ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០
នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។
មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤
ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។
សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ
ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។
នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។
អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net។
សេចក្ដីជំនុំជំរះរបស់ព្រះ – ការដ៏គួរឲ្យស្ញែងខ្លាចមួយ GOD’S JUDGMENT – A FEARFUL THING ដោយលោក សេចក្ដីអធិប្បាយមួយបានអធិប្បាយនូវក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស |
បទចំរៀងដែលលោក ហ្រ្គីហ្វីតទើបតែច្រៀងត្រូវបាននិពន្ធដោយលោក យ៉ូហាន R. រ៉ាយស៍។ វាគឺ ជាបទចំរៀងមួយដែលក្រុមជំនុំយើងត្រូវការ។ សព្វថ្ងៃនេះកម្រមានបទចំរៀងខ្លះៗដែលនិយាយអំពីការជំនុំ ជំរះ ហើយតាមតែខ្ញុំដឹង គ្មានបទចំរៀងណាមួយសោះដែលនិយាយអំពីឋាននរក។ ពួកអ្នកបរិសុទ្ធបាន ច្រៀងអំពីឋាននរក។ ប៉ុន្ដែគ្រូផ្សាយដំណឹល្អនៅសព្វថ្ងៃនេះគិតថា ពួកគេឆ្លាតពេក ហើយពួកគេតាំងខ្លួនជា អ្នកឆ្លាតហួសសមហេតុផលដើម្បីធ្វើរឿងនោះ។ លោក សែនស្ពៀ ផាក (Shakespeare’s Puck) បាន ប្រសាសន៍ថា «មនុស្សទាំងនេះឆ្កួតម្ល៉េះ»។ គាត់អាចនិយាយអំពីការកើនឡើងនៃអ្នកផ្សាយដំណឹងល្អថ្មីៗដ៏មានចំនួនជាច្រើនសព្វថ្ងៃនេះ។ ជាធម្មតាម៉ូតទាន់សម័យរយះពេលខ្លីរបស់លោកីយដែលបាត់បង់មានរយះពេលប្រហែលជា៤០ឆ្នាំ ។ មនុស្សបាត់បង់ជាច្រើនបានពាក់ពុកចង្កាម៉ូត Van Dyke រយះពេល៤០ឆ្នាំកន្លងមកហើយ។ សព្វថ្ងៃនេះមានគ្រូផ្សាយដំណឹល្អជាច្រើនពាក់ពុកចង្កាទាំងនោះ សូម្បីតែពួកគេមិន ឆ្លាតល្មមដើម្បីហៅខ្លួនគេជា « Van Dykes »។ នៅក្នុងការតាំងខ្លួនជាអ្នកឆ្លាតហួសសមហេតុផលរបស់គេ ពួកគេមិនមានចំណេះដឹងគ្រប់គ្រាន់ដើម្បីហៅពុកចង្ការបស់ពួកគេទេ។ ប្រហែលរយះពេល៤០ឆ្នាំកន្លងមកហើយ ពិភពលោកបានចាប់ផ្ដើមការឃោសនាប្រឆាំងនឹងការ ជក់បារី។ មនុស្សដែលឆ្លាតនៅក្នុងពិភពលោកឈប់ជក់បារី ដូចជាបានរំពឹងទុក អ្នកផ្សាយដំណឹងល្អថ្មីៗ ឥឡូវនេះបានកំពុងតែចាប់ផ្ដើមជក់បារី ថ្វីដ្បិតការជក់បារីជាសញ្ញាមួយនៃវិជ្ជាជ្រៅជ្រះ និងភាពឆ្លាតវៃ។ មហាវិទ្យាល័យ Wheaton ដែលលោក ប៊ីលី ហ្រ្គែហាមបានរៀនចប់ ហើយកូនស្រីទាំង៦នាក់របស់លោក យ៉ូហាន R. រ៉យស៍បានរៀនចប់នោះឥឡូវនេះ មហាវិទ្យាល័យនោះអនុញ្ញាត្ដឲ្យសិស្សជក់បារី។ ហើយតើអ្នក ដឹងទេថា កាលពីខែមុនវិទ្យាស្ថានសាលាគម្ពីររបស់លោក ម៉ូដី (Moody) នៅក្នុងទីក្រុង Chicago បានធ្វើតាមដូច នោះ ហើយតើអ្នកដឹងទេថា គេបានលុបបំបាត់ការហាមជក់បារី? ហើយបញ្ហាដ៏ធំរបស់ គ្រីស្ទសាសនាសព្វថ្ងៃនេះ គឺការជក់កំខ្សៀ ដែលសញ្ញាមួយដែលបង្ហាញថា ការជក់គឺទាក់ទាញ ហើយឆ្លាតដូចជា លោក C. S. Lewis ដែលបានជក់កំខ្សៀមួយ។ នៅក្នុងឈ្មោះនៃភាពឆ្លាតវៃរបស់អ្នក ផ្សាយដំណឹល្អថ្មីៗកំពុងតែចិញ្ចឹមការជក់បារី បន្ទាប់ពីពិភពលោកបានចាប់ផ្ដើមបោះបង់ចោលវារយះពេលអស់៤០ឆ្នាំមកហើយ! វាមិនពេញនិយមទេដើម្បីច្រៀងចំរៀងសរសើរដំកើងព្រះនៅក្នុងក្រុមជំនុំឥឡូវនេះ។ ពួកគេច្រៀង កន្លែងបន្ទររាក់មួយម្ដងហើយម្ដងទៀត រហូតដល់ស្ទើរតែមនុស្សទាំងអស់គ្នាលង់ស្មារតីចង់ដេកលក់។ ដែល នោះជាពេលត្រឹមត្រូវដើម្បី«រៀបចំ» ពួកគេសំរាប់សេចក្ដីអធិប្បាយ។ វាដូចជារៀបចំឲ្យពួកគេសំរាប់ការដេក ច្រើនជាង ដែលមនុស្សភាគច្រើនក្នុងចំណោមពួកគេដេកលក់នៅកំឡុងពេល «រៀនព្រះគម្ពីរ» ដោយស្ដាប់សំលេងដ៏ស្រទន់។ ដូច្នោះហើយគ្មានអ្នកណាម្នាក់ច្រៀងអំពីឋាននរកនៅក្នុងក្រុមជំនុំរបស់យើងនៅ សព្វថ្ងៃនេះសោះ។ ការព្រមានពីឋាននរកគឺមាននៅក្នុងបទគម្ពីរទាំងអស់ ប៉ុន្ដែអ្នកផ្សាយដំណឹងល្អដែលដូច លោកីយមិនចង់ច្រៀងអំពីការព្រមានទាំងនោះទេ ហើយពិតប្រាកដណាស់ពួកគេមិនចង់អធិប្បាយអំពីការព្រមាននោះ! ដូចនេះ លោក រ៉យស៍បានរៀបចំកម្មវិធីដ៏អស្ចារ្យមួយដោយលោកបានសរសេរបទចំរៀងនោះពីការជំនុំជំរះចុងក្រោយ អ្វីដែលអ្នកនឹងនិយាយអ្ទៅព្រះយេស៊ូវ សូមបើកព្រះគម្ពីរអ្នកទៅគម្ពីរហេព្រើរ ១០:៣១ជាមួយខ្ញុំ ហើយក្រោកឈរឡើងដើម្បីអានព្រះបន្ទូលរបស់ ព្រះ។ «រីឯការដែលធ្លាក់ទៅក្នុងកណ្តាប់ព្រះហស្តនៃព្រះដ៏មានព្រះជន្មរស់នៅ នោះគួរស្ញែងខ្លាចណាស់» (ហេព្រើរ ១០:៣១)។ សូមអញ្ជើញអង្គុយចុះ នោះគឺជាអត្ថបទគម្ពីរដ៏សំខាន់មួយ ជាពិសេសសំរាប់សម័យរបស់យើង។ ព្រះគម្ពីរប្រាប់ «ក៏គ្មានសេចក្តីកោតខ្លាចចំពោះព្រះ នៅភ្នែកគេឡើយ»(រ៉ូម ៣:១៨)។ យើងមិនដែលជួបនរណាម្នាក់ដែលខ្លាច ព្រះសោះ! មិនដែលសសោះ! គ្មានលើកលែងសោះ! «ក៏គ្មានសេចក្តីកោតខ្លាចចំពោះព្រះ នៅភ្នែកគេឡើយ» ប៉ុន្ដែអត្ថបទគម្ពីររបស់យើងប្រាប់ថា «រីឯការដែលធ្លាក់ទៅក្នុងកណ្តាប់ព្រះហស្តនៃព្រះដ៏មានព្រះជន្មរស់នៅ នោះគួរស្ញែងខ្លាចណាស់»(ហេព្រើរ ១០:៣១)។ ដូច្នោះព្រះគម្ពីរជំទាស់នឹងមនុស្សសម័យ នេះ ហើយជំទាស់នឹងការតាំងខ្លួនជាមនុស្សឆ្លាត ថែមទាំងជំទាស់នឹងគំនិតដ៏ល្ងង់ខ្លៅដែលគិតពីព្រះ។ ព្រះ គម្ពីរប្រាប់ យ៉ាងខ្លាំងៗ ហើយយ៉ាងច្បាស់ថា៖ «រីឯការដែលធ្លាក់ទៅក្នុងកណ្តាប់ព្រះហស្តនៃព្រះដ៏មានព្រះជន្មរស់នៅ នោះគួរស្ញែងខ្លាចណាស់» (ហេព្រើរ ១០:៣១)។ ទោះបីជាមនុស្សសព្វថ្ងៃនេះ «គ្មានសេចក្តីកោតខ្លាចចំពោះព្រះ នៅភ្នែក(គាត់)ក្ដី» គាត់ខុស ហើយខុស ទាំងស្រុង។ នៅយប់នេះខ្ញុំនឹងចំនាយពេលពីរបីនាទីដើម្បីបង្ហាញអ្នកទាំងអស់គ្នាពីគំនិតដ៏សមហេតុផល មួយដែលវាពិតប្រាកដណាស់ជា «ការដែលធ្លាក់ទៅក្នុងកណ្តាប់ព្រះហស្តនៃព្រះដ៏មានព្រះជន្មរស់នៅ»។ ខ្ញុំនឹង មិនអំពាវនាវពីអារម្មណ៍របស់អ្នកទេ។ សេចក្ដីអធិប្បាយនឹងផ្ដល់នូវការឈ្លោះប្រកែកមួយដ៏សមហេតុផលសំរាប់សេចក្ដីពិតពី «ការដែលធ្លាក់ទៅក្នុងកណ្តាប់ព្រះហស្តនៃព្រះដ៏មានព្រះជន្មរស់នៅ»។ ១. ទីមួយ កន្លែងនេះត្រូវបានបង្ហាញឲ្យឃើញថាតើព្រះជាអ្នកណា។ សូមកត់សំគាល់ពីការដែលអត្ថបទគម្ពីរប្រាប់ថា វាគឺ «គួរឲ្យស្ញែងខ្លាច» ក្នុងការធ្លាក់ទៅក្នុងកណ្តាប់ព្រះហស្ដនៃ «ព្រះដ៏មានព្រះជន្មរស់នៅ»។ យើងទាំងអស់គ្នាដឹងថាមានព្រះ «ស្លាប់» ជាច្រើន។ ប្រពន្ធរបស់ខ្ញុំនឹងខ្ញុំបានដើរកាត់វត្ដ Karnak នៅក្នុងប្រទេសអេស៊ីព្ទ។ វាគឺជាអាគារដ៏ស្អាតមួយនៅសព្វថ្ងៃ នេះ។ ប៉ុន្ដែមនុស្សទាំងអស់ដឹងថារូបភាពព្រះនៅលើជញ្ចាំងនៃវត្ដពីបុរាណនោះជាព្រះស្លាប់។ «ព្រះ» របស់ ពួកប្រូតែស្ដង់ខុសឆ្គងក៏ជាព្រះស្លាប់មួយផងដែរ។ លោក អេវើន យ៉ូហាន ខាណែលគឺជាសាស្រ្ដាចារ្យដ៏ ល្បីម្នាក់នៅមហាវិទ្យាល័យ Fuller Theological Seminary។ គាត់ជាប្រធាននៅមហាវិទ្យាល័យ Fuller ហើយបន្ទាប់មកគាត់បានក្លាយជាសាស្រ្ដាចារ្យម្នាក់នៅទីនោះ។ នៅក្នុងឆ្នាំ១៩៥៩ លោក ខាណែល (Carnell) បាននិពន្ធសៀវភៅមួយដែលមានចំណងជើងថា «រឿងក្ដីសំរាប់ជំនឿខុសឆ្គងរបស់មនុស្សភាគ ច្រើន»។ សៀវភៅរបស់គាត់បង្ហាញថា មហាវិទ្យាល័យ Fuller បានត្រូវបំផ្លាញនៅឆ្នាំ១៩៥៩។ សៀវភៅ របស់គាត់បានបង្រៀនពីប្រភេទមួយទៅប្រភេទផ្សេងទៀត វាបានបង្រៀនថាគ្រប់ផ្នែកទាំងអស់នៃព្រះគម្ពីរ មិនត្រូវបានព្រះវិញ្ញាណរបស់ព្រះបណ្ដាលឲ្យសរសេរឡើងស្មើៗគ្នានោះទេ។ វាបានវាយប្រហារសេចក្ដីជំនឿ ដែលជឿថាព្រះគ្រីស្ទនឹងយាងមកលើកទីពីរ ហើយវាបានផ្សាយពីព្រះគម្ពីរ RSV ខុសឆ្គង ដែលបានបកប្រែខុស ហើយបានបន្ថែមរឿងខ្លះ។ ១ឆ្នាំកន្លះក្រោយមក ខ្ញុំលឺលោក ឆាតឡែស វ៉ូដប្រែដ៍អធិប្បាយ។ លោក វ៉ូដប្រែដ៍បានចេញពីមហាវិទ្យាល័យ Fuller ដោយសារតែលោក ខាណែលវាយប្រហារលើព្រះគម្ពីរ។ លោក វ៉ូដប្រែដ៍បានអធិប្បាយប្រឆាំងនឹងទស្សនៈខុសឆ្គងរបស់លោក ខាណែល។ ហើយខ្ញុំបានសង្រ្គោះនៅ ពេលដែលលោក វ៉ូដប្រែដ៍បានអធិប្បាយពីមេរៀននោះ។ បន្ទាប់មកខ្ញុំដឹងថា «ព្រះ» របស់លោក ខាណែល មិនមែនជាព្រះរបស់ខ្ញុំទេ។ ពីរបីឆ្នាំក្រោយមក លោក ខាណែលបានសំលាប់ខ្លួនឯងនៅក្នុងបន្ទប់សណ្ឋាគារ មួយនៅទីក្រុង Oakland រដ្ឋខាលីហ្វោកញ្ញា។ «ព្រះ» របស់គាត់មិនមែនជាព្រះរបស់ខ្ញុំទេ! ព្រះរបស់ខ្ញុំគឺជា «ព្រះដ៏មានព្រះជន្មរស់នៅ»។ «រីឯការដែលធ្លាក់ទៅក្នុងកណ្តាប់ព្រះហស្តនៃព្រះដ៏មានព្រះជន្មរស់នៅ នោះគួរស្ញែងខ្លាចណាស់» (ហេព្រើរ ១០:៣១)។ វាមិនមែនជាការដ៏គួរស្ញែងខ្លាចមួយក្នុងការធ្លាក់ក្នុងកណ្ដាប់ព្រះហស្ដព្រះដ៏ស្លាប់នៅមហាវិទ្យាល័យ Fuller Theological Seminary នោះទេ។ អូ ទេ! លោក រ៉ោប ប៊ែលបានរៀនចប់នៅមហាវិទ្យាល័យ Fuller ហើយគាត់គឺជាបុរសម្នាក់ដែលបាននិពន្ធសៀវភៅ Love Wins (HarperOne, 2011)។ នៅក្នុងសៀវភៅ នោះលោក រ៉ោប ប៊ែលបានប្រសាសន៍ថា គោលទ្ធិក្នុងព្រះគម្ពីរនៃ «ការដាក់ទណ្ឌកម្មក្នុងឋាននរក» ដ៏អស់ កល្បជានិច្ច» គឺ «ណែនាំខុស ហើយពិសពុល» (p. viii)។ គាត់បានរៀនពីនោះនៅមហាវិទ្យាល័យ Fuller ព្រះរបស់គាត់មិនមែនជាព្រះរបស់ខ្ញុំទេ! ព្រះរបស់គាត់មិនមែនជា «ព្រះដ៏មានព្រះជន្មរស់ទេ»។ «រីឯការដែលធ្លាក់ទៅក្នុងកណ្តាប់ព្រះហស្តនៃព្រះដ៏មានព្រះជន្មរស់នៅ នោះគួរស្ញែងខ្លាចណាស់» (ហេព្រើរ ១០:៣១)។ ២. ទីពីរ កន្លែងនេះត្រូវបានបង្ហាញឲ្យឃើញពីអ្វីដែលព្រះបានធ្វើនៅពេលអតីតកាល។ ចរិកលក្ខណះរបស់ព្រះដ៏មានព្រះជន្មរស់នៅត្រូវបានបង្ហាញឲ្យឃើញ ដោយសារការជំនុំជំរះរបស់ ទ្រង់នៅពេលអតីតកាល។ លោក ស្ពឺជិនបានបង្រៀនថា «ព្រះនៃអ័ប្រ៊ាហាំត្រូវបានបង្ហាញឲ្យឃើញនៅក្នុង គម្ពីរសញ្ញាចាស់ ហើយខុសពីពួកខុសឆ្គងនៅលើសកលលោកសព្វថ្ងៃនេះ គាត់មកពី Apollo ឬមកពី Bacchus» (C. H. Spurgeon, «ការជំនុំជំរះដ៏គួរឲ្យស្ញែងខ្លាចនៅពេលអនាគត»)។ «ព្រះដ៏មានព្រះជន្មរស់នៅ» បានបំផ្លាញពូជមនុស្សមានបាបទាំងស្រុងដោយទឹកជំនន់ដ៏ធំ។ ព្រះ គម្ពីរប្រាប់ថា «ព្រះយេហូវ៉ាទ្រង់ឃើញថា ការអាក្រក់របស់មនុស្សបានចំរើនជាច្រើនឡើងនៅផែនដី ហើយអស់ទាំងគំនិតក្នុងចិត្តគេក៏សុទ្ធតែអាក្រក់ជានិច្ចដូច្នោះ ...