Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net




ការផ្ដោតលើ! គោលជំនឿ! បុគ្គល!

THE TARGET! THE OBJECT! THE PERSON!
(Cambodian)

ដោយលោក
Dr. R. L. Hymers, Jr.

សេចក្ដីអធិប្បាយមួយបានអធិប្បាយនូវក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស
ថ្ងៃរបស់ព្រះអម្ចាស់នៅពេលព្រឹក ខែសីហា ១៨, ២០១៣
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Morning, August 18, 2013

« ហើយថា តាំងពីក្មេងតូចមក អ្នកបានស្គាល់បទគម្ពីរទាំងប៉ុន្មាន ដែលអាចនឹងនាំឲ្យអ្នកមានប្រាជ្ញាដល់ទីសង្គ្រោះ ដែលបានដោយសារសេចក្តីជំនឿជឿដល់ព្រះគ្រីស្ទយេស៊ូវផង»(ធីម៉ូថេទី២ ៣:១៥)។


តាមធម្មតា សមាជិកជាច្រើននៅក្រុមជំនុំយើងបានបន្ដវិស្សមកាលនៅរដូវក្ដៅនេះ តាមធម្មតា ពួក គេបានចូលរួមក្រុមជំនុំក្រុមជំនុំបាទីស្ទផ្សេងៗទៀតដែលជឿលើព្រះគម្ពីរ នៅពេលដែលគេបានទៅ។ ហើយ តាមធម្មតា ពួកគេបានត្រលប់មកវិញដោយមានរបាយការណ៍អាក្រក់មួយ។ របាយការណ៍នោះ ពួកគេមិន រិះគន់ច្រើនទេ ប៉ុន្ដែរបាយការណ៍នោះគឺថា ពួកគេបានព្រួយបារម្ដ។មានប្ដីប្រពន្ធមួយគូបានយកកូនរបស់គេ ហើយបានទៅក្រុមជំនុំបាទីស្ទ៥ដែលខុសៗពីគ្នានៅទិសខាងកើតនៃប្រទេសអាមេរិក។ ប្រពន្ធបាននិយាយមកកាន់ខ្ញុំថា «លោក ហ៊ីមើស៍ មិនមែនជាគ្រូគង្វាលម្នាក់នៅក្នុងចំណោមគ្រូគង្វាលទាំងនោះ ដែលបានអធិប្បាយអំពីព្រះគ្រីស្ទ ឬក៏បាន ពន្យល់ពីដំណឹងល្អនោះទេ។» កូនប្រុសរបស់ខ្ញុំ និងប្រពន្ធថ្មីរបស់គាត់បាននៅក្នុងក្រុមជំនុំ២ផងដែរ ដែលឆ្ងាយពីទិសខាសងលិច។ គាត់បាននិយាយមកខ្ញុំថា «ប៉ា គ្រូគង្វាលដែល បានបង្រៀនព្រះគម្ពីរបានគិតដូចជាមនុស្សទាំងអស់បានសង្រ្គោះ។ ដ្បិតពួកគេមិនបាននិយាយអ្វីសោះអំពី ព្រះយេស៊ូវ ឬដំណឹងល្អ»។ សូមយល់ថា ខ្ញុំមិនមែនកំពុងតែពីរឿងនេះដើម្បីរកកំហុសទេ ខ្ញុំកំពុងតែនិយាយ ពីវា ដើម្បីជួយលើកទឹកចិត្ដគ្រូគង្វាលក្មេងៗជាច្រើនទៀត ដើម្បីអធិប្បាយច្រើនអំពីព្រះយេស៊ូវនៅក្នុងសេច ក្ដីអធិប្បាយរបស់គេ។ នោះគឺជាតំរូវការដ៏ធំនៃម៉ោងដ៏ងងឹតនេះ គឺជាព្រះយេស៊ូវគ្រីស្ទ និងការដែលទ្រង់បានសុគត!

សមាជិករបស់យើងបានបង្រៀនខ្ញុំមិនឲ្យរិះគន់ក្រុមជំនុំផ្សេងទៀតពេក។ ប៉ុន្ដែពួកគេត្រូវបានផ្អើល ដែលព្រះយេស៊ូវទ្រង់ផ្ទាល់បានបង្ហាញយ៉ាងច្បាស់។ ពួកគេគ្រាន់តែព្រួយបារម្ភ ដោយព្រោះតែពួកគេមិន បានលឺពីដំណឹងល្អ មិនត្រូវតែ «បន្ថែមអ្វីដែលគេមិនបានរៀបចំទុកមុន» នៅចុងបញ្ចប់នៃសេចក្ដីអធិប្បាយ ជាច្រើននោះទេ។ មានសមាជិកយើងម្នាក់បាននិយាយជាមួយខ្ញុំថា «តើគ្រូគង្វាលទាំងនោះអាចថា មនុស្ស ទាំងអស់បានសង្រ្គោះដោយរបៀបណា?» មានភ្ញៀវផ្សេងៗជាច្រើននៅទីនោះ។ តើពួកគេអាចដឹងថា ពួក គេជាគ្រីស្ទានបានយ៉ាងម៉េចទៅ? មនុស្សផេ្សងទៀតនិយាយជាមួយខ្ញុំថា «លោកគ្រូគង្វាល ខ្ញុំពិតជានឹក ការអធិប្បាយអំពីព្រះយេស៊ូវរបស់លោកគ្រូណាស់»។

