Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net




កូនចិញ្ចឹម

ADOPTION!
(Cambodian)

ដោយលោក
Dr. R. L. Hymers, Jr.

សេចក្ដីអធិប្បាយមួយបានអធិប្បាយនូវក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស
ថ្ងៃរបស់ព្រះអម្ចាស់នៅពេលព្រឹក ខែវិច្ជិការ ៣, ២០១៣
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Morning, November 3, 2013

«ហើយដោយព្រោះអ្នករាល់គ្នាជាកូន បានជាព្រះទ្រង់ចាត់ព្រះវិញ្ញាណនៃព្រះរាជបុត្រាទ្រង់ ឲ្យមក
ក្នុងចិត្តអ្នករាល់គ្នា ឲ្យបន្លឺឡើងថា អ័ប្បា ព្រះវរបិតាអើយ»(កាឡាទី ៤:៦)។


គោលទ្ធិនៃព្រះត្រីឯកគឺសំខាន់ គ្រីស្ទបរិសុទពិតប្រាកដបដិសេធគ្រប់ទាំងការបង្រៀនដែលជំទាស់នឹងព្រះត្រីឯក។ គោលទ្ធិនៃព្រះត្រីឯកគឺជាមូលដ្ឋានគ្រឹះនៃសាសនាគ្រីស្ទ ហើយនៅក្នុងអត្ថបទគម្ពីររបស់ យើងនៅកន្លែងនេះ យើងមានបុគ្គលនៃព្រះត្រីឯកទាំងអស់ចំនួនបីនៅក្នុងខមួយ។ ព្រះគម្ពីរប្រាប់យើងថា ព្រះវរបិតាគឺជាអ្នកបង្កើតឲ្យមានសេចក្ដីសង្រ្គោះ។ ព្រះគម្ពីរប្រាប់យើងថា ទ្រង់បានចាត់ព្រះវិញ្ញាណបរិសុទ្ធ នៃព្រះរាជបុត្រាទ្រង់ឲ្យមកក្នុងចិត្ដអ្នករាល់គ្នា នៅពេលយើងបានប្រែចិត្ដ។ យើងមិនអាចយល់ទាំងអស់ពី ព្រះត្រីឯកបានទេ។ ប៉ុន្ដែយើងឃើញទ្រង់ត្រូវបានបង្ហាញនៅក្នុងបទគម្ពីរ ដូច្នេះយើងទទួលយកព្រះត្រីឯកដោយសេចក្ដីជំនឿ។

អត្ថបទគម្ពីរបង្ហាញថា បុគ្គលទាំងបីគឺជាព្រះ អត្ថបទគម្ពីរបានបង្ហាញពីព្រះវរបិតាពីរដង ម្ដងពី «ព្រះ» ហើយម្ដងទៀតពី «ព្រះវរបិតា»។ អត្ថបទគម្ពីរបញ្ជាក់ថា ព្រះគ្រីស្ទគឺជាព្រះវរបិតា។ ទ្រង់បានចាប់ កំណើតទាំងរូបកាយជាមួយស្រ្ដីម្នាក់ ប៉ុន្ដែទ្រង់ត្រូវបានពិពណ៌នាដូចជា «បានចាត់» ដូច្នោះហើយទ្រង់បាន មានវត្ដមានមុនពេលដែលទ្រង់បានប្រសូតមក។ ទ្រង់ត្រូវបានហៅជា «ព្រះរាជបុត្រា» ផងដែរ ដែលនៅក្នុង ព្រះគម្ពីរមានន័យថា ទ្រង់មានព្រះជន្មដូចគ្នាជាមួយព្រះវរបិតា។ កន្លែងនេះបញ្ជាក់ពីភស្រ្ដុតារបស់ព្រះគ្រីស្ទ បន្ទាប់មក ព្រះវិញ្ញាណបរិសុទ្ធធ្វើការងារដែលព្រះវរបិតាអាចធ្វើតែប៉ុណ្ណោះ។ ទ្រង់រស់នៅក្នុងចិត្ដកូនរបស់ ទ្រង់ ដូចនេះយើងមានព្រះនាមបុគ្គលបីនៃព្រះត្រីឯក «ព្រះវរបិតា» «ព្រះវិញ្ញាណបរិសុទ្ធ» និង «ព្រះរាជ បុត្រាទ្រង់»។

