ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០
នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។
មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤
ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។
សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ
ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។
នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។
អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net។
សមាជិកក្រុមជំនុំដែលបាត់បង់ និងគ្រូគង្វាលដែលលួចចៀម (ក្រុមជំនុំនៅថ្ងៃចុងក្រោយបំផុត– ផ្នែកទី២) ដោយលោក សេចក្ដីអធិប្បាយមួយបានអធិប្បាយនូវក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស «កាលព្រះយេស៊ូវ ទ្រង់កំពុងតែយាងចេញពីព្រះវិហារទៅ នោះពួកសិស្សក៏មកចង្អុលបង្ហាញអស់ទាំងមន្ទីរនៃព្រះវិហារថ្វាយទ្រង់ទត តែទ្រង់មានព្រះបន្ទូល ទៅគេថា អ្នករាល់គ្នាឃើញវត្ថុទាំងនេះឬទេ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា នៅទីនេះនឹងគ្មានថ្មនៅត្រួតលើថ្ម ដែលមិនត្រូវទំលាក់ចុះនោះទេ។ រួចកាលទ្រង់គង់លើ ភ្នំដើមអូលីវ នោះពួកសិស្សមកឯទ្រង់ដោយឡែក ទូលសួរថា សូមប្រាប់យើងខ្ញុំ តើការទាំងនេះកាលណានឹងមកដល់ តើមានទីសំគាល់ណាពីទ្រង់យាងមក ហើយពីបំផុតកល្ប?»(ម៉ាថាយ ២៤:១-៣)។ |
ព្រះយេស៊ូវបានយាងចេញពីព្រះវិហារនៅទីក្រុងយេរ៉ូសាឡិម វាជាមន្ទីរព្រះវិហារដែលសំខាន់បំផុត នៅផ្នែកខាងនោះនៅលើពិភពលោក។ ពួកសិស្សបានមកឯទ្រង់ ពួកគេក៏ចង់ចង្អុលបង្ហាញអស់ទាំងមន្ទីរព្រះវិហារដែលនៅជិតបង្កើយថ្វាយទ្រង់ទត។ ដ្បិតព្រះយេស៊ូវបានដើរចេញពីព្រះវិហារ ហើយទ្រង់បានមានបន្ទូលទៅកាន់ពួកសិស្សថា «អ្នករាល់គ្នាឃើញវត្ថុទាំងនេះឬទេ? ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា នៅទីនេះនឹងគ្មានថ្មនៅត្រួតលើថ្ម ដែលមិនត្រូវទំលាក់ចុះនោះទេ» (NIV)។ នៅពេលប្រពន្ធខ្ញុំ និងខ្ញុំបាននៅក្នុងទីក្រុងយេរ៉ូសាឡិម យើងបានទៅកន្លែងដែលព្រះវិហារបាន ឈរនៅកន្លែងនោះពីមុន វាមិននៅទីនោះទេ។ ពួកទាហានរ៉ូមបានមក ហើយបំផ្លាញទីក្រុងយេរ៉ូសាឡិមនៅ ក្នុងឆ្នាំ៧០បន្ទាប់ពីព្រះយេស៊ូវបានចាប់កំណើត។ ព្រះវិហារទាំងស្រុងត្រូវបានវាយបំផ្លាញ ហើយថ្មីទាំងអស់ ត្រូវបានពួកទាហានរ៉ូមពង្រាយខ្ចាត់ខ្ចាយ។ មានតែជញ្ជាំងខាងក្រៅព្រះវិហារមួយប៉ុណ្ណោះដែលនៅសល់។ វាត្រូវបានគេហៅថា «ជញ្ជាំងទ្រហោយំ»។ ប្រជាជនសាសន៍យូដានៅលើពិភពលោក គេមករកជញ្ជាំនេះដើម្បីអធិស្ឋានសុំឲ្យព្រះមេស្សីយាងចុះមក ហើយកសាងព្រះវិហាររបស់គេឡើងវិញ។ នៅពេលកូនប្រុស របស់ខ្ញុំឈ្មោះ Leslie បាននៅទីនោះ គាត់បានស្លៀកពាក់ខោអាវសំរាប់ធ្វើពិធីបុណ្យរបស់សាសន៍យូដា។ គាត់បានដាក់ដៃរបស់គាត់នៅលើជញ្ជាំងទ្រហោយំ (Wailing Wall )ដើម្បីអធិស្ឋាន។ មានគ្រូសាសន៍ យូដាម្នាក់បានគិតថា គាត់ជាជនជាតិយូដាម្នាក់។ គ្រូនោះបានដើរមកខាងក្រោយគាត់ ហើយបានចាក់ប្រេង លើគាត់! ការបំផ្លាញព្រះវិហារដោយពួករ៉ូមគឺជាប្រវត្ដិសាស្រ្ដពីបុរាណសំរាប់យើង។ ប៉ុន្ដែខ្ញុំប្រាកដថា ពួក សិស្សបានភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលព្រះយេស៊ូវបានមានបន្ទូលប្រាប់ពួកគេថា វានឹងកើតឡើង។ ទ្រង់បានមានបន្ទូលថា «នៅទីនេះនឹងគ្មានថ្មនៅត្រួតលើថ្ម ដែលមិនត្រូវទំលាក់ចុះនោះទេ»។ ពាក្យទំនាយ នោះបានសំរេចពេញទីក្នុងរយះពេលតិចជាង៤០ឆ្នាំក្រោយមក ដោយសារលោក Titus និងទាហានរ៉ូមរបស់គាត់។ បន្ទាប់មកព្រះយេស៊ូវបានទៅលើភ្នំដើមអូលីវដែលនៅជិតព្រះវិហារនោះ ទ្រង់បានអង្គុយនៅលើភ្នំ ហើយពួកសិស្សបានមកឯទ្រង់ ហើយបានសួរទ្រង់សំនួរ២។ ១. តើការទាំងនេះកាលណានឹងមកដល់? {តើនៅពេលណាដែលព្រះវិហារត្រូវបំផ្លាញ?