ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០
នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។
មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤
ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។
សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ
ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។
នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។
អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net។
អេម៉ាញូអែល – ព្រះអង្គគង់ជាមួយនឹងយើង EMMANUEL – GOD WITH US! ដោយលោក សេចក្ដីអធិប្បាយមួយបានអធិប្បាយនូវក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស « មើល នាងព្រហ្មចារីនឹងមានគភ៌ប្រសូតបានបុត្រា១ ហើយព្រះនាមបុត្រនោះត្រូវហៅថា អេម៉ាញូអែល» ដែលប្រែថា ព្រះអង្គទ្រង់គង់ជាមួយនឹងយើងខ្ញុំ»(ម៉ាថាយ ១:២៣)។ |
ពេលខ្លះមនុស្សរិះគន់ខ្ញុំសំរាប់សេចក្ដីអធិប្បាយដោយមានអ្នកបកប្រែពីរនាក់។ បុរសម្នាក់និយាយ ថា «វាពិបាកណាស់សំរាប់ខ្ញុំដើម្បីផ្តោតអារម្មណ៍លើសេចក្ដីអធិប្បាយរបស់អ្នក ដោយព្រោះតែគ្រប់ប្រយោគ ជាភាសាអង់គ្លេសនីមួយៗត្រូវបកប្រែទៅជាភាសាចិន និងភាសាអេស្ប៉ាញ»។ខ្ញុំឆ្លើយទៅគាត់ដោយនិយាយ ថាខ្ញុំមិនគ្រាន់តែអធិប្បាយទៅកាន់ជនជាតិអាមេរិកាំង ដែលចេះភាសាអង់គ្លេសប៉ុណ្ណោះទេ។ នៅលើគេហ ទំព័ររបស់យើង និងនៅលើ YouTube ខ្ញុំកំពុងអធិប្បាយទៅកាន់មនុស្សរាប់ពាន់នាក់ ដែលគ្រាន់តែចេះ ភាសាចិន ឬភាសាអេស្ប៉ាញ។ ការផ្ដល់សេចក្ដីអធិប្បាយជា៣ភាសានៅក្នុងវីដីអូនៃសេចក្ដីអធិប្បាយអាចធ្វើ ឲ្យពិភពលោកច្រើនជាងពាក់កណ្ដាលអាចយល់បាន។ យើងមានសេចក្ដីអធិប្បាយដែលសរសេរដៃនៅក្នុង ភាសាចំនួន២៨ ដូច្នោះមនុស្សជាច្រើនថែមទៀតអាចយល់ពីសេចក្ដីអធិប្បាយបាន។ វាមិនមែនជាគោល បំណងរបស់ខ្ញុំដើម្បីអធិប្បាយទៅកាន់ជនជាតិអាមេរិកាំងរបស់ខ្ញុំតែប៉ុណ្ណោះទេ។ ខ្ញុំចង់អធិប្បាយដំណឹងល្អ ទៅកាន់មនុស្សនៅលើពាសពេញពិភពលោកទាំងមូល។ កាលពីសប្ដាហ៍មុនមានបុរសម្នាក់នៅក្នុង Honduras បានទូរស័ព្ទមកផ្ទះរបស់ខ្ញុំ។ នៅពេលនោះ ខ្ញុំនៅឆ្ងាយ ប៉ុន្ដែប្រពន្ធរបស់ខ្ញុំអាចនិយាយជាមួយគាត់ជាភាសាអេស្ប៉ាញអស់រយះពេលកន្លះម៉ោង។ គាត់ បានប្រាប់នាងថា គាត់យកសេចក្ដីអធិប្បាយសរសេរដៃជាភាសាអេស្ប៉ាញ ហើយអានវាទៅកាន់មនុស្ស២០ នាក់ ដែលមកផ្ទះរបស់គាត់ជារៀងរាល់សប្ដាហ៍ដើម្បីស្ដាប់លឺដំណឹងល្អ។ គាត់បានប្រាប់នាងថាគ្រូគង្វាល នៅក្នុងភូមិរបស់គាត់កំពុងបង្រៀនមនុស្សទាំងអស់ហាក់ដូចជាគេជាគ្រីស្ទានរួចហើយ។ គាត់បាននិយាយ ថា គាត់និងមិត្ដភ័ក្រ្ដរបស់គាត់ត្រូវតែស្ដាប់លឺសេចក្ដីអធិប្បាយរបសខ្ញុំដូច្នោះពួកគេអាចបានសង្រ្គោះ! រឿង នោះកំពុងតែកើតឡើងនៅក្នុងផ្ទះបុរសម្នាក់នៅក្នុងភូមិមួយនៅក្នុង Honduras នៅចំពាក់កណ្ដាលប្រទេស អាមេរិក! បុរសនោះក៏បាននិយាយផងដែរថា គាត់បានមើលវិដីអូ។ គាត់បាននិយាយថាគាត់ចូលចិត្ដស្ដាប់ លោក Mencia អធិប្បាយជាភាសាអេស្ប៉ាញ ហើយគាត់ចូលចិត្ដស្ដាប់លោក Griffith ច្រៀង! រឿងនោះ មិនអាចកើតឡើងបានទេ បើសេចក្ដីអធិប្បាយរបស់ខ្ញុំមិនត្រូវបានបកប្រែទៅជាភាសាអេស្ប៉ាញនៅលើវីដីអូ ទាំងនេះ ហើយត្រូវបានបកប្រែជា២៨ភាសានៅក្នុងការសរសេរដៃ! នោះនាំឲ្យយើងទៅរកអត្ថបទយើងវិញ « មើល នាងព្រហ្មចារីនឹងមានគភ៌ប្រសូតបានបុត្រា១ ហើយព្រះនាមបុត្រនោះត្រូវហៅថា អេម៉ាញូអែល» ដែលប្រែថា ព្រះអង្គទ្រង់គង់ជាមួយនឹងយើងខ្ញុំ»(ម៉ាថាយ ១:២៣)។ លោក ស្ពឺជិនដ៏ល្បីល្បាញបានប្រសាសន៍ថា «ពាក្យទាំងនោះដែលត្រូវបានបកប្រែធ្វើឲ្យខ្ញុំមាន សេចក្ដីអំណរយ៉ាងខ្លាំង។ ហេតុអ្វីពាក្យ «អេម៉ាញូអែល»នៅក្នុងភាសាហេព្រើរ គួរបានបកប្រែទាំងអស់? តើវាមិនបានបង្ហាញមកកាន់យើងជាសាសន៍ដទៃ ហើយដូច្នោះវាត្រូវការបកប្រែជាភាសាដ៏សំខាន់មួយដែល មានសាសន៍ដទៃនៅលើពិភពលោក ហើយដាក់ឈ្មោះជាសាសន៍ក្រិច...ពាក្យដែលបានបកប្រែត្រូវមានន័យ ថាគ្រប់ជាតិសាសន៍ត្រូវបាននិយាយទៅកាន់។ យើងមានអត្ថបទគម្ពីរមុនដំបូងនៅក្នុងភាសាហេព្រើរ អេម៉ាញូអែល ត្រូវបានបកប្រែជាភាសារបស់សាសន៍ដទៃ «ព្រះអង្គគង់ជាមួយយើង» ដែលយើងអាចដឹងថា ព្រះ អញ្ចើញយើងទាំងអស់គ្នា ព្រះស្វាគមន៍ {យើងទាំងអស់គ្នា} ព្រះបានឃើញ{តម្រូវការ}របស់យើង ហើយ ទ្រង់បានប្រទានសំរាប់យើង ហើយឥឡូវនេះយើងមានសេរីភាពដើម្បីមក សូម្បីតែយើងជាមនុស្សមាន បាបដែលជាសាសន៍ ហើយនៅឆ្ងាយពីព្រះក៏ដោយ។ សូមយើងការពារសេចក្ដីស្រឡាញ់ដ៏អស្ចារ្យទាំងពីរនៃ ព្រះនាមដ៏វិសេស ហើយរង់ចាំថ្ងៃសប្បាយពេលបងប្អូនជនជាតិហេព្រើររបស់យើងនឹងចូលរួម អេម៉ាញូអែល ជាមួយ ព្រះអង្គគង់ជាមួយនឹងយើង» (C. H. Spurgeon, “God With Us,” The Metropolitan Tabernacle Pulpit, Pilgrim Publications, 1971 reprint, volume XXI, p. 709)។ « មើល នាងព្រហ្មចារីនឹងមានគភ៌ប្រសូតបានបុត្រា១ ហើយព្រះនាមបុត្រនោះត្រូវហៅថា អេម៉ាញូអែល» ដែលប្រែថា ព្រះអង្គទ្រង់គង់ជាមួយនឹងយើងខ្ញុំ»(ម៉ាថាយ ១:២៣)។ សព្វថ្ងៃយើងមិនហៅឈ្មោះកូនរបស់យើងដែលមានអត្ថន័យពិសេសខ្លះៗនោះទេ។ ឈ្មោះរបស់ខ្ញុំ គឺ « Robert » វាមានន័យថា «ពុកចង្កាពណ៌ក្រហម»។ ខ្ញុំមិនមានពុកចង្កាពណ៌ក្រហមនោះទេ ពុកចង្កា របស់ខ្ញុំធ្លាប់មានពណ៌ត្នោតខ្មៅ។ ប៉ុន្ដែបើខ្ញុំអនុញ្ញាត្ដឲ្យវាដុះឥឡូវនេះវានឹងមានពណ៌ប្រផេះ។ សក់នៅលើង ក្បាលរបស់ខ្ញុំនៅតែជាពណ៌ត្នោះ ប៉ុន្ដែពុកចង្ការបស់ខ្ញុំមានពណ៌ប្រផេះ។ ខ្ញុំមិនដែលមានពុកចង្កាពណ៌ ក្រហមនោះទេ ដូច្នោះឈ្មោះរបស់ខ្ញុំមិនមានអត្ថន័យពិសេសទេ។ ខ្ញុំស្មានថារយះពេលជាច្រើនសតវត្សយូរ កន្លងមកហើយមានបុរសម្នាក់មានពុកចង្កាពណ៌ក្រហមមានឈ្មោះ Robert ប៉ុន្ដែគាត់មិនមានអ្វីសោះដើម្បី ធ្វើជាមួយខ្ញុំ។ ខ្ញុំត្រូវបានដាក់ឈ្មោះ Robert បន្ទាប់ពីឪពុករបស់ខ្ញុំ។ ប៉ុន្ដែព្រះនាមនៅក្នុងព្រះគម្ពីរសុទ្ធតែ មានអត្ថន័យ។ ព្រះនាម «ព្រះយេស៊ូវ» មានន័យថា «ព្រះយេហូវ៉ាសង្រ្គោះ» ឬក៏ច្បាស់ជាងនេះទៀត «ព្រះយេហូវ៉ាប្រោសឲ្យរួច» ព្រះនាម «អេម៉ាញូអែល» មានន័យថា «ព្រះអង្គគង់ជាមួយយើងរាល់គ្នា»។ នៅក្នុងគម្ពីរសញ្ញាថ្មីព្រះយេស៊ូវមិនដែលត្រូវបានគេហៅជា «អេម៉ាញូអែល»ទេ។ ប៉ុន្ដែសាវកប៉ុលបានរៀប រាប់ប្រាប់ពីទ្រង់ជា «ព្រះបានលេចមកក្នុងសាច់ឈាម»(ធីម៉ូថេទី១ ៣:១៦)។ ព្រះនាម «អេម៉ាញូអែល» គឺជានាមមួយដែលពិពណ៌នាប្រាប់ច្រើនជាងការប្រាប់ពីនាមមួយ។ ចាប់តាំងពីព្រះគ្រីស្ទបានប្រសូតនៅក្នុង លោកីយមក ព្រះគង់ជាមួយយើងរាល់គ្នា។ ដូច្នោះព្រះនាម «អេម៉ាញូអែល» ប្រាប់យើងពីរឿងដ៏សំខាន់ពីរ អំពីព្រះអម្ចាស់យេស៊ូវគ្រីស្ទ។ ១. ទីមួយ អេម៉ាញូអែលបង្ហាញថាទ្រង់បានយាងចុះមកពីស្ថានសួគ៌ក្នុងសាច់ឈាមជាមនុស្ស។ លោក ឆាឡែស វែស្លី(១៧០៧-១៧៨៨) នៅក្នុងបទចំរៀងណូអែលរបស់គាត់មួយបានប្រាប់ថា ន៏ឮពួកទេវតាច្រៀងបទស្រីសួស្ដីដល់ព្រះរាជបុត្រា នោះគឺជាសេចក្ដីពិតដ៏អស្ចារ្យមួយ។ នៅគ្រាមួយព្រះនៃប្រទេសអ៊ីស្រាអែលបានរស់នៅក្នុងរូបកាយដ៏តូចនៃទារកដ៏តូចមួយ។ នៅគ្រាមួយព្រះបានសណ្ឌិតនៅក្នុងរូបកាយរបស់មនុស្សម្នាក់ដែលបានរងទុក្ខ ហើយបាន សុគតនៅលើងឈើឆ្កាងមួយដើម្បីជួយសង្រ្គោះយើងពីអំពើបាបរបស់យើង។ ការអស្ចារ្យនៃការចាប់កំណើតមានក្នុងសេចក្ដីពិតដែលថា ព្រះនៃសកលលោកបានបន្ទាបខ្លួនទ្រង់ ដោយមកចាប់កំណើតមានរូបរាងកាយជាមនុស្សលោកម្នាក់។ ទ្រង់បានស្រែកឃ្លាន បានរងទុក្ខវេទនា សាច់ឈាមបានស្លាប់ ហើយភាពជាមនុស្សរបស់ទ្រង់បានស្លាប់។ ខ្ញុំមិនគិតថាមានអ្នកខ្លះក្នុងចំណោមយើង យល់ដឹងពីភាពអស្ចារ្យដែលព្រះបានយាងចុះមក ហើយរស់នៅមានសាច់ឈាមជាមនុស្ស – ហើយក្លាយជា «ព្រះគង់នៅជាមួយយើងរាល់គ្នា» – ព្រះយេស៊ូវដ៏ជាអេម៉ាញូអែលរបស់យើង! ព្រះគម្ពីរប្រាប់ថាទ្រង់ «...បានលះបង់ព្រះអង្គទ្រង់ មកយករូបភាពជាបាវបំរើវិញ ព្រមទាំងប្រសូតមកមានរូបជាមនុស្សផង»(ភីលីព ២:៧)។ ប៉ុន្ដែអ្វីដែលគួរឲ្យកត់សំគាល់ជាងនេះទៅទៀតគឺជាសេចក្ដីពិតដែលថា ព្រះគ្រីស្ទបានយាងចុះមក ក្នុងសាច់ឈាមនៃពូជអំបូរដ៏ពោរពេញដោយអំពើបាបមួយ។ ទោះបីជាទ្រង់ផ្ទាល់មិនដែលធ្វើបាបក៏ដោយ តែទ្រង់ផ្ទាល់បានចូលរួមក្នុងពូជអំបូរមួយដែលស្ថិតនៅក្នុងការប៉ះបោរប្រឆាំងនឹងព្រះ។ ទ្រង់ផ្ទាល់បានចូល