រួចព្រះយេហូវ៉ាទ្រង់ មានព្រះបន្ទូលថា អញនឹងលុបមនុស្សដែលអញបានបង្កើតមកឲ្យសូន្យបាត់ពីផែនដីចេញ»(លោកុប្បត្ដិ ៦:៥,៧)។ សាវកពេត្រុសបានប្រាប់យើងម្ដងទៀតថា ព្រះយេហូវ៉ាបានបំផ្លាញទីក្រុងសូដុំម និងទីក្រុងកូម៉រ៉ា។ ម្ដងទៀត ព្រះយេហូវ៉ាបានសំលាប់កូនកើតមុនដំបូងទាំងអស់នៅក្នុងប្រទេសអេស៊ីព្ទនៅយប់មួយ។ ម្ដងទៀតព្រះយេ ហូវ៉ាបានបំផ្លាញស្ដេចផារ៉ោន និងកងទាហានរបស់គាត់ទាំងអស់នៅកណ្ដាលសមុទ្រក្រហម។ ម្ដងទៀត សាសន៍ហេត សាសន៍គើកាស៊ី និងសាសន៍ផ្សេងៗទៀតត្រូបានស្លាប់ដោយដាវដោយសារការបញ្ជារបស់ ព្រះយេហូវ៉ា។ ហើយលោក ម៉ូសេបាននិយាយថា «ហើយទ្រង់ក៏សងដល់ពួក អ្នកដែលស្អប់ទ្រង់នៅប្រទល់មុខគេ ដើម្បីនឹងបំផ្លាញគេចេញ ទ្រង់មិនបង្អង់ដល់អ្នកណាដែលស្អប់ទ្រង់ឡើយ គឺទ្រង់នឹងសងគេនៅប្រទល់មុខវិញ»(ចោទិយកថា ៧:១៩)។ ព្រះគម្ពីរបង្រៀនម្ដងហើយម្ដងទៀត «រីឯការដែលធ្លាក់ទៅក្នុងកណ្តាប់ព្រះហស្តនៃព្រះដ៏មានព្រះជន្មរស់នៅ នោះគួរស្ញែងខ្លាចណាស់» (ហេព្រើរ ១០:៣១)។ ៣. ទីបី កន្លែងនេះត្រូវបានបង្ហាញឲ្យឃើញពីអ្វីដែលព្រះយេស៊ូវមានបន្ទូលដោយផ្ទាល់។ ព្រះគម្ពីរបង្រៀនថា ព្រះយេស៊ូវគ្រីស្ទគឺជាព្រះដែលត្រលប់មកក្នុងសាច់ឈាម ហើយបង្រៀនថា ទ្រង់ជាព្រះដែលមកចាប់កំណើត។ វាគឺជាសេចក្ដីពិតដែលថា គ្មានមនុស្សណាផ្សេងទៀតនៅក្នុងព្រះគម្ពីរ ធ្លាប់និយាយពីរឿងដ៏អាក្រក់អំពីឋាននរកដូចជាព្រះអម្ចាស់យេស៊ូវគ្រីស្ទ។ នេះជារឿងខ្លះៗដែលព្រះយេស៊ូវ បានមានបន្ទូលអំពីការដាក់ទណ្ឌកម្មដ៏អស់កល្បជានិច្ច។ « ស៊ូឲ្យខ្លាចព្រះអង្គវិញជាជាង ដែលទ្រង់អាចនឹងធ្វើឲ្យទាំងព្រលឹង និង រូបកាយវិនាសទៅក្នុងនរកផង» (ម៉ាថាយ ១០:២៨)។ ព្រះយេស៊ូវទ្រង់បានមានបន្ទូលម្ដងទៀតថា «ដល់ទីបំផុតកល្ប នឹងបានដូចគ្នាដែរ គឺពួកទេវតានឹងចេញទៅញែកយកពួកទុច្ចរិតពីពួកសុចរិតចេញ ហើយនឹងបោះគេចោលទៅក្នុងគុកភ្លើង នៅទីនោះ គេនឹងយំ ហើយសង្កៀតធ្មេញ(ម៉ាថាយ ១៣:៤៩-៥០)។ ម្ដងទៀតនៅក្នុងម៉ាថាយជំពូក២២ ព្រះយេស៊ូវទ្រង់បានមានបន្ទូលប្រាប់យើងពីព្រះ {ស្ដេច} នឹងនិយាយថា «ទើបទ្រង់បង្គាប់ទៅពួកមហាតលិកថា ចូរចងជើងចងដៃវាបោះចោលទៅឯទីងងឹតខាងក្រៅទៅ នៅទីនោះនឹងយំ ហើយសង្កៀតធ្មេញ»(ម៉ាថាយ ២២:១៣)។ បន្ទាប់មក នៅក្នុងគម្ពីរម៉ាកុសជំពូក៩ ព្រះយេស៊ូវទ្រង់បានមានបន្ទូល៣ដងពីឋាននរកដែលជាកន្លែង «ជាកន្លែងដែលមានដង្កូវមិនដែលស្លាប់ ហើយភ្លើងមិនដែលរលត់ឡើយ»(ម៉ាកុស ៩:៤៤)។ ម្ដងទៀត «ជាកន្លែងដែលមានដង្កូវមិនដែលស្លាប់ ហើយភ្លើងមិនដែលរលត់ឡើយ»(ម៉ាកុស ៩:៤៦)។ ហើយម្ដងទៀត «ជាកន្លែងដែលមានដង្កូវមិនដែលស្លាប់ ហើយភ្លើងមិនដែលរលត់ឡើយ»(ម៉ាកុស ៩:៤៨)។ ខ្ញុំគ្រាន់តែកំពុងតែប្រាប់អ្នកពីខគម្ពីរពីរបី ដែលព្រះយេស៊ូវទ្រង់បានមានបន្ទូលប្រាប់ពីឋាននរក ហើយខ្ញុំ កំពុងតែបញ្ជាក់ពីសេចក្ដីដែលថា «រីឯការដែលធ្លាក់ទៅក្នុងកណ្តាប់ព្រះហស្តនៃព្រះដ៏មានព្រះជន្មរស់នៅ នោះគួរស្ញែងខ្លាចណាស់» (ហេព្រើរ ១០:៣១)។ ព្រះយេស៊ូវបានប្រាប់ពីរឿងនោះយាងច្បាស់ នៅពេលដែលទ្រង់បានរៀបរាប់ប្រាប់ពីបុរសអ្នកមាន និង លោក ឡាសារនៅក្នុងគម្ពីរលូកាជំពូក ១៦។ បុរសអ្នកមានបានស្លាប់ «គាត់រងទុក្ខវេទនា នៅស្ថានឃុំព្រលឹងមនុស្សស្លាប់ ក៏ងើបភ្នែកឡើង» (លូកា ១៦:២៣)។ ហើយម្ដងទៀត ព្រះយេស៊ូវទ្រង់បានមានបន្ទូលថា បុរសអ្នកមានបានស្រែកឡើងថា «ខ្ញុំវេទនានៅក្នុងភ្លើងនេះ»(លូកា ១៦:២៤)។ ខ្ញុំសង្ឃឹមថា អ្នកយល់ដឹងថាព្រះយេស៊ូវទ្រង់សប្បុរស ទ្រង់មានចិត្ដទន់សន្ដោស ហើយទ្រង់ជាព្រះ នៃសេចក្ដីស្រឡាញ់។ នោះជាមូលហេតុដែលទ្រង់បានផ្ដល់ការព្រមានដ៏ខ្លាំងៗអំពីឋាននរក។ វាក្រៅពីសេច ក្ដីមេត្ដាករុណា និងសេចក្ដីស្រឡាញ់ដែលព្រះយេស៊ូវបានព្រមានយើងពីការជំនុំជំរះដែលនឹងមក ដោយ ព្រោះតែ «រីឯការដែលធ្លាក់ទៅក្នុងកណ្តាប់ព្រះហស្តនៃព្រះដ៏មានព្រះជន្មរស់នៅ នោះគួរស្ញែងខ្លាចណាស់» (ហេព្រើរ ១០:៣១)។ ៤. ទីបួន កន្លែងនេះត្រូវបានបង្ហាញឲ្យឃើញនៅក្នុងមនៈសិការដែលភ្ញាក់ដឹងខ្លួនរបស់ មនុស្សមានបាប។ ពិតប្រាកដណាស់ មនុស្សជាច្រើនបដិសេធពីអ្វីដែលព្រះគម្ពីរប្រាប់អំពីការជំនុំជំរះរបស់ព្រះ។ ពួក គេក៏បដិសេធពីការជំនុំជំរះនៅពេលអតីតកាលដែលព្រះគម្ពីរបានរៀបរាប់ប្រាប់ផងដែរ។ ហើយគេបដិសេធ រឿងដែលព្រះអម្ចាស់យេស៊ូវគ្រីស្ទបានមានបន្ទូលអំពីការជំនុំជំរះរបស់ព្រះ។ វាពិតដែលមនុស្សខាងសាច់ឈាមបដិសេធរាល់ភ័ស្រ្ដុតាង និងការព្រមានទាំងនេះ។ ពួកគេនឹង មិនផ្លាស់ប្ដូរទេ រហូតដល់ព្រះវិញ្ញាណរបស់ព្រះមក ហើយចាប់ផ្ដើមដាស់មនៈសិការគេឲ្យភ្ញាក់ឡើង! រហូត ដល់ពេលដែលមនៈសិការរបស់មនុស្សមានបាបមិនដំណើរការដោយត្រឹមត្រូវ។ ព្រះគម្ពីរនិយាយពី «...ទាំងមានបញ្ញាចិត្តរលាក»(១ធីម៉ូថេ ៤:២)។ អំពើបាបបានធ្វើឲ្យមនៈសិការរបស់គេរលាកម្ដងហើយម្ដងទៀត ឥឡូវនេះវាត្រូវបានរលាកច្រើនដងពេក ហើយទោះបីជាវាត្រូវបានព្យាបាលឲ្យជាក្ដី ក៏វានៅតែមានស្លាកស្នាម ហើយវាមិនដំណើរការត្រឹមត្រូវទេ។ ដូច្នោះ ពួកគេដោះសារសំរាប់អំពើបាបរបស់គេ ពួកគេលាក់ខ្លួនខាងក្រោយការដោះសារបែបចិត្ដ វិជ្ជា និងអ្វីដែលទាក់ទងនឹងសង្គមសំរាប់អំពើបាបរបស់ពួក។ ពួកគេស្ដីបន្ទោសឪពុកម្ដាយរបស់គេសំរាប់ ជីវិតដែលពេញដោយអំពើបាបរបស់គេ។ ពួកគេស្ដីបន្ទោសបរិស្ថានរបស់គេសំរាប់អំពើបាបរបស់គេ។ ពួកគេ ឆក់យកការដោះសារខ្លះៗ ដែលពួកគេអាចគិតដើម្បីដោះសារពីអំពើបាបដ៏អាក្រក់ដែលព្រះបានកត់ទុកនៅ ក្នុងសៀវភៅជំនុំជំរះ។ ប៉ុន្ដែបើព្រះបានរើសពួកគេ ទ្រង់នឹងចាត់ព្រះវិញ្ញាណរបស់ទ្រង់ដើម្បីប៉ះពាល់ចិត្ដពួកគេពីអំពើបាប របស់គេ។ បន្ទាប់មកព្រះវិញ្ញាណរបស់ព្រះ «សំដែងឲ្យ {ពួកគេ} ដឹងពីអំពើបាប»(យ៉ូហាន ១៦:៨)។ បន្ទាប់មកពួកគេនឹងចាប់ផ្ដើមមានអារម្មណ៍ដូចជាស្រ្ដីក្មេង ដែលខ្ញុំបានប្រាប់ព្រឹកនេះ។ ខ្ញុំចាំនៅពេលនាង បាននិយាយពីអំពើបាបរបស់នាង ...បានលងខ្ញុំ ហើយខ្ញុំមិនអាចគេចចេញពីពួកវាបានទេ។ ខ្ញុំចាប់ផ្ដើមឆ្ងល់ថា «តើខ្ញុំបានប្រព្រឹត្ដអំពើបាបទាំងនោះយ៉ាងដូចម្ដេចទៅ?» ...