ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០
នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។
មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤
ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។
សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ
ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។
នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។
អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net។
ការរងទុក្ខ និងការសោយរាជ្យ SUFFERING AND REIGNING ដោយលោក សេចក្ដីអធិប្បាយមួយបានអធិប្បាយនូវក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស «បើយើងទ្រាំទ្រ នោះយើងនឹងសោយរាជ្យជាមួយនឹងទ្រង់ តែបើយើងមិនព្រមទទួលស្គាល់ទ្រង់ទេ នោះទ្រង់ក៏មិនព្រមទទួលស្គាល់យើងដែរ»(ធីម៉ូថេទី២ ២:១២)។ |
យើងទៅរៀនម្ដងទៀតនៅកន្លែងនេះ! ខ្ញុំបានអង្គុយចុះដើម្បីអានសេចក្ដីអធិប្បាយនេះ ហើយខ្ញុំ សិក្សាពាក្យ «រងទុក្ខ» ដែលនៅកន្លែងនេះត្រូវបានបកប្រែ «ទ្រាំទ្រ» នៅក្នុងការបកប្រែទាំងអស់នៅបច្ចុប្បន្ន នេះ។ ដ្បិតគម្ពីរ Geneva នៅឆ្នាំ១៥៩៩និងគម្ពីរ KJV នៅឆ្នាំ១៦១១ បកប្រែវាដូចជាពាក្យ «រងទុក្ខ» យោងតាមខ្ញុំបានសិក្សាវាបន្ថែមទៀត ខ្ញុំបានឃើញថា ពាក្យជាភាសាក្រិចអាចបកប្រែជា «រងទុក្ខ» ឬ «ទ្រាំទ្រ»។ ដូចនេះវាអាចទៅបានទាំងពីរផ្លូវ។ ដូច្នោះអត្ថបទគម្ពីរត្រូវតែពិចារណាឲ្យបានល្អិតល្អន់ នៅក្នុងខ១១ និង១២ សាវកប៉ុលកំពុងតែ និយាយអំពីការជួបជុំគ្នារបស់គ្រីស្ទបរិសុទ្ធជាមួយព្រះគ្រីស្ទ។ នៅក្នុងខ១១ គាត់និយាយថា «ដ្បិតបើយើងបានស្លាប់ជាមួយនឹងទ្រង់ នោះយើងនឹងរស់នៅជាមួយនឹងទ្រង់ដែរ» កន្លែងនេះសំដៅលើគ្រីស្ទានម្នាក់ដែល កំពុងតែលះបង់ចោលលោកីយ ហើយកំពុងស្លាប់កនឹងអំពើបាប និងខ្លួនឯង។ ដូច្នោះ ខ១១និយាយពីការ ជួបជុំគ្នារបស់គ្រីស្ទានជាមួយព្រះគ្រីស្ទនៅក្នុង «ការរងទុក្ខ» របស់គាត់។ ដូច្នោះពាក្យ «រងទុក្ខ» អ្នកបកប្រែ ល្បីៗនៃគម្ពីរគម្ពីរ Geneva និងគម្ពីរ King James ចូលចិត្ដប្រើ។ អ្នកបកប្រែទាំងនោះមិនល្ងង់ទេ ពួកគេជា អ្នកប្រាជ្ញជនជាតិក្រិចដ៏អស្ចារ្យបំផុតនៅក្នុងប្រទេសអង់គ្លេស។ ពួកគេដឹងថា អត្ថបទទាំងមូលនៃជំពូក២ ដឹកនាំទៅឲ្យ «រងទុក្ខ» មិនគ្រាន់តែ «ទ្រាំទ្រ» ប៉ុណ្ណោះទេ។ ជំពូកនេះតំណាងពីគ្រីស្ទានពិតប្រាកដដែលជា ទាហានម្នាក់ ការឡើងដល់ចំនុចខ្ពស់បំផុតក្នុងពាក្យដែលពិបាកទាំងនោះ៖ « វាគឺជាពាក្យសំដីដ៏ស្មោះត្រង់មួយ ដ្បិតបើយើងបានស្លាប់ជាមួយនឹងទ្រង់ នោះយើងនឹងរស់នៅជាមួយនឹងទ្រង់ដែរ បើយើងទ្រាំទ្រ នោះយើងនឹងសោយរាជ្យជាមួយនឹងទ្រង់...» បើយើងតាមព្រះយេស៊ូវនៅក្នុងការសុគតរបស់ទ្រង់ យើងនឹងរស់ជាមួយនឹងទ្រង់។ បើយើងតាមព្រះយេស៊ូវ នៅក្នុងការរងទុក្ខរបស់ទ្រង់ យើងនឹងសោយរាជ្យជាមួយនឹងទ្រង់! ធម្មតា! ហេតុអ្វីបានជាពាក្យ «រងទុក្ខ» ប្ដូរទៅជាពាក្យ «ទ្រាំទ្រ» ដែលគួរឲ្យស្មុកស្មាញ ដូចជាការបកប្រែទាំងអស់នៅបច្ចុប្បន្នធ្វើដូច្នោះ? អ្នកមិន ត្រូវតែក្លាយជាអ្នកប្រាជ្ញជនជាតិក្រិចម្នាក់ ដើម្បីដោះស្រាយរឿងនោះទេ! ប៉ុន្ដែសមាជិនក្រុមជំនុំសម័យនេះ មិនចង់រងទុក្ខទេ! ដូច្នោះ អ្នកបកប្រែសម័យនេះបានធ្វើឲ្យខគម្ពីរនោះខ្សោយតាមតែអាចទៅរួច ដើម្បីធ្វើឲ្យ អ្នកអានមានចិត្ដទន់ពីដំណឺងល្អរបស់គេ។ វាសាមញ្ញដូចនោះ? អ្នកបកប្រែចចាស់ៗបានមានទស្សនៈខ្ពស់ជាងពីបទគម្ពីរ សូម្បីតែខ្ជស់ជាងអ្នកប្រាជ្ញនៅសព្វថ្ងៃ នេះផងដែរ។ ដូច្នោះ ពួកគេបានបកប្រែអត្ថបទគម្ពីររបស់យើងយ៉ាងស្រាល នៅគម្ពីរ រ៉ូម ៨:១៧ ដែលប្រាប់ថា៖ «...បើយើងរងទុក្ខជាមួយទ្រង់ នោះយើងអាចដំកើងឡើងជាមួយនឹងទ្រង់ដែរ» (KJV)។ ហើយខ្ញុំប្រាប់ពីនេះនៅក្នុងគម្ពីរ NIV «បើយើងប្រាកដជាចែករំលែកក្នុងការរងទុក្ខរបស់ទ្រង់ យើងអាចចែករំលែក ក្នុងសិរីល្អរបស់ទ្រង់» (NIV)។ ពាក្យ «រងទុក្ខ» ដែលបានបកប្រែនៅក្នុងគម្ពីររ៉ូម ៨:៧ មានអត្ថន័យច្បាស់ណាស់ថា «ធ្លាប់មានការឈឺ ចាប់» «រងទុក្ខជាមួយវា»។ ដ្បិតពាក្យក្នុងអត្ថបទគម្ពីររបស់យើងមានអត្ថន័យពីការរងទុក្ខ និងការទ្រាំទ្រ បុរសពីមុននេះបានបកប្រែវាយ៉ាងស្រាលពី រ៉ូម ៨:១៧។ នេះគឺជាអ្វីដែលលោក ឡូសើរបានហៅថា «ភាព ស្រដៀងគ្នានៃបទគម្ពីរ»។ មូលហេតុពិតសំរាប់ដែលមានការផ្លាស់ប្ដូរ ដោយសារអ្នកបកប្រែកុហកកន្លែងផ្សេងទៀតគឺថា ពួក គេដឹងថា អ្នកអានសម័យនេះមិនចង់រងទុក្ខ! ដូច្នោះពួកគេបានប្រើពាក្យស្រទន់ៗ ដើម្បីបំពេញចិត្ដពីការ ផ្សាយដំណឹងល្អដ៏ខ្សោយនៅសព្វថ្ងៃនេះ! ខ្ញុំនិយាយជាញឹកញាប់ថា «ព្រះគម្ពីរ King James ចោលការបក ប្រែដែលស្រាលជាច្រើននៅសព្វថ្ងៃនេះ!» «បើយើងទ្រាំទ្រ នោះយើងនឹងសោយរាជ្យជាមួយនឹងទ្រង់ តែបើយើងមិនព្រមទទួលស្គាល់ទ្រង់ទេ នោះទ្រង់ក៏មិនព្រមទទួលស្គាល់យើងដែរ» (ធីម៉ូថេទី២ ២:១២)។ អនុសាធ្យ(ទទួលលទ្ធផលពីរឿងខ្លះទៀត) ខគម្ពីរនៅក្នុង រ៉ូម ៨:១៧ ប្រាប់យ៉ាងច្បាស់ថា គ្រីស្ទានពិត ប្រាកដត្រូវ «ចូលរួមទទួលមរតកជាមួយព្រះគ្រីស្ទ បើយើងរងទុក្ខជាមួយទ្រង់ នោះយើងអាចដំកើងឡើងជាមួយនឹងទ្រង់ដែរ»(រ៉ូម ៨:១៧)។ ១. ទីមួយ «បើយើងទ្រាំទ្រ នោះយើងនឹងសោយរាជ្យជាមួយនឹងទ្រង់»។ លោក ជេ វើនណន់ ម៉ាកជី បានអត្ថាធិប្បាយល្អណាស់ពីរឿងនោះ គាត់បានបង្រៀនថា៖ «បើយើងទ្រាំទ្រ នោះយើងនឹងសោយរាជ្យជាមួយនឹងទ្រង់»...