Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net




ដំណឹងល្អជាអង្គំ១

THE GOSPEL VISE
(Cambodian)

ដោយលោក
Dr. R. L. Hymers, Jr.

សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស
ថ្ងៃរបស់ព្រះអម្ចាស់នៅពេលល្ងាច ខែមេសា ១៤, ២០១៣
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Evening, July 14, 2013

«តែអ្នករាល់គ្នាមិនសុខចិត្តមកឯខ្ញុំ ឲ្យបានជីវិតទេ»(យ៉ូហាន ៥:៤០)។


នេះគឺជាអ្វីដែលព្រះយេស៊ូវទ្រង់បានមានបន្ទូលទៅកាន់ពួកសាសន៍យូដា ដែលមិនជឿទ្រង់ទាំង នោះនៅថ្ងៃនោះ ។ ពួកគេបានមានសាសនា ប៉ុន្ដែពួកគេមិនមានព្រះយេស៊ូវទេ ទ្រង់បានបង្ហាញភស្រ្ដុតាជា ច្រើន ដើម្បីបង្ហាញថា ទ្រង់ជាព្រះរបស់ពួកគេ ដែលបានបញ្ជូនព្រះមេស្សីមក។ ប៉ុន្ដែទោះបីជាយ៉ាងណាក៏ ដោយ ពួកគេបានបដិសេធទ្រង់។

បើអ្នកអានគម្ពីរយ៉ូហានជំពូក៥នៅផ្ទះ អ្នកនឹងឃើញថា ព្រះគ្រីស្ទបានរំលឹកពួកគេថា ទ្រង់បាន ទទួលសាក្សីដោយព្រោះលោក យ៉ូហានបាទីស្ទ។ ហើយមនុស្សធម្មតាទាំងអស់បានជឿថា លោក យ៉ូហាន ជាហោរាម្នាក់។ លោក យ៉ូហានបានធ្វើបន្ទាល់ពីព្រះគ្រីស្ទ នៅពេលគាត់បាននិយាយថា «នុ៎ះន៍ កូនចៀមនៃព្រះ ដែលដោះបាបមនុស្សលោក» (យ៉ូហាន ១:២៩)។ ថ្វីដ្បិតមនុស្សមិនជឿក្រុមនេះបានបដិសេធពីទី បន្ទាល់របស់លោក យ៉ូហាន។

បន្ទាបមកទៀត ព្រះយេស៊ូវទ្រង់បានមានបន្ទូលថា ការអស្ចារ្យរបស់ទ្រង់ ហើយនិងការងារផ្សេងៗ ទៀតបង្ហាញថា ទ្រង់ជាព្រះមេស្សី។ ទ្រង់បានមានបន្ទូលថា «ការទាំងប៉ុន្មាន ដែលព្រះវរបិតាបានប្រគល់មកឲ្យខ្ញុំធ្វើបង្ហើយ គឺការដែលខ្ញុំធ្វើទាំងប៉ុន្មាននេះឯង នោះបានធ្វើបន្ទាល់ពីខ្ញុំហើយ ថាព្រះវរបិតាបានចាត់ឲ្យខ្ញុំមក»(យ៉ូហាន ៥:៣៦)។ ការអស្ចារ្យរបស់ព្រះគ្រីស្ទ និងការមន្ទិលសង្ស័យជាច្រើនដែលទ្រង់បាន សំដែង បង្ហាញយ៉ាងច្បាស់ថាទ្រង់ជាព្រះមេស្សី។

ម៉្យាងទៀត ព្រះយេស៊ូវទ្រង់បានមានបន្ទូលថា «ឯព្រះវរបិតា ដែលចាត់ឲ្យខ្ញុំមក ទ្រង់ក៏ធ្វើបន្ទាល់ពីខ្ញុំដែរ អ្នករាល់គ្នាមិនដែលឮសំឡេងទ្រង់ឡើយ ក៏មិនដែលឃើញរូបអង្គទ្រង់ផង»(យ៉ូហាន ៥:៣៧)។ ទោះបីជាយ៉ាងណាក៏ដោយ មនុស្សដែលទ្រង់បានមានបន្ទូលទៅកាន់មិនបានលឺសំលេងរបស់ព្រះទេ អ្នក ផ្សេងទៀតដែលបានស្គាល់ ហើយស្ដាប់លឺព្រះមានបន្ទូលថា « ឯងជាកូនស្ងួនភ្ងាអញ ជាទីពេញចិត្តអញណាស់»(លូកា ៣:២២)។ រឿងនេះត្រូវបានគេនិយាយអាក្រក់អំពី ហើយមនុស្សទាំងអស់បានដឹងថា នោះជាសំលេងនៃព្រះវបិតាពិតមែន នៅពេលគេលឺសំលេងមកពីលើមេឃ ដែលប្រកាសថា ព្រះយេស៊ូវជាព្រះរាជបុត្រារបសទ្រង់។

