ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០
នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។
មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤
ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។
សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ
ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។
នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។
អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net។
តើអ្នកឃើញអ្វីខ្លះ នៅពេលអ្នកមើលទៅកាន់ឈើឆ្កាង?WHAT DO YOU SEE WHEN YOU LOOK AT THE CROSS? ដោយលោក សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស «គេអង្គុយចាំយាមទ្រង់នៅទីនោះ» (ម៉ាថាយ ២៧:៣៦)។ |
នៅពេលខ្ញុំជាក្មេងជំទង់ម្នាក់ខ្ញុំបានពេញដោយទឹកភ្នែកនៅពេលខ្ញុំបានលឺពីការឆ្កាង ទោះបីជាខ្ញុំ មិនទាន់បានសង្រ្គោះក៏ដោយ។ ខ្ញុំអាចមានអារម្មណ៍ពីដែកគោលដែលដុំជាប់នឹងព្រះហស្ដ និងព្រះពាហុ របស់ព្រះគ្រីស្ទ។ នៅពេលខ្ញុំស្ដាប់លឺបទចំរៀងដែលលោក Griffith ទើបបានច្រៀងខ្ញុំតែងតែយំ។ ខ្ញុំត្រូវតែ បែរមុខចេញដោយព្រោះតែវាធ្វើឲ្យខ្ញុំខ្មាស់។ ខ្ញុំអាចមានអារម្មណ៍ពីការឈឺចាប់របស់ព្រះគ្រីស្ទ។ ខ្ញុំបានព្រួយ ចិត្ដដោយសារការរងទុក្ខវេទនារបស់ទ្រង់។ ការនេះមិនមែនធ្វើពុតទេ មិនមានអ្វីជាសិប្បិនិម្មិត(ក្លែងក្លាយ)សោះអំពីវា។ ខ្ញុំមិនសប្បាយចិត្ដទេនៅពេលខ្ញុំគិតអំពីការរងទុក្ខវេទនារបស់ព្រះគ្រីស្ទនៅលើឈើឆ្កាង។ នៅសព្វថ្ងៃនេះ ខ្ញុំមិនដែលលឺមនុស្សវ័យក្មេងមានអារម្មណ៍ដូចនោះនៅក្នុងកម្មថ្វាយបង្គំព្រះនៅ ថ្ងៃអាទិត្យទេ។ ហើយជួនកាលខ្ញុំឆ្ងល់ពីមូលហេតុ។ ហេតុអ្វីបានជាពិបាកឲ្យមនុស្សមានអារម្មណ៍អាណិត អាសូរសំរាប់ការរងទុក្ខវេទនារបស់ព្រះគ្រីស្ទ? ភាពអាណិតអាសូរមានន័យថា មានអារម្មណ៍ឈឺចាប់ដែល នរណាម្នាក់ទៀតកំពុងតែមានអារម្មណ៍។ សព្វថ្ងៃនេះមនុស្សភាគច្រើនមិនមានអារម្មណ៍អាណិត ទុក្ខព្រួយ ឬក្ដួលអាណិតសំរាប់នរណាម្នាក់ដែលកំពុងតែរងទុក្ខវេទនាទេ។ ច្រើនឆ្នាំកន្លងមកហើយ ខ្ញុំចាំ ហើយខ្ញុំភ្ញាក់ផ្អើលណាស់ នៅពេលមនុស្សវ័យក្មេងមួយក្រុមបានសើចនៅពេលដែលពួកគេមើលឆ្កែតូចមួយត្រូវបានគេ ទាត់ចំក្រពះ។ ការសើចរបស់ពួកគេទៅកាន់ឆ្កែនោះបានធ្វើឲ្យខ្ញុំរន្ធត់ណាស់។ មិនចាំបាច់និយាយអ្វីសោះ ពួកអ្នកទាំងអស់នោះបានចាកចេញពីក្រុមជំនុំរបស់យើង។ វានឹងនាំការអស្ចារ្យដ៏ពិតមួយសំរាប់មនុស្សដែល មានចិត្ដរឹងដូចនោះដើម្បីក្លាយជាគ្រីស្ទបរិស័ទ! ខ្ញុំជឿថា មូលហេតុនៃចិត្ដដ៏រឹងនេះអាចត្រូវរកឃើញពីអ្វីដែលមនុស្សវ័យក្មេងមើលតាមទូរទស្សន៍ ហើយនៅខ្សែភាពយន្ដ និងនៅក្នុងវប្បធម៌របស់យើងមួយភាគធំ។ សាកលវិទ្យាល័យ Michigan បាន អនុញ្ញាត្ដឲ្យមានការសិក្សាមួយនៅក្នុងឆ្នាំ១៩៩៩ ដែលបានបង្ហាញថា ពីមនុស្សវ័យក្មេងមើលរឿងពីការ សំលាប់ច្រើនជាង១៦០០០នៅតាមកញ្ចក់ទូរទស្សន៍នៅអាយុ១៨ឆ្នាំ –ប្រហែល៩០០រឿងដែលសំលាប់គ្នា ជារៀងរាល់ឆ្នាំនៅតាមកញ្ចក់ទូរទស្សន៍។ ហើយនោះគ្រាន់តែជាទូរទស្សន៍ប៉ុណ្ណោះ! វាមិនបានរាប់ឃាតករ និងការសំលាប់គ្នាដែលពួកគេឃើញនៅក្នុងខ្សែភាពយន្ដ ហ្គេមក្នុងវិដីអូ ឬនៅតាមកម្មវិធីពត៌មានផ្សេងទៀត ឡើយ! អ្វីដែលរៀបរាប់នៅខាងលើ ភាពរន្ធត់ និងការកាប់សំលាប់គ្នានោះ មនុស្សវ័យក្មេងដឹងច្បាស់ថា ទារក៣០០០ នាក់ស្លាប់នៅក្រោមកាំបិតរបស់អ្នកពន្លូតកូនម្នាក់ជារៀងរាល់ថ្ងៃនៅក្នុងប្រទេសនេះ! បាទ ៣០០០នាក់ជារៀងរាល់ថ្ងៃ – មួយលានកន្លះជារៀងរាល់ឆ្នាំ! ការសំលាប់ដ៏មានចំនួនធំនេះបានជ្រាបចូល ក្នុងចិត្ដរបស់មនុស្សវ័យក្មេងដែលធ្វើឲ្យពួកគេត្រូវតែធ្វើរឿងខ្លះទៅតាមអារម្មណ៍របស់គេ។ ខ្ញុំដឹងច្បាស់ថា វា បានធ្វើឲ្យជំនាន់នេះមានចិត្ដរឹង ហើយធ្វើឲ្យពួកគេមិនអារម្មណ៍សោះចំពោះអស់អ្នកណាដែលកំពុងតែរង ទុក្ខវេទនា។ នៅព្រឹកនេះខ្ញុំនឹងសួរឲ្យអ្នកព្យាយាមមានអារម្មណ៍រន្ធត់ចិត្ដ ពីការដែលព្រះគ្រីស្ទបាននៅលើឈើឆ្កាង។ តើអ្នកឃើញអ្វីខ្លះនៅពេលអ្នកមើលកាន់ឈើឆ្កាងរបស់ព្រះគ្រីស្ទ? នៅថ្ងៃនោះព្រះគ្រីស្ទទ្រង់បានរង ទុក្ខ នៅកន្លែងនោះមានមនុស្សជាច្រើននៅជិតឈើឆ្កាងរបស់ទ្រង់។ អត្ថបទគម្ពីររបស់យើងប្រាប់ថា ពួក ទាហានដែលបានដុំដែកគោលទ្រង់ជាប់នឹងឈើឆ្កាងបានអង្គុយ ហើយ «ចាំយាមទ្រង់នៅទីនោះ»(ម៉ាថាយ ២៧:៣៦)។ មនុស្សជាច្រើនផ្សេងទៀតដែលនៅទីនោះបានកំពុងតែមើលកាន់ទ្រង់ផងដែរ។ តើមនុស្ស ទាំងនេះដូចអ្នកដែរឬទេ?