ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០
នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។
មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤
ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។
សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ
ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។
នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។
អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net។
សួនច្បារបីប្រាប់ពីរឿងTHREE GARDENS TELL THE STORY ដោយលោក សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស «ដ្បិតដែលសេចក្តីស្លាប់បានមកដោយសារមនុស្ស នោះសេចក្តីដែលមនុស្សស្លាប់បានរស់ឡើងវិញ ក៏មកដោយសារមនុស្សដែរ ព្រោះដូចជាគ្រប់មនុស្សទាំងអស់បានត្រូវស្លាប់ ក្នុងលោកអ័ដាមជាយ៉ាងណា នោះគ្រប់គ្នាក៏នឹងបានប្រោសឲ្យរស់ ក្នុងព្រះគ្រីស្ទយ៉ាងនោះដែរ» (១កូរិនថូស ១៥:២១-២២)។ |
សេចក្ដីស្លាប់ខាងរូបកាយ និងសេចក្ដីស្លាប់ខាងព្រលឹងវិញ្ញាណបានមកដោយសារលោកដ័ដាម។ ដោយសារអំពើបាបរបស់លោកអ័ដាមមនុស្សទាំងអស់កើតមកជាមនុស្សមានបាប។ យើងទាំងអស់គ្នាកើតមកក្នុងនិស្ស័យអំពើបាប ប៉ុន្ដែដោយសារភាពសុចរិតរបស់ព្រះគ្រីស្ទមនុស្សទាំងអស់បានសង្រ្គោះដោយ សារទ្រង់ថែមទាំងបានសុចរិត ហើយទទួលបានជីវិតដ៏អស់កល្បជានិច្ច។ នៅក្នុងខ៤៥យើងបានអានអំពី លោកអ័ដាមមុនដំបូង និងលោកអ័ដាមចុងក្រោយ។ លោកអ័ដាមមុនដំបូងបាននាំអំពើបាប និងសេចក្ដី ស្លាប់ដល់ពូជមនុស្សដោយសារអំពើបាបរបស់គាត់។ លលោកអ័ដាមចុងក្រោយគឺជា ព្រះយេស៊ូវគ្រីស្ទបាន នាំសេចក្ដីសង្រ្គោះ និងនាំជីវិតដល់អស់មនុស្សណាដែលជឿទុកចិត្ដទ្រង់ដោយប្រែចិត្ដពិតប្រាកដ។ អំពើ បាប និងឱសថរបស់វាអាចជារូបភាពនៅក្នុងសួនច្បារ៣ ដែលជាតំណាងនៃអំពើបាប និងសេចក្ដីសង្រ្គោះ។ ខ្ញុំមិនអាចគិតឃើញពីវិធិល្អជាងនេះដើម្បីបង្ហាញពីរូបភាពដ៏ច្បាស់មួយនៃអំពើបាប និងសេចក្ដីសង្រ្គោះ ដោយសារការពិនិត្យរំលងពីអត្ថន័យនៃសួនច្បារទាំង៣នេះបានទេ។ ១. ទីមួយ សូមឲ្យយើងគិតពីរបីនាទីអំពីសួនច្បារអេដែន។ ព្រះគម្ពីរបង្រៀនថា ព្រះបានបង្កើតមនុស្សមុនដំបូង។ ព្រះគម្ពីរបង្រៀនថា មានបុរសពិតប្រាកដ ម្នាក់ដែលព្រះបានដាក់នៅក្នុងសួនច្បារអេដែន។ «រួចព្រះយេហូវ៉ាដ៏ជាព្រះទ្រង់ធ្វើសួនច្បារ១ នៅស្រុកអេដែនទិសខាងកើត ក៏ដាក់មនុស្សដែលទ្រង់បានសូនធ្វើឲ្យនៅទីនោះ»(លោកុប្បត្ដិ ២:៨)។ ព្រះបាន