បន្ទាប់មក ព្រះយេស៊ូវបានរំលឹកគេថា មានសាក្សីទីបួនដែលកំពុងតែប្រាប់ពួកគេថា ព្រះយេស៊ូវជា ព្រះគ្រីស្ទ ជាព្រះមេស្សីរបស់គេ បានបញ្ជូនមកដើម្បីសង្រ្គោះពួកគេ។ សាក្សីទីបួនជាព្រះគម្ពីរផ្ទាល់ បទគម្ពីរ នៅគម្ពីរសញ្ញាចាស់ ដែលពួកគេបានខំប្រឹងសិស្សជាច្រើនម៉ោង ហើយដែលពួកគេបានស្គាល់ពីភាគធំៗ ដោយសារចិត្ដ។ ព្រះយេស៊ូវទ្រង់បានមានបន្ទូលថា «អ្នករាល់គ្នាស្ទង់មើលគម្ពីរ... ដែលធ្វើបន្ទាល់ពីខ្ញុំ តែអ្នករាល់គ្នាមិនសុខចិត្តមកឯខ្ញុំ ឲ្យបានជីវិតទេ»(យ៉ូហាន ៥:៣៩,៤០)។

សូមយល់ថា នេះមិនមែនជាប្រយោគ ដែលបង្ហាញពីការមិនចូលចិត្ដរបស់សាសន៍យូដាមួយទេ។ ក្នុងនាមយើងជាអ្នកជឿព្រះ យើងជឿថា ព្រះនៅតែមានសេចក្ដីសន្យាមួយនៅលើផែនដីជាមួយប្រទេស អ៊ីស្រាអែល។ ដូច្នោះយើងបដិសេធជំទាស់នឹងពីការមិនចូលចិត្ដយ៉ាងខ្លាំងរបស់ពួកសាសន៍យូដា។ យើង គាំទ្រងប្រទេសអ៊ីស្រាអែល យើងគាំទ្រប្រជាជនសាសន៍យូដា។ ពួកគេមិន «បាត់បង់» ច្រើនជាងសាសន៍ដទៃ ដែលបដិសេធដើម្បីមករព្រះអង្គសង្រ្គោះទេ។ ប៉ុន្ដែយើង «គ្មានសេចក្តីខ្មាស ចំពោះដំណឹងល្អនៃព្រះគ្រីស្ទទេ ពីព្រោះជាព្រះចេស្តានៃព្រះ សំរាប់នឹងជួយសង្គ្រោះដល់អស់អ្នកណាដែលជឿ គឺដល់ទាំងសាសន៍យូដាជាដើម និងសាសន៍ក្រេកផង»(រ៉ូម ១:១៦)។ ព្រះយេស៊ូវបានយាងមកដើម្បីជួយសង្រ្គោះ មនុស្សណាដែលជឿទុកចិត្ដលើទ្រង់ មិនថាតើគេជាសាសន៍យូដា ឬក៏សាសន៍ដទៃ។ ប៉ុន្ដែសូម្បីតែពួកគេ មិនជឿទុកចិត្ដលើទ្រង់ យើងនៅតែឈរជាមួយប្រទេសអ៊ីសា្រអែល និងសាសន៍យូដា ប៉ុន្ដែប្រឆាំងនឹងអំពើ អាក្រក់នៃការមិនចូលចិត្ដយ៉ាងខ្លាំងរបស់សាសន៍យូដា។

