Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net




សេចក្ដីអធិប្បាយមួយសំរាប់យុវជន និងយុវនារីដ៏គួរឲ្យភ្ញាក់ផ្អើលខ្លាំងជាង!
ចម្លើយរបស់ខ្ញុំទៅកាន់លោក ប៉ុល វ៉ោសើរ!

AN EVEN MORE SHOCKING YOUTH MESSAGE!
MY ANSWER TO PAUL WASHER!
(Cambodian)

ដោយលោក
Dr. R. L. Hymers, Jr.

សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស
ថ្ងៃរបស់ព្រះអម្ចាស់ពេលល្ងាច ខែកុម្ភះ ៥១៦, ២០១៤
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Evening, February 16, 2014

«ចូរទៅឥឡូវ ឲ្យចារឹកសេចក្តីនេះចុះនៅនឹងបន្ទះថ្ម ហើយកត់ទុកក្នុងសៀវភៅទៅ ដើម្បីនឹងទុកសំរាប់ពេលទៅមុខជារៀងរាបដរាប ដ្បិតជនជាតិនេះគេនឹងចចេស ជាពួកកូនចៅភូតកុហក គឺជាកូនចៅ ដែលមិនព្រមផ្ចង់ចិត្តស្តាប់ក្រឹត្យវិន័យរបស់ព្រះយេហូវ៉ាទេ គេប្រាប់ដល់ពួក មើលឆុតថា កុំឲ្យមើលឡើយ ហើយដល់ពួកហោរាថា កុំឲ្យទាយពីសេចក្តីទៀងត្រង់ ឲ្យយើងស្តាប់ឲ្យសោះ គឺត្រូវនិយាយពីសេចក្តីស្រួលបួលវិញ ត្រូវទាយជាសេចក្តីភូតភរចុះ»(អេសាយ ៣០:៨-១០)។


គ្រូគង្វាលវ័យក្មេងដែលមានគំរូល្អម្នាក់បានសរសេរអ៊ីម៉ែលដ៏វែងមួយផ្ញើរមកឲ្យខ្ញុំពីរបីថ្ងៃមុន។ គាត់ជាបុរសម្នាក់ដែលព្រះបានចាត់តាំង។ គាត់បានអធិប្បាយអស់រយះពេលច្រើនជាង៤ឆ្នាំ។ គាត់បានរៀបការ ហើយមានកូនពីរនាក់។ គាត់មានប្រសាសន៍ថា គាត់ត្រូវបានប្រែចិត្ដបន្ទាប់ពីគាត់បានអានសៀវភៅរបស់យើងឈ្មោះ សេចក្ដីអធិប្បាយទៅកាន់ប្រទេសមួយដែលស្លាប់ (Preaching to a Dying Nation)

គាត់បានសរសេររឿងខ្លះដែលគួរឲ្យចាប់អារម្មណ៍ណាស់ ហើយគួរឲ្យខឹងអំពីកំហុសជាមួយការ អធិប្បាយនៅក្នុងក្រុមជំនុំភាគច្រើនរបស់យើង។ ខ្ញុំយល់ស្របនៅចំណុចជាច្រើននូវអ្វីដែលគាត់និយាយ។ សូមចាប់អារម្មណ៍ពីអ្វីដែលខ្ញុំនឹងបង្រៀន ខ្ញុំជឿថាវាជារឿងដ៏សំខាន់បំផុតដែលយើងត្រូវតែលឺនៅសម័យ របស់យើង។

នៅក្នុងអត្ថបទគម្ពីររបស់យើង ព្រះយេហូវ៉ាបានមានបន្ទូលទៅកាន់ហោរាអេសាយថាមនុស្សគេ រឹងចចេស។ ពួកគេមិនចង់ស្ដាប់ « ក្រឹត្យវិន័យរបស់ព្រះយេហូវ៉ា»(៣០:៩)។ ពួកគេមិនចង់ប្រឈមមុខ ជាមួយសេចក្ដីពិតរបស់ព្រះទេ។ ពួកគេចង់ឲ្យពួកហោរានិយាយ «សេចក្តីស្រួលបួលវិញ» «ពាក្យសប្បាយ» និង «ពាក្យភូតភរ»។

មនុស្សនៅថ្ងៃរបស់លោក អេសាយចង់ស្ដាប់ «សេចក្តីស្រួលបួល»។ ដូច្នោះព្រះយេហូវ៉ាបានមាន បន្ទូលឲ្យហោរាសរសេរព្រះបន្ទូលរបស់ទ្រង់ « ចុះនៅនឹង{បន្ទះថ្ម} ហើយកត់ទុកក្នុងសៀវភៅទៅ ដើម្បីនឹងទុកសំរាប់ពេលទៅមុខជារៀងរាបដរាប»(អេសាយ ៣០:៨)។ ខ្ញុំជឿថា «ពេលទៅមុខ» សំដៅលើពេលនៅ សម័យរបស់យើង។ រឿងនេះរំលឹកយើងពីពាក្យទំនាយរបស់សាវកប៉ុល ដែលនៅ «ថ្ងៃចុងក្រោយបំផុត» (២ធីម៉ូថេ ៤:៣-៤)

«ដ្បិតនឹងមានគ្រាមក ដែលគេមិនទ្រាំទ្រនឹងសេចក្តីបង្រៀនដ៏ត្រឹមត្រូវទេ គឺគេនឹងមានត្រចៀករមាស់ ហើយនិងហៅគ្រូកាន់តែច្រើនឡើង មកបង្រៀនឲ្យត្រូវចិត្ត គេនឹងងាកត្រចៀកចេញពីសេចក្តីពិត បែរទៅតាមរឿងព្រេងវិញ» (២ធីម៉ូថេ ៤:៣-៤)។

ឥឡូវនេះយើងកំពុងរស់នៅក្នុង «ពេលទៅខាងមុខ»នោះ(អេសាយ ៣០:៨)។ ហើយសព្វថ្ងៃនេះយើង ឃើញគ្រូគង្វាលជាច្រើននិយាយ «ស្រួលបួល» ហើយពាក្យសំដីទន់ភ្លន់ទៅកាន់មនុស្សរបស់គេ ជាជាង អធិប្បាយពីក្រឹត្យវិន័យ និងដំណឹងល្អដូចជាជីដូនជីតារបស់យើងបានធ្វើនៅក្នុងព័ន្ធកិច្ចពេលមុន!

គ្រូគង្វាលវ័យក្មេងដែលបានសរសេរអ៊ីម៉ែលមកខ្ញុំបានកត់សំគាល់ពីការទាំងអស់នេះ។ ខ្ញុំប្រាប់បង ប្អូនច្រើនពីអ្វីដែលគាត់បានសរសេរមកខ្ញុំជាមួយការពន្យល់របស់ខ្ញុំ។

គាត់បាននិយាយ គាត់ប្រកាសជឿព្រះនៅពេលគាត់មានអាយុ៧ឆ្នាំ ប៉ុន្ដែនៅពេលក្រោយមកគាត់ យល់ដឹងថា គាត់មិនដែលបានកើតជាថ្មីម្ដងទៀតទេ។ ក្រោយពីគាត់បានអានសៀវភៅរបស់យើងដែលមាន ចំណងជើថា សេចក្ដីអធិប្បាយទៅកាន់ប្រទេសមួយដែលស្លាប់ (Preaching to a Dying Nation)។ គាត់ ត្រូវបានគោរពពីលោក W. A. Criswell លោក A. W. Tozer និងអ្នកផ្សេងទៀតបានបង្រៀន ដោយ និយាថា មនុស្សភាគច្រើននៅក្នុងក្រុមជំនុំដែលជឿលើព្រះគម្ពីរជាមនុស្សបាត់បង់។ គាត់មានអារម្មណ៍ថា គាត់ជាមនុស្សម្នាក់ក្នុងចំណោមពួកគេ។ គាត់បានទៅរកគ្រូគង្វាលម្នាក់ដែល «នាំខ្ញុំឲ្យស្គាល់ព្រះជាម្ចាស់»។ គាត់បានធ្វើពិធីជ្រមុជទឹកពីរបីសប្ដាហ៍ក្រោយមក។

បន្ទាប់មក គាត់បានទៅក្រុមជំនុំផ្សេងទៀត ហើយបានស្ដាប់លឺបុរសម្នាក់ដែលបានបង្រៀនពី «សេចក្ដីអធិប្បាយពិតប្រាកដ»។ គាត់បាននិយាយថាគាត់ត្រូវតែស្ដាប់លឺការអធិប្បាយបែបនោះ «ជានិច្ច» ដើម្បី«រស់នៅសំរាប់ព្រះជាម្ចាស់»។

គាត់បានមកជឿថា គោលទ្ធិនៃការកើតជាថ្មីនោះបាន «កាត់បន្ថយពីទទួលស្គាល់ពីហេតុការណ៍ នៃដំណឹងល្អនៅក្នុងព្រះគម្ពីរដើម្បីធ្វើជា {អ្នកសែនដីមែននៀន} ហើយបន្ទាប់មកកាត់បន្ថយការរអ៊ូរទាំពីសេចក្ដីអធិស្ឋានដែលគ្មានចិត្ដខ្លះដើម្បីទទួលយកព្រះគ្រីស្ទ»។

គាត់បានសន្និដ្ឋានថា «ការអធិប្បាយបែបដូចនិទានរឿង» នោះមិនត្រូវបានប្រើប្រាស់ដើម្បីឲ្យមានមនុស្សជាច្រើនប្រែចិត្ដទេ។ គាត់បាននិយាយថា «ការអធិប្បាយព្រះគម្ពីរពិតប្រាកដធ្វើឲ្យប្រែចិត្ដ ឲ្យ ភ្ញាក់ដឹងខ្លួន ហើយស្រាវជា្រវរកចិត្ដមនុស្ស»។ គាត់បាននិយាយថា «អ្នកមិនអាចបង្រៀនមនុស្សឲ្យទទួល បានសេចក្ដីសង្រ្គោះបានទេ។ ពួកគេត្រូវតែអធិប្បាយឲ្យមនុស្សទទួលបានសេចក្ដីសង្រ្គោះ»។ គាត់បាននិយាយថា មានគ្រូគង្វាលជាច្រើនដែលកំពុងតែ «ព្យាយាមបង្រៀនឲ្យមនុស្សទទួលបានសេចក្ដីសង្រ្គោះ ដែលជាធម្មតាពួកគេឲ្យមនុស្សអធិស្ឋានទទួលយកព្រះគ្រីស្ទ ដែលមនុស្សទាំងនោះពិតប្រាកណាស់ដឹងពីមូលហេតុដែលពួកគេត្រូវការព្រះគ្រីស្ទ»។

បន្ទាប់មកគាត់និយាយថាមានបញ្ហាខ្លះកើតឡើងចំពោះខ្ញុំ។ វាធ្វើឲ្យខ្ញុំឆ្ងល់ បើគាត់ពិតជាយល់ពី អ្វីដែលខុសនៃការអធិប្បាយភាគច្រើនសព្វថ្ងៃ។ គាត់និយាយថា គ្រូគង្វាលសម័យមុនហ្មត់ចត់ណាស់ «ពួក គេមិនខ្លាច ហើយមនុស្សដឹងថាពួកគេហ្មត់ចត់។ មូលហេតុនោះពួកគេមានការរស់ឡើងវិញ»។ ខ្ញុំប្រាប់រឿង នោះ លោក Charles Finney ជាគ្រូគង្វាលដ៏ហ្មត់ចត់ ហើយមិនខ្លាច។ គាត់បានអធិប្បាយខ្លាំងប្រឆាំងនឹង អំពើបាបពីខគម្ពីរមួយ ឬខគម្ពីរពីរនៃបទគម្ពីរ។ គាត់មិនបាននិយាយកំប្លែងទេ ប៉ុន្ដែការសិក្សាដ៏យកចិត្ដទុក ដាក់មួយពីព័ន្ធកិច្ចរបស់លោក ហ្វីនណេនឹងបង្ហាញឲ្យអ្នកអានគិតថា សេចក្ដីអធិប្បាយរបស់គាត់មិនដែល បង្កើតភាពពិតមួយទេ ប៉ុន្ដែព្រះប្រទានឲ្យមានការរស់ឡើងវិញ។ នៅពេលគាត់បានអធិប្បាយនៅតំបន់ដែលគាត់អធិប្បាយ ត្រូវតែបានហៅថា «ស្រុកឆេះឡើង»។

មនុស្សម្នាក់ដែលចាប់អារម្មណ៍ក្នុងភាពខុសគ្នារវាងការរស់ឡើងវិញពិតប្រាកដ និង «អ្នករស់ឡើង វិញ» របស់លោក ហ្វីនណេគួរតែអានសៀវភៅ Revival and Revivalism: ការធ្វើឲ្យខូចនៃអ្នកផ្សាយដំណឹងល្អជនជាតិអាមេរិកដោយ លោកIain H. Murray (អ្នកនាំមុខសេចក្ដីពិត ១៩៩៤)។ ពួកគេក៏អាន ហើយសិក្សាពីសៀវភៅ The Old Evangelicalism: សេចក្ដីពិតពីបុរាណសំរាប់ការភ្ញាក់ដឹងខ្លួនថ្មីមួយ ដោយលោក Iain H. Murray (អ្នកនាំមុខសេចក្ដីពិត២០០៥)។ សៀវភៅមុនដំបូងបង្ហាញពីកំហុសនៃសេចក្ដីអធិប្បាយរបស់លោក ហ្វីនណេ និងវិធិសាស្រ្ដរបស់គាត់។ សៀវភៅទីពីរបង្ហាញពីមូលហេតុសំរាប់ការអធិប្បាយពីច្បាប់ ដើម្បីឲ្យមនុស្សដឹងពីតម្រូវការរបស់ពួកគេសំរាប់ព្រះគ្រីស្ទនេះគឺជាបញ្ហាដ៏ធំមួយ បញ្ហាមួយនោះមិនសូវមាននរណាឃើញណាស់សព្វថ្ងៃនេះ។ ជំពូក១សំខាន់ណាស់ ប៉ុន្ដែជំពូក២សំខាន់ស្មើគ្នា។ វាត្រូវបានដាក់ចំណងជើងថា «ស្ពឺជិន និងការប្រែចិត្ដពិតប្រាកដ»។ ប៉ុន្ដែនៅ ជំពូក៣ និង៤គួរតែសិក្សដោយប្រុងប្រយ័ត្ន ហើយគួរតែអានឲ្យច្រើនដង។ គោលបណងនៃច្បាប់គឺ ដើម្បីធ្វើឲ្យមនុស្សមានបាបដឹងពីភាពមិនជួយ និងតម្រូវការរបស់គេសំរាប់ព្រះគ្រីស្ទ ហើយនិងព្រះលោហិតរបស់ ទ្រង់ ដែលទ្រង់ទទួលទណ្ឌកម្មនៅលើឈើឆ្កាង!

បន្ទាប់មកគ្រូគង្វាលវ័យក្មេងនេះបាននិយាយថា បុរស «ដែលខ្ញុំអាចស្ដាប់នៅសព្វថ្ងៃនេះ ហើយ បង្រៀនឲ្យប៉ះពាល់ខ្ញុំគឺជាអ្នក និងបុរសម្នាក់ដែលឈ្មោះ Paul Washer... គាត់ជឿថាចំនួនដ៏ធំនៃមនុស្ស ដែលប្រកាសថាគេជាគ្រីស្ទាននៅសព្វថ្ងៃនេះមិនត្រូវបានធ្វើឲ្យដំណឹងល្អរឹងនោះទេ ប៉ុន្ដែវាធ្វើឲ្យគេល្ងង់ពី ដំណឹងល្អជាជាង»។ គាត់និយាយថា លោក Washer បានអធិប្បាយនៅមហាវិទ្យាល័យរបស់លោក យ៉ូហាន MacArthur ប៉ុន្ដែគាត់បានអធិប្បាយដោយខ្លាំងៗដែល «ប្រហែលជាលោក Washer នឹងមិនត្រូវ គេអញ្ជើញទៅអធិប្បាយពីមេរៀននោះម្ដងទៀតទេ»។ នៅខណៈពេលដែលខ្ញុំកំពុងតែសរសេរមេរៀននេះ មិត្ដភ័ក្រ្ដជិតស្និតរបស់ខ្ញុំឈ្មោះលោក ខាហ្គិនបានមើលសេចក្ដីអធិប្បាយនោះនៅតាមអ៊ីធើណែត ហើយបាន សរសេរលំអិតចំណុចសំខាន់ៗ។ ដូចជាយើងបានរំលឹកវាថា យើងយល់ដឹងពីអ្វីដែលលោក វ៉ោសើរបាន អធិប្បាយនៅមហាវិទ្យាលរបស់លោក MacArthur អាចត្រូវបានអធិប្បាយដោយខ្លាំងៗតិចតួច ប៉ុន្ដែវានៅ តែជាសេចក្ដីអធិប្បាយមូលដ្ឋានរបស់លោក MacArthur ដែលហៅថា «សេចក្ដីសង្រ្គោះនៅក្នុងគ្រួសារ ដែលកើតមកដោយសារឪពុកម្ដាយស្គាល់ព្រះ»។ ទីនេះជាការវាយតម្លៃរបស់លោក ខាហ្គិនចំពោះសេចក្ដីអធិប្បាយរបស់លោក វ៉ោសើរនៅមហាវិទ្យាល័យរបស់លោក MacArthur ៖

     លោក វ៉ោសើរសំដៅលើភាពអាក្រក់របស់មនុស្សលោក ព្រះគុណរបស់ ព្រះ ការទទួលទណ្ឌកម្មជំនួស និងការសំអាតជាថ្មីឡើងវិញ។ ប៉ុន្ដែ(ទីនេះជា ភាពខុសប្លែងពីយើង) ព្រះគុណ និងការទទួលទណ្ឌកម្មជំនួសមិនមែនជា ចំនុចសំខាន់នៃការសង្កត់បញ្ជាក់របស់គាត់ទេ។ សំរាប់លោក វ៉ោសើរ (និង លោក MacArthur ហើយនិងអ្នកស្ដាប់នៅមហាវិទ្យាល័យ) ការសង្កត់ដ៏ សំខាន់គឺដើម្បីទៅឯព្រះ(ជាពិសេសតាមរយះការសិក្សា) ហើយបន្ទាប់មក ប្រកាសទៅកាន់មនុស្សរបស់ព្រះ(ដែលសន្មត់ថាគេជាកូនរួចរាល់ហើយ) អ្វី ដែលអ្នកបានរៀន ត្រូវអធិប្បាយទៅកាន់ពួកគេដើម្បីបង្រៀនវាពីការរស់នៅជាគ្រីស្ទបរិសុទ្ធផ្ទាល់ខ្លួនរបស់ពួកគេ។
     ផ្ទុយទៅវិញ ការសង្កត់បញ្ជាក់របស់យើងគឺដើម្បីប្រកាសភាពសំបូរនៃ ដំណឹងល្អទៅកាន់មនុស្សបាត់បង់ដូច្នេះពួកគេអាចប្រែចិត្ដបាន ។ យើងមាន ការអធិប្បាយដែលទាក់ទងតិចតួច ហើយបង្រៀនដោយផ្ទាល់ទៅកាន់គ្រីស្ទ បរិសុទ្ធ។ លោកនីកូនដេមបានរៀនពីបទគម្ពីរ បានអធិស្ឋាន បានរស់នៅក្នុង ជីវិតស្អាត់ស្អំមួយ ជីវិតជាអ្នកកាន់សាសនា ហើយបានបង្រៀនអ្នកដទៃ។ គាត់នឹងត្រូវបានយល់ស្របដោយលោក វ៉ោសើរ និង MacArthur បើព្រះយេស៊ូវមិនបានមានបន្ទូលដោយជាក់លាក់ថា គាត់ត្រូវតែកើតជាថ្មីម្ដងទៀត (Christopher L. Cagan, Ph.D., M.Div., Ph.D.)។

ការវាយតម្លៃដោយលោក ខាហ្គិននោះ ត្រូវតែរំពឹងគិតដើម្បីឲ្យយល់ល្អប្រសើរជាងពីអ្វីដែលវាជាប់ទាក់ទង។ វាគួរតែត្រូវចងចាំថា លោក ខាហ្គិនបានចូលរួមក្រុមជំនុំរបស់លោក MacArthur រយះពេលជាង១ឆ្នាំ ដូច្នេះគាត់ដឹងពីបទពិសោធន៍ផ្ទាល់របស់គាត់នូវអ្វីដែលគាត់កំពុងតែនិយាយ។ ដោយមានអ្នកបណ្ឌិតពីរនាក់របស់គាត់ លោក ខាហ្គិនក៏កាន់សញ្ញាប័ត្រអនុបណ្ឌិតផងដែរពីមហាវិទ្យាល័យ Talbot។

តើយើងអាចអធិប្បាយបែបផ្សាយដំណឹងល្អទៅកាន់មនុស្សបាត់បង់ដូចម្ដេចទៅ នៅកម្មវិធីពេល ព្រឹកថ្ងៃអាទិត្យ និងពេលល្ងាច? វិធីសាមញ្ញាដូចគ្នាដែលលោក ស្ពឺជិនបានធ្វើ។ ឲ្យមនុស្សរបស់យើងខំរក មនុស្សបាត់បង់មកគ្រប់កម្មវិធីទាំងអស់។ យើងបង្រៀនគេជាច្រើនដង រហូតដល់គេដឹងពីជីវិតនៃការអាក្រក់ នៃជីវិតរបស់គេ រហូតដល់គេដឹងពីព្រះគុណ និងការទទួលទណ្ឌកម្មជំនួសរបស់ព្រះគ្រីស្ទ។ នៅពេលពួកគេ ដឹងខ្លួនពីអំពើបាបរបស់គេ ពួកគេនឹងមករកព្រះយេស៊ូវដោយពិតប្រាកដ ហើយពួកគេនឹងត្រូវលាងសំអាត ពីអំពើបាបគេដោយសារព្រះលោហិតដ៏វិសេសរបស់ទ្រង់។ គោលបំណងនៃការអធិប្បាយរបស់យើងគឺមិន មែនគ្រាន់តែដើម្បីចាក់ចុចចិត្ដគេនៅចុងក្រោយប៉ុណ្ណោះទេ។ យើងចង់ឲ្យពួកគេត្រូវប៉ះពាល់ចិត្ដ ដូច្នេះពួក គេនឹងមករកព្រះយេស៊ូវពិតប្រាកដ! យើងអធិប្បាយពីការប៉ះពាល់ចិត្ដដូចជាចំណង់សំរាប់ការមករកព្រះយេស៊ូវ។ ដូច្នោះការ «ដ៏ធំ» មិនមែនជាការប៉ះពាល់ចិត្ដទេ ប៉ុន្ដែជាព្រះយេស៊ូវផ្ទាល់។ ជាធម្មតាមេរៀនរបស់ ខ្ញុំចាប់ផ្ដើមជាមួយច្បាប់ ហើយបង្ហាញមនុស្សថាពួកគេជាមនុស្សមានបាបដែលបាត់បង់។ ប៉ុន្ដែបន្ទាប់មក នៅចំណុចពាក់កណ្ដាលទីពីរនៃមេរៀនរបស់ខ្ញុំចង្អុលបង្ហាញពួកគេទៅរកព្រះគ្រីស្ទ ការរងទុក្ខនៅក្នុងសួន ច្បារកេតសេម៉ាណី និងនៅលើឈើឆ្កាង; ព្រះគ្រីស្ទ និងព្រះលោហិតរបស់ទ្រង់ដែលទទួលទណ្ឌកម្មជំនួស; ព្រះគ្រីស្ទ និងការយាងឡើងទៅស្ថានសួគ៌វិញរបស់ទ្រង់ ហើយនិងការអធិស្ឋានឲ្យយើងនៅខាងស្ដាំដៃនៃ ព្រះវរបិតា! ដូច្នេះយើងធ្វើតាមវិធីចាស់នៃការអធិប្បាយពីដំណឹងល្អ។ យើងចាប់ផ្ដើមជាមួយច្បាប់សំរាប់ ការប៉ះពាល់ចិត្ដ ហើយយើងបញ្ចប់ជាមួយដំណឹងល្អ និងការលើកលែងទោសរបស់ព្រះយេស៊ូវ។

លោក ខាហ្គិនក៏បានមើល ហើយធ្វើការកត់សំគាល់ពីសេចក្ដីអធិប្បាយដ៏ពេញនិយមរបស់លោក វ៉ោសើរផងដែរ «សេចក្ដីអធិប្បាយដែលធ្វើឲ្យយុវជនភ័យញ័រ» (ត្រូវបានបង្រៀនក្នុងឆ្នាំ២០០២ ហើយ ឃើញនៅលើ YouTube)។ លោក ខាហ្គិននិយាយថា លោក វ៉ោសើរជឿលើគោលទ្ធិត្រឹមត្រូវទៅលើប្រធាន បទដោយសារទ្រង់ និងការសុគតជំនួស។ ប៉ុន្ដែគាត់និយាយថា លោក វ៉ោសើរជាគ្រូគង្វាលដ៏សំខាន់ ម្នាក់ខាងក្រិត្យវិន័យ (ដូចជាលោក Finney) មិនមែនជាគ្រូគង្វាលបង្រៀនខាងដំណឹងល្អម្នាក់ដូចជាលោក ស្ពឺជិននោះទេ។ លោក ស្ពឺជិនបង្រៀនពីក្រិត្យវិន័យដើម្បីចង្អុលប្រាប់ឲ្យមនុស្សទៅរកព្រះគ្រីស្ទ។ លោក វ៉ោសើរ បង្រៀនពីក្រិត្យវិន័យដើម្បីចង្អុលប្រាប់មនុស្សទៅអ្វីដែលគាត់ហៅថា «ការប្រែចិត្ដ»។ ការប្រែចិត្ដគឺ ជារឿងដ៏សំខាន់នៅក្នុងសេចក្ដីអធិប្បាយរបស់លោក វ៉ោសើរ ដូចជាលោក Finney។ ការសុគតនៅលើឈើ ឆ្កាងរបស់ព្រះគ្រីស្ទគឺជាមេរៀនដ៏សំខាន់នៃសេចក្ដីអធិប្បាយរបស់ខ្ញុំ ដូចជាលោក ស្ពឺជិន។ លោក ខាហ្គិន និយាយថា សារៈសំខាន់នៃសេចក្ដីអធិប្បាយរបស់លោក វ៉ោសគឺ «អំពើបាបអាក្រក់ អ្នកត្រូវតែបែរចេញពីវា ហើយដើរតាមព្រះយេស៊ូវ ថែមទាំងរស់នៅក្នុងជីវិតជាគ្រីស្ទបរិសុទ្ធ»។ សេចក្ដីអធិប្បាយរបស់យើងគឺ «អំពើ បាបអាក្រក់» អ្នកបានបំរើវា ហើយមិនអាចបោះបង់វាបានទេ ដោយព្រោះតែអ្នកបាត់បង់! អ្នកត្រូវតែឈប់ ព្យាយាមជួយសង្រ្គោះខ្លួនរបស់អ្នកដោយសារការស្ដាប់បង្គាប់។ អ្នកត្រូវតែដឹងថាអ្នកគ្មានអ្នកណាជួយបាន ហើយគ្មានសង្ឃឹម – ហើយអ្នកមានតែជឿទុកចិត្ដលើព្រះយេស៊ូវគ្រីស្ទតែមួយគត់។ គ្មានសកម្មភាពនៃការ ប្រែចិត្ដណាអាចជួយសង្រ្គោះអ្នក មានតែការជាប់ឆ្កាង ហើយការរស់ពីសុគតឡើងវិញរបស់ព្រះអង្គសង្រ្គោះ តែប៉ុណ្ណោះដែលអាចជួយសង្រ្គោះអ្នកបាន

លោក វ៉ោសើរបង្រៀនចំរុះទាំងក្រិត្យវិន័យ និងដំណឹងល្អនៅក្នុងសេចក្ដីអធិប្បាយរបស់គាត់។ ប៉ុន្ដែគាត់បញ្ចប់វាដោយបង្រៀនពីក្រិត្យវិន័យតែប៉ុណ្ណោះ។ ដូច្នោះសេចក្ដីអធិប្បាយរបស់លោក វ៉ោសើរមាន សារធាតុខ្លាំងនៃគោលទ្ធិខុសឆ្គងដែលថាមនុស្សអាចធ្វើរឿងខ្លះដើម្បីឲ្យព្រះទទួលពួកគេ (Pelagianism) – គំនិតដែលថាមនុស្សស្ថិតក្នុងអំពើបាប មនុស្សស្ថិតក្នុងការអាក្រក់ មនុស្សដែល «ត្រូវបានស្លាប់ក្នុងអំពើបាប» អាចស្ដាប់បង្គាប់ព្រះ ហើយអាចធ្វើតាមក្រិត្យវិន័យរបស់ព្រះតាមវិធីខ្លះ។ នេះត្រូវបានហៅថា «សេចក្ដីសង្រ្គោះនៃភាពជាម្ចាស់» ហើយវាក៏ត្រូវបានកាន់ដោយលោក MacArthur ផងដែរ។ លោក MacArthur និងលោក វ៉ោសើរអះអាង ដើម្បីអធិប្បាយពីសាសនាគ្រីស្ទដែលត្រូវបានកែប្រែឡើងវិញ ប៉ុន្ដែវាត្រូវបានប្រលាក់ជាមួយគោលទ្ធិខុសឆ្គងដែលថាមនុស្សអាចធ្វើរឿងខ្លះ ដើម្បីឲ្យព្រះទទួលពួកគេ។ លោក វ៉ោសើរ និងលោក MacArthur គឺជាអ្នកជឿថាមនុស្សអាចសហប្រតិបត្ដិការជាមួយព្រះនៅក្នុង សេចក្ដីសង្រ្គោះរបស់ទ្រង់(synergists) ។ អ្នកកែប្រែ និងអ្នកផ្សាយដំណឹងល្អជាច្រើននាក់នៅគ្រានៃការភ្ញាក់ដឹងខ្លួដ៏អស្ចារ្យចាប់តាំងពីលោក Whitefield ទៅលោក Nettleton ទៅលោក Spurgeon ជាអ្នកដែលជឿថាព្រះគ្រីស្ទបានធ្វើការទាំងអស់ដើម្បីជួយសង្រ្គោះមនុស្ស(monergists)។ ព្រះគ្រីស្ទធ្វើការ ទាំងអស់ដើម្បីជួយសង្រ្គោះមនុស្សទាំងអស់ដែលស្លាប់ក្នុង «អំពើរំលង និងអំពើបាប»(អេភេសូរ ២:១)។

សូមអភ័យទោស ប៉ុន្ដែខ្ញុំចង់ក្តួតពីពួកអ្នកដែលជឿគោលទ្ធិខុសឆ្គងដែលថាមនុស្សអាចធ្វើរឿងខ្លះដើម្បីឲ្យព្រះទទួលពួកគេ និងពួកអ្នកដែលជឿថា មនុស្សអាចសហប្រតិបត្ដិការជាមួយព្រះនៅក្នុងសេចក្ដីសង្រ្គោះរបស់ទ្រង់! ខ្ញុំខឹងជាមួយលោក Finney និងអ្វីទាំងអស់ដែលមកពីគាត់! ខ្ញុំខឹងពី «ការនាំមនុស្ស មានបាបអធិស្ឋាន»! ខ្ញុំចង់ក្តួតពីអ្នកបាទីស្ទដែលធ្វើពិធីជ្រមុជទឹកដល់ក្មេងៗតូចដែលមិនទាន់ប្រែចិត្ដ! ពួកគេមិនប្រសើរជាងពួករ៉ូម៉ាង់កាតូលិកនោះទេ! មានពេលជាច្រើនដែលពួកគេធ្វើអាក្រក់! យ៉ាងហោចណាស់ពួកកាតូលិកទាំងនោះគេកោតខ្លាចព្រះ! ប៉ុន្ដែខ្ញុំក៏ខឹងជាមួយលោក យ៉ូហាន MacArthur ដែលបន្ទាប បន្ថោកព្រះលោហិតដ៏វិសេសរបស់ព្រះគ្រីស្ទ និងលោក ប៉ុល វ៉ោសើរ ដែលបង្រៀនមនុស្សបាត់បង់ក្មេងៗថា ពួកគេអាចធ្វើតាមផ្លូវរបស់ពួកគេដើម្បីទៅស្ថានសួគ៌ដោយសារការលាយចំរុះក្រិត្យវិន័យ និងព្រះគុណ! ទេ! ទេ! ទេ! សូមចេញឆ្ងាយពីគំនិតរបស់បុរសទាំងនេះ ពួកគេមិនបានធ្វើល្អសំរាប់យើងសោះ ហើយពួកគេនឹង មិនដែលធ្វើទេ!

«តើអ្នកណាអាចនឹងបានសង្គ្រោះ ព្រះយេស៊ូវទ្រង់ទតទៅគេមានព្រះបន្ទូល ថា ការនោះមនុស្សលោកធ្វើពុំ កើតទេ តែព្រះទ្រង់ធ្វើកើត ដ្បិតព្រះទ្រង់អាចនឹងធ្វើកើតទាំងអស់បាន»(ម៉ាកុស ១០:២៦,២៧)។

គ្មានអ្វីសោះដែលអ្នកអាចធ្វើ ឬរៀន ឬបញ្ឃប់ ហើយគ្មានអ្វីសោះដែលអ្នកអាចធ្វើដើម្បីជួយសង្រ្គោះអ្នក! ជឿទុកចិត្ដលើព្រះគ្រីស្ទទ្រង់ផ្ទាល់! មានតែព្រះគ្រីស្ទតែមួយគត់ដែលអាចជួយសង្រ្គោះអ្នក បាន! ព្រះគ្រីស្ទបានរងទុក្ខនៅក្នុងសួនច្បារកេតសេម៉ាណី។ នៅពេលព្រះវរបិតាបានយកអំពើបាបរបស់អ្នក ដាក់លើព្រះយេស៊ូវ ទ្រង់បានហូរញើសដូចដំណក់ឈាម ហើយទ្រង់ស្ទើរតែសុគតនៅក្នុងសួនច្បារនោះ។ ទ្រង់បានស្រែកទៅព្រះវរបិតា ហើយទ្រង់មិនសំចៃទុកអ្វីសោះ ទ្រង់បានទៅកាន់ឈើឆ្កាងនៅព្រឹកបន្ទាប់ទុក ជាការសុគតជំនួសអំពើបាបរបស់អ្នក។ ទ្រង់បានសុគតនៅកន្លែងរបស់អ្នក ដើម្បីទទួលទណ្ឌកម្មសំរាប់អំពើ បាបរបស់អ្នក។ ទ្រង់បានបង្ហូរព្រះលោហិតដ៏បរិសុទ្ធរបស់ទ្រង់ដើម្បីលាងសំអាតអំពើបាបរបស់អ្នក។ ទ្រង់ បានរស់ពីសុគតឡើងវិញដើម្បីប្រទានឲ្យអ្នកមានជីវិតនៅក្នុងការកើតជាថ្មី។ ព្រះគ្រីស្ទ ព្រះគ្រីស្ទ ព្រះគ្រីស្ទ មានតែព្រះគ្រីស្ទតែមួយគត់ដែលអាចជួយសង្រ្គោះអ្នកបាន «ប្រយោជន៍កុំឲ្យមនុស្សណាបានអួតខ្លួន នៅចំពោះព្រះឡើយ»(កូរិនថូសទី១ ១:២៩)។ ព្រះគ្រីស្ទ ហើយព្រះគ្រីស្ទតែមួយគត់ «ដែលទ្រង់បានតាំងឡើងទុកជាប្រាជ្ញាដែលមកពីព្រះ ហើយជាសេចក្តីសុចរិត សេចក្តីបរិសុទ្ធ និងសេចក្តីប្រោសលោះដល់យើងផងដើម្បីឲ្យបានត្រូវនឹងសេចក្តីដែលចែងទុកមកថា «អ្នកណាដែលអួត ត្រូវអួតតែពីព្រះអម្ចាស់ប៉ុណ្ណោះ» (កូរិនថូសទី១ ១:៣០-៣១)។ នោះគឺជាមូលហេតុ

«ដ្បិតខ្ញុំបានផ្តាច់ចិត្តថា នៅក្នុងពួកអ្នករាល់គ្នា នោះខ្ញុំមិនព្រមស្តាប់រឿងអ្វីទៀតក្រៅពីព្រះយេស៊ូវគ្រីស្ទទេ ហើយគឺដែលទ្រង់ត្រូវឆ្កាងផង»(១កូរិនថូស ២:២)។

«ដ្បិតដំណឹងពីឈើឆ្កាង នោះជាសេចក្តីចំកួត ដល់អស់អ្នកដែលកំពុងតែវិនាស តែជាព្រះចេស្តានៃព្រះ ដល់យើងរាល់គ្នាដែលកំពុងតែបានសង្គ្រោះវិញ»(១កូរិនថូស ១:១៨)។

តើមានអ្វីអាចលាងបាបផង?
   មានតែឈាមវិសេសព្រះយេស៊ូវ
តើមានអ្វីអាចទុកដូចប៉ង?
   មានតែឈាមវិសេសព្រះយេស៊ូវ
ឈាមវិសេសទ្រង់បានហូរ
   លាងឲ្យស្អាតបាបបរិបូរ
ព្រះទ្រង់មេត្ដាអាសូរ
   មានតែឈាមវិសេសព្រះយេស៊ូវ
(«មានតែឈាមវិសេសព្រះយេស៊ូវ» ដោយលោក Robert Lowry, 1826-1899)។

គ្រូគង្វាលជាច្រើនគិតថា មានការដែលអាចធ្វើទៅរួចតែពីរគត់ – អ្នកជឿក្នុងសេចក្ដីសង្រ្គោះតាម រយះពេល «សេចក្ដីអធិស្ឋានរបស់មនុស្សមានបាបម្នាក់» ឬអ្នកជឿក្នុងសេចក្ដីសង្រ្គោះតាមរយះការប្រព្រឹត្ដ នៅក្នុងគ្រួសារអ្នកជឿមួយ។ ពួកគេមិនដែលគិតថាមានវិធីចំនួន៣– វិធីនៃការកែប្រែជាថ្មីឡើងវិញ– ការប៉ះ ពាល់ចិត្ដពីអំពើបាបដែលធ្វើឲ្យមនុស្សមានបាបសំរាកនៅក្នុងព្រះគ្រីស្ទតែមួយគត់ នៅក្នុងវិបត្ដិមួយនៃការ ប្រែចិត្ដ! នោះគឺជាការយំដែលមនុស្សក្មេងត្រូវការសព្វថ្ងៃនេះ! ចូរជៀសចេញឲ្យឆ្ងាយពីការបង្រៀនរបស់ លោក វ៉ោសើរ! ចូរជៀសចេញឲ្យឆ្ងាយពីការបង្រៀនរបស់ លោក MacArthur! ចូរចៀសចេញឲ្យឆ្ងាយពី ការលាយលំគ្នានៃព្រះគុណ និងការធ្វើតាម!

អូ ព្រះចាត់មនុស្សដែលអធិប្បាយពីគោលទ្ធិនៃព្រះគុណ គោលទ្ធិនៃការកែប្រែជាថ្មីឡើងវិញ ដោយមិនលាយលំជាមួយក្រិត្យវិន័យ! សេចក្ដីសង្រ្គោះគឺមាននៅក្នុងព្រះគ្រីស្ទតែមួយគត់ នៅក្នុងវិបត្ដិមួយ នៃការប្រែចិត្ដដូចនោះនៃលោក Luther Bunyan Whitefield និង Spurgeon! សូមឲ្យការនោះក្លាយជា ផ្ទៃរឿងដ៏សំខាន់នៃសេចក្ដីអធិប្បាយរបស់យើងទាំងអស់ ហើយនិងទីបន្ទាល់របស់យើងទាំងអស់គ្នា។ សូម ទុកព្រះគ្រីស្ទជាសំខាន់បំផុតនៅក្នុងអ្វីទាំងអស់ដែលយើងនិយាយ ហើយនិងនៅក្នុងអ្វីទាំងអស់ដែលយើងអធិប្បាយ! ព្រះគ្រីស្ទ! ព្រះគ្រីស្ទ! ព្រះគ្រីស្ទ! ព្រះគ្រីស្ទ! ព្រះគ្រីស្ទ! សូមនិយាយវាជាមួយខ្ញុំ! ព្រះគ្រីស្ទ! ព្រះគ្រីស្ទ! ព្រះគ្រីស្ទ! ព្រះគ្រីស្ទ! ព្រះគ្រីស្ទ! ព្រះគ្រីស្ទ! ព្រះគ្រីស្ទ! ព្រះគ្រីស្ទ! ព្រះគ្រីស្ទ!

«ដ្បិតព្រះបានសព្វព្រះហឫទ័យ ឲ្យគ្រប់ទាំងសេចក្តីពោរពេញបានស្ថិតនៅក្នុងទ្រង់»(កូល៉ូស ១:១៨)។

យើងមានមនុស្សវ័យក្មេងរាប់សិបពាន់នាក់ ដែលត្រូវបានទទួលអ្វីៗទាំងអស់ លើកលែងតែទទួលព្រះគ្រីស្ទទ្រង់ផ្ទាល់! សូមមករកព្រះគ្រីស្ទដោយផ្ទាល់! កុំមករកសេចក្ដីអធិស្ឋានមួយ ឬខគម្ពីរមួយ! កុំគ្រាន់ តែជឿលើគោលទ្ធិមួយ! សូមមករកមនុស្សដ៏ជាព្រះគ្រីស្ទយេស៊ូវដោយផ្ទាល់! ទ្រង់គង់នៅព្រះហស្ដស្ដាំនៃ ព្រះវរបិតានៅស្ថានសួគ៌។ សូមមករកទ្រង់ដោយផ្ទាល់! សូមជឿទុកចិត្ដលើមនុស្សដ៏ជាព្រះគ្រីស្ទយេស៊ូវ! ទ្រង់នឹងលាងសំអាតអំពើបាបរបស់អ្នកដោយព្រះលោហិតដ៏វិសេសរបស់ទ្រង់។ ទ្រង់នឹងជួយសង្រ្គោះអ្នកពី អំពើបាបគ្រប់សម័យកាលទាំងអស់ ហើយរហូតដល់អស់កល្បជានិច្ច!

សូមបើកសៀវភៅចំរៀងលេខ៧នៅលើក្រដាសចំរៀងរបស់អ្នក។ វានិពន្ធដោយលោក Oswald J. Smith។ សូមច្រៀងវា!

សេចក្ដីសង្រ្គោះដ៏ពោរពេញ និងឥតគិតថ្លៃដែលទ្រង់ធ្វើនៅកាល់វ៉ារីតែមួយដង
   ព្រះគ្រីស្ទតែមួយគត់នឹងជាការអង្វរករបស់ខ្ញុំ– ព្រះយេស៊ូវ! ព្រះយេស៊ូវតែមួយអង្គគត់
សូមឲ្យខ្ញុំមើល ព្រះយេស៊ូវតែមួយគត់ ព្រះយេស៊ូវតែមួយគត់ គ្មានអ្នកណាអាចសង្រ្គោះបានទេ
   បន្ទាប់មកចំរៀងខ្ញុំនឹងក្លាយជា– ព្រះយេស៊ូវ! ព្រះយេស៊ូវតែមួយអង្គគត់!
(«សូមឲ្យខ្ញុំមើល ព្រះយេស៊ូវតែមួយគត់ » ដោយលោក Oswald J. Smith, 1889-1986)។

«ព្រះគ្រីស្ទតែមួយគត់នឹងក្លាយជាការអង្វរករបស់ខ្ញុំ– ព្រះយេស៊ូវ! ព្រះយេស៊ូវតែមួយអង្គគត់!

ប្រសិនជាអ្នកចង់និយាយនិយាយជាមួយយើងអំពីសេចក្ដីសង្រ្គោះខាងអំពើបាបរបស់អ្នក ដោយសារព្រះយេស៊ូវ សូមចាកចេញ ពីកន្លែងអង្គុយរបស់អ្នក ហើយដើរទៅខាងក្រោយសាលប្រជុំឥឡូវនេះ។ លោកខាហ្គិនឹងនាំអ្នកទៅកាន់បន្ទប់ផ្សេងទៀតដែលយើងអាចអធិស្ឋាន ហើយអាចនិយាយគ្នាបាន។ លោក ចាន់ សូម អធិស្ឋានដើម្បីឲ្យមានបងប្អូនខ្លះនឹងជឿទុកចិត្ដលើព្រះយេស៊ូវនៅយប់នេះ! អាម៉ែន។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអាន ការអធិប្បាយរបស់ លោក ហ៊ីមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗ នៅតាមអ៊ីធើនេតនៅគេហទំព័រ www.realconversion.com.
ចុចលើ ”Sermon Manuscripts” សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ (Sermons in Khmer)

You may email Dr. Hymers at rlhymersjr@sbcglobal.net, (Click Here) – or you may
write to him at P.O. Box 15308, Los Angeles, CA 90015. Or phone him at (818)352-0452.

សេចក្ដីអធិប្បាយដែលសរសេរដៃទាំងនេះមិនហាមឲ្យថតចំលងទេ។ អ្នកប្រើវាដោយគ្មានការ អនុញ្ញាតពីលោក
Dr. Hymers។ ទោះបីជាយ៉ាងណាក៏ដោយ គ្រប់សេចក្ដីអធិប្បាយជាវីដីអូទាំងអស់របស់លោក Dr. Hymers ហាមថតចំលង ហើយអាចត្រឹមតែប្រើវាដោយមានការអនុញ្ញាត។


ចំណងជើងនៃសេចក្ដីអធិប្បាយ

OUTLINE