ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០
នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។
មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤
ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។
សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ
ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។
នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។
អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net។
កន្លែងដែលព្រះទាញនាំមនុស្សមានបាបWHERE GOD DRAWS SINNERS ដោយលោក សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស |
កាលពីសប្ដាហ៍មុន ខ្ញុំបានទទួលអ៊ីម៉ែលមួយពីសាស្រ្ដាចារ្យដ៏គួរឲ្យគោរពយ៉ាងខ្ពង់ខ្ពស់ នៃប្រវត្ដិក្រុមជំនុំនៅសាកលវិទ្យាល័យគ្រីស្ទានដ៏ល្បីមួយ។ គាត់បានប្រសាសន៍ថា «ខ្ញុំសប្បាយរីករាយនឹងស្ដាប់ សេចក្ដីអធិប្បាយរបស់អ្នកដែលមានចំណងជើងថា ‘Christmas in Cyberspace!’ មិនយូរប៉ុន្មានក្រោយមក ខ្ញុំបានទិញរបស់ថ្មីមួយ ហើយបានថតចំលងដើម្បីប្រើប្រាស់ {ពីគេហទំព័រ Amazon} នៃ{សៀវភៅរបស់អ្នក} អ្នកបរិសុទ្ធម្នាក់ បង្រៀនទៅកាន់ប្រទេសដែលកំពុងស្លាប់របស់យើង។ (A Puritan Speaks to Our Dying Nation)។ ខ្ញុំឲ្យសេចក្ដីអធិប្បាយនោះទៅគ្រូគង្វាលជាច្រើន ហើយបង្ខំឲ្យពួកគេអានវា»។ នោះគឺជាការសរសើរដ៏ខ្ពស់ពីបុរសម្នាក់ដែលមានអាយុច្រើនជាង៤០ឆ្នាំ គាត់បានបង្រៀនពីប្រវត្ដិ សាស្រ្ដរបស់គ្រីស្ទសាសនាទៅកាន់សិស្សដែលរៀនខាងនយោបាយ! មិត្ដសំឡាញ់ នោះគឺជាគេហទំព័រមួយដ៏ប្លែកណាស់! សេចក្ដីអធិប្បាយទាំងនេះបកប្រែចេញក្នុង ភាសា២៨ទៅកាន់ប្រទេសចំនួន១៧០នៅលើពិភពលោក។ តើអ្នកដឹងទេថា ប្រទេស១ភាគ៣នៃពិភព លោកនេះមិនមានបេសកជនម្នាក់សោះពីប្រទេសអាមេរិក? ពួកគេមិនអាចទៅដល់ប្រទេស១ភាគ៣នៃ ពិភពលោកនេះ! ប៉ុន្ដែអ៊ីធើណែតទៅដល់គ្រប់ទីកន្លែង សូម្បីតែនៅក្នុងប្រទេសគុម្មុយនីស្ដដូចជា ប្រទេស ចិន កូប៉ា អាហ្គានីស្ទាន និងប្រទេសអើរ៉ាក់! សេចក្ដីអធិប្បាយទាំងនេះទៅដល់គ្រប់ទីកន្លែង។ ហើយគ្រូ គង្វាលជនជាតិដើមនៅក្នុងប្រទេសគុម្មុយនីស្ដទាំងនេះផ្ដិចសេចក្ដីអធិប្បាយរបស់ខ្ញុំទៅក្នុងភាសាផ្ទាល់របស់ គេ ហើយអធិប្បាយសេចក្ដីអធិប្បាយរបស់ខ្ញុំទៅកាន់មនុស្សរបស់ពួកគេ។ ពួកគេមានឧបករណ៍ផ្សេងៗតិច តួចណាស់ដើម្បីរៀបចំសេចក្ដីអធិប្បាយ។ ពួកគេប្រើសេចក្ដីអធិប្បាយរបស់ខ្ញុំ ហើយជាព្រះពរដ៏ដោយគេ បានធ្វើដូចនេះ។ តើអ្នកអាចចាប់ផ្ដើមផ្ញើរលុយ២៥ដុល្លា ឬ៥០ដុល្លា ជារៀងរាល់ខែបានទេ ដូច្នោះយើង អាចបន្ថែមភាសាថែមទៀត? សូមស្ដាប់នៅចុងបញ្ចប់នៃសេចក្ដីអធិប្បាយនេះ នៅពេលខ្ញុំមកវិញ អ្នកនឹង ស្ដាប់លឺពីរបៀបដើម្បីផ្ញើរប្រាក់ជួយផ្គត់ផ្គង់ជារៀងរាល់ខែនីមួយៗ ដូចនេះយើងអាចបន្ថែមភាសាជាច្រើនថែមទៀត! ឥឡូវនេះសូមបើកទៅគម្ពីរ យេរេមា ៣១:៣។ «អញបានស្រឡាញ់ឯង ដោយសេចក្តីស្រឡាញ់ដ៏ស្ថិតស្ថេរនៅអស់កល្ប ហេតុនេះបានជាអញទាញនាំឯងមក ដោយសេចក្តីសប្បុរស» (យេរេមា ៣១:៣)។ លោក Martin Luther បានយល់ស្របជាមួយគម្ពីរ King James ដែលពាក្យជាភាសាហេព្រើរ «ម៉ាសាក់» «mâshak» មានន័យថា «ទាញនាំ»។ អ្នកបកប្រែគម្ពីរ NASV