Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net




ហេតុផលដែលក្រុមជំនុំជាច្រើនកំពុងដេកលក់ ហើយរសាយអស់
(ក្រុមជំនុំនៅថ្ងៃចុងក្រោយ ភាគ១)

WHY CHURCHES ARE SLUMBERING AND COLD
(THE CHURCHES OF THE LAST DAYS – PART I)
(Cambodian)

ដោយលោក
Dr. R. L. Hymers, Jr.

សេចក្ដីអធិប្បាយមួយបានអធិប្បាយនូវក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស
ថ្ងៃរបស់ព្រះអម្ចាស់នៅពេលល្ងាច ខែតុលា ១៣, ២០១៣
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Evening, October 13, 2013

«តែគ្មានមនុស្សអាក្រក់ណាមួយនឹងបានយល់ទេ ចំណែកឯពួកអ្នកមានប្រាជ្ញា គេនឹងយល់វិញ»(ដានីយ៉ែល ១២:១០)។


គម្ពីរដានីយ៉ែលជំពូក១២មានពាក្យទំនាយជាច្រើនអំពីថ្ងៃចុងបំផុតនៃផែនដី នៅក្នុងខមួយយើង បានអានអំពីគ្រាវេទនាដ៏ធំ។ នៅក្នុងខ២ព្រះគម្ពីរបានប្រាប់ពីកាលើកឡើងរបស់គ្រីស្ទានពិតប្រាកដ និងពី ការរស់ឡើងវិញនៃមនុស្សដែលបានស្លាប់។ នៅក្នុងខ៤ប្រាប់ពីការធ្វើដំណើរទៅពាសពេញពិភពលោកដែល ត្រូវបានទាយនៅ «គ្រាចុងក្រោយ»។ នៅក្នុងខ៥ទៅខ៧ ព្រះគម្ពីរបានប្រាប់យើងអំពីគ្រាវេទនាដែលមានរយះពេល ៣ឆ្នាំកន្លះ។ ប៉ុន្ដែនៅខ៨ និងខ៩ក៏គួរឲ្យចាប់អារម្មណ៍ផងដែរ សូមមើលវា ហោរាប្រាប់៖

«ខ្ញុំបានឮ តែមិនបានយល់សោះ ដូច្នេះ ខ្ញុំសួរថា ឱលោកម្ចាស់អើយ តើចុងបំផុតនៃការទាំងនេះនឹងបានយ៉ាងណាទៅ តែលោកតបថា ដានីយ៉ែលអើយ ចូរទៅចុះ ដ្បិតសេចក្តីទាំងនេះត្រូវបិទបាំង ហើយបិទត្រាទុក ដរាបដល់គ្រាបំផុត»(ដានីយ៉ែល ១២:៨-៩)។

សូមស្រាវជ្រាវមើល

សូម្បីតែលោក ដានីយ៉ែលជាសាក្សីម្នាក់ពីព្រឹត្ដិការណ៍ទាំងនេះក្ដី គាត់មិនយល់ពីអត្ថន័យទាំង អស់នោះទេ។ ព្រះយេហូវ៉ាបានដាស់តឿនគាត់ពីការទាំងនេះ ដែលនឹងកើតឡើងនៅគ្រាចុងក្រោយបង្អស់ ប៉ុន្ដែការទាំងនោះនឹងត្រូវបិទបាំងបន្ទាប់ពីនោះ។ បន្ទាប់ពី «គ្រានចុងក្រោយ» «ចំណេះនឹងបានចំរើនឡើង»(ដានីយ៉ែល ១២:៤)។ លោក វើនណោន ម៉ាកជីបានប្រសាសន៍ថា «ខ្ញុំជឿថា ការនោះសំដៅលើ ចំណេះរបស់ហោរា» (Thru the Bible, Thomas Nelson, 1982, volume III, p. 605; note on ដានីយ៉ែល ១២:៤)។

ខ្ញុំគិតថាលោក ម៉ាកជីបានប្រសាសន៍ត្រឹមត្រូវ ចំណេះនៃពាក្យទំនាយក្នុងព្រះគម្ពីរត្រូវបានព្រះ វិញ្ញាណបរិសុទ្ធបានបង្ហាញប្រាប់រហូតដល់គ្រាពីរនៃសតវត្សទី១៩។ ដ្បិតព្រះយេហូវ៉ាបានមានបន្ទូលទៅ កាន់លោក ដានីយ៉ែលថា «ចូរទៅចុះ ដ្បិតសេចក្តីទាំងនេះត្រូវបិទបាំង ហើយបិទត្រាទុក ដរាបដល់គ្រាបំផុត»(ដានីយ៉ែល ១២:៤)។ ការអធិប្បាយពីពាក្យទំនាយក្នុងព្រះគម្ពីរត្រូវបានពេញនិយមជាខ្លាំងដល់ គ្រីស្ទានអភិរក្សនៅសតវត្សទី២០ ដ្បិតយើងបានប្ដូរទៅគ្រានចុងក្រោយបំផុត។ ប៉ុន្ដែវាគួរឲ្យចាប់អារម្មណ៍ ផងដែរថា ការសិក្សាពីពាក្យទំនាយក្នុងព្រះគម្ពីរបានចាប់ផ្ដើមមនុស្សចូលចិត្ដនៅឆ្នាំ១៩៨០។ សព្វថ្ងៃនេះ យើងកំលឺសេចក្ដីអធិប្បាយដែលបង្រៀនពីពាក្យទំនាយនៅក្នុងក្រុមជំនុំយើងណាស់។ ខ្ញុំជឿថា ព្រឹត្ដិការណ៍ ទាំងពីរទាំងនោះត្រូវបានប្រាប់នៅក្នុងគម្ពីរដានីយ៉ែលជំពូក១២។ ព្រះយេហូវ៉ាបានប្រាប់លោក ដានីយ៉ែល ថា ចំណេះនៃពាក្យទំនាយនៅក្នុងព្រះគម្ពីរនឹងបានចំរើនឡើង «នៅគ្រាចុងក្រោយបំផុត»។ ប៉ុន្ដែបន្ទាប់មក ព្រះយេហូវ៉ាបានមានបន្ទូលប្រាប់គាត់ថា៖

