Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net




ស្ដេចនឹងយាងមក

THE COMING KING
(Cambodian)

ដោយលោក
Dr. R. L. Hymers, Jr.

សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស
ថ្ងៃរបស់ព្រះអម្ចាស់នៅពេលព្រឹក ខែសីហា ៤, ២០១៣
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Morning, August 4, 2013

«លោកពីឡាត់ក៏សួរទ្រង់ថា ដូច្នេះ អ្នកជាស្តេចមែនឬ ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា លោកមានប្រសាសន៍ថា ខ្ញុំជាស្តេច នោះត្រូវហើយ ខ្ញុំបានកើតមក ហើយក៏ចូលក្នុងលោកីយ៍នេះសំរាប់តែការនោះឯង ដើម្បីឲ្យខ្ញុំបានធ្វើបន្ទាល់ពីសេចក្តីពិត»(យ៉ូហាន ១៨:៣៧)។


សេចក្ដីអធិប្បាយនេះគឺការបកប្រែពីភាសាបរទេសមកភាសាកំណើតមួយ ដែលបានកែលំអរ និង បានសង្ខេមពីសេចក្ដីអធិប្បាយមួយ ដែលត្រូវបានអធិប្បាយដោយលោក ខ្រីសវែល ដែលជាគ្រូគង្វាលដ៏គួរ ឲ្យគោរព ហើយជាគ្រូឈប់ធ្វើជាគ្រូគង្វាលនៅក្រុមជំនុំ First Baptist Church នៅទីក្រុងដាឡាស ក្នុង រដ្ឋ តិចសះអស់រយះពេល៥៧ឆ្នាំ ពីឆ្នាំ១៩៤៤រហូតដល់គាត់ស្លាប់ ក្នុងខែមករា ឆ្នាំ២០០២ នៅអាយុ៩២ឆ្នាំ។ សេចក្ដីអធិប្បាយរបស់គាត់គួរឲ្យរំភើបណាស់ ខ្ញុំរបស់ខ្ញុំរំភើបគ្រប់ពេលដែលខ្ញុំបានស្ដាប់លឺគាត់អធិប្បាយ។ ខ្ញុំចាត់ទុកគាត់ជាគ្រូគង្វាលម្នាក់ដ៏អស្ចារ្យបំផុតក្នុងចំណោមគ្រូគង្វាល៣នាក់ នៅពាក់កណ្ដាល សតវត្សទី ២០។ ហើយខ្ញុំយកវាមកបង្រៀនទៅអ្នករាល់គ្នានៅព្រឹកនេះ ដែលជាសេចក្ដីអធិប្បាយដ៏អស្ចារ្យរបស់លោក ខ្រីសវែលដែលត្រូវបានកែលំអរភាសាមួយ។ «ស្ដេចនឹងមក» សូមបើកព្រះគម្ពីររបស់អ្នកទៅគម្ពីរយ៉ូហាន ១៨:៣៧ ហើយក្រោកឈរឡើងដើម្បីអានព្រះបន្ទូលរបស់ព្រះ។

«លោកពីឡាត់ក៏សួរទ្រង់ថា ដូច្នេះ អ្នកជាស្តេចមែនឬ ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា លោកមានប្រសាសន៍ថា ខ្ញុំជាស្តេច នោះត្រូវហើយ ខ្ញុំបានកើតមក ហើយក៏ចូលក្នុងលោកីយ៍នេះសំរាប់តែការនោះឯង ដើម្បីឲ្យខ្ញុំបានធ្វើបន្ទាល់ពីសេចក្តីពិត»(យ៉ូហាន ១៨:៣៧)។

អ្នកអាចអង្គុយចុះបាន

ព្រះគ្រីស្ទកំពុងឈរនៅមុខចៅហ្វាយក្រុងរ៉ូម ឈ្មោះ លោក ពីឡាត់។ ទ្រង់ត្រូវបានគេប្រមាថមើល ងាយយ៉ាងខ្លាំង ទ្រង់ត្រូវគេបំពាក់ភួងបន្លាមួយលើព្រះសិរទ្រង់ ទ្រង់ត្រូវបានគេបញ្ជូនទៅទាំងស្រក់ឈាម តក់ៗនៅលើព្រះភក្រ្ដទ្រង់។ ខ្នងរបស់ទ្រង់ត្រូវបានគេវាយដល់ចេញសាច់ផ្លែឈាម ដោយសារតែការវាយ នឹងរំពាត់របស់ពួកទាហានរ៉ូម។ ជាមួយការគ្មានជំនឿក្នុងសំលេងរបស់គាត់ លោក ពីឡាត់និយាយថា «អ្នកជាស្ដេចមែនឬ» ព្រះយេស៊ូវទ្រង់ឆ្លើយក្នុងរបៀបខ្លាំងៗ ដែលភាសាក្រិចអាចសំដែងពីវា ដើម្បីថាឡើង វិញពីសំនួរ «លោកមានប្រសាសន៍ថា ខ្ញុំជាស្តេច នោះត្រូវហើយ ខ្ញុំបានកើតមក ហើយក៏ចូលក្នុងលោកីយ៍នេះសំរាប់តែការនោះឯង»(យ៉ូហាន ៨:៣៧)។ ព្រះយេស៊ូវជាព្រះអង្គសង្រ្គោះ ជាព្រះមេស្សី និងជាស្ដេច!

