Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net




ការមើលឃើញស្ថានសួគ៌មួយភ្លែត

A GLIMPSE OF HEAVEN
(Cambodian)

ដោយលោក
Dr. R. L. Hymers, Jr.

សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស
ថ្ងៃរបស់ព្រះអម្ចាស់ពេលលា្ងច ខែកុម្ភះ ២៣, ២០១៤
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Evening, February 23, 2014

«ពួកទាំងនោះក៏ច្រៀងទំនុក១ថ្មីថា ទ្រង់គួរនឹងយកក្រាំងនេះ ហើយនិងបកត្រាផង ដ្បិតទ្រង់បានត្រូវគេធ្វើគុត ហើយទ្រង់បានលោះយើងរាល់គ្នា ដោយព្រះលោហិតទ្រង់ ចេញពីគ្រប់ទាំងពូជមនុស្ស គ្រប់ភាសា គ្រប់នគរ ហើយពីគ្រប់ទាំងសាសន៍ ថ្វាយដល់ព្រះ»(វិវរណៈ៥:៩)។


ព្រលឹងខ្ញុំអើយ ខ្ញុំចូលចិត្ដទៅរដ្ឋ Arizona នៅពេលខ្ញុំក្មេងប្រុសម្នាក់! ម្ដាយខ្ញុំមានឡានចាស់មួយ ម៉ាក Model A Ford។ នាងបានរៀបចំខ្ចប់របស់ទាំងអស់ ហើយដាក់វាក្នុងឡានមុនយើងចេញទៅ ម្ដាយខ្ញុំ និងខ្ញុំ ថែមទាំងមិត្ដភក្រ្ដខ្ញុំឈ្មោះ Chuck។ យើងបានឈប់នៅRedland ហើយបានទិញ Pepsi មួយ។ ពួកវាល្បីបំផុតនៅក្នុងឆ្នាំ១៩៤០នៅពេលនោះ។ ពួកវាបានផ្លាស់ប្ដូររសជាតិវានៅក្នុងទសវត្សទី៥០។ ប៉ុន្ដែ ក្រោយមក Pepsi បានល្បីអស្ចារ្យខ្លាំងណាស់ ហើយគេបានធ្វើវានៅក្នុងទីក្រុង Los Angeles! យើងតែងតែចេញយឺតនៅពេលរសៀល ហើយនៅពេលនោះយើងបានចេញពីRedlands នៅខណះពេលដែលព្រះអាទិត្យកំពុងតែលិច ហើយយើងចាប់ផ្ដើមច្រៀង។ ខ្ញុំចាំពីរយះពេល៦០ឆ្នាំមុន ហើយវាហាក់ដូចជាយើងបានច្រៀងរហូតនៅពេលយើងធ្វើដំណើរលើផ្លូវទៅកាន់ Phoenix! ម្ដាយខ្ញុំបានបើកឡាននៅពេល យប់ដោយព្រោះតែឡានដ៏ចាស់របស់នាងមិនមានម៉ាស៊ីនត្រជាក់ទេ។ ខ្ញុំចូលចិត្ដការធ្វើដំណើរពេញមួយ យប់ទៅកាន់រដ្ឋArizona នោះណាស់! វាជារឿងដ៏សប្បាយតូចមួយ នៅក្នុងវ័យជាកុមារភាពដ៏ក្រៀមក្រំ ហើយអាប់អួរផ្សេងទៀត! ខ្ញុំអាចស្ដាប់លឺសំលេងម្ដាយខ្ញុំ សូម្បីតែឥឡូវនេះ «លឿនឡើង Robert យើងនឹង ទៅ Phoenix នៅយប់នេះ!» នោះគឺអស្ចារ្យខ្លាំងណាស់! យើងបានកំពុងតែចាកចេញពីទីក្រុង Los Angeles ដ៏កង្វក់ ក្រៀមក្រំ ហើយដ៏ទុក្ខព្រួយ! យើងបានចេញទៅកាន់វាលខ្សាច់ Arizona ដែលមានដើម ឈើដំបងយក្ស និងដើមឈើយ៊ូស្វេ មានទន្សាយ សត្វក្រួច សត្វក្អឺត និងមានសត្វស្រដៀងឆ្កែព្រៃ! យើង បានធ្វើដំណើរចេញទៅដើម្បីមើលកសិដ្ឋានបក្សីរបស់ Bernard Roer ដើម្បីផឹកទឹកក្រូចរស់ជាតិផ្លែទំពាំង បាយជូរ ហើយអានសៀវភៅរឿងកំប្លែង Donald Duck! យើងបានធ្វើវាស្ទើរតែដូចពួកគេបានធ្វើនៅក្នុង ខ្សែភាពយន្ដចាស់នោះ «យើងធ្វើដំណើរដើម្បីមើលខ្សែភាពយន្ដដ៏អស្ចារ្យដែលឈ្មោះ Wizard » វាគួរឲ្យ រំភើបចិត្ដ សប្បាយចិត្ដ ហើយអស្ចារ្យណាស់! ចិត្ដរបស់ខ្ញុំពេញដោយអំណរនៅពេលម្ដាយខ្ញុំបាននិយាយថា «លឿនឡើងរ៉ូប៊ឺត យើងនឹងទៅរដ្ឋ Arizona នៅយប់នេះ!»

ប៉ុន្ដែនៅពេលខ្ញុំបានទៅរដ្ឋ Arizona នៅពេលក្រោយមក វាមិនដូចពីមុនទេ។ ភាពស្រស់ស្អាត បានបាត់ទៅហើយ។ ខ្ញុំចង់ទៅរដ្ឋ Arizona ខ្លាំងណាស់ ប៉ុន្ដែនៅពេលបានទៅវិញវាគ្រាន់តែដូចជាកន្លែងខ្លះផ្សេងទៀតនៅក្នុងពិភពលោកដ៏ចាស់នេះ។ ការនោះធ្វើឲ្យខ្ញុំចាប់ផ្ដើមដឹងថាគ្មានអ្វីសោះនៅលើលោកីយដែលផ្គាប់ចិត្ដមនុស្សពិតប្រាកដ។ អ្នកដឹងទេ ខ្ញុំពិតជាមិនមែនកំពុងតែចង់ទៅរដ្ឋArizona ទេ ខ្ញុំបានកំពុង តែចង់ទៅស្ថានសួគ៌ខ្លាំងណាស់! លោក Squire Parsons បានចាប់បានអារម្មណ៍នោះនៅក្នុងបទចំរៀង ដែលលោក Griffith ទើបច្រៀង

