Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net




សេចក្ដីអធិប្បាយទៅកាន់មនុស្សដែលរឹងចចេស

PREACHING TO A REBELLIOUS PEOPLE
(Cambodian)

ដោយលោក
Dr. R. L. Hymers, Jr.

សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស
ថ្ងៃរបស់ព្រះអម្ចាស់ពេលល្ងាច ខែមករា ១៩, ២០១៤
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Evening, January 19, 2014

«ទ្រង់មានព្រះបន្ទូលថា កូនមនុស្សអើយ អញចាត់ឯងឲ្យទៅឯពួកកូនចៅអ៊ីស្រាអែល គឺដល់សាសន៍ដែលរឹងចចេស ដែលបានបះបោរនឹងអញ ទោះទាំងខ្លួនគេ និងពួកឰយុកោ ក៏បានរំលងទាស់នឹងអញ ដរាបដល់ថ្ងៃនេះឯង គេជាកូនចៅមានមុខរឹង ហើយចិត្តខែង គឺដល់ពួកអ្នកនោះដែលអញចាត់ឯង ត្រូវឲ្យឯងប្រាប់គេថា ព្រះអម្ចាស់យេហូវ៉ា ទ្រង់មានព្រះបន្ទូលដូច្នេះ ឯគេ ទោះបើគេនឹងព្រមស្តាប់ ឬមិនព្រមក្តី (ដ្បិតគេជាពូជពង្សរឹងចចេស) គង់តែគេនឹងដឹងថា មានហោរា១បានមកក្នុងពួកគេហើយ»(អេសេគាល ២:៣-៥)។


នៅក្នុងព្រះគម្ពីរ យើងឃើញម្ដងហើយម្ដងទៀតពីភាពអត់ធ្មត់ដ៏អស្ចារ្យរបស់ព្រះយេហូវ៉ាចំពោះ មនុស្សលោកដែលរឹងចចេស។ មុនពេលពេលមានទឹកជំនន់ដ៏ធំ ព្រះយេហូវ៉ាបានទតឃើញការដ៏អាក្រក់នៃ ពូជមនុស្ស។ ដ្បិតព្រះយេហូវ៉ាបានរក្សាទុកការជំនុំជំរះរបស់ទ្រង់អស់រយះពេល១២០ឆ្នាំ ដូច្នោះលោក ណូអេដែលជា «អ្នកប្រកាសប្រាប់ពីសេចក្តីសុចរិត» អាចព្រមានពួកគេ(២ពេត្រុស ២:៥)។ នៅពេល ក្រោយមកព្រះយេហូវ៉ាបាននាំមនុស្សរបស់ទ្រង់ចេញពីសុ្រកអេស៊ីព្ទដោយធ្វើទីសំគាល់ដ៏អស្ចារ្យ។ ប៉ុន្ដែពួក គេបានតបស្នងសេចក្ដីសប្បុរសរបស់ទ្រង់តាមរយះការរអ៊ូរទាំ ហើយតាមរយះការប៉ះបោរជំទាស់នឹងលោក ម៉ូសេសំរាប់រយះពេល៤០ឆ្នាំ។ នៅពេលដែលទ្រង់បានបញ្ជូនមនុស្សរបស់ទ្រង់ទៅក្នុងភាពជាទាសករសំរាប់ អំពើបាបរបស់គេនៅស្រុកប៊ាបីឡូនម្ដងទៀត ព្រះយេហូវ៉ាមិនបោះបង់ចោលពួកគេទេ។ ទ្រង់បានបញ្ជូន ហោរាអេសេគាលឲ្យទៅប្រាប់គេថា «ព្រះអម្ចាស់យេហូវ៉ា ទ្រង់មានព្រះបន្ទូលដូច្នេះ» (អេសេគាល ២:៤)។ សព្វថ្ងៃនេះយើងរស់នៅជិតថ្ងៃជំនុំជំរះរបស់ព្រះណាស់នៅសម័យកាលចុងក្រោយនេះ។ ប្រទេសជាច្រើន នៅលើផែនដីនេះប៉ះបោរប្រឆាំងយ៉ាងឃោរឃៅ « នឹងព្រះអង្គ ដែលទ្រង់បានលាបប្រេងឲ្យដោយពាក្យថា ចូរយើងផ្តាច់ចំណងទ្រង់ ហើយបោះខ្សែចងរបស់ទ្រង់ពីយើងចេញ(ទំនុកដំកើង ២:២,៣)។ ប៉ុន្ដែព្រះនៅ តែចាត់គ្រូគង្វាលជាច្រើនដើម្បីព្រមានពួកគេ «រត់ចេញ ពីសេចក្តីក្រោធដែលត្រូវមកដូច្នេះ(ម៉ាថាយ ៣:៧)។ បាទ សូម្បីតែនៅក្នុងសម័យដ៏គ្រោះថ្នាក់នេះ នៅសម័យកាលចុងក្រោយបំផុត ព្រះនៅតែចាត់គ្រូ គង្វាលជាច្រើនឲ្យទៅព្រមានមនុស្សមានបាបពីថ្ងៃជំនុំជំរះដែលនឹងមក។

ដូច្នោះហើយ គ្រូគង្វាលដែលស្មោះត្រង់អាចរៀនពីមេរៀនជាច្រើនពីហោរាអេសេគាល។ ខ្ញុំនឹង បង្រៀនបងប្អូនពីពួកវាខ្លះនៅក្នុងសេចក្ដីអធិប្បាយនេះ។

១. ទីមួយ គ្រូគង្វាលដែលស្មោះត្រង់រៀនពីហោរាដែលព្រះបានចាត់ឲ្យទៅបង្រៀនដល់ មនុស្សដែលរឹងចចេស។

អត្ថបទគម្ពីររបស់យើងប្រាប់ថា

«កូនមនុស្សអើយ អញចាត់ឯងឲ្យទៅឯពួកកូនចៅអ៊ីស្រាអែលគឺដល់សាសន៍ដែលរឹងចចេស ដែលបានបះបោរនឹងអញ ទោះទាំងខ្លួនគេ និងពួកឰយុកោ ក៏បានរំលងទាស់នឹងអញ ដរាបដល់ថ្ងៃនេះឯង»(អេសេគាល ២:៣)។

យើងគួរតែមិនដែលគិតថាសាសន៍យូដាដែលជាទាសករនៅក្នុងស្រុកប៊ាបីឡូនជាសាសន៍ដែលរឹងចចេសតែមួយប៉ុណ្ណោះទេ។ ពិតប្រាកដណាស់យើងមិនត្រូវតែគិតដូចនោះទេ! ពាក្យ «សាសន៍» ដែលត្រូវបានបកប្រែនៅក្នុងអត្ថបទគម្ពីរមិនមែនជាពាក្យជាភាសាហេព្រើរទូទៅដែលបានប្រើសំរាប់មនុស្សរើសតាំងរបស់ព្រះទេ។ ពាក្យជាភាសាហេព្រើរនៅកន្លែងគឺ «ហ្គូអី»។ វាគឺជាពាក្យដែលសាសន៍យូដាប្រើប្រាស់ដើម្បីរៀបរាប់ ប្រាប់ពីសាសន៍ដទៃ ពួកមិនជឿព្រះ និងពួកមិនធ្វើតាមព្រះ។ វាមានន័យថាប្រទេសអ៊ីសា្រអែលអាក្រក់ដូចជាពួកមិនធ្វើតាមព្រះនៅក្នុងទីក្រុងប៉ាបីឡូន!

នោះគឺជារូបភាពមួយដ៏អស្ចារ្យរបស់មនុស្សលោក! យើងគឺជាពូជដែលរឹងចចេសមួយ! តើពូជអ្វី? ពូជមនុស្ស! ព្រះទ្រង់មានបន្ទូលថា យើងគឺជាមនុស្សដែលរឹងចចេស «សាសន៍ដែលរឹងចចេស ដែលបានបះបោរនឹងទ្រង់» (អេសេគាល ២:៣)។ ព្រះគម្ពីរប្រាប់ថា «យើងទាំងអស់គ្នាបានទាសចេញដូចជាចៀម» (អេសាយ ៥:២៣)។ ព្រះគម្ពីរប្រាប់ថា «ជនជាតិនេះគេមានចិត្តរឹងចចេស ហើយបះបោរវិញ គេបានបះបោរចេញបាត់ទៅហើយ» (យេរេមា ៥:២៣)។ ពូជមនុស្សទាំងស្រុងបានទាសចេញ រឹងចចេស ហើយប៉ះបោរប្រឆាំងនឹងព្រះ! ព្រះគម្ពីរប្រាប់ថា «គ្រប់គ្នាបានបែរចេញ ហើយត្រឡប់ជាឥតប្រយោជន៍ទាំងអស់គ្នា គ្មានអ្នកណាដែលប្រព្រឹត្តតាមសេចក្តីសប្បុរសសោះ តែម្នាក់ក៏គ្មានផង(រ៉ូម ៣:១២)។ ព្រះគម្ពីរប្រាប់ថា «ដោយសារមនុស្សតែម្នាក់មិនបានស្តាប់បង្គាប់ជាយ៉ាងណា នោះមនុស្សជាច្រើនបានត្រឡប់ជាមានបាប» (រ៉ូម ៥:១៩)។ លោក អ័ដាមបានប៉ះបោរប្រឆាំងនឹងបញ្ជារបស់ព្រះ។ មនុស្សលោកទាំងអស់បានទទួល មរតកដើម្បីប៉ះបោរប្រឆាំងនឹងព្រះដោយសារនិស្ស័យអំពើបាប។ យើងជា «មនុស្សជាប់ក្នុងសេចក្តីខ្ញាល់ ដូចជាមនុស្សឯទៀតដែរ»(អេភេសូរ ២:៣)។ ព្រះគម្ពីរប្រាប់ថា

«ដូច្នេះ តើដូចម្តេច យើងល្អជាងគេឬទេ មិនមែនទេ ដ្បិតយើងខ្ញុំបានចោទប្រកាន់រួចហើយថា ទោះទាំងសាសន៍យូដា និងសាសន៍ក្រេកផង សុទ្ធតែនៅក្រោមអំពើបាប ដូចមានសេចក្តីចែងទុកមកថា «គ្មានអ្នកណាសុចរិតសោះ សូម្បីតែម្នាក់ក៏គ្មានផង គ្មានអ្នកណាដែលយល់ គ្មានអ្នកណាដែលស្វែងរកព្រះ គ្រប់គ្នាបានបែរចេញ ហើយត្រឡប់ជាឥតប្រយោជន៍ទាំងអស់គ្នា គ្មានអ្នកណាដែលប្រព្រឹត្តតាមសេចក្តីសប្បុរសសោះ តែម្នាក់ក៏គ្មានផង បំពង់កគេជាផ្នូរខ្មោចនៅចំហ គេប្រើអណ្តាតគេសំរាប់នឹងបញ្ឆោត ឯនៅបបូរមាត់គេ មានសុទ្ធតែពិសពស់ហនុមាន ហើយមាត់គេមានពេញដោយសេចក្តីបណ្តាសា និងសេចក្តីជូរចត់ ជើងគេរហ័សនឹងកំចាយឈាម នៅអស់ទាំងផ្លូវរបស់គេ មានសុទ្ធតែសេចក្តីវិនាស និងសេចក្តីទុក្ខលំបាក គេមិនបានស្គាល់ផ្លូវសុខសាន្តសោះ ក៏គ្មានសេចក្តីកោតខ្លាចចំពោះព្រះ នៅភ្នែកគេឡើយ» (រ៉ូម ៣:៩-១៨)។

ការទាំងអស់នេះមកដល់យើងដោយព្រោះលោក អ័ដាម។ យើងបានទទួលមរតកដើម្បីប៉ះបោរប្រឆាំងនឹង ព្រះដោយព្រោះនិស្ស័យអំពើបាបបានឆ្លងមកយើងរាល់គ្នា។ លោក Martyn Lloyd-Jones ប្រសាសន៍ថា

ការរៀបរាប់ពីមនុស្សក្នុងអំពើបាបគឺជាសេចក្ដីពិតដ៏សាមញ្ញ ជាសេចក្ដីពិតដ៏ អាក្រក់។ នោះគឺជាអ្វីដែលនាំឲ្យអំពើបាបឆ្លងមកដល់យើង... ព្រះអាចប៉ះ ពាល់ចិត្ដយើងដោយសារព្រះវិញ្ញាណបរិសុទ្ធ បើយើងមិនដែលត្រូវប៉ះពាល់ចិត្ដដើម្បីឲ្យដឹងពីនិស្ស័យអំពើបាបទេ យើងជាមនុស្សជាប់ក្នុងសេចក្ដីខ្ញាល់ ដូចជាអ្នកដទៃទៀតដែរ (Martyn Lloyd-Jones, M.D., Romans, Chapter 2:1-3:20, The Righteous Judgment of God, The Banner of Truth Trust, 2005 reprint, p. 214)។

