Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net




សេចក្ដីសង្រ្គោះតាមរយះព្រះត្រីឯក –
សេចក្ដីអធិប្បាយមួយនៅថ្ងៃណូអែល

SALVATION THROUGH THE TRINITY –
A CHRISTMAS SERMON
(Cambodian)

ដោយលោក

Dr. R. L. Hymers, Jr.

សេចក្ដីអធិប្បាយមួយបានអធិប្បាយនូវក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស
ថ្ងៃរបស់ព្រះអម្ចាស់នៅពេលព្រឹក ខែធ្នូ ១៥, ២០១៣
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Evening, December 15, 2013

«សូមឲ្យអ្នករាល់គ្នា បានប្រកបដោយព្រះគុណនៃព្រះអម្ចាស់យេស៊ូវគ្រីស្ទ និងសេចក្តីស្រឡាញ់របស់ព្រះ ហើយនិងសេចក្តីរួបរួមគ្នានឹងព្រះវិញ្ញាណបរិសុទ្ធ។ អាម៉ែន» (២កូរិនថូស ១៣:១៤)។


កាលពីថ្ងៃអង្គារមុនខ្ញុំបានទៅកន្លែងហាត់ប្រាណដើម្បីហាត់ប្រាណ និងហែលទឹក។ ពេលដែលខ្ញុំ បានទៅដល់អាងហែលទឹកវាបានងងឹតរួចហើយ។ បន្ទាប់មកខ្ញុំបានឃើញបុរសម្នាក់ ខ្ញុំដឹងថាគាត់កំពុងមក កាន់អាងហែលទឹកដែលមានទឹកក្ដៅឧណ្ឌៗ។ គាតកំពុងមើលទៅមុខ ហើយមិនឃើញខ្ញុំសោះ។ បន្ទាប់ពី រយះពេលពីរបីនាទី ខ្ញុំបានចេញពីអាងហែលទឹក ហើយបានទៅក្នុងអាងហែលទឹកដែលមានទឹកក្ដៅឧណ្ឌៗ ជាមួយគាត់ វាមានតែយើងពីរប៉ុណ្ណោះដោយព្រោះតែវាជាយប់ដ៏ត្រជាក់មួយ។ ដូចដែលយើងបានមាន អារម្មណ៍យ៉ាងខ្លាំងពីភាពឯកកោរបស់គាត់។ គាត់បានចូលនិវត្ដន៍ ហើយមានលុយជាច្រើនក្នុងធនាគារ។ លោកមានអាយុ៦០ ហើយពុំធ្លាប់រៀបការទេ។ គាត់បានមកនៅទីនេះអស់រយះពេលជាច្រើនទសវត្សមក ហើយពីខាងកើតឆ្នេរ ដូច្នោះគាត់មិនមានគ្រួសារនៅទីនោះទេ។ គាត់មិនមានមិត្ដភក្រ្ដខ្លះៗទេ ខ្ញុំអាចឃើញ ការឈឺចាប់នៅលើមុខរបស់គាត់ខណះដែលគាត់បានប្រាប់ខ្ញុំថា គាត់នឹងនៅតែឯកនៅថ្ងៃបុណ្យណូអេល។ គាត់កំពុងតែរៀនយកសញ្ញាប័ត្រអនុបណ្ឌិតមួយ ដែលគាត់ពិតជាមិនត្រូវការសោះ។ គាត់បានចាកចេញពី ក្រុមជំនុំអស់រយះពេលច្រើនជាង៤០ឆ្នាំមកហើយ។ គាត់បានមានចិត្ដជូរល្មីង និងកំហឹងប្រឆាំងនឹងគ្រីស្ទ សាសនា។ គាត់នៅឯងគត់នៅលើលោកីយ គាត់រស់នៅដោយគ្មានព្រះគុណ ដោយគ្មានសេចក្ដីស្រឡាញ់ ដោយគ្មានការរួបរួម – ជាមួយព្រះទេ ឬគ្មានការរួបរួមជាមួយមនុស្សផ្សេងទៀត។ ពេលខ្ញុំស្ដាប់គាត់និយាយ គាត់បានប្រាប់ខ្ញុំថា ខ្ញុំមិនស្គាល់នរណាម្នាក់ដែលនឹងអាចរក្សាទុកលុយទាំងអស់របស់គាត់បានទេនៅពេលដែលគាត់ស្លាប់ទៅ។ ខ្ញុំមានអារម្មណ៍ថាទុក្ខព្រួយណាស់សំរាប់គាត់ ខ្ញុំបានអញ្ជើញគាត់ទៅក្រុមជំនុំយើងជា ច្រើងដង ហើយគាត់បានចូលរួមពិធីមង្គលការរបស់កូនប្រុសខ្ញុំម្ដង។ ប៉ុន្ដែគាត់បានទៅឆ្ងាយបន្ទាប់ពីពិធី មង្គលការនេះបានចប់។ ខ្ញុំមិនអាចនាំគាត់ត្រឡប់មកវិញបានទេ។ គួរឲ្យកំសត់ពីរបៀបដើម្បីរស់នៅណាស់ ជាពិសេសនៅថ្ងៃបុណ្យណូអែល! នោះហើយជាកន្លែងដែលគ្រប់ទាំងជីវិតបញ្ចប់នៅក្នុងវប្បធម៌ ដែលអាច ធ្វើការសំរេចតាមខ្លួនរបស់យើង។ គ្រប់ទាំងជីវិតទាំងឡាយណាដែលមិនតាំងព្រះគ្រីស្ទជាលេខមួយនិងក្រុមជំនុំជាលេខមួយ នៅចុងបញ្ចប់គេរងទុក្ខវេទនាដោយគ្មានសង្ឃឹម។ នោះគឺដោយសារតែជម្រើសទៅឯព្រះគ្រីស្ទ ហើយដោយសារក្រុមជំនុំនៅទទេ។ វាមិនអាចហាក់ដូចជាដើមដំបូងនៃជីវិតនោះទេ ប៉ុន្ដែវានឹង តែងតែនៅទីបញ្ចប់។ ខ្ញុំបានគិតពីរឿងនោះអស់រយះពេលច្រើនជាង៥០មកហើយ។ ខ្ញុំដឹងថាវាពិត ដោយសារការសង្កើតមើល។

ពូខ្ញុំម្នាក់ធ្វើការឲ្យក្រុមហ៊ុន Chrysler គាត់ធ្វើខាងដំឡើងរថយន្ដ។ គាត់បានសន្សំលុយជាច្រើន ហើយ គាត់បានទិញផ្ទះនៅកន្លែង San Clements ជាយក្រុងដ៏ថ្លៃមួយនៅលើឆ្នេរសមុទ្រនៅជិត San Diego។ គាត់បានស្លាប់នៅម្នាក់ឯងនៅក្នុងបន្ទប់គេងផ្ទះនោះ។ ពួកគេមិនបានរកឃើញសាកសពរបស់គាត់អស់រយះ ពេលមួយសប្ដាហ៍រហូតដល់អ្នកជិតខាងម្នាក់ឃើញប្រអប់សំបុត្ររបស់គាត់បានពេញ ហើយមានក្លិនស្អុយ។ ពូម្នាក់ផ្សេងទៀតដែលមានប្រពន្ធស្លាប់ទៅ ដោយសារតែមានជំងឺដាច់សរសៃឈាមខួរក្បាលនៅក្នុងបន្ទប់គេងរបស់គាត់ ហើយនៅទីនោះអស់រយះពេលមួយសប្ដាហ៍ មុនពេលបុរសម្នាក់នៅផ្ទះសំណាក់របស់គាត់បានកត់សំគាល់ថា គាត់បានខកខានការប្រជុំមួយ ហើយជាធម្មតាគាត់បានចូលរួម។ ពួកគេបានវាយបំបែក ទ្វារដើម្បីទៅបន្ទប់គេងរបស់គាត់ ដោយសារតែវាត្រូវបានចាក់សោជាប់ពីខាងក្នុង។ នៅទីនោះគាត់បាននៅ ក្នុងគនរនៃទឹកនោម និងលាមកទាំងមានកាំភ្លើងដៃមួយនៅក្នុងដៃរបស់គាត់ ដោយព្រោះតែគាត់ខ្លាចចោរ គាស់ផ្ទះ។ ស្រ្ដីដែលជាអ្នកជិតខាងម្នាក់នៅក្បែរនោះមានកូនស្រីមួយ ដែលបានប្រាប់ពួកគេនៅមន្ទីរពេទ្យ ដើម្បីបញ្ឃប់ចិញ្ចឹមម្ដាយរបស់នាង ហើយទុកឲ្យនាងស្លាប់។ រឿងបានបន្ដ ហើយបន្ដ។ អ្នកណាដែលជីវិត របស់គេផ្តោតសំខា់លើជីវិតនៅក្នុងលោកីយនេះ គេនឹងស្លាប់ទៅដោយគ្មានសង្ឃឹម ហើយគ្មានព្រះ!

កុំប្រាប់ខ្ញុំអំពី Scrooge នោះមិនដែលកើតឡើងទេ។ គ្មាននរណាម្នាក់ដែលមិនធ្លាប់មានការផ្លាស់ ប្ដូរដូចនៅក្នុងរឿង Scrooge Dickens «បទចំរៀងមួយបទនៅថ្ងៃណូអែល»។ គ្មាននរណាម្នាក់ដែលមិន ធ្លាប់មានការផ្លាស់ប្ដូរខាងផ្នែកនោះក្រៅពីព្រះគ្រីស្ទ និងក្រុមជំនុំនោះទេ។ គ្មាននរណាម្នាក់សោះ!

ខ្ញុំចាំខ្ញុំមើលខ្សែភាពយន្ដមួយប្រហែលជា៦០ឆ្នាំកន្លងមកហើយ ដែលបុរសម្នាក់បានលិចចូលក្នុង រណ្ដៅយ៉ាងយឺតៗទៅក្នុងដីខ្សាច់ដ៏ជ្រៅមួយ។ គាត់ខំរើច្រើនប៉ុណ្ណា ដីខ្សាច់ដ៏សើមនោះកាន់តែលេបគាត់ចុះ ច្រើនប៉ុណ្ណោះដែរ។ គាត់បានស្រែកយំ ប៉ុន្ដគ្មានអ្នកណាម្នាក់មកសោះ។ នៅចុងក្រោយក្បាលរបស់គាត់ បានជាប់គាំង។ គាត់ខំដង្កក់ថែមទៀត បន្ទាប់មកវាបានទាញគាត់ចុះ។ ខ្ញុំគ្រាន់តែជាក្មេងម្នាក់ នៅពេល ដែលខ្ញុំបានមើលរឿងនោះ វាធ្វើឲ្យចិត្ដខ្ញុំផោនពោះ។ ខ្ញុំបានទប់បំពង់ករបស់គាត់ ដៃរបស់ខ្ញុំបែកញើស នៅ ពេលខ្ញុំបានគិតពីការលង់ទឹកនៅក្នុងរណ្ដៅដីខ្សាច់ដ៏ជ្រៅនោះ!

