ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០
នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។
មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤
ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។
សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ
ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។
នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។
អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net។
ព្រះលោហិត – ធម្មតា ឬវិសេស?THE BLOOD – COMMON OR PRECIOUS? ដោយលោក សេចក្ដីអធិប្បាយមួយបានអធិប្បាយនូវក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស |
នៅព្រឹកនេះខ្ញុំចង់ឲ្យបងប្អូនមើលកាន់ឃ្លា២នៅក្នុងគម្ពីរសញ្ញាថ្មី ដែលបានពិពណ៌នាប្រាប់ពីព្រះលោហិត របស់ព្រះគ្រីស្ទ។ មុនដំបូងសូមបងប្អូនបើកទៅគម្ពីរ ហេព្រើរ ១០:២៩ ឃ្លាដែលពិពណ៌នាពីព្រះលោហិត គឺនៅពាក់កណ្ដាលខគម្ពីរ «របស់ប្រើធម្មតាមួយ» (ហេព្រើរ ១០:២៩)។ ឥឡូវនេះសូមបើកទៅគម្ពីរ ១ពេត្រុស ១:១៩ នៅកន្លែងនេះព្រះលោហិតត្រូវបានពិពណ៌នាជា «ព្រះលោហិតដ៏វិសេសរបស់ព្រះគ្រីស្ទ»(១ពេត្រុស ១:១៩)។ សូមទុកព្រះគម្ពីររបស់អ្នកនៅទីនេះ ខ្ញុំបានគិតអំពីឃ្លាទាំងនោះអស់រយះពេលពីរបីយប់កន្លងមកហើយ។ នៅក្នុងការរំពឹងគិតរបស់ខ្ញុំពីឃ្លាទាំងនោះ វាដឹងថា ពិភពលោកទាំងមូលអាចបែងចែកជា២ក្រុម៖ (១) ពួកអ្នកដែលគិតថាព្រះលោ ហិតរបស់ព្រះគ្រីស្ទគឺជា «របស់ប្រើធម្មតា» មួយ ហើយ(២) ពួកអ្នកដែលគិតថា «ព្រះលោហិតរបស់ ព្រះគ្រីស្ទគឺវិសេស»។ នៅក្នុងឃ្លាទាំងនេះ តើឃ្លាមួយណាពិពណ៌នាពីទស្សនៈរបស់អ្នកចំពោះលោហិតរបស់ព្រះយេស៊ូវ? ១. ទីមួយ តើអ្នកគិតថាព្រះលោហិតរបស់ព្រះយេស៊ូវគឺជា «របស់ប្រើធម្មតា» មួយឬទេ? បើអ្នកអាចអត្ថបទគម្ពីរទាំងស្រុងនៃហេព្រើរ ១០:២៦-៣១ ដែលលោក Prudhomme បានអាន មួយភ្លែតមិញ អ្នកនឹងឃើញថា វាសំដៅលើអស់អ្នកណាដែល «ប្រពឹ្រត្ដអំពើបាបដោយស្ម័គ្រពីចិត្ដ» ហើយ វារងចាំសេចក្ដីជំនុំជំរះរបស់ព្រះ ដូចជាយើងឃើញនៅក្នុងអត្ថបទគម្ពីររបស់យើងនៅព្រឹកនេះ ដែលមកពី ខគម្ពីរ២បន្ទាប់ពីឃ្លា «របស់ប្រើធម្មតា»។ សូមមើលគម្ពីរហេព្រើរ ១០:៣១។ «រីឯការដែលធ្លាក់ទៅក្នុងកណ្តាប់ព្រះហស្តនៃព្រះដ៏មានព្រះជន្មរស់នៅ នោះគួរស្ញែងខ្លាចណាស់»(ហេព្រើរ ១០:៣១)។ អ្នកអាចអង្គុយចុះបាន លោក J. វើនណន់ ម៉ាកជីបានបង្រៀនពីខគម្ពីរនោះថា៖ ...សេចក្ដីជំនុំជំរះរបស់ព្រះធ្លាក់មកលើអស់អ្នកណា «ដែលបានរាប់ព្រះលោ ហិតនៃសេចក្ដីសញ្ញាទុកជា...របស់ធម្មតា...» មិត្តខ្ញុំអើយ បើអ្នកចំអក មើលងាយពីការដែលព្រះគ្រីស្ទបានធ្វើសំរាប់អ្នកនៅលើឈើឆ្កាង មិនមានអ្វី សោះនៅមុខអ្នក ប៉ុន្ដែមានតែសេចក្ដីជំនុំជំរះ។ ទោះជាយ៉ាងម៉េចក៏ដោយអ្នកមិនមានសង្ឃឹមសោះ (J. Vernon McGee, Th.D., Thru the Bible, Thomas Nelson Publishers, 1983, Volume V, p. 578; note on ហេព្រើរ ១០:៣១)។ អ្នកអាចនិយាយថា «ខ្ញុំមិនគិតថា ព្រះលោហិតរបស់ព្រះយេស៊ូវមិនធម្មតាទេ ខ្ញុំគ្រាន់តែគិតថា វាដូចជាឈាមរបស់មនុស្សផ្សេងៗទៀត។ មិនមានអ្វីពិសេសសោះអំពីព្រះលោហិតរបស់ព្រះយេស៊ូវ»។ បាទ បើអ្នកគិតដូចនោះ អ្នកជាប់មានទោស ដោយព្រោះតែពាក្យជាភាសាក្រិចបានបកប្រែពាក្យ «ធម្មតា» ជា ពាក្យ «ខោណូស» (koinos) ហើយវាមានន័យថា «ធម្មតា» (Strong, number 2839)។ លោក ជោច រីកខើ ប៊ែរីប្រសាសន៍ថា វាមានន័យថា «ធម្មតា ចែកចាយដោយមនុស្សជាច្រើន»។ នោះជាអ្វីដែលពាក្យ «ធម្មតា» មានន័យ។ វាមានន័យថា ព្រះលោហិតរបស់ព្រះយេស៊ូវគឺធម្មតា គ្រាន់តែដូចជាឈាមរបស់ មនុស្សផ្សេងៗទៀត «ចែកចាយដោយមនុស្សជាច្រើន» ដូចជា លោក ជោច រីកខើ ប៊ែរី បានបង្រៀនពីវា។ ខ្ញុំមានអារម្មណ៍ហាក់ដូចជាថា លោក យ៉ូហាន ម៉ាកអោសើរចាត់ទុកព្រះលោហិតរបស់ព្រះគ្រីស្ទជា «របស់ធម្មតាមួយ» នៅពេលគាត់និយាយថា «ព្រះលោហិតរបស់ទ្រង់មិនមានតម្លៃសំរាប់ជួយសង្រ្គោះ សោះ» (MacArthur Study Bible, កត់សំគាល់លើ ហេព្រើរ ៩:៧)។ នៅក្នុងការកត់សំគាល់របស់គាត់នៅ លើពាក្យ «ព្រះលោហិតរបស់ព្រះគ្រីស្ទ» នៅក្នុងគម្ពីរហេព្រើរ ៩:១៤ លោក ម៉ាកអោសើរនិយាយថា «ពាក្យជំនួយមួយសំរាប់ពាក្យសេចក្ដីស្លាប់» (ibid., កត់សំគាល់លើ ហេព្រើរ៩:១៤)។ នៅក្នុងទស្សនះនៃការរៀនពីព្រះគម្ពីររបស់គាត់ (ibid., p. 2192) លោក ម៉ាកអោសើរប្រសាសន៍ថា ព្រះគម្ពីរត្រូវបាន «ព្រះវិញ្ញាណបណ្ដាលឲ្យតែងនៅគ្រប់ពាក្យទាំងអស់» ប៉ុន្ដែពាក្យជាភាសាក្រិចនៅ ក្នុងគម្ពីរ ហេព្រើរ ៩:១៤ គឺ «ហាយម៉ា» (haima) ហើយវាច្បាស់ណាស់មានន័យថា «ព្រះលោហិត»។ ក្នុងការនិយាយថា «ព្រះលោហិត» ជាពាក្យជំនួយមួយសំរាប់ពាក្យសេចក្ដីស្លាប់គឺដើម្បីបដិសេធថា «គ្រប់ទាំងពាក្យនៅក្នុង ខគម្ពីរត្រូវបានព្រះវិញ្ញាណបណ្ដាលឲ្យតែង»។ នៅពេល លោក ម៉ាកអោសើរប្រសាសន៍ថា «ព្រះលោហិត របស់ទ្រង់មិនមានតម្លៃសំរាប់ជួយសង្រ្គោះសោះ» ខ្ញុំមានអារម្មណ៍ថា គាត់ចាត់ទុកព្រះលោហិតរបស់ព្រះ គ្រីស្ទជា «របស់ធម្មតាមួយ» (ហេព្រើរ ១០:២៩)។ ហើយគម្ពីរ ហេព្រើរ ១០:២៩ ផ្តល់ការព្រមានជំទាស់ដ៏ ខ្លាំងមួយពីការធ្វើរឿងនោះ! មិនមានជីវិតសោះនៅក្នុងការបង្រៀនដូចនោះ។ ខ្ញុំគិតថាវារីងស្ងួត ហើយស្លាប់ លោក ម៉ាទីន ឡោដ ជ៉ោនស៍ (Martyn Lloyd-Jones) ប្រសាសន៍ថា៖ អ្នកនឹងស្វែងរកនៅក្នុងពេលវេលានៃការរស់ឡើងវិញ ដោយគ្មានការ ខ្ញុំត្រូវតែប្រាប់អ្នកពីសេចក្ដីពិត បើអ្នកមានអារម្មណ៍ថា ព្រះលោហិតរបស់ព្រះយេស៊ូវមិនសំខាន់ សំរាប់អ្នកទេ អ្នកគឺជាមនុស្សបាត់បង់ម្នាក់ ហើយអ្នកនឹងទៅកន្លែងមួយដែលទទួលទណ្ឌកម្មអស់កល្បជា និច្ច។ អ្នកមិនមែនជាកូនព្រះពិតប្រាកដម្នាក់ទេ។ នេះគឺជាផ្នែកនៃទីបន្ទាល់មួយរបស់ស្រ្ដីក្មេងម្នាក់អាយុ២០ឆ្នាំ ដែលចូលរួមក្រុមជំនុំយើង នាងបាននិយាយថា៖ ខ្ញុំបានកំពុងលង់ក្នុងភាពអស់សង្ឃឹម ខ្ញុំដឹងច្បាស់ថា ខ្ញុំជាមនុស្សមានបាប ម្នាក់ ប៉ុន្ដែខ្ញុំត្រូវបានខ្ចប់ដោយភាពអាណិតខ្លួនឯងពីអ្វីដែលទាក់ទងទៅនឹង អំពើបាបរបស់ខ្ញុំ។ ដោយយថាហេតុព្រះវិញ្ញាណបរិសុទ្ធបានប៉ះពាល់ចិត្ដខ្ញុំពី អំពើបាបខ្ញុំពីមុន។ អំពើបាបទាំងនោះបានលង់ខ្ញុំ ហើយខ្ញុំមិនអាចចេញឆ្ងាយ ពីពួកវាបានទេ។ ខ្ញុំចាប់ផ្ដើមឆ្ងល់ថា «តើខ្ញុំអាចប្រព្រឹត្ដអំពើបាបទាំងនោះ បានយ៉ាងដូចម្ដេចទៅ? តើខ្ញុំអាចលង់ក្នុងអំពើបាបយ៉ាងទាបយ៉ាងដូចម្ដេច បាន?» ព្រះវិញ្ញាណបរិសុទ្ធបានបង្ហាញខ្ញុំថា អំពើបាបទាំងនេះចេញមកពី ចិត្ដដ៏អាក្រក់ ចិត្ដមិនស្មោះត្រង់ ហើយចេញពីភាពអាក្រក់ទាំងស្រុងរបស់ និស្ស័យសាច់ឈាមរបស់ខ្ញុំ។ ខ្ញុំមិនអាចរៀបរាប់ប្រាប់ពីភាពខ្មៅងងឹត និង ភាពអាក្រក់នៅក្នុងចិត្ដរបស់អ្នកបានទេ។ ខ្ញុំបានខ្ពើមឆ្អើម ហើយខ្មាស់ជា ខ្លាំងពីអ្វីដែលខ្ញុំបានដឹងថា ព្រះបានទតឃើញ។ ខ្ញុំមានអារម្មណ៍ថា ខ្ញុំដូចជា មនុស្សលោកដ៏អាក្រក់ម្នាក់ដែលនៅខាងមុខដ៏ទតឃើញគ្រប់ទាំងអស់ ព្រះ មួយដែលជ្រាបគំនិត និងបំណងប្រាថ្នារបស់ខ្ញុំ ព្រះមួយដែលស្គាល់ពីអ្វីទាំង អស់ដែលខ្ញុំធ្វើ សូម្បីតែការងារនៅក្នុងក្រុមជំនុំ ត្រូវជាមេឬសក្នុងអំពើបាប ដ៏អាត្មានិយម។ គ្រប់ពេលដែលខ្ញុំបានទៅក្រុមជំនុំ ខ្ញុំមានអារម្មណ៍ថា ខ្ញុំដូច ជាមនុស្សកើតឃ្លង់ម្នាក់នៅក្នុងចំណោមគ្រីស្ទបរិសុទស្អាតស្អំ។ ប៉ុន្ដែខ្ញុំមិនជឿលើព្រះគ្រីស្ទទេ «ព្រះយេស៊ូវ» គ្រាន់តែជាពាក្យមួយ គោលទ្ធិមួយ ឬក៏ ជានរណាម្នាក់ដែលខ្ញុំដឹងថាមាន ប៉ុន្ដែនៅឆ្ងាយពីខ្ញុំណាស់។ ខ្ញុំមិនពេញចិត្ដ ព្រះគ្រីស្ទខ្លាំងណាស់ (ខ្ញុំមិនចង់បានព្រះគ្រីស្ទទេ)។ ជំនួសឲ្យការខំប្រឹង(ស្វែងរក)ព្រះគ្រីស្ទ ខ្ញុំបានស្វែងរកអារម្មណ៍នៃសេចក្ដីសង្រ្គោះមួយ ឬក៏ខំ ប្រឹងរក «បទពិសោធន៍» ខ្លះៗដើម្បីបញ្ជាក់ពីសេចក្ដីជំនឿរបស់ខ្ញុំ។ ស្រ្ដីក្មេងនោះបានរងទុក្ខវេទនា នាងបានបិទបាំងវាយ៉ាងល្អណាស់ មនុស្សភាគច្រើនមិនដឹងពីបញ្ហាដ៏អាក្រក់ ដែលបានកើតឡើងនៅក្នុងជីវិតនាងទេ។ ប៉ុន្ដែនៅខាងក្នុង នាងបានថ្ងូរជាខ្លាំង ដូចជាលោក យ៉ូហាន ប៊ូនយានបានស្រែកថ្ងូរ។ ខ្ញុំបានប្រឹក្សាជាមួយសិស្សរៀននៅវិទ្យាល័យ និងនិស្សិតរៀននៅមហាវិទ្យាល័យអស់រយះពេល ច្រើនជាង៥០ឆ្នាំ។ ខ្ញុំឃើញថា ពួកគេជាច្រើននាក់ណាស់មានអារម្មណ៍ភ័យ ហើយភ័យខ្លាច ថែមទាំងយល់ ច្រលំដូចជាស្រ្ដីក្មេងនោះ។ ពួកគេជាច្រើននាក់បែរទៅរកថ្នាំញៀន ឬគ្រឿងស្រវឹងដើម្បីបំបាត់ភាពឈឺចាប់ នៅខាងក្នុងរបស់ពួកគេ។ អ្នកផ្សេងៗទៀតលេងហ្គេមវីដីអូមិនឈប់ដើម្បីព្យាយាមបំភ្លេចគំនិតរបស់ពួកគេ។ អ្នកខ្លះទៀតបានញៀនក្នុងការមើលរូបអាសអាភាស។ បើគំនិតរបស់គេត្រូវបានកាន់កាប់ដោយការរួមភេទ នោះវារារាំងពួកគេមិនឲ្យគិតពីទុក្ខវេទនាដ៏អាក្រក់ដែលពួកគេមាន។ នៅពេលថ្មីៗនេះ ខ្ញុំបានអានពីការកើន ឡើងនៃការសំលាប់ខ្លួន ហើយវាកើតឡើងនៅក្នុងចំណោមនិស្សិតរៀននៅមហាវិទ្យាល័យ។ ពួកគេបាន ព្រួយបារម្ភជាខ្លាំង ហើយមិនសប្បាយចិត្ដជាខ្លាំង ដូច្នោះហើយពួកគេសំលាប់ខ្លួនឯង។ មនុស្សក្មេងម្នាក់ ដែលមិនបានស្លាប់ក្នុងការសំលាប់ខ្លួនឯងបាននិយាយថា «ខ្ញុំមិនអាចគិតពីវិធីផ្សេងខ្លះៗទៀតដើម្បីបំបិទ គំនិតរបស់ខ្ញុំ ហើយឲ្យខ្ញុំបំភ្លេចបានទេ»។ ខ្ញុំបានរកឃើញថា អាយុមនុស្សពី១៥ឆ្នាំទៅ២៥គឺជាអាយដែលពិបាកបំផុតសំរាប់មនុស្សភាគ ច្រើននៅលើពិភពលោកសព្វថ្ងៃនេះ។ មិត្ដភក្រ្ដបែរចេញពីអ្នក មិត្ដប្រុសនិងមិត្ដស្រីចោលអ្នក ហើយទុកអ្នក ឲ្យនៅឯកកោរម្នាក់ឯង។ ការងារនៅសាលាពិបាក ហើយមានពិបាកផ្តោតអារម្មណ៍លើ។ វាហាក់ដូចជាមិន មានវិធីផ្សេងដើម្បីចេញសោះ! ព្រះបានប្រទានផ្លូវមួយដើម្បីលុបបំបាត់អ្នកពើបាបរបស់អ្នក ប៉ុន្ដែវាមិនមានន័យសោះចំពោះអ្នក។ ព្រះបានបញ្ជូនព្រះរាជបុត្រាទ្រង់តែមួយដើម្បីសុគតលើឈើឆ្កាង ហើយបានបង្ហូរព្រះលោហិតរបស់ទ្រង់ ដើម្បីលាងសំអាតអំពើបាបរបស់អ្នកចេញ។ ប៉ុន្ដែវាមិនមានន័យសោះចំពោះអ្នក មានអ្នកខ្លះក្នុងចំណោម អ្នករាល់គ្នាគិតថា «តើឈាមរបស់អ្នកណាម្នាក់ដែលបានរស់នៅ២០០០ឆ្នាំកន្លងមកហើយអាចយកអំពើ បាបរបស់ខ្ញុំនៅសព្វថ្ងៃនេះបានយ៉ាងម៉េចទៅ?» ដូច្នោះអ្នកបន្ដក្នុងការឈឺចាប់ អ្នកបន្ដការរងទុក្ខដូចជាស្រ្ដីក្មេងនោះ ដែលខ្ញុំទើបតែអានអំពី។ មានស្រ្ដីក្មេងម្នាក់នៅក្នុងក្រុមជំនុំរបស់យើងបង្រៀនថ្នាក់បួននៅមហាវិទ្យាល័យ។ នាងបានប្រាប់ ឪពុករបស់នាងថា