រួមជាមួយយើងដូច្នោះទ្រង់អាចលើកយើងពីអំពើបាប និងទុក្ខវេទនាបាន! ព្រះគម្ពីរប្រាប់ថា « ដោយចាត់ព្រះរាជបុត្រាទ្រង់ឲ្យមក មានរូបអង្គបែបដូចជាសាច់ឈាម ដែលតែងតែមានបាប ហើយដោយព្រោះអំពើបាបក៏កាត់ទោសអំពើបាបនៅក្នុងសាច់ឈាម»(រ៉ូម ៨:៣)។ នៅពេលយើងគិតពីសេចក្ដីស្រឡាញ់ ដែលទ្រង់បានបង្ហាញតាមរយះការយាងចុះមកដើម្បីសង្រ្គោះមនុស្ស មានបាបដូចយើង! យើងជាពូជដួលរលំមួយ យើងជាមនុស្សដែលបំរើក្នុងអំពើបាប។ យើងស្ថិតនៅក្រោម អំណាចរបស់អារក្ស។ ប៉ុន្ដែព្រះបានយាងចុះមកដើម្បីយើង នៅក្នុងព្រះគ្រីស្ទ ដើម្បីប្រោសយើងឲ្យរួច។ យើងមានសង្ឃឹមដោយសារ «ព្រះអង្គទ្រង់គង់ជាមួយយើង» ដោយសារព្រះយេស៊ូវ អេម៉ាញូអែលយើង! មានពេលមួយដែលព្រះប្រឆាំងនឹងយើង។ ព្រះគម្ពីរប្រាប់ថាព្រះយេហូវ៉ាទ្រង់ « មានសេចក្តីខ្ញាល់ ចំពោះមនុស្សអាក្រក់រាល់តែថ្ងៃ»(ទំនុកដំកើង ៧:១១)។ ប៉ុន្ដែឥឡូវនេះព្រះអាចលើកលែងទោសឲ្យយើង ហើយអាចហៅយើងថាជាកូនរបស់ទ្រង់។ ឥឡូវនេះ «យើងបានមេត្រីនឹងព្រះ ដោយសារព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នាហើយ ក៏ដោយសារទ្រង់ យើងមានផ្លូវចូលក្នុងព្រះគុណនេះ ជាទីដែលយើងកំពុងឈរនៅដោយសេចក្តីជំនឿ ហើយយើងអួតពីសេចក្តីសង្ឃឹមដល់សិរីល្អនៃព្រះផង» (រ៉ូម ៥:១,២)។ ឥឡូវនេះព្រះយេហូវ៉ាមិនប្រឆាំងនឹងយើងទៀតទេ ប៉ុន្ដែ «ព្រះអង្គទ្រង់គង់ជាមួយយើងរាល់គ្នា»! ទ្រង់បាន ផ្សះផ្សារយើងជាមួយទ្រង់ផ្ទាល់តាមរយះការសុគតរបស់ព្រះរាជបុត្រារបស់ទ្រង់»(រ៉ូម ៥:១០)។ នៅពេលខ្ញុំជាក្មេងប្រុសតូចម្នាក់ខ្ញុំមិនបានដឹងពីរឿងទាំងនេះទេ។ ខ្ញុំមិនបានធំឡើងនៅក្នុងក្រុម គ្រួសារគ្រីស្ទាននោះទេ។ ខ្ញុំមិនដែលចូលរួមក្រុមជំនុំដែលបង្រៀនពីដំណឹងល្អ រហូតដល់ខ្ញុំជាក្មេងជំទង់ម្នាក់ សូម្បីតែខ្ញុំមិនស្ដាប់ដោយយកចិត្ដទុកដាក់នោះទេ។ ហើយខ្ញុំក៏មិនដឹងពីរៀបដើម្បីមានមេត្រីភាពជាមួយទេ រហូតដល់ខ្ញុំមានអាយុ២០ឆ្នាំ។ នៅពេលនោះព្រះវិញ្ញាណបរិសុទ្ធបានបង្ហាញខ្ញុំឲ្យដឹងថា ព្រះយេស៊ូវបាន យាងមក ហើយបានសុគតនៅលើឈើឆ្កាងដើម្បីផ្ដល់ឲ្យខ្ញុំមានមេត្រីភាពជាមួយព្រះ។ បន្ទាប់មកខ្ញុំដឹងថា ព្រះយេស៊ូវបានយាងចុះពីស្ថានសួគ៌មក ដើម្បីជួយសង្រ្គោះខ្ញុំ! បន្ទាប់មកទ្រង់ជាព្រះគង់នៅជាមួយខ្ញុំ – ព្រះយេស៊ូវ អេម៉ាញូអែលរបស់ខ្ញុំ»! ខ្ញុំបានសង្រ្គោះនៅខណៈពេលដែលខ្ញុំបានជឿទុកចិត្ដលើព្រះយេស៊ូវ! « មើល នាងព្រហ្មចារីនឹងមានគភ៌ប្រសូតបានបុត្រា១ ហើយព្រះនាមបុត្រនោះត្រូវហៅថា អេម៉ាញូអែល» ដែលប្រែថា ព្រះអង្គទ្រង់គង់ជាមួយនឹងយើងខ្ញុំ»(ម៉ាថាយ ១:២៣)។ ២. ទីពីរ អេម៉ាញូអែលមាន័យថាទ្រង់មានវត្ដមានគង់នៅជាមួយអ្នក។ នៅពេលខ្ញុំកំពុងតែសរសេរមេរៀននេះ មនុស្សពីភូមិ Honduras នោះបានទូរស័ព្ទមកម្ដងទៀត។ ខ្ញុំបាននិយាយជាមួយគាត់ជាភាសាអង់គ្លេស។ ប្រពន្ធរបស់ខ្ញុំបានបកប្រែទៅជាភាសាអេស្ប៉ាញនៅតាមទូរ ស័ព្ទផ្សេងទៀត។ គាត់និយាយថា គាត់បានចាប់ផ្ដើមអធិប្បាយមេរៀនរបស់ខ្ញុំនៅក្នុងភូមិរបស់គាត់ ប៉ុន្ដែគ្រូ គង្វាលទាំងអស់បានខឹងនឹងគាត់។ គាត់កំពុងអធិប្បាយមេរៀនរបស់ខ្ញុំនៅកម្មវិធីមួយនៅក្នុងវិទ្យុ ហើយគ្រូ គង្វាលផ្សេងទៀតបង្កើតស្ថានីយ៍ដើម្បីបិទកម្មវិធីរបស់គាត់។ ខ្ញុំបានសួរគាត់ពីអ្វីដែលក្រុមជំនុំកំពុងបង្រៀន គាត់បាននិយាយថា ពួកគេគ្រាន់តែបង្រៀនពីភាពរុងរឿង – បង្រៀនពីរបៀបដើម្បីទទួលបានលុយច្រើន ថែមទៀតពីព្រះ។ ខ្ញុំបានសួរគាត់អំពីក្រុមជំនុំបាទីស្ទ។ គាត់បាននិយាយថា«ពួកបាទីស្ទអាក្រក់ទាំងអស់»។ គាត់មានមនុស្ស២០នាក់ដែលមកផ្ទះរបស់គាត់ដើម្បីស្ដាប់គាត់អានសេចក្ដីអធិប្បាយរបស់ខ្ញុំ។ ខ្ញុំ បានប្រាប់គាត់ឲ្យចាប់ផ្ដើមក្រុមជំនុំផ្ទាល់របស់គាត់ ហើយអធិប្បាយមេរៀនរបស់ខ្ញុំទៅមនុស្សរបស់គាត់។ ខ្ញុំ ចង់ឲ្យអ្នកអធិស្ឋានសំរាប់គាត់។ ឈ្មោះរបស់គាត់គឺ Nestor។ ឩប្បត្ដិហេតុនេះបង្ហាញថា មានតម្រូវការដ៏ធំមួយសំរាប់ការអធិប្បាយដំណឹងល្អនៅតាមអ៊ីធើណែត ហើយនៅលើ YouTube។ នៅថ្ងៃផ្សេងទៀតខ្ញុំបានស្ដាប់លឺលោក Jimmy Swaggart និយាយថា ពួក ផែនថីខោស្ទោលមិនអធិប្បាយពីដំណឹងល្អទាល់តែសោះ។ ខ្ញុំដឹងពីសេចក្ដីពិតមួយដែលថា មានក្រុមជំនុំ បាទីស្ទរបស់យើងជាច្រើនអានខគម្ពីរមួយទៅខគម្ពីរទៅដល់មនុស្សដែលបាត់បង់ ជំនួសឲ្យការអធិប្បាយពី ដំណឺងល្អ។ វាហាក់ដូចជា មានគ្រូគង្វាលជាច្រើនឥឡូវនេះខ្លាចមនុស្សដែលបាត់បង់នៅក្នុងក្រុមជំនុំរបស់ យើងនឹងចេញពីក្រុមជំនុំ បើពួកគេអធិប្បាយពីដំណឹងល្អទៅកាន់ពួកគេ» គួរឲ្យខ្មាស់ណាស់! ខ្ញុំគិតថានេះ គឺជាការជំនុំជំរះមួយពីព្រះ។ ព្រះគម្ពីរប្រាប់ថា « ទ្រង់នឹងឲ្យសេចក្តីខុសឆ្គងមក បណ្តាលឲ្យគេជឿតាមសេចក្តីភូតភរវិញ»(ថែស្សាឡូនិចទី២ ២:១១)។ ខ្ញុំជឿថា ការខ្វះសេចក្ដីអធិប្បាយពីដំណឹងល្អនៅសព្វថ្ងៃ នេះគឺជាការចាប់ផ្ដើមនៃការជំនុំជំរះនៅគ្រាចុងក្រោយបំផុតរបស់ព្រះទៅលើសាសនាគ្រីស្ទខុសឆ្គង។ ឥឡូវនេះវាសំខាន់ណាស់ដើម្បីឲ្យយើងអធិប្បាយពីដំណឹងល្អនៅតាមអ៊ីធើណែត ហើយនៅតាម YouTube។ ពីរបីអាទិត្យមុន យើងបានស្ដាប់បុរសពីរនាក់អធិប្បាយពីសេចក្ដីអធិប្បាយសរសេរដៃរបស់ខ្ញុំ ទាំងនេះទៅកាន់មនុស្សរបស់គេ– មួយនៅក្នុង Cuba ហើយមួយទៀតឥឡូវនេះនៅក្នុង Honduras។ មាន គ្រូពេទ្យម្នាក់នៅក្នុងប្រទេសឥណ្ឌាបានផ្ញើរអ៊ីម៉ែលមួយមកលោក ខាហ្គីនកាលពីសប្ដាហ៍មុន។ នាងបាន និយាយថា «យើងបានធ្វើបន្ទាល់ប្រាប់ពីសេចក្ដីអធិប្បាយដ៏ត្រង់ ហើយក្លាហានរបស់លោក ហ៊ីមើស៍ជានិច្ច ដល់មនុស្សជាច្រើននៅជុំវិញពិភពលោក។ ខ្ញុំបា្រប់មនុស្សជនជាតិហិណ្ឌូដើម្បីមើលគេហទំព័ររបស់អ្នក និង ទទួលបានពរដោយសារសេចក្ដីអធិប្បាយរបស់គាត់»។ សូមខំអធិស្ឋានសំរាប់សេចក្ដីអធិប្បាយពីដំណឹងល្អ ឲ្យវាចេញទៅកាន់ប្រទេសចំនួន នៅក្នុងភាសាចំនួន២៨។ នេះគឺជារឿងដ៏មានសារះសំខាន់មួយដែលក្រុម ជំនុំរបស់យើងកំពុងតែធ្វើ! សូម្បីតែនៅក្នុងថ្ងៃចុងក្រោយទាំងនេះក្ដី ព្រះយេស៊ូវគឺជាអេម៉ាញូអែលរបស់យើង! ទ្រង់បានបន្ទូល ថា «ហើយមើល ខ្ញុំក៏នៅជាមួយនឹងអ្នករាល់គ្នាជារាល់ថ្ងៃដែរ ដរាបដល់បំផុតកល្ប»(ម៉ាថាយ ២៨:២០)។ ព្រះយេស៊ូវមានវត្ដមាននៅជាមួយអ្នករាល់គ្នានៅព្រឹកនេះ។ ទ្រង់មិនខ្ញាល់នឹងអ្នករាល់គ្នាទេ ទ្រង់មិនខ្ញាល់ ទាល់តែសោះ! ព្រះគម្ពីរប្រាប់ថា «ព្រះយេស៊ូវគ្រីស្ទបានយាងមកក្នុងលោកីយដើម្បីជួយសង្រ្គោះមនុស្សមានបាប» (ធីម៉ថេទី១ ១:១៥)។ ទ្រង់បានយាងចុះមកពីស្ថានសួគ៌នៅក្នុងពោះរបស់ម៉ារីដែលជាស្រ្ដីព្រហ្មចារីហ៍។ ទ្រង់បានទៅកាន់ឈើឆ្កាង ហើយបានសុគតដើម្បីសងថ្លៃលោះទោសអំពើបាបរបស់អ្នកទាំងស្រុង។ ទ្រង់បានរស់ពីសុគត ទាំងរូបកាយដើម្បីប្រទានជីវិតអស់កល្បជានិច្ចឲ្យអ្នក។ សូមបែរចេញពីជីវិតដ៏ពេញដោយអំពើបាបរបស់អ្នក ហើយជឿទុកចិត្ដទ្រង់។ ទ្រង់គង់ជាមួយយើង ទ្រង់ជាអេម៉ាញូអែលរបស់យើង។ ទ្រង់នឹងលើកលែងទោស អំពើបាបរបស់អ្នក ហើយលាងសំអាតអ្នកដោយព្រះលោហិតដ៏វិសេសរបស់ទ្រង់។ នោះគឺជាការដ៏ល្អបំផុត ដែលយើងអាចប្រាប់អ្នកនៅថ្ងៃបុណ្យណូអែល ហើយពេញមួយឆ្នាំ! ខ្ញុំលឺសំលេងទ្រង់ហៅខ្ញុំឲ្យមករកទ្រង់ បើអ្នកចង់និយាយជាមួយយើងអំពីសេចក្ដីសង្រ្គោះ ហើយពីការក្លាយជាគ្រីស្ទានពិតប្រាកដមួយ រូប – សូមចេញពីកន្លែងអង្គុយរបស់អ្នកឥឡូវនេះ ហើយដើរទៅខាងក្រោយសាលប្រជុំ។ លោក ខាហ្គិននឹងនាំអ្នកទៅកាន់បន្ទប់ផ្សេងទៀតដែលយើងអាចនិយាយគ្នា ហើយអធិស្ឋាន។ លោក ចាន់សូមអធិស្ឋាន ថានឹងមានបងប្អូនខ្លះនឹងជឿទុកចិត្ដលើព្រះយេស៊ូវនៅព្រឹកនេះ។ អាម៉ែន។ (ចប់សេចក្ដីអធិប្បាយ) You may email Dr. Hymers at rlhymersjr@sbcglobal.net, (Click Here) – or you may សេចក្ដីអធិប្បាយដែលសរសេរដៃទាំងនេះមិនហាមឲ្យថតចំលងទេ។ អ្នកប្រើវាដោយគ្មានការ អនុញ្ញាតពីលោក អានព្រះគម្ពីរមុនពេលអធិប្បាយដោយលោក Mr. Abel Prudhomme ៖ កូរិនថូសទី២ ១:១៨-២៣។ |
ចំណងជើងនៃសេចក្ដីអធិប្បាយ អេម៉ាញូអែល – ព្រះអង្គគង់ជាមួយនឹងយើងដោយលោក Dr. R. L. Hymers, Jr. « មើល នាងព្រហ្មចារីនឹងមានគភ៌ប្រសូតបានបុត្រា១ ហើយព្រះនាមបុត្រនោះត្រូវហៅថា អេម៉ាញូអែល» ដែលប្រែថា ព្រះអង្គទ្រង់គង់ជាមួយនឹងយើងខ្ញុំ»(ម៉ាថាយ ១:២៣)។ (ធីម៉ូថេទី១ ៣:១៦) ១. ទីមួយ អេម៉ាញូអែលបង្ហាញថាទ្រង់បានយាងចុះមកពីស្ថានសួគ៌ក្នុងសាច់ឈាមជាមនុស្ស។ ២. ទីពីរ អេម៉ាញូអែលមាន័យថាទ្រង់មានវត្ដមានគង់នៅជាមួយអ្នក។ |