នោះគឺជាការវាយតម្លែពីមនុស្សក្នុងអំពើបាប។ វាមិនមែនជារូបភាពដ៏ស្រស់ស្អាតមួយទេ ប៉ុន្ដែវាជា រូបភាពមួយដ៏ត្រឹមត្រូវ។ ខ្ញុំបានចាប់ផ្ដើមគិតថា មនុស្សអាចបានសង្រ្គោះយ៉ាងងាយស្រួលអស់រយះពេល ១៧ឆ្នាំ ប៉ុន្ដែខ្ញុំបានគិតខុស។ សេចក្ដីអធិប្បាយមុនដំបូងរបស់ខ្ញុំត្រូវបានគេបដិសេធ ហើយខ្ញុំត្រូវបានគេ ប្រាប់កុំឲ្យអធិប្បាយតាមវិធីនោះម្ដងទៀត។ ប៉ុន្ដែ «អ្នកដឹកនាំយុវជន» ដែលបានប្រាប់ខ្ញុំនោះជាអ្នកខិលខូច ហើយជាអ្នកចាប់រំលោភក្មេងៗនៅក្នុងក្រុមជំនុំ។ ដូច្នោះព្រះបានប្រាប់ខ្ញុំថា «កុំស្ដាប់គាត់ រ៉ោមប៊ឺត»។ នៅ ក្នុងមហាវិទ្យាល័យសាស្រ្ដាចារ្យដែលបង្រៀនពីការអធិប្បាយបាននិយាយថា «អ្នកជាគ្រូគង្វាលដ៏ល្អម្នាក់ ប៉ុន្ដែអ្នកចាប់ផ្ដើមមានឈ្មោះអាក្រក់ដូចជាអ្នកបង្កើតរឿង»។ គាត់បាននិយាយដូចនោះដោយព្រោះតែខ្ញុំ បានឆ្លើយទៅសាស្រ្ដាចារ្យដែលបានរិះគន់ព្រះគម្ពីរ។ បន្ទាប់មកខ្ញុំបានធ្វើការជាមួយគ្រូគង្វាលផ្សេងទៀត ដើម្បីឈោងចាប់ពួកក្មេងស្មាវនៅជិតទីក្រុង San Francisco។ គ្រូគង្វាលនោះព្យាយាមរិះគន់សេចក្ដីអធិប្បាយរបស់ខ្ញុំខ្លាំងណាស់ ដូចនេះនៅចុងបញ្ចប់ខ្ញុំបានលាលែងចេញពីក្រុមជំនុំនោះ ហើយបានមកផ្ទះ នៅទីក្រុង Los Angeles។ បន្ទាប់មកទៀតខ្ញុំឃើញថាគ្រូគង្វាលនេះបានរួមដំណេកជាមួយក្មេងស្រីជា ច្រើននាក់នៅក្នុងក្រុមជំនុំ។ បន្ទាប់មកខ្ញុំបានដឹងពីមូលហេតុដែលគាត់បានរិះគន់សេចក្ដីអធិប្បាយរបស់ខ្ញុំ។ គាត់មិនចូលចិត្ដមេរៀនដែលប៉ះពាល់ចិត្ដពីអំពើបាប។

គ្រូគង្វាលជាច្រើនមិនដែលយល់សេចក្ដីអធិប្បាយ។ ពួកគេឆ្ងល់ពីមូលហេតុដែលមនុស្សមិនស្ដាប់ ពួកគេ។ ប៉ុន្ដែចំលើយគឺនៅទីនោះ នៅលើទំព័រនៃព្រះគម្ពីររបស់យើង។ ព្រះចាត់យើងឲ្យ «សាសន៍ដែលរឹងចចេស ដែលបានបះបោរនឹង{អញ}(អេសេគាល ២:៣)។ ហើយខ្ញុំយល់ស្របជាមួយការពន្យល់របស់ លោក ម៉ាកជីនៅលើខគម្ពីរនោះ។ គាត់បានប្រសាសន៍ថា៖

      មនុស្សដែលពិបាកបំផុត ដើម្បីឈោងចាប់ក្នុងការផ្សាយដំណឹងល្អ គឺជាសមាជិកក្រុមជំនុំ...ទោះបីជាពួកគេនៅក្នុងក្រុមជំនុំក៏ដោយ ពិតប្រាកដ ណាស់ពួកគេប៉ះបោរនឹងព្រះ...ពួកគេមិនចង់ឲ្យអ្នកមក ហើយប្រាប់គេថា គេ ជាមនុស្សមានបាបដែលបាត់បង់... ពួកគេជាមនុស្សដែលពិបាកដើម្បីឈោង ចាប់ ហើយចិត្ដរបស់ខ្ញុំគឺជាប់នៅក្នុងបងប្អូនស្ងួនភ្ងារបស់ខ្ញុំដែលនៅក្នុងព័ន្ធកិច្ចសព្វថ្ងៃនេះ– ពួកគេកំពុងអង្គុយលើស្ថានភាពដ៏លំបាកមួយ។ ហើយខ្ញុំ នឹងប្រឹក្សាជាមួយមនុស្សប្រុសខ្លះ ដែលកំពុងពិចារណាឲ្យដឹងប្រាកដពីការត្រាស់ហៅរបស់ទ្រង់។ ប្រហែលជាគាត់នឹងលក់ការធានារ៉ាប់រង ឬក៏របស់ខ្លះ ផ្សេងទៀតជាជាងចេញទៅបំរើក្នុងព័ន្ធកិច្ច។ សព្វថ្ងៃនេះដើម្បីនៅក្នុងព័ន្ធកិច្ច មិនងាយស្រួលទេ បើអ្នកនឹងឈរសំរាប់ព្រះបន្ទូលរបស់ព្រះ (J. Vernon McGee, Th.D., Thru the Bible, Thomas Nelson Publishers, 1982, volume III, p. 444; note on Ezekiel 2:3-4) ។

តើលោក ម៉ាកជីបានរៀបរាប់ប្រាប់ពីអ្វី? គាត់បានរៀបរាប់ប្រាប់ពីក្រុមជំនុំដែលពេញទៅដោយមនុស្សបាត់បង់។ ពួកគេទាំងអស់បាន «ធ្វើការសំរេច» មួយ ប៉ុន្ដែ «ពួកគេពិតប្រាកដណាស់ប៉ះបោរនឹងព្រះ»។ នោះគឺ ជាបញ្ហានៅក្នុងក្រុមជំនុំជាច្រើននៅប្រទេសអាមេរិក!

