Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net




កោះរបស់ព្រលឹងដែលបាត់បង់

THE ISLAND OF LOST SOULS
(Cambodian)

ដោយលោក
Dr. R. L. Hymers, Jr.

សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស
ថ្ងៃរបស់ព្រះអម្ចាស់នៅពេលល្ងាច ខែមេសា ២១, ២០១៣
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Evening, July 21, 2013

« ដ្បិតគំនិតខាងសាច់ឈាម នោះជាសេចក្តីស្លាប់ទទេ ឯគំនិតនៃព្រះវិញ្ញាណ នោះទើបជាជីវិត និងសេចក្តីសុខសាន្តវិញ ព្រោះគំនិតខាងសាច់ឈាម នោះរមែងទាស់ទទឹងនឹងព្រះ ដ្បិតមិនចុះចូលនឹងក្រឹត្យវិន័យរបស់ព្រះទេ ក៏ពុំអាចនឹងចុះចូលបានផង ពួកអ្នកដែលនៅខាងសាច់ឈាម នោះពុំអាចនឹងគាប់ព្រះហឫទ័យដល់ព្រះបានឡើយ»(រ៉ូម ៨:៦-៨)។


សាវកប៉ុលបាននិយាយថា «គំនិតខាងសាច់ឈាម នោះជាសេចក្តីស្លាប់» រឿងនេះពិពណ៌នាប្រាប់ពីស្ថានភាពនៃពួកអ្នកដែលបាត់បង់។ «សេចក្ដីស្លាប់» គាត់និយាយពីសេចក្ដីស្លាប់ខាងឯវិញ្ញាណ គាត់និយាយពីរឿងនេះ ចំនួណ២ដងនៅក្នុងគម្ពីរអេភេសូរ ជំពូក២។ គាត់បាននិយាយថា ពួកគេបាន «ស្លាប់ក្នុងការរំលងរបស់អំពើបាប» (អេភេសូរ ២:១)។ គាត់បាននិយាយថា ពួកគេបាន «ស្លាប់ក្នុងអំពើបាប»(អេភេសូរ ២:៥)។ ព្រះគម្ពីរស្កោហ្វាលកត់ សំគាល់នៅលើ គម្ពីរអេភេសូរ ២:៥ ដែលនិយាយថា «ការស្លាប់ខាងវិញ្ញាណគឺជារបស់មនុស្សខាងសាច់ឈាម ឬក៏ជាមនុស្សដែលមិនទាន់ផ្លាស់ប្រែជាថ្មីនៅក្នុង អំពើបាបរបស់គាត់ ដែលស្លាប់ក្នុងការរំលង ហើយព្រះបានប្រោសឲ្យវិញ្ញាណគេឲ្យបានរស់(The Scofield Study Bible, 1917 edition; note on Ephesians 2:5)។

សាវកប៉ុលបានពន្យល់ផ្ទុយគ្នាពីពាក្យ «សេចក្ដីស្លាប់» ជាមួយពាក្យ «ជីវិត និងសេចក្ដីសុខសាន្ដ» អ្នកដែលមិនប្រែចិត្ដគឺត្រូវស្លាប់ខាងវិញ្ញាណ អ្នកដែលប្រែចិត្ដត្រូវមាន «ជីវិត និងសេចក្ដីសុខសាន្ដ»។ លោក ម៉ាទីន ឡូដ ជ៉ូនស៍បានពន្យល់ពីពាក្យថា «សេចក្ដីសុខ»គឺជាពាក្យគន្លឹះមួយនៅក្នុងគម្ពីររ៉ូមជំពូក៨។ ពួកអ្នកដែលបាត់បង់មិនមានសេចក្ដីសុខទេ ហើយសាវកប៉ុលប្រាប់ពី «សេចក្ដីសុខជាមួយព្រះ»

«ដូច្នេះ ដែលយើងរាល់គ្នាបានរាប់ជាសុចរិត ដោយការជឿ នោះឈ្មោះថាយើងបានមេត្រីនឹងព្រះ»(រ៉ូម ៥:១)។

ហេតុអ្វីបានជាមនុស្សដែលមិនមែនជាកូនព្រះគ្មានមេត្រីភាពជាមួយនឹងព្រះ? មូលហេតុត្រូវបានផ្ដល់ឲ្យនៅក្នុងខ៧នៃអត្ថបទគម្ពីររបស់យើង។ ពួកគេមិនមានមេត្រីភាពជាមួយព្រះ៖

«ព្រោះគំនិតខាងសាច់ឈាម នោះរមែងទាស់ទទឹងនឹងព្រះ
ដ្បិតមិនចុះចូល នឹងក្រឹត្យវិន័យរបស់ព្រះទេ»(រ៉ូម ៨:៧)។

ការយល់ស្របមួយជាមួព្រះគម្ពីរនៅឆ្នាំ១៥៩៩បកប្រែពាក្យថា «រូបកាយ» ដូចជា «សាច់ឈាម» ហើយការ កត់សំគាល់របស់វានៅខគម្ពីរនេះប្រាប់ថា «មនុស្សខាងសាច់ឈាម គាត់ចង់មានន័យថាមនុស្សម្នាក់ដែល មិនទាន់ផ្លាស់ប្រែជាថ្មី»។ មនុស្សដែលមិនបានសង្រ្គោះ ឬមនុស្សមិនទាន់ផ្លាស់ប្រែជាថ្មី «រមែងទាស់ទទឹង នឹងព្រះ»។

វាប្រាប់យ៉ាងច្បាស់ថា ខគម្ពីរពន្យល់យើងពីទស្សនៈអវិជ្ជមានដ៏អាក្រក់របស់ពូជមនុស្សនៅក្នុងការ មិនប្រែចិត្ដពីអំពើបាប។

«ព្រោះគំនិតខាងសាច់ឈាម នោះរមែងទាស់ទទឹងនឹងព្រះ
ដ្បិតមិនចុះចូល នឹងក្រឹត្យវិន័យរបស់ព្រះទេ»(រ៉ូម ៨:៧)។

ទោះបីជារឿងនោះវិជ្ជមានណាស់ក៏ដោយ នេះគឺជាការពិពណ៌នាប្រាប់ដ៏ពិតមួយពីមនុស្សលោក។ សូម យើងគិតពីចំណុចពី ដែលចេញពីអត្ថបទគម្ពីររបស់យើងមក។

