Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net




ភាពស្ងាត់ស្ងៀមនៃការរស់ឡើងវិញនៅក្នុងប្រទេសចិន

(សេចក្ដីអធិប្បាយបានអធិប្បាយនៅថ្ងៃបុណ្យពាក់កណ្ដាលរដូវស្លឹកឈើជ្រុះរបស់ជនជាតិចិន)
THE SECRET OF REVIVAL IN CHINA
(A SERMON GIVEN AT THE CHINESE MID-AUTUMN FESTIVAL)
(Cambodian)

ដោយលោក
Dr. R. L. Hymers, Jr.

សេចក្ដីអធិប្បាយមួយបានអធិប្បាយនូវក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស
ថ្ងៃរបស់ព្រះអម្ចាស់នៅពេលព្រឹក ខែកញ្ញា ២២, ២០១៣
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Morning, September 22, 2013

«ប៉ុន្តែ សេចក្តីអ្វីដែលមានប្រយោជន៍ដល់ខ្ញុំពីមុន នោះខ្ញុំបានរាប់ជាខាតវិញ ដោយព្រោះព្រះគ្រីស្ទ ហើយខ្ញុំក៏រាប់គ្រប់ ទាំងអស់ទុកដូចជាខាតដែរ ដោយព្រោះសេចក្តីដែលប្រសើរជាង គឺដោយស្គាល់ព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់នៃខ្ញុំ ដែលដោយយល់ដល់ទ្រង់ ខ្ញុំបានខាតគ្រប់ទាំងអស់ ហើយបានរាប់ទាំងអស់ទុកដូចជាសំរាម ប្រយោជន៍ឲ្យបានព្រះគ្រីស្ទវិញ» (ភីលីព ៣:៧-៨)។


ខ៧ប្រាប់យើងពីរបៀបដែលសាវកប៉ុលបានសង្រ្គោះ៖

«ប៉ុន្តែ សេចក្តីអ្វីដែលមានប្រយោជន៍ដល់ខ្ញុំពីមុន នោះខ្ញុំបានរាប់ជាខាតវិញ ដោយព្រោះព្រះគ្រីស្ទ»(ភីលីព ៣:៧)។

ជីវិតរបស់គាត់បានធ្វើឲ្យផែនដីក្រឡាប់ នៅពេលគាត់បានប្រែចិត្ដ អ្វីដែលគាត់បានគិតគឺល្អ គាត់បានរាប់ ជាអាក្រក់។ មុនពេលគាត់បានសង្រ្គោះ គាត់បានចំអកមើលងាយពួកគ្រីស្ទាន ហើយបដិសេធព្រះគ្រីស្ទ។ ប៉ុន្ដែពេលគាត់បានប្រែចិត្ដ គាត់បានបដិសេធភាពគ្មានជំនឿរបស់គាត់ ហើយដាក់សេចក្ដីជំនឿរបស់គាត់ ទាំងស្រុងនៅក្នុងព្រះយេស៊ូវគ្រីស្ទ។

មានពេលវេលាដែលកន្លងផុតមួយ រវាងខ៧ និងខ៨ វាជាពេលវេលាមួយរវាងការប្រែចិត្ដរបស់ សាវកប៉ុល និងពេលវេលាដែលគាត់បានសរសេរសំបុត្រនេះផ្ញើរទៅបងប្អូននៅក្រុងភីលីព។ នៅកំឡុងពេល នេះ គាត់បានធ្វើដំណើរចេញទៅជាបេសក្ខជន ប៉ុន្ដែឥឡូវនេះគាត់បាននៅក្នុងគុកនៅទីក្រុងរ៉ូម ហើយគាត់ បាននិយាយថា៖

«ហើយខ្ញុំក៏រាប់គ្រប់ ទាំងអស់ទុកដូចជាខាតដែរ ដោយព្រោះសេចក្តីដែលប្រសើរជាង គឺដោយស្គាល់ព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់នៃខ្ញុំ ដែលដោយយល់ដល់ទ្រង់ ខ្ញុំបានខាតគ្រប់ទាំងអស់ ហើយបានរាប់ទាំងអស់ទុកដូចជាសំរាម ប្រយោជន៍ឲ្យបានព្រះគ្រីស្ទវិញ» (ភីលីព ៣:៨)។

សាវកប៉ុលបាននិយាយថា គាត់បានរស់នៅសំរាប់ព្រះគ្រីស្ទចាប់តាំងពីថ្ងៃដែលគាត់បានប្រែចិត្ដ។ គាត់បានខាតគ្រប់ទាំងអស់ ប៉ុន្ដែគ្រប់ទាំងអស់ដែលគាត់ខាត គាត់ពិចារណាទុកជាគ្មានតម្លៃ មិនមែនជាអ្វី សោះ តែជាសំរាមវិញ។ នោះជាពាក្យខ្លាំង! គាត់បានចាក់គ្រប់ទាំងអស់ដែលគាត់ធ្លាប់ស្រឡាញ់ចូលក្នុង បង្គន់។ គាត់បានស្វែងរកព្រះគ្រីស្ទតែមួយគត! អ្វីដែលគាត់គិតថាសំរាប់បំផុតនៅក្នុងជីវិត ឥឡូវនេះគាត់ បានបោះចោលសំរាម! ព្រះគ្រីស្ទតែមួយគត់ដែលជាគោលបំណង និងគោលដៅនៅក្នុងជីវិតរបស់គាត់!

នៅពេលខ្ញុំជាក្មេងជំទង់ម្នាក់ ខ្ញុំបានទៅផ្ទះបងប្អូនខ្ញុំខ្លះៗ ពួកគេមានលុយជាច្រើន ប៉ុន្ដែពួកគេ ហាក់ដូចជាទទេ ហើយខុសឆ្គងចំពោះខ្ញុំ។ ខ្ញុំគិតថាព្រះបានបង្ហាញខ្ញុំពីរឿងនោះ ពួកគេមានអ្វីៗទាំងអស់ ប៉ុន្ដែពួកមិនស្កបចិត្ដ។ ខ្ញុំគិតថា «មនុស្សទាំងនេះមិនមានអ្វីដែលខ្ញុំចង់បាននោះទេ»។

ពីរបីឆ្នាំក្រោយមក ខ្ញុំធ្លាប់ទៅផ្ទះមួយ ដែលកន្លែងដែលបេសកជនចាស់ៗជាច្រើនបានរស់នៅ។ ខ្ញុំ អាចឃើញមុខរបស់គេនៅក្នុងខួរក្បាលខ្ញុំសូម្បីតែឥឡូវនេះ។ ពួកគេមានសេចក្ដីសុខសាន្ដ ហើយពេញ ដោយសេចក្ដីអំណរ! ពួកគេមិនមានរបស់ផ្ទាល់ខ្លួនសោះនៅក្នុងលោកីយនេះ។ ពួកគេត្រូវរស់នៅក្នុងផ្ទះ មួយសំរាប់បេសកជន ដោយព្រោះតែពួកគេមិនមានផ្ទះផ្ទាល់ខ្លួន។ ប៉ុន្ដែពួកគមានរបស់ខ្លះ ដែលសាច់ញាត្ដិ ដ៏មានរបស់ខ្ញុំមិនមាន ពួកគេស្កប់ចិត្ដពីអ្វីដែលគេមាននៅក្នុងជីវិត។ ពួកគេមានសេចក្ដីសុខនៅក្នុងចិត្ដរបស់ គេ ខ្ញុំចាំពីបុរសដ៏ចាស់ម្នាក់ ដែលមានសក់សស្អាត ឈ្មោះរបស់គាត់គឺ លោក Foxe គាត់មានភ្នែកពណ៌ ខៀវ ហើយមានសំលេងស្រទន់។ គាត់បានធ្វើជាបេសកជនម្នាក់នៅក្នុងប្រទេសចិនមុនពេលពួកកុម្មុយនីស្ដ គ្រប់គ្រង។ ខ្ញុំចាំ ខ្ញុំបានគិតថា «ខ្ញុំចង់ក្លាយដូចជាគាត់ នៅពេលខ្ញុំចាស់ មិនចង់ក្លាយដូចជាសាច់ញ្ញាត្ដិដ៏ មានរបស់ខ្ញុំទេ»។

ខ្ញុំចាំ ពេលខ្ញុំទៅផ្ទះមួយនៅក្នុងទីក្រុង Long Beach នៅឆ្នាំ១៩៦២ វាណែនដោយមនុស្សនៅ គ្រប់កន្លែងទាំងអស់។ បន្ទាប់មក លោក Gladys Aylward បានចូលមកក្នុងដើម្បីនិយាយ។ នាងគឺជា បេសកជនទៅប្រទេសចិនដ៏ល្បីម្នាក់ ឥឡូវនេះបានមានអាយុច្រើនជា៧៥ឆ្នាំហើយ។ ខ្ញុំគិតថានាងមានភ្នែកសប្បាយបំផុត ដែលខ្ញុំធ្លាប់ឃើញ! នាងមិនមានរបស់ផ្ទាល់ខ្លួនមួយទេ នាងក្រណាស់ ប៉ុន្ដែននាងមិនសេច ក្ដីអំណរ ដែលទ្រព្យសម្បត្ដិបងប្អូនរបស់ខ្ញុំមិនធ្លាប់បានដឹង។ ខ្ញុំចាំ ខ្ញុំបានគិតថា «ខ្ញុំមិនចង់ក្លាយដូចជាពួក គេទេ ខ្ញុំចង់ក្លាយដូចជាកញ្ញា Aylward »។ នាងបានទៅប្រទេសចិនដើម្បីធ្វើជាបេសកជនម្នាក់ ដ្បិតនាង ជាក្មេងស្រីម្នាក់ នាងជាបេសកជនចុងក្រោយម្នាក់នៅក្នុងប្រទេសចិន។ នាងមិនបានចេញរហូតដល់ឆ្នាំ ១៩៥២។ នៅពេលនាងបានចេញពីប្រទេសចិន នាងបានយកកូនក្មេងជនជាតិចិនមួយក្រុមធំទៅជាមួយ នាង ដោយប្រថុយជីវិតនាង នៅពេលនាងបានដឹកនាំគេឆ្លងភ្នំដ៏គ្រោះថ្នាក់ ដើម្បីបានសេរីភាព។ លោក Hollywood បានបង្កើតវាទៅជាខ្សែភាពយន្ដមួយឈ្មោះថា «សណ្ឋាគារនៃសុភមង្គលទីប្រាំមួយ»។ ពួកគេ បានផ្លាស់ប្ដូរវាខ្លះ ប៉ុន្ដែសាច់រឿងដែលសំខាន់គឺនៅក្នុងខ្សែភាពយន្ដ។ នាងបានរៀនការសំងាត់នៃការព្រម លះបង់ជីវិតខ្លួនឯងដូចដែលសាវកប៉ុលបាននិយាយ៖

«ប៉ុន្តែ សេចក្តីអ្វីដែលមានប្រយោជន៍ដល់ខ្ញុំពីមុន នោះខ្ញុំបានរាប់ជាខាតវិញ ដោយព្រោះព្រះគ្រីស្ទ ហើយខ្ញុំក៏រាប់គ្រប់ ទាំងអស់ទុកដូចជាខាតដែរ ដោយព្រោះសេចក្តីដែលប្រសើរជាង គឺដោយស្គាល់ព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់នៃខ្ញុំ ដែលដោយយល់ដល់ទ្រង់ ខ្ញុំបានខាតគ្រប់ទាំងអស់ ហើយបានរាប់ទាំងអស់ទុកដូចជាសំរាម ប្រយោជន៍ឲ្យបានព្រះគ្រីស្ទវិញ» (ភីលីព ៣:៧-៨)។

កញ្ញា Aylward បានចំនាយជីវិតរបស់នាងដូចជាបទចំរៀងលោក រ៉ាស៏នោះ៖

ខ្ញុំស្រឡាញ់ទ្រង់ឲ្យអស់ពីចិត្ដខ្ញុំ អស់ពីសុបិនរបស់ខ្ញុំ
   ព្រះអម្ចាស់យេស៊ូវអើយ សូមទ្រង់ច្នៃទូលបង្គំសំរាប់តែទ្រង់មួយគត់
អ្វីដែលខ្ញុំអាចធ្វើទាំងអស់គឺដោយសារទ្រង់
   ព្រះអម្ចាស់យេស៊ូវអើយ សូមយកទូលបង្គំទៅជាមួយទ្រង់។
(«ខ្ញុំស្រឡាញ់ទ្រង់ឲ្យអស់ពីចិត្ដខ្ញុំ» ដោយលោក John R. Rice, 1895-1980)។

គ្រូគង្វាលរបស់ខ្ញុំ លោក ធីម៉ូថេ លីន ចេញពីប្រទេសចិនមកប្រទេសអាមេរិកនៅក្នុងឆ្នាំ១៩៤០ ដើម្បីរៀនយកសញ្ញាបត្រអនុបណ្ឌិតនៅក្នុងព្រះគម្ពីរ និងសញ្ញាបត្រថ្នាក់បណ្ឌិត ហើយនឹងជាប់ទាក់នឹងភាសាជាច្រើនទៀត។ គាត់បានបញ្ចប់ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Bob Jones ដើម្បីធ្វើជាគ្រូ គង្វាលនៅក្រុមជំនុំ First Chinese Baptist Church នៅឆ្នាំ១៩៦១ ពីរបីខែបន្ទាប់មក ខ្ញុំបានចូលរួមក្រុម ជំនុំនោះ នៅពេលខ្ញុំជាក្មេងប្រុសអាយុ១៩ឆ្នាំ។ លោក លីនបានធ្វើពិធីជ្រមុជទឹកឲ្យខ្ញុំបន្ទាប់ពីខ្ញុំបានប្រែចិត្ដ នៅមហាវិទ្យាល័យ Biola។ គាត់ថែមទាំងបានលើកខ្ញុំឲ្យធ្វើជាអ្នកបំរើព្រះម្នាក់នៅក្រុមជំនុំចិននោះផងដែរ នៅក្នុងឆ្នាំ១៩៧២។ វាជាអភ័យឯកសិទ្ធិដ៏អស្ចារ្យរបស់ខ្ញុំដើម្បីនៅក្នុងក្រុមជំនុំគាត់ នៅកំឡុងពេលមួយ ដែលព្រះបានបញ្ជូនការរស់ឡើងវិញ ដែលចាប់ផ្ដើមនៅចុងឆ្នាំ១៩៦០ ហើយបន្ដមានដល់ឆ្នាំ១៩៧០។ ខ្ញុំ បានមានវត្ដមាននៅក្នុងការជួបជុំគ្នាអធិស្ឋាននៃការចាក់បំពេញនូវព្រះវិញ្ញាណជាច្រើន ហើយនឹងការជួបជុំ នៃការលន់តួបាបដែលបើកចំហ និងទីបន្ទាល់ជាច្រើន ជាញឹកញាប់បានចំនាយពេលជាច្រើនម៉ោង រហូត ដល់ពេលយប់។ ខ្ញុំមានអភ័យឯកសិទ្ធិដើម្បីអធិប្បាយច្រើនដងនៅក្នុងការជួបជុំគ្នាទាំងនោះ នៅកំឡុង ពេលនៃការរស់ឡើងវិញ។ នៅក្នុងការប្រជុំមួយ នៅពេលខ្ញុំបានអធិប្បាយ មានមនុស្សក្មេងចំនួន៤៦នាក់ បានជឿទុកចិត្ដព្រះគ្រីស្ទ។ ភាគច្រើននៃពួកគេនៅតែចូលរួមក្រុមជំនុំនោះ អស់រយះពេលច្រើនជាង៤០ឆ្នាំ ក្រោយមក។ លោក លីនបានបង្រៀនយើងថា នោះការស់ឡើងវិញដ៏ពិតនោះអាចមកក្រុមជំនុំមួយ បើ សមាជិកមានចិត្ដបរិសុទ្ធ ហើយអធិស្ឋានឥតឈប់ឈរសំរាប់វត្ដមានរបស់ព្រះនៅក្នុងចំណោមពួកគេ។

លោក លីនពិតជាមិនដែលយកទំនៀមទំលាប់តាមប្រទេសអាមេរិកាំងនោះទេ គាត់តែងតែធ្វើខ្លួន ដូចជាគ្រូគង្វាលម្នាក់នៅក្នុងប្រទេសចិន។ គាត់បានថ្វាយជីវិតរបស់គាត់ទាំងស្រុងទៅព្រះយេស៊ូវគ្រីស្ទ គាត់ បានចំណាយពេលច្រើនណាស់ដើម្បីតម និងអធិស្ឋាន។ ខ្ញុំជឿថា ដោយសារការនេះហើយ ដែលព្រះអាច បញ្ជូនការរស់ឡើងវិញ ហើយក្រុមជំនុំបានរីកចំរើនប្រហែល៨០ឆ្នាំ នៅពេលខ្ញុំបានចូលរួមវានៅឆ្នាំ១៩៦១ ហើយមានមនុស្សច្រើនពាន់ដោយសារសម័យនៃការរស់ឡើងវិញបានបញ្ចប់។ បន្ទាប់មកលោក លីនបាន ទៅធ្វើជាប្រធាននៅមហាវិទ្យាល័យ China Evangelical Seminary នៅក្នុងប្រទេសថៃវ៉ាន់។ ដូច្នោះខ្ញុំ មានអភ័យឯកសិទ្ធិដូចជាបុរសក្មេងម្នាក់ ក្នុងការមានវត្ដមាននៅក្នុងចលនារបស់ព្រះមួយ ដែលនៅក្នុងវិធី ជាច្រើនដែលស្រដៀងគ្នាពីការរស់ឡើងវិញ ដែលបានមកកាន់ «ក្រុមជំនុំនៅផ្ទះ» នៅក្នុងប្រទេសសាធារ ណះចិន។ ដ្បិតខ្ញុំបានឃើញទីបន្ទាល់ពីការរស់ឡើងវិញផ្ទាល់ភ្នែក ដែលខ្ញុំមិនដែលបានឃើញ លើកលែង តែពេលម្ដងនៅក្នុងក្រុមជំនុំ Caucasian។ ការរស់ឡើងវិញមិនបានមកកាន់ក្រុមជំនុំរបស់លោក លីនតាម រយះការអធិប្បាយរបស់គ្រូគង្វាលខាងក្រៅ ឬប្រើវិធីសាស្រ្ដពិសេសនោះទេ។ វាបានមកនៅកំឡុងពេល ដែលមានការលន់តួបាប ការខ្ជាប់ខ្ជួនក្នុងសេចក្ដីអធិស្ឋាន និងការអធិប្បាយខ្លាំងៗពីអំពើបាប ការជំនុំជំរះ ការលះកាត់ចិត្ដខ្លួនឯង ហើយផ្ទុកឈើឆ្កាងរបស់ព្រះគ្រីស្ទ! វានៅក្នុងបទចំរៀងមួយដែលយើងបានច្រៀនម្ដងហើយម្ដងទៀត «សជាងហិមៈ»។

ឱព្រះយេស៊ូវអើយ ខ្ញុំចង់បានចតិ្ដហ្មត់ហ្មង
   សូមទ្រង់មកសណ្ឌិតនៅចិត្ដជាដរាមផង
សូមទ្រង់បោះរូបព្រះចេញឲ្យចិត្ដបានត្រឹមត្រូវ
   សូមលាងឲ្យចិត្ដខ្ញុំបានស្អាតល្អល្អះឥឡូវ សូមលាងចិត្ដខ្ញុំឲ្យសជាងហិមៈ។

ឱព្រះយេស៊ូវអើយ សូមក្ដីមោះហ្មងត្រូវដាច់
   ជួយខ្ញុំដាក់ទាំងអស់ថ្វាយដល់ព្រះអង្គជាស្រេច
ខ្ញុំថ្វាយខ្លួនដល់ទ្រង់ហើយ និងទ្រព្យខ្ញុំអស់ទៅ
   សូមលាងឲ្យចិត្ដខ្ញុំបានស្អាតល្អល្អះឥឡូវ សូមលាងចិត្ដខ្ញុំឲ្យសជាងហិមៈ
សូមលាងខ្ញុំឥឡូវ ឲ្យបានសជាងហិមៈ។
(«សជាងហិមៈ» ដោយលោក James Nicholson, 1828-1896)។

ដើម្បីទទួលបានការប្រែចិត្ដដ៏ពិតមួយ និងការរស់ឡើងវិញដ៏ពិត យើងត្រូវធ្វើតាមគំរូរបស់សាវក ប៉ុល ដែលបានប្រាប់ថា៖

«ប៉ុន្តែ សេចក្តីអ្វីដែលមានប្រយោជន៍ដល់ខ្ញុំពីមុន នោះខ្ញុំបានរាប់ជាខាតវិញ ដោយព្រោះព្រះគ្រីស្ទ ហើយខ្ញុំក៏រាប់គ្រប់ ទាំងអស់ទុកដូចជាខាតដែរ ដោយព្រោះសេចក្តីដែលប្រសើរជាង គឺដោយស្គាល់ព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់នៃខ្ញុំ ដែលដោយយល់ដល់ទ្រង់ ខ្ញុំបានខាតគ្រប់ទាំងអស់ ហើយបានរាប់ទាំងអស់ទុកដូចជាសំរាម ប្រយោជន៍ឲ្យបានព្រះគ្រីស្ទវិញ» (ភីលីព ៣:៧-៨)។

ខ្ញុំស្រឡាញ់ទ្រង់ឲ្យអស់ពីចិត្ដខ្ញុំ អស់ពីសុបិនរបស់ខ្ញុំ
   ព្រះអម្ចាស់យេស៊ូវអើយ សូមទ្រង់ច្នៃទូលបង្គំសំរាប់តែទ្រង់មួយគត់
អ្វីដែលខ្ញុំអាចធ្វើទាំងអស់គឺដោយសារទ្រង់
   ព្រះអម្ចាស់យេស៊ូវអើយ សូមយកទូលបង្គំទៅជាមួយទ្រង់។

សូមក្រោកឈរឡើង ហើយច្រៀងវាជាមួយខ្ញុំ!

ខ្ញុំស្រឡាញ់ទ្រង់ឲ្យអស់ពីចិត្ដខ្ញុំ អស់ពីសុបិនរបស់ខ្ញុំ
   ព្រះអម្ចាស់យេស៊ូវអើយ សូមទ្រង់ច្នៃទូលបង្គំសំរាប់តែទ្រង់មួយគត់
អ្វីដែលខ្ញុំអាចធ្វើទាំងអស់គឺដោយសារទ្រង់
   ព្រះអម្ចាស់យេស៊ូវអើយ សូមយកទូលបង្គំទៅជាមួយទ្រង់។

អ្នកអាចអង្គុយចុះបាន

ទស្សនាវត្ដី World Magazine (សីហា ៥ ២០១៣) បានរាយការណ៍ថា លោកគ្រូគង្វាល Samuel Lamb (១៩២៤-២០១៣) បានទទួលមរណៈភាពកាលពីខែមុន នៅថ្ងៃទី៣ ខែសីហា នៅអាយុ ៨៨ឆ្នាំ។ គាត់ជាគ្រូគង្វាលម្នាក់នៅ «ក្រុមជំនុំនៅផ្ទះ» ដែលបំផុតបំផុតក្នុងចំណោមអ្នកផ្សេងទៀតនៅក្នុង ប្រទេសចិន។ គ្រូគង្វាល ឡេមជាកូនប្រុសរបស់អ្នកដឹងនាំក្រុមជំនុំបាទីស្ទមួយ គាត់បានអធិប្បាយមេរៀន របស់គាត់មុនដំបូង នៅពេលគាត់បានអាយុ១៩ឆ្នាំ។ ដ្បិតប្រទេសចិនស្ថិតក្រោមច្បាប់កុម្មុយនីស្ដរបស់ លោកម៉ៅស៊ីទុង ពួកអាជ្ញាធរបានចាប់ខ្លួនលោក ឡេមក្នុងឆ្នាំ១៩៥៥។ គាត់ត្រូវបានគេចាប់ដោយព្រោះតែ «ការប្រឆាំងនឹងបដិវត្ដ» សកម្មភាពជំទាស់មិនចូលរួមក្នុងការឧបតម្ថរបស់អ្នកកុម្មុយនីស្ដ នៅក្រុមជំនុំ « Three-Self Church»។ គាត់បានបដិសេធដោយព្រោះតែការគ្រប់គ្រងក្រុមជំនុំពួកកុម្មុយនីស្ដហាមមិនឲ្យ បង្រៀនមនុស្សដែលមានអាយុក្រោម១៨ឆ្នាំ ហើយមិនអនុញ្ញាត្ដិឲ្យគ្រូគង្វាលអធិប្បាយពីការរស់ឡើងវិញ និងការយាងត្រលប់មកលើកទីពីររបស់ព្រះគ្រីស្ទ។ បន្ទាប់ពីរយះជិត២ឆ្នាំ្ននៅក្នុងគុក គាត់ត្រូវបានគេដោះ លែងក្នុងឆ្នាំ១៩៥៧។ ៥ខែក្រោយមក គាត់ត្រូវបានគេចាប់ខ្លួនម្ដងទៀត ហើយបញ្ជូនទៅកន្លែងឃុំឃាំង អ្នកគុកអស់រយះពេល១៩ឆ្នាំ ប្រពន្ធរបស់គាត់ត្រូវតែធ្វើការនៅរ៉ែធ្យូងមួយ ដែលជាកន្លែងនាងបានស្លាប់ នៅ កំឡុងពេលដែលគាត់បាននៅក្នុងគុក។

បន្ទាប់ពីរយះពេលច្រើនជាង២០ឆ្នាំនៅក្នុងគុក គាត់ត្រូវបានគេដោះលែង នៅពេលភ្លាមៗនោះ គាត់បានបើកក្រុមជំនុំនៅផ្ទះរបស់គាត់ នៅក្នុង Guangzhou។ ដ្បិតគាត់នៅតែបដិសេធដើម្បីចូលរួមក្រុម ជំនុម « Three-Self Church» ដែលគ្រប់គ្រងដោយពួកកុម្មុយនីស្ដ។ គាត់បានទទូចថា គ្រីស្ទានស្ដាប់ បង្គាប់រដ្ឋាភិបាលលុះត្រាតែវាប្រឆាំងនឹងព្រះគម្ពីរ ប៉ុន្ដែគាត់បាននិយាយថា «ច្បាប់ព្រះសំខាន់ជាងច្បាប់ មនុស្ស»។

នៅក្រោមការដឹកនាំរបស់គាត់ ក្រុមជំនុំនៅផ្ទះបានលូតលាស់ពីសមាជិក៤០០ក្នុងឆ្នាំ១៩៩៧ ទៅ ៤០០០នាក់សព្វថ្ងៃនេះ។ ខ្សែភាពយន្ដកាត់ៗនៅក្នុងក្រុមជំនុំនៅឆ្នាំ២០១១ ចាក់បង្ហាញពីគ្រូគង្វាល ឡេម កំពុងតែអធិប្បាយទៅកាន់បន្ទប់មួយដែលពេញទៅដោយហ្វូងមនុស្ស។ វីដីអូមួយចាក់បញ្ចាំងពីមេរៀនទៅ កាន់បន្ទប់ជាច្រើននៅក្នុងអាគារ។ បន្ទប់នីមួយៗបានណែនដោយសមាជិកនៃពួកជំនុំរបស់គាត់ ពីជញ្ចាំងមួយទៅជញ្ចាំងមួយ។ នៅពេលកម្មវិធីបានបញ្ចប់ មានមនុស្សជាច្រើនណាស់ចេញពីទ្វា ហើយពេញផ្លូវនៅជំវិញអាគារ។

អាជ្ញាធរកុម្មុយនីស្ដដឹកពីក្រុមជំនុំដែលមិនបានចុះឈ្មោះនេះ ដ្បិតមិនយូរប៉ុន្មាននោះ ពួកគេព្យា យាមបិទវា។ នៅក្នុងឆ្នាំ១៩៩៧ គ្រូគង្វាល ឡេមបានប្រាប់អ្នកសរសេរកាសែតជនជាតិអាមេរកាំង ឈ្មោះ ខោល ថូម៉ាស់ថា ការនេះបានកើត ដោយព្រោះតែពួកគេបានរៀនមេរៀនរបស់គេ។ គាត់បាននិយាយថា «គ្រប់ពេលដែលពួកគេបានចាប់ខ្ញុំ ហើយបញ្ជូនខ្ញុំចេញពីគុក ក្រុមជំនុំបានរីកចំរើន។ ការបៀតបៀនគឺល្អ សំរាប់យើង អ្វីដែលពួកគេបៀតបៀនយើងច្រើនប៉ុណ្ណា ក្រុមជំនុំយើងរីកចំរើនច្រើនប៉ុណ្ណោះដែរ។ នោះជា ប្រវត្ដិនៃក្រុមជំនុំ»។

ឥរិយាបថរបស់ប្រទេសចិនថ្វើចំពោះក្រុមជំនុំនៅផ្ទះខុសប្លែកពីតំបន់មួយទៅតំបន់មួយ នៅខណៈ មានអ្នកខ្លះចូលចិត្ដក្រុមជំនុំរបស់គ្រូគង្វាល ឡេម សប្បាយរីករាយនឹងសេរីភាព អ្នកផ្សេងទៀតនៅតែប្រ ឈរមុខការចាក់រុក។ នៅខែកក្កដា (២០១៣) ប៉ុលីសកុម្មុយនីស្ដបានវាយលុកក្រុមជំនុំនៅផ្ទះចំនួន២ នៅ ក្នុងខេត្ដ Xinjiang។ ពួកគេបានចាប់ខ្លួនអ្នកដឹកនាំ ហើយពិន័យគាត់សំរាប់ «ការប្រជុំដែលខុសច្បាប់»។