ទ្រឹស្ដីផ្ទាលខ្លួននៃសេចក្ដីអធិប្បាខ្ញុំគឺសាមញ្ញធម្មតាទេ «ដ្បិតខ្ញុំបានផ្តាច់ចិត្តថា នៅក្នុងពួកអ្នករាល់គ្នា នោះខ្ញុំមិនព្រមស្តាប់រឿងអ្វីទៀត ក្រៅពីព្រះយេស៊ូវគ្រីស្ទទេ ហើយគឺដែលទ្រង់ត្រូវឆ្កាងផង»(១កូរិនថូស ២:២)។ ឥឡូវនេះ នោះមិនមានន័យថា ខ្ញុំត្រូវចៀសវាងប្រធានបទផ្សេងៗទេ។ មិនមែនទាល់តែសោះ! ឧទាហរណ៍ នៅយប់នេះខ្ញុំនឹងបង្រៀនអំពីទស្សនៈខុសពីគ្នានៃអ្នកចិត្ដវិជ្ជា ហ្វែអូដ និងលោក ជាង់ ដើម្បី ពិចារណាអំពីដើមកំណើតនៃសាសនា។ បន្ទាប់មកទៀត ខ្ញុំនឹងបង្រៀនថា តើព្រះគម្ពីរប្រាប់យ៉ាងម៉េចអំពី រឿងនេះ។ ខ្ញុំនឹងបង្រៀនផងដែរពីការធ្វើឲ្យមានឡើងវិញរបស់ជនជាតិយូដា និងការសិក្សាពីព្រះគុណ។ ប៉ុន្ដែរឿងទាំងអស់ដែលខ្ញុំបង្រៀន នឹងចង្អុលទៅកាន់អត្ថបទគម្ពីររបស់ព្រះគ្រីស្ទ និងឈើឆ្កាង! ដូចដែល សាវកប៉ុលបានប្រាប់ពីវា៖

      «ដ្បិតដំណឹងពីឈើឆ្កាង នោះជាសេចក្តីចំកួត ដល់អស់អ្នកដែលកំពុងតែវិនាស តែជាព្រះចេស្តានៃព្រះ ដល់យើងរាល់គ្នាដែលកំពុងតែបានសង្គ្រោះវិញ ព្រោះមានសេចក្តីចែងទុកមកថា «អញនឹងបំផ្លាញប្រាជ្ញារបស់ពួកអ្នកប្រាជ្ញ ហើយនិងលើកចំណេះរបស់ពួកអ្នក ដែលចេះ ចោលចេញ» តើអ្នកប្រាជ្ញនៅឯណា តើអាចារ្យនៅឯណា តើអ្នកដេញដោលនៃសម័យនេះនៅឯណា ព្រះទ្រង់បានធ្វើឲ្យប្រាជ្ញារបស់លោកីយ៍នេះ ទៅជាសេចក្តីល្ងង់ល្ងើវិញទេតើ ដ្បិតដោយព្រោះព្រះ ទ្រង់បានសំរេចតាមប្រាជ្ញានៃទ្រង់ថា មនុស្សលោកនឹងរកស្គាល់ព្រះដោយអាងប្រាជ្ញាខ្លួនមិនបានទេ បានជាទ្រង់សព្វព្រះហឫទ័យនឹងជួយសង្គ្រោះអស់លោកអ្នកដែលជឿ ដោយសារសេចក្តីល្ងីល្ងើវិញ គឺជាការប្រកាសដំណឹងល្អ ពីព្រោះសាសន៍យូដា គេចង់ឃើញភស្តុតាង ហើយសាសន៍ក្រេក គេស្វែងរកប្រាជ្ញា តែយើងខ្ញុំប្រកាស ប្រាប់ពីព្រះគ្រីស្ទ ដែលទ្រង់ត្រូវឆ្កាងវិញ ជាហេតុនាំឲ្យរវាតចិត្តដល់សាសន៍យូដា និងជាសេចក្តីល្ងង់ល្ងើដល់សាសន៍ក្រេក ២៤ តែព្រះគ្រីស្ទ ទ្រង់ជាព្រះចេស្តា ហើយជាប្រាជ្ញារបស់ព្រះវិញ ដល់អស់អ្នកដែលទ្រង់ហៅ ទាំងសាសន៍យូដា ហើយនិងសាសន៍ក្រេកផង។ ប្រយោជន៍កុំឲ្យមនុស្សណាបានអួតខ្លួន នៅចំពោះព្រះឡើយ តែដោយសារព្រះ នោះអ្នករាល់គ្នានៅក្នុងព្រះគ្រីស្ទយេស៊ូវ ដែលទ្រង់បានតាំងឡើង ទុកជាប្រាជ្ញាដែលមកពីព្រះ ហើយជាសេចក្តីសុចរិត សេចក្តីបរិសុទ្ធ និងសេចក្តីប្រោសលោះដល់យើងផង ដើម្បីឲ្យបានត្រូវនឹងសេចក្តីដែលចែងទុកមកថា «អ្នកណាដែលអួត ត្រូវអួតតែពីព្រះអម្ចាស់ប៉ុណ្ណោះ» (កូរិនថូសទី១ ១:១៨-២៤,២៩-៣១)។

នោះជាការផ្ដោតរបស់សេចក្ដីអធិប្បាយរបស់យើង!

«ដ្បិតខ្ញុំបានផ្តាច់ចិត្តថា នៅក្នុងពួកអ្នករាល់គ្នា នោះខ្ញុំមិនព្រមស្តាប់រឿងអ្វីទៀតក្រៅពីព្រះយេស៊ូវគ្រីស្ទទេ ហើយគឺដែលទ្រង់ត្រូវឆ្កាងផង» (១កូរិនថូស ២:២)។

ប៉ុន្ដែមានគ្រូគង្វាលសម័យនេះខ្លះនិយាយថា «បើអ្នកធ្វើដូច្នោះ អ្នកនឹងមានគ្រីស្ទានខ្សោយ» គ្មាន ប្រយោជន៍សោះ! ខ្ញុំនឹងឲ្យសមាជិករបស់យើងទ្រាំទ្រប្រឆាំងគ្រប់ពេលពីកាប្រៀបធៀនគ្នា! សមាជិករបស់ យើងទាំងអស់មកក្រុមជំនុំនៅថ្ងៃអាទិត្យពេលព្រឹក និងពេលល្ងាច។ យើងមានការជួបជុំគ្នាអធិស្ឋាន៣ដង សំខាន់ៗកំឡុងពេលសប្ដាហ៍នីមួយៗ។ មនុស្សទាំងអស់ដែលចូលរួមយ៉ាងតិចម្នាក់នៅក្នុងចំណោមពួកគេ ហើយចូលរួមច្រើនជាងម្នាក់។ សមាជិករបស់យើងទាំងអស់ចេញទៅផ្សាយដំណឹងល្អ ពួកគេទាំងអស់ថ្វាយ ដង្វាយ១ភាគ១០ ពួកគេទាំងអស់សប្បាយក្នុងការរស់នៅជាជីវិតគ្រីស្ទាន! ដូច្នោះខ្ញុំនិយាយពីលោក ស្ពីជិន ដ៏អស្ចារ្យ «តើព្រះគ្រីស្ទមិនបានឆ្កាងរបស់ដើម្បីរស់នៅ និងរបស់ដើម្បីស្លាប់លើទេ?...នៅពេលមនុស្សម្នាក់ ដែលពិបាកចិត្ដ តើគាត់មើលទៅឯណា? បើគាត់ជាគ្រីស្ទានម្នាក់ តើគាត់ហោះទៅឯណា? ពិតប្រាកដ ណាស់មើលទៅកន្លែងដែលព្រះគ្រីស្ទបានជាប់់ឆ្កាង?» (C. H. Spurgeon, “The Man of One Subject,” The Metropolitan Tabernacle Pulpit, Pilgrim Publications, 1971 reprint, volume XXI, p. 647)។

លោក ស្ពឺជិនមានក្រុមជំនុំបាទីស្ទធំជាងគេបំផុតនៅលើពិភពលោកនៅថ្ងៃរបស់ទ្រង់ ហើយស្ទើរ តែសេចក្ដីអធិប្បាយរបស់គាត់ទាំងអស់បង្រៀនពីដំណឹងល្អ ហើយគ្រប់សេចក្ដីអធិប្បាយរបស់គាត់ទាំងអស់ បានបង្រៀនមនុស្សមានបាបឲ្យស្គាល់ពីរបៀបដើម្បីបានសង្រ្គោះដោយសារព្រះយេស៊ូវ។ សេចក្ដីអធិប្បាយ របស់គាត់តែងតែបង្រៀនពីការតាំងព្រះគ្រីស្ទជាលេខ១នៅក្នុងជីវិតរបស់គ្រីស្ទាន! សេចក្ដីអធិប្បាយរបស់ គាត់ាតែងតែបង្ហាញេះពីអត្ថបទគម្ពីររបស់ឈើឆ្កាង! ខ្ញុំអធិស្ឋានសុំព្រះឲ្យយើងមានក្រុមជំនុំដូចនោះច្រើន ថែមទៀតសព្វថ្ងៃនេះ! លោកគ្រូគង្វាល បើអ្នកចង់ដឹងពីរបៀបដើម្បីអធិប្បាយពីព្រះគ្រីស្ទជារៀងរាល់ថ្ងៃ អាទិត្យ សូមអានពីលោក ស្ពឺជិន! លោក W. A. ខ្រីសវែល ជាគ្រូគង្វាលដ៏អស្ចារ្យពីក្រុងដាឡាស រដ្ឋតិចសះ បានប្រសាសន៍ថា៖

នៅជំនាន់នេះមិនអាចមានព្រះពរខាងព្រលឹងវិញ្ញាណដ៏អស្ចារ្យជាងការបោះ
ពុះម្ពផ្សាយសាឡើងវិញនៃ(សេចក្ដីអធិប្បាយរបស់លោក ជិន)ទេ។លោក

ស្ពឺជិនជាគ្រូគង្វាលដ៏អស្ចារ្យម្នាក់ក្នុងចំណោមគ្រូគង្វាលផ្សេងទៀតនៃសម័យកាលទាំងអស់ និងសេចក្ដីអធិប្បាយរបស់គាត់សុទ្ធតែទាក់ទងគ្រប់ជំនាន់ ទាំងអស់The Metropolitan Tabernacle Pulpit, Pilgrim Publications, volume VII, 1986 reprint)។

តើអ្វីដែលសេចក្ដីអធិប្បាយរបស់លោក ស្ពឺជិនបានបង្រៀន «ទាក់ទងគ្រប់ជំនាន់ទាំងអស់»? វាជាការ បន្ដនៃបង្រៀនពីសេចក្ដីជំនឿនៅក្នុងព្រះអម្ចាស់យេស៊ូវគ្រីស្ទរបស់គាត់ និងពីការដែលទ្រង់បានជាប់ឆ្កាង!

សេចក្ដីសង្រ្គោះដោយសេចក្ដីជំនឿនៅក្នុងព្រះយេស៊ូវត្រូវតប់ក្រមល់ ហើយកើតឡើងម្ដង ហើយ ម្ដងទៀតពីតុអធិប្បាយ។ នោះគឺជាវិធីតែ២ប៉ុណ្ណោះដើម្បីមានក្រុមជំនុំដែលមានសុខភាពល្អមួយ។ គ្រីស្ទាន ត្រូវតែលឺដំណឹងល្អម្ដងហើយម្ដងទៀត ឬក៏ពួកគេនឹងធ្លាក់ទឹកចិត្ដ ហើយរាថយ។ គ្មានអ្វីអាចលើកចិត្ដរបស់គេ ហើយចាក់ព្រះលឹងរបស់គ្រីស្ទានដូចជាការស្ដាប់លឺសេចក្ដីអធិប្បាយពី «ព្រះយេស៊ូវគ្រីស្ទ និងការជាប់ ឆ្កាងរបស់ទ្រង់»! ដ្បិតមនុស្សបាត់បង់ត្រូវការស្ដាប់លឺការអធិប្បាយពីដំណឹងល្អ ជាធម្មតាច្រើនដង មុនពេល ដែលពួកគេបានសង្រ្គោះពិតប្រាកដ។ ខ្ញុំមាននិយាយជាមួយគ្រូផ្សាយដំណឹងល្អជាច្រើនរយនាក់ និងអ្នក បាទីស្ទជាច្រើនរយះពេល៥៥ឆ្នាំនៅក្នុងព័ន្ធកិច្ច។ ខ្ញុំជាញឹកញាប់ប្លែកមែនទែន ដោយសារឃើញការព្រងើយពីរបៀបដើម្បីបានសង្រ្គោះ។ សមាជិកជាច្រើននៅក្រុមជំនុំដ៏ធំមួយមិនមានគំនិតសោះពីរបៀប ដើម្បីបានសង្រ្គោះ។ ហើយជាធម្មតា ពួកអ្នកទាំងនោះមានគំនិតខុសឆ្គងពីរឿងនេះ។

