Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net




ការដើរកាត់ភ្លើងជាមួយព្រះរាជបុត្រានៃព្រះ!

WALKING THROUGH THE FIRE WITH THE SON OF GOD!
(Cambodian)

ដោយលោក
Dr. R. L. Hymers, Jr.

សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស
ថ្ងៃរបស់ព្រះអម្ចាស់ពេលព្រឹក ខែធ្នូរ ២៩, ២០១៣
A sermon preached at the Baptist Tabernacle of Los Angeles
Lord's Day Morning, December 29, 2013

«រួចទ្រង់មានព្រះបន្ទូលថា មើល យើងឃើញ៤នាក់ ឥតជាប់ចំណងសោះ កំពុងដើរនៅកណ្តាលភ្លើង ឥតមានអ្វីសោះ ឯអ្នកទី៤ក៏មានភាពដូចជាកូនព្រះ»
(ដានីយ៉ែល ៣:២៥)។


ខ្ញុំនឹងចាប់ផ្ដើមសេចក្ដីអធិប្បាយនេះតាមរបៀបខុស។ យើងត្រូវបានរៀននៅក្នុងមហាវិទ្យាល័យ ដើម្បីបង្រៀនរឿងខ្លះដើម្បីឲ្យមនុស្សសប្បាយចិត្ដ ហើយដើម្បីឲ្យគេចាប់អារម្មណ៍នៅការចាប់ផ្ដើមនៃសេចក្ដី អធិប្បាយមួយ។ ប៉ុន្ដែខ្ញុំនឹងបំបែកច្បាប់ទាំងអស់នៃការរៀបចំមេរៀន ហើយបង្រៀនអ្នករាល់គ្នាពីមេរៀន មួយនៅក្នុងរបៀបដើម្បីបកស្រាយព្រះគម្ពីរ។ ពាក្យ « Homiletics និង hermeneutics» អ្នករាល់គ្នាមិន ស្គាល់ពាក្យទាំងនោះទេ ខ្ញុំដឹងថាអ្នករាល់គ្នានឹងធុញ តែខ្ញុំនឹងពន្យល់ពីអត្ថន័យនៃពាក្យទាំងពីរនោះ។ ពាក្យ «Homiletics» (ការរៀនពីរបៀបអធិប្បាយ)។ វាគឺជាការរៀនពីការរៀបចំមេរៀន ហើយរៀនពីការចែកចាយមេរៀន។ ពាក្យ « Hermeneutics» (ការរៀនពីរបៀបដើម្បីបកស្រាយព្រះគម្ពីរ) រៀនពីច្បាប់នៃការ បកស្រាយព្រះគម្ពីរបរិសុទ្ធ។ លោក M. R. DeHaan (១៨៩១-១៩៦៥) បានប្រាប់ពីច្បាប់នៃការរៀនពី របៀបដើម្បីបកស្រាយព្រះគម្ពីរចំនួន៣៖

(១)  គ្រប់ទាំងបទគម្ពីរទាំងអស់មានការបកស្រាយដ៏សំខាន់មួយ។
(២)  គ្រប់ទាំងបទគម្ពីរទាំងអស់មានការអនុវត្ដន៍ដ៏ងាយស្រួលជាច្រើន។
(៣)  អត្ថបទគម្ពីរភាគច្រើនមានការសំដែងប្រាប់ពីពាក្យទំនាយមួយផងដែរ។
         (M. R. DeHaan, M.D., Daniel the Prophet, Kregel Publications, 1995 reprint, p. 73)។

ខ្ញុំនឹងប្រើច្បាប់នៃការរៀនពីរបៀបដើម្បីបកស្រាយព្រះគម្ពីរចំនួន៣របស់លោក DeHaan ទុកជាចំណង ជើងមួយសំរាប់សេចក្ដីអធិប្បាយនេះ។

១. ទីមួយ គ្រប់ទាំងបទគម្ពីរមានការបកស្រាយដ៏សំខាន់មួយ។

នេប៊ូក្នេសាជាស្តេចនៅស្រុកបាប៊ីឡូន នៅក្នុងសតវត្សទី៦មុនថ្ងៃកំណើតរបស់ព្រះគ្រីស្ទ សេ្ដចនេប៊ូក្នេសាចាត់ទាហានរបស់គាត់ឡោមព័ទ្ធច្បាំងទីក្រុងយេរូសាឡិម។ ទាហានរបស់គាត់បានចាប់ស្តេចយូដាធ្វើជាទាសការ ហើយបាននិរទេសគាត់ទៅកាន់ស្រុកកំណើតរបស់ពួកគេ។ ពួកគេបានរុករើព្រះវិហារ របស់សាសន៍យូដា ហើយបានយកគ្រឿងប្រដាប់ព្រះវិហាររបស់ព្រះត្រលប់ទៅកាន់ស្រុកបាប៊ីឡូនវិញ។ សេ្ដចបានបញ្ជាឲ្យទាហាររបស់គាត់ចាប់ពួកសាសន៍យូដាភាគច្រើនទៅក្នុងស្រុកបាប៊ីឡូន ដើម្បីធ្វើទាសករ ផងដែរ។ ប៉ុន្ដែស្ដេចនេប៊ូក្នេសាបានណែនាំឲ្យអ្នកបំរើគាត់ឈ្មោះអាសផ្នាសយកមនុស្សក្មេងៗដ៏ឆ្លាតបំផុត ហើយល្អបំផុតដើម្បីបង្រៀនភាសាខាល់ដេដល់ពួកគេ និងតាមវិជ្ជារបស់អ្នកស្រុងបាប៊ីឡូន ដូច្នោះពួកគេ អាចឈរនៅក្នុងរាជវាំងរបស់ស្ដេចដើម្បីធ្វើជាអ្នកបំរើពិសេសរបស់គាត់។ បុរសៃទាំង៤នេះមានឈ្មោះដូចជា ដានីយ៉ែល សាដ្រាក់ មែសាក់ និងអ័បេឌ-នេកោ។ ព្រះយេហូវ៉ាបានប្រទានពរឲ្យសាសន៍យូដាក្មេងៗទាំង បួននាក់នេះតាមវិធីពិសេសមួយ។ នៅពេលស្ដេចនេប៊ូក្នេសាបានសួរសំនួរពួកគេ