ក្នុងសេចក្ដីសញ្ញាដ៏គ្មានល័ក្ខខណ្ឌមួយ ព្រះអម្ចាស់បានសន្យាពីទឹកដី របស់ប្រទេសផាលេស្ទីន ទៅលោកអ័ប្រាហាំ ហើយជាពូជរបស់ប្រទេសអ៊ីស្រាអែលជារៀងរហូត។ យើងអានក្នុងគម្ពីរទំនុកដំកើង ១០៤,

     «ទ្រង់បាននឹកចាំពីសេចក្តីសញ្ញាទ្រង់ជានិច្ច គឺជាព្រះបន្ទូលដែលទ្រង់បានបង្គាប់ដល់មនុស្សទាំងពាន់ដំណ ជាសេចក្តីសញ្ញាដែលទ្រង់បានតាំងនឹងអ័ប្រាហាំ នឹងសម្បថដែលទ្រង់បានស្បថនឹងអ៊ីសាកផង ក៏បានតាំងសេចក្តីនោះដល់យ៉ាកុបទុកជាច្បាប់ គឺដល់អ៊ីស្រាអែល សំរាប់ជាសេចក្តីសញ្ញា ដ៏នៅអស់កល្បជានិច្ច ដោយព្រះបន្ទូលថា អញនឹងឲ្យស្រុកកាណានដល់ឯង ទុកជាចំណែកមរដករបស់ឯង »(ទំនុកដំកើង ១០៥:៨-១១)។

ពិភពលោកដែលនៅសល់ជាកម្មសិទ្ធិរបស់ប្រទេសផ្សេងៗទៀត ប៉ុន្ដែទឹកដីកាណាន និងទឹកដី ផាលេស្ទីន ជាកម្មសិទ្ធិដល់ពូជរបស់ប្រទេសអ៊ីស្រាអែល ជាកម្មសិទ្ធិដល់ជនជាតិយូដា។ ព្រះយេហូវ៉ាបាន សន្យាជាមួយលោក អ័ប្រាហាំ ទៅអ៊ីសាក់ ហើយទៅលោក យ៉ាកុបដោយសេចក្ដីសញ្ញាដ៏គ្មានល័ក្ខខណ្ឌជា រៀងរហូត។

ព្រះអម្ចាស់បានមានបន្ទូលកាន់ស្ដេច ដាវីឌដូចគ្នាថា គាត់នឹងមានកូនប្រុសម្នាក់ ដែលនឹងអង្គុយ លើបល័្លង្ករបស់ទ្រង់ជារៀងរហូទ ដោយគ្មានទីបញ្ចប់។ ព្រះអម្ចាស់ទ្រង់មានបន្ទូលទៅស្ដេចដាវីឌថា៖

«កាលណាឯងបានរស់នៅគ្រប់ កំណត់អាយុហើយ រួចបានដេកលក់ទៅជាមួយនឹងពួកឰយុកោឯង នោះអញនឹងតាំងពូជពង្សដែលកើតពីឯងមក ឲ្យសោយរាជ្យឡើងជំនួសឯង...នោះវង្សា និងរាជ្យរបស់ឯងនឹងបានតាំងជាប់នៅចំពោះឯង ជាដរាបតទៅ បល្ល័ង្កឯងនឹងបានខ្ជាប់ខ្ជួននៅ ជារៀងរាបដរាបទៅ»(សាំយូអែលទី២ ១៧:១២,១៦)។

ព្រះអម្ចាស់ដដែលដែលបានសន្យាជាមួយលោក អ័ប្រាហាំ អ៊ីសាក់ និងលោក យ៉ាកុបថា ពួកគេ នឹងទទួលមរតកនៅទឹកដីកាណានជារៀងរហូត គឺជាព្រះដដែល ដែលបានសន្យាជាមួយស្ដេចដាវីឌថា គាត់ នឹងមានកូនប្រុសម្នាក់ ដែលនឹងសោយរាជ្យលើប្រទេសអ៊ីស្រាអែលជារៀងរហូត។ ស្ដេចដែលនឹងមកនោះ នឹងជាពូជពង្សរបស់ជីដូនជីតារបស់សេ្ដចដាវីឌ។ ហោរាអេសាយបានពិពណ៌នាប្រាប់ពីព្រះដ៏មានព្រះចេសា្ដ ស្ដេចដែលនឹងមក និងកូនរបស់ស្ដេចដាវីឌ៖

      «ប៉ុន្តែសេចក្តីឈ្លប់ សូន្យសុង នឹងមិននៅលើស្រុកដូចនៅគ្រាដែលមានសេចក្តីវេទនាចិត្តនោះទេ កាលពីដើមទ្រង់បានធ្វើឲ្យស្រុកសាប់យូល៉ូន និងស្រុកណែបថាលីត្រូវគេមើលងាយ តែនៅជាន់ក្រោយទ្រង់នឹងធ្វើឲ្យរុងរឿងឧត្តមវិញ គឺជាស្រុកតាមផ្លូវទៅឯសមុទ្រត្រើយខាងនាយទន្លេយ័រដាន់ ជាដែនខេត្តកាលីឡេរបស់សាសន៍ដទៃ ឯបណ្តាជនដែលដើរក្នុង សេចក្តីងងឹត គេបានឃើញពន្លឺយ៉ាងធំ ពួកអ្នកដែលអាស្រ័យនៅក្នុងស្រុកនៃម្លប់សេចក្តីស្លាប់ គេមានពន្លឺភ្លឺមកលើគេហើយ...ដ្បិតមានបុត្រ១កើតដល់យើង ព្រះទ្រង់ប្រទានបុត្រា១មកយើងហើយ ឯការគ្រប់គ្រងនឹងនៅលើស្មារបស់បុត្រនោះ ហើយគេនឹងហៅព្រះនាមទ្រង់ថា ព្រះដ៏ជួយគំនិតយ៉ាងអស្ចារ្យ ព្រះដ៏មានព្រះចេស្តា ព្រះវបិតាដ៏គង់នៅអស់កល្ប និងជាម្ចាស់នៃមេត្រីភាព ឯសេចក្តីចំរើននៃរដ្ឋ បាលទ្រង់ និងសេចក្តីសុខសាន្តរបស់ទ្រង់ នោះនឹងមិនចេះផុតពីបល្ល័ង្ករបស់ដាវីឌ និងនគរនៃទ្រង់ឡើយ ដើម្បីនឹងតាំងឡើង ហើយទប់ទល់ ដោយសេចក្តីយុត្តិធម៌ និងសេចក្តីសុចរិត ចាប់តាំងពីឥឡូវនេះ ជារៀងរាបដរាបទៅ គឺសេចក្តីឧស្សាហ៍របស់ព្រះយេហូវ៉ានៃពួកពលបរិវារ នឹងសំរេចការនេះ។