ដាក់បុរសនេះនៅក្នុងសួនច្បារដើម្បីមានអំណាចលើពិភពលោកទាំងស្រុង ហើយដើម្បីមើលថែរក្សាសួន ច្បារ។ ព្រះបានហាមគាត់កុំឲ្យស៊ីផ្លែឈើដឹងខុសត្រូវ «តែឯត្រង់ដើមដឹងខុសត្រូវ នោះមិនត្រូវឲ្យឯងស៊ីផលឡើយ ដ្បិតនៅថ្ងៃណាដែលឯងស៊ី នោះនឹងត្រូវស្លាប់ជាមិនខាន(លោកុប្បត្ដិ ២:១៧)។ ប៉ុន្ដែអារក្សសាតាំងបានមកក្នុងសួនច្បារ ហើយបានល្បួងបុរសឲ្យស៊ីផ្លែឈើដែលទ្រង់ហាមឃាត់។ គាត់បាន ស៊ីវា ហើយបាននាំឲ្យបណ្ដាសាររបស់ព្រះធ្លាក់លើពូជមនុស្ស។ បុរស និងប្រពន្ធរបស់គាត់បានត្រូវបណ្ដេញ ចេញពីសួនច្បារអេដែន។ បរិស្ថានរបស់ផែនដីក៏បានធ្លាក់ក្រោមបណ្ដាសាររបស់ព្រះ។ លោកីយបានក្លាយ ជាកន្លែងដ៏លំបាកមួយសំរាប់ជីវិតទាំងអស់នៅលើផែនដី ដោយសារលទ្ធផលនៃអំពើបាបដ៏ធំ របស់លោក អ័ដាមក្នុងការបង្កហេតុជាមួយព្រះ។ សេចក្ដីស្លាប់បានឆ្លងរាលដាលពីលោកអ័ដាមទៅកាន់ពូជមនុស្សទាំង ស្រុង។ កន្លែងនេះត្រូវបានបង្ហាញឲ្យច្បាស់នៅក្នុងការស្លាប់ខាងវិញ្ញាណ ការបែកចេញពីព្រះ និងភាពខ្វះ ទៅនឹងសេចក្ដីពិត ថែមទៀតសេចក្ដីស្លាប់ខាងរូបកាយផងដែរ។ លោក Martyn Lloyd-Jones បានប្រសាសន៍ថា រឿងទាំងស្រុងនៃពូជមនុស្សអាចសរុបបាននៅក្នុងការអ្វី ដែលបានកើតឡើង ដោយសារលោកអ័ដាម... គិតពីទុក្ខវេទនា ភាពគ្មានសុភមង្គល អំពើអាក្រក់ ការលួច ចោរកម្ម ការសំលាប់ ការលះលែង ការបែកចេញគ្នា ការទាំងអស់ នេះកើតឡើងដោយសារលោកអ័ដាម។ ហេតុអ្វីដូចនោះ? ហើយហេតុអ្វីវា បានកើតឡើងដូចនោះ? ក័ណ្ឌគម្ពីរប្រវត្ដិសាស្រ្ដប្រាប់យើងថា បញ្ហានេះត្រូវ បានកើតឡើងតាមគំរូនេះ។ អ្វីដែលបានកើតឡើងពីមុខខុសគ្នាពីលោកីយ សព្វថ្ងៃនេះ។ ប៉ុន្ដែហេតុអ្វីការនេះកើតឡើងដូចនោះ? សាវកប៉ុលបានឆ្លើយ សំនួរនេះ{នៅក្នុងគម្ពីររ៉ូម ៥:១២-២១}។ គាត់ប្រាប់ថា លទ្ធផលទាំងអស់គឺ មកពីលោកអ័ដាម ដែលវាត្រូវបានចងភ្ជាប់ជាមួយអ្វីដែលលោកអ័ដាមបាន ធ្វើ ហើយនិងទំនាក់ទំនងរបស់យើងជាមួយគាត់ (Martyn Lloyd-Jones, M.D., Romans – Exposition of Chapter Five, The Banner of Truth Trust, 2003, p. 178)។ ព្រះគម្ពីរប្រាប់ពីវាយ៉ាងច្បាស់ «ដូច្នេះដែលបាបបានចូលមកក្នុងលោកីយ៍ ដោយសារមនុស្សតែម្នាក់ ហើយក៏មានសេចក្តីស្លាប់ចូលមកដែរ ដោយសារអំពើបាបនោះជាយ៉ាងណា នោះសេចក្តីស្លាប់បានឆ្លងរាលដាល ដល់មនុស្សគ្រប់គ្នាយ៉ាងនោះដែរ ដ្បិតគ្រប់គ្នាបានធ្វើបាបហើយ»(រ៉ូម ៥:១២)។ សេចក្ដីស្លាប់បានឆ្លងរាលដាលដល់យើងដោយសារមរតករួមទាំងភាពទាស់ទទឹង និងភាពជូរល្វីងប្រឆាំង នឹងព្រះ «ព្រោះគំនិតខាងសាច់ឈាម នោះរមែងទាស់ទទឹងនឹងព្រះ ដ្បិតមិនចុះចូលនឹងក្រឹត្យវិន័យរបស់ព្រះទេ ក៏ពុំអាចនឹងចុះចូលបានផង»(រ៉ូម ៨:៧)។ សេចក្ដីស្លាប់របស់អ័ដាមក៏ធ្វើឲ្យគំនិតខាងសាច់ឈាមរបស់ខ្វាក់ទៅនឹងសេចក្ដីពិតផងដែរ «ប៉ុន្តែ មនុស្សខាងសាច់ឈាមគេមិនទទួលសេចក្តីខាងឯព្រះវិញ្ញាណនៃព្រះ ទេ ពីព្រោះជាសេចក្តីល្ងង់ល្ងើដល់គេ ក៏រកស្គាល់មិនបានដែរ ដ្បិតត្រង់ឯសេចក្តីទាំងនោះ ត្រូវពិចារណាយល់ខាងវិញ្ញាណវិញ» (១កូរិនថូស ២:១៤)។ សៀវភៅ Spirit of the Reformation Study Bible ប្រាប់ថា ការរៀនពីព្រះគម្ពីរដែលបានកែប្រែបានពឹងផ្អែកទាំងស្រុងលើ ភាពប្រាកដនិយមនៃការធ្លាក់ចូលក្នុងអំពើបាប... កាលដើមដំបូងលោក អ័ដាមត្រូវបានព្រះបង្កើតនៅក្នុងភាពសុចរិត ប៉ុន្ដែគាត់បានធ្លាក់ចូលក្នុងភាពពុករលួយមួយ និងការជំនុំជំរះ... ការរៀបរាប់ប្រាប់ពីរឿងនៃការធ្លាក់ក្នុងអំពើបាបផ្ដល់នូវការ ពន្យល់ពីប្រវត្ដិសាស្រ្ដនៃដំណើរខូច និងការពុករលួយនៃនិស្ស័យរបស់មនុស្ស ច្បាស់លាស់ណាស់ (Spirit of the Reformation Study Bible, Zondervan Publishing House, 2003, p. 14)។ ដូច្នេះយើងអាចរកឃើញអំពីបាប ភាពខ្វះ និងនិស្ស័យរឹងរូសនៃពូជមនុស្សពីការពុករលួយនៃភាព រឹងទទឹងរបស់លោកអ័ដាមចំពោះព្រះយេហូវ៉ានៅក្នុងសួនច្បារអេដែនកាលដើមដំបូងនៃប្រវត្ដិសាស្រ្ដ។ សួន ច្បារអេដែនគឺជាកន្លែងដែលបាបបានចូលមកដើម្បីបំផ្លាញពូជមនុស្ស។ យើងអាចហៅវាបានថា «សួនច្បារ នៃសេចក្ដីស្លាប់»។ នៅយប់នេះមានមនុស្សខ្លះក្នុងចំណោមអ្នករាល់គ្នាកំពុងតែប្រឆាំងដើម្បីប្រែចិត្ដ។ អ្នកនិយាយថា អ្នកចង់ជឿជាក់ព្រះគ្រីស្ទ ប៉ុន្ដែអ្នកមិនអាចធ្វើវាបានទេ។ តើមានបញ្ហាអ្វីចំពោះអ្នក? អ្នកត្រូវបានខ្វះភ្នែក ដោយសារអំពើបាបរបស់លោកអ័ដាម ដែលអ្នកបានទទួលមរតកនៅក្នុងសែនរបស់អ្នក ហើយវាបានបំផុល ព្រលឹងរបស់អ្នក! ព្រះគម្ពីរប្រាប់ថា អ្នក «បានស្លាប់ក្នុងអំពើបាប»(អេភេសូរ ២:៥)។ អ្នកមិនអាចរៀន ដើម្បីធ្វើជាគ្រីស្ទានម្នាក់ដោយសារតែអ្នកត្រូវបានបំផុលទៅសេចក្ដីស្លាប់! មិនមានសង្ឃឹមសំរាប់អ្នកសោះ ដោយសារតែអំពើបាបដែលមានសារជាតិខ្មៅនៅក្នុងសរសៃឈាមរបស់អ្នក មេរោគនៃជំងឺមហារីកបានមក ក្នុងឈាមរបស់អ្នកពីសួនច្បារអេដែន – សួនច្បារនៃសេចក្ដីស្លាប់! អូ អំពើបាបដ៏គួរឲ្យខា្លចរបស់អ្នក ២. ទីពីរ សូមឲ្យយើងគិតអំពីសួនច្បារគែតសេម៉ានី។ ព្រះយេស៊ូវទ្រង់បានសោយម្ហូបបុណ្យរំលងជាមួយសិស្សរបស់ទ្រង់។ វាជាពេលអធ្រាត្រនៅពេល ដែលពួកគេបានបញ្ចប់ការបរិភោគអាហារ។ ពួកគេបានច្រៀងចំរៀងសរសើរដំកើងព្រះមួយបទ ហើយបាន ចេញទៅ។ ពួកគេបានដើរតាមព្រះយេស៊ូវទៅក្នុងសួនអូលីវមួយនៅម្ខាងនៃភ្នំអូលីវ។ កន្លែងនេះត្រូវបានហៅ ថា សួនច្បារកេសេម៉ាណី។ ព្រះយេស៊ូវបានទុកសិស្ស៨នាក់របស់ទ្រង់ច្រាំងនៃសួនច្បារនោះ។ ទ្រង់បាន យកពេត្រុស យ៉ាកុប និងយ៉ូហានទៅក្នុងសួនច្បារដ៏ងងឹតសូន្យឈឹង។ ឥឡូវនេះទ្រង់បាននៅក្នុងភាពស្រែក ថ្ងូរដ៏មួយដែល «មានព្រះហឫទ័យភាំងជាខ្លាំង» «តប់ប្រមល់ណាស់» – «ចិត្តខ្ញុំព្រួយជាខ្លាំងសឹងតែនឹងស្លាប់»(ម៉ាកុស ១៤:៣៣,៣៤) – «ចិត្តខ្ញុំព្រួយជាខ្លាំងសឹងតែនឹងស្លាប់»(NASV)។ បន្ទាប់មកទ្រង់បាន អធិស្ឋាន «ឱព្រះវរបិតាអើយ បើសិនជាទ្រង់សព្វព្រះហឫទ័យ នោះសូមយកពែងនេះចេញពីទូលបង្គំទៅ» (លូកា ២២:៤២)។ តើ «ពែងនេះ» ជាអ្វី? អ្នកធ្វើការពន្យល់ភាគច្រើននិយាយថា វាសំដៅទៅលើការ សុគតរបស់ទ្រង់នៅលើឈើឆ្កាងនៅថ្ងៃបន្ទាប់មកនោះ។ ប៉ុន្ដែគំនិតនោះប្រឆាំងនឹងគម្ពីរហេព្រើរ ១២:២ ដែលប្រាប់យើងថា ព្រះយេស៊ូវ «ដែលទ្រង់បានរងទ្រាំនៅឈើឆ្កាង ទាំងមើលងាយចំពោះសេចក្តីអាម៉ាស់ខ្មាសនោះ ឲ្យតែបានសេចក្តីអំណរដែលនៅចំពោះទ្រង់»។ លោក ស្ជឺជិនបានសួរថា «តើបានបណ្ដាលឲ្យទ្រង់ព្រួយព្រះហឬទ័យដ៏ខ្លាំងដល់ម្ល៉េះនៅសួនច្បារ គែតសេម៉ានី?» គាត់បានប្រាប់ថា វាមិនមកពីការឈឺចាប់ខាងព្រះកាយរបស់ទ្រង់នោះទេ។ គាត់បានប្រាប់ ថា វាមិនមកពីភាពភ័យខា្លចនៃការចំអកមើលងាយ និងការឆ្កាងនៅថ្ងៃបន្ទាប់មកនោះទេ។ គាត់បានពន្យល់ ថា មានទុក្ខរបុគ្គលជាច្រើននាក់បានពេញដោយអំណរនៅពេលពួកគេស្លាប់។ គាត់បានប្រាប់ថា «ចៅហ្វាយ របស់យើងមិនទាបជាងទុក្ខរបុគ្គលទេ វាមិនអាចថា ទ្រង់គួរតែភ័យញ័រនៅកន្លែងដែលពួកគេក្លាហាននោះ ទេ»។ គាត់និយាយផងដែរថា ភាពស្រែកថ្ងូររបស់ព្រះគ្រីស្ទមិនបានមកពីការវាយប្រហាររបស់អារក្សសាតាំង នោះទេ។ គាត់និយាយថា មូលហេតុដ៏ពិតសំរាប់ការស្រែកថ្ងូររបស់ព្រះគ្រីស្ទនៅក្នុងសួនច្បារគែតសេម៉ានីគឺ ជានេះ៖ «ទោះបើយ៉ាងនោះ គង់តែព្រះយេហូវ៉ាបានសព្វព្រះហឫទ័យនឹងវាយទ្រង់ឲ្យជាំ ហើយឲ្យឈឺចាប់ កាលណាព្រះជន្មទ្រង់បានត្រូវថ្វាយទុក្ខជាយញ្ញបូជាលោះបាបហើយ» (អេសាយ ៥៣:១០)។ «ហើយព្រះយេហូវ៉ាបានទំលាក់អំពើទុច្ចរិតរបស់យើងទាំងអស់គ្នាទៅលើទ្រង់»(អេសាយ ៥៣:៦)។ លោក R. C. H. Lenski បានប្រសាសន៍ថា «ភាពស្រែកថ្ងូរនៅសួនច្បារគែតសែម៉ានីនឹងតែងតែ បន្សល់ទុកនូវទុក្ខវេទនាជាខ្លាំងសំរាប់យើង... ពិតប្រាកដណាស់ អំពើបាបរបស់លោកីយបានដាក់នៅលើ ព្រះយេស៊ូវទាំងស្រុង ប៉ុន្ដែនៅកន្លែងនេះអំពើដែលទ្រង់បានគិតមុននោះបានមកដល់នៅក្នុងសួនច្បារគែតសេម៉ានី»(R. C. H. Lenski, Ph.D., The Interpretation of St. Luke’s Gospel, Augsburg Publishing