តើអ្នកនឹងត្រូវលិចខាងក្រោម ហើយលង់នៅក្នុងជីវិតដ៏គ្មានសង្ឃឹមមួយឬទេ? ឬក៏អ្នកនឹងគេច ខ្លួនរួច? ដូចដែលខ្ញុំតែងតែនិយាយ ស្ទើរតែគ្មានមនុស្សណាម្នាក់គេចខ្លួនរួចបន្ទាប់ពីមានអាយុ៣០ទេ ស្ទើរ តែគ្មាននរណាម្នាក់សោះ! ម្ដាយរបស់ខ្ញុំបានគេចខ្លួនរួចនៅអាយុ៨០ ប៉ុន្ដែគឺមិនធម្មតាទេ ដូច្នោះវាជាដូចគ្នា នឹងផ្នែកនៃសមុទ្រក្រហម ឬការអស្ចារ្យខ្លះៗផ្សេងទៀតដែលមិនអាចទៅរួចទាំងស្រុង!

បើអ្នកចង់គេចផុតពីការដីខ្សាច់ដ៏ជ្រៅរបស់ជីវិត មានផ្លូវតែមួយគត់ដែលអាចទៅរួច។ គម្ពីរម៉ាកុស ប្រាប់ពីអ្វីដែលខ្ញុំនិយាយ! មានផ្លូវតែមួយគត់ដើម្បីរួចផុតពីដ៏ខ្សាច់ដ៏ជ្រៅនៃជីវិត មានតែផ្លូវតែមួយគត់! ហើយមិនផ្លូវផ្សេងទៀតទេ! នេះគឺជាវា–

«សូមឲ្យអ្នករាល់គ្នា បានប្រកបដោយព្រះគុណនៃព្រះអម្ចាស់យេស៊ូវគ្រីស្ទ និងសេចក្តីស្រឡាញ់របស់ព្រះ ហើយនិងសេចក្តីរួបរួមគ្នានឹងព្រះវិញ្ញាណបរិសុទ្ធ។ អាម៉ែន» (២កូរិនថូស ១៣:១៤)។

ក្រុមជំនុំនៅក្នុងទីក្រុងកូរិនថូសមានសណ្ឋានអាក្រក់។ មានក្រុមជំនុំដ៏សំខាន់មួយបានបាក់បែកគ្នា វាយគ្នា ហើយបែងចែក គោលទ្ធិខុសឆ្គង អំពើបាបតាមផ្លូវភេទ ហើយមានសមាជិកបាត់បង់នៅក្នុងក្រុមជំនុំ ជាច្រើន (១៣:៥,៦)។ សាវកប៉ុលបានផ្ដល់ពាក្យសំដីដ៏អស្ចារ្យនេះទៅកាន់ពួកគេទាំងអស់គ្នា ដ្បិតអត្ថបទ គម្ពីរបញ្ចប់ «គង់នៅជាមួយអ្នកទាំងអស់គ្នា»។ នេះជាសេចក្ដីអធស្ឋានរបស់គាត់សំរាប់ពួកគេដោយព្រោះ តែគាត់បានដឹងថា គ្មានអ្វីផ្សេងទៀតសោះដែលអាចទាញពួកគេចេញពីដីខ្សាច់ដ៏ជ្រៅនៃជីវិតដ៏គ្មានសង្ឃឹម មួយ។ នេះគឺជាអ្វីដែលអ្នកត្រូវការផងដែរ។

១. ទីមួយ អ្នកត្រូវការព្រះគុណនៃព្រះអម្ចាស់យេស៊ូវគ្រីស្ទ។

«សូមឲ្យអ្នករាល់គ្នា បានប្រកបព្រះគុណនៃព្រះអម្ចាស់យេស៊ូវគ្រីស្ទ » (២កូរិនថូស ១៣:១៤)។

កន្លែងនេះគាត់កំពុងនិយាយអំពីព្រះត្រីឯក គាត់កំពុងនិយាយអំពីព្រះយេស៊ូវគ្រីស្ទ និងព្រះវរបិតា ហើយនឹងព្រះវិញ្ញាណបរិសុទ្ធ។ ហើយគាត់កំពុងអធិស្ឋានថា «ព្រះគុណរបស់ព្រះអម្ចាស់យេស៊ូវគ្រីស្ទ» នឹង គង់នៅជាមួយពួកគេទាំងអស់គ្នា។ នោះគឺជារឿងមុនដំបូងដែលសាវកប៉ុលអធិស្ឋាន ដោយសារតែនោះគឺជា រឿងមុនដំបូងដែលយើងត្រូវការ។ នេះគឺជាសេចក្ដីអធិស្ឋានមួយសំរាប់សេចក្ដីសង្រ្គោះតាមរយះព្រះត្រីឯក។

សូមកត់សំគាល់ថា សាវកប៉ុលបានផ្ដល់ «ព្រះគុណ» របស់ព្រះគ្រីស្ទមុន «សេចក្ដីស្រលាញ់របស់ ព្រះ»។ សូមកត់សំគាល់ផងដែរថាឈ្មោះពេញរបស់ព្រះគ្រីស្ទត្រូវបានហៅថា «ព្រះអម្ចាស់យេស៊ូវគ្រីស្ទ»។ វាបង្ហាញពីនិស្ស័យជាព្រះរបស់ទ្រង់ ដ្បិតទ្រង់គឺជាព្រះអម្ចាស់របស់យើង។ វាបង្ហាញពីនិស្សជាមនុស្សរបស់ ទ្រង់ ដ្បិតទ្រង់គឺជាព្រះយេស៊ូវ។ វាបង្ហាញពីកិច្ចការរបស់ទ្រង់ដូចជាព្រះគ្រីស្ទ ដ្បិតទ្រង់គឺជាព្រះមេស្សី។ ទ្រង់គឺជាព្រះអម្ចាស់យេស៊ូវគ្រីស្ទ។ វាគឺជាព្រះគុណរបស់ព្រះ ហើយរបស់មនុស្សនេះហើយដែលយើងបាន សង្រ្គោះ។ ហើយវាគឺជាមនុស្សនេះ ព្រះអម្ចាស់យេស៊ូវគ្រីស្ទ ដែលផ្ដល់ព្រះគុណមកយើង។ អស់អ្នកណា ដែលបានសង្រ្គោះគេដឹងយ៉ាងច្បាស់ថា គេបានសង្រ្គោះដោយសារព្រះគុណរបស់ព្រះអម្ចាស់យេស៊ូវគ្រីស្ទ។