អំពើបាបទាំង នេះចេញមកពីចិត្ដដ៏អាក្រក់ និងចិត្ដទុច្ចរិតរបស់ខ្ញុំ... ខ្ញុំមានអារម្មណ៍ថា ខ្ញុំដូចជាមនុស្សម្នាក់ដែលឈរនៅមុខព្រះដ៏ទតឃើញគ្រប់ទាំងអស់ ព្រះ មួយដែលជ្រាបគ្រប់ទាំងអស់ដែលខ្ញុំធ្វើ សូម្បីតែការងារនៅក្នុងក្រុមជំនុំ ដែលវាជាឬសនៅក្នុងអំពើបាបដ៏អាត្មានិយម។ គ្រប់ពេលដែលខ្ញុំបានទៅ ក្រុមជំនុំ ខ្ញុំមានអារម្មណ៍ថា ខ្ញុំដូចជាមនុស្សកើតឃ្លង់ម្នាក់...ខ្ញុំមិនចូលចិត្ដ ព្រះគ្រីស្ទ។ ខ្ញុំដឹងថា មនុស្សបាត់បង់នៅក្នុងលោកីយគិតថា គំនិតដ៏ងងឹតដូចនោះគឺខុសពីធម្មតា និងខុស ពីធម្មជាតិ។ តាមពិតពួកគេគិតត្រូវ នៅក្នុងចិត្ដមនុស្ស «ខាងសាច់ឈាម» និង «តាមធម្មតា» ម្នាក់មិនដែល មានអារម្មណ៍ដូចនោះទេ។ ព្រះគម្ពីរប្រាប់ថា «មនុស្សខាងសាច់ឈាម» មិនភ្ញាក់ដឹងខ្លួនពីអំពើបាបទេ។ វា ទាមទារឲ្យមានការងារដ៏ហួសពីធម្មតារបស់ព្រះដើម្បីដាស់មនុស្សម្នាក់ដូចនោះឲ្យភ្ញាក់ខ្លួន! ការប៉ះពាល់ចិត្ដ អាចមក នៅពេលដែលព្រះគុណរបស់ព្រះបើកចិត្ដរបស់អ្នកឲ្យអ្នកឃើញពីអំពើបាបរបស់អ្នកតែប៉ុណ្ណោះ។ នៅក្នុងបទចំរៀងរបស់ទ្រង់ «ព្រះគុណអស្ចារ្យ» លោក យ៉ូហាន Newton បានប្រាប់ថា «ព្រះគុណបង្រៀន ឲ្យកោតខ្លាចព្រះ»។ គ្រីស្ទាននៅសម័យនៃការរស់ឡើងវិញបានហៅការនេះថា «ការភ្ញាក់ដឹងខ្លួន»។ នៅ ពេលអ្នកបានភ្ញាក់ដឹងខ្លួនពីអំពើបាបនៅក្នុងចិត្ដអ្នក មនៈសិការរបស់អ្នកនឹងយល់ស្របថា «រីឯការដែលធ្លាក់ទៅក្នុងកណ្តាប់ព្រះហស្តនៃព្រះដ៏មានព្រះជន្មរស់នៅ នោះគួរស្ញែងខ្លាចណាស់» (ហេព្រើរ ១០:៣១)។ ៥. ទីប្រាំកន្លែងនេះត្រូវបានបង្ហាញឲ្យឃើញពីការរងទុក្ខរបស់ព្រះគ្រីស្ទ ដើម្បីជួយសង្រ្គោះ យើងពីទោសនៃអំពើបាប។ លោក ស្ពឺជិនដ៏ល្បីបានប្រសាសន៍ថា «ការរងទុក្ខរបស់ព្រះអង្គសង្រ្គោះជាការរងទុក្ខដ៏អាក្រក់មួយ ដែលគ្មានអ្នកណាធ្លាប់បានរងទុក្ខដូចទ្រង់ទេ... មិនមានវិធីណាផ្សេងទៀតដើម្បីឲ្យយើងគេចខ្លួនបាន លើក លែងតែដោយសារការបង្ហូរឈាម និងការសុគតរបស់ព្រះរាជបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះវរបិតា។ បើអ្នក គិតស្រាលៗពីឋាននរក នោះអ្នកនឹងគិតស្រាលៗពីឈើឆ្កាង។ បើអ្នកគិតតិចតួចពីការរងទុក្ខនៃព្រលឹង ដែលបាត់បង់ នោះអ្នកនឹងគិតតិចតួចពីព្រះអង្គសង្រ្គោះដែលយកអ្នកពីពួកគេ» (C. H. Spurgeon, «ការដ៏គួរឲ្យស្ញែងខ្លាចមួយនៃការជំនុំជំរះនៅពេលអនាគត» Metropolitan Tabernacle Pulpit, number 682)។ «រីឯការដែលធ្លាក់ទៅក្នុងកណ្តាប់ព្រះហស្តនៃព្រះដ៏មានព្រះជន្មរស់នៅ នោះគួរស្ញែងខ្លាចណាស់» (ហេព្រើរ ១០:៣១)។ ពិតប្រាកដណាស់ តើនោះមិនមែនជាអ្វីដែលព្រះយស៊ូវបានធ្វើដើម្បីជួយសង្រ្គោះអ្នកពីការជំនុំជំរះ ដ៏អស់កល្បជានិច្ចទេឬអី? តើព្រះយេស៊ូវមិនបានធ្លាក់ក្នុងកណ្ដាប់ដៃព្រះដ៏មានព្រះជន្មរស់នៅទេឬអី? តើ ព្រះយេស៊ូវមិនបានទ្រាំទ្រយកការជំនុំជំរះដ៏គួរឲ្យខ្លាចនៅលើឈើឆ្កាង ទុកដូចជាអ្នកសុគតជំនួសអ្នកទេឬអី? តើព្រះវរបិតាមិនបានដាក់ទណ្ឌកម្មព្រះយេស៊ូវនៅកន្លែងរបស់អ្នក សំរាប់អំពើបាបរបស់អ្នកទេឬអី? សូមគិតអំពីខគម្ពីរដ៏អស្ចារ្យនេះដែលប្រាប់ថា ព្រះគ្រីស្ទជាអ្នកសុគតជំនួសមនុស្សមានបាប។ «ទោះបើយ៉ាងនោះ គង់តែព្រះយេហូវ៉ាបានសព្វព្រះហឫទ័យនឹងវាយទ្រង់ឲ្យជាំ ហើយឲ្យឈឺចាប់ កាលណាព្រះជន្មទ្រង់បានត្រូវថ្វាយទុក្ខជាយញ្ញបូជាលោះបាបហើយ»(អេសាយ ៥៣:១០)។ វាជាព្រះហឬទ័យរបស់ព្រះដើម្បី «វាយ» ព្រះយេស៊ូវ «ហើយធ្វើឲ្យទ្រង់រងទុក្ខវេទនា» (សម័យនេះបកប្រែថា) ទ្រង់ជាយញ្ញបូជាសំរាប់លោះអំពើបាបរបស់យើង។ នោះគឺជាគោលទ្ធិនៃ «តង្វាយធួននឹងបាប» សៀវភៅ The Reformation Study Bible ប្រាប់ថា «ឈើឆ្កាងបានធ្វើឲ្យព្រះវរបិតាស្ងប់ព្រះហឬទ័យ»។ វាបានពន្លត់សេចក្ដីក្រោធរបស់ទ្រង់...នៅក្នុង ការរងទុក្ខរបស់ព្រះគ្រីស្ទដែលបានទទួលយកអត្ដសញ្ញាណរបស់យើង ហើយបានទ្រាំទ្រការជំនុំជំរះដែល សាកសមនឹងយើង» (ទំព័រ ១៦១៧)។ លោក យ៉ូហាន ផាយផើបានប្រសាសន៍ថា ព្រះគ្រីស្ទ «បានយក សេចក្ដីក្រោធរបស់ព្រះវបិតា» ដែលជំទាស់នឹងអំពើបាបរបស់យើងចេញ។ កន្លែងនេះបង្ហាញប្រាប់ខ្លាំងជាង កន្លែងផ្សេងៗទៀត «រីឯការដែលធ្លាក់ទៅក្នុងកណ្តាប់ព្រះហស្តនៃព្រះដ៏មានព្រះជន្មរស់នៅ នោះគួរស្ញែងខ្លាចណាស់» (ហេព្រើរ ១០:៣១)។ ព្រះយេស៊ូវបានចាប់ផ្ដើមធ្លាក់ក្នុងកណ្ដាប់ព្រះហស្ដព្រះវរបិតា នៅក្នុងសួនច្បារកេតសេម៉ាណី។ ព្រះវរបិតាបានវាយព្រះយេស៊ូវឲ្យជាំដោយទំងន់នៃអំពើបាបរបស់អ្នក ហើយនឹងអំពើបាបមនុស្សរបស់ទ្រង់ ទាំងអស់។ ព្រះយេស៊ូវត្រូវបានវាយយ៉ាងអាក្រក់ ដែលទ្រង់ចេញញើសដូចជាដំណក់ឈាម។ ព្រះវរបិតា បានដាក់ទណ្ឌកម្មព្រះយេស៊ូវជាខ្លាំង ដែលទ្រង់ស្ទើរតែសុគតនៅក្នុងសួនច្បារកេតសេម៉ាណី។ បន្ទាប់មក «ព្រះអង្គនោះទ្រង់ត្រូវបញ្ជូនទៅ តាមការសំរេច និងបព្វញាណនៃព្រះ»(កិច្ចការ ២:២៣)។ ព្រះយេស៊ូវត្រូវ បានគេដល់ស្លាប់ ហើយត្រូវបានគេដុំដែកគោលព្រះហស្ដ និងព្រះពាហុ(ជើង)របស់ទ្រង់ ហើយទ្រង់បាន ត្រូវបានព្រះវរបិតាដាក់ទណ្ឌកម្មដើម្បីធ្វើឲ្យសេចក្ដីក្រោធរបស់ព្រះវរបិតាស្ងប់ ហើយដើម្បីជួយសង្រ្គោះអ្នក ពីការធ្លាក់ក្នុងកណ្ដាប់ព្រះហស្ដនៃព្រះដ៏គួរឲ្យស្ញែងខ្លាច! ព្រះទ្រង់បាន «ប្រទាន» ព្រះយេស៊ូវដើម្បី សុគតនៅកន្លែងរបស់អ្នក។ ព្រះគម្ពីរប្រាប់ថា «ដ្បិតព្រះទ្រង់ស្រឡាញ់ មនុស្សលោក ដល់ម៉្លេះបានជាទ្រង់ប្រទាន ព្រះរាជបុត្រាទ្រង់តែ១ ដើម្បីឲ្យអ្នកណាដែលជឿដល់ព្រះរាជបុត្រានោះ មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ»(យ៉ូហាន ៣:១៦)។ ព្រះវរបិតាត្រូវបានធ្វើដូចនោះ ដោយព្រោះតែមិនមានវិធីផ្សេងទៀតដើម្បីសងថ្លៃលោះទោសសំរាប់មនុស្សមានបាប។ គ្រប់ការឈឺចាប់ដែលព្រះយេស៊ូវមាន នៅពេលពួកគេវាយមុខទ្រង់ នៅពេលពួកគេបោចពុកចង្កា របស់ទ្រង់ នៅពេលគេវាយខ្នងរបស់ទ្រង់ឲ្យចេញឈាម នៅពេលគេដុំដែកគោលព្រះហស្ដ និងព្រះពាហុ ទ្រង់ គ្រប់ការឈឺចាប់ដែលព្រះគ្រីស្ទមានសុទ្ធតែជាសេចក្ដីក្រោធរបស់ព្រះវរបិតាដែលបានចាក់មកលើទ្រង់ ហើយជំនួសឲ្យចាក់មកលើអ្នករាល់គ្នា! នោះគឺជាតង្វាយធួននឹងបាប! ដូចជាបទចំរៀងថ្មីមួយប្រាប់ពីវា នៅលើឈើឆ្កាងដែលព្រះយេស៊ូវបានសុគត បន្ទាប់ពីក្មេងស្រីម្នាក់បានឃើញពី «ការរងទុក្ខ និងការសុគតរបស់ព្រះគ្រីស្ទ» ខ្ញុំលឺនាងនិយាយថា «អូ អ្វីដែលគេធ្វើចំពោះព្រះយេស៊ូវអាក្រក់ណាស់!» ប៉ុន្ដែវាមិនត្រូវត្រឹមណាស់ទេ តាមពិតជាអ្វីដែលព្រះ វរបិតាបានធ្វើចំពោះព្រះយេស៊ូវអាក្រក់ណាស់! ព្រះវរបិតាបានដាក់ទណ្ឌកម្មព្រះយេស៊ូវយ៉ាងអាក្រក់ ដោយ ព្រោះតែមិនមានវិធីផ្សេងទៀតដើម្បីធ្វើឲ្យសេចក្ដីក្រោធរបស់ទ្រង់បានស្ងប់ ដូច្នោះទ្រង់បានបែរមកប្រឆាំងនឹង ព្រះយេស៊ូវជំនួសអ្នករាល់គ្នា។ បាទ «រីឯការដែលធ្លាក់ទៅក្នុងកណ្តាប់ព្រះហស្តនៃព្រះដ៏មានព្រះជន្មរស់នៅ នោះគួរស្ញែងខ្លាចណាស់» (ហេព្រើរ ១០:៣១)។ កន្លែងនោះបានបង្ហាញពីការជំនុំជំរះ ដែលព្រះវរបិតាបានចាក់លើព្រះយេស៊ូវដើម្បីទទួលទណ្ឌកម្មសំរាប់ អំពើបាបរបស់យើង។ ស្រ្ដីក្មេងដែលខ្ញុំបានដកស្រង់មកនិយាយបានដាក់ដូចនេះ {ជំនួសឲ្យ} ការមើលក្នុងខ្លួនខ្ញុំ ពិនិត្យមើលអារម្មណ៍របស់ខ្ញុំ... ដ្បិតខ្ញុំតែងតែ ធ្វើមុនពេលខ្ញុំមើលកាន់ព្រះគ្រីស្ទដោយសេចក្ដីជំនឿ។ ទ្រង់នៅទីនោះ! ព្រះ គ្រីស្ទដ៏មានព្រះជន្មរស់នៅ! ទ្រង់បានសង្រ្គោះខ្ញុំ ទ្រង់បានយកអំពើបាបខ្ញុំ នៅក្នុងព្រះលោហិតដ៏វិសេសរបស់ទ្រង់។ ទ្រង់បានយកបន្ទុកដ៏ធ្ងន់នៃអំពើ បាបខ្ញុំចេញ! ទ្រង់បានធ្វើឲ្យសេចក្ដីក្រោធរបស់ព្រះវរបិតាស្ងប់ ដែលវាគួរតែ បានចាក់មកលើខ្ញុំ ក្នុងជីវិត ក្នុងសេចក្ដីស្លាប់ នៅការជំនុំជំរះចុងក្រោយ ហើយនឹងនៅក្នុងឋាននរក...អំពើបាបរបស់ខ្ញុំដែលបានកត់ទុកត្រូវបានលុប «មិនជាប់មានទោស» ដោយសារព្រះលោហិតផ្ទាល់របស់ទ្រង់! ទ្រង់គឺជា មេធាវី ជាអ្នកសង្រួបសម្រួល ជាវីរៈបុរស ហើយជាព្រះអម្ចាស់របស់ខ្ញុំ!... ខ្ញុំ សង្ឃឹមថាអស់អ្នកណាដែលបានពុះពារតស៊ូដូចខ្ញុំអាចមានបទពិសោធន៍នៃ ការលើកលែងទោសពីព្រះយេស៊ូវ! ទ្រង់បានទទួលការស្ដីបន្ទោសសំរាប់អំពើ បាបរបស់ខ្ញុំ។ ទ្រង់បានសងថ្លៃលោះវាទាំងអស់! បាទ! អាម៉ែន! ដូចជាបទចំរៀងដ៏ចាស់មួយប្រាប់ពីវា ខ្ញុំគ្មានអ្វីល្អពេញខ្នាត នឹងតបស្នងគុណព្រះអង្គតែ តើអ្នកចាប់អារម្មណ៍ក្នុងការក្លាយជាគ្រីស្ទានពិតប្រាកដម្នាក់ទេ? បើអ្នកចង់និយាយជាមួយយើង ហើយចង់អធិស្ឋានជាមួយយើងឥឡូវនេះ សូមចេញពីកន្លែងអង្គុយរបស់អ្នកឥឡូវនេះ ហើយដើរទៅខាង ក្រោយសាសប្រជុំ។ លោក ខាហ្គិននឹងនាំអ្នកទៅបន្ទប់ផ្សេងទៀតសំរាប់ប្រឹក្សា ហើយអធិស្ឋាន។ សូមទៅ ឥឡូវនេះ លោក ចាន់ សូមអធិស្ឋានសំរាប់បងប្អូនខ្លះដើម្បីឲ្យគេជឿទុកចិត្ដលើព្រះយេស៊ូវ។ អាម៉ែន។ (ចប់សេចក្ដីអធិប្បាយ) You may email Dr. Hymers at rlhymersjr@sbcglobal.net, (Click Here) – or you may សេចក្ដីអធិប្បាយដែលសរសេរដៃទាំងនេះមិនហាមឲ្យថតចំលងទេ។ អ្នកប្រើវាដោយគ្មានការ អនុញ្ញាតពីលោក អានព្រះគម្ពីរមុនពេលអធិប្បាយដោយលោក Mr. Abel Prudhomme ៖ ហេព្រើរ ១០:២៨-៣១។ |
ចំណងជើងនៃសេចក្ដីអធិប្បាយ សេចក្ដីជំនុំជំរះរបស់ព្រះ – ការដ៏គួរឲ្យស្ញែងខ្លាចមួយ ដោយលោក Dr. R. L. Hymers, Jr. «រីឯការដែលធ្លាក់ទៅក្នុងកណ្តាប់ព្រះហស្តនៃព្រះដ៏មានព្រះជន្មរស់នៅ នោះគួរស្ញែងខ្លាចណាស់» (រ៉ូម ៣:១៨) ១. ទីមួយ កន្លែងនេះត្រូវបានបង្ហាញឲ្យឃើញថាតើព្រះជាអ្នកណា។ ហេព្រើរ ១០:៣១; ២. ទីពីរ កន្លែងនេះត្រូវបានបង្ហាញឲ្យឃើញពីអ្វីដែលព្រះបានធ្វើនៅពេលអតីតកាល។ លោកុប្បតិ្ដ ៣. ទីបី កន្លែងនេះត្រូវបានបង្ហាញឲ្យឃើញពីអ្វីដែលព្រះយេស៊ូវមានបន្ទូលដោយផ្ទាល់។ ម៉ាថាយ ៤. ទីបួន កន្លែងនេះត្រូវបានបង្ហាញឲ្យឃើញនៅក្នុងមនៈសិការដែលភ្ញាក់ដឹងខ្លួនរបស់មនុស្សមាន ៥. ទីប្រាំ កន្លែងនេះត្រូវបានបង្ហាញឲ្យឃើញពីការរងទុក្ខរបស់ព្រះគ្រីស្ទដើម្បីជួយសង្រ្គោះយើងពី |