ឥឡូវនេះខ្ញុំមកឯអ្នក ហើយខ្ញុំនិយាយទៅកាន់អ្នកដោយផ្ទាល់ថា។ អ្នកប៉ះបោរបប្រឆាំងនឹងព្រះ។ នោះគឺជាមូលហេតុដែលអ្នកមិនទាន់បានសង្រ្គោះ។ អ្នកដោះសារគ្រប់បែបយ៉ាងទាំងអស់ ប៉ុន្ដែចិត្ដរបស់អ្នក ប៉ះបោរប្រឆាំងនឹងព្រះ។ អ្នកស្ដាយក្រោយអំពីខ្លួនរបស់អ្នក ប៉ុន្ដែចិត្ដរបស់អ្នកប៉ះបោរប្រឆាំងនឹងព្រះ។ អ្នក មិនឈឺចិត្ដសំរាប់អំពើបាបរបស់អ្នក។ អ្នកមិនទុក្ខព្រួយដោយសារការប៉ះបោររបស់អ្នក។ អ្នកនៅតែបន្ដមុខ ក្រាស់ក្នុងការជំនះនឹងព្រះដ៏មានព្រះជន្មរស់នៅ! ហើយខ្ញុំនឹងប្រាប់អ្នកដោយពិតពីកន្លែងដែលអ្នកនឹងត្រូវ ទៅ។ មានកន្លែងតែមួយគត់ដែលអ្នកនឹងទៅ ហើយនោះគឺជាឋាននរក! បើអ្នកមិនដែលមានព្រះវិញ្ញាណបរិសុទ្ធប៉ះពាល់ចិត្ដ ហើយបើអ្នកមិនដែលឈឺចិត្ដដោយព្រោះអំពើបាបរបស់អ្នកទេ អ្នកនឹងមិនដែលមាន អារម្មណ៍ពិតប្រាកដថា អ្នកត្រូវការព្រះគ្រីស្ទ ហើយអ្នកនឹងបន្ដក្នុងការប៉ះបោរប្រឆាំងនឹងព្រះរហូតដល់ព្រះ សំលាប់អ្នក ហើយជីវិតអ្នកត្រូវវេទនាទៅក្នុងភ្លើងដែលមិនចេះរលត់!

២. ទីពីរ គ្រូគង្វាលដែលស្មោះត្រង់រៀនពីហោរាដើម្បីបន្ដអធិប្បាយព្រះបន្ទូលរបស់ព្រះ។

ព្រះយេហូវ៉ាមានបន្ទូលទៅកាន់ហោរាអេសេគាលថា

«គេជាកូនចៅមានមុខរឹង ហើយចិត្តខែង គឺដល់ពួកអ្នកនោះដែលអញចាត់ឯង ត្រូវឲ្យឯងប្រាប់គេថា ព្រះអម្ចាស់យេហូវ៉ា ទ្រង់មានព្រះបន្ទូលដូច្នេះ ឯគេ ទោះបើគេនឹងព្រមស្តាប់ ឬមិនព្រមក្តី...» (អេសេគាល ២:៤-៥a)។

ព្រះបង្រៀនខ្ញុំក្នុងវិធីដ៏អស្ចារ្យមួយពីព្រះគម្ពីរ។ នៅសម័យហោរាអេសេគាល ទ្រង់បានមានបន្ទូល ដោយផ្ទាល់ទៅកាន់គាត់ ដោយការបើកសំដែងភ្លាមៗ។ ឥឡូវនេះព្រះនិយាយមកកាន់យើងតាមរយះពាក្យ ដែលត្រូវបានសរសេរនៅក្នុងព្រះគម្ពីរ ទោះបីជាខ្ញុំអាចគិតពីឱកាសខុសគ្នាពីរ នៅពេលព្រះបាននិយាយមក កាន់ខ្ញុំយ៉ាងច្បាស់តាមរយះសុបិន្ដ។ ខ្ញុំទើបតែអានពីទីបន្ទាល់របស់ជនជាតិម៉ូស្លីមក្មេងម្នាក់ដែលត្រូវបានប្រែចិត្ដជឿលើព្រះគ្រីស្ទតាមរយះសុបិន្ដបី (Christianity Today, January/February 2014, pp. 95, 96)។ ព្រះធ្វើរឿងដូចនោះជាញឹកញាប់នៅក្នុងទឹកដីម៉ូស្លីម ហើយនៅផ្នែកផ្សេងទៀតនៃប្រទេសជាច្រើនដូច ជា ប្រទេសអាហ្រិច អាមេរិកខាងត្បូង អាស៊ី.ល..។ ប៉ុន្ដែព្រះតែងតែមានបន្ទូលមកកាន់យើងតាមរយះពាក្យ ដែលត្រូវបានសរសរនៅក្នុងព្រះគម្ពីរ។

ចាប់តាំងពីហោរា យើងរៀនដើម្បីនិយាយ «ទ្រង់មានព្រះបន្ទូលដូច្នេះ »។ យើងនិយាយដូចនោះ ចំពោះអាជ្ញាធររបស់ព្រះគម្ពីរ។ «គ្រប់ទាំងបទគម្ពីរ គឺជាព្រះទ្រង់បានបញ្ចេញព្រះវិញ្ញាណបណ្តាលឲ្យតែងទេ» (២ធីមូថេ ៣:១៦)។ ព្រះបានបង្ហាញខ្ញុំពីសេចក្ដីពិតនោះនៅសព្វថ្ងៃនេះ ខ្ញុំបានសង្រ្គោះនៅ ខែកញ្ញា ២៨ ១៩៦១។ ខ្ញុំអាចប្រាប់ត្រង់ថា ខ្ញុំមិនដែលឆ្ងល់ពីការដែលព្រះបានប្រទានពាក្យជាភាសាហេព្រើរ និង ភាសាក្រិចចាប់តាំងពីថ្ងៃនោះមកដល់ថ្ងៃនេះ! នៅពេលខ្ញុំក្រោកឈរឡើងដើម្បីអធិប្បាយ ខ្ញុំអាចនិយាយ ដោយសំលេងខ្លាំងៗដោយសារតែខ្ញុំមិនមែនកំពុងតែអធិប្បាយពីពាក្យសំដីផ្ទាល់ខ្លួនរបស់ខ្ញុំទេ។ ខ្ញុំកំពុងតែ អធិប្បាយពីព្រះបន្ទូលរបស់ព្រះ «ទ្រង់មានព្រះបន្ទូលដូច្នេះ »(អេសេគាល ២:៤)។

ខ្ញុំមិនមែនកំពុងតែបង្រៀនអ្នកពីទ្រឹស្ដីមួយទេ នៅពេលដែលខ្ញុំប្រាប់អ្នកថា អំពើបាបរបស់អ្នកនឹង បញ្ជូនអ្នកទៅឋាននរក។ ខ្ញុំកំពុងតែប្រាប់អ្នកពីអ្វីដែលព្រះបន្ទូលរបស់ព្រះប្រាប់។ ដោយអាជ្ញាធរដ៏ពេញ លេញ ហើយគ្មានចំងល់តិចតួចសោះ ខ្ញុំអាចនិយាយទៅអ្នកថា «ឯពួកអ្នកទាំងនោះនឹងថយទៅ មានទោសអស់កល្បជានិច្ច» (ម៉ាថាយ ២៥:៤៦)។ មនុស្សនៅមហាវិទ្យាល័យ Fuller ដែលឈ្មោះលោក Rob Bell, Joel Osteen ឬក៏លោកប៉ាបនៅក្នុងទីក្រុងរ៉ូមមិនអាចបញ្ឃប់ខ្ញុំមិនឲ្យនិយាយបានទេ។ ខ្ញុំមានព្រះ បន្ទូលព្រះនៅក្នុងដៃរបស់ខ្ញុំ។ ហើយដូចជាហោរាអេសេគាល ព្រះបានត្រាស់ហៅខ្ញុំដើម្បីប្រកាសព្រះបន្ទូល ទ្រង់ទៅកាន់អ្នករាល់គ្នា ពាក្យមួយទៅពាក្យមួយ! «ទ្រង់មានព្រះបន្ទូលដូច្នេះ » – «ឯពួកអ្នកទាំងនោះនឹងថយទៅមានទោសអស់កល្បជានិច្ច»។

