Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net




ថ្នាំបន្សាបសំរាប់ការបោះបង់ចោលព្រះ

THE ANTIDOTE FOR APOSTASY
(Cambodian)

ដោយលោក
Dr. R. L. Hymers, Jr.

សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស
ថ្ងៃរបស់ព្រះអម្ចាស់នៅពេលល្ងាច ខែមិនា ២៣ ២០១៤
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Evening, March 23, 2014

«តែឯអ្នក ចូរឲ្យអ្នកនៅជាប់ក្នុងសេចក្តីដែលអ្នកបានរៀន ហើយជឿប្រាកដវិញ ដោយដឹងថាអ្នកបានរៀនសេចក្តីនោះពីអ្នកណា ហើយថា តាំងពីក្មេងតូចមកអ្នកបានស្គាល់បទគម្ពីរទាំងប៉ុន្មាន ដែលអាចនឹងនាំឲ្យអ្នកមានប្រាជ្ញាដល់ទីសង្គ្រោះ ដែលបានដោយសារសេចក្តីជំនឿជឿដល់ព្រះគ្រីស្ទយេស៊ូវផង»(២ធីម៉ូថេ ៣:១៤-១៥)។


ខ្ញុំបានខ្ចីចំណងជើងនេះ «ថ្នាំបន្សាបសំរាប់ការបោះបង់ចោលព្រះ» ពីលោក J. Vernon McGee។ លោក McGee ជាគ្រូបង្រៀនព្រះគម្ពីររបស់ខ្ញុំម្នាក់សំរាប់រយះពេលជាច្រើនឆ្នាំ។ ខ្ញុំបានចូលរួម ក្រុមជំនុំបាទីស្ទចិនមុនដំបូងនៅទីក្រុងឡូសអង់ចាឡែសនៅក្នុងខែមករា ឆ្នាំ១៩៦១ នៅពេលខ្ញុំអាយុ១៩ឆ្នាំ។ ខ្ញុំគ្រូបង្រៀនព្រះគម្ពីរដ៏អស្ចារ្យ២នាក់ ឈ្មោះលោក ធីម៉ូថេ លីន ដែលជាអ្នកប្រាជ្ញខាងគម្ពីរសញ្ញាចាស់ ម្នាក់ ហើយគាត់បានបង្រៀននៅក្នុងសាកលវិទ្យាល័យ Bob Jones មហាវិទ្យាល័យ Talbot Theological និងមហាវិទ្យាល័យ Trinity Evangelical នៅក្នុង Deerfield, Illinois។ ខ្ញុំបានរៀនច្រើនណាស់ពីលោក លីន ដែលជាគ្រូគង្វាលរបស់ខ្ញុំសំរាប់រយះពេលជាច្រើនឆ្នាំ។ គ្រូរបស់ខ្ញុំផ្សេងទៀតជាលោក J. Vernon McGee ដែលជាគ្រូគង្វាលនៅក្រុមជំនុំដ៏អស្ចារ្យឈ្មោះ Open Door នៅផ្លូវ South Hope លេខ៥៥០ នៅក្នុងទីក្រុង Los Angeles វាមិនឆ្ងាយពីក្រុមជំនុំចិនដែលខ្ញុំជាសមាជិកម្នាក់នៅទីនោះទេ។

សំរាប់រយះពេល៣ឆ្នាំ ខ្ញុំបានស្ដាប់លឺលោក ម៉ាកជីបង្រៀនព្រះគម្ពីរពីរដងជារៀងរាល់ថ្ងៃ នៅ «តាមព្រះគម្ពីរ» នៅក្នុងកម្មវិធីតាមវិទ្យុ ហើយនៅតាមការផ្សព្វផ្សាយ «High Noon» របស់គាត់ដែលមាន ការបង្រៀនពីអត្ថបទគម្ពីរខុសៗគ្នា «តាមព្រះគម្ពីរ»។ ខ្ញុំបានបន្ដស្ដាប់ការបង្រៀន «តាមព្រះគម្ពីរ» ជារៀង រាល់ថ្ងៃសំរាប់រយះពេល៧ឆ្នាំផ្សេងទៀត។ ដោយសារបុរសដ៏ឆ្លាតទាំងពីរនាក់នោះ ខ្ញុំបានរៀនដើម្បីឲ្យមាន ទំនុកចិត្ដទាំងស្រុងពីពាក្យនៅក្នុងព្រះគម្ពីរបរិសុទ្ធ។

លោក លីន និងលោក ម៉ាកជីបានចំនាយពេលច្រើនណាស់ដើម្បីបង្រៀនមេរៀនល្អពីពាក្យទំនាយ នៅក្នុងព្រះគម្ពីរ។ ទោះបីជាយ៉ាងណាក៏ដោយ ឥឡូវនេះសេចក្ដីអធិប្បាយរបស់ខ្ញុំភាគច្រើនផ្ដោតសំខាន់លើ ប្រធានបទនៃ «គោលលទ្ធិនៃសេចក្ដីសង្រ្គោះ» ការនេះបានធ្វើរួចហើយដោយសារពាក្យទំនាយនៅក្នុងព្រះ គម្ពីរ ជាពិសេសការទាក់ទងនឹងការបោះបង់ចោលព្រះនៅថ្ងៃចុងក្រោយបំផុត។ លោក ម៉ាកជីបានបង្រៀន យ៉ាងត្រឹមត្រូវថា គម្ពីរធីម៉ូថេទី២ប្រាប់ពី «រូបភាពមួយនៅថ្ងៃចុងក្រោយបំផុត មុនពេលគ្រាលើកឡើងរបស់ ក្រុមជំនុំ។ ឥឡូវនេះ តើអ្វីទៅដែលកូនរបស់ព្រះម្នាក់អាចធ្វើនៅក្នុងថ្ងៃដូចនេះ? ថ្នាំបន្សាបតែមួយគត់ដែល អាចប្រឆាំងនឹងលោកីយដែលបោះបង់ចោលព្រះគឺជាព្រះបន្ទូលរបស់ព្រះ» (J. Vernon McGee, Th.D., Thru the Bible, Thomas Nelson Publishers, 1983, p. 472; កត់សំគាល់លើ ធីម៉ូថេទី២ ៣:១៤-១៥)។