ពួកអ្នកដែលបាត់បង់គេមិនឃើញតំរូវការពីព្រះអម្ចាស់យេស៊ូវគ្រីស្ទទេ។ ពួកគេជាន់ឈ្លីទ្រង់នៅ ក្រោមបាតជើង(ហេព្រើរ ១០:២៩)។ ពួកគេចំអកមើលងាយទ្រង់ ហើយបដិសេធមិនទទួលស្គាល់ទ្រង់ ហើយពួកគេលាក់មុខរបស់គេពីទ្រង់ (អេសាយ ៥៣:៣)។ ពួកគេបដិសេធដើម្បីមករកទ្រង់ (យ៉ូហាន ៥:៤០)។ ពួកគេស្អប់ទ្រង់ ហើយស្អប់ខ្ពើមទ្រង់ជាខ្លាំង (អេសាយ ៥៣:៣)។

មនុស្សនិយាយល្អពីលោក Gandhi និងលោក John Kennedy ដែលពួកគេទាំងពីរជាអ្នកកំផិត ពួកគេនិយាយល្អពីលោក Mohammed ដែលជាអ្នកប្រព្រឹត្ដអាក្រក់ចំពោះក្មេងៗមានអារក្សចូលម្នាក់ និង ជាឃាតករ។ ពួកគេនិយាយល្អពី Che Guevara ដែលជាឃាតករម្នាក់ ហើយជាចោរម្នាក់។ ប៉ុន្ដែនៅពេល ពួកគេមករកព្រះយេស៊ូវ ពួកគេស្អប់ខ្ពើមទ្រង់ជាខ្លាំង។ បើអ្នកនៅក្នុងមហាវិទ្យាល័យអ្នកដឹងថាខ្ញុំនិយាយ ត្រូវ។ សាស្រ្ដាចារ្យនៅមហាវិទ្យាល័យស្អប់ព្រះរាជបុត្រានៃព្រះ ហើយស្អប់ព្រះអម្ចាស់យេស៊ូវគ្រីស្ទជាខ្លាំង។

ពួកគេមិនហាមកម្មវិធីមេធ្មប់ និងឆ្មាខ្មៅនៅខែតុលា ៣១ទេ។ ពួកគេមិនហាមពាក្យ «អាឡូអ៊ីន» “Halloween” នៅតាមហាង ឬតាមសាលាទេ។ ប៉ុន្ដែពួកគេហាមពាក្យថា «បុណ្យណូអែល» នៅក្នុងគ្រប់ សាលាទាំងអស់នៅក្នុងប្រទេសអាមេរិក ហើយពីបណ្ដាហាងជាច្រើន ដោយព្រោះវាមានពាក្យ «ព្រះគ្រីស្ទ» ក្នុងវា។ ហើយពួកគេស្អប់ឈ្មោះ «បុណ្យណូអែល»។ នៅឆ្នាំនេះខ្ញុំបានឃើញឈ្មោះ «ព្រះគ្រីស្ទ» តែមួយ ដងគត់។ តែមួយដងគត់នៅក្នុងទីក្រុងឡូសអស់ចាឡែសដែលបានដាក់ឈើឆ្កាងមួយនៅពេលថ្ងៃណូអែល ក្រៅពីនោះគ្មានទៀតសោះ។ ក្រុមទាហានតូចមួយនៃអ្នកមិនជឿថាមានព្រះបានហែកវាចុះ ហើយគ្មាន គ្រីស្ទានណាមានចិត្ដក្លាហានល្មម ដើម្បីបញ្ឃប់ពួកគេទេ! សព្វថ្ងៃនេះព្រះអម្ចាស់យេស៊ូវគ្រីស្ទត្រូវគេមើល ងាយ ត្រូវគេចំអក ហើយត្រូវគេស្អប់ សូម្បីតែនៅពេលថ្ងៃណូអែល! ស្លាកសញ្ញាដ៏ធំមួយនៅ Times Square នៅក្នុងទីក្រុងញ៉ូវ ញ៉ោកត្រូវពួកអ្នកមិនជឿថាមានព្រះរបស់ប្រទេសអាមេរិកដោះចោល។ វាប្រាប់ ថា «តើអ្នកណាត្រូវការព្រះគ្រីស្ទនៅថ្ងៃបុណ្យណូអេល? គ្មានអ្នកណាត្រូវការទេ!» ពួកគេអាចត្រូវគេវាយ បើពួកគេដាក់វា «តើអ្នកណាត្រូវការមោហាម៉ាត់នៅ Ramadan ត្រូវការទេ!» ពួកគេអាចត្រូវគេហៅជាពួក យូដាដ៏ឃោឃៅ បើពួកគេដាក់វា «តើអ្នកណាត្រូវការប្រទេសអ៊ីស្រាអែលនៅថ្ងៃបុណ្យសាសនាយូដា? គ្មាន អ្នកត្រូវការទេ!» ប៉ុន្ដែវាធម្មតាសំរាប់មនុស្សមានពុត ក្នុងការដែលគេបំផ្លាញព្រះគ្រីស្ទនៅថ្ងែកំណើតរបស់ ទ្រង់នៅថ្ងៃបុណ្យណូអែល! លោក Bill O’Reilly នៃ Fox News គាត់បានធ្វើត្រូវ! មាន«សង្រ្គាមមួយនៅថ្ងៃបុណ្យណូអែលពិតមែន» មានសង្រ្គាមមួយប្រឆាំងនឹងសាសនាគ្រីស្ទពិតមែន» មនុស្សក្នុងអំពើ បាបស្អប់ព្រះយេស៊ូវគ្រីស្ទ!