ឥឡូវនេះ យើងនឹងឈប់និយាយពីសាស៍យូដាដែលមិនជឿទាំងនោះ ដែលព្រះយេស៊ូវទ្រង់បាន មានបន្ទូលនៅថ្ងៃនេះ ហើយយើងបែរមកនិយាយទៅកាន់អ្នករាល់គ្នា ដែលជាសាសន៍ដទៃមិនជឿលើទ្រង់ វិញម្ដងនៅយប់នេះ។ អ្នកដែលនៅទីនេះនៅយប់នេះមានភស្រ្ដុតាងដូចគ្នាដែលថា ព្រះយេស៊ូវជាព្រះគ្រីស្ទ ហើយជាព្រះអង្គសង្រ្គោះដែលព្រះបានបញ្ជូនមក។ អ្នកមានសាក្សីដោយព្រោះលោក យ៉ូហានបាទីស្ទ អ្នក មានសាក្សីដោយព្រោះការអស្ចារ្យរបស់ព្រះគ្រីស្ទ អ្នកមានសាក្សីដោយព្រោះសំលេងរបស់ព្រះវរបិតាពិស្ថាន សួគ៌។ ហើយអ្នកមានសាក្សីដោយព្រោះព្រះគម្ពីរបរិសុទ្ធ។ សាក្សីទាំងអស់នេះប្រាប់ថា ព្រះយេស៊ូវនៅស្រុក ណាសារ៉ែតគឺជាអ្នកប្រោសលោះដែលបានសន្យា ជាព្រះអង្គសង្រ្គោះដល់មនុស្សមានបាបតែមួយអង្គគត់។

រឿងអាក្រក់អំពីពួកសាសន៍យូដាទាំងនោះ ដែលទ្រង់បានមានបន្ទូលនៅថ្ងៃនោះគឺថា ពួកគេអាច មានសាក្សីទាំងអស់នោះ ហើយពួកគេនៅតែបដិសេធដើម្បីមករកព្រះយេស៊ូវ ដើម្បីបានជីវិតអស់កល្បជា និច្ច! ហេតុដូច្នោះហើយ ទ្រង់បានមានបន្ទូលទៅកាន់គេថា៖

«អ្នករាល់គ្នាស្ទង់មើល គម្ពីរ ដោយស្មានថា បានជីវិតដ៏នៅអស់កល្បជានិច្ចអំពីគម្ពីរនោះមក គឺជាគម្ពីរនោះឯង ដែលធ្វើបន្ទាល់ពីខ្ញុំ តែអ្នករាល់គ្នាមិនសុខចិត្តមកឯខ្ញុំ ឲ្យបានជីវិតទេ»(យ៉ូហាន ៥:៣៩,៤០)។

អ្នកអាចមានការដោះសារខ្លះ បើអ្នកកំពុងតែរស់នៅក្នុងមួយដែលមិនជឿព្រះ ដូចជាប្រទេស សហភាពសូវៀតពីមុន។ ប៉ុន្ដែខ្ញុំអានការរៀបរាប់នេះពី គ្រូគង្វាល រិឆាត វើមប្រែដ ដែលជាអ្នកសាសន៍ យូដាម្នាក់ដែលបានជឿលើព្រះយេស៊ូវ។ លោក វើមប្រែដជាអ្នកបំរើព្រះនៅក្នុងក្រុមជំនុំលូដឺរែនម្នាក់ ដែល ចំនាយពេល១៤ឆ្នាំនៅក្នុងគុកគុម្មុយនីស្ដមួយនៅក្នុងទីក្រុងរ៉ូមែនណា ដោយសារតែការអធិប្បាយពីដំណឹង ល្អ។ គ្រូគង្វាល រិឆាត វើមប្រែដបានប្រាប់អំពីជាងគំនូរដ៏ក្មេងម្នាក់ដែលគាត់បានជួបនៅស៊ីប៊ឺរា មុនពេល គាត់ត្រូវបានគេចាប់ដាក់ក្នុងគុក។ លោក វើមប្រែដបាននិយាយភាសារុស្ស៊ីយ៉ាងល្អ ដូចជាភាសារ៉ូមដែរ។ ដូចជាបងប្អូនជនជាតិរុស្ស៊ីបានប្រាប់គាត់ថា៖