ហេតុផលមួយសំរាប់រឿងនេះគឺភាពខ្វាក់ខាងវិញ្ញាណរបស់មនុស្សបាត់បង់។ បទគម្ពីរប្រាប់ថា៖

«ប៉ុន្តែ មនុស្សខាងសាច់ឈាមគេមិនទទួលសេចក្តីខាងឯព្រះវិញ្ញាណនៃព្រះទេ ពីព្រោះជាសេចក្តីល្ងង់ល្ងើដល់គេ ក៏រកស្គាល់មិនបានដែរ ដ្បិតត្រង់ឯសេចក្តីទាំងនោះ ត្រូវពិចារណាយល់ខាងវិញ្ញាណវិញ» (កូរិនថូសទី១ ២:១៤)។

ហេតុផលផ្សេងទៀតសំរាប់ការយល់ច្រលំពីនេះ គឺដោយសារតែគ្រូគង្វាលជាច្រើនមិនយល់ផ្ដោត សំខាន់លើសេចក្ដីសង្រ្គោះ។ ពួកគេមិនផ្តោតសំខាន់លើគោលទ្ធិនៃសេចក្ដីសង្រ្គោះ។ ពួកគេធ្វើរឿងសំខាន់ បំផុតនេះដោយមើលងាយ ហើយធ្វេសប្រហែស។ ពួកគេបោះបង់ចោលការពន្យល់ពីដំណឹងល្អទៅកាន់គ្រូ ថ្នាក់ថ្ងៃអាទិត្យម្នាក់ដែលគ្មានការវឹកហាត់ ហើយគ្មានបទពិសោធន៍ នៅខណះពេលនោះគេតែងតាំងខ្លួនគេ ជាគ្រូដែលបានសង្រ្គោះ សូម្បីតែអ្នកទាំងនោះជាច្រើនគិតថាគេបានសង្រ្គោះ តែការពិតប្រាកដ គេបាត់បង់! ខ្ញុំដឹងថា គ្រូគង្វាលរបស់យើងទាំងអស់ត្រូវតែបង្រៀនសង្កត់ធ្ងន់ពីដំណឹងល្អថែមទៀត!

ការបានសង្រ្គោះដោយសារសេចក្ដីជំនឿលើព្រះគ្រីស្ទគឺជាមកុដមានតម្លៃនៃសេចក្ដីអធិប្បាយ ជា ចំណុចដែលសំខាន់បំផុតនៅក្នុងព័ន្ធកិច្ចរបស់យើង។ សេចក្ដីជំនឿលើព្រះគ្រីស្ទគឺសំខាន់ជាងគេបំផុត វាជា ការដែលសាមញ្ញណាស់មួយ ហើយវាជាស្មុកស្មាញណាស់។ ខ្ញុំសង្ឃឹមថា វានឹងជួយអ្នករាល់គ្នាក្នុងការស្ដាប់ លឺសេចក្ដីអធិប្បាយនេះ ដែលបង្រៀនពីការបានសង្រ្គោះដោយសារសេចក្ដីជំនឿលើព្រះយេស៊ូវ។ ហើយការ នោះនាំយើងមកកាន់អត្ថបទគម្ពីរបស់យើង៖

«ហើយថា តាំងពីក្មេងតូចមក អ្នកបានស្គាល់បទគម្ពីរទាំងប៉ុន្មាន ដែលអាចនឹងនាំឲ្យអ្នកមានប្រាជ្ញាដល់ទីសង្គ្រោះ ដែលបានដោយសារសេចក្តីជំនឿជឿដល់ព្រះគ្រីស្ទយេស៊ូវផង»(ធីម៉ូថេទី២ ៣:១៥)។

នៅកន្លែងនេះសាវកប៉ុលកំពុងតែប្រាប់មនុស្សម្នាក់ដែលឈ្មោះថា ធីម៉ូថេ ហើយយើងរាល់គ្នាផង ដែរ នោះគឺជាបទគម្ពីរបរិសុទ្ធដែលព្រះបានប្រើដើម្បីបំភ្លឺយើងពីសេចក្ដីសង្រ្គោះ ហើយសេចក្ដីសង្រ្គោះនោះ មកឯយើង នៅពេលយើងប្រើសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ។ កម្មបទនៃការបានសង្រ្គោះដោយសេចក្ដី ជំនឿគឺជាព្រះយេស៊ូវគ្រីស្ទ។

ជាធម្មតាយើងនិយាយថា ព្រះយេស៊ូវ ឬព្រះយេស៊ូវគ្រីស្ទ ប៉ុន្ដែនៅកន្លែងនេះសាវកប៉ុលបានដាក់ ព្រះគ្រីស្ទមុន ព្រះគ្រីស្ទយេស៊ូវ ឬ «ព្រះមេស្សីយេស៊ូវ»។ នោះគឺជាគំនិត ខ្ញុំគិតថា គាត់ដាក់ចំណងជើងថា «ព្រះគ្រីស្ទ» មុន ដើម្បីសង្កត់ធ្ងន់ពីតំណែងដ៏អស្ចារ្យ ដែលព្រះយេស៊ូវកាន់ ជាព្រះអង្គសង្រ្គោះដែលបាន ចាក់ប្រែងដល់មនុស្សមានបាប។ ដូច្នោះហើយ សាវកប៉ុលបាននិយាយថា យើងបានសង្រ្គោះដោយសារ «សេចក្ដីជំនឿជឿដល់ព្រះគ្រីស្ទយេស៊ូវ» មិនមែនសេចក្ដីនៅក្នុងព្រះគម្ពីរទេ ប៉ុន្ដែសេចក្ដីជំនឿលើព្រះគ្រីស្ទ យេស៊ូវ។ ហើយគោលបំណងនៃព្រះគម្ពីរគឺដើម្បី «ធ្វើឲ្យយើងមានប្រាជ្ញា» ដើម្បីបំភ្លឺយើង ដើម្បីសង្រ្គោះ យើង «ដោយសារសេចក្ដីជំនឿជឿដល់ព្រះគ្រីស្ទយេស៊ូវ»។

ដោយសារ «សេចក្ដីជំនឿ» គាត់ចង់មានន័យថា ជឿទុកចិត្ដលើ។ ពាក្យជាភាសាក្រិចបានបកប្រែ «សេចក្ដីជំនឿ»ថា ជាទំរង់មួយនៃ «ភីស្ទីស» ដែលមានន័យថា «ជឿទុកចិត្ដលើព្រះគ្រីស្ទ» (Strong, number 4102)។ ដូចនេះ គោលនៃការបានសង្រ្គោះដោយជឿទុកចិត្ដគឺ «ព្រះគ្រីស្ទយេស៊ូវ» ដោយសារ «គោល»នោះ ខ្ញុំប្រាប់ពីគោល ហើយគោល ដែលអ្នកត្រូវតែតម្រង់ទៅកាន់ «គោល» គឺថាអ្នកត្រូវតែជឿទុកចិត្ដ ហើយពឹងទៅលើ។ ហើយ «គោល» នោះគឺជាមនុស្សម្នាក់ «ព្រះយេស៊ូវគ្រីស្ទ»។ ព្រះយេស៊ូវជាម្នាក់ ហើយជាគោលតែមួយគត់ ឬជាមនុស្សតែម្នាក់គត់ដែលអាចជួយសង្រ្គោះយើងបាន មិនមែនព្រះគម្ពីរ មិនមែនព្រះវិញ្ញាណបរិស្ធ មិនការអធិស្ឋាន ប៉ុន្ដែគឺជាព្រះយេស៊ូវ ព្រះយេស៊ូវតែមួយព្រះអង្គគត់! នោះគឺជា តាមរយះព្រះគម្ពីរ។ នៅក្នុងគម្ពីរអេសាយ យើងលឺព្រះគ្រីស្ទនិយាយថា៖

«ចូរមើលមកអញ ហើយទទួលសេចក្តីសង្គ្រោះចុះ»(អេសាយ ៤៥:២២)។

ពាក្យ «អញ» នៅក្នុងខគម្ពីរនោះគឺមុនពេលព្រះយេស៊ូវបានចាប់កំណើតមក«ចូរមើលមកអញ» ព្រះយេស៊ូវ គឺជាគោលមួយដែលអ្នកត្រូវតែមើលទៅកាន់ដោយសេចក្ដីជំនឿ។ «ចូរមើលមកអញ ហើយទទួលសេចក្តីសង្គ្រោះ»។ មិនមានសេចក្ដីសង្រ្គោះផ្សេងណាទៀតទេ ព្រះយេស៊ូវគឺជាគោលតែមួយគត់ដើម្បីបានសង្រ្គោះ ដោយសេចក្ដីជំនឿ ហើយការជឿទុកចិត្ដ «ចូរមើលមកអញ ហើយទទួលសេចក្តីសង្គ្រោះ» មុនពេលព្រះ យេស៊ូវមិនទាន់ចាប់កំណើត ទ្រង់បានមានបន្ទូលម្ដងទៀតថា៖

«ឯងរាល់គ្នានឹងស្វែងរកអញ ហើយនឹងឃើញផង គឺកាលណាឯងស្វែងរកអញឲ្យអស់អំពី ចិត្ត»(យេរេមា ២៩:១៣)។

«អញ» «អញ» «អញ» «ស្វែងរកអញ» «ឃើញអញ» «ស្វែងរកអញ» អ្នកឃើញទេ ព្រះយេស៊ូវគឺជាគោលនៃដែលបានសង្រ្គោះដោយសារសេចក្ដីជំនឿ! ឬក៏យកខគម្ពីរនៅគម្ពីរសញ្ញាថ្មីដែលស្រដៀងគ្នា៖

«ចូរជឿដល់ព្រះអម្ចាស់យេស៊ូវគ្រីស្ទទៅ នោះនឹងបានសង្គ្រោះហើយ» (កិច្ចការ ១៦:៣១)។

ម្ដងទៀត ព្រះអម្ចាស់យេស៊ូវគឺជាម្នាក់គត់ដើម្បីជឿ។ ព្រះគ្រីស្ទគឺគោលដែលបានសង្រ្គោះដោយសារសេចក្ដីជំនឿ។ ព្រះយេស៊ូវទ្រង់បានមានបន្ទូលម្ដងទៀត៖

«អស់អ្នកដែលនឿយព្រួយ ហើយផ្ទុកធ្ងន់អើយ ចូរមកឯខ្ញុំ ខ្ញុំនឹងឲ្យអ្នករាល់គ្នាឈប់សំរាក»(ម៉ាថាយ ១១:២៨)។

ព្រះយេស៊ូវប្រាប់អ្នកឲ្យជឿលើទ្រង់ «ចូរមករកអញ» ទ្រង់គឺជាគោលនៃសេចក្ដីសង្រ្គោះដោយសារសេចក្ដី ជំនឿ។ គ្រាន់តែម្ដងទៀត!

« ឯអ្នកណាដែលជឿដល់ទ្រង់ នោះមិនជាប់មានទោសទេ»(យ៉ូហាន ៣:១៨)។

រឿងទាំងអស់នេះនៅក្នុងព្រះគម្ពីរ ដូចជានៅក្នុងអត្ថបទគម្ពីររបស់យើង«...សេចក្ដីសង្គ្រោះ ដែលបានដោយសារសេចក្តីជំនឿជឿដល់ព្រះគ្រីស្ទយេស៊ូវ»។ មានតែគោលតែមួយគត់ ដែលអាចជួយសង្រ្គោះអ្នកបានគឺជាព្រះយេស៊ូវ ហើយអ្នកអាចបានសង្រ្គោះដោយសារសេចក្ដីជំនឿតែមួយគត់ ដោយសារការជឿទុកចិត្ដលើកម្ម វត្ថុដែលបានសង្រ្គោះដោយសារសេចក្ដីជំនឿ ដែលជាព្រះយេស៊ូវគ្រីស្ទផ្ទាល់។

