Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net




សេចក្ដីក្រោធរបស់អារក្សសាតាំងនៅថ្ងៃចុងក្រោយបំផុត

THE WRATH OF SATAN IN THE LAST DAYS
(Cambodian)

ដោយលោក

Dr. R. L. Hymers, Jr.

សេចក្ដីអធិប្បាយមួយបានអធិប្បាយនូវក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស
ថ្ងៃរបស់ព្រះអម្ចាស់នៅពេលព្រឹក ខែធ្នូ ៨, ២០១៣
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Morning, December 8, 2013

« ពីព្រោះអារក្សបានចុះមកឯអ្នករាល់គ្នា ទាំងមានសេចក្តីឃោរឃៅជាខ្លាំង ដោយវាដឹងថា ពេលវេលាវាខ្លីណាស់ហើយ»
(វិវរណះ ១២:១២)។


បាទ ខ្ញុំជឿលើវិញ្ញាណអាក្រក់ ព្រះគម្ពីរបានប្រាប់ពីនាមវាយ៉ាងតិចណាស់ចំនួន១២នាម។ វាត្រូវបានហៅថា អារក្សសាតាំង វិញ្ញាណអារក្ស នាគ ពស់ បេសេប៉ូល, បេលាល លូស៊ីហ្វ័រ អ្នកអាក្រក់ មេល្បួង ព្រះរបស់លោកីយនេះ ស្ដេចដ៏មានអំណាចលើអាកាស និងស្ដេចនៃលោកីយនេះ។ យើងមិនគួរតែនិយាយ កំប្លែងអំពីវិញ្ញាណអាក្រក់ ឬនិយាយលេងពីវាទេ។ វាមានអំណាចខ្លាំង វាខ្លាំងជាប្រទេសនានា វាខ្លាំងជា អាវុធនានាដែលមនុស្សបានបង្កើតឡើង។ វាគ្រប់គ្រងលើអាកាស ហើយវាគ្រប់គ្រងលើបរិយាកាសនៅលើ ផែនដី។ គោលបំណងរបស់វាគឺដើម្បីលាក់ការងាររបស់ព្រះ ដើម្បីរារាំងសេចក្ដីអធិស្ឋានមិនឲ្យព្រះឆ្លើយតប ដើម្បីពន្យាពេលនៃការយាងមកលើកទីពីររបស់ព្រះគ្រីស្ទ ដើម្បីប្រឆាំងនឹងព្រះវិញ្ញាណបរិសុទ្ធ ដើម្បីបំផ្លាញ ជីវិតរបស់មនុស្សលោក ហើយដើម្បីបំផ្លាញមនុស្សលោក– អ្វីដែលខ្ពស់បំផុតដែលទ្រង់បានបង្កើតមក។ វិញ្ញណអាក្រក់គឺជាសត្វចំលែកដ៏អាក្រក់មួយ ជាខ្មាំងសត្រូវម្នាក់ ហើយជាសត្វចំលែកដ៏គួរឲ្យស្អប់មួយ។ វាក្លែងខ្លួនវាជាបុគ្គលដ៏ស្អាតគួរទាក់ទាញមួយ។ ប៉ុន្ដែនៅពេលវាចាប់បានជនរងគ្រោះរបស់វា វាបានប្ដូរខ្លួន ទៅជានាគដ៏គួរឲ្យខ្លាចមួយ។

អត្ថបទគម្ពីររបស់យើងនិយាយពីពេលមួយនៅជិតចុងបញ្ចប់នៃសម័យនេះ នៅពេលដែលអារក្ស សាតាំងមិនអាចទៅកាន់បល្ក័ង្កព្រះ ដូចជាវាបានធ្វើនៅក្នុងគម្ពីរយ៉ូបជំពូក១។ សព្វថ្ងៃនេះវាអាចមក ហើយ អាចទៅកាន់វត្ដមានរបស់ព្រះនៅស្ថានសួគ៌បាន។ ប៉ុន្ដែនៅពេលវាត្រូវបានបណ្ដេញចេញពីវត្ដមានរបស់ព្រះ វាដឹងថាសេចក្ដីវិនាសជិតដល់ហើយ។ លោក J. A. Seiss នៅក្នុងការអត្ថាធិប្បាយដ៏ងាយស្រួលទទួលយក របស់គាត់នៅលើគម្ពីរវិវរណះប្រាប់នូវរូបភាពនេះ

យើងនឹងគិតថាបរាជ័យដ៏ធំមួយនៅក្នុងស្ថានសួគ៌នឹងដាក់បណ្ដាសារលើវា ដោយព្រោះការអាក្រក់របស់វា យ៉ាងតិចណាស់ដឹកនាំវា ដើម្បីទប់ទល់ពី ការប៉នប៉ងខ្លះៗដែលប្រឆាំងនឹងព្រះ និងមនុស្សរបស់ទ្រង់។ ប៉ុន្ដែវាប្រព្រឹត្ដ ដោយខូចខាត ហើយគ្មានសង្ឃឹម ប៉ុន្ដែទាហានដែលខ្លាំងអាច {យកឈ្នះ} និស្ស័យអាក្រក់របស់វា។ មិនមានបណ្ដាសារសំរាប់ការនាំឲ្យខូចទាំងស្រុង ទេ។ ហើយការបណ្ដេញចេញពីស្ថានសួគ៌របស់វា និងការឃុំឃាំងទុកនៅ ផែនដីធ្វើឲ្យវាមានកំហឹងថែមទៀត ហើយបង្កើនភាពឃោរឃៅ បណ្ដាលឲ្យ ការនៅលើផែនដីអាក្រក់បំផុត ដែលលោកីយនេះធ្លាប់បានជួប (J. A. Seiss, The Apocalypse – Lectures on the Book of Revelation, Zondervan Publishing House, no date, p. 313)។

