Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net




ព្រះគ្រីស្ទនៃឈើឆ្កាង

THE CHRIST OF THE CROSS
(Cambodian)

ដោយលោក
Dr. R. L. Hymers, Jr.

សេចក្ដីអធិប្បាយមួយបានអធិប្បាយនូវក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស
ថ្ងៃរបស់ព្រះអម្ចាស់នៅពេលព្រឹក ខែតុលា ២០, ២០១៣
A sermon preached on Lord’s Day Morning, October 20, 2013
at the Baptist Tabernacle of Los Angeles

«បងប្អូនអើយ ខ្ញុំចង់ប្រាប់ឲ្យអ្នករាល់គ្នាដឹងពីដំណឹងល្អ ដែលខ្ញុំបានផ្សាយរួចមកហើយ ជាដំណឹងដែលអ្នករាល់គ្នាបានទទួល ក៏ឈរជាប់ក្នុងនោះផង។ អ្នករាល់គ្នាកំពុងតែ បានសង្គ្រោះ ដោយសារដំណឹងល្អនោះផង គឺបើសិនជាកាន់ខ្ជាប់តាមព្រះបន្ទូល ដែលខ្ញុំបានថ្លែង ប្រាប់មក លើកតែអ្នករាល់គ្នាបានជឿ ដោយឥតបើគិត។ ដ្បិតមុនដំបូង ខ្ញុំបានប្រាប់មកអ្នករាល់គ្នា តាមសេចក្តីដែលខ្ញុំបានទទួលដែរ គឺថាព្រះគ្រីស្ទបានសុគត ដោយព្រោះបាបរបស់យើងរាល់គ្នា តាមបទគម្ពីរ» (១កូរិនថូសទី ១៥:១-៣)។


កន្លែងនេះគឺជាប្រយោគដ៏ច្បាស់ ហើយខ្លីរបស់សាវកប៉ុលពីដំណឹងល្អរបស់គ្រីស្ទបរិសុទ្ធ។ ពាក្យ «ដំណឹងល្អ» មានន័យថា «ពត៌មានល្អ»។ សាវកប៉ុលបានប្រាប់ក្រុមជំនុំនៅទីក្រុងកូរិនថូសថា គាត់បាន អធិប្បាយពីពត៌មានល្អនៃដំណឹងល្អទៅកាន់ពួកគេ។ គាត់បាននិយាយថា ពួកគេបានសង្រ្គោះដោយសារ ដំណឹងល្អ លើកតែពួកគេមានការប្រែចិត្ដក្លែងក្លាយ «លើកតែអ្នករាល់គ្នាបានជឿ ដោយឥតបើគិត» (កូរិន ថូសទី១ ១៥:២)។ បន្ទាប់មកគាត់និយាយឡើងវិញពីដំណឹងល្អដែលគាត់បានប្រាប់ដល់ពួកគេ ដំណឹងល្អ មានចំណុចដ៏សំខាន់ចំនួន៣យ៉ាង៖ (១) «ព្រះគ្រីស្ទបានសុគត ដោយព្រោះបាបរបស់យើងរាល់គ្នា តាមបទគម្ពីរ» (២) «ហើយទ្រង់ត្រូវគេបញ្ចុះក្នុងផ្នូរ» (៣) «ហើយនៅថ្ងៃទីបីទ្រង់បានរស់ពីសុគតឡើងវិញ តាមបទគម្ពីរ» នោះគឺជាដំណឹងល្អ។ នោះគឺជាពត៌មានល្អដែលគ្រូគង្វាលពិតប្រាកដបានប្រកាសប្រាប់ឆ្លង កាត់រយះពេលជាច្រើនសតវត្សមកហើយ។ នៅពេលខ្ញុំបានត្រូវគេដាក់ដៃលើក្បាល សញ្ញាបត្រដែល អនុញ្ញាតឲ្យខ្ញុំទៅប្រាប់ថា ខ្ញុំត្រូវបាដាក់កៃលើក្បាលដើម្បី «ព័ន្ធកិច្ចដំណឹងល្អ»។ នោះមានន័យថា ខ្ញុំត្រូវ ចាក់ប្រេង ឬក៏ត្រូវចាត់ឲ្យចេញទៅផ្សាយពីដំណឹងល្អ។ រឿងសំខាន់ដែលខ្ញុំត្រូវធ្វើនៅក្នុង «ព័ន្ធកិច្ចដំណឹងល្អ» គឺត្រូវប្រកាសពត៌មានល្អនៃការសុគតរបស់ព្រះគ្រីស្ទ ការបញ្ចុះ និងការរស់ពីសុគតឡើងវិញ។ នោះគឺ ជាអ្វីដែលគ្រូគង្វាលទាំងអស់ត្រូវបានដាក់ដៃលើក្បាល ហើយចាត់ឲ្យចេញទៅ។ ដ្បិតសាវកប៉ុលបានប្រាប់ ថា «ខ្ញុំចង់ប្រាប់ឲ្យអ្នករាល់គ្នាដឹងពីដំណឹងល្អ ដែលខ្ញុំបានផ្សាយរួចមកហើយ»(១កូរិនថូស ១៥:១)។ ប៉ុន្ដែ ខ្ញុំត្រូវតែនិយាយច្រើនដងអំពីការត្រាស់ហៅដើម្បីចេញទៅផ្សាយពីដំណឹងល្អ។

១. ទីមួយ សព្វថ្ងៃនេះគ្រូគង្វាលជាច្រើនបង្រៀនពីរឿងផ្សេងៗច្រើនជាងដំណឹងល្អនៅ កណ្ដាលសេចក្ដីអធិប្បាយរបស់ពួកគេ។