«...តែគ្មានមនុស្សអាក្រក់ណាមួយនឹងបានយល់ទេ ចំណែកឯពួកអ្នកមានប្រាជ្ញា គេនឹងយល់វិញ»(ដានីយ៉ែល ១២:១០)។

លោក ម៉ាកជីបានផ្ដល់សេចក្ដីអត្ថាធិប្បាយទាំងនេះ៖

     «តែគ្មានមនុស្សអាក្រក់ណាមួយនឹងបានយល់ទេ» សំដៅលើមនុស្សខាងសាច់ឈាម។ «ប៉ុន្តែ មនុស្សខាងសាច់ឈាមគេមិនទទួលសេចក្តីខាងឯព្រះវិញ្ញាណនៃព្រះទេ ពីព្រោះជាសេចក្តីល្ងង់ល្ងើដល់គេ ក៏រកស្គាល់មិនបានដែរ ដ្បិតត្រង់ឯសេចក្តីទាំងនោះ ត្រូវពិចារណាយល់ខាងវិញ្ញាណវិញ » (កូរិនថូសទី១ ២:១៤)។
     «ចំណែកឯពួកអ្នកមានប្រាជ្ញា គេនឹងយល់វិញ» «កាលណាព្រះអង្គនោះ គឺជាព្រះវិញ្ញាណនៃសេចក្តីពិតបានមកដល់ នោះទ្រង់នឹងនាំអ្នករាល់គ្នាចូលក្នុងគ្រប់ទាំងសេចក្តីពិត ដ្បិតទ្រង់នឹងមានព្រះបន្ទូល មិនមែនដោយអាងព្រះអង្គទ្រង់ទេ គឺនឹងមានព្រះបន្ទូល ចំពោះតែសេចក្តីណាដែលទ្រង់ឮ ហើយនិងសំដែងឲ្យអ្នករាល់គ្នាដឹងការដែលត្រូវមក»(យ៉ូហាន ១៦:១៣)។
      (J. Vernon McGee, Th.D., ibid.).

នោះគឺជាមូលហេតុមួយដែលយើងមានការអធិប្បាយតិចពីពាក្យទំនាយនៅក្នុងក្រុមជំនុំរបស់យើង សព្វថ្ងៃនេះ។ វាដោយព្រោះតែមានគ្រូគង្វាលរបស់យើងជាច្រើនមិនដែលប្រែចិត្ដ ដូច្នោះភ្នែករបស់គេត្រូវ បានបិទពីប្រធានបទដ៏សំខាន់ណាស់នេះ។ បុរសចាស់ៗមានជំនឿខ្លាំងជាង ប៉ុន្ដែខ្ញុំមានអារម្មណ៍ថា មាន គ្រូគង្វាលមួយចំនួនធំជាមនុស្សខាងសាច់ឈាម ហើយមនុស្សជាច្រើនមិនដែលកើតជាថ្មីម្ដងទៀត។ ដូច្នោះ យើងបានលឺសេចក្ដីអធិប្បាយពីពាក្យទំនាយនៅក្នុងព្រះគម្ពីរតិចណាស់សំរាប់រយះពេល២៥ឆ្នាំមុន។ វាជា អាម៉ាស់មួយ ដ្បិតគ្រូរបស់ឈ្មោះលោក ខាហ្គិននិយាយថា «សព្វថ្ងៃនេះពាក្យទំនាយទាំងនេះកំពុងតែសំរេច ហើយ គ្រូគង្វាលក្មេងៗជាច្រើនបានឈប់អធិប្បាយពីពាក្យទំនាយស្ទើរតែទាំងស្រុង»។ តើនៅពេលណា ដែលអ្នកបានស្ដាប់លឺសេចក្ដីអធិប្បាយដ៏ពេញលេញមួយ ដែលអធិប្បាយពីពាក្យទំនាយនៅក្នុងព្រះគម្ពីរ? លោក ខ្រីសវែលបានស្លាប់ លោក ម៉ាកជីបានស្លាប់ លោក ដីហែអ៊ែនបានស្លាប់! ឥឡូវនេះអ្វីដែល យើងស្ដាប់លឺទាំងអស់សុទ្ធតែគ្មានខ្លឹមសារ ហើយបុរសដែលអធិប្បាយនោះបង្រៀនហាក់ដូចជាខា្លចមនុស្ស ប្រឆាំងនឹងអ្វីដែលពួកគេត្រូវតែស្ដាប់លឺ! លោក ប៊ីលី ហ្រ្គែហាមឥឡូវនេះមានអាយុ៩៥ហើយ។ អ្នកនឹង មិនបានស្ដាប់គាត់អធិប្បាយពីពាក្យទំនាយម្ដងទៀតទេ។ ខ្ញុំមិនយល់ស្របជាមួយលោក ហ្រ្គែហាមពី «លទ្ធិដីសីសិន» (decisionism) នោះទេ ប៉ុន្ដែមិនពីពាក្យទំនាយក្នុងគម្ពីរទេ។ នៅក្នុងឆ្នាំ១៩៦៥ គាត់បាននិពន្ធសៀវភៅមួយដែលមានប្រសិទ្ធិភាពពីពាក្យទំនាយក្នុងគម្ពីរ ដែលមានចំណងជើងថា World Aflame (Doubleday and Company)។ នៅក្នុងសៀវភៅនោះ លោក ប៊ីលី ហ្រ្គែហាមបានផ្ដល់នូវការ រៀបរាប់នៅគ្រាចុងក្រោយបំផុតនេះ៖