១. ទីមួយ អត្ថបទគម្ពីរគឺជាការពិពណ៌នាប្រាប់ដ៏ពិតប្រាកដមួយពីពូជរបស់មនុស្ស។

កាលពីថ្ងៃអាទិត្យមុន ខ្ញុំបានកំពុងតែហែលទឹកនៅកន្លែងហាត់ប្រាណ។ ខ្ញុំបានជួបស្រ្ដីម្នាក់នៅទី នោះដែលខ្ញុំខានឃើញនាងអស់រយះពេលជាច្រើនខែមកហើយ។ នាងគឺជាមនុស្សដែលមានអាកប្បកិរិយា រួសរាយល្អណាស់ ខ្ញុំសប្បាយណាស់ដែលបានជួបនាងម្ដងទៀតបន្ទាប់ពីរយះពេលជាច្រើនខែមក។ ជាការ ពិតនាងដឹងថា ខ្ញុំជាគ្រូគង្វាលម្នាក់។ ដោយព្រោះតែខ្ញុំតែងតែព្យាយាមរក្សាការសន្ទនាបែបវិជ្ជាមាន ហើយ ដោយមិនប្រើកំហឹង។ ខ្ញុំមិនចាំថាហេតុអ្វី ប៉ុន្ដែយើងមិនបាននិយាយគ្នាច្រើនជាង៣ឬ៤នាទីទេ មុនពេល ដែលនាងបាននិយាយថា នាងមិនអាចជឿលើព្រះមួយដែលរងទុក្ខវេទនានៅផែនដីនេះបានទេ។ ដ្បិតមាន ការរងទុក្ខវេទនាច្រើនណាស់ នាងនិយាយថា នាងមិនជឿលើព្រះ ហើយវាជាកំហុសរបស់ទ្រង់ នាងនឹងជឿ ឡើទ្រង់ បើទ្រង់បានធ្វើរឿងតាមវិធី ដែលនាងបានគិតថា ពួកគេគួរតែរួចរាល់ហើយ! បាទ ជាការពិត ណាស់ ខ្ញុំបានការពារព្រះ ខ្ញុំបាននិយាយថា វាជាមនុស្សលោក មិនមែនព្រះទេ ដែលបានទទួលយកការរង ទុក្ខវេទនាយ៉ាងខ្លាំង តាមរយះការប៉ះបោរប្រឆាំងនឹងព្រះ។ ប៉ុន្ដែភ្នែករបស់នាងសំដែងពីភាពធុញទ្រាន់ ហើយនាងមិនចង់ស្ដាប់ទៀតឡើយ។ ខ្ញុំបានប្ដូរប្រធាន បន្ទាប់មកយើងមានការសន្ទនាដ៏សប្បាយមួយ។

អ្វីដែលស្រ្ដីនោះនិយាយជាឧទាហរណ៍ដ៏ល្អមួយណាស់ ពីរបៀបដែលមនុស្សបាត់បង់គិត «គំនិត ខាងសាច់ឈាមរមែងទាស់ទទឹងនឹងព្រះ»។ ពួកគេមិនគិតពីវិធីដែលព្រះធ្វើទេ ពួកគេខឹងជាមួយព្រះ។ នៅ ពេលដែលពួកគេគិតអំពីព្រះ ពួកគេមិនសប្បាយចិត្ដជាមួយទ្រង់ទេ សំរាប់មូលហេតុមួយ ឬផ្សេងទៀត។ «អាចារ្យបានធ្វើបាបខ្ញុំ» នោះជាបញ្ហាដ៏ធំមួយសំរាប់ពួកកាតូលិក ពួកគេនិយាយថា «បើមានព្រះមួយ គាត់នឹងមិនអនុញ្ញាតដូចនោះទេ»។ ខ្ញុំឆ្លើយថា «បាទ ព្រះមិនបានធ្វើអ្វីសោះជាមួយរឿងនោះ វាជាមនុស្ស ក្នុងអំពើបាបទេ ដែលបានធ្វើរឿងនោះ!» ភ្នែករបស់គេសំដែងពីភាពធុញទ្រាន់ ពួកគេនឹងមិនស្ដាប់អ្នកទេ។ ពួកគេបន្ទោសទៅលើព្រះ។

«ខ្ញុំបានឃើញមនុស្សមានពុតនៅក្នុងក្រុមជំនុំ» នោះគឺជាបញ្ហាដ៏ធំមួយសំរាប់ពួកបាទីស្ទ និងពួក ផែនទែខោស្ទោល។ ខ្ញុំឆ្លើយថា «បាទ ព្រះមិនបានបណ្ដាលឲ្យរឿងនោះកើតឡើងនោះទេ មនុស្សមានបាប បានបណ្ដាលឲ្យរឿងនោះកើតឡើង។ វាមិនមែនព្រះទេ ដែលធ្វើឲ្យពួកគេក្លាយជាមនុស្សមានពុត ពួកគេធ្វើ ឲ្យខ្លួនឯងក្លាយជាមនុស្សមានពុត»។ ភ្នែករបស់គេសំដែងពីភាពធុញទ្រាន់ម្ដងទៀត ហើយពួកគេមើលខ្ញុំពី ចំងាយ។ ដូច្នោះហើយវាទៅជាមួយមនុស្សដែលមិនប្រែចិត្ដគ្រប់គ្នា ខ្ញុំនិយាយជាមួយគេ មនុស្សគ្រប់ៗគ្នា គិតថា គាត់កំពុងតែនិយាយរឿងខ្លះដែលពិបាកយល់ ហើយជ្រៅ ដែលជាគំនិតដែលគ្មានអ្នកណាម្នាក់ធ្លាប់ បានគិតពីវានោះទេ!!! ដ្បិត ការត្អូញត្អែរបស់គេនិយាយអំពីព្រះពិតប្រាកដណាស់។ វាហាក់ដូចជា ពួកគេ ទាំងអស់បានចេញពីអ្នកកាត់នំខុកខីតែមួយអញ្ចឹង! ហើយការឈ្លោះប្រកែកគ្នារបស់គេ មិនមែនត្រឹមតែ ទូទៅទេ ប៉ុន្ដែវាជាការឈ្លោះគ្នាដែលដូចជាកូនក្មេងណាស់។ «ខ្ញុំមិនចូលចិត្ដវិធីដែលព្រះធ្វើនោះទេ ដូច្នោះ ខ្ញុំនឹងដាក់ទណ្ឌកម្មទ្រង់ដោយមិនជឿលើទ្រង់»។ គ្មានប្រយោជន៍សោះ! អ្វីដែលពួកគេឈឺនោះគឺខ្លួនឯង។ ពួកគេបូញមាត់ដូចក្មេងទំរើស ពួកគេរើសយកប្រដាប់ក្មេងលេងរបស់គេ ហើយដើរទៅឆ្ងាយ នៅពេលហ្គេម នៃជីវិតមិនត្រូវបានលេងជាពិតប្រាកតាមវិធីដែលពួកគេទទូចចង់លើវា!

«ព្រោះគំនិតខាងសាច់ឈាម នោះរមែងទាស់ទទឹងនឹងព្រះ
ដ្បិតមិនចុះចូល នឹងក្រឹត្យវិន័យរបស់ព្រះទេ»(រ៉ូម ៨:៧)។

សូមកត់សំគាល់ពីរបៀបដែលមនុស្សត្រូវពុករលួយ មនុស្សខាងសាច់ឈាមបង្ហាញខ្លួនវានៅក្នុង ក្រុមជំនុំមួយ។ ក្រុមជំនុំត្រូវបែកបាក់គឺតែងតែបណ្ដាលមកពីសមាជិកក្នុងក្រុមជំនុំដែលមិនប្រែចិត្ដ។ ខ្ញុំមិន គិតថា មានករណីលើកលែងខ្លះ គ្មានសោះដែលខ្ញុំធ្លាប់បានលឺ ឬក៏ដឹងអំពី។ នៅពេលរឿងមិនទៅដោយ ពិតប្រាកដ វិធីដែលគេចង់ឲ្យវាទៅ ពួកគេរើសយកប្រដាប់លេងក្មេងរបស់គេ គេនិយាយពីរឿងខ្លះដោយ កំហឹង ហើយបន្ទាប់មកគេឈប់ ហើយទៅ! ការព្រមានដោយសំងាត់មក នៅពេលអ្នកព្យាយាមរកហេតុ ផលជាមួយពួកគេ»។ ពួកគេមិនអាចលឺអ្នក ភ្នែករបស់គេសំដែងពីភាពធុញទ្រាន់ ហើយពួកគេមើលអ្នកពី ចំងាយ។ ខ្ញុំមិនធ្លាប់ស្គាល់មនុស្សនៅលីវម្នាក់ ដែលអាចត្រូវផ្សះផ្សាបានទេ បន្ទាប់ពីពួកគេបានសំរេចចិត្ដ ដើម្បីចេញពីក្រុមជំនុំមួយ សូម្បីតែម្នាក់ក៏មិនស្គាល់ផង! ហេតុអ្វី?