៧៥៥ឆ្នាំបន្ទាប់ពីពាក្យទំនាយនោះ ទេវតាកាព្រីយ៉ែលបានលេចមកឯស្រ្ដីសាសន៍យូដាដែលមាន ព្រហ្មចារីយ៍ម្នាក់ឈ្មោះថា ម៉ារី។ ទេវតាបានប្រាប់នាងថា នាងនឹងក្លាយជាម្ដាយនៃពាក្យទំនាយនោះ ជាកូន ដែលបានទាយទុកជាមុន ជាស្ដេចដែលនឹងមក ហើយជាកូនរបស់ស្ដេចដាវីឌ។ ទេវតាបានប្រាប់ថា៖

«មើល នាងនឹងមានគភ៌ប្រសូតបានបុត្រា១ ដែលនាងត្រូវថ្វាយព្រះនាមថា «យេស៊ូវ» បុត្រនោះនឹងបានជា ធំឧត្តម ហើយគេនឹងហៅទ្រង់ ជាព្រះរាជបុត្រានៃព្រះដ៏ខ្ពស់បំផុត ព្រះអម្ចាស់ដ៏ជាព្រះ ទ្រង់នឹងប្រទានរាជ្យនៃហ្លួងដាវីឌ ជាឰយុកោទ្រង់ថ្វាយទ្រង់សោយ ទ្រង់នឹងសោយរាជ្យលើពួកវង្សរបស់យ៉ាកុប នៅអស់កល្បរៀងទៅ ហើយរាជ្យទ្រង់នឹងមិនផុតឡើយ តែម៉ារាសួរទេវតាថា ខ្ញុំមិនស្គាល់ប្រុសណាផង ដូច្នេះ តើធ្វើដូចម្តេចនឹងឲ្យការនេះសំរេចបាន ទេវតាក៏ឆ្លើយថា ព្រះវិញ្ញាណបរិសុទ្ធនឹងយាងមកសណ្ឋិតលើនាង ហើយព្រះចេស្តានៃព្រះដ៏ខ្ពស់បំផុត នឹងមកគ្របបាំងនាងដោយស្រមោល ហេតុដូច្នេះ បុត្របរិសុទ្ធដែលនឹងប្រសូតមកនោះ ត្រូវហៅថាជាព្រះរាជបុត្រានៃព្រះ»(លូកា ១:៣១-៣៥)។

៩ខែក្រោយមក កូនបានកើត មុនពេលអ្នកគង្វាលបានរំពឹងទុក គឺនៅជិតវាលស្រែមួយ ទេវតា មួយបានលេចមកម្ដងទៀត ហើយច្រៀងថា «សួស្តីដល់ព្រះនៅស្ថានដ៏ខ្ពស់បំផុត ហើយសេចក្តីសុខសាន្តនៅផែនដី នៅកណ្តាលមនុស្ស ដែលជាទីគាប់ព្រះហឫទ័យដល់ទ្រង់»(លូកា ២:១៤)។ នៅចុងបញ្ចប់ សេចក្ដីសន្យាពីស្ដេចនៃសេចក្ដីសញ្ញាបានមក!

នៅរយះពេល១៩ឆ្នាំនៅថីប៊ឺរៀស ខាសា ព្រះយេស៊ូវមានព្រះជន្ម៣០ឆ្នាំ ហើយបានធ្វើពិធីជ្រុមុជ ទឹកជាមួយលោក យ៉ូហានបាទីស្ទ នៅក្នុងទន្លេយ៉ដាន់។ តាមរយះម្ដាយរបស់ទ្រង់ម៉ារី ទ្រង់បានកើតចេញពី ពូជហ្លួងដាវីធតាមជួរណាថាន។ តាមលោក យ៉ូសែប ដែលជាប្ដីរបស់នាងម៉ារី គាត់បានកើតចេញពីពូជហ្លួង ដាវីឌដោយស្រប់ច្បាប់ ហើយតាមជួរស្ដេចសាឡូម៉ូន។ ទាំងពីរនាក់មកដោយមានសិទ្ធិត្រឹមត្រូវ ហើយព្រះ យេស៊ូវទទួលមរតកខាងសាច់ឈាមដែលត្រូវបានសន្យាជាស្ដេច!

នៅថ្ងៃមួយ នៅពេលជាក់លាក់មួយដែលទេវតាកាល់ព្រីយ៉ែលបានទាយទៅហោរាដានីយ៉ែល នៅ ក្នុងពាក្យទំនាយដ៏ពិតដោយសាការី ព្រះអម្ចាស់យេស៊ូវគ្រីស្ទបានយាងមកក្នុងទីក្រុងយេរ៉ូសាឡិម ដោយ មានវណ្ណះទាបថោក ហើយជិះលើសត្វលាមួយ ដើម្បីបង្ហាញពីទ្រង់ផ្ទាល់ជាស្ដេចនៃសេចក្ដីសញ្ញា សេ្ដចនៃ សេចក្ដីសុខសាន្ដ។ ដ្បិតគាត់បានចូលមកក្នុងទីក្រុងយេរ៉ូសាឡិមដ៏បរិសុទ្ធ មនុស្សបានស្រែកថា «ហូសា ណានៅស្ថានខ្ពស់បំផុត! សូមឲ្យព្រះនាមទ្រង់ពេញដោយព្រះពរ! ហូសាណាស្ដេចនៃហ្លួងដាវីឌ!» នៅ ពេលពួកអាចារ្យ និងពួកផារ៉ាស្សីបានព្យាយាមដើម្បីបញ្ចប់មនុស្សកុំឲ្យស្រែក ព្រះយេស៊ូវបានឆ្លើយតបថា «ខ្ញុំប្រាប់អ្នករាល់គ្នាថា បើអ្នកទាំងនេះនៅស្ងៀម នោះថ្មនឹងស្រែកឡើងវិញ»(លូកា ១៩:៤០)។