អ្នកនិយាយថា «ខ្ញុំមិនជឿពីរឿងនោះទេ!» រឿងនោះមិនបំផ្លាស់បំប្រែខ្ញុំបន្ដិចសោះ! ដូចជាហោរា ព្រះបានត្រាស់ហៅដើម្បីប្រកាសថា «ទោះបើគេនឹងព្រមស្តាប់ ឬមិនព្រមក្តី»(អេសេគាល ២:៥)។ នៅក្នុង ភាសាអង់គ្លេសសម័យនេះ «ទោះបើគេនឹងព្រមស្តាប់ ឬមិនព្រមក្តី»។ ខ្ញុំមិនអង្គុយចុះដើម្បីរៀបចំសេចក្ដី អធិប្បាយមួយ ហើយគិតអំពីអ្វីដែលអ្នកចង់លឺនោះទេ! ខ្ញុំមិនដែលធ្វើដូចនោះទេ ហើយខ្ញុំមិនដែលនឹង! ខ្ញុំសុំព្រះពីអ្វីដែលអ្នកត្រូវតែលឺ។ បន្ទាប់មកខ្ញុំស្វែងរកអត្ថបទគម្ពីរត្រឹមត្រូវនៅក្នុងព្រះគម្ពីរ ហើយអធិប្បាយ វាទៅកាន់អ្នករាល់គ្នា។

ទទួលយកវា ឬទុកវាចោល! សូម្បីតែពួកគេស្ដាប់ឬក៏មិនស្ដាប់ក៏ដោយ! «ទោះបើគេនឹងព្រមស្តាប់ ឬមិនព្រមក្តី»។ អាម៉ែន! អ្នកពេញដោយអំពើបាប អ្នកបាត់បង់ អ្នកត្រូវបានចង ហើយអ្នកជាទាសករអំពើ បាបម្នាក់។ អ្នកមិនអាចដោះវាបានទេ! អ្នកត្រូវវិនាសទៅក្នុងបឹងភ្លើង! ខ្ញុំនិយាយដូចនោះទៅកាន់អ្នករាល់ គ្នា ទោះបើគេនឹងព្រមស្តាប់ ឬមិនព្រមក្តី ទោះបីជាអ្នកចូលចិត្ដវាឬមិនចូលចិត្ដក្ដី ទោះបីជាអ្នកជឿវាឬមិន ជឿក្ដី ទោះបីជាអ្នកធ្វើសកម្មភាពឬមិនធ្វើក្ដី ទោះបីជាអ្នកសរសេរខ្ញុំឬជេរខ្ញុំក្ដី។ ហេតុអ្វី? ដូចនេះ «ពួកគេ នឹងដឹងថាមានហោរាម្នាក់ក្នុងចំណោមពួកគេ» នោះគឺជាមូលហេតុ! ព្រះចាត់ខ្ញុំឲ្យមកប្រាប់ការទាំងនោះ ដូច្នោះអ្នកនឹងមិនអាចដោះសារបាន។ ដៃរបស់ខ្ញុំមិនលាក់ដោយឈាម ខ្ញុំបានប្រាប់អ្នកពីអ្វីដែលព្រះប្រាប់។ ទទួលយកវា ឬទុកវាចោល។ ប៉ុន្ដែនៅក្នុងឋាននរក អ្នកនឹងមិនអាចឈ្លោះប្រកែក ឬត្អូញត្អែរបានទេ។ អ្នក នឹងដឹងថាមានហោរាម្នាក់នៅក្នុងចំណោមអ្នក បុរសម្នាក់ដែលបានប្រាប់អ្នកនូវសេចក្ដីពិតពីព្រះបន្ទូលព្រះ។

អ្នកត្រូវតែអធិប្បាយដូចនោះ។ គ្មានអ្នកណាម្នាក់ចូលចិត្ដឃើញកំហុសទេ គ្មានអ្នកណាចូលចិត្ដ ឲ្យគេរិះគន់ ហើយចូលចិត្ដឲ្យគេចំអកនោះតេ។ ខ្ញុំត្រូវតែសារភាពថា ជាញឹកញាប់ខ្ញុំមានអារម្មណ៍មិន សប្បាយចិត្ដដោយសារការរិះគន់ស្វិតទៅៗ។ ពេលខ្លះខ្ញុំមានអារម្មណ៍ដូចជាខ្ញុំកំពុងតែវារចេញឆ្ងាញ ហើយ កំពុងតែលាន់ខ្លួននៅក្នុងរូងភ្នំដូចជាលោក អេលីយ៉ា។ ប៉ុន្ដែ «នៅតែមានសំលេងតូចមួយ» បានហៅលោក អេលីយ៉ា ហើយប្រាប់ថា «អេលីយ៉ាអើយ តើឯងធ្វើអ្វីនៅទីនេះ?» (ពង្សាវតារក្សត្រទី១ ១៩:១២,១៣)។ បន្ទាប់មកខ្ញុំទាញខ្លួនខ្ញុំចេញ ហើយចាប់ផ្ដើមអធិប្បាយម្ដងទៀត។ ហើយនៅគ្រាទាំងនោះព្រះហាក់ដូចជា និយាយមកកាន់ខ្ញុំ ដូចជាទ្រង់បាននិយាយទៅកាន់ហោរា អេសេគាល

«មើល អញធ្វើឲ្យមុខឯងបានរឹងតនឹងមុខគេ ហើយក្បាលឯងបានរឹងតនឹងក្បាលគេដែរ អញបានធ្វើឲ្យក្បាលឯងរឹង ដូចជាពេជ្រដែលរឹងជាងថ្មដែកភ្លើងទៅទៀត កុំឲ្យខ្លាចគេឡើយ ក៏កុំឲ្យស្លុតនឹងទឹកមុខរបស់គេដែរ ទោះបើគេជាពូជពង្សរឹងចចេសក៏ដោយ»(អេសេគាល ៣:៨,៩)។

គ្រូគង្វាលពិតប្រាកដគ្រប់ៗរូបត្រូវតែមានបទពិសោធន៍ដែលពិបាកដូចនោះខ្លះ។ ប្រសិនជាគាត់មិនមាន ហើយមិនសារភាពទេ គាត់ក្លាយជាហោរាខុសឆ្គងម្នាក់។