ឥឡូវនេះ ហេតុអ្វីបានជាអ្នកត្រូវការព្រះយេស៊ូវ? ដោយព្រោះតែទ្រង់បានសុគតនៅលើឈើឆ្កាង ដើម្បីទទួលទណ្ឌកម្មជំនួសអំពើបាបរបស់អ្នក ហើយដោយព្រោះតែទ្រង់បានរស់ពីសុគតឡើងវិញទាំងព្រះ កាយដើម្បីប្រទានឲ្យអ្នកមានជីវិតអស់កល្បជានិច្ច! អ្នកត្រូវតែបានលើកលែងទោសពីអំពើបាបរបស់អ្នក ឬ ក៏អ្នកមិនអាចទៅស្ថានសួគ៌។ អ្នកត្រូវតែមានជីវិតអស់កល្បជានិច្ចដោយសារព្រះយេស៊ូវ ឬក៏អ្នកនឹងវិនាស នៅក្នុងអំណា្ដតភ្លើងដ៏ឆេះអស់កល្បជានិច្ច! គោលនៃសេចក្ដីជំនឿរបស់អ្នក ត្រូវតែនៅក្នុងព្រះគ្រីស្ទយេស៊ូវ ផ្ទាល់!

ឥឡូវនេះនោះហើយជាកន្លែងដែលសាសនាស្វែងនិយម និងសាសនាខុសឆ្គងដើរខុស។ ឧទាហរ ណ៍ ពួក Seventh Day Adventists តើអ្វីដែលជាសេចក្ដីអធិប្បាយដ៏ធំរបស់គេ? អ្នកត្រូវតែរក្សាទុកថ្ងៃ ថ្ងៃសៅរ៍ មិនមែនថ្ងៃរបស់ព្រះអម្ចាស់(ថ្ងៃអាទិត្យ)ទេ។ មានម្នាក់ក្នុងចំណោមពួកគេបានមកទីនេះពីរបីដង មិនសូវយូរប៉ុន្មាននោះទេ។ លោក ខៃបានកត់ត្រាចំនុចមួយ ហើយបាននិយាយថា «គាត់ជឿអ្វីៗទាំងអស់ នៅក្នុងព្រះគម្ពីរ» លោក ខៃបានគិតថានោះអស្ចារ្យ ប៉ុន្ដែខ្ញុំដឹងប្រសើរជាង ខ្ញុំបានប្រាប់បុរសក្មេងដែលត្រូវ បានស្វាគមន៍ដើម្បីចូលមកក្នុងក្រុមជំនុំរបស់យើង ប៉ុន្ដែគាត់មិនត្រូវនិយាយជាមួយមនុស្សផ្សេងៗទៀតអំពី ថ្ងៃសម្បត្ដិទេ! ពីរបីថ្ងៃក្រោយមក គាត់បានប្រាប់លោក ចាន់ថា គាត់មិនអាចមកបានទៀតទេ ដោយព្រោះ តែគាត់ត្រូវតែនិយាយអំពីថ្ងៃសម្បត្ដិ! តើបញ្ហានោះបង្ហាញអ្នកដូចម្ដេចទៅ? វាបង្ហាញថា ថ្ងៃសម្បត្ដិគឺជា កម្មវត្ថុដ៏សំខាន់មួយនៃសេចក្ដីជំនឿរបស់គាត់។ ខ្ញុំមិនប្រកាន់គាត់ដោយព្រោះតែគាត់ថ្វាយបង្គំនៅថ្ងៃសម្បត្ដិ ទេ ប៉ុន្ដែវាមិនត្រូវជាគោលនៃសេចក្ដីជំនឿដ៏សំខាន់ណាស់ណាទេ។ មានតែព្រះយេស៊ូវតែមួយគត់ដែលត្រូវ គ្រប់គ្រងលើតំណែងនោះ។ ព្រះយេស៊ូវទ្រង់បានមានបន្ទូលថា «គ្មានអ្នកណាទៅឯព្រះវរបិតាបានទេ បើ មិនមកតាមខ្ញុំ» (យ៉ូហាន ១៦:៤)។ ព្រះយេស៊ូវទ្រង់នឹងមិនចែកតំណែងរបស់ទ្រង់ជាគោលដែលបាន សង្រ្គោះដោយសារសេចក្ដីជំនឿនោះទេ។ វាត្រូវតែជាសេចក្ដីជំនឿក្នុងព្រះយេស៊ូវតែមួយគត់!

មានតែព្រះយេស៊ូវទេ សូមទ្រង់ឲ្យខ្ញុំឃើញ ទ្រង់តែមួយគត់អាចសង្រ្គោះខ្ញុំ
ដ្បិតចំរៀងខ្ញុំនឹងនៅរហូត ព្រះយេស៊ូវ! ព្រះយេស៊ូវតែមួយគត់!
   («ព្រះយេស៊ូវតែមួយគត់ សូមទ្រង់ឲ្យខ្ញុំឃើញ» ដោយ Oswald J. Smith, 1889-1986)។

ហើយអ្នកអាចឃើញពីពួកស្មរបន្ទាល់របសព្រះយេហូវ៉ាផងដែរ គោលដ៏សំខាន់នៃសេចក្ដីជំនឿគេ គឺជាឈ្មោះរបស់ព្រះយេហូវ៉ា មិនមែនព្រះយេស៊ូវទេ(ថ្វីដ្បិតគេប្រើព្រះនាមរបស់ទ្រង់ក្ដី)។ គោលដ៏សំខាន់របស់ពួកម៉ូមិនគឺជាសៀវរបស់ម៉ូមិន មិនមែនព្រះយេស៊ូវទេ(ដ្បិតគេប្រើព្រះនាមរបស់ទ្រងក្ដី)។ នេះគឺជាការ «ព្រមានដ៏សំងាត់» របស់ពួកម៉ូមិន។ តើពួកគេនឹងជឿទុកចិត្ដលើព្រះយេស៊ូវដោយគ្មានសៀវភៅម៉ូមិនរបស់ គេទេ ទេ! ពួកគេនឹងមិនជឿទេ! ពួកគត្រូវតែមានសៀវភៅម៉ូមិន។ ការនេះបង្ហាញថា សៀវភៅម៉ូមិនគឺជា គោលដ៏សំខាន់នៃការជឿទុកចិត្ដ និងសេចក្ដីជំនឿរបស់គេ មិនមែនព្រះយេស៊ូវទេ! ព្រះយេស៊ូវតែមួយគត់ ដែឡត្រូវជាគោលនៃសេចក្ដីជំនឿ។ មូលហេតុនោះហើយដែលសាវកពេត្រុសបាននិយាយថា៖

«ហើយគ្មានសេចក្តីសង្គ្រោះ ដោយសារអ្នកណាទៀតសោះ ដ្បិតនៅក្រោមមេឃ គ្មាននាមឈ្មោះណាទៀតបានប្រទានមកមនុស្សលោក ឲ្យយើងរាល់គ្នាបានសង្គ្រោះនោះឡើយ»(កិច្ចការ ៤:១២)។

ព្រះយេស៊ូវត្រូវតែជាគោល ហើយជាគោលតែមួយគត់នៃសេចក្ដីជំនឿរបស់យើង។ នោះគឺជារបៀបតែមួយ គត់ដើម្បីបានសង្រ្គោះ។ ដូចជាអត្ថបទគម្ពីររបស់យើងបានប្រាប់ថា «សេចក្ដីសង្គ្រោះ ដែលបានដោយសារសេចក្តីជំនឿជឿដល់ព្រះគ្រីស្ទយេស៊ូវ»(ធីម៉ូថេទី២ ៣:១៥)។

ឥឡូវនេះ ហើយចុះអំពីអ្នកវិញ? តើអ្នកកំពុងតែព្យាយាមជឿអ្វី? តើអ្នកកំពុងតែព្យាយាមទុកចិត្ដ អ្វី? អ្នកនិយាយថា «ខ្ញុំនឹងជឿបើខ្ញុំមានអារម្មណ៍ដូចនេះ ឬដូចនោះ ខ្ញុំនឹងជឿបើខ្ញុំអាចមានភស្រ្ដុតាង ដោយសារអារម្មណ៍ពិតមួយនៅក្នុងខ្ញុំ»។ អ្នកនឹងមិនដែលបានសង្រ្គោះតាមរបៀបនោះឡើយ! គោលនៃ សេចក្ដីជំនឿរបស់អ្នកគឺជាអារម្មណ៍មួយ មិនមែនព្រះយេស៊ូវផ្ទាល់ទេ! អ្នកអាចរងចាំអារម្មណ៍មួយសំរាប់ ពេលដែលនៅសល់នៃជីវិតរបស់អ្នក ហើយអ្នកអាចថែមទាំងទទួលបានអារម្មណ៍ (ពីអារក្សសាតាំង ឬក៏ពី និស្ស័យដែលឆ្លងពីលោក អាដ៉ាមរបស់អ្នក) ប៉ុន្ដែបើអ្នកសំរាកនៅក្នុងអារម្មណ៦នោះ អ្នកនឹងធ្លាក់ទៅក្នុង ឋាននរក! មានតែព្រះយេស៊ូវតែមួយគត់ដែលអាចជួយសង្រ្គោះអ្នកបាន! ព្រះយេស៊ូវត្រូវតែជាគោលនៃ សេចក្ដីជំនឿរបស់អ្នក មិនមែនអារម្មណ៍មួយទេ! អ្នកត្រូវតែជឿទុកចិត្ដលើព្រះយេស៊ូវតែមួយគត់!

មានតែព្រះយេស៊ូវទេ សូមទ្រង់ឲ្យខ្ញុំឃើញ ទ្រង់តែមួយគត់អាចសង្រ្គោះខ្ញុំ
ដ្បិតចំរៀងខ្ញុំនឹងនៅរហូត ព្រះយេស៊ូវ! ព្រះយេស៊ូវតែមួយគត់!

មនុស្សផ្សេងទៀតនិយាយាថា «បាទ ខ្ញុំជឿ ខ្ញុំជឿថា ព្រះយេស៊ូវបានសុគតសំរាប់ខ្ញុំ»។ អូ អូ! ពាក្យ «នោះ»គឺជាគោលនៃសេចក្ដីជំនឿរបស់អ្នក មិនមែនព្រះយេស៊ូវទេ! អ្នកនិយាយថា«ខ្ញុំជឿពីនោះ» ប៉ុន្ដែ «នោះ» មិនដែលសង្រ្គោះអ្នកណាម្នាក់សោះឡើយ! «នោះ»គឺស្លាប់ ជាគោលទ្ធិរាំងស្ងួត។ «នោះ» គឺជាការបង្រៀនរបស់ពួកសែនដីមែនណីន! (Sandemanianism) ខ្ញុំធ្លាប់ឆ្ងល់បើមានអារក្ស ដែលមានឈ្មោះថា «នោះ» អ្នកនិយាយថា «ខ្ញុំជឿនោះ ដែលព្រះយេស៊ូវបានសុគតសំរាប់ខ្ញុំ»។ ខ្ញុំនិយាយថា «ឈប់ ជឿនោះទៅ! សូមជឿលើព្រះយេស៊ូវទ្រង់ផ្ទាល់! ឈប់ជឿទុកចិត្ដលើគោលទ្ធិមួយ ឬអារក្សមួយដែលឈ្មោះ «នោះ» ទៅ។

«ចូរជឿដល់ព្រះអម្ចាស់យេស៊ូវគ្រីស្ទទៅ នោះនឹងបានសង្គ្រោះ»
       (កិច្ចការ ១៦:៣១)។

ខ្ញុំត្រូវតែត្រលប់មវិញ ហើយនិយាយម្ដងទៀតថា សាសនាស្វែងនិយមមិនដែលផ្ដោតសំខាន់លើ ព្រះគ្រីស្ទទេ និងអ្វីដែលទ្រង់បានធ្វើនៅលើឈើឆ្កាង! ពួកខុសឆ្គងមិនដែលផ្ដោសំខាន់លើព្រះយេស៊ូវគ្រីស្ទ ទេ និងអ្វីដែលទ្រង់បានធ្វើដើម្បីសងថ្លៃលោះអំពើបាបរបស់គេនៅលើឈើឆ្កាង។ គ្មានសាសនាខុសឆ្គងណា ដែលធ្វើដូច្នោះទេ ពួកគេផ្ដោតសំខាន់លើអារម្មណ៍នៅក្នុងសាសនានៅភាគខាងកើត។ ពួកគេផ្តោតសំខាន់ លើគោលទ្ធិមិនពេញលេញខ្លះនៅក្នុងសាសនាស្វែងនិយម។ ពួកគេមិនដែលដាក់សេចក្ដីជំនឿរបស់គេនៅ ឡើព្រះយេស៊ូវគ្រីស្ទ និងក្នុងការដែលទ្រង់បានសុគតលើឈើឆ្កាងសំរាប់អំពើបាបរបស់យើងទេ។

