Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net




សេចក្ដីជំនឿដ៏សាមញ្ញនៅក្នុងព្រះយេស៊ូវ

(សេចក្ដីអធិប្បាយលេខ១៥ ពីកណ្ឌអេសាយជំពូក៥៣)
SIMPLE FAITH IN JESUS
(SERMON NUMBER 15 ON ISAIAH 53)
(Cambodian)

ដោយលោកវេជ្ជបណ្ឌិត
Dr. R. L. Hymers, Jr.

សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស
ថ្ងៃរបស់ព្រះអម្ចាស់នៅពេលព្រឹក ខែកក្កដា ២១ ២០១៣
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Morning, July 21, 2013

«ដូចជាអ្នកណាដែលមនុស្សគេចមុខចេញ»(អេសាយ ៥៣:៣)។


«ដូចជាអ្នកណាដែលមនុស្សគេចមុខចេញ»។ អ្នកអត្ថាធិប្បាយពន្យល់ម្នាក់នៅសម័យនេះបាន ពន្យល់ថា ពាក្យទាំងនេះនិយាយសំដៅលើ «ការស្អប់ខ្ពើមរបស់ប្រជាជនអ៊ីស្រាអែលចំពោះព្រះមេស្សីដែលត្រូវបានគេឆ្កាង និងភាពខ្វះការគោរពចំពោះព្រះរាជបុត្រានៃព្រះ ដែលបានចាប់កំណើតជាមនុស្ស»។ គាត់ត្រឹមតែពន្យល់ដាក់កម្រិតខគម្ពីរនេះសំរាប់ជនជាតិយូដានៅសម័យព្រះគ្រីស្ទតែប៉ុណ្ណោះ ប៉ុន្ដែខ្ញុំចូលចិត្ដអ្វីដែលលោកម៉ូដី (Moody)បានប្រសាសន៍ «ព្រះគម្ពីរបង្ហាញនូវពន្លឺដ៏ធំអស្ចារ្យ ជាជាងការអធិប្បាយពន្យល់»។ ទេ ខគម្ពីរនេះមិនគ្រាន់តែសំដៅលើការស្អប់ខ្ពើមរបស់ប្រទេសអ៊ីសា្រអែល ចំពោះព្រះគ្រីស្ទតែប៉ុណ្ណោះទេ។ នៅដើមខគម្ពីរ វាបានប្រាប់យ៉ាងច្បាប់ថា «ទ្រង់ត្រូវគេមើលងាយ ហើយត្រូវមនុស្សបោះបង់ចោល»។ មិនមែនត្រឹមតែសាសន៍យូដាតែប៉ុណ្ណោះទេ តែសំដៅលើ «មនុស្ស»ទូទៅទាំងអស់! «មនុស្សលោកបានបោះបង់ចោលទ្រង់» មិនគ្រាន់តែសាសន៍យូដាតែប៉ុណ្ណោះទេ។ «ព្រះគម្ពីរបង្ហាញនូវពន្លឺដ៏ធំអស្ចារ្យ ជាជាងការអធិប្បាយពន្យល់»។

លោក លូសើរបានបង្រៀនពី «ភាពស្រដៀងគ្នានៃបទគម្ពីរ»។ អ្នកកែប្រែជំនឿដ៏ល្បី(Reformer) ចង់បានន័យថា យើងត្រូវតែប្រៀបធៀបបទគម្ពីរមួយទៅនឹងបទគម្ពីរផ្សេងទៀត ដើម្បីឲ្យយើងដឹងពីអ្វីដែល ព្រះបានមានបន្ទូលអំពីប្រធានបទមួយ។ នៅក្នុងកណ្ឌអេសាយ ៤៩:៧ យើងបានអាន

« ព្រះយេហូវ៉ាជាព្រះដ៏ប្រោសលោះសាសន៍អ៊ីស្រាអែល ហើយជាព្រះដ៏បរិសុទ្ធនៃគេ ទ្រង់មានព្រះបន្ទូលដូច្នេះដល់អ្នកនោះ ដែលមនុស្សទាំងឡាយមិនអើពើ...»(អេសាយ ៤៩:៧)។

ដូច្នេះនៅកន្លែងនេះ យើងឃើញថា «មនុស្សទាំងឡាយ» មើលងាយព្រះយេស៊ូវ «ដ៏ជាព្រះដ៏បរិសុទ្ធ»។ នៅ ក្នុងគម្ពីរសញ្ញាថ្មី ព្រះយេស៊ូវទ្រង់ផ្ទាល់បានមានបន្ទូលថា

«បើសិនជាលោកីយ៍ស្អប់អ្នករាល់គ្នា នោះអ្នករាល់គ្នាដឹងហើយ ថាគេបានស្អប់ខ្ញុំជាមុន»(យ៉ូហាន ១៥:១៨)។

នៅក្នុងខគម្ពីរទាំងនេះ យើងឃើញថា មនុស្សលោកីយ៍គេស្អប់ព្រះគ្រីស្ទយ៉ាងខ្លាំង ឬក៏គេគេចមុខចេញ ពីទ្រង់ ហើយមិនគិតពីទ្រង់សោះ។