៣. ទីបី គ្រូគង្វាលដែលស្មោះត្រង់រៀនពីហោរានោះ ថ្វីបើហោរានោះមានការធ្លាក់ទឹកចិត្ដ ក៏ដោយ គង់តែនឹងមានព្រលឹងខ្លះបានសង្រ្គោះ។

បើយើងអធិប្បាយដូចជាយើងគួរតែអធិប្បាយ យើងនឹងជួបការធ្លាក់ទឹកចិត្ដជាច្រើននៅសម័យដ៏ អាក្រក់នេះ។ ព្រះយេហូវ៉ាបានមានបន្ទូលទៅកាន់លោក អេសេគាលថា៖

«ឯឯង កូនមនុស្សអើយ កុំឲ្យខ្លាចគេឡើយ ក៏កុំឲ្យខ្លាចចំពោះពាក្យសំដីរបស់គេដែរ ទោះបើមានបន្លា ហើយនឹងអញ្ចាញមកទាស់ជានឹងឯង ហើយឯងមានទីអាស្រ័យនៅកណ្តាលពួកខ្យាដំរីក៏ដោយ កុំឲ្យខ្លាចពាក្យសំដីគេឲ្យសោះ ក៏កុំឲ្យស្លុតចិត្តនឹងទឹកមុខគេដែរ ទោះបើគេជាពូជពង្សរឹងចចេសក៏ដោយត្រូវឲ្យឯងថ្លែងពាក្យរបស់អញប្រាប់ដល់គេ ទោះបើគេនឹងព្រមស្តាប់ ឬមិនព្រមក្តី ដ្បិតគេរឹងចចេសណាស់»(អេសេគាល ២:៦-៧)។

ទោះបីជាគាត់នឹងរស់នៅក្នុងចំណោមបន្លា និងអញ្ចាញ ហើយខ្យាដំរីក៏ដោយ គ្មានអ្វីអាចធ្វើឲ្យគ្រូគង្វាលពិត ប្រាកដចេញពីកិច្ចការដ៏បរិសុទ្ធរបស់គាត់បានទេ។ បាទ ពិតប្រាកដណាស់ការប្រកាសប្រាប់ពីព្រះបន្ទូល របស់ព្រះគឺជាកិច្ចការដ៏បរិសុទ្ធមួយ។ ហើយនឹងមានអ្នកខ្លះ ដែលព្រះនឹងបើកចិត្ដ ដើម្បីឲ្យគេស្ដាប់អ្វីដែល យើងអធិប្បាយ ហើយបានសង្រ្គោះ(កិច្ចការ ១៦:១៤,១៥)។ ព្រះបានមានបន្ទូលប្រាប់លោក អេសេគាល ថា មានអ្នកខ្លះដែលបានស្ដាប់លឺគាត់ ហើយ «នឹងរស់នៅជាពិត ដោយព្រោះបានទទួលតាមពាក្យប្រាមប្រាប់របស់ឯង»(អេសេគាល ៣:២១)។

ខ្ញុំបានអធិប្បាយដោយអស់ពីចិត្ដនៅលើផ្លូវនៅក្នុងទីក្រុង Los Angeles នៅដើមឆ្នាំ១៩៦០។ មនុស្សបានស្រែកដាក់ខ្ញុំ គប់របស់ដាក់ខ្ញុំ ហើយហៅខ្ញុំជាមនុស្សឆ្កួត។ ប៉ុន្ដែមានបុរសចាស់ម្នាក់ស្លៀកពាក់ អាវឆុតពណ៌ខ្មៅមួយ និងក្រវ៉ាត់បានស្ដាប់ខ្ញុំអធិប្បាយអស់រយះពេលជាច្រើនថ្ងៃ ហើយបានអញ្ចើញខ្ញុំទៅ ហូបអាហារពេលល្ងាចនៅក្នុងផ្ទះល្វែងដ៏គួរឲ្យស្រឡាញ់របស់គាត់។ ប្រពន្ធរបស់គាត់បានទៅនោះ។ នាងជា នាយកសាលាម្នាក់នៃវិទ្យាល័យរបស់យើង។ ប្ដីប្រពន្ធដ៏ចិត្ដល្អនេះបានឲ្យខ្ញុំហូបអាហារពេលល្ងាចដ៏អស្ចារ្យ មួយ នៅពេលបុរសដ៏ចាស់នោះបានប្រាប់ប្រពន្ធរបស់គាត់ពីអ្វីដែលគាត់បានលឺខ្ញុំអធិប្បាយនៅលើផ្លូវ។ ពួក គេបានយករូបថតរបស់ពួកគេចេញ ហើយបង្ហាញខ្ញុំពីរូបថតរបស់ឪពុកគាត់ ដែលបានធ្វើជាគ្រូគង្វាលម្នាក់នៅក្រុមជំនុំ Presbyterian សម័យមុន។ នៅពេលហូបអាហារពេលល្ងាចចប់បុរសដ៏ចាស់នោះបានប្រាប់ខ្ញុំ ថា គាត់និងប្រពន្ធគាត់បាននិយាយគ្នាអំពីសេចក្ដីអធិប្បាយរបស់ខ្ញុំនៅលើផ្លូវ។ គាត់បាននិយាយថា ពួកគេ បានអញ្ជើញខ្ញុំមកផ្ទះរបស់គេគឺដោយសារតែពួកគេទាំងពីរនាក់ចង់បានសង្រ្គោះ ហើយពួកគេចង់ឲ្យខ្ញុំនាំ គេឲ្យស្គាល់ព្រះគ្រីស្ទ! ខ្ញុំមានអាយុត្រឹមតែ២២ឆ្នាំប៉ុណ្ណោះ ខ្ញុំមិនដែលនាំមនុស្សចាស់ណាម្នាក់ឲ្យស្គាល់ ព្រះយេស៊ូវទេ។ យើងទាំងអស់គ្នាបានលុតជង្គង់ ហើយខ្ញុំបាននាំពួកគេឲ្យស្គាល់ព្រះយេស៊ូវ។ នៅពេលខ្ញុំ បានក្រោកឡើង ពួកគេមានទឹកភ្នែកពេញនៅលើមុខរបស់គេ។ ពួកគេជាសមាជិកនៅក្រុមជំនុំ Immanuel Presbyterian នៅផ្លូវ Wilshire Blvd ប៉ុន្ដែពួកគេមិនដែលបានសង្រ្គោះទេ។ បទពិសោធន៍មួយដូចនោះ ធ្វើឲ្យការចំអក និងការនិយាយអាក្រក់របស់លោកីយដ៏បាត់បង់ម្នាក់មិនមែនជាអ្វីសោះ ដ្បិតខ្ញុំមានអំណរ ជាខ្លាំងនៅពេលមនុស្សខ្លះមករកព្រះអង្គសង្រ្គោះ! ព្រះបានប្រទានព្រលឹងរបស់លោក Alan Black និង ប្រពន្ធរបស់គាត់មកខ្ញុំ។ វាបានធ្វើឲ្យការអធិប្បាយទាំងអស់ ដែលខ្ញុំបានបង្រៀននៅលើផ្លូវនៅទីក្រុង Los Angeles ហាក់ដូចជារឿងដ៏អស្ចារ្យបំផុតដែលបុរសក្មេងអាចធ្វើនៅក្នុងជីវិតរបស់គាត់!

