ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០
នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។
មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤
ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។
សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ
ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។
នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។
អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net។
ការអធិប្បាយពីសម្បត្ដិរបស់ព្រះគ្រីស្ទដ៏ប្រមាណមិនបានPREACHING THE UNSEARCHABLE RICHES OF CHRIST ដោយលោក សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស «ទ្រង់បានប្រទានព្រះគុណនេះ គឺជាសម្បត្តិរបស់ព្រះគ្រីស្ទដ៏ប្រមាណមិនបានមកខ្ញុំដែលជាអ្នក តូចជាងបំផុត ក្នុងពួកបរិសុទ្ធទាំងអស់ ឲ្យខ្ញុំបានផ្សាយដំណឹងល្អក្នុងពួកសាសន៍ដទៃ |
នៅពេលដែលខ្ញុំចាស់ៗទៅ ខ្ញុំរឹតតែចូលចិត្ដសាវកប៉ុល។ គាត់ជាមនុស្សបន្ទាបខ្លួនម្នាក់ ហើយ គាត់បើកឲ្យយើងមានទ្រព្យសម្បត្ដិរបស់ព្រះគ្រីស្ទ។ នៅក្នុងអត្ថបទគម្ពីររបស់យើងគាត់ប្រាប់យើងថា គាត់ «ជាអ្នកតូចជាងគេបំផុតនៅក្នុងពួកបរិសុទ្ធទាំងអស់»។ លោកប៉ុលតែងតែនិយាយបន្ទាបខ្លួនណាស់ពីភាពជាសាវករបស់គាត់។ នៅក្នុងគម្ពីរកូរិនថូសទី១ ១៥:៩ គាត់និយាយថាគាត់គឺជាសាវកតូចជាងគេបំផុត ដោយព្រោះតែគាត់ «បានបៀតបៀនពួកជំនុំរបស់ព្រះ» មុនពេលគាត់ប្រែចិត្ដជឿ។ គាត់និយាយម្ដងទៀត នៅក្នុងគម្ពីរធីម៉ូថេទី១ ១:១២, ១៣)។ ប៉ុន្ដែបន្ទាប់មកប៉ុលប្រាប់យើងថាព្រះបានប្រទានព្រះគុណដើម្បីឲ្យគាត់ផ្សាយដំណឹងល្អ «ពីព្រះ គ្រីស្ទដ៏ប្រមាណមិនបាន»។ លោក Kenneth Wuest បានពន្យល់ពីពាក្យ «ដ៏ប្រមាណមិនបាន»នោះ ដែលត្រូវបានបកប្រែពីពាក្យជាភាសាក្រិចមួយដែលមានន័យថា «មិនអាចរកផ្ទឹមបាន»។ ដូច្នេះសម្បត្ដិទ្រព្យរបស់ព្រះគ្រីស្ទគ្មានអ្វីស្ទង់យល់បាន «ដ្បិតមនុស្សលោកមិនអាចយល់ទាំងអស់បាន» (Kenneth