«មនុស្សដ៏ទុក្ខព្រួយ» តើព្រះនាមអ្វី?
     សំរាប់ព្រះរាជបុត្រានៃព្រះទ្រង់បានមក
បំផ្លាញបាបឲ្យទទួលបានមកវិញ
     ហាលេលូយ៉ា! ព្រះអង្គសង្រ្គោះដ៏អស្ចារ្យ!

ទ្រាំយកភាពអាម៉ាស់ និងការចំអកដ៏ខឃោរឃៅ
     នៅកន្លែងរបស់ខ្ញុំបានធ្វើឲ្យទ្រង់ជាប់ទោស
ទ្រង់បានលើកលែងទោសខ្ញុំដោយឈាមរបស់ទ្រង់
     ហាលេលូយ៉ា! ព្រះអង្គសង្រ្គោះដ៏អស្ចារ្យ! ដោយ Philip P. Bliss, 1838-1876)។

អូខ្ញុំមានអារម្មណ៍ស្ដាយណាស់ នៅពេលខ្ញុំគិតថាមានមនុស្សក្មេងខ្លះ ដែលចូលរួមក្រុមជំនុំផ្ទាល់ របស់យើងជារៀងរាល់ថ្ងៃអាទិត្យ ប៉ុន្ដែពួកគេមិនស្រឡាញ់ព្រះយេស៊ូវល្មមដើម្បីទុកចិត្ដទ្រង់! អូ តើអ្នកអាច មានបទពិសោធន៍ទទួលបានព្រះគុណរបស់ព្រះយ៉ាងម៉េចទៅ បើអ្នកនៅខាងពួកអារក្ស? តើអ្នកអាចបាន សង្រ្គោះយ៉ាងម៉េចបាន បើអ្នកនៅតែបន្ដមើលងាយព្រះយេស៊ូវ បើអ្នកមិនស្រឡាញ់ទ្រង់ល្មមដើម្បីជឿទុក ចិត្ដទ្រង់! តើអ្នកអាចទទួលបានបទពិសោធន៍ពីព្រះគុណ និងសេចក្ដីគាប់ព្រះហឬទ័យដល់ព្រះយ៉ាងម៉េច បាន បើអ្នកនៅតែបន្ដបដិសេធមិនទទួលស្គាល់ព្រះអម្ចាស់យេស៊ូវគ្រីស្ទ? ថ្ងៃណាមួយអ្នកនឹងក្លាយដូចជា បុរសចាស់នៅក្នុងអាងហែលទឹកនោះ – នៅម្នាក់ឯង ហើយគ្មានសង្ឃឹមនៅថ្ងៃបុណ្យណូអែល។

ពិតប្រាកដណាស់ព្រះគុណគឺជាអ្វីដែលមនុស្សមានបាបដែលជាប់មានទោស កង្វក់ ហើយគ្មានជំនួយត្រូវការ! ហើយគ្មានអ្នកណាម្នាក់ទេមាន ប៉ុន្ដែព្រះយេស៊ូវមានព្រះគុណដែលអ្នកត្រូវការ។ សូមទៅរក ទ្រង់ឥឡូវនេះ មុនពេលវាយឺត! បន្ទាប់មកអ្នកនឹងអាចនិយាយជាមួយសាកពេត្រុសបាន

«យើងជឿថា បានសង្គ្រោះដោយព្រះគុណនៃព្រះអម្ចាស់យេស៊ូវ ដូចជាគេ ដែរ»(កិច្ចការ ១៥:១១)។

២. ទីពីរ អ្នកត្រូវការសេចក្ដីស្រឡាញ់របស់ព្រះ។

«សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណនៃព្រះអម្ចាស់យេស៊ូវគ្រីស្ទ និងសេចក្តីស្រឡាញ់របស់ព្រះ...។ អាម៉ែន» (២កូរិនថូស ១៣:១៤)។

លោក ឆាឡែស Hodge ជាអ្នកសិក្សាពីព្រះគម្ពីរដ៏ល្បីម្នាក់នៅសតវត្សទី១៩បានប្រសាសន៍ថា «នៅក្នុងទស្សនៈមួយ {វិធីមួយដើម្បីមើលកាន់វា}សេចក្ដីស្រឡាញ់របស់ព្រះគឺជាប្រភពនៃការប្រោសលោះ។ ព្រះបានសំដែងស្រឡាញ់របស់ទ្រង់នៅក្នុងការប្រទានព្រះរាជបុត្រារបស់ទ្រង់សំរាប់យើង

«តែឯព្រះ ទ្រង់សំដែងសេចក្តីស្រឡាញ់របស់ទ្រង់ ដល់យើងរាល់គ្នាឲ្យឃើញច្បាស់ ដោយព្រះគ្រីស្ទបានសុគតជំនួសយើងរាល់គ្នា នោះគឺក្នុងកាលដែលយើងនៅមានបាបនៅឡើយផង»(រ៉ូម ៥:៨)។