House, 1946, p. 1074)។ ខ្ញុំជឿងថា ព្រះយេស៊ូវទ្រង់បានយកអំពើបាបរបស់យើងដាក់លើទ្រង់នៅក្នុងសួនច្បារគែតសេម៉ានី ហើយវាស្ទើរតែបានសំលាប់ទ្រង់ ដោយព្រោះតែ «ព្រះអម្ចាស់បានទំលាក់អំពើទុច្ចរិតរបស់យើងទាំងអស់គ្នាទៅលើទ្រង់»។ ទ្រង់បានរងទុក្ខដោយសារអំពើបាបរបស់យើង «ហើយដោយទ្រង់កើតទុក្ខជាខ្លាំងបានជាទ្រង់អធិស្ឋានទទូចរឹតតែខ្លាំងឡើង ញើសទ្រង់ក៏ត្រឡប់ដូចជាដំណក់ឈាមដ៏ធំៗស្រក់ទៅដី»(លូកា២២:៤៤) ទ្រង់បានយកអំពើបាបរបស់យើងពីសួនច្បារគែតសេម៉ានីទៅកាន់ឈើឆ្កាង ហើយទទួលទារុណកម្មសំរាប់យើងនៅកន្លែងនោះនៅថ្ងៃបន្ទាប់មកនោះ។ ចាំសិន! នេះមិនមែនជាលទ្ធិរបស់ពួកម៉ងមិនមួយទេ! អ្នកខ្លះអាចដឹងថា ពួកម៉មិនបង្រៀនថា ព្រះលោហិតដែលទ្រង់បានបង្ហូរនៅក្នុងសួនច្បារគែតសេម៉ានីលើកលែងទោសរបស់យើង។ លោក Bruce McConkie ដែលជាអ្នករៀនព្រះគម្ពីរម៉មិនម្នាក់បាននិយាយថា «ការលើកលែងទោសអាចធ្វើទៅរួចដោយ សារតែងព្រះគ្រីស្ទដ៏ជាព្រះអម្ចាស់បានបង្ហូរដំណក់ឈាមទ្រង់នៅក្នុងសួនច្បារគែតសេម៉ានី» (Bruce R. McConkie, The Promised Messiah, Deseret Book Company, 1978, p. 337)។ ប៉ុន្ដែនោះមិន មែនជាអ្វីដែលខ្ញុំបានប្រាប់នោះទេ! ខ្ញុំបាននិយាយថា ខ្ញុំជឿថាព្រះយេស៊ូវបានយកអំពើបាបរបស់យើងដាក់ នៅលើទ្រង់ពីសួនច្បារគែតសេម៉ានីទៅកាន់ឈើឆ្កាង ហើយបានទទួលទារុណកម្មសំរាប់យើងនៅទីនោះ។ នោះគឺជាចំនុចមុនដំបូងនៃដំណឹងល្អ «ព្រះគ្រីស្ទបានសុគតសំរាប់អំពើបាបរបស់យើងតាមបទគម្ពីរ» (កូរិនថូសទី ១៥:៣)។ ព្រះគម្ពីរប្រាប់ថា ព្រះគ្រីស្ទ «បានតាំងស្ពានមេត្រី ដោយសារព្រះលោហិតនៃឈើឆ្កាងទ្រង់»(កូល៉ូស ១:២០) មិនមែនតាមរយះដំណក់នៅក្នុងសួនច្បារនោះទេ! សេចក្ដីសង្រ្គោះរបស់យើងមក ដោយសារតែព្រះលោហិតដែលព្រះគ្រីស្ទបានបង្ហូរនៅលើឈើឆ្កាងតែមួយគត់ មិនមែនឈាមដែលចេញពី ម្រាមដៃសរបស់ទ្រង់នៅពេលទ្រង់កាត់វានោះទេ ហើយថែមទាំងមិនមែនមកពីដំណក់ឈាមនៅក្នុងសួន ច្បារគែតសេម៉ានីផងដែរ។ មានតែព្រះលោហិតដែលទ្រង់បានបង្ហូរនៅលើឈើឆ្កាងតែមួយគត់ដែលអាច លាងសំអាតយើងពីអំបើបាប! ដូច្នេះមុខងាររបស់ខ្ញុំគឺដូចជាលោកស្ពឺជិន អ្នករៀនពីព្រះគម្ពីរដែលបានកែ ប្រែឈ្មោះលោក J. Oliver Buswell និងលោក យ៉ូហាន R. Rice។ សូមចុចកន្លែងនេះដើម្បីអានពីអ្វី ដែលលោក Buswell និងលោក Riceបានសរសេរពីសួនច្បារគែតសេម៉ានី។ ការដកស្រង់គឺនៅក្នុងសេចក្ដី អធិប្បាយរបស់ខ្ញុំ «ភាពរន្ធត់នៃគែតសេម៉ានី»។ តើវាជារឿងចៃដន្យមួយឬទេ ដែលអំពើបាបរបស់មនុស្សលោកបានចាប់ផ្ដើមនៅក្នុងសួនច្បារមួយ ហើយព្រះគ្រីស្ទបានយកអំពើបាបរបស់យើងដាក់នៅលើទ្រង់នៅក្នុងសួនច្បារផ្សេងទៀត? វាអាចជា ហើយ លោកស្ពឺជិនដ៏ល្បីល្បាញបានឆ្ងល់អំពីវា។ គាត់ប្រសាសន៍ថា យើងមិនអាចស្រមៃពីរឿងដូចនោះនៅក្នុងសួនច្បារមួយ ការសប្បាយផ្ទាល់ ខ្លួនរបស់លោកអ័ដាមបានបំផ្លាញយើង ដូចនេះនៅក្នុងសួនច្បារផ្សេងទៀត ការស្រែកថ្ងូររបស់លោកអ័ដាមទីពីរគួរតែជួយយើងឡើងវិញ។ គែតសេម៉ានី ផ្ដល់ថ្នាំសំរាប់ជំងឺ ដែលបានកើតឡើងទៅតាមផ្លែឈើដែលព្រះបានហាមនៃ សួនច្បារអេដែន (C. H. Spurgeon, «ភាពស្រែកថ្ងូរនៅក្នុងគែតសេម៉ានី» The Metropolitan Tabernacle Pulpit, volume XX, Pilgrim Publications, 1971, p. 589)។ ប៉ុន្ដែរឿងនេះនាំយើងទៅកាន់សួនច្បារទី៣ ហើយសួនច្បារទី៣នៅក្នុងចំណោមសួនច្បារទាំងអស់ជារូបភាព ការធ្លាក់ចុះរបស់មនុស្សលោក និងការស្ដារឡើងវិញរបស់វានៅក្នុងព្រះយេស៊ូវគ្រីស្ទ។ ៣. ទីបី សូមឲ្យយើងគិតសរុបពីសួនច្បារដែលផ្ទុកផ្នូររបស់ព្រះអង្គសង្រ្គោះ។ «លោកទាំង២នោះក៏យកព្រះសព ព្រះយេស៊ូវមក រុំនឹងសំពត់ទេសឯក ជាមួយនឹងគ្រឿងក្រអូបទាំងនោះ តាមទំលាប់របស់សាសន៍យូដា ដែលគេធ្លាប់រៀបចំកប់ខ្មោច មានច្បារ១នៅត្រង់កន្លែងដែលគេឆ្កាងទ្រង់ ហើយក្នុងច្បារនោះ មានផ្នូរ១ថ្មី ដែលមិនទាន់ដាក់ខ្មោចណានៅឡើយ ដូច្នេះ លោកក៏បញ្ចុះព្រះសពព្រះយេស៊ូវនៅទីនោះពីព្រោះជាថ្ងៃរៀបចំបុណ្យរបស់សាសន៍យូដា ហើយផ្នូរនោះក៏នៅជិតស្រាប់» (យ៉ូហាន ១៩:៤០-៤២)។ សពរបស់ព្រះយេស៊ូវត្រូវបានដាក់នៅក្នុងផ្នូរនេះនៅក្នុងសួនច្បារដែលនៅកន្លែងភ្នំកាល់វ៉ារី ដែលគេបានឆ្កាង ទ្រង់។ ពួកគេបានបិទមាត់ផ្នូរជាមួយផ្ទាំងថ្មធំមួយ ហើយបានបិទវាជាមួយត្រាជនជាតិរ៉ូមមួយ។ ពួកគេបាន ដាក់អ្នកយាមដើម្បីយាមវានៅពេលឈប់។ នៅព្រឹកព្រលឹមថ្ងៃអាទិត្យម៉ារីជាអ្នកស្រុកម៉ាក់ដាឡា និងម៉ារីផ្សេងទៀតបានមកកាន់សួនច្បារជា មួយគ្រឿងទេសដើម្បីអប់ព្រះសព។ នៅពេលពួកគេបានទៅដល់មានរញ្ជួញដីដ៏សាហាវមួយ។ មានទេវតា មួយបានចុះមក ហើយបានរមៀលថ្មពីមាត់ផ្នូរចេញ។ គាត់និយាយទៅកាន់ស្រ្ដីពីរនាក់នោះថា «កុំឲ្យភ័យអី ដ្បិតខ្ញុំដឹងហើយថា នាងរកព្រះយេស៊ូវដែលត្រូវឆ្កាង តែទ្រង់មិនគង់នៅទី នេះទេ ដ្បិតទ្រង់មានព្រះជន្មរស់ឡើងវិញហើយ ដូចជាទ្រង់បានមានព្រះបន្ទូលទុក ចូរមកមើលកន្លែងដែលទ្រង់បានផ្ទំចុះ» (ម៉ាថាយ ២៨:៥-៦)។ នៅពេលដែលពួកគេបានទៅប្រាប់ពួកសិស្ស ព្រះយេស៊ូវបានជួបស្រ្ដីពីរនាក់នោះ។ « រួចអ្នកទាំង២ក៏ចូលទៅ ឱបព្រះបាទថ្វាយបង្គំទ្រង់»(ម៉ាថាយ ២៨:៩)។ ទ្រង់មានបន្ទូលថា ពួកគេត្រូវតែទៅប្រាប់ដល់ពួក សិស្ស។ ការរស់ពីសុគតឡើងវិញរបស់ព្រះយេស៊ូវគឺជាគោលលទ្ធិមួយ ក្នុងចំណោមគោលលទ្ធីពីរដ៏សំខាន់ បំផុតនៃសាសនាគ្រីស្ទ។ ការសុគតរបស់ទ្រង់ទុកជាការលោះអំពើបាបរបស់យើង និងការរស់ពីសុគតឡើង ទាំងរូបកាយរបស់ទ្រង់ដើម្បីប្រទានជីវិតឲ្យយើងដែលជាផ្នែកពីរនៃដំណឹងល្អ។ ពាក្យ «ដំណឹងល្អ» មាន ន័យថា «ពត៌មានល្អ»។ វាគឺជាពត៌មានល្អដើម្បីឲ្យដឹងថា ព្រះយេស៊ូវបានរស់ពីសុគតឡើងវិញទាំងរូបកាយ «សំរាប់សេចក្ដីសុចរិតរបស់យើង»(រ៉ូម ៤:២៥)។ ការរស់ពីសុគតឡើងវិញរបស់ទ្រង់បាននាំសេចក្ដីសុចរិត និងជីវិតទៅកាន់អស់អ្នកណាដែលបានចូលរួមជាមួយទ្រង់ដោយសេចក្ដីជំនឿ។ ការរស់ពីសុគតឡើងវិញ របស់ព្រះយេស៊ូវជួយសង្រ្គោះអស់អ្នកណាដែលមករកទ្រង់ពីបណ្ដាសារនៃអំពើបាប និងការដាក់ទោសដ៏ នៅអស់កល្បជានិច្ច។ «ដូចជាសេចក្តីដែលចែងទុក ពីលោកអ័ដាម ដែលជាមនុស្សមុនដំបូងថា «បានត្រឡប់ជាមានព្រលឹងរស់» តែលោកអ័ដាមក្រោយបង្អស់ (ព្រះគ្រីស្ទ) ជាវិញ្ញាណដ៏ប្រោសឲ្យរស់វិញ»(កូរិនថូសទី១ ១៥:៤៥)។ លោកអ័ដាមទីមួយបានធ្វើឲ្យពូជមនុស្សធ្លាក់ចូលក្នុងអំពើបាប និងសេចក្ដីស្លាប់ ដោយសារការមិនស្ដាប់បង្គាប់របស់គាត់ចំពោះព្រះ។ លោកអ័ដាមក្រោយបង្អស់ ជាព្រះគ្រីស្ទបានមកដើម្បីទំលាយចោលនូវបណ្ដា សាររបស់អំពើបាប ហើយដើម្បីប្រទានជីវិតឲ្យយើង។ លោកស្ពឺជិនបានប្រាប់ថា «យើងមិនអាចស្រមៃពីរឿងដូចនោះនៅក្នុងសួនច្បារមួយ ដែល (អំពើបាប)របស់លោកអ័ដាមបានបំផ្លាញយើង ដូចនេះនៅក្នុងសួនច្បារផ្សេងទៀត លោកអ័ដាម(ចុងក្រោយបង្អស់) គួរតែជួយយើងឡើងវិញ»(ibid)។ ហើយព្រះគ្រីស្ទ ដែលជាលោកអ័ដាមចុងក្រោយបង្អស់បានរស់ពីសុគតឡើងវិញនៅក្នុងសួនច្បារទីបី– ពីផ្នូរសួនច្បារ។ «ដ្បិតដែលសេចក្តីស្លាប់បានមកដោយសារមនុស្ស នោះសេចក្តីដែលមនុស្សស្លាប់បានរស់ឡើងវិញ ក៏មកដោយសារមនុស្សដែរ ព្រោះដូចជាគ្រប់មនុស្សទាំងអស់បានត្រូវស្លាប់ ក្នុងលោកអ័ដាមជាយ៉ាងណា នោះគ្រប់គ្នាក៏នឹងបានប្រោសឲ្យរស់ ក្នុងព្រះគ្រីស្ទយ៉ាងនោះដែរ»(កូរិនថូសទី១ ១៥:២១-២២)។ កន្លែងនោះអ្នកមានទស្សនះមួយពីគោលលទ្ធិនៃអំពើបាប និងសេចក្ដីសង្រ្គោះដែលត្រូវបានផ្ដល់ ឲ្យយើងនៅក្នុងទំរង់នៃសួនច្បារទាំងបីនោះ – សួនច្បារនៃអំពើបាប សួនច្បារនៃការរងទុក្ខវេទនា និងសួន ច្បារនៃជីវិតថ្មី! នេះគឺជាការរៀនពីព្រះគម្ពីរដ៏ស្រស់បស់ ហើយពិតប្រាកដ។ ប៉ុន្ដែតើអ្វីដែលអ្នកត្រូវតែធ្វើ? គ្មានអ្វី សោះដែលអ្នកត្រូវតែធ្វើបើសិនជាអ្នកមិនបានកើតជាថ្មី។ អ្នកនឹងរស់នៅ ហើយស្លាប់ ហើយធ្លាក់ទៅក្នុង ឋាននរក។ ហើយពាក្យទាំងនេះខ្ញុំបានប្រាប់អ្នកពីព្រះគម្ពីរដែលនឹងលងអ្នក