គ្រូគង្វាលទាំងនោះអធិប្បាយអំពីនយោបាយ សេចក្ដីអធិប្បយរបស់គេផ្ដោតសំខាន់លើអ្វីៗដែល កំពុងតែកើតឡើងនៅក្នុងអាណាចក្ររបស់នយោបាយ។ គ្រូគង្វាលដូចនេះកំរអធិប្បាយអំពីសេចក្ដីសង្រ្គោះ ណាស់ដោយព្រោះតែពួកគេមិនគិតថា វាសំខាន់។ ពួកគេគ្រាន់តែជាបុរសខាងនយោបាយ ច្រើនឆ្នាំកន្លង មកហើយ នៅក្នុងក្រុមជំនុំ Chinese church ដែលខ្ញុំជាសមាជិកម្នាក់នៅទីនោះ មានបុរសក្មេងម្នាក់ដែល បានគិតថា លោក លីនគួរតែអធិប្បាយជំទាស់នឹងសង្រ្គាមរបស់ប្រទេសវៀតណាម។ នៅចុងក្រោយគាត់ បានចេញពីក្រុមជំនុំ ហើយបាននាំមនុស្សក្មេងខ្លះទៅជាមួយគាត់។ ពួកគេបានចូលរួមក្រុមជំនុំ Saints Episcopal Church នៅក្នុង Pasadena ដែលជាជាយក្រុងនៃរដ្ឋឡូសអង់ចាឡែស។ ក្រុមជំនុំបានពិចារ ណាគិតអំពីនយោបាយនៅពេលថ្មីៗនោះ គ្រូគង្វាល ឈ្មោះលោក George Regas បានអធិប្បាយប្រឆាំង នឹងសង្រ្គាមនៅក្នុងប្រទេសវៀតណាម និងប្រធានបទខាងនយោបាយផ្សេងៗទៀតស្ទើរតែជារៀងរាល់ ថ្ងៃអាទិត្យ។ ប៉ុន្ដែបន្ទាប់ពីមួយរយះក្រោយមក មនុស្សក្មេងទាំងនោះដែលមកពីក្រុមជំនុំរបស់យើងបាននឿយ ហត់ដោយគ្មានអ្វីសោះ ប៉ុន្ដែជាការនិយាយពីនយោបាយ។ នៅចុងក្រោយ ពួកគេទាំងអស់បានចេញពីក្រុម ជំនុំនោះ ហើយបានត្រលប់ទៅលោកីយវិញ។ តាមតែខ្ញុំដឹង ក្នុងចំណោមពួកគេគ្មានអ្នកណាម្នាក់ទៅក្រុម ជំនុំសោះឥឡូវនេះ។ រឿងនោះបានកើតឡើងនៅក្នុងនិកាយ «ដ៏ធំនៃក្រុមជំនុំ»។ សេចក្ដីអធិប្បាយដែល បង្រៀនទាក់ទងនឹងនយោបាយមិនជួយបានទេ។ មនុស្សគ្រប់រូបនៅក្រុមជំនុំសំខាន់តាមខ្សែមានមនុស្ស ដែលបាត់បង់រាប់ពាន់នាក់ ហើយសូម្បីតែរាប់លាននាក់ នៅរយះពេលពីរបីទសវត្សមុន បញ្ហាដ៏ធំនោះកើត មានឡើង ដោយព្រោះតែសេចក្ដីអធិប្បាយរបស់ពួកគេផ្តោតសំខាន់លើនយោបាយ និងអ្វីដែលទាក់ទងនឹង សង្គម។

បន្ទាប់មកពួកអ្នកទាំងនោះអធិប្បាយផ្តោតសំខាន់លើមុខវិជ្ជាចិត្ដវិទ្យា សេចក្ដីអធិប្បាយដែលជួយ តែខ្លួនរបស់ពួកគេគឺដូចជាលោក រ៉ោមប៊ឺត ស្កូឡឺ និងយូអែល អោស្ទីន។ ពេលខ្លះពួកគេបន្ថែមខគម្ពីរមួយ ប៉ុន្ដែសេចក្ដីអធិប្បាយរបស់គេភាគច្រើនមិនដាក់ព្រះគម្ពីរជាទីមួយទេ។ ដូចជា កញ្ញា អោផ្រា វីនហ្រែ និង លោក ដ្រូនៅតាមកញ្ចក់ទូរទស្សន៍ ប្រធានបទនៃសេចក្ដីអធិប្បាយរបស់គេគឺបង្រៀនពីរវិធីសាស្រ្ដដើម្បីមាន អារម្មណ៍ល្អ ហើយទទួលបានភាពជោគជ័យ។ កាលពីថ្ងៃអង្គារមុន ខ្ញុំបាននិយាយជាមួយអ្នកមើលថែអ្នកជំងឺម្នាក់ នៅក្រុមជំនុំរូម៉ាង់កាតូលិកដែលចូលរួមកម្មវិធីដែលមានចំនួនមនុស្សច្រើនជារាល់ថ្ងៃអាទិត្យ ហើយ ថែមទាំងមើលលោក ជូអែល អោស្ទីននៅតាមកញ្ចក់ទូរទស្សន៍។ នាងគឺជាអ្នកមើលថែអ្នកមើលថែអ្នកជំងឺ ជនជាតិភីលីពីនម្នាក់ ដែលធ្វើការនៅក្នុងមន្ទីរពេទ្យមួយ ដែលខ្ញុំបានពន្យាបាលជំងឺស្រាលមួយនៅទីនោះ។ នាងមានទឹកមុខគ្មានសង្ឃឹមសោះ គ្រប់ពេលវេលាដែលខ្ញុំមើលទៅកាន់នាង។ ខ្ញុំបានប្រាប់រឿងកំប្លែងពីរបី ប៉ុន្ដែខ្ញុំមិនអាចធ្វើឲ្យនាងញញឹមបានទេ។ នៅចុងបញ្ចប់នៅពេលខ្ញុំបានសួរនាងអំពីសាសនារបស់នាង នាង បានប្រាប់ខ្ញុំថា នាងទៅកន្លែងហ្វ៉ូងមនុស្សច្រើន ហើយថែមទាំងមើលលោក ជូអែល អោស្ទីនបង្រៀនជារៀង រាល់ថ្ងៃអាទិត្យផងដែរ ដោយព្រោះតែគាត់បង្រៀននាងពីរបៀបដើម្បីធ្វើឲ្យសប្បាយ! គ្រូគង្វាលដូចនោះ បង្រៀនឲ្យមានមានអារម្មណ៍ល្អ ប៉ុន្ដែគេបង្រៀនពីមេរៀនដែលប៉ះពាល់ដល់ជីវិតផ្ទាល់ខ្លួនរបស់គេតិចតួច ណាស់ ហើយពិតប្រាកដណាស់គ្រូគង្វាលដូចនោះបង្រៀនតិច ឬក៏មិនដែលបង្រៀនពីសេចក្ដីសង្រ្គោះនៃ ព្រលឹងវិញ្ញាណដ៏អស់កល្បរបស់ពួកគេទេ!