សូមគិតអំពីវា តើអ្នកឃើញអ្វីខ្លះនៅពេលអ្នកមើលកាន់ឈើឆ្កាងរបស់ព្រះគ្រីស្ទ? ១. ទីមួយ ពួកអាចារ្យនិងពួកចាស់ទុំបានឃើញខ្មាំងសត្រូវម្នាក់ដែលត្រូវបានគេសំលាប់នៅលើឈើឆ្កាង។ «ឯពួកសង្គ្រាជ ព្រមទាំងពួកអាចារ្យ និងពួកចាស់ទុំ គេក៏ចំអកឲ្យទ្រង់បែបដូច្នោះដែរ ដោយថា វាជួយសង្គ្រោះមនុស្ស ឯទៀតបាន តែមិនអាចនឹងជួយសង្គ្រោះដល់ខ្លួនវាបានទេ បើសិនណាវាជាស្តេចសាសន៍អ៊ីស្រាអែលមែន ចូរឲ្យវាចុះពីឈើឆ្កាងមក នោះយើងនឹងជឿដល់វា វាបានទុកចិត្តនឹង ព្រះ ដូច្នេះ បើព្រះសព្វព្រះហឫទ័យនឹងវា សូមទ្រង់ជួយដោះវាឥឡូវចុះ! ដ្បិតវាបានថា ខ្ញុំជាព្រះរាជបុត្រានៃព្រះ»(ម៉ាថាយ ២៧:៤១-៤៣)។ ពួកគេបានចំអកឲ្យទ្រង់នៅពេលទ្រង់បានរងទុក្ខនៅលើឈើឆ្កាង។ ពួកគេមើលទ្រង់ទុកដូចជាខ្មាំងសត្រូវម្នាក់ ហើយពួកគេសប្បាយក្នុងការសំលាប់ទ្រង់។ មនុស្សជាច្រើនដូចនោះនៅសព្វថ្ងៃនេះ។ ក្រុមហ៊ុន HBO ពិតប្រាកដណាស់បង់លុយសំរាប់បុរសម្នាក់ដូចជាលោក Bill Maher ដើម្បីចំអកព្រះ ហើយនិយាយកប្លែង ពីព្រះគ្រីស្ទ។ មនុស្សដូចលោក Richard Dawkins និងលោក Christopher Hitchens មានធ្វើឲ្យមាន ការរស់នៅល្អមួយដោយសារការរិះគន់ព្រះគ្រីស្ទ និងព្រះគម្ពីរ ហើយព្រះផ្ទាល់ខ្លួនរបស់គាត់! ពួកគេបាន ក្លាយជាពួកអាចារ្យ និងពួកចាស់ទុំរបស់លទ្ធិដែលជឿថាគ្មានព្រះ។ លោក Madalyn Murray O’Hair ជាអ្នកជឿថាគ្មានព្រះ ដែលបានទទួលសេចក្ដីអធិស្ឋាន និងការហាមឃាត់អានព្រះគម្ពីរនៅក្នុងសាលារៀន របស់យើងបាននិយាយថា «ការនេះនឹងក្លាយជារឿងដ៏ល្អបំផុតបើអាចទៅរួចនៅលោកីយនេះ បើសិនជា មនុស្សទាំងអស់សុទ្ធតែជាអ្នកដែលជឿថាគ្មានព្រះ។ «ខ្ញុំគឺជាអ្នកជឿថាគ្មានព្រះម្នាក់ដោយព្រោះតែសាសនាគឺឈើច្រត់មួយ ហើយ គ្រាន់តែជាមនុស្សពិការដែលត្រូវការឈើច្រត់តែប៉ុណ្ណោះ»។ «ខ្ញុំនឹងរួមដំណែកជាមនុស្សប្រុសណាក៏ដោយដែលយល់ព្រមហើយនៅកន្លែង ណាក៏ដោយ ខ្ញុំនឹងធ្វើវាដោយសប្បាយ»។ នោះគឺជាអ្វីដែលពួកសង្រ្គាជនៃលទ្ធីដែលមិនជឿថាគ្មានព្រះគិត! នោះគឺជាអ្វីដែលសាស្រ្ដាចារ្យជាច្រើននៅ មហាវិទ្យាល័យរបស់អ្នកគិត នៅសាលារៀនក្នុងលោកីយគិត។ ព្រះទ្រង់បានឲ្យគេទៅ ដូចជាទ្រង់បានធ្វើទៅ ដល់ពួកអ្នកមិនជឿព្រះនៅជើងឈើឆ្កាង។ ទ្រង់មានបន្ទូលយ៉ាងសាមញ្ញថា «មនុស្សល្ងង់ខ្លៅតែងគិតក្នុងចិត្តថា គ្មានព្រះទេ»(ទំនុកដំកើង ១៤:១)។ តើអ្នកដូចពួកគេដែរឬទេ? តើអ្នកឃើញអ្វីខ្លះនៅដែលអ្នក មើលកាន់ឈើឆ្កាង? ២. ទីពីរ ពួកទាហានរ៉ូមបានឃើញអាវមួយដើម្បីចាប់ឆ្នោតនៅជើងនៃឈើឆ្កាង។ «គ្រាបានឆ្កាងទ្រង់ហើយ នោះគេធ្វើឆ្នោតចាប់ចែកព្រះពស្ត្រទ្រង់ ដើម្បីឲ្យបានសំរេចតាមទំនាយ ដែលហោរាបានទាយទុកមក គេបានយកអាវខ្ញុំចែកគ្នា ហើយបានធ្វើឆ្នោតចាប់យកអាវវែងខ្ញុំ គេអង្គុយចាំយាមទ្រង់នៅទីនោះ» (ម៉ាថាយ ២៧:៣៥-៣៦)។ មនុស្សទាំងនេះសុទ្ធតែជាពួកសំភារៈនិយមទាំងអស់ ពួកគេអាចគិតអំពីអាវរបស់ព្រះគ្រីស្ទ។ វាមានតម្លៃជា លុយខ្លះ ហើយគំនិតរបស់គេរឹងរូសណាស់ ពួកគេគិតតែអំពីធ្វើយ៉ាងម៉េចក៏ដោយឲ្យតែបានលុយ ពួកគេ អាចមានពីព្រះគ្រីស្ទ! តើគំនិតរបស់អ្នកផ្តោតនៅកន្លែងណា? តើអ្នកឃើញអ្វីខ្លះនៅពេលអ្នកមើលកាន់ឈើ ឆ្កាង? មាននិស្ស័តនៅមហាវិទ្យាល័យជាច្រើនក្លាច បើពួកគេក្លាយជាគ្រីស្ទបរិស័ទវានឹងជ្រៀជ្រែកសាលា រៀនរបស់ពួកគេ ហើយពួកគេនឹងមិនអាចមានការងារល្អមួយទេនៅពេលពួកគេរៀនចប់។ លុយ លុយ លុយ នោះគឺជាអ្វីទាំងអស់ដែលមនុស្សវ័យក្មេងជនជាតិចិនគិតអំពី។ ពួកគេនិយាយថា «វានឹងកាត់លុយខ្ញុំបើសិនជាខ្ញុំក្លាយជាគ្រីស្ទបរិស័ទម្នាក់» ។ រយះពេលយូរមកហើយ នៅពេលខ្ញុំជាសមាជិកម្នាក់នៅក្រុមជំនុំចិន ខ្ញុំបានធ្វើការសំរេចចិត្ដដែល ធ្វើឲ្យជីវិតខ្ញុំផ្លាស់ប្ដូរ។ ខ្ញុំបានសំរេចចិត្ដថា ខ្ញុំនឹងដើរតាមព្រះគ្រីស្ទមិនថាមានបញ្ហាអ្វីក៏ដោយ! ព្រះយេស៊ូវ ទ្រង់បានសួរសំនួរមួយនៅពេលទ្រង់បានមានបន្ទូលថា «ដ្បិតបើមនុស្សណានឹងបានលោកីយ៍ទាំងមូល តែបាត់ព្រលឹងទៅ នោះតើមានប្រយោជន៍អ្វីដល់អ្នកនោះ»(ម៉ាកុស ៨:៣៦)។ លោក Warren Buffett គឺជាបុរសដ៏មានបំផុតម្នាក់នៅក្នុងចំណោមបុរស៥នាក់នៅលើពិភព លោកទាំងស្រុង។ ប៉ុន្ដែគាត់ផ្ដល់លុយរាប់លានដុល្លារជារៀងរាល់ឆ្នាំទៅកាន់អង្គការ Planned Parenthood ដើម្បីជួយបំផ្លាញទារកដែលគ្មានសង្ឃឹមនៅក្នុងពោះរបស់ម្ដាយគេ។ តើនឹងមានអ្វីកើតឡើងចំពោះព្រលឹង គាត់នៅពេលគាត់ស្លាប់? គាត់មានអាយុច្រើនជាង៨០ឆ្នាំហើយឥឡូវនេះ។ តើមានប្រយោជន៍អ្វីសំរាប់គាត់ បើគេមានលុយច្រើនពន់ពេក ហើយគាត់បាត់ព្រលឹងរបស់គាត់នៅក្នុងឋាននរកសំរាប់អស់កល្បជានិច្ច? ពួកទាហានរ៉ូមគ្រាន់តែឃើញលុយដែលពួកគេអាចទទួលពីអាវរបស់ព្រះគ្រីស្ទ។ តើអ្នកឃើញអ្វីខ្លះនៅពេលអ្នកមើលកាន់ឈើឆ្កាង? ៣. ទីបី ចោរទីមួយដែលត្រូវបានឆ្កាងជាមួយព្រះគ្រីស្ទបានឃើញទ្រង់ក្នុងភាពបរាជ័យមួយនៅលើឈើឆ្កាង។ មានចោរពីនាក់ត្រូវបានដុំដែកគោលជាប់នឹងឈើឆ្កាងនៅសងខាងព្រះយេស៊ូវ។ ចោរមួយបាន