S. Wuest, Ph.D., Wuest’s Word Studies, Eerdmans, 1975, volume I, p. 84)។ សំរាប់រយះពេលជាច្រើនឆ្នាំគ្រូគង្វាល និងគ្រូបង្រៀនដែលមានបំណងចិត្ដត្រឹមត្រូវបានប្រាប់ខ្ញុំថា ខ្ញុំមិនត្រូវអធិប្បាយពីដំណឹងល្អដ៏សាមញ្ញ ឬក៏សមាជិករបស់ខ្ញុំនឹងក្លាយគ្រីស្ទបរិស័ទដែលរាក់។ ខ្ញុំជឿដូចនោះសំរាប់រយះពេលយ៉ាងយូររហូតដល់ខ្ញុំបានអានសេចក្ដីអធិប្បាយមួយផ្នែកទាំងស្រុងរបស់លោកស្ពឺជិន។ បន្ទាប់ពីខ្ញុំបានសេចក្ដីអធិប្បាយរបស់លោកស្ពឺជិនសំរាប់មួយរយះ ខ្ញុំចាប់ផ្ដើមភ្ញាក់ពីជំរៅនៃការអធិប្បាយ របស់គាត់ពីព្រះគ្រីស្ទ។ ដូចនេះខ្ញុំគិតថា ខ្ញុំនឹងព្យាយាមអធិប្បាយពីដំណឹងល្អក្នុងវិធីខុសៗពីគ្នាជាច្រើន ពីការដូចជាវិធីខុសៗគ្នាជាច្រើន ពែលដែលលោកស្ជឺជិនបានប្រើ។ ខ្ញុំចាំខ្ញុំបានគិតថា «ខ្ញុំនឹងមិនអាចធ្វើ ដូចនេះរយះពេលយូរបានទេ។ ខ្ញុំនឹងដកពីរឿងខ្លះចេញ ហើយសមាជិករបស់ខ្ញុំនឹងធុញទ្រាន់»។ ខ្ញុំបានធ្វើខុសខ្លាំងណាស់ ខ្ញុំបានអធិប្បាយពីដំណឹងល្អនៅក្នុងកម្មវិធីថ្វាយព្រះនៅថ្ងៃអាទិត្យពេលព្រឹក និងថ្ងៃអាទិត្យពេលលា្ងចសំរាប់រយះពេលជាច្រើនឆ្នាំ។ ហើយវាហាក់ដូចជាខ្ញុំគ្រាន់តែកំពុងអធិប្បាយពី រឿងតួចមួយប៉ុណ្ណោះ! ឥឡូវខ្ញុំមិនគិតថា ខ្ញុំធ្លាប់ដករឿងក្នុងសេចក្ដីអធិប្បាយខ្លះចេញទេ ដោយព្រោះតែ ឥឡូវនេះខ្ញុំកំពុងអធិប្បាយពីសម្បត្ដិទ្រព្យដ៏ប្រមាណមិនបាន និងមិនអាចស្ទង់បានរបស់ព្រះគ្រីស្ទ «ដែលអ្នកនឹងមិនអាចយល់ទាំងអស់ពីវាបាន»! មានរឿងច្រើនណាស់ដើម្បីនិយាយពីសម្បត្ដិទ្រព្យរបស់ព្រះគ្រីស្ទ ដែលខ្ញុំនឹងមិនអាចនិយាយចប់ពីវា មិនមែនក្នុងរយះពេល១០០ឆ្នាំនោះទេ! តើបងប្អូននឹងលឺដំណឹងល្អរបស់ព្រះគ្រីស្ទដែលធ្វើឲ្យសមាជិករបស់យើងរាក់ជានិច្ច ដូចជាគេបាន ប្រាបខ្ញុំដែរឬទេ? ពិតប្រាកដណាស់មិនលឺទេ! យើងមានគ្រីស្ទានដ៏ល្អបំផុតមួយចំនួនដែលអ្នកនឹងរក ឃើញនៅកន្លែងខ្លះនៅលើពិភពលោក! ខ្ញុំមិននិយាយអួតទេ ខ្ញុំនិយាយការពិត។ យើងមានគ្រីស្ទានដ៏ខ្លាំង បំផុតនៅលើពិភពលោកសព្វថ្ងៃនេះ។ ហើយពួកគេបានត្រូវប្រែចិត្ដដោយសារការអធិប្បាយពីដំណឹងល្អ។ ពួកគេត្រូវបានឲ្យចំណីដោយសារការអធិប្បាយពីដំណឹងល្អ។ ហើយពួកគេបានលូតលាស់ខ្លាំងដោយសារ ការអធិប្បាយពីដំណឹងល្អ! ឥឡូវនេះខ្ញុំចាប់ផ្ដើមយល់ពីអ្វីដែលប៉ុលចង់មានន័យ នៅពេលគាត់បានប្រាប់ថា «ដ្បិតខ្ញុំបានផ្តាច់ចិត្តថា នៅក្នុងពួកអ្នករាល់គ្នា នោះខ្ញុំមិនព្រមស្តាប់រឿងអ្វី ទៀត ក្រៅពីព្រះយេស៊ូវគ្រីស្ទទេ ហើយគឺដែលទ្រង់ត្រូវឆ្កាងផង»(១កូរិនថូស ២:២)។ យើងបានសង្រ្គោះដោយសារសេចក្ដីជំនឿនៅក្នុងព្រះគ្រីស្ទ និងទ្រង់ដែលត្រូវឆ្កាង។ យើងលូតលាស់ក្នុង ព្រះគុណដោយសារសេចក្ដីជំនឿនៅក្នុងព្រះគ្រីស្ទដែលត្រូវឆ្កាង។ ព្រះគ្រីស្ទគឺជា «អញជាអាលផា និងជាអូមេកា គឺជាដើម ហើយជាចុង»(វិវរណៈ ១:៨)។ ព្រះគ្រីស្ទគឺជា «ជាមេផ្តើម ហើយជាមេសំរេចសេចក្តីជំនឿរបស់យើង»(ហេព្រើរ ១២:២)។ ដូចខ្ញុំបានអធិប្បាយកាលពីយប់មិញថា ព្រះគ្រីស្ទ « ...ទ្រង់បានតាំងឡើង ទុកជាប្រាជ្ញាដែលមកពីព្រះ ហើយជាសេចក្តីសុចរិត សេចក្តីបរិសុទ្ធ និងសេចក្តីប្រោសលោះដល់យើងផង»(កូរិនថូសទី១ ១:៣០)។ ដ្បិតឱកាសទាំងស្រុងនៃសេចក្ដីប្រោសលោះ សេចក្ដីបរិសុទ្ធ និងការ អួតនៅក្នុងព្រះគ្រីស្ទ ហើយពិតជាមិនមានអ្វីច្រើនថែមទៀតទេដែលយើងត្រូវតែអធិប្បាយអំពី! លោក Griffith ទើបតែបានច្រៀងបទចំរៀងជាភាសាអាឡឺម៉ង់ដ៏ចាស់មួយដែលបានបកប្រែជាភាសាអង់គ្លេស ពេលព្រឹកផ្ទៃមេឃប្រែទៅពណ៌មាសចិត្ដខ្ញុំនឹងស្រែកយំ ឬក៏ដូចលោក Griffith បានច្រៀងកាលពីយប់មិញ ព្រះយេស៊ូវគ្រីស្ទបានធ្វើសំរាប់ខ្ញុំ អ្វីទាំងអស់ដែលខ្ញុំត្រូវការ កាលខ្ញុំបានចាប់ផ្ដើមធ្វើផែនការណ៍នៃការព្យាយាមអធិប្បាយពីដំណឹងល្អតាមវិធីជាច្រើននេះ ខ្ញុំ បានខ្លាចថា សេចក្ដីអធិប្បាយរបស់ខ្ញុំនឹងមានមនុស្សតិចចាប់អារម្មណ៍តាមអ៊ីនធើណែត។ ប៉ុន្ដែវាបានលើក ទឹកចិត្ដខ្ញុំខ្លាំងណាស់ដោយសារឥឡូវនេះមានមនុស្សជាច្រើនអានសេចក្ដីអធិប្បាយរបស់ខ្ញុំ។ ឧទាហរណ៍ កាលពីខែមុនមានមនុស្ស១០០ ៩៨៩ នៅលើគេហទំព័ររបស់យើង ហើយយើងមានអ៊ីម៉ែលដែលជាជួយ លើកទឹកចិត្ដច្រើនណាស់។ មានបេសកជនម្នាក់នៅក្នុងប្រទេសឥណ្ឌូនេស៊ីបានផ្ញើរអ៊ីម៉ែលមកកាលពីខែមុន