គ្រូគង្វាល ឡេមជាញឹកញាប់បានប្រាប់ដល់អ្នកដឹកនាំក្រុមជំនុំនៅផ្ទះក្នុងប្រទេសចិនថា ការរងទុក្ខ ជាផ្នែកមួយនៃជីវិតរបស់គ្រីស្ទបរិសុទ្ធ។ គាត់បាននិយាយថា «យើងត្រូវតែរៀបចំខ្លួនដើម្បីរងទុក្ខ យើងត្រូវ តែរៀបចំខ្លួនសំរាប់ហេតុការណ៍ដែលយើងអាចត្រូវគេចាប់ខ្លួន។ មុនពេលខ្ញុំត្រូវគេបញ្ជូនទៅក្នុងគុក ខ្ញុំបាន រៀបចំខ្លួនកាបូបមួយដោយមានសំលៀកបំពាក់ខ្លះៗ ស្បែកជើង និងថ្នាំដុសធ្មេញមួយរួលរាល់ហើយ។ សព្វ ថ្ងៃនេះ ពួកអាជ្ញាធរមិនរករឿងយើង ប៉ុន្ដែថ្ងៃស្អែករឿងរ៉ាវអាចខុសពីមុន ខ្ញុំអធិស្ឋានថា យើងនឹងទទួលបាន កំលាំងដើម្បីឈរដោយរឹងមាំ»។ គ្រូគង្វាល ឡេមបានដឹងពីពាក្យសំដី «មានការបៀតបៀនច្រើនប៉ុណ្ណា ការរីកចំរើនមានច្រើនប៉ុណ្ណឹងដែរ»។

សព្វថ្ងៃនេះវាត្រូវបានគេស្ទង់មើលថា មានគ្រីស្ទានច្រើនជាង១០០លាននាក់នៅក្រុមជំនុំនៅផ្ទះនៃ ប្រទេសចិន។ វាមានទីតាំងនៅគ្រប់កន្លែងនៃប្រទេសចិន រួមមានទាំងក្នុងទីក្រុងធំៗ និងសាកលវិទ្យាល័យ។ វាត្រូវបានគេស្ទង់មើលថា សិស្សម្នាក់ ក្នុងចំណោមសិស្ស១០នាក់នៅសាកលវិទ្យាល័យធំៗឥឡូវជាគ្រីស្ទាន ដោយមាន១០ពាន់នាក់នៃអ្នកប្រែចិត្ដថ្មីៗជារៀងរាល់ឆ្នាំ! មនុស្សទាំងនេះរួមមានទាំង មនុស្សដែលមាន ជំនាញ គ្រូពេទ្យ មេធាវី សាស្រ្ដាចារ្យ ហើយរួមទាំងមន្រ្ដីរាជការកុម្មុយនីស្ដខ្លះៗទៀតផង (see David Aikman, Ph.D., Jesus in Beijing: How Christianity is Transforming China and Changing the Global Balance of Power, Regnery Publishing, Inc., 2003; paperback edition published in 2006)។

សៀវភៅរបស់លោក Aikman ធ្វើឲ្យយើងនឹងចាំពីគ្រីស្ទានទាំងអស់ ជនជាតិចិន និងបរទេស ដែលបានស្លាប់នៅក្នុងប្រទេសចិន គេជាទុក្ករកបុគ្គលសំរាប់សេចក្ដីជំនឿរបស់គេ ចាប់តាំងពីឆ្នាំ ៦៣៥ មក ដល់សម័យនេះ»

«ខ្ញុំស្រឡាញ់ទ្រង់ឲ្យអស់ពីចិត្ដខ្ញុំ» សូមច្រៀងវា៖

ខ្ញុំស្រឡាញ់ទ្រង់ឲ្យអស់ពីចិត្ដខ្ញុំ អស់ពីសុបិនរបស់ខ្ញុំ
   ព្រះអម្ចាស់យេស៊ូវអើយ សូមទ្រង់ច្នៃទូលបង្គំសំរាប់តែទ្រង់មួយគត់
អ្វីដែលខ្ញុំអាចធ្វើទាំងអស់គឺដោយសារទ្រង់
   ព្រះអម្ចាស់យេស៊ូវអើយ សូមយកទូលបង្គំទៅជាមួយទ្រង់។

ភ្លើងនៃការរស់ឡើងវិញកំពុងឆេះយ៉ាងខ្លាំង ហើយមនុស្សរាប់លាននាក់កំពុងតែមករកព្រះយេស៊ូវ នៅក្នុងប្រទេសចិន។ ប៉ុន្ដែយើងគួរតែមិនដែលបំភ្លេចឈាម ញើស និងទឹកភ្នែកដែលបានត្រូវហូរនៅលើដង ផ្លូវសំរាប់ព្រះពររបស់ព្រះមកលើពួកគេ។ នេះជារឿងនៃគ្រូគង្វាលជនជាតិចិន៣នាក់ ពួកគេបានធ្វើតាមគំរូ របស់សាវកប៉ុលពិតប្រាកដណាស់ ដោយរាប់ «គ្រប់ទាំងអស់ទុកជាសំរាម» ដើម្បីឲ្យគេអាច «បានព្រះគ្រីស្ទ»។

ទីមួយ គ្រូគង្វាលដែលមិនស្គាល់ឈ្មោះម្នាក់នៅឆ្នាំ១៩៦០ នៅកំឡុងពេលមានការសំលាប់យ៉ាង ឃោរឃៅនៃ «បដិវត្ដន៍វប្បធម៌»។ គ្រូគង្វាលនេះបានត្រូវគេចងករបស់គាត់ដោយខ្សែ ហើយត្រូវបានពួក កុម្មុយនីស្ដបង្ខំឲ្យឈរនៅលើកំពូលតុ៣ ដែលត្រូវបានគេដាក់លើគ្នា។ ប្រពន្ធរបស់គ្រូគង្វាល កូន ហើយនឹង សមាជិកក្នុងគ្រួសារទាំងអស់ត្រូវបានគេប៉ូលីសហៅដើម្បីធ្វើសាក្សីពីសាច់រឿង។ ពួកប៉ូលីសបាននិយាយទៅ កាន់គាត់ថា «អ្នកមានជំរើស២! អ្នកជ្រើសរើសដើម្បីបន្ដជឿលើព្រះយេស៊ូវ ឬអ្នកបដិសេធព្រះយេស៊ូវ។ សូមសំរេចចិត្ដឥឡូវនេះ!»