     «ខ្ញុំគ្រាន់តែស្គាល់ពីអ្វីដែល ពួកគេបានបង្រៀនយើងនៅក្នុងសាលាតែប៉ុណ្ណោះ ហើយសាសនានោះជាឧបករណ៍មួយ របស់ចក្រពត្ដិនិយមនិងរឿងផ្សេងទៀត។ ប៉ុន្ដែខ្ញុំធ្លាប់ដើរចូលក្នុងតំបន់កប់ខ្មោចដ៏ ចាស់មួយនៅជិតផ្ទះរបស់ខ្ញុំ ដែលជាកន្លែងដែលខ្ញុំអាចនៅម្នាក់ឯង។ ខ្ញុំជាញឹកញាប់បានទៅកាន់ផ្ទះតូចមួយដែលគេបោះបង់ចោល នៅក្នុង ចំណោមផ្នូរខ្មោច»(លោក វើមប្រែដបាននិយាយថា ខ្ញុំយល់ថា នេះជា កន្លែងកប់ខ្មោចរបស់របស់ Russian Orthodox chapel បុរស ក្មេងម្នាក់បានបន្ដទៅ)។
     «នៅលើជញ្ជាំងមានគំនូរមួយរបស់បុរសម្នាក់ ដែលបានដុំដែកគោល ជាប់នឹងឈើឆ្កាងមួយ។ ខ្ញុំបានគិតថា«គាត់ជាឧក្រិដ្ឋជនដ៏អស្ចារ្យម្នាក់ដូច្នោះ ហើយគាត់ត្រូវបានគេដាក់ទណ្ឌកម្ម» ប៉ុន្ដែបើគាត់ជាឧក្រិដ្ឋជនម្នាក់ ហេតុអ្វី បានជារូបភាពនេះមានកិត្ដិយសម្ល៉េះ ហើយបើគាត់ជាលោក ម៉ាស៍ ឬក៏លោក ឡែនីណ? ខ្ញុំបានសំរេចចិត្ដថា មុនដំបូងគាត់មានគំនិតថាទ្រង់ជាឧក្រិដ្ឋជន ម្នាក់ ហើយនៅពេលក្រោយមកទ្រង់គ្មានទោសសោះ ហេតុដូច្នោះហើយគេ ដាក់រូបភាពរបស់ទ្រង់នៅក្នុងវិប្បដិសារី(ភាពទូរទុក្ខ និងស្ដាយក្រោយ)»។
     (លោក វើមប្រែដបានប្រសាសន៍ថា) ខ្ញុំបាននិយាយពីអ្នកគូគំនូរ«អ្នក គូរពាក់កណ្ដាលពីសេចក្ដីពិត»។ នៅពេលយើងបានឈានទៅដល់គោលដៅ របស់យើងនៅម៉ោងក្រោយមកទៀត គាត់បានដឹងពីអ្វីទាំងអស់ដែលខ្ញុំអាច គាត់អំពីព្រះយេស៊ូវ។ ដូចជាយយើងបានបែងចែក គាត់បាននិយាយថា «ខ្ញុំ បានមានគំរោង ដើម្បីលួចរបស់ខ្លះនៅយប់នេះ ដូចជាអ្វីដែលយើងធ្វើទាំង អស់។ ឥឡូវនេះតើខ្ញុំអាចយ៉ាងម៉េចបាន? ខ្ញុំជឿលើព្រះគ្រីស្ទ»។(Richard Wurmbrand, Th.D., In God’s Underground, Living Sacrifice Books, 2004 edition, pp. 25, 26)។

យើងបានលឺការឆ្លើយតបប្រភេទនោះម្ដង ហើយម្ដងទៀតនៅក្នុងចំណោមជនជាតិរុស្ស៊ីក្មេង នៅខណៈពេល ពួកគេធ្លាក់ក្នុងកណ្ដាប់ដៃសហភាពសូវៀត។ អ្វីដែលគួរឲ្យចំលែងនោះគឺថាយើងឃើញពីការឆ្លើយតបនោះក្នុងចំណោម តួលេខដែលធ្លាប់កើនឡើងនៃមនុស្សក្មេងនៅក្នុងប្រទេសអេរ៉ាក់។ តួលេខដ៏ធំបំផុតនៃការប្រែចិត្ដទៅរកព្រះគ្រីស្ទនៅក្នុង ឆ្នាំ៦០០ដែលកំពុងតែកើតឡើងនៅក្នុងប្រទេសអេរ៉ាក់ឥឡូវនេះហើយនៅក្នុងប្រទេសអារ៉ាប់។ ជាការពិតណាស់យើង ដឹងពីការប្រែចិត្ដរបស់មនុស្សក្មេងៗរាប់លាននាក់នៅក្នុងប្រទេសចិន ឥណ្ឌា និងប្រទេសអាហ្វិកដែលពួកគេកំពុងតែបែរ មករកព្រះយេស៊ូវដោយអស់ពីចិត្ដសព្វថ្ងៃនេះ នៅសម័យរបស់យើង។ ហើយការប្រែចិត្ដថ្មីទាំងនេះនិយាយ ដោយអ្នកគូ គំនូរដ៏ក្មេងនោះ «ឥឡូវនេះតើខ្ញុំអាចប្រព្រឹត្ដអំពើបាបទាំងនោះបានយ៉ាងម៉េចទៅ? ខ្ញុំជឿក្នុងព្រះគ្រីស្ទ»។