ពន្យល់ពីពាក្យជាភាសាហេព្រើរ នេះជាពាក្យ «ទាញនាំ» នៅក្នុងគម្ពីរយេរេមា ៣៨:១៣)។ យើងអាចបកប្រែខគម្ពីរនេះដូចនេះ៖ «អញបានស្រឡាញ់ឯង ដោយសេចក្តីស្រឡាញ់ដ៏ស្ថិតស្ថេរនៅអស់កល្ប ហេតុនេះបានជាអញទាញនាំ ឯងមក ដោយសេចក្តីសប្បុរស» (យេរេមា ៣១:៣)។ ព្រះទ្រង់ស្រឡាញ់អ្នក ដូច្នោះទ្រង់ទាញនាំមក! «អញបាន(ទាញនាំ)គេដោយខ្សែ ជាសេចក្តីទទូចរបស់មនុស្ស គឺដោយចំណងនៃសេចក្តីស្រឡាញ់»(ហូសេ ១១:៤)។ ខគម្ពីរទាំងនេះសំដៅលើ ព្រះ «កំពុងទាញនាំ» ប្រទេសអ៊ីស្រាអែលពីបុរាណចេញពីប្រទេសអេស៊ីព្ទ ហើយ ទៅក្នុងទឹកដីសន្យា។ វាបង្ហាញយើងពីរបៀបដែលព្រះទាញនាំមនុស្សមានបាបចេញពីជីវិតនៃអំពើបាបមួយ ទៅក្នុងសេចក្ដីសង្រ្គោះក្នុងព្រះគ្រីស្ទយេស៊ូវ! ខគម្ពីរ ហូសេ ១១:៤ និងគម្ពីរយេរេមា ៣១:៣ ប្រាប់យ៉ាងច្បាស់ថា ព្រះ «ទាញនាំ» មនុស្សមាន បាបនៅគ្រប់ទីកន្លែង ដើម្បីជួយសង្រ្គោះគេ។ ប៉ុន្ដែខគម្ពីរទាំងនេះនៅក្នុងយេរេមា និងហូសេគ្រាន់តែបញ្ជាក់ ពីកន្លែងដែលទ្រង់ទាញនាំអ្នក។ នៅកន្លែងផ្សេងទៀតនៅក្នុងព្រះគម្ពីរ ព្រះបានប្រាប់យ៉ាងច្បាស់ពីកន្លែង ដែលទ្រង់ទាញនាំយើង នៅពេលទ្រង់ជួយសង្រ្គោះយើងដោយសារព្រះគុណរបស់ទ្រង់។ ១. ទីមួយ ព្រះទាញនាំអ្នកមកក្នុងក្រុមជំនុំក្នុងតំបន់។ ខ្ញុំបានចូលក្នុងក្រុមជំនុំនៅពេលខ្ញុំជាក្មេងជំទង់ម្នាក់ ដោយព្រោះតែអ្នកណាម្នាក់បាននាំខ្ញុំទៅ។ ខ្ញុំ បានអានការស្ទង់មតិមួយនៅពេលថ្មីៗនេះ ដែលបង្ហាញថា ៨២% នៃមនុស្សទាំងអស់ដែលមកពីលោកីយ ដែលបាត់បង់ចូលមកក្នុងក្រុមជំនុំគឺដោយព្រោះតែពួកគេត្រូវបានមិត្ដភ័ក្រ្ដរបស់គេម្នាក់នាំគេមក។ មានភាគ រយដ៏តូចមួយនៃតួលេខនៅសល់មកក្រុមជំនុំដោយព្រោះតែពួកគេអានការផ្សព្វផ្សាយមួយ ឬក៏ខិតប័ណ្ណ។ ហើយនោះគឺជាវិធីដែលខ្ញុំមកក្រុមជំនុំ។ នណាម្នាក់បាននាំខ្ញុំមកក្រុមជំនុំ ហើយបានបន្ដនាំខ្ញុំមកក្រុមជំនុំ។ គ្រូជំនួញម្នាក់នៅក្នុងក្រុមជំនុំនោះដែលមានឈ្មោះ លោក Bean បានមកលេងខ្ញុំ នៅខ្ញុំខានទៅក្រុមជំនុំ។ គាត់បានលើកទឹកចិត្ដខ្ញុំឲ្យត្រលប់មកក្រុមជំនុំវិញ។ ខ្ញុំអាចឃើញលោក ប៊ីន និងប្រពន្ធរបស់គាត់កំពុងតែ ឈរនៅមុខទ្វារផ្ទះពូរបស់ខ្ញុំ Myrtle ឥឡូវនេះ នៅក្នុងការចងចាំរបស់ខ្ញុំ។ អរគុណព្រះសំរាប់បុរសវ័យចាស់ នេះ និងស្រ្ដីចាស់នេះ។ គាត់បានស្លៀកពាក់អាវឈុតពណ៌ខ្មៅ ហើយពាក់ក្រវ៉ាត់ក ហើយប្រពន្ធរបស់គាត់ ពាក់មួកមួយ ហើយស្លៀកពាក់យ៉ាងស្អាត របៀបដែលស្រ្ដីៗធ្លាប់ស្លៀកពាក់សំរាប់ក្រុមជំនុំនៅពេលពួកគេ សុភាពរំទំជាង។ ហើយពួកគេបានមកលេខក្មេងប្រុសអាយុ១៥ឆ្នាំ ដើម្បីប្រាកដថាខ្ញុំត្រលប់មកក្រុមជំនុំ វិញ។ ខ្ញុំនឹងមិនដែលភ្លេចពីរឿងនោះទេដរាបណាដែលខ្ញុំនៅរស់។ អរគុណព្រះសំរាប់គ្រូជំនួយដ៏ចាស់ និងប្រពន្ធរបស់គាត់! ព្រះទ្រង់ប្រើមនុស្សដូចលោក ប៊ីន និងប្រពន្ធរបស់គាត់ដើម្បីទាញនាំអ្នកមកក្រុមជំនុំ។ លោក McGowan និងប្រពន្ធរបស់គាត់បាននាំខ្ញុំមកក្រុមជំនុំជាមួយកូនៗរបស់ពួកគេនៅពេលខ្ញុំជាក្មេងប្រុសតូច ម្នាក់។ ខ្ញុំមិនបានក្លាយជាកូនព្រះម្នាក់ទេ រហូតដល់ខ្ញុំមានអាយុ២០ឆ្នាំ ប៉ុន្ដែព្រះបានទាញនាំខ្ញុំទៅក្នុងក្រុម ជំនុំតាមរយះការងាររបស់លោក McGowan និងប្រពន្ធរបស់គាត់។ ខ្ញុំត្រូវបានទាញត្រលប់ទៅក្រុមជំនុំវិញ តាមរយះការទៅលេងរបស់លោក ប៊ីន និងប្រពន្ធរបស់គាត់។ ព្រះគម្ពីរប្រាប់ថា «ចំណែកព្រះអម្ចាស់ ទ្រង់ក៏បន្ថែមនូវអស់អ្នក ដែលកំពុងតែបានសង្គ្រោះរាល់តែថ្ងៃទៅ ក្នុងពួកជំនុំថែមទៀត»(កិច្ចការ ២:៤៧)។ ព្រះគម្ពីរប្រាប់ម្ដងទៀតថា៖ «យ៉ាងនោះ ពួកជំនុំទាំងប៉ុន្មាន មានសេចក្តីជំនឿ រឹតតែខ្លាំង ហើយចំនួននៃពួកសិស្ស ចេះតែចំរើនកើនឡើងជារាល់ថ្ងៃ»(កិច្ចការ ១៦:៥)។ វាគឺនៅក្នុងក្រុមជំនុំដែលអ្នកស្ដាប់លឺដំណឹងល្អរបស់ព្រះគ្រីស្ទ ហើយអ្នកបានសង្រ្គោះ។ ហើយ ៨២% នៃមនុស្សទាំងអស់ដែលមកក្រុមជំនុំមួយគឺដូចនេះ ពួកគេទៅកន្លែងដែលអធិប្បាយពីដំណឹងល្អ ហើយពួកគេត្រូវបានអ្នកណាម្នាក់នាំគេទៅ។ ដូច្នោះវាច្បាស់ពីការស្ទង់មតិនេះ ហើយពីព្រះគម្ពីរដែលព្រះ តែងតែប្រើមនុស្សដើម្បីទាញនាំអ្នកមកក្រុមជំនុំ! បន្ទាប់មក គេអធិប្បាយពីដំណឹងល្អនៅក្នុងក្រុមជំនុំ។ សាវកប៉ុលបានប្រាប់ពីមនុស្សក្នុងក្រុមជំនុំ ដែលរស់នៅក្នុងទីក្រុងកូរិនថូស៖ «បងប្អូនអើយ ខ្ញុំចង់ប្រាប់ឲ្យអ្នករាល់គ្នាដឹងពីដំណឹងល្អ ដែលខ្ញុំបានផ្សាយរួចមកហើយ ជាដំណឹងដែលអ្នករាល់គ្នាបានទទួល...ដ្បិតមុនដំបូង ខ្ញុំបានប្រាប់មកអ្នករាល់គ្នា តាមសេចក្តីដែលខ្ញុំបានទទួលដែរ គឺថាព្រះគ្រីស្ទបានសុគត ដោយព្រោះបាបរបស់យើងរាល់គ្នា តាមបទគម្ពីរ ហើយថាទ្រង់ត្រូវគេបញ្ចុះក្នុងផ្នូរ រួចដល់ថ្ងៃទី៣ នោះទ្រង់មានព្រះជន្មរស់ឡើងវិញ ក៏តាមបទគម្ពីរ»(កូរិនថូសទី១ ១៥:១-៤)។ សាវកប៉ុលបានដាស់តឿមនុស្សនៅក្នុងក្រុមជំនុំនោះ ដែលគាត់បានអធិប្បាយពីដំណឹងល្អនៃការសុគត និង ការរស់ពីសុគតឡើងវិញរបស់ព្រះគ្រីស្ទសំរាប់អំពើបាបរបស់គេ។ សព្វថ្ងៃនេះមានក្រុមជំនុំខុសឆ្គងជាច្រើនដែលបដិសេធព្រះគម្ពីរ ហើយមានសាសនាឆ្វេងយល់ ហើយនិងសាសនាខុសឆ្គងជាច្រើន។ តើអ្នកអាចប្រាប់ពីសាសនាមួយដែលត្រឹមត្រូវយ៉ាងម៉េចបានទៅ? ចម្លើយគឺសាមញ្ញ៖ តើពួកគេប្រាប់អ្នកពីរបៀបដើម្បីបានសង្រ្គោះពីទោសនៃអំពើបាបដោយសារការសុគត នៅលើឈើឆ្កាងរបស់ព្រះគ្រីស្ទទេ! តើពួកគេបង្រៀនម្ដង ហើយម្ដងទៀតពីដំណឹងល្អរបស់ព្រះគ្រីស្ទនៅក្នុង សេចក្ដីអធិប្បាយរបស់ពួកគេទេ? នៅគ្រប់កម្មវិធីទាំងអស់នៅក្រុមជំនុំនេះ យើងបង្រៀនអ្នកពីរបៀបដើម្បី បានសង្រ្គោះ។ នេះគឺជាក្រុមជំនុំមួយដែលអធិប្បាយពីដំណឹល្អ ហើយដូចជាក្រុមជំនុំជាច្រើនដែលបាន បង្រៀនពីដំណឹងល្អនៅក្នុងគម្ពីរសញ្ញាថ្មី។ ព្រះបានចាត់តាំងខ្ញុំឲ្យនៅទីនេះ ដើម្បីអធិប្បាយទៅកាន់អ្នករាល់គ្នាពីរបៀបដើម្បីបានសង្រ្គោះ ដោយសារព្រះយេស៊ូវគ្រីស្ទ! ព្រះបានចាត់តាំងសាវកប៉ុលនៅក្នុងក្រុមជំនុំនៅទីក្រុងកូរិនថូសដើម្បី «ប្រាប់ឲ្យអ្នករាល់គ្នាដឹងពីដំណឹងល្អ ដែលខ្ញុំបានផ្សាយរួចមកហើយ»(កូរិនថូសទី ១៥:១)។ ហើយព្រះទ្រង់ចាត់ តាំងខ្ញុំនៅក្នុងក្រុមជំនុំនេះដើម្បីធ្វើការដូចគ្នាដែរ គឺដើម្បីអធិប្បាយទៅអ្នករាល់គ្នា ហើយប្រាប់ពីរបៀបដើម្បី ឲ្យអ្នករាល់គ្នាអាចបានសង្រ្គោះពីអំពើបាបតាមរយះការជឿលើព្រះយេស៊ូវ។ មូលហេតុផ្សេងទៀតដែលព្រះទាញនាំអ្នកមកក្នុងក្រុមជំនុំក្នុងតំបន់គឺ ដើម្បីឲ្យអ្នកអាចត្រូវកំឡា ចិត្ដ ហើយត្រូវគេលើកទឹកចិត្ដ៖ «ឥតលែងប្រជុំគ្នា ដូចជាអ្នកខ្លះធ្លាប់នោះឡើយ ត្រូវឲ្យកំឡាចិត្តគ្នាវិញ ឲ្យកាន់តែខ្លាំងឡើងផងតាមដែលឃើញថាថ្ងៃនោះជិតមកដល់ហើយ»(ហេព្រើរ ១០:២៥)។ មានមនុស្សខ្លះនិយាយថា