វាជាថ្ងៃនៃសេចក្ដីសញ្ញាដ៏អស្ចារ្យនៅក្នុងជីវិតនៃមនុស្សដែលព្រះបានរើសតាំង។ វាជាពេលដែល ពេញដោយបរិបូណ៌នៅក្នុងប្រវត្ដិសាស្រ្ដទាំងអស់។ ស្ដេចនៃសេចក្ដីសញ្ញាបានមក ព្រះយេស៊ូវ ស្ដេចរបស់ សាសន៍យូដា ប៉ុន្ដែមានទៀត។

១. ទីមួយ ទ្រង់ត្រូវបានគេបដិសេធជាស្ដេច។

ព្រះយេស៊ូវបានឈរដើម្បីធ្វើសាក្សីនៅក្នុងសែនហីដ្រិន ដែលជាតុលាការដ៏ខ្ពស់បំផុតនៃប្រទេស អ៊ីស្រាអែល។ នៅមុខទ្រង់មានពួកអាចារ្យដែលមានឋានះខ្ពស់ ដែលគ្រប់គ្រងនៅក្នុងតុលាការសែនហីដ្រិន អាចារ្យមានឋានះខ្ពស់និយាយទៅកាន់ព្រះអម្ចាស់ថា៖

«ឯព្រះយេស៊ូវទ្រង់នៅតែស្ងៀម រួចសំដេចសង្ឃបង្គាប់ទ្រង់ថា ចូរស្បថនឹងព្រះដ៏មានព្រះជន្មរស់ចុះ បើឯងជាព្រះគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះមែន នោះចូរប្រាប់យើងមក ព្រះយេស៊ូវទ្រង់មាន ព្រះបន្ទូលទៅលោកថា ត្រូវដូចលោកមានប្រសាសន៍ហើយ ១ទៀតខ្ញុំប្រាប់អ្នករាល់គ្នាថា អំណឹះទៅមុខ អ្នករាល់គ្នានឹងឃើញ កូនមនុស្សអង្គុយ នៅខាងស្តាំនៃព្រះដ៏មានព្រះចេស្តា ហើយទាំងមកលើពពកនៅលើមេឃផង» (ម៉ាថាយ ២៦:៦៣-៦៤។

នៅពេលព្រះអម្ចាស់មានបន្ទូលថា អាចារ្យដែលមានឋានះខ្ពស់បានហែកអាវរបស់ទ្រង់ ហើយនាំទៅកាន់ សែនហីដ្រិន ហើយនិយាយថា «ឯងបានពោលពាក្យប្រមាថដល់ព្រះវបិតា តើអ្នកនិយាយអ្វី?» ពួកគេ ស្រែកឡើងថា «ឆ្កាងគាត់ ឆ្កាងគាត់ទៅ!»

នៅពេលនោះការដាក់ទណ្ឌកម្មនៅរាជធានីត្រូវបានយកចេញពីសែនហីដ្រិន ហើយបានឲ្យដល់ ចៅហ្វាយក្រុងរ៉ូម។ ដូច្នោះពួកសាសន៍យូដាបាននាំព្រះយេស៊ូវទៅកាន់លោក ពីឡាត់ ហើយចោទប្រកាន់ ទ្រង់ពីការប៉ះបោរ និងអំពើក្បត់ជាតិ ដោយនិយាយថា «គាត់និយាយថាគាត់គឺជាស្ដេចម្នាក់»។ ព្រះអម្ចាស់ យេស៊ូវបានកំពុងឈរនៅទីនោះដោយបន្ទាបខ្លួនណាស់ អត់ធ្មត់ណាស់ ហើយស្ងៀមស្ងាត់ណាស់។ លោក ពីឡាត់បាននិយាយថា «តើឯងជាស្ដេចម្នាក់ឬ?» «ទ្រង់ឆ្លើយថា ទ្រង់ជាស្ដេចម្នាក់ ទ្រង់បានជាប់ទោសពី ការក្បត់ជាតិ និងការបំបះបំបោរ»។ លោក ពីឡាត់បាននិយាយថា «ខ្ញុំនឹងវាយគាត់ ហើយដោះលែងគាត់ ទៅ»។

ដូច្នោះពួកទាហានរ៉ូមបានវាយទ្រង់ ហើយទាំងសាសន៍យូដា និងអ្នកណាស៉ារ៉ែតដ៏ទាបនេះ បាន បំពាក់ភួងបន្លាលើព្រះសិរទ្រង់ បានយកខ្សែពួរពណ៌ស្វាយវាយស្មារទ្រង់ បានយកដំបងវាយដៃរបស់ទ្រង់ ដោយដំបងរាជ្យមួយ ហើយទាំងចំអកទ្រង់ ដោយលុតជង្គង់នៅមុខទ្រង់ ទាំងនិយាយថា «សួស្ដី ស្ដេចសាសន៍យូដា»។

លោក ពីឡាត់បានឃើញទ្រង់ចេញឈាមជាច្រើនដោយសារការវាយនឹងរំពាត់ដ៏អាក្រក់ និងភាព មិនសមហេតុផលជាមួយភួងបន្លាមួយ ហើយនិងខ្សែពួរដ៏កខ្វក់មួយ ដែលបានវាយទ្រង់នៅមុខមនុស្ស ហើយនិយាយថា «មើលស្ដេចរបស់អ្នក!» ពួកគេឆ្លើយថា «យើងមិនមានស្ដេច ប៉ុន្ដែមានខាសា ឆ្កាងគាត់ ទៅ!»

