Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net




អ្នកយាមអើយ តើយប់យ៉ាងណាទៅ?

WATCHMAN, WHAT OF THE NIGHT?
(Cambodian)

ដោយលោក
Dr. R. L. Hymers, Jr.

សេចក្ដីអធិប្បាយមួយបានអធិប្បាយនូវក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស
ថ្ងៃរបស់ព្រះអម្ចាស់នៅពេលព្រឹក ខែវិច្ជិការ ១0, ២០១៣
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Morning, November 10, 2013

«នេះសេចក្តីទំនាយយ៉ាងធ្ងន់ ពីដំណើរពួកឌូម៉ា។ មានម្នាក់នៅស្រុកសៀរស្រែកមករកខ្ញុំថា អ្នកយាមអើយ តើយប់យ៉ាងណាទៅ អ្នកយាមអើយ តើយប់យ៉ាងណាទៅ? អ្នកយាមក៏ឆ្លើយតបថា ពេលព្រឹកកំពុងតែមក ហើយយប់ក៏មកដែរ បើឯងចង់ដឹង ចូរសួរចុះ ចូរត្រឡប់មកវិញ ចូរមកចុះ។ (អេសាយ ២១:១១,១២)។


ពាក្យ «ពួកឌូម៉ា» គឺជាបែបបទមួយនៅស្រុកអេដំម ប្រជាជននៅស្រុកអេដំមត្រូវបានទទួលបន្ទុកដោយការភ័យខ្លាច ហើយនិងបញ្ហាជាច្រើន។ ពួកគេបានស្រែកទៅរកហោរាអេសាយថា «អ្នកយាមអើយ តើយប់យ៉ាងណាទៅ អ្នកយាមអើយ តើយប់យ៉ាងណាទៅ» លោក W. E. វីនបានមានប្រសាសន៍ថា «អ្នកយាមគឺ ជាមនុស្សម្នាក់ដែលឈរនៅក្នុងការប្រឹក្សារបស់ព្រះ ហើយដឹងពីអ្វីដែលនឹងមកដល់ ហើយនឹង ព្យាយាមសំគាល់មើលព្រឹត្ដិការណ៍... គាត់ឈើនៅលើប៉មយាមនៅក្នុងការប្រកបជាមួយព្រះ» (Isaiah: Prophecies, Promises, Warnings,ទំព័រ ១៤)។

នៅសព្វថ្ងៃនេះបញ្ហាមួយដែលយើងមានគឺថា យើងមាន «អ្នកយាម» តិចនាក់ណាស់។ ខ្ញុំបាន ឃើញ «អ្នកជំនាញខាងពាក្យទំនាយ» ដ៏ល្បីម្នាក់ ឈ្មោះលោក Hal Lindsey នៅតាមកញ្ចក់ទូរទស្សន៍ពីរ បីយប់កន្លងមកហើយ។ ភ្ញៀវម្នាក់នៅក្នុងកម្មវិធីរបស់គាត់បាននិយាយថា យើងត្រូវតែសិក្សាពីកណ្ឌគម្ពីរ វិវរណះជំនួសឲ្យគម្ពីររ៉ូម ដើម្បីស្វែងយល់ពីបញ្ហារបស់យើងនៅសព្វថ្ងៃនេះ។ លោក Hal Lindsey បានយល់ស្របជាមួយគាត់។ សំរាប់ខ្ញុំវិញ រឿងនោះជាការវាយតម្លៃដ៏រាក់មួយណាស់ ហើយមិនពិតនៃបញ្ហានៅ ក្នុងក្រុមជំនុំរបស់យើង ហើយនៅក្នុងវប្បធម៌របស់យើងនេះ។ ភាពផ្ទុយគ្នាពិតប្រាកដណាស់ត្រឹមត្រូវ ដ្បិត គម្ពីរវិវរណះគឺជាកណ្ឌគម្ពីរដ៏សំខាន់មួយណាស់ ហើយគម្ពីររ៉ូមគួរតែជាកណ្ឌគម្ពីរដ៏សំខាន់នៅក្នុងព្រះគម្ពីរ នៅសព្វថ្ងៃនេះ។ ដោយព្រោះតែមានមនុស្សដែលមិនបានសង្រ្គោះរាប់ពាន់នាក់ សូម្បីតែរាប់លាននាក់នៅ ក្នុងក្រុមជំនុំរបស់យើង ដូច្នោះយើងគួរតែផ្ដោតសំខាន់លើគម្ពីររ៉ូម ឬក៏យើងនឹងមិនដែលយល់ពីរបៀបដើម្បី ជួយពួកគេស្វែងរកសេចក្ដីសង្រ្គោះដ៏ពិត! មាន «អ្នកជំនាញខាងពាក្យទំនាយ»ជាច្រើននាក់មិនទទួលយក ការក្លាយជា «អ្នកយាម» ការមិនទទួលយកនោះគឺដោយព្រោះតែពួកគេមិនភ្ញាក់ដឹងខ្លួនពីការបំផ្លាញ និង ការហិនហោចដែលនាំចូលក្នុងក្រុមជំនុំរបស់យើងដោយសារគោលទ្ធិរបស់អារក្សនៃ «លទ្ធិដីស៊ីសិននិយម» (decisionism)។

ប៉ុន្ដែអ្នកដឹកនាំនៅស្រុកអេដំមឆ្លាតជាគ្រីស្ទបរិសុទជាច្រើននៅសព្វថ្ងៃនេះ។ ពួកគេត្រូវបានទទួល បន្ទុកយ៉ាងធ្ងន់ដោយព្រោះអំពើបាបរបស់គេ។ ពួកគេបានមានអារម្មណ៍ប្រហែលជាការជំនុំជំរះនឹងធ្លាក់មក លើគេ ដូច្នោះពួកគេបានស្រែករកហោរាដ៏ពិត និងអ្នកយាមគឺលោក អេសាយ។ ពួកគេបានស្រែកថា៖

«អ្នកយាមអើយ តើយប់យ៉ាងណាទៅ អ្នកយាមអើយ តើយប់យ៉ាងណាទៅ?»
(អេសាយ ២១:១១)។

ពួកគេបានស្រែកដូចជាមនុស្សម្នាក់ដែលកំពុងតែឈឺ ហើយនៅរយះពេលជាច្រើនម៉ោងនៅពេល យប់ អ្នកជំងឺដែលរងទុក្ខនោះស្រែកឡើងថា «តើយប់យ៉ាងណាទៅ? «តើយប់យ៉ាងណាទៅ?» (NIV)។ អ្នកយាមដែលជាហោរាបានឆ្លើយថា «ពេលព្រឹកកំពុងតែមក ហើយយប់ក៏មកដែរ»។

ហេតុអ្វីបានជាពួកគេមករកហោរាអេសាយ? តើមិនមានគ្រូទាយ មិនមានហោរា និងគ្រូមន្ដអាគម នៅក្នុងស្រុកអេដំមទេឬ? ហេតុអ្វីពួកគេបានមកក្រុងយេរ៉ូសាឡិមដោយសំរែកយំទាំងថ្ងូរធ្វើអី? មនុស្សជាច្រើនទៅរកគ្រូទាយនៅពេលអ្វីៗក្នុងជីវិតគេកំពុងដំណើរការទៅល្អ។ ប៉ុន្ដែនៅពេលការស្រែកថ្ងូរ និង សេចក្ដីស្លាប់មកកាន់យើង តើអ្នកណាត្រូវការគ្រូទាយម្នាក់ ហោរា ឬគ្រូមន្ដអាគម? នៅពេលយើងជួបប្រទះ នឹងសេចក្ដីស្លាប់ យើងមិនត្រូវការប្រាជ្ញារបស់លោកីយទេ។ យើងចង់ដឹងពីអ្វីដែលព្រះមានបន្ទូលប្រាប់! គ្រូទាយនិងហោរាអាចមានរឿងដែលគួរឲ្យចាប់អារម្មណ៍ដើម្បីនិយាយ នៅពេលអ្វីៗនៅក្នុងជីវិតដំណើរការ ទៅល្អ។ ប៉ុន្ដែនៅពេលដ៏ខ្លាចមួយ និងពេលស្រែកថ្ងូរ មនុស្សជារឿយៗស្វែងរកមនុស្សរបស់ព្រះម្នាក់។ ហើយពួកគេស្រែកឡើងថា៖

«អ្នកយាមអើយ តើយប់យ៉ាងណាទៅ អ្នកយាមអើយ តើយប់យ៉ាងណាទៅ?»
(អេសាយ ២១:១១)។

សូមគិតពីរបៀបដែលរឿងនោះនិយាយមកកាន់យើងនៅព្រឹកនេះ!

១. ទីមួយ អត្ថបទគម្ពីរនិយាយពីប្រទេសជាតិ។

នៅក្នុងឆ្នាំ១៩១៤ នៅពេលសង្រ្គាមលោកលើកទី១បានចាប់ផ្ដើម លោក Lord Edward Grey បានចេញពីការប្រជុំគណះរដ្ឋមន្រ្ដីរយះពេញមួយយប់។ គាត់ជាមន្រ្ដីបរទេសនៃប្រទេសចក្រភពអង់គ្លេស។ នៅដើមម៉ោងនៃពេលព្រឹក លោក Lord Edward Grey បានដើរចេញពីការប្រជុំនោះជាមួយសមាជិក គណះរដ្ឋមន្រ្ដីផ្សេងទៀត។ ពួកគេបានចំនាយពេលពេញមួយយប់ដើម្បីពិក្សាអំពីសង្រ្គាម នៅពេលនោះមិន មានភ្លើងអគ្គីសនីនៅតាមផ្លូវទេ គ្រាន់តែមានចង្កៀងប្រើប្រេងប៉ុណ្ណោះ។ ដ្បិតលោក Lord Edward Grey បានដើរចេញពីអាគារមានចង្កៀងកំពុងតែអស់ប្រេង។ Lord Edward Grey បានបែរមុខទៅកាន់មិត្ដភ័ក្រ្ដ របស់គាត់ ហើយបាននិយាយថា «ចង្កៀងជាច្រើនកំពុងតែរលត់នៅពាសពេញទ្វីបអ៊ឺរ៉ុប។ យើងមិនគួរតែ ឃើញពួកវាឆេះម្ដងទៀតនៅក្នុងឆាកជីវិតរបស់យើងទៀតទេ»។ គាត់បាននិយាយត្រូវណាស់! នៅឆ្នាំដែល ប្រទេសរ៉ូស៊ីបានធ្លាក់ក្នុងលទ្ធិគុម្មុយនីស្ដ ប្រទេសអាឡឺម៉ង់បានជួបគ្រោះដ៏ធ្ងន់ធ្ងរមួយ ហើយបានធ្លាក់មក លើលោក ហ៊ីក្លែ ប្រទេសអ៊ីតាលីបានធ្លាក់លើ Mussolini ប្រទេសបារាំង និងប្រទេសអង់គ្លេសត្រូវបាន ខ្សោយណាស់ដោយសារសង្រ្គាមលោកលើកទី២ ដែលធ្វើឲ្យពួកគេមិនដែលអាចរះសិរីរុងរឿងរបស់គេដូចកាលពីមុន។ ពិភពលោកពីបុរាណនៃទ្វីបអ៊ឺរ៉ុបបានស្លាប់ ហើយមិនដែលបានរះភាពរុងរឿងរបស់ពួកគេដូចពី បុរាណទេ។

សព្វថ្ងៃនេះចង្កៀងត្រូវបានកំពុងតែរលត់ទាំងស្រុង ដែលស្ថិតនៅក្រាមការត្រួតត្រារបស់ក្រុមពួកម៉ូស្លីម។ ប្រទេសអាមេរិកកំពុងតែស្លាប់ផងដែរ បុរសដ៏អាក្រក់ដែលនៅក្នុងសតវិមាននោះធ្វើហាក់ដូចជា វង្វេងទិសដៅទាំងស្រុងអញ្ចឹង។ ដូច្នោះមានពួកសាធារណៈរដ្ឋ ប្រពន្ធខ្ញុំ និងខ្ញុំបានស្ដាប់លឺកញ្ញា Ann Coulter និយាយនៅការិយាល័យ Nixon ហើយនៅ Birthplace កាលពីសប្ដាហ៍មុន។ ហ្វូងមនុស្សដែល មកស្ដាប់នាងមើលទៅដូចជាពួកក្មេងស្ទាវជើងចាស់នៅ Woodstock ជាជាងដូចមនុស្សមួយក្រុមធំដែលគ្មាន គំនិតអំពីអ្វីមួយទាល់តែសោះ។ ខ្ញុំបានប្រាប់ប្រពន្ធខ្ញុំថា «បើមនុស្សទាំងនេះជាអ្នកអភិរក្ស ព្រះទ្រង់ជួយយើងហើយ!»

តើអ្នកគិតថា ប្រទេសអាមេរិកនឹងរស់នៅ ហើយបានរុងរឿងឬ? បន្ទាប់ពីខ្ញុំបានឃើញសន្និបាតនៃ លទ្ធិប្រជាធិបតេយ្យនៅក្នុងឆ្នាំ២០១២ ខ្ញុំមិនឃើញទីសង្ឃឹមខ្លះៗសោះសំរាប់យើង! បន្ទាប់ពីខ្ញុំបានឃើញ មេរៀនដ៏គ្មានអំណាច ហើយនឹងមេរៀនដ៏យល់ច្រលំរបស់លោក ប៊ីលី ហ្រ្គែហាម «ទីសង្ឃឹមរបស់ខ្ញុំ» នៅលើគាត់បានបាត់អស់កាលពីសប្ដាហ៍មុន ខ្ញុំមិនឃើញទីសង្ឃឹមខ្លះៗសោះសំរាប់យើង។ វាមិនមែនដោយ ព្រោះតែគាត់ចាស់ វាគឺដោយព្រោះតែសេចក្ដីអធិប្បាយរបស់គាត់បានច្របូកច្របល់ពេកដើម្បីជួយប្រទេស មួយដែលកំពុងស្លាប់ខាងព្រលឹងវិញ្ញាណ ដោយសារការយល់ច្រលំ។ ជាច្រើនកន្លងមកហើយមេរៀនរបស់ គាត់គួរឲ្យផ្តោតអារម្មណ៍ជាង ដ្បិតនៅពេលនោះលោក ហ្រ្គែហាមបានប្រសាសន៍ថា «បើព្រះមិនជំនុំជំរះ ប្រទេសអាមេរិក ទ្រង់នឹងត្រូវតែលើកលែងទោសទីក្រុងសូដុំម និងក្រុងកូម៉ូរ៉ា»។ ព្រះគម្ពីរប្រាប់ថា៖

«ពួកមនុស្សអាក្រក់ នឹងត្រូវបំបែរទៅឯស្ថានឃុំព្រលឹងមនុស្សស្លាប់វិញ គឺគ្រប់ទាំងសាសន៍ដែលភ្លេចព្រះបង់»(ទំនុកដំកើង ៩:១៧)។

កាលពីសប្ដាហ៍មុនមានបុរសម្នាក់នៅទីក្រុង Kansas បានទូរស័ព្ទមកខ្ញុំដើម្បីកាម៉ុងសៀវភៅថត ចំលងរបស់ខ្ញុំមួយក្បាលឈ្មោះថា Preaching to a Dying Nation។ គាត់បាននិយាយថា «អ្នកនិយាយ ត្រូវ ប្រទេសរបស់យើងកំពុងស្លាប់»។ គាត់ប្រាប់ខ្ញុំថា គាត់រស់នៅក្នុងទីក្រុង Kansas ដ៏តូចមួយដែលមាន មនុស្សត្រឹមតែ២៥០នាក់ប៉ុណ្ណោះ។ គាត់បានប្រាប់ថា ពួកសូម្បីតែមិនមានកងកំលាំងប៉ូលីសម្នាក់ វាតូច ណាស់។ ប៉ុន្ដែគាត់បាននិយាយថា រហូតដល់រយះពេល១០ឆ្នាំកន្លងមកហើយ ប៉ូលីសបានមកពីតំបន់ដែល ធំជាងនៅជិតនោះ២ ឬ៣ដងក្នុងរយះពេលមួយឆ្នាំ។ «ឥឡូវនេះ» គាត់និយាយថា «ពួកគេមក២ ឬ៣ដង ក្នុងមួយថ្ងៃ!» ហើយគាត់ប្រាប់ខ្ញុំពីចំនួនសមជិកនៅក្រុមជំនុំនៅក្នុងទីក្រុងនោះស្រវឹងស្រា ហើយប្រើថ្នាំ ញៀន។ គាត់និយាយថា គាត់បានប្រាប់មនុស្សម្នាក់ក្នុងចំណោមពួកគេថា គាត់ត្រូវតែបានសង្រ្គោះ។ គាត់ បាននិយាយថា បុរសនោះមើលកាន់គាត់ ហើយសំឡុតគាត់ថា «ខ្ញុំបានសង្រ្គោះ!» គាត់បាននិយាយ ហើយវាហាក់ដូចជាអារក្សមួយបានកំពុងតែសម្លក់គាត់ តាមរយះភ្នែករបស់សមាជិកជាអ្នកផ្សាយដំណឹងល្អដែលប្រើថ្នាំញៀននេះ! មានអ្នកផ្សាយដំណឹងល្អដូចនោះជាច្រើនៅក្នុងក្រុមជំនុំរបស់យើងពីកន្លែងមួយទៅ កន្លែងមួយផ្សេងទៀត សព្វថ្ងៃនេះប្រទេសអាមេរិកមានច្រើនណាស់! ដូចជាមាននៅក្នុងថ្ងៃរបស់លោក ដានីយ៉ែល៖

«ព្រះបានរាប់ថ្ងៃនៃរាជ្យទ្រង់ ហើយបានធ្វើឲ្យផុតទៅ ទ្រង់បានត្រូវផ្លឹងនៅជញ្ជីង ឃើញថាខ្វះខាត»ដានីយ៉ែល ៥:២៦,២៧)។

តើវាមានអារម្មណ៍ដូចម្ដេចក្នុងការរស់នៅក្នុងប្រទេសមួយ ដែលសេចក្ដីក្រោធរបស់ព្រះត្រូវជំនុំជំរះ លើប្រទេសនោះ? វាមានអារម្មណដូចនេះ! នេះគឺជាវិធីនៃអារម្មណ៍ក្នុងការរស់ក្នុងប្រទេសដែលវិនាសមួយ! វាហាក់ដូចជាអ្នកកំពុងតែមើលមនុស្សផឹកស្រា ហើយរាំ ដូចនៅលើកាប៉ាល់ទីតានិច មុនពេលដែលវាបាន បុកផ្ទាំងទឹកកកនោះ! នោះគឺជារបៀបដែលវាហាក់ដូចជានៅក្នុងសេចក្ដីស្អប់ខ្ពើមនៃប្រទេសរបស់ លោកអូប៊ាមា!

គ្មានអ្នកណាម្នាក់មានពេលសំរាប់ក្រុមជំនុំរៀងរាល់ថ្ងៃអាទិត្យទេ គ្មានអ្នកណាម្នាក់ប្រែចិត្ដពីអំពើ បាបទេ គ្មានអ្នកណាម្នាក់មានចិត្ដស្វែងរកព្រះគ្រីស្ទទេ គ្មានអ្នកណាម្នាក់កោតខ្លាចដល់ព្រះ។ ព្រះគម្ពីរប្រាប់ ថា «ក៏គ្មានសេចក្តីកោតខ្លាចចំពោះព្រះ នៅភ្នែកគេឡើយ»(រ៉ូម ៣:១៨)។ ព្រះគម្ពីរប្រាប់ថា « គ្មានអ្នកណាដែលស្វែងរកព្រះ»(រ៉ូម ៣:១១)។

«អ្នកយាមអើយ តើយប់យ៉ាងណាទៅ អ្នកយាមអើយ តើយប់យ៉ាងណាទៅ?»
(អេសាយ ២១:១១)។

«ដ្បិតកាលណាគេកំពុងតែនិយាយថា មានសេចក្តីសុខសាន្ត មានសេចក្តីរៀបរយហើយ... ហើយគេចមិនរួចឡើយ»(១ថែស្សាឡូចនិច ៥:៣)។

ប្រទេសអាមេរិកត្រូវបានវិនាស ហើយអ្នករាល់គ្នាជាច្រើននៅពឹ្រកនេះនឹងឃើញវាក្នុងការបំផ្លាញ និងនៅក្នុង ខ្យល់ព្យុះដ៏ខ្លាំង! កវីនិពន្ធឈ្មោះលោក James Russell Lowell (១៨១៩-១៨៩១) ប្រាប់ថា៖

មនុស្សគ្រប់រូប និងរាស្រ្ដបានរួចជាស្រេច
   មកសំរាប់ចិត្ដភ្លាមទៅ
តស៊ូវនឹងសេចក្ដីពិតដោយពាក្យកុហក
   ដ្បិតនៅខាងល្អ ឬខាងអាក្រក់។
(«មនុស្សគ្រប់រូប និងរាស្រ្ដបានរួចជាស្រេច» ដោយ James Russell Lowell, 1819-1891)។

មានគ្រាមួយប្រទេសអាមេរិកបានជ្រើសរើសខាងផ្នែកអាក្រក់ ហើយហាមឃាត់មិនឲ្យអធិស្ឋាននៅក្នុងសាលារៀនរបស់យើង។ មានគ្រាមួយប្រទេអាមេរិកបានជ្រើសរើសខាងផ្នែកអាក្រក់ ហើយហាមឃាត់មិនឲ្យមានព្រះគម្ពីរនៅក្នុងសាលារៀនរបស់យើង។ គ្រាមួយប្រទេអាមេរិកបានជ្រើសរើសខាងផ្នែកអាក្រក់ ហើយ បានអនុញ្ញាត្ដឲ្យមានខ្សែភាពយន្ដអាក្រាតនៅក្នុងរោងមហោស្របរបស់យើង។ មានគ្រាមួយប្រទេសអាមេរិកបានជ្រើសរើសខាងផ្នែកអាក្រក់ ហើយបានអនុញ្ញាត្ដឲ្យមានការពន្លូតកូនរាប់លាននាក់ ដែលមិន អាចរាប់បាន គេបានយកកូនដែលមានអាយុពីមួយខែទៅដល់៩ខែចេញ ហើយបានស្ងោរឲ្យស្លាប់នៅក្នុង ទឹកប្រៃ។ ប្រទេសអាមេរិកអាចបញ្ឃប់វានៅក្នុងរយះពេល១ឆ្នាំ ឬ២ឆ្នាំបាន ប៉ុន្ដែប្រទេសអាមេរិកបានជ្រើស រើសបន្ដការសំលាប់។ ឥឡូវប្រទេសជាតិនេះត្រូវបានជោកដោយឈាម ត្រូវបានជោកដោយឈាមទារក។ តើអ្នកធ្លាប់បានឆ្ងល់ពីមូលហេតុដែលទូរទស្សន៍ពេញដោយរឿងខ្មោចឆៅ ហើយនឹងការបំផ្លាញសាកសព ដែរទេ? តើអ្នកធ្លាប់បានឆ្ងល់ពីមូលហេតុដែលការសំលាប់ដ៏មានចំនួនជាច្រើនទាំងនោះនៅតែបន្ដឬទេ? វា មិនមែនកាំភ្លើងទេ ដែលសំឡាប់មនុស្ស! ទេ! វាជាមនុស្ស ជនជាតិអាមេរិកាំងបានជោកដោយថ្នាំញៀន និងស្រា បានស្ពឹកដោយវីដីអូហ្គេម ហើយឆ្កូតនឹងខ្សែភាពយន្ដ។ នោះគឺជាមូលហេតុដែលពួកគេថ្វាយបង្គំ ថ្ងៃបុណ្យអារក្សសាតាំង ហើយខានក្រុមជំនុំនៅថ្ងៃអាទិត្យ! ទស្សនៈវិទូជនជាតិបារាំងឈ្មោះលោក Blaise Pascal បានប្រសាសន៍ថា «វិទ្យាសាស្រ្ដរបស់សកលលោកបំភ័យខ្ញុំ»។ តើយើងគួរតែភ័យច្រើនប៉ុណ្ណាទៅ នៅពេលព្រះបែរព្រះភក្រ្ដទ្រង់ចេញ ហើយប្រទេសជាតិមួយ និងមនុស្សត្រូវស្លាប់?

«អ្នកយាមអើយ តើយប់យ៉ាងណាទៅ អ្នកយាមអើយ តើយប់យ៉ាងណាទៅ?»
      (អេសាយ ២១:១១)។

២. ទីពីរ អត្ថបទគម្ពីរនិយាយពីសេចក្ដីស្លាប់ និងឋាននរក - សេចក្ដីងងឹតដ៏នៅអស់កល្បជានិច្ចរបស់ព្រលឹងដែលបាត់បង់។

យប់នៃសេចក្ដីស្លាប់ និងឋាននរកកំពុងមក។ ព្រះគម្ពីរប្រាប់ថា «កុំឲ្យច្រឡំឡើយ និងបញ្ឆោតព្រះមិនបានទេ ដ្បិតពូជណាដែលមនុស្សព្រោះចុះ នោះនឹងច្រូតបានពូជនោះឯងវិញ»(កាឡាទី ៦:៧)។ ព្រះគម្ពីរប្រាប់ថា «រីឯការដែលធ្លាក់ទៅក្នុងកណ្តាប់ព្រះហស្តនៃព្រះដ៏មានព្រះជន្មរស់នៅ នោះគួរស្ញែងខ្លាចណាស់ ដ្បិតព្រះនៃយើងរាល់គ្នា ទ្រង់ជាភ្លើងដែលឆេះបន្សុស»(ហេព្រើរ ១០:៣១; ១២:២៩)។

យប់នៃសេចក្ដីស្លាប់ និងឋាននរករងចាំមនុស្សប្រុស និងមនុស្សស្រីគ្រប់រូបដែលបែរចេញពីព្រះ បែរចេញពីក្រុមជំនុំ និងបែរចេញពីព្រះអង្គសង្រ្គោះ! បើគ្មានព្រះអង្គសង្រ្គោះព្រះយេស៊ូវគ្រីស្ទអ្នកត្រូវបាត់ បង់នៅក្នុងអំពើបាបរបស់អ្នក ហើយទ្រង់នឹងមានបន្ទូលទៅអ្នកថា « អញមិនដែលបានស្គាល់ឯងរាល់គ្នាទេ ... ចូរថយចេញពីអញទៅ»។(ម៉ាថាយ ៧:២៣)។ ហើយពួកគេនឹងត្រូវ «បោះចោល ទៅក្នុងសេចក្តីងងឹតខាងក្រៅនៅក្នុងឋាននរកដ៏នៅអស់កល្បជានិច្ចវិញ»(ម៉ាថាយ ៨: ១២; ២២:១៣; ២៥:៣០)។

ខ្ញុំបង្រៀនពីរឿងនេះទៅអ្នករាល់គ្នាដោយមិនសប្បាយចិត្ដ ខ្ញុំអធិស្ឋានឲ្យអ្នករាល់គ្នាបានសង្រ្គោះ។ ប៉ុន្ដែខ្ញុំដឹងថា បើអ្នកមិនប្រែចិត្ដទាំងស្រុងទៅរកព្រះយេស៊ូវគ្រីស្ទ អ្នកមិនមានសង្ឃឹមទាល់តែសោះ អ្នកនឹង ត្រូវបោះចោល ទៅក្នុងសេចក្តីងងឹតខាងក្រៅនៅក្នុងឋាននរកដ៏នៅអស់កល្បជានិច្ចវិញ។

អ្នកនិយាយថា «លោកគ្រូគង្វាល តើព្រះមិនស្រឡាញ់ខ្ញុំទេឬ?» បាទ ពិតប្រាកដណាស់ទ្រង់ ស្រឡាញ់អ្នក។ ប៉ុន្ដែតើទ្រង់អាចជួយអ្នកដោយរបៀបណា តើទ្រង់អាចលើកលែងទោសអំពើបាបរបស់អ្នក ដោយរបៀបណា តើទ្រង់អាចជួយសង្រ្គោះព្រលឹងវិញ្ញាណអ្នកដោយរបៀបណា? បើអ្នកនៅតែមិនព្រមប្រែ ចិត្ដ ហើយមិនព្រមទំលាក់ខ្លួនអ្នកសុំសេចក្ដីមេត្ដាករុណារបស់ព្រះគ្រីស្ទនោះ។ ព្រះគម្ពីរប្រាប់ថា

«ដ្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោក ដល់ម៉្លេះបានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែ១ ដើម្បីឲ្យអ្នកណាដែលជឿដល់ព្រះរាជបុត្រានោះ មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ»(យ៉ូហាន ៣:១៦)។

នោះគឺជាចម្លើយ! ជឿលើព្រះយេស៊ូវដោយអស់ពីចិត្ដរបស់អ្នក! ហើយទៅក្រុមជំនុំគ្រប់ពេលដែលទ្វារបើក!

ទំលាក់ខ្លួនអ្នកសុំសេចក្ដីមេត្ដាករុណារបស់ទ្រង់! យកព្រះគ្រីស្ទជាអ្វីៗទាំងអស់នៅក្នុងជីវិតរបស់ អ្នក! នោះគឺជាផ្លូវនៃសេចក្ដីសង្រ្គោះ ហើយនោះគឺជាផ្លូវតែមួយគត់! សូមគិតពីអត្ថបគម្ពីរមុន។ ជាពិសេស សូមពិចារណាពីពាក្យពីរចុងក្រោយ «ត្រឡប់មកវិញ មកចុះ»។

«នេះសេចក្តីទំនាយយ៉ាងធ្ងន់ ពីដំណើរពួកឌូម៉ា។ មានម្នាក់នៅស្រុកសៀរស្រែកមករកខ្ញុំថា អ្នកយាមអើយ តើយប់យ៉ាងណាទៅ អ្នកយាមអើយ តើយប់យ៉ាងណាទៅ? អ្នកយាមក៏ឆ្លើយតបថា ពេលព្រឹកកំពុងតែមក ហើយយប់ក៏មកដែរ បើឯងចង់ដឹង ចូរសួរចុះ ចូរត្រឡប់មកវិញ ចូរមកចុះ។ (អេសាយ ២១:១១,១២)។

អត្ថបទគម្ពីរបញ្ចប់ដោយពាក្យ «ត្រឡប់មកវិញ មកចុះ» (អេសាយ ២១:១១,១២)។ សូម ត្រឡប់មកព្រះគ្រីស្ទវិញ! សូមមករកព្រះគ្រីស្ទចុះ! អ្នកនឹងត្រូវបានលាងសំអាតដោយព្រះលោហិតដែល ទ្រង់បានបង្ហូរនៅលើឈើឆ្កាង! ដូចជាបទចំរៀងចាស់មួយប្រាប់ពីវា

ខ្ញុំមិនត្រូវបិទសេចក្ដីអធិប្បាយនេះដោយមិនបង្រៀនពីនិក្ខេបបទដែលសំខាន់ ដែលវាផ្ដោតសំខាន់ លើអ្វីដែលត្រូវបានផ្ដល់ឲ្យដោយគ្រូគង្វាលដ៏ល្បីឈ្មោះ W. A. ខ្រីសវែល (W. A. Criswell, Ph.D., Isaiah: An Exposition, Zondervan Publishing House, 1977, pp. 129-134)។

នៅក្នុងសេចក្ដីអធិប្បាយផ្សេងទៀត លោក ខ្រីសវែលបានបង្រៀនដូចនេះ៖

      លោក George W. Truett ជាអ្នកមុនរបស់ខ្ញុំនៅក្រុមជំនុំបាទីស្ទមុន ដំបូង នៅ Dallas ហើយនៅក្នុងសេចក្ដីអធិប្បាយតូចមួយរបស់គាត់{បាន} ប្រាប់ពីការប្រែចិត្ដរបស់គាត់ៈ «ខ្ញុំបានអង្គុយជាទស្សនិជននៅយប់មួយ និង បានស្ដាប់គ្រូគង្វាលដូចជាគាត់បានអង្វរថា ព្រះគ្រីស្ទអាចមានផ្លូវផ្ទាល់របស់ ទ្រង់ ហើយអាចជួយសង្រ្គោះព្រលឹងមួយ។ ខ្ញុំបាននិយាយថា ព្រះអម្ចាស់ យេស៊ូវ វាងងឹតទាំងអស់ ខ្ញុំមិនអាចយល់បានទេ ប៉ុន្ដែងងឹត ឬក៏ពន្លឺ រស់នៅ ឬក៏ស្លាប់ ហើយខ្ញុំដឹងថាអ្វីក៏ដោយថ្ងៃមួយនឹងកើតឡើង ឥឡូវនេះខ្ញុំថ្វាយខ្លួនដល់ទ្រង់ {ហើយលោក Truett បាននិយាយថា} ទ្រង់បានជួយសង្រ្គោះខ្ញុំ»។

នោះគឺជាវិធីដែលគ្រូគង្វាល Truett ដែលល្បីឈ្មោះយូរមកហើយបានសង្រ្គោះ។ ហើយនោះគឺជា វិធីដែលអ្នកត្រូវតែបានសង្រ្គោះ។ អ្នកត្រូវតែមករកព្រះយេស៊ូវ ហើយនិយាយនៅក្នុងចិត្ដអ្នកថា «ងងឹត ឬ ពន្លឺ រស់នៅ ឬស្លាប់ អ្វីក៏ដោយថ្ងៃមួយនឹងកើតឡើង ហើយឥឡូវនេះខ្ញុំថ្វាយខ្លួនដល់ទ្រង់»។ លន់តួបាប របស់អ្នក ហើយទំលាក់ខ្លួនរបស់អ្នកនៅលើព្រះយេស៊ូវដែលមានអំណាចព្រះចេស្ដាអាចជួយអ្នកបាន។ អំពើ បាបរបស់អ្នកនឹងត្រូវលាងសំអាតដោយសារព្រះលោហិតដ៏វិសេស ដែលទ្រង់បានបង្ហូរនៅលើឈើឆ្កាងនៅ ភ្នំកាល់វ៉ារី!

តើមានអ្វីអាចលាងបាបផង
   មានតែឈាមវិសេសព្រះយេស៊ូវ
តើមានអ្វីដោះទុក្ខដូចប៉ង
   មានតែឈាមវិសេសព្រះយេស៊ូវ

បើអ្នកចង់និយាយជាមួយយើងពីការលាងសំអាតអំពើបាបរបស់អ្នក ដោយសារព្រះលោហិតរបស់ព្រះយេស៊ូវ សូមចេញពីកន្លែងអង្គុយរបស់អ្នកឥឡូវនេះ ហើយដើរទៅខាងក្រោយសាលប្រជុំ។ លោក ខាហ្គិននឹងនាំអ្នកទៅបន្ទប់ផ្សេងទៀត ដែលយើងអាចនិយាយគ្នា ហើយអាចអធិស្ឋាន។ សូមទៅឥឡូវនេះ លោក ចាន់សូមអធិស្ឋានថានឹងមានបងប្អូនខ្លះនឹងជឿទុកចិត្ដព្រះយេស៊ូវនៅ ព្រឹកនេះ។ អាម៉ែន។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអាន ការអធិប្បាយរបស់ លោក ហ៊ីមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗ នៅតាមអ៊ីធើនេតនៅគេហទំព័រ www.realconversion.com.
ចុចលើ ”Sermon Manuscripts” សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ (Sermons in Khmer)

You may email Dr. Hymers at rlhymersjr@sbcglobal.net, (Click Here) – or you may
write to him at P.O. Box 15308, Los Angeles, CA 90015. Or phone him at (818)352-0452.

សេចក្ដីអធិប្បាយដែលសរសេរដៃទាំងនេះមិនហាមឲ្យថតចំលងទេ។ អ្នកប្រើវាដោយគ្មានការ អនុញ្ញាតពីលោក
Dr. Hymers។ ទោះបីជាយ៉ាងណាក៏ដោយ គ្រប់សេចក្ដីអធិប្បាយជាវីដីអូទាំងអស់របស់លោក Dr. Hymers ហាមថតចំលង ហើយអាចត្រឹមតែប្រើវាដោយមានការអនុញ្ញាត។

អានព្រះគម្ពីរមុនពេលអធិប្បាយដោយលោក Mr. Abel Prudhomme ៖ អេសាយ ២១:១១-១២។
ច្រៀងចំរៀងដោយខ្លួនឯងមុនអធិប្បាយដោយលោក Benjamin Kincaid Griffith៖
«ព្រះយេស៊ូវ មានតែព្រះយេស៊ូវមួយគត់» (ដោយលោក John R. Rice, 1895-1980)។


ចំណងជើងនៃសេចក្ដីអធិប្បាយ

អ្នកយាមអើយ តើយប់យ៉ាងណាទៅ?

ដោយលោក Dr. R. L. Hymers, Jr.

«នេះសេចក្តីទំនាយយ៉ាងធ្ងន់ ពីដំណើរពួកឌូម៉ា។ មានម្នាក់នៅស្រុកសៀរស្រែកមករកខ្ញុំថា អ្នកយាមអើយ តើយប់យ៉ាងណាទៅ អ្នកយាមអើយ តើយប់យ៉ាងណាទៅ? អ្នកយាមក៏ឆ្លើយតបថា ពេលព្រឹកកំពុងតែមក ហើយយប់ក៏មកដែរ បើឯងចង់ដឹង ចូរសួរចុះ ចូរត្រឡប់មកវិញ ចូរមកចុះ។ (អេសាយ ២១:១១,១២)។

១. ទីមួយ អត្ថបទគម្ពីរនិយាយពីប្រទេសជាតិ។ ទំនុកដំកើង ៩:១៧; ដានីយ៉ែល ៥:២៦, ២៧; រ៉ូម ៣:១៨,
១១; ថែស្សាឡូចនិច ៥:៣។

២. ទីពីរ អត្ថបទគម្ពីរនិយាយពីសេចក្ដីស្លាប់ និងឋាននរក - សេចក្ដីងងឹតដ៏នៅអស់កល្បជានិច្ច របស់ព្រលឹង
ដែលបាត់បង់។ កាឡាទី ៦:៧; ហេព្រើរ ១០:៣១; ហេព្រើរ ១២:២៩;
ម៉ាថាយ ៧:២៣; ៨:១២; ២២:១៣; ២៥:៣០; យ៉ូហាន ៣:១៦។