ភាគច្រើនពីអ្វីដែលខ្ញុំបានរៀនអំពីវិញ្ញាណអាក្រក់បានមកនៅពេលដែលខ្ញុំបានរៀន ដូចជាមនុស្ស ក្មេងម្នាក់នៅក្រោមអ្នកប្រាជ្ញខាងព្រះគម្ពីរដ៏ល្បីឈ្មោះម្នាក់ និងអ្នកសិក្សាពីព្រះគម្ពីរ លោក ធីម៉ូថេ លីន។ លោក លីនបានកាន់សញ្ញាប័ត្រអនុបណ្ឌិតចំនួន២ពីមហាវិទ្យាល័យ Faith Theological ។ គាត់បានទទួលសញ្ញាប័ត្របណ្ឌិតនៅក្នុងការសិក្សាជាភាសាហេព្រើរនៅគម្ពីរសញ្ញាចាស់ និងទាក់ទងនឹង ភាសាពីមហាវិទ្យាល័យ Hebrew និងមហាវិទ្យាល័យ Cognate Languages នៅសាកលវិទ្យាល័យ Dropsie។ បន្ទាប់មកគាត់បានបង្រៀនខាងផ្នែកបរិញ្ញាប័ត្រនៅសាកលវិទ្យាល័យ Bob Jones University នៅមហាវិទ្យាល័យ Talbot Theological និងនៅមហាវិទ្យាល័យ Trinity Evangelical នៅក្នុង Deerfield, Illinois។ គាត់ជាអ្នកបកប្រែគម្ពីរ New American Standard Bibleម្នាក់ ហើយចាប់តាំងពីឆ្នាំ១៩៨០ទៅដល់១៩៩០ គាត់ជាប្រធាននៅមហាវិទ្យាល័យ China Evangelical នៅក្នុងប្រទេសថៃវ៉ាន់តាមតំណែងជាប្រធានរបស់លោក James Hudson Taylor III។ គាត់ជាគ្រូគង្វាលរបស់ខ្ញុំ និងជាគ្រូសំរាប់រយះពេល២៣ឆ្នាំ នៅពេលខ្ញុំជាសមាជិកម្នាក់នៃក្រុមជំនុំបាទីស្ទចិននៅរដ្ឋLos Angeles។ គាត់បានធ្វើពិធីជ្រមុជទឹកឲ្យខ្ញុំ ហើយបានចាត់តាំងខ្ញុំជាគណះកម្មាធិការនៅខែកក្កដា ទី២ ឆ្នាំ១៩៩៧២។

ប៉ុន្ដែលោក លីនមិនមែនជាសាស្រ្ដាចារ្យខាងព្រះគម្ពីរដែលបង្រៀនគួរធុញនោះទេ មេរៀនរបស់ គាត់ និងសេចក្ដីអធិប្បាយរបស់គាត់ពេញដោយអំណាចនៃព្រះដ៏មានព្រះជន្មរស់នៅ។ ឧទាហរណ៍ លោក លីនជឿប្រាកដថាយើងកំពុងរស់នៅក្នុងថ្ងៃចុងក្រោយបំផុត ជិតចុងបំផុតនៃពិភពលោក តាមដែលយើង ដឹង។ អ្នកមិនត្រូវតែអានច្រើនពីអ្វីដែលគាត់បានសរសេរដើម្បីឃើញនោះទេ។ ឧទាហរណ៍ នៅក្នុងសៀវភៅ របស់គាត់ដែលនិយាយពីការលូតលាស់ក្រុមជំនុំ គាត់ផ្ដល់ឃ្លាដដែលៗដូចជា «ក្រុមជំនុំនៅថ្ងៃចុងក្រោយ បំផុតមានការយល់ខុសដូចៗគ្នា...»(ទំព័រ ៦); «តុអធិប្បាយនៅថ្ងៃចុងក្រោយបំផុត»(ទំព័រ ១១) ; «គ្រីស្ទានជាច្រើននៅថ្ងៃចុងក្រោយបំផុតខ្មាស់អៀន ភ័យខ្លាច ហើយមិនជឿលើព្រះបន្ទូលរបស់ព្រះ»(ទំព័រ ១៧) ; «ការហិនហោចនៅក្នុងក្រុមជំនុំនៅថ្ងៃចុងក្រោយបំផុតមិនមែនដោយព្រោះតែខ្វះគ្រូគង្វាលនោះទេ ... »(ទំព័រ ២១) ; «ក្រុមជំនុំនៅថ្ងៃចុងក្រោយបំផុតអាចគិត៣ដងពីរឿងនេះ»(ទំព័រ ២៩) ; «ក្រុមជំនុំ ខ្លះនៅថ្ងៃចុងក្រោយបំផុតមិនព្រួយបារម្ភសោះ...បើគេតែមានផ្លូវមួយដើម្បីបានលុយ» (ទំព័រ ៤៨,៤៩) ; «ក្រុមជំនុំនៅថ្ងៃចុងក្រោយបំផុតព្រងើយពីភាពខុសគ្នារវាងអ្វីដែលត្រឹមត្រូវ និងអ្វីដែលខុស»(ទំព័រ ៥០); «មានមូលហេតុ២ដែលក្រុមជំនុំនៅថ្ងៃចុងក្រោយបំផុតបង្ហាញពីការព្រងើយដ៏ហួសប្រមាណចំពោះការប្រជុំ គ្នាអធិស្ឋាន»(ទំព័រ ៩៥)។ (គ្រប់ការដកស្រង់ទាំងអស់មកពីសៀវភៅរបស់លោក ធីម៉ូថេ លីនី Ph.D., The Secret of Church Growth, FCBC, 1992)។

អ្នកអាចនិយាយថា លោក លីនបានគិតជានិច្ចអំពីហេតុការណ៍ដែលយើងកំពុងតែរស់នៅសម័យ ចុងក្រោយបំផុតរបស់គ្រីស្ទាន ហើយជិតថ្ងៃចុងក្រោយបំផុតណាស់។ ចំណុចផ្សេងទៀតលោក លីនបាន បញ្ជាក់ប្រាប់ជានិច្ចពីភាពពិតរបស់អារក្សសាតាំង និងពួកបរិវារបស់វា។ ផ្ទៃរឿងទាំងពីរនេះត្រូវបានតប់ ក្រមល់ម្ដងហើយម្ដងទៀតនៅក្នុងសេចក្ដីអធិប្បាយរបស់គាត់ និងការសិក្សាពីព្រះគម្ពីរ ដែលយើងកំពុងតែ រស់នៅក្នុងថ្ងៃចុងក្រោយបំផុត ដែលអារក្សសាតាំង និងពួកបរិវារបស់វាកំពុងតែប្រឆាំងជំទាស់នឹងយើង។ អ្នកអាចគិតបានថា ផ្ទៃរឿងអវិជ្ជមានទាំងពីរនោះនឹងធ្វើឲ្យធ្លាក់ទឹកចិត្ដ ហើយធ្វើឲ្យក្រុមជំនុំមួយថយចុះ។ ប៉ុន្ដែភាពផ្ទុយពិតដ៏ពិតគឺពិតប្រាកដ! ក្រុមជំនុំរបស់គាត់ធ្លាប់មានបទពិសោធន៍ពីការរស់ឡើងវិញដ៏អស្ចារ្យ មួយ។ ក្រុមជំនុំរបស់គាត់បានបន្ថែមមនុស្សប្រហែល២០០០នាក់នៅក្នុងរយះពេលខ្លីមួយ។