ពេលនោះលោក ពីឡាត់បានភ័យខ្លាច ហើយបានបញ្ជូនទ្រង់ទៅពួកទាហាន ដែលយកទ្រង់ទៅ កាន់ភ្នំកាល់វ៉ារី ហើយបានឆ្កាងទ្រង់ ដុំដែកគោលទ្រង់នៅលើឈើឆ្កាងមួយ។ ប៉ុន្ដែនៅលើព្រះសិររបស់ទ្រង់ ពីឡាត់បានសរសេរពីការចោទ្រប្រកាន់ «នេះគឺជាព្រះយេស៊ូវ ជាស្ដេចមួយ»។ ពួកផារ៉ាស្សីបាននិយាយថា កុំសរសេរ «នេះជាព្រះយេស៊ូវជាស្ដេចអ៊ី» សូមសរសេរថា «នេះគឺជាព្រះយេស៊ូវដែលនិយាយថា គាត់ជា ស្ដេចម្នាក់វិញ»។ លោក ពីឡាត់បានឆ្លើយតបថា «អ្វីដែលខ្ញុំបានសរសេរ ខ្ញុំបានសរសេរគឺថា» ព្រះយេស៊ូវ ត្រូវគេឆ្កាងដោយព្រោះទ្រង់ជាស្ដេចម្នាក់ ហើយទ្រង់បានសុគតជាស្ដេចម្នាក់ ទ្រង់ជាស្ដេចដែលត្រូវបានគេ បដិសេធ។ «ទ្រង់បានយាងមកគង់នៅផែនដីរបស់ទ្រង់ តែរាស្ត្រទ្រង់មិនបានទទួលទ្រង់សោះ»(យ៉ូហាន ១:១១)។

២. ទីពីរ ទ្រង់ត្រូវជាស្ដេចម្នាក់ដែលត្រូវគេបណ្ដេញចេញ។

នៅពេលព្រះយេស៊ូវបានសុគតនៅលើឈើឆ្កាង អារក្សសាតាំងបានអរសប្បាយ! វាហាក់ដូចជា យើងអាចលឺអារក្សស្រែកចេញតាមមាត់របស់ពួកអាចារ្យ និងពួកផារ៉ាស្សី៖

«វាជួយសង្គ្រោះមនុស្សឯទៀតបាន តែមិនអាចនឹងជួយសង្គ្រោះដល់ខ្លួនវាបានទេ បើសិនណាវាជាស្តេចសាសន៍អ៊ីស្រាអែលមែន ចូរឲ្យវាចុះពីឈើឆ្កាងមក នោះយើងនឹងជឿដល់វា»(ម៉ាថាយ ២៧:៤២)។

ខ្ញុំអាចលឺអារក្សអរសប្បាយតាមពួកអាចារ្យ ពួកផារ៉ាស្សសី និងពួកសាសន៍សាដូស៊ី ដ្បិតជាពួកគេបានដើរ ឡើងដើរចុះនៅមុខព្រះយេស៊ូវនៅពេលទ្រង់សុគតលើឈើឆ្កាង។

ប៉ុន្ដែអារក្សមិនបានដឹងពីអ្វីដែលនឹងកើតឡើងនៅខាងមុខទៀត វាជាការសំងាត់មួយដែលរក្សាទុក នៅក្នុងព្រះហឬទ័យរបស់ព្រះ ដែលជាការសំដែងមួយ ជាពេលវេលាដ៏ខ្លីមួយ រវាងការសុគតរបស់នៅលើ ឈើឆ្កាង និងការយាងមកលើកទីពីររបស់ទ្រង់ដើម្បីធ្វើជាស្ដេច។ នឹងមានពេលវេលាដ៏ខ្លីមួយ(ដែលសាវក ប៉ុលបានហៅថា «អាថ៌កំបាំង» អាថ៌កំបាំងមួយនៅក្នុងគម្ពីរអេផេសូរ ៣)។ នៅក្នុងពេលដ៏ខ្លីនោះនឹងជា សម័យកាលនៃព្រះវិញ្ញាណបរិសុទ្ធ ដែលព្រះនឹងហៅមនុស្សនៅក្នុងលោកីយមក។ ពួកគេនឹងត្រូវហៅថា «អេកខ្លែសៀរ»! ដែលជាការហៅមួយ នៅក្នុងភាសារបស់យើង «ក្រុមជំនុំ)។

ដំណឹងល្អនៃសេចក្ដីសង្រ្គោះនឹងត្រូវបានបង្រៀនដល់មនុស្សទាំងអស់នៅគ្រប់ទីកន្លែង។ នៅពេល ណាដែលមនុស្សនឹងបែរមករកព្រះយេស៊ូវ ហើយជឿ គាត់នឹងត្រូវរាប់បញ្ចូលក្នុងក្រុមជំនុំផងដែរ ជាគ្រួសារ របស់ព្រះ។ វានឹងក្លាយជាផ្ទះសំបែងនៃសេចក្ដីជំនឿ ជាមួយសាសន៍យូដា និងសាសន៍ដទៃ សាសន៍ក្រិច និងសាសន៍បាប៉ារេន ស្បែកខ្មៅ និងស្មែកស ស្បែកលឿង និងស្បែកបៃតង៌ ប្រុស និងស្រី បានរៀន និងមិន បានរៀន ក្រ និងមាន ទាំងអស់សុទ្ធតែមានតំលៃនៅចំពោះព្រះភក្រ្ដរបស់ព្រះ ជាកម្មសិទ្ធសំរាប់គ្រួសារនៃ ព្រះជាម្ចាស់ដែលបានប្រោសលោះ អ្នកដែលកើតជាថ្មីដែលហៅថា ក្រុមជំនុំ ឬកូនក្រមុំនៃព្រះគ្រីស្ទ។

ប៉ុន្ដែតើនគរព្រះជាអ្វីទៅ? តើនឹងមាននគរព្រះឬទេ? តើព្រះបានភ្លេចពីនគរព្រះឬទេ? អ្នកដឹង ទេ ព្រះយេស៊ូវជាសិរសានៃក្រុមជំនុំ។ ប៉ុន្ដែត្រង់មិនត្រូវហៅថា «ស្ដេច» នៃក្រុមជំនុំទេ។ មិនមានពាក្យដូច នោះនៅក្នុងគម្ពីរសញ្ញាថ្មីសោះ។ ព្រះយេស៊ូវជាស្ដេចម្នាក់នៅនគរមួយ ប៉ុន្ដែតើនគរនឹងមកពេលណា? តើ ព្រះយេស៊ូវនឹងសោយរាជ្យនៅលើផែនដីនេះមែនទេ?