ពិតប្រាកដណាស់ គម្ពីរធីម៉ូថេទី២ជំពូក៣ ប្រាប់យើងពីរូបភាពដ៏អាក្រក់ និងការភ័យខ្លាចមួយនៃ ការបោះបង់ចោលព្រះនៅថ្ងៃចុងក្រោយបំផុត។ ហើយទីសំគាល់ទាំងអស់បង្ហាញថា ឥឡូវនេះយើងកំពុងតែរស់នៅក្នុងស្ថានភាពដ៏មមាញឹកនៃការបោះបង់ចោលព្រះដ៏អាក្រក់នោះ! ពាក្យ «ការបោះបង់ចោលព្រះ» មានន័យថា «ការបោះបង់ចោលអ្វីមួយ ឬក៏ការបះបោរ៖ ការបោះបង់ចោលអ្វីមួយ ឬការរត់ចេញឆ្ងាយពី សាសនាមួយ» (Webster’s Dictionary, Unabridged, Collins World, 1975)។ ដ្បិតអត្ថបទគម្ពីរ របស់យើងប្រាប់យើងពីថ្នាំបន្សាប និងប្រាប់ពីឱសថសំរាប់បំបាត់ការបោះបង់ចោលព្រះ

«តែឯអ្នក ចូរឲ្យអ្នកនៅជាប់ក្នុងសេចក្តីដែលអ្នកបានរៀន ហើយជឿប្រាកដវិញ ដោយដឹងថាអ្នកបានរៀនសេចក្តីនោះពីអ្នកណា ហើយថា តាំងពីក្មេងតូចមកអ្នកបានស្គាល់បទគម្ពីរទាំងប៉ុន្មាន ដែលអាចនឹងនាំឲ្យអ្នកមានប្រាជ្ញាដល់ទីសង្គ្រោះ ដែលបានដោយសារសេចក្តីជំនឿជឿដល់ព្រះគ្រីស្ទយេស៊ូវផង»(២ធីម៉ូថេ ៣:១៤-១៥)។

សូមយើងពិនិត្យមើលអត្ថបទគម្ពីរនេះដោយហ្មត់ចត់ ហើយអ្នកនឹងឃើញរឿងជាច្រើន។

១. ទីមួយ សូមផ្ដោតលើពាក្យ «តែឯ»។

«តែឯអ្នក ចូរឲ្យអ្នកនៅជាប់ក្នុងសេចក្តីដែលអ្នកបានរៀន...» (ធីម៉ូថេទី២ ៣:១៤)។

ពាក្យនេះអាចបកប្រែជាពាក្យ «ទោះបីជាយ៉ាងណាក៏ដោយ» ក៏បានដែរ។ មនុស្សអាក្រក់ និងវិញ្ញាណបោក បញ្ជោតនឹងអាក្រក់ឡើងៗ នឹងមានការបោកបញ្ជោតច្រើនថែមទៀត «តែឯ {ទោះបីជាយ៉ាងណាក៏ដោយ} ចូរឲ្យអ្នកនៅជាប់ក្នុងសេចក្ដីអ្វីដែលអ្នកបានរៀន...» មិនថាតើមានរឿងអាក្រក់ប៉ុណ្ណាក៏ដោយ អ្នកនៅជាប់ក្នុងសេចក្ដីអ្វីដែលអ្នកបានរៀន។ នេះគឺជាអ្វីដែលសាវកប៉ុលកំពុងតែប្រាប់លោក ធីម៉ូថេ ហើយនិងយើង។