     ព្រះយេស៊ូវបានមានបន្ទូលថា នឹងមានជំនាន់នៅពេលអនាគតមួយជា មួយចរិកលក្ខណះពិតប្រាដក ដែលបង្ហាញថា គ្រាចុងក្រោយជិតដល់ហើយ ។ នៅពេលផ្សេងទៀត មាន «ជំនាន់ X» នៅចំណុចខ្លះៗ... ដែលទីសំគាល់ទាំងអស់កើតឡើងសំដៅទៅរកកន្លែងតែមួយ(ហើយមកជាមួយគ្នា) ... អស់អ្នកណាដែលចិត្ដគេបានផ្លាស់ប្ដូរដោយសារព្រះយេស៊ូវគ្រីស្ទ គំនិត របស់អ្នកនោះបានបំភ្លឺដោយសារព្រះវិញ្ញាណបរិសុទ្ធ ហើយនឹងអាចអានពី ទីសំគាល់នៅថ្ងៃនោះ ហើយអាចព្រមានមនុស្សដូចជាលោក ណូអេបានធ្វើ។ សព្វថ្ងៃនេះ វាហាក់ដូចជាទីសំគាល់ទាំងនោះកំពុងតែសំដៅទៅរកកន្លែងតែ មួយ(មកជាមួយគ្នា) សំរាប់ពេលមុនដំបូង ចាប់តាំងពីពេលដែលព្រះគ្រីស្ទ បានយាងទៅស្ថានសួគ៌វិញ (Billy Graham, D.D., World Aflame, Doubleday and Company, 1965, p. 216)។

ឥឡូវនេះយើងឃើញទីសំគាល់ទាំងនោះកើតឡើងនៅជុំវិញយើងជារៀងរាល់ថ្ងៃ ពិតប្រាកដនេះគឺ ជាជំនាន់X។ ពិតប្រាកដនេះគឺជា «គ្រាចុងក្រោយបំផុត»។ ដ្បិតយើងមិនស្ដាប់លឺអំពីវាច្រើនណាស់ណា ទេនៅក្នុងក្រុមជំនុំរបស់យើង! ខ្ញុំជឿថា បញ្ហាដ៏ធំនេះកើតឡើង ដោយសារតែគ្រូគង្វាលជាច្រើនរបស់យើង ជាមនុស្សខាងសាច់ឈាមសព្វថ្ងៃនេះ។

« តែគ្មានមនុស្សអាក្រក់ណាមួយនឹងបានយល់ទេ ចំណែកឯពួកអ្នកមានប្រាជ្ញា គេនឹងយល់វិញ»(ដានីយ៉ែល ១២:១០)។

នេះគឺជាទីសំគាល់ជាច្រើនដែលទាក់ទងនឹងក្រុមជំនុំនៅគ្រាចុងក្រោយបំផុត ដែលព្រះគម្ពីរប្រាប់។

១. ទីមួយ ព្រះគម្ពីរទាយពីការដេកលក់របស់ក្រុមជំនុំនៅគ្រាចុងក្រោយបង្អស់។

អ្នកត្រូវយល់ថា គម្ពីរសញ្ញាថ្មីប្រាប់ពីរូបភាពដែលកើតឡើងនៅពេលតែមួយពីរ នៅគ្រាចុងក្រោយបំផុតរបស់ក្រុមជំនុំ។ ឧទាហរណ៍ ព្រះគម្ពីរប្រាប់យើងថា «អំពើទុច្ចរិតនឹងចំរើនឡើង» ក្នុងម៉ាថាយ ២៤:១២។ ហើយស្ថានភាពនេះនឹងកើតមាននៅពេលតែមួយដែលដំណឺងល្អ « ត្រូវប្រកាសប្រាប់ទួទៅគ្រប់ក្នុងលោកីយ៍ ទុកជាទីបន្ទាល់ដល់អស់ទាំងសាសន៍ នោះទើបនឹងបានដល់ចុងបំផុត»(ម៉ាថាយ ២៤:១៤) នៅក្នុងគម្ពីរវិវរណះ យើងឃើញពី «ស្រីសំផឹង» នៃការច្របូកច្របល់នៃក្រុមជំនុំដែលបោះបង់ចោលព្រះ កើតមាននៅពេលតែមួយដូចជាការរស់ឡើងវិញដ៏អស្ចារ្យនៅគ្រាវេទនា នៅក្នុងគម្ពីរវិវរណះ ៧:៤-១៧។

នៅយប់មុនខ្ញុំបានមើលវីដីអូមួយដែលផ្ដល់ពត៌មានពីការលូតលាស់នៃគ្រីស្ទសាសនានៅប្រទេស អាហ្រិចខាងត្បូង («សាសនាគ្រីស្ទនៅប្រទេសអាហ្រិចកំពុងតែកើនឡើង ការកើនឡើងរបស់សាសនា គ្រីស្ទនៅក្នុងប្រទេសអាហ្រិច» បានបង្កើតឡើង ហើយដឹកនាំដោយលោក យ៉ាកុប Ault, Ph.D.)។ អ្នកជឿ ព្រះជនជាតិស្បែកខ្មៅម្នាក់នៅក្នុងវីដីអូបានបង្ហាញពីរបៀបដែល សាសនាគ្រីស្ទនៅភូគោលខាងជើងនៃ ពិភពលោកត្រូវបានធ្វើឲ្យខូច នៅខណះពេលដែលភូគោលភាគខាងត្បូង និងក្នុងប្រទេសចិនមានការកើន ឡើងនៃការរស់ឡើងយ៉ាងខ្លាំង។ វិធីផ្សេងទៀតនៃការពន្យល់គឺថា នេះគឺសាសនាគ្រីស្ទគ្មានប្រយោជន៍ ហើយកំពុងតែស្លាប់នៅក្នុងប្រទេសដែលបានអភិវឌ្ឃ(ប្រទេសអ៊ីរ៉ុប អាមេរកាំង..ល..) នៅខណះពេល ដែលវានៅមានជីវិត ហើយវាកំពុងតែលូតលាស់នៅក្នុងការលេចចេញឡើងនៃប្រទេសពិភពលោកទី៣។ ពិតប្រាកដណាស់ មានគោលទ្ធិខុសឆ្គងខ្លះនៅក្នុងក្រុមជំនុំទាំងនេះ ប៉ុន្ដែវាពិតនៅក្នុងគ្រារស់ឡើងវិញ។

