Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net




សេចក្តីសង្គ្រោះផ្ទាល់ខ្លួនរបស់អ្នករាល់គ្នា
YOUR OWN SALVATION
(Cambodian)

ដោយលោក
Dr. R. L. Hymers, Jr.

សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស
ថ្ងៃរបស់ព្រះអម្ចាស់ពេលព្រឹក ខែកុម្ភះ ៩, ២០១៤
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Morning, February 9, 2014

«សេចក្តីសង្គ្រោះរបស់អ្នករាល់គ្នា» (ភីលីព ២:១២)។


កាលពីយប់មិញខ្ញុំបានបង្រៀនសេចក្ដីអធិប្បាយមួយនៅគម្ពីរភីលីព ២:១២-១៣ នៅក្នុងការជួបជុំគ្នាអធិស្ឋាននៅល្ងាចថ្ងៃសៅរ៍។ ស្ទើរតែអ្នកទាំងអស់គ្នាមានវត្ដមាន ហើយបើអ្នកមិនមានវត្ដមាននៅទីនោះ ទេ អ្នកអាចអានពីការសរសេរដោយដៃនៅលើគេហទំព័ររបស់យើងតាម www.realconversion.com។ សេចក្ដីអធិប្បាយកាលពីយប់មិញ ខ្ញុំបានដកស្រង់ប្រយោគពីរបីពីសេចក្ដីអធិប្បាយរបស់លោក ស្ពឺជិន។ សេចក្ដីអធិប្បាយរបស់គាត់មិនជាប់ទាក់ទងនឹងខគម្ពីរ២ទេ ប៉ុន្ដែវាគ្រាន់តែជាពាក្យ «សេចក្ដីសង្រ្គោះរបស់ អ្នករាល់គ្នា»។ ខ្ញុំមានអារម្មណ៍ថាខ្ញុំត្រូវតែផ្ដល់នូវការពន្យល់មួយពីខគម្ពីរ២។ ប៉ុន្ដែបន្ទាប់ពីខ្ញុំបានសរសេរ សេចក្ដីនោះខ្ញុំរបស់ខ្ញុំបានត្រលប់ទៅគិតពីសេចក្ដីអធិប្បាយរបស់លោក ស្ពឺជិន នៅលើពាក្យទាំង៣នោះ «សេចក្ដីសង្រ្គោះរបស់ អ្នករាល់គ្នា»។

សេចក្ដីអធិប្បាយដែលខ្ញុំបានបង្រៀនកាលពីយប់មិញជាប់ទាក់ទងជាមួយផ្ទៃរឿងជាច្រើន ប៉ុន្ដែ សេចក្ដីអធិប្បាយនេះជាប់ទាក់ទងជាមួយផ្ទៃរឿងតែមួយគត់ «សេចក្ដីសង្រ្គោះរបស់អ្នករាល់គ្នា»។ ព្រះវិញ្ញាណបរិសុទ្ធអាចធ្វើឲ្យអ្នកដឹងពីសារះសំខាន់ដ៏អស្ចារ្យនៃ «សេចក្ដីសង្រ្គោះរបស់អ្នករាល់គ្នា» នៅព្រឹក នេះ។ វាគឺជាផ្ទៃរឿងសាមញ្ញ ប៉ុន្ដែផ្ទៃរឿងមួយនោះសំខាន់ខ្លាំងណាស់ ហើយពិតប្រាកដណាស់វាជាប្រធានបទដ៏សំខាន់បំផុត! ព្រះវិញ្ញាណបរិសុទ្ធរបស់ព្រះអាចធ្វើឲ្យអ្នកប្រឈមមុខនឹងសេចក្ដីពិតអំពីខ្លួនរបស់អ្នក។ កុំគិតពីអ្នកដទៃផ្សេងទៀត គិតពីខ្លួនរបស់អ្នកផ្ទាល់។ ខ្ញុំអធិស្ឋានថាអ្នកនឹងមិនគិតពីអ្វីផ្សេងទៀតទេនៅ ព្រឹកនេះ ប៉ុន្ដែគិតពី «សេចក្ដីសង្រ្គោះរបស់អ្នករាល់គ្នា»។

១. ទីមួយ ខ្ញុំចង់ឲ្យអ្នករាល់គ្នាគិតអំពីពាក្យ «សេចក្ដីសង្រ្គោះ»។

ពាក្យ «សេចក្ដីសង្រ្គោះ» ជាភាសាក្រិចត្រូវបានបកប្រែថា «សូថើរ៊ា» “sōtēría” ។ វាមានន័យថា «ការលើកលែងទោស» និង «ការការពារ» (George Ricker Berry)។ ពាក្យនោះពិតជាសំខាន់ណាស់ សំរាប់យើងទាំងអស់គ្នា។ យើងទាំងអស់គ្នាជាមនុស្សមានបាប និស្ស័យអំពើបាបរបស់យើងបានឆ្លងពីឪពុក ម្ដាយមុនដំបូងរបស់យើង។ ហើយយើងទាំងអស់បានធ្វើបាបផ្ទាល់ខ្លួន មានក្មេងប្រុសជនជាតិចិនម្នាក់បាន សួរខ្ញុំពីអ្វីដែលមានន័យថាអំពើបាប។ ខ្ញុំបានប្រាប់ថា «អំពើបាបជាការធ្វើរឿងអ្វីមួយដែលអ្នកមិនចង់ឲ្យ ម្ដាយរបស់អ្នកដឹងអំពីវា»។ យើងទាំងអស់គ្នាជាមនុស្សមានបាបដោយសារនិស្ស័យអំពើបាប ហើយយើង ទាំងអស់គ្នាបានធ្វើបាបផ្ទាល់ខ្លួន។