ទីបី គ្រូគង្វាលទាំងនោះបង្រៀនព្រះគម្ពីរពីខមួយទៅខមួយ ថ្វីដ្បិតព្រះគម្ពីរមានប្រធានបទច្រើន បុរសទាំងនេះតែងតែលោតចុះលោតឡើង ហើយបង្រៀនពីគំនិតមួយទៅគំនិតផ្សេងទៀតនៅក្នុងសេចក្ដីអធិប្បាយរបស់គេ។ សព្វថ្ងៃនេះគ្រូគង្វាលភាគច្រើនបង្រៀនតាមប្រភេទនវ ប៉ុន្ដែវាគ្មានប្រយោជន៍សោះ។ វាស្ទើរតែពេញដោយគំនិតច្រើនពេក ដែលវាមិនធ្វើឲ្យជីវិតមនុស្សផ្លាស់ប្ដូរសោះ។ គ្រូបង្រៀននៅមហាវិទ្យា ល័យរបស់ខ្ញុំឈ្មោះលោក ខាហ្គិនបានចូលរួមក្រុមជំនុំរបស់លោក John MacArthur អស់រយះពេលជា ច្រើនខែ មុនពេលគាត់បានប្រែចិត្ដ។ លោក ម៉ាកអោសើបានអធិប្បាយពីមេរៀនដែលគួរឲ្យចាប់អារម្មណ៍ ណាស់ ប៉ុន្ដែវាមិនបានជំរុះឲ្យលោក ខាហ្គិនស្វែងរកសេចក្ដីសង្រ្គោះទេ។ គាត់បានចេញពីក្រុមជំនុំនោះ ដោយមិនបានសង្រ្គោះ ទោះបីជាគាត់បានចាប់អារម្មណ៍ជាខ្លាំងក្នុងការក្លាយជាគ្រីស្ទានម្នាក់ក្ដី។ សាច់រឿង ទូទៅនៃការរៀនពីខគម្ពីរមួយទៅខគម្ពីរមួយនៅក្នុងក្រុមជំនុំគឺជាគំនិតនៃការរៀននៅក្នុងព្រះគម្ពីរ ហើយវា ជាគោលបំណងនៃសេចក្ដីអធិប្បាយ។ ព្រះគម្ពីរផ្ទាល់នៅកណ្ដាល ជាជាងព្រះគ្រីស្ទនៃព្រះគម្ពីរ។ នេះត្រូវ បានហៅថា «លទ្ធិសែនដីមានៀននិយម»(Sandemanianism)។ មនុស្សជាច្រើននៅក្នុងក្រុមជំនុំទាំងនេះ រសាយអស់ទៅ ប៉ុន្ដែឆ្លាតដូចពួកផារ៉ាស្សីពីមុន។

នៅចុងបញ្ចប់ ពួកអ្នកទាំងនោះដែលផ្ដោតសំខាន់លើអ្វីដែលហៅថា «ថ្វាយបង្គំព្រះ»។ ការនេះធ្វើ ឲ្យមានការផ្លាស់ប្ដូរចំលែងជាច្រើន។ មិនភក្រ្ដខ្ញុំដែលជាគ្រូគង្វាលម្នាក់ ហើយនិងខ្ញុំបានឃើញដោយផ្ទាល់ ភ្នែកពី«ការថ្វាយបង្គំព្រះ»គួរឲ្យខ្លាចមួយ ដែលមនុស្សបានគ្រហឹមដូចជាសត្វតោ ហើយខ្វាចដាក់គ្នាទៅវិញ ទៅមក នៅខណះដែលអ្នកផ្សេងទៀតបានស្រែក ហើយបានដួលនៅលើកំរាលឥដ្ឋដូចជាមានអារក្សចូល។ នៅក្នុងការ «ថ្វាយបង្គំព្រះ» ផ្សេងទៀត ប្រពន្ធរបស់ខ្ញុំ និងកូនប្រុស និងខ្ញុំបានមើលមនុស្សថ្វាយបង្គំរូប ព្រះដោយជាក់ស្ដែង នៅខណះពេលពួកគេបានសើច ហើយបានក្រាបថ្វាយបង្គំខ្លួនគេនៅលើកំរាលឥដ្ឋ។ យើងបានមានអារម្មណ៍ដូចជាយើងបាននៅក្នុងកន្លែងឆ្កួតមួយ! នៅកន្លែងផ្សេងទៀត នៅមហាវិទ្យាល័យ គ្រីស្ទានមួយ ខ្ញុំបានឃើញស្រីៗកំពុងរាំដូចជាស្រីពេស្យា នៅខណះពេលដែលផ្សែងក្រហមបានចេញពី ម៉ាស៊ីនមួយ ហើយតន្រ្ដីបានកំពុងតែខ្ទរយ៉ាងខ្លាំង។ កន្លែងផ្សេងទៀត គេបានច្រៀងជាច្រើនម៉ោងនៅកម្មវិធីថ្វាយបង្គំព្រះ គេច្រៀងកន្លែងបន្ទរម្ដងហើយម្ដងទៀត រហូតដល់មនុស្សស្ទើរតែភ្លឹកស្មារតី។ ពួកគេសល់ពេលតិចណាស់សំរាប់សេចក្ដីអធិប្បាយពិតប្រាកដខ្លះ នៅក្នុងកម្មវិធីថ្វាយបង្គំព្រះទាំងនោះ។ មិនចាំបាច់ និយាយថា ព្រះគ្រីស្ទមិនមានជាប្រធាននៅក្នុងសេចក្ដីអធិប្បាយនៅក្រុមជំនុំទាំងនេះទេ!

