ព្រះយេស៊ូវបានមានបន្ទូលថា « នោះនឹងកើតមានដូចជានៅជំនាន់លោកណូអេដែរ... ក៏ដូចជានៅជំនាន់លោកឡុតដែរ... នៅថ្ងៃដែលកូនមនុស្សលេចមក នោះក៏នឹងកើតមានដូច្នោះដែរ»(លូកា ១៧:២៦,២៨,៣០)។ ហើយព្រះគ្រីស្ទបានទាយពីការជំនុំជំរះដ៏អាក្រក់នោះថា វានឹងធ្លាក់មកលើជំនាន់ដែលបដិសេធមិនទទួល ស្គាល់ព្រះគ្រីស្ទនេះ។ ព្រះគ្រីស្ទបានមានបន្ទូលថា «ដ្បិតនៅគ្រានោះ នឹងមានសេចក្តីវេទនាជាខ្លាំងណាស់ ដល់ម៉្លេះបានជាតាំងពីដើមកំណើតលោកីយ៍ ដរាបមកដល់សព្វថ្ងៃនេះ មិនដែលមានយ៉ាងដូច្នោះឡើយ ហើយទៅមុខក៏មិនដែលមានដែរ។បើមិនបានបន្ថយថ្ងៃ ទាំងនោះឲ្យខ្លីចុះ នោះគ្មានមនុស្សណានឹងបានសង្គ្រោះទេ...(ម៉ាថាយ ២៤:២១,២២)។ ព្រះគម្ពីរប្រាប់ពីការដែលព្រះចាក់ទុក្ខលំបាក(ចាន)ចំនួន៧ នៃសេចក្ដីក្រោធទៅលើលោកីយនៅ ក្នុងខណៈពេលនៃគ្រារងទុក្ខវេទនា។ ការនេះត្រូវបានទាយនៅក្នុងគម្ពីរវិវរណៈជំពូក១៦(ពីគម្ពីរ NASV) ទុកលំបាកទី១ ការជំនុំជំរះនឹងបង្កើតឲ្យមនុស្សដែលមានទីសំគាល់របស់សត្វ និងអស់ពួកអ្នកដែលក្រាបថ្វាយបង្គំដល់រូបវា គេក៏កើតដំបៅកាចអាក្រក់ណាស់(ខ២)។ ទុកលំបាកទី២ ការជំនុំជំរះនឹងធ្វើឲ្យសមុទ្រត្រឡប់ទៅជាឈាម ដូចជាឈាមខ្មោច(ខ៣)។ ទុកលំបាកទី៣ ការជំនុំជំរះនឹងធ្វើឲ្យទន្លេ និងរន្ធទឹកទាំងប៉ុន្មាន នោះក៏ប្រែទៅជាឈាមទាំងអស់(ខ៤)។ ទុកលំបាកទី៤ ការជំនុំជំរះនឹងធ្វើព្រះអាទិត្យបានអំណាចនឹងធ្វើឲ្យមនុស្សត្រូវខ្លោច ដោយសារភ្លើង មនុស្សលោកក៏ត្រូវខ្លោចទៅ ដោយអំណាចក្តៅជាខ្លាំង(ខ៨,៩)។ ទុកលំបាកទី៥ ការជំនុំជំរះនឹងធ្វើនគរវាត្រឡប់ទៅជាងងឹតសូន្យសុង ហើយគេខាំអណ្តាត ដោយមានសេចក្តីទុក្ខលំបាក(ខ១០)។ ទុកលំបាកទី៦ ការជំនុំជំរះនឹងធ្វើទន្លេធំ គឺជាទន្លេអ៊ើប្រាត រួចទឹកទន្លេនោះក៏រីងទៅ(ខ១២)។ ទុកលំបាកទី៧ ការជំនុំជំរះនឹងធ្វើឲ្យអស់ទាំងទីក្រុងរបស់សាសន៍ដទៃទាំងប៉ុន្មានក៏រលំ ក៏មានព្រិលយ៉ាងធំៗ គ្រាប់១ទំងន់១ហាបធ្លាក់ចុះពីផ្ទៃមេឃមកលើមនុស្សលោក(ខ១៩,២១)។ តើមនុស្សនឹងប្រែចិត្ដទេ? ទេ វានឹងយឺតពេលដើម្បីប្រែចិត្ដ! «ហើយមនុស្សលោកក៏ប្រមាថដល់ព្រះ ដោយព្រោះសេចក្តីវេទនានឹងព្រិលនោះ »(វិវរណៈ ១៦:២១)។ ព្រះគម្ពីរប្រាប់ថា «ដ្បិតអ្នករាល់គ្នាដឹងច្បាស់ហើយថា ថ្ងៃនៃព្រះអម្ចាស់នឹងមកដល់ ដូចជាចោរមកនៅពេលយប់ ដ្បិតកាលណាគេកំពុងតែ និយាយថា មានសេចក្តីសុខសាន្ត មានសេចក្តីរៀបរយហើយ នោះលោតែមានសេចក្តីហិនវិនាសមកលើគេភ្លាម ដូចជាស្ត្រីមានគភ៌ឈឺនឹងសំរាល ហើយគេចមិនរួចឡើយ» (ថែស្សា ឡូចនិចទី១ ៥:២-៣)។ មានតែគ្រីស្ទបរិស័ទពិតប្រាកដទេ ដែលមានបទពិសោធន៍នៃការប្រែចិត្ដពិតប្រាកដ មានសង្ឃឹម នៃការលើកឡើងមុនពេលព្រឹត្ដិការណ៍ដ៏អាក្រក់ទាំងនេះកើតឡើង។ ប៉ុន្ដែមនុស្សភាគច្រើនដែលគេហៅថា «គ្រីស្ទបរិស័ទ» នឹងត្រូវទុកចោល។ ព្រះគ្រីស្ទនឹងនិយាយទៅកាន់ពួកគេថា «ខ្ញុំមិនដែលស្គាល់អ្នកទេ» (ម៉ាថាយ ២៥:១២)។ យើងធ្លាប់ស្ដាប់លឺសេចក្ដីអធិប្បាយពីប្រធានបទទាំងនេះជាញឹកញាប់ណាស់។ ប៉ុន្ដែចម្លែកណាស់ មានភាពស្ងាត់ស្ងៀមពីប្រធានបទទាំងនេះក្នុងរយះពេលជាច្រើនឆ្នាំថ្មីៗនេះ។ នៅក្នុងឆ្នាំ១៩៦៩ លោក Billy Graham បានប្រសាសន៍ថា ព្រះគម្ពីរបង្រៀនថា នៅថ្ងៃចុងក្រោយបំផុត វានឹងជាសម័យកាលនៃគ្រោះថ្នាក់ សង្រ្គាម ការបំផ្លិតបំផ្លាញ ភាពគ្មានច្បាប់ ភាពគ្មានសីលធម៌ ដូច្នេះព្រះទ្រង់នឹងត្រូវតែធ្វើអន្ដរាគមន៍...នៅក្នុងប្រទេសញ៉ូវ សាឡែនសង្គមនៃមនុស្ស និយមបានធ្វើឲ្យមានក្រុមបាតុកម្ម ហើយកាន់ស្លាកសញ្ញាដោយនិយាយថា «កុំអនុញ្ញាត្ដឲ្យលោក Billy Graham បន្លាចអ្នក» (Billy Graham, “The Day to Come,” The Challenge: Sermons from Madison Square Garden, Doubleday and Company, 1969, p. 164)។ រយះពេលខ្លីមុនពេលគាត់បានស្លាប់ មានអ្នកដឹកនាំខាងផ្សាយដំណឹងល្អម្នាក់បានប្រាប់គ្រួសារខ្ញុំ និងខ្ញុំថា សេចក្ដីអធិប្បាយរបស់លោក Billy Graham មានអំណាចណាស់នៅពេលនោះ។ បាទ ប៉ុន្ដែតើ មានគ្រូអធិប្បាយដូចនោះទេនៅសព្វថ្ងៃនេះ? គ្រូអធិប្បាយភាគច្រើនទុយមុយពេកក្នុងការព្រមានមនុស្ស អំពីការជំនុំដែលនឹងមក និងភ្លើងនៃឋាននរក! មានបុរសម្នាក់បានប្រាប់ខ្ញុំថា ខ្ញុំជាគ្រូគង្វាលសម័យចាស់ បុរាណ ដូចជាសត្វដៃណូស័រ ហើយប្រាប់ខ្ញុំថា ខ្ញុំគួរតែអធិប្បាយដោយសំលេងស្រទន់ដូចជាលោក Joel Osteen ឬថែមទាំងដូចជាពួកអភិរក្ស ហើយសូម្បីតែគ្រូគង្វាលដែលជឿតាមព្រះបន្ទូលរបស់ព្រះភាគច្រើន