តើយើងឃើញការឆ្លើយតបប្រភេទនោះនៅក្នុងប្រទេសអាមេរិកឬទេ? ទេ យើងមិនឃើញទេ។ មានពេល មួយដែលយើងបានឃើញ តែវាកន្លងផុតទៅហើយឥឡូវនេះ។ “Jesus Movement”«ចលនារបស់ព្រះយេស៊ូវ» បានចាប់ផ្ដើមនៅពាក់កណ្ដាលឆ្នាំ៦០។ នៅយប់ផ្សេងទៀត លោក ហ្គីហ្វីតបានប្រាប់ខ្ញុំ នៅពេលដែលវាបានបញ្ចប់។ គាត់បាននិយាយថា វាបានបញ្ចប់ជាមួយនិតីភាពដែលអប់រំ នៅពេលដែល លោក ជែរី ហ្វោលវែលបានបង្រៀនពីការភ័យខ្លាចរបស់ជនជាតិអាមេរិកាំងស្បែកសមជ្ឃិមវ័យ ហើយនាំឲ្យ ពួកគេជំទាស់នឹងមនុស្សក្មេងៗ ដែលពួកគេអាចឈ្នះជាមួយមេរៀនពីដំណឹងល្អពិតប្រាកដមួយ។ លោក ហ្គីហ្វីត បានប្រសាសន៍ថា លោក ជែរី ហ្វោលវែលបានសំលាប់ចលនាព្រះយេស៊ូវ។ នោះអាចជាការពន្លើស ដ៏ស្រាលមួយ ប៉ុន្ដែខ្ញុំគិតថា គាត់មានបំណងដើម្បីបង្ហាញពីរឿងខ្លះ។ លោក ជែក ហាយអ៊ឺមិនបានជួយផង ដែរ។ គាត់បានអធិប្បាយប្រឆាំងនឹងវ៉ែនតា (ដោយព្រោះតែលោក យ៉ូហាន លែនន់បានពាក់វា) នៅពេល ដែលកូនរបស់ផ្ទាល់ខ្លួនគាត់បានក្លាយជាសប្បាយចិត្ដណាស់ ជាមួយក្មេងស្រីនៅក្នុងក្រុមជំនុំរបសគាត់។ ហាយអ៊ឺ ហ្វោលវែល និងគ្រូគង្វាលដូចនោះ បានបណ្ដេញមនុស្សក្មេងៗចេញពីក្រុមជំនុំរបស់យើង។ ពួកគេ មានអារម្មណ៍ថា ពួកគេត្រូវតែការពារក្មេងៗនៅក្នុងក្រុមជំនុំរបស់គេ ដោយអធិប្បាយប្រឆាំងនឹងក្មេងជា ច្រើននៅក្នុងលោកីយ។ ប៉ុន្ដែនោះគឺជាការបង្រៀនដ៏មិនជាក់លាក់មួយ វាមិនមែនជាអ្វីដែលក្រុមជំនុំនៅដើម ដំបូងបានធ្វើ ឬក៏មិនមែនជាអ្វីដែលគ្រូគង្វាលមួយចំនួនធ្វើនៅសម័យនៃការរស់ឡើងវិញនោះតេ។ តាមលទ្ធ ផលមួយ ពួកគេមិនត្រឹមតែបាត់បង់ក្មេងក្នុងលោកីយតែប៉ុណ្នឹងទេ ប៉ុន្ដែគេបាត់បង់ក្មេងៗ៨៨%នៃក្មេងៗ នៅក្នុងក្រុមជំនុំរបស់គេ ដែលបានចាកចេញពីក្រុមជំនុំរបស់គេ ហើយ «មិនដែលត្រលប់មកវិញ» ដោយ យោងទៅតាមអ្នកស្ទង់មតិមហាជន លោក ជោច ប៉ាណា។