ប៉ុន្ដែយើងកំពុងតែផ្ដោតលើប្រទេសអ៊ីរ៉ុប និងប្រទេសអាមេរកាំងនៅក្នុងសេចក្ដីអធិប្បាយនេះ។ ហើយនោះគឺសំខាន់ណាស់ ដោយព្រោះតែលោកីយនៅតែមើលមកយើង ហើយសង្ឃឹមថា យើងជាគំរូរបស់ សាសនាគ្រីស្ទ ទោះបីជាយ៉ាងណាក៏ដោយ។ ជាការពិត សូម្បីតែក្រុមជំនុំដ៏ល្អបំផុតរបស់យើងជាច្រើនក៏បានធ្លាក់ចុះដូចជាក្រុងឡៅឌីសេ។ ខ្ញុំយល់ដឹងថា មនុស្សខ្លះនឹងមិនអាចយល់ពីរឿងនេះបានទេ ដោយ ព្រោះតែ អត្ថបទគម្ពីររបស់យើងប្រាប់ថា៖

« តែគ្មានមនុស្សអាក្រក់ណាមួយនឹងបានយល់ទេ ចំណែកឯពួកអ្នកមាន ប្រាជ្ញា គេនឹងយល់វិញ»(ដានីយ៉ែល ១២:១០)។

ការបង្រៀនរបស់ព្រះគ្រីស្ទនៅលើភ្នំអូលីវបានប្រាប់ចំលើយពីសំនួររបស់ពួកសិស្សព្រះយេស៊ូវ «តើការទាំងនេះកាលណានឹងមកដល់ តើមានទីសំគាល់ណាពីទ្រង់យាងមក ហើយពីបំផុតកល្ប»(ម៉ាថាយ ២៤:៣)។ ខគម្ពីរដែលនៅសល់នៅជំពូក២៤ និងជំពូក២៥ទាំងអស់បានប្រាប់ពីកន្លែងដែល ព្រះគ្រីស្ទបានឆ្លើយសំនួរទាំងនោះ «តើការទាំងនេះកាលណានឹងមកដល់ តើមានទីសំគាល់ណាពីទ្រង់យាងមក ហើយពីបំផុតកល្ប» បន្ទាប់មកនៅក្នុងម៉ាថាយ ២៥:១-១៣ ទ្រង់បានប្រាប់ពី «ពាក្យប្រៀបប្រដូជនៃស្រ្ដី ព្រហ្មចារីដែលឆ្លាត និងស្រ្ដីព្រហ្មចារីដែលល្ងង់»។

ខ្ញុំជឿថារឿងប្រៀបប្រដូចនេះនិយាយប្រៀបធៀបពីស្ថានភាពពាក់កណ្ដាលរបស់ក្រុមជំនុំនៅក្នុងពិភពលោក។ ស្រ្ដីព្រហ្មចារី១០នាក់តំណាងពីក្រុមជំនុំ «៥នាក់ឆ្លាត ហើយ៥នាក់ទៀតល្ងង់» (ម៉ាថាយ ២៥:២)។ លោក យ៉ូហាន Nelson Darby (១៨០០-១៨៨២) បានបង្រៀនថា ស្រ្ដីព្រហ្មចារី ១០នាក់នោះមិនសំដៅលើ ក្រុមជំនុំទេ ប៉ុន្ដែសំដៅលើប្រទេសអ៊ីសា្រអែល។ ប៉ុន្ដែគាត់បានបង្រៀនខុស ពីរឿងនេះថាសំដៅលើក្រុមជំនុំតាមប្រវត្ដិសាស្រ្ដរបស់គ្រីស្ទបរិសុទ្ធ ដោយសារគ្រូអធិប្បាយដ៏អស្ចារ្យទាំងអស់ ហើយសូម្បីតែក្រុមជំនុំ Church Fathers នៅដើមមុនដំបូងរបស់សាសនាគ្រីស្ទ។

ឥឡូវនេះតើរឿងប្រៀបប្រដូចប្រាប់យើងអំពីក្រុមជំនុំរបស់យើងឬ? វាប្រាប់ថា៖

«តែដោយព្រោះប្តីក្រមកពេក បានជានាងទាំងនោះងោកងុយ ហើយដេកលក់ទៅ»(ម៉ាថាយ ២៥:៥)។

លោក ម៉ាកជីបានប្រសាសន៍ថា «សូមកត់សំគាល់ថា ស្រ្ដី៥នាក់ដែលឆ្លាត និងស្រ្ដី៥នាក់ដែលល្ងង់បាន ដេកលក់។ ភាពខុសគ្នានៅក្នុងពួកគេគឺថា អ្នកខ្លះមានព្រះវិញ្ញាណបរិសុទ្ធ(តំណាងដោយប្រេង) ហើយខ្លះ ទៀតមិនមាន ដោយព្រោះតែពួកគេមិនមែនជាអ្នកជឿពិតប្រាកដ»(J. Vernon McGee, Th.D., Thru the Bible, Thomas Nelson Publishers, 1983, volume IV, p. 135; note on Matthew 25:5)។