មើលកាន់ព្រះយេស៊ូវ ហើយគិតថាទ្រង់គ្រាន់តែជាឧក្រិដ្ឋជនផ្សេងទៀត។ គាត់បានគិតថាព្រះយេស៊ូវទ្រង់ ជាបុរសឆ្កួតម្នាក់ដែលជឿថាទ្រង់ជាព្រះរាជបុត្រានៃព្រះ។ គាត់បានរាប់ព្រះគ្រីស្ទទុកដូចជាអ្នកជឿស៊ប់ខាង សាសនាម្នាក់ ហើយបែរចេញទាំងប្រមាថ ហើយចំអកព្រះគ្រីស្ទ។ ច្រើនឆ្នាំកន្លងមកហើយខ្ញុំមានមិត្ដភក្រ្ដម្នាក់ដែលជាមនុស្សល្អម្នាក់។ ខ្ញុំតែងតែចូលចិត្ដគាត់ នៅ យប់មួយខ្ញុំបានសុំអង្វរគាត់ឲ្យមកក្រុមជំនុំជាមួយខ្ញុំដើម្បីស្ដាប់ដំណឹងល្អ។ គាត់និយាយថា «ទេ» បន្ទាប់ មកគាត់និយាយថា «បង្រៀនតែខ្លួនឯងចុះ Robert បង្រៀនតែខ្លួនឯងចុះ»។ ខ្ញុំនឹងមិនដែលភ្លេចពីពាក្យ ដែលគាត់និយាយដូចនោះទេនៅពេលខ្ញុំនៅរស់នៅឡើយ។ គាត់ចង់មានន័យថា ខ្ញុំមានក្រុមជំនុំ ហើយគាត់ មានមិត្ដភក្រ្ដផឹកស្រាបៀរមួយក្រុម។ អ្វីដែលល្អសំរាប់ខ្ញុំខុសប្លែងពីអ្វីដែលល្អសំរាប់គាត់។ «បង្រៀនតែខ្លួនឯងចុះ Robert បង្រៀនតែខ្លួនឯងចុះ»។ ខ្ញុំមើលគាត់នៅក្នុងក្ដារមឈូសរបស់គាត់ពីរបីឆ្នាំក្រោយមក។ គាត់មិន បានមានសក់ពណ៌សនៅលើក្បាលរបស់គាត់ទេ។ គាត់មិនមានស្នាមជ្រួយនៅលើមុខរបស់គាត់ទេ។ គាត់ត្រឹមតែមានអាយុ៤០ឆ្នាំប៉ុណ្ណោះ។ នៅក្នុងផ្លូវណាក៏ដោយគាត់បានដឹងថា វានឹងបញ្ចប់ផ្លូវនោះ។ ទោះបីជា គាត់មានសុខភាពល្អក៏ដោយ គាត់ធ្លាប់ប្រាប់ខ្ញុំថា «ខ្ញុំនឹងមិនដែលមានអាយុដល់៥០ទេ Robert ខ្ញុំនឹងមិនដែលមានដល់អាយុ៥០ទេ»។ គាត់មានអាយុ៤០ឆ្នាំ នៅពេលដែលគាត់បានធ្លាក់ខ្លួនស្លាប់នៅក្នុងផ្ទះរបស់គាត់។ ខ្ញុំមើលគាត់នៅក្នុងក្ដារមឈូសនោះ ហើយពាក្យរបស់គាត់បានជាប់នៅក្នុងចិត្ដរបស់ខ្ញុំ «បង្រៀនតែខ្លួនឯងចុះ Robert បង្រៀនតែខ្លួនឯងចុះ»។ នៅពេលខ្ញុំបានរៀបចំបុណ្យសពរបស់គាត់ ខ្ញុំមិន អាចមានពាក្យដ៏សង្ឃឹមមួយសោះសំរាប់គ្រួសារ និងមិត្ដភក្រ្ដរបស់គាត់ – មិនមានពាក្យសង្ឃឹមមួយសោះ! ខ្ញុំគ្រាន់តែអាចបង្រៀនពីដំណឹងល្អទៅកាន់អស់អ្នកណាដែលនៅរស់តែប៉ុណ្ណោះ។ ចោរម្នាក់នោះដែលបានព្យួរនៅលើឈើឆ្កាងក្រៅពីព្រះយេស៊ូវបាននិយាយពាក្យប្រមាថដល់ទ្រង់។ គាត់បានគិតថា ព្រះយេស៊ូវគ្រាន់តែជាអ្នកជឿស៊ប់ខាងសាសនាផ្សេងទៀត។ មុនពេលថ្ងៃលិចនៅថ្ងៃនោះ បុរសនេះបាននៅក្នុងឋាននរក។ តើអ្នកឃើញអ្វីខ្លះនៅពេលដែលអ្នកមើលកាន់ឈើឆ្កាង? ៤. ទីបួន ចោរទីពីរបានឃើញទ្រង់ជាព្រះអម្ចាស់ ហើយជាព្រះអង្គសង្រ្គោះនៅលើឈើឆ្កាង។ បុរសនេះបានប្រមាថប្រឆាំងនឹងព្រះយេស៊ូវជាមួយហ្វូងមនុស្ស ដែលនៅសល់ទាំងអស់នៅព្រឹក នោះ។ ប៉ុន្ដែនៅពេលរសៀល ពេលមានងងឹតចំលែងមកគ្រប់លើផែនដី។ គាត់បានលឺព្រះយេស៊ូវអធិស្ឋាន សំរាប់ពួកអ្នកដែលបានឆ្កាងទ្រង់។ «ឯព្រះយេស៊ូវ ទ្រង់មានព្រះបន្ទូលថា ឱព្រះវរបិតាអើយ សូមអត់ទោសដល់អ្នកទាំងនេះផង»(លូកា ២៣:៣៤)។ សេចក្ដីអធិស្ឋានរបស់ព្រះយេស៊ូវសំរាប់ពួកអ្នកដែលសំលាប់ទ្រង់បានផ្លាស់ប្ដូរចិត្ដរបស់ចោរទីពីរទាំងស្រុង។ គាត់បានឈប់ចំអកព្រះយេស៊ូវ។ បែរក្បាលរបស់គាត់ ហើយមើលកាន់ព្រះអង្គសង្រ្គោះ ហើយចិត្ដរបស់គាត់ បានរលាយ។ គាត់មិនដែលស្គាល់នរណាម្នាក់ដែលអធិស្ឋានសំរាប់ខ្មាំងសត្រូវរបស់គេឲ្យលើកលែងទោស នោះទេ។ ព្រះយេស៊ូវទ្រង់បានអធិស្ឋាន ព្រះវរបិតាសូមអត់ទោសដល់គេ ចោរទាំងពីរនាក់បានដឹងពីភាពកាចសាហាវរបស់ហ្វូងមនុស្ស និងគេបានដឹងសេចក្ដីស្រឡាញ់ដ៏ទន់របស់ព្រះយេស៊ូវសំរាប់ពួកគេ និងការសរសេរនៅលើព្រះសិររបស់ព្រះយេស៊ូវដែលថា «នេះគឺជាស្ដេច របស់សាសន៍យូដា»(លូកា ២៣:៣៨)។ នៅពេលភ្លាមៗនោះបុរសនេះបានជឿវា! គាត់បានស្ដាប់លឺពីការ ដែលព្រះយេស៊ូវប្រោសឲ្យគេជាយ៉ាងពិតប្រាកដ។ ពិតប្រាកដណាស់គាត់បានលឺអ្វីដែលព្រះយេស៊ូវបាន អធិប្បាយ។ ឥឡូវនេះវាមកក្នុងចិត្ដរបស់គាត់ទាំងអស់។ នេះគឺជាស្ដេចរបស់សាសន៍យូដា! នេះគឺជាព្រះ មេស្ស៊ី! នេះគឺជាអ្នកអ្នកចែកចាយ! គាត់មិនដឹងពីហេតុការណ៍ ទាំងអស់ទេ។ ប៉ុន្ដែតើយើងទាំងអស់គ្នាមាន ហេតុការណ៍ទាំងអស់អំពីព្រះយេស៊ូវច្រើនប៉ុណ្ណា? ខ្ញុំដឹងថា ខ្ញុំមិនស្គាល់ហេតុការណ៍ទាំងអស់ទេ ហើយអ្នក ផ្សេងទៀតក៏មិនស្គាល់អស់ដែរនៅក្នុងគំនិតរបស់ខ្ញុំ។ លោក Lloyd-Jones បាននិយាយថា «ហេតុការណ៍ មិនគ្រប់គ្រាន់នោះទេ»។ មានរឿងច្រើនណាស់ដើម្បីរៀនពីព្រះគ្រីស្ទដែលយើងនឹងមិនដែលយល់នៅក្នុង គំនិតយើងទាំងស្រុងបានទេ! ប៉ុន្ដែចោរនេះបានដឹងថាគាត់ជាមនុស្សមានបាបម្នាក់។ គាត់មានអារម្មណ៍ដូច នោះនៅក្នុងចិត្ដរបស់គាត់! គាត់បាននិយាយទៅកាន់ចោរដែលមិនជឿថា «គេធ្វើទោសយើងត្រូវហើយ ដ្បិតយើងត្រូវទោសចំពោះការដែលយើងបានប្រព្រឹត្ត ប៉ុន្តែ ព្រះអង្គនេះមិនបានធ្វើខុសអ្វីសោះ»(លូកា ២៣:៤១)។ ពិតណាស់ «ហេតុការណ៍ មិនគ្រប់គ្រាន់នោះទេ»។ នេះគឺជាកន្លែងដែលខ្ញុំគិតពីបងប្អូនប្រុស របស់យើងខ្លះបានធ្វើខុស។ លោក Lloyd-Jones