ដ្បិត «ព្រះគ្រីស្ទ» ដែលពួកគេជាញឹកញាប់បាននិយាយនៅក្នុងកម្មវិធីថ្វាយបង្គំព្រះទាំងនេះមិន មែនជាព្រះគ្រីស្ទពិតប្រាកដទាល់តែសោះ។ ព្រះគ្រីស្ទពិតប្រាកដនៃដំណឹងល្អត្រូវបានផ្លាស់ប្ដូរអារម្មណ៍ តាមជំនឿផ្ទាល់ខ្លួន។ នៅក្នុងសៀវភៅដ៏ឈ្លាសវៃរបស់គាត់ Christless Christianity លោក មីខែល ហោតុន បានប្រសាសន៍ថា៖

     យើងស្ទើរតែអាចនិយាយអំពីទំនាក់ទំនងដោយផ្ទាល់មួយ ជាមួយព្រះ តាមរយះពេលព្រះយេស៊ូវគ្រីស្ទ ហើយយើងពិតជាមិនបាច់មានទំនាក់ទំនង ជាមួយអ្នកណាទៀតសោះឡើយ លើកលែងតែជាមួយព្រះយេស៊ូវទ្រង់ផ្ទាល់... ព្រះយេស៊ូវទ្រង់ពិតជាក្លាយជាអាសនរបស់ខ្ញុំ (Michael Horton, Ph.D., Baker Books, 2008, p. 43)។

ថ្មីៗនេះបុរសក្មេងម្នាក់ដែលខ្ញុំបានជួបបានប្រាប់ខ្ញុំថា «ខ្ញុំមិនត្រូវការព្រះគម្ពីរ ឬក្រុមជំនុំទេ ខ្ញុំមាន ទំនាក់ទំនងដោយផ្ទាល់ជាមួយព្រះគ្រីស្ទ ហើយនោះជាអ្វីទាំងអស់ដែលខ្ញុំត្រូវការ»។ សព្វថ្ងៃនេះសេចក្ដី អធិប្បាយជាច្រើនបង្រៀនឲ្យមនុស្សធ្វើដូចនោះ ហើយមនុស្សទាំងនោះ ជឿថា គំនិតផ្ទាល់ខ្លួន និងអារម្មណ៍ផ្ទាល់ខ្លួនរបស់គេជាព្រះគ្រីស្ទ។ នោះគឺជាព្រះយេស៊ូវផ្សេងទៀត! នោះគឺជាព្រះគ្រីស្ទក្លែងក្លយា! នោះមិន មែនជាដំណឹងល្អដែលសាវកប៉ុលបាននិយាយនៅក្នុងអត្ថបទគម្ពីររបស់យើងទេ! ការគិតប្រភេទនោះ និង គំនិតខុសឆ្គងផ្សេងទៀតមកពីគ្រូគង្វាលជាច្រើនបង្រៀនពីរឿងផ្សេងទៀត ហើយមិនដាក់ដំណឹងល្អជា លេខមួយនៅក្នុងការបង្រៀនរបស់គេ។ សាវកប៉ុលបានប្រាប់ពី «ព្រះយេស៊ូវ១ទៀត ដែលមិនបានទទួលពីដើម»(កូរិនថូសទី២ ១១:៤)។ អ្វីទាំងអស់នោះដែលខ្ញុំបានបង្រៀននៅក្នុងចំណុចនេះគឺមិនត្រូវទទួល «ដំណឹងល្អផ្សេងទៀត»ឡើយ។ សាវកប៉ុលបាននិយាយនៅក្នុងអត្ថបទគម្ពីរបស់យើង

«ដ្បិតមុនដំបូង ខ្ញុំបានប្រាប់មកអ្នករាល់គ្នា តាមសេចក្តីដែលខ្ញុំបានទទួលដែរ គឺថាព្រះគ្រីស្ទបានសុគត ដោយព្រោះបាបរបស់យើងរាល់គ្នា តាមបទគម្ពីរ» (កូរិនថូសទី១ ១៥:៣)។

នោះគឺជាដំណឹងល្អ!

២. ទីពីរ ចំណុចកណ្ដាលនៃដំណឹងល្អគឺជាឈើឆ្កាងនៃព្រះគ្រីស្ទ។

នៅក្នុងប្រភេទសេចក្ដីអធិប្បាយទាំងអស់ដែលខ្ញុំបានបង្ហាញប្រាប់កន្លងមក ឈើឆ្កាងនៃព្រះគ្រីស្ទ មិនមែននៅចំណុចកណ្ដាល មិនមែនជារឿងសំខាន់ មិនមែនជាគ្រឹះនៃសាសនាគ្រីស្ទ។ លោក W. A. ខ្រីសវែលបានប្រសាសន៍ថា៖

      យកការសុគតរបស់ព្រះគ្រីស្ទពីសេចក្ដីអធិប្បាយ ហើយគ្មានអ្វីសោះ ដែលសល់។ គ្រូអធិប្បាយមិនទទួលយក «ពត៌មានល្អ» ជាការមិនទទួលយកដំណឹងល្អនៃការលើកលែងទោសអំពើបាបយើង... ហើយតើសាសនាគ្រីស្ទប្រភេទទាំងនេះគឺជាសាសនាគ្រីស្ទនៅគម្ពីរសញ្ញាថ្មីឬទេ? វាគឺជាសាស នាគ្រីស្ទនៃឈើឆ្កាងដោយមិនគួរឲ្យឆ្ងល់សោះ។ (W. A. Criswell, Ph.D., In Defense of the Faith, Zondervan Publishing House, 1967, p. 67)។

សាវកប៉ុលបានប្រាប់ថា

« ឯខ្ញុំ កុំបីឲ្យខ្ញុំអួតខ្លួនឡើយ អួតបានតែពីឈើឆ្កាងនៃព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នាប៉ុណ្ណោះ»(កាឡាទី ៦:១៤)។