} ២. តើមានទីសំគាល់ណាពីទ្រង់យាងមក ហើយពីបំផុតកល្ប?» {តើទីសំគាល់ណា ដែលយើងដឹងពីចុងបំផុតកល្បនៃផែនដី?} ចម្លើយសំរាប់សំនួរទីមួយមិនត្រូវបានកត់ត្រានៅក្នុងគម្ពីរម៉ាថាយទេ។ វាត្រូវបានកត់ត្រានៅក្នុងគម្ពីរលូកា ២១:២០-២៤។ នៅក្នុងខគម្ពីរទាំងនោះទ្រង់បានមានបន្ទូលថា ទីក្រុងយេរ៉ូសាឡិមត្រូវបានឡោមព័ន្ធដោយ ពួកទាហាន «គេនឹងដួលនៅក្រោមមុខដាវ ហើយនិងត្រូវដឹកនាំទៅជាឈ្លើយ ដល់អស់ទាំងនគរ ក្រុងយេរូសាឡិមនឹងត្រូវសាសន៍ដទៃជាន់ឈ្លី ដរាបដល់គ្រារបស់សាសន៍ដទៃបានសំរេច»(លូកា ២១:២៤)។ ដំណឹងល្អនៃគម្ពីរម៉ាថាយផ្ដោតសំខាន់លើព្រះយេស៊ូវជាស្ដេចនៃប្រទេសអ៊ីស្រាអែល។ ដំណឹងនេះមិនសាក សមនៅទីនោះទេ។ វាត្រូវបានកត់ត្រានៅក្នុងគម្ពីរលូកា ដែលប្រាប់យ៉ាងលំអិតអំពីពួកសាសដទៃ។ ប៉ុន្ដែចំលើយនៃសំនួរទីពីររបស់ពួកសិស្សត្រូវបានរៀបរាប់ប្រាប់យ៉ាងលំអិត នៅក្នុងគម្ពីរម៉ាថាយ ជំពូកនេះ ពួកគេបានសួរថា «តើមានទីសំគាល់ណាពីទ្រង់យាងមក ហើយពីបំផុតកល្ប?» ទ្រង់មិនបានស្ដី បន្ទោសពួកគេសំរាប់សំនួរនេះទេ។ ទ្រង់មិនបានមានបន្ទូលថា «នឹងមិនមានទីសំគាល់ខ្លះៗទេ»។ កន្លែងជា ឱកាសដ៏ល្អបំផុតសំរាប់ទ្រង់ដើម្បីឲ្យឆ្លើយ ដ្បិតទ្រង់បានប្រាប់ពីទំសំគាល់ជាច្រើនដល់ពួកគេ។ ទាំងនេះគឺ ជាទីសំគាល់នៃយាងមកលើកទីពីររបស់ទ្រង់ ចុងបំផុតកល្បនៃផែនដី ចុងបំផុតនៃសម័យនេះ។ បាទ គម្ពីរ បង្រៀនថា សម័យនេះនឹងបញ្ចប់ទៅ ហើយលោកីយនេះនឹងបញ្ចប់ទៅ។ សាសនាពុទ្ធបង្រៀនថា ប្រវត្ដិនៃវត្ដសង្សារ វាវិលទៅវិញទៅមកគ្មានពេលបញ្ចប់។ នៅពេលលោក Disney’s Lion King បានបង្រៀនពី ការវិលមកវិញនៃជីវិត គាត់បានប្រាប់ពីទស្សនៈរបស់លោកពុទ្ធនៃប្រវត្ដិសាស្រ្ដ។ ប៉ុន្ដែព្រះគម្ពីរបង្រៀនពី ប្រវត្ដិនៃការកើតមានអ្វីៗទាំងអស់នៅលើផែនដី ហើយវាទៅជាជួរមួយជាជាងការវិលមកវិញមួយ។ វាមាន ការចាប់ផ្ដើមមួយ ចំនុចកណ្ដាលមួយ និងទីបញ្ចប់មួយ។ កាលដើមដំបូងឡើយ ព្រះបានបង្កើតពិភពលោក ដែលគ្មានអ្វីសោះ។ ព្រះយេស៊ូវគ្រីស្ទបានយាងមកក្នុងលោកីយនៅចំនុចកណ្ដាល។ ពិភពលោកនឹងត្រូវដុត បំផ្លាញដោយភ្លើងនៅថ្ងៃចុងបញ្ចប់។ ដូច្នោះហើយពួកគេបានសួរទ្រង់ពីទីសំគាល់មួយនៃការយាងមកលើក ទីពីររបស់ទ្រង់ ហើយនិងថ្ងៃចុងបំផុត យើងដឹងពីថ្ងៃចុងបំផុតនៃផែនដី។ ទ្រង់បានប្រាប់ពួកគេពីទីសំគាល់ជាច្រើន។ លោក យ៉ូហាន F. Walvoord ជាប្រធាននៅមហាវិទ្យាល័យ Dallas Theological Seminary សំរាប់រយះពេលជាច្រើនឆ្នាំ ហើយគាត់ក៏ជាអ្នកបកស្រាយពាក្យទំនាយនៅក្នុងគម្ពីរដែលមនុស្សគោរពយ៉ាង ខ្ពស់ផងដែរ។ គាត់បានអធិប្បាយនៅក្នុងក្រុមជំនុំរបស់យើងនៅឆ្នាំ១៩៨០ លោក Walvoord បានហៅនូវ «ទីសំគាល់» ដែលព្រះយេស៊ូវប្រាប់នៅក្នុងគម្ពីរម៉ាថាយ ២៤:៤-១៤ ជា «ទីសំគាល់ទូទៅ ជាទីសំគាល់ ដែលអាចសង្កេតបានឥឡូវនេះ ប៉ុន្ដែដើម្បីសំរេចយ៉ាងច្បាស់នៅក្នុងគ្រារងទុក្ខវេទនាដ៏ធំ» (John F. Walvoord, Th.D., Major Bible Prophecies, Zondervan Publishing House, 1991, p. 254) ។ ខ្ញុំយល់ស្របជាមួយ សេចក្ដីថ្លៃងការណ៍របស់លោក Walvoord។ យើងឃើញនូវពី «សំគាល់ ទូទៅ» ទាំងនេះនៅជុំវិញយើងនៅលើពិភពលោកសព្វថ្ងៃនេះ។ ទីសំគាល់ដែលព្រះយេស៊ូវបានប្រាប់នៅក្នុង គម្ពីរយ៉ូហាន ២៤:៤-១៤ មានដូចទាំងនេះ៖ ១. ព្រះគ្រីស្ទក្លែងក្លាយ ២៤:៥ ខ្ញុំជឿថាកន្លែងនេះសំដៅលើពួកអារក្សដែលលេចមុខធ្វើ ជាព្រះគ្រីស្ទ។ នៅក្នុងខ២៤ ព្រះយេស៊ូវបានមានបន្ទូលថា «ដ្បិតនឹងមានព្រះគ្រីស្ទក្លែង ហើយហោរាក្លែងកើតឡើង»។ ខ្ញុំជឿថាទាំងនេះជាព្រះគ្រីស្ទក្លែងក្លាយ មានដូច ជា ព្រះគ្រីស្ទរបស់សាសនាម៉ូម៊ិន ព្រះគ្រីស្ទរបស់សាសនាស្មរបន្ទាល់ព្រះយេហូវ៉ា ព្រះគ្រីស្ទរបស់សាសនាគ្រីស្ទានវិទ្យាសាស្រ្ដ ព្រះគ្រីស្ទ ឬអ៊ីសានៃកូរ៉ាន និងរបស់ពួក អ៊ីស្លាម ព្រះគ្រីស្ទរបស់លទ្ធិប្រូតែស្ដង់ខុសឆ្គង និង «ព្រះគ្រីស្ទ» របស់ពួករ៉ូម៉ាង់ កាតូលិក។ ហោរាខុសឆ្គអគឺជាគ្រូទាំងឡាយណា ដែលផ្សាយពីព្រះគ្រីស្ទខុសឆ្គង! ទាំងនេះគឺជាព្រះយេស៊ូវក្លែងក្លាយរបស់ពួកអារក្ស។ ការកើតមានព្រះគ្រីស្ទក្លែងក្លាយ ទាំងនេះពិតប្រាកដណាស់ជាទីសំគាល់មួយដែលបង្ហាញថា យើងកំពុងតែរស់ក្នុងថ្ងៃ ចុងក្រោយបំផុត។ ២. ចំបាំង និងដំណឹងពីចំបាំង នៅសតវត្សទី២០ កើតមានសង្រ្គាមពីរនៅពាសពេញពិភ លោកសំរាប់ពេលវេលាមុនដំបូងនៅក្នុងប្រវត្ដិសាស្រ្ដ។ នៅតែមានការបន្ដច្បាំងគ្នានៅផ្នែកជាច្រើននៅលើពិភពលោកចាប់តាំងពីពេលនោះមក។ ៣. ការកើតមានអំណត់ (គ្រោះទុរក្សភិក)នៅលើពិភពលោកសព្វថ្ងៃនេះគ្រោះទុរក្សភិក កំពុងតែបំផ្លាញមនុស្សរាប់លាននាក់ជារៀងរាល់ឆ្នាំ។ មនុស្សជាច្រើនថែមទៀតបាន ស្លាប់ដោយសារការអត់បាយជាជាងបញ្ហាមួយផ្សេងទៀត នៅក្នុងរយះពេល១០០ឆ្នាំ មុន។ យើងនៅតែមានម្ហូបអាហារសំបូរបែបនៅក្នុងប្រទេសអាមេរិក។ ប៉ុន្ដែ «សេះ ខ្មៅ» នៃគម្ពីរវិវរណះជំពូក ៦បាននាំយកភាពរន្ធត់នៃគ្រោះទុរក្សភិកនៅពាសពេញ ពិភពលោកដែលកំពុងតែអភិវឌ្សនៅសម័យរបស់យើង។ ៤. ជំងឺអាសន្នរោគ អត្ថបទគម្ពីរជាភាសាក្រិចប្រាប់ពីរឿងនេះជាទីសំគាល់ដ៏សំខាន់មួយ នៅគ្រាចុងក្រោយបំផុត។ ជំងឺថ្មីៗ ដូចជាជំងឺអេដស៍ ដែលបានបណ្ដាលឲ្យមនុស្ស ស្លាប់រាប់មិនអស់នៅក្នុងពិភពលោកដែលកំពុងអភិវឌ្ស។ នៅក្នុងកន្លែងដើមដំបូងជាច្រើន ដែលថ្នាំពេទ្យមិនអាចមើលជា។ ផ្ដាសាយបក្សី និងផ្ដាសាយជ្រូក ហើយនឹងជំងឺដែលមិនអាចមើលជាផ្សេងៗទៀតកំពុងតែគំរាមគំហែងនៅសព្វថ្ងៃនេះ។ ៥. កក្រើនដី មានការកើនឡើងយ៉ាងឆាប់រហ័សនៅក្នុងចំនួនប្រជាជន រញ្ជួញផែនដី បានកើនឡើងយ៉ាងខ្លាំងក្នុងការសំឡាប់មនុស្ស ដ្បិតវាប៉ះពាល់ដល់មនុស្សជាច្រើន ព្រះគម្ពីរទាយពីរញ្ជួញថា នឹងកើតកក្រើនដីយ៉ាងធំមួយមុនពេលព្រះគ្រីស្ទយាងមក ជាលើកទីពីរ។ វានឹងបំផ្លាញទីក្រុងធំៗភាគច្រើននៅលើពិភពលោក (វិវរណះ ១៦: ១៨-២០)។ ៦. ការសំឡាប់ និងការបៀតបៀន ការបៀតបៀនរបស់គ្រីស្ទបរិសុទ ហើយសូម្បីតែមាន ការសំឡាប់ ដែលជាចរិកលក្ខណះនៅសម័យកាលរបស់យើង។ មានមនុស្សរាប់ លាននាក់បានស្លាប់ដោយសារសេចក្ដីជំនឿរបស់គេ។ ព្រះយេស៊ូវទាយពីការនេះនៅ ក្នុងគម្ពីរ (ម៉ាថាយ ២៤:៩-១០)។ ៧. ហោរាក្លែងក្លាយ នឹងមានហោរាក្លែងក្លាយ និងសាសនាក្លែងក្លាយកើតមានច្រើនជាង រយះពេល១០០ឆ្នាំមុន ហើយច្រើនជាងសម័យផ្សេងៗទៀតនៅក្នុងប្រវត្ដិសាស្រ្ដ រួម បញ្ជូលទាំងគោលលទ្ធិខុសឆ្គង ដែលបដិសេធព្រះគម្ពីរ ហើយត្រូវបានបង្រៀននៅក្នុងសាលាសំខាន់ភាគច្រើនដែលបង្រៀនពីសាសនា ដូចជាមហាវិទ្យាល័យ Fuller Seminary នៅក្នុងទីក្រុង