អូ សូមចេញឆ្ងាយពីលទ្ធិខុសឆ្គង! សូមជឿទុកចិត្ដលើព្រះយេស៊ូវគ្រីស្ទ និងការដែលទ្រង់បាន សុគតលើឈើឆ្កាងវិញ! សូមចេញឆ្ងាយពីអារម្មណ៍ ហើយនិងចេញឆ្ងាយពីគោលទ្ធិដែលមិនសូវសំខាន់ទៅ «សេចក្ដីសង្គ្រោះ ដែលបានដោយសារសេចក្តីជំនឿជឿដល់ព្រះគ្រីស្ទយេស៊ូវ»(ធីម៉ូថេទី២ ៣:១៥)។

មានតែព្រះយេស៊ូវទេ សូមទ្រង់ឲ្យខ្ញុំឃើញ ទ្រង់តែមួយគត់អាចសង្រ្គោះខ្ញុំ
ដ្បិតចំរៀងខ្ញុំនឹងនៅរហូត ព្រះយេស៊ូវ! ព្រះយេស៊ូវតែមួយគត់!

ឈប់ស្វែងរកអារម្មណ៍មួយទៅ! សូមមើលទៅកាន់ព្រះយេស៊ូវគ្រីស្ទ និងការដែលទ្រង់បានជាប់ ឆ្កាងវិញ! សូមមើលទៅកាន់ទ្រង់នៅស្ថានសួគ៌នៅខាងស្ដាំដៃនៃព្រះវរបិតា! សូមចេញឆ្ងាយពីអារម្មណ៍ទៅ! សូមមើលទៅកាន់ព្រះគ្រីស្ទ និងការដែលទ្រង់បានជាប់ឆ្កាងវិញ! ឈប់ជឿ «នោះ» ទ្រង់អាចសង្រ្គោះអ្នក។ «នោះ» មិនដែលបានសង្រ្គោះអ្នកណាម្នាក់ឡើយ។ សូមចេញពី «នោះ» «ជឿលើព្រះអម្ចាស់យេស៊ូវគ្រីស្ទ ហើយអ្នកនឹងបានសង្រ្គោះ»។ ទ្រង់នៅទីនោះសំរាប់អ្នក សូមមើលទៅកាន់ទ្រង់ សូមមរកទ្រង់ ជឿលើទ្រង់! ជឿ ទុកចិត្ដលើទ្រង់ទៅ!

ខ្ញុំលឺសំលេងទ្រង់ហៅ
   ព្រះអង្គម្ចាស់ហៅខ្ញុំទៅរកទ្រង់
ដើម្បីសំអាតដោយឈាមដ៏មានតម្លៃរបស់ទ្រង់
   ដែលបានបង្ហូរនៅកាល់វ៉ារី
ព្រះអង្គអើយ ខ្ញុំនឹងមក! ខ្ញុំនឹងមកឥឡូវនេះ!
   សូមទ្រង់សំអាតខ្ញុំដោយលោហិតទ្រង់
ដែលបានបង្ហូរនៅកាល់វ៉ារី។

ដ្បិតខ្ញុំមកទាំងខ្សោយ និងអប្រិយ
   សូមទ្រង់ផ្ដល់កំលាំងមកខ្ញុំផង
សូមទ្រង់សំអាតខ្ញុំដោយពេញទីផង
   រហូតដល់គ្មានស្នាម ហើយបរិសុទ្ធ
ព្រះអង្គអើយ ខ្ញុំនឹងមក! ខ្ញុំនឹងមកឥឡូវនេះ!
   សូមទ្រង់សំអាតខ្ញុំដោយព្រះលោហិតទ្រង់
ដែលបានបង្ហូរនៅកាល់វ៉ារី។
   («ព្រះអង្គអើយ ខ្ញុំនឹងមក!» ដោយ Lewis Hartsough, 1828-1919)។

បើអ្នកត្រៀមខ្លួនរួចរាល់ដើម្បីជឿទុកចិត្ដលើព្រះយេស៊ូវទ្រង់ផ្ទាល់ សូមចេញពីកន្លែងអង្គុយឥឡូវ នេះ ហើយដើរទៅខាងក្រោយសាលប្រជុំ។ លោក ខាហ្គិននឹងនាំអ្នកទៅកាន់បន្ទប់សួរសំនួរ។ សូមទៅឥឡូវ នេះ លោក ចាន់ សូមអធិស្ឋានសំរាប់បងប្អូនខ្លះ ដើម្បីឲ្យគេជឿទុកចិត្ដលើព្រះយេស៊ូវគ្រីស្ទផ្ទាល់។ អាម៉ែន។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអាន ការអធិប្បាយរបស់ លោក ហ៊ីមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗ នៅតាមអ៊ីធើនេតនៅគេហទំព័រ www.realconversion.com.
ចុចលើ ”Sermon Manuscripts” សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ (Sermons in Khmer)

You may email Dr. Hymers at rlhymersjr@sbcglobal.net, (Click Here) – or you may
write to him at P.O. Box 15308, Los Angeles, CA 90015. Or phone him at (818)352-0452.

អានព្រះគម្ពីរមុនពេលអធិប្បាយដោយលោក Mr. Abel Prudhomme៖ យ៉ូហាន ៣:១៦-១៨។
ច្រៀងចំរៀងដោយខ្លួនឯងមុនអធិប្បាយដោយលោក Benjamin KincaidGriffith៖
(«ព្រះអង្គអើយ ខ្ញុំនឹងមក!» ដោយ Lewis Hartsough, 1828-1919)។