«ព្រះគ្រីស្ទបានសុគតសំរាប់អំពើបាបរបស់យើង» នោះគឺជាប្រធានដ៏សំខាន់នៃការបង្រៀនរបស់ សាវកប៉ុល។ ជាការពិត គាត់បាននិយាយទៅកាន់ក្រុមជំនុំនៅទីក្រុងកូរិនថូស «ដ្បិតខ្ញុំបានផ្តាច់ចិត្តថា នៅក្នុងពួកអ្នករាល់គ្នា នោះខ្ញុំមិនព្រមស្តាប់រឿងអ្វីទៀត ក្រៅពីព្រះយេស៊ូវគ្រីស្ទទេ ហើយគឺដែលទ្រង់ត្រូវឆ្កាងផង»(កូរិនថូសទី១ ២:២)។ បើវាជាសាសនាគ្រីស្ទនៃព្រះគម្ពីរ វាជាសាសនាគ្រីស្ទនៃឈើឆ្កាង លោក ស្ពឺជិនដែលជា «ស្ដេចនៃគ្រូអធិប្បាយ» បានប្រសាសន៍ថា «បេះដូងនៃដំណឹងល្អគឺជាការប្រោសលោះ ហើយសារះសំខាន់នៃការប្រោសលោះគឺជាយញ្ញបូជាលោះអំពើបាបរបស់ព្រះគ្រីស្ទនៅលើឈើឆ្កាង»។

សព្វថ្ងៃនេះក្រុមជំនុំជាច្រើនប្រើនិមិត្ដរូបនៃសត្វព្រាបមួយដើម្បីតំណាងពីសេចក្ដីជំនឿរបស់គេ។ សំរាប់ខ្ញុំនោះគឺជាកំហុសមួយ សត្វព្រាបតំណាងពីព្រះវិញ្ញាណបរិសុទ្ធ។ ប៉ុន្ដែព្រះវិញ្ញាណបរិសុមិនមែនជា បុគ្គលកណ្ដាលនៃព្រះត្រីឯកនៅក្នុងសេចក្ដីអធិប្បាយពីដំណឹងល្អទេ។ នៅក្នុងជំពូក១៦នៃគម្ពីរយ៉ូហាន ព្រះយេស៊ូវទ្រង់បានមានបន្ទូលថា ព្រះវិញ្ញាណបរិសុទ្ធ « នឹងមានព្រះបន្ទូល មិនមែនដោយអាងព្រះអង្គទ្រង់ទេ»(យ៉ូហាន ១៦:១៣)។ ព្រះយេស៊ូវមានបន្ទូលម្ដងទៀត «ទ្រង់នឹងដំកើងខ្ញុំ»(យ៉ូហាន ១៦:១៤)។ ការងាររបស់ព្រះវិញ្ញាណបរិសុទ្ទមិនមែនដើម្បីទាញមនុស្សមកទ្រង់ទេ ប៉ុន្ដែដើម្បីនាំសិរីល្អមកព្រះគ្រីស្ទ។ ដូច្នោះក្រុមជំនុំមួយដែលសេចក្ដីអធិប្បាយរបស់គេត្រូវបានផ្ដោតសំខាន់លើព្រះវិញ្ញាណបរិសុទ្ធមិនមែនជា ក្រុមជំនុំបង្រៀនតាមព្រះគម្ពីរត្រឹមត្រូវនោះទេ។ សាវកប៉ុលបានប្រាប់ថា ព្រះគ្រីស្ទត្រូវជាប្រធាននៅក្នុង ព័ន្ធកិច្ចរបស់យើងទាំងអស់ ហើយជាប្រធាននៅក្នុងការបង្រៀនរបស់យើងទាំងអស់។ គាត់បានប្រាប់ថា ព្រះគ្រីស្ទ

«...ជាសិរសារបស់រូបកាយ គឺជាពួកជំនុំ ទ្រង់ជាដើម ក៏បានរស់ពីស្លាប់ឡើងវិញមុនគេបង្អស់ ដើម្បីឲ្យទ្រង់បានជាប្រធានក្នុងគ្រប់ទាំងអស់ ដ្បិតព្រះបានសព្វព្រះហឫទ័យ ឲ្យគ្រប់ទាំងសេចក្តីពោរពេញបានស្ថិតនៅក្នុងទ្រង់ ហើយឲ្យបានផ្សះផ្សា គ្រប់ទាំងអស់ ឲ្យជានឹងអង្គទ្រង់... ទាំងតាំងស្ពានមេត្រី ដោយសារព្រះលោហិតនៃឈើឆ្កាងទ្រង់»(កូល៉ូស ១:១៨-២០)។

យើងត្រូវបានលើកលែងទោសពីអំពើបាប ហើយមានមេត្រីភាពជាមួយព្រះវរបិតា «ដោយសារព្រះលោហិត នៃឈើឆ្កាងរបស់ទ្រង់» ហើយដោយសារព្រះលោហិតនៃឈើឆ្កាងរបស់ទ្រង់តែមួយគត់!

តើអ្នកបានលាងស្អាតដោយឈាមដ៏មានអំណាចរបស់ព្រះយេស៊ូវឬទេ?
   តើអ្នកបានលាងបាបដោយឈាមនៃកូនចៀមឬទេ?
      តើអ្នកជឿលើព្រះគុណពេញលេញនៃម៉ោងនេះឬទេ?
   តើអ្នកបានលាងបាបដោយឈាមនៃកូនចៀមឬទេ?
តើអ្នកបានលាងបាបដោយឈាមនៅក្នុងព្រលឹងនៃឈាមរបស់កូនចៀមឬទេ?
   តើខោអាវអ្នកគ្មានស្នាមឬទេ? តើអ្នកសដូចហិមៈឬទេ?
តើអ្នកបានលាងបាបដោយឈាមនៃកូនចៀមឬទេ?
      («តើអ្នកបានលាងបាបដោយឈាមនៃកូនចៀមឬទេ?» ដោយ
      Elisha A. Hoffman,
1839-1929)។

ឈាមវិសេសទ្រង់បានហូរ
   លាងឲ្យស្អាតបាបបរិបូរ
ព្រះទ្រង់មេត្ដាអាសូរ
   ដោយព្រោះឈាមវិសេសព្រះយេស៊ូវ។
(«មានតែឈាមវិសេសព្រះយេស៊ូវ» ដោយលោក Robert Lowry, 1826-1899)។

«ដ្បិតមុនដំបូង ខ្ញុំបានប្រាប់មកអ្នករាល់គ្នា តាមសេចក្តីដែលខ្ញុំបានទទួលដែរ គឺថាព្រះគ្រីស្ទបានសុគត ដោយព្រោះបាបរបស់យើងរាល់គ្នា តាមបទគម្ពីរ»(កូរិនថូសទី១ ១៥:៣)។

លោក ខ្រីសវែលបានប្រសាសន៍ថា

     តើគាតចង់មានន័យដូចម្ដេចដោយពាក្យ «មុនដំបូង»? ការបញ្ជាក់ របស់គាត់មិនមានច្រើនដើម្បីធ្វើវាដូចជាមានសារះសំខាន់នោះទេ។ គោលទ្ធិ នៃការទទួលទណ្ឌកម្មជំនួសអំពើបាបរបស់យើង ដោយសារការសុគតរបស់ ព្រះគ្រីស្ទ (នៅកន្លែងរបស់មនុស្សមានបាប) គឺជាផ្នែកដ៏សំខាន់នៃព្រះគុណ ហើយជាបេះដូងនៃដំណឹងល្អ។ គ្មានសេចក្ដីពិតណាទៀតឈរខ្ពស់ណាស់ទេ ...គោលទ្ធិអស្ចារ្យទាំងអស់នៃបទគម្ពីរបរិសុទ្ធដឹកនាំទៅរកឈើឆ្កាង។
     មានម្ដងអ្នករិះគន់ម្នាក់បាននិយាយទៅកាន់លោក ឆាតឡេស ហោដូន ស្ពឺជិនថា «សេចក្ដីអធិប្បាយរបស់អ្នកទាំងអស់ស្ដាប់ទៅដូចៗគ្នា» ហើយគ្រូ គង្វាលដែលល្បីឈ្មោះនៅទីក្រុងឡុងបានឆ្លើយតបថា «បាទ ខ្ញុំយកអត្ថបទ គម្ពីរគ្រប់ទីកន្លែងនៅក្នុងព្រះគម្ពីរ ហើយបង្រៀនដោយត្រង់ពីឈើឆ្កាង» ។ មិនមានការលើកលែងទោសដោយគ្មានការទទួលទណ្ឌកម្មនោះទេ មិនមានការអត់ទោសបាបដោយគ្មានការបង្ហូរព្រះលោហិតនោះ មិនមានការផ្សះផ្សា ដោយគ្មានមិនមានការលោះបំណុលនោះទេ...
     ការអធិប្បាយពីការសុគតដើម្បីទទួលទណ្ឌកម្មរបស់ព្រះគ្រីស្ទគឺជាលទ្ធិ ដ៏ច្បាស់ ហើយមាំមួននៃគម្ពីរសញ្ញាថ្មី។ វាបង្រៀនខុសប្លែកពីសេចក្ដីជំនឿ នៃសាសនាផ្សេងៗទាំងអស់។ ការបង្រៀនរបស់គ្រីស្ទបរិសុទ្ធគឺជាការប្រោស លោះដ៏ច្បាស់លាស់មួយ។ គោលបំណងដ៏ចំបងរបស់វាគឺដើម្បីដោះមនុស្ស ពីភាពជាទាសករនៃអំពើបាប និងពីការជំនុំជំរះនៃអំពើបាប...វាគឺជាដំណឹង ល្អទីមួយនៃការប្រោសលោះ ហើយជាការប្រកាសប្រាប់ពីពត៌មានល្អ ដែល ព្រះទ្រង់បានធ្វើដើម្បីឲ្យព្រះគ្រីស្ទបានលើកលែងទោសឲ្យយើង (W. A. Criswell, Ph.D., In Defense of the Faith, ibid,. pp. 68-70)។

៣. ទីបី ព្រះគ្រីស្ទនៃឈើឆ្កាងជួយសង្រ្គោះយើងពីអំពើបាបរបស់យើង។

ពួកអ៊ីស្លាមជឿលើព្រះយេស៊ូវក្នុងផ្លូវមួយ ពួកគេហៅទ្រង់ថា «អ៊ីសា»។ សូម្បីតែគម្ពីរកូរ៉ានក៏ប្រាប់ ថា ទ្រង់បានកើតជាមួយស្រ្ដីព្រហ្មចារីម្នាក់។ វាថែមទាំងប្រាប់ថា ទ្រង់បានយាងឡើងទៅស្ថានសួគ៌វិញ មាន មនុស្សល្ងីល្ងើខ្លះគិតថា នោះគ្រប់គ្រាន់ហើយ។ ប៉ុន្ដែមនុស្សក្មេងរាប់រយនាក់ដែលជាជនជាតិអ៊ីស្លាមនៅលើ ពិភពលោកនេះកំពុងតែបែចេញពី «អ៊ីសា» ព្រះយេស៊ូវនៃកូរ៉ាន។ ពួកឯទៀតកំពុងតែបែទៅរកព្រះយេស៊ូវ សព្វថ្ងៃនេះជាជាងពេលមុន។ ពួកគេស្ទើរតែតែងតែជួបប្រទះការបៀតបៀន និងការរងទុក្ខដើម្បីជឿទុកចិត្ដ លើព្រះយេស៊ូវនៃសាសនាគ្រីស្ទ។ ហេតុអ្វីបានជាគេរងទុក្ខ សូម្បីតែទទួលទណ្ឌកម្ម ដើម្បីជឿទុកចិត្ដលើ ព្រះយេស៊ូវរបស់យើង? ខ្ញុំនឹងប្រាប់អ្នកពីមូលហេតុ! ព្រះយេស៊ូវនៃកូរ៉ានមិនបានស្លាប់នៅលើឈើឆ្កាង មួយដើម្បីសងថ្លៃលោះបាបរបស់យើងទេ នោះជាមូលហេតុ! គម្ពីរកូរ៉ានប្រាប់ថា ទ្រង់បានមិនបានសុគត នៅលើឈើឆ្កាងដើម្បីសង្រ្គោះយើងទេ! ប៉ុន្ដែគម្ពីរកូរ៉ានមិនប្រាប់ពួកគេ ពីរបៀបដើម្បីបានលើកលែងទោស ពីអំពើបាបរបស់គេ។ វាបា្រប់គេឲ្យខំធ្វើល្អ ហើយគោឬរពតាមក្រិត្យវិន័យ ប៉ុន្ដែមិនប្រាប់ពីរបៀបដើម្បីលើក លែងទោស ហើយទទួលយកជាកូនព្រះម្នាក់។ គម្ពីរកូរ៉ានមិនអាចប្រាប់ពួកគេពីរឿងនោះ ដោយព្រោះតែ កូរ៉ានបដិសេធពីការដែលព្រះយេស៊ូវបានសុគតនៅលើឈើឆ្កាង! ពួកគេត្រូវបានគេបៀតបៀនជាខ្លាំង ក្នុង ការជឿលើព្រះយេស៊ូវរបស់យើង ដោយព្រោះតែមានតែទ្រង់មួយគត់ដែលអាចប្រទានឲ្យមានមេត្រីភាព ជាមួយព្រះវរបិតា «ទាំងតាំងស្ពានមេត្រី ដោយសារព្រះលោហិតនៃឈើឆ្កាងទ្រង់»(កូល៉ូស ១:២០)។