ហើយលោក លីនជាញឹកញាប់បានដកស្រង់អត្ថបទគម្ពីររបស់យើងនៅក្នុងសេចក្ដីអធិប្បាយ និង នៅក្នុងការបង្រៀន

«ពីព្រោះអារក្សបានចុះមកឯអ្នករាល់គ្នា ទាំងមានសេចក្តីឃោរឃៅជាខ្លាំង ដោយវាដឹងថា ពេលវេលាវាខ្លីណាស់ហើយ»(វិវរណះ ១២:១២)។

ការអត្ថាធិប្បាយនៅលើខគម្ពីរនោះ លោក លីនបានបង្រៀនថា

អារក្សសាតាំងវាដឹងច្បាស់ថា អត្ថន័យតែមួយគត់នៃការបន្ដជីវិតដ៏អាក្រក់ របស់វា គឺដោយសារការពន្យាពេលនៃការយាងត្រលប់មកលើកទីពីររបស់ ព្រះគ្រីស្ទ...ដ្បិតមូលហេតុនេះវាប្រើផែនការណ៍ដ៏អាក្រក់របស់វាយ៉ាងណាក៏ ដោយដើម្បីបញ្ឃប់មនុស្សមិនឲ្យជឿលើព្រះយេស៊ូវ– ដោយហេតុនោះហើយ ការរារាំងមនុស្សនៃនគររបស់ព្រះត្រូវបានបង្កើតឡើង... បន្ទាប់មកអារក្ស សាតាំងវាចាប់ផ្ដើមជំហានទីពីរនៃការបំផ្លាញរបស់វានៅក្នុងចំណោម គ្រីស្ទ បរិសុទ នោះគឺជាការបញ្ឃប់ពួកគេពីថ្វាយពេលវេលា និងការខំប្រឹងក្នុងសេច ក្ដីអធិស្ឋាន... ដូច្នោះវាជិតដល់ពេលនៃការយាងត្រលប់មកលើកទីររបស់ ព្រះអម្ចាស់យើងជិតដល់ហើយ សំពាធរបស់អារក្សសាតាំងនឹងរឹតតែប្រឆាំងនឹងសេចក្ដីអធិស្ឋានកាន់តែខ្លាំងឡើងៗ! (Lin, ibid., pp. 95, 96)។

គ្រូគង្វាលជាច្រើនមិនឃើញ ហើយមិនយល់ពី «ទីសំគាល់» នៃការយាងមកលើកទីពីររបស់ ព្រះគ្រីស្ទទេ។ ប៉ុន្ដែអារក្សវាឆ្លាតជាពួកគេ វាដឹងថាប្រទេសអ៊ីសា្រអែលត្រូវបានបង្កើតឡើងវិញជាថ្មី។ វាដឹង ពីការបោះបង់ចោលក្រុមជំនុំ វាដឹងថាថ្ងៃរបស់លោក ណូអេត្រូវធ្វើឡើងវិញ វាដឹងថា «ពេលវេលាវាខ្លីណាស់» ដើម្បីធ្វើការអាក្រក់ជំទាស់ ហើយដាក់កំណត់ការងាររបស់ព្រះនៅលើផែនដី!

«ពីព្រោះអារក្សបានចុះមកឯអ្នករាល់គ្នា ទាំងមានសេចក្តីឃោរឃៅជាខ្លាំង ដោយវាដឹងថា ពេលវេលាវាខ្លីណាស់ហើយ»(វិវរណះ ១២:១២)។

នាមមួយរបស់អារក្សគឺ «សាតាំង» វាមានន័យថា «សត្រូវ» ឬក៏ «អ្នកប្រឆាំង»។ ដូច្នោះសាតាំង ប្រឆាំងជំទាស់នឹងការងាររបស់ព្រះ។ នៅថ្ងៃចុងក្រោយបំផុតដែលយើងរស់នៅ សាតាំងប្រឆាំងជំទាស់ទាំង អ្នកដែលបានសង្រ្គោះ និងអ្នកដែលបាត់បង់។

១. ទីមួយ អារក្សសាតាំងប្រឆាំងនឹងសេចក្ដីអធិស្ឋានរបស់មនុស្សដែលបានសង្រ្គោះ។

គោលបំណងដ៏ធំរបស់អារក្សសាតាំងនៅក្នុងការប្រឆាំងនឹងការងាររបស់ព្រះ គឺដើម្បីបញ្ឃប់ពួក គ្រីស្ទានពីការអធិស្ឋាន។ លោក លីនបានប្រសាសន៍ថា «អារក្សសាតាំងដឹងថា(គ្រីស្ទានអាចដឹង) សេចក្ដី អធិស្ឋានគឺជាវិធីត្រឹមត្រូវដើម្បីទទួលភោគទ្រព្យរបស់ព្រះ... បើគ្រីស្ទានមិនប្រើប្រាស់ភោគទ្រព្យទាំងនេះ ដោយត្រឹមត្រូវតែនោះ ពួកគេនឹងអស់កំលាំងខាងវិញ្ញាណ ហើយព្រលឹងវិញ្ញាណគេនឹងខ្សោយ... ដូច្នោះវាជិតដល់ពេលនៃការយាងមកលើកទីររបស់ព្រះអម្ចាស់យើងជិតដល់ហើយ សំពាធរបស់អារក្សសាតាំងនឹងរឹតតែប្រឆាំងនឹងសេចក្ដីអធិស្ឋានកាន់តែខ្លាំងឡើងៗ»!(Lin, ibid., p. 96)។