អត្ថបទគម្ពីរទាំងស្រុងនេះសំដៅលើក្រុមជំនុំនៅថ្ងែចុងក្រោយបំផុត។ យើងដឹងពីការនេះដោយ សារព្រះគម្ពីរប្រាប់ថា គេនឹងមាន «ឫកពាជាអ្នកគោរពប្រតិបត្តិដល់ព្រះ»(ខ៥) ហើយ«គេរៀនជានិច្ច {ប៉ុន្តែ} ពុំអាចនឹងចេះដល់ថ្នាក់នៃសេចក្តីពិតឡើយ»(ខ ៧,៨)។ លោក ម៉ាកជីបានប្រសាសន៍ថា «ថ្ងៃចុង ក្រោយបង្អស់គឺគ្រាមួយដែលបានប្រាប់នៅកន្លែងជាច្រើក្នុងគម្ពីរសញ្ញាថ្មី វានិយាយប្រាប់ពីថ្ងៃចុងក្រោយ បង្អស់របស់ក្រុមជំនុំ»( ibid., ទំព័រ ៤៦៩)។ ខ្ញុំដឹងច្បាស់ថាគាត់បង្រៀនត្រូវ «គ្រាដ៏គ្រោះថ្នាក់នឹងមក»។ នោះគឺជាគ្រាដ៏គួរឲ្យព្រួយចិត្ដ ហើយជាគ្រាដ៏អស់សង្ឃឹម។ ពាក្យ «គ្រោះថ្នាក់» ជាភាសាក្រិចបកប្រែថា «ឆែឡេផោស»(chalepos)។ វាគឺជាពាក្យមួយដែលឃើញតែមួយដងគត់នៅក្នុងគម្ពីរសញ្ញាថ្មីជាភាសាក្រិច នៅក្នុងគម្ពីរម៉ាថាយ ៨:២៨ វាត្រូវបានប្រើដើម្បីរៀបរាប់ប្រាប់ពីអារក្សនៅស្រុកគេរ៉ាស៊ីនដែល «សាហាវ ណាស់»។ ដូចនេះព្រះគម្ពីរប្រាប់ថា គ្រារបស់ដ៏សាហាវនោះនឹងលេចមកក្នុងក្រុមជំនុំនៅថ្ងៃចុងក្រោយ បង្អស់។ ដ្បិតសាវករៀបរាប់ប្រាប់ពីសមាជិកក្រុមជំនុំខុសៗគ្នាចំនួន១៩នៅថ្ងៃចុងក្រោយបង្អស់។ លោក ម៉ាកជីបានប្រសាសន៍ម្ដងទៀតថា «បើអ្នកមើលកាន់ប្រវត្ដិសាស្រ្ដនៃក្រុមជំនុំសម័យមុន ពិតប្រាកដណាស់ អ្នកអាចរកឃើញរឿងទាំងនេះខ្លះជាភស្រ្ដតាង ប៉ុន្ដែខ្ញុំមិនគិតថា អ្នកអាចរកឃើញគ្រាមួយនៅក្នុងចំណោមពួកគេទាំងអស់ដែលជាក់ស្ដែងដូចសព្វថ្ងៃនេះ។ ខ្ញុំជឿថា ឥឡូវនេះយើងរស់នៅក្នុងថ្ងៃ «ដ៏គ្រោះថ្នាក់» ទាំង នេះដែលព្រះគម្ពីរបានប្រាប់នៅក្នុងផ្នែកនេះ» (ibid)។ ខាងក្រោមនេះគឺជាការរៀបរាប់ប្រាប់ពីសមាជិក ក្រុមជំនុំចំនួន១៩នៅក្នុងសម័យរបស់យើង៖

១. ស្រឡាញ់តែខ្លួនឯង (អាត្មានិយម)
២. ស្រឡាញ់ប្រាក់ (អ្នកស្រឡាញ់លុយ អ្នកសំភារះនិយម)
៣. អួតអាងគឃរ
៤. មានឫកខ្ពស់
៥. ប្រមាថមើលងាយ
៦. មិនស្តាប់បង្គាប់ឪពុកម្តាយ (ជំនាន់ទាំងស្រុងមួយបានកើនឡើងតាមវិធីនេះ ហើយឥឡូវ នេះនៅពីក្រោយសង្គមរបស់យើង)
៧. រមឹលគុណ
៨. មានចិត្តមិនបរិសុទ្ធ (មិនគិតពីសុជីវធម៌)
៩. មិនស្រឡាញ់តាមធម្មតាមនុស្ស (មិនស្រឡាញ់ ហើយគ្មានចិត្ដ)
១០. គ្មានសេចក្តីអធ្យោគ(ពួកគេមិនដែលលើកលែងទោស និងមិនចង់លើកលែងទោស)
១១. និយាយបង្កាច់គេ (និយាយដើមគេរបិលរប៊ូច)
១២. មិនចេះទប់ចិត្ត (គ្មានការគ្រប់គ្រងចិត្ដ)
១៣. មានចិត្តសាហាវ (ព្រៃផ្សៅ)
១៤. មិនចូលចិត្តនឹងការល្អ (អ្នកស្អប់គ្រីស្ទានដែលល្អៗ)
១៥. ក្បត់គេ
១៦. ឥតបើគិត
១៧. មានចិត្តធំ
១៨. ហើយចូលចិត្តនឹងល្បែងលេងជាជាងព្រះ
១៩. គេមានឫកពាជាអ្នកគោរព ប្រតិបត្តិដល់ព្រះ

ទាំងនេះគឺជាគ្រីស្ទានក្លែងក្លាយនៅក្នុងក្រុមជំនុំ និងមហាវិទ្យាល័យដែលបោះបង់ចោលព្រះ។ ពួក គេសំដែងខ្លួនខាងក្រៅដូចជាអ្នកបំរើព្រះ ប៉ុន្ដែការពិតពួកគេជាអ្នកបំរើអារក្ស។