នៅឱកាសថ្ងៃខួបកំណើតអាយុ៧៣ឆ្នាំរបស់ខ្ញុំ។ ខ្ញុំបានស្ទាក់ស្ទើរដើម្បីអានវាឲ្យអ្នករាល់គ្នាដោយព្រោះតែវា ហាក់ដូចជាខ្ញុំអួត។ ប៉ុន្ដែខ្ញុំមានអារម្មណ៍ថា វាល្អមែនទែន ហើយខ្ញុំត្រូវតែចែកចាយវា។ ភាសាអង់គ្លេសមិន មែនជាភាសាទីមួយរបស់គាត់ទេ។ គាត់និយាយភាសាឥណ្ឌូនេស៊ី ដូចនេះខ្ញុំដឹងថាគាត់បានចំណាយពេល ច្រើនដើម្បីសរសេរសារដ៏ល្អបំព្រងនេះ។ សេចក្ដីអធិប្បាយរបស់អ្នកមានសាច់រឿងកើតឡើងម្ដងហើយម្ដងទៀត
ដូចបទមហោរីមួយដូចបទមហោរីទីប្រាំរបស់ Beethoven។ សាច់រឿងកើត
ឡើងម្ដង ហើយម្ដងទៀត។ សារៈសំខាន់របស់សេចក្ដីអធិប្បាយទៅលើឈាម
និងការទទួលទារុណកម្មរបស់ព្រះគ្រីស្ទ និងការប្រែចិត្ដ វាមានម្ដងហើយម្ដង
ទៀតនៅក្នុងសេចក្ដីអធិប្បាយរបស់អ្នក។ អ្នកក៏អធិប្បាយប្រឆាំងនឹង «លទ្ធិ
ដីនស៊ីសិន និងការបោះបង់ចោលព្រះក្នុងក្រុមជំនុំនៅសព្វថ្ងៃនេះម្ដង ហើយ
ម្ដងទៀត។ សាច់រឿងនេះបង្រៀនម្ដង ហើយម្ដងទៀតដូចជាបទមហោរីទីប្រាំ
របស់ Beethoven។ ពួកវាកើតឡើងម្ដង ហើយម្ដងទៀតម្ដង។ សារដ៏ស្មោះពីចិត្ដត្រូវបានផ្ញើរមកខ្ញុំដោយបេសកជនស្មោះត្រង់ម្នាក់នៅក្នុងប្រទេសឥណ្ឌូនេស៊ី។ វា បានប៉ះពាល់ចិត្ដខ្ញុំ ហើយខ្ញុំចង់ចែកចាយវាទៅអ្នករាល់គ្នា។ បាទ យើងត្រូវតែបន្ដអធិប្បាយពីដំណឹងល្អ។ ហើយយើងត្រូវតែធ្វើការដោយខ្នះខ្នែងដើម្បីប្រកាសពី «សម្បតិ្ដទ្រព្យរបស់ព្រះគ្រីស្ទដ៏ប្រមាណមិនបាន»។ ខ្ញុំជឿថាគ្រីស្ទបរិស័ទទាំងអស់ត្រូវតែស្ដាប់លឺដំណឹងល្អជាញឹកញាប់។ «សម្បតិ្ដទ្រព្យដ៏ប្រមាណ មិនបានរបស់ព្រះគ្រីស្ទ» មិនគ្រាន់តែផ្ដល់សំរាប់អ្នកមិនជឿប៉ុណ្ណោះទេ។ តាមការពិតសំបុត្រទៅកាន់បងប្អូន នៅទីក្រុងអេភេសូរត្រូវបានសរសេរទៅកាន់ «ផ្ញើមកពួកបរិសុទ្ធ ដែលនៅក្រុងអេភេសូរ ជាពួកអ្នកស្មោះត្រង់ក្នុងព្រះគ្រីស្ទយេស៊ូវ»(អេភេសូរ ១:១)។ សាវកប៉ុលប្រាប់ពីចំនុចជាច្រើននៃដំណឹងល្អនៅក្នុងសំបុត្រដ៏ អស្ចារ្យនេះ។ វាគឺជាក័ណ្ឌគម្ពីរមួយដែលខ្ញុំចូលចិត្ដនៅក្នុងព្រះគម្ពីរដោយព្រោះតែវាថ្វាយសិរីល្អព្រះយេស៊ូវ ខ្លាំងណាស់ ហើយវាប្រកាសពីដំណឹងល្អយ៉ាងច្បាស់លាស់។ ហើយសាវកប៉ុលបានលើកទឹកចិត្ដដល់កូនព្រះ ទាំងនេះហើយដាស់តឿនពួកគេពីអ្វីដែលព្រះយេស៊ូវបានធ្វើដើម្បីជួយសង្រ្គោះពួកគេ។ នេះគឺជាខគម្ពីរ២ ដែលខ្ញុំចូលចិត្ដ។ «នៅវេលានោះ អ្នករាល់គ្នានៅទីទៃពីព្រះគ្រីស្ទ ក៏ឃ្លាតចេញពីអំណាចជាតិអ៊ីស្រាអែលផង ជាមនុស្សដទៃខាងឯសេចក្តីសញ្ញា ដែលទ្រង់បានសន្យាទុក ក៏ឥតមានទីសង្ឃឹម ហើយគ្មានព្រះក្នុងលោកីយ៍នេះដែរ តែឥឡូវនេះ ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ នោះអ្នករាល់គ្នា ដែលពីដើមនៅឆ្ងាយ បានមកជិតវិញ ដោយសារព្រះលោហិតទ្រង់»(អេភេសូរ ២:១២-១៣)។ គ្រីស្ទបរិស័ទទាំងអស់ត្រូវតែលឺដំណឹងល្អដដែល។ យើងត្រូវឲ្យគេរំលឹកថាយើងគ្មានសង្ឃឹម ហើយយើងនៅ ទីទៃពីព្រះនៅក្នុងលោកីយ។ យើងត្រូវឲ្យគេរំលឹកថាយើង «បានមកជិតវិញ ដោយសារព្រះលោហិតទ្រង់»។ ខ្ញុំបានអានសេចក្ដីអធិប្បាយដ៏អស្ចារ្យមួយរបស់គ្រូគង្វាល Rev. Warren Peel នៅក្រុមជំនុំ Trinity Presbyterian នៅក្នុងទីក្រុង Newtownabbey ប្រទេសអៀឡង់ខាងជើង។ នៅក្នុងសេចក្ដី អធិប្បាយមួយបានសរសេរនៅក្នុងទស្សនាវត្ដី Banner of Truth។ លោក Peel បានពន្យល់ប្រាប់ដល់ គ្រីស្ទបរិស័ទ រួមទាំងគ្រូគង្វាលទាំងអស់ថាពួកគេត្រូវតែស្ដាប់លឺដំណឹងល្អជាញឹកញាប់។ គាត់បាននិយាយ ថា «យើងត្រូវតែស្ដាប់លឺដំណឹងល្អ ហើយជឿវា គ្រប់ថ្ងៃដែលយើងរស់នៅ»ទស្សនាវត្ដី (Banner of Truth សីហា/កញ្ញា ២០១៣ ទំព័រ៤) គាត់បានប្រាប់ដូចនោះដល់គ្រូគង្វាលនៅក្នុងសិក្ខាសិលាព្រះគម្ពីរមួយ។ «យើងត្រូវតែស្ដាប់លឺដំណឹងល្អ ហើយជឿវា គ្រប់ថ្ងៃដែលយើងរស់នៅ» នោះគឺជាការងារល្អដល់គ្រូគង្វាល! អរគុណសំរាប់ការនិយាយប្រាប់! នៅពេលខ្ញុំអានសេចក្ដីអធិប្បាយរបស់គាត់ ខ្ញុំបានសរសេរមូលហេតុចំនួន ៨ទុកពីហេតុផលដែលគ្រីស្ទានដែលបានកើតជាថ្មីត្រូវតែស្ដាប់លឺដំណឹងល្អជាញឹកញាប់ ហើយខ្ញុំគិតអំពីវា ជារៀងរាល់ថ្ងៃ! នេះគឺជាមូលហេតុទាំងនេះ។ វាមិនត្រូវបានរៀបចំដោយលំដាប់លំដោយពិសេសនោះទេ។ ខ្ញុំគ្រាន់តែបានសរសេរពីខ្ញុំដែលខ្ញុំបានគិតអំពីវា។ ប្រហែលជាអ្នកនឹងគិតឃើញថែមទៀត។ នេះគឺជាបញ្ជីនៃ មូលហេតុរបស់ខ្ញុំពីហេតុផលដែលគ្រីស្ទានត្រូវតែស្ដាប់លឺការអធិប្បាយពីដំណឹងល្អ។ ១. ដំណឹងល្អធ្វើឲ្យយើងមានសេរីភាពពីការជាប់ទោស។ (លោកគ្រូគង្វាលផីលបានបង្រៀនពី មេរៀននេះនៅក្នុងសេចក្ដីអធិប្បាយរបស់គាត់)។ ២. ដំណឹងល្អផ្ដល់ទីសង្ឃឹមដល់យើងនៅពេលអនាគត ដោយព្រោះតែព្រះគ្រីស្ទទ្រង់បានរស់ពីសុគតឡើងវិញ ហើយទ្រង់នឹងយាងមកម្ដងទៀត! ៣. ដំណឹងល្អផ្ដល់ឲ្យឈប់សំរាក (ព្រះយេស៊ូវបានមានបន្ទូលថា «ខ្ញុំនឹងឲ្យអ្នកឈប់សំរាក» ម៉ាថាយ ១១:២៨)។ ៤. ដំណឹងល្អធ្វើឲ្យយើងមានអំណាចលើអារក្សសាតាំង «គេបានឈ្នះវា ដោយសារឈាមនៃកូនចៀម»វិវរណៈ ១២:១១)។ ៥. ដំណឹងល្អផ្ដល់ភាពក្លាហានឲ្យយើងនៅក្នុងសេចក្ដីអធិស្ឋាន។ («ដូច្នេះ បងប្អូនអើយ ដែលយើងមានសេចក្តីក្លៀវក្លានឹងចូលទៅក្នុងទីបរិសុទ្ធ ដោយសារព្រះលោហិតនៃព្រះយេស៊ូវ» ហេព្រើរ ១០:១៩)។ ៦. ដំណឹងល្អផ្ដល់កំលាំងឲ្យយើងនៅថ្ងៃរងវេទនា។ («រីឯព្រះដ៏មានព្រះគុណ សព្វគ្រប់ ដែលទ្រង់បានហៅយើងរាល់គ្នាមកក្នុងសិរីល្អនៃទ្រង់ដ៏នៅអស់កល្បជានិច្ចដោយព្រះគ្រីស្ទយេស៊ូវ នោះសូមទ្រង់មេត្តាប្រោសឲ្យអ្នករាល់គ្នាបានគ្រប់លក្ខណ៍ ទាំងចំរើនកំឡាំង ហើយតាំងអ្នករាល់គ្នាឲ្យមាំមួនឡើង ក្នុងខណៈក្រោយដែលបានរងទុក្ខបន្តិច» ១ពេត្រុស ៥:១០)។ ៧. ដំណឹងល្អផ្ដល់កំលាំងឲ្យយើងសំរេចរឿងដែលយើងបានគិតថា វាមិនអាចទៅរួច។ («ខ្ញុំអាចនឹងធ្វើគ្រប់ទាំងអស់បាន ដោយសារព្រះគ្រីស្ទដែលទ្រង់ចំរើនកំឡាំងដល់ខ្ញុំ» ភីលីព ៤:១៣)។ ៨. ដំណឹងល្អផ្ដល់ទំនុកចិត្ដដល់យើងថា យើងនឹងលូតលាស់ក្នុងព្រះគុណ។ («ខ្ញុំជឿសេចក្តីនេះជា យ៉ាងជាក់ថា ព្រះអង្គដែលទ្រង់បានចាប់តាំងធ្វើការល្អក្នុងអ្នករាល់គ្នា ទ្រង់នឹងធ្វើឲ្យកាន់តែពេញខ្នាតឡើង ទាល់តែដល់ថ្ងៃនៃព្រះយេស៊ូវគ្រីស្ទ»ភីលីព ១:៦)។ ពីរបីសប្ដាហ៍កន្លងមកហើយខ្ញុំបានអធិប្បាយមេរៀនមួយដែលមានចំណងជើងថា «ជីវិតកាលពីដើមរបស់ខ្ញុំ»។ ខ្ញុំបានបង្រៀនពីទុក្ខលំបាកខ្លះដែលខ្ញុំមាននៅពេលខ្ញុំជាមនុស្សវ័យក្មេងម្នាក់។ អារក្សបាន