ដូចនេះ លោក ម៉ាកជីបានប្រសាសន៍ថា ស្រ្ដីពាក់កណ្ដាលបានសង្រ្គោះ ហើយបានពាក់កណ្ដាល ទៀតបានបាត់បង់។ នោះគឺជារូបភាពនៃក្រុមជំនុំរបស់យើងនៅក្នុងប្រទេសភាគខាងលិចសព្វថ្ងៃនេះ។ ពួក គេលាយដោយមនុស្សដែលបានសង្រ្គោះ និងមនុស្សដែលបាត់បង់។ ប៉ុន្ដែសូមចាំថា! ព្រះគ្រីស្ទប្រាប់ថា៖

«នាងទាំងអស់នោះងោកងុយ ហើយដេកលក់ទៅ»(ម៉ាថាយ ២៥:៥)។

ពួកគេទាំងអស់កំពុងតែដេកលក់ ទាំងអ្នកបានសង្រ្គោះ និងអ្នកបាត់បង់! នោះជាអ្វីដែលខគម្ពីរនេះប្រាប់!

នោះជាការពិពណ៌នាប្រាប់មួយពីក្រុមជំនុំរបស់នៅថ្ងៃដ៏អាក្រក់ទាំងអស់! សូមកត់សំគាល់ថា វាជា ពេលយប់ នៅពេលដែលក្រុមជំនុំបានដេកលក់ «កណ្តាលអធ្រាត្រ» (ម៉ាថាយ ២៥:៦)។ ខ្ញុំបានឃើញការ រស់ឡើងវិញដែលកើតឡើងនៅពេលយប់ដោយផ្ទាល់ភ្នែក។ លោក ថូសើរមានតែងសេចក្ដីមួយដែលបាន ហៅថា «កើតបន្ទាប់ពីពាក់កណ្ដាលអធ្រាត្រ» ហេតុអ្វីមិនមានការរស់ឡើងវិញនៅក្នុងក្រុមជំនុំយើងសព្វថ្ងៃ នេះ? តើវាអាចទាក់ទងជាមួយក្រុមជំនុំដែលបិទកម្មវិធីថ្វាយបង្គំនៅថ្ងៃអាទិត្យពេលរបស់គេឬទេ? ការរស់ ឡើងវិញដ៏ធំនៅតំបន់ចុងក្រោយគឺនៅក្នុងពិភពលោកភាគខាងលិច ហើយបានចាប់ផ្ដើមនៅយប់ជ្រៅនៅ Isle of Lewis នៃប្រទេសស្កត់ឡែន ក្នុងឆ្នាំ១៩៤៩ នៅយប់ជ្រៅ! នៅក្នុងប្រទេសចិន «ក្រុមជំនុំនៅផ្ទះ» តែងតែប្រជុំគ្នានៅពេលយប់។ នោះគឺជាមូលហេតុមួយ ដែលពួកគេនៅតែមានការរស់ឡើងវិញ! ប៉ុន្ដែក្រុម ជំនុំរបស់យើងនៅក្នុងប្រទេសភាគខាងលិចនេះ ជាញឹកញាប់បានបិទកម្មវិធីថ្វាយបង្គំព្រះនៅយប់ថ្ងៃពុធ ហើយថ្ងៃអាទិត្យពេលយប់ផងដែរ។ លោក Leonard Ravenhill បានប្រសាសន៍ថា «សំលេងគោលទ្ធិ បានដាក់អ្នកជឿភាគច្រើនដេកលក់...សំលេងសេចក្ដីអធិប្បាយនៅក្នុងភាសាអង់គ្លេសដែលគ្មានកំហុស និង ការបកប្រែដោយគ្មានការខូចខាត អាចគ្មានរស់ជាតិដូចជាមាត់មួយនៅដីខ្សាច់... យើងត្រូវការក្រុមជំនុំ បាទីស្ទដែលខ្លាំង...ក្រុមជំនុំដែលពេញដោយអំណាចមួយនឹងទាក់ទាញលោកីយ ដូច្នោះដោយសារក្រុមជំនុំ នោះ ពួកគេនឹងស្ដាប់លឺសំលេងនៃព្រះដ៏រស់»(Leonard Ravenhill, Why Revival Tarries, Bethany Fellowship, 1979, p. 106)។