តើអ្នកនឹងមានការបៀតបៀនដើម្បីជឿទុកចិត្ដព្រះគ្រីស្ទនៃឈើឆ្កាងឬទេ? តើអ្នកនឹងប្រថុយជីវិត អ្នកដើម្បីស្វែងរកមេត្រីភាពជាមួយព្រះ «ដោយសារព្រះលោហិតនៃឈើឆ្កាងឬទេ»? ពួកគេមាន។ ពួកគេ មានជារៀងរាល់ថ្ងៃ តើអ្នកនឹងមានសេចក្ដីសំអប់ពីពួកអ៊ីស្លាមដើម្បីស្វែងរកការលើកលែងទោសអំពើបាប របស់អ្នកដោយសារព្រះលោហិតព្រះគ្រីស្ទបានបង្ហូរដើម្បីជួយសង្រ្គោះអ្នកនៅលើឆ្កាងឬទេ? ពួកគេមាន ពួកគេមានជារៀងរាល់ថ្ងៃ។

នៅក្នុងទស្សនាវត្ដីរបស់លោក គ្រូគង្វាល Wurmbrand ខ្ញុំបានឃើញមុខក្មេងស្រីជនជាតិអ៊ីស្លាម ម្នាក់នៅក្នុងប្រទេសឥណ្ឌូនេស៊ី។ ពួកគេបានចាក់ទឹកអាស៊ីតនៅលើមុខរបស់នាង នៅពេលអ្នកបានជឿ ព្រះយេស៊ូវ។ ឥឡូវនេះមុខរបស់នាងគួរឲ្យខ្លាចមើល ហើយមិនអាចពិពណ៌នាបាន ប៉ុន្ដែនាងបានកំពុងតែ ញញឹម។ ពួកគេបាននិយាយថា នាងបានញញឹមគ្រប់ពេលវេលា នាងមានអារម្មណ៍ថាមុខនាងបាត់បង់ តម្លៃដើម្បីផ្ដល់ប្រយោជន៍ដល់ឈើឆ្កាងនៃព្រះគ្រីស្ទ! ហេតុអ្វី? ដោយព្រោះតែ៖

« ព្រះគ្រីស្ទបានសុគត ដោយព្រោះបាបរបស់យើងរាល់គ្នា តាមបទគម្ពីរ»(កូរិនថូសទី១ ១៥:៣)។

អស់បាបដែលខ្ញុំបានធ្វើដរាមរៀងមកហើយគឺ
   បាបគ្រប់ទាំងអស់ដែលប្រព្រឹត្ដ
បានភ្ជាប់លើឈើឆ្កាងខ្ញុំគ្មានទោសទៀតសោះឡើយ
   អរព្រះគុណព្រះអម្ចាស់នៃជីវិត
(«មិនអីទេ នៅក្នុងចិត្ដ» ដោយលោក H. G. Spafford, 1828-1888)។

បាទ ព្រះគ្រីស្ទបានយាងឡើងទៅស្ថានសួគ៌វិញ ប៉ុន្ដែគម្ពីរកូរ៉ានប្រាប់ថា! បើអ្នកមានការយាង ឡើងទៅស្ថានសួគ៌វិញរបស់ព្រះយេស៊ូវដោយគ្មានឈើឆ្កាង អ្នកមិនមានសេចក្ដីសង្រ្គោះទេ។ អ្នកត្រូវតែ មានឈើឆ្កាង! ដ្បិតសេចក្ដីសង្រ្គោះនៅលើឈើឆ្កាង ដែលព្រះយេស៊ូវបានសងថ្លៃលោះអំពើបាបរបស់អ្នក។ បើគ្មានឈើឆ្កាង មិនមានការសងថ្លៃលោះសំរាប់អំពើបាប ហើយគ្មានមេត្រីភាពជាមួយព្រះទេ។ មានតែ ព្រះគ្រីស្ទនៃឈើឆ្កាងអាចជួយសង្រ្គោះអ្នកពីអំពើបាប! មានតែព្រះគ្រីស្ទនៃឈើឆ្កាងតែមួយគត់ដែលបាន បង្ហូរព្រះលោហិតដ៏បរិសុទ្ធរបស់ទ្រង់ដើម្បីលាងសំអាតអំពើបាបរបស់អ្នកទាំងអស់។ បាទ

«ព្រះគ្រីស្ទបានសុគត ដោយព្រោះបាបរបស់យើងរាល់គ្នា តាមបទគម្ពីរ»(កូរិនថូសទី១ ១៥:៣)។

មានទុក្ករបុគ្គល និងអ្នកបរិសុទ្ធរាប់លានបាននិយាយថា «ខ្ញុំនឹងថ្វាយខ្លួនរបស់ខ្ញុំសំរាប់ព្រះគ្រីស្ទ នៃឈើឆ្កាង! ខ្ញុំនឹងថ្វាយដៃ និងជើងរបស់ខ្ញុំសំរាប់ព្រះគ្រីស្ទនៃឈើឆ្កាង! ខ្ញុំនឹងថ្វាយរូបកាយរបស់ខ្ញុំទៅ សត្វព្រៃសំរាប់ព្រះគ្រីស្ទនៃឈើឆ្កាង! ខ្ញុំនឹងថ្វាយជីវិតទាំងមូលរបស់ខ្ញុំសំរាប់ព្រះគ្រីស្ទនៃឈើឆ្កាង!»