បន្ទាប់មកខ្ញុំបានទៅរៀននៅមហាវិទ្យាល័យ liberal Baptist នៅខាងជើងទីក្រុង San Francisco។ រយះពេល៣ឆ្នាំដែលខ្ញុំបានចំនាយនៅទីនោះគឺអាក្រក់ខ្លាំងណាស់។ ខ្ញុំស្អប់ជាខ្លាំងដើម្បីនៅទីនោះ នៅពេលខ្ញុំស្ដាប់លឺការរិះគន់ពីព្រះគម្ពីរពីមួយថ្ងៃទៅមួយថ្ងៃ។ ខ្ញុំបានឈរសំរាប់ព្រះបន្ទូលរបស់ព្រះ ហើយពួកគេបានធ្វើដាក់ខ្ញុំហាក់ដូចជាខ្ញុំបានរំខានចិត្ដគេអញ្ចឹង។ វាកើតឡើងអាក្រក់ណាស់នៅក្នុងឆ្នាំចុង ក្រោយ ដែលធ្វើឲ្យខ្ញុំគិតថាខ្ញុំមិនអាចរៀនចប់។ ប៉ុន្ដែខ្ញុំបានរៀនចប់។ នៅពេលក្រោយមក ខ្ញុំបានមើល ក្រោយគ្រាដ៏អាក្រក់នោះ ហើយខ្ញុំយល់ដឹងថាមានមនុស្ស២នាក់ដែលបានសង្រ្គោះដោយទីបន្ទាល់របស់ខ្ញុំ។ ម្នាក់ជាបុរសជនជាតិកូរេ ហើយម្នាក់ទៀតជាបុរសម្នាក់ដែលជាសមាជិកក្នុងក្រុមជំនុំបាទីស្ទនៅពេញជីវិតរបស់គាត់ដោយមិនបានទទួលសេចក្ដីសង្រ្គោះ។ ពួកគេទាំងពីរនាក់បានមករកខ្ញុំដោយមានទឹកភ្នែកនៅលើ ថ្ពាល់របស់គេ ហើយអរគុណខ្ញុំសំរាប់ការឈរដ៏ពីដំណឹងល្អ ហើយប្រាប់ពួកគេពីតំរូវការនៃសេចក្ដីសង្រ្គោះ។ ឈ្មោះរបស់ពួកគេគឺ Gil និង Moon។ ខ្ញុំនឹងមិនដែលភ្លេចពួកគេទេ! សេចក្ដីសង្រ្គោះរបស់ពួកគេបានលើក ទឹកចិត្ដជាខ្លាំង នៅពេលខ្ញុំរៀននៅមហាវិទ្យាល័យ liberal!

នៅពេលខ្ញុំបាននៅទីនោះ នៅក្នុង Marin County ខ្ញុំបានដឹកមនុស្សក្មេងៗឆ្លងកាត់ស្ពាន Golden Gate ទៅកាន់ទីក្រុង San Francisco ជារៀងរាល់យប់ថ្ងៃសុក្រ។ ខ្ញុំបានអធិប្បាយនៅលើផ្លូវ នៅ ពេលដែលពួកគេចែកខិតប័ណ្ឌ ហើយនិយាយទៅកាន់មនុស្ស។ យប់មួយពួកគេបានយកក្មេងប្រុសម្នាក់ មកឯខ្ញុំ។ គាត់ប្រាប់ខ្ញុំថា គាត់បានញៀនថ្នាំញៀន ហើយចំនាយលុយរាប់រយដុល្លារជារៀងរាល់ថ្ងៃ។ គាត់ ត្រូវតែលួចដើម្បីផ្គត់ផ្គង់ការញៀនរបស់គាត់។ គាត់និយាយ «លោកគ្រូគង្វាល សូមជួយខ្ញុំផង ខ្ញុំចង់ឈប់» ខ្ញុំបានយកគាត់ដាក់ក្នុងឡានខ្ញុំ។ ខ្ញុំប្រហែលជាខ្លាចដើម្បីធ្វើវាឥឡូវនេះ ប៉ុន្ដែខ្ញុំបានដាក់គាត់ក្នុងផ្ទះបាយ របស់ខ្ញុំ។ គាត់បានស្រែក ហើយបានទាត់ ថែមទាំងបានក្អួតពេញនៅឥដ្ឋសំរាប់រយះពេលជាច្រើនថ្ងៃដោយ ព្រោះតែគាត់បានដាច់ថ្នាំញៀន។ នៅចុងបញ្ចប់គាត់ស្អាត គាត់បានមកក្រុមជំនុំរបស់យើង។ នៅពេលខ្ញុំ បានចេញពីទីក្រុង San Francisco ខ្ញុំមិនបានទាក់ទងជាមួយគាត់២៥មកហើយ។ នៅយប់មួយទូរស័ព្ទ បានរោទ៍នៅក្នុងការិយាល័យរបស់ខ្ញុ ហើយវាជាគាត់! ខ្ញុំបានសួរគាត់ពីកន្លែងដែលគាត់រស់នៅ។ គាត់បាន ប្រាប់ខ្ញុំថាគាត់បានរៀបការ ហើយរស់នៅក្នុងរដ្ឋ Florida។ គាត់មានកូន២នាក់ ហើយគាត់បានបង្រៀន ថា្នក់ថ្ងៃអាទិត្យនៅក្រុមជំនុំរបស់គាត់។ ខ្ញុំបានចេញពីក្រុមជំនុំមកផ្ទះដែលនៅយប់នេះខ្ញុំសប្បាយចិត្ដណាស់ អូ គ្រូគង្វាលម្នាក់មានសេចក្ដីអំណរដ៏អស្ចារ្យខ្លាំងណាស់ នៅពេលមនុស្សខ្លះរស់នៅ «ដោយសារគាត់ត្រូវបានព្រមាន» ដោយសារមនុស្សរបស់ព្រះ(អេសេគាល ៣:២១)។