ខ្ញុំឈឺចិត្ដសំរាប់ប្រទេសមួយ
ជាកន្លែងដែលយើងមិនដែលទៅ
កន្លែងដែលមិនដែលបាននិយាយលាហើយ
នឹងមិនមែនជាបញ្ហាទៀតសោះ
ទឹកដីប៊ូឡា ខ្ញុំកំពុងរងចាំអ្នក
ថ្ងៃមួយ ខ្ញុំនឹងឈរនៅទីនោះ
ផ្ទះរបស់ខ្ញុំនឹងនៅអស់កល្បជានិច្ច
ទឹកដីប៊ូឡា ទឹកដីដ៏ផ្អែមពិរោះ។
(«ទឹកដីប៊ូឡាដ៏ផ្អែមពិរោះ» ដោយលោក Squire Parsons, 1948-)។

ខ្ញុំនឹងសប្បាយចិត្ដខ្លាំងណាស់ រំភើបចិត្ដខ្លាំងណាស់ អស្ចារ្យខ្លាំងណាស់ នៅពេលព្រះយេស៊ូវមាន បន្ទូលថា «លឿនឡើង រ៉ូប៊ឺត យើងនឹងទៅស្ថានសួគ៌នៅយប់នេះ!»

ឥឡូវនេះខ្ញុំកំពុងកាត់ឆ្លងទន្លេ
ជាកន្លែងចុងក្រោយដែលនឹងភ្នែកខ្ញុំនឹងឃើញ
មានពេលពីរបីថ្ងៃប៉ុណ្ណោះដើម្បីធ្វើការ
ដ្បិតខ្ញុំនឹងយកកន្លែងខ្ញុំនៅស្ថានសួគ៌
ទឹកដីប៊ូឡា ខ្ញុំកំពុងរងចាំអ្នក
ថ្ងៃមួយ ខ្ញុំនឹងឈរនៅទីនោះ
ផ្ទះរបស់ខ្ញុំនឹងនៅអស់កល្បជានិច្ច
ទឹកដីប៊ូឡា ទឹកដីដ៏ផ្អែមពិរោះ។

«នៅក្នុងទីក្រុងដ៏ភ្លឺនោះ!» សូមច្រៀងវាជាមួយខ្ញុំ!

នៅក្នុងទីក្រុងដ៏ភ្លឺនោះ ទីក្រុងដ៏មានគុជស
ខ្ញុំមានវិមានមួយ អាវមួយ និងមកុដមួយ
ឥឡូវនេះខ្ញុំកំពុងចាំយាម រងចាំ
ដ្បិតទីក្រុងដ៏សស្អាតដែលយ៉ូហានបានឃើញ
(«ទីក្រុងដ៏មានគុជស» ដោយលោក Arthur F. Ingler, 1902)។

១. ទីមួយ សូមមើលអ្វីដែលនឹងនៅស្ថានសួគ៌។

លោក Prudhomme បានអានគម្ពីរហេព្រើរ ១២:២២-២៤ ពីរបីនាទីមុន។ អត្ថបទគម្ពីរនោះ ប្រាប់ពីរឿងខ្លះដែលនឹងឃើញនៅស្ថានសួគ៌។ ខ្ញុំនឹងអានវាម្ដងទៀត។

«គឺអ្នករាល់គ្នាបានមកដល់ភ្នំស៊ីយ៉ូនវិញ ជាទីក្រុងនៃព្រះដ៏មានព្រះជន្មរស់ គឺក្រុងយេរូសាឡិមនៃស្ថានសួគ៌ ហើយដល់ពួកទេវតាទាំងសល់សែន ដល់ទីប្រជុំរបស់ មនុស្សទាំងឡាយ និងជំនុំពួកកូនច្បងដែលកត់ទុកនៅស្ថានសួគ៌ ដល់ព្រះដ៏ជាចៅក្រមនៃមនុស្សទាំងអស់ ដល់អស់ទាំងវិញ្ញាណនៃពួកសុចរិត ដែលបានគ្រប់លក្ខណ៍ហើយដល់ព្រះយេស៊ូវ ដែលជាអ្នកកណ្តាលនៃសេចក្តីសញ្ញាថ្មី ហើយដល់ព្រះលោហិតដែលសំរាប់នឹងប្រោះ ជាព្រះលោហិត ដែលសំដែងពីសេចក្តីប្រសើរ ជាជាងឈាមរបស់អេបិលទៅទៀតផង» (ហេព្រើរ ១២:២២-២៤)។

នៅក្នុងខ២២ ព្រះគម្ពីរប្រាប់យើងយ៉ាងច្បាស់ថា នេះគឺជារូបភាពមួយពីស្ថានសួគ៌។ ទ្រង់ហៅវា ជាឈ្មោះ៣។ វាត្រូវបានហៅថា «ភ្នំស៊ីយ៉ូន» វាត្រូវបានហៅថា «នៃព្រះដ៏មានព្រះជន្មរស់» បន្ទាប់មកដើម្បី ឲ្យយើងយល់ច្បាស់ ទ្រង់មានបន្ទូលថា វាគឺជា «ក្រុងយេរូសាឡិមនៃស្ថានសួគ៌»។

បន្ទាប់មកទ្រង់ប្រាប់យើងពីបញ្ជីមួយនៃរបស់ដែលនឹងនៅទីនោះ។ ទីមួយ នឹងជា «ហើយដល់ពួកទេវតាទាំងសល់សែន»។ ខ្ញុំជឿថាមានទេវតាជាច្រើននៅជុំវិញយើងគ្រប់ពេលវេលា យាមយើង ហើយការពារយើង។ ប៉ុន្ដែពួកគេបានលាក់ខ្លួនពីភ្នែកយើងនៅពេលភាគច្រើន។ ខ្ញុំជឿថាខ្ញុំបានឃើញទេវតាមួយ ម្ដង។ ប៉ុន្ដែនោះគ្រាន់តែជាទេវតាមួយប៉ុណ្ណោះ ហើយខ្ញុំគ្រាន់តែឃើញគាត់ម្ដងគត់។ ប៉ុន្ដែនៅស្ថានសួគ៌ យើងនឹងឃើញទេវតា «ទាំងសល់សែន» រាប់ពាន់ ទាំងម៉ឺនទេវតា។ នៅក្នុងគម្ពីរវិវរណៈ ៥:១១ ព្រះគម្ពីរប្រាប់យើងថា មានទេវតា «ទាំងម៉ឺនទាំងសែន ហើយទាំងពាន់រាប់ជាពាន់» នៅទីនោះ។ នោះគឺជាចំនួន ទេវតាដ៏ច្រើនមួយ! អ្នកនឹងឃើញពួកគេ។ អ្នកនឹងអាចនិយាយទៅកាន់ពួកគេខ្លះ។ នោះជាថ្ងៃដ៏អស្ចារ្យ មួយដែលនឹងមាន! ភ្នែកដ៏អស្ចារ្យមួយដែលនឹងឃើញ! ខ្ញុំកំពុងតែរងចាំថ្ងៃនោះ!