Pasadena រដ្ឋ California។ ៨. ការទទឹងច្បាប់នឹងចំរើនជាច្រើនឡើង ហើយគ្រីស្ទបរិសុទបាត់បង់សេចក្ដីស្រឡាញ់។ «រួចដោយព្រោះការទទឹងច្បាប់នឹងចំរើនជាច្រើនឡើង បានជាសេចក្តីស្រឡាញ់របស់មនុស្សជាច្រើននឹង {រសាយអស់} ទៅ»(ម៉ាថាយ ២៤:១២)។ ពាក្យជាភាសាក្រិចដែលបានបកប្រែពាក្យ «អំពើទុច្ចរិត» នៅក្នុងគម្ពីរ ២៤:១២ មានន័យថា«ការទទឹង ច្បាប់»។ ពាក្យជាភាសាក្រិចគឺ «អែនណោមៀ» វាសំដៅលើមនុស្សដែលខ្លួនឯងថា «គ្រីស្ទាន» ដែលរស់ នៅក្នុងជីវិតដែលទទឹងច្បាប់។ ពាក្យជាភាសាអង់គ្លេសគឺ អែនថីណោមាន។ ដូច្នោះព្រះយេស៊ូវបានទាយថា ក្រុមជំនុំនៅថ្ងៃចុងក្រោយបំផុតនឹងពេញដោយមនុស្សខាងសាច់ឈាម និងអែនថីណោមានដែលទទឹងច្បាប់។ មនុស្សដែលមានវិញ្ញាណកាចភាគច្រើនដែលខ្ញុំបានស្គាល់ ជាពួកអែនថីណោមានដែលគេបានប្រកាសថាគេជាគ្រីស្ទាន។ សព្វថ្ងៃនេះក្រុមជំនុំពោពេញដោយពួកគេ ខ្ញុំអាចសរសេរសៀវភៅមួយក្បាលទាំងស្រុងអំពីវិធីសាស្រ្ដ ដែលពួកគេវាយប្រហារខ្ញុំយ៉ាងសាហាវ។ ប្រហែលជាថ្ងៃណាមួយខ្ញុំនឹងធ្វើវា ពេលខ្លះធ្លាក់ទឹកខ្លាំងណាស់ដោយសារភាពកាចរបស់គេ ហើយធ្វើឲ្យខ្ញុំគិតពីការឈប់បំរើព័ន្ធកិច្ច។ ពេល ខ្លះមនុស្សដែលទទឹងច្បាប់ទាំងនេះបានធ្វើអំពើអាក្រក់ពេក ដែលវាពិតប្រាកដណាស់បានល្បួងខ្ញុំឲ្យចេញពី ក្រុមជំនុំ។ ហើយពិតប្រាកដណាស់នោះជាបញ្ហាដែលកើតមានចំពោះគ្រីស្ទានពិតប្រាកដ។ មានមនុស្ស ដែលកាចបំផុតមួយចំនួនដែលខ្ញុំបានស្គាល់បាននិយាយថា ពួកគេបានកើតជាថ្មីម្ដងទៀត! ដោយព្រោះតែ ភាពទទឹងច្បាប់បានកើនឡើងនៅក្នុងមនុស្ស ដែលហៅខ្លួនឯងជាគ្រីស្ទាន សូម្បីតែសេចក្ដីស្រឡាញ់របស់គ្រីស្ទានពិតប្រាកដកក៏នឹងរសាយអស់ដែរ! នោះជាអ្វីដែលព្រះគ្រីស្ទចង់មានន័យនៅក្នុងគម្ពីរម៉ាថាយ ២៤: ១២។ លោក ម៉ាកជីបានប្រសាសន៍ថា «នៅពេលដែលអំពើទុច្ចរិតកើតមានច្រើន សេចក្ដីស្រឡាញ់ ជាច្រើនរសាយអស់ ហើយការនេះនឹងជាទីសំគាល់ដែលពិតថែមទៀតនៅចុងបញ្ចប់នៃសម័យកាល» (J. Vernon McGee, Th.D., Thru the Bible, Thomas Nelson Publishers, 1983, volume IV, p. 127; note on ម៉ាថាយ ២៤:១២)។ លោក ធីម៉ូថេ លីនជាគ្រូគង្វាលរបស់ខ្ញុំអស់រយះពេល២៣នៅក្រុមជំនុំ Chinese Baptist Church។ គាត់បានអធិប្បាយពីក្រុមជំនុំនៅថ្ងៃចុងក្រោយបំផុត លោក លីនបានបង្រៀនថា «សព្វថ្ងៃនេះ ‘ការស្រឡាញ់អ្នកដទៃ’ គ្រាន់តែជាពាក្យស្លោកមួយប៉ុណ្ណោះនៅក្រុមជំនុំដែលសូត្រដោយគ្មានការគិត ដ្បិត គេខ្វល់ខ្វាយតិចណាស់ពី... នៅពេលក្រុមជំនុំមួយមិនយល់ពីសារៈសំខាន់របស់សេចក្ដីស្រឡាញ់... វាមិន អាចទៅរួចដើម្បីព្រះគង់នៅជាមួយក្រុមជំនុំបានទេ» (Timothy Lin, Ph.D., The Secret of Church Growth, FCBC, 1992, p. 33)។ «តែអ្នកណាដែលកាន់ខ្ជាប់ ដរាបដល់ចុងបំផុតវិញ អ្នកនោះនឹងបានសង្គ្រោះ» (ម៉ាថាយ ២៤:១៣)។ មនុស្សដែលប្រែចិត្ដពិតប្រាកដនឹងអាចទ្រាំទ្រអំពើឃោរឃៅ ហើយតស៊ូនឹងវិញ្ញាណរបស់ «បងប្អូនក្លែងក្លាយដែលបានស៊កសៀតចូលមក ដោយលួចលាក់»(កាឡាទី ២:៤)។ សមាជិកក្រុមជំនុំខាងសាច់ឈាម ទាំងនេះនាំការឈឺចាប់ជាច្រើន ហើយនាំភាពទុក្ខព្រួយមកក្នុងក្រុមជំនុំជាច្រើននៅថ្ងៃចុងក្រោយបំផុត។ព្រះគម្ពីរពិពណ៌នាប្រាប់ពីពួកគេ។ ១. ទីមួយ សមាជិកក្រុមជំនុំជាច្រើននៅថ្ងៃចុងក្រោយបំផុតមិនបានកើតជាថ្មី។ គម្ពីរធីម៉ូថេទី២ ៣:១-៧ ពិពណ៌នាប្រាប់ពីសមាជិកក្រុមជំនុំដែលបាត់បង់នៅថ្ងៃចុងក្រោយបំផុត សូមបើកវា។ លោក យ៉ូហាន MacArthur បង្រៀនខុសលើព្រះលោហិតរបស់ព្រះគ្រីស្ទ ប៉ុន្ដែគាត់បង្រៀន ត្រឹមត្រូវ នៅពេលគាត់បានបង្រៀនថា អត្ថបទគម្ពីរនេះ «មិនសំដៅលើមនុស្សទូទៅ ឬមិនសំដៅលើ លោកីយដែលមិនបានសង្រ្គោះនោះទេ ប៉ុន្ដែសំដៅលើសមាជិក...