ជាញឹកញាប់គ្រីស្ទបរិសុទភ្លេចអធិស្ឋាននៅពេលពួកគេក្រោកពីគេងនៅពេលព្រឹក។ គេមិនចំនាយ ពេលយូរទេដើម្បីអធិស្ឋានទៅព្រះជាម្ចាស់ ហើយសុំជំនួយពីព្រះនៅថ្ងៃនោះ។ បើគ្មានជំនួយពីព្រះទេ យើងមិនអាច ធ្វើបានច្រើនទេ។ អារក្សសាតាំងដឹងពីរឿងនោះ ដូចនេះវាប្រឆាំងនឹងសេចក្ដីអធិស្ឋានអ្នកនៅពេលព្រឹក។ បន្ទាប់មកវាសប្បាយនឹងឃើញអ្នកគ្មានអំណាចនៅថ្ងៃនោះ!

អារក្សសាតាំងក៏ប្រឆាំងនឹង «សេចក្ដីអធិស្ឋានជានិច្ច» ដែលជាការអធិស្ឋានសុំអ្វីមួយរហូតដល់ អ្នកបានវា។ រឿងប្រៀបប្រដូចនៃស្រ្ដីមេម៉ាយដ៏តស៊ូនោះបង្រៀនដើម្បីឲ្យ «អធិស្ឋានជានិច្ច» រហូតដល់អ្នក ទទួលបានអ្វីដែលអ្នកត្រូវការ។ ព្រះយេស៊ូវទ្រង់បានប្រាប់ពីគោលបំណងនៃរឿងប្រៀបប្រដូចនៅក្នុងគម្ពីរ លូកា ១៨:១ «ត្រូវតែអធិស្ឋានជានិច្ច ឥតរសាយចិត្តឡើយ» ឬក៏វាអាចបកប្រែបានថា «...ពួកគេគួរតែ អធិស្ឋានរហូត កុំបោះបង់ចោលឡើយ»។ រឿងប្រៀបប្រដូចបង្រៀនថា អ្នកគួរតែបន្ដសុំព្រះសំរាប់អ្វីដែល អ្នកត្រូវការរហូតដល់ទ្រង់ប្រទានវាឲ្យអ្នក។ រឿងប្រៀបប្រដូចគឺសាមញ្ញ ហើយមានស្ត្រីមេម៉ាយម្នាក់ ចេះតែមកនិយាយនឹងលោកនោះថា សូមលោកកាត់ទោសដល់ខ្មាំងសត្រូវឲ្យខ្ញុំផង។ តែលោកមិនទទួលព្រមជា យូរក្រែលហើយ លុះក្រោយមកក៏គិតក្នុងចិត្តថា ទោះបើអញមិនខ្លាចដល់ព្រះ ឬព្រមញញើតចំពោះមនុស្សណាក៏ដោយ។ ប៉ុន្ដែនៅចុងក្រោយគាត់បានឲ្យនាងពីអ្វីដែលនាងចង់បានដោយព្រោះនាងនាំឲ្យរំខានចិត្តគាត់។ រឿងប្រៀបប្រដូចបញ្ចប់ដោយពាក្យថា ព្រះនឹង « មានព្រះហឫទ័យអត់ធ្មត់ ដល់ពួករើសតាំងរបស់ទ្រង់ ដែលគេអំពាវនាវរកទ្រង់ទាំងយប់ទាំងថ្ងៃ នោះតើទ្រង់មិនសងសឹកជំនួសគេដែរទេឬអី»(លូកា ១៨:១)។ ប៉ុន្ដែខគម្ពីរចុងក្រោយនៃរឿងប្រៀបប្រដូចប្រាប់ថា៖

«ខ្ញុំប្រាប់អ្នករាល់គ្នា ថា ទ្រង់នឹងសងសឹកជំនួសអ្នកទាំងនោះ ជាប្រញាប់មិនខាន ប៉ុន្តែកាលណាកូនមនុស្សនឹងមក តើនឹងឃើញនៅមានសេចក្តីជំនឿនៅផែនដីដែរឬដូចម្តេច»(លូកា ១៨:៨)។

កន្លែងនេះមិនមានន័យថា នឹងមិនមានសេចក្ដីជំនឿខ្លះនៅពេលព្រះគ្រីស្ទយាងមកនោះទេ។ វាមានន័យថា កូនព្រះភាគច្រើននឹងបោះបង់ចោលយ៉ាងស្រួល នៅពេលគេកំពុងអធិស្ឋានសុំតម្រូវការខ្លះពីព្រះ។ ពួកគេ នឹងមិនព្យាយាមក្នុងការអធិស្ឋាន រហូតដល់ពួកគេទទួលអ្វីដែលពួកគេកំពុងតែសុំនោះទេ! «អធិស្ឋានជា និច្ច»ដោយសេចក្ដីជំនឿនឹងអន់ថយជាខ្លាំងនៅថ្ងៃចុងក្រោយបំផុត។ ដូចជានៅសម័យនេះអារក្សសាតាំង ចេះតែដាក់សំពាធខ្លាំងឡើងៗដើម្បីប្រឆាំងនឹងសេចក្ដីអធិស្ឋាន។ វាធ្វើដូចនេះដើម្បីធ្វើឲ្យក្រុមជំនុំខ្សោយ ហើយដើម្បីពន្យាពេលមិនឲ្យអ្នករើសតាំងមួយចំនួនធំមិនឲ្យសង្រ្គោះ។ ដូចនេះ អារក្សសាតាំងស្វែងរកដើម្បី បន្ដជីវិតអាក្រក់របស់វានៅលើផែនដីនេះដោយការតស៊ូប្រឆាំងនឹងសេចក្ដីអធិស្ឋាននៅថ្ងៃចុងក្រោយបំផុត។