បន្ទាប់មកព្រះគម្ពីរប្រាប់យើងថា «ទីប្រជុំរបស់ មនុស្សទាំងឡាយ និងជំនុំពួកកូនច្បងដែលកត់ទុកនៅស្ថានសួគ៌» នឹងនៅទីនោះ(ហេព្រើរ ១២:២៣)។ នៅក្នុងព្រះគម្ពីរ ការសំដៅពី «ក្រុមជំនុំ» ស្ទើរ តែទាំងអស់និយាយពីក្រុមជំនុំក្នុងតំបន់មួយ ពួកជំនុំក្នុងតំបន់មួយ ដូចជាពួកគេយើង។ ប៉ុន្ដែខ្ញុំជឿថា កន្លែងនេះសំដៅលើក្រុមជំនុំទូទាំងសកលលោកទាំងអស់។ គ្រីស្ទបរិស័ទនៅគ្រប់សម័យទាំងអស់នឹងនៅ កន្លែងនោះ។ ឈ្មោះរបស់គេត្រូវបាន «កត់ទុកនៅស្ថានសួគ៌» នៅក្នុងបញ្ជីជីវិតរបស់កូនចៀម! មនុស្សទាំង អស់នឹងនៅទីនោះ គ្រប់ទាំអសាវកទាំងអស់ គ្រប់ទុក្ករបុគ្គលទាំងអស់ដែលត្រូវបានហែកដោយសត្វតោនៅទីក្រុងរ៉ូម គ្រប់ទាំងពួកបរិសុទ្ធដែលស្មោះត្រង់ទាំងអស់ មនុស្សជាច្រើនដែលត្រូវបានទទួលទារុណកម្មនៅ មជ្ឃិមសម័យ(សតវត្សទី៥ ទៅសតវត្សទី១៤) គ្រប់ព្រលឹងទាំងអស់ដែលបានប្រែចិត្ដនៅការភ្ញាក់ដឹងខ្លួន ដ៏អស្ចារ្យលើកទី៣ គ្រប់បេសកជនទាំងអស់ គ្រប់អ្នកដែលប្រែចិត្ដទាំងអស់ដែលនៅពាសពេញលោកីយ គ្រប់គ្រូគង្វាលដ៏ល្បីនៅគ្រប់សម័យទាំងអស់ គ្រប់ទុក្ករបុ្គលទាំងអស់នោះដែលត្រូវបានសំលាប់ដោយពួក គុម្មុយនីស្ដ និងពួកម៉ូស្លីមនៅក្នុងសតវត្សទី២០ ពួកគេទាំងអស់នឹងនៅទីនោះ! លោក Henry Alford (១៨១០-១៨៧១) បាននិយាយត្រឹមត្រូវពីវា

ពេលរាប់ពាន់លើរាប់ពាន់នៅក្នុងអាវដ៏ភ្លឺព្រាត
ទាហាននៃពួកបរិសុទ្ធដ៏ថ្លៃថ្នូរឈរនៅជណ្ដើរនៃពន្លឺ
រហូតដល់ចប់ ចប់ទាំងអស់សេចក្ដីស្លាប់ និងបាបត្រូវចប់
យើងនឹងឃើញទ្វារធ្វើពីមាស ហើយយើងនឹងចូលទៅក្នុង
«ពេលរាប់ពាន់លើរាប់ពាន់» ដោយលោក Henry Alford, 1810-1871)។

«ព្រះដ៏ជាចៅក្រមនៃមនុស្សទាំងអស់» នឹងនៅទីនោះផងដែរ(ហេព្រើរ ១២:២៣)។ វានឹងមិន មែននៅស្ថានសួគ៌ទេ បើព្រះមិនគង់នៅទីនោះ ខ្ញុំមិនជឿថា យើងនឹងឃើញព្រះដោយផ្ទាល់។ ទំនុកដំកើង ១០៤:២ ប្រាប់យើងថា ព្រ ហ៊ុមអង្គដោយពន្លឺ «ដូចជាទ្រង់ព្រះភូសា»។ ព្រះគម្ពីរប្រាប់ថា «គ្មានអ្នកណាដែលឃើញព្រះឡើយ»(យ៉ូហាន ១:១៨)។ ខ្ញុំជឿថា វានឹងដូចគ្នានៅស្ថានសួគ យើងនឹងឃើញពន្លឺនៅ ជុំវិញទ្រង់ ប៉ុន្ដែយើងនឹងមិនឃើញព្រះវរបិតាទេ។ ដ្បិតព្រះគម្ពីរប្រាប់យើងថា ទ្រង់នឹងគង់នៅទីនោះជាមួយ យើងនៅស្ថានសួគ។

«អស់ទាំងវិញ្ញាណនៃពួកសុចរិត» ក៏នឹងនៅទីនោះផងដែរ។ លោក ម៉ាកជីបានប្រសាសន៍ថា ទាំង នេះជា «ពួកបរិសុទ្ធនៅគម្ពីរសញ្ញាចាស់ដែលសេចក្ដីសង្រ្គោះគេត្រូវបានបំពេញឥឡូវនេះក្នុងកាលដែល ព្រះគ្រីស្ទបានសុគតជាកូនចៀមនៃព្រះដែលយកអំពើបាបរបស់លោកីយចេញ»(J. Vernon McGee, Th.D., Thru the Bible, Thomas Nelson Publishers, volume 5, 1983, p. 608; note on Hebrews 12:23)។ ពួកបរិសុទ្ធនៅគម្ពីរសញ្ញាចាស់ទាំងអស់នឹងនៅទីនោះនៅស្ថានសួគ៌! លោកអ័ដាម និងនាងអេវ៉ានឹងនៅទីនោះ ពួកគេត្រូវបានលាងសំអាតដោយព្រះលោហិតរបស់កូនចៀម លោកអេបិលនឹង នៅទីនោះ។ លោក ហេណុក ណូអេ និងអ័ប្រាហាំ សារ៉ា អ៊ីសាក យ៉ាកុប យ៉ូសែប ម៉ូសេ យ៉ូស្វេ ហ្គីដៀន ប៉ារ៉ាក់ សាំសុន ដាវីឌ សាំយ៉ូអែល និងគ្រប់ទាំងហោរាទាំងអស់! នោះជាថ្ងៃដ៏អស្ចារ្យដែលយើងនឹងឃើញ ពួកគេនៅស្ថានសួគ៌!