ឥឡូវនេះពួកគេចង់ទាញយកមនុស្សក្មេងៗទាំងនោះមកវិញ តែវាយឺតពេលហើយ។ ឥឡូវនេះ ព្រះ « បានថយចេញពីគេហើយ»(ហូសេ ៥:៦)។ អ្នកគ្រាន់តែមានបទពិសោធន៍ពីការផ្លាស់ប្ដូរមួយរបស់ ព្រះដូចជា “Jesus Movement” «ចលនាព្រះយេស៊ូវ» ម្ដងនៅក្នុងជំនាន់មួយ។ ឥឡូវនេះ «ការរីកចំរើន» ដែលពួកបាទីស្ទខិតខំដើម្បីទាញយកមនុស្សក្មេងមកវិញជាមួយភ្លើងពណ៌ តន្រ្ដីចំលែក និង «គ្រីស្ទាន» ស្រីដែលរាំនៅក្នុងកន្លែងអាក្រក់! យឺតពេលហើយ! គ្មានអ្វីសោះ «ដំណើរការ!» ឥឡូវព្រះមានបន្ទូលថា៖

« អញនឹងវិលត្រឡប់ទៅឯទីកន្លែងរបស់អញ ទាល់តែគេបានទទួលស្គាល់ទោសរបស់ខ្លួន ហើយស្វែងរកមុខអញវិញ»(ហូសេ ៥:១៥)។

តាមគំនិតផ្ទាល់ខ្លួនរបស់ខ្ញុំ ខ្ញុំគិតថា យើងនឹងមានចលនារបស់ព្រះផ្សេងទៀតនៅក្នុងចំណោមមនុស្សក្មេង បន្ទាប់ពីប្រទេសអាមេរិកធ្លាក់ចុះ។ អូ បាទ ប្រទេសអាមេរិកនឹងធ្លាក់ចុះ អ្នកដឹងទេ! ខ្ញុំគិតថា ព្រះនឹង បញ្ជូនការរស់ឡើងវិញផ្សេងទៀតនៅក្នុងចំណោមមនុស្សក្មេងៗរបស់យើងបន្ទាប់ពីវាធ្លាក់ចុះ។ ខ្ញុំអាចខុស ប៉ុន្ដែខ្ញុំមិនគិតថាខ្ញុំត្រូវនោះទេ។ បន្ទាប់មកទៀតយើងនឹងយល់ដឹងពីភាពអន្ដរាយមនុស្សដូចជា លោក ជែន ហាយអ៊ឺ និងលោក ជែនី ហ្វោលវែលដែលបានធ្វើទៅកាន់មនុស្សក្មេងៗនៃប្រទេសអាមេរិកាំងនៅចុងទស្ស វត្ដិ១៩៧០ និង៨០។ សូមយល់ថា ខ្ញុំពិតជាមិនប្រឆាំងនឹងលោក ហ្វោលវែល តែគាត់បាននិយាយរឿង ដែលមិនមានប្រាជ្ញាសោះពីរឿងនោះ។

ការនោះជាអ្វីដែលបានកើតឡើងនៅសម័យរបស់ព្រះគ្រីស្ទដែរ។ មានមនុស្សសាសន៍យូដាជា ច្រើនបានមករកព្រះយេស៊ូវ ហើយបានសង្រ្គោះ។ ប៉ុន្ដែមេដឹកនាំសាសនាជាច្រើនបានរិះគន់ចលនា ដោយ គេភ័យខ្លាចថា ពួកនឹងអាចបាត់បង់ជាតិសាសន៍របស់គេ(យ៉ូហាន ១១:៤៨)។ ដោយព្រោះតែគេ បដិសេធព្រះគ្រីស្ទ ពួកគេបានបាត់បង់វា ដែលដូចជាប្រទេសអាមេរិកាំងកំពុងតែបាត់បង់ជាតិសាសន៍សព្វថ្ងៃនេះ!

ដូច្នោះបើអ្នកជាមនុស្សក្មេងម្នាក់នៅក្នុងប្រទេសអាមេរិកាំងខាងជើង ឬកនៅកន្លែងផ្សេងទៀតនៅ ភាគខាងលិច វាសំខាន់ណាស់ថា អ្នកនឹងបានសង្រ្គោះ។ វាសំខាន់ណាស់ថា អ្នកនឹងមករកព្រះយេស៊ូវដូច ជាជាងគំនូរជនជាតិរុស្ស៊ីក្មេងនោះបានធ្វើ។ ព្រះមិនមែនកំពុងតែធ្វើការអស្ចារ្យដោយប្រើអំណាចនៅក្នុង ប្រទេសអាមេរិកាំង ហើយនឹងប្រទេសភាគខាងលិចទូទៅនៅសព្វថ្ងៃនេះឡើយ។ ទ្រង់បាន « បានថយចេញពីគេហើយ»(ហូសេ ៥:៦)។ ហើយនៅយប់នេះព្រះយេស៊ូវទ្រង់មