Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net




ថ្ងៃដែលព្រះយេស៊ូវបានសុគត

THE DAY JESUS DIED
(Cambodian)

ដោយលោក
Dr. R. L. Hymers, Jr.

សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស
ថ្ងៃរបស់ព្រះអម្ចាស់នៅពេល្ងាច ខែមេសា ១៣ ២០១៤
A sermon preached at the Baptist Tabernacle of Los Angeles
Lord's Day Evening, April 13, 2014

«ដូច្នេះ លោកក៏បញ្ជូនទ្រង់ទៅឲ្យគេឆ្កាង ហើយគេនាំទ្រង់យកទៅ។ ព្រះយេស៊ូវ ទ្រង់យាងចេញទៅ ទាំងលីឈើឆ្កាងទៅដល់កន្លែងហៅថា ភ្នំលលាដ៏ក្បាល ដែលភាសាហេព្រើរហៅថា គាល់កូថា គេក៏ឆ្កាងទ្រង់នៅទីនោះ ព្រមទាំង២នាក់ទៀតជាមួយ និងទ្រង់ដែរ ម្នាក់ម្ខាងៗ ហើយព្រះយេស៊ូវនៅជាកណ្តាល»(យ៉ូហាន ១៩:១៦-១៨)។


ថ្ងៃដែលព្រះយេស៊ូវបានសុគតនៅលើឈើឆ្កាងជាថ្ងៃទីបួនដ៏សំខាន់បំផុតនៅក្នុងប្រវត្ដិសាស្រ្ដរបស់ ពូជមនុស្ស។ ទីមួយជាថ្ងៃនៅពេលព្រះបានបង្កើតមនុស្សមុនដំបូង។ ទីពីរជាថ្ងៃនៃការធា្លក់ចុះ នៅពេលមនុស្សបានធ្វើបាប ហើយបាននាំសេចក្ដីស្លាប់ និងនាំការបំផ្លាញចូលមកក្នុងលោកីយ។ ទីបីជាថ្ងៃនៅពេល ទឹកជំនន់បានចាប់ផ្ដើមនៅសម័យលោកណូអេ។ ប៉ុន្ដែថ្ងៃទីបួនដ៏សំខាន់បំផុតគឺជាថ្ងៃដែលព្រះគ្រីស្ទបាន សុគតនៅលើឈើឆ្កាងនៅលើភ្នំមួយនៅខាងក្រៅកំផែងទីក្រុងយេរ៉ូសាឡិម។

ថ្ងៃដែលព្រះគ្រីស្ទបានសុគតនៅលើឈើឆ្កាង ប្រវត្ដិសាស្រ្ដរបស់មនុស្សទាំងស្រុងត្រូវបានផ្លាស់ប្ដូរ ហើយផ្លាស់ប្ដូរជារៀងរហូត! ជីវិតមនុស្សរាប់ពាន់នាក់ត្រូវបានផ្លាស់ប្ដូឬ។ ព្រលឹងមនុស្សបានប្រែចិត្ដ ហើយ លោកីយមិនដែលដូចទេ។ នៅយប់នេះខ្ញុំនឹងបង្រៀនឡើងវិញពីថ្ងៃដែលព្រះគ្រីស្ទបានសុគត ហើយខ្ញុំនឹង គត់សំគាល់ព្រឹត្ដិការណ៍៤ដ៏អស្ចារ្យដែលបានកើតឡើង។

១. ទីមួយ ភាពងងឹតបានគ្របដណ្ដប់ពេញនៅថ្ងៃនោះ។

ព្រះគម្ពីរប្រាប់ថា៖

«តាំងពីថ្ងៃទ្រង់ ដរាបដល់ម៉ោង៣រសៀល នោះមានងងឹតដាប គ្របពេញលើផែនដី{ម៉ោង៣នៅពេលរសៀល}» (ម៉ាថាយ ២៧:៤៥)។

លោក J. Vernon McGee ប្រសាសន៍ថា៖

ព្រះអម្ចាស់របស់យើងត្រូវបានគេព្យួរនៅលើឈើឆ្កាងនៅម៉ោងទី៣ ដែលវាជា ម៉ោង៩នៅពេលព្រឹក។ មកដល់ម៉ោង១២រសៀល មនុស្សបានធ្វើទាំងអស់ ដែលគេអាចធ្វើដាក់ព្រះរាជបុត្រានៃព្រះ។ បន្ទាប់មកពេលរសៀលមានងងឹត គ្របបាំងពាសពេញ ហើយឈើឆ្កាងនោះបានក្លាយជាអាសនាមួយដែលកូន ចៀមបានយកអំពើបាបរបស់លោកីយទុកជាយញ្ញបូជា(Thru the Bible, Thomas Nelson, 1983, volume IV, p. 148)។

គម្ពីរម៉ាថាយ ម៉ាកុស និងលូកាប្រាប់យើងថា ភាពងងឹតបាន «គ្របពេញនៅលផែនដី» ចាប់តាំង ពីពេលរសៀលរហូតដល់ម៉ោង៣ នៅពេលព្រះយេស៊ូវបានសុគត។ ថ្វីដ្បិតលោក យ៉ូហាន MacArthur បានបង្រៀនខុសពីព្រះលោហិតរបស់ព្រះគ្រីស្ទក្ដី គាត់បានបង្រៀនត្រឹមត្រូវនៅពេលគាត់បាននិយាយពី ភាពងងឹតនេះ៖

ការនេះមិនអាចកើតឡើងដោយសារចន្ទ្រគ្រាសនោះទេ ដោយព្រោះតែសាសន៍យូដាបានប្រើប្រតិទិនចន្ទគតិ ហើយបុណ្យរំលងតែងតែមានព្រះច័ន្ទពេញវង់ ហើយមានចន្រ្ទគ្រាស។ ការនេះគឺជាភាពងងឹតមួយដែលហួសពីធម្មជាតិ (MacArthur Study Bible, note on Luke 23:44)។

ភាពងងឹតដ៏ហួសពីធម្មជាតិដែលបានគ្របពាសពេញនៅលើផែនដីនៅពេលព្រះគ្រីស្ទរំលឹងយើងពី ការអស្ចារ្យទី១២ដែលបានកើតឡើងនៅក្រោមលោកម៉ូសេមុនពេលកូនចៅអ៊ីសា្រអែលបានចេញពីប្រទេស អេស៊ីព្ទ៖

«រួចព្រះយេហូវ៉ាទ្រង់មាន ព្រះបន្ទូលនឹងម៉ូសេថា ចូរលើដៃទៅលើមេឃ ឲ្យមានងងឹតនៅលើស្រុកអេស៊ីព្ទ គឺជាងងឹតដែលនាំឲ្យស្ទាបរាវ លោកក៏លើកដៃទៅលើមេឃ នោះមានងងឹតយ៉ាងក្រាស់ណាស់នៅពេញក្នុងស្រុកអេស៊ីព្ទអស់ចំនួន៣ថ្ងៃ»(និក្ខមនំ ១០:២១-២២)។

ព្រះបានបញ្ជូនភាពងងឹតនោះនៅសម័យលោកម៉ូសេ។ ហើយព្រះបានបញ្ជូនភាពងងឹតដូចគ្នាមក គ្របពាសពេញនៅលើផែនដីនៅពេលដែលព្រះយេស៊ូវបានសុគតនៅលើឈើឆ្កាង។ ដូចលោក Watts ប្រាប់ពីវា

ថ្ងៃបានលាក់នៅថ្ងៃដ៏ងងឹតសូន្យឈឹង ហើយបិទសិរីល្អវា
កាលព្រះគ្រីស្ទ ព្រះដ៏ពេញដោយព្រះចេស្ដាបានសុគតសំរាប់មនុស្ស និងអំពើបាប
    («ព្រះអង្គសង្រ្គោះបានបង្ហូរព្រះលោហិត» ដោយលោក Watts, D.D., 1674-1748)។

២. ទីពីរ វាំងនននៅក្នុងព្រះវិហារត្រូវបានរហែកនៅថ្ងៃនោះ។

ព្រះគម្ពីរប្រាប់ថា៖

«គ្រានោះ វាំងននក្នុងព្រះវិហារក៏រហែកជា២ភាគ ចាប់តាំងពីលើចុះទៅដល់ក្រោម ក៏មានកក្រើកដី ហើយថ្មប្រេះដាច់ពីគ្នា»(ម៉ាថាយ ២៧:៥១)។

នៅខាងក្នុងព្រះវិហារមានវាំងននដ៏ក្រាស់ធំមួយ។ លោក យ៉ូហាន R. Rice ប្រាប់យើងអំពីព្រះ វិហារ៖

ព្រះគម្ពីរប្រាប់ថាទីបរិសុទ្ធនៅក្នុងព្រះវិហារមានបណ្ដោយប្រហែល៩០ ហ្វីត ហើយទទឹង៣០ហ្វីត និងកំពស់៩០ហ្វីត... ទីបរិសុទ្ធនៅក្នុងព្រះវិហារត្រូវ បានបែកចែកជាពីរផ្នែក។ ៦០ហ្វីតមុនដំបូងជាកន្លែងបរិសុទ្ធ... វាំងននដ៏ធំ បានបែងចែកទីបរិសុទ្ធពីកន្លែង១ភាគ៣ផ្សេងទៀតនៃអាគារ កន្លែងដ៏បរិសុទ្ធ បំផុត (Dr. John R. Rice, The King of the Jews: A Commentary on Matthew, Sword of the Lord, 1955, p. 479)។

លោក រ៉ាយស៍បានបន្ដពន្យល់ប្រាប់ថា គ្មានអ្នកណាម្នាក់អាចចូលទៅក្នុងទីបរិសុទ្ធបានឡើយលើកលែងតែ សង្រ្គាជ។ ហើយសង្រ្គាជត្រឹមតែអាចចូលទៅក្នុងកន្លែងនោះមួយឆ្នាំតែមួយម្ដងគត់ គឺនៅថ្ងៃនៃការថ្វាយ យញ្ញបូជា។ បន្ទាប់មកលោក រ៉ាយស៍បានប្រសាសន៍ថា៖

នៅពេលព្រះគ្រីស្ទបានសុគតនៅលើឈើឆ្កាង ដូច្នេះ «វាំងននក្នុងព្រះវិហារក៏រហែកជា២ភាគ ចាប់តាំងពីលើចុះទៅដល់ក្រោម ក៏មានកក្រើកដី ហើយថ្មប្រេះដាច់ពីគ្នា»(ម៉ាថាយ ២៧:៥១)។ ត្រូវបានរហែកចាប់ផ្ដើមពីលើ ដែល បង្ហាញថាព្រះបានធ្វើឲ្យវាំងនននោះរហែក... នៅពេលវាំងននត្រូវបានរហែក ពីលើចុះក្រោម របាំងជញ្ជាំងរវាងមនុស្ស និងព្រះត្រូវបានកាត់ផ្ដាច់សំរាប់ពួក អ្នកដែលមានបំណងចង់មករកព្រះគ្រីស្ទ(ibid., ទំព័រ ៤៨០»។

៣. ទីបី មានកក្រើកដីមួយនៅថ្ងៃនោះ។

ព្រះគម្ពីរប្រាប់ថា

« ក៏មានកក្រើកដី ហើយថ្មប្រេះដាច់ពីគ្នា»(ម៉ាថាយ ២៧:៥១)។

កក្រើកដីនេះអាចជាប់ទាក់ទងជាមួយវាំងននដែលបានរហែក។ ខ្ញុំគិតថាវាជាប់ទាក់ទង ប៉ុន្ដែនៅ ពេលលោក Edersheim បានពន្យល់ប្រាប់ «ទោះបីជាកក្រើកដីអាចផ្គត់ផ្គង់មូលដ្ឋានខាងរូបកាយក៏ដោយ វាំងននដែលបានរហែកនៅក្នុងព្រះវិហារពិតប្រាកដណាស់បានធ្វើដោយសារព្រហស្ដរបស់ព្រះវរបិតា»(Alfred Edersheim, The Life and Times of Jesus the Messiah, Eerdmans, 1945, volume II, p. 611)។ លោក Edersheim បានពន្យល់ថា វាំងនននោះបានក្រាស់ដោយដើមត្នោតនៃដៃរបស់មនុស្សលោក (ប្រហែលជាមានកំរាស់២½ អ៊ីង)។ «បើសិនជាវាំងននទាំងអស់នេះត្រូវបានរៀបរាប់ពីការប្រមូលរបស់ សាសន៍យូដា វាមិនអាចត្រូវរហែកជាភាគដោយសារគ្រាន់តែកក្រើនដីមួយទេ»(ibid.)។

ការហែកវាំងននបានមានគ្រាន់តែនៅពេល «ការថ្វាយយញ្ញបូជាពេលល្ងាច និងការថ្វាយយញ្ញ បូជារបស់លោកសង្ឃនៅពេលគេចូលទៅក្នុងទីបរិសុទ្ធ ហើយដុតកំញាន ឬធ្វើអ្វីផ្សេងទៀតនៅទីនោះ»(ibid.)។ ការរហែកវាំងននបានធ្វើឲ្យសាសន៍យូដាដែលជាសង្ឃទាំងអស់តក់ស្លុតណាស់។ លោក Charles C. Ryrie ប្រាប់ថា «លទ្ធផលមួយនៃការរហែកវាំងននដែលហួសធម្មជាតិនេះត្រូវបានកត់ត្រានៅក្នុងគម្ពីរ កិច្ចការ ៦:៧ ដែលប្រាប់យើងថា “ពួកសង្ឃយ៉ាងសន្ធឹកចុះចូលជឿ»(cf. Ryrie Study Bible, note on Matthew 27:51)។

នៅពេលដែលព្រះគ្រីស្ទបានសុគត វាំងននបានរហែកជាពីរភាគ។ ឥឡូវនេះអ្នកអាចដឹងថាវាមក ពីព្រះវរបិតា ដោយព្រោះតែព្រះគ្រីស្ទគឺជាអ្នកសង្រួបសង្រួម។ គ្មានវាំងននឈររវាងអ្នកនិងព្រះទៀតឡើយ ឥឡូវនេះ។ ព្រះយេស៊ូវគឺនៅកណ្ដាលអ្នកហើយនិងព្រះ។ សូមមករកព្រះយេស៊ូវ នោះទ្រង់នឹងនាំអ្នកទៅឯ វត្ដមានរបស់ព្រះវរបិតាដោយផ្ទាល់។

«ពីព្រោះមានព្រះតែ១ ហើយមានអ្នកសង្រួបសង្រួមតែ១ នៅកណ្តាលព្រះ និងមនុស្ស គឺជាមនុស្សដ៏ជាព្រះគ្រីស្ទយេស៊ូវនោះ»(១ធីម៉ូថេ ២:៥)។