«ដូចជាអ្នកណាដែលមនុស្សគេចមុខចេញ»(អេសាយ ៥៣:៣)។

មនុស្សគេចមុខចេញពីព្រះយេស៊ូវនៅក្នុងវិធីជាច្រើន។ នេះគឺជាវិធី៣ដែលពួកគេគេចមុខ។

១. ទីមួយ មានពួកអ្នកដែលគេចមុខចេញពីព្រះគ្រីស្ទ ដោយសារការស្អប់ខ្ជើមទាំងស្រុង។

ខ្ញុំបានអានសៀវភៅរបស់គ្រូគង្វាល វើមប្រែដ(Wurmbrand) ដែលមានចំណងជើងថា ទទួលទារុណកម្មសំរាប់ព្រះគ្រីស្ទ ។ ខ្ញុំបានអានវារៀងរាល់ឆ្នាំ។ លោកគ្រូគង្វាល វើមប្រែដបានប្រាប់រឿងដ៏រន្ធត់ កាលគាត់បានទទួលទារុណកម្មពីពួកកុម្មុយនីស្ដ ដែលស្អប់ព្រះគ្រីស្ទ។ គាត់បានប្រសាសន៍ថា

          ការទទួលទារុណកម្ម និងអំពើតិរច្ឆានបានបន្ដដោយមិនអាចទប់ស្កាត់ បានឡើយ។ នៅពេលខ្ញុំបានសន្លប់ ឬក៏ខ្ញុំបាត់បង់ស្មារតីពេក វាធ្វើឲ្យខ្ញុំមិន អាចសារភាពទៅកាន់អ្នកធ្វើទារុណកម្ម ដូច្នេះ គេបញ្ជូនខ្ញុំទៅគុកវិញ។ ខ្ញុំ បានដេកស្ដូកនៅកន្លែងនោះ ខ្ញុំគ្មានអ្នកណាយកចិត្ដទុកដាក់សោះ ហើយខ្ញុំ ជិតស្លាប់ គេបានធ្វើឲ្យខ្ញុំដឹងខ្លួនឡើងវិញ ដូច្នេះ គេអាចសួរចម្លើយខ្ញុំម្ដងទៀត។ មនុស្សជាច្រើនបានស្លាប់នៅក្នុងដំណាក់កាលនេះ... នៅក្នុងគុកខុសៗជាច្រើនក្នុងរយះពេលប៉ុន្មានឆ្នាំក្រោយមក ពួកគេបានវាយបំបាក់ឆ្អឹង ខ្នង និងឆ្អឹងរបសខ្ញុំផ្សេងៗទៀត។ ពួកគេបានឆូតរូបកាយខ្ញុំច្រើនកន្លែង។ ពួកគេដុត ហើយបានចុះរន្ធចំនួន១៨នៅក្នុងរូបកាយរបស់ខ្ញុំ...
         យើងត្រូវតែអង្គុយស្ដាប់នូវពាក្យទាំងនេះ១៧ម៉ោងក្នុង១ថ្ងៃ ហើយក្នុងរយះពេលច្រើនសប្ដាហ៍ ច្រើនខែ ហើយច្រើនឆ្នាំ

         លទ្ធិកុម្មុយនីស្ដល្អ          លទ្ធិកុម្មុយនីស្ដល្អ          លទ្ធិកុម្មុយនីស្ដល្អ          គ្រីស្ទសាសនាឆ្កួត          គ្រីស្ទសាសនាឆ្កួត          គ្រីស្ទសាសនាឆ្កួត          ចូរបោះបង់វា          ចូរបោះបង់វា          ចូរបោះបង់វា

(Richard Wurmbrand, Th.D.,ទទួលទារុណកម្មសំរាប់ព្រះគ្រីស្ទ (Tortured for Christ), Living Sacrifice Books, 1998 edition, pp. 38, 39).

គាត់មិននិយាយពន្លើសនោះទេ។ ខ្ញុំស្គាល់គាត់ច្បាស់ណាស់។ ពួកកុម្មុយនីស្ដ និងពួកសង្គមនិយមផ្សេងទៀតស្អប់ព្រះគ្រីស្ទខ្លាំងសម្បើមណាស់។ សព្វថ្ងៃនេះ យើងឃើញការវាយប្រហារដ៏ធំរបស់ពួកសង្គមនិយម ជំទាស់នឹងព្រះយេស៊ូវ និងអស់អ្នកណាដែលដើរតាមទ្រង់ សូម្បីតែនៅក្នុងប្រទេសអាមេរិកក៏ដោយ ចាប់តាំងពីសេតវិមានទៅកាន់អាគារសាលារៀន។ ឥឡូវនេះ មនុស្សដែលមានតំណែងខ្ពស់គេគេចមុខចេញពីព្រះគ្រីស្ទ ដោយសារការស្អប់ខ្ជើមទាំងស្រុង។ អស់អ្នកណាដែលនិយាយមើលងាយដល់ព្រះគ្រីស្ទ និងអ្នកដែលដើរតាមទ្រង់ ពិតប្រាកដណាស់វាត្រូវនឹងអត្ថបទគម្ពីររបស់យើង

«ដូចជាអ្នកណាដែលមនុស្សគេចមុខចេញ»(អេសាយ ៥៣:៣)។

២. ទីពីរ មានពួកអ្នកដែលគេចមុខចេញពីព្រះគ្រីស្ទ ដោយសារការព្រងើយកន្ដើយ។

ពិតប្រាកដណាស់ ចំនុចនេះពិពណ៌នាពីបងប្អូនខ្លះនៅព្រឹកនេះ! បងប្អូនមិនដែលគិតពីការធ្វើឲ្យ គ្រីស្ទបរិស័ទម្នាក់រងទុក្ខ ឬមិនដែលគិតពីការស្រែកឡើងថា «សាសនាគ្រីស្ទឆ្កួត»។ បងប្អូនមិនរន្ធត់សោះ នៅពេលខ្ញុំប្រាប់បងប្អូនពីអ្វីដែលពួកកុម្មុយនីស្ដបានធ្វើចំពោះលោកគ្រូគង្វាល Wurmbrand ។ បងប្អូន និយាយថា «ខ្ញុំមិនដែលធ្វើរឿងដូចនោះទេ!» ខ្ញុំជឿបងប្អូន។ ខ្ញុំមិនគិតថា បងប្អូនធ្លាប់ប្រហារព្រះយេស៊ូវ ដូចជា អ្នកធ្វើទារុណកម្មកុម្មុយនីស្ដដែលអាក្រក់ដូចសត្វព្រៃនោះ។ បងប្អូនសម្រេចតាមអត្ថបទគម្ពីររបស់យើង ដោយសារការព្រងើយកន្ដើយរបស់បងប្អូនចំពោះព្រះយេស៊ូវ

«ដូចជាអ្នកណាដែលមនុស្សគេចមុខចេញ»(អេសាយ ៥៣:៣)។

បងប្អូនមកក្រុមជំនុំ ហើយគ្រាន់តែអង្គុយនៅទីនេះ។ នៅពេលខ្ញុំបង្រៀនពីព្រះយេស៊ូវ នោះភ្នែកបងប្អូនដូច ជាមិនយកចិត្ដទុកដាក់សោះ។ បងប្អូនខ្លះសូម្បីបិទភ្នែករបស់គេ ហើយអ្នកផ្សេងទៀតបិទចិត្ដរបស់គេ។ បងប្អូនគេចមុខចេញពីព្រះយេស៊ូវ ដោយសារការព្រងើយកន្ដើយ។

តើបងប្អូនដឹងទេថា សូម្បីតែបុរសម្នាក់ដែលជាគ្រូអធិប្បាយក៏អាចធ្វើដូចនោះបានដែរ? នៅពេល ខ្ញុំបាននៅមហាវិទ្យាល័យសៅថើនបាទីស្ទ នៅភាគខាងជើងនៃទីក្រុងសានហ្រានស៊ីស្កូ នៅកន្លែងនោះ មាន និស្សិតម្នាក់ឈ្មោះ Tom Frederick ។ គាត់បានក្លាយជាមិត្ដភក្រ្ដខ្ញុំ។ លោក Tom ជាគ្រូអធិប្បាយម្នាក់។ ប៉ុន្ដែ នៅថ្ងៃអាទិត្យមួយ សេចក្ដីអធិប្បាយផ្ទាល់ខ្លួនរបស់គាត់បានចាក់ទម្លុះចិត្ដរបស់គាត់! គាត់ចាប់ផ្ដើមយំ យ៉ាងខ្លាំងៗ ដែលធ្វើឲ្យគាត់មិនអាចអធិប្បាយបានទៀត។ គាត់បានចុះពីតុអធិប្បាយ ហើយបានលុត ជង្គង់នៅអាសន។ នៅពេលនោះ គាត់បានប្រែចិត្ដពីការខ្វះសេចក្ដីស្រឡាញ់សំរាប់ព្រះអង្គសង្រ្គោះ។ នៅ មុខពួកជំនុំដ៏ភ្ញាក់ផ្អើលនៅពេលនោះ គាត់បានឈប់គេចមុខចេញពីព្រះយេស៊ូវ។ គាត់បានជឿជាក់លើព្រះ អង្គសង្រ្គោះ ហើយបានក្លាយជាកូនព្រះពិតប្រាកដ។ គាត់ជាមនុស្សមា្នក់ដែលមានចិត្ដល្អណាស់។ គាត់ បានមកបន្ទាប់ស្នាក់អាស្រ័យរបស់ខ្ញុំជាមួយបុរសជាច្រើននាក់ ដើម្បីអធិស្ឋានរៀងរាល់ថ្ងៃព្រហស្បត្ដិ៍ល្ងាច។ គាត់បានជួយគាំទ្រខ្ញុំ ពេលខ្ញុំឈរប្រឆាំងជាមួយសាស្រ្ដាចារ្យដែលរិះគន់ព្រះគម្ពីរ។ គាត់បានទៅជាមួយខ្ញុំ នៅពេលខ្ញុំបានប្រឈមមុខជាមួយប្រធានមហាវិទ្យាលនៅមុខទ្វាររបស់គាត់។ គាត់បានគាំទ្រខ្ញុំ ទោះបីជា ពួកគេបានហៅខ្ញុំថា «អ្នកជឿស៊ប់ហ៊ីមើស៍»ក៏ដោយ។ គាត់បានចេញពីសភាពជាគ្រូអធិប្បាយដែលបាត់បង់ម្នាក់នៅក្រុមជំនុំសៅថើនបាទីស្ទ ហើយត្រលប់ជាកូនព្រះពិតប្រាកដម្នាក់។ ការប្រែចិត្ដរបស់គាត់បានកើត មានឡើង នៅពេលគាត់បានឈប់ប្រព្រឹត្ដព្រងើយកន្ដើយដាក់ព្រះយេស៊ូវ។

លោក Tom បានស្លាប់ពីរបីអាទិត្យមុន។ ខ្ញុំបានផ្ញើរលុយខ្លះទៅប្រពន្ធរបស់គាត់។ យ៉ាងហោច ណាស់ ខ្ញុំអាចបង្ហាញពីភាពដឹងគុណរបស់ខ្ញុំចំពោះគាត់ សំរាប់ការជួយគាំទ្រនៅក្នុងជម្លោះខាងព្រះគម្ពីរនៅ មហាវិទ្យាល័យ Golden Gate Baptist Theological ក្នុងដើមឆ្នាំ១៩៧០។ ហើយខ្ញុំដឹងគុណព្រះ ដោយ ព្រោះទ្រង់បានបើកចិត្ដរបស់ Tom ឲ្យទៅរកព្រះយេស៊ូវ គាត់បានទទួលសេចក្ដីសង្រ្គោះ នៅខណៈពេល ដែលគាត់កំពុងតែអធិប្បាយមេរៀនផ្ទាល់ខ្លួនរបស់គាត់នៅថ្ងៃអាទិត្យពេលព្រឹកយូរមកហើយ។

បងប្អូនខ្លះនិយាយថា «លោកវេជ្ជបណ្ឌិតហ៊ីមើស៍ តើលោកមិនចង់ឲ្យខ្ញុំក្លាយដូចជាលោក Tom Frederick ទេឬអី? ព្រះជួយខ្ញុំ! ខ្ញុំនឹងអរសប្បាយនៅមុខវត្ដមានទេវតានៅស្ថានសួគ៌ បើអ្នកក្លាយជាដូច គាត់ សូម្បីតែពាក់កណ្ដាលក៏ដោយ! បងប្អូនខ្លះអង្គុយនៅទីនេះពីមួយសប្ដាហ៍ទៅមួយសប្ដាហ៍ ដោយមិន ព្រួយបារម្ភ មិនភ្ញាក់ដឹងខ្លួន ហើយបងប្អូនព្រងើយកន្ដើយ ខ្ញុំសង្ឃឹមថា យ៉ាងហោចណាស់ បងប្អូនដូច លោក Tom តិចតួចដែរ!

ឥឡូវនេះ សូមគិតពីនេះ ប្រសិនបើអ្នកបាននៅមហាវិទ្យាល័យ Golden Gate Seminary ក្នុង ឆ្នាំ១៩៧១ ឬ១៩៧២? ប្រសិនបើអ្នកបាននៅទីនោះ ហើយអ្នកមកពីក្រុមជំនុំផ្សេង ថែមទាំងខ្ញុំមិនមែន ជាគ្រូគង្វាលរបស់អ្នក? សូមគិតឥឡូវនេះ! តើអ្នកនឹងជួយគាំទ្រខ្ញុំ នៅពេលខ្ញុំប្រឈមមុខជាមួយសាស្រ្ដា ចារ្យទាំងនោះដែលរិះគន់ព្រះគម្ពីរដែរឬទេ? សូមគិតឥឡូវនេះ! តើអ្នកនឹងជួយគាំទ្រខ្ញុំឬទេ? ឬក៏អ្នកនៅ «ស្ងាត់ស្ងៀម» ហើយដើរចេញពីការជម្លោះនោះ? សូមគិត!

ឥឡូវនេះ បើអ្នកស្មោះត្រង់ចំពោះខ្លួនឯង អ្នករាល់គ្នាខ្លះនឹងត្រូវតែសារភាពថា អ្នកនឹងនៅស្ងាត់ ស្ងៀម ហើយនឹងចេញទៅឆ្ងាយ។ សរុបមក អ្នកចង់បានមុខមាត់ ហើយអ្នកនឹងចេញពីនោះ ដោយមិនបះ បោរដូច «អ្នកជឿស៊ប់ហ៊ីមើស៍» តើមែនឬទេ? តើអ្នកនឹងមិនផ្លាស់ប្ដូរផ្លូរដែលអ្នកំពុងដើរ ហើយខ្នះខ្នែង រកព្រះគ្រីស្ទ ទេឬអី? សូមគិត! ខ្ញុំជឿថា ពួកអ្នកដែលដើរអូសជើងចេញចូលបន្ទប់សួរសំណួរនឹងមិនកាន់ ខាងខ្ញុំទេ នៅមហាវិទ្យាល័យស៊េរីនិយមនោះ។ ទេ អ្នកត្រឹមតែព្រងើយកន្ដើយ ដូចដែលអ្នកកំពុងធ្វើឥឡូវនេះ។ អ្នកនឹងចូលរួមជាមួយពួកអ្នកដែលនិយាយថា

«ដូចជាអ្នកណាដែលមនុស្សគេចមុខចេញ»(អេសាយ ៥៣:៣)។

៣. ទីបី មានពួកអ្នកដែលគេចមុខចេញពីព្រះគ្រីស្ទ ដោយសារការធ្វេសប្រហែស។

អ្នកបានគេចមុខចេញពីព្រះយេស៊ូវយូរមកហើយ។ អ្នកមិនខ្វល់ខ្វាយសោះ សូម្បីតែខ្ញុំអធិប្បាយពី ព្រះយេស៊ូវ ឬអត់អធិប្បាយក៏ដោយ។ បើខ្ញុំអធិប្បាយពីទស្សនៈវិជ្ជា នោះអ្នកនឹងអង្គុយត្រង់ខ្លួន ហើយស្ដាប់ ដោយចិត្ដទុកដាក់។ បើខ្ញុំអធិប្បាយពីនយោបាយ នោះអ្នកនឹងខិតកៅអ៊ីមកមុខ ដើម្បីអាចស្ដាប់លឺពាក្យ ទាំងអស់។ នៅវេលាដែលខ្ញុំអធិប្បាយពីពាក្យទំនាយនៅក្នុងព្រះគម្ពីរ នោះអ្នកប្រុងប្រៀបស្ដាប់ដោយយក ចិត្ដទុកដាក់ណាស់។ នៅពេលខ្ញុំបានអធិប្បាយពីស្ថានសួគ៌ពីរបីអាទិត្យមុន អ្នកទាំងអស់គ្នាបានស្ដាប់ដោយ យកចិត្ដទុកដាក់ ដោយព្រោះវាជាប្រធានបទថ្មីចំពោះអ្នក។ ប៉ុន្ដែ នៅពេលខ្ញុំអធិប្បាយពីដំណឹងល្អ នោះ ភ្នែករបស់អ្នកហាក់ដូចជាឈប់យកចិត្ដទុកដាក់។ នៅពេលខ្ញុំអធិប្បាយពីព្រះយេស៊ូវ នោះអ្នកឈប់ចាប់អារម្មណ៍ តើមែនឬអី? តើមែនឬអី?

បងប្អូនដែលជាមនុស្សវ័យក្មេងចំនាយពេល និងកម្លាំងជាច្រើនរៀននៅមហាវិទ្យាល័យ។ អ្នករៀន ជាច្រើនម៉ោង ដូច្នេះ អ្នកអាចបានលេខល្អនៅក្នុងថ្នាក់រៀនរបស់អ្នក។ អ្នកក្រោកពីគេងរួសរាន់ ដើម្បីរៀន។ អ្នកចូលគេងយឺតដោយព្រោះអ្នករៀន។ ខ្ញុំសប្បាយចិត្ដ ពេលអ្នកធ្វើដូច្នោះ ដោយព្រោះតែអ្នកនឹងមិនមាន វិជ្ជាជីវះល្អនោះទេ បើអ្នកមិនខំរៀនឥឡូវនេះ។ ខ្ញុំអបអរសាទរសំរាប់ការខំរៀននៅសាលា។ ប៉ុន្ដែ អ្នកមិន ដែលចូលគេងយឺតជាងធម្មតា ដើម្បីសិក្សាព្រះគម្ពីរ ឬសិក្សាពីសេចក្ដីអធិប្បាយទាំងនេះ ដែលយើងបាន ផ្ដិតឲ្យអ្នករាល់អាទិត្យសោះ។ អ្នកសូម្បីតែមិនដែលគិតក្រោកពីគេងរួសរាន់មុន១ម៉ោង ដើម្បីរៀនអំពីព្រះ គ្រីស្ទ ដែលបានសុគតដើម្បីជួយសង្រ្គោះព្រលឹងដ៏ពេញដោយអំពើបាបរបស់អ្នក។ សំរាប់អ្នក វត្ថុៗទាំងអស់នៅលើលោកីយនេះហាក់ដូចជាសំខាន់ជាងព្រះគ្រីស្ទ ដែលស្រឡាញ់អ្នក ហើយកំពុងអធិស្ឋានឲ្យអ្នកនៅ ស្ថានសួគ៌។