ពួកគេ «រៀនជានិច្ច ប៉ុន្ដែមិនអាចចេះដល់ថ្នាក់នៃសេចក្ដីពិតបានទេ»(ខ៧)។ ហើយមនុស្សដូច នេះកើតមាននៅក្នុងក្រុមជំនុំរបស់យើងនៅសព្វថ្ងៃនេះ។ រឿងខ្លះដែលជាបទពិសោធន៍ដ៏អាក្រក់បំផុតដែល ខ្ញុំធ្លាប់មានគឺបណ្ដាលមកពីសមាជិកក្រុមជំនុំ ហើយពិតប្រាកដណាស់ការដ៏អាក្រក់ជាងដែលខ្ញុំធ្លាប់មាន បទពិសោធន៍គឺបណ្ដាលមកពីសមាជិកក្រុមជំនុំដែលមិនមែនជាកូនព្រះនៅក្នុងលោកីយនេះ។

ខ្ញុំបានឃើញអ្នកបាទីស្ទទាញសក់គ្នាទៅវិញទៅមកទាំងដុំៗ ហើយជេរបណ្ដាសារគ្នាទៅវិញទៅ មកដោយភាសាដ៏អាក្រក់បំផុត ថែមទាំងបានគប់សៀវភៅចំរៀងដាក់គ្នាទៅវិញទៅមកនៅម៉ោង ១១:០០ នៅថ្ងៃអាទិត្យពេលព្រឹកនៅក្នុងកម្មវិធីថ្វាយបង្គំព្រះនៅក្រុមជំនុំមួយ។ ខ្ញុំបានឃើញប្រធានក្រុមចំរៀងមួយ បានត្រូវទាត់ចោលនៅលើចញ្ចើមផ្លូវរហូតដល់មុខក្រហម ហើយកកាយរកសោររបស់គាត់ទៅក្រុមជំនុំ។ រឿងនេះបានកើតឡើងចំពោះ «គ្រូជំនួយ» ក្នុងក្រុមជំនុំ។ រឿងនោះកើតឡើងនៅក្នុងឆ្នាំ១៩៥០ មុនពេល មនុស្សបានប្ដឹងគ្នាទៅវិញទៅមកសំរាប់រឿងដូចនោះ។ វាជាក្រុមជំនុំបាទីស្ទមួយនៅក្នុងទីក្រុង Huntington Park រដ្ឋ California។

បន្ទាប់មកខ្ញុំបានឃើញអ្នកដឹកនាំក្រុមជំនុំប្រព្រឹត្ដអំពើកំផិតជាមួយកូនក្មេង បានលួចលុយពីក្រុមជំនុំ បានចាប់កគ្រូគង្វាល នៅខណពេលដែលមនុស្សផ្សេងទៀតបានចាយក្រពះគាត់ បានកុហកគ្នាទៅវិញ ទៅមកតាមអ៊ីធើណែត និងអំពើកាចសាហាវដ៏អាក្រក់ផ្សេងទៀតផងដែរ។ បុរសដែលបានបង្រៀនខ្ញុំក្នុងថ្នាក់ថ្ងៃអាទិត្យបានប្លន់ធនាគារមួយដោយប្រើកាំភ្លើង។ សាស្រ្ដាចារ្យបាទីស្ទនៅក្នុងមហាវិទ្យាល័យរបស់ខ្ញុំបានបង្រៀនថា ឆ្កែបានស៊ីព្រះសពរបស់ព្រះយេស៊ូវ មិនមានការយាងមកលើកទីពីររបស់ព្រះគ្រីស្ទទេ ក័ណ្ឌ គម្ពីរស្ទើរតែទាំងអស់ក្នុងព្រះគម្ពីរសុទ្ធតែក្លែងក្លាយ មិនមានមនុស្សឈ្មោះលោក ម៉ូសេទេ គម្ពីរនិក្ខមនំពី ប្រទេសអេស៊ីព្ទមិនដែលកើតឡើងទេ ហើយមានគោលលទ្ធិក្លែងក្លាយផ្សេងទៀត។ សាស្រ្ដាចារ្យរបស់ខ្ញុំម្នាក់បានបាញ់ក្បាលសំលាប់ខ្លួនឯង។

មនុស្សទាំងនេះសុទ្ធតែបានធំឡើងនៅក្នុងក្រុមជំនុំសៅថើនបាទីស្ទ។ ពួកគេទាំងអស់បានថា គេ ជឿព្រះ ហើយបានអធិស្ឋានទទួលសេចក្ដីសង្រ្គោះ មុនពេលពួកគេជ្រមុជទឹក។ សំរាប់រយះពេលជាយូរ ខ្ញុំបានយល់ច្រលំយ៉ាងខ្លាំង ខ្ញុំពីឆ្ងល់ពីរបៀបដែលគ្រីស្ទានអាចជឿលើរឿងទាំងនោះ ហើយធ្វើសកម្មភាពដូច នោះ។ ខ្ញុំបាននិយាយប្រឆាំងនឹងរឿងទាំងនេះ ខ្ញុំត្រូវបានគេព្រមានថា ខ្ញុំជាអ្នក «បង្កើតរឿង» ម្នាក់ ហើយ មិនត្រូវគេហៅធ្វើជាគ្រូគង្វាលនៅក្រុមជំនុំនោះទេ។ នៅពេលក្រោយមកខ្ញុំបាននិពន្ធសៀវភៅមួយដែលបង្ហាញពីការបង្រៀនខុសឆ្គងទាំងនោះ។ វាត្រូវ បានហៅថា «នៅក្នុងអនុសញ្ញា(ក្រុម)សៅថើនបានទីស្ទ»។

បន្ទាប់ពីខ្ញុំបានរៀនចប់នៅមហាវិទ្យាល័យសៅថើនបាទីស្ទ ខ្ញុំប្ដូរទៅរៀននៅមហាវិទ្យាល័យរបស់ Presbyterian ដើម្បីរៀនយកសញ្ញាប័ត្រថ្នាក់បណ្ឌិត។ មហាវិទ្យាល័យយរបស់ Presbyterian បានអាក្រក់ ជាងក្រុមជំនុំសៅថើន! សាស្រ្ដាចារ្យម្នាក់ជាអ្នកជឿថាគ្មានព្រះ ហើយបានអួតអំពីវា! ខ្ញុំបានយល់ដឹងថា សាស្រ្ដាចារ្យនៅក្នុងមហាវិទ្យាល័យទាំងនេះមិនដែលកើតជាថ្មីទេ មិនដែលមានបទពិសោធន៍នៃការប្រែចិត្ដ ពិតប្រាកដមួយទេ ហើយពួកគេមិនមែនជាកូនព្រះទាល់តែសោះ។ ខ្ញុំដឹងថានឹងមានអ្នកខ្លះដែលស្ដាប់ខ្ញុំ ហើយគិតថា ខ្ញុំនិយាយពន្លើស ប៉ុន្ដែខ្ញុំធានាអះអាងនៅក្នុងព្រះនេត្រនៃព្រះថា មិនមានពាក្យណាមួយដែល ខ្ញុំនិយាយពន្លើស ឬក៏ខ្ញុំប្រឌិតនៅក្នុងអ្វីដែលខ្ញុំទើបតែបាននិយាយនោះទេ។

ខ្ញុំបានឃើញការៀបរាប់ប្រាប់ពីសមាជិកក្រុមជំនុំដែលបាត់បង់នៅថ្ងៃចុងក្រោយបង្អស់ដោយផ្ទាល់ ភ្នែក។ រឿងនេះរៀបរាប់ប្រាប់ពីការបោះបង់ចោលព្រះនៅ «ថ្ងៃចុងក្រោយបង្អស់»។ ហើយការទាំងនេះកើត ឡើងនៅក្នុងគ្រប់និកាយ និងក្រុមនៃមនុស្សនៅជុំវិញពិភពលោក។ ខ្ញុំបានស្គាល់មនុស្សវ័យក្មេងហជាច្រើន នាក់ដែលបានចេញពីព្រះ ហើយចុះចាញ់ដោយឃើញមនុស្សខាងសាច់ឈាម និងអ្នកដែលបោះបង់ចោល អាណាចក្ររបស់ព្រះគ្រីស្ទនៅថ្ងៃដ៏អាក្រក់នេះ។ ខ្ញុំចាំពីគ្រូគង្វាលវ័យក្មេងដ៏ល្បីឈ្មោះម្នាក់ ដែលជាអ្នក ផ្សាយដំណឹងល្អដ៏ខ្នះខ្នែង នៅពេលដែលគាត់បានមករៀននៅមហាវិទ្យាល័យសៅថើនបាទីស្ទ។ គាត់បានឈប់រៀនបន្ទាប់ពីរយះពេលត្រឹមតែមួយឆមាសតែប៉ុណ្ណោះ។ មុនពេលគាត់បានចេញគាត់ប្រាប់ខ្ញុំថា «តើអ្វី កំពុងកើតឡើង? នេះគឺជាអ្វីដែលពួកគេកំពុងតែបង្រៀនគ្រូគង្វាលរបស់យើង។ ពួកគេមិនអ្វីសោះ»។

២. ទីពីរ សូមផ្ដោតលើខដប់បួនដែលនៅសល់។

«តែឯអ្នក ចូរឲ្យអ្នកនៅជាប់ក្នុងសេចក្តីដែលអ្នកបានរៀន ហើយជឿប្រាកដវិញ ដោយដឹងថាអ្នកបានរៀនសេចក្តីនោះពីអ្នកណា»(២ធីម៉ូថេ ៣:១៤)។

តើគ្រីស្ទានម្នាក់អាចធ្វើអ្វីខ្លះនៅក្នុងថ្ងៃដ៏អាក្រក់នៃការបោះបង់ចោលព្រះទាំងនេះ? ថ្នាំបន្សាប សំរាប់ការបោះបង់ចោលព្រះគឺជាព្រះគម្ពីរ ព្រះបន្ទូលដ៏រស់នៅរបស់ព្រះ។ សាវកពេត្រុសបានហៅព្រះគម្ពីរ ថា «ចង្កៀងដែលភ្លឺក្នុងទីងងឹត»(ពេត្រុសទី២ ១:១៩)។