ហើយព្រះគម្ពីរប្រាប់យើងផងដែរថា «ព្រះយេស៊ូវដែលជាអ្នកកណ្តាលនៃសេចក្តីសញ្ញាថ្មី» នឹង នៅទីនោះ(ហេព្រើរ ១២:២៤)។ វាមិនមែននៅស្ថានសួគ៌ទេ បើព្រះយេស៊ូវមិននៅទីនោះ។ យើងនឹងឃើញ ព្រះយេស៊ូវ!

អ្នកក្លែងខ្លួនធ្វើជាគ្រូពេទ្យម្នាក់បានចាក់ថ្នាំពុលនៅក្នុងភ្នែករបស់នាង នៅពេលនាងនៅមន្ទីរពេទ្យ ពីរបីថ្ងៃ។ នាងបានខ្វះទាំងស្រុងនៅពេញមួយជីវិតរបស់នាង។ ប៉ុន្ដែលោក Fanny Crosby បាននិយាយ ដូចនេះ៖

ខ្ញុំនឹងស្គាល់អ្នកប្រោសលោះខ្ញុំពេលខ្ញុំទៅដលកន្លែងនោះ
ហើយស្នាមញញឹមទ្រង់នឹងជាការស្វាគមន៍ទីមួយដល់ខ្ញុំ
ខ្ញុំនឹងស្គាល់ទ្រង់ ខ្ញុំនឹងស្គាល់ទ្រង់
ហើយទ្រង់បានប្រោសលោះខ្ញុំ ខ្ញុំនឹងឈរ
ខ្ញុំនឹងស្គាល់ទ្រង់ ខ្ញុំនឹងស្គាល់ទ្រង់
ដោយស្នាមដែកគោលនៅព្រះហស្ដទ្រង់
(«ព្រះអង្គសង្រ្គោះមុនដំបូង» ដោយលោក Fanny J. Crosby, 1820-1915)។

ហើយបន្ទាប់មកព្រះគម្ពីរប្រាប់យើងថា មានការមួយទៀតដែលនឹងនៅទីនោះនៅស្ថានសួគ៌ «ព្រះលោហិតដែលសំរាប់នឹងប្រោះ ដែលសំដែងពីសេចក្តីប្រសើរ ជាជាងឈាមរបស់អេបិលទៅទៀតផង» (ហេព្រើរ ១២:២៤)។ លោក ម៉ាកជីបានប្រសាសន៍ថា «ឈាមរបស់អេបិលបានស្រែករកការសងសឹក ប៉ុន្ដែព្រះលោហិតរបស់ព្រះគ្រីស្ទនិយាយពីសេចក្ដីសង្រ្គោះ»(McGee, ibid.)។ ពិតណាស់ព្រះលោហិតដែលសំរាប់នឹងប្រោះគឺនៅទីនោះ! វានឹងមិននៅស្ថានសួគ៌ទេ បើគ្មានព្រះលោហិតដ៏វិសេសរបស់ព្រះគ្រីស្ទ។

លោក W. A. Criswell បានរៀនថ្នាក់បណ្ឌិតនៅក្នុងគម្ពីរសញ្ញាថ្មីជាភាសាក្រិច។ គាត់ជាគ្រូ គង្វាលដ៏ល្បីបំផុតម្នាក់នៅប្រទេសអាមេរិកសំរាប់រយះពេលជិត៦០ឆ្នាំនៅក្រុមជំនុំបាទីស្ទ First Baptist Church of Dallas រដ្ឋ Texas។ លោក Billy Graham ជាសមាជិកម្នាក់នៃក្រុមជំនុំរបស់គាត់។ លោក Criswell បានបង្រៀនថាកន្លែងនេះគឺអំពីព្រះលោហិតរបស់ព្រះយេស៊ូវនៅស្ថានសួគ៌

ព្រះអម្ចាស់របស់យើងបានវាយបំបែកជញ្ចាំងចូលទៅក្នុងស្ថានសួគ៌ ដោយសារព្រះលោហិតដែលទ្រង់បានទ្រាំទ្រ មិនមែនឈាមសត្វគោ និងពពែនោះ ទេ ប៉ុន្ដែដោយសារការចាក់ព្រះលោហិតផ្ទាល់របស់ទ្រង់ដើម្បីសំអាត ហើយ ដើម្បីទទួលទណ្ឌកម្មសំរាប់អំពើបាបរបស់យើង...នៅស្ថានសួគ៌ នៅកន្លែងដ៏ បរិសុទ្ធដែលព្រះគង់នៅ ព្រះគ្រីស្ទរបស់យើងបានចូលដោយព្រះលោហិតនៃ តង្វាយធួននឹងបាប ការទទួលទណ្ឌកម្ម និងការលើកលែងទោស ហើយទ្រង់ សំអាតកន្លែងដ៏បរិសុទ្ធទោះបីជាយើងនៅទីនោះក៏ដោយ... នោះគឺជាអ្វីដែល ព្រះគ្រីស្ទបានធ្វើសំរាប់យើងនៅពេលទ្រង់បានវាយកំទេចជញ្ចាំង។ តើយើង ដែលជាមនុស្សពេញដោយអំពើបាបអាចចូលទៅក្នុងកន្លែងដ៏បរិសុទ្ធ ដែល ព្រះគង់នៅបានយ៉ាងដូចម្ដេចទៅ? យើងចូលនៅក្រោមព្រះលោហិតនៃការ ទទួលទណ្ឌកម្មរបស់ទ្រង់ (W. A. Criswell, Ph.D., Great Doctrines of the Bible, Volume 2, edited by Paige Patterson, Zondervan Publishing House, 1982, pp. 194-196)។

ខ្ញុំមិនដឹងពីរបៀបមនុសខ្លះដែលជឿក្នុងការដែលព្រះវិញ្ញាណបរិសុទ្ធបណ្ដាលឲ្យតែងព្រះគម្ពីរជា ភាសាហេព្រើរ និងភាសាក្រិច ព្រះបន្ទូលនៃព្រះដ៏នៅអស់កល្បជានិច្ច ខ្ញុំមិនយល់ដោយព្រោះគេអាចកាត់ ពាក្យទាំងនោះចេញពីព្រះគម្ពីររបស់គេ «ហើយពីព្រះលោហិតដែលសំរាប់ប្រោះ»។ ស្ដេច យេហូយ៉ាគីម បានឲ្យអ្នកបំរើរបស់គាត់យកកាំបិត ហើយកាត់ព្រះបន្ទូលរបស់ព្រះ ហើយបោះវាទៅក្នុងភ្លើង។ «នោះស្តេចយកកាំបិតកាត់ រួចបោះទៅក្នុងភ្លើងនៅជើងក្រាន ទាល់តែក្រាំងទាំងមូលបានឆេះអស់ទៅ»(យេរេមា ៣៦:២៣)។ អូ បងប្អូនប្រុសជាទីស្រឡាញ់ គ្រូគង្វាល កុំឲ្យលោក Colonel R. B. Thieme ឬលោក John MacArthur កាត់ពាក្យទាំងនេះចេញពីព្រះបន្ទូលរបស់ព្រះពីជំពូកនេះឡើយ! «ហើយព្រះលោហិត ដែលសំរាប់ប្រោះ» ត្រានោះនៅអស់កល្បជានិច្ច អត្ថបគម្ពីរដែលត្រូវបានព្រះវិញ្ញាណបរិសុទ្ធបណ្ដាលឲ្យ តែងនោះជាព្រះបន្ទូលរបស់ព្រះដ៏មានអំណាចព្រះចេស្ដា! «ហើយព្រះលោហិតដែលសំរាប់ប្រោះ»។ គ្រប់ ពេលទាំងអស់ ហើយសំរាប់អស់កល្បជានិច្ច វាគឺនៅទីនោះនៅស្ថានសួគ៌ នៅភ្នំស៊ីយ៉ូន នៅទីក្រុងនៃព្រះ ដែលមានព្រះជន្មរស់ ក្រុងយេរូសាឡិមនៃស្ថានសួគ៌!

មនុស្សខ្លះបាននិយាយមកខ្ញុំថា «ហេតុអ្វីលោកព្យាយាមការពារការបង្រៀនរបស់លោក Colonel Thieme និងលោក John MacArthur អំពីព្រះលោហហិត? ទុកឲ្យវានៅតែម្នាក់ឯងទៅ! ទុកឲ្យវាទៅ!» ប៉ុន្ដែអ្នកដឹងទេ ខ្ញុំមិនអាចទុកឲ្យវាទៅបានទេ។ បុរសទាំងនេះមានឥទ្ធិពលលើគ្រូគង្វាលរាប់ពាន់នាក់។ ពួកគេមានឥទ្ធិពល! ពួកគេមានឥទ្ធិពល! តើនៅពេលចុងក្រោយណាដែលអ្នកបានស្ដាប់លឺសេចក្ដីអធិប្បាយពេញលេញមួយអំពីព្រះលោហិតរបស់ព្រះគ្រីស្ទ? តើនៅពេលចុងក្រោយណាដែលក្រុមជំនុំរបស់អ្នកបានច្រៀងចំរៀងដូចបទចំរៀងទាំងនេះ «មានតែឈាមវិសេស» ឬក៏ «បានសង្រ្គោះដោយឈាមដែលហូរម្ដងគត់» ឬក៏ «មានចេស្ដា នៅក្នុងឈាមព្រះយេស៊ូវ» ឬក៏ «នៅពេលខ្ញុំឃើញព្រះលោហិត» ឬក៏ «មានឈាមវិសេសហូរមកលោះបាប»?

ខ្ញុំដឹងច្បាស់ណាស់ថា លោក MacArthur បានរៀនបន្ទាបបន្ថោកព្រះលោហិតដ៏វិសេសរបស់ព្រះគ្រីស្ទពីលោក Colonel R. B. Thieme។ ខ្ញុំបាននៅក្នុងកន្លែងប្រជុំនោះនៅឆ្នាំ១៩៦១។ លោក Thieme ត្រូវបានរារាំងមិនឲ្យនិយាយនៅសាកលវិទ្យាល័យ Biola ដោយសារតែការភាន់ច្រឡំរបស់គាត់ ទៅលើព្រះលោហិត។ ដូចនេះគាត់បានបង្រៀនក្នុងសាលប្រជុំនៅវិទ្យាល័យមួយ។ ពួកយើងទាំងអស់គ្នា ដែលមកពីសាកលវិទ្យាល័យBiola មិនចាប់អារម្មណ៍សោះ។ ខ្ញុំបានឃើញលោក MacArthur កត់ត្រាគ្រប់ ពេលវេលាក្នុងការដែលលោក Thieme បានបន្ទាបបន្ថោកព្រះលោហិត។ នៅពេលខ្ញុំបានអានប្រយោគ របស់លោក MacArthur ខ្ញុំដឹងថា ប្រយោគទាំងនោះមកពីគ្រូបង្រៀនទាំងនោះដោយផ្ទាល់ ដែលត្រូវបាន បង្រៀនដោយបុរសចំលែងនោះឈ្មោះលោក Colonel Thieme។

ប៉ុន្ដែខ្ញុំដឹងថាយើងនឹងមិនដែលមានការរស់ឡើងវិញដ៏ធំផ្សេងទៀតទេ លុះត្រាតែយើងបង្រៀនពី ព្រះលោហិតរបស់ព្រះអង្គសង្រ្គោះ។ លោក Martyn Lloyd-Jones ជាអ្នកនិពន្ធម្នាក់ពីការរស់ឡើងវិញ ហើយគាត់បាននិយាយថា

         អ្នកនឹងរកឃើញការរស់ឡើងវិញនៅគ្រប់សម័យទាំងអស់ បើមានការបង្រៀនសង្កត់ធ្ងន់លើព្រះលោហិតរបស់ព្រះគ្រីស្ទ... ខ្ញុំដឹងច្បាស់ណាស់ថា នៅពេលខ្ញុំនិយាយដូចនោះ ខ្ញុំកំពុងតែនិយាយរឿងមិនធម្មតាខ្លះ ហើយមិន ពេញនិយមទេនៅសព្វថ្ងៃនេះ។ មានគ្រូគង្វាលជាច្រើនដែលគិតថា ពួកគេ ឆ្លាតក្នុងការនិយាយចំអកមើលងាយពីជំនឿលើព្រះលោហិត។ ពួកគេបញ្ចប់ វាដោយចំអកមើលងាយ {ប៉ុន្ដែ} ខ្ញុំមិនមានសង្ឃឹមថានឹងមានការរស់ឡើង វិញសោះ នៅខណៈពេលមនុស្សប្រុស និងមនុស្សស្រីកំពុងតែបដិសេធព្រះ លោហិតនៃឈើឆ្កាង និងការសើចចំអកលើព្រះលោហិតដែលយើងគួរតែអួតអំពីវា (Martyn Lloyd-Jones, M.D., Revival, Crossway Books, 1987, pp. 48, 49)។

មានឈាមវិសេសហូរមកលោះបាប
ចេញពីរបួសព្រះអង្គ
ឯមនុស្រមានបាបបើចូលទៅក្រាប
នោះទ្រង់កាងឲ្យហ្មត់ហ្មង
(«មានឈាមវិសេសហូរមកលោះបាប» ដោយលោក William Cowper,17311800)។

មិត្ដសំឡាញ់ដែលជាកូនព្រះរបស់ខ្ញុំអើយ អ្នកនឹងឃើញការអស្ចារ្យទាំងអស់នោះ និងរបស់ដ៏បរិសុទ្ធនោះនៅពេលអ្នកទៅភ្នំស៊ីយ៉ូន ទីក្រុងនៃព្រះដ៏មានព្រះជន្មរស់ នៅទីក្រុងយេរ៉ូសាឡិមនៃស្ថានសួគ៌ គ្មានអ្វីណាសោះដែលនឹងសំខាន់ជាងព្រះលោហិតរបស់ព្រះយេស៊ូវ!

កូនចៀមនៃព្រះឈាមទ្រង់ពូកែ
ឥតដែលបាត់ចេស្តាឡើយ
លុះក្រុមជំនុំបានចូលគ្រប់ដែរ
ទាំងរួចពីបាបខ្លួនហើយ
(«មានឈាមវិសេសហូរមកលោះបាប» ដោយលោក William Cowper, 1731-1800)។

២. ទីពីរ ខ្ញុំចង់ឲ្យអ្នកដឹងពីរឿងមួយក្នុងចំណោមរឿងផ្សេងទៀតដែលយើងនឹងធ្វើនៅស្ថានសួគ៌។

ឥឡូវនេះ យើងមករៀនពីចំនុចទីពីរ និងអត្ថបទគម្ពីរទីពីររបស់យើង។ សូមបើកទៅគម្ពីរវិវរណៈ ៥:៩ ទុកឲ្យខ្ញុំអានវា។

«ពួកទាំងនោះក៏ច្រៀងទំនុក ១ថ្មីថា ទ្រង់គួរនឹងយកក្រាំងនេះ ហើយនិងបកត្រាផង ដ្បិតទ្រង់បានត្រូវគេធ្វើគុត ហើយទ្រង់បានលោះយើងរាល់គ្នា ដោយព្រះលោហិតទ្រង់ ចេញពីគ្រប់ទាំងពូជមនុស្ស គ្រប់ភាសា គ្រប់នគរ ហើយពីគ្រប់ទាំងសាសន៍ ថ្វាយដល់ព្រះ»(វិវរណៈ ៥:៩)។

កន្លែងនេះ យើងឃើញអ្នកចាស់ទុំ២៤នាក់ ដែលតំណាងពីគ្រីស្ទបរិស័ទទាំងអស់នៅស្ថានសួគ៌។ «ពួកទាំងនោះក៏ច្រៀងទំនុក ១ថ្មី»។ ខ្ញុំនឹងមិនពន្យល់ពីការបើកក្រាំងនៅខ៨ទេ។ ខ្ញុំនឹងផ្ដោតអារម្មណ៍លើចំណុច ដ៏សំខាន់ពីអ្វីដែលយើងនឹងច្រៀងនៅស្ថានសួគ៌។ ទីនេះជាអ្វីដែលយើងនឹងច្រៀងអំពី

«...ដ្បិតទ្រង់បានត្រូវគេធ្វើគុត ហើយទ្រង់បានលោះយើងរាល់គ្នា ដោយព្រះលោហិតទ្រង់ ចេញពីគ្រប់ទាំងពូជមនុស្ស គ្រប់ភាសា គ្រប់នគរ ហើយពីគ្រប់ទាំងសាសន៍ ថ្វាយដល់ព្រះ»(វិវរណៈ ៥:៩)។

នៅស្ថានសួគ៌គ្រីស្ទបរិស័ទរាប់លាននាក់នឹងច្រៀងសរសើរតំកើងដល់ព្រះគ្រីស្ទ។ «ទំនុកថ្មី» គឺជា ទំនុកនៃសេចក្ដីសញ្ញាថ្មី ទំនុកនៃការប្រោសលោះដោយសារព្រះលោហិតរបស់ព្រះគ្រីស្ទ។ ពិតប្រាកដ ទំនុក នេះនឹងជាការសុគតរបស់ព្រះយេស៊ូវនៅលើឈើឆ្កាង ហើយនិងអំពីព្រះលោហិតដ៏វិសេសរបស់ទ្រង់! នៅ ពាក្យផ្សេងទៀត យើងនឹងច្រៀងអំពីសមាសធាតុពីរនៅក្នុងការតំណាងនៃពិធីលៀងព្រះអម្ចាស់។ «ដ្បិតទ្រង់បានត្រូវគេធ្វើគុត» នំប៉ុងនៅក្នុងពិធីលៀងព្រះអម្ចាស់តំណាងពីរូបកាយដែលត្រូវបានឆ្កាង។ «ហើយទ្រង់បានលោះយើងរាល់គ្នា ដោយព្រះលោហិតទ្រង់» ទឹកទំពាំងបាយជូរនៅក្នុងពិធីលៀងព្រះអម្ចាស់ តំណាងពីព្រះលោហិតដ៏វិសេសរបស់ព្រះទ្រង់។ ដូច្នោះការសុគត និងព្រះលោហិតរបស់ព្រះគ្រីស្ទបាន តំណាងពីសមាសធាតុពីរដែលចែកដាច់ពីគ្នានៅក្នុងពិធីលៀងព្រះអម្ចាស់។ ដូចនេះលោក MacArthur បានបង្រៀនខុសនៅពេលដែលគាត់បានបង្រៀនម្ដងហើយម្ដងទៀតថា «ព្រះលោហិត» របស់ព្រះយេស៊ូវ គឺគ្រាន់តែជាពាក្យផ្សេងទៀតសំរាប់ «ការសុគត» «ពាក្យប្រៀបធៀប» មួយសំរាប់ការសុគតរបស់ទ្រង់។ គាត់បង្រៀនខុសទាំងស្រុង។ សមាសធាតុពីរដែលចែកដាច់ពីគ្នានៅក្នុងពិធីលៀងព្រះអម្ចាស់បង្ហាញថា គាត់បង្រៀនខុស។ ពាក្យទាំងពីរនេះមិនសំរាប់រឿងដូចគ្នានោះទេ! ពួកវាជារឿងពីរដែលចែកដាច់ពីគ្នា! ហើយផ្នែកពីរនៃបទចំរៀងដែលយើងនឹងច្រៀងនៅស្ថានសួគ៌បង្ហាញថាគាត់បង្រៀនខុស

(១) «ដ្បិតទ្រង់បានត្រូវគេធ្វើគុត
(២) «ហើយទ្រង់បានលោះយើងរាល់គ្នាដោយព្រះលោហិតទ្រង់»

សរសើរដំកើងដល់ព្រះ! ហាលេលូយ៉ា! យើងនឹងសរសើរដំកើងដល់ព្រះគ្រីស្ទសំរាប់ការសុគតនៅលើឈើ ឆ្កាងដើម្បីទទួលទណ្ឌកម្មជំនួសអំពើបាបរបស់យើង! ហើយយើងនឹងសរសើរដំកើងដល់ព្រះគ្រីស្ទសំរាប់ ព្រះលោហិតរបស់ទ្រង់ ដែលលោះយើងពីអំពីបាប! សរសើរដំកើងព្រះនាមព្រះយេស៊ូវ! លោក ម៉ាកជី បានប្រសាសន៍ថា

«ហើយទ្រង់បានលោះយើងដោយសារព្រះលោហិត»។ {យើងនឹង} ច្រៀងពី ព្រះលោហិតដែលទ្រង់បានបង្ហូរនៅស្ថានសួគ៌។ ខាងក្រោយមនេះជាក្រុមជំនុំ ខាងនិកាយជាច្រើនកំពុងតែដកចេញនូវបទចំរៀងច្រៀងថ្វាយព្រះ ទាំងអស់ ណា ដែលនិយាយពីនិយាយពីព្រះលោហិតរបស់ទ្រង់នៅក្នុងសៀវភៅចំរៀងរបស់ពួកគេ ប៉ុន្ដែនៅស្ថានសួគ៌ពួកគេនឹងដាក់វាឡើងវិញ។ ខ្ញុំទាយថា នោះ អាចជាមូលហេតុដែលព្រះអម្ចាស់នឹងមិនធ្វើឲ្យមនុស្សទាំងនោះខ្មាស់ ដោយ សារការយកពួកគេទៅស្ថានសួគ៌នោះទេ ដោយព្រោះតែពួកគេនឹងត្រូវច្រៀង អំពីព្រះលោហិតនៅទីនោះ (McGee, ibid., p. 937; comment on Revelation 5:9-10)។

ហើយខ្ញុំនឹងឲ្យអ្នកកត់សំគាល់ពីពួកគេយើងដែលនឹងច្រៀងនៅក្នុងក្រុមចំរៀងដ៏ធំនោះ ពួកយើង រាប់លាននាក់នឹងត្រូវបានលោះដោយសារព្រះលោហិតរបស់ព្រះគ្រីស្ទ «ចេញពីគ្រប់ទាំងពូជមនុស្ស គ្រប់ភាសា គ្រប់នគរ ហើយពីគ្រប់ទាំងសាសន៍»។ ខ្ញុំសប្បាយពេលព្រះគម្ពីរប្រាប់ដូចនោះ «ចេញពីគ្រប់ទាំងពូជមនុស្ស គ្រប់ភាសា គ្រប់នគរ ហើយពីគ្រប់ទាំងសាសន៍»។ បើព្រះគម្ពីរមិនបានប្រាប់ដូចនោះ នឹងមិន មានមនុស្សជាច្រើនទេនៅស្ថានសួគ៌ ដោយព្រោះតែមួយភាគតូចណាស់នៃសមាជិកក្រុមជំនុំដែលជាជន ជាតិអាមេរិកបានសង្រ្គោះ! ខ្ញុំគិតថាយើងនឹងភ្ញាក់ផ្អើលនៅពេលយើងឃើញជនជាតិអាមេរិកតិចតួច ជា ពិសេសពីសតវត្សទី២០ និង២១ យើងនឹងនៅក្នុងក្រុមចំរៀងនោះនៅស្ថានសួគ!

ក្រុមជំនុំនៅប្រទេសអាមេរិកបានបង្កើតភាពឆ្កួតៗដ៏ពិបាក ដើម្បីជំនួសដំណឹងល្អដ៏ឈឺចាប់ «ដ្បិតទ្រង់បានត្រូវគេធ្វើគុត ហើយទ្រង់បានលោះយើងរាល់គ្នា ដោយព្រះលោហិតទ្រង់» បើគ្មានឈើឆ្កាង និង ព្រះលោហិតទេ គ្មានអ្នកណាម្នាក់នឹងនៅស្ថានសួគ៌ឡើយ!

អ្នកខ្លះអាចនិយាយបានថា «លោក Hymers ហេតុអ្វីបានអ្នកអធិប្បាយពីព្រះលោហិតរបស់ ព្រះគ្រីស្ទច្រើនម្ល៉េះ?» ខ្ញុំនឹងឲ្យលោក ស្ពឺជិនផ្ដល់ចម្លើយ

         នៅថ្ងៃមុន ខ្ញុំបានស្ដាប់លឺមនុស្សម្នាក់និយាយពីគ្រូគង្វាលម្នាក់ «អូ! យើងចង់បានគ្រូគង្វាលផ្សេងទៀត យើងអស់ចិត្ដជាមួយគ្រូគង្វាលនេះហើយ គាត់តែងតែអធិប្បាយច្រើនពេកអំពីព្រះលោហិត»។ នៅថ្ងៃចុងក្រោយបំផុត ព្រះនឹងអស់ចិត្ដជាមួយមនុស្សដែលនិយាយដូចនោះ។ ព្រះមិនដែលរសាយ ចិត្ដពីព្រះលោហិតដ៏វិសេស ថែមទាំងទ្រង់មិនដែលរសាយចិត្ដជាមួយមនុស្ស របស់ទ្រង់ដែលដឹងពីសេចក្ដីសង្រ្គោះ។ ពួកគេមិននិយាយដូចនោះនៅស្ថាន សួគ៌ទេ ការនិយាយពី {ព្រះលោហិត} គឺជាពាក្យដ៏គួរឲ្យខ្លាចដើម្បីបង្ហាញ ប្រាប់។ សុភាពបុរសឆាប់ខឹងខ្លះនិយាយថា «អូ ប៉ុន្ដែខ្ញុំមិនចូលចិត្ដពាក្យ {ព្រះលោហិត}» ។ ការគោរពរបស់អ្នកនឹងមិនរំខានវាសោះ ដ្បិតអ្នកនឹងមិន ទៅស្ថានសួគ៌ទេ។ កុំ {ព្រួយបារម្ភ} អី អ្នកនឹងមិនទៅកន្លែងដែលអ្នកពួកគេ ច្រៀងអំពីព្រះលោហិតទេ។ ប៉ុន្ដែបើអ្នកបានទៅដល់ទីនោះ អ្នកនឹងលឺពីវា ម្ដងហើយម្ដងទៀត! «ហើយទ្រង់បានលោះយើងរាល់គ្នា ដោយព្រះលោហិត ទ្រង់»។ តើពួកគេនឹង{ច្រៀង} ពីវាយ៉ាងដូចម្ដេចទៅ! «ហើយទ្រង់ ទ្រង់ ទ្រង់ បានលោះយើងរាល់គ្នា ដោយព្រះលោហិតទ្រង់»។ តើពួក គេនឹងសង្កត់ធ្ងន់លើសព្វនាម «យើងរាល់គ្នា» និងទំនុកដើម្បីសរសើរដំកើងដល់ព្រះយេស៊ូវយ៉ាងដូចម្ដេច...» «ហើយទ្រង់បានលោះយើងរាល់គ្នា ដោយព្រះលោហិតទ្រង់»។ ពួកគេមិនខ្មាស់ពីព្រះលោហិតរបស់ព្រះយេស៊ូវនៅស្ថានសួគ៌! (C. H. Spurgeon, “The Heavenly Singers and their Song,” The Metropolitan Tabernacle Pulpit, Pilgrim Publications, 1975 reprint, volume XXXIX, p. 391)។