របស់យើង។ ខ្ញុំបានឆ្លើយទៅគាត់ដោយដកស្រង់គម្ពីរធីម៉ូថេទី២ ៤:២-៤ «ចូរឲ្យអ្នកផ្សាយព្រះបន្ទូលចុះ ហើយទទូចជំរុញផង ទោះត្រូវពេល ឬខុសក្តី ចូររំឭកគេឲ្យដឹងខ្លួន ព្រមទាំងបន្ទោស ហើយកំឡាចិត្តគេ ដោយចិត្តអត់ធ្មត់ និងសេចក្តីប្រៀនប្រដៅគ្រប់យ៉ាង ដ្បិតនឹងមានគ្រាមកដែលគេមិនទ្រាំទ្រនឹងសេចក្តីបង្រៀនដ៏ត្រឹមត្រូវទេ គឺគេនឹងមានត្រចៀករមាស់ ហើយនិងហៅគ្រូកាន់តែច្រើនឡើង មកបង្រៀនឲ្យត្រូវចិត្ត គេនឹងងាកត្រចៀកចេញពីសេចក្តីពិត បែរទៅតាមរឿងព្រេងវិញ»(ធីម៉ូថេទី២ ៤:២-៤)។ កុំឆ្ងល់ឡើយពីរបៀបដែលក្រុមជំនុំរបស់យើងពេញទៅដោយមនុស្សបាត់បង់សព្វថ្ងៃនេះ! គ្រូគង្វាលជាច្រើនខ្លាចមិនហ៊ានអធិប្បាយព្រះបន្ទូលរបស់ព្រះ ដូចជាគ្រូគង្វាលសម័យមុនបានធ្វើ! ការងារដែលព្រះបានប្រទានឲ្យខ្ញុំគឺមិនមែនបង្រៀនព្រះគម្ពីរតាមខមួយៗនោះទេ។ ការងាររបស់ ខ្ញុំគឺដើម្បី «អធិប្បាយពីព្រះបន្ទូល»។ យកវា ឬទុកវា! ខ្ញុំបានបង្រៀនអ្នកពីអ្វីដែលព្រះគម្ពីរប្រាប់! « នោះនឹងកើតមានដូចជានៅជំនាន់លោកណូអេដែរ... ក៏ដូចជានៅជំនាន់លោកឡុតដែរ... នៅថ្ងៃដែលកូនមនុស្សលេចមក នោះក៏នឹងកើតមានដូច្នោះដែរ»(លូកា ១៧:២៦,២៨,៣០)។ បើរឿងនេះធ្វើឲ្យអ្នកភ្ញាក់ផ្អើលពេក ព្រះអាចជួយអ្នក! អ្នកនឹងមានបញ្ហាធំនៅពេលការជំនុំជំរះធ្លាក់មក! ឥឡូវនេះ តើអ្នកត្រូវតែធ្វើយ៉ាងម៉េចដើម្បីគេចផុតពីការជំនុំជំរះរបស់ព្រះ? ពិតប្រាកដណាស់ អ្នកត្រូវតែធ្វើដូចអ្វីដែលលោកឡុត និងលោកណូអេបានធ្វើ! ព្រះយេហូវ៉ាបានប្រាប់លោកឡុតឲ្យចេញពីទីក្រុងសូដុំ។ ព្រះយេហូវ៉ាបានមានបន្ទូលថា «ចូររត់ទៅឲ្យបានរួចជីវិតចុះ... កុំឲ្យមើលមកក្រោយឡើយ... ក្រែងឯងត្រូវវិនាសដែរ(លោកុប្បត្ដិ ១៩:១៧)។ បើអ្នកសង្ឃឹមចង់បានសង្រ្គោះ នោះគឺជាអ្វីដែលអ្នកត្រូវតែធ្វើផងដែរ។ អ្នកត្រូវចេញពីជីវិតរស់នៅដែលគ្មាន ព្រះ។ ព្រះទ្រង់មានបន្ទូលថា «ចូរចេញពីកណ្តាលពួកគេទៅ ហើយញែកខ្លួនទៅដោយឡែក... នោះអញនឹងទទួលឯងរាល់គ្នា»(កូរិនថូសទី២ ៦:១៧)។ សូមញែកខ្លួនចេញពីពួកអ្នកដែលមិនទៅក្រុមជំនុំ។ សូម ចេញឆ្ងាយពីពួកអ្នកដែលរស់នៅក្នុងអំពើបាប និងអ្នកដែលមិនគិតពីព្រះសោះ។ នោះគឺជាអ្វីដែលលោក ឡុតត្រូវតែធ្វើ ហើយនោះគឺជាអ្វីដែលអ្នកត្រូវតែធ្វើ។ សូមចេញពីលោកីយដ៏ពេញដោយអំពើបាប ហើយ ចូលក្នុងក្រុមជំនុំគ្រប់ពេលដែលទ្វារបើក! ហើយរាប់អានមិត្ដភ័ក្រ្ដថ្មីនៅក្នុងក្រុមជំនុំ! ប៉ុន្ដែនោះមិនទាន់អស់ទេ! អ្នកក៏ត្រូវតែធ្វើអ្វីដែលលោកណូអេបានធ្វើផងដែរ។ ព្រះយេហូវ៉ាបាន មានបន្ទូលប្រាប់លោកណូអេថា «ត្រូវឲ្យឯង...ចូលទាំងអស់ទៅក្នុងទូក»(លោកុប្បត្ដិ ៧:១)។ « ព្រះទ្រង់មានព្រះបន្ទូល ទៅណូអេថា អស់ទាំងសាច់ត្រូវផុតពីមុខអញហើយ ដ្បិតផែនដីបានពេញជាសេចក្តីកាចសហ័សដោយសារគេ មើល អញនឹងបំផ្លាញគេទៅជាមួយនឹងផែនដីផង»(លោកុប្បត្ដិ ៦:១៣)។ «ត្រូវឲ្យឯង...ចូលទាំងអស់ទៅក្នុងទូក»(លោកុប្បត្ដិ ៧:១)។ ទូកធំគឺជារូបភាពនៃព្រះគ្រីស្ទ។ សូមមករកព្រះគ្រីស្ទ ព្រះគ្រីស្ទមានបន្ទូលថា «ចូរមកឯខ្ញុំ»(ម៉ាថាយ ១១:២៨)។ លោកណូអេបានចូលក្នុងទូកគ្រប់ផ្លូវទាំងអស់ ហើយគាត់បានសង្រ្គោះពីការជំនុំជំរះ។ អ្នកត្រូវតែមកក្នុងព្រះគ្រីស្ទគ្រប់ផ្លូវទាំងអស់។ ព្រះគ្រីស្ទនឹងសំអាតអំពើបាបរបស់អ្នកទាំងអស់ដោយព្រះលោហិត ដែលទ្រង់បានបង្ហូរនៅលើឈើឆ្កាង។ សូមមកក្នុងព្រះគ្រីស្ទគ្រប់ទាំងផ្លូវដោយសេចក្ដីជំនឿ! ទ្រង់បានរស់ពី សុគតឡើងវិញ។ ទ្រង់នឹងប្រទានជីវិតអស់កល្បជានិច្ចដល់អ្នក ហើយទ្រង់នឹងជួយសង្រ្គោះអ្នកពីសេចក្ដី ក្រោធដែលនឹងមក។ សូមបោះបង់អំពើបាបអ្នកចោល ដូចលោកឡុតបានធ្វើ។ សូមមកក្នុងព្រះគ្រីស្ទ ដូចលោកណូអេបានធ្វើ។ នោះទ្រង់នឹងធ្វើអាចធ្វើឲ្យអ្នកភ្ញាក់ដឹងខ្លួន ហើយទាញអ្នកឲ្យធ្វើដូច្នោះ! បើអ្នកចង់និយាយនិយាយជាមួយយើងអំពីសេចក្ដីសង្រ្គោះដោយសារព្រះយេស៊ូវ។ សូមចាកចេញពីកន្លែងអង្គុយរបស់អ្នក ហើយដើរទៅខាងក្រោយសាលប្រជុំឥឡូវនេះ។ លោក ខាហ្គិនឹងនាំអ្នកទៅកាន់បន្ទប់ផ្សេងទៀតដែលយើងអាចអធិស្ឋាន ហើយអាចនិយាយគ្នាបាន។ លោក ចាន់ សូមអធិស្ឋានដើម្បីឲ្យមានបងប្អូនខ្លះនឹងជឿទុកចិត្ដលើព្រះយេស៊ូវនៅព្រឹកនេះ! អាម៉ែន។ (ចប់សេចក្ដីអធិប្បាយ) You may email Dr. Hymers at rlhymersjr@sbcglobal.net, (Click Here) – or you may អានព្រះគម្ពីរមុនពេលអធិប្បាយដោយលោក Mr. Abel Prudhomme ៖ ២ពេត្រុស ២:៤-៩។ |