រឿងនេះមិនឲ្យខ្ញុំភ្លេចពីមហាវិទ្យាល័យនោះ និងពីការឈប់ព័ន្ធកិច្ចដែលជា «សេចក្តីដែល{ខ្ញុំបាន}រៀន ហើយជឿប្រាកដវិញ ដោយដឹងថា{ខ្ញុំបាន}រៀនសេចក្តីនោះពីអ្នកណា»(ធីម៉ូថេទី២ ៣:១៤)។ គ្រូ ធីម៉ូថេដ៏វ័យក្មេងបានរៀនបទគម្ពីរពីលោកយាយ និងម្ដាយរបស់គាត់ ហើយនិងសាវកប៉ុលផ្ទាល់(មើលគម្ពីរ ធីម៉ូថេទី២ ១:២,៥)។ ខ្ញុំបានរៀនព្រះគម្ពីរ រួមទាំងពាក្យទំនាយនៃការបោះបង់ចោលព្រះពីលោក ម៉ាកជី និងពីលោក លីន។ ការពិត សេចក្ដីអធិប្បាយដែលខ្ញុំបានលឺនៅថ្ងៃដែលខ្ញុំបានប្រែចិត្ដគឺជាសេចក្ដីអធិប្បាយ របស់លោក Charles J. Woodbridge ដែលបង្រៀនប្រឆាំងនឹងលទ្ធិខុសឆ្គងនៅមហាវិទ្យាល័យ Fuller Theological ចាប់តាំងពីគាត់បានលាចេញដោយព្រោះតែបញ្ហានោះនៅរយះពេលពីរបីឆ្នាំនៅពេលឆាប់ៗ នោះ។ លោក Woodbridge បានបង្រៀនពី «អ្នកចំអកមើលងាយ» នៅ «ថ្ងៃចុងក្រោយបង្អស់» ពីគម្ពីរ ពេត្រុសទី២នៅថ្ងៃដែលខ្ញុំបានសង្រ្គោះ (មើលពេត្រុសទី២ ៣:៣)។ ដូចនេះខ្ញុំបានដឹងពីការបោះបង់ចោល ព្រះជាអ្វីមុនពេលខ្ញុំបានទៅមហាវិទ្យាល័យខុសឆ្គង។ ខ្ញុំបានរៀនដើម្បីទុកចិត្ដលើព្រះគម្ពីរទាំងស្រុង ជា ជាងទុកចិត្ដលើការជឿលើគំនិតរបស់គ្រូដែលមិនប្រែចិត្ដ។ ខ្ញុំបានរៀនពីលោក វ៉ូដប្រីជ លោក លីន និង លោក ម៉ាកជីដើម្បីទុកចិត្ដលើព្រះបន្ទូលរបស់ព្រះ។ អត្ថបទគម្ពីរខ្ញុំនៅមហាវិទ្យាល័ដែលបោះបង់ចោលព្រះ នៅឆ្នាំទាំងនោះជាគម្ពីរទំនុកដំកើង ១១៩:៩៩

«ទូលបង្គំមានយោបល់ជាងអស់ទាំងគ្រូរបស់ទូលបង្គំទៅទៀត ដ្បិតសេចក្តីបន្ទាល់ទ្រង់ {ព្រះគម្ពីរ} ជាទីនឹករំពឹងរបស់ទូលបង្គំ» (ទំនុកដំកើង ១១៩:៩៩)។

មនុស្សវ័យក្មេងអើយ ខ្ញុំដឹងពីអ្វីដែលពួកគេបង្រៀននៅក្នុងមហាវិទ្យាល័យរបស់អ្នក។ ខ្ញុំរៀនចប់ពី មហាវិទ្យាល័យ Los Angeles City និងសាកលវិទ្យាល័យ California State នៅរដ្ឋ Los Angeles (ថា្នក់បរិញ្ញាបត្រ ឆ្នាំ១៩៧០)។ ខ្ញុំដឹងពីរបៀបដែលពួកគេរិះគន់ដល់សាសនាគ្រីស្ទ។ ខ្ញុំដឹងថា ពួកគេចំអក គ្រីស្ទាន ហើយនិយាយបង្ខូចពីព្រះយេស៊ូវ។ ខ្ញុំដឹងថាវាពិបាកដើម្បីឈរយ៉ាងមាំមួនសំរាប់ព្រះនៅសព្វថ្ងៃ នេះជាពេលដែលខ្ញុំនៅក្នុងមហាវិទ្យាល័យ។ ហើយខ្ញុំដឹងថាអ្វីៗទាំងអស់ប្រឆាំងនឹងមនុស្សវ័យក្មេងនៅក្នុង ថ្ងៃដ៏អាក្រក់នៃការបោះបង់ចោលព្រះទាំងនេះ។ សូម្បីតែប្រធានាតិបតីដ៏ប្រឆាំងនឹងយើងផងដែរ។ ប៉ុន្ដែខ្ញុំក៏ ដឹងផងដែរថា អស់អ្នកណាដែលជឿព្រះគម្ពីរអាចនិយាយជាមួយអ្នកនិពន្ធគម្ពីរទំនុកដំកើងបាន

«ការបើកសំដែងព្រះបន្ទូលទ្រង់ នោះផ្សាយពន្លឺចេញ ក៏ធ្វើឲ្យមនុស្សឆោតល្ងង់មានយោបល់ »(ទំនុកដំកើង ១១៩:១៣០);

និង

«ព្រះបន្ទូលនៃទ្រង់ជាចង្កៀងដល់ជើងទូលបង្គំ ហើយជាពន្លឺបំភ្លឺផ្លូវទូលបង្គំផង»(ទំនុកដំកើង ១១៩:១០៥)។

«ដូច្នេះ ទូលបង្គំរាប់អស់ទាំងបញ្ញត្តទ្រង់ថា ជាត្រឹមត្រូវគ្រប់ប្រការ តែទូលបង្គំស្អប់ដល់គ្រប់ទាំងផ្លូវកំភូតវិញ»(ទំនុកដំកើង ១១៩:១២៨)។