អារក្សសាតាំងដាក់កំណត់សេចក្ដីអធិស្ឋានរបស់យើង ហើយបញ្ឃប់ពួកយើងភាគច្រើនពីសេចក្ដី អធិស្ឋានជានិច្ច ដោយប្រាប់យើងថា «សេចក្ដីអធិស្ឋានមិនសំខាន់ដូចនោះទេ។ គ្រូគង្វាលប្រាប់អ្នកឲ្យ អធិស្ឋាន អធិស្ឋាន អធិស្ឋាន ប៉ុន្ដែអ្នកកំពុងតែខ្ជះខ្ជាយពេលវេលារបស់អ្នក។ សេចក្ដីអធិស្ឋានរបស់អ្នកពិត ប្រាកដណាស់មិនអាចធ្វើរឿងខ្លះបានទេ។ បោះបង់ចោលទៅ! កុំខ្ជះខ្ជាយពេលអធិស្ឋាន» តើអ្នកធ្លាប់មានអារម្មណ៍ដូចនោះទេ? តើអ្នកធ្លាប់បានគិតថា សេចក្ដីអធិស្ឋានពិតប្រាកដកណាស់មិនអាចធ្វើរឿងខ្លះបាន ទេ– នោះគ្រាន់តែជាការខ្ជះខ្ជាយពេលមួយប៉ុណ្ណោះ? បើអ្នកធ្លាប់បានគិតដូចនោះ ពិតប្រាកដណាស់អារក្ស បានដាក់គំនិតនោះនៅក្នុងគំនិតរបស់អ្នក។ អារក្សសាតាំងនឹងប្រើល្បិចកលគ្រប់ប្រភេទដើម្បីទាញអ្នកឲ្យ ឈប់អធិស្ឋានសំរាប់តម្រូវការពិតប្រាកដមួយ។ អារក្សសាតាំងចំនាយពេលច្រើន ហើយខំប្រឹងដើម្បីបោក បញ្ជោតអ្នកមិនឲ្យអធិស្ឋាន។ វាធ្វើអ្វីច្រើនណាស់ដើម្បីបញ្ឃប់អ្នកមិនឲ្យអធិស្ឋានមុនពេលអ្នកទទួលបាន អ្វីដែលអ្នកត្រូវការពីព្រះ! នោក្នុងអត្ថបទគម្ពីរផ្សេងទៀត សាវកប៉ុលបានប្រាប់នូវរឿងនេះ–

«ដើម្បីមិនឲ្យអារក្សសាតាំងមានឱកាសនឹងឈ្នះយើងបានឡើយ ដ្បិតយើងស្គាល់អស់ទាំងកិច្ចកលរបស់វាហើយ»(កូរិនថូសទី២ ២:១១)។

ពិតប្រាកដណាស់អារក្សសាតាំងនឹង «មានឱកាសនឹងឈ្នះ» លើអ្នកលុះត្រាតែអ្នកប្រុងប្រយ័ត្នមិនបោះបង់ ចោល នៅពេលអ្នកកំពុងតែសុំតម្រូវការមួយ។ សាវក យ៉ាកុបបានប្រាប់ថា

«តែមិនបានអ្វីសោះ ពីព្រោះមិនសូម»(យ៉ាកុប ៤:២)។

ហើយជាញឹកញាប់ អ្នកនៅតែ «មិនបាន» ដោយព្រោះតែអារក្សបានបោកបញ្ជោតអ្នកដោយកិច្ចកលរបស់វា មួយ។ វាបានធ្វើឲ្យអ្នកមានអារម្មណ៍អស់សង្ឃឹម ឬក៏ធ្វើឲ្យពិបាកចិត្ដ។ វាល្បួងអ្នករហូតដល់អ្នកឈប់អធិស្ឋាន ឬក៏អ្នកខ្សោយខាងអធិស្ឋាន។ សូមចាំថា សំរាប់គ្រីស្ទបរិសុទ សេចក្ដីអធិស្ឋានគឺជាការដ៏សំខាន់ ដែលយើងត្រូវធ្វើដើម្បីយកឈ្នះសង្រ្គាមជាមួយអារក្សសាតាំង។ សូមចាំថា សេចក្ដីអធិស្ឋានគឺជាសង្រ្គាម! បទចំរៀងពីដំណឹងល្អដ៏ចាស់មួយប្រាប់វាទាំងអស់

តើអ្នកអធិស្ឋានរហូតដល់ទ្រង់ឆ្លើយតបឬទេ?
     មានសេចក្ដីសន្យាដ៏ពិតមួយសំរាប់ព្រលឹងអ្នក
កន្លែងដែលអ្នកអធិស្ឋានព្រះយេស៊ូវរង់ចាំអ្នក
     តើអ្នកជួបទ្រង់នៅទីនោះទេ តើអ្នកអធិស្ឋានពីវាឬទេ?
តើអ្នកអធិស្ឋានរហូតដល់ទ្រង់ឆ្លើយតបឬទេ?
     តើសូមអង្វរក្នុងព្រះនាមព្រះអង្គសង្រ្គោះឬទេ?
តើអ្នកអធិស្ឋាន ហើយខំរហូតដល់យប់ឬទេ?
     តើអ្នកអធិស្ឋានរហូតដល់ទ្រង់ឆ្លើយតបឬទេ?
(«តើអ្នកអធិស្ឋានពីវាឬទេ?» ដោយលោក W. C. Poole, 1875-1949;
altered by the Pastor)។

តើអ្នកធ្លាប់បានលឺយើងច្រៀងបទចំរៀងនោះនៅក្នុងក្រុមជំនុំរបស់យើងឬទេ? ខ្ញុំអត់ធ្លាប់លឺទេ! គ្រីស្ទាន ធ្លាប់ច្រៀងវា ប៉ុន្ដែឥឡូវនេះវាឈប់គេពេញនិយមហើយ។ ជាប្រញាប់មិនខាន ប៉ុន្តែកាលណាកូនមនុស្សនឹងមក តើនឹងឃើញនៅមានសេចក្តីជំនឿនៅផែនដីដែរឬដូចម្តេច»(លូកា ១៨:៨)។

ឥឡូវនេះសូមមើលកន្លែងនេះ! នៅក្នុងគម្ពីរដានីយ៉ែលជំពូក១០ យើងបានដឹងថា ព្រះយេហូវ៉ាបានស្ដាប់លឺសេចក្ដីអធិស្ឋានរបស់លោក ដានីយែលនៅពេលមុនដំបូងដែលគាត់បានអធិស្ឋាន(ដានីយ៉ែល ១០:១២)។ ប៉ុន្ដែទ្រង់មិនឆ្លើយតបអស់រយះពេល «២០ថ្ងៃ» ដោយព្រោះតែបរិវាមួយពីអារក្សសាតាំងបាន ប្រឆាំងនឹងការឆ្លើយតប១០:១៣)។ អរគុណដល់ព្រះដែលលោក ដានីយ៉ែលមិនបានអនុញ្ញាត្ដឲ្យអារក្ស បញ្ឃប់គាត់ពីការអធិស្ឋាន រហូតដល់គាត់បានទទួលអ្វីដែលបានគាត់សុំពីព្រះយេហូវ៉ា! នៅក្នុងសៀវភៅដ៏ ល្បីដែលបង្រៀនពីការអធិស្ឋានរបស់លោក យ៉ូហាន R. Rice បានប្រាប់កន្លែងបន្ទរដ៏ល្អនេះ

បន្ដអធិស្ឋាន
     រហូតដល់អ្នកអធិស្ឋានជានិច្ច
បន្ដអធិស្ឋាន
     រហូតដល់អ្នកអធិស្ឋានជានិច្ច
សេចក្ដីសន្យាដ៏អស្ចារ្យរបស់ព្រះ
     តែងតែពិត
បន្ដអធិស្ឋាន
     រហូតដល់អ្នកអធិស្ឋានជានិច្ច

២. ទីពីរ អារក្សសាតាំងប្រឆាំងនឹងសេចក្ដីសង្រ្គោះរបស់មនុស្សដែលបាត់បង់។

«ពីព្រោះអារក្សបានចុះមកឯអ្នករាល់គ្នា ទាំងមានសេចក្តីឃោរឃៅជាខ្លាំង ដោយវាដឹងថា ពេលវេលាវាខ្លីណាស់ហើយ»(វិវរណះ ១២:១២)។

អារក្សសាតាំងប្រឆាំងនឹងអ្នកនៅពេលអ្នកស្វែងរកដើម្បីបានសង្រ្គោះ។ វាមិនចង់ឲ្យអ្នកក្លាយជា កូនរបស់ព្រះម្នាក់ទេ។ វានឹងធ្វើអ្វីៗដោយអស់ពីអំណាចរបស់វាដើម្បីរារាំងអ្នកមិនឲ្យបានសង្រ្គោះ។ ហេតុអ្វី បានជាវាធ្វើដូចនោះ? មូលហេតុមួយគឺដោយព្រោះតែវាគឺជាអ្នកសំឡាប់ម្នាក់។ ព្រះយេស៊ូវបានមានបន្ទូល ថា អារក្សជា «អ្នកសំឡាប់តាំងពីដើមមក»(យ៉ូហាន ៨:៤៤)។ វាគឺជានិស្ស័យរបស់អារក្សសាតាំងដើម្បី សំលាប់មនុស្ស។ វាបានសំឡាប់ឪពុកម្ដាយមុនដំបូងរបស់យើងនៅក្នុងសួនច្បារអេដែន ដោយបានល្បួង ពួកគេឲ្យស៊ីផ្លែឈើដែលព្រះបានហាមមិនឲ្យស៊ី។ វាជាអ្នកសំឡាប់ព្រលឹងវិញ្ញាណ ហើយវាចង់សំឡាប់អ្នក ផងដែរ។ វាចង់ឲ្យអ្នកស្លាប់ ហើយធ្លាក់ទៅឋាននរក។

ប៉ុន្ដែមានមូលហេតុផ្សេងទៀត នៅក្នុងគម្ពីររ៉ូម ១១:២៥ យើងយល់ថា

«... គឺចង់ឲ្យដឹងថា សាសន៍អ៊ីស្រាអែលកើតមានសេចក្តីរឹងរបឹងប៉ុន្មានភាគនេះទៅហើយ ទាល់តែសាសន៍ដទៃទាំងប៉ុន្មានបានចូលជឿគ្រប់ចំនួន» (រ៉ូម ១១:២៥)។

ពាក្យជាភាសាក្រិចបានបកប្រែពាក្យ «គ្រប់ចំនួន» ជា «ផ្លេរ៉ូមា»។ វាមានន័យថា «ពេញចំនួន» អារក្សវា ស្អប់ប្រទេសអ៊ីស្រាអែល ហើយវាដឹងថា សេចក្ដីរឹងរបឹងខាងព្រលឹងវិញ្ញាណរបស់ពួកគេនឹងមិនត្រូវដោះ ចេញទេ ទាល់តែពួកសាសន៍ដទៃបានសង្រ្គោះ «ពេញចំនួន»។ ប៉ុន្ដែអារក្សសាតាំងមិនចង់ឲ្យប្រទេសអ៊ីស្រា អែលបានសង្រ្គោះទេ។ នោះគឺជាមូលហេតុដែលវាមិនចង់ឲ្យអ្នកបានសង្រ្គោះ។

ចំនួនពិតប្រាកដមួយរបស់សាសន៍ដទៃត្រូវតែបានសង្រ្គោះ មុនពេលភាពរឹងរបឹងរបស់ប្រទេស អ៊ីស្រាអែលត្រូវដោះចេញនៅចុងបញ្ចប់នៃសម័យនេះ។ អ្នកគឺជាសាសន៍ដទៃម្នាក់ អ្នកកំពុងតែរស់នៅជិត បញ្ចប់នៃសម័យនេះ។ អារក្សវាដឹងថា ព្រះនឹងជំនុំជំរះវា ហើយចងវាសំរាប់រយះពេល «១០០០ឆ្នាំ» នៅពេលដែលព្រះគ្រីស្ទយាងត្រលប់មកវិញ(វិវរណៈ ២០:២)។ នោះគឺជាមូលហេតុ

«ពីព្រោះអារក្សបានចុះមកឯអ្នករាល់គ្នា ទាំងមានសេចក្តីឃោរឃៅជាខ្លាំង ដោយវាដឹងថា ពេលវេលាវាខ្លីណាស់ហើយ»(វិវរណះ ១២:១២)។