ខ្ញុំជឿថាខគម្ពីរនេះធ្វើឲ្យពួកអ្នកដែលបានរងទុក្ខសំរាប់ទ្រង់បានខ្លាំងឡើង... នៅក្នុងពិភព លោករ៉ូមនៃថ្ងៃរបស់សាវកប៉ុល មានគ្រីស្ទាន៥លាននាក់ ត្រូវបានគេសំលាប់ ដោយព្រោះតែពួកគេបានជំទាស់មិនបដិសេធព្រះគ្រីស្ទ។ «បើយើងទ្រាំទ្រ នោះយើងនឹងសោយរាជ្យជាមួយនឹងទ្រង់ តែបើយើងមិនព្រមទទួលស្គាល់ទ្រង់ទេ នោះទ្រង់ក៏មិនព្រមទទួលស្គាល់យើងដែរ» (ធីម៉ូថេទី២ ២:១២)។ គ្រីស្ទានទាំងអស់នៅក្រុមជំនុំដើមដំបូងត្រូវបានបង្រៀនថា ពួកគេត្រូវតែមានទុក្ខលំបាក និងការ រងទុក្ខ។ យើងអាចឃើញវាយ៉ាងច្បាស់នៅក្នុងគម្ពីរកិច្ចការ ១៤:២២ ដែលជាកន្លែង សាវក ប៉ុល និងបាណាបាសបាននៅឯលីស្ត្រា អ៊ីកូនាម និងអាន់ទីយ៉ូក៖ «ព្រមទាំងចំរើនកំឡាំងដល់ ពួកសិស្ស ឲ្យមានចិត្តរឹងប៉ឹងឡើង ហើយទូន្មានឲ្យនៅស្ថិតស្ថេរក្នុងសេចក្តីជំនឿ ដោយពាក្យថា ត្រូវតែទ្រាំរងទុក្ខវេទនាជាច្រើន ទើបនឹងចូលទៅក្នុងនគរព្រះបាន» (កិច្ចការ ១៤:២២)។ «យើងត្រូវតែទ្រាំរងទុក្ខវេទនាជាច្រើន ទើបនឹងចូលទៅក្នុងនគរព្រះបាន»។ ពាក្យ «ទុក្ខវេទនា» ជាភាសា ក្រិចត្រូវបានបកប្រែថា «ឡីផសីស» វាមានន័យថា «សំពាធ ទុក្ខវេទនា បញ្ហា ការរងទុក្ខ» (Strong)។ គ្រីស្ទានដើមដំបូងត្រូវបានបង្រៀនល្មមដើម្បី «ធ្វើឲ្យផែនដីក្រឡាប់» (កិច្ចការ ១៧:៦) ដោយ ព្រោះតែពួកគេត្រូវបានគេបង្រៀនថា វាជាការធម្មតាទេ ដើម្បីលះកាត់ចិត្ដខ្លួនឯង ហើយផ្ទុកឈើឆ្កាងរបស់ គេរាល់ថ្ងៃ ដូចជាព្រះគ្រីស្ទ «បានមានបន្ទូលទៅកាន់ពួកគេទាំងអស់»៖ «បើអ្នកណាចង់មកតាមខ្ញុំ ត្រូវឲ្យអ្នកនោះលះកាត់ចិត្តខ្លួនឯង ទាំងផ្ទុកឈើឆ្កាងខ្លួនរាល់តែថ្ងៃ ហើយមកតាមខ្ញុំចុះ» (លូកា ៩:២៣)។ «យើងត្រូវតែទ្រាំរងទុក្ខវេទនាជាច្រើនសំពាធ ទុក្ខវេទនា បញ្ហា ការរងទុក្ខ) ទើបនឹងចូលទៅក្នុងនគរព្រះបាន»(កិច្ចការ ១៤:២២)។ «បើយើងទ្រាំទ្រ នោះយើងនឹងសោយរាជ្យជាមួយនឹងទ្រង់ តែបើយើងមិនព្រមទទួលស្គាល់ទ្រង់ទេ នោះទ្រង់ក៏មិនព្រមទទួលស្គាល់យើងដែរ» (ធីម៉ូថេទី២ ២:១២)។ នៅក្នុងសេចក្ដីអធិប្បាយពី «ការសុគត និងការសោយរាជ្យជាមួយព្រះយេស៊ូវ» របស់គាត់ លោក ស្ពឺជិនជាស្ដេចគ្រូគង្វាល បានប្រសាសន៍ថា៖ នៅពេលលោក Marcus Arethusus (៣៦២ A.D.) ត្រូវបាន ណែនាំដោយ Julian ពីការបោះបង់ព្រះ (ដើម្បីផ្ដល់លុយសំរាប់) កសាង អគារឡើងវិញនៃព្រះវិហាររបស់អ្នកមិនជឿព្រះ ដែលមនុស្សរបស់គាត់បាន បំផ្លាញការប្រែចិត្ដរបស់គ្រីស្ទសាសនា គាត់បានបដិសេធដើម្បីស្ដាប់បង្គាប់ ហើយទោះបីជាគាត់ជាបុរសចាស់ម្នាក់ក្ដី គាត់ត្រូវគេអាក្រាត ហើយចាក់ នឹងលំពែង ហើយដាវ។ បុរសចាស់នៅតែរឹងមាំ បើគាត់នឹងឲ្យលុយតិចតួច ដើម្បីកសាងអាគារព្រះវិហារឡើងវិញ គាត់នឹងរួចខ្លួន...(ប៉ុន្ដែ) គាត់នឹងមិន ធ្វើទេ។ គាត់ត្រូវបានគេលាបទឹកឃ្មុំ នៅខណៈពេលដែលរបួសរបស់គាត់ កំពុងតែហូរឈាម សត្វឃ្មុំ និងអាម៉ាលបានមករកគាត់ ហើយទិចគាត់រហូត ដល់ស្លាប់។ គាត់អាចស្លាប់ ប៉ុន្ដែគាត់មិនអាចបដិសេធព្រះអម្ចាស់របស់គាត់ បាន។ លោក Arethusus បានចូលក្នុងអំណររបស់ព្រះជាម្ចាស់របស់គាត់ ដ្បិតគាត់បានរងទុក្ខជាមួយដោយថ្លៃថ្នូរ (C. H. Spurgeon, “Suffering and Reigning with Jesus,” The Metropolitan Tabernacle Pulpit, 1991 reprint, volume X, p. 11)។ យើងសរសើរឈ្មោះបុរសដូចជាលោក Richard Wurmbrand (១៩០៩-២០០១) ដែលបាន ចំណាយពេល១៤ឆ្នាំទទួលទណ្ឌកម្មនៅក្នុងគុកអ្នកគុម្មយនីស្ដមួយ។ យើងសរសើរ Samuel Lamb (១៩២៤-២០១៣) ដែលបានចំណាយពេលជាង២០ឆ្នាំនៃការងារដ៏ពិបាក ក្នុងការប្រមូលផ្ដុំគ្នាបោះជំរុំ របស់ជនជាតិចិនគុម្មុយនីស្ដម្នាក់។ យើងសរសើរ លោក Dietrich Bonhoeffer (១៩០៦-១៩៤៥) ដែលត្រូវបានលោក Nazis ចងកជាមួយខ្សែព្យាណូមួយនៅក្នុងសង្រ្គាមលោកលើកទី២ ដោយព្រោះតែ អធិប្បាយប្រឆាំងនឹងលោក Hitler។ យើងសរសើរមនុស្សរាប់រយនាក់ទៀត ដែលកំពុងតែរងទុក្ខដោយ ព្រោះសេចក្ដីជំនឿជឿក្នុងព្រះគ្រីស្ទនៅប្រទេសដែលដឹកនាំដោយពួកម៉ូស្លីមនៅព្រឹកនេះ។ ប៉ុន្ដែហើយចុះ អំពីអ្នកវិញ? តើអ្នកនឹងបោះបង់ពេលពីរបីម៉ោងដើម្បីនៅក្នុងក្រុមជំនុំជារៀងរាល់ថ្ងៃអាទិត្យឬទេ? តើអ្នក នឹងមានយញ្ញបូជាតូចមួយនៃការជួបជុំគ្នាអធិស្ឋាន ហើយនឹងការចេញពីផ្សាយដំណឹងល្អរាល់សប្ដាហ៍ទេ? ខ្ញុំមានមេរៀនមួយពី The Baptist Hymnal ដែលបានបោះពុម្ភដោយក្រុមជំនុំ Southern Baptist Convention នៅឆ្នាំ១៩៥៦។ សូម្បីតែបន្ទាប់ពីមានការរងទុក្ខដ៏ខ្សោយមួយសំរាប់គ្រីស្ទានក៏ ដោយ។ ខ្ញុំបានមើលកាន់បទចំរៀងដ៏អស្ចារ្យរបស់ Reginald Heber (១៧៨៣-១៨២៦) «ព្រះរាជបុត្រា ទ្រង់យាងទៅច្បាំង»។ ចិត្ដខ្ញុំបានធ្លាក់ទឹកចិត្ដ នៅពេលដែលខ្ញុំឃើញថា ក្រុមជំនុំសៅថើន បាទីស្ទបានផ្លាស់ប្ដូរលេខបទចំរៀងដ៏ខ្លាំងបំផុតពីចំរៀងដ៏ជួយលើកទឹកចិត្ដយើង។ នេះគឺជាលេខដែលពួក គេបានផ្លាស់ប្ដូរ៖ ព្រះរាជបុត្រាទ្រង់យាងទៅច្បាំង ដើម្បីបានមកុដឧត្ដម នោះគឺជាលេខ ដែលចាប់យកអ្នក! នោះគឺជាលេខដែលបានប្រើដើម្បីជួយលើកទឹកចិត្ដដល់មនុស្សក្មេងៗ ដើម្បីបោះបង់ចោលងាយស្រួលមួយ ហើយចេញទៅផ្សាយដំណឹងល្អនៅកន្លែងផ្សេង ឬក៏ក្លាយជាគ្រីស្ទាន ដែលថ្វាយយញ្ញបូជាខ្លួនឯងនៅផ្ទះ! ហេតុអ្វីបានជាពួកគេបានផ្លាស់ប្ដូរលេខនោះ នៅក្នុងឆ្នាំ១៩៥៦? ខ្ញុំ នឹងប្រាប់អ្នកពីមូលហេតុ! មានស្រ្ដីចាស់ខ្លះបានអន់ចិត្ដនឹងវា! ពួកគេមិនចង់គិតពី «ឈើឆ្កាង និងអណ្ដាត ភ្លើង»។ ពួកគេមិនចង់ប្រឈមមុខជាមួយរូបភាពនៃ «យកឈើឆ្កាងទ្រង់ជាទង់» វានឹងធ្វើឲ្យគេពិបាកចិត្ដ ពេលរំលឹកពី «ឈាមរបស់សត្វតោ» ឬហេតុការណ៍ដែល បុក្ករបុគ្គល «បានអោនករបស់គេដើម្បីឲ្យគេ សំលាប់»។ វាគឺខ្លាំងពេកសំរាប់ពួកគេ ដូច្នោះពួកគេបានយកវាចេញ គេខ្មាស់ដោយព្រោះភាពកំសានរបស់ គេ! ខ្មាស់ក្រុមជំនុំ Southern Baptist Church Music Department សំរាប់ការប្រមាថ ដែលសាក្សីដ៏ ខ្លាំងទៅកាន់សេចក្ដីជំនឿរបស់ទុក្ករបុគ្គល! សូមឲ្យយើងកុំខ្មាស់ដើម្បីច្រៀងវា សូមយើងកុំខ្មាស់ដើម្បីផ្សាយ ពីវានៅគ្រប់ទីកន្លែងដែលយើងអាច! វាជាចំរៀងចុងក្រោយនៅលើក្រដាសចំរៀង សូមច្រៀងវា! ព្រះរាជបុត្រាទ្រង់យាងទៅច្បាំង ដើម្បីបានមកុដឧត្ដម អ្នកអាចអង្គុយចុះបាន «ពួកគេបានឡើងជណ្ដើរនៃស្ថានសួគ៌តាមរយះគ្រោះថ្នាក់ ទណ្ឌកម្ម និងការឈឺចាប់»។ បាទ! នោះគឺជាអ្វីដែលសាវកចង់មានន័យ នៅពេលគាត់បាននិយាយថា៖ «បើយើងទ្រាំទ្រ នោះយើងនឹងសោយរាជ្យជាមួយនឹងទ្រង់ តែបើយើងមិនព្រមទទួលស្គាល់ទ្រង់ទេ នោះទ្រង់ក៏មិនព្រមទទួលស្គាល់យើងដែរ» (ធីម៉ូថេទី២ ២:១២)។ ២. ទីពីរ «បើយើងមិនព្រមទទួលស្គាល់ទ្រង់ទេ នោះទ្រង់ក៏មិនព្រមទទួលស្គាល់យើងដែរ»។ «បើយើងទ្រាំទ្រ នោះយើងនឹងសោយរាជ្យជាមួយនឹងទ្រង់ តែបើយើងមិនព្រមទទួលស្គាល់ទ្រង់ទេ នោះទ្រង់ក៏មិនព្រមទទួលស្គាល់យើងដែរ» (ធីម៉ូថេទី២ ២:១២)។. ព្រះយេស៊ូវបានព្រមានយ៉ាងច្បាស់ នៅពេលទ្រង់បានមានបន្ទូលថា៖ «តែអ្នកណាដែលមិនព្រមទទួលស្គាល់ខ្ញុំ នៅមុខមនុស្សលោកទេ នោះខ្ញុំក៏មិនព្រមទទួលស្គាល់អ្នកនោះ នៅចំពោះព្រះវរបិតាខ្ញុំ ដែលគង់នៅស្ថានសួគ៌ដែរ។»(ម៉ាថាយ ១០:៣៣)។ សាវកប៉ុលបានប្រាប់នៅក្នុងអត្ថបទគម្ពីររបស់យើង «បើយើងមិនព្រមទទួលស្គាល់ទ្រង់ទេ នោះទ្រង់ក៏មិនព្រមទទួលស្គាល់យើងដែរ» នេះគឺជាបដិសេធពីព្រះគ្រីស្ទ ដែលកើតឡើងនៅពេលដែលគ្រីស្ទក្លែងក្លាយ ម្នាក់បានប្រឈមមុខជាមួយការរងទុក្ខ ដែលមាននៅក្នុងការបង្កើតសិស្សដ៏ពិតប្រាកដ។ នោះគឺជាអ្វីដែល កើតឡើងចំពោះគ្រាប់ពូជដែលធ្លាក់លើ «ថ្ម» ដែលបានរៀបរាប់នៅក្នុងរឿងប្រៀបប្រដូចនៃអ្នកព្រោះពូជ។ «ឯពួកអ្នកដែលទទួលនៅលើថ្ម គឺអស់អ្នកដែលកាលណាឮព្រះបន្ទូលហើយ នោះក៏ទទួលដោយអំណរ តែគ្មានចាក់ឫសសោះ គេជឿនៅតែ១ស្របក់ប៉ុណ្ណោះ លុះកើតមានសេចក្តីល្បួង នោះគេរសាយចិត្តទៅវិញ» (លូកា ៨:១៣)។ លោក Rienecker ប្រសាសន៍ថា «រសាយចិត្ដទៅ» មានន័យថា «ចេញទៅ» «ដកចេញ» (Fritz Rienecker, Ph.D., A Linguistic Key to the Greek New Testament, Zondervan, 1980, p. 161; note on Luke 8:13)។ នៅពេល «សេចក្ដីល្បួង» មកដល់ ពួកគេជាញឹកញាប់រសាយចិត្ដចេញពីក្រុមជំនុំក្នុងតំបន់របស់ គេ។ «ការទាំងនេះគ្មានឬសទេ» មានន័យថា ពួកគេមិនដែលបាន «ចាក់ឬស» នៅក្នុងព្រះគ្រីស្ទទេ។ វា សំដែងថា ពួកគេមិនដែលបានប្រែចិត្ដពិតប្រាកដឡើយ។ ម៉ាកុស ៤:១៧ បង្រៀនពី «ពេលវេលានៃសេចក្ដី ល្បួង» អត្ថន័យនៅក្នុងរឿងប្រៀបប្រដូច៖ «នៅពេលគ្រោះថ្នាក់ ឬការបៀតបៀនមក...នៅពេលភ្លាមៗពួកគេអន់ចិត្ដ» («រសាយចិត្ដទៅ» NASV)។ ដ្បិតនឹងមានមនុស្សដែលព្រះគ្រីស្ទនឹងបដិសេធមិនទទួលស្គាល់នៅថ្ងៃជំនុំជំរះ ទ្រង់នឹងមានបន្ទូលទៅគេថា «អញមិនដែលបានស្គាល់ឯងរាល់គ្នាទេ នែ ពួកទទឹងច្បាប់អើយ ចូរថយចេញពីអញទៅ»(ម៉ាថាយ ៧:២៣)។ មនុស្សផ្សេងទៀតដែលបដិសេធមិនទទួលស្គាល់ព្រះគ្រីស្ទ ហើយបន្ដចូលរួមក្នុងក្រុមជំនុំខ្លះ ពួក គេគិតថា ពួកគ្មានបញ្ហានោះទេ ប៉ុន្ដែពួកគេបដិសេធព្រះគ្រីស្ទដោយរស់នៅក្នុអំពើបាប។ មនុស្សទាំងនេះគឺ ជាអ្នកអារមីនីញូស ខ្ញុំបានបង្រៀនពីមនុស្សទាំងនេះនៅក្នុងសេចក្ដីអធិប្បាយរបស់ខ្ញុំ «លទ្ធិអារមីនីញូសនៅក្នុងប្រទេសអ៊ីតាលី» (សូមចុចទីនេះដើម្បីអានវា)។ សាវកប៉ុលបានពិពណ៌នាពីគេនៅក្នុងទីតុស ១:១៦។ «គេប្រកាន់ថា គេស្គាល់ព្រះ តែកិរិយាប្រព្រឹត្តរបស់គេមិនព្រមស្គាល់ព្រះទេ ដ្បិតគេជាមនុស្សគួរខ្ពើម ហើយរឹងចចេស គឺជាមនុស្សឥតប្រយោជន៍អ្វីដល់ការល្អទាំងអស់»(ទីតុស ១:១៦)។ អ្នកអារមីនីញូសទាំងនេះអាចបានរៀនពីគោលទ្ធិត្រឹមត្រូវខ្លះៗ ប៉ុន្ដែពួកគេបដិសេធព្រះក្នុងផ្លូវដែលពួកគេ រស់នៅ។ សៀវភៅ The Reformation Study Bible ប្រាប់ថា «គម្ពីរសញ្ញាថ្មីបង្រៀនថា ការខ្វះសកម្ម ភាពជាប់លាប់ជាមួយជីវិត ដែលបានផ្លាស់ប្ដូរមួយនាំឲ្យសេចក្ដីជំនឿមួយសង្ស័យក្នុងព្រះគ្រីស្ទ... គោលទ្ធិ ទាំងពីរ និងសកម្មភាពនៅក្នុងស្ដាប់បង្គាប់ ជាមួយជីវិតដែលបានផ្លាស់ប្ដូរមួយគឺសំខាន់សំរាប់គ្រីស្ទបិរសុទ្ធ» (កត់សំគាល់នៅ ទីតុស ១:១៦)។ «កិរិយាប្រព្រឹត្ដរបស់គេមិនព្រមទទួលស្គាល់ទ្រង់»។ នៅពេលអ្នកបកប្រែរបស់យើងនៅប្រទេសឡាវអានសេចក្ដីអធិប្បាយរបស់ខ្ញុំពី «លទ្ធិអារមីនីញូសនៅក្នុងប្រទេសអ៊ីតាលី» គាត់បានសរសេរមកខ្ញុំ ហើយប្រាប់ថា៖ វាត្រឹមត្រូវពិតប្រាកដណាស់ដែលថា មានមនុស្សជាច្រើនអះអាងថា ពួកគេ បានសង្រ្គោះ ប៉ុន្ដែគ្មានអ្វីផ្លាស់ប្ដូរសោះនៅក្នុងជីវិតរបស់គេ។ នៅក្នុងប្រទេស ឡាវ ហើយសូម្បីតែនៅប្រទេសថៃ មនុស្សដែលអះអាងថា ពួកគេជាគ្រីស្ទាន ពួកគេកំពុងតែបំផ្លាញព្រះនាមព្រះយេស៊ូវ។ ពួកគេចូលចិត្ដផឹកស្រា រាំ លួច និងធ្វើទីបន្ទាល់អាក្រក់ទៅដល់អ្នកជិតខាងរបស់គេ។ គាត់បាននិយាយថា បញ្ហានេះបណ្ដាលឲ្យមនុស្សដែលមិនបានសង្រ្គោះនៅក្នុងប្រទេសឡាវមិនចង់ក្លាយជា គ្រីស្ទបរិសុទ្ធឡើយ «ប៉ុន្ដែការដែលអាក្រក់គឺ ពួកគេនិយាយថា ពួកគេសូម្បីតែមិនចង់ធ្វើជាមិត្ដភក្រ្ដជាមួយ ពួកគេគ្រីស្ទាន»។ ដូច្នោះយើងអាចឃើញផលផ្លែអាក្រក់នៃលទ្ធិអារមីនីញូស នៅក្នុងប្រទេសអ៊ីតាលី ឡាវ «សូម្បីតែនៅ ក្នុងប្រទេសថៃ»។ យើងអោនក្បាលដោយអាម៉ាស់ ដោយព្រោះតែយើងដឹងថា មានទស្សនៈខុសឆ្គង យ៉ាងធំចំពោះគ្រីស្ទសាសនាមកពីប្រទេសអាមេរិក ហើយបំពុលសាក្សីរបស់ព្រះគ្រីស្ទពាសពេញពិភពលោកនៅជាន់ក្រោយបង្អស់នេះ។ ព្រះយេស៊ូវទ្រង់បានមានបន្ទូលប្រាប់ពីពាក្យទំនាយនេះ៖ «រួចដោយព្រោះការទទឹងច្បាប់ (ភាសាក្រិច អែនណោមា ភាពគ្មានច្បាប់ ឬសរបស់ «គោលទ្ធិអែនថីណោមានិយម») នឹងចំរើនជាច្រើនឡើង បានជាសេចក្តីស្រឡាញ់របស់មនុស្សជាច្រើននឹងរសាយអស់ទៅ» នេះគឺជាទីសំគាល់មួយនៃការយាងមកលើកទីពីររបស់ព្រះគ្រីស្ទ! សូម្បីតែគ្រីស្ទានពិតប្រាកដក៏នឹងធ្លាក់ទឹក ចិត្ដដែរ ហើយបាត់បង់គ្រីស្ទានសេចក្ដីស្រឡាញ់ជាអ្នកគ្រីស្ទាន ដោយព្រោះតែមានអ្នកអែនថីណោមាជា ច្រើននៅថ្ងៃចុងក្រោយនេះ! ប៉ុន្ដែមិនមានកំហុសទេនៅកន្លែងនេះ អ្នកអែនថីណោមាទាំងនេះពិតប្រាកដ ណាស់ជាមនុស្សបាត់បង់ ដែល «មិនព្រមទទួលស្គាល់ទ្រង់» ដោយរស់នៅក្នុងជីវិតដែលពេញដោយអំពើ បាប (ទីតុស ១:១៦)។ គ្រីស្ទានពិតម្នាក់នឹងមិនដែលបដិសេធព្រះគ្រីស្ទទេ នោះគឺជាអ្វីដែលព្រះយេស៊ូវចង់មានន័យ នៅ ពេលទ្រង់បានមានបន្ទូលនៅក្នុងខបន្ទាប់នៅក្នុង ម៉ាថាយ ២៤៖ «តែអ្នកណាដែលកាន់ខ្ជាប់ ដរាបដល់ចុងបំផុតវិញ អ្នកនោះនឹងបានសង្គ្រោះ» (ម៉ាថាយ ២៤:១៣)។ ទោះបីជាមានការស្អប់ពីមនុស្សដទៃ ទោះបីជាមានហោរាក្លែងក្លាយ ទោះបីជាមាន «អំពើទុច្ចរិត» ភាពគ្មាន ច្បាប់ នៃអែនថីណោមាដែលប្រកាសថា គេជាគ្រីស្ទាន ប៉ុន្ដែគេមិនមែនក្ដី មនុស្សដែលប្រែពិតប្រាកដគេ នឹង «កាន់ខ្ជាប់ ដរាបដល់ចុងបំផុត»(ម៉ាថាយ ២៤:៩-១៣)។ ដូចជាចំរៀងចាស់មួយបានប្រាប់ពីវា៖ ពេលងងឹតសូន្យឈឹង អំពើបាបបានច្បាំងប្រឆាំងនឹងយើង «បើយើងទ្រាំទ្រ នោះយើងនឹងសោយរាជ្យជាមួយនឹងទ្រង់ តែបើយើងមិនព្រមទទួលស្គាល់ទ្រង់ទេ នោះទ្រង់ក៏មិនព្រមទទួលស្គាល់យើងដែរ» (ធីម៉ូថេទី២ ២:១២)។ ព្រះគ្រីស្ទទ្រង់បានធ្វើរួចរាល់ហើយ ដើម្បីសង្រ្គោះអ្នកពីអំពើបាបរបស់អ្នក ទ្រង់បានសុគតនៅលើ ឈើឆ្កាង ដើម្បីសងថ្លៃលោះទោសអំពើបាបរបស់អ្នក។ ទ្រង់បានបង្ហូរព្រះលោហិតទ្រង់ ដើម្បីលាងសំអាត អំពើបាបអ្នកទាំងអស់ ទ្រង់បានរស់ពីសុគតឡើងវិញដោយព្រះកាយទ្រង់ផ្ទាល់ ដើម្បីប្រទានឲ្យអ្នកមាន ជីវិត។ ខ្ញុំសូមឲ្យអ្នកចាកចេញពីអំពើបាបរបស់អ្នក! សូមប្រែចិត្ដ ហើយដាក់សេចក្ដីជំនឿរបស់អ្នកលើព្រះ យេស៊ូវទៅ ទ្រង់នឹងសង្រ្គោះអ្នក ទ្រង់នឹងសង្រ្គោះអ្នកឥឡូវនេះ! បើអ្នកចង់និយាយជាមួយយើងអំពីសេចក្ដីសង្រ្គោះដោយសារព្រះយេស៊ូវ សូមចេញពីកន្លែងអង្គុយ របស់អ្នកឥឡូវនេះ ហើយដើរទៅខាងក្រោយសាលប្រជុំនេះ។ លោក ខាហ្គិននឹងនាំអ្នកទៅកន្លែងស្ងាត់មួយ សំរាប់អធិស្ឋាន ហើយប្រឹក្សាគ្នា។ សូមទៅខាងក្រោយបន្ទប់ឥឡូវនេះ លោក ចាន់ សូមអធិស្ឋានថា នឹងមានមនុស្សខ្លះនឹងជឿទុកចិត្ដលើព្រះយេស៊ូវនៅព្រឹកនេះ។ អាម៉ែន! (ចប់សេចក្ដីអធិប្បាយ) You may email Dr. Hymers at rlhymersjr@sbcglobal.net, (Click Here) – or you may សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះមិនហាមឲ្យថតចម្លងទេ អ្នកអាចប្រើពួកវាដោយគ្មានការអនុញ្ញាត្ដពី លោក Hymers។ សូម្បីតែការអធិប្បាយតាមវីដេអូទាំងអស់របស់លោក Hymers ក៏អនុញ្ញាត្ដឲ្យថតចម្លង ដោយគ្មានការអនុញ្ញាត្ដផងដែរ។ អានព្រះគម្ពីរមុនពេលអធិប្បាយដោយលោក Mr. Abel Prudhomme៖ ធីម៉ូថេទី២ ២:៣-១២។ |
ចំណងជើងនៃសេចក្ដីអធិប្បាយ ការរងទុក្ខ និងការសោយរាជ្យ ដោយលោក Dr. R. L. Hymers, Jr. «បើយើងទ្រាំទ្រ នោះយើងនឹងសោយរាជ្យជាមួយនឹងទ្រង់ តែបើយើងមិនព្រមទទួលស្គាល់ទ្រង់ទេ នោះទ្រង់ក៏មិនព្រមទទួលស្គាល់យើងដែរ»(ធីម៉ូថេទី២ ២:១២)។ (ធីម៉ូថេទី២ ២:១១; រ៉ូម ៨:១៧) ១. ទីមួយ «បើយើងទ្រាំទ្រ នោះយើងនឹងសោយរាជ្យជាមួយនឹងទ្រង់»។ យ៉ាកុប ២:១៧; ២. ទីពីរ «បើយើងមិនព្រមទទួលស្គាល់ទ្រង់ទេ នោះទ្រង់ក៏មិនព្រមទទួលស្គាល់យើងដែរ»។ |