គ្រីស្ទបរិសុទពិតប្រាកដដឹងថា គ្រប់បុគ្គលទាំងបីសុទ្ធតែសំខាន់សំរាប់សេចក្ដីសង្រ្គោះរបស់យើង។ យើងស្រឡាញ់ព្រះវរបិតាដោយព្រោះតែទ្រង់បានជ្រើសរើសយកយើងធ្វើជាកូនរបស់ទ្រង់។ យើងស្រឡាញ់ ព្រះរាជបុត្រា ដោយព្រោះតែទ្រង់បានបង្ហូរព្រះលោហិតរបស់ទ្រង់នៅលើឈើឆ្កាង ដើម្បីលាងសំអាតអំពើ បាបយើង។ យើងស្រឡាញ់ព្រះវិញ្ញាណបរិសុទ្ធដោយព្រោះតែទ្រង់បានប៉ះពាល់យើងពីអំពើបាប ហើយ បានទាញយើងមករកព្រះគ្រីស្ទ។ នោះហើយជាមូលហេតុដែលយើងច្រៀងចំរៀងខ្លីពីរនៅគ្រប់កម្មវធីថ្វាយ បង្គំព្រះ។ ទីមួយ យើងច្រៀងចំរៀងខ្លី ដែលត្រូវបាននិពន្ធដោយលោក ថូម៉ាស់ ខេន នៅសតវត្សទី១៧។

សរសេរដំកើងដល់ព្រះឧត្ដម សរសើរព្រះវរបិតាដ៏ធំ
សរសើរព្រះបុត្រាជាព្រះសុទ្ធ សរសើរព្រះវិញ្ញាណដ៏បរិសុទ្ធ
សរសើរព្រះអង្គដ៏ប្រទានពរ អស់ពួកស្ថានសួគ៌សរសើរនោះគួរ
អស់អ្នកផងនៅគ្រប់ទាំងនគរ ចូរលើកសរសើរព្រះអម្ចាស់សួគ៌។
   («បទសរសើរ» ដោយ Thomas Ken, 1637-1711)។

ហើយយើងច្រៀងបទ «Gloria Patri» ដែលត្រូវបានសរសេរដោយអ្នកនិពន្ធមិនស្គាល់មុខនៅដើមសតវត្សទី២ផងដែរ។

ថ្វាយសិរីល្អដល់ព្រះវរបិតា និងព្រះរាជបុត្រា
   ហើយថ្វាយដល់ព្រះវិញ្ញាណបរិសុទ្ធ
ដ្បិតវាជាពេលចាប់ផ្ដើមឥឡូវនេះ
   ហើយទ្រង់គួរទទួល
លោកីយដោយគ្មានបញ្ចប់។ អាម៉ែន អាម៉ែន។
   («Gloria Patri» មិនស្គាល់ប្រភព ដើមសវត្សទី២)។

ពួកយើងច្រៀងបទចំរៀងខ្លីៗទាំងពីរនេះនៅក្នុងកម្មវិធីថ្វាយបង្គំព្រះជារៀងរាល់ថ្ងៃអាទិត្យ ដោយព្រោះតែ បទចំរៀងទាំងនេះលើកតំកើង ហើយផ្ដល់សិរីល្អដល់ព្រះត្រីឯកដ៏បរិសុទ្ធសំរាប់ព្រះរបស់យើង!

ពួកម៉ូមិនបង្រៀនថា មានព្រះបីដែលចែកដាច់ពីគ្នា ប៉ុន្ដែពួកគេបង្រៀនខុស។ មានព្រះតែមួយគត់ នៅក្នុងបុគ្គលទាំងបី។ ពួកស្មរបន្ទាល់ព្រះយេហូវ៉ាបដិសេធថា ព្រះយេស៊ូវមិនមែនជាព្រះ។ ប៉ុន្ដែពួកគេខុស ព្រះយេស៊ូវគឺជាព្រះ ទ្រង់ជាបុគ្គលទីពីរនៃព្រះត្រី។ ពួកម៉ូស្លីមបដិសេធពីព្រះរាជបុត្រា និងព្រះវិញ្ញាណ មិនមែនជាព្រះ ប៉ុន្ដែពួកគេខុស។ មានបុគ្គលបីនៅក្នុងព្រះជាម្ចាស់។ ជាការពិត ពួកប្រូតែស្ដង់ខុសឆ្គងបដិសេធគ្រប់បុគ្គលទាំងបី ហើយគេស្រដៀវពួកយូនីថែរៀន(ពួកគេមិនជឿលើព្រះត្រីឯក) ដែលមានជាពីរក្រុម ហើយក្រុមទាំងពីរនោះមិនជឿលើព្រះត្រីឯក។ ពួកលទ្ធិខុសឆ្គងវាជ្រាយជាងនៅតាមមហាវិទ្យាល័យ Fuller Seminary ផ្សេងៗ ឬក៏រឹងជាសាលា Claremont Graduate School ផ្សេងទៀត ដែលប្រព្រឹត្ដ ចំពោះព្រះត្រីឯកដូចជាវត្ថុបុរាណមួយនៅពេលអតីត ឬក៏ពាក្យកុហកនៃការរៀនពីព្រះ។ ជាការពិតណាស់ រឿងនេះមានអត្ថន័យថា ទស្សនៈខុសឆ្គងដែលគិតពីព្រះបានដឹកនាំឲ្យការបង្រៀនរបស់លទ្ធិពួកយូនីថែរៀន ទៅរកស្ថានភាពដ៏អាក្រក់ ហើយនៅចុងក្រោយ កើតឡើងចំពោះលទ្ធិដែលបង្រៀនថាគ្មានព្រះ ដែលព្រះទ្រង់បានបដិសេធពេញទី។

ដ្បិតព្រះគម្ពីរផ្ទាល់បង្រៀនថា ព្រះគឺជាព្រះត្រីឯកមួយ ហើយយើងត្រូវតែឱនក្បាលនៅចំពោះព្រះ មួយ– ព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ។ យើងត្រូវតែពិតប្រាកដទៅកាន់ក្រុមជំនុំបាទីស្ទ របស់យើង និងដំណែលដូនតានៃក្រុមជំនុំប្រូតេស្ដង់។ ចំនួនដ៏ធំនៃអស់អ្នកដែលហៅខ្លួនគេថា «គ្រីស្ទាន» រួមទាំងពួកកាតូលិក និង Orthodox ក៏បានបង្រៀនថា ព្រះគឺជាព្រះត្រីឯក។ អ្នកបាទីស្ទនៅប្រវត្ដិសាស្រ្ដ និងគ្រូផ្សាយដំណឹងល្អជាច្រើនបានកាន់ភ្ជាប់នូវគោលទ្ធិនៃព្រះត្រីឯក។

«ហើយដោយព្រោះអ្នករាល់គ្នាជាកូន បានជាព្រះទ្រង់ចាត់ព្រះវិញ្ញាណនៃព្រះរាជបុត្រាទ្រង់ ឲ្យមកក្នុងចិត្តអ្នករាល់គ្នា ឲ្យបន្លឺឡើងថា អ័ប្បា ព្រះវរបិតាអើយ»(កាឡាទី ៤:៦)។

យើងបានឃើញព្រះត្រីឯកនៅក្នុងអត្ថបទគម្ពីរ ឥឡូវនេះយើងនឹងឃើញអ្វីដែលត្រូវតែនិយាយមក កាន់យើង។ វាគឺជាអត្ថបទគម្ពីរដ៏ល្អមួយ ហើយវាមានអត្ថន័យជ្រៅណាស់។

១. ទីមួយ អត្ថបទគម្ពីរនិយាយពីគោលទ្ធិនៃកូនចិញ្ចឹម។

ខគម្ពីរប្រាប់ថា «អ្នករាល់គ្នាជាកូន» ហើយកន្លែងនេះសំដៅខគម្ពីរមុនវិញ ដែលនិយាយថា «... ប្រយោជន៍ឲ្យយើងបានទទួលសគុណ ទុកជាកូនចិញ្ចឹម»។ វាសំខាន់ដើម្បីឲ្យព្រះចិញ្ចឹម ដោយព្រោះតែ យើងមិនមែនជាកូនខាងសាច់ឈាមរបស់ទ្រង់។ ព្រះគម្ពីរប្រាប់ថា យើងជា «មនុស្សយើងជាពូជព្រះដែរ» (កិច្ចការ ១៧:២៩)។ ប៉ុន្ដែខគម្ពីរនោះសំដៅលើរូបកាយរបស់យើងដែលព្រះបានបង្កើតមកតែប៉ុណ្ណោះ។ ប៉ុន្ដែកន្លែងនោះខុសគ្នាណាស់ពី «កូនចិញ្ចឹម» ដែលគម្ពីរកាឡាទី ៤:៥ បានប្រាប់។ ការកើតឡើងវិញ ដែល យើងបានស្គាល់ដូចជាកំណើតថ្មី ផ្តល់ឲ្យយើងត្រលប់ជាកូនរបស់ព្រះខាងសាច់ឈាម។ ប៉ុន្ដែកូនចិញ្ចឹម ដែលកើតឡើងនៅពេលយើងបានកើតជាថ្មីម្ដងទៀត ផ្ដល់ឲ្យយើងមានសិទ្ធិត្រលប់ជាកូនព្រះ។

ឪពុករបស់ខ្ញុំបានចាកចេញពីខ្ញុំ នៅពេលខ្ញុំមានអាយុ២ឆ្នាំ នៅពេលខ្ញុំមានអាយុ១៣ឆ្នាំ ខ្ញុំមិនអាច ស្នាក់នៅជាមួយម្ដាយរបស់ខ្ញុំបានទេ ដោយព្រោះតែមិនមានបន្ទប់។ ដូច្នេះខ្ញុំបានទៅរស់នៅជាមួយសាច់ ញ្ញាតិផ្សេងទៀត នៅពេលខ្ញុំមានអាយុ១៣ឆ្នាំ។ ប៉ុន្ដែមានការផឹកស៊ី ហើយវាយគ្នានៅទីនោះ ដែលធ្វើឲ្យខ្ញុំ ចេញតាមទ្វាក្រោយនៅពេលរសៀល ខ្ញុំបានដើរកាត់ទីធ្លាស្មៅ ហើយបានឡើងលើរបងចាស់មួយ ហើយ បានទៅផ្ទះរបស់លោក ម៉ាកហ្គោវែន។ បន្ទាប់បានលេង ឬមើលទូរទស្សន៍ជាមួយកូនប្រុស និងកូនស្រីរបស់ ពួកគេ។

ខ្ញុំតែងតែទៅគោះទ្វាក្រោយនៃផ្ទះរបស់គេ ហើយរងចាំនរណាម្នាក់អនុញ្ញាត្ដឲ្យខ្ញុំចូល។ ប៉ុន្ដែមាន ថ្ងៃអ្នកស្រី ម៉ាកហ្គោវែនបានប្រាប់ខ្ញុំថា «រ៉ោប៊ឺត អ្នកត្រូវមិនចាំបាច់គោះទ្វាទៀតទេ អ្នកអាចចូលមកក្នុងផ្ទះ បាន នៅពេលអ្នកមកដល់ទីនេះ»។ ចាប់តាំងពីពេលនោះមក ខ្ញុំបានដើរចូលក្នុងផ្ទះដូចជាសមាជិកម្នាក់នៅក្នុងផ្ទះ ហើយជាច្រើនយប់ក្នុងមួយសប្ដាហ៍អ្នកស្រី ម៉ាកហ្គោវែនបានសុំឲ្យខ្ញុំមកក្នុងផ្ទះបាយ ហើយហូប អាហារពេលល្ងាចជាមួយពួកគេ។ ការនោះបានធ្វើឲ្យខ្ញុំសប្បាយចិត្ដណាស់ ខ្ញុំស្ទើរតែដូចជាកូនរបស់ពួកគេ ម្នាក់ ខ្ញុំបាននិយាយថា «ស្ទើរតែ» ដូចជាកូនពួកគេម្នាក់។ រយះពេលប្រហែល៤ឆ្នាំ ចាប់តាំងពីពេលដែលខ្ញុំ មានអាយុ១៣ រហូតដល់ខ្ញុំមានអាយុប្រហែលជា១៧ ពួកគេថែមទាំងនាំខ្ញុំទៅជាមួយពួកគេ នៅពេលណា ដែលពួកគេបានទៅវិស្សមកាល។ ខ្ញុំបានដឹងគុណពួកគេណាស់ ហើយខ្ញុំបានប្រាប់ពួកគេជាញឹកញាប់ ខ្ញុំ តែងតែផ្ញើរលិខិតមួយទៅនាងនៅថ្ងៃបុណ្យម្ដាយ ហើយផ្ញើរលិខិតមួយទៅគាត់នៅថ្ងៃបុណ្យឪពុក ដរាបណា ពួកគេនៅរស់។ ខ្ញុំតែងតែផ្ញើរកាដូឲ្យពួកគេនៅថ្ងៃបុណ្យណូអែល នៅពេលគាត់ចាស់មែនទែន ខ្ញុំបានឲ្យវ៉ែន តាដ៏ថ្លៃមួយគូទៅលោក ម៉ាកហ្គោវែនដើម្បីជួយភាពអន់ថយភ្នែករបស់គាត់។ គាត់បានមានវ៉ែនទាំងនោះនៅ ក្នុងមឈូស នៅពេលខ្ញុំបានបង្រៀននៅពិធីសពរបស់គាត់។ គាត់បានប្រាប់ខ្ញុំជារឿយៗថា ខ្ញុំដូចជាកូន ប្រុសរបស់គាត់ម្នាក់។ ខ្ញុំគិតថា គាត់បានដឹងថារឿងនោះសំខាន់ចំពោះខ្ញុំ ដោយព្រោះតែឪពុកគាត់បាន ស្លាប់នៅពេលដែលគាត់នៅតូច ហើយគាត់មានឪពុកចុងម្នាក់ដែលកាចណាស់។ បាទ ខ្ញុំស្ទើរតែក្លាយដូច ជាកូនប្រុសគាត់ម្នាក់មែន ប៉ុន្ដែមិនមែនទាំងស្រុងនោះទេ។

នោះជារបៀបដែលវាកើតឡើងក្នុងអ្នករាល់គ្នាខ្លះ អ្នកបានមកក្រុមជំនុំ អ្នកស្ទើរតែមានអារម្មណ៍ថា អ្នកស្ទើរតែជាកម្មសិទ្ធិគ្រួសារក្រុមជំនុំ។ ប៉ុន្ដែមានរឿងខ្លះអ្នកកំពុងតែខកខាន អ្នកមានអារម្មណ៍ថា អ្នកមិន មែនជាកម្មសិទ្ធិទាំងស្រុងទេ។ កូនចិញ្ចឹមជាអ្វីដែលកំពុងតែខកខាន! អ្នកត្រូវតែបានចិញ្ចឹមដោយសារព្រះ ដើម្បីឲ្យអ្នកអាចក្លាយជាកូនរបស់ទ្រង់ម្នាក់ ឬក៏អ្នកនឹងមិនដែលមានចំណែកពិតប្រាកដរបស់ក្រុមជំនុំរបស់ យើងទេ។ សូម្បីតែអ្នកបានកើតមក ហើយបានធំឡើងនៅក្នុងក្រុមជំនុំនេះក្ដី អ្នកនឹងមិនដែលបានស្កប់ចិត្ដ ពេញទេ រហូតដល់អ្នកបានធ្វើជាកូនចិញ្ចឹមនៅក្នុងគ្រួសាររបស់ព្រះ។ លោក ស្ពឺជិនបាននិយាយថា មនុស្ស ម្នាក់ដែលប្រែចិត្ដ «ឈរនៅក្នុងស្ថានភាពនៃឧក្រិដ្ឋជនម្នាក់ មិនមែនដូចជាកូនម្នាក់ទេ...ជាអ្នកប្រឆាំងប៉ះ បោរនឹងព្រះ ហើយមិនមែនជាកូនម្នាក់ដែលសប្បាយនឹងសេចក្ដីស្រឡាញ់របស់ឪពុកគាត់ទេ»។ អ្នកត្រូវតែ ប្រែចិត្ដដើម្បីក្លាយជាកូនព្រះម្នាក់ដោយសារការចិញ្ចឹម ហើយអ្នកនឹងសប្បាយក្នុងអភ័យឯកសិទ្ធិនៃភាពជា កូនប្រុសចិញ្ចឹម។ បទចំរៀងមួយគ្មានឈ្មោះអ្នកនិពន្ធដែលបានសរសេរក្នុងឆ្នាំ១៧៧៧បានប្រាប់ថា៖

ព្រះរាជបុត្រាដែលព្រះបានរើសតាំង
   អ្នកណាដែលជឿក្នុងព្រះយេស៊ូវគ្រីស្ទ
មានទិសដៅដ៏អស់កល្បជានិច្ច
    ព្រះគុណរបស់ស្ដេចដែលយើងបានទទួល
(លេខ២២១ នៅក្នុង «សៀវភៅចំរៀងផ្ទាល់របស់យើង» ចងក្រងដោយ C. H. Spurgeon, 1834-1892)។

២. ទីពីរ អត្ថបទគម្ពីរនិយាយពីការសណ្ឌិតរបស់ព្រះវិញ្ញាណបរិសុទ្ធនៅក្នុងអស់អ្នកណា ដែលបានប្រែចិត្ដ។

«ហើយដោយព្រោះអ្នករាល់គ្នាជាកូន បានជាព្រះទ្រង់ចាត់ព្រះវិញ្ញាណនៃព្រះរាជបុត្រាទ្រង់ ឲ្យមកក្នុងចិត្តអ្នករាល់គ្នា ...»(កាឡាទី ៤:៦)។

ព្រះវិញ្ញាណបរិសុទ្ធដែលសណ្ឌិតក្នុងយើងចេញមកពីព្រះវរបិតា ហើយព្រះចាត់ព្រះវិញ្ញាណបរិសុទ្ធមកគង់នៅក្នុងចិត្ដរបស់យើង នៅពេលយើងបានសង្រ្គោះ។

សូមកត់សំគាល់ពីរឿងនោះ អត្ថបទគម្ពីរប្រាប់ថា ព្រះចាត់ព្រះវិញ្ញាណបរិសុទ្ធ «ឲ្យមកក្នុងចិត្ដអ្នក រាល់គ្នា។ វាមិនប្រាប់ថា ទ្រង់ចាត់ព្រះវិញ្ញាណឲ្យមកក្នុងខួរក្បាលរបស់អ្នក ព្រះវិញ្ញាណមកគង់ក្នុងចិត្ដរបស់ អ្នក។ ចិត្ដរបស់អ្នកនៅកណ្ដាលរូបកាយរបស់អ្នក ព្រះគម្ពីរប្រាប់ថា «ដ្បិតយើងបានសុចរិតដោយមានចិត្តជឿ ហើយក៏បានសង្គ្រោះដោយមាត់ទទួលថ្លែងប្រាប់»(រ៉ូម ១០:១០)។

នៅពេលអ្នកក្លាយជាកូនព្រះ ព្រះទ្រង់បានបោះត្រាអ្នកដោយព្រះវិញ្ញាណបរិសុទ្ធ ដែលនាំឲ្យអ្នក មានសេចក្ដីសុខ ហើយនាំឲ្យអ្នកនៅជិតព្រះ ហើយនាំឲ្យអ្នកអាចប្រកបជាមួយទ្រង់។ ជំនួសឲ្យការឈរនៅ ខាងក្រៅ ដែលដូចជាកូនប្រុសច្បង អ្នកមកក្នុងការប្រកបជាមួយព្រះ ដូចជាកូនប្រុសខ្ជះខ្ជាយដែលបាន ប្រែចិត្ដ។ មានមនុស្សជាច្រើនដែលប្រកាសថា គេជាគ្រីស្ទាន ប៉ុន្ដែគេមិនដែលមានបទពិសោធន៍នេះសោះ។ ពួកអ្នកទាំងនោះដែលមិនមែនជាកូនប្រុសមិនដឹងអ្វីសោះពីការសណ្ឌិតរបស់ព្រះវិញ្ញាណ។ ពួកគេឆ្ងល់ពីអ្វី ដែលយើងចង់មានន័យពីរឿងនោះ។ ពេលខ្លះពួកគេថែមទាំងខឹងជាមួយយើង ដោយព្រោះតែយើងនិយាយ ពីអ្វីដែលពួកគេមិនមាន។ ខ្ញុំគិតថា នោះគឺជាមូលហេតុមួយដែលលោក កាអ៊ីនបានសំលាប់អេបិល។ ខ្ញុំគិត ថា នោះគឺជាមូលហេតុដែលកូនប្រុសច្បងបានខឹង នៅពេលដែលប្អូនប្រុសខ្ជះខ្ជាយរបស់គាត់បានសប្បាយ ដើម្បីទទួលយកនូវអ្វីដែលឪពុកគាត់បានឲ្យគាត់នៅឯពិធីជប់លៀង។ «គាត់ក៏ខឹង មិនព្រមចូលទៅសោះ បានជាឪពុកចេញមកអង្វរដល់គាត់»(លូកា ១៥:២៨)។ ដូច្នេះឪពុកបានចេញមកអង្វរដល់គាត់ (លូកា ១៥:២៨)។ ព្រះកំពុងតែអង្វរអ្នកឲ្យមកក្នុងព្រះគ្រីស្ទ ហើយសប្បាយនឹងអភ័យឯកសិទ្ធិនៃការក្លាយជាកូន ចិញ្ចឹមរបស់ទ្រង់! សូមស្ដាប់បទចំរៀងដ៏ចាស់នេះ៖

«ឲ្យចិត្ដអ្នកមកខ្ញុំ» ព្រះបិតានិយាយខាងលើ
    គ្មានកាដូណាដែលវិសេសជាក្ដីស្រឡាញ់យើងដល់ទ្រង់
ទ្រង់ខ្សឹបៗដោយស្រទន់ កន្លែងណាក៏ទ្រង់នៅ
   «ខ្ញុំគួរដឹងគុណទ្រង់ ហើយឲ្យចិត្ដខ្ញុំទ្រង់»
«ឲ្យចិត្ដអ្នកមកខ្ញុំ ឲ្យចិត្ដអ្នកមកខ្ញុំ»
    លឺសំលេងខ្សឹបៗស្រទន់ៗ កន្លែងណាក៏ទ្រង់នៅ
ទ្រង់ទាញខ្ញុំចេញពីលោកីយដ៏ងងឹតសូន្យឈឹងនេះ
    និយាយដោយស្រទន់ «ឲ្យចិត្ដអ្នកមកខ្ញុំ»។
«ឲ្យចិត្ដអ្នកមកខ្ញុំ» ដោយ Eliza E. Hewitt, 1851-1920)។

នៅពេលអ្នកថ្វាយចិត្ដអ្នកដល់ព្រះយេស៊ូវ អ្នកនឹងអាចច្រៀងបាន

ខ្ញុំជាកូនស្ដេចម្នាក់ កូនស្ដេចម្នាក់
ដោយសារព្រះយេស៊ូវជាព្រះអង្គសង្រ្គោះ ខ្ញុំជាកូនស្ដេចម្នាក់
   («កូនស្ដេចម្នាក់ ដោយ Harriet E. Buell, 1834-1910)។

៣. ទីបី អត្ថបទគម្ពីរនិយាយពីភាពជិតស្និតថ្មីមួយ ហើយនិយាយពីសេចក្ដីស្រឡាញ់សំរាប់ព្រះ។

«ហើយដោយព្រោះអ្នករាល់គ្នាជាកូន បានជាព្រះទ្រង់ចាត់ព្រះវិញ្ញាណនៃព្រះរាជបុត្រាទ្រង់ ឲ្យមកក្នុងចិត្តអ្នករាល់គ្នា ឲ្យបន្លឺឡើងថា អ័ប្បា ព្រះវរបិតាអើយ»(កាឡាទី ៤:៦)។

សូមកត់សំគាល់ពាក្យបីចុងក្រោយនៃអត្ថបទគម្ពីរ «បន្លឺឡើងថា អ័ប្បា ព្រះវរបិតា»។ សូមកត់សំគាល់ ថា វាគឺជាព្រះវិញ្ញាណដែលបន្លឺឡើងថា «ប្បា ព្រះវរបិតា»។ កន្លែងនោះគួរឲ្យចាប់អារម្មណ៍ណាស់ សាវកប៉ុលបាន និយាយពីវានៅក្នុងគម្ពីររ៉ូម គាត់បាននិយាយថា៖

«អ្នករាល់គ្នាមិនបានទទួលនិស្ស័យជាបាវបំរើ ឲ្យត្រូវភ័យខ្លាចទៀតឡើយ គឺបានទទួលនិស្ស័យជាកូនចិញ្ចឹមវិញ ដោយហេតុនោះបានជាយើងស្រែកឡើងថា ឱអ័ប្បា ព្រះវរបិតាអើយ» (រ៉ូម ៨:១៥)។

មុនដំបូងព្រះវិញ្ញាណទ្រង់ផ្ទាល់បន្លឺថា «អ័ប្បា ព្រះវរបិតា»។ បន្ទាប់មកខ្លួនយើងអាចបន្លឺបានថា «អ័ប្បា ព្រះវរបិតា»។ ព្រះវិញ្ញាណបរិសុទ្ធបន្លឺឡើង ហើយបន្ទាប់មកយើងបន្លឺឡើងថា «អ័ប្បា ព្រះវរបិតា»។ ព្រះវិញ្ញាណបរិសុទ្ធបណ្ដាលឲ្យយើងបន្លឺឡើងដូចនោះ នៅពេលដែលយើងប្រែចិត្ដ ហើយក្លាយជាកូនព្រះ!

«អ័ប្បា» គឺជាពាក្យរបស់កូនម្នាក់សំរាប់ «ឪពុក»។ ពាក្យ «អ័ប្បា» គឺជាពាក្យអារ៉ាមមួយសំរាប់ ឪពុក។ វាគឺជាពាក្យមួយដែលក្មេងៗប្រើដើម្បីបង្ហាញពីសេចក្ដីស្រឡាញ់ដល់ឪពុករបស់គេ។ វាអាចបកប្រែ ថា «ប៉ា» ឬសូម្បីតែអាចបកប្រែ «លោកប៉ា»។ លោក ស្ពឺជិនបានបង្រៀនថា អ័ប្បា «គឺជាពាក្យកក់ក្ដៅមួយ ពាក្យតាមធម្មជាតិ ពាក្យនៃសេចក្ដីស្រឡាញ់ ហើយវាជាពាក្យសាកសមសំរាប់មនុស្សម្នាក់ដែលជាកូនតូច របស់ព្រះ»។ នៅពេលព្រះយេស៊ូវបានរងទុក្ខនៅក្នុងសួនច្បារកេតសេម៉ាណី ទ្រង់បានផ្កាប់ព្រះភស្រ្ដចុះ ហើយបានស្រែកឡើងថា «ឱអ័ប្បា ព្រះវរបិតាអើយ... សូមយកពែងនេះចេញពីទូលបង្គំផង» (ម៉ាកុស ១៤:៣៦)។ ទ្រង់បានខ្លាចថា ទ្រង់បានសុគតនៅក្នុងនៅក្នុងសួនច្បារកេតសេម៉ាណីមុនពេលទ្រង់អាចទៅ កាន់ឈើឆ្កាង ដូច្នោះទ្រង់បានស្រែកហៅព្រះបិតានៅស្ថានសួគ៌ «ឱអ័ប្បា ព្រះវរបិតាអើយ... សូមយកពែងនេះចេញពីទូលបង្គំផង»។ ការស្រែកនោះបង្ហាញពីភាពជិតស្និតរវាងព្រះយេស៊ូវដ៏ជាព្រះរាជបុត្រាជាមួយ នឹងព្រះវរបិតា!

ហើយនៅពេលអ្នកប្រែចិត្ដ អ្នកក្លាយជាកូនចិញ្ចឹមរបស់ព្រះ ហើយអ្នកនឹងអាចអធិស្ឋានដូចជាព្រះ យេស៊ូវបានអធិស្ឋាន «អ័ប្បា ព្រះវរបិតា!»

សូមបែរចេញពីអំពើបាបរបស់អ្នក ហើយជឿទុកចិត្ដព្រះយេស៊ូវ នៅពេលភ្លាមៗព្រះលោហិតរបស់ ទ្រង់នឹងលាងសំអាតអំពើបាបរបស់អ្នក ហើយអំណាចនៃការរស់ឡើងវិញរបស់ទ្រង់នឹងបើកចិត្ដអ្នក ហើយអ្នកនឹងក្លាយជាកូនចិញ្ចឹមរបស់ព្រះ! អ្នកនឹងក្លាយជាកូនរបស់ទ្រង់ជារៀងរហូត! បន្ទាប់មកអ្នកនឹងអាច ច្រៀងបានថា «កូនស្ដេចមួយ»

ខ្ញុំជាអ្នកចំលែងម្នាក់នៅលើផែនដី
    មនុស្សមានបាបដែលបានជ្រើសរើសតាំងពីកំណើត
ដ្បិតទ្រង់បានចិញ្ចឹមខ្ញុំ ហើយឈ្មោះខ្ញុំត្រូវបានកត់ទុក
   អ្នកទទួមរតកនៅវិមានម្នាក់ ហើយមានទាំងមកុដ
ដោយសារព្រះយេស៊ូវជាព្រះអង្គសង្រ្គោះ ខ្ញុំជាកូនស្ដេចម្នាក់
   («កូនស្ដេចម្នាក់ ដោយ Harriet E. Buell, 1834-1910)។

ហើយអ្នកនឹងអាចច្រៀងជាមួយលោក ឆាតឡែស វែស្លេ

ព្រះអង្គទ្រង់អស់ខ្ញាល់ហើយ ទ្រង់ទទួលខ្ញុំជាកូន
    ខ្ញុំឮព្រះសៀងតបឆ្លើយទ្រង់មិនឲ្យវិនាសសូន្យ
ខ្ញុំចូលទៅព្រះអង្គក៏បានទាំងមានចិត្ដជឿស៊ប់យ៉ាងក្លាហាន
    ដោយបន្លឺសំឡេងអធិស្ឋាន។
(«ចូរភា្ញក់ឡើង ឱព្រលឹង» ដោយ Charles Wesley, 1707-1788)។

សូមមករកព្រះយេស៊ូវដោយសេចក្ដីជំនឿឥឡូវនេះ សូមជឿទុកចិត្ដទ្រង់ ហើយអ្នកនឹងក្លាយជាកូន ព្រះម្នាក់ភ្លាមៗនេះ! ព្រះគ្រីស្ទនឹងលាងសំអាតអំពើបាបរបស់អ្នកដោយព្រះលោហិតរបស់ទ្រង់ ហើយទ្រង់ នឹងប្រទានឲ្យអ្នកមានជីវិតតាមរយះការរស់ឡើងវិញរបស់ទ្រង់។ បើអ្នកចង់និយាយជាមួយយើងពីការក្លាយ ជាគ្រីស្ទានពិតប្រាកដម្នាក់ សូមចេញពីកន្លែងអង្គុយរបស់អ្នកឥឡូវនេះ ហើយដើរទៅខាងក្រោយសាល ប្រជុំ។ លោក ខាហ្គិននឹងនាំអ្នកទៅបន្ទប់ផ្សេងទៀត ដែលយើងអាចឆ្លើយសំនួររបស់អ្នក ហើយអាច អធិស្ឋាន។ សូមទៅឥឡូវនេះ លោក ចាន់សូមអធិស្ឋានថានឹងមានបងប្អូនខ្លះនឹងជឿទុកចិត្ដព្រះយេស៊ូវនៅ ព្រឹកនេះ។ អាម៉ែន។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអាន ការអធិប្បាយរបស់ លោក ហ៊ីមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗ នៅតាមអ៊ីធើនេតនៅគេហទំព័រ www.realconversion.com.
ចុចលើ ”Sermon Manuscripts” សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ (Sermons in Khmer)

You may email Dr. Hymers at rlhymersjr@sbcglobal.net, (Click Here) – or you may
write to him at P.O. Box 15308, Los Angeles, CA 90015. Or phone him at (818)352-0452.

សេចក្ដីអធិប្បាយដែលសរសេរដៃទាំងនេះមិនហាមឲ្យថតចំលងទេ។ អ្នកប្រើវាដោយគ្មានការ អនុញ្ញាតពីលោក
Dr. Hymers។ ទោះបីជាយ៉ាងណាក៏ដោយ គ្រប់សេចក្ដីអធិប្បាយជាវីដីអូទាំងអស់របស់លោក Dr. Hymers ហាមថតចំលង ហើយអាចត្រឹមតែប្រើវាដោយមានការអនុញ្ញាត។

អានព្រះគម្ពីរមុនពេលអធិប្បាយដោយលោក Mr. Abel Prudhomme ៖ កាឡាទី ៤:៣-៧។
ច្រៀងចំរៀងដោយខ្លួនឯងមុនអធិប្បាយដោយលោក Benjamin Kincaid Griffith៖
«កូនស្ដេចម្នាក់ (ដោយ Harriet E. Buell, 1834-1910)។


ចំណងជើងនៃសេចក្ដីអធិប្បាយ

កូនចិញ្ចឹម

ដោយលោក Dr. R. L. Hymers, Jr.

«ហើយដោយព្រោះអ្នករាល់គ្នាជាកូន បានជាព្រះទ្រង់ចាត់ព្រះវិញ្ញាណនៃព្រះរាជបុត្រាទ្រង់ ឲ្យមកក្នុងចិត្តអ្នករាល់គ្នា ឲ្យបន្លឺឡើងថា អ័ប្បា ព្រះវរបិតាអើយ»(កាឡាទី ៤:៦)។

១.  ទីមួយ អត្ថបទគម្ពីរនិយាយពីគោលទ្ធិនៃកូនចិញ្ចឹម។ កិច្ចការ ១៧:២៩; កាឡាទី ៤:៥។

២.  ទីពីរ អត្ថបទគម្ពីរនិយាយពីការសណ្ឌិតរបស់ព្រះវិញ្ញាណបរិសុទ្ធនៅក្នុងអស់អ្នកណា
ដែលបានប្រែចិត្ដ។ រ៉ូម ១០:១០; លូកា ១៥:២៨។

៣.  ទីបី អត្ថបទគម្ពីរនិយាយពីភាពជិតស្និតថ្មីមួយ ហើយនិយាយពីសេចក្ដីស្រឡាញ់សំរាប់ព្រះ។
រ៉ូម ៨:១៥; ម៉ាកុស ១៤:៣៦។