ហើយដាក់ទណ្ឌកម្មអ្នកសំរាប់ អស់កល្បជានិច្ច។ ខ្ញុំអធិស្ឋានថា រឿងនេះមិនកើតឡើងចំពោះអ្នកទេ។ វានឹងមិនកើតឡើងចំពោះអ្នកទេ បើ សិនជាអ្នកទំលាក់ខ្លួនអ្នកទៅលើព្រះយេស៊ូវ ហើយជឿជាក់ទ្រង់នៅក្នុងចិត្ដរបស់អ្នក។ សូមគិតពីការដ៏អស្ចារ្យមួយដែលព្រះយេស៊ូវបានធ្វើ នៅពេលទ្រង់បានយាងចុះពីស្ថានសួគ៌មក ដើម្បីរងទុក្ខ ហូរព្រះលោហិត ហើយសុគតដើម្បីសង្រ្គោះអ្នកពីអំពើបាប។ តើអ្នកនឹងឈប់គិតអំពីខ្លួនអ្នក ហើយគិតតែអំពើទ្រង់ដែរឬទេ? តើអ្នកនឹងឈប់ពិនិត្យមើលខ្លួនអ្នក ហើយមើលចេញពីខ្លួនអ្នកទៅកាន់ ព្រះយេស៊ូវឬទេ? តើអ្នកនឹងជឿជាក់ទ្រង់ ហើយមិនជឿជាក់គំនិតផ្ទាល់ខ្លួនរបស់អ្នក និងអារម្មណ៍ផ្ទាល់ខ្លួន របស់អ្នកដែរឬទេ? បទចំរៀងពីបុរាណបាននិយាយថា នៅពេលវាប្រាប់ថា «មានពន្លឺសំរាប់មើលកាន់ព្រះ អង្គសង្រ្គោះ»។ ឱព្រលឹងអើយ តើអ្នករសាយចិត្ដ ហើយមានបញ្ហា? បើអ្នកចង់និយាយជាមួយយើងអំពីសេចក្ដីសង្រ្គោះដោយសារព្រះយេស៊ូវ សូមចេញពីកន្លែងអង្គុយរបស់អ្នក ហើយដើរទៅខាងក្រោយសាលប្រជុំឥឡូវនេះ។ លោក ខាហ្គិននឹងនាំអ្នកទៅកាន់បន្ទប់ផ្សេងទៀត ដែលយើងអាចអធិស្ឋាន ហើយនិយាយគ្នាបាន។ លោក ចាន់ សូមអធិស្ឋានឲ្យមានបងប្អូនខ្លះមើលទៅកាន់ ព្រះយេស៊ូវ ហើយទទួលបានសេចក្ដីសង្រ្គោះនៅយប់នេះ។ អាម៉ែន។ (ចប់សេចក្ដីអធិប្បាយ) You may email Dr. Hymers at rlhymersjr@sbcglobal.net, (Click Here) – or you may សេចក្ដីអធិប្បាយដែលសរសេរដៃទាំងនេះមិនហាមឲ្យថតចំលងទេ។ អ្នកប្រើវាដោយគ្មានការ អនុញ្ញាតពីលោក អានព្រះគម្ពីរមុនពេលអធិប្បាយដោយលោក Mr. Abel Prudhomme ៖ លូកា ២២:៣៩-៤៤។ |
ចំណងជើងនៃសេចក្ដីអធិប្បាយ សួនច្បារបីប្រាប់ពីរឿង ដោយលោក Dr. R. L. Hymers, Jr. «ដ្បិតដែលសេចក្តីស្លាប់បានមកដោយសារមនុស្ស នោះសេចក្តីដែលមនុស្សស្លាប់បានរស់ឡើងវិញ ក៏មកដោយសារមនុស្សដែរ ព្រោះដូចជាគ្រប់មនុស្សទាំងអស់បានត្រូវស្លាប់ ក្នុងលោកអ័ដាមជាយ៉ាងណា នោះគ្រប់គ្នាក៏នឹងបានប្រោសឲ្យរស់ ក្នុងព្រះគ្រីស្ទយ៉ាងនោះដែរ» (១កូរិនថូស ១៥:២១-២២)។ ១. ទីមួយ សូមឲ្យយើងគិតពីរបីនាទីអំពីសួនច្បារអេដែន។លោកុប្បត្ដិ ២:៨, ១៧; រ៉ូម ៥:១២; ៨:៧; កូរិនថូសទី ២:១៤; អេភេសូរ ២:៥។ ២. ទីពីរ សូមឲ្យយើងគិតអំពីសួនច្បារគែតសេម៉ានី។ ម៉ាកុស ១៤:៣៣, ៣៤; លូកា ២២:៤២; ហេព្រើរ ១២:២; អេសាយ ៥៣:១០, ៦;លូកា ២២:៤៤; កូរិនថូសទី១ ១៥:៣; កូល៉ូស ១:២០។ ៣. ទីបី សូមឲ្យយើងគិតសរុបពីសួនច្បារដែលផ្ទុកផ្នូររបស់ព្រះអង្គសង្រ្គោះ។ យ៉ូហាន ១៩:៤០-៤២; ម៉ាថាយ ២៨:៥-៦, ៩; រ៉ូម ៤:២៥; កូរិនថូសទី១១៥:៤៥។ |