មុនពេលព្រះយេស៊ូវទ្រង់បានយាងឡើងទៅស្ថានសួគ៌វិញ នៅក្នុងគម្ពីរកិច្ចការជំពូក១ ពួកសិស្ស បានសួរទ្រង់ថា «ព្រះអម្ចាស់អើយ តើនៅគ្រានេះឬអី ដែលទ្រង់នឹងតាំងនគរឲ្យសាសន៍អ៊ីស្រាអែលឡើងវិញនោះ »(កិច្ចការ ១:៦)។ នោះគឺជាពេលដ៏ល្អឥតខ្ចោះសំរាប់ឲ្យព្រះយេស៊ូវគង់នៅ «នឹងមិនក្លាយជានគរ ខ្លះទេ នឹងមិនដែលក្លាយជានគរមួយទេ»។ ដ្បិតព្រះយេស៊ូវទ្រង់មិនបានមានបន្ទូលដូចនោះទៅកាន់គេថា។ តែទ្រង់មានបន្ទូលថា «មិនត្រូវឲ្យអ្នករាល់គ្នាដឹងពេល ដឹងកំណត់ ដែលព្រះវរបិតាបានទុកនៅក្នុងអំណាច... ហើយនិងធ្វើជាទីបន្ទាល់ពីខ្ញុំ ... ហើយរហូតដល់ចុងផែនដីបំផុតផង»(កិច្ចការ ១:៧,៨)។ ទ្រង់បាន មានបន្ទូលប្រាប់គេឲ្យចេញទៅ ហើយយកឈ្នះព្រលឹងវិញ្ញាណគេ បង្កើតក្រុមជំនុំ ហើយប្រមូលផ្ដំគ្នាក្នុងការ ប្រោសលោះ។ នគរនឹងមក ប៉ុន្ដែវានៅពេលអនាគត នៅថ្ងៃណាមួយនគរដ៏ពេញដោយសិរីល្អនឹងមក!

៣. ទីបី ទ្រង់គឺជាស្ដេចម្នាក់ដែលនឹងយាងមក។

ព្រះយេស៊ូវនឹងយាងមកនៅក្នុងវិធី២យ៉ាង លើកទីមួយទ្រង់នឹងយាងមកដូចជាចោរប្លន់នៅពេល យប់ លើកទីពីរ ទ្រង់នឹងយាងមកដូចជាផ្លេកបន្ទោលមួយដែលចេញពីមេឃ ហើយបញ្ចេញពន្លឺពីទិសខាង លិចទៅទិសខាងកើត។ ដូច្នោះព្រះអម្ចាស់យេស៊ូវនឹងយាងមកក្នុងផារូសៀ អាផូកខាឡូផសីស ជាការបើក សំដែងដ៏អស្ចារ្យនៅការសោយរាជ្យរបស់ស្ដេច។

លើកទីមួយទ្រង់នឹងយាងមកដូចជាចោរប្លន់នៅពេលយប់ ទ្រង់នឹងយាងមកដោយ មិនប្រកាស នៅពលេមួយរំពេច យ៉ាងស្ងាត់ស្ងៀម ហើយដោយសំងាត់។ ទ្រង់នឹងមកដូចជាចោរប្លន់ម្នាក់មកលួចរបស់ មានតំលៃ។ ទ្រង់នឹងយាងមកដូចជាចោរប្លន់ម្នាក់ដើម្បីលើកមនុស្សរបស់ទ្រង់ឡើង។ យើងទាំងអស់គ្នានឹង ត្រូវផ្លាស់ប្ដូរ យើងដែលរស់នៅ ហើយនៅសល់ នៅពេលទ្រង់យាងមក នៅខណៈពេលមួយរំពេចយើងនឹង ត្រូវលើកឡើងទៅជួបព្រះអម្ចាស់នៅលើអាកាស។

ពួកអ្នកដែលបានស្លាប់ដែលជាកូនព្រះនឹងរស់ឡើងវិញជាមុន ត្រែនឹងបំលឺសំលេង ហើយមនុស្ស ស្លាប់ក្នុងព្រះគ្រីស្ទនឹងត្រូវរស់ឡើងវិញជាមុន។ បន្ទាប់មកកូនព្រះដែលនៅរស់ទាំងអស់នឹងត្រូវលើកឡើង ដើម្បីទៅជួបព្រះអម្ចាស់នៅលើអាកាស យើងនឹងត្រូវលើកឡើង ហើយយើងទាំងអស់គ្នានឹងត្រូវផ្លាស់ប្ដូរ។ យើងនឹងត្រូវលើកឡើងទៅជួបព្រះអម្ចាស់នៅលើអាកាស។ ដូចជានៅថ្ងៃរបស់លោក ហេណុក នៅពេល ភ្លាមៗដែលគាត់បានទៅ ដូចជានៅថ្ងៃរបស់លោក អេលីយ៉ាង ដែលព្រះយេហូវ៉ាបានយកគាត់ឡើងទៅនៅ ក្នុងខ្យល់កួចមួយ។ ដូចជានៅថ្ងៃរបស់លោក ឡុត ដែលទេវតាបានយកគាត់ចេញមុនពេលការជំនុំជំរះរបស់ ព្រះបានធ្លាក់លើផែនដី។ ដូច្នោះព្រះគ្រីស្ទនឹងយាងមកដោយលបៗ ដោយស្ងាត់ៗ ដូចជាចោរប្លន់ម្នាក់មក ពេលយប់ ដើម្បីលើកមនុស្សរបស់ទ្រង់ឡើង មុនពេលការជំនុំជំរះនៃការរងទុក្ខវេទនាដ៏ធំមកដល់។

បន្ទាប់មក ទ្រង់នឹងយាងមកដោយបើកចំហ ហើយភ្នែកទាំងអសនឹងឃើញទ្រង់ ផារូសៀ និងអាផូខាឡុផសីស។ ដូចជាផ្លេកបន្ទោលចេញពីស្ថានសួគ៌ ដូច្នោះសិរីល្អ និងវត្ដមានរបស់ព្រះគ្រីស្ទនឹង ត្រូវបានមនុស្សមើលឃើញ។ អត្ថបទគម្ពីរនៃអាផូខាងលីពនៃការបើកសំដែងជា គម្ពីរវិវរណះ ១:៧ «មើល ទ្រង់យាងមកតាមពពក នោះគ្រប់ទាំងភ្នែកនឹងឃើញទ្រង់»។

ព្រះអម្ចាស់យេស៊ូវគ្រីស្ទនឹងយាងមកជាមួយមនុស្សរបស់ទ្រង់ ចុះពីស្ថានសួគ៌មក។ ទ្រង់នឹងយាង មកដោយសិរីរុងរឿងនៃព្រះវរបិតា ជាព្រះវរបិតានៃព្រះរាជបុត្រា ហើយព្រះរាជបុត្រានៃព្រះវរបិតា។ ទ្រង់នឹង យាងមកនៅក្នុងសិរីល្អផ្ទាល់ខ្លួនរបស់ទ្រង់ជាព្រះរាជបុត្រារបស់លោក អ័ប្រាហាំ ជាកូនប្រុសរបស់ស្ដេច ដាវីឌ ជាកូនមនុស្ស ជាព្រះរាជបុត្រានៃព្រះ!

ទ្រង់នឹងយាងមកដូចជាស្ដេចនៃសាសន៍យូដា ទ្រង់នឹងយាងមកដូចជាស្ដេចដល់គ្រប់ជាតិសាសន៍ ទាំងអស់។ ទ្រង់នឹងយាងមកដូចជាស្ដេចលើសអស់ទាំងស្ដេច ទ្រង់នឹងយាងមកដូចជា ព្រះអម្ចាស់ ផែនតូខ្រែថើ ដូចជាព្រះដ៏មានអំណាចព្រះចេស្ដា ជាបុគ្គលទី២នៃព្រះត្រីឯុកដ៏បរិសុទ្ធ។ ទ្រង់នឹងយាងមក ដូចជាអ្នកបង្កើតឡើងវិញ ហើយជាអ្នកធ្វើឲ្យមានឡើងវិញនៃផែនដី។ ទ្រង់នឹងយាងមកដើម្បីធ្វើជាព្រះជា ម្ចាស់ ហើយជាស្ដេចនៅលើគ្រប់របស់មានជីវិតទាំងអស់។

បន្ទាប់មកនឹងត្រូវនាំទៅដើម្បីសំរេចពីពាក្យទាំងអស់នៃពួកហោរាជាច្រើន ដូចជាហោរាមីកា៖

«ទ្រង់នឹងធ្វើជាចៅក្រមដល់សាសន៍ជាច្រើន ហើយនឹងសំរេចសេចក្តី ពីដំណើរប្រទេសមានអំណាចខ្លាំងផ្សេងៗដែលនៅទីឆ្ងាយ នោះគេនឹងដំដាវរបស់គេធ្វើជាផាល ហើយលំពែងគេធ្វើជាដង្កាវវិញ អស់ទាំងនគរនឹងលែងលើកដាវច្បាំងគ្នាទៀត ក៏មិនរៀនវិជ្ជាចំបាំងទៀតតទៅ»(មីកា ៤:៣)។

ស្ដេចនៃសេចក្ដីសុខសាន្ដនឹងមក បន្ទាប់មកនឹងត្រូវនាំទៅដើម្បីសំរេចពីពាក្យទំនាយរបស់ហោរាអេសាយ៖

«នៅគ្រានោះ ឆ្កែព្រៃនឹងនៅជាមួយនឹងកូនចៀម ឯខ្លារខិន នឹងដេកនៅជាមួយនឹងកូនពពែ ឯកូនគោ និងសិង្ហស្ទាវ ព្រមទាំងសត្វបំប៉នយ៉ាងធាត់នឹងនៅជាមួយគ្នា ហើយក្មេងតូចៗជាអ្នកគង្វាលវា គោញីនឹងខ្លាឃ្មុំនឹងរកស៊ីជាមួយគ្នា ហើយកូនវានឹងដេកនៅជាមួយដែរ ឯសិង្ហនឹងស៊ីចំបើងដូចជាគោវិញ កូនមនុស្សដែលនៅបៅដោះនឹងលេងនៅត្រង់មាត់រន្ធពស់ហនុមាន ហើយក្មេងលែងដោះនឹងលូកដៃចូលទៅក្នុងរូងពស់វែកបាន វារាល់គ្នានឹងមិន ធ្វើទុក្ខ ឬបំផ្លាញគ្នា នៅគ្រប់លើភ្នំបរិសុទ្ធរបស់អញ ដ្បិតគ្រប់ទាំងអស់នឹងស្គាល់ព្រះយេហូវ៉ា នៅពេញពាសលើផែនដី ដូចជាទឹកនៅពេញពាសក្នុងសមុទ្រដែរ»(អេសាយ ១១:៦-៩)។

គំនិតនៃការយាងមកលើកទីពីររបស់ព្រះគ្រីស្ទមានការឆ្លើយតប២នៅក្នុងចិត្ដមនុស្ស។ មួយគឺជា ការភ័យរន្ធត់ បើចិត្ដរបស់អ្នកនៅក្នុងលោកីយ ហើយជីវិតរបស់អ្នកត្រូវបានផ្តល់ជាអាត្មានិយម និងអំពើបាប គំនិតនៃការយាងមកលើកទី២របស់ព្រះគ្រីស្ទគួរឲ្យភ័យរន្ធត់ ដូចជាបានរៀបរាប់នៅគម្ពីរវិវរណះជំពូក៦៖

«គេអង្វរទៅភ្នំ ហើយទៅថ្មថា សូមធ្លាក់មកលើយើង ដើម្បីបំបាំងយើងពីព្រះភក្ត្រព្រះអង្គ ដែលគង់នៅលើបល្ល័ង្ក និងពីសេចក្តីក្រោធរបស់កូនចៀមចេញ ដ្បិតថ្ងៃធំនៃសេចក្តីក្រោធរបស់ទ្រង់បានមកដល់ហើយ តើអ្នកណាអាចនឹងឈរនៅបាន»(វិវរណះ ៦:១៦-១៧)។

សំរាប់ពួកអ្នកដែលបដិសេធព្រះគ្រីស្ទ ហើយរស់នៅក្នុងអំពើបាប ការយាងមកលើកទី២របស់ ព្រះគ្រីស្ទគឺជាការភ័យរន្ធត់មួយ។ ប៉ុន្ដែសំរាប់ពួកអ្នកដែលមិនបានសង្រ្គោះ គំនិតនៃការបង្ហាញខ្លួនរបស់ ព្រះអម្ចាស់សង្រ្គោះគឺជាការទាំងអស់គួរឲ្យស្រឡាញ់ ហើយផ្អែម ហើយមានតម្លៃ។ ដូចជាសាវកយ៉ូហានជា អ្នកបរិសុទ្ធបានប្រាប់នៅជិតចប់គម្ពីរវិវរណះ «អាម៉ែន ព្រះអម្ចាស់យេស៊ូវអើយ សូមយាងមក»(វិវរណះ ២២:២០)។

ប្រហែលនៅពេលព្រលឹម កាលពន្លឺនៅភ្លឺព្រាងៗ
កាលណារស្មីថ្ងៃតាំងកំចាត់ ងងឹតយប់យង់
នោះរស្មីសិរីនឹងភ្លឺត្រឡប់មកវិញជាទៀង
នឹងទទួលអស់អ្នកដែលជឿទ្រង់

ពួកស្ថានសួគ៌នឹងហៅចុះមកច្រៀងថា «ហូសាណា»
គឺពួកអ្នកបរិសុទ្ធចំរុះពួកទេវតាផងគ្នា
នោះទ្រង់នឹងពាក់មកុដព្រះភូសារុងរឿងអស្ចារ្យ
នឹងយាងមកទទួលពួកស្ងួនភ្ញា

ឱ សប្បាយអស្ចារ្យបើជាយើងខ្ញុំមិនដែលស្លាប់
ឥតមានជំងឺទៀត ទុក្ខសោកព្រួយចិត្ដក៏គ្មានឡើយ
គឺនឹងឡើងស្ថានសួគ៌ជាមួយពួកមានគ្នាតាន់តាប់
កាលព្រះយេស៊ូវនឹងមកវិញហើយ

ឱព្រះយេស៊ូវអើយតើដល់កាលណាបានខ្ញុំឭច្រៀងបទថា
ព្រះគ្រីស្ទមកហាលេលូយ៉ា ហាលេលូយ៉ា អាម៉ែន ហាលេលូយ៉ា អ
ហាលេលូយ៉ា អាម៉ែន ហាលេលូយ៉ា អាម៉ែន។
    (ព្រះគ្រីស្ទយាងមកវិញ) ដោយ H. L. Turner, 1878)។

សូមស្វាគមន៍សេ្ដច ព្រះជាម្ចាស់ ព្រះអង្គសង្រ្គោះ ព្រះយេស៊ូវដ៏មានពរ!

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអាន ការអធិប្បាយរបស់ លោក ហ៊ីមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗ នៅតាមអ៊ីធើនេតនៅគេហទំព័រ www.realconversion.com.
ចុចលើ ”Sermon Manuscripts” សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ (Sermons in Khmer)

You may email Dr. Hymers at rlhymersjr@sbcglobal.net, (Click Here) – or you may
write to him at P.O. Box 15308, Los Angeles, CA 90015. Or phone him at (818)352-0452.

អានព្រះគម្ពីរមុនពេលអធិប្បាយដោយលោក Mr. Abel Prudhomme: ៖ អេសាយ ៩:១-២,៦-៧។
ច្រៀងចំរៀងដោយខ្លួនឯងមុនអធិប្បាយដោយលោក Benjamin Kincaid Griffith៖
«ព្រះគ្រីស្ទយាងមកវិញ» (by H. L. Turner, 1878)។


ចំណងជើងនៃសេចក្ដីអធិប្បាយ

ស្ដេចនឹងយាងមក

ដោយ Dr. R. L. Hymers, Jr.

«លោកពីឡាត់ក៏សួរទ្រង់ថា ដូច្នេះ អ្នកជាស្តេចមែនឬ ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា លោកមានប្រសាសន៍ថា ខ្ញុំជាស្តេច នោះត្រូវហើយ ខ្ញុំបានកើតមក ហើយក៏ចូលក្នុងលោកីយ៍នេះសំរាប់តែការនោះឯង ដើម្បីឲ្យខ្ញុំបានធ្វើបន្ទាល់ពីសេចក្តីពិត»(យ៉ូហាន ១៨:៣៧)។

(ទំនុកដំកើង ១០៥:៨-១១; សាំយូអែលទី២ ៧:១២, ១៦; អេសាយ ៩:១-២, ៦-៧;
លូកា ១:៣១-៣៥; ២:១៤; ១៩:៤០)

១.   ទីមួយ ទ្រង់ត្រូវបានគេបដិសេធជាស្ដេច។ ម៉ាថាយ ២៦:៦៣-៦៤; យ៉ូហាន ១:១១។

២.  ទីពីរ ទ្រង់ត្រូវជាស្ដេចម្នាក់ដែលត្រូវគេបណ្ដេញចេញ។ ម៉ាថាយ ២៧:៤២; កិច្ចការ ១:៦,៧,៨។

៣.  ទីបី ទ្រង់គឺជាស្ដេចម្នាក់ដែលនឹងយាងមក។ វិវរណះ ១:៧; មីកា ៤:៣;
អេសាយ ១១:៦-៩; វិវរណះ ៦:១៦-១៧; ២២:២០។