អារក្សសាតាំងកំពុងនិយាយពាសពេញពិភពកលោក ដោយព្រោះតែវាដឹងថាពេលវេលាវាខ្លីណាស់ ជាងនោះទៅទៀត វាកំពុងធ្វើអ្វីទាំងអស់ដែលវាអាចពន្យាពេលឲ្យសាសន៍ដទៃបានសង្រ្គោះ «ពេញចំនួន»។ ខ្ញុំប្រាកដថានោះ គឺជាមូលហេតុមួយដែលវាកំពុងតែពិបាកទៅៗដើម្បីឲ្យមនុស្សបានសង្រ្គោះនៅក្នុងសម័យ របស់យើង។ អារក្សនឹងធ្វើអ្វីទាំងអស់ដោយអំណាចរបស់វា ដើម្បីរារាំងអ្នកមិនឲ្យជឿទុកចិត្ដលើព្រះយេស៊ូវ ហើយក្លាយជាគ្រីស្ទានពិតប្រាកដម្នាក់។ នោះគឺជាវិធីដែលវាអាចប្រើដើម្បីរារាំងប្រទេសអ៊ីស្រាអែលស្ថិតក្នុង ភាពរឹងរបឹងយូរបន្ដិចទៀត។

វិធីមួយដែលអារក្សប្រើ ដើម្បីរារាំមិនឲ្យអ្នកបានសង្រ្គោះគឺជាការយកព្រះបន្ទូលរបស់ព្រះចេញពីចិត្ដរបស់អ្នក។ នៅក្នុងរឿងប្រៀបប្រដូចនៃអ្នកព្រោះគ្រាប់ពូជ ព្រះយេស៊ូវទ្រង់មានបន្ទូលថា

«... គឺជាអស់អ្នកដែលបានឮ រួចអារក្សមកឆក់យកព្រះបន្ទូលពីចិត្តគេចេញទៅ ក្រែងគេជឿ ហើយបានសង្គ្រោះ»(លូកា ៨:១២)។

បុរសជនជាតិចិនវ័យក្មេងពីរនាក់បានមកក្រុមជំនុំរបស់យើងកាលពីថ្ងៃអាទិត្យមុន។ ពួកគេទាំងពីរ នាក់ត្រូវបានអារក្សត្រួតត្រា។ ម្នាក់ក្នុងចំណោមគេស្ថិតនៅក្រោមការគ្រប់គ្រងរបស់អារក្សដោយសាររូបព្រះ ហើយដោយសារការថ្វាយបង្គំរូបព្រះនៅក្នុងផ្ទះរបស់ម្ដាយឪពុករបស់គាត់។ ខ្ញុំមិនដឹងពីរបៀបដែលម្នាក់ ទៀតបានត្រូវអារក្សគ្រប់គ្រងទេ។ ប៉ុន្ដែគាត់បានប្រាប់ខ្ញុំថា គាត់បានរងទុក្ខដោយសារអារក្ស ហើយគាត់ ដឹងច្បាស់ណាស់។

កាលពីថ្ងៃអាទិត្យមានម្នាក់ក្នុងចំណោមក្មេងប្រុសចិនពីរនោះបានសង្រ្គោះ ប៉ុន្ដែម្នាក់ទៀតមិនទាន់ បានសង្រ្គោះទេ។ នេះគឺជាការខុសពីគ្នា – បុរសក្មេងម្នាក់ដែលបានសង្រ្គោះនៅតែបន្ដមកក្រុមជំនុំ ហើយ នៅតែស្ដាប់ព្រះបន្ទូលរបស់ព្រះនៅពេលដែលខ្ញុំបង្រៀនពីដំណឹងល្អ។ គាត់បានត្រូវគេល្បួងឲ្យចេញពីក្រុម ជំនុំ ហើយបោះបង់ចោលក្រុមជំនុំជាខ្លាំង។ ប៉ុន្ដែដោយសារព្រះគុណរបស់ព្រះគាត់នៅ ហើយមកក្រុមជំនុំ ដើម្បីស្ដាប់ដំណឹងល្អជារៀងរាល់ថ្ងៃអាទិត្យពេលព្រឹក ហើយជារៀងរាល់ថ្ងៃអាទិត្យពេលយប់។ នៅចុងបញ្ចប់ នៅពេលលោក ចាន់បានអធិប្បាយកាលពីថ្ងៃអាទិត្យពឹ្រកមុន ក្មេងប្រុសទីមួយបានជឿព្រះយេស៊ូវ ហើយ បានសង្រ្គោះ!

ប៉ុន្ដែយុវជនជនជាតិចិនទីពីរបដិសេធមិនស្ដាប់។ ខ្ញុំបាននិយាយជាមួយដោយផ្ទាល់បន្ទាប់ពីកម្ម វិធីថ្វាយបង្គំព្រះនៅថ្ងៃអាទិត្យពេលព្រឹកមុន។ ខ្ញុំបានអង្វរគាត់ឲ្យនៅក្នុងព្រះវិហារ ហើយស្ដាប់ការបង្រៀនពី ព្រះបន្ទូលរបស់ព្រះ ប៉ុន្ដែគាត់រឹងរូសបដិសេធ។ ប៉ុន្ដែគាត់ខឹងយ៉ាងខ្លាំង ហើយបាននិយាយថាគាត់អាចអាន ព្រះគម្ពីរដោយខ្លួនឯងបាន។ គាត់បានអន្ទះសាណាស់ ដែលយើងត្រូវតែជូនគាត់ទៅផ្ទះភ្លាម។ ខ្ញុំសោក ស្ដាយចំពោះគាត់ណាស់ដែលគាត់បានដើរចេញ។

ឥឡូវនេះគឺរបៀបដែលអាចកើតឡើងចំពោះអ្នក បើអ្នកមិនទាន់បានសង្រ្គោះ។ អ្នកត្រូវតែបន្ទាប ខ្លួនរបស់អ្នក។ បើសិនជាអ្នកគិតថា អ្នកដឹងពីអ្វីដែលអ្នកត្រូវធ្វើ ឬអ្វីដែលអ្នកត្រូវតែគិត ឬអារម្មណ៍– វាគឺ ងាយស្រួលណាស់ដើម្បីឲ្យអារក្សសាតាំងយកដំណឹងល្អចេញពីចិត្ដរបស់អ្នក! ព្រះគម្ពីរប្រាប់ថា