អ្នកអាចក្លាយជាគ្រីស្ទានម្នាកដោយមិនចាំបាច់ទៅក្រុមជំនុំនោះទេ។ ប៉ុន្ដែពួកគេ ខុស អ្នកនឹងមិនស្ដាប់លឺពីការអធិប្បាយនៃដំណឹងល្អនៅក្នុងវិធីដែលប្រែចិត្ដមួយទេ លុះត្រាតែអ្នកនៅក្នុង ក្រុមជំនុំ។ អ្នកនឹងមិនត្រូវបានកំឡាចិត្ដ ហើយលើកទឹកចិត្ដនៅក្នុងជីវិតជាគ្រីស្ទាននោះទេ បើអ្នកមិននៅ ក្នុងក្រុមជំនុំ។ ព្រះគម្ពីរប្រាប់ពី « ពួកជំនុំនៃព្រះដ៏មានព្រះជន្មរស់ ដែលជាសសរ ហើយជាជើងថ្កល់របស់សេចក្តីពិត» (ធីម៉ូថេទី១ ៣:១៥)។ ព្រះបានដាក់សេចក្ដីពិតនៅក្នុងក្រុមជំនុំនៅសញ្ញាថ្មី ដូចនេះអ្នកត្រូវ តែនៅក្នុងក្រុមជំនុំរាល់ថ្ងៃអាទិត្យដើម្បីស្វែងរកសេចក្ដីពិត ដើម្បីក្លាយជាគ្រីស្ទានពិតប្រាកដមួយរូប ហើយ ដើម្បីរៀនពីរបៀបដើម្បីរស់នៅក្នុងជីវិតជាគ្រីស្ទាន។ ខ្ញុំមិនបានរៀនពីរបៀបដើម្បីរស់នៅក្នុងជីវិតជាគ្រីស្ទាននៅក្នុងសាលារៀនមួយទេ។ ខ្ញុំបានរៀបចប់ ថ្នាក់បរិញ្ញាប័ត្រពីមហាវិទ្យាល័យ២ ហើយ៣ថ្នាក់បរិញ្ញាប័ត្រពីមហាវិទ្យាល័យព្រះគម្ពីរ។ ប៉ុន្ដែខ្ញុំមិនបានរៀន ពីរបៀបដើម្បីរស់នៅក្នុងជីវិតជាគ្រីស្ទាននៅក្នុងសាលាទាំងនោះទេ។ ជាក់ស្ដែងណាស់អ្វីៗដែលខ្ញុំដឹងគឺអំពី ការអធិស្ឋាន ការអធិប្បាយ ហើយការរស់នៅក្នុងជីវិតជាគ្រីស្ទានត្រូវបានរៀននៅក្នុងក្រុមជំនុំក្នុងតំបន់ ពី គ្រូគង្វាលរបស់ខ្ញុំ និងអ្នកដឹកនាំផ្សេងទៀតនៅក្នុងក្រុមជំនុំនោះ។ ខ្ញុំអរគុណព្រះដែលខ្ញុំមានគ្រូគង្វាលជន ជាតិម្នាក់ដែលបង្រៀនខ្ញុំពីរបៀបដើម្បីរស់នៅក្នុងជីវិតជាគ្រីស្ទាន! គាត់ឈ្មោះលោក Timothy Lin។ ខ្ញុំបានទៅថ្ងៃខួបកំណើតអាយុ៩០របស់គាត់។ ខ្ញុំបានអធិប្បាយពីសេចក្ដីអធិប្បាយមួយនៅបុណ្យសពរបស់ គាត់! គ្រូគង្វាលរបស់ខ្ញុំបានបង្រៀនខ្ញុំភាគច្រើនពីអ្វីដែលខ្ញុំដឹង ហើយខ្ញុំអរគុណព្រះសំរាប់គាត់។ ព្រះបាន មានបន្ទូលថា៖ «អញបានស្រឡាញ់ឯង ដោយសេចក្តីស្រឡាញ់ដ៏ស្ថិតស្ថេរនៅអស់កល្ប ហេតុនេះបានជាអញទាញនាំ ឯងមក ដោយសេចក្តីសប្បុរស» (យេរេមា ៣១:៣)។ នៅព្រឹកនេះព្រះអម្ចាស់បានទាញនាំអ្នកមកក្រុមជំនុំនេះ។ ខ្ញុំសង្ឃឹមថា អ្នកនឹងមានសមត្ថិភាព គ្រប់គ្រាន់ដើម្បីនិយាយដូចជាខ្ញុំបាននិយាយនៅពេលខ្ញុំជាបុរសក្មេងម្នាក់។ នៅទីនេះហើយទទួលសេចក្ដី សង្រ្គោះ! នៅទីនេះ ហើយរៀនព្រះគម្ពីរ! នៅទីនេះហើយរៀនពីរបៀបដើម្បីរស់នៅក្នុងជីវិតជាគ្រីស្ទាន! មានបុរសក្មេងម្នាក់បានបន្ដមកក្រុមជំនុំរបស់យើងជារៀងរាល់ថ្ងៃអាទិត្យ។ គាត់បានកំពុងស្ដាប់ខ្ញុំ អធិប្បាយ ហើយគាត់បានប្ដូរទៅរដ្ឋមួយ។ បន្ទាប់មកមិត្ដស្រីម្នាក់បានបា្រប់គាត់ពីពាក្យនេះថា «ក្រុមជំនុំ មួយគឺល្អដូចជាក្រុមជំនុំផ្សេងទៀតដែរ។ មកក្រុមជំនុំជាមួយខ្ញុំនៅសប្ដាហ៍ក្រោយ»។ គាត់បានទៅជាមួយ នាងនៅថ្ងៃអាទិត្យនោះ។ គាត់មិនបាននៅទីនេះ ដែលជាកន្លែងដែលគាត់គួរតែនៅនោះទេ! គាត់បានទៅ ក្រុមជំនុំមួយដែលមិនបង្រៀនពីដំណឹងល្អ។ បន្ទាប់មកខ្ញុំឃើញគាត់ពីរបីយប់ក្រោយមក។ អ្នកដឹងទេ? គាត់ បានបាត់បង់ពីការភ្ញាក់ដឹងខ្លួនទាំងអស់ដែលគាត់ធ្លាប់មាន។ គាត់បានដេកលក់ក្នុងអំពើបាបដូចជាមុនពេល ដែលគាត់ធ្លាប់មកទីនេះ។ អ្នកដឹងពីមូលហេតុទេ? ដោយព្រោះតែពួកគេមិនអធិប្បាយពីរឿងជាច្រើននៅ ក្នុងក្រុមជំនុំរបស់មិត្ដស្រីនោះដើម្បីឲ្យអ្នកប្រែចិត្ដ នោះគឺជាមូលហេតុ! អារក្សសាតាំងបាននិយាយតាមរយះ មាត់របស់ក្មេងស្រីនោះ នៅពេលនាងបាននិយាយថា «ក្រុមជំនុំ មួយគឺល្អដូចជាក្រុមជំនុំផ្សេងទៀតដែរ។ មកក្រុមជំនុំរបស់ខ្ញុំជាមួយខ្ញុំ!» ព្រះបានកំពុងតែទាញនាំបុរសក្មេងនោះមកក្នុងក្រុមជំនុំរបស់យើង ប៉ុន្ដែអារក្សសាតាំងបានទាញ គាត់ទៅក្រុមជំនុំផ្សេង ដើម្បីស្ដាប់ដំណឹងល្អខុសឆ្គងនៃសេចក្ដីសង្រ្គោះដោយសារការប្រព្រឹត្ដរបស់មនុស្ស ជំនួសឲ្យអ្វីដែលបរិសុទ្ធ ពួកប្រូតែស្ដង់ ព្រះគម្ពីរប្រាប់ពីការប្រែចិត្ដដោយសារសេចក្ដីជំនឿនៅក្នុងព្រះគ្រីស្ទ តែមួយគត់។ ព្រះជាម្ចាស់មានបន្ទូលថា៖ «អញបានស្រឡាញ់ឯង ដោយសេចក្តីស្រឡាញ់ដ៏ស្ថិតស្ថេរនៅអស់កល្ប ហេតុនេះបានជាអញទាញនាំ ឯងមក ដោយសេចក្តីសប្បុរស» (យេរេមា ៣១:៣)។ កុំទាស់ទទឹងនឹងព្រះ នៅពេលទ្រង់ទាញនាំអ្នកមកក្រុមជំនុំនេះ។ សូមបន្ដមកជាមួយយើងដើម្បីស្ដាប់ដំណឹងល្អដ៏ពិត ហើយទទួលបានសេចក្ដីសង្រ្គោះ។ កុំទាស់ទទឹង ឬប៉ះបោរប្រឆាំងនឹងព្រះឡើយ នៅពេលទ្រង់ ស្វែងរកអ្នកដើម្បីទាញនាំអ្នកត្រលប់មកក្រុមជំនុំនេះវិញ។ កុំអនុញ្ញាត្ដឲ្យអារក្សសាតាំងប្រើប្រាស់មនុស្សខ្លះ (មិត្ដសំឡាញ់ម្នាក់ ឬក៏សាច់ញ្ញាត្ដិ) ដើម្បីទាញអ្នកចេញឆ្ងាយពីក្រុមជំនុំនេះ ដែលជា «សសរ ហើយជាជើងថ្កល់របស់សេចក្តីពិត» (ធីម៉ូថេទី១ ៣:១៥)។ ព្រះគម្ពីរប្រាប់ថា «គេជាអ្នកទាស់ទទឹងនឹងសេចក្តីពិត» (ធីម៉ូថេទី២ ៣:៨)។ បើមនុស្សទាំងនោះ អាចទាស់ទទឹងនឹងសេចក្ដីពិត ដូច្នោះតើអ្នកអាចទេ។ លោក ស្ទេផ៉ានបាននិយាយថា « អ្នករាល់គ្នាចេះតែទាស់ទទឹង នឹងព្រះវិញ្ញាណបរិសុទ្ធជាដរាប»(កិច្ចការ ៧:៥១)។ បើមនុស្សទាំងនោះអាចទាស់ទទឹងនឹង ការទាញនាំរបស់ព្រះ ដូច្នោះតើអ្នកអាចទេ។ នោះគឺជាប្រធានបទមួយដែលខ្ញុំមិនយល់ទាំងអស់។ ដូច្នោះខ្ញុំ គ្រាន់តែទទួលយកវាដោយសារព្រះគម្ពីរ។ លោក ឡូសើរបាននិយាយថា យើងមានអំណាចដើម្បីនិយាយ ថា «ទេ» ប៉ុន្ដែមិនមែនអំណាចដើម្បីនិយាយថា «បាទ»។ មានមនុស្សក្មេងៗបីបួននាក់ត្រូវបានធំឡើង នៅក្នុងក្រុមជំនុំនេះដែលទាស់ទទឹងនឹងការទាញនាំរបស់ព្រះពីមួយសប្ដាហ៍ទៅមួយសប្ដាហ៍។ ពួកគេមក ក្រុមជំនុំនេះ ប៉ុន្ដែពួកគេនៅតែទាស់ទទឹងនឹងព្រះ។ ហើយអ្នក៏អាចទាស់ទទឹងនឹងព្រះបានដែរ នៅពេលទ្រង់ទាញនាំអ្នកមកក្នុងក្រុមជំនុំនេះ។ នៅ ពេលគ្រូជំនួយម្នាក ឬអ្នកដឹកនាំក្រុមជំនុំរបស់យើងទូរស័ព្ទមកអ្នក អ្នកអាចនិយាយថា «ខ្ញុំនឹងមិនត្រលប់ មកវិញទេ»។ ឬអាក្រក់ជាងនោះទៀត អ្នកអាចឲ្យម្ដាយរបស់អ្នក ឬសមាជិកក្នុងគ្រួសារផ្សេងទៀតលើក ទូរស័ព្ទហើយកុហកសំរាប់អ្នក ដោយនិយាយថាអ្នកមិននៅទៅនោះទេ។ នៅក្នុងវិធីនេះអ្នកអាចទាស់ទទឹង នឹងព្រះហើយបដិសេធមិនត្រលប់មកក្រុមជំនុំនេះវិញ ហើយស្ដាប់ពីរបៀបដើម្បីបានសង្រ្គោះ។ ព្រះជាម្ចាស់ បានមានបន្ទូលថា៖ «អញបានស្រឡាញ់ឯង ដោយសេចក្តីស្រឡាញ់ដ៏ស្ថិតស្ថេរនៅអស់កល្ប ហេតុនេះបានជាអញទាញនាំ ឯងមក ដោយសេចក្តីសប្បុរស» (យេរេមា ៣១:៣)។ បើអ្នកទាស់ទទឹង ហើយប៉ះបោរប្រឆាំងនឹងការទាញនាំរបស់ព្រះ ហើយមិនត្រលប់មកវិញ អ្នកប្រហែល ជាមិនដែលបានសង្រ្គោះឡើយ។ អ្នកប្រហែលជាមិនដែលក្លាយជាកូនព្រះពិតប្រាកដម្នាក់ឡើយ។ ២. ទីពីរ ព្រះទាញនាំអ្នកទៅឯព្រះយេស៊ូវគ្រីស្ទ។ ព្រះទ្រង់ទាញនាំអ្នកគ្រប់វិធីទាំងអស់ទៅក្នុង ព្រះគ្រីស្ទ ហើយទ្រង់ជួយសង្រ្គោះអ្នក។ «អញបាន(ទាញនាំ)គេដោយខ្សែ ជាសេចក្តីទទូចរបស់មនុស្ស