ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០
នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។
មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤
ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។
សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ
ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។
នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។
អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net។
ពួកប្រេសប៊ីថៀរិយា(Presbyterians) និងពួកបាទីស្ទច្បាំងគ្នា ពីបទចំរៀងដ៏ពេញនិយម (សេចក្ដីអធិប្បាយបានអធិប្បាយនៅថ្ងៃអាទិត្យ) ដោយលោក សេចក្ដីអធិប្បាយមួយបានអធិប្បាយនូវក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស «ពីព្រោះគ្រប់គ្នាបានធ្វើបាប ហើយខ្វះមិនដល់សិរីល្អនៃព្រះ តែដោយពឹងដល់ព្រះគុណទ្រង់ នោះបានរាប់ជាសុចរិតទទេ ដោយសារសេចក្តីប្រោសលោះ ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ ដែលព្រះបានតាំងទ្រង់ទុកជាទីសន្តោសប្រោស ដោយសារសេចក្តីជំនឿដល់ព្រះលោហិតទ្រង់... ប្រយោជន៍ឲ្យទ្រង់បានសុចរិត ព្រមទាំងរាប់ពួកអ្នកដែលមានសេចក្តីជំនឿ ជឿដល់ព្រះយេស៊ូវ ថាជាសុចរិតដែរ»(រ៉ូម ៣:២៣-២៦)។ |
នេះគឺជាអត្ថបទគម្ពីរដែលអស្ចារ្យបំផុតមួយនៅក្នុងគម្ពីរសញ្ញាថ្មី មនុស្សទាំងអស់មានបាប។ យើង អាចបានសុចរិតដោយសារព្រះគុណរបស់ព្រះតែមួយគត់។ យើងអាចបានសង្រ្គោះដោយសារព្រះគ្រីស្ទតែ មួយគត់។ ព្រះវរបិតាបានចាត់ទ្រង់មកសុគតលើឈើឆ្កាងដើម្បីបំពេញភាពសុចរិតផ្ទាល់របស់ទ្រង់ ហើយ យើងបានសង្រ្គោះដោយសារសេចក្ដីជំនឿក្នុងព្រះលោហិតរបស់ព្រះគ្រីស្ទ។ ព្រះវរបិតាបានចាត់ព្រះយេស៊ូវ ដើម្បីមកបង្ហូរព្រះលោហិត ហើយសុគតនៅកន្លែងរបស់យើងប្រយោជន៍ឲ្យទ្រង់បានសុចរិត ហើយនៅពេល តែមួយប្រយោជន៍ឲ្យមនុស្សមានបាបបានសុចរិតដែរ។ នោះគឺជាបេះដូងរបស់ដំណឹងល្អ! ប៉ុន្ដែវាជាដំណឹង ល្អមួយ ដែលពួកជឿព្រះខុសឆ្គងបដិសេធ។ នៅក្នុងឆ្នាំ១៩៣៤ សៀវភៅរបស់គាត់ដែលមានចំណងជើងថា ចក្រភពរបស់ព្រះនៅក្នុងប្រទេសអាមេរិក លោក រិចឆាត ណាយបើបានពិពណ៌នាប្រាប់ពីលទ្ធិខុសឆ្គងរបស់ ពួកប្រូតេស្ដង់នៅក្នុងពាក្យដ៏ល្បីទាំងនេះ «ព្រះមួយដែលគ្មានសេចក្ដីក្រោធបាននាំមនុស្សគ្មានបាបចូលក្នុង នគរមួយដោយគ្មានការជំនុំជំរះតាមរយះការជួយផ្គត់ផ្គង់របស់ព្រះយេស៊ូវមួយ ដោយគ្មានឈើឆ្កាងមួយ»។ លោក ណាយបើជាអ្នកជឿខុសឆ្គង ប៉ុន្ដែគាត់បានឃើញភាពមិនខ្ជាប់ខ្ជួន ហើយឃើញប្រហោងនៃគោលទ្ធិ ខុសឆ្គងដ៏ខ្លាំងនោះបានប្រវាយប្រហារលទ្ធិប្រូតេស្ដង់ដ៏អនុភាពនៅពាក់កណ្ដាលទសវត្ស១៩៣០។ ហើយ លោក Dietrich Bonhoeffer បានបង្កើតចំនុចដូចគ្នា នៅពេលគាត់បាននិយាយនៅក្នុងប្រទេសអាមេរិក ថា អ្នកមាន «លទ្ធិប្រូតេស្ដង់និយមប៉ុន្ដែមិនជាប់ទាក់ទងនឹងអ្នកដែលកែប្រែផ្សេងទៀត»! ក្រុមជំនុំប្រូតេស្ដង់ខុសឆ្គងពួកគេបង្កើតគោលទ្ធិដោយងាយស្រួលដើម្បីឲ្យមនុស្សចូលចិត្ដ ដូចនេះមនុស្សនៅសម័យនេះនឹងទទួលយកវា។ ពួកគេមិនចូលចិត្ដពាក្យ «អំពើបាប «ការជំនុំជំរះ» «ឈើឆ្កាង» ហើយជាពិសេស ពួកគេស្អប់ពាក្យ «សេចក្ដីក្រោធរបស់ព្រះ» ខ្លាំងណាស់។ ពួកគិតថា ពាក្យដូចនោះនាំឲ្យ អ្នកមិនជឿចេញឆ្ងាយពីក្រុមជំនុំ។ លោក រ៉ោប៊ឺត ស្កូឡើ ដែលជាគ្រូគង្វាលខុសឆ្គងនៅក្នុងកញ្ចក់ទូរទស្សន៍ បាននិយាយដូចនេះថា៖ យើងមិនអាចនិយាយចេញដោយពាក្យមួយថា «ដូច្នោះព្រះអម្ចាស់បានមានបន្ទូល» យើងប្រើយុទ្ធសាស្រ្ដនៅពេលយើងកំពុងតែនិយាយទៅកាន់មនុស្ស ដែលមិនអាចយកចិត្ដទុកដាក់តិចអំពីព្រះអម្ចាស់! យើងមិនអាចចាប់ផ្ដើម ដោយ «តើអត្ថបទគម្ពីរប្រាប់យ៉ាងម៉េច?» ប្រសិនជាយើងកំពុងតែនិយាយទៅកាន់មនុស្សដែលមិនគោរព«អត្ថបទគម្ពីរ» (Robert H. Schuller, D.D., Self-Esteem: The New Reformation, Word Books, 1982, p. 13)។ នោះគឺឆ្កួតណាស់! ខ្ញុំបានបំរើព្រះអស់រយះពេល៥៥ឆ្នាំ។ គ្រប់ពេលទាំងអស់ដែលខ្ញុំបាននិយាយ ជាមួយមនុស្សដែលមិនមែនជាកូនព្រះជាច្រើននាក់ ហើយបាននាំគេឲ្យស្គាល់ព្រះគ្រីស្ទ។ កាលពីយប់ថ្ងៃ ច័ន្ទមុនប្រពន្ធខ្ញុំ និងខ្ញុំបានកំពុងតែហូបអាហារពេលល្ងាចនៅក្នុងភោជនីយដ្ឋានមួយ។ មានបុរសជនជាតិ ចិនម្នាក់បានដើរមករកយើង ហើយបានប្រាប់ខ្ញុំថា ខ្ញុំបាននាំគាត់ឲ្យស្គាល់ព្រះគ្រីស្ទរយះពេល៤៨ឆ្នាំកន្លង មកហើយ។ គាត់ជាក្មេងប្រុសតូចម្នាក់ដែលគ្មានអ្នកណាគ្រប់គ្រងរត់លេងនៅChinatown។ ពួកគេបាននាំ គាត់ទៅក្រុមជំនុំបាទីស្ទចិនរបស់យើង។ គាត់បានក្លាយជាកូនព្រះម្នាក់ នៅពេលគាត់បានលឺខ្ញុំអធិប្បាយ មេរៀនមួយនៅកន្លែងបោះជំរុំរដូវក្ដៅរបស់យើង នោះនៅក្នុងឆ្នាំ១៩៦៥។ ឥឡូវនេះគាត់ជាវេជ្ជបណ្ឌិតចាស់ម្នាក់ដែលមានអាយុ៥៨។ គាត់បានប្រាប់ឡើងវិញពីរបៀបដែលខ្ញុំបានអធិប្បាយ ហើយគាត់បានមកជឿ ទុកចិត្ដលើព្រះគ្រីស្ទដោយភ័យញ័រ។ ម្យ៉ាងវិញទៀត ខ្ញុំបានចាប់ផ្ដើមក្រុមជំនុំ២មុនដំបូងនៅកន្លែងឈ្មោះ Marin County នៅភាគ ខាងជើងនៃទីក្រុងសានហ្រានស៊ីស្កូ ហើយមួយទៀតនៅកន្លែងសំខាន់នៃ Civic Center នៅចំកណ្ដាលទី ក្រុងឡូសអស់ចាឡែស។ ខ្ញុំតែងតែបានអធិប្បាយ «ដូច្នោះព្រះអម្ចាស់បានមានបន្ទូលថា» ខ្ញុំតែងតែបាន ចាប់ផ្ដើមសេចក្ដីអធិប្បាយរបស់ខ្ញុំពីអត្ថបទគម្ពីរមួយនៅក្នុងព្រះគម្ពីរមួយ។ ហើយខ្ញុំមិនដែលបាន «តម្រឹម» ពាក្យនៃសេចក្ដីអធិប្បាយ ដើម្បីធ្វើឲ្យមនុស្សមានបាបសប្បាយនោះទេ។ ខ្ញុំមិនអាចមានក្រុមជំនុំធំដូចជា លោក Schuller ទេ ប៉ុន្ដែបន្ទាប់មក គាត់មិនមានក្រុមជំនុំមួយទាល់តែសោះ! ក្រុមជំនុំ « Crystal Cathedral» របស់គាត់ឥឡូវនេះជាក្រុមជំនុំរបស់ពួករ៉ូម៉ាងកាតូលិកមួយ! ពួកជំនុំចាស់របស់គាត់បានត្រុវ ខ្ចាត់ខ្ចាយពីគ្នាអស់ហើយ! ក្រុមជំនុំទាំងពីរដែលខ្ញុំបានចាប់ផ្ដើមកំពុងតែរឹង ដូចនេះខ្ញុំគិតថា វិធីដែលខ្ញុំ និយាយត្រង់ៗទៅកាន់មនុស្សមានបាប វាល្អជាងភាពរលីងរលោងដ៏ខុសឆ្គងរបស់គាត់។ វាពិបាកដើម្បីពួកខុសឆ្គងឃើញគំនិតនោះ នៅពេលថ្មីៗនេះ គណះកម្មាធិការបានចាត់ទុកបទចំរៀងដ៏ពេញនិយមថ្មីមួយ ដែលមានចំណងជើងថា «នៅក្នុងព្រះគ្រីស្ទតែមួយគត់» ជាមួយគ្នា នៅក្រុមជំនុំ Presbyterian Church នៅពេលប្រទេសអាមេរិក ដោយព្រោះតែអ្នកនិពន្ធបទចំរៀងនោះបានជំទាស់ដើម្បី ផ្លាស់ប្ដូរឃ្លាមួយអំពីការញែកជាបរិសុទ្ធនៃសេចក្ដីក្រោធរបស់ព្រះ។ នោះជាបទចំរៀងដែលលោក ហ្រ្គីហ្វីត