នៅក្នុងក្រុមជំនុំរបស់ព្រះគ្រីស្ទ» (John MacArthur, D.D., The MacArthur New Testament Commentary, 2 Timothy, Moody Press, 1995, p. 108)។ លោក McGee បានបង្រៀនថា អត្ថបទគម្ពីរនេះសំដៅលើ «ថ្ងៃចុងក្រោយបំផុត របស់ក្រុមជំនុំ» (McGee, ibid., vol. V, p. 469)។ គាត់បានប្រសាសន៍ថា «យើងមានការពិពណ៌នា ខុសៗគ្នាចំនួន១៩នៅក្នុងខគម្ពីរពីរបីបន្ទាប់មកទៀត។ វាគឺជាការរំពឹងគិតដ៏មិនស្រួលមួយ ប៉ុន្ដែយើងចង់ មើលពួកវាដោយព្រោះតែបង្ហាញពីរូបភាពដ៏ល្អបំផុតនៅ...ថ្ងៃចុងក្រោយបំផុតរបស់ក្រុមជំនុំ... ខ្ញុំជឿថាឥឡូវ នេះយើងកំពុងរស់នៅក្នុងថ្ងៃដ៏គ្រោះថ្នាក់ទាំងនេះ ដែលត្រូវបានពិពណ៌នាប្រាប់នៅក្នុងផ្នែកនេះ» (McGee, ibid., pp. 469, 470)។ សព្វថ្ងៃនេះចំនួនយ៉ាងច្រើនរបស់សមាជិកក្រុមជំនុំដែលមិនប្រែចិត្ដគឺជាលទ្ធផល នៃការធ្វេសប្រហែសក្នុងការអនុវត្ដន៍របស់អ្នកផ្សាយដំណឹងល្អ ដែលចាប់ផ្ដើមមានលទ្ធផល ដូចជាព័ន្ធកិច្ច របស់លោក Charles G. Finney (1792-1875)។ មនុស្សដែលត្រូវបានទទួលជាសមាជិកក្រុមជំនុំដោយ មិនប្រុងប្រយ័ត្ន ក្នុងការពិនិត្យមើលទីបន្ទាល់នៃសេចក្ដីសង្រ្គោះរបស់គេ។ សមាជិកក្រុមជំនុំដែលមិនបាន សង្រ្គោះទាំងនេះត្រូវបានពិពណ៌ប្រាប់នៅក្នុង២ធីម៉ូថេ ៣:២-៤ – ១. «មនុស្សនឹងស្រឡាញ់តែខ្លួនឯង» លោក ម៉ាកជីបានប្រសាសន៍ថា «អ្នកអាចស្វែង រកការ មនុស្សនៅក្នុងក្រុមជំនុំ»(ibid)។ ២. «មនុស្សលោភលន់» មានន័យថាមនុស្សស្រឡាញ់លុយ។ លោក ម៉ាកជីបានប្រសាសន៍ថា «ការនេះធ្វើតាមការស្រឡាញ់ខ្លួនតែខ្លួនឯង ដោយព្រោះតែអ្នកស្រឡាញ់តែខ្លួន ឯងក្លាយជាមនុស្សស្រឡាញ់លុយ។ និស្ស័យចាស់នេះចូលចិត្ដមានលុយច្រើនដែលបានចំនាយលើវា» »(ibid)។ ៣. «អួតអាងគឃរ»។ ៤. «មានឫកខ្ពស់»។ ៥. «ប្រមាថមើលងាយ» ពាក្យជាភាសាក្រិចមានន័យថា «អ្នកតិះដៀល»។ ទាំងនេះ គឺជាមនុស្សក្នុងក្រុមជំនុំ ដែលតែងតែ «ដាក់ច្រមុះរបស់គេទៅក្នុងរឿងរបស់អ្នក ដទៃ» (McGee, ibid.)។ ពួកគេជាអ្នកនិយាយបង្ខូចបង្កាច់ ពួកគេព្យាយាមឲ្យ អស់ពីសមត្ថភាពរបស់គេដើម្បីបំផ្លាញកេរ្ដិ៍ឈ្មោះអ្នកដទៃនៅក្នុងក្រុមជំនុំ។ នោះគឺ ជាគំនិតដែលសំខាន់។ ៦. «មិនស្តាប់បង្គាប់ឪពុកម្តាយ» មនុស្សក្មេងដែលប៉ះបោរប្រឆាំងនឹងឥឪពុកម្ដាយ របស់គេ លោក MacArthur ប្រសាសន៍ថា «នឹងមិនមានការព្រួយចិត្ដអំពីការ ប៉ះបោរប្រឆាំងនឹងមនុស្សដទៃទៀតឡើយ»(ibid., p. 114)។ ពួកគេបណ្ដាលឲ្យ មានចលាចលដ៏ធំ និងបណ្ដាលឲ្យមានការយល់ច្រលំនៅក្នុងក្រុមជំនុំខ្លះ។ ៧. «រមឹលគុណ» មានបុរសម្នាក់ត្រូវបានគេឲ្យរៀនមហាវិទ្យាល័យឥតគិតថ្លៃ ហើយ ប្រពន្ធរបស់គាត់ត្រូវបានក្រុមជំនុំមួយ ឲ្យរៀននៅមហាវិទ្យាល័យមួយ ដោយឥតគិតថ្លៃ។ នៅពេលឆាប់ៗ ពួកគេបានទទួលសញ្ញាប័ត្ររបស់គេ បុរសនោះបានមកក្រុមជំនុំ ហើយព្យាយាមបំផ្លាញវា! នោះជារឿងពិតមួយ លោក ម៉ាកជីប្រសាសន៍ ថា «មនុស្សជាច្រើនឹងទទួលភាពចិត្ដល្អពីអ្នកដទៃដោយមិនគិតពីការអរគុណដល់ អ្នកដែលឲ្យគេ»(ibid.)