សូម្បីតែនៅក្នុងក្រុមជំនុំនេះ កាលខ្ញុំអធិប្បាយពីព្រះយេស៊ូវ នោះអ្នកគិតពីរឿងផ្សេងទៀតដែលមិនសំខាន់ជាងទ្រង់សោះ។ ហើយនៅពេលអ្នកមកបន្ទប់សួរសំណួរ ខ្ញុំមិនលឺអ្នកនិយាយអំពីព្រះយេស៊ូវទេ។ អ្នកនិយាយអំពីខ្លួនឯង ប៉ុន្ដែខ្ញុំមិនលឺអ្នកនិយាយអំពីព្រះយេស៊ូវសោះ។ ជួនកាល ខ្ញុំលឺអ្នកនិយាយអំពីគោលលទ្ធិ ឬខគម្ពីរ ប៉ុន្ដែ ខ្ញុំមិនលឺអ្នកនិយាយអំពីព្រះយេស៊ូវសោះ! ទ្រង់មិននៅក្នុងគំនិតរបស់អ្នកសោះ។ ពេលវេលាភាគច្រើន អ្នកគ្រាន់តែនិយាយអំពីអ្វីដែលអ្នកមានអារម្មណ៍ ឬក៏មិនមានអារម្មណ៍! អ្នកស្វែងរក អារម្មណ៍មួយដើម្បីធានារ៉ាប់រងអ្នក ប៉ុន្ដែ អ្នកមិនស្វែងរកព្រះយេស៊ូវសោះ។ អ្នកនិយាយអំពីការខ្វះការធានា រ៉ាប់រងរបស់អ្នក ប៉ុន្ដែ អ្នកមិននិយាយអំពីព្រះអង្គសង្រ្គោះ ដែលជាមនុស្សតែមួយគត់ ដែលអាចធានាពី សេចក្ដីសង្រ្គោះរបស់អ្នក! អ្នកខ្លះគិតថា «ខ្ញុំមិនអាចចិត្ដខ្ទេចខ្ទាំនោះទេ»។ ខ្ញុំនិយាយទៅកាន់អ្នកថា «កុំ ស្វែងរកចិត្ដខ្ទេចខ្ទាំ សូមមើលទៅកាន់ព្រះយេស៊ូវ!» ប៉ុន្ដែ ពេលខ្ញុំប្រាប់ពីព្រះនាមទ្រង់ នោះភ្នែកអ្នកឈប់ ចាប់អារម្មណ៍ ហើយអ្នកគិតថា «ខ្ញុំត្រូវការអារម្មណ៍មួយ ខ្ញុំត្រូវតែមានអារម្មណ៍ដើម្បីបានសង្រ្គោះ!» ខ្ញុំ ប្រាប់ថា «ទេ អ្វីទាំងអស់ដែលអ្នកត្រូវការគឺព្រះយេស៊ូវ»។ តែ នៅពេលខ្ញុំប្រាប់ពីព្រះនាមទ្រង់ នោះអ្នក ឈប់ចាប់អារម្មណ៍ភ្លាមៗ។ ខ្ញុំប្រាប់ថា «ឥឡូវនេះ ចូរមើលកាន់ព្រះយេស៊ូវ ដែលបានបង្ហូរព្រះលោហិតនៅលើឈើឆ្កាងសំរាប់អ្នករាល់គ្នា»។ ប៉ុន្ដែ អ្នកមើលខ្លួនឯងវិញ។ អ្នកស្វែងរកអារម្មណ៍ដោយខ្លួនឯង! ខ្ញុំមិន អាចឲ្យអ្នកបែរចេញពីការមើលខ្លួនឯង ហើយមើលទៅកាន់ព្រះយេស៊ូវនោះទេ! ខ្ញុំដកស្រង់ហោរាដែលបាន ប្រាប់ថា «ចូរស្វែងរកព្រះយេហូវ៉ា ក្នុងកាលដែលអាចនឹងរកទ្រង់ឃើញ ហើយអំពាវនាវដល់ទ្រង់ ក្នុងកាលដែលទ្រង់គង់នៅជិតចុះ»(អេសាយ ៥៥:៦)។ ប៉ុន្ដែ អ្នកស្វែងរកអារម្មណ៍របស់ខ្លួនឯង ជាជាងស្វែងរក ព្រះគ្រីស្ទដែលស្រឡាញ់ដល់ម្ល៉េះ!

«ដូចជាអ្នកណាដែលមនុស្សគេចមុខចេញ»(អេសាយ ៥៣:៣)។

ខ្ញុំសុំឲ្យអ្នកឈប់បែរមុខចេញពីព្រះយេស៊ូវ។ នៅពេលភ្លាមៗ ដែលអ្នកបែរទៅរកព្រះយេស៊ូវ នោះ ទ្រង់នឹងសង្រ្គោះអ្នក។ ប្រហែលជាអ្នកនឹងមិនមាន «អារម្មណ៍»ថា អ្នកបានសង្រ្គោះនោះទេ។ ថ្ងៃដែលខ្ញុំ បានសង្រ្គោះ នោះខ្ញុំមិនមាន«អារម្មណ៍»ថា ខ្ញុំបានសង្រ្គោះនោះទេ។ សូម្បីតែខ្ញុំមិនដឹងថា ខ្ញុំបានសង្រ្គោះ នោះទេ រហូតដល់រយះពេលច្រើនខែបានកន្លងផុតទៅ។ អ្វីទាំងអស់ដែលខ្ញុំដឹងនៅថ្ងៃនោះ គឺព្រះយេស៊ូវ។ ខ្ញុំបានជឿលើទ្រង់ពីមុន ប៉ុន្ដែថ្ងៃនោះ ខ្ញុំត្រឹមតែអាចនិយាយថា ខ្ញុំមានព្រះយេស៊ូវ! វាជាសេចក្ដីជំនឿ មូលដ្ឋានបំផុត ប៉ុន្ដែ វាជាជំនឿនៅក្នុងព្រះយេស៊ូវ សាមញ្ញណាស់ មូលដ្ឋានបំផុត ប៉ុន្ដែវាជាព្រះយេស៊ូវ!