«ហើយក្នុងគ្រប់ទាំងរឿងខាងឯប្រាជ្ញា និងយោបល់ ដែលស្តេចទ្រង់សួរដល់គេ នោះក៏ឃើញថា គេវិសេសជាងអស់ទាំងពួកគ្រូមន្តអាគម ហើយនឹងគ្រូអង្គុយធម៌ ដែលនៅគ្រប់ក្នុងអាណាខេត្តទ្រង់»(ដានីយ៉ែល ១:២០)។

ស្ដេចបានរៀនទុកចិត្ដការក្ដីរបស់គេ ហើយពឹងពាក់ឲ្យពួកគេធ្វើជាអ្នកប្រឹក្សា។ ជាការពិតសេ្ដចតាំងលោក ដានីយ៉ែលជាអ្នកគ្រប់លើស្រុកបាប៊ីឡូនទាំងមូល ហើយជាអ្នកគ្រប់គ្រងទីពីរបន្ទាប់ពីស្ដេច។ ស្ដេចបានឲ្យ សាដ្រាក់ មែសាក់ និងអ័បេឌ-នេកោមានការងារដ៏ខ្ពស់បំផុតនៅក្នុងរាជរដ្ឋាភិបាលនៅក្រោមតំណែងរបស់ដានីយ៉ែល។

ឥឡូវនេះស្ដេចបានធ្វើរូបចំលាក់មាសដ៏ធំមួយដែលមានកំពស់៦០ហត្ថ ទទឹង៦ហត្ថ ទ្រង់បញ្ឈរសំរាប់ឲ្យមនុស្សថ្វាយបង្គំ។ អ្នកដឹកនាំទាំងអស់នៅស្រុកប៊ាបីឡូនបានមកទីនោះសំរាប់ថ្ងៃនោះ។ អ្នកនាំសារ របស់ស្ដេចបានប្រកាសយ៉ាងខ្លាំងដល់មនុស្សទាំងអស់ឲ្យគេផ្កាប់មុខចុះ ហើយក្រាបថ្វាយបង្គំរូបចំលាក់ «ហើយថា បើអ្នកណាមិនក្រាបថ្វាយបង្គំទេ នោះត្រូវបោះទៅក្នុងគុកភ្លើងដែលឆេះយ៉ាងសន្ធៅ»(ដានី យ៉ែល ៣:១១)។ សាដ្រាក់ មែសាក់ និងអ័បេឌ-នេកោបានថ្វាយបង្គំព្រះអម្ចាស់យេហូវ៉ា ព្រះរបស់ប្រទេស អ៊ីស្រាអែល។ ដូចនេះពួកគេមិនបានក្រាបថ្វាយបង្គំរូបព្រះរបស់ស្ដេចទេ។

ពួកតារាវិទូសាសន៍ខាល់ដេបានច្រណែនសាសន៍យូដាទាំងនេះរួចហើយ។ ដូច្នោះពួកគេបានទៅ គាល់ស្ដេច ហើយបានទូលស្ដេចថា

«បពិត្រព្រះករុណា គេមិនបានស្តាប់បង្គាប់ទ្រង់ទេ គេក៏មិនទាំងគោរពប្រតិបត្តិដល់ព្រះនៃទ្រង់ ឬថ្វាយបង្គំដល់រូបមាស ដែលទ្រង់បានតាំងឡើងនោះដែរ»(ដានីយ៉ែល ៣:១២)។

សេ្ដចនេប៊ូក្នេសាបានខឹងយ៉ាងខ្លាំង។ គាត់បានហៅសាដ្រាក់ មែសាក់ និងអ័បេឌ-នេកោដោយកំហឹង។ គាត់ បានប្រាប់ពួកគេថា បើពួកគេមិនក្រាបថ្វាយបង្គំរូបព្រះរបស់ពួកគេទេ ពួកគេនឹងត្រូវបោះទៅក្នុងគុកភ្លើង។ ចំលើយរបស់ពួកគេទៅកាន់ស្ដេចគឺជាចំលើយដ៏ល្បីមួយ។ គ្រូជំនួយរបស់លោក មែនណីកាបានដឹងថាតើ ខ្ញុំចូលចិត្ដចំលើយរបស់ពួកគេខ្លាំងប៉ុណ្ណា ដូច្នោះគាត់បានធ្វើបន្ទះមួយជាមួយនឹងពាក្យរបស់ពួកគេនៅលើវា ដែលបានដាក់នៅលើតុរបស់ខ្ញុំនៅក្រុមជំនុំនេះអស់រយះពេលជាច្រើនឆ្នាំមកហើយ។ ពួកគេនិយាយថា

«បើជាយ៉ាងនោះមែន នោះព្រះនៃយើងខ្ញុំ ដែលយើងខ្ញុំគោរពប្រតិបត្តិតាម ទ្រង់អាចនឹងជួយឲ្យខ្ញុំរួចពីគុកភ្លើង ដែលឆេះយ៉ាងសន្ធៅបានហើយ បពិត្រព្រះករុណា ព្រះអង្គនោះក៏នឹងជួយឲ្យយើងរួចពីព្រះហស្តទ្រង់ដែរ តែបើមិនជួយទេ នោះសូមទ្រង់ព្រះករុណាជ្រាបថា យើងខ្ញុំមិនព្រមគោរពតាមព្រះរបស់ទ្រង់ឡើយ ក៏មិនព្រមថ្វាយបង្គំដល់រូបមាស ដែលទ្រង់បានតាំងឡើងនោះដែរ»(ដានីយ៉ែល ៣:១៧,១៨)។

ព្រះរបស់យើងអាចជួយយើងឲ្យរួច ប៉ុន្ដែបើសិនជាយើងនឹងមិនថ្វាយបង្គំរូបព្រះរបស់អ្នក!

ស្ដេចបានខឹងពួកគេយ៉ាងខ្លាំងដោយព្រោះតែពួកគេឆ្លើយសំនួរដូចនោះ គាត់បានឲ្យអ្នកបំរើរបស់ គាត់ធ្វើគុកភ្លើងដ៏ក្ដៅ។ គាត់បានបញ្ជាទាហានរបស់គាត់ចាប់សាសន៍យូដាទាំងបីនាក់ ហើយបោះពួកគេ ចូលទៅក្នុងភ្លើងដ៏ក្ដៅ។ នៅចុងបញ្ចប់ស្ដេចបានមើលទៅក្នុងគុកភ្លើង គាត់បានភ្ញាក់ផ្អើលយ៉ាងខ្លាំងពីអ្វី ដែលគាត់បានមើលឃើញ! គាត់បាននិយាយថា

«រួចទ្រង់មានព្រះបន្ទូលថា មើល យើងឃើញ៤នាក់ ឥតជាប់ចំណងសោះ កំពុងដើរនៅកណ្តាលភ្លើងឥតមានអ្វីសោះ ឯអ្នកទី៤ក៏មានភាព ដូចជាកូនព្រះ»(ដានីយ៉ែល ៣:២៥)។

ស្ដេចបានយកពួកគេចេញពីគុកភ្លើងមក គាត់សរសើរតំកើងដល់ព្រះរបស់ពួកគេ ព្រះនៃប្រទេស អ៊ីស្រាអែល។ គាត់បាននិយាយថាព្រះបានបញ្ចូន «ចាត់ទេវតារបស់ទ្រង់ឲ្យមកប្រោសពួកបំរើទ្រង់ ដែលទុកចិត្តដល់ទ្រង់»(ដានីយ៉ែល ៣:២៨)។ ជានេះទៅទៀត ស្ដេចនេប៊ូក្នេសាបានឲ្យបុរសទាំងបីនាក់នេះធ្វើ ការងារចាស់របស់ពួកគេវិញ។ ស្ដេចថែមទាំងបានដាក់បញ្ជាមួយផងដែរថា គ្មានអ្នកណាម្នាក់អាចនិយាយ ប្រឆាំងនឹងព្រះរបស់ប្រទេសអ៊ីស្រាអែលបានទេ ហើយគាត់និយាយថា «គ្មានព្រះឯណាទៀត ដែលអាចនឹងជួយ ឲ្យរួចយ៉ាងដូច្នេះបានឡើយ»(ដានីយ៉ែល ៣:២៩)។

នោះគឺជាការបកស្រាយដ៏សំខាន់បំផុតមួយនៃខគម្ពីរទាំងនេះ។ ប៉ុន្ដែនៅមានថែមទៀត!

២. ទីពីរ គ្រប់ទាំងបទគម្ពីរទាំងអស់មានការអនុវត្ដន៍ដ៏ងាយស្រួលជាច្រើន។

«ការបកស្រាយមួយ ប៉ុន្ដែមានការអនុវត្ដន៍ច្រើន» នោះគឺជាច្បាប់នៃ hermeneutics ការសិក្សា ស្រាវជ្រាវនៃការពន្យល់ពីព្រះគម្ពីរ។ ខ្ញុំអាចគិតពីការអនុវត្ដន៍ដ៏សំខាន់ៗខ្លះៗនៃការរៀបរាប់នេះ។

ជាការពិតណាស់ ការអនុវត្ដន៍ទីមួយសំដៅលើពួកសាសន៍យូដាផ្សេងទៀតដែលត្រូវបាននិរទេស ទៅកាន់ស្រុងប៉ាបីឡូន។ ពួកគេត្រូវបានល្បួងឲ្យធ្វើដូច ហើយល្បួងឲ្យលាយបញ្ចូលនៅក្នុងវប្បធម៌ពួកមិនជឿព្រះនៅជុំវិញពួកគេ ហើយល្បួងឲ្យឈប់ធ្វើជាមនុស្សរបស់ព្រះ។ ការរៀបរាប់ប្រាប់ពីដានីយ៉ែលនៅក្នុង រូងតោ និងការរៀបរាប់ប្រាប់ពីសាសន៍ហេព្រើរបីនាក់នៅក្នុងគុកភ្លើងដ៏ក្ដៅ ជាមុនដំបូងត្រូវបានផ្ដល់ដើម្បី បង្រៀនដល់សាសន៍យូដានៅក្នុងភាពទាសកររបស់ពួកប៉ាបីឡូនដែលពួកគេមិនគួរតែបោះបង់ចោលមរតក និងសេចក្ដីជំនឿរបសពួកគេ។

ប៉ុន្ដែការរៀបរាប់ប្រាប់នេះក៏និយាយទៅកាន់គ្រីស្ទបរិសុទផងដែរ។ យើងកំពុងរស់នៅក្នុងសម័យ មួយដែលកើនឡើងនៃការបោះបង់ចោលព្រះនៅក្នុងក្រុមជំនុំដែលផ្សាយដំណឹងល្អ។ ខ្ញុំសង្កេតមើលនៅក្នុង ពេលវេលានៃជីវិតផ្ទាល់ខ្លួនរបស់ខ្ញុំ ក្រុមជំនុំរបស់យើងបានបោះបង់ចោលការប្រជុំគ្នាដើម្បីអធិស្ឋាននៅពាក់ កណ្ដាលអាទិត្យ ហើយបានបិទកម្មវិធីថ្វាយបង្គំព្រះនៅពេលល្ងាច។ ខ្ញុំបានឃើញការអធិប្បាយបែបផ្សាយ ដំណឹងល្អ ការពិតប្រភេទនៃការអធិប្បាយពិតប្រាកដមួយចំនួនបានបាត់សូន្យឈឹងពីក្រុមជំនុំស្ទើរតែទាំង អស់។ មនុស្សប្រុសបង្រៀនព្រះគម្ពីរដោយស្រទន់ៗ ជាជាងអធិប្បាយពីសេចក្ដីអធិប្បាយ សូម្បីតែក្រុមជំនុំ ដែលកាន់តាមច្បា់ក្រុមជំនុំរបស់យើងក្ដី។ ខ្ញុំបានឃើញថាក្រុមជំនុំជាច្រើនបានចោលសៀវភៅចំរៀងដើម្បី ច្រៀងសរសើរតំកើងដល់ព្រះ ហើយចោលបទចំរៀងដ៏អស្ចារ្យនៃសេចក្ដីជំនឿរបស់យើង។ ខ្ញុំបានឃើញពួក គេច្រៀងកន្លែងបន្ទរដ៏រាក់ៗដែលមិនជួយផ្គត់ផ្គង់ដល់ព្រលឹងសោះ។ ខ្ញុំបានឃើញគ្រូគង្វាលជាច្រើនបាន ចោលក្រវ៉ាត់ករបស់ពួកគេ ហើយពាក់អាវកីឡានៅកន្លែងតុអធិប្បាយ ហើយសុំឲ្យមនុស្សរបស់ពួកគេហៅ ពួកគេពីឈ្មោះដំបូងរបស់ពួកគេ។ អំណាច និងភាពថ្លៃថ្នូរនៃតុអធិប្បាយមិនអាចកើតឡើងបានទេ។ ខ្ញុំបាន ឃើញពួកគេអនុញ្ញាត្ដឲ្យមនុស្សក្មេងៗដើរចូលក្រុមជំនុំ ក្មេងពាក់អាវយឺត ហើយក្មេងស្រីស្លៀកសំពត់ខ្លីៗ។ មនុស្សក្មេងៗនៅក្នុងក្រុមជំនុំរបស់យើងឥឡូវនេះមើលទៅដូចជាមេស្រីសំផឹង ហើយដូចជាស្រីសំផឹង និង ដូចជាអ្នកញៀនថ្នាំញៀនជាជាងដូចអ្នកបាទីស្ទ! យើងកំពុងតែត្រូវលាយឡំ យើងកំពុងតែត្រូវលេបដោយ លោកីយ។ យើងកំពុងតែក្លាយដូចជាលោកីយ ដែលធ្វើឲ្យយើងមិនអាចប្រាប់ពីភាពខុសប្លែកពីគ្នារវាងអ្នក ផ្សាយដំណឹងល្អម្នាក់ និងអ្នកមិនជឿព្រះម្នាក់! បាទនោះអាក្រក់ណាស់! សាសន៍ហេព្រើរបីនាក់ក្នុងកណ្ឌ គម្ពីរដានីយ៉ែលនិយាយមកកាន់យើងថា «យើងមិនកំពុងតែលាយឡំទេ។ យើងនឹងធ្វើការជាមួយលោកីយ ហើយទៅសាលាជាមួយលោកីយ ហើយសុភាពរាបសារទៅកាន់លោកីយ។ ប៉ុន្ដែយើងនឹងគ្រាន់តែទៅឆ្ងាយ ប៉ុណ្ណា ហើយមិនឆ្ងាយ គ្មានបញ្ហាពីអ្វីដែលវាបាត់បង់!»

«បពិត្រព្រះករុណា ព្រះអង្គនោះក៏នឹងជួយឲ្យយើងរួចពីព្រះហស្តទ្រង់ដែរ... តែបើមិនជួយទេ នោះសូមទ្រង់ព្រះករុណាជ្រាបថា យើងខ្ញុំមិនព្រមគោរពតាមព្រះរបស់ទ្រង់ឡើយ ក៏មិនព្រមថ្វាយបង្គំដល់រូបមាស ដែលទ្រង់បានតាំងឡើងនោះដែរ»(ដានីយ៉ែល ៣:១៧,១៨)។

យើងនឹងក្រោកឈរឡើង ហើយការពារព្រះគម្ពីរនៅពេលព្រះគម្ពីរត្រូវបានគេរិះគន់។ យើងនឹងឆ្លើយទៅ កាន់សាស្រ្ដាចារ្យនៅមហាវិទ្យាល័យដែលព្យាយាមជំរុញការវត្ដន៍ និងលទ្ធិដែលបដិសេធព្រះចូលក្នុងបំពង់ ករបស់យើង។ យើងនឹងមិនចូលរួមការហែរក្បួន Rose Parade ថែមទាំងយើងនឹងមិនសូម្បីតែមើលវាប្រាំ នាទីដរាបណាពួកគេឃោសនាប្រឆាំងនឹងគ្រីស្ទបរិសុទនៅលើរថយន្ដរបស់ពួកគេ។ យើងនឹងមិនដែលមើល កាហែរក្បួន Rose Parade ដរាបណាពួកគេបង្ហាញពីរថយន្ដដែលរិះគន់ ហើយបដិសេធដល់សេចក្ដីជំនឿ ដ៏សំខាន់នៅក្នុងព្រះគម្ពីររបស់យើង។ ហើយបើនោះនាំឲ្យយើងមានបញ្ហា អត់អីទេ!

«តែបើមិនជួយទេ នោះសូមទ្រង់ព្រះករុណាជ្រាបថា យើងខ្ញុំមិនព្រមគោរពតាមព្រះរបស់ទ្រង់ឡើយ ក៏មិនព្រមថ្វាយបង្គំដល់រូបមាស ដែលទ្រង់បានតាំងឡើងនោះដែរ»(ដានីយ៉ែល ៣:១៨)។

យើងនិយាយទៅកាន់លោកីយដ៏បាត់បង់ថា «យើងនឹងមិនចូលរួមរាំងនៅក្នុងសាលារបស់អ្នក! យើងនឹង មិនជក់កញ្ឆារបស់អ្នកទេ សូម្បីតែវាស្របច្បាប់ក្ដី! យើងនឹងមិនមើលរូបអាសអាភាសរបស់អ្នកទេ! យើងនឹង មិនដើរតាមគំរូរបស់អ្នក ហើយពន្លូតកូនរបស់យើងទេ! យើងនឹងខកក្រុមជំនុំដើម្បីទៅពីធីជប់លៀងរបស់ អ្នកទេ! មិនដែលទេ! មិនដែលទេ!មិនដែលទេ! យើងនឹងមិនដែលធ្វើរឿងទាំងនោះទេ!»

«បពិត្រព្រះករុណា ព្រះអង្គនោះក៏នឹងជួយឲ្យយើងរួចពីព្រះហស្តទ្រង់ដែរ... តែបើមិនជួយទេ នោះសូមទ្រង់ព្រះករុណាជ្រាបថា យើងខ្ញុំមិនព្រមគោរពតាមព្រះរបស់ទ្រង់ឡើយ ក៏មិនព្រមថ្វាយបង្គំដល់រូបមាស ដែលទ្រង់បានតាំងឡើងនោះដែរ!»

មិនដែលទេ! មិនដែលទេ! មិនដែលទេ! មិនដែលទេ! មិនដែលទេ! មិនដែលទេ!

ជំនឿរបស់ឪពុករបស់យើងនៅតែរស់នៅ
   ថ្វីបើគុកងងឹត ភ្លើង និងដាវក្ដី
អូ ចិត្ដរបស់យើងពេញដោយអំណរដ៏អស្ចារ្យ
   នៅពេលយើងលឺពាក្យដែលពេញដោយសិរីរុងរឿង
ជំនឿរបស់ឪពុករបស់យើង ជាជំនឿដ៏បរិសុទ្ធ
   យើងនឹងនៅតែកាន់ខ្ជាប់រហូតដល់ស្លាប់
(«ជំនឿរបស់ឪពុកយើង» ដោយលោក Frederick W. Faber, 1814-1863)។

យើងនឹងដើរកាត់គុកភ្លើងដ៏ឆេះជាមួយព្រះរាជបុត្រានៃព្រះ! យើងនឹងដើរកាត់ភ្លើងនោះសូម្បីតែព្រះវរបិតា អនុញ្ញាត្ដឲ្យយើងឆេះ! យើងនឹងមិនក្រាបសំពះដល់ព្រះនៃការរួមភេទ ព្រះនៃរូបអាសអាភាស ព្រះនៃថ្នាំញៀន និងព្រះនៃសំភារៈនិយមទេ។ យើងនឹងដើរកាត់គុកភ្លើងដ៏ឆេះជាមួយព្រះរាជបុត្រានៃព្រះ!

ជំនឿរបស់ឪពុករបស់យើង ជាជំនឿដ៏បរិសុទ្ធ
   យើងនឹងនៅតែកាន់ខ្ជាប់រហូតដល់ស្លាប់

បន្ទាប់មក មានការអនុវត្ដន៍មួយផងដែរទៅកាន់គ្រីស្ទបរិសុទដែលកំពុងតែមានទុក្ខលំបាកដ៏ធ្ងន់។ កុំឲ្យអ្នកណាម្នាក់និយាយប្រាប់អ្នកថា ជីវិតរបស់គ្រីស្ទបរិសុទដ៏ពិតប្រាកដម្នាក់គឺតែងតែងាយស្រួល។ ព្រះ គ្រីស្ទបានមានបន្ទូលប្រាប់យើងថា

«បើអ្នកណាចង់មកតាមខ្ញុំនោះត្រូវឲ្យលះកាត់ចិត្តខ្លួនឯងចោលចេញ ហើយផ្ទុកឈើឆ្កាងខ្លួនមកតាមខ្ញុំចុះ»(ម៉ាថាយ ១៦:២៤)។

ហើយសាវកប៉ុលបានប្រាប់ថា «ត្រូវតែទ្រាំរងទុក្ខវេទនាជាច្រើន ទើបនឹងចូលទៅក្នុងនគរព្រះបាន»(កិច្ចការ ១៤:២២)។ បើអ្នកជាសិស្សពិតប្រាកដម្នាក់របស់ព្រះគ្រីស្ទ អ្នកនឹងកើតមានទុក្ខវេទនាជាច្រើន។ ប៉ុន្ដែ ព្រះយេស៊ូវទ្រង់បានមានបន្ទូលថា

«អ្នករាល់គ្នាមានពរ ក្នុងកាលដែលគេជេរ បៀតបៀន ហើយនិយាយបង្ខុសគ្រប់ទាំងសេចក្តីអាក្រក់ ពីអ្នករាល់គ្នា ដោយព្រោះខ្ញុំ ១២ ចូរមានចិត្តអំណរ ហើយរីករាយជាខ្លាំងចុះ ដ្បិតអ្នករាល់គ្នាមានរង្វាន់ជាធំនៅឯស្ថានសួគ៌ ពីព្រោះគេក៏បានធ្វើទុក្ខដល់ពួកហោរា ដែលនៅមុនអ្នករាល់គ្នា បែបដូច្នោះដែរ»(ម៉ាថាយ ៥:១១-១២)។

មិនថាតែអ្នកមានទុក្ខលំបាក និងមានទុក្ខវេទនាច្រើនប៉ុណ្ណា ព្រះយេស៊ូវមានបន្ទូលប្រាប់ថា «អញនឹងមិនចាកចេញពីឯង ក៏មិនបោះបង់ចោលឯងឡើយ»(ហេព្រើរ ៣:២៥)។ សូមចងចាំថា មានបុរសបួន នាក់នៅក្នុងគុកភ្លើងជាមួយសាសន៍ហេព្រើរទាំងបីនាក់ «អ្នកទី៤ក៏មានភាព ដូចជាកូនព្រះ»(ដានីយ៉ែល ៣:២៥)។ ព្រះយេស៊ូវជាព្រះរាជបុត្រានៃព្រះបាននៅជាមួយពួកគេនៅក្នុងគុកភ្លើងដ៏ឆេះ!

មុនព្រះយេស៊ូវមិនទាន់ចាប់កំណើត ទ្រង់បានយកពួកគេកាត់ភ្លើងដោយគ្មានគ្រោះថ្នាក់។ សូម ជឿទុកចិត្ដទ្រង់ ហើយទ្រង់នឹងនាំអ្នកកាត់ទុក្ខលំបាកដ៏ខ្លាំងដោយសុវត្ថិភាព។ បទចំរៀងដ៏ល្បីមួយនៃសេច ក្ដីជំនឿរបស់យើងដាក់ពាក្យទាំងនេះពីព្រះយេស៊ូវ ហើយវាត្រូវណាស់!

នៅពេលមានទុក្ខលំបាកទ្រង់តែចៀសផ្លូវឲ្យរួច
   ព្រះគុណខ្ញុំទាំងអស់សុទ្ធតែទ្រង់ជាផ្គត់ផ្គង់
អណ្ដាតភ្លើងនឹងមិនធ្វើឲ្យខ្ញុំឈឺទេ ខ្ញុំរ៉ាយរ៉ាប់ប្រាប់
   ខ្ញុំជាមនុស្សគ្មានតម្លៃតែទ្រង់ធ្វើឲ្យខ្ញុំស្អាត។
(«គ្រឹះដ៏មាំអស្ចារ្យមួយ» ដោយ អ្នកនិពន្ធមិនស្គាល់ឈ្មោះម្នាក់)។

ប៉ុន្ដែលោក DeHaan បានបង្រៀនយើងពីចំណុចមួយថែមទៀតពីការសិក្សាដើម្បីរៀបចំសេចក្ដីអធិប្បាយ។

៣. ទីបី អត្ថបទគម្ពីរភាគច្រើនមានការសំដែងប្រាប់ពីពាក្យទំនាយមួយផងដែរ។

លោក DeHaan បានប្រសាសន៍ដ៏ត្រឹមត្រូវថា «សាសន៍ហេព្រើរក្មេងៗបីនាក់គឺជារូបភាពមួយនៃ ប្រទេសអ៊ីស្រាអែលក្នុងចំណោមសាសន៍ដទៃ។ ការបោះចូលក្នុងគុកភ្លើងដ៏ឈឺចាប់ និងការបៀតបៀនដែល ពួកគេគួរតែវិនាសដោយសារស្ដង់ដារមនុស្សទាំងអស់ ប៉ុន្ដែពួកគេត្រូវបានការពារដោយអស្ចារ្យបំផុត សូម្បី តែនៅក្នុងគុកភ្លើងដ៏ឆេះនៃពូជអ្នកស្អប់ {ការប្រព្រឹត្ដដ៏ឃោរឃៅដល់សាសយូដា} និងការបៀតបៀន ដោយព្រោះតែពួកគេជាមនុស្សនៃសេចក្ដីសញ្ញារបស់ព្រះ ហើយគេត្រូវបានព្រះជួយឲ្យរួចដោយអស្ចារ្យ ថែមទាំង ត្រូវបានស្ដេចលើកតំកើងនៅក្នុងចំណោមជនជាតិជាច្រើន» (DeHaan, ibid., pp. 73-74)។

គ្រប់សាសន៍ដទៃទាំងអស់មានចំនុចខ្លះដែលបានបៀតបៀនដល់ពួកសាសន៍យូដា។ អេស៊ីព្ទ អ្នក ប៉ាបីឡូន ប្រទេសក្រិច រ៉ូម អេស្ប៉ាញ បារាំង រូស្ស៊ី និងអាឡឺម៉ង់ ពួកគេទាំងអស់បានបៀតបៀនដល់សាសន៍ យូដា ហើយព្យាយាមកំចាត់ចោលពួកគេ។ ប៉ុន្ដែពួកគេបានបរាជ័យដោយព្រោះតែប្រទេសអ៊ីសា្រអែលគឺជា ប្រទេសដ៏អស់កល្បរបស់ព្រះ! ឥឡូវនេះប្រទេសអ៊ីរ៉ាក់គិតថា គេជាបំផ្លាញប្រទេសអ៊ីស្រាអែល! ពួកគេបាន និយាយម្ដងហើយម្ដងទៀត។ ប៉ុន្ដែខ្ញុំសូមនិយាយទៅកាន់ពួកគេថា «ប្រទេសដ៏ខ្លាំងៗដែលបានព្យាយាម ដើម្បីកំចាត់ចោលពួកសាសន៍យូដា ពួកគេទាំងអស់បានបរាជ័យ ហើយដូច្នោះអ្នកនឹង!» ព្រះបានគង់នៅ ជាមួយប្រទេសអ៊ីសា្រអែលនៅក្នុងគុកភ្លើងនៃទុក្ខវេទនា ហើយព្រះនឹងមិនធ្វើឲ្យពួកគេបរាជ័យទេ! អ្នក ឃើញទេ ព្រះបានប្រទានសេចក្ដីសញ្ញាមួយជាមួយលោក អ័ប្រ៉ាហាំដែលមិនអាចកាត់ផ្ដាច់បាន។ ព្រះបាន មានបន្ទូលប្រាប់ដល់អ្នកដឹកនាំប្រទេសអ៊ីស្រាអែលថា ទឹកដីកាណានត្រូវបានប្រទានឲ្យសាសន៍យូដាជា រៀងរហូត!

«នៅថ្ងៃនោះឯង ព្រះយេហូវ៉ាទ្រង់តាំងសញ្ញានឹងអាប់រ៉ាមថា អញឲ្យស្រុកនេះដល់ពូជឯង ចាប់តាំងពីទន្លេស្រុកអេស៊ីព្ទរហូតដល់ទន្លេធំគឺជាទន្លេអ៊ើប្រាត» (លោកុប្បតិ្ដ ១៥:១៨)។

«ឯស្រុកកាណានទាំងអស់ដែលឯងសំណាក់នៅជាអ្នកដទៃ នោះអញនឹងឲ្យដល់ឯង និងពូជឯងតរៀងទៅ ទុកជាកេរអាករអស់កល្បជានិច្ច ហើយអញនឹងធ្វើជាព្រះដល់គេ»(លោកុប្បតិ្ដ ១៧:៨)។

នៅក្នុងសម័យកាលជាច្រើន ពួកសាសន៍យូដាត្រូវបានគេបៀតបៀន ជាញឹកញាប់ដោយគ្រីស្ទាន ខុសឆ្គង ដ្បិតគ្មានគ្រីស្ទានពិតប្រាកដណាដែលនឹងធ្វើទុក្ខដល់មនុស្សនៃសេចក្ដីសញ្ញារបស់ព្រះទេ! ប៉ុន្ដែ Yeshua (ព្រះយេស៊ូវ)តែងតែគង់ជាមួយបុរសបួននាក់នៅក្នុងគុកភ្លើង គង់ជាមួយការរងទុក្ខរបស់ជនជាតិ យូដា ហើយនៅចុងបញ្ចប់ទ្រង់ប្រទានឲ្យគេមានជ័យជំនះលើសាសន៍ដទៃដែលមិនជឿព្រះ! នៅចុងបញ្ចប់ ពាក្យទំនាយរបស់សាវកប៉ុលនឹងកើតឡើងជាពិតប្រាកដ។ ដ្បិតគាត់និយាយថា «នោះសាសន៍អ៊ីស្រាអែលទាំង អស់គ្នា នឹងបានសង្គ្រោះជាក្រោយ ដូចជាមានសេចក្តីចែងទុកមកថា «មានព្រះដ៏ប្រោសឲ្យរួច ទ្រង់នឹងចេញពីស៊ីយ៉ូនមក ទ្រង់នឹងបង្វែរសេចក្តីទមិលល្មើសពីយ៉ាកុបទៅ»(រ៉ូម ១១:២៦)។

សរុបសេចក្ដីមក សូមឲ្យយើងគិតអំពីបុរសបួននាក់ដែលនៅក្នុងគុកភ្លើងជាមួយមិត្ដភក្រ្ដសាសន៍ ហេព្រើរបីនាក់របស់យើង។ សេចក្ដីនេប៊ូក្នេសាបាននិយាយថាគាត់ជា «ទេវតាម្នាក់»(ដានីយ៉ែល ៣:២៨)។ «ទេវតា» មានអត្ថន័យសាមញ្ញថា «អ្នកនាំសារ»។ «អ្នកនាំសាររបស់ព្រះជាម្ចាស់» នៅក្នុងគម្ពីរសញ្ញចាស់ ជាញឹកញាប់លេចមុខជាព្រះយេស៊ូវមុនពេលទ្រង់មិនទាន់ចាប់កំណើតជាមនុស្ស។ ឧទាហរណ៍ «ទេវតា របស់ព្រះជាម្ចាស់» បានលេចមុខឲ្យលោក ម៉ាណូអាឃើញ(ឪពុករបស់លោក សាំសុន)។ ព្រះគម្ពីរប្រាប់ថា

«តាំងពីនោះមកទេវតានៃព្រះយេហូវ៉ាមិនបានលេចមកឲ្យម៉ាណូអា ឬប្រពន្ធគាត់ឃើញទៀតឡើយ ដូច្នេះ ម៉ាណូអាក៏ដឹងថា ជាទេវតានៃព្រះយេហូវ៉ា ២២ រួចប្រាប់ប្រពន្ធថា យើងនឹងស្លាប់ជាប្រាកដ ពីព្រោះយើងបានឃើញព្រះហើយ»(ពួកចៅហ្វាយ ១៣:២១,២២)។

ដូច្នោះ ទេវតារបស់ព្រះជាម្ចាស់ជាព្រះ ព្រះយេស៊ូវដែលជាបុគ្គលទីពីរនៃព្រះត្រីឯក បានលេខមខឲ្យឃើញ នៅក្នុងគម្ពីរសញ្ញាចាស់មុនពេលទ្រង់ចាប់កំណើតនៅក្នុងពោះរបស់ម៉ារី។

នៅក្នុងគម្ពីរដានីយ៉ែល ៣:២៥ នៅទីនេះ ស្ដេចបានមើលទៅក្នុងគុកដ៏ឆេះ ហើយបាននិយាយ ផងដែរថា «អ្នកទាំង៤មានភាពដូចជាព្រះរាជបុត្រានៃព្រះ» លោក J. Vernon McGee បានប្រសាសន៍ថា «ខ្ញុំជឿថាបុរសទាំង៤នោះជាព្រះរាជបុត្រា មុនពេលព្រះគ្រីស្ទចាប់កំណើតជាមនុស្ស» (J. Vernon McGee, Th.D., Thru the Bible, Thomas Nelson Publishers, 1982, volume III, p,. 547; note on Daniel 3:25)។

ចរិកលក្ខណះដ៏អស្ចារ្យនៃការយាងចុះរបស់ព្រះយេស៊ូវ ហើយការចែករំលែកការរងទុក្ខវេទនា និង ការបដិសេធនៃមនុស្សដែលបានរើសតាំង ហើយនៅចុងបញ្ចប់ទ្រង់បានជួយសង្រ្គោះពួកគេ! ទ្រង់បានយាង ចុះពីស្ថានសួគ៌មកចាប់កំណើតនៅក្នុងពោះម៉ារីដែលជាស្រី្ដព្រហ្មចារីហ៍។ ទ្រង់មិនបាន «យាងចុះមក» ដើម្បីធ្វើជាព្រះអម្ចាស់លើអម្ចាស់ ហើយជាស្ដេចលើអស់ទាំងស្ដេចទេ» នៅពេលទ្រង់បានប្រសូតនៅភូមិ បេថ្លេហិមនៅថ្ងៃបុណ្យណូអែលមុនដំបូងនោះ។ ទ្រង់នឹងមកធ្វើជាស្ដេចលើអស់ទាំងស្ដេចនៅពេលអនាគត – នៅពេលទ្រង់យាងមកលើកទីពីរ។ ប៉ុន្ដែនៅពេលទ្រង់បានយាងចុះមកនៅក្នុងពោះរបស់ម៉ារីដើម្បីជួយ សង្រ្គោះយើង ដូចជាទ្រង់បានយាងចុះមកនៅក្នុងគុកភ្លើងដ៏ក្ដៅ ដើម្បីជួយសង្រ្គោះវិរៈបុរសជនជាតិយូដា ដ៏ក្លាហានទាំង៣នាក់នោះ!

ព្រះយេស៊ូវបានយាងចុះមកពីស្ថានសួគ៌ដើម្បីរងទុក្ខនៅក្នុងលោកីយនេះ ដើម្បីសង្រ្គោះមនុស្ស របស់ទ្រង់ពីគុកភ្លើងដ៏ក្ដៅនៃឋាននរក! យើងទាំងអស់គ្នាគួរតែចំនាយពេលនៅក្នុង «ភ្លើងដែលមិនចេះរលត់ នោះ» ប៉ុន្ដែព្រះយេស៊ូវបានយាងចុះមកដើម្បីរងទុក្ខ ហើយសុគតនៅលើឈើឆ្កាងដើម្បីសងថ្លៃលោះទោស កំហុសសំរាប់អំពើរំលងរបស់យើង។ ព្រះបានដាក់អំពើបាបរបស់យើងទាំងអស់ «នៅក្នុងព្រះកាយរបស់ ទ្រង់ផ្ទាល់នៅលើឈើឆ្កាង» (ពេត្រុសទី១ ២:២៤)។ ដូច្នោះហើយព្រះយេស៊ូវបានទទួលទណ្ឌកម្មសំរាប់ អំពើបាបរបស់មនុស្សទាំងអស់។

ទ្រង់បានសុគតនៅក្នុងផ្នូរអស់រយះពេល៣ថ្ងៃ។ ប៉ុន្ដែនៅព្រលឹមស្រាងៗនៅថ្ងៃអាទិត្យនោះ ព្រះ យេស៊ូវបានរស់ពីសុគតឡើងវិញទាំងរូបកាយ ទាំងសាច់ឈាម ហើយទាំងឆ្អឹង។ ទ្រង់បានយាងឡើងទៅ ស្ថានសួគ៌វិញ ហើយឥឡូវនេះទ្រង់កំពុងអធិស្ឋានឲ្យអ្នក ទ្រង់គង់នៅខាងស្ដាំដៃរបស់ព្រះវរបិតា។

នៅពេលអ្នកជឿទុកចិត្ដលើព្រះយេស៊ូវនៅក្នុងចិត្ដរបស់អ្នក ទ្រង់នឹងលើកលែងទោសអំពើបាប របស់អ្នក ហើយទ្រង់នឹងលាងសំអាតអំពើបាបរបស់អ្នកដោយព្រះលោហិតរបស់ទ្រង់។ នៅពេលអ្នកជឿទុកចិត្ដលើព្រះយេស៊ូវនៅក្នុងចិត្ដរបស់អ្នក ទ្រង់នឹងសង្រ្គោះអ្នកពីអំពើបាប ហើយលើកអ្នកចេញជីវិតដ៏បាត់បង់ ហើយពីជីវិតដ៏គ្មានសង្ឃឹមមួយ ដូចជាទ្រង់បានជួយបុរសជនជាតិហេព្រើ៣នាក់ពីគុកភ្លើង! អាម៉ែន!

បើអ្នកចង់និយាយនិយាយជាមួយយើងអំពីការក្លាយជាកូនព្រះពិតប្រាកដមួយរូប សូមចាកចេញ ពីកន្លែងអង្គុយរបស់អ្នក ហើយដើរទៅខាងក្រោយសាលប្រជុំឥឡូវនេះ។ លោក ខាហ្គិនឹងនាំអ្នកទៅកាន់ បន្ទប់ផ្សេងទៀតដែលយើងអាចអធិស្ឋាន ហើយអាចឆ្លើយសំនួរខ្លះៗដែលអ្នកមាន។ លោក ចាន់ សូម អធិស្ឋានដើម្បីឲ្យមានបងប្អូនខ្លះនឹងបានសង្រ្គោះដោយសារព្រះយេស៊ូវនៅថ្ងៃនេះ! អាម៉ែន។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអាន ការអធិប្បាយរបស់ លោក ហ៊ីមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗ នៅតាមអ៊ីធើនេតនៅគេហទំព័រ www.realconversion.com.
ចុចលើ ”Sermon Manuscripts” សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ (Sermons in Khmer)

You may email Dr. Hymers at rlhymersjr@sbcglobal.net, (Click Here) – or you may
write to him at P.O. Box 15308, Los Angeles, CA 90015. Or phone him at (818)352-0452.

សេចក្ដីអធិប្បាយដែលសរសេរដៃទាំងនេះមិនហាមឲ្យថតចំលងទេ។ អ្នកប្រើវាដោយគ្មានការ អនុញ្ញាតពីលោក
Dr. Hymers។ ទោះបីជាយ៉ាងណាក៏ដោយ គ្រប់សេចក្ដីអធិប្បាយជាវីដីអូទាំងអស់របស់លោក Dr. Hymers ហាមថតចំលង ហើយអាចត្រឹមតែប្រើវាដោយមានការអនុញ្ញាត។

អានព្រះគម្ពីរមុនពេលអធិប្បាយដោយលោក Mr. Abel Prudhomme ៖ ដានីយ៉ែល ៣:១៦-២៥។
ច្រៀងចំរៀងដោយខ្លួនឯងមុនអធិប្បាយដោយលោក Benjamin Kincaid Griffith៖
«ជំនឿរបស់ឪពុកយើង» (ដោយលោក Frederick W. Faber, 1814-1863)។


ចំណងជើងនៃសេចក្ដីអធិប្បាយ

ការដើរកាត់ភ្លើងជាមួយព្រះរាជបុត្រានៃព្រះ!

ដោយលោក Dr. R. L. Hymers, Jr.

«រួចទ្រង់មានព្រះបន្ទូលថា មើល យើងឃើញ៤នាក់ ឥតជាប់ចំណងសោះ កំពុងដើរនៅកណ្តាលភ្លើង ឥតមានអ្វីសោះ ឯអ្នកទី៤ក៏មានភាពដូចជាកូនព្រះ»(ដានីយ៉ែល ៣:២៥)។

១.  ទីមួយ គ្រប់ទាំងបទគម្ពីរមានការបកស្រាយដ៏សំខាន់មួយ។ ដានីយ៉ែល ១:២០;
ដានីយ៉ែល ៣:១១, ១២, ១៧, ១៨, ២៥, ២៨, ២៩។
២. ទីពីរ គ្រប់ទាំងបទគម្ពីរទាំងអស់មានការអនុវត្ដន៍ដ៏ងាយស្រួលជាច្រើន។ ដានីយ៉ែល ៣:១៧, ១៨;
ម៉ាថាយ ១៦:២៤4; កិច្ចការ ១៤:២២; ម៉ាថាយ ៥:១១-១២; ហេព្រើរ ១៣:៥។

៣.  ទីបី អត្ថបទគម្ពីរភាគច្រើនមានការសំដែងប្រាប់ពីពាក្យទំនាយមួយផងដែរ។
លោកុប្បត្ដិ ១៥:១៨; ១៧:៨; រ៉ូម ១១:២៦; ដានីយ៉ែល ៣:២៨;
ពួកចៅហ្វាយ ១៣:២១, ២២; ពេត្រុសទី១ ២:២៤។