។ ៨. «មានចិត្តមិនបរិសុទ្ធ»។ ៩. «មិនស្រឡាញ់តាមធម្មតាមនុស្ស» នេះមានន័យថាមិនស្រឡាញ់គ្រួសារ ឬក្រុម ជំនុំ។ ពួកគេគ្រាន់តែចាប់អារម្មណ៍លើអ្វីដែលអ្នកដទៃអាចធ្វើសំរាប់ពួកគេ ដោយ ព្រោះតែពួកគេដាក់ខ្លួនឯងជាលេខមួយ។ ១០. «គ្មានសេចក្តីអធ្យោគ» ទាំងនេះគឺជាមនុស្សដែលមិនដែលលើកលែងទោសឲ្យគេ ហើយមិនចង់លើកលែងទោសគេ។ អ្នកមិនអាចផ្សះផ្សាជាមួយពួកគេបានទេ ពួក គេនឹងមិនរក្សាពាក្យរបស់គេទេ។ គ្មានបញ្ហាសំរាប់ពួកគេទេ ប៉ុន្ដែពួកគេបំពេញចិត្ដតែខ្លួនឯង! ១១. «និយាយបង្កាច់គេ» «ពួកគេសប្បាយក្នុងការបំផ្លាញកេរ្ដិ៍ឈ្មោះ ហើយក្នុងការ បំផ្លាញជីវិតរស់នៅ» (MacArthur, ibid., p. 115)។ មានមនុស្សជាច្រើនដូច មនុស្សទាំងនេះដែលហៅខ្លួនគេថា «គ្រីស្ទាន»។ ១២. «មិនចេះទប់ចិត្ត» ទាំងនេះគឺជាមនុស្សដែលមិនចេះគ្រប់គ្រងលើខ្លួនរបស់គេ។ ១៣. «មានចិត្តសាហាវ» មានន័យថា សាហាវ។ ភាគច្រើននៃមនុស្សសាហាវខ្លះដែលខ្ញុំ ធ្លាប់បានជួបគឺជាសមាជិកក្រុមជំនុំ។ ១៤. «មិនចូលចិត្តនឹងការល្អ» ពិតប្រាកដណាស់ជា «អ្នកស្អប់ការល្អ»។ ពួកគេដឹងពីអ្វី ដែលត្រូវ ហើយល្អ ប៉ុន្ដែពួកគេស្អប់អ្វីដែលល្អ ហើយពួកគេស្អប់អស់អ្នកណាដែល ជាមនុស្សល្អ ដូចជាកាអ៊ីនបានស្អប់អេបិល ហើយបានសំឡាប់គាត់។ សព្វថ្ងៃនេះ មានសមាជិកច្រើននៅក្នុងក្រុមជំនុំដែលដូចជាលោក កាអ៊ីន។ ១៥. «ក្បត់គេ» មានន័យថាធ្វើអ្វីដោយមិនគិតអ្នកដទៃ។ ១៦. «ឥតបើគិត»។ ១៧. «មានចិត្តធំ» មានន័យថាឥតពិចារណាដោយសេចក្ដីអំនួត។ ១៨. «ចូលចិត្តនឹងល្បែងលេងជាជាងព្រះ» ព្រះគម្ពីរប្រាប់ពីវាទាំងអស់!! ទាំងនេះរួម បញ្ចូលទាំងសមាជិកក្រុមជំនុំ ដែលនឹងមិនទៅកម្មវិធីថ្វាយបង្គំព្រះនៅថ្ងៃអាទិត្យ ពេលល្ងាច ឬក៏ការប្រជុំគ្នាអធិស្ឋាននៅពាក់កណា្ដលសប្ដាហ៍ ធម្មតាទេដោយ ព្រោះតែពួកគេជាអ្នក «ចូលចិត្តនឹងល្បែងលេងជាជាងព្រះ»។ ខ្ញុំបាននិយាយថា ទាំងនេះសុទ្ធតែជាចរិកលក្ខណះរបស់សមាជិកក្រុមជំនុំនៅថ្ងៃចុងក្រោយបំផុត ដែលបាត់បង់ មិនប្រែចិត្ដ ហើយមិនបានសង្រ្គោះ។ វាប្រាប់ច្បាស់ច្បាស់ណាស់នៅក្នុងខគម្ពីរបន្ទាប់ទៀត (២ធីម៉ូថេ ៣:៥) ដែលជាលេខ១៩។ ១៩. «គេមានឫកពាជាអ្នកគោរព ប្រតិបត្តិដល់ព្រះ ប៉ុន្តែមិនព្រមទទួលស្គាល់ព្រះចេស្តា ដែលមកដោយការគោរពប្រតិបត្តិនោះទេ ចូរបែរពីពួកមនុស្សយ៉ាងនោះចេញ» (២ធីម៉ូថេ ៣:៥)។ ទាំងនេះជាសមាជិកក្រុមជំនុំដែលខាងក្រៅមើលទៅដូចជាគ្រីស្ទានម្នាក់ ប៉ុន្ដែពួកគេមិនដែលទទួលសេចក្ដីសង្រ្គោះដោយសារអំណាចព្រះចេស្ដារបស់ព្រះគ្រីស្ទនៅក្នុងជីវិតរបស់គេទេ។ ពួកគេមិនបានកើតជាថ្មីម្ដង ទៀត។ ពួកគេមិនមែនជាកូនព្រះពិតប្រាកដ មិនថាតើពួកគេចេះដកស្រង់ព្រះគម្ពីរច្រើនប៉ុណ្ណាទេ មានផ្លូវ តែមួយគត់ដែលសមរម្យដើម្បីធ្វើដាក់ពួកគេ «បែរចេញពីមនុស្សយ៉ាងនោះ»។ កិរិយាស័ព្ទ «បែរចេញ»ដែល បានបកប្រែគឺនៅក្នុងសំលេងកណ្ដាល។ វាមានន័យថា «បែរខ្លួនរបស់អ្នកចេញ» មិនថាតើពួកគេស្អាត យ៉ាងណា ឬពួកគេនិយាយពិរោះយ៉ាងណា «បែរខ្លួនរបស់អ្នក» ចេញពីពួកគេ ហើយនៅឲ្យឆ្ងាយពីពួកគេបើ អាចទៅរួច! សាវកប៉ុលបានប្រាប់ថា «ឱបងប្អូនអើយ ខ្ញុំទូន្មានអ្នករាល់គ្នា ឲ្យចំណាំមើលអស់អ្នកដែលបណ្តាលឲ្យបាក់បែកគ្នា ហើយនាំឲ្យមានសេចក្តីរវាតចិត្ត ខុសនឹងសេចក្តីដែលអ្នករាល់គ្នាបានរៀនមក ត្រូវឲ្យបែរចេញពីអ្នកទាំងនោះ ១៨ ដ្បិតមនុស្សបែបយ៉ាង នោះ មិនមែនគោរពប្រតិបត្តិដល់ព្រះគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នាទេ គេបំរើតែពោះខ្លួនគេវិញ ទាំងបញ្ឆោតចិត្តមនុស្សស្លូតត្រង់ ដោយពាក្យផ្អែមពីរោះ និងពាក្យបញ្ចើចផង» (រ៉ូម ១៦:១៧-១៨)។ សេចក្ដីអត្ថាធិប្បាយរបស់លោក ម៉ាថាយ ហែនរីប្រាប់ថា «ជៀសចេញពីទំនាក់ទំនងជិតស្និតជាមួយពួកគេ ក្រែងលោអ្នកត្រូវឆ្លងរោគដោយសារពួកគេ»។ នេះគឺជាថ្នាំសាហាវ ប៉ុន្ដែវាត្រូវបានផ្ដល់ឲ្យដើម្បីជួយការពារ កូនព្រះពិតពីការយល់ច្រលំ និងការបំផ្លាញ។ ២. ទីពីរ នៅថ្ងៃចុងក្រោយបំផុតនឹងមានគ្រូគង្វាលដែល «លួចចៀម» ជំនួសឲ្យការផ្សាយដំណឹងល្អ។ សាវកប្រាប់នៅក្នុងគម្ពីរ២ធីម៉ូថេ ៣:៦-៧ «ដ្បិតមនុស្សទាំងនោះ ជាពួកអ្នកដែលចូលទៅក្នុងផ្ទះគេ ទាំងល្បួងនាំពួកស្រីៗ ដែលល្ងង់ឲ្យឈ្លក់ចិត្ត ដែលស្ត្រីទាំងនោះផ្ទុកធ្ងន់ ដោយអំពើបាបហើយ ក៏បណ្តោយតាមសេចក្តីប៉ងប្រាថ្នាផ្សេងៗ គេរៀនជានិច្ច ប៉ុន្តែ ពុំអាចនឹងចេះដល់ថ្នាក់នៃសេចក្តីពិតឡើយ»(២ធីម៉ូថេ ៣:៦-៧)។ កន្លែងសំដៅលើគ្រូគង្វាល និងគ្រូបង្រៀននៅក្នុងក្រុមជំនុំដែលជ្រៀតជ្រៀកវិធីរបស់គេ ដោយប្រើឧបាយកលផ្សេងៗនៅក្នុងពួកស្រីៗដែលខ្សោយ ហើយនាំពួកគេចូលក្នុងក្រុមជំនុំផ្ទាល់របស់គេ ឬការរៀនព្រះគម្ពីរ។ ពួកគេជាធម្មតាល្បួងពួកស្រីៗ ប៉ុន្ដែពួកគេក៏អាចល្បួងមនុស្សប្រុសដែលខ្សោយផងដែរ ជាពិសេសមនុស្សដែលប្រុសដែលប្រពន្ធរបស់គេត្រូវបានល្បួងដោយសារ «ចោរលួចចៀម»។ លោក ម៉ាកជីបានប្រសាសន៍ថា «ស្រីៗដែលល្ងង់មានន័យថាស្រីៗទាំងពីរភេទ» (ibid., p. 471)។ ពិតប្រាកដណាស់ចោរលួចចៀមនឹងមិនដែលប្រាប់អ្នកថា «ខ្ញុំជាចោរលួចចៀមម្នាក់ ខ្ញុំមកទីនេះ ដើម្បីឲ្យអ្នកចេញពីក្រុមជំនុំរបស់អ្នក ហើយចូលរួមក្នុងក្រុមជំនុំខ្ញុំ»។ មានបុរសម្នាក់ដែលពិតបា្រកដណាស់ ជាចោរលួចចៀម្នាក់ គាត់បាននិយាយជាមួយខ្ញុំថា «ខ្ញុំមិនមែនជាចោរលួចចៀមម្នាក់ទេ»។ ពិតប្រាកដ ណាស់បុរសម្នាក់នេះគឺជាចោរលួចចៀមដ៏ស្ទាត់ជំនាញម្នាក់ ហើយគាត់បាននិយាយដូចនោះមកខ្ញុំនៅតាម ទូរស័ព្ទ។ ខ្ញុំគិតថាបុរសទាំងនេះជាញឹកញាប់បោកបញ្ជោតខ្លួនរបស់គេ ដើម្បីលាក់មុខពីអំពើបាបផ្ទាល់ខ្លួនរបស់គេ។ ពួកគេជា « អ្នកឆបោក ហើយត្រូវវង្វេងខ្លួនឯងផង»(២ធីម៉ូថេ ៣:១៣)។ អ្វីដែលពួកគេធ្វើដើម្បីទទួលបានចៀមថ្មីៗគឺដើម្បីនិយាយពីក្រុមជំនុំរបស់គាត់។ បើពួកគេឃើញ ថា បើចៀមមិនមានការរអ៊ូរទាំ ចោរលួចចៀមនឹងទុកគាត់ឲ្យនៅម្នាក់ឯង។ ប៉ុន្ដែបើចៀមត្អូញត្អែទៅគាត់ គាត់នឹងទាញគាត់ដោយសួរសំនួរដ៏ប្រសប់ៗ ហើយនៅក្នុងសំលេងស្រទន់ៗ។ បើគាត់អាចធ្វើឲ្យចៀមនោះ និយាយរឿងខ្លះប្រឆាំងនឹងគ្រូគង្វាលរបស់គាត់ ចោរលួចចៀមនឹងបន្ដធ្វើចំនុចនោះ គ្រប់ពេលដែលគេលេច មុខគេធ្វើដូចជាមិត្ដដែលចិត្ដល្អម្នាក់ ហើយធ្វើដូចជាមិត្ដដែលយល់ចិត្ដគ្នា។ នៅចុងបញ្ចប់ចោរលួចចៀមនឹង បញ្ចុះបញ្ចូលចៀមឲ្យចេញពីក្រុមជំនុំផ្ទាល់ខ្លួនរបស់គាត់ ហើយមកជាមួយគាត់។ ជឿវា ឬក៏មិនជឿវា មានគ្រូគង្វាលជាច្រើនដែលធ្វើដូចនេះ។ ពួកគេមានមនុស្សច្រើននៅក្នុងក្រុមជំនុំរបស់គេដោយព្រោះពួកគេ ទាក់ទាញមនុស្សឲ្យមកជាមួយគេ។ នៅពេលថ្មីៗមានគ្រូគង្វាលម្នាក់បានប្រាប់ខ្ញុំអំពីទីក្រុងតូចមួយនៅក្នុង Alabama ដែលមានក្រុមជំនុំបាទីស្ទចំនួន៦៦ក្នុងវា។ គាត់បាននិយាយថា មនុស្សបានអណ្ដែតពីចោរលួច ចៀមមួយទៅចោរលួចចៀមផ្សេងទៀត។ គ្មានអ្វីដើម្បីនិយាយសោះ កំរិតខាងព្រលឹងវិញ្ញាណនៅក្នុងទីក្រុងនោះត្រូវតែទាបណាស់ ហើយស្ទើរតែមិនមានមនុស្សខ្លះបានសង្រ្គោះពិតប្រាកដសោះ។ ហេតុអ្វី? ដោយ ព្រោះមនុស្សដូចនោះ «គេរៀនជានិច្ច ប៉ុន្តែ ពុំអាចនឹងចេះដល់ថ្នាក់នៃសេចក្តីពិតឡើយ» (ធីម៉ូថេទី២ ៣:៧)។ ដ្បិតវិធីតែមួយគត់ដើម្បីជៀសវាងពីការលួចចៀមគឺថា គ្រួគង្វាលមិនត្រូវទទួលសមាជិកពីក្រុមជំនុំផ្សងទៀត ដោយគ្មានសំបុត្រផ្ទេរពីក្រុមជំនុំចាស់របស់ពួកគេឡើយ។ សមាជិកមិនគួរតែទទួលយកមូលដ្ឋានគ្រឹះរបស់ ប្រយោគរបស់ពួកគេទេ។ ទាំងនេះជាតំណែងអ្នកបាទីស្ទនៅប្រវត្ដិសាស្រ្ដ ដែលត្រូវបានចោរលួចចៀមបាន រំលោភសព្វថ្ងៃនេះ។ ខ្ញុំសង្ឃឹមថាខ្ញុំមិនត្រូវតែអធិប្បាយពីមេរៀននេះ ប៉ុន្ដែលោក ខាហ្គិនបានខ្ញុំថា ខ្ញុំត្រូវតែបង្រៀនវា ហើយខ្ញុំគិតថាគាត់ធ្វើត្រូវ។ នេះគឺជាបញ្ហាដែលកំពុងតែកើតឡើងមួយ ដោយព្រោះតែនៅថ្ងៃចុងក្រោយបំផុតមានគ្រូគង្វាលតិចតួចដែលដឹងពីរបៀបដើម្បីយកឈ្នះមនុស្ស ហើយបង្រៀនគេឲ្យប្រែចិត្ដពីលោកីយ។ ជាលទ្ធផល ពួកគេជាញឹកញាប់ព្យាយាមកសាងក្រុមជំនុំរបស់គេ ដោយល្បួងគ្រីស្ទានជាច្រើនចេញពីក្រុមជំនុំផ្ទាល់ខ្លួនរបស់ពួកគេ ហើយមកជាមួយពួកគេ។ ខ្ញុំសូមនិយាយទៅកាន់អ្នករាល់គ្នាដោយខ្លាំង – ខ្ញុំស្អប់ ខ្ពើមព័ន្ធកិច្ចប្រភេទនោះណាស់! គ្រូគង្វាលដែលលួចចៀមគឺដូចជាចោរប្លន់ផ្នូរនៅក្នុងសតវត្សទី១៩។ ពួក គេគាស់យកសាកសពដែលទើបតែកប់ថ្មីៗ ហើយលក់សាកសពនោះឲ្យសាលាពេទ្យ ដើម្បីវះកាត់ពិនិត្យ។ តាមគំនិតខ្ញុំ គ្រូគង្វាលដែលលួចចៀមមិនប្រសើរជាចោរប្លន់ផ្នូរម្នាក់នោះទេ! មុននឹងខ្ញុំបញ្ចប់សេចក្ដីអធិប្បាយនេះ ខ្ញុំសូមនិយាយទៅកាន់អ្នករាល់គ្នាថា ទោះបីជាក្រុមជំនុំនៅ ថ្ងៃចុងក្រោយបំផុតអាក្រក់យ៉ាងណាក៏ដោយ ព្រះយេស៊ូវគ្រីស្ទទ្រង់ប្រុងប្រៀបជាស្រេច ដើម្បីលើកលែង ទោសអំពើបាបរបស់អ្នក។ ទ្រង់បានបង្ហូរព្រះលោហិត ហើយសុគតនៅលើងឈើឆ្កាងដើម្បីជួយសង្រ្គោះ ព្រលឹងវិញ្ញាណរបស់អ្នក។ ឥឡូវនេះទ្រង់គង់នៅខាងព្រះហស្ដស្នាំព្រះវរបិតា ហើយទ្រង់កំពុងអធិស្ឋានឲ្យ អ្នក។ ខ្ញុំអធិស្ឋានថា អ្នកនឹងស្វែងរកទ្រង់ ហើយអ្នកនឹងឃើញទ្រង់។ ទ្រង់បានមានបន្ទូលថា «ឯងរាល់គ្នានឹងស្វែងរកអញ ហើយនឹងឃើញផង គឺកាលណាឯងស្វែងរកអញឲ្យអស់អំពីចិត្ត»(យេរេមា ២៩:១៣)។ អាម៉ែន។ (ចប់សេចក្ដីអធិប្បាយ) You may email Dr. Hymers at rlhymersjr@sbcglobal.net, (Click Here) – or you may សេចក្ដីអធិប្បាយដែលសរសេរដៃទាំងនេះមិនហាមឲ្យថតចំលងទេ។ អ្នកប្រើវាដោយគ្មានការ អនុញ្ញាតពីលោក |
ចំណងជើងនៃសេចក្ដីអធិប្បាយ សមាជិកក្រុមជំនុំដែលបាត់បង់ និងគ្រូគង្វាលដែលលួចចៀម (ក្រុមជំនុំនៅថ្ងៃចុងក្រោយបំផុត– ផ្នែកទី២) ដោយលោក Dr. R. L. Hymers, Jr. «កាលព្រះយេស៊ូវ ទ្រង់កំពុងតែយាងចេញពីព្រះវិហារទៅ នោះពួកសិស្សក៏មកចង្អុលបង្ហាញអស់ទាំងមន្ទីរនៃព្រះវិហារថ្វាយទ្រង់ទត តែទ្រង់មានព្រះបន្ទូល ទៅគេថា អ្នករាល់គ្នាឃើញវត្ថុទាំងនេះឬទេ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា នៅទីនេះនឹងគ្មានថ្មនៅត្រួតលើថ្ម ដែលមិនត្រូវទំលាក់ចុះនោះទេ។ រួចកាលទ្រង់គង់លើ ភ្នំដើមអូលីវ នោះពួកសិស្សមកឯទ្រង់ដោយឡែក ទូលសួរថា សូមប្រាប់យើងខ្ញុំ តើការទាំងនេះកាលណានឹងមកដល់ តើមានទីសំគាល់ណាពីទ្រង់យាងមក ហើយពីបំផុតកល្ប?»(ម៉ាថាយ ២៤:១-៣)។ (លូកា ២១:២៤; ម៉ាថាយ ២៤:២៤, ១២, ១៣; កាឡាទី២:៤) ១. ទីមួយ សមាជិកក្រុមជំនុំជាច្រើននៅថ្ងៃចុងក្រោយបំផុតមិនបានកើតជាថ្មី។ ធីម៉ូថេទី២ ៣:១-៥; រ៉ូម ១៦:១៧-១៨។ ២. ទីពីរ នៅថ្ងៃចុងក្រោយបំផុតនឹងមានគ្រូគង្វាលដែល «លួចចៀម» ជំនួសឲ្យការផ្សាយដំណឹងល្អ។ ធីម៉ូថេទី២ ៣:៦-៧, ១៣, យេរេមា ២៩:១៣។ |