ពាក្យ «សេចក្ដីសង្រ្គោះ» មានន័យថាការលើកលែងពីការជាប់មានទោសនៃអំពើបាបពីអតីតកាល របស់យើង។ អ្នកបានរំលងច្បាប់របស់ព្រះ អ្នកមានអារម្មណ៍ថាជាប់ទោស ហើយខ្មាស់។ សេចក្ដីសង្រ្គោះ បញ្ជូនអ្នកចេញពីទោសកំហុតនៃអំពើបាបទាំងនោះ។ នៅក្នុងសេចក្ដីសង្រ្គោះអំពើបាបរបស់អ្នកត្រូវលុប ចេញ ហើយគ្របបាំង ហើយត្រូវលាងសំអាតដោយព្រះលោហិតរបស់ព្រះគ្រីស្ទ។ អ្នកត្រូវបានលើកលែង ទោសពីអំពើបាបទាំងអស់ដែលអ្នកបានប្រព្រឹត្ដ។ អ្នកត្រូវបានលាងសំអាតពីការអាក្រក់ទាំងអស់ដែលអ្នក ធ្លាប់បានធ្វើ។ ព្រះវរបិតាបានទទួលអ្នក ហើយគេចផុតពីការជំនុំជំរះដ៏អាក្រក់។

ប៉ុន្ដែសេចក្ដីសង្រ្គោះមានន័យខ្លាំងជាងនោះទៀត។ ដោយសារនិស្ស័យអំពើបាបអ្នកស្រឡាញ់ការ អាក្រក់។ អ្នកជាទាសករអំពើបាបម្នាក់ ប៉ុន្ដែនៅពេលបានទទួលសេចក្ដីសង្រ្គោះ អ្នកត្រូវបានរួចផុតរួចពីអំណាចចនៃអំពើបាបដ៏លើសលប់។ ចំណុចទីពីរនៃសេចក្ដីសង្រ្គោះគឺថា អ្នកត្រូវបានរួចផុតពីការធ្វើជាទាសករនៃការអាក្រក់។ តើអ្នកបានរួចផុតពីការពុករលួយដែលនៅក្នុងលោកីយតាមរយះសេចក្ដីប៉ងប្រាថ្នា ហើយឬនៅ? ព្រះគ្រីស្ទអាចដោះអ្នកឲ្យមានសេរីភាព!

សេចក្ដីសង្រ្គោះក៏មានន័យពីការលើកលែងទោសពីសេចក្ដីក្រោធរបស់ព្រះ កំហឹងរបស់ព្រះវវរបិតាចំពោះអំពើបាបរបស់អ្នកត្រូវរំងាប់។ សេចក្ដីសង្រ្គោះមានន័យថា អ្នកបានសង្រ្គោះពីសេចក្ដីក្រោធរបស់ព្រះវវរបិតា។ សព្វថ្ងៃនេះមនុស្សភាគច្រើនមិនដឹងថា ព្រះខ្ញាល់ជាមួយពួកគេដោយសារអំពើបាបរបស់គេ។ ប៉ុន្ដែការនោះមិនផ្លាស់ប្ដូរអ្វីសោះ។ មនុស្សក្មេងៗសព្វថ្ងៃនិយាយថា «រឿងនោះពិតសំរាប់អ្នក ប៉ុន្ដែមិនមែនសំរាប់ខ្ញុំទេ»។ នោះគឺជាវិធីដែលមនុស្សក្មេងជាច្រើនគិតសព្វថ្ងៃនេះ។ ប៉ុន្ដែអ្នកខ្លះគួរតែប្រាប់អ្នកថា អ្នកជា មនុស្សល្ងីល្ងើម្នាក់ បើអ្នកគិតដូចនោះ! «រឿងនោះពិតសំរាប់អ្នក ប៉ុន្ដែមិនមែនសំរាប់ខ្ញុំទេ»។ នោះគឺជាពាក្យ សំដីរបស់មនុស្សល្ងីល្ងើម្នាក់! ព្រះគម្ពីរគឺជាការជំនុំជំរះចុងក្រោយពីអ្វីដែលពិត។ ព្រះគម្ពីរប្រាប់ថា «ទ្រង់ជាព្រះដែលមានសេចក្តីខ្ញាល់ចំពោះមនុស្សអាក្រក់រាល់តែថ្ងៃ»(ទំនុកដំកើង ៧:១១)។ នោះគឺជាការថ្លែង ប្រាប់ពីសេចក្ដីពិតមួយ។ វាគឺពិតសូម្បីតែអ្នកជឿវាឬក៏មិនជឿក៏ដោយ។ តើមានអ្វីកើតឡើងបើគ្រូពេទ្យបាន និយាយថា «អ្នកមានជំងឺមហារីក»? តើវាសមហេតុផលទេដើម្បីឲ្យអ្នកនិយាយថា «នោះពិតសំរាប់អ្នក ប៉ុន្ដែមិនមែនសំរាប់ខ្ញុំទេ»? ពិតប្រាកដណាស់មានជាច្រើនជាច្រើនធ្វើដូចនោះ! ពេទ្យវិកលចរិកនិយាយ ដោយមានគំនិតបដិសេធពីរឿងនោះ។ នោះមានន័យថា ពួកគេបដិសេធវាទោះបីជាវាពិតក៏ដោយ។ បើអ្នកគិតថាព្រះមិនខ្ញាល់ជាមួយអ្នកសំរាប់អំពើបាបរបស់អ្នកទេ អ្នកមានគំនិតបដិសេធមួយ។ មិនថាតែតើអ្នក បដិសេធនឹងវាខ្លាំងប៉ុណ្ណាក៏ដោយ វានៅតែពិត «ព្រះមានសេចក្ដីខ្ញាល់ចំពោះ {អ្នក} រាល់តែថ្ងៃ»។ រឿងនោះ ពិតសូម្បីតែអ្នកបដិសេធវាឬមិនបដិសេធក៏ដោយ។ វាពិតសូម្បីតែអ្នកជឿវាឬក៏មិនជឿក៏ដោយ។

ខ្ញុំចាំងយ៉ាងច្បាស់នៅពេលមនុស្សមុនដំបូងបានទៅឋានលោកខែ។ តើដឹងទេថា មនុស្សជាច្រើន មិនជឿពីរឿងនោះ? ពួកគេនិយាយថា «រូបភាពដែលពួកគេដើរលើឋានលោកខែទាំងនោះត្រូវបានថតឡើង នៅក្នុងបន្ទប់ថតសំលេងមួយ។ ពួកគេបានរៀបចំវាឲ្យមើលដូចជានៅលើឋានលោកខែ ប៉ុន្ដែវាគ្រាន់តែជា ការរៀបចំខ្សែភាពយន្ដមួយប៉ុណ្ណោះ»។ ខ្ញុំមិនបានលឺគេនិយាយដូចនោះយូរមកហើយ ប៉ុន្ដែខ្ញុំដឹងប្រាកដថា នៅតែមានមនុស្សឆ្កួតៗខ្លះដែលគិតដូចនោះ។ ប៉ុន្ដែវាគ្មានបញ្ហាពីអ្វីដែល «មនុស្សឆ្កួតៗ» គិតទេ! មនុស្ស បានដើរនៅលើឋានលោកខែពិតមែន សូម្បីតែគាត់ជឿវាឬក៏មិនជឿក៏ដោយ សូម្បីតែវាពិត «សំរាប់គាត់» ឬក៏មិនពិតក៏ដោយ» ហើយនោះគឺជារបៀបដូចជាសេចក្ដីក្រោធរបស់ព្រះ សេចក្ដីខ្ញាល់របស់ព្រះចំពោះអំពើ បាប។ វាពិតសូម្បីតែអ្នកជឿវាឬក៏មិនជឿក៏ដោយ!

ពេទ្យឆ្កួតដូចជាលោក Karl Menninger បានប្រសាសន៍ថាបញ្ហាខាងខួរក្បាល និងបញ្ហាខាងផ្លូវ ចិត្ដជាច្រើនសព្វថ្ងៃនេះបណ្ដាលមកពីព្រួយបារម្ភពីអំពើបាបខ្លាំងពេក (Karl Menninger, M.D., Whatever Became of Sin?, Hawthorn Books, 1973)។ ពួកគេនិយាយថាបញ្ហានោះគឺជាឬសនៃ ការថយចុះនៅក្នុងមនុស្សជាច្រើន។ ពួកគេនិយាយថាបញ្ហានោះគឺជាឬសមួយនៃការប្រើគ្រឿងស្រវឹង និង ការប្រើថ្នាំញៀន។ មនៈសិការរបស់មនុស្សប្រាប់គេថា ពួកគេជាប់ទោសដោយសារអំពើបាប។ គំនិតរបស់ ពួកគេបដិសេធ ហើយគាប់សង្កត់ពីរឿងនេះ ប៉ុន្ដែមនៈសិការរបស់គេនាំគេឲ្យទៅប្រើប្រាស់គ្រឿងស្រវឹង ថ្នាំ ញៀន ហើយថែមទាំងសំឡាប់ខ្លួនឯង។ តើអ្នកដឹងទេថា សព្វថ្ងៃនេះការសំឡាប់ខ្លួនឯងគឺជាបញ្ហាលេខមួយ នៃសេចក្ដីស្លាប់នៅក្នុងចំណោមក្មេងជំទង់ និងមនុស្សចាស់ក្មេងៗ? បញ្ហាលេខមួយ! មនុស្សក្មេងដូចគ្នា និយាយថា «នោះគឺពិតសំរាប់អ្នក ប៉ុន្ដែវាមិនពិតទេសំរាប់ខ្ញុំ» មនុស្សក្មេងៗដូចគ្នាទាំងនោះកំពុងសំលាប់ ខ្លួនឯងនៅអាត្រាដ៏គួរឲ្យភ័យខ្លាចមួយ។ មនុស្សរាប់លាននាក់ផ្សេងទៀតត្រូវតែប្រើថ្នាំញៀនដើម្បីអាចឲ្យ ពួកគេអាចរស់នៅ។ ពួកគេមិនដឹងពីរបៀបដើម្បីរស់នៅទេ! ពួកគេមិនដឹងពីរបៀបដើម្បីសប្បាយទេ! ព្រះ គម្ពីរប្រាប់ថា «ផ្លូវរបស់មនុស្សដែលរំលងច្បាប់ នោះពិបាកវិញ»(សុភាសិត ១៣:១៥)។ វាគឺពិបាកដើម្បី រស់នៅក្នុងអំពើបាប វាគឺពិបាកដើម្បីធ្វើជាមនុស្សដែលរំលងច្បាប់!

ខ្ញុំស្គាល់មនុស្សម្នាក់ ដែលបាននិយាយថានាងមិនត្រូវការព្រះគ្រីស្ទ។ នាងបាននិយាយថានាងជា មនុស្សល្អម្នាក់ ហើយនាងមិនត្រូវការព្រះគ្រីស្ទដើម្បីលើកលែងទោសនាងទេ។ នៅរយះពេលខ្លីក្រោយមក នាងបានផឹកថ្នាំពុលមួយកែវ។ នាងបានវាដោយដៃ និងជង្គង់អស់រយះពេលជាច្រើនមុនពេលគេរកឃើញ នាង។ នាងបានស្លាប់នៅតាមផ្លូវនៅមន្ទីរពេទ្យ។ ខ្ញុំដឹងច្បាស់ថា នាងបានរស់នៅដោយជាប់មានទោសពី អំពើបាបរបស់នាង ទោះបីជានាងបដិសេធវាក្ដី។ ព្រះគម្ពីរប្រាប់ថា «គ្មានសេចក្តីសុខ ដល់មនុស្សដែលប្រព្រឹត្តអាក្រក់ឡើយ»(អេសាយ ៥៧:២១)។

អ្នកនិយាយថា «គ្មានអ្វីសោះដូចនោះដែលនឹងកើតឡើងចំពោះខ្ញុំ»។ កុំប្រាកដដូចនោះពេក ជីវិត មានរយះពេលវែង ហើយពិបាក ថែមទាំងពេញដោយរឿងអាក្រក់។ តើអ្នកបានលឺពីតួសំដែងប្រុសដ៏ក្មេង ម្នាក់ឈ្មោះ Philip Seymour Hoffman ឬទេ? គាត់បានឈ្នះពាន់រង្វាន់ Oscar មួយ។ គាត់មានវាទាំង អស់! ប៉ុន្ដែពីរបីថ្ងៃក្រោយមកគេបានរកឃើញសាកសពគាត់នៅក្នុងបន្ទប់ទឹករបស់គាត់ដោយមានម្ជុលខ្ទាស់ មួយនៅក្នុងដៃ។ បន្ទប់គាត់ពេញទៅដោយកញ្ចប់ថ្នាំញៀនរាប់រយ! ខ្ញុំគិតថាគាត់បានកំពុងព្យាយាមបំបាត់ អារម្មណ៍នៃការជាប់មានទោស និងភាពមិនសប្បាយរបស់គាត់! នោះគឺជាសោកនាដកម្មមួយ!

បន្ទាប់មកសេចក្ដីសង្រ្គោះ ធ្វើយើងឲ្យគេផុតពីការជំនុំជំរះរបស់ព្រះនៅពេលអនាគតផងដែរ។ ព្រះ គម្ពីរប្រាប់ថា ថ្ងៃមួយនឹងមក។ នៅកន្លែងខ្លះត្រូវបានហៅថា «ថ្ងៃរបស់ព្រះអម្ចាស់»។ នៅកន្លែងផ្សេងទៀត ត្រូវបានហៅថា «ថ្ងៃនោះ» ឬ «ថ្ងៃនេះនៃសេចក្ដីសងសឹក»។ សាវកប៉ុលបានប្រាប់ពី «ថ្ងៃ ដែលទ្រង់នឹងជំនុំជំរះលោកីយ៍» (កិច្ចការ ១៧:៣១)។ សាវកពេត្រុសបានប្រាប់ពី «ថ្ងៃនៃការជំនុំជរះ» (២ពេត្រុស ២:៩)។ អ្នកផ្សាយដំណឹងល្អដ៏ល្បីឈ្មោះលោក Billy Graham បានពន្យល់ពីឃ្លាំនេះនៅក្នុងឆ្នាំ១០៤៩ នៅក្នុងសង្រ្គាមសាសនារបស់គាត់មុនដំបូង នៅក្នុងទីក្រុង Los Angeles នៅកន្លែងកាច់ជ្រុងនៃទីក្រុង Washington និងផ្លូវ Hill Streets។ ខ្ញុំមិនតែងតែយល់ស្របជាមួយគាត់ទេ ប៉ុន្ដែប្រយោគនេះគឺត្រឹមត្រូវពិតប្រាកដណាស់។

ព្រះមានបន្ទូលថា «អញបានដាក់កំណត់ថ្ងៃមួយ»។ គាត់ប្រកាសវាទៅកាន់ ពិភលោកទាំងស្រុង... ទៅកាន់មនុស្សមិនជឿព្រះទាំងអស់នៅពិភពលោក ដែលនឹងត្រូវជំនុំជរះនៅថ្ងៃនោះ... «អញបានដាក់កំណត់ថ្ងៃមួយដែលអញ នឹងជំនុំរះលោកីយ ដោយសារអ្វីដែលអ្នកបានធ្វើជាមួយព្រះគ្រីស្ទយេស៊ូវ»។ ទាំងនោះជាព្រះបន្ទូលរបស់ព្រះនៅយប់នេះ (Billy Graham, Revival in Our Time, Van Kampen Press, 1950, page 159)។

លោក Graham បានប្រសាសន៍ដូចនោះរយះពេល៦៥ឆ្នាំកន្លងមកហើយ។ តើនោះមានន័យថា វានឹងមិនកើតឡើងទេឬ? ទេ! វាមានន័យថា យើងរស់នៅ៦៥ឆ្នាំជិតថ្ងៃជំនុំជំរះនោះ» សេចក្ដីសង្រ្គោះតែ មួយគត់ដែលអាចជួយសង្រ្គោះអ្នកពីការជំនុំជំរះរបស់ព្រះនៅថ្ងៃនោះ។ សេចក្ដីសង្រ្គោះនៅក្នុងព្រះគ្រីស្ទតែ មួយគត់ដែលនឹងរួចផុតពីការបោះទំលាក់ទៅក្នុងបឹងភ្លើងនៅថ្ងៃដ៏អាក្រក់នោះ!

អ្នកមិនអាចដឹងថា សេចក្ដីសង្រ្គោះរបស់អ្នកសំខាន់ខ្លាំងណាស់ ប៉ុន្ដែព្រះទ្រង់ដឹង! ទ្រង់គិតថា សេចក្ដីសង្រ្គោះរបស់អ្នកពិតជាសំខាន់ណាស់ ដូច្នោះហើយទ្រង់បានចាត់ព្រះយេស៊ូវមកសង្រ្គោះអ្នក! ព្រះ យេស៊ូវទ្រង់ផ្ទាល់ដឹងថា សេចក្ដីសង្រ្គោះរបស់អ្នកដូច្នោះហើយទ្រង់បានរងទុក្ខ ហើយសុគតនៅលើឈើឆ្កាង ដើម្បីជួយសង្រ្គោះអ្នក! ព្រះគម្ពីរប្រាប់ថា «ព្រះគ្រីស្ទបានយាងមកក្នុងលោកីយដើម្បីជួយសង្រ្គោះមនុស្ស មានបាប»(ធីម៉ូថេទី១ ១:១៥)។ ព្រះវិញ្ញាណបរិសុទ្ធដឹងថា សេចក្ដីសង្រ្គោះរបស់អ្នកសំខាន់ណាស់ដូច្នោះ ហើយទ្រង់បន្ដធ្វើការក្នុងចិត្ដអ្នក។ ដូច្នោះព្រះត្រីឯកដ៏បរិសុទ្ធដឹងថា សេចក្ដីសង្រ្គោះរបស់អ្នកគឺពិតជាសំខាន់ខ្លាំងណាស់។

ក្នុងនាមជាគ្រូគង្វាល ខ្ញុំគិតថាសេចក្ដីសង្រ្គោះរបស់អ្នករាល់គ្នាសំខាន់ខ្លាំងណាស់ ដូច្នោះហើយខ្ញុំ តែងតែអធិប្បាយពីដំណឹងល្អទៅអ្នករាល់គ្នាជានិច្ច! ខ្ញុំអាចបង្រៀនពីកន្លែងផ្សេងយ៉ាងងាយស្រួលនៅក្នុង ព្រះគម្ពីរ។ ប៉ុន្ដែខ្ញុំព្រួយបារម្ភខ្លាំងណាស់ពីសេចក្ដីសង្រ្គោះរបស់អ្នក ដូច្នោះហើយខ្ញុំបង្ខំចិត្ដដើម្បីអធិប្បាយ ទៅអ្នករាល់គញនាអំពីតម្រូវការនៃសេចក្ដីសង្រ្គោះរបស់អ្នកនៅក្នុងព្រះគ្រីស្ទ។

ក្រុមជំនុំព្រួយបារម្ភអំពីសេចក្ដីសង្រ្គោះរបស់អ្នកផងដែរ ដូច្នោះហើយមនុស្សរបស់យើងអធិស្ឋាន សំរាប់អ្នកដើម្បីឲ្យអ្នកបានសង្រ្គោះនៅម៉ោងណាមួយ។ នៅក្នុងការអធិស្ឋានផ្ទាល់ខ្លួនរបស់គេ ហើយនៅក្នុង ការជួយជុំគ្នាអធិស្ឋានផងដែរ ពួកគេខំអធិស្ឋាន ដើម្បីឲ្យអ្នកបានសង្រ្គោះ!

អារក្ស និងបរិវារបស់វាដឹងថា សេចក្ដីសង្រ្គោះរបស់អ្នកសំខាន់ណាស់ដូច្នោះហើយពួកវាធ្វើការជានិច្ច ដើម្បីរារាំងកុំឲ្យអ្នកបានសង្រ្គោះ! ព្រលឹងដ៏បាត់បង់នៅក្នុងឋាននរក៏ដឹងផងដែរពីសារះសំខាន់នៃ សេចក្ដីសង្រ្គោះរបស់អ្នក! បុរសអ្នកមានដែលបានស្លាប់ ហើយធ្លាក់ទៅក្នុងឋាននរកបានសុំឲ្យលោក ឡាសារចាត់នរណាឲ្យទៅព្រមានបងប្អូនប្រុសទាំង៥នាក់របស់គាត់ «ក្រែងលោគេភ្លាត់មកក្នុងស្ថានវេទនានេះដែរ»(លូកា ១៦:២៨)។

ព្រះត្រីឯកដ៏មានពរ មនុស្សនៅក្នុងក្រុមជំនុំនេះ អារក្សនិងបរិវារបស់វា ថែមទាំងព្រលឹងមនុស្ស ដែលបាត់បង់នៅក្នុងឋាននរក ពួកគេទាំងអស់ដឹងថាសេចក្ដីសង្រ្គោះរបស់អ្នកពិតជាសំខាន់ខ្លាំងណាស់! អ្នកអាចក្រោកឡើង ហើយឃើញពីតម្រូវការនៃសេចក្ដីសង្រ្គោះដ៏អស្ចារ្យនៅក្នុងព្រះគ្រីស្ទយេស៊ូវ!

២. ទីពីរ ខ្ញុំចង់ឲ្យអ្នករាល់គ្នាគិតអំពីសេចក្ដីសង្រ្គោះ «ផ្ទាល់ខ្លួនរបស់អ្នករាល់គ្នា»។

អត្ថបទគម្ពីរប្រាប់ពី «សេចក្ដីសង្រ្គោះផ្ទាល់ខ្លួនរបស់អ្នករាល់គ្នា»។ នៅពេលនេះខ្ញុំចង់ឲ្យអ្នកគិត អំពី «សេចក្ដីសង្រ្គោះផ្ទាល់ខ្លួនរបស់អ្នករាល់គ្នា»។ ពាក្យ «ផ្ទាល់ខ្លួនរបស់អ្នក» បកប្រែជាពាក្យមួយក្នុង ភាសាក្រិច «ហ៊ោថោន» “Heautōn” មានន័យថា មិនមែននរណាម្នាក់ផ្សេងទៀត ប៉ុន្ដែសេចក្ដីសង្រ្គោះ «ផ្ទាល់ខ្លួនរបស់អ្នក» ឥឡូវនេះសូមគិតពីសារៈសំខាន់នៃសេចក្ដីសង្រ្គោះសំរាប់អ្នកដើម្បីបានសង្រ្គោះ! សូម គិតពីសេចក្ដីសង្រ្គោះផ្ទាល់ខ្លួនរបស់អ្នក ហើយកុំគិតពីអ្នកដទៃទៀត នៅព្រឹកនេះ! មេភូឃុំបានសួរថា «តើត្រូវឲ្យខ្ញុំធ្វើដូចម្តេចឲ្យបានសង្គ្រោះផង»(កិច្ចការ ១៦:៣០)។ នោះគឺជាអ្វីដែលអ្នកគួរតែគិតអំពី «តើត្រូវឲ្យខ្ញុំធ្វើដូចម្តេចឲ្យបានសង្គ្រោះផង»

គ្មានអ្នកណាម្នាក់ផ្សេងទៀតដែលអាចលាងសំអាតអំពើបាបក្នុងព្រះលោហិតរបស់គ្រីស្ទសំរាប់អ្នក អ្នកត្រូវត្រូវលាងសំអាត! អ្នកត្រូវតែប្រែចិត្ដ» អ្នកត្រូវតែជឿទុកចិត្ដលើព្រះយេស៊ូវ! បើអ្នកមិនជឿទុកចិត្ដលើ ព្រះអង្គសង្រ្គោះទេ នោះអ្នកនឹងត្រូវវិនាសសំរាប់អស់កល្បជានិច្ច»។

សូមគិតពីហេតុការណ៍ដែលថា អ្នកផ្ទាល់ត្រូវតែស្លាប់។ គ្មានអ្នកណាម្នាក់គិតថាមិត្ដភក្រ្ដរបស់គាត់ ឬសាច់ញ្ញាត្ដអាចស្លាប់សំរាប់គាត់។ ខ្ញុំនឹងឆ្លងកាត់ទ្វារនៃសេចក្ដីស្លាប់តែម្នាក់ឯង។ ហើយអ្នករាល់គ្នាក៏ឆ្លង កាត់ផងដែរ! ហើយនៅពេលអ្នកស្លាប់អ្នកនឹងស្រណុកសុខស្រួយ ហើយសប្បាយ ឬក៏អ្នកនឹងត្រូវវេទនា ហើយត្រូវទណ្ឌកម្ម។ អ្នកនឹងឃើញ «មហាក្សត្រមានទាំងសេចក្តីលំអរុងរឿងរបស់ទ្រង់»(អេសាយ ៣៣:១៧)។ ឬក៏អ្នកនឹង «នៅចំពោះការដ៏ឆេះនៅអស់កល្បជានិច្ច»(អេសាយ ៣៣:១៤)។ មានស្ថាន សួគ៌ផ្ទាល់ខ្លួនមួយសំរាប់កូនព្រះពិតប្រាកដ។ ប៉ុន្ដែអ្នកអាចទៅបាន បើអ្នកគ្រាន់តែទទួលបាន «សេចក្ដី សង្រ្គោះផ្ទាល់ខ្លួនរបស់អ្នក»។ មានឋាននរកផ្ទាល់ខ្លួនមួយ ហើយបើអ្នកមិនដែលបានទទួលសេចក្ដីសង្រ្គោះ ទេ នោះអ្នកនឹងទៅកន្លែងនោះ មិនមែនអ្នកផ្សេងទៀតទេ។ តើអ្នកអាចគេចផុតពីភ្លើងនៃឋាននរកដោយ របៀបណា – បើអ្នកបដិសេធនឹងសេចក្ដីសង្រ្គោះដែលផ្តល់មកអ្នកតាមរយះពេលព្រះគ្រីស្ទយេស៊ូវ? មាន បទចំរៀងនៅកន្លែងបន្ទរចាស់មួយប្រាប់ថា «មិនមែនបងប្អូនប្រុសខ្ញុំ មិនមែនបងប្អូនស្រីខ្ញុំ ប៉ុន្ដែជាខ្ញុំ ឱព្រះ អង្គអើយសូមគង់ក្នុងសេចក្ដីអធិស្ឋាន!»

មនុស្សខ្លះលាន់ខ្លួនក្នុង «សេចក្ដីសញ្ញានៃព្រះគុណ»។ ពួកគេជឿថាអ្នកនឹងបានសង្រ្គោះពិត ប្រាកដ បើអ្នកចេញគ្រួសារគ្រីស្ទាមួយ។ ពួកគេជឿដូចនោះ ប៉ុន្ដែខ្ញុំមិនជឿទេ» ពិតមែន មនុស្សដែលកើត នៅក្នុងគ្រួសារគ្រីស្ទានល្អមែន។ គាត់បានលឺសេចក្ដីអធិប្បាយច្រើន គាត់បានអានគម្ពីរច្រើន គាត់មាន មនុស្សច្រើនសំរាប់អធិស្ឋានឲ្យ.ល.។ ប៉ុន្ដែគ្មានអ្នកណាម្នាក់បានសង្រ្គោះដោយសារតែគាត់នៅក្នុង «សេចក្ដី សញ្ញានៃព្រះគុណ» មួយទេ។ ដ្បិតសេចក្ដីសញ្ញាមួយមិនធ្វើឲ្យមនុស្សក្លាយជាកូនព្រះទេ។ វាគឺលទ្ធផល មួយនៃ «ការជំនួសឡើងវិញពីជំនឿក្នុងព្រះជាម្ចាស់» ដែលប្រាប់ថាក្រុមជំនុំផ្លាស់ប្ដូរប្រទេសអ៊ីស្រាអែល។ នេះគឺជាគោលទ្ធិ ដ៏អាក្រក់មួយ ដែលបណ្ដាលឲ្យមនុស្សជាច្រើនប្រឆាំងនឹងប្រទេសអ៊ីស្រាអែល ហើយស្អប់ពួកសាសន៍ យូដា។ លោក ក្រុមសន្ទនានិយមឈ្មោះ Heidelberg ប្រាប់ដូចនេះអំពីការហៅជា «សេចក្ដីសញ្ញានៃព្រះគុណ»៖ «...តាមរយះការធ្វើពិធីជ្រុមុជទឹក សំគាល់នៃសេចក្ដីសញ្ញា ទារកគួរតែត្រូវបានទទួល ទៅក្នុងក្រុមជំនុំរបស់គ្រីស្ទបរិសុទ្ធ ហើយគួរតែត្រូវបានសំគាល់ឃើញច្បាស់ពីក្មេងរបស់អ្នកមិនជឿ។ ការ នេះត្រូវបានធ្វើឡើងនៅក្នុងគម្ពីរសញ្ញាចាស់តាមរយះការកាត់ស្បែក ដែលត្រូវជំនួសឡើងវិញនៅក្នុងគម្ពីរសញ្ញាថ្មីតាមរយះការធ្វើពិធីជ្រមុជទឹក»(ក្រុមសន្ទនានិយមឈ្មោះ Heidelberg សំនួរទី៧៤)។ ពិតប្រាកដណាស់មិនមានខគម្ពីរគាំទ្រពីគំនិតនៃ «ការជំនួសឡើងវិញ» នេះទេ។ ព្រះគម្ពីរមិន ដែលប្រាប់ឲ្យយើងធ្វើពិធីជ្រមុជទឹកដើម្បីជំនួសឲ្យការកាត់ស្បែក។ ព្រះគម្ពីរមិនដែលប្រាប់យើងថា ទារក គួរតែធ្វើពិធិជ្រមុជទឹកឲ្យ ដោយព្រោះតែពួកគេជាចំណែកនៃ «សេចក្ដីសញ្ញានៃព្រះគុណ»។ ខ្ញុំមិនឃើញពី របៀបដែលអ្នកបាទីស្ទពិតប្រាកដខ្លះអាចទទួលយកការបង្រៀននេះទេ។ អ្នកបាទីស្ទសម័យបុរាណតែងតែ កាន់ខ្ជាប់គោលទ្ធិនៃ «ការធ្វើពិធីជ្រមុជទឹកដល់អ្នកជឿ»។ ដូចនេះអ្នកបាទីស្ទដែលកាន់ខ្ជាប់ម្នាក់មិនអាច ជឿក្នុង «សេចក្ដីសញ្ញានៃព្រះគុណ» ទេ។ អ្នកត្រូវតែបានសង្រ្គោះសិន មុនពេលអ្នកធ្វើពិធីជ្រមុជទឹក! «ការ ធ្វើជ្រមុជទឹកនៅផ្ទះ» ក្នុងគម្ពីរកិច្ចការត្រូវបានផ្ដោតសំខាន់លើបុគ្គលម្នាក់នៅក្នុងផ្ទះដែលកំពុងតែប្រែចិត្ដ ហើយវាជាញឹកញាប់កើតឡើងនៅក្នុងគ្រារស់ឡើងវិញដ៏ធំដូចនោះនៅក្នុងគម្ពីរកិច្ចការ។ និយាយអញ្ចឹងមាន មនុស្សអាក្រក់បំផុតខ្លះដែលខ្ញុំធ្លាប់ស្គាល់មកពីផ្ទះដែលជាគ្រីស្ទាន! ហើយអ្នកផ្សេងទៀត មិនមែនម្នាក់ក្នុងចំណោមគ្រួជំនួយរបស់យើងមកពីផ្ទះគ្រីស្ទានមួយ។ មិនមែនលោក ចាន់ លោក ខាហ្គិន ឬខ្លួនខ្ញុំទេ។ យើង ទាំងអស់គ្នាបានសង្រ្គោះដោយមានសេចក្ដីជំនឿផ្ទាល់ខ្លួនក្នុងព្រះយេស៊ូវ មិនមែនដោយសារ «សេចក្ដី សញ្ញានៃព្រះគុណ» មួយទេ។

អ្នកមិនអាចលាន់ខ្លួននៅខាងក្រោយ «សេចក្ដីសញ្ញានៃព្រះគុណ» មួយជាជាងអ្នកអាចលាន់ខ្លួន នៅខាងក្រោយការកំណត់អនាគតរបស់ព្រះបានទេ។ អ្នកមិនអាចសង្ឃឹមលើឪពុកម្ដាយរបស់អ្នក ឬព្រះ ដើម្បីយកទំនួលខុសត្រូវរបស់អ្នកក្នុងការស្វែងរក «សេចក្ដីសង្រ្គោះផ្ទាល់របស់អ្នក» ទេ។ លោក ដីកូដេម បាននៅក្នុងសេចក្ដីសញ្ញានៅគម្ពីរសញ្ញាថ្មី។ ប៉ុន្ដែព្រះយេស៊ូវទ្រង់បានមានបន្ទូលទៅកាន់គាត់ថា «ត្រូវតែកើតជាថ្មីនោះឡើយ»(យ៉ូហាន ៣:៧)។ ខ្ញុំដឹងថាការនោះនឹងមិនធ្វើឲ្យពួកកាល់វីនីសជឿបានទេ ប៉ុន្ដែវា ពិតសំរាប់ព្រះបន្ទូលរបស់ព្រះ សូម្បីតែវាមិនត្រូវជាមួយ «ការជំនួសសេចក្ដីជំនឿក្នុងព្រះជាម្ចាស់» របស់ពួក គេក្ដី។ ខ្ញុំត្រូវកែប្រែលើប្រធានបទនៃគោលទ្ធិពីសេចក្ដីសង្រ្គោះ បុន្ដែគ្មានអ្នកណាម្នាក់គួរសង្ឃឹមលើខ្ញុំដើម្បី ធ្វើតាមគេក្នុងការជំនួសសេចក្ដីជំនឿក្នុងព្រះជាម្ចាស់! ខ្ញុំនឹងមិនដែលធ្វើវាទេ» ខ្ញុំជា «អ្នកចែកចាយ» ដ៏មិន អាម៉ាស់មុខម្នាក់ នៅពេលវាមកកាន់ប្រទេសអ៊ីស្រាអែល ហើយមកក្រុមជំនុំ។ ព្រះត្រឹមតែបានតាំងសេចក្ដី សញ្ញាមួយនៅលើផែនដីជាមួយជនជាតិយូដាប៉ុណ្ណោះ។ គ្រីស្ទបរិសុទ្ធត្រូវបានផ្សាំក្នុង «សេចក្ដីសញ្ញាថ្មី» ដោយសារសេចក្ដីជំនឿក្នុងព្រះគ្រីស្ទតែមួយគត់!

បើអ្នកមកពីគ្រួសារគ្រីស្ទានមួយ ខ្ញុំសូមឲ្យអ្នកប្រយ័ត្នក្នុងការស្វែងរកព្រះគ្រីស្ទសំរាប់ «សេចក្ដី សង្រ្គោះផ្ទាល់របស់អ្នក»។ បើអ្នកមិនដែលជឿទុកចិត្ដលើព្រះយេស៊ូវទេ អ្នកគួរតែខ្លាចដោយព្រោះតែអ្នកនឹង បែកចេញពីគ្រួសាររបស់អ្នករហូត! ប៉ុន្ដែប្រហែលជាអ្នកមកពីគ្រួសារដែលមិនគ្រីស្ទានមួយ។ បើអ្នកមកពី គ្រួសារដូចនោះ ខ្ញុំសូមដាស់តឿនអ្នកកុំឲ្យធ្វើតាមពួកគេដែលនឹងធ្លាក់ទៅក្នុងភ្លើងឋាននរក! អ្នកត្រូវតែជឿ លើព្រះយេស៊ូវសំរាប់ «សេចក្ដី សង្រ្គោះផ្ទាល់របស់អ្នក»។

ឬក៏អ្នកអាចត្រូវល្បួងឲ្យភ្លេចពីសេចក្ដីសង្រ្គោះផ្ទាល់ខ្លួនរបស់អ្នកដោយគិតអំពីអ្នកដទៃ។ តើអ្នក ពីតពីមនុស្សម្នាក់នោះដែលអ្នកស្គាល់ ហើយគេជាសមាជិកម្នាក់ក្នុងក្រុមជំនុំនេះដែលពិតជាបាត់បង់ឬ? ប្រហែលជាពួកគេបាត់បង់ ប៉ុន្ដែតើវាជួយអ្នកយ៉ាងដូចម្ដេចទៅ? អ្នកត្រូវតែបំភ្លេចអំពីពួកគេ ហើយគិតអំពី «សេចក្ដីសង្រ្គោះផ្ទាល់របស់អ្នក»។

សំរាប់ខ្ញុំវិញ វាហាក់ដូចជាអ្វីៗដែលនៅលើផែនដីទាំងអស់ និងអ្វីៗដែលនៅលើស្ថានសួគ៌ទាំងអស់ និងអ្វីៗដែលនៅក្នុងឋាននរកទាំងអស់ ហើយព្រះទ្រង់ផ្ទាល់ ហៅអ្នកឲ្យមកស្វែងរក «សេចក្ដីសង្រ្គោះផ្ទាល់របស់អ្នក» នៅលើអ្វីៗផ្សេងទៀតទាំងអស់! អូ មិត្ដខ្ញុំអើយ សូមគិតអំពីខ្លួនអ្នក! តើអ្នកបានសង្រ្គោះហើយ ឬនៅ? បើអ្នកមិនទាន់បានសង្រ្គោះទេ សូមស្វែងរកព្រះគ្រីស្ទនៅក្នុងជីវិតរបស់អ្នក!

ខ្ញុំសូមជម្រុញបងប្អូនទាំងអស់ដែលនៅទីនេះនៅព្រឹកនេះ ឲ្យស្វែងរកព្រះគ្រីស្ទដោយអស់អំពីចិត្ដ របស់បងប្អូន។ ឈប់ក្នុងការដេកលក់ដោយមិនជឿ ហើយបែរពីគំនិតផ្ទាល់របស់អ្នក និងទីសង្ឃឹមខុសឆ្គង! ព្រះយេស៊ូវបានសុគតនៅលើឈើឆ្កាងដើម្បីសងថ្លៃលោះអំពើបាប។ ទ្រង់បានសុគតជំនួសមនុស្សមានបាប ដូចជាអ្នក! សូមប្រែចិត្ដ ហើយដាក់ជីវិតរបស់អ្នកលើព្រះយេស៊ូវ ហើយទ្រង់នឹងជួយសង្រ្គោះ! បន្ទាប់មក អ្នកនឹងអាចច្រៀងដោយមានទំនុកចិត្ដ

ខ្ញុំរកឃើញមិត្ដម្នាក់ដែលហៅខ្ញុំ
   សេចក្ដីស្រឡាញ់របស់ទ្រង់ពិតត្រង់រហូត
ខ្ញុំចូលចិត្ដប្រាប់ពីការដែលទ្រង់លើកខ្ញុំឡើង
   និងព្រះគុណដ៏អស្ចារ្យដែលទ្រង់ធ្វើសំរាប់អ្នក
បានសង្រ្គោះដោយសារព្រះចេសា្ដរបស់ព្រះ ថែមទាំងបានជីវិតដ៏វិសេសបំផុត
   ឥឡូវនេះជីវិតខ្ញុំពោរពេញដោយសេចក្ដីអំណររកផ្ទឹមមិនបាន
ដ្បិតខ្ញុំបានសង្រ្គោះ បានសង្រ្គោះ បានសង្រ្គោះ
   («បានសង្រ្គោះ បានសង្រ្គោះ» ដោយលោក Jack P. Scholfield, 1882-1972)។

មិត្ដសំឡាញ់ជាទីស្រឡាញ់ បើអ្នកចង់និយាយជាមួយយើងអំពី «សេចក្ដីសង្រ្គោះផ្ទាល់ខ្លួនរបស់អ្នក»។ សូមចាកចេញពីកន្លែងអង្គុយរបស់អ្នក ហើយដើរទៅខាងក្រោយសាលប្រជុំឥឡូវនេះ។ លោកខាហ្គិនឹងនាំអ្នកទៅកាន់បន្ទប់ផ្សេងទៀតដែលយើងអាចអធិស្ឋាន ហើយអាចនិយាយគ្នាបាន។ បើអ្នកចាប់អារម្មណ៍ក្នុងការក្លាយជាកូនព្រះពិតប្រាកដម្នាក់ សូមទៅខាងក្រោយសាលប្រជុំនេះឥឡូវ។ លោក ចាន់ សូមអធិស្ឋានថា ដើម្បីឲ្យមានបងប្អូនខ្លះបានសង្រ្គោះដោយសារព្រះយេស៊ូវនៅព្រឹកនេះ! អាម៉ែន។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអាន ការអធិប្បាយរបស់ លោក ហ៊ីមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗ នៅតាមអ៊ីធើនេតនៅគេហទំព័រ www.realconversion.com.
ចុចលើ ”Sermon Manuscripts” សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ (Sermons in Khmer)

You may email Dr. Hymers at rlhymersjr@sbcglobal.net, (Click Here) – or you may
write to him at P.O. Box 15308, Los Angeles, CA 90015. Or phone him at (818)352-0452.

សេចក្ដីអធិប្បាយដែលសរសេរដៃទាំងនេះមិនហាមឲ្យថតចំលងទេ។ អ្នកប្រើវាដោយគ្មានការ អនុញ្ញាតពីលោក
Dr. Hymers។ ទោះបីជាយ៉ាងណាក៏ដោយ គ្រប់សេចក្ដីអធិប្បាយជាវីដីអូទាំងអស់របស់លោក Dr. Hymers ហាមថតចំលង ហើយអាចត្រឹមតែប្រើវាដោយមានការអនុញ្ញាត។

អានព្រះគម្ពីរមុនពេលអធិប្បាយដោយលោក Mr. Abel Prudhomme ៖ ភីលីព ២:៩-១៥៣
ច្រៀងចំរៀងដោយខ្លួនឯងមុនអធិប្បាយដោយលោក Benjamin Kincaid Griffith៖
(«បានសង្រ្គោះ បានសង្រ្គោះ» ដោយលោក Jack P. Scholfield, 1882-1972)។


ចំណងជើងនៃសេចក្ដីអធិប្បាយ

សេចក្តីសង្គ្រោះផ្ទាល់ខ្លួនរបស់អ្នករាល់គ្នា

ដោយលោក Dr. R. L. Hymers, Jr.

«សេចក្តីសង្គ្រោះរបស់អ្នករាល់គ្នា» (ភីលីព ២:១២)។

១. ទីមួយ ខ្ញុំចង់ឲ្យអ្នករាល់គ្នាគិតអំពីពាក្យ «សេចក្ដីសង្រ្គោះ»។ ទំនុកដំកើង ៧:១១;
សុភាសិត ១៣:១៥; អេសាយ ៥៧:២១; កិច្ចការ ១៧:៣១; ពេត្រុសទី២ ២:9៩;
ធីម៉ូថេទី១ ១:១៥; លូកា ១៦:២៨។

២. ទីពីរ ខ្ញុំចង់ឲ្យអ្នករាល់គ្នាគិតអំពីសេចក្ដីសង្រ្គោះ «ផ្ទាល់ខ្លួនរបស់អ្នករាល់គ្នា»។ កិច្ចការ ១៦:៣០;
អេសាយ ៣៣:១៧, ១៤; យ៉ូហាន ៣:៧។