បានប្រសាសន៍ត្រឹមត្រូវ «ហេតុការណ៍ មិនគ្រប់គ្រាន់នោះទេ»។ បើអ្នកកំពុងតែស្វែងរកហេតុការណ៍ដើម្បីបញ្ជាក់ពីព្រះគ្រីស្ទទៅឯអ្នករាល់គ្នា អ្នកនឹងស្លាប់នៅ ក្នុងអំពើបាប ហើយអ្នកមិនដែលបានសង្រ្គោះឡើយ។ ព្រះគម្ពីរប្រាប់យ៉ាងច្បាស់ថា «ដ្បិតយើងបានសុចរិតដោយមានចិត្តជឿ»(រ៉ូម ១០:១០)។ នោះគឺជាបញ្ហាដែលគ្រូគង្វាលសម័យនេះជាច្រើនកំពុងធ្វើខុស។ ពួកគេអធិប្បាយទៅកាន់ក្បាល ហើយមិនមែនទៅកាន់ចិត្ដទេ។ អូ ព្រះអង្គអើយសូមកុំឲ្យទូលបង្គំធ្វើដូចនោះ! សូមព្រះវរបិតាជួយទូលបង្គំឲ្យអធិប្បាយទៅកាន់ចិត្ដរបស់ពួកគេឡើយ! «ដ្បិតយើងបានសុចរិតដោយមានចិត្តជឿ»។ ចោរដ៏ក្រដែលនឹងស្លាប់នេះបានបែរក្បាលរបស់គាត់ ហើយមើលកាន់ព្រះយេស៊ូវ រួចគាត់បាននិយាយថា «ព្រះអម្ចាស់អើយ កាលណាចូលទៅក្នុងនគរទ្រង់ សូមនឹកចាំពីទូលបង្គំផង»(លូកា ២៣:៤២)។ មុនពេលពាក្យទាំងនោះចេញពីមាត់របស់គាត់ ចោរទីពីរបានសង្រ្គោះរួចហើយ! គាត់បានដឹងពីគោលលទ្ធិ តិចតួចណាស់។ គាត់មិនមានអារម្មណ៍ពិសេស ឬមានភស្រ្ដុតាងថា ព្រះយេស៊ូវជាព្រះអម្ចាស់ ហើយជាព្រះ អង្គសង្រ្គោះឡើយ។ ប៉ុន្ដែគាត់បានជឿជាក់ព្រះយេស៊ូវ ហើយ «ដ្បិតយើងបានសុចរិតដោយមានចិត្តជឿ»។ គាត់បានជឿជាក់លើព្រះយេស៊ូវយ៉ាងសាមញ្ញ! នោះគឺជាអ្វីទាំងអស់ដែលព្រះទាមទារ! នៅពេលភ្លាមដែលមនុស្សមានបាបម្នាក់ជឿ ចោរនោះបានជឿលើព្រះយេស៊ូវ ហើយបានសង្រ្គោះនៅពេលនោះ! នោះគឺជារបៀបដែលយើងទាំងអស់គ្នា បានសង្រ្គោះ អ្នកដឹងទេ! យើងបានជឿលើព្រះយេស៊ូវ យើងបានជឿជាក់លើទ្រង់ យើងបានសង្រ្គោះ! ហើយព្រះយេស៊ូវបានមានបន្ទូលទៅចោរដែលបានសង្រ្គោះនោះថា «ខ្ញុំប្រាប់អ្នកជាប្រាកដថា ថ្ងៃនេះ អ្នកនឹងនៅក្នុងស្ថានបរមសុខជាមួយនឹងខ្ញុំដែរ»(លូកា ២៣:៤៣)។ នៅថ្ងៃនោះចោរនឹងស្លាប់នៅលើឈើឆ្កាង ហើយទៅនៅស្ថានបរមុខជាមួយព្រះយេស៊ូវ! ខ្ញុំបានសង្រ្គោះដោយព្រះលោហិតវិសេស នៅពេលភ្លាមៗដែលអ្នកជឿលើព្រះយេស៊ូវ ហើយជឿជាក់លើទ្រង់នៅក្នុងចិត្ដរបស់អ្នក អ្នកនឹង បានសង្រ្គោះដូចជាចោរនោះដែលនឹងស្លាប់នៅលើឈើឆ្កាងជាប់នឹងព្រះអង្គសង្រ្គោះ។ ព្រះយេស៊ូវបានជួយ សង្រ្គោះចោរនោះ ព្រះយេស៊ូវបានលាងសំអាតអំពើបាបរបស់មនុស្សលោកទាំងអស់ជាមួយព្រះលោហិត ដែលទ្រង់បានបង្ហូរនៅលើឈើឆ្កាងនៅថ្ងៃនោះ! ហើយព្រះលោហិតរបស់ទ្រង់អាចលាងសំអាតអំពើបាប