«ព្រោះគំនិតខាងសាច់ឈាម នោះរមែងទាស់ទទឹងនឹងព្រះ
ដ្បិតមិនចុះចូល នឹងក្រឹត្យវិន័យរបស់ព្រះទេ»(រ៉ូម ៨:៧)។

មានក្មេងស្រីម្នាក់ដែលធ្វើការជាអ្នកផ្ដល់ពត៌មាននៅធនាគាររបស់ខ្ញុំបានប្រាប់ខ្ញុំថា នាងធ្លាប់ចូល រួមក្រុមជំនុំសៅថើនបាទីស្ទដ៏តូចមួយនៅជិតផ្ទះរបស់ខ្ញុំ។ ប៉ុន្ដែនាងបាននិយាយថា ឪពុកម្ដាយរបស់នាង បានខឹង ហើយបានចាកចេញ ដូច្នោះហើយនាងមិនកត់ក្ដៅដើម្បីនៅទីនោះជាមួយពួកគេទៅទៀតឡើយ។ ខ្ញុំព្យាយាមប្រាប់មូលហេតុទៅនាង ប៉ុន្ដែភ្នែករបស់អ្នកសំដែងពីភាពធុញទ្រាន់ ហើយនាងមើលទៅឆ្ងាយ។ នាងបានគិតថា ឪពុកម្ដាយរបស់នាងបានធ្វើត្រឹមដើម្បីបំបែកបំបាក់ក្រុមជំនុំ សូម្បីតែពួកគេមិនទៅក្រុមជំនុំ ណាមួយសោះឥឡូវនេះ ខ្លួននាងផ្ទាល់បានចេញឆ្ងាយ ហើយមិនចង់ទៅទៀតសោះ ហើយក្រុមជំនុំត្រូវបាន បំផ្លាញមួយភាគធំ ហើយស្ទើរតែគ្មានអ្នកនៅសោះ ជាមួយដៃតែម្នាក់ប៉ុណ្ណោះរបស់ស្រ្ដីចាស់ៗក្នុងក្រុមជំនុំ! នៅពេលអ្នកព្យាយាមពន្យល់ពីមូលហេតុជាមួយមនុស្សដូចនោះ ហើយបង្ហាញពួកគេពីព្រះគម្ពីរ ពួកគេតែង តែមានប្រតិកម្មតាមរបៀបដដែលៗជាពិតប្រាកដ ដូចជាពួកគេបានចេញពីអ្នកធ្វើនំខុកខីដូចគ្នា! ភ្នែករបស់ គេសំដែងពីភាពធុញទ្រាន់ ហើយពួកគេបែរចេញឆ្ងាយ ហេតុអ្វី?

«ព្រោះគំនិតខាងសាច់ឈាម នោះរមែងទាស់ទទឹងនឹងព្រះ
ដ្បិតមិនចុះចូល នឹងក្រឹត្យវិន័យរបស់ព្រះទេ»(រ៉ូម ៨:៧)។

គ្រាន់តែមានភស្រ្ដុតាងមួយទៀត! ដើម្បីនិយាយជាមួយពួកអ្នកទាំងនោះដែលមិនទាន់បានកើត ជាថ្មីម្ដងទៀតគឺថា បង្រៀនគេពីសេចក្ដីអធិប្បាយបែបផ្សាយដំណឹងល្អដ៏តឹងរឹងទៅកាន់គេ បង្រៀនគេពី អំណាចនៃការជួបជុំគ្នាអធិស្ឋាន ផ្ដល់អាហារឲ្យគេ និងការប្រកបគ្នា ហើយនិងការប្រឹក្សាដ៏ធំ ហើយធ្វើអ្វី ស្ទើរតែទាំងអស់ដែលគេធ្វើ? ពួកគេនឹងស្វែងរករឿងខ្លះដើម្បីមិនយល់ស្របជាមួយ! ពួកគេនឹងស្វែងរកការ ដោះសារខ្លះដើម្បីធ្វើមិនសប្បាយចិត្ដ។ វានឹងមិនមែនជាកំហុសរបស់គេទេ! អូ ទេ វាមិនអាចជាកំហុសរបស់ គេទែ! អ្នកអាចធ្វើអ្វីទាំងអស់ដែលអាចទៅរួចដើម្បីរក្សាទុកគេ ហើយនិងអ្វីដែលគេនឹងធ្វើ? ភ្នែករបស់គេ នឹងសំដែងពីភាពធុញទ្រាន់ ហើយគេនឹងបែរទៅឆ្ងាយ។

«ព្រោះគំនិតខាងសាច់ឈាម នោះរមែងទាស់ទទឹងនឹងព្រះ
ដ្បិតមិនចុះចូល នឹងក្រឹត្យវិន័យរបស់ព្រះទេ»(រ៉ូម ៨:៧)។

បាទ អត្ថបទនោះប្រាប់ពីការពិពណ៌នាដ៏ពិតប្រាកដមួយរបស់ពូជមនុស្សនៅក្នុងភាពមិនប្រែចិត្ដរបស់វា។

២. ទីពីរ អត្ថបទគម្ពីរបង្ហាញពីសកលភាពនៃស្ថានដ៏អាក្រក់នេះ។

គ្មានអ្នកណាពន្យល់ពីរឿងនោះច្បាស់ជាសាវក យ៉ូហានទេ ដែលបានប្រាប់ថា៖

«តែលោកីយ៍ទាំងមូលដេកនៅក្នុងឱវាទនៃមេកំណាចវិញ»(យ៉ូហានទី១ ៥:១៩)។

លោកីយ៍ទាំងមូលដេកនៅនៅក្រោមបណ្ដាសារបស់លោក អាដ៉ាម ហេតុដូច្នោះហើយ៖

«ព្រោះគំនិតខាងសាច់ឈាម នោះរមែងទាស់ទទឹងនឹងព្រះ
ដ្បិតមិនចុះចូល នឹងក្រឹត្យវិន័យរបស់ព្រះទេ»(រ៉ូម ៨:៧)។

លោក វែលស៍ជាអ្នកមិនជឿថាមានព្រះម្នាក់ ដែលប្រតិបត្ដិតាមការបង្រៀនគាត់ អ្នកអាចឃើញវា នៅក្នុងខ្សែភាពយន្ដប្រឌិតរបស់វិទ្យាសាស្រ្ដទាំងអស់ ដែលផ្ដោតសំខាន់លើរឿងប្រលោមលោក របស់គាត់ ដូចជា «សង្រ្គាមនៃពិភពលោក» «ម៉ាស៊ីនៃពេលវេលា» «ពិភពលោកបាត់បង់» ហើយជាពិសេស «កោះនៃ ព្រលឹងមនុស្សបាត់បង់»។ ខ្ញុំមិនបានចំណាយពេលដើម្បីអានវាទេ ប៉ុន្ដែខ្ញុំបានឃើញខ្សែភាពយន្ដដែលបាន បកប្រែពីភាសាបរទេសមកភាសាកំណើតនៅឆ្នាំ១៩៣២ចំនួន២ដង។ «កោះនៃ ព្រលឹងមនុស្សបាត់បង់» បានត្រូវបង្កើតឡោះងក្នុងខ្សែភាពយន្ដមួយ៣ដង ប៉ុន្ដែការបកប្រែពីភាសាបរទេសមកភាសាកំណើតនៅឆ្នាំ១៩៣២គឺជាការទស្សនាដ៏មានតម្លែតែមួយគត់។ អ្នករិះគន់ខ្សែភាពយន្ដឈ្មោះថា លីអូណាដ ម៉ាលទីនបាន ប្រាប់ពីវាបី ហើយស្ទើរតែបួនដង។ វាគឺជារឿងរបស់អ្នកវិទ្យាសាស្រ្ដឆ្កួតម្នា់ ដែលបានសំដែងដោយ ឆាឡែស ឡោថឹន ដែលបានដាច់ចេញពីកោះដាច់ស្រយាលមួយ ដែលគាត់ផ្លាស់ប្ដូរពីសត្វនៅក្នុងព្រៃទៅជាមនុស្ស ពាក់កណ្ដាល ដែលត្រូវបានហៅថា «មនុស្សនិយម»។ ម្នាក់នៅក្នុងចំណោមសត្វលោកទាំងនេះត្រូវបាន សំដែងដោយលោក បែឡា លាក់ហ្គូសី ដែលបានលេងដ្រេខ្រូឡានៅក្នុងខ្សែភាពយន្ដដែលបានបកប្រែពី ភាពដទៃទៅជាភាសាកំណើត។ មនុស្សពាក់កណ្ដាលរបស់លាក់ហ្គូសី តួឯកឆ្កែពាក់កណ្ដាលបានវាយ ប្រហារឡោថឹន នៅចុងបញ្ចប់ ដោយនិយាយថា «យើងមិនមែនជាមនុស្សទេ»។ ដ្បិតរឿងរបសលោក វែល សំបូរទៅដោយឯកសារយោងជាច្រើនពីការបង្រៀនរបស់គាត់។ បើអ្នកមើលវីដីអូមួយពីរឿងនេះ អ្នកត្រូវប្រាកដថា ក្មេងៗនោះមិនមើលវាទេ។ វាត្រូវបានបង្កើតឡើងនៅក្នុង១៩៣២ មុនពេលលោក ហាយ ខូដបានស្លាប់។ វា គួរឲ្យរន្ធត់ណាស់នៅកន្លែងជាច្រើន ជាពិសេសនៅឆុតឆាកចុងក្រោយ «កោះនៃ ព្រលឹងមនុស្សបាត់បង់»។

រយះពេលដ៏ខ្លីមុនពេលគាត់បានស្លាប់ លោក លីវីសបានប្រាប់មិត្ដភក្រ្ដរបស់គាត់ម្នាក់ថា គាត់បាន ជឿថា ការវិវត្ដន៍គឺជា «ការកុហកដ៏ធំណាស់នៅសម័យកាលរបស់យើង»។ ហើយគាត់បានប្រសាសន៍ត្រូវ ទ្រឹស្ដីរបស់លោក ដាវីនពិតជារឿងប្រឌិតរបស់វិទ្យាសាស្រ្ដតែប៉ុណ្ណោះ។ មនុស្សភាគច្រើនមិនយល់ដឹងថា សូម្បីតែលោកដាវីនផ្ទាល់គាត់មិនបានទទួលបរិញ្ញាប័ត្រមួយពីមុខវិជ្ជាវិទ្យាសាស្រ្ដនោះទេ។ សញ្ញាប័ត្ររបស់ គាត់គ្រាន់តែមកពីក្រុមជំនុំដែលមិនជឿលើព្រះត្រីឯក។ សៀវភៅរបស់គាត់ពិតប្រាកដណាស់ ដូចជារឿង ប្រឌិតបែបវិទ្យាសាស្រ្ដនៅរបស់ពួកចក្រភពអង់គ្លេស ដូចជារឿងរបស់ ជូលែស វើនី។ ដ្បិត «ទ្រឹស្ដីនៃការ វិវត្ដន៍របស់គាត់» បានបណ្ដាលឲ្យមានជំងឺជាច្រើននៅពិភពលោកសព្វថ្ងៃនេះ រួមទាំងលទ្ធិផ្ដាច់ការរបស់ លោក ហ៊ីក្លែ លទ្ធិកុម្មុយនីស្ដ និងការពន្លូតកូនរបស់លោក ហោឡូខូស។ លោក ជាសិស្សម្នាក់របស់លោក ដាវីន។

ដ្បិត «កោះនៃព្រលឹងមនុស្សបាត់បង់» រៀបរាប់ប្រាប់ចំឡែកពីពិភពលោកដែលយើងរស់នៅក្នុង យប់នេះ! ពូជមនុស្សគឺកំពុងតែរស់នៅលើ «កោះនៃព្រលឹងមនុស្សបាត់បង់»។ ប៉ុន្ដែយើងមិនបានរស់នៅ លើផ្លូវនោះដោយសារការវិវត្ដន៍នោះទេ! មានកំណាព្យដ៏ចាស់មួយអំពីសត្វស្វា២ ដែលកំពុងតែនិយាយគ្នា នៅលើដើមឈើមួយ។ ម្នាក់ក្នុងចំណោម២នាក់និយាយថា៖

«បាទ មនុស្សលោកបានស្នងត្រកូលមក មនុស្សមានសារជាតិអាក្រក់
   ប៉ុន្ដែបងប្រុស គាត់មិនបានស្នងត្រកូលមកពីយើងទេ!»

ពិតប្រាកដណាស់មនុស្សលោកបានក្លាយជា «ព្រលឹងដែលបាត់បង់» នៅពេលលោក អាដ៉ាម បានប៉ះបោរប្រឆាំងនឹងព្រះនៅក្នុងសួនច្បារ នៅពេលមុនដំបូង។ ហើយការប៉ះបោររបស់ឪពុកម្ដាយរបស់ យើងមុនដំបូងបានឆ្លងរាលដាលដល់មនុស្សរបស់គាត់ទាំងអស់។ ព្រះគម្ពីរប្រាប់ថា «ដូច្នេះ ដែលបាបបានចូលមកក្នុងលោកីយ៍ ដោយសារមនុស្សតែម្នាក់»(រ៉ូម ៥:១២)។ ហើយម្ដងទៀត «ដ្បិតដូចជាមនុស្សជា ច្រើន បានត្រឡប់ជាមានបាប ដោយសារមនុស្សតែម្នាក់ មិនបានស្តាប់បង្គាប់ជាយ៉ាងណា»(រ៉ូម ៥:១៩)។ ឥឡូវនេះមនុស្សគ្រប់ៗរូបដែលកើតមកមាននិស្ស័យបន្ដគ្នាមួយ ដោយសារ «អំពើបាបដើមដំបូង»។ នៅឆ្នាំ ១៥៩៩ក្រោយពេលដែលព្រះយេស៊ូវបានចាប់កំណើត ព្រះគម្ពីរជែនីវ៉ាប្រាប់ថា « ដូច្នេះ ដែលបាបបានចូលមកក្នុងលោកីយ៍ ដោយសារមនុស្សតែម្នាក់ ហើយក៏មានសេចក្តីស្លាប់ចូលមកដែរ ដោយសារអំពើបាបនោះជាយ៉ាងណា នោះសេចក្តីស្លាប់បានឆ្លងរាលដាល ដល់មនុស្សគ្រប់គ្នាយ៉ាងនោះដែរ ដ្បិតគ្រប់គ្នាបានធ្វើបាបហើយ»(រ៉ូម ៥:១២)។

ខ្ញុំដឹងថា មនុស្ស «សម័យនេះ» ស្អប់គោលទ្ធិនៃ «អំពើបាបពីដើមកំណើត»។ ប៉ុន្ដែភាពសំអប់ របស់គេ អះអាងបញ្ជាក់ថាសេចក្ដីនោះវាជារឿងពិត! ខ្ញុំមិនគិតស្មានពីគោលទ្ធិខ្លះនៅក្នុងព្រះគម្ពីរ(លើក លែងតែឋាននរក) ដែលត្រូវបានគេស្អប់ជាអំពើបាបពីដើមកំណើតទទៅទៀត ហើយអនុសាធ្យរបស់វា ភាព គ្មានគុណធម៌ទាំងស្រុង។ ថ្វីដ្បិត លោក លែវីសបានពន្យល់បង្ហាញថា គ្មានគោលទ្ធិណាក្នុងព្រះគម្ពីរដែល ស្រួលជាងដើម្បីបញ្ជាក់ដោយសារការសើបអង្កេតរបស់មនុស្សលោកទេ។

ឧទាហរណ៍ តើអ្នកត្រូវតែបង្រៀនក្មេងម្នាក់ដើម្បីធ្វើអាក្រក់ឬទេ? ជាការពិតណាស់មិនមែនទេ! ពួកគេអាក្រក់ដោយសារនិស្ស័យ។ ព្រះគម្ពីរប្រាប់ថា មនុស្សគឺជា «អ្នកប្រព្រឹត្តដោយចិត្តក្បត់ ហើយឯងមានឈ្មោះថា ជាអ្នកបះបោរតាំងពីតែផ្ទៃម្តាយមក»(អេសាយ ៤៨:៨)។

លោក អោសើរ វីលាម ហ្គូលដីង បានពណ៌នាពីភាពគ្មានគុណធម៌ទាំងស្រុងរបស់មនុស្សលោក នៅក្នុងការបង្កើតរឿងប្រលោមលោករបស់គាត់ «ព្រះជាម្ចាស់នៃរុយ»។ វាជារឿងរបស់ក្រុមចំរៀងអង់គ្លេស ក្មេងប្រុសមួយដែលបានជាប់គាំងនៅលើកោះមួយ។ នៅមុនដំបូងពួកគេសុភាពណាស់ ហើយសំដែងដូចជា បុរសសុភាព។ ប៉ុន្ដែក្នុងរយះពេលដ៏ខ្លីមួយ ពួកគេបានចាប់ផ្ដើមមានភាពចំកួត និងភាពសាហាវមក។ គ្មាន អ្នកណាម្នាក់ត្រូវតែបង្រៀនពួកគេដើម្បីសាហាវនោះ វាចេញមកតាមនិស្ស័យ ចេញពីនិស្ស័យដ៏គ្មានគុណ ធម៌របស់គេ ចេញពីអំពើបាបពីដើមកំណើត ពួកគេបានទទួលមរតកពីឪពុកម្ដាយរបស់យើងមុនដំបូងមក ឈ្មោះថា លោក អាដ៉ាម។ និយាយអញ្ចឹង «រុញរបស់ព្រះជាម្ចាស់» គឺជាឈ្មោះព្រះគម្ពីរដែលប្រាប់ពីអារក្ស សាតាំង នៅក្នុងបែបបទនៃបីលខ៊ីបាប់ ក្មេងចំរៀងអង់គ្លេសរបស់ក្មេងប្រុស នៅពេលពួកគេដកចេញពីការ រីកចំរើន ហើយភ្លាមៗពួកគេបានក្លាយជាសាហាវនៅក្រោមអំណាចរបស់អារក្សសាតាំងវិញ រុញរបស់ព្រះ ជាម្ចាស់។

អ្នករាល់គ្នាណាដែលស្គាល់ក្មេងៗ ហើយមើលពួកគេនៅក្នុងក្រុមជំនុំ នឹងឃើញពីពេលវេលាដែល ចំលែង ។ ក្មេងៗមកក្រុមជំនុំដោយស្លៀកពាក់ខោអាវស្អាតៗ ដោយកាន់ព្រះគម្ពីរក្នុងដៃ។ ប៉ុន្ដែនៅពេល ឆាប់ៗក្រោយមកគ្មានមនុស្សចាស់កំពុងមើលគេ ពួកគេធ្វើរឿងខ្លះដែលប៉ះបោរ ដូចជា ការនិយាយកុហក ឬក៏ការលួចរបស់ខ្លះ បាទ អ្នកដឹងពីអ្វីដែលក្មេងធ្វើ! ពួកគេមិនត្រូវគេដើម្បីធ្វើអាក្រក់ និងប៉ះបោរទេ ពួក គេវាដោយនិស្ស័យ។ តើអ្នកបានដឹងទេ មានក្រុមមួយហ៊ីបហប់មួយ ដែលត្រូវបានហៅថា «ធ្វើអាក្រក់ដោយសារតែនិស្ស័យ»? ឈ្មោះអស្ចារ្យម្ល៉េះ! វាពិតជាជាការរៀបរាប់ប្រាប់មួយពីពូជមនុស្សមែន ធ្វើអាក្រក់ដោយសារតែនិស្ស័យ!

នៅពេលដែលក្មេងតូចនៅក្នុងក្រុមជមនុំ ហើយគេឃើញគ្រូគង្វាល ឬក៏គ្រូជំនួយម្នាក់ ពួកគេជា ញឹកញាប់ញោចខ្លួន(ខ្លាច) ដូចជាពួកគេត្រូវបានចាប់! ពួកគេមានប្រតិកម្មដូចនោះ សូម្បីតែនៅពេលគេ មិនមែនកំពុងតែធ្វើអាក្រក់នៅពេលនោះក៏ដោយ! ពួកគេបែរខ្លួនដោយភ័យខ្លាចជាមួយទឹកមុខដ៏ភ្ញាក់ផ្អើល របស់គេ។ នោះជាវិធីដែលជីដូនជីតារបស់គេលោក អាដ៉ាមបានមានទឹកមុខដូចនោះ នៅពេលព្រះបានចាប់គាត់ នៅក្នុងអំពើបាបរបសគាត់ ក្នុងសួនច្បារអេដែន។

ក្មេងជំទង់«ល្អ» នៅក្នុងថ្នាក់ថ្ងៃអាទិត្យរបស់ខ្ញុំនៅឆ្នាំ១៩៥០ញញឹម ហើយមើលទៅដូចសប្បាយ នៅពេលដែលមនុស្សចាស់ម្នាក់បានមានវត្ដមាននៅ។ ប៉ុន្ដែនៅពេលឆាប់ៗមក មនុស្សចាស់បានចេញទៅ បាត់ ពួកគេចាប់ផ្ដើមនិយាយរឿងកំប្លែងអាក្រក់។ មុនដំបូងរឿងនោះធ្វើឲ្យខ្ញុំយល់ច្រលំជាខ្លាំង ប៉ុន្ដែបន្ទាប់ មកខ្ញុំយល់ដឹងថា (សូម្បីតែមុនពេលដែលខ្ញុំបានប្រែចិត្ដ) ពួកគេក្លែងក្លាយ ពួកគេមិនមែនជាគ្រីស្ទានពិត ទាល់តែសោះ វាជាព្រះគុណរបស់ព្រះដើម្បីឃើញរឿងនោះ។ មនុស្សភាគច្រើនមិនដែលវានៅវិធីនោះទេ។ ដូច្នោះពួកគេចេញទៅឆ្ងាយដោយនិយាយថា ក្រុមជំនុំនោះពេញទៅដោយមនុស្សមានពុត។ ខ្ញុំលឺពាក្យនោះ គ្រប់ពេលវេលា «ខ្ញុំបានចាកចេញ ដោយព្រោះតែក្រុមជំនុំពេញទៅដោយមនុស្សមានពុត»។ ប៉ុន្ដែនោះមិន មែនជារឿងពិតទេ វាពិតជាមានន័យថា មានមនុស្សនៅក្នុងក្រុមជំនុំដែលមិនមែនជាគ្រីស្ទាន មនុស្សដែល មិនដែលប្រែចិត្ដ។ ខ្ញុំបានជឿថា «មនុស្សមានពុត» មិនត្រឹមត្រូវសំរាប់ពាក្យនោះទាំងស្រុងទេ ដើម្បីពណ៌នា ពីភាគច្រើននៃពួកគេ។ ពួកគេជាមនុស្សបាត់បង់ ពួកគេជាមនុស្សដែលចូលរួមក្នុងក្រុមជំនុំ ប៉ុន្ដែគេមិនដែល ប្រែចិត្ដ។ ហើយមនុស្សដូចនោះ «ធ្វើអាក្រក់ដោយសារនិស្ស័យ» ពួកគេមិនអាចធ្វើរឿងខ្លះទៀតបានទេ! ពួកគេបានជាប់អន្ទាក់ក្នុងអំពើបាប។ ពួកគេមិនអាចរត់គេចពីវាបានទេ! ដូចជាពួក «មនុស្សនិយម» នៅលើ «កោះនៃព្រលឹងដែលបាត់បង់» ពួកគេមិនអាចយកជ័យជំនះនិស្ស័យសាច់ឈាម ឬនិស្ស័យដែល ពេញដោយអំពើបាបរបស់គេបានទេ! «មនុស្សនិយម» ដែលបានសំដែងដោយ បែឡា លូជីស៊ី និយាយថា «តើយើងមិនមែនមនុស្សទេឬអ៊ី?» ពួកគេបានអាក្រក់ណាស់ ដែលពួកគេដូចជាសត្វច្រើនជាងមនុស្ស! វារូបភាពមួយនៃមនុស្សជាច្រើនដែលបានស្នងត្រកូលនៅក្នុងពិភពលោកយើងនៅយប់នេះ! ហើយសំរាប់ចំនួនដ៏តូចមួយ វាជារូបភាពមួយនៃមនុស្សដែលមិនប្រើចិត្ដនៅក្នុងក្រុមជំនុំរបស់យើង។ ពេលខ្លះខ្ញុំពិតជាបានឃើញមនុស្សសំដែងដូចជាសត្វជាជាងដូចជាមនុស្ស!

«ព្រោះគំនិតខាងសាច់ឈាម នោះរមែងទាស់ទទឹងនឹងព្រះ ដ្បិតមិនចុះចូលនឹងក្រឹត្យវិន័យរបស់ព្រះទេ ក៏ពុំអាចនឹងចុះចូលបានផង ពួកអ្នកដែលនៅខាងសាច់ឈាម នោះពុំអាចនឹងគាប់ព្រះហឫទ័យដល់ព្រះបានឡើយ» (រ៉ូម ៨:៦-៨)។

គ្រូគង្វាល រិឆាត វើមប្រែដដែលជាអ្នកបំរើព្រះអ្នករបស់ពួកលូដើរែន ដែលត្រូវបានទទួលទណ្ឌកម្ម ដោយព្រោះព្រះគ្រីស្ទអស់រយះពេល៤០ដោយពួកគេកុម្មុយនីស្ដនៅក្នុងរ៉ូមែនា។ នៅពេលគាត់បាននិយាយ នៅមុខគណះកម្មាធិការមួយនៅក្នុងព្រឹទ្ធសភានៃប្រទេសអាមេរិក លោក វើមប្រែដប្រាប់អ្នកព្រឹទ្ធសភាពថា៖

គ្រីស្ទបរិសុទ្ធត្រូវបានគេចងជាប់នឹងឈើឆ្កាង អស់រយះពេល៤ថ្ងៃ៤យប់។ ឈើឆ្កាងត្រូវបានគេបានប្ដូរជាន់ ហើយអ្នកគុករាប់រយនាក់ត្រូវតែសំរេចដើម្បី ទទួលភាពចាំបាច់នៅពេញរូបរាងកាយរបស់គេនៃការឆ្កាងមួយម្ដង។ បន្ទាប់ មកឈើឆ្កាងត្រូវបានគេបញ្ឃរឡើងម្ដងទៀត ហើយអ្នកកុម្មុយនីស្ដបានសើច ចំអក ហើយមើលងាយ «សូមមើលទៅព្រះគ្រីស្ទរបស់អ្នក! ទ្រង់អស្ចារ្យ ណាស់! ក្លិនក្រអូមដ៏អស្ចារ្យមួយដែលទ្រង់យកពីស្ថានសួគ៌ន្!» ខ្ញុំរៀបរាប់ពី របៀប ដែលទ្រង់ត្រូវគេដាក់ទោសដោយមិនសមហេតុផល អាចារ្យម្នាក់ត្រូវ បានគេបង្ខំឲ្យប្រសិទ្ធពរដល់លាមក និងទឹកនោមរបស់មនុស្ស ហើយផ្ដល់ ការរួបរួមគ្នាដ៏បរិសុទ្ធមួយទៅដល់គ្រីស្ទាននៅក្នុងទំរង់នេះ។ រឿងនេះបាន កើតឡើងនៅក្នុងគុករ៉ូមែនីននៃផីថែស្ទី។ បន្ទាប់មខ្ញុំបានសួរអាចារ្យ គាត់មិន ចូលចិត្ដដើម្បីស្លាប់ជាជាងចូលរួមក្នុងការចំអកនេះ។ គាត់ឆ្លើយថា «កុំថ្កោល ទោសខ្ញុំអ៊ី! ខ្ញុំបានរងទុក្ខជាងព្រះគ្រីស្ទទៅទៀត»។ គ្រប់ការរៀបរាប់ពីព្រះ គម្ពីរនៃឋាននរក និងការឈឺចាប់នៃ Dante’s Inferno មិនជាអ្វីសោះ បើ ប្រៀបធៀនជាមួយការទទួលទណ្ឌកម្មនៅក្នុងគុកអ្នកកុម្មុយនីស្ដ(Richard Wurmbrand, Th.D,. Tortured for Christ, Living Sacrifice Book Company, 1998 edition, pp. 36, 37)។

ការភ័យខ្លាចពីរូបភាពនេះដែលអាចកើតឡើង គឺដោយសារតែមនុស្សបានត្រូវបំពុលដោយអំពើបាប!

«ព្រោះគំនិតខាងសាច់ឈាម នោះរមែងទាស់ទទឹងនឹងព្រះ ដ្បិតមិនចុះចូលនឹងក្រឹត្យវិន័យរបស់ព្រះទេ ក៏ពុំអាចនឹងចុះចូលបានផង ពួកអ្នកដែលនៅខាងសាច់ឈាម នោះពុំអាចនឹងគាប់ព្រះហឫទ័យដល់ព្រះបានឡើយ»(រ៉ូម ៨:៦-៨)។

លោក ឡូដ ជ៉ូនស៍បានពន្យល់ពីអត្ថបទគម្ពីររបស់យើងយ៉ាងច្បាស់ណាស់។ សូមស្ដាប់ដោយប្រុង ប្រយ័ត្ន ដោយព្រោះតែវារៀបរាប់ពីអ្នក បើអ្នកមិនទាន់បានប្រែចិត្ដ។

អ្នកមិនជឿមិនត្រឹមតែវិញ្ញាណរបស់គេស្លាប់តែប៉ុណ្នឹងទេ ប៉ុន្ដែនៅពេលតែ មួយគាត់ «រមែនទាស់ទទឹងនឹងព្រះ» ការយល់ពីព្រះទាំងស្រុងរបស់គាត់គឺ ខុសឆ្គងទាំងស្រុង។ គាត់គិតថា ព្រះជាខ្មាំងសត្រូវមួយ ព្រះជាអ្នកណាម្នាក់ ដែលគាត់(មិនចូលចិត្ដ)។ គាត់អាចនិយាយថា គាត់ជឿលើព្រះ ប៉ុន្ដែ...គាត់ មានអារម្មណ៍ថា ព្រះប្រឆាំងនឹងគាត់ គាត់ប្រាថ្នាថា មិនមានព្រះមួយទេ។ ជាក់ស្ដែងណាស់ មនុស្សមា្នក់មិនធ្វើឲ្យព្រះសព្វព្រះហឬទ័យបានទេ ថែម ទាំងមិនអាចសុចរិតពីបញ្ញាត្ដិរបស់ព្រះដែលបានបំពេញនៅក្នុងគាត់បានទេ។ សេចក្ដីទីពីរគឺអំពីអ្នកមិនជឿគឺថា គាត់មិនមែននៅក្រោមអំណាចនៃច្បាប់ ព្រះនោះទេ គាត់ស្អប់ច្បាប់នៃព្រះ។ លោកីយបង្ហាញដូចនោះនៅសព្វថ្ងៃនេះ វាស្អប់សូម្បីតែការយល់ដឹងពីច្បាប់ វាស្អប់ដល់វិន័យ ហើយអ្វីដែលវា ពិពណ៌នាប្រាប់ដូចជាសេរីភាពមិនមែនអ្វីសោះ ប៉ុន្ដែជា (ភាពគ្មានច្បាប់)។ មនុស្សខាងសាច់ឈាម ហើយនៅក្នុងអំពើបាបចង់មានច្បាប់មួយផ្ទាល់ខ្លួន គាត់ គាត់ចង់ធ្វើអ្វីដែលគាត់ចូលចិត្ដធ្វើ អ្វីដែលធ្វើឲ្យគាត់សប្បាយ...ហើយ គាត់មិនចូលចិត្ដដល់គ្រប់ការស្នើរទាំងអស់របស់ច្បាប់ និងវិន័យ...អ្នកមិនជឿ មិននៅក្រោមអំណាចច្បាប់នៃព្រះ។ ពិតប្រាកដណាស់...គាត់ថែមទាំងមិន មានសមត្ថភាពនៅក្រោមអំណាចវាបានទេ «ពិតប្រាកដណាស់មិនអាចបាន បានទេ»។ ដោយព្រោះតែគាត់ជាអ្វីដែលគាត់ជា ដោយព្រោះតែការអាក្រក់ នោះនៅក្នុងគាត់ ដោយព្រោះតែការខូចខាត អំណាចរបស់អំពើបាបនៅក្នុង គាត់ គាត់មិនអាចធ្វើបាន សូម្បីតែចង់នៅក្រោមអំណាចរបស់ព្រះច្បាប់នៃ ព្រះ (D. Martyn Lloyd-Jones, M.D., Romans: An Exposition of Chapter 8:5-17, the Banner of Truth Trust, 2002 reprint, p. 43)។

ហើយបន្ទាប់មកទៀត ការអធិប្បាយនៅអត្ថបទគម្ពីរដូចគ្នាក្នុងគម្ពីររ៉ូមជំពូក៨ លោក ឡូដ ជ៉ូនស៍និយាយថា «មុនពេលយើងក្លាយជាគ្រីស្ទាន យើងកំពុងតែវាយប្រឆាំងនឹងច្បាប់របស់ព្រះ នៅខណះពេលនោះយើង ក្លាយជាគ្រីស្ទាននៅការច្បាំងនៅចុងបញ្ចប់់នោះ ហើយមានសេចក្ដីសុខ» (ibid., p. 45)។

«ព្រោះគំនិតខាងសាច់ឈាម នោះរមែងទាស់ទទឹងនឹងព្រះ ដ្បិតមិនចុះចូលនឹងក្រឹត្យវិន័យរបស់ព្រះទេ ក៏ពុំអាចនឹងចុះចូលបានផង ពួកអ្នកដែលនៅខាងសាច់ឈាម នោះពុំអាចនឹងគាប់ព្រះហឫទ័យដល់ព្រះបានឡើយ»(រ៉ូម ៨:៦-៨)។

បើអ្នកមិនទាន់បានប្រែចិត្ដ តើរឿងនេះមិនរៀបរាប់ប្រាប់អ្នកនៅអត្ថន័យខ្លះទេឬ? តើវាមិនពិត ឬអ៊ីដែលថា អ្នកពិតជាមិនចូលច្រៀងចំរៀងសរសើរដំកើងដល់ព្រះ? តើវាមិនពិតទេឬអ៊ីដែលថា អ្នកពិតជា មិនចូលចិត្ដអង្គុយនៅក្នុងការប្រជុំគ្នាដើម្បីអធិស្ឋាននៅយប់ថ្ងៃសៅរ៍ ហើយស្ដាប់ការអធិស្ឋារបស់មនុស្ស? តើវាមិនពិតឬអ៊ីដែលថា អ្នកពិតជាមិនចូលចេញទៅផ្សាយដំណឹងល្អ? តើវាមិនពិតឬអ៊ីដែលថា អ្នកនឹង ទៅលេងកន្លែងផ្សេងទៀតនៅថ្ងៃអាទិត្យ យ៉ាងហោចណាស់នៅពេលខ្លះ? តើវាមិនពិតឬអ៊ីដែលថា អ្នកជា ញឹកញាប់គិតថាក្រុមជំនុំតឹងតែងណាស់? តើវាមិនពិតឬអ៊ីដែលថា អ្នកចូលចិត្ដគិតអ្វីដែលអ្នកដឹងថាខុស ប៉ុន្ដែអ្នកពិតជាស្អប់ដើម្បីអធិស្ឋានណាស់ នៅពេលដែលអ្នកនៅម្នាក់ឯង? ហើយតើរឿងទាំងអស់នេះ បង្ហាញអ្នកថា អ្នកជាមនុស្សបាត់បង់ម្នាក់ ដោយមានគំនិតខាងសាច់ឈាម និងមានគំនិតបាត់បង់ឬទេ។

«ព្រោះគំនិតខាងសាច់ឈាម នោះរមែងទាស់ទទឹងនឹងព្រះ ដ្បិតមិនចុះចូលនឹងក្រឹត្យវិន័យរបស់ព្រះទេ ក៏ពុំអាចនឹងចុះចូលបានផង ពួកអ្នកដែលនៅខាងសាច់ឈាម នោះពុំអាចនឹងគាប់ព្រះហឫទ័យដល់ព្រះបានឡើយ»(រ៉ូម ៨:៦-៨)។

ឥឡូវនេះ បើមានរឿងខ្លះនៅក្នុងចំណោមរឿងទាំងនោះរៀបរាប់ពីអ្នក តើអ្នកអាចធ្វើអ្វីអំពីវាទៅ? ពិតប្រាកដណាស់មានរឿងតែ២ប៉ុណ្ណោះដែលអ្នកអាចធ្វើ វារំងាស់ចេញពីទស្សនៈពីរទាំងនេះ។

១.   អ្នកអាចបង្ខំខ្លួនអ្នកដើម្បីនៅតែបន្ដមកក្រុមជំនុំអស់ពេលមួយរយះ ហើយបន្ទាប់មកអ្នក ចាកចេញទៅ។ យើងមានមនុស្សជាច្រើនចេញពីក្រុមជំនុំពីពេលមួយទៅពេលមួយដោយ ព្រោះតែមូលហេតុនោះ។ ពួកគេមិនចង់ស្ដាប់លឺអ្វីដែលព្រះទាមទារពីគេនោះទេ ហើយពួក គេមិនចង់នៅក្រោមច្បាប់ដ៏តឹងរឹងនៅក្នុងក្រុមជំនុំ។ ដូច្នោះពួកគេបានចាកចេញពីក្រុមជំនុំ ការធូរស្បើយរបស់គេនេះមានតែមួយរយះពេលទេ ប៉ុន្ដែ «តែផ្លូវរបស់មនុស្សដែលរំលងច្បាប់ នោះពិបាកវិញ»(សុភាសិត ១៣:១៥)។ «ព្រះនៃខ្ញុំ ទ្រង់មានព្រះបន្ទូលថា គ្មានសេចក្តីសុខ ដល់មនុស្សដែលប្រព្រឹត្តអាក្រក់ឡើយ»(អេសាយ ៥៧:២១)។ នៅចុងបញ្ចប់ ចិត្ដរបស់គេ មិនដែលឈប់សំរាក ហើយមិនស្កប់ចិត្ដឡើយ។ ដូចជា លោក អាហ្គីស្ទីនបាននិយាយទៅ ព្រះថា«ចិត្ដរបស់យើងមិនឈប់សំរាកទេ រហូតដល់គេស្វែងរកការឈប់សំរាកក្នុងទ្រង់»។

២.   អ្នកអាចអធិស្ឋានទៅព្រះដើម្បីឲ្យទ្រង់ផ្លាស់ប្ដូរចិត្ដរបស់អ្នក ហើយកែចិត្តគំនិតរបស់អ្នក ជាថ្មីឡើងវិញ។ មានតែព្រះគ្រីស្ទទេដែលអាចធ្វើការនោះនៅក្នុងអ្នក ហើយសំរាប់អ្នក! មាន តែព្រះគ្រីស្ទទេដែលអាចប្រទានឲ្យអ្នកមានមេត្រីភាពជាមួយព្រះវរបិតា និងសេចក្ដីសុខខាង ព្រលឹងវិញ្ញាណបាន។ «អ្នកត្រូវតែកើតជាថ្មីម្ដងទៀត»(យ៉ូហាន ៣:៧)។ មានតែព្រះទេ ដែលអាចធ្វើការនោះក្នុងអ្នក មានតែព្រះទេដែលអាចនាំការប៉ះពាល់ចិត្ដពីអំពើបាបរបស់អ្នក ហើយទាញអ្នកទៅរកព្រះគ្រីស្ទ ដើម្បីលាងសំអាតអំពើបាបរបស់អ្នក ដោយព្រះលោហិតដ៏ មានតម្លៃរបស់ទ្រង់! សូមស្រែករកទ្រង់ ដ្បិតមានតែទ្រង់មួយគត់ដែលអាចសង្រ្គោះអ្នកបាន មានតែព្រះគ្រីស្ទទេដែលអាចយកគំនិតខាងសាច់ឈាមរបស់អ្នកចេញ ហើយប្រទានឲ្យអ្នក មានចិត្ដថ្មីមួយដើម្បីស្រឡាញ់ព្រះ ជំនួសឲ្យចិត្ដដែលប៉ះបោរប្រឆាំងដែលអ្នកមានឥឡូវនេះ! «ហេតុអ្វី» អ្នកនិយាយថា «នោះនឹងប្រើការអស្ចារ្យមួយ!» អ្នកនិយាយត្រូវ! វានឹងប្រើការ អស្ចារ្យមួយ!

ប៉ុន្ដែពេលទ្រង់សង្រ្គោះព្រលឹងខ្ញុំ
    ខ្ញុំបានស្អាត ហើយទ្រង់សង្រ្គោះខ្ញុំទាំងស្រុង
វាប្រើការអស្ចារ្យមួយនៃសេចក្ដីស្រឡាញ់ និងព្រះគុណ!
   («វាប្រើការអស្ចារ្យមួយ» ដោយ John W. Peterson, 1921-2006)។

លោក អែនណី ស្ទែលី(១៧៦០) ដែលជាអ្នកនិពន្ធនេះ First Great Awakening ប្រាប់ថា៖

អូ ទ្រង់ប្ដូរចិត្ដដ៏ខ្ទេចខ្ទាំងរបស់យើងទាំងនេះ
   ហើយផ្ដល់ឲ្យយើងមានជីវិត
ដ្បិតវាជាបំណងប្រាថ្នា និងកំលាំងរបស់យើង
   ព្រះដ៏មានព្រះចេស្ដា គឺទ្រង់
(«និស្ស័យជាប់ទោសដ៏មិនអាចជួយ» ដោយ by Anne Steele, 1717-1778;
      to the tune of “O Set Ye Open Unto Me”)។

បើអ្នកចង់និយាយជាមួយយើងអំពីការកើតជាថ្មី និងអំពីការក្លាយជាគ្រីស្ទានពិតប្រាកដម្នាក់ សូម អញ្ជើញចេញពីកន្លែងអង្គុយរបស់អ្នក ហើយដើរទៅខាងក្រោយសាលប្រជុំឥឡូវនេះ។ លោក ខាហ្គិន នឹង នាំអ្នកទៅបន្ទប់ស្ងាត់មួយ ដែលយើងអាចនិយាយគ្នា ហើយអធិស្ឋានបានទេ។ លោក ចាន់ សូមអធិស្ឋាន សំរាប់បងប្អូនដែលបានឆ្លើយតប។ អាម៉ែន។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអាន ការអធិប្បាយរបស់ លោក ហ៊ីមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗ នៅតាមអ៊ីធើនេតនៅគេហទំព័រ www.realconversion.com.
ចុចលើ ”Sermon Manuscripts” សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ (Sermons in Khmer)

You may email Dr. Hymers at rlhymersjr@sbcglobal.net, (Click Here) – or you may
write to him at P.O. Box 15308, Los Angeles, CA 90015. Or phone him at (818)352-0452.

អានព្រះគម្ពីរមុនពេលអធិប្បាយដោយលោក Mr. Abel Prudhomme: ៖ រ៉ូម ៨:១-៨។
ច្រៀងចំរៀងដោយខ្លួនឯងមុនអធិប្បាយដោយលោក Benjamin KincaidGriffith៖
«វាប្រើការអស្ចារ្យមួយ» (by John W. Peterson, 1921-2006)។


ចំណងជើងនៃសេចក្ដីអធិប្បាយ

កោះរបស់ព្រលឹងដែលបាត់បង់

ដោយ Dr. R. L. Hymers, Jr.

« ដ្បិតគំនិតខាងសាច់ឈាម នោះជាសេចក្តីស្លាប់ទទេ ឯគំនិតនៃព្រះវិញ្ញាណ នោះទើបជាជីវិត និងសេចក្តីសុខសាន្តវិញ ព្រោះគំនិតខាងសាច់ឈាម នោះរមែងទាស់ទទឹងនឹងព្រះ ដ្បិតមិនចុះចូលនឹងក្រឹត្យវិន័យរបស់ព្រះទេ ក៏ពុំអាចនឹងចុះចូលបានផង ពួកអ្នកដែលនៅខាងសាច់ឈាម នោះពុំអាចនឹងគាប់ព្រះហឫទ័យដល់ព្រះបានឡើយ»(រ៉ូម ៨:៦-៨)។

(អេភេសូរ ២:១, ៥; រ៉ូម ៥:១)

១.    ទីមួយ អត្ថបទគម្ពីរគឺជាការពិពណ៌នាប្រាប់ដ៏ពិតប្រាកដមួយពីពូជរបស់មនុស្ស។
រ៉ូម ៨:៧។

២.   ទីពីរ អត្ថបទគម្ពីរបង្ហាញពីសកលភាពនៃស្ថានភាពដ៏អាក្រក់នេះ។ យ៉ូហានទី១ ៥:១៩;
រ៉ូម ៥:១២, ១៩; អេសាយ ៤៨:៨; សុភាសិត ១៣:១៥;
អេសាយ ៥៧:២១; យ៉ូហាន ៣:៧។