មនុស្សក្មេងៗនៅក្នុងថ្នាក់រៀនរបស់នាងដឹងពីរឿងខ្លះដែលខុស។ នាងបាននិយាយថា អ្នកនយោបាយមិនអាចកែរឿងរាវបានទេ។ ពួកគេដឹងថាលោកីយសុទ្ធតែមានបញ្ហា ហើយមិនមានទីសង្ឃឹម បន្ដិចសោះ។ ប៉ុន្ដែតើពួកគេធ្វើអ្វី? ពួកគេព្យាយាមធ្វើឲ្យចិត្ដគេជាប់ក្នុងហ្គេមវីដីអូផ្សេងៗ ឬក៏ស្ពឹកខួរក្បាល របស់គេជាមួយថ្នាំញៀន និងកញ្ជា។ មានអ្នកខ្លះក្នុងចំណោមពួកគេក្លាយជាមនុស្សដែលធ្វើការច្រើនម៉ោង ហើយខំប្រឹងធ្វើការច្រើនម៉ោងដោយមិនឈប់ដើម្បីបំភ្លេចបញ្ហារបស់គេ។ តួលេខនៃពួកអ្នកដែលសំលាប់ ខ្លួនឯងកំពុងតែកើនឡើង។ អាក្រក់ម្ល៉េះ! ប្រសិនបើពួកគេគ្រាន់តែដឹងថា វាជាអំពើបាបដែលកំពុងតែ បំផ្លាញពួកគេ! ហើយបើគេគ្រាន់តែជឿថា «ព្រះលោហិតនៃព្រះយេស៊ូវគ្រីស្ទ ជាព្រះរាជបុត្រានៃទ្រង់ ក៏សំអាតយើងរាល់គ្នា ពីគ្រប់អំពើបាបទាំងអស់»(១យ៉ូហាន ១:៧)។ ប៉ុន្ដែមនុស្សភាគច្រើននៅក្នុងលោកីយ ដ៏ពេញដោយអំពើបាបនេះ ពួកគេគិតថា ព្រះលោហិតរបស់ព្រះយេស៊ូវគឺគ្រាន់តែជារបស់ធម្មតាមួយ មិន សំខាន់ល្មមដើម្បីសូម្បីគិតអំពីទេ។ ហើយកន្លែងនោះនាំយកមករៀនចំណុចទី២។ ២. ទីពីរ តើអ្នកគិតថាព្រះលោហិតរបស់ព្រះយេស៊ូវ «វិសេស» ឬទេ? សាវកពេត្រុសបានគិតថាព្រះលោហិតរបស់ព្រះយេស៊ូវវិសេស។ គាត់បានប្រាប់ថា « ទ្រង់បានលោះអ្នករាល់គ្នា នោះមិនមែនដោយរបស់ពុករលួយ... គឺបានលោះដោយសារព្រះលោហិតដ៏វិសេសរបស់ព្រះគ្រីស្ទវិញ» (១ពេត្រុស ១:១៨,១៩)។ គាត់ដឹងពីអារម្មណ៍ក្នុងការធ្វើជាមនុស្សមានបាបម្នាក់ គាត់ដឹងពី អារម្មណ៍នៃការបាត់បង់មិត្ដភក្រ្ដ គាត់ដឹងពីអារម្មណ៍នៃការនៅមា្នក់ឯងដោយមនៈសិការព្រួយបារម្ភ។ គាត់ ដឹងពីអារម្មណ៍នៃការបាត់បង់សេចក្ដីជំនឿក្នុងព្រះ គាត់ដឹងពីអារម្មណ៍នៃការដែលមិត្ដល្អបំផុតរបស់គាត់ ក្បត់គាត់ ពីការនៅម្នាក់នៅកន្លែងងងឹត ពីការស្រែកយំដោយព្រោះតែគាត់មិនឈរខ្លួនឯងបាន។ គាត់ដឹងពី អារម្មណ៍ក្នុងការធ្វើជាមនុស្សមានបាបម្នាក់! មូលហេតុនោះដែលគាត់ដឹងថា អ្នកអាចត្រូវបានប្រោសលោះ ហើយអ្នកអាចបានសង្រ្គោះពីជំងឺ ឈឺចិត្ដនៃអំពើបាបដោយសារ «ព្រះលោហិតដ៏វិសេសរបស់ព្រះគ្រីស្ទ» តែមួយគត់ (១ពេត្រុស ១:១៩)។ «វិសេស» វាមានន័យថាមានតម្លៃដ៏អស្ចារ្យ! «វិសេស» វាមានន័យថាសំខាន់ជាងប្រាក់ ឬមាស! មានកន្លែង បន្ទរមួយដែលប្រាប់ពីវាទាំងអស់, រង្វាស់នៃពេជ្យ ភ្នំនៃមាស ឬក៏ដូចជាលោក ហ្រ្គីហ្វីតបានច្រៀង អញ្ចើញអ្នកមានបាប អ្នកបាត់បង់និងអ្នកអស់សង្ឃឹម ស្រ្ដីក្មេងនោះដែលខ្ញុំបានដកស្រង់បន្ដិចមុនបានបន្ដនិយាយដូចនេះ, អំពើបាបរបស់ខ្ញុំលាតសន្ធឹងដូចជាមហាសមុទ្រដែលគ្មានបាតមួយ។ ខ្ញុំអាចនិយាយពីអ្វីដ៏អស្ចារ្យថែមទៀតគឺថា ប្រសិនបើអ្នកមករកព្រះយេស៊ូវ អ្នកនឹងឈប់គិតថាព្រះលោហិត របស់ទ្រង់ជា «របស់ធម្មតា» មួយ។ អូ ទេ! បន្ទាប់មកទៀតអ្នកនឹងនិយាយដោយអំណរ ហើយដោយអរ សប្បាយពី «ព្រះលោហិតដ៏វិសេសរបស់ព្រះគ្រីស្ទ»»(១ពេត្រុស ១:១៩)។ បើអ្នកចង់និយាយជាមួយយើងអំពីការលាងសំអាតពីអំពើបាបរបស់អ្នក ដោយសារព្រះលោហិត របស់ព្រះយេស៊ូវ សូមចេញពីកន្លែងអង្គុយរបស់អ្នក ហើយដើរទៅខាងក្រោយសាលប្រជុំឥឡូវនេះ។ លោក ខាហ្គិននឹងនាំអ្នកទៅកាន់បន្ទប់ផ្សេងទៀត ដែលយើងអាចនិយាយគ្នា ហើយអាចអធិស្ឋាន។ សូមទៅខាង ក្រោយសាលប្រជុំឥឡូវនេះ។ លោក ចាន់ សូមអធិស្ឋានឲ្យបងប្អូនយើងខ្លះ ដើម្បីឲ្យគេនឹងជឿទុកចិត្ដលើព្រះយេស៊ូវនៅព្រឹកនេះ។ អាម៉ែន។ (ចប់សេចក្ដីអធិប្បាយ) You may email Dr. Hymers at rlhymersjr@sbcglobal.net, (Click Here) – or you may សេចក្ដីអធិប្បាយដែលសរសេរដៃទាំងនេះមិនហាមឲ្យថតចំលងទេ។ អ្នកប្រើវាដោយគ្មានការ អនុញ្ញាតពីលោក អានព្រះគម្ពីរមុនពេលអធិប្បាយដោយលោក Mr. Abel Prudhomme ៖ ហេព្រើរ ១០:២៦-៣១។ |
ចំណងជើងនៃសេចក្ដីអធិប្បាយ ព្រះលោហិត – ធម្មតា ឬវិសេស? ដោយលោក Dr. R. L. Hymers, Jr. «របស់ប្រើធម្មតាមួយ» (ហេព្រើរ ១០:២៩)។ «ព្រះលោហិតដ៏វិសេសរបស់ព្រះគ្រីស្ទ»(១ពេត្រុស ១:១៩)។ ១. ទីមួយ តើអ្នកគិតថាព្រះលោហិតរបស់ព្រះយេស៊ូវគឺជា «របស់ប្រើធម្មតា» មួយឬទេ? ២. ទីពីរ តើអ្នកគិតថាព្រះលោហិតរបស់ព្រះយេស៊ូវ «វិសេស» ឬទេ? |