របស់អ្នកនៅព្រឹកនេះ! កុំជឿលើគ្រូគង្វាលខ្លះដែលបង្រៀនអ្នកថាគ្មានព្រះលោហិត។ លោក Lloyd-Jones បានបង្រៀនថា «វាមិនគ្រប់គ្រាន់ទេដើម្បីបង្រៀនអំពីឈើឆ្កាង និងការសុគត។ ការប្រលងគឺជា “ព្រះ លោហិត»! បើអ្នកនឹងជឿជាក់លើព្រះយេស៊ូវដោយសាមញ្ញនៅព្រឹកនេះ អ្នកនឹងត្រូវលាងសំអាតពីអំពើបាប របស់អ្នកទាំងអស់ដោយព្រះលោហិតរបស់ទ្រង់! អ្នកនឹងបានសង្រ្គោះ! អ្នកនឹងក្លាយជាកូនព្រះពិតប្រាកដ ម្នាក់! អ្នកនឹងរៀបចំខ្លួនរួចរាល់សំរាប់ស្ថានសួគ៌! អ្នកនឹងមានជីវិតថ្មីមួយនៅក្នុងព្រះគ្រីស្ទ! សូមប្រែចិត្ដ ហើយជឿជាក់លើព្រះអង្គសង្រ្គោះនៅពេលឥឡូវនេះ! បើអ្នកចង់និយាយនិយាយជាមួយយើងអំពីសេចក្ដីសង្រ្គោះដោយសារព្រះយេស៊ូវ សូមចាកចេញ ពីកន្លែងអង្គុយរបស់អ្នក ហើយដើរទៅខាងក្រោយសាលប្រជុំឥឡូវនេះ។ លោក ខាហ្គិននាំអ្នកទៅកាន់ បន្ទប់ផ្សេងទៀតដែលយើងអាចអធិស្ឋាន ហើយអាចនិយាយគ្នាបាន។ បើអ្នកនៅទីនេះសំរាប់ពេលមុនដំបូង ហើយអ្នកមានសំនួរមួយ ហើយអ្នកចង់សួរខ្ញុំអំពីសេចក្ដីអធិប្បាយនេះ សូមទៅខាងក្រោយសាលប្រជុំឥឡូវនេះ។ ខ្ញុំផ្ទាល់នឹងអង្គុយចុះជាមួយអ្នក ហើយនិយាយជាមួយអ្នក។ សូមទៅឲ្យលឿន លោក ចាន់ សូមអធិស្ឋានដើម្បីឲ្យមានបងប្អូនខ្លះនឹងជឿជាក់លើលើព្រះយេស៊ូវ! អាម៉ែន។ (ចប់សេចក្ដីអធិប្បាយ) You may email Dr. Hymers at rlhymersjr@sbcglobal.net, (Click Here) – or you may សេចក្ដីអធិប្បាយដែលសរសេរដៃទាំងនេះមិនហាមឲ្យថតចំលងទេ។ អ្នកប្រើវាដោយគ្មានការ អនុញ្ញាតពីលោក អានព្រះគម្ពីរមុនពេលអធិប្បាយដោយលោក Mr. Abel Prudhomme ៖ ម៉ាថាយ ២៧:៣៥-៤៤។ |
ចំណងជើងនៃសេចក្ដីអធិប្បាយ តើអ្នកឃើញអ្វីខ្លះ នៅពេលអ្នកមើលទៅកាន់ឈើឆ្កាង? ដោយលោក Dr. R. L. Hymers, Jr. «គេអង្គុយចាំយាមទ្រង់នៅទីនោះ» (ម៉ាថាយ ២៧:៣៦)។ ១. ទីមួយ ពួកអាចារ្យនិងពួកចាស់ទុំបានឃើញខ្មាំងសត្រូវម្នាក់ដែលត្រូវបានគេសំលាប់នៅលើឈើឆ្កាង។ ម៉ាថាយ ២៧:៤១-៤៣; ទំនុកដំកើង ១៤:១។ ២. ទីពីរ ពួកទាហានរ៉ូមបានឃើញអាវមួយដើម្បីចាប់ឆ្នោតនៅជើងនៃឈើឆ្កាង។ ម៉ាថាយ ២៧:៣៥-៣៦; ម៉ាកុស ៨:៣៦។ ៣. ទីបី ចោរទីមួយដែលត្រូវបានឆ្កាងជាមួយព្រះគ្រីស្ទបានឃើញទ្រង់ក្នុងភាពបរាជ័យមួយនៅលើ ឈើឆ្កាង។ ៤. ទីបួន ចោរទីពីរបានឃើញទ្រង់ជាព្រះអម្ចាស់ ហើយជាព្រះអង្គសង្រ្គោះនៅលើឈើឆ្កាង។ លូកា ២៣:៣៤, ៣៨, ៤១; រ៉ូម ១០:១០; លូកា ២៣:៤២, ៤៣។ |