«ចូរបន្ទាបខ្លួននៅចំពោះព្រះអម្ចាស់ នោះទ្រង់នឹងដំកើងអ្នករាល់គ្នាឡើង»។ (យ៉ាកុប ៤:១០)។

អ្នកខ្លះក្នុងចំណោមអ្នករាល់គ្នាបន្ដក្នុងស្ថានភាពមិនបានសង្រ្គោះមួយ។ អ្នកអួតណាស់ថា អ្នកគិត ហើយដឹងពីអ្វីដើម្បីធ្វើ។ ប៉ុន្ដែអ្នកមិនឆ្លាតទេ! អ្នកមិនដឹងពីអ្វីដើម្បីធ្វើទេ នោះគឺជាមូលហេតុដែលអ្នកនៅតែ ស្ថិតក្រោមការគ្រប់គ្រងរបស់អារក្សសាតាំង។ ខ្ញុំសូមអង្វរអ្នកនៅព្រឹកនេះ។

«ចូរបន្ទាបខ្លួននៅចំពោះព្រះអម្ចាស់ នោះទ្រង់នឹងដំកើងអ្នករាល់គ្នាឡើង»។ (យ៉ាកុប ៤:១០)។

បទចំរៀងដ៏ចាស់ប្រាប់ពីវាយ៉ាងល្អ

«ខ្ញុំបោះបង់ចោលពីអ្វីដែលខ្លួនដឹង
ឥឡូវសូមទ្រង់លាងសំអាតខ្ញុំ ហើយឲ្យខ្ញុំសជាងហិមៈ»
(«សជាហិមៈ» ដោយលោក James Nicholson, 1828-1896)។

ព្រះយេស៊ូវបានសុគតនៅលើឈើឆ្កាង ដើម្បីសងថ្លៃលោះអំពើបាបរបស់អ្នក។ ទ្រង់រស់ពីសុគត ឡើងវិញដើម្បីប្រទានជីវិតឲ្យអ្នក។ ឥឡូវនេះ សូមបន្ទាបខ្លួននៅចំពោះព្រះអម្ចាស់ នោះទ្រង់នឹងលើកអ្នក ឡើង! ឥឡូវ សូមបោះបង់ចោលអ្វីក៏ដោយដែលអ្នកដឹង នោះព្រះយេស៊ូវនឹងលាងសំអាតអំពើបាបរបស់អ្នក ទាំងអស់ដោយព្រះលោហិតរបស់ទ្រង់តាមរយះសេចក្ដីជំនឿដ៏សាមញ្ញនៅក្នុងទ្រង់!

បើអ្នកចង់និយាយជាមួយយើងអំពីការក្លាយជាគ្រីស្ទានពិតម្នាក់ សូមចេញពីកន្លែងអង្គុយរបស់អ្នក ឥឡូវនេះ ហើយដើរទៅខាងក្រោយសាលប្រជុំ។ លោក ខាហ្គិននឹងនាំអ្នកទៅបន្ទប់ផ្សេងទៀតដែលយើង អាចនិយាយគ្នា ហើយអាចអធិស្ឋានអំពីបញ្ហានេះបាន។ សូមទៅឥឡូវនេះ។ លោក ចាន់សូមអធិស្ឋានថា នឹងមានបងប្អូនខ្លះនឹងជឿទុកចិត្ដលើព្រះយេស៊ូវឥឡូវនេះ។ អាម៉ែន។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអាន ការអធិប្បាយរបស់ លោក ហ៊ីមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗ នៅតាមអ៊ីធើនេតនៅគេហទំព័រ www.realconversion.com.
ចុចលើ ”Sermon Manuscripts” សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ (Sermons in Khmer)

You may email Dr. Hymers at rlhymersjr@sbcglobal.net, (Click Here) – or you may
write to him at P.O. Box 15308, Los Angeles, CA 90015. Or phone him at (818)352-0452.

សេចក្ដីអធិប្បាយដែលសរសេរដៃទាំងនេះមិនហាមឲ្យថតចំលងទេ។ អ្នកប្រើវាដោយគ្មានការ អនុញ្ញាតពីលោក
Dr. Hymers។ ទោះបីជាយ៉ាងណាក៏ដោយ គ្រប់សេចក្ដីអធិប្បាយជាវីដីអូទាំងអស់របស់លោក Dr. Hymers ហាមថតចំលង ហើយអាចត្រឹមតែប្រើវាដោយមានការអនុញ្ញាត។

អានព្រះគម្ពីរមុនពេលអធិប្បាយដោយលោក Mr. Abel Prudhomme ៖ វិវរណៈ ១២:២-១២។
ច្រៀងចំរៀងដោយខ្លួនឯងមុនអធិប្បាយដោយលោក Benjamin Kincaid Griffith៖
«បន្ទាប់មកព្រះយេស៊ូវយាងមក» (ដោយ Homer Rodeheaver, 1880-1955)។


ចំណងជើងនៃសេចក្ដីអធិប្បាយ

សេចក្ដីក្រោធរបស់អារក្សសាតាំងនៅថ្ងៃចុងក្រោយបំផុត

ដោយលោក Dr. R. L. Hymers, Jr.

«ពីព្រោះអារក្សបានចុះមកឯអ្នករាល់គ្នា ទាំងមានសេចក្តីឃោរឃៅជាខ្លាំង ដោយវាដឹងថា ពេលវេលាវាខ្លីណាស់ហើយ»(វិវរណះ ១២:១២)។

១. ទីមួយ អារក្សសាតាំងប្រឆាំងនឹងសេចក្ដីអធិស្ឋានរបស់មនុស្សដែលបានសង្រ្គោះ។
លូកា ១៨:១, ៧, ៨; កូរិនថូសទី២ ២:១១; យ៉ាកុប ៤:២; ដានីយ៉ែល ១០:១២, ១៣។

២. ទីពីរ អារក្សសាតាំងប្រឆាំងនឹងសេចក្ដីសង្រ្គោះរបស់មនុស្សដែលបាត់បង់។
យ៉ូហាន ៨:៤៤; រ៉ូម ១១:២៥; វិវរណៈ ២០:២; លូកា ៨:១២; យ៉ាកុប ៤:១០