ប៉ុន្ដែនោះមិនពិតនៅក្នុងក្រុមជំនុំរបស់យើងសព្វថ្ងៃនេះទេ។

«តែដោយព្រោះប្តីក្រមកពេក បានជានាងទាំងនោះងោកងុយ ហើយដេកលក់ទៅ»(ម៉ាថាយ ២៥:៥)។

ព្រះជួយយើង! ព្រះមានបន្ទូលប្រាប់យើង នៅប្រទេសភាគខាងលិចនេះថា៖

«អញស្គាល់ការដែលឯងធ្វើ ហើយថា ឯងមិនត្រជាក់ ក៏មិនក្តៅផង អញចូលចិត្តឲ្យឯងបាន ទោះត្រជាក់ឬក្តៅក្តី។ ដូច្នេះដោយព្រោះឯងគ្រាន់តែស្ទើរៗ ប៉ុណ្ណោះ គឺមិនមែនត្រជាក់ ក៏មិនក្តៅផង នោះអញនឹងខ្ជាក់ឯងចេញពីមាត់អញទៅ ដោយព្រោះឯងអួតថា ឯងជាអ្នកមាន បានកាន់តែស្តុកស្តម្ភឡើងហើយ ក៏មិនត្រូវការនឹងអ្វីសោះ តែឯងមិនដឹងថា ឯងវេទនា លំបាក ទ័លក្រ ខ្វាក់ភ្នែក ហើយអាក្រាតវិញនោះទេ បានជាអញទូន្មានឲ្យ ឯងទិញមាសដែលសំរងក្នុងភ្លើងពីអញ ដើម្បីឲ្យបានធ្វើជាអ្នកមានពិតមែន ហើយទិញសំលៀកបំពាក់ស ឲ្យបានស្លៀកពាក់ កុំឲ្យគេឃើញកេរ្តិ៍ខ្មាស ដែលឯងនៅអាក្រាតនោះឡើយ ព្រមទាំងថ្នាំលាបភ្នែកផង ឲ្យឯងបានមើលឃើញវិញ» (វិវរណះ ៣:១៥-១៨)។

« តែគ្មានមនុស្សអាក្រក់ណាមួយនឹងបានយល់ទេ ចំណែកឯពួកអ្នកមាន ប្រាជ្ញា គេនឹងយល់វិញ»(ដានីយ៉ែល ១២:១០)។

២. ទីពីរ ព្រះគម្ពីរទាយពីគ្រីស្ទបរិសុទ្ធដែលខ្វះសេចក្ដីស្រឡាញ់ក្នុងក្រុមជំនុំនៅគ្រាចុង ក្រោយបង្អស់។

ព្រះគ្រីស្ទមានបន្ទូលថា លោក លីន «រួចដោយព្រោះការទទឹងច្បាប់នឹងចំរើនជាច្រើនឡើង បានជាសេចក្តីស្រឡាញ់របស់មនុស្សជាច្រើននឹងរសាយអស់ទៅ» (ម៉ាថាយ ២៤:១២)។ នោះគឺជាទីសំគាល់មួយដែល ព្រះគ្រីស្ទបានមានបន្ទូលប្រាប់ពីក្រុមជំនុំនៅគ្រាចុងក្រោយបំផុត។

គ្រូគង្វាលរបស់ខ្ញុំនៅក្រុមជំនុំ Chinese church ឈ្មោះលោក ធីម៉ូថេ លីន។ លោក លីនបាន ប្រសាសន៍ថា «គ្រីស្ទបរិសុទ្ធត្រូវតែស្រឡាញ់មនុស្សដទៃ...អ្នកដែលជឿលើព្រះអម្ចាស់របស់យើងត្រូវតែធ្វើ ហើយស្រឡាញ់មនុស្សដទៃផងដែរ... ក្រុមជំនុំនៅថ្ងៃចុងក្រោយអាចគិតបីដងអំពីការនេះ... ក្រុមជំនុំដើមដំបូងមានវត្ដមានរបស់ព្រះ មិនត្រឹមតែដោយព្រោះតែព្រះបានបញ្ជាឲ្យពួកសាវកហៅ ហើយបញ្ជូនមក ប៉ុណ្ណោះទេ ប៉ុន្ដែដោយព្រោះតែបងប្អូនបានស្រឡាញ់មនុស្សដទៃផងដែរ។ (Timothy Lin, Ph.D., The Secret of Church Growth, FCBC, 1992, pp. 28, 29)។ ព្រះគម្ពីរប្រាប់ថា៖

«យើងរាល់គ្នាដឹងថា យើងបានកន្លងផុតពីសេចក្តីស្លាប់ ទៅដល់ជីវិតហើយ ពីព្រោះយើងស្រឡាញ់ដល់ពួកបងប្អូន ឯអ្នកណាដែលមិនស្រឡាញ់បងប្អូន អ្នកនោះជាអ្នកនៅជាប់ក្នុងសេចក្តីស្លាប់នៅឡើយ»(យ៉ូហាទី១ ៣:១៤)។

«រួចដោយព្រោះការទទឹងច្បាប់នឹងចំរើនជាច្រើនឡើង បានជាសេចក្តីស្រឡាញ់របស់មនុស្សជាច្រើននឹងរសាយអស់ទៅ»(ម៉ាថាយ ២៤:១២)។

មូលហេតុមួយសំរាប់ការរសាយអសទៅ គឺជាការខ្វះសេចក្ដីស្រឡាញ់នៅក្នុងក្រុមជំនុំរបស់យើង ដោយព្រោះតែមានសមាជិកនៅក្នុងក្រុមជំនុំជាច្រើនមិនដែលបានសង្រ្គោះសោះ។ «ឯអ្នកណាដែលមិនស្រឡាញ់បងប្អូន អ្នកនោះជាអ្នកនៅជាប់ក្នុងសេចក្តីស្លាប់នៅឡើយ»(យ៉ូហានទី១ ៣:១៤)។ លោក ម៉ាកជីបានបង្រៀនពីគម្ពីរម៉ាថាយ ២៤:១២ «រួចដោយព្រោះការទទឹងច្បាប់នឹងចំរើនជាច្រើនឡើង បានជាសេចក្តីស្រឡាញ់របស់មនុស្សជាច្រើននឹងរសាយអស់ទៅ»(ម៉ាថាយ ២៤:១២)។ (ibid., p. 127; note on ម៉ាថាយ ២៤:១២)។ លោក លីណបានប្រសាសន៍ថា «ក្រុមជំនុំនៅថ្ងៃចុងក្រោយអាចគិតបីដងអំពីរឿងនេះ»(ibid.)។