ប៉ុន្ដែនៅក្នុងទស្សនៈផ្សេងទៀត {វិធីផ្សេងទៀតដើម្បីមើលកាន់វា} សេចក្ដីស្រឡាញ់របស់មកកាន់យើងគឺ ដោយសារព្រះគុណ និងការងាររបស់ព្រះគ្រីស្ទ។ នោះគឺជាការសំដែងស្រឡាញ់នៅក្នុងការលើកលែងទោស នោះ នៅក្នុងការញែកជាបរិសុទ្ធ ហើយនិងនៅក្នុងសេចក្ដីសង្រ្គោះរបស់មនុស្ស ជាការព្រមព្រៀងនៅក្នុង ការងាររបស់ព្រះគ្រីស្ទ។ យើងត្រូវបានផ្សះផ្សាជាមួយព្រះវរបិតា ដោយសារការសុគតរបស់ព្រះរាជបុត្រា របស់ទ្រង់។ ការសុគតរបស់ទ្រង់ជាសេចក្ដីសុចរិតមួយសំរាប់អំពើបាបរបស់យើង ហើយពិតប្រាកដណាស់ វាសំខាន់ដើម្បីឲ្យមនុស្សមានការប្រកបជាមួយព្រះ ហើយបង្កើតឲ្យមានចំណែកនៃសេចក្ដីស្រឡាញ់របស់ទ្រង់។ ដូច្នោះសាវកប៉ុលដាក់ព្រះគុណរបស់ព្រះគ្រីស្ទមុនសេចក្ដីស្រឡាញ់របស់ព្រះ ដូចនៅក្នុងន័យដែល បានបង្ហាញប្រាប់ពីស្ថានភាពដ៏ចាំបាច់នៃការសំដែងរបស់វា» (Charles Hodge, Ph.D., 1 and 2 Corinthians, The Banner of Truth Trust, 2000 reprint, p. 689; កត់លើ កូរិនថូសទី២ ១៣:១៤) ។

ដូចជាលោក William R. Newell ប្រាប់ពីវា

ព្រះហឬទ័យស្រឡាញ់រៀបផ្លូវសង្រ្គោះ
     គឺព្រះគុណព្រះអង្គដែលមេត្ដាលោះ
ខ្ញុំបានរួចដោយទ្រង់ប្រោសនៅទីនោះ ត្រង់កាល់វ៉ារី
      («ត្រង់កាល់វ៉ារី» ដោយ William R. Newell, 1868-1956)។

តើនោះមិនមែនជាវិធីដែលយើងទទួលបានសេចក្ដីស្រឡាញ់របស់ព្រះទេឬ? លោក Lenski បានបង្ហាញថា «តាមរបៀបរបស់បុគ្គលផងដែរ ហើយតាមរបៀបនៃកាដូរបស់ពួកគេសុទ្ធតែសំខាន់»។ ទីមួយយើងទទួលព្រះគុណរបស់ព្រះអម្ចាស់យេស៊ូវគ្រីស្ទ ហើយបន្ទាប់មកយើងទទួលបានសេចក្ដីស្រឡាញ់របស់ព្រះ។ មុនដំបូង យើងទទួលព្រះគុណរបស់ព្រះគ្រីស្ទ បន្ទាប់មកយើងស្គាល់សេចក្ដីស្រឡាញ់របស់ព្រះ (R. C. H. Lenski, Ph.D., The Interpretation of St. Paul’s First and Second Epistles to the Corinthians, Augsburg Publishing House, 1969 edition, p. 1339; កត់លើ កូរិនថូសទី២ ១៣:១៤ ) ។

នោះជាបទពិសោធន៍ផ្ទាល់ខ្លួនរបស់ខ្ញុំ ហើយវាគឺជា (ឬនឹងជា) របស់អ្នកផងដែរ។ ខ្ញុំត្រូវបាន ទាញទៅរកព្រះយេស៊ូវមុនដំបូង។ បន្ទាប់មកខ្ញុំបានទទួលយកព្រះគុណរបស់ព្រះអម្ចាស់យេស៊ូវគ្រីស្ទ ដែល ខ្ញុំចាប់ផ្ដើមស្គាល់ ហើយចាប់ផ្ដើមយល់ពីសេចក្ដីស្រឡាញ់របស់ព្រះ។ បើអ្នកនៅតែបាត់បង់ អ្នកត្រូវតែមក រកព្រះយេស៊ូវមុនដំបូង។ បន្ទាប់មកអ្នកមរកព្រះគ្រីស្ទ អ្នកនឹងចាប់ផ្ដើមស្គាល់សេចក្ដីស្រឡាញ់របស់ព្រះ! លោក Lenski បានប្រសាសន៍ថា «សេចក្ដីស្រឡាញ់របស់ព្រះកាន់កាប់កន្លែងទីពីរនៅក្នុងសេចក្ដីអធិស្ឋាន សុំជំនួយពីព្រះនេះ»(ibid.)។ ជាមុនដំបូងអ្នកត្រូវតែមករកព្រះគ្រីស្ទ បន្ទាប់មកអ្នកនឹងស្គាល់សេចក្ដីស្រឡាញ់របស់ព្រះ! នោះគឺជាវិធីដែលមនុស្សមានបាបបានសង្រ្គោះ! មករកព្រះយេស៊ូវ ហើយបន្ទាប់មកអ្នកនឹង ចាប់ផ្ដើមដឹងថាតើព្រះស្រឡាញ់អ្នកខ្លាំងប៉ុណ្ណា!

ខ្ញុំកំពុងគិតពីបុរសចាស់នៅកន្លែងហាត់ប្រាណនោះម្ដងទៀត។ ច្រើនឆ្នាំកន្លងមកហើយគាត់បាន ដើរចេញពីព្រះគ្រីស្ទ និងចេញពីក្រុមជំនុំរបស់គាត់ ហើយឥឡូវនេះគាត់នៅឯកកោនៅក្នុងលោកីយនៅពេល ថ្ងៃបុណ្យណូអែល– ដោយគ្មានសេចក្ដីស្រឡាញ់របស់ព្រះ! កុំអនុញ្ញាតឲ្យរឿងនោះកើតឡើងចំពោះអ្នក! សូមមរកព្រះគ្រីស្ទឥឡូវនេះ ហើយអ្នកនឹងចាប់ផ្ដើមដឹងបទពិសោធន៍នៃសេចក្ដីស្រឡាញ់របស់ព្រះ!

៣. ទីបី អ្នកត្រូវការការរួបរួមគ្នានៃព្រះវិញ្ញាណបរិសុទ្ធ។

«សូមឲ្យអ្នករាល់គ្នា បានប្រកបដោយព្រះគុណនៃព្រះអម្ចាស់យេស៊ូវគ្រីស្ទ និងសេចក្តីស្រឡាញ់របស់ព្រះ ហើយនិងសេចក្តីរួបរួមគ្នានឹងព្រះវិញ្ញាណបរិសុទ្ធ។ អាម៉ែន» (២កូរិនថូស ១៣:១៤)។

ពាក្យជាភាសាក្រិចបានបកប្រែពាក្យ «សេចក្ដីរួបរួមគ្នា» នេះជាពាក្យកក់ក្ដៅ ហើយរាក់ទាក់ ខោអ៊ីណូណៀ « koinonia »។ វាមានន័យថា «ការរួបរួមជាមួយ» ឬ«សេចក្ដីប្រកបគ្នា»។ ខ្ញុំដកស្រង់ពីលោក Lenski ម្ដងទៀត ដោយព្រោះតែគាត់បានប្រសាសន៍ថា វាពិរោះណាស់ ហើយល្អណាស់។ គាត់បានប្រសាសន៍ថា

ព្រះវិញ្ញាណបរិសុទ្ធបានយាងចុះមកឯយើង ហើយសំដែងយើងនៅក្នុងការរួបរួមដែលត្រូវបានរកឃើញទាំងអស់នៅក្នុងព្រះគុណនិងសេចក្ដីស្រឡាញ់។ មិនឆ្ងាយពីយើងទេ ប៉ុន្ដែនៅក្នុងការរួបរួមគ្នាមួយដែលក្រៅពីការយល់ដឹង របស់យើង(ibid., p. 1341)។

លោក Elisha Hoffman បានប្រាប់ពីការរួបរួមគ្នា ឬការប្រកបជាមួយព្រះវិញ្ញាណបរិសុទ្ធដូចជា «ទំនោរ លើដៃអស់កល្បជានិច្ច» សូមស្ដាប់

ការប្រកបដ៏អស្ចារ្យ ក្ដីអំណររបស់ព្រះដ៏អស្ចារ្យ
     ទំនោរលើដៃអស់កល្បជានិច្ច
ព្រះពរដ៏អស្ចារ្យ សេចក្ដីសុខនៅក្នុងខ្ញុំដ៏អស្ចារ្យ
     ទំនោរលើដៃអស់កល្បជានិច្ច
ទំនោរ ទំនោរដ៏មានសុវត្ថិភាព និងរួចពីការភិតភ័យទាំងអស់
     ទំនោរ ទំនោរ ទំនោរលើដៃអស់កល្បជានិច្ច។
(«ទំនោរ ទំនោរ ទំនោរលើដៃអស់កល្បជានិច្ច »ដោយ Elisha A. Hoffman, 1839-1929)។

ម្ដាយរបស់ខ្ញុំចូលចិត្ដបទចំរៀងដ៏ចាស់នោះណាស់។ យើងបានច្រៀងវាជាមួយគ្នាច្រើនដងបន្ទាប់ ពីនាងបានសង្រ្គោះ។ នោះគឺជាការរួបរួមគ្នា នោះគឺជាការប្រកបគ្នា យើងមានព្រះវិញ្ញាណបរិសុទ្ធនៅពេល ណាដែលយើងបានសង្រ្គោះដោយសារព្រះយេស៊ូវ! ការប្រកបដ៏អស្ចារ្យ ក្ដីអំណររបស់ព្រះដ៏អស្ចារ្យ ទំនោរ លើដៃអស់កល្បជានិច្ច!

«សូមឲ្យអ្នករាល់គ្នា បានប្រកបដោយព្រះគុណនៃព្រះអម្ចាស់យេស៊ូវគ្រីស្ទ និងសេចក្តីស្រឡាញ់របស់ព្រះ ហើយនិងសេចក្តីរួបរួមគ្នានឹងព្រះវិញ្ញាណបរិសុទ្ធ។ អាម៉ែន» (២កូរិនថូស ១៣:១៤)។

លោក Hodge បានប្រសាសន៍ថា «អត្ថបទគម្ពីរនេះគឺជាការទទួលស្គាល់ដ៏ច្បាស់លាស់មួយពី គោលទ្ធិនៃព្រះត្រីឯក ដែលជាគោលទ្ធិដ៏សំខាន់ណាស់សំរាប់សាសនាគ្រីស្ទ។ ដ្បិតគ្រីស្ទានម្នាក់គឺជាអ្នកណាម្នាក់ដែលស្វែងរក ហើយអរសប្បាយនឹងព្រះគុណរបស់ព្រះអម្ចាស់យេស៊ូវ សេចក្ដីស្រឡាញ់របស់ព្រះ និងការរួបរួមនៃព្រះ វិញ្ញាណបរិសុទ្ធ»(ibid., p. 690)។

ខ្ញុំសោកស្ដាយយ៉ាងខ្លាំងពីបុរសចាស់នៅកន្លែងហាត់ប្រាណនោះ នៅពេលដែលគាត់បានចេញពី ហាងហែលទឹក ហើយបានដើរឆ្ងាយទៅក្នុងសេចក្ដីងងឹត។ គាត់បានខនខានសេចក្ដីអំណរនៃការស្គាល់ព្រះ ត្រីឯកដ៏មានពរ។ គ្រូគង្វាលដ៏ល្បីឈ្មោះលោក W. A. Criswell បានប្រសាសន៍ពីវាយ៉ាងល្អ។

នៅពេលមនុស្សម្នាក់ថ្វាយបង្គំព្រះពិត នៅពេលគាត់ឱនក្បាលនៅមុខព្រះ អម្ចាស់យេស៊ូវគ្រីស្ទ នៅពេលគាត់ទទួលយកនៅក្នុងចិត្ដរបស់គាត់ទីបន្ទាល់ របស់ព្រះវិញ្ញាណបរិសុទ្ធចង្អុលទៅកាន់សេចក្ដីសង្រ្គោះ ដោយសារព្រះគុណ របស់ព្រះយេស៊ូវដែលមនុស្សត្រូវតំកើងឡើង គាត់ត្រូវបានលើកឡើង គាត់ ត្រូវបានតាំងឲ្យល្អឡើង។ អ្វីៗដែលទាក់ទងនឹងជីវិតរបស់គាត់ត្រូវបានញែក បរិសុទ្ធ ហើយសុចរិត។ មានព្រះមួយ ហើយព្រះនាមរបស់ទ្រង់គឺជាព្រះដ៏ជា ព្រះវរបិតារបស់យើង ហើយព្រះដ៏ជាព្រះអង្គសង្រ្គោះរបស់យើង ហើយព្រះ នៅក្នុងព្រលឹងវិញ្ញាណរបស់យើង– ការប្ដូរព្រះគុណ និងសាក្សីរបស់ព្រះ វិញ្ញាណបរិសុទ្ធ។ អាម៉ែន។ (W. A. Criswell, Ph.D., Great Doctrines of the Bible – Volume 2, Zondervan Publishing House, 1982, p. 77)។

ខ្ញុំអធិស្ឋានថា អ្នកនឹងមករកព្រះយេស៊ូវនៅយប់នេះ។ ទ្រង់នឹងសង្រ្គោះអ្នកពីជីវិតដ៏ខ្ជះខ្ជាយមួយ នៃភាពអាត្មានិយម និងអំពើបាប។ ទ្រង់នឹងលាងសំអាតអ្នកដោយសារព្រះលោហិតដែលទ្រង់បានបង្ហូរនៅ លើឈើឆ្កាង។ សូមមករកព្រះយេស៊ូវ នោះអ្នកនឹងស្គាល់ពីសេចក្ដីស្រឡាញ់របស់ព្រះ ហើយអ្នកនឹងស្គាល់ ពីការប្រកបដ៏ពេញដោយអំណរនៃព្រះវិញ្ញាណបរិសុទ្ធ។

បើអ្នកចង់និយាយជាមួយយើងអំពីការមករកព្រះយេស៊ូវ សូមចេញពីកៅអ៊ីរបស់អ្នកឥឡូវនេះភ្លាម ហើយដើរទៅខាងក្រោយសាលប្រជុំ។ លោក ខាហ្គិននឹងនាំអ្នកទៅកាន់បន្ទប់ផ្សេងទៀត ដែលយើងអាច និយាយគ្នា ហើយអធិស្ឋាន។ លោក ចាន់សូមមក ហើយអធិស្ឋានសំរាប់បងប្អូនយើងខ្លះដើម្បីឲ្យគេជឿទុក ចិត្ដលើព្រះយេស៊ូវនៅយប់នេះ។ អាម៉ែន។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអាន ការអធិប្បាយរបស់ លោក ហ៊ីមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗ នៅតាមអ៊ីធើនេតនៅគេហទំព័រ www.realconversion.com.
ចុចលើ ”Sermon Manuscripts” សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ (Sermons in Khmer)

You may email Dr. Hymers at rlhymersjr@sbcglobal.net, (Click Here) – or you may
write to him at P.O. Box 15308, Los Angeles, CA 90015. Or phone him at (818)352-0452.

សេចក្ដីអធិប្បាយដែលសរសេរដៃទាំងនេះមិនហាមឲ្យថតចំលងទេ។ អ្នកប្រើវាដោយគ្មានការ អនុញ្ញាតពីលោក
Dr. Hymers។ ទោះបីជាយ៉ាងណាក៏ដោយ គ្រប់សេចក្ដីអធិប្បាយជាវីដីអូទាំងអស់របស់លោក Dr. Hymers ហាមថតចំលង ហើយអាចត្រឹមតែប្រើវាដោយមានការអនុញ្ញាត។

អានព្រះគម្ពីរមុនពេលអធិប្បាយដោយលោក Mr. Abel Prudhomme ៖ កូរិនថូសទី២ ១៣:១១-១៤។
ច្រៀងចំរៀងដោយខ្លួនឯងមុនអធិប្បាយដោយលោក Benjamin Kincaid Griffith៖
«ភូមិតូចនៃបេថ្លេហិមន» (ដោយលោក Phillips Brooks, 1835-1893)។


ចំណងជើងនៃសេចក្ដីអធិប្បាយ

  ចំណងជើង

សេចក្ដីសង្រ្គោះតាមរយះព្រះត្រីឯក – សេចក្ដីអធិប្បាយ
មួយនៅថ្ងៃណូអែល

ដោយលោក Dr. R. L. Hymers, Jr.

«សូមឲ្យអ្នករាល់គ្នា បានប្រកបដោយព្រះគុណនៃព្រះអម្ចាស់យេស៊ូវគ្រីស្ទ និងសេចក្តីស្រឡាញ់របស់ព្រះ ហើយនិងសេចក្តីរួបរួមគ្នានឹងព្រះវិញ្ញាណបរិសុទ្ធ។ អាម៉ែន» (២កូរិនថូស ១៣:១៤)។

១. ទីមួយ អ្នកត្រូវការព្រគុណនៃព្រះអម្ចាស់យេស៊ូវគ្រីស្ទ។
កូរិនថូសទី២ ១៣:១៤ក; ហេព្រើរ ១០:២៩; អេសាយ ៥៣:៣;
យ៉ូហាន ៥:៤០; អេសាយ ៤៩:៧; កិច្ចការ ១៥:១១។

២. ទីពីរ អ្នកត្រូវការសេចក្ដីស្រឡាញ់របស់ព្រះ។
កូរិនថូសទី២ ១៣:១៤ខ; រ៉ូម ៥:៨។

៣. ទីបី អ្នកត្រូវការការរួបរួមគ្នានៃព្រះវិញ្ញាណបរិសុទ្ធ។
កូរិនថូសទី២ ១៣:១៤គ។