ខ្ញុំចង់ឲ្យអ្នករាល់គ្នាសួរខ្លួនឯងថា បើអ្នកនឹងនៅក្នុងក្រុមចំរៀងនោះនៅស្ថានសួគ៌។ តើអ្នកនឹងទៅ ស្ថានសួគ៌ដើម្បីច្រៀងជាមួយពួកគេទេ បើអ្នកនឹងស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍នៅយប់នេះ? តើអ្នកនឹង ធ្វើដូចនោះឬទេ? តើអ្នកនឹងធ្វើដូចនោះឬទេ? អ្នកនឹងមិនទៅស្ថានសួគ៌ទេ បើអំពើបាបរបស់អ្នកមិន ត្រូវបានលាងសំអាត ហើយដកចេញ។ មានតែព្រះលោហិតរបស់ព្រះគ្រីស្ទតែមួយគត់ដែលអាចលាង សំអាតអំពើបាបរបស់អ្នកបាន។ «តើអ្នកបានទៅរកព្រះយេស៊ូវ ដើម្បីឲ្យទ្រង់លាងសំអាតបាបរបស់អ្នកដោយអំណាចព្រះចេស្ដាឬទេ?» តើអ្នកត្រូវបានលាងសំអាតដោយព្រះលោហិតនៃកូនចៀមហើយឬនៅ?» តើអ្នកបានទេ? តើអ្នកបានទេ? តើអ្នកបានទេ? អ្នកនឹងមិននៅស្ថានសួគ៌ទេ បើអំពើបាបរបស់អ្នកមិនទាន់ បានលាងសំអាតដោយព្រះលោហិតរបស់ព្រះយេស៊ូវ។ តើអ្នកនឹងមករកព្រះយេស៊ូវនៅយប់នេះទេ? តើអ្នក នឹងត្រូវលាងសំអាតពីអំពើបាបរបស់អ្នកដោយសារព្រះលោហិតរបស់ទ្រង់នៅពេលឥឡូវនេះដែរឬទេ?

បើអ្នកណាចង់និយាយជាមួយយើងអំពីការលាងសំអាតអំពើបាបរបស់អ្នកដោយសារព្រះលោហិត របស់ព្រះយេស៊ូវ សូមដើរទៅខាងក្រោយសាលប្រជុំនេះឥឡូវនេះ។ ពួកយើងនឹងនាំអ្នកទៅកាន់បន្ទប់ផ្សេង ទៀតដែលយើងអាចនិយាយគ្នា ហើយអាចអធិស្ឋានអំពីរឿងនោះបាន។ អាម៉ែន។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអាន ការអធិប្បាយរបស់ លោក ហ៊ីមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗ នៅតាមអ៊ីធើនេតនៅគេហទំព័រ www.realconversion.com.
ចុចលើ ”Sermon Manuscripts” សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ (Sermons in Khmer)

You may email Dr. Hymers at rlhymersjr@sbcglobal.net, (Click Here) – or you may
write to him at P.O. Box 15308, Los Angeles, CA 90015. Or phone him at (818)352-0452.

សេចក្ដីអធិប្បាយដែលសរសេរដៃទាំងនេះមិនហាមឲ្យថតចំលងទេ។ អ្នកប្រើវាដោយគ្មានការ អនុញ្ញាតពីលោក
Dr. Hymers។ ទោះបីជាយ៉ាងណាក៏ដោយ គ្រប់សេចក្ដីអធិប្បាយជាវីដីអូទាំងអស់របស់លោក Dr. Hymers ហាមថតចំលង ហើយអាចត្រឹមតែប្រើវាដោយមានការអនុញ្ញាត។

អានព្រះគម្ពីរមុនពេលអធិប្បាយដោយលោក Mr. Abel Prudhomme ៖ ហេព្រើរ ១២:២២-២៤។
ច្រៀងចំរៀងដោយខ្លួនឯងមុនអធិប្បាយដោយលោក Benjamin Kincaid Griffith៖
         «ទឹកដីប៊ូឡាដ៏ផ្អែមពិរោះ» ដោយលោក Squire Parsons, 1948-)/
«ទីក្រុងដ៏មានគុជស» (ដោយលោក Arthur F. Ingler, 1902)។


ចំណងជើងនៃសេចក្ដីអធិប្បាយ

ការមើលឃើញស្ថានសួគ៌មួយភ្លែត

ដោយលោក Dr. R. L. Hymers, Jr.

«ពួកទាំងនោះក៏ច្រៀងទំនុក១ថ្មីថា ទ្រង់គួរនឹងយកក្រាំងនេះ ហើយនិងបកត្រាផង ដ្បិតទ្រង់បានត្រូវគេធ្វើគុត ហើយទ្រង់បានលោះយើងរាល់គ្នា ដោយព្រះលោហិតទ្រង់ ចេញពីគ្រប់ទាំងពូជមនុស្ស គ្រប់ភាសា គ្រប់នគរ ហើយពីគ្រប់ទាំងសាសន៍ ថ្វាយដល់ព្រះ»(វិវរណៈ៥:៩)។

១. ទីមួយ សូមមើលអ្វីដែលនឹងនៅស្ថានសួគ៌ ហេព្រើរ ១២:២២-២៤; វិវរណៈ ៥:១១; ទំនុកដំកើង ១០៤:២; យ៉ូហាន ១:១៨; យេរេមា ៣៦:២៣។

២. ទីពីរ ខ្ញុំចង់ឲ្យអ្នកដឹងពីរឿងមួយក្នុងចំណោមរឿងផ្សេងទៀតដែលយើងនឹងធ្វើនៅ ស្ថានសួគ៌ វិវរណៈ ៥:៩។