ទ្វារបស់ក្រុមជំនុំត្រូវបានបិទយ៉ាងលឿនបន្ទាប់ពីកម្មវិធិថ្វាយបង្គំព្រះភាគច្រើន មនុស្សផ្ដល់ពេល វេលាតិចណាស់ដែមស្គាល់គ្នាទៅវិញទៅមក ហើយតិចណាស់ស្រឡាញ់អ្នកដទៃ! មានមនុស្សជាច្រើននៅ ក្នុងក្រុមជំនុំមិនដែលបានប្រែចិត្ដពិតប្រាកដនោះទេ ដូច្នោះការទទឹងច្បាប់នឹងចំរើនឡើង ហើយសូម្បីតែ គ្រីស្ទានពិតប្រាកដក៏ធ្លាក់ទឹកចិត្ដ ហើយបាត់បង់សេចក្ដីស្រឡាញ់របស់គេចំពោះមនុស្សដទៃដែរ។ លោក លីនបានប្រសាសន៍ថា «ក្រុមជំនុំនៅថ្ងៃចុងក្រោយអាចគិតបីដងអំពីរឿងនេះ»(ibid.)។

« តែគ្មានមនុស្សអាក្រក់ណាមួយនឹងបានយល់ទេ ចំណែកឯពួកអ្នកមាន ប្រាជ្ញា គេនឹងយល់វិញ»(ដានីយ៉ែល ១២:១០)។

លោក យ៉ូហាន F. Walvoord ដែលជាអ្នកអត្ថាធិប្បាយពីពាក្យទំនាយដែលគួរឲ្យគោពរយ៉ាងខ្ពស់ម្នាក់ បានប្រសាសន៍ថា «ទីសំគាល់មួយនៃសម័យកាលចុងក្រោយបំផុត»គឺ

អំពើអាក្រក់បានកើនឡើង ហើយបាត់បង់សេចក្ដីស្រឡាញ់ដែលខ្លាំង។ ព្រះ យេស៊ូវទ្រង់បានមានបន្ទូលថា «ដោយព្រោះការទទឹងច្បាប់នឹងចំរើនជាច្រើនឡើង បានជាសេចក្តីស្រឡាញ់របស់មនុស្សជាច្រើននឹងរសាយអស់ទៅ» (ម៉ាថាយ ២៤:១២)។ ការនេះនឹងកើតឡើងនៅក្នុងលទ្ធផលនៃលទ្ធិខុសឆ្គង (រួមទាំង «លទ្ធិដីសីសិននិយម» ដែលក្រុមជំនុំគេពេញដោយមនុស្សបាត់ បង់)។ ទាំងអស់នោះជាភស្រ្ដុតាងដែលថា មនុស្សជាច្រើនប្រកាសព្រះនាម របស់ព្រះគ្រីស្ទដូចលោកីយ ហើយមានសេចក្ដីឧស្សាហ៍តិចសំរាប់ព្រះអម្ចាស់ ដូចជាក្រុមជំនុំនៅក្រុងឡៅឌីសេក្នុងគម្ពីរវិវរណះ ៣...

ដ្បិតព្រះគ្រីស្ទបានមានបន្ទូលទៅកាន់ពួកគេថា «អញនឹងខ្ជាក់ឯងចេញពីមាត់អញទៅ» វិរណះ ៣:១៦ (John F. Walvoord, Th.D., Major Bible Prophecies, Zondervan Publishing House, 1991, p. 256)។

« តែគ្មានមនុស្សអាក្រក់ណាមួយនឹងបានយល់ទេ ចំណែកឯពួកអ្នកមាន ប្រាជ្ញា គេនឹងយល់វិញ»(ដានីយ៉ែល ១២:១០)។

បាទ មនុស្សជាច្រើននៅក្នុងក្រុមជំនុំយើងកំពុងតែងោកងុយ ហើយដេកលក់ជំនួសឲ្យការមក ក្រុមជំនុំនៅថ្ងៃអាទិត្យពេលយប់ និងល្ងាចផ្សេងនៃសប្ដាហ៍។ មនុស្សណាស់នៅក្នុងចំណោមពួកគេមាន ការប្រកបតិច ហើយមានសេចក្ដីស្រឡាញ់ចំពោះសមាជិក ដោយព្រោះតែក្នុងចំណោមពួកគេជាច្រើនមិន ដែលបានសង្រ្គោះពិតប្រាដកទេ។ ខ្ញុំត្រូវតែដកស្រងការបង្រៀនរបស់លោក លីនម្ដងទៀត ខ្ញុំបានយល់ ស្រប់យ៉ាងពេញលេញជាមួយសេចក្ដីអធិប្បាយនេះ។ ដ្បិតគាត់មិនគ្រាន់តែជាគ្រូគង្វាលជនជាតិចិនម្នាក់ នោះទេ ប៉ុន្ដែគាត់ជាអ្នកប្រាជ្ញពិតប្រាកដម្នាក់។ គាត់បានបង្រៀនថា ភាសារបស់ពួកអារ៉ាប់ និងពួកយូដា នៅក្នុងសាកលវិទ្យាល័យ Bob Jones University ពីមុនមករកក្រុមជំនុំរបស់យើង។ ពេលក្រោយមកគាត់ បានបង្រៀននៅមហាវិទ្យាល័យ Talbot Theological Seminary និងនៅមហាវិទ្យាល័យ Trinity Evangelical Seminary នៅក្នុង Deerfield, Illinois។ គាត់បានបញ្ចប់មុខងារជាប្រធាននៅមហាវិទ្យា ល័យ China Evangelical Seminary នៅក្នុងប្រទេសទីបេ ថៃវ៉ាន់ ដែលគាត់បានធ្វើតាមតំណែងប្រធាន របស់លោក យ៉ាកុប ហានសាន់ ថេលឡឺIII។ ចំពោះរឿងនេះ ខ្ញុំកំពុងតែបង្រៀននៅក្នុងសេចក្ដី អធិប្បាយនេះ លោក លីនបានប្រសាសន៍ថា «ក្រុមជំនុំនៅថ្ងៃចុងក្រោយអាចគិតបីដងអំពីរឿងនេះ»(ibid.)។

« តែគ្មានមនុស្សអាក្រក់ណាមួយនឹងបានយល់ទេ ចំណែកឯពួកអ្នកមាន ប្រាជ្ញា គេនឹងយល់វិញ»(ដានីយ៉ែល ១២:១០)។

ទាំងនេះជាថ្ងៃចុងក្រោយ នៅពេលឆាប់ៗវានឹងយឺតពេលសំរាប់ឲ្យអ្នកបានសង្រ្គោះ។ ព្រះគម្ពីរ ផ្ដល់ការព្រមាននោះម្ដងហើយម្ដងទៀត។ ពេលវេលាដ៏ប្រាកដតែមួយសំរាប់អ្នកគឺដើម្បីបានសង្រ្គោះ ឥឡូវ នេះ ខ្ញុំសូមអង្វរអ្នកឲ្យមករកព្រះយេស៊ូវទៅ នៅពេលដែលអ្នកនៅតែមានពេល។ ខ្ញុំសូមអង្វរអ្នកឲ្យមើល ទៅកាន់ទ្រង់ ដែលទ្រង់ព្យួរនៅលើឈើឆ្កាងដោយរងទុក្ខវេទនាយ៉ាងខ្លាំង ហើយទ្រង់បានបង្ហូរព្រះលោហិត របស់ទ្រង់ដើម្បីលាងសំអាតអ្នកពីអំពើបាប។ កុំពន្យាពេល មករកទ្រង់ ហើយជឿទុកចិត្ដទ្រង់ឥឡូវនេះ នៅល្ងាចនេះទៅ!

បើអ្នកចង់និយាយជាមួយយើងអំពីការជឿទុកចិត្ដលើព្រះយេស៊ូវ សូមចេញពីកៅអ៊ីរបស់អ្នកឥឡូវ នេះ ហើយដើរទៅខាងក្រោយសាលប្រជុំនេះ។ លោក ខាហ្គីននឹងនាំអ្នកទៅកន្លែងស្ងាត់មួយ ដែលយើង អាចជជែកគ្នា ហើយអាចអធិស្ឋានបាន។ បើអ្នកចង់ក្លាយជាកូនព្រះពិតប្រាកដម្នាក់ សូមទៅខាងក្រោយ សាលប្រជុំឥឡូវនេះ។ លោក ចាន់ សូមអធិស្ឋានសំរាប់បងប្អូនខ្លះ ដើម្បីឲ្យគេជឿទុកចិត្ដលើព្រះយេស៊ូវ ហើយបានសង្រ្គោះនៅល្ងាចនេះ។ អាម៉ែន។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអាន ការអធិប្បាយរបស់ លោក ហ៊ីមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗ នៅតាមអ៊ីធើនេតនៅគេហទំព័រ www.realconversion.com.
ចុចលើ ”Sermon Manuscripts” សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ (Sermons in Khmer)

You may email Dr. Hymers at rlhymersjr@sbcglobal.net, (Click Here) – or you may
write to him at P.O. Box 15308, Los Angeles, CA 90015. Or phone him at (818)352-0452.

សេចក្ដីអធិប្បាយដែលសរសេរដៃទាំងនេះមិនហាមឲ្យថតចំលងទេ។ អ្នកប្រើវាដោយគ្មានការ អនុញ្ញាតពីលោក
Dr. Hymers។ ទោះបីជាយ៉ាងណាក៏ដោយ គ្រប់សេចក្ដីអធិប្បាយជាវីដីអូទាំងអស់របស់លោក Dr. Hymers ហាមថតចំលង ហើយអាចត្រឹមតែប្រើវាដោយមានការអនុញ្ញាត។

អានព្រះគម្ពីរមុនពេលអធិប្បាយដោយលោក Mr. Abel Prudhomme ៖ ម៉ាថាយ ២៥:១-១៣។
ច្រៀងចំរៀងដោយខ្លួនឯងមុនអធិប្បាយដោយលោក Benjamin Kincaid Griffith៖
«ខ្ញុំសង្ឃឹម យើងទាំងអស់គ្នាបានរួចរាល់»(ដោយលោក Larry Norman, 1947-2008)។


ចំណងជើងនៃសេចក្ដីអធិប្បាយ

ហេតុអ្វីបានជាក្រុមជំនុំជាច្រើនកំពុងដេកលក់ ហើយរសាយអស់
(ក្រុមជំនុំនៅថ្ងៃចុងក្រោយ ភាគ១)

ដោយលោក Dr. R. L. Hymers, Jr.

«តែគ្មានមនុស្សអាក្រក់ណាមួយនឹងបានយល់ទេ ចំណែកឯពួកអ្នកមានប្រាជ្ញា គេនឹងយល់វិញ» (ដានីយ៉ែល ១២:១០)។

(ដានីយ៉ែល ១២:៨, ៩, ៤; កូរិនថូសទី១ ២:១៤; យ៉ូហាន ១៦:១៣)

១. ទីមួយ ព្រះគម្ពីរទាយពីការដេកលក់របស់ក្រុមជំនុំនៅគ្រាចុងក្រោយបង្អស់។ ម៉ាថាយ ២៤:១២, ១៤, ៣;
២៥:២, ៥, ៦; វិវរណះ ៣:១៥-១៨។

២. ទីពីរ ព្រះគម្ពីរទាយពីគ្រីស្ទបរិសុទ្ធដែលខ្វះសេចក្ដីស្រឡាញ់ក្នុងក្រុមជំនុំនៅគ្រាចុងក្រោយ បង្អស់។ ម៉ាថាយ ២៤:១២; យ៉ូហានទី១ ៣:១៤។