ហើយចុះអំពីអ្នករាល់គ្នាវិញ? ខ្ញុំបានប្រាប់អ្នករាល់គ្នាអំពីរឿងរបស់ខ្ញុំក្នុងនាមជាគ្រូគង្វាលម្នាក់។ ជំពូកទាំង២នេះនៃគម្ពីរអេសេគាលបានបង្រៀនខ្ញុំច្រើនណាស់សំរាប់រយះពេល៥០ឆ្នាំមុន ចាប់តាំងពីពេល មុនដំបូងដែលខ្ញុំបានលឺលោក Vernon McGee បង្រៀនពីអត្ថបទគម្ពីរនេះនៅតាមវិទ្យុ។ ខគម្ពីរទាំង នេះតែងតែឲ្យខ្ញុំនឹកឃើញពីការឆ្លងកាត់ទសត្សនៃការអធិប្បាយពីដំណឹងល្អទាំងអស់នេះ – ការប្រាប់មនុស្សមានបាបថា ព្រះយេស៊ូវបានសុគតនៅលើឈើឆ្កាងដើម្បីសងថ្លៃលោះអំពើបាបរបស់ពួកគេ ការប្រាប់ពួក គេពីរបៀបដែលទ្រង់បានរស់ពីសុគតឡើងវិញ ហើយឥឡូវនេះទ្រង់គង់នៅស្ថានសួគ៌ និងការអំពាវនាវដល់ ពួកគេឲ្យប្រែចិត្ដពីអំពើបាបរបស់ពួកគេ ហើយជឿទុកចិត្ដលើព្រះអង្គសង្រ្គោះ។ តើអ្នកនឹងជឿទុកចិត្ដលើ ព្រះយេស៊ូវនៅយប់នេះឬទេ? បើអ្នកនឹងជឿលើទ្រង់ អ្នកនឹងធ្វើឲ្យខ្ញុំសប្បាយចិត្ដណាស់ ហើយវានឹងធ្វើឲ្យ អ្នកសប្បាយចិត្ដផងដែរ– សំរាប់សម័យកាលទាំងអស់ ហើយសំរាប់អស់កល្បជានិច្ច!

បើអ្នកចង់និយាយនិយាយជាមួយយើងអំពីសេចក្ដីសង្រ្គោះដោយសារព្រះយេស៊ូវ សូមចាកចេញ ពីកន្លែងអង្គុយរបស់អ្នក ហើយដើរទៅខាងក្រោយសាលប្រជុំឥឡូវនេះ។ លោក ខាហ្គិនឹងនាំអ្នកទៅកាន់ បន្ទប់ផ្សេងទៀតដែលយើងអាចអធិស្ឋាន ហើយអាចនិយាយគ្នាបាន។ លោក ចាន់ សូមអធិស្ឋានដើម្បីឲ្យមានបងប្អូនខ្លះនឹងមករកព្រះយេស៊ូវនៅយប់នេះ! អាម៉ែន។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអាន ការអធិប្បាយរបស់ លោក ហ៊ីមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗ នៅតាមអ៊ីធើនេតនៅគេហទំព័រ www.realconversion.com.
ចុចលើ ”Sermon Manuscripts” សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ (Sermons in Khmer)

You may email Dr. Hymers at rlhymersjr@sbcglobal.net, (Click Here) – or you may
write to him at P.O. Box 15308, Los Angeles, CA 90015. Or phone him at (818)352-0452.

សេចក្ដីអធិប្បាយដែលសរសេរដៃទាំងនេះមិនហាមឲ្យថតចំលងទេ។ អ្នកប្រើវាដោយគ្មានការ អនុញ្ញាតពីលោក
Dr. Hymers។ ទោះបីជាយ៉ាងណាក៏ដោយ គ្រប់សេចក្ដីអធិប្បាយជាវីដីអូទាំងអស់របស់លោក Dr. Hymers ហាមថតចំលង ហើយអាចត្រឹមតែប្រើវាដោយមានការអនុញ្ញាត។

អានព្រះគម្ពីរមុនពេលអធិប្បាយដោយលោក Mr. Abel Prudhomme ៖ អេសេគាល ២:៣-៧។
ច្រៀងចំរៀងដោយខ្លួនឯងមុនអធិប្បាយដោយលោក Benjamin Kincaid Griffith៖
«អូ ចិត្ដដ៏ធ្ងន់អើយ» (ដោយលោក John R. Rice, 1895-1980)។


ចំណងជើងនៃសេចក្ដីអធិប្បាយ

សេចក្ដីអធិប្បាយទៅកាន់មនុស្សដែលរឹងចចេស

ដោយលោក Dr. R. L. Hymers, Jr.

«ទ្រង់មានព្រះបន្ទូលថា កូនមនុស្សអើយ អញចាត់ឯងឲ្យទៅឯពួកកូនចៅអ៊ីស្រាអែល គឺដល់សាសន៍ដែលរឹងចចេស ដែលបានបះបោរនឹងអញ ទោះទាំងខ្លួនគេ និងពួកឰយុកោ ក៏បានរំលងទាស់នឹងអញ ដរាបដល់ថ្ងៃនេះឯង គេជាកូនចៅមានមុខរឹង ហើយចិត្តខែង គឺដល់ពួកអ្នកនោះដែលអញចាត់ឯង ត្រូវឲ្យឯងប្រាប់គេថា ព្រះអម្ចាស់យេហូវ៉ា ទ្រង់មានព្រះបន្ទូលដូច្នេះ ឯគេ ទោះបើគេនឹងព្រមស្តាប់ ឬមិនព្រមក្តី (ដ្បិតគេជាពូជពង្សរឹងចចេស) គង់តែគេនឹងដឹងថា មានហោរា១បានមកក្នុងពួកគេហើយ»(អេសេគាល ២:៣-៥)។

(ពេត្រុសទី២ ២:៥; ទំនុកដំកើង ២:២, ៣; ម៉ាថាយ ៣:៧)

១.  ទីមួយ គ្រូគង្វាលដែលស្មោះត្រង់រៀនពីហោរាដែលព្រះបានចាត់ឲ្យទៅបង្រៀនដល់ មនុស្សដែល
រឹងចចេស។ អេសេគាល ២:៣; អេសាយ ៥៣:៦; យេរេមា ៥:២៣; រ៉ូម ៣:១២; ៥:១៩;
អេភេសូរ ២:៣; រ៉ូម ៣:៩-១៨។

២.  ទីពីរ គ្រូគង្វាលដែលស្មោះត្រង់រៀនពីហោរាដើម្បីបន្ដអធិប្បាយព្រះបន្ទូលរបស់ព្រះ។
អេសេគាល ២:៤-៥a; ធីម៉ូថេទី២ ៣:១៦; ម៉ាថាយ ២៥:៤៦; ពង្សាវតារក្សក្រ
១៩:១២, ១៣; អេសេគាល ៣:៨,៩។

៣.  ទីបី គ្រូគង្វាលដែលស្មោះត្រង់រៀនពីហោរានោះ ថ្វីបើហោរានោះមានការធ្លាក់ទឹកចិត្ដ ក៏ដោយ
គង់តែនឹងមានព្រលឹងខ្លះបានសង្រ្គោះ។ អេសេគាល ២:៦-៧; កិច្ចការ ១៦:១៤, ១៥;
អេសេគាល ៣:២១។