ព្រះរាជបុត្រាទ្រង់យាងទៅច្បាំង
   ដើម្បីបានមកុដឧត្ដម
ទង់ជ័យទ្រង់បក់ចំរើនកំលាំងពួកអ្នកដែលភ័យបារម្ភ
   តើមានអ្នកណាខ្លះព្រមតាមទ្រង់?
(«ព្រះរាជបុត្រាទ្រង់យាងទៅច្បាំង» ដោយ Reginald Heber, 1783-1826)។

ពួកគេបាននិយាយថា ទាំងអស់នោះសុទ្ធតែមានតម្លៃ ហើយមានតម្លៃជាងដើម្បីមានការលើកលែងទោសពី អំពើបាបរបស់គេ ហើយបានលាងសំអាតដោយព្រះគ្រីស្ទនៃឈើឆ្កាង។

តើអ្នកនឹងទទួលព្រះគ្រីស្ទទេ? តើអ្នកនឹងជឿទុកចិត្ដទ្រង់ឥឡូវនេះ នៅព្រឹកនេះឬទេ? តើអ្នក នឹងនិយាយជាមួយលោក Watts «ព្រះអម្ចាស់ ខ្ញុំនឹងថ្វាយខ្លួនខ្ញុំទៅទ្រង់ “គ្រប់ទាំងអស់ដែលខ្ញុំអាចធ្វើ»? អ្នកនិយាយថា «ខ្ញុំត្រៀមខ្លួនរួចរាល់ហើយដើម្បីថ្វាយខ្លួនរបស់ខ្ញុំទៅព្រះគ្រីស្ទនៃឈើឆ្កាង ដែលទ្រង់បាន សុគតដើម្បីសង្រ្គោះខ្ញុំពីអំពើបាប»។ បន្ទាប់មកសូមចេញពីកៅអ៊ីរបស់អ្នក ហើយដើរទៅខាងក្រោយសាល ប្រជុំ លោក ខាហ្គិននឹងនាំអ្នកទៅបន្ទប់ផ្សេងទៀត ដែលអ្នកអាចថ្វាយជីវិតរបស់អ្នកទៅទ្រង់ ដែលទ្រង់បាន សុគតដើម្បីសង្រ្គោះអ្នកពីអំពើបាបរបស់អ្នក។ សូមទៅខាងក្រោយសាលប្រជុំឥឡូវនេះ លោក ចាន់ សូម អធិស្ឋានថា នឹងមានអ្នកខ្លះជឿទុកចិត្ដលើព្រះគ្រីស្ទនៃឈើឆ្កាងនៅពឹ្រកនេះ។ អាម៉ែន។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអាន ការអធិប្បាយរបស់ លោក ហ៊ីមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗ នៅតាមអ៊ីធើនេតនៅគេហទំព័រ www.realconversion.com.
ចុចលើ ”Sermon Manuscripts” សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ (Sermons in Khmer)

You may email Dr. Hymers at rlhymersjr@sbcglobal.net, (Click Here) – or you may
write to him at P.O. Box 15308, Los Angeles, CA 90015. Or phone him at (818)352-0452.

សេចក្ដីអធិប្បាយដែលសរសេរដៃទាំងនេះមិនហាមឲ្យថតចំលងទេ។ អ្នកប្រើវាដោយគ្មានការ អនុញ្ញាតពីលោក
Dr. Hymers។ ទោះបីជាយ៉ាងណាក៏ដោយ គ្រប់សេចក្ដីអធិប្បាយជាវីដីអូទាំងអស់របស់លោក Dr. Hymers ហាមថតចំលង ហើយអាចត្រឹមតែប្រើវាដោយមានការអនុញ្ញាត។

អានព្រះគម្ពីរមុនពេលអធិប្បាយដោយលោក Mr. Abel Prudhomme ៖ ម៉ាថាយ ១៥:១-៤។
ច្រៀងចំរៀងដោយខ្លួនឯងមុនអធិប្បាយដោយលោក Benjamin Kincaid Griffith៖
«ឈើឆ្កាងខ្លាំងដ៏ចាស់» (ដោយលោក George Bennard, 1873-1958)។


ចំណងជើងនៃសេចក្ដីអធិប្បាយ

ព្រះគ្រីស្ទនៃឈើឆ្កាង

ដោយលោក Dr. R. L. Hymers, Jr.

«បងប្អូនអើយ ខ្ញុំចង់ប្រាប់ឲ្យអ្នករាល់គ្នាដឹងពីដំណឹងល្អ ដែលខ្ញុំបានផ្សាយរួចមកហើយ ជាដំណឹងដែលអ្នករាល់គ្នាបានទទួល ក៏ឈរជាប់ក្នុងនោះផង។ អ្នករាល់គ្នាកំពុងតែ បានសង្គ្រោះ ដោយសារដំណឹងល្អនោះផង គឺបើសិនជាកាន់ខ្ជាប់តាមព្រះបន្ទូល ដែលខ្ញុំបានថ្លែង ប្រាប់មក លើកតែអ្នករាល់គ្នាបានជឿ ដោយឥតបើគិត។ ដ្បិតមុនដំបូង ខ្ញុំបានប្រាប់មកអ្នករាល់គ្នា តាមសេចក្តីដែលខ្ញុំបានទទួលដែរ គឺថាព្រះគ្រីស្ទបានសុគត ដោយព្រោះបាបរបស់យើងរាល់គ្នា តាមបទគម្ពីរ» (១កូរិនថូសទី ១៥:១-៣)។

១. ទីមួយ សព្វថ្ងៃនេះគ្រូគង្វាលជាច្រើនបង្រៀនពីរឿងផ្សេងៗច្រើនជាងដំណឹងល្អនៅ
កណ្ដាលសេចក្ដីអធិប្បាយរបស់ពួកគេ។ ២កូរិនថូសទី ១១:៤។

២. ទីពីរ ចំណុចកណ្ដាលនៃដំណឹងល្អគឺជាឈើឆ្កាងនៃព្រះគ្រីស្ទ។ កាឡាទី ៦:១៤;
១កូរិនថូសទី ២:២; យ៉ូហាន ១៦:១៣,១៤; កូល៉ូស ១:១៨-២០។

៣. ទីបី ព្រះគ្រីស្ទនៃឈើឆ្កាងជួយសង្រ្គោះយើងពីអំពើបាបរបស់យើង។ កូល៉ូស ១:២០។