បានច្រៀងមួយស្របក់កន្លងមកហើយ។ នេះជាឃ្លាដែលពួកគេមិនចង់និយាយ៖ រហូតដល់លើឈើឆ្កាងនោះដែលព្រះយេស៊ូវបានសុគត ពីរបីខែកន្លងមក សន្និបាតរបស់ក្រុមជំនុំ សៅថើន បាទីស្ទ បានបោះពុម្ភបទចំរៀងថ្មីមួយនេះ។ ប៉ុន្ដែក្រុមជំនុំសៅថើន បាទីស្ទបានប្ដូរបន្ទាត់នៃបទចំរៀងនោះ ពី «សេចក្ដី្កក្រោធរបស់ព្រះបានស្កប់ស្កល់» ទៅជា «សេចក្ដីស្រឡាញ់របស់ព្រះបានរីកឡើង»។ ក្រុមជំនុំសៅថើន បាទីស្ទបានប្ដូរពាក្យដោយគ្មានការ អនុញ្ញាត្ដពីអ្នកនិពន្ធ ដែលត្រូវបានបដិសេធ នៅពេលពួក Presbyterian បានសុំពីវា។ «សេចក្ដី្កក្រោធរបស់ព្រះបានស្កប់ស្កល់» ត្រូវបានប្ដូរទៅជា «សេចក្ដីស្រឡាញ់របស់ព្រះបានរីក ឡើង»។ ដរាបណាខ្ញុំអានឃ្លានោះ ខ្ញុំទាយថា អ្នកស្រ្ដីនិយមខុសឆ្គងម្នាក់បានជាប់ទាក់ទង។ ខ្ញុំប្រាកដល្មម ថា ឈ្មោះនាងគឺ Mary Louise Bringle ដែលជាសាស្រ្ដាចារ្យខាងសាសនាម្នាក់ ដែលមានចំណែកក្នុង គណះកម្មាធិការនៃបទចំរៀង។ នាងបានប្ដូរបន្ទាត់ទាំងនោះពីឃ្លាខ្លាំងមួយ «សេចក្ដីក្រោធរបស់ព្រះបាន ស្កប់ស្កល់» ទៅឃ្លាដ៏ស្រទន់មួយ «សេចក្ដីរបស់ព្រះបានរីកឡើង»។ លោក លីអោន ផូដឡេសបានសរសេរ អំពីលក្ខណះស្រ្ដីរបស់គ្រីស្ទសាសនានៅក្នុងសៀវភៅដ៏ឈា្លសវៃរបស់គាត់ដែលមានឈ្មោះ The Church Impotent (Spence Publishing Company, 1999)។ ហើយលោក ដាវីឌ មូរូវបានបង្កើតរឿងក្ដីដ៏ខ្លាំង មួយដែលថា លក្ខណះរបស់ស្រ្ដីគឺជាមូលហេតុដ៏សំខាន់ ដែលបុរស និងមនុស្សក្មេងបានរត់ចេញពីក្រុមជំនុំ ហើយវានៅក្នុងសៀវភៅដ៏ល្បីរបស់គាត់ដែលមានចំណងជើងថា Why Men Hate Going to Church (Thomas Nelson Publishers, 2004)។ ប្រធានគណះកម្មាធិការស្រីដែលបានផ្លាស់ប្ដូរបទចំរៀងគឺជា កញ្ញា Mary Louise Bringle។ និយាយថា «ទស្សនៈដែលថាឈើឆ្កាងគឺជាអ្វីសំខាន់បំផុតដែលអាចសំរាលសេចក្ដីក្រោធរបស់ព្រះ ហើយវា នឹងមានការប៉ះទង្គិចអវិជ្ជមានមួយទៅលើការអប់រំរបស់អ្នកថ្វាយបង្គំ»។ ឆ្កួតមែនទែន ពីពាក្យនៅក្នុងការចុះ សម្រុងគ្នាជាមួយការយល់ដឹងរបស់តង្វាយធួននឹងបាបរបស់ព្រះគ្រីស្ទឆ្លងកាត់សម័យកាលជាច្រើន។ បទចំរៀងប្រាប់យ៉ាងត្រឹមត្រូវថា៖ រហូតដល់លើឈើឆ្កាងនោះដែលព្រះយេស៊ូវបានសុគត កញ្ញា Bringle និងគណះកម្មាធិការខុសឆ្គងរបស់នាងបាននិយាយថា «ទ្រ្ដឹស្ដីនៃការញែកជាបរិសុទ្ធ» នៃការទទួលទណ្ឌកម្មរបស់ព្រះគ្រីស្ទនៅលើឈើឆ្កាងត្រូវបានបង្កើតឡើង ដោយពួកសិក្សាពីព្រះ គម្ពីរនៅក្នុងសតវត្សទី១១។ ប៉ុន្ដែពួកធ្វើខុស នៅក្នុងគម្ពីរសញ្ញាចាស់ រយះពេលជាង៧០០ឆ្នាំមុនព្រះគ្រីស្ទ ហោរាអេសាយបានប្រាប់ថា៖ «ទ្រង់នឹងឃើញផលនៃការដែលព្រលឹងទ្រង់រងវេទនា នោះនឹងបានស្កប់ស្កល់ផង អ្នកដ៏សុចរិត គឺជាអ្នកបំរើរបស់អញ ទ្រង់នឹងធ្វើឲ្យមនុស្សជាច្រើនបានសុចរិត ដោយគេស្គាល់ដល់ទ្រង់ ហើយទ្រង់នឹងទទួលរងទោសចំពោះអំពើទុច្ចរិតរបស់គេ»(អេសាយ ៥៣:១១)។ ដូចនេះ «ការញែកជាបរិសុទ្ធ» ត្រូវបានបង្រៀននៅក្នុងព្រះគ្រីស្ទយ៉ាងតិច១៨០០ឆ្នាំមុនពេល Anselmបានបង្រៀនវា! ដ្បិតតង្វាយធួននឹងបាប លទ្ធផលនៃការញែកជាបរិសុទ្ធត្រូវបានបង្រៀននៅក្នុងគម្ពីរសញ្ញា ថ្មីនៅក្នុងអត្ថបទគម្ពីរដូចជា គម្ពីររ៉ូម ៣:២៥, យ៉ូហានទី១ ២:២, និងយ៉ូហានទី១ ៤:១០។ នៅក្នុងសតវត្ស ទី៥ លោក Augustine បានប្រកាសសេចក្ដីពិតនោះថា ព្រះគ្រីស្ទបានធ្វើឲ្យព្រះវរបិតាស្កប់ស្កល់ពីភាពសុច រិតនៅលើឈើឆ្កាង។ ហើយលោក Anselm ផ្ទាល់ដែលមិនបដិសេធពីរឿងនេះ។ សាសនាគ្រីស្ទសព្វថ្ងៃនេះ បាននិយាយថា « Anselm គឺដូចជាសហកាល ហើយជាព្រះពរមួយទៅកាន់អ្នកផ្សាយដំណឹងល្អ»។ នៅ ក្នុងជំពូកមួយដែលចំណងជើងថា «ការញែកជាបរិសុទ្ធ និងការសុគតជំនួស» អ្នកបរិសុទ្ធដ៏អស្ចារ្យឈ្មោះ លោក យ៉ូហាន Owen (១៦១៦-១៦៨៣) បានដកស្រង់ខគម្ពីរខាងក្រោម៖ «ដ្បិតឯព្រះអង្គ ដែលមិនបានស្គាល់បាបសោះ នោះទ្រង់បានធ្វើឲ្យត្រឡប់ជាតួបាប ជំនួសយើងរាល់គ្នាវិញ ដើម្បីឲ្យយើងរាល់គ្នាបានត្រឡប់ទៅជាសេចក្តីសុចរិតរបស់ព្រះ ដោយនូវព្រះអង្គនោះឯង»(១កូរិនថូស ៥:២១)។ «ព្រះគ្រីស្ទទ្រង់បានលោះ យើងរាល់គ្នា ឲ្យរួចពីសេចក្តីបណ្តាសារបស់ក្រឹត្យវិន័យ ដោយទ្រង់ត្រូវបណ្តាសាជំនួសយើងរាល់គ្នា»(កាឡាទី ៣:១៣)។ «ព្រោះព្រះគ្រីស្ទទ្រង់បាន រងទុក្ខម្តង ដោយព្រោះបាបដែរ គឺជាព្រះដ៏សុចរិត ទ្រង់រងទុក្ខជំនួសមនុស្សទុច្ចរិត ដើម្បីនឹងនាំយើងរាល់គ្នាទៅដល់ព្រះ» (ពេត្រុសទី១ ៣:១៨)។ លោក អូវិនបានប្រសាសន៍ថា «ការសំដែងទាំងអស់នេះជាការសុគតជំនួសរបស់ព្រះគ្រីស្ទយ៉ាងជាក់ស្ដែង ណាស់ ហើយមិនអាចបដិសេធបាន ដូចជាការរងទុក្ខជំនួសពួកគេ និងការដែលទ្រង់បានមកដើម្បីជួយ សង្រ្គោះ។ ជាទូទៅនេះគឺជាអ្វីទាំងអស់ដែលយើងបានសុចរិតដោយសារការញែកជាបរិសុទ្ធរបស់ទ្រង់ ក្នុង ការដែលទ្រង់បានធ្វើសំរាប់អំពើបាបយើង ហើយយើងទាំងអស់គ្នាអាចបានសង្រ្គោះពីសេចក្ដីក្រោធរបស់ ព្រះវរបិតា ហើយវាបញ្ជាក់ថា «ឯព្រះអង្គ ដែលមិនបានសំចៃទុកនូវព្រះរាជបុត្រាទ្រង់បង្កើត គឺបានបញ្ជូនទៅជំនួសយើងរាល់គ្នា»(រ៉ូម ៨:៣២)...(ព្រះគ្រីស្ទ)បានទ្រាំទ្រយកអំពើបាបរបស់គេ ឬទទួលយកទណ្ឌ កម្មដែលសមនឹងអំពើបាបរបស់គេ... ដែលសេចក្ដីសុចរិតរបស់ព្រះត្រូវបានស្ងប់ ហើយក្រឹត្យវិន័យត្រូវបាន បំពេញ ពួកគេអាចទៅដោយឥតគិតថ្លៃ ឬគេចផុតពីសេចក្ដីក្រោធដែលត្រូវមក ហេតុដូច្នោះហើយ ទ្រង់បាន សងថ្លៃការញែកជាបរិសុទ្ធពិតប្រាកដមួយសំរាប់ការប្រោសលោះរបស់ពួកគេ បន្ទាប់មកទ្រង់បានញែកអំពើបាបជាបរិសុទ្ធទៅឯព្រះវបិតា។ ទាំងនេះជាអ្វីដែលយើងមានដោយសារការសំដែងនៃការញែកជាបរិសុទ្ធ» (John Owen, D.D., “Satisfaction and Substitution Outlined,” The Works of John Owen, vol. 2, The Banner of Truth Trust, 2004 reprint, p. 419)។ ខ្ញុំដឹងថាវាជាកថាខ័ណ្ឌពិបាកមួយដើម្បីធ្វើតាម ហើយពិបាកយល់។ លោក អូវិនជាអ្នកសិក្សាព្រះ គម្ពីរម្នាក់ គាត់មិនមែនជាគ្រូគង្វាលម្នាក់នោះទេ។ ដូច្នោះខ្ញុំនឹងផ្តល់ការពន្យល់ដ៏សាមញ្ញមួយនៃតង្វាយធួន នឹងបាប ដែលបង្កើតឲ្យមានពន្លឺនៅលើពាក្យនៃបទចំរៀងទាំងនោះ៖ រហូតដល់លើឈើឆ្កាងនោះដែលព្រះយេស៊ូវបានសុគត លោក ថូម៉ាស់ Hale បានប្រសាសន៍ថា៖ ដោយព្រោះតែព្រះបរិសុទ្ធហើយសុចរិត នោះទ្រង់ត្រូវតែដាក់ទណ្ឌកម្មអំពើ បាប។ វាគឺដើម្បីបង្ហាញពីភាពសុចរិតរបស់ទ្រង់ ដែលព្រះវរបិតាបានដាក់ ទណ្ឌកម្មព្រះគ្រីស្ទសំរាប់អំពើបាបរបស់យើង។ ប៉ុន្ដែវាក៏ដោយព្រោះតែសេច ក្ដីស្រឡាញ់របស់ទ្រង់សំរាប់យើងផងដែរ ដែលទ្រង់បានដាក់ទណ្ឌកម្មព្រះ គ្រីស្ទនៅកន្លែងរបស់យើង។ នៅក្នុងការដាក់ទណ្ឌកម្មព្រះគ្រីស្ទ ព្រះវរបិតា ពិតប្រាកដណាស់ដាក់ទណ្ឌកម្មលើទ្រង់ដែរ។ ដ្បិតទ្រង់ស្រឡាញ់មនុស្ស លោកដល់ម្ល៉េះ បានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែមួយ (Thomas Hale, D.D., The Applied New Testament Commentary, Kingsway Publications, 1997,p.538; កត់សំគាល់លើ រ៉ូម ៣:២៥)។ កញ្ញា Bringle បាននិយាយថា នាងនិងគណះកម្មាធិការរបស់នាងចង់ប្ដូរពាក្យ «សេចក្ដីក្រោធ របស់ព្រះបានស្កប់ស្កល់» ដោយព្រោះតែវាសំដៅលើគំនិតក្នុងគម្ពីរមួយ ដែលពួកគេបានបដិសេធ។ នោះ អាចពិត ប៉ុន្ដែខ្ញុំមិនគិតថាវាជាសេចក្ដីពិតទាំងស្រុងនោះទេ។ ខ្ញុំគិតថា នាងមិនចូលចិត្ដពាក្យខ្លាំង «សេចក្ដី ក្រោធរបស់ព្រះ» ដូច្នោះនាងចង់ប្ដូរដាក់ពាក្យតាមស្រ្ដីជាង «សេចក្ដីស្រឡាញ់របស់ព្រះបានរីកឡើង»។ លោក ដាវីឌ Murrow គឺជាអ្នកចាស់ទុំម្នាក់នៅក្នុងក្រុមជំនុំបប្រេសប៊ីថៀរិយា (ប្រទេសអាមេរិក) ដែលជានិកាយដូចគ្នានឹងកញ្ញា Bringle។ នាងនឹងគណះកម្មាធិការរបស់នាងពិតជាគួរតែអានសៀវភៅ របស់លោក Murrow ដែលមានចំណងជើងថា ហេតុអ្វីបានបុរសស្អប់ការទៅក្រុមជំនុំ (Nelson, 2004)។ លោក Murrow បានប្រាប់ថា «...ការដឹកនាំនៅក្នុងក្រុមជំនុំទាមទារតុល្យភាពរវាងវិញ្ញាណខ្លាំង ហើយនឹង វិញ្ញាណខ្សោយដូចស្រ្ដី»(ទំព័រ ១៥២)។ ប៉ុន្ដែ ទស្សនៈកថានៃសៀវភៅរបស់គាត់គឺថា ក្រុមជំនុំរបស់យើង ត្រូវបានត្រួតត្រាយ៉ាងលើសលប់ដោយតម្លៃស្ដ្រី និងកម្មវិធីរបស់ស្ដ្រី។ តាមគំនិតខ្ញុំផ្ទាល់ ខ្ញុំគិតថាគាត់បាន និយាយត្រូវណាស់ សូមស្ដាប់នេះ លោក Murrow បានប្រសាសន៍ថា៖ បុរសគិតរវើរវាយអំពីការជួយសង្រ្គោះពិភពលោកប្រឆាំងនឹងភាពមិន ស្មើគ្នាដែលមិនអាចទៅរួច។ ស្រ្ដីគិតរវើរវាយអំពីការមានទំនាក់ទំនងជាមួយ បុរសដ៏អស្ចារ្យម្នាក់... ខ្ញុំកំពុងតែនៅឆ្ងាយពីការឈ្លោះគ្នាពីបន្ទាត់នោះនៅក្នុងបទចំរៀង «នៅក្នុងព្រះគ្រីស្ទតែមួយគត់» ខ្ញុំមិនគិតដូច្នោះទេ ខ្ញុំគិតថា ការប្ដូរនៃពាក្យទាំងនោះគឺជាអតិសុខុមលោកដែលសំដែងពីអតិសុខុមលោក (ជាការលំអិតមួយដែលសំដែងពីបញ្ហាដ៏ធំនៃលក្ខណះស្រ្ដីនៅក្នុងក្រុមជំនុំរបស់យើង)។ សូមស្ដាប់បន្ទាត់ ដើមវា៖ រហូតដល់លើឈើឆ្កាងនោះដែលព្រះយេស៊ូវបានសុគត នោះគឺជាបន្ទាត់ដើមដែលត្រូវបានសរសេរដោយបុរសពីរនាក់ ឥឡូវនៅទីនេះគឺជាការបកប្រែពីភាសាដើមរួច សារឡើងវិញ ហើយត្រូវបានដាក់ស្នើដោយកញ្ញា Bringle និងគណះកម្មាធិការនាង៖ រហូតដល់លើឈើឆ្កាងនោះដែលព្រះយេស៊ូវបានសុគត តើមួយណាខ្លាំង? តើមួយណាដែលនឹងអំពាវនាវដល់មនុស្ស? ជាក់ស្ដែងណាស់ គឺមួយដែលបុរសប្រុសពីរ នាក់បាននិពន្ធបទចំរៀងដើម! «សេចក្ដីក្រោធរបស់ព្រះបានស្កប់ស្កល់»។ នោះគឺជាប្រភេទនៃព្រះដែល មនុស្សគោរព ព្រះមួយដែលធ្វើឲ្យអារ្យធម៌ទាំងស្រង់បានលង់ទឹកដោយព្រោះតែពួកគេមិនស្ដាប់បង្គាប់ទ្រង់ ហើយនៅតែធ្វើបាប ព្រះមួយដែលបើកដីដូច្នោះក្រុមនៃអ្នកប៉ះបោមួយធ្លាក់ក្បាលទៅមុនទៅក្នុងឋាននរក ព្រះមួយដែលបំផ្លាញស្ដេចផ៉ារ៉ោន និងកងទាហានរបស់គាត់នៅក្នុងសមុទ្រក្រហម ព្រះមួយដែលនៅជា មួយលោក គេឌាន