គឺដោយចំណងនៃសេចក្តីស្រឡាញ់»។(ហូសេ ១១:៤)។ សកម្មភាពនៃការជឿលើព្រះយេស៊ូវគឺពិតជាសាមញ្ញណាស់ ដ្បិតវាទាមទារការអស្ចារ្យដ៏អស្ចារ្យនៃ ព្រះគុណកើតឡើងចំពោះអ្នក។ អ្នកត្រូវបាន (ទាញ) ទៅរកព្រះគ្រីស្ទ ឬក៏អ្នកនឹងមិនជឿលើទ្រង់ ទោះបី ជាវាហាក់ដូចជាងាយស្រួលដែលមិនសមហេតុផលដើម្បីធ្វើដូច្នោះក្ដី។ ព្រះយេស៊ូវទ្រង់បានមានបន្ទូលថា «អ្នករាល់គ្នាជឿដល់ព្រះហើយ ចូរជឿដល់ខ្ញុំដែរ»(យ៉ូហាន ១៤:១)។ នោះគឺជាអត្ថន័យដើម្បីជឿលើព្រះយេស៊ូវ អ្នកគ្រាន់តែជឿលើទ្រង់តាមរបៀបដដែលដែលអ្នក បានជឿលើព្រះវរបិតា។ ហើយសេចក្ដីជំនឿដ៏សាមញ្ញដូចគ្នា ដែលអ្នកធ្លាប់មានក្នុងព្រះវបិតា នៅពេលអ្នក ជឿក្នុងព្រះយេស៊ូវដែលជាព្រះរាជបុត្រានៃព្រះ អ្នកមានអ្វីៗទាំងអស់ដែលអ្នកត្រូវការដើម្បីបានសង្រ្គោះ។ ព្រះគម្ពីរប្រាប់ថា «ចូរជឿដល់ព្រះអម្ចាស់យេស៊ូវគ្រីស្ទទៅ នោះនឹងបានសង្គ្រោះហើយ»(កិច្ចការ ១៦: ៣១)។ ខ្ញុំចង់ឲ្យបងប្អូនជឿលើព្រះយេស៊ូវតាមរបៀបដូចគ្នាដែលអ្នកជឿលើព្រះ។ «អ្នករាល់គ្នាជឿដល់ព្រះហើយ ចូរជឿដល់ខ្ញុំដែរ»(យ៉ូហាន ១៤:១)។ វាហាក់ដូចជាងាយស្រួលដ៏មិនសមហេតុផល ហើយងាយស្រួលគួរឲ្យចង់សើច ពិតមែនទេ? ដ្បិតស្ទើរតែមនុស្សបាត់បង់ទាំងអស់មិនអាច ត្រូវបានបញ្ចុះបញ្ចូលដើម្បីធ្វើវាបានទេ។ ពួកគេនឹងជំពប់ ១០០%នៅគ្រប់ពេលវេលា។ គ្រូគង្វាលដែលសួរសំនួរធម្មតាទៅកាន់ពួកអ្នកដែលមកសំរាប់សេចក្ដីសង្រ្គោះ និងគ្រូគង្វាលដែលសួរមនុស្សទាំងនោះពីសំនួរធម្មតា ហើយបន្ទាប់មកស្ដាប់ចំលើយ – គ្រូគង្វាលទាំងនោះ នឹងរកឃើញថាខ្ញុំប្រសាសន៍ត្រូវ។ នៅពេលថ្មីៗនេះ ប្រធាននៅមហាវិទ្យាល័យព្រះគម្ពីរដ៏ល្បីមួយបានប្រាប់ ខ្ញុំថា គាត់គិតថាមនុស្សក្នុងចំណោម១០០នាក់ដែលប្រកាសថាគេបានសង្រ្គោះ មានតែ១នាក់ដែលបាន សង្រ្គោះពិតប្រាកដ! មាននរណាម្នាក់បាននិយាយថា «អ្នកធ្វើវាឲ្យស្មុកស្មាញណាស់»។ មនុស្សនេះចង់មានន័យពី ពួកអ្នក «ដីសាយសិននីស» ដែលនឹងទទួលយកអ្វីៗទាំងអស់ទុកជាសេចក្ដីសង្រ្គោះមួយឬ។ គេថា «ការប្រែចិត្ដ» អាចជឿលើអ្វីៗទាំងអស់ដែលគាតចង់ ហើយគ្រូគង្វាលនឹងទទួលយកគាត់ ហើយហៅគាត់ ថា «បានសង្រ្គោះ»។ ប៉ុន្ដែព្រះទ្រង់មិនគ្រាន់តែនឹងមិន ទទួលរឿងចាស់ខ្លះៗនោះទេ។ ព្រះទ្រង់ជំទាស់នឹង រឿងមួយ ដែលអ្នកធ្វើ៖ អ្នកត្រូវតែជឿលើព្រះយេស៊ូវ(កិច្ចការ ១៦:៣១)។ បើអ្នកធ្វើរឿងខ្លះទៀត អ្នកនឹង មិនបានសង្រ្គោះទេ។ ដូច្នោះ គ្រូគង្វាលដែលឆ្លាតនឹងស្ដាប់ ដើម្បីមើលឃើញ បើមនុស្សបានធ្វើរឿងសំខាន់ មួយនោះ(ជឿលើព្រះយេស៊ូវ)។ ហើយគ្រូគង្វាលដែលគ្មានវិញ្ញាណដូចនោះនឹងប្រឆាំង នៅពេលយើងទទូចថា «ចូរជឿដល់ព្រះអម្ចាស់យេស៊ូវគ្រីស្ទទៅ នោះនឹងបានសង្គ្រោះហើយ»(កិច្ចការ ១៦: ៣១)។ ជាញឹកញាប់គ្រូគង្វាលដែលល្ងង់ខ្លៅដូចនោះប្រឆាំង ដោយព្រោះតែខ្លួនពួកគេផ្ទាល់មិនបានធ្វើរឿងសំខាន់មួយនោះ ដូច្នោះហើយពួកគេផ្ទាល់បាត់បង់។ អូ វាហាក់ដូចជាសាមញ្ញណាស់ដើម្បីជឿលើព្រះយេស៊ូវ! ព្រះយេស៊ូវទ្រង់បានមានបន្ទូលថា «អ្នករាល់គ្នាជឿដល់ព្រះហើយ ចូរជឿដល់ខ្ញុំដែរ»(យ៉ូហាន ១៤:១)។ ថ្វីដ្បិតមានមនុស្សរាប់លាននាក់ដែលគិត ថា ពួកគេបានសង្រ្គោះសូម្បីតែពួកគេមិនបានធ្វើការនេះក្ដី។ ពួកគេមិនបានជឿ «លើព្រះអម្ចាស់យេស៊ូវ គ្រីស្ទទេ»។ ពួកគេបានធ្វើរឿងខ្លះផ្សេងទៀត ហើយពួកគេនៅតែបាត់បង់(ឧទាហរណ៍ ៧:២១-២៣)។ វាត្រូវការព្រះគុណរបស់ព្រះ ដើម្បីទាញនាំនរណាម្នាក់មករកព្រះយេស៊ូវ ដោយសេចក្ដីជំនឿដ៏សាមញ្ញ។ ព្រះទ្រង់ទាញនាំមនុស្សមករកព្រះយេស៊ូវដោយសារដំណឹងល្អ។ ព្រះគម្ពីរប្រាប់ថា «តែពួកមនុស្សសុចរិតនឹងរស់នៅ ដោយអាងសេចក្តីជំនឿ បើអ្នកណាថយទៅវិញ នោះចិត្តអញគ្មានសេចក្តីអំណរចំពោះអ្នកនោះទេ» (ហេព្រើរ ១០:៣៨)។ បើអ្នកថយទៅវិញ នៅពេលដែលព្រះកំពុងទាញនាំអ្នកមករកព្រះយេស៊ូវ នៅពេលឆាប់ៗ ឬនៅពេលក្រោយមក ព្រះនឹងឈប់ទាញនាំអ្នក ហើយបន្ទាប់មកវានឹងយឺតពេលសំរាប់អ្នកដើម្បីឲ្យអ្នកទទួលបាន សេចក្ដីសង្រ្គោះ។ នោះគឺជាអំពើបាបដែលមិនលើកលែងទោសបាន។ ព្រះយេស៊ូវមានបន្ទូលថា «គ្មានអ្នកណាអាចនឹងមកឯខ្ញុំបានទេ លើកតែព្រះវរបិតា ដែលចាត់ខ្ញុំឲ្យមក ទ្រង់ទាញនាំគេប៉ុណ្ណោះ»(យ៉ូហាន ៦:៤៤)។ តើពាក្យថា «មក» ឯទ្រង់មានអត្ថន័យដូចម្ដេច? វាមាន័យថា «ជឿ» លើទ្រង់។ ខគម្ពីរ៣ក្រោយទៀត ព្រះយេស៊ូវបានប្រាប់ថា៖ «អ្នកណាដែលជឿដល់ខ្ញុំ នោះមានជីវិតអស់កល្បជានិច្ច»(យ៉ូហាន ៦:៤៧)។ ប៉ុន្ដែអ្នកមិនអាចជឿលើព្រះយេស៊ូវបានទេ លុះត្រាតែព្រះកំពុងទាញនាំអ្នក (យ៉ូហាន ៦:៤៤)។ សេចក្ដីជំនឿដ៏សាមញ្ញលើព្រះយេស៊ូវមិនអាចទៅរួចទេ បើគ្មានការទាញនាំរបស់ព្រះវរបិតា។ «អញបានស្រឡាញ់ឯង ដោយសេចក្តីស្រឡាញ់ដ៏ស្ថិតស្ថេរនៅអស់កល្ប ហេតុនេះបានជាអញទាញនាំ ឯងមក ដោយសេចក្តីសប្បុរស» (យេរេមា ៣១:៣)។ ព្រះស្រឡាញ់អ្នកដល់ម្ល៉េះបានជាទ្រង់បានទាញនាំអ្នកមកក្នុងក្រុំមជំនុំ។ ព្រះបានទាញនាំអ្នកមក ទីនេះ ទ្រង់កំពុងរៀបចំផែនការណ៍សំរាប់អ្នក ដើម្បីឲ្យអ្នកបានកើតនៅទីនេះ ដូចនេះម្ដាយរបស់អ្នកបាននាំ អ្នកមកទីនេះក្នុងពោះរបស់នាង។ ឬក៏មិត្ដភ័ក្រ្ដមួយចំនួនបាននាំអ្នកមកក្រុមជំនុំនេះ។ ព្រះប្រើមនុស្សដើម្បី ទាញនាំអ្នកមកក្នុងក្រុមជំនុំ។ ទ្រង់បានទាញនាំអ្នកមកទីនេះនៅក្នុងពោះម្ដាយរបស់អ្នក ឬទ្រង់ទាញនាំអ្នក មកទីនេះតាមរយះមនុស្សម្នាក់បានទូរស័ព្ទទៅអ្នក ហើយបានទៅយកអ្នកមកទីនេះ។ បាទ យើងទាំងអស់ គ្នា រួមទាំងខ្ញុំត្រូវបានព្រះទាញនាំមកក្រុមជំនុំ។ ដ្បិតឥឡូវនេះព្រះកំពុងតែទាញនាំអ្នកមកឯព្រះយេស៊ូវដើម្បីឲ្យអ្នកបានសង្រ្គោះដោយសារការជឿ ទុកចិត្ដលើទ្រង់។ ប៉ុន្ដែ «បើអ្នកណាថយចេញទៅវិញ នោះចិត្ដទ្រង់គ្មានសេចក្ដីអំណរចំពោះអ្នកនោះទេ» (ហេព្រើរ ១០:៣៨)។ អ្នកត្រូវតែជឿទុកចិត្ដលើព្រះយេស៊ូវឥឡូវនេះ នៅខណះពេលដែលទ្រង់កំពុងទាញ នាំអ្នក។ នៅពេឆាប់ៗវានឹងយឺតពេល! អូ សូមជឿលើព្រះយេស៊ូវឥឡូវនេះ នៅខណះពេលដែលទ្រង់កំពុងទាញនាំអ្នក! «អញបានស្រឡាញ់ឯង ដោយសេចក្តីស្រឡាញ់ដ៏ស្ថិតស្ថេរនៅអស់កល្ប ហេតុនេះបានជាអញទាញនាំ ឯងមក ដោយសេចក្តីសប្បុរស» (យេរេមា ៣១:៣)។ ៣. ប៉ុន្ដែទីបី ព្រះទាញនាំអ្នកទៅក្នុងស្ថានសួគ៌។ ទីមួយ ព្រះទាញនាំអ្នកមកក្រុមជំនុំក្នុងតំបន់។ ទីពីរ ព្រះទាញនាំអ្នកមករកព្រះយេស៊ូវគ្រីស្ទ ដែលជាព្រះរាជបុត្រានៃព្រះ។ ប៉ុន្ដែ ទីបី ព្រះទាញនាំអ្នកឡើងទៅក្នុងស្ថានសួគ៌។ បើអ្នកជាកូនព្រះពិត ប្រាកដម្នាក់ ព្រះនឹងទាញនាំអ្នកឡើងទៅស្ថានសួគ៌! ព្រះយេស៊ូវទ្រង់មានបន្ទូលថា៖ «គ្មានអ្នកណាអាចនឹងមកឯខ្ញុំបានទេ លើកតែព្រះវរបិតា ដែលចាត់ខ្ញុំឲ្យមក ទ្រង់ទាញនាំគេប៉ុណ្ណោះ ហើយខ្ញុំនឹងឲ្យអ្នកនោះរស់ឡើងវិញ នៅថ្ងៃចុងបំផុតដែរ» (យ៉ូហាន ៦:៤៤)។ ការទាញនាំរបស់អ្នកនាំអ្នកទៅឯព្រះយេស៊ូវ។ ការទាញនាំរបស់ព្រះដូចគ្នានេះនឹងទាញយកអ្នកចេញពីផ្នូរ ហើយទាញនាំអ្នកទៅស្ថានសួគ៌នៅគ្រាលើកឡើង! ព្រះទាញនាំអ្នកមកក្នុងក្រុមជំនុំ។ ព្រះទាញនាំអ្នកមក រកព្រះយេស៊ូវ។ ព្រះទាញនាំអ្នកចេញពីផ្នូរ ហើយនាំអ្នកទៅក្នុងស្ថានសួគ៌! «គ្មានអ្នកណាអាចនឹងមកឯខ្ញុំបានទេ លើកតែព្រះវរបិតា ដែលចាត់ខ្ញុំឲ្យមក ទ្រង់ទាញនាំគេប៉ុណ្ណោះ ហើយខ្ញុំនឹងឲ្យអ្នកនោះរស់ឡើងវិញ នៅថ្ងៃចុងបំផុតដែរ» (យ៉ូហាន ៦:៤៤)។ អូ នេះគឺជាទីសង្ឃឹមដ៏អស្ចារ្យមួយ! យើងជឿថា ព្រះដែលបានទាញនាំយើងពីកន្លែងឆ្ងាយនេះនឹងទាញនាំ យើងពីផ្លូវផ្ទះទាំងអស់ ទៅកាន់ស្ថានសួគ៌! ព្រះនឹងទាញនាំយើងទៅក្នុងស្ថានសួគ៌! «អញបានស្រឡាញ់ឯង ដោយសេចក្តីស្រឡាញ់ដ៏ស្ថិតស្ថេរនៅអស់កល្ប ហេតុនេះបានជាអញទាញនាំ ឯងមក ដោយសេចក្តីសប្បុរស» (យេរេមា ៣១:៣)។ «ព្រោះព្រះអម្ចាស់ទ្រង់នឹងយាងចុះពីស្ថានសួគ៌មក ដោយស្រែកបង្គាប់១ព្រះឱស្ឋ ទាំងមានឮសំឡេងមហាទេវតា និងត្រែរបស់ព្រះផង នោះពួកស្លាប់ក្នុងព្រះគ្រីស្ទនឹងរស់ឡើងវិញជាមុនបង្អស់រួចយើងរាល់គ្នាដែល កំពុងតែរស់នៅ ក៏នឹងបានលើកឡើង ទៅក្នុងពពកជាមួយគ្នាទាំងអស់ ដើម្បីឲ្យបានជួបជុំនឹងព្រះអម្ចាស់នៅនាអាកាស យ៉ាងនោះ យើងនឹងនៅជាមួយនឹងព្រះអម្ចាស់ជាដរាបទៅ»(ថែស្សាឡូនិចទី១ ៤:១៦-១៧)។ «លើកឡើង...ទៅក្នុងពពក ដើម្បីជួបជុំនឹងព្រះអម្ចាស់នៅនាអាកាស!» (ថែស្សាឡុចនិចទី១ ៤:១៧)។ លើកឡើងទៅលើអាកាស! «ដោយសេចក្តីស្រឡាញ់ដ៏ស្ថិតស្ថេរនៅអស់កល្ប ហេតុនេះបានជាអញទាញនាំឯងមក»(យេរេមា ៣១:៣)។ ទាញឡើងទៅលើអាកាស! ទាញឡើងទៅឯព្រះយេស៊ូវ! ទាញឡើងទៅក្នុងស្ថានសួគ៌អស់កល្បជានិច្ច! «ដោយសេចក្តីស្រឡាញ់ដ៏ស្ថិតស្ថេរនៅអស់កល្ប ហេតុនេះបានជាអញទាញនាំឯងមក»(យេរេមា ៣១:៣)។ ព្រះបានទាញនាំអ្នកមកក្រុមជំនុំនេះ។ កុំទាស់ទទឹងនឹងទ្រង់ សូមត្រលប់មកក្រុមជំនុំវិញជារៀង រាល់ថ្ងៃអាទិត្យ។ ព្រះកំពុងតែទាញនាំអ្នកមកឯព្រះយេស៊ូវ។ កុំតស៊ូប្រឆាំងនឹងទ្រង់ សូមជឿលើព្រះយេស៊ូវ ទៅ។ «អ្នករាល់គ្នាជឿដល់ព្រះហើយ ចូរជឿដល់ខ្ញុំដែរ» ហើយនៅពេលឆាប់ៗថ្ងៃមួយព្រះនឹងទាញនាំអ្នក ទៅក្នុងស្ថានសួគ៌។ ឱសប្បាយអស្ចារ្យ បើជាយើងខ្ញុំមិនដែលស្លាប់ បើអ្នកចង់និយាយជាមួយយើងអំពីការទទួលសេចក្ដីសង្រ្គោះ សូមចេញពីកន្លែងអង្គុយរបស់អ្នក ហើយទៅកាន់បន្ទប់សួរសំនួរឥឡូវនេះ។ លោក ចាន់ សូមអធិស្ឋានឲ្យមានបងប្អូនខ្លះនឹងប្រែចិត្ដនៅព្រឹក នេះ។ អាម៉ែន។ (ចប់សេចក្ដីអធិប្បាយ) You may email Dr. Hymers at rlhymersjr@sbcglobal.net, (Click Here) – or you may សេចក្ដីអធិប្បាយដែលសរសេរដៃទាំងនេះមិនហាមឲ្យថតចំលងទេ។ អ្នកប្រើវាដោយគ្មានការ អនុញ្ញាតពីលោក អានព្រះគម្ពីរមុនពេលអធិប្បាយដោយលោក Mr. Abel Prudhomme ៖ យ៉ូហាន ៦:៣៧-៤៤។ |
ចំណងជើងនៃសេចក្ដីអធិប្បាយ កន្លែងដែលព្រះទាញនាំមនុស្សមានបាបដោយលោក Dr. R. L. Hymers, Jr. «អញបានស្រឡាញ់ឯង ដោយសេចក្តីស្រឡាញ់ដ៏ស្ថិតស្ថេរនៅអស់កល្ប
១. ទីមួយ ព្រះទាញនាំអ្នកមកក្នុងក្រុមជំនុំក្នុងតំបន់។ កិច្ចការ ២:៤៧; ១៦:៥; ២. ទីពីរ ព្រះទាញនាំអ្នកទៅឯព្រះយេស៊ូវគ្រីស្ទ។ ហូសេ ១១:៤; យ៉ូហាន ១៤:១; ៣. ប៉ុន្ដែទីបី ព្រះទាញនាំអ្នកទៅក្នុងស្ថានសួគ៌។ យ៉ូហាន ៦:៤៤; |