៤. ទីបួន ព្រះយេស៊ូវបានមានបន្ទូលប្រាប់ពីឈើឆ្កាងនៅថ្ងៃនោះ។

អ្នកយាមព្រះវិហារបានចាប់ព្រះយេស៊ូវដោយចោទប្រកាន់ខុសឆ្គង។ ពួកគេបានទាញទ្រង់ទៅកាន់ សង្រ្គាជ ពួកគេបានស្ដោះទឹកមាត់ដាក់ព្រះភក្រ្ដទ្រង់ ហើយបានវាយព្រះភក្រ្ដទ្រង់ដោយដៃរបស់គេ។ ដោយ ព្រោះតែសាសន៍យូដាមិនមានអំណាចខាងរាជការ ដូច្នេះពួកគេបាននាំព្រះយេស៊ូវទៅរកចៅហ្វាយខេត្ដរ៉ូម ឈ្មោះលោកពីឡាត់។ ពីឡាត់បានសួរសំនួរព្រះយេស៊ូវ ហើយបានប្រកាសថាទ្រង់គ្មានទោស ហើយបាន ព្យាយាមជួយសង្រ្គោះជីវិតទ្រង់។ គាត់បានឲ្យគេវាយព្រះយេស៊ូវដោយរំពាត់ដោយគិតថា វានឹងធ្វើឲ្យពួក សង្រ្គាជស្កប់ចិត្ដ។ ពួកទាហានបានវាយខ្នងទ្រង់ដោយរំពាត់ ពួកគេបានបំពាក់មកុដបន្លារលើព្រះសិរទ្រង់ ហើយបានពាក់អាវពណ៌ស្វាយមួយនៅលើទ្រង់។ លោកពីឡាត់បាននាំទ្រង់ទៅបង្ហាញដល់មនុស្សពីរបៀប ដែលទ្រង់ត្រូវបានគេវាយដោយគិតថា ពួកគេនឹងអាណិតព្រះយេស៊ូវ។ លោកពីឡាត់បាននិយាយទៅកាន់ ពួកគេថា «ខ្ញុំមិនឃើញជាគាត់មានទោសយ៉ាងណាសោះ»(យ៉ូហាន ១៩:៤)។ នៅពេលពួកសង្រ្គាជបាន ឃើញទ្រង់ ពួកគេបានស្រែកឡើងថា «ឆ្កាងវា ឆ្កាងវា» លោកពីឡាត់បាននិយាយទៅកាន់ពួកគេថា «ត្រូវឲ្យអ្នករាល់គ្នាយកគាត់ទៅឆ្កាងវិញ ដ្បិតខ្ញុំមិនឃើញជាមានទោសអ្វីទេ»។ អ្នកដឹកនាំសាសន៍យូដាបានស្រែក ឡើងថា «បើលោកលែងអ្នកនេះទៅ នោះលោកមិនមែនជាទីស្រឡាញ់នឹងសេសារទេ ព្រោះអ្នកណាដែលតាំងខ្លួនធ្វើជាស្តេច នោះក្បត់នឹងសេសារហើយ»។ លោកពីឡាត់បាននិយាយថា «តើខ្ញុំគួរឆ្កាងស្ដេចរបស់ អ្នករាល់គ្នាឬអី?» ពួកអាចារ្យបានស្រែកឡើងថា «យើងគ្មានស្ដេចក្រៅពីសេរសារទេ»។ បន្ទាប់មកលោក ពីឡាត់ក៏បញ្ជូនទ្រង់ទៅឲ្យគេឆ្កាង ហើយគេនាំទ្រង់យកទៅ។

ព្រះយេស៊ូវបានរងទុក្ខវេទនាយ៉ាងឈឺចាប់ ហើយស្រែកថ្ងូរខ្លាំងណាស់ នៅពេលដែលគេដុំដែក គោលទៅនឹងឈើឆ្កាង។ ប៉ុន្ដែនៅពេលទ្រង់បានកំពុងតែរងទុក្ខវេទនាទ្រង់បានមានបន្ទូលពាក្យទាំងនេះ

ពាក្យទីមួយ- ការអត់ទោស

«កាលមកដល់កន្លែងដែលហៅថា ភ្នំលលាដ៏ក្បាលហើយ គេឆ្កាងទ្រង់នៅទីនោះ ព្រមទាំងចោរកំណាចផង ម្នាក់ខាងស្តាំ ម្នាក់ខាងឆ្វេងទ្រង់ឯព្រះយេស៊ូវ ទ្រង់មានព្រះបន្ទូលថា ឱព្រះវរបិតាអើយ សូមអត់ទោសដល់អ្នកទាំងនេះផង ដ្បិតគេមិនដឹងជាគេធ្វើអ្វីទេ គេក៏នាំគ្នាធ្វើឆ្នោតចាប់ព្រះពស្ត្រទ្រង់ចែកគ្នា» (លូកា ២៣:៣៣-៣៤)។

នោះគឺជាមូលហេតុដែលព្រះយេស៊ូវបានទៅឯឈើឆ្កាង– ដើម្បីអត់ទោសបាបរបស់យើង។ ព្រះយេស៊ូវទ្រង់ បានទៅឯឈើឆ្កាងដោយគិតទុកជាមុនគឺដើម្បីសងទោសកំហុសសំរាប់អំពើបាបរបស់យើង។

ពាក្យទីពីរ- សេចក្ដីសង្រ្គោះ

«រីឯចោរកំណាចម្នាក់ដែល ជាប់ព្យួរ វាប្រមាថមើលងាយដល់ទ្រង់ថា បើឯងជាព្រះគ្រីស្ទពិត នោះចូរជួយសង្គ្រោះខ្លួនឯង ហើយនិងយើងផង ប៉ុន្តែ ម្នាក់ទៀតឆ្លើយបន្ទោសវាថា តើឯងមិនខ្លាចព្រះទេឬអី ដ្បិតឯងក៏ជាប់ទោសដូចគ្នា គេធ្វើទោសយើងត្រូវហើយ ដ្បិតយើងត្រូវទោសចំពោះការដែលយើងបានប្រព្រឹត្ត ប៉ុន្តែ ព្រះអង្គនេះមិនបានធ្វើខុសអ្វីសោះ រួចអ្នកនោះទូលព្រះយេស៊ូវថា ព្រះអម្ចាស់អើយ កាលណាចូលទៅក្នុងនគរទ្រង់ សូមនឹកចាំពីទូលបង្គំផង ព្រះយេស៊ូវមានព្រះបន្ទូលទៅថា ខ្ញុំប្រាប់អ្នកជាប្រាកដថា ថ្ងៃនេះ អ្នកនឹងនៅក្នុងស្ថានបរមសុខជាមួយនឹងខ្ញុំដែរ»(លូកា ២៣:៣៩-៤៣)។

ព្រះយេស៊ូវបានសុគតនៅលើឈើឆ្កាងដើម្បីសង្រ្គោះមនុស្សមានបាប។ មនុស្សមានបាបមុនដំបូងដែលទ្រង់ បានសង្រ្គោះជាចោរដែលបានជឿនៅលើឈើឆ្កាងនៅជាប់នឹងទ្រង់។ មានមនុស្សជាច្រើនគិតថា ពួកគេអាច រៀនដើម្បីបានសង្រ្គោះ ប៉ុន្ដែចោរនេះមិនបានរៀនច្រើនពីអ្វីសោះ។ គាត់បានជឿជាក់ព្រះយេស៊ូវដោយសាមញ្ញ។ អ្នកផ្សេងទៀតគិតថា ពួកគេត្រូវតែមានអារម្មណ៍ ឬការផ្លាស់ប្ដូរខាងក្នុងមួយ។ ប៉ុន្ដែចោរនោះមិន បានធ្វើរឿងនោះសោះ។ គាត់បានជឿជាក់ព្រះយេស៊ូវដោយសាមញ្ញ។

ពាក្យទីបី - សេចក្ដីស្រឡាញ់

«ឯមាតាព្រះយេស៊ូវ ប្អូនស្រីមាតាទ្រង់ ម៉ារា ជាប្រពន្ធក្លូប៉ាស និងម៉ារា ជាអ្នកស្រុកម៉ាក់ដាឡា គេឈរនៅជិតឈើឆ្កាងទ្រង់ ព្រះយេស៊ូវក៏ឃើញមាតា ទ្រង់ និងសិស្សម្នាក់ដែលទ្រង់ស្រឡាញ់ កំពុងឈរនៅទីនោះ រួចទ្រង់មានព្រះបន្ទូលទៅមាតាថា មាតាអើយ នុ៎ះន៏ កូនរបស់មាតារួចទ្រង់មានព្រះបន្ទូលទៅសិស្សនោះថា នុ៎ះន៏ ម្តាយអ្នក តាំងពីនោះមក សិស្សនោះក៏នាំយកគាត់ទៅនៅផ្ទះខ្លួន»(យ៉ូហាន ១៩:២៥-២៧)។

ព្រះយេស៊ូវបានមានបន្ទូលទៅកាន់យ៉ូហានឲ្យមើលថែម្ដាយរបស់ទ្រង់។ ព្រះយេស៊ូវចង់ឲ្យយើងមើលថែគ្នា ទៅវិញទៅមកក្នុងការប្រកបគ្នានៃក្រុមជំនុំក្នុងតំបន់។

ពាក្យទីបួន -ដង្វាយធួននឹងបាប

«តាំងពីថ្ងៃទ្រង់ ដរាបដល់ម៉ោង៣រសៀល នោះមានងងឹតដាប គ្របពេញលើផែនដី ប្រហែលជាម៉ោង៣ នោះព្រះយេស៊ូវទ្រង់បន្លឺឡើងជាសំឡេងខ្លាំងថា អេលីៗល៉ាម៉ាសាបាច់ថានី គឺស្រាយថា ឱព្រះអង្គៗនៃទូលបង្គំអើយ ហេតុអ្វីបានជាទ្រង់ចោលទូលបង្គំ»(ម៉ាថាយ ២៧:៤៥-៤៦)។

ព្រះយេស៊ូវបានស្រែកឡើងដោយថប់បារម្ភដែលបង្ហាញថា ទ្រង់បានបែកចេញពីព្រះវរបិតានៅពេលដែល ទ្រង់បានក្លាយជាដង្វាយធួននឹងបាបសំរាប់អំពើបាបរបស់យើង។

ពាក្យទីប្រាំ- ការរងទុក្ខ

«ក្រោយនោះព្រះយេស៊ូវទ្រង់ ជ្រាបថា ការទាំងអស់បានសំរេចហើយ តែដើម្បីឲ្យបានសំរេចតាមបទគម្ពីរ នោះទ្រង់មានព្រះបន្ទូលថា ខ្ញុំស្រេកទឹកណាស់ រីឯនៅទីនោះ មានក្រឡដាក់ទឹកខ្មេះពេញ គេក៏យកសារាយរំហួតជ្រលក់ទឹកខ្មេះជោក រួចចងភ្ជាប់នឹងមែកហ៊ីសុប ហុចទៅដល់ព្រះឱស្ឋទ្រង់» (យ៉ូហាន ១៩:២៨-២៩)។

កន្លែងនេះបង្ហាញពីការរងទុក្ខដ៏វេទនាដែលព្រះយេស៊ូវបានធ្វើដើម្បីសងទោសសំរាប់អំពើបាបយើង។

ពាក្យទីប្រាំមួយ– ការទទួលទារុណកម្ម

«កាលព្រះយេស៊ូវបានទទួលទឹកខ្មេះរួចហើយ ក៏មានព្រះបន្ទូលថា ការស្រេចហើយ នោះទ្រង់ឱនព្រះសិរប្រគល់វិញ្ញាណទ្រង់ទៅ»(យ៉ូហាន ១៩:៣០)។

អ្វីទាំងអស់ដែលយើងត្រូវការសំរាប់សេចក្ដីសង្រ្គោះរបស់យើងត្រូវបានធ្វើរួចស្រេចហើយឥឡូវនេះ។ គ្មានអ្វី ទៀតសោះដែលនៅសល់សំរាប់ឲ្យមនុស្សបាត់បង់ម្នាក់ធ្វើ ក្រៅពីការជឿទុកចិត្ដលើព្រះយេស៊ូវ។

ពាក្យទីប្រាំពីរ– ការប្ដេជ្ញាចិត្ដទៅកាន់ព្រះវរបិតា

«នោះព្រះយេស៊ូវស្រែកឡើងជាខ្លាំងថា ឱព្រះវរបិតាអើយ ទូលបង្គំសូមប្រគល់វិញ្ញាណដល់ព្រះហស្តទ្រង់វិញ កាលមានព្រះបន្ទូលពាក្យទាំងនេះហើយ នោះទ្រង់ផុតដង្ហើមទៅ»(លូកា ២៣:៤៦)។

មេទ័ព្ទដ៏ឃោរឃៅម្នាក់បានឃើញការឆ្កាងជាច្រើន។ ចិត្ដរបស់គាត់បានរឹង ប៉ុន្ដែគាត់មិនដែលឃើញអ្នកណា ម្នាក់ដែលស្លាប់តាមរបៀបដែលព្រះយេស៊ូវបានសុគត។ មេទ័ព្ទបានមើលទៅកាន់ព្រះរបស់ព្រះយេស៊ូវដែល បានភ្ជួរនៅលើឈើឆ្កាងដោយមានទាំងទឹកភ្នែកហូរនៅលើថ្ពាល់របស់គាត់ ហើយមេទ័ព្ទបាននិយាយថា

«មនុស្សនេះប្រាកដជាព្រះរាជបុត្រានៃព្រះមែន» (ម៉ាកុស ១៥:៣៩)។

អ្នកអាចជឿទុកចិត្ដលើព្រះរាជបុត្រានៃព្រះ ហើយត្រូវបានសង្រ្គោះពីអំពើបាបរបស់អ្នកដោយសារយញ្ញបូជា របស់ទ្រង់ ហើយដោយសារព្រះលោហិតរបស់ទ្រង់។ អាម៉ែន។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអាន ការអធិប្បាយរបស់ លោក ហ៊ីមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗ នៅតាមអ៊ីធើនេតនៅគេហទំព័រ www.realconversion.com.
ចុចលើ ”Sermon Manuscripts” សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ (Sermons in Khmer)

You may email Dr. Hymers at rlhymersjr@sbcglobal.net, (Click Here) – or you may
write to him at P.O. Box 15308, Los Angeles, CA 90015. Or phone him at (818)352-0452.

អានព្រះគម្ពីរមុនពេលអធិប្បាយដោយលោក Mr. Abel Prudhomme ៖ ម៉ាកុស ១៥:២៥-៣៩។
ច្រៀងចំរៀងដោយខ្លួនឯងមុនអធិប្បាយដោយលោក Benjamin Kincaid Griffith៖
«មកុដនៃបន្លា» (ដោយលោក Ira F. Stanphill, 1914-1993; ផ្លាស់ប្ដូរដោយគ្រូគង្វាល)។


ចំណងជើងនៃសេចក្ដីអធិប្បាយ

ថ្ងៃដែលព្រះយេស៊ូវបានសុគត

ដោយលោក Dr. R. L. Hymers, Jr.

«ដូច្នេះ លោកក៏បញ្ជូនទ្រង់ទៅឲ្យគេឆ្កាង ហើយគេនាំទ្រង់យកទៅ។ ព្រះយេស៊ូវ ទ្រង់យាងចេញទៅ ទាំងលីឈើឆ្កាងទៅដល់កន្លែងហៅថា ភ្នំលលាដ៏ក្បាល ដែលភាសាហេព្រើរហៅថា គាល់កូថា គេក៏ឆ្កាងទ្រង់នៅទីនោះ ព្រមទាំង២នាក់ទៀតជាមួយ និងទ្រង់ដែរ ម្នាក់ម្ខាងៗ ហើយព្រះយេស៊ូវនៅជាកណ្តាល»(យ៉ូហាន ១៩:១៦-១៨)។

១. ទីមួយ ភាពងងឹតបានគ្របដណ្ដប់ពេញនៅថ្ងៃនោះ។ ម៉ាថាយ ២៧:៤៥; និក្ខមនំ ១០:២១-២២។

២. ទីពីរ វាំងនននៅក្នុងព្រះវិហារត្រូវបានរហែកនៅថ្ងៃនោះ។ម៉ាថាយ ២៧:៥១a។

៣. ទីបី មានកក្រើកដីមួយនៅថ្ងៃនោះ។ ម៉ាថាយ ២៧:៥១b; ធីម៉ូថេទី១ ២:៥។

៤. ទីបួន ព្រះយេស៊ូវបានមានបន្ទូលប្រាប់ពីឈើឆ្កាងនៅថ្ងៃនោះ។
យ៉ូហាន ១៩:៤; លូកា ២៣:៣៣-៣៤, ៣៩-៤៣; យ៉ូហាន ១៩:២៥-២៧; ម៉ាថាយ ២៧:៤៥-៤៦;
យ៉ូហាន ១៩:២៨-២៩, ៣០; លូកា ២៣:៤៦; ម៉ាកុស ១៥:៣៩។