ហើយនិងនៅជាមួយមនុស្សពីរបីនាក់ដើម្បីបំផ្លាញពួកម៉ាឌានទាំងស្រុង ព្រះមួយដែលយកបុរសជនជាតិហេព្រើរ៣នាក់ចេញគុកភ្លើងដោយមិនប៉ះពាល់អ្វីសោះ ដើម្បីបង្ហាញពីអំណាចព្រះចេស្ដា ទៅកាន់ស្ដេចអាក្រក់ ព្រះមួយដែលចូលក្នុងព្រះវិហារ មិនមែនមួយម្ដង តែពីរដង ហើយបានផ្កាប់តុ ហើយ វាយពួកអ្នកដូរប្រាក់ចេញពីព្រះវិហារ ព្រះមួយដែលបើកទ្វារគុក ហើយឲ្យលោក ពេត្រុសរត់គេច បន្ទាប់មក ដឹកនាំគាត់ទៅនិយាយជាមួយអ្នកដឹកនាំសាសនាទាំងនោះ «យើងត្រូវស្ដាប់បង្គាប់ព្រះជាជាងមនុស្ស» ព្រះ មួយដែលសំលាប់បុរសម្នាក់ និងប្រពន្ធរបស់គាត់ដោយព្រោះពួកគេកុហកលោក ពេត្រុស ព្រះមួយដែល « ត្រូវបញ្ជូនទៅ តាមការសំរេច និងបព្វញាណនៃព្រះ» ព្រះយេស៊ូវបានត្រូវចាប់ «ដោយសារដៃមនុស្សទទឹងច្បាប់» ព្រមទាំងឆ្កាងសំឡាប់ទ្រង់ផង(កិច្ចការ ២:២៣)។ ព្រះមួយដែល «ទំលាក់អំពើទុច្ចរិតរបស់យើងទាំងអស់គ្នាទៅលើទ្រង់»(អេសាយ ៥៣:៦)។ ព្រះមួយដែល «សព្វព្រះហឫទ័យនឹងវាយទ្រង់ឲ្យជាំ ហើយឲ្យឈឺចាប់ កាលណាព្រះជន្មទ្រង់បានត្រូវថ្វាយទុក្ខជាយញ្ញបូជាលោះបាបហើយ... នោះនឹងបានស្កប់ស្កល់ផង»(អេសាយ ៥៣:១០,១១)។ នោះគឺជាព្រះដែលបទចំរៀងបានប្រាប់៖ រហូតដល់លើឈើឆ្កាងនោះដែលព្រះយេស៊ូវបានសុគត ព្រះនោះ ហើយព្រះនោះតែមួយគត់ជាព្រះដែលមនុស្សលោកគោរព ហើយមនុស្សនោះនឹងធ្វើ តាម មិនមែនខ្សោយដូចជាព្រះរបស់កញ្ញា Bringle ទេ ប៉ុន្ដែជាព្រះនៃភ្នំស៊ីណាយ ហើយជាព្រះនៃភ្នំកាល់ វ៉ារី «ជាព្រះដ៏ធំ ហើយគួរស្ញែងខ្លាច» របស់លោក នេហេមា (នេហេមា ១:៥)។ «ជាព្រះដ៏ធំ ហើយគួរស្ញែងខ្លាច» របស់លោក ដានីយ៉ែល (ដានីយ៉ែល ៩:៤)។ ព្រះដែលថ្វាយយញ្ញបូជាព្រះរាជបុត្រាតែមួយគត់ ដែលជាព្រះហស្ដផ្ទាល់ព្រះវរបិតាដែល «ត្រូវបណ្តាសាជំនួសយើងរាល់គ្នា»(កាឡាទី ៣:១៣)។ នោះគឺជា ព្រះរបស់ព្រះគម្ពីរ! នោះគឺជាព្រះវរបិតារបស់ព្រះគ្រីស្ទ! នោះគឺជាព្រះអម្ចាស់របស់ខ្ញុំ ហើយនោះគឺជាព្រះ របស់ខ្ញុំ! ខ្ញុំមិនស្គាល់ព្រះរបស់កញ្ញា Bringle ហើយមិនចង់ស្គាល់ទ្រង់ ថែមទាំងមិនចងធ្វើដូចបុរសភាគ ច្រើន! នោះគឺជាមូលហេតុដែលក្រុមជំនុំ Episcopal បានបាត់បុរសភាគច្រើន។ នោះគឺជាមូលហេតុដែល ក្រុមជំនុំម៉ាតូដីសបានបាត់បុរសភាគច្រើន។ ហើយនិងក្រុមជំនុំរបស់ កញ្ញា Bringle ប្រែសបីថៀរីយា (Presbyterian) (ប្រទេសអាមេរិក) បានបាត់បុរសភាគច្រើនផងដែរ (Murrow, ibid., p. 55)។ នៅក្នុងសៀវភៅរបស់គាត់ ហេតុអ្វីមនុស្សប្រុសស្អប់ការទៅក្រុមជំនុំ លោក Murrow មានជំពូក ដែលមានចំណងជើងថា «បុរសមិនគ្រាន់តែខកពីក្រុមជំនុំ» គាត់ប្រាប់ថា ស្រ្ដីចង់បានសន្ដិសុខ ប៉ុន្ដែមនុស្ស ប្រុស និងមនុស្សពេញវ័យក្មេងៗចង់ឈ្លោះប្រកែកគ្នា។ សូមទាយមើល មនុស្សស្រីភាគច្រើនចូលចិត្ដនៅក្នុងក្រុមជំនុំ ហើយមនុស្សប្រុស និងមនុស្សពេញវ័យក្មេងៗភាគតិចណាស់ចូលចិត្ដនៅក្នុងក្រុមជំនុំ (ibid., p. ១៨)។ តើរឿងនេះអាចជាផ្នែកនៃមូលហេតុដែលក្រុមជំនុំរបស់យើងបាត់បង់មនុស្សក្មេងរបស់ ពួកគេដែលមានអាយុ២៥ឆ្នាំចំនួន៨៨%ឬទេ? លោក Murrow ប្រាប់ថាមនុស្សប្រុស និងមនុស្សពេញ វ័យឃើញក្រុមជំនុំដូចជាកន្លែងមួយសំរាប់ស្រ្ដី និងសំរាប់ក្មេងតូច! ដោយគ្មានអ្វីប៉ះពាល់ពួកគេ ដូច្នោះ ហើយពួកគេចេញពីក្រុមជំនុំ! បើអ្នកឲ្យក្រុមតូចមួយនៃមនុស្សក្មេងដែលមានអាយុចាប់ពី១៨ ទៅ២៥ឆ្នាំ និងក្រុមមួយនៃបុរស ពេញវ័យដើម្បីបោះឆ្នោត តើបន្ទាត់ណាដែលគេចូលចិត្ដបំផុត តើមួយណាដែលអ្នកគិតថា អ្នកនឹងបោះ ឆ្នោតឲ្យ? រហូតដល់លើឈើឆ្កាងនោះដែលព្រះយេស៊ូវបានសុគត ឬក៏ រហូតដល់លើឈើឆ្កាងនោះដែលព្រះយេស៊ូវបានសុគត ទោះបីជាឃ្លាទាំងពីរនោះពិតក្ដី ខ្ញុំគិតថាអ្នកដឹងថា បុរសភាគច្រើន និងមនុស្សធំក្មេងនឹងបោះឆ្នោតឲ្យពាក្យ ដើម ដែលត្រូវបាននិពន្ធដោយបុរសពីរនាក់ ជាជាងការកែរបស់កញ្ញា Bringle! បុរស និងមនុស្សក្មេងៗត្រូវបានទាញទៅកាន់ព្រះដ៏ធំ ព្រះដ៏មានព្រះចេស្ដា និងព្រះដ៏គួរឲ្យខ្លាច ព្រះរបស់ព្រះគម្ពីរ! ស្រ្ដីមជ្ឃិមវ័យដែលមិនបានប្រែចិត្ដពិតប្រាកដចូលចិត្ដព្រះខ្សោយមួយ ជាងព្រះដ៏ខ្លាំង ដែលមិនដែលបដិសេធ ហើយមិនដែលស្ដីឲ្យអ្នកណាម្នាក់។ ដូច្នោះក្រុមជំនុំមានស្រ្ដីចាស់យ៉ាងច្រើន ដែល យើងបានបាត់បង់មនុស្សប្រុសភាគច្រើន ហើយ៨៨%នៃមនុស្សក្មេងៗរបស់យើង។ ក្រុមជំនុំផ្ទាល់របស់យើងត្រូវបានត្រួតត្រាដោយមនុស្សប្រុស ហេតុអ្វី? ខ្ញុំគិតថា មានហេតុផលជា ច្រើន ទីមួយ ខ្ញុំប្រាកដថា សេចក្ដីអធិប្បាយរបស់ខ្ញុំផ្ដោតសំខាន់លើព្រះដ៏ធំ និងព្រះដ៏គួរឲ្យខ្លាចនៃព្រះគម្ពីរ ហើយបង្រៀនពីកំលាំងរបស់ព្រះគ្រីស្ទដែលបានដឹកនាំមនុស្សរបស់ទ្រង់យកឈ្នះលើលោកីយ។ ខ្ញុំប្រាប់ពី ឧទាហរណ៍នៃបុរសក្លាហាន និងស្រ្ដីដែលទុកជីវិតរបស់គេដើម្បីផ្ដល់សិរីល្អដល់ព្រះ។ យើងដាក់រូបថត និង គំនូរនៅលើជញ្ចាំងក្រុមជំនុំដែលបង្ហាញពីវីរះបុរសនៃសេចក្ដីជំនឿដ៏អស្ចារ្យ ដូចជាលោក ស្ពឺជិន អេវើដ ប៊ូនយាន ណោស៍ វាយហ្វាល វែលស្លេ វីឡាម ជេននីង ប្រីយាន និងបុរសផ្សេងៗទៀត។ នៅយប់នេះគឺថ្ងៃ អាទិត្យដែលរៀនពីការកែប្រែក្រុមជំនុំកាតូលិក ទៅក្រុមជំនុំប្រូតេស្ដង់។ តាមធម្មតាយើងនឹងមើលកុនសខ្មៅដ៏អស្ចារ្យពីលោក លូសើរ នៅខណះពេលដែលយើងហូបអាហារពេលល្ងាចបន្ទាប់ពីកម្មវិធីនេះ។ លោក លូសើរគឺជាវីរះបុរសរបស់យើងម្នាក់ នៅក្នុងកម្មវិធីថ្វាយបង្គំព្រះ យើងទើបតែបានច្រៀងពីបទចំរៀងដ៏មាន អំណាច «ព្រះនៃខ្ញុំជាបន្ទាយយ៉ាងមាំ»។ យើងមិនមាន«អាហារពេលព្រឹក»សំរាប់បុរសយើងទេ ហើយយើងមិនមាន «ការ៉េមនៃសង្គម» មួយសំរាប់មនុស្សក្មេងៗរបស់យើងដែរ! ទេ! យើងបញ្ជូនពួកគេចេញទៅក្រៅ ទៅលើផ្លូវសំខាន់នៃទីក្រុង ឡូសអង់ចាឡែសនៅយប់នេះ ដើម្បីយកឈ្នះព្រលឹងមនុស្សពីរនាក់ក្នុងពេលតែមួយ តើវាគួរឲ្យខ្លាចទេ? វា ជាការប្រកួតប្រជែងមួយរបស់បុរស និងមនុស្សក្មេងៗរបស់យើង ពិតប្រាកដណាស់នោះគឺការប្រកួតប្រជែង ដែលពួកគេត្រូវការ ដើម្បីធ្វើជាទាហានឈើឆ្កាងពិតប្រាកដ!!! ព្រះគម្ពីរប្រាប់៖ «ដូច្នេះ ចូរឲ្យអ្នកទ្រាំទ្រទុក្ខលំបាក ដូចជាទាហានយ៉ាងល្អរបស់ព្រះយេស៊ូវគ្រីស្ទចុះ»(ធីម៉ូថេទី២ ២:៣)។ «បើយើងទ្រាំទ្រ នោះយើងនឹងសោយរាជ្យជាមួយនឹងទ្រង់» (ធីម៉ូថេទី២ ២:៣)។ «រួចទ្រង់មានព្រះបន្ទូលទៅ មនុស្សទាំងអស់ថា បើអ្នកណាចង់មកតាមខ្ញុំ ត្រូវឲ្យអ្នកនោះលះកាត់ចិត្តខ្លួនឯង ទាំងផ្ទុកឈើឆ្កាងខ្លួនរាល់តែថ្ងៃ ហើយមកតាមខ្ញុំចុះ»(លូកា ៩:២៣)។ «ចូរចេញទៅតាមផ្លូវច្រកល្ហក តាមរបង ហើយបង្ខំគេឲ្យចូលមក » (លូកា ១៤:២៣)។ ទាំងនោះគឺជាភាពសប្បាយ និងការប្រកួតប្រជែងបែបបទគម្ពីរដែលជួយជំរុញឲ្យមនុស្សប្រុស មនុស្សក្មេងៗ និងស្រ្ដីរបស់យើងធ្វើវា ដើម្បីរស់ថ្វាយព្រះគ្រីស្ទ និងក្រុមជំនុំរបស់ទ្រង់! ហើយចុះអំពីការប្រែចិត្ដវិញ? សំរាប់យើងវិញ ការប្រែចិត្ដមិនធ្វើឲ្យអ្នកជាក្លាយជាមនុស្សល្ងីល្ងើ ម្នាក់ ឬមនុស្សបាត់បង់ម្នាក់ទេ។ ការប្រែចិត្ដគឺជាជំហានដ៏ធំមួយដើម្បីក្លាយជាបុរសម្នាក់ ហើយជាប្រភេទ មនុស្សដែលព្រះចង់ឲ្យអ្នកធ្វើ! ខ្ញុំអាចនិយាយដោយពិតថា បើខ្ញុំមិនបានប្រែចិត្ដ ខ្ញុំនឹងមានការបរាជ័យដ៏ វេទនាមួយនៅក្នុងជីវិត។ នៅពេលខ្ញុំបានមករកព្រះគ្រីស្ទ ទ្រង់បានប្រទានកំលាំងឲ្យខ្ញុំក្លាយជាអ្វីដែលខ្ញុំគួរតែក្លាយជា ហើយធ្វើអ្វីដែឡខ្ញុំគួរតែធ្វើ! ខគម្ពីរជីវិតរបស់ខ្ញុំគឺនេះ៖ «ខ្ញុំអាចនឹងធ្វើគ្រប់ទាំងអស់បាន ដោយសារព្រះគ្រីស្ទដែលទ្រង់ចំរើនកំឡាំងដល់ខ្ញុំ»(ភីលពី ៤:១៣)។ «ដែលទ្រង់ចំរើនកំឡាំងដល់ខ្ញុំ» សូមមើលកាន់លោក លូសើរ គាត់ខ្សោយ គាត់ខ្លាច ហើយជាមនុស្សបាត់បង់ម្នាក់ដែលបានក្រាប នៅក្នុងរបៀងនៃព្រះវិហារមួយ។ បន្ទាប់មកគាត់បានជឿទុកចិត្ដព្រះគ្រីស្ទ! បន្ទាប់មកគាត់បានក្លាយជា ទាហានដ៏ខ្លាំងមួយនៃឈើឆ្កាង! លោក ស្ពឺជិននិយាយថា លោក លូសើរ «អាចបានបញ្ជាកងទ័ព្ទមួយ»។ នៅពេលអ្នកលន់តួអំពើបាបរបស់អ្នក ហើយដួលនៅជើងឈើឆ្កាង អ្នកនឹងរស់ឡើងវិញដូចជា លោក យ៉ូហាន សាំង ដើម្បីក្លាយជាគ្រីស្ទានដ៏ខ្លាំងដែលព្រះសព្វព្រះទ័យឲ្យអ្នកធ្វើ! សូមមើលកាន់លោក ពេត្រុស! សូមមើលកាន់លោក អោហ្គាស្ទីន! សូមមើលកាន់លោក ប៊ូនយាន! ពួកគេទាំងអស់បានមករក ព្រះគ្រីស្ទដោយភ័យខ្លាច ហើយខ្សោយ ប៉ុន្ដែនៅពេលពួកគេបានជឿព្រះគ្រីស្ទ ពួកគេបានក្រោកឈរឡើង ហើយធ្វើជាមនុស្សប្រុសដ៏ខ្លាំងរបស់ព្រះ! សូមមើលកាន់លោក វែស្លេ ដែលបានរត់ចេញពីកន្លែងមួយនៅ ក្នុង Georgia ហើយបានដួលដោយខ្សោយនៅមុខព្រះគ្រីស្ទ គាត់បានក្រោកឡើងវិញហើយធ្វើជាបុរសដ៏ ខ្លាំងម្នាក់ ដែលបានធ្វើឲ្យប្រទេសអង់គ្លេសញ័រសំរាប់ព្រះ! សូមមើលកាន់លោក វាយហ្វាល ដែលបានដេក យំលើគ្រែរបស់គាត់ «ខ្ញុំស្រែក! ខ្ញុំស្រែក!» ហើយបានក្រោកឡើងពីភាពខ្សោយនៃអំពើបាបដើម្បីប្រកាស ប្រាប់ដំណឹងល្អនៅលើទ្វីប២! មិនមានអ្វីប្រាប់សោះពីអ្វីដែលព្រះអាចធ្វើជាមួយជីវិតរបស់អ្នក បើអ្នកប្រគល់ ខ្លួនដល់ព្រះយេស៊ូវគ្រីស្ទ ដែលទ្រង់សុខចិត្ដទៅឈើឆ្កាង ហើយបានរងទុក្ខពីសេចក្ដីក្រោធរបស់ព្រះ ដើម្បី ធ្វើឲ្យអ្នកអាចទៅរួច ដើម្បីក្លាយជាបុរស ឬស្រ្ដី ដែលអ្នកគួរតែក្លាយជា! ដើម្បីច្រៀងជាមួយលោក លូសើរ៖ ព្រះនៃខ្ញុំជាបន្ទាយយ៉ាងមាំ អ្នកអាចប្រាកដថា លោក លូសើរជ្រើសរើសបន្ទាត់ដែលបាននិយាយ៖ រហូតដល់លើឈើឆ្កាងនោះដែលព្រះយេស៊ូវបានសុគត សូមមករកព្រះគ្រីស្ទ ហើយធ្វើវាឥឡូវនេះ នៅយប់នេះ ទ្រង់នឹងលើកលែងទោសអំពើបាបរបស់ ហើយទ្រង់ នឹងផ្ដល់កម្លាំងឲ្យអ្នករស់នៅសំរាប់ព្រះ! (ចប់សេចក្ដីអធិប្បាយ) You may email Dr. Hymers at rlhymersjr@sbcglobal.net, (Click Here) – or you may សេចក្ដីអធិប្បាយដែលសរសេរដៃទាំងនេះមិនហាមឲ្យថតចំលងទេ។ អ្នកប្រើវាដោយគ្មានការ អនុញ្ញាតពីលោក អានព្រះគម្ពីរមុនពេលអធិប្បាយដោយលោក Mr. Abel Prudhomme ៖ រ៉ូម ៣:២០-២៦។ |
|