គ្រូគង្វាល Wurmbrand បានឃើញមនុស្សជាច្រើនរងទុក្ខសំរាប់ព្រះគ្រីស្ទ ដោយពួកកុម្មុយនីស្ដ កាលគាត់បានជាប់គុកដោយសារគាត់អធិប្បាយពីដំណឹងល្អ។ គាត់ក៏បានឃើញអ្នកគុក ហើយសូម្បីតែ ទាហានកុម្មុយនីស្ដជាច្រើននាក់ជឿលើព្រះយេស៊ូវផងដែរ។ គ្រូគង្វាល Wurmbrand បានប្រាប់ថា

កាលបុគ្គលនីមួយៗមានសេចក្ដីជំនឿ –សូម្បីតែសេចក្ដីជំនឿមូលដ្ឋានបំផុត ក៏ដោយ – សេចក្ដីជំនឿនេះវិវត្ដន៍ទៅមុខ ហើយរីកចំរើនឡើង។ យើងជឿច្បាស់ថា វានឹងយកឈ្នះ ដោយសារតែយើងបានឃើញក្រុមជំនុំនៅក្រោមដីយកឈ្នះវាម្ដង ហើយម្ដងទៀត។ ព្រះគ្រីស្ទស្រឡាញ់ពួកកុម្មយនីស្ដ និង «ខ្មាំងសត្រូវខាងសេចក្ដីជំនឿ» ផ្សេងទៀត។ ពួកគេអាចឈ្នះ ហើយត្រូវតែឈ្នះសំរាប់ព្រះគ្រីស្ទ (Wurmbrand, ibid., p. 115)។

ចោរដែលបានស្លាប់នៅលើឈើឆ្កាងជិតព្រះយេស៊ូវបានសង្រ្គោះក្នុងរយះពេលពីរបីនាទី មុនគាត់ ចាកចេញពីផែនដីនេះ។ គាត់ដឹងតិចតួចណាស់ សេចក្ដីជំនឿគាត់សាមញ្ញណាស់។ ប៉ុន្ដែ គាត់បានសង្រ្គោះ នៅពេលភ្លាមៗ ដែលចិត្ដរបស់គាត់បានជឿជាក់លើព្រះយេស៊ូវ។ ហើយព្រះអង្គសង្រ្គោះបានមានបន្ទូល ប្រាប់គាត់ថា «ថ្ងៃនេះ អ្នកនឹងនៅក្នុងស្ថានបរមសុខជាមួយនឹងខ្ញុំដែរ»(លូកា ២៣:៤៣)។ ខ្ញុំមានអារម្មណ៍ ហាក់ដូចជា ប្រហែលជានៅព្រឹកនេះមាននរណាម្នាក់អាចជឿជាក់លើព្រះយេស៊ូវ ដូចចោរនោះបានធ្វើ។ វាអាចជាការជឿជាក់ដ៏សាមញ្ញណាស់ តែបើអ្នកជឿជាក់លើព្រះយេស៊ូវ ដោយមិនមើលភស្រ្ដុតាងខ្លួនឯង ហើយគ្រាន់តែជឿជាក់លើព្រះយេស៊ូវ ដោយមិនពិនិត្យមើលខ្លួនឯង នោះព្រះយេស៊ូវនឹងសង្រ្គោះអ្នក។ សេចក្ដីជំនឿសាមញ្ញ តិចតួច ហើយមានចិត្ដជឿដូចក្មេងនៅក្នុងព្រះយេស៊ូវ។ នោះហើយជាអ្វីទាំងអស់ ដែលអ្នកត្រូវការ។ កុំមើលកាន់ខ្លួនឯង កុំមើលកាន់អារម្មណ៍ណាមួយ។ ចូរមើលទៅព្រះយេស៊ូវ ហើយបដិសេធពីការនោះ។ កុំព្យាយាមផ្លាស់ប្ដូរវា កុំពិនិត្យមើលវា ហើយកុំវិភាគពីវា។ គ្រាន់តែជឿជាក់លើព្រះ យេស៊ូវ ហើយថ្វាយទ្រង់ទាំងអស់ទៅ។ ព្រះយេស៊ូវនឹងធ្វើការដែលនៅសល់ទាំងអស់។ សូម្បីតែនៅខណៈ ពេលដែលអ្នកកំពុងគេងក្ដី គ្រាប់ពូជនៃជំនឿនៅក្នុងព្រះយេស៊ូវនឹងលូតលាស់ឡើង។ ប៉ុន្ដែ អ្នកត្រូវតែជឿ ជាក់លើទ្រង់ផ្ទាល់– តិចតួចណាស់ សាមញ្ញណាស់ ឈប់ធ្វើរឿងខ្លះតិចតួចណាស់ ហើយមូលដ្ឋានណាស់។ អ្នកអាចជឿជាក់លើព្រះយេស៊ូវបាន។ អ្នកអាចទៅរកទ្រង់ ហើយថ្វាយទាំងអស់ដល់ទ្រង់ ដោយមិនចាំបាច់ ពិនិត្យមើលអារម្មណ៍ខ្លួនឯង សំរាប់ការធានាអះអាងពីសេចក្ដីសង្រ្គោះ។ សូមថ្វាយវាដល់ទ្រង់។ សូម្បីតែនៅ ខណៈពេល ដែលអ្នកកំពុងគេងក្ដី គ្រាប់ពូជនៃសេចក្ដីជំនឿនឹង «វិវត្ដន៍ទៅមុខ ហើយចំរើនឡើង» ដូចគ្រូគង្វាល Wurmbrand បានប្រសាសន៍ប្រាប់។ សេចក្ដីជំនឿនៅក្នុងព្រះយេស៊ូវដ៏តិចតួចណាស់ មូលដ្ឋានណាស់ ហើយដូចរលកសមុទ្រ ទាំងអស់នេះហើយជាអ្វីដែលអ្នកត្រូវការ! សូមស្ដាប់បទចំរៀងដែលលោក Griffith បានច្រៀងម្ដងទៀត។ បទចំរៀងនេះនិយាយពីជំនឿមូលដ្ឋាន ហើយសាមញ្ញនៅក្នុងព្រះយេស៊ូវ ដោយមិនគិតពីអារម្មណ៍នោះទេ!

ព្រលឹងខ្ញុំងងឹត ចិត្ដខ្ញុំរឹងដូចដែកថែប
   ខ្ញុំមិនអាចមើលឃើញ ខ្ញុំមិនអាចមានអារម្មណ៍
ដើម្បីបានពន្លឺ ដើម្បីបានជីវិត ខ្ញុំត្រូវតែអំពាវនាវ
   ជំនឿដ៏សាមញ្ញនៅក្នុងព្រះយេស៊ូវ។
(«នៅក្នុងព្រះយេស៊ូវ» ដោយលោកយ៉ាកុប Procter, 1913)។

យើងនឹងអធិស្ឋានជាមួយអ្នក ប្រសិនបើអ្នកចង់ឲ្យយើងអធិស្ឋាន។ យើងចង់ជួយអ្នកឲ្យក្លាយជា កូនព្រះពិតប្រាកដម្នាក់។ សូមគ្រាន់តែចេញពីកន្លែងអង្គុយរបស់អ្នក ហើយដើរទៅខាងក្រោយសាលប្រជុំ ឥឡូវនេះ។ លោក ខាហ្គិននឹងនាំអ្នកទៅកន្លែងស្ងាត់មួយសំរាប់អធិស្ឋាន។ សូមចេញ នៅខណៈពេលខ្ញុំ ច្រៀងបទនោះម្ដងទៀត។

ខ្ញុំបានខំក្នុងផ្លូវ១ពាន់ ដោយឥតប្រយោជន៍
   ការភ័យខ្ញុំបាត់ទៅ ក្ដីសង្ឃឹមខ្ញុំកើនឡើង
តែអ្វីដែលខ្ញុំត្រូវការ ព្រះគម្ពីរប្រាប់ហើយ
   គឺមានតែព្រះយេស៊ូវតែមួយអង្គគត់

ព្រលឹងខ្ញុំងងឹត ចិត្ដខ្ញុំរឹងដូចដែកថែប
   ខ្ញុំមិនអាចមើលឃើញ ខ្ញុំមិនអាចមានអារម្មណ៍
ដើម្បីបានពន្លឺ ដើម្បីបានជីវិត ខ្ញុំត្រូវតែអំពាវនាវ
   ជំនឿដ៏សាមញ្ញនៅក្នុងព្រះយេស៊ូវ។
(«នៅក្នុងព្រះយេស៊ូវ» ដោយលោកយ៉ាកុប Procter, 1913)។

លោក ចាន់ សូមអញ្ជើញមក ហើយអធិស្ឋានសំរាប់បងប្អូនដែលបានឆ្លើយតប។ អាម៉ែន។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអាន ការអធិប្បាយរបស់ លោក ហ៊ីមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗ នៅតាមអ៊ីធើនេតនៅគេហទំព័រ www.realconversion.com.
ចុចលើ ”Sermon Manuscripts” សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ (Sermons in Khmer)

You may email Dr. Hymers at rlhymersjr@sbcglobal.net, (Click Here) – or you may
write to him at P.O. Box 15308, Los Angeles, CA 90015. Or phone him at (818)352-0452.

អានព្រះគម្ពីរមុនពេលអធិប្បាយដោយលោក Mr. Abel Prudhomme ៖ លូកា ២៣:៣៩-៤៣។
ច្រៀងចំរៀងតែម្នាក់ឯងមុនអធិប្បាយដោយលោក Benjamin Kincaid Griffith៖
(«នៅក្នុងព្រះយេស៊ូវ» ដោយលោកយ៉ាកុប Procter, 1913)។


ចំណងជើងនៃសេចក្ដីអធិប្បាយ

សេចក្ដីជំនឿដ៏សាមញ្ញនៅក្នុងព្រះយេស៊ូវ

(សេចក្ដីអធិប្បាយលេខ១៥ ពីកណ្ឌអេសាយជំពូក៥៣)

ដោយលោកវេជ្ជបណ្ឌិត
Dr. R. L. Hymers, Jr.

«ដូចជាអ្នកណាដែលមនុស្សគេចមុខចេញ»(អេសាយ ៥៣:៣)។

(អេសាយ ៤៩:៧; យ៉ូហាន ១៥ :១៨)

១. ទីមួយ មានពួកអ្នកដែលគេចមុខចេញពីព្រះគ្រីស្ទ ដោយសារការស្អប់ខ្ជើមទាំងស្រុង។ អេសាយ ៥៣:៣។

២. ទីពីរ មានពួកអ្នកដែលគេចមុខចេញពីព្រះគ្រីស្ទ ដោយសារការព្រងើយកន្ដើយ។ អេសាយ ៥៣:៣។

៣. ទីបី មានពួកអ្នកដែលគេចមុខចេញពីព្រះគ្រីស្ទ ដោយសារការធ្វេសប្រហែស។ អេសាយ ៥៥:៦; ៥៣:៣; លូកា ២៣:៤៣។