សូមស្ដាប់ពាក្យដែលលោក Griffith ទើបបានច្រៀង

យើងភ័យខ្លាចដោយសារខ្យល់ព្យុះនៃចំងល់ ហើយមិជឿ
ឈរដោយសារសៀវភៅដ៏អស់កល្បមួយដែល{យើងគួរតែ)កាន់ខ្ជាប់
គ្មានសម័យដែលនៅសល់ដូចគ្នានោះ
ទាល់តែសៀវរបស់ព្រះ និងព្រះគម្ពីរដែលរបស់ព្រះ
សៀវភៅពីបុរាណ និងជំនឿពីបុរាណនៅលើថ្មដែលខ្ញុំឈើ
សៀវភៅពីបុរាណ និងជំនឿពីបុរាណគឺជាកំផែងនៃទឹកដី
ខ្យល់ព្យុះ និងភាពទុក្ខព្រួយដែលពួកគេឈរកាល់ពីមុន
នៅគ្រប់ធាតុអាកាស និងព្រះពរនៃរាស្រ្ដរបស់ទ្រង
សេចក្ដីសង្ឃឹមនៅទឹកដីទាំងអស់!
   («សៀវភៅពីបុរាណ និងជំនឿពីបុរាណ» ដោយលោក George H. Carr, 1914)។

៣. ទីបី សូមផ្ដោតលើខដប់ប្រាំ។

«... បទគម្ពីរទាំងប៉ុន្មាន ដែលអាចនឹងនាំឲ្យអ្នកមានប្រាជ្ញាដល់ទីសង្គ្រោះ ដែលបានដោយសារសេចក្តីជំនឿជឿដល់ព្រះគ្រីស្ទយេស៊ូវផង» (២ធីម៉ូថេ ៣:១៥)។

លោក Martyn Lloyd-Jones បានប្រសាសន៍ថា «ខ្ញុំមិនមានតំរិះរបស់ព្រះសោះ លើកលែងតែ អ្វីដែលព្រះគម្ពីរប្រាប់ខ្ញុំ»(គោលលទ្ធិដ៏អស្ចារ្យនៃព្រះគម្ពីរ (Great Doctrines of the Bible (1) ទំព័រ៣៦)។ គាត់បានប្រសាសន៍ថា «គ្មានសៀវភៅផ្សេងទៀតសោះ ដែលជាសំលេងរបស់ព្រះ»(សេចក្ដី អធិប្បាយបែបផ្សាយដំណឹង (Evangelistic Sermons ល្អទំព័រ ២៥)។

«... បទគម្ពីរទាំងប៉ុន្មាន ដែលអាចនឹងនាំឲ្យអ្នកមានប្រាជ្ញាដល់ទីសង្គ្រោះ ដែលបានដោយសារសេចក្តីជំនឿជឿដល់ព្រះគ្រីស្ទយេស៊ូវផង» (២ធីម៉ូថេ ៣:១៥)។

ព្រះគម្ពីរបង្ហាញយើងទៅឯព្រះគ្រីស្ទ នៅពេលមនុស្សម្នាក់ស្ដាប់ព្រះគម្ពីរ ហើយជឿពិតប្រាកដពីអ្វី ដែលព្រះមានបន្ទូលប្រាប់នៅក្នុងវា គាត់នឹងចង់ស្គាល់ព្រះគ្រីស្ទ។ សេចក្ដីជំនឿនៅក្នុងព្រះគម្ពីរនឹងមិនជួយ សង្រ្គោះអ្នកទេ។ ព្រះបន្ទូលរបស់ព្រះដែលមិនអាចបំផ្លាញបានបង្ហាញនាំអ្នកទៅឯព្រះគ្រីស្ទ។ តើយើងអាច ទទួលសេចក្ដីសង្រ្គោះតាមរបៀបណា? យើងអាចបានសង្រ្គោះដោយសារសេចក្ដីជំនឿនៅក្នុងព្រះគ្រីស្ទ យេស៊ូវតែមួយគត់! លោក B. B. McKinney ជាអ្នកសៅថើនបាទីស្ទសម័យបុរាណម្នាក់បានសរសេរថា

ខ្ញុំដឹងថា ខ្ញុំដឹងថា ខ្ញុំដឹងថាព្រះគម្ពីរគឺពិត
ព្រះចាត់ព្រះវិញ្ញាណបរិសុទ្ធឲ្យតែងឡើងទាំងស្រុង
ខ្ញុំដឹងថាព្រះគម្ពីរគឺពិត
   «ខ្ញុំដឹងថាព្រះគម្ពីរគឺពិត» ដោយលោក B. B. McKinney, 1886-1952)។

ដ្បិតអ្នកអាចជឿថាព្រះគម្ពីរគឺជាសេចក្ដីពិត ហើយនៅតែបាត់បង់! ដើម្បីបានសង្រ្គោះអ្នកត្រូវតែ ស្ដាប់បង្គាប់ព្រះគម្ពីរ ហើយជឿទុកចិត្ដលើព្រះគ្រីស្ទយេស៊ូវ។ ព្រះគម្ពីរប្រាប់យើងថា ព្រះគ្រីស្ទបានសុគត់ សំរាប់អំពើបាបរបស់យើង។ ព្រះគម្ពីរប្រាប់ថា អំពើបាបរបស់យើងអាចប្រោសឲ្យស្អាត «ដោយសារសេចក្តីជំនឿដល់ព្រះលោហិតទ្រង់»(រ៉ូម ៣:២៥)។ ព្រះគម្ពីរប្រាប់ថា « ជឿដល់ព្រះអម្ចាស់យេស៊ូវគ្រីស្ទទៅ នោះនឹងបានសង្គ្រោះ»(កិច្ចការ ១៦:៣១)។ ប៉ុន្ដែអ្នកអាចទទួលបាន «សេចក្ដីសង្រ្គោះដោយសារសេចក្ដីជំនឿ នៅក្នុងព្រះគ្រីស្ទយេស៊ូវ»តែមួយគត់(ធីម៉ូថេទី២ ៣:១៥)។ លោក A. W. Tozer បានប្រសាសន៍ថា

សេចក្ដីជំនឿគឺជាអំណោយទានរបស់ព្រះទៅកាន់ព្រលឹងដ៏នឹកស្ដាយ ហើយ យើងមិនបានខំប្រឹងធ្វើអ្វីសោះដើម្បីបានវា។ សេចក្ដីជំនឿជាការអស្ចារ្យមួយ វាគឺជាសមត្ថភាព ដែលព្រះប្រទានឲ្យយើងជឿទុកចិត្ដលើព្រះរាជបុត្រារបស់ ទ្រង់(A. W. Tozer, D.D., Man: The Dwelling Place of God, Christian Publications, 1966, p. 33)។

នៅពេលអ្នកឈឺចិត្ដពីអំពើបាបរបស់អ្នក ហើយអ្នកអស់សង្ឃឹមដើម្បីចង់បំបាត់វា (មិនយូរមិនឆាប់) ព្រះនឹងប្រទានឲ្យអ្នកមានសេចក្ដីជំនឿដើម្បីជឿទុកចិត្ដលើព្រះយេស៊ូវគ្រីស្ទ។

បើអ្នកចង់និយាយជាមួយយើងអំពីសេចក្ដីសង្រ្គោះដោយសារព្រះយេស៊ូវ សូមចេញពីកន្លែងអង្គុយរបស់អ្នក ហើយដើរទៅខាងក្រោយសាលប្រជុំឥឡូវនេះ។ លោក ខាហ្គិននឹងនាំអ្នកទៅកាន់បន្ទប់ផ្សេងទៀត ដែលយើងអាចអធិស្ឋាន ហើយនិយាយគ្នាបាន។ លោក ចាន់ សូមអធិស្ឋានឲ្យមានបងប្អូនខ្លះមើលទៅកាន់ ព្រះយេស៊ូវ ហើយទទួលបានសេចក្ដីសង្រ្គោះនៅយប់នេះ។ អាម៉ែន។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអាន ការអធិប្បាយរបស់ លោក ហ៊ីមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗ នៅតាមអ៊ីធើនេតនៅគេហទំព័រ www.realconversion.com.
ចុចលើ ”Sermon Manuscripts” សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ (Sermons in Khmer)

You may email Dr. Hymers at rlhymersjr@sbcglobal.net, (Click Here) – or you may
write to him at P.O. Box 15308, Los Angeles, CA 90015. Or phone him at (818)352-0452.

អានព្រះគម្ពីរមុនពេលអធិប្បាយដោយលោក Mr. Abel Prudhomme ៖ ២ធីម៉ូថេ ៣:១-៧,១២-១៥។
ច្រៀងចំរៀងដោយខ្លួនឯងមុនអធិប្បាយដោយលោក Benjamin Kincaid Griffith៖
(«សៀវភៅពីបុរាណ និងជំនឿពីបុរាណ» ដោយលោក George H. Carr, 1914)។


ចំណងជើងនៃសេចក្ដីអធិប្បាយ

ថ្នាំបន្សាបសំរាប់ការបោះបង់ចោលព្រះ

ដោយលោក Dr. R. L. Hymers, Jr.

«តែឯអ្នក ចូរឲ្យអ្នកនៅជាប់ក្នុងសេចក្តីដែលអ្នកបានរៀន ហើយជឿប្រាកដវិញ ដោយដឹងថាអ្នកបានរៀនសេចក្តីនោះពីអ្នកណា ហើយថា តាំងពីក្មេងតូចមកអ្នកបានស្គាល់បទគម្ពីរទាំងប៉ុន្មាន ដែលអាចនឹងនាំឲ្យអ្នកមានប្រាជ្ញាដល់ទីសង្គ្រោះ ដែលបានដោយសារសេចក្តីជំនឿជឿដល់ព្រះគ្រីស្ទយេស៊ូវផង»(២ធីម៉ូថេ ៣:១៤-១៥)។

១. ទីមួយ សូមផ្ដោតលើពាក្យ «តែឯ»។ ធីម៉ូថេទី២ ៣:១៤a, 5៥, ៧, ៨។

២. ទីពីរ សូមផ្ដោតលើខដប់បួនដែលនៅសល់។ ធីម៉ូថេទី២ ៣:១៤b;
ពេត្រុសទី២ ១:១៩; ៣:៣; ទំនុកដំកើង ១១៩:៩៩, ១៣០, ១០៥, ១២៨។

៣. ទីបី សូមផ្ដោតលើខដប់ប្រាំ។ ធីម៉ូថេទី២ ៣:១៥; រ៉ូម ៣:២៥;
កិច្ចការ ១៦:៣១។