បំបែរសេចក្ដីអធិប្បាយនោះនៅក្នុងគំនិតរបស់បុរសវ័យក្មេងម្នាក់។ នៅពេលក្រោយមកបុរសវ័យក្មេងនោះ បានប្រាប់ខ្ញុំថា គាត់ខ្លាចមិនហ៊ានជឿលើព្រះយេស៊ូវទេ គាត់ខ្លាចគាត់នឹងមានទុក្ខលំបាកដូចនោះដែរ។ ឃើញទេអារក្សបំបែររឿង! ចំណុចនៃសេចក្ដីអធិប្បាយខ្ញុំគឺថា ព្រះអម្ចាស់យេស៊ូវគ្រីស្ទបានប្រទានកំលាំងឲ្យ ខ្ញុំនៅពេលខ្ញុំមានទុក្ខលំបាកទាំងអស់នោះ។ ហើយព្រះគ្រីស្ទនឹងប្រទានកំលាំងឲ្យអ្នកនៅពេលអ្នកជួយទុក្ខ លំបាកនៅក្នុងជីវិតរបស់អ្នកផងដែរ! សូមប្រែចិត្ដពីអំពើបាបរបស់អ្នក ហើយជឿជាក់លើព្រះយេស៊ូវ! ទ្រង់ នឹងលាងសំអាតអំពើបាបរបស់អ្នកដោយព្រះលោហិតរបស់ទ្រង់ ហើយទ្រង់នឹងប្រទានឲ្យអ្នកមានជីវិតថ្មី ហើយប្រសើរជាងជីវិតដែលអ្នកមិនដែលមានទ្រង់! នេះគឺជាបទចំរៀងមួយដែលខ្ញុំបានរៀនច្រៀងនៅពេល ខ្ញុំជាក្មេងប្រុសម្នាក់ ខ្ញុំបានតាំងចិត្ដទៅឯព្រះអង្គសង្រ្គោះ សូមបែរចេញពីអំពើបាបរបស់អ្នក ហើយជឿជាក់លើព្រះយេស៊ូវនៅថ្ងៃនេះ! អ្នកនឹងមិនដែលស្ដាយក្រោយ ទេ! ហើយបន្ទាប់មកសូមគិតអំពីដំណឹងល្អគ្រប់ថ្ងៃសំរាប់ជីវិតដែលអ្នកសល់របស់អ្នក។ ព្រះយេស៊ូវបាន សុគតនៅលើឈើឆ្កាងដើម្បីសងទោសអំពើបាបរបស់អ្នក។ ព្រះយេស៊ូវបានបង្ហូរព្រះលោហិតរបស់ទ្រង់ ដើម្បីលាងសំអាតអំពើបាបរបស់យើងទាំងអស់។ ព្រះយេស៊ូវបានរស់ពីសុគតទាំងព្រះកាយដើម្បីប្រទានឲ្យ យើងមានជីវិត! សូមបែរចេញពីអំពើបាប ហើយជឿជាក់លើទ្រង់! អ្នកនឹងមិនដែលស្ដាយក្រោយទេ! បើអ្នក ចង់និយាយជាមួយយើងអំពីការជឿជាក់លើព្រះយេស៊ូវ និងការត្រលប់ជាកូនព្រះពិតប្រាកដម្នាក់ សូមចេញ ពីកន្លែងអង្គុយរបស់អ្នក ហើយដើរទៅខាងក្រោយសាលប្រជុំឥឡូវនេះ។ លោក ចាន់នឹងនាំអ្នកទៅបន្ទប់ ផ្សេងទៀតដែលយើងអាចអធិស្ឋាន ហើយនិយាយគ្នាបាន។ លោក ចាន់សូមអធិស្ឋានឲ្យមានបងប្អូនយើង ខ្លះនឹងជឿជាក់លើព្រះយេស៊ូវនៅព្រឹកនេះ។ អាម៉ែន។ (ចប់សេចក្ដីអធិប្បាយ) You may email Dr. Hymers at rlhymersjr@sbcglobal.net, (Click Here) – or you may អានព្រះគម្ពីរមុនពេលអធិប្បាយដោយលោក Mr. Abel Prudhomme ៖ អេភេសូរ ៣:១-៨។ |