គ្រូគង្វាលដ៏ចាស់នោះបានមើលទៅកាន់ភ្នែករបស់គ្រួសារ និងមិត្ដភក្រ្ដរបស់គាត់ ប៉ុន្ដែគាត់បាន ដឹងពីអ្វីដែលគាត់ត្រូវធ្វើហើយ។ គាត់បានឆ្លើយថា «សូម្បីតែអ្នកកាត់ក្បាលរបស់អ្នក ហើយឈាមរបស់ខ្ញុំ គ្របដណ្ដប់លើដីក្ដី ខ្ញុំនឹងមិនបដិសេធព្រះយេស៊ូវទេ»។ នៅពេលភ្លាមៗនោះពួកប៉ូលីសបានទាន់តុខាង ក្រោយម ហើយធ្វើឲ្យតុទាំងនោះដួលរលំ នៅខណះពេលនោះខ្សែចងកបានចងបំពង់ករបស់គាត់យ៉ាងតឹង ហើយគ្រូគង្វាលបានទៅនៅជាមួយព្រះយេស៊ូវរហូត (Living Water, Zondervan, 2008, p. 17)។

ទីពីរ ខ្ញុំនឹងប្រាប់អ្នករាល់គ្នាបន្ដិចបន្ដួចពីរឿងរបស់គ្រូគង្វាល សាំយ៉ូអែល ឡេម គាត់ត្រូវបានគេ បន្ទាប់ពីរយះពេល១ឆ្នាំនៅក្នុងគុក ក្នុងឆ្នាំ១៩៥៨ នៅពេលគាត់មានអាយុ៣៣។ គេបានហាមគាត់មិនឲ្យ អធិប្បាយទៀតឡើយ ប៉ុន្ដែរយះពេលពីរបីខែគាត់បានអធិប្បាយទៀត! គាត់ត្រូវបានគេចាប់ខ្លួនម្ដងទៀត ហើយត្រូវបានគេកាត់ទោសឲ្យជាប់គុក២០ឆ្នាំ។ ពួកគេបានបញ្ជូនគាត់ទៅរ៉ែធ្យូងមួយដើម្បីធ្វើជាកម្មកររយះ ពេល២០ នៅក្នុងអាកាសធាតុដ៏ត្រជាក់ណាស់។ ភាគច្រើននៃអ្នកគុកទាំងអស់បានស្លាប់ ប៉ុន្ដែគាត់បាននៅ រស់ដោយសារព្រះគុណរបស់ព្រះ។ នៅពេលគាត់ត្រូវបានគេដោះលែង គេប្រាប់គាត់ថា ប្រពន្ធរបស់គាត់ និងឪពុកគាត់បានស្លាប់បាត់ហើយ។ ម្ដាយរបស់គាត់បានឈឺខ្លាំងណាស់ ហើយបានស្លាប់រយះពេលខ្លីមួយ បន្ទាប់ពីនោះ។ ជំនួសឲ្យការព្យាយាមរត់គេចពីប្រទេសចិនទៅប្រទេសហុងកុង ឬកន្លែងផ្សេងទៀតដែល នឹងស្រួលជាង គ្រូគង្វាល ឡេមបានត្រលប់ទៅ Guangzhou វិញ ហើយបានប្រមូលសមាជិកក្រុមជំនុំចាស់ របស់គាត់ ហើយបានបើកក្រុមជំនុំម្ដងទៀត។ ថ្វីដ្បិតតែនៅឆ្នាំដ៏អាក្រក់នៅក្នុងគុក ហើយបាត់បង់គ្រួសារ របស់គាត់ក្ដី គាត់មានទឹកមុខសប្បាយ នៅពេលខ្ញុំបានឃើញគាត់កំពុងអធិប្បាយនៅលើវីដីអូមួយមិនយូរ ប៉ុន្មាននោះ (Crimson Cross, published by Back to Jerusalem, 2012, pp. 65, 66)។

ទីបី ជាគ្រូគង្វាលផ្ទាល់្លខ្លួនរបស់ខ្ញុំ លោក ធីម៉ូថេ លីន ១៩១-២០០៩) ប្រពន្ធមុនដំបូងរបស់ លោក លីន និងកូនស្រីត្រូវបានគេបាញ់សំលាប់នៅមុខគាត់ដោយពួកទាហារជប៉ុនរយះពេលខ្លី មុនសង្គ្រាម លោកលើកទី២។ ប្រពន្ធទីពីររបស់គាត់ គ្រេសស៊ី ជាមិត្ដភក្រ្ដរបស់ខ្ញុំ នាងបាននៅជាមួយលោក លីននៅ ពេលគាត់បានកំពុងតែអធិប្បាយនៅក្រុមជំនុំ Chinese Presbyterian church នៅទីក្រុង San Francisco។ នៅរសៀលមួយមុនពេលកម្មវិធី អ្នកស្រី លីនបានដាច់សរសៃឈាមក្នុងខួរក្បាល គាត់បានទៅមន្ទីរពេទ្យជាមួយនាងនៅក្នុងឡានពេទ្យ។ នៅពេលភ្លាមៗលោក លីនបានជិះរយន្ដឈ្នួលមកក្រុមជំនុំ ហើយ អធិប្បាយដូចផែនការណ៍របស់គាត់។ បន្ទាប់ពីសេចក្ដីអធិប្បាយមនុស្សនៅក្នុងក្រុមជំនុំបានភ្ញាក់ជាខ្លាំងដោយដឹងថា ប្រពន្ធរបស់គាត់បានស្លាប់រយះពេលត្រឹមតែពីរបីនាទី មុនពេលកម្មវិធីបានចាប់ផ្ដើម។ ខ្ញុំ បានដឹងថា លោក លីនស្រឡាញ់ប្រពន្ធរបស់គាត់ខ្លាំងណាស់ នៅពេលខ្ញុំលឺពីរឿងនោះ វាធ្វើឲ្យខ្ញុំមិនអាច បំភ្លេចបាន។ ខ្ញុំមិនដែលអាចមើលកាន់ព័ន្ធកិច្ចរបស់ព្រះ ហើយថាគ្រាន់តែជា «ការងារ» មួយប៉ុណ្ណោះម្ដង ទៀតទេ។ ខ្ញុំបានដឹងពីគំរូរបស់លោក លីនដែលបានធ្វើការប្ដេចជ្ញាចិត្ដពីជីវិតមួយ ឬសេចក្ដីស្លាប់!

នោះគឺជារឿងទាំង៣នោះនៃគ្រូគង្វាលចិនពីបុរាណ ដែលបានទុកគ្រប់ទាំងអស់ដូចជា «សំរាម» ដើម្បីឲ្យពួកគេអាច «បានព្រះគ្រីស្ទ»។ មនុស្សក្មេងៗនៅប្រទេសអាមេរិកាំងជាញឹកញាប់មានគំរូនៃការខ្ជិល ច្រអូស និងមានគំរូនៃគ្រូគង្វាលនិយមតាមលោកីយនៅក្នុងចិត្ដរបស់គេ។ នោះគឺជាមូលហេតុដ៏ធំមួយ ដែលមិនមានការរស់ឡើងវិញនៅក្នុងប្រទេសអាមេរិកាំង។ ប៉ុន្ដែមនុស្សក្មេងៗនៅប្រទេសចិត្ដមានគំរូនៃការថ្វាយ យញ្ញបូជាខ្លួន ដូចជាគ្រូគង្វាលទាំងបីនោះនៅក្នុងចិត្ដរបស់គេ។ មិនឆ្ងល់ថា ពួកគេមិនឆន្ទៈដើម្បីថ្វាយអ្វីៗ ទាំងអស់សំរាប់ព្រះគ្រីស្ទក៏ដោយ! មិនឆ្ងល់ថា គ្រីស្ទានក្មេងនៅប្រទេសចិនអាចនិយាយជាមួយសាវកប៉ុល ថា «ខ្ញុំបានខាតគ្រប់ទាំងអស់ ហើយបានរាប់ទាំងអស់ទុកដូចជាសំរាម ប្រយោជន៍ឲ្យបានព្រះគ្រីស្ទវិញ» (ភីលីព ៣:៨)។ មិនឆ្ងល់ថា ប្រទេសចិនកំពុងមានឥឡូវនេះក៏ដោយ ការរស់ឡើងវិញដ៏អស្ចារ្យបំផុតគឺ នៅក្នុងប្រវត្ដិសាស្រ្ដនៃសាសនាគ្រីស្ទ។

តើអ្នកនឹងធ្វើដូចពួកគេទេ? តើអ្នកនឹងរាប់គ្រប់ទាំងអស់ជា «សំរាម» ដែលអ្នក «អាចបានព្រះ គ្រីស្ទទេ»? តើអ្វីកំពុងតែទាញអ្នកចេញពីព្រះគ្រីស្ទ? រាប់វាទុកជាសំរាម! រាប់វាទុកជាសំរាម! ព្រះគ្រីស្ទ បានសុគតនៅលើឈើឆ្កាងដើម្បីប្រោសលោះទោសអំពើបាបរបស់អ្នក ហើយទ្រង់បានរស់ពីសុគតទាំងព្រះ កាយនៅថ្ងៃទី៣ ដើម្បីប្រទានឲ្យអ្នកមានជីវិត។ តើអ្នកនឹងថ្វាយជីវិតរបស់អ្នកទៅព្រះគ្រីស្ទឥឡូវនេះទេ? សូមច្រៀងវាម្ដងទៀត!

ខ្ញុំស្រឡាញ់ទ្រង់ឲ្យអស់ពីចិត្ដខ្ញុំ អស់ពីសុបិនរបស់ខ្ញុំ
   ព្រះអម្ចាស់យេស៊ូវអើយ សូមទ្រង់ច្នៃទូលបង្គំសំរាប់តែទ្រង់មួយគត់
អ្វីដែលខ្ញុំអាចធ្វើទាំងអស់គឺដោយសារទ្រង់
   ព្រះអម្ចាស់យេស៊ូវអើយ សូមយកទូលបង្គំទៅជាមួយទ្រង់

បើអ្នកចង់និយាយជាមួយយើងអំពីការក្លាយជាគ្រីស្ទាន ដែលថ្វាយខ្លួនពិតប្រាកដម្នាក់ សូមទៅ ខាងក្រោយសាលប្រជុំឥឡូវនេះ។ លោក ខាហ្គិននឹងនាំអ្នកទៅកាន់បន្ទប់ស្ងាត់មួយ សំរាប់អធិស្ឋាន និង សំរាប់ប្រឹក្សា។ បើអ្នកចាប់អារម្មណ៍ក្នុងការក្លាយជាគ្រីស្ទានពិតប្រាកដម្នាក់ សូមទៅខាងក្រោយសាលប្រជុំ ឥឡូវនេះ។ លោក ចាន់ សូមអធិស្ឋានថា នឹងមានអ្នកខ្លះនឹងជឿទុកចិត្ដព្រះគ្រីស្ទនៅព្រឹកនេះ។ អាម៉ែន។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអាន ការអធិប្បាយរបស់ លោក ហ៊ីមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗ នៅតាមអ៊ីធើនេតនៅគេហទំព័រ www.realconversion.com.
ចុចលើ ”Sermon Manuscripts” សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ (Sermons in Khmer)

You may email Dr. Hymers at rlhymersjr@sbcglobal.net, (Click Here) – or you may
write to him at P.O. Box 15308, Los Angeles, CA 90015. Or phone him at (818)352-0452.

អានព្រះគម្ពីរមុនពេលអធិប្បាយដោយលោក Mr. Abel Prudhomme៖ ភីលីព ៣:៧-១១។
ច្រៀងចំរៀងដោយខ្លួនឯងមុនអធិប្បាយដោយលោក Benjamin Kincaid Griffith៖
(«ខ្ញុំស្រឡាញ់ទ្រង់ឲ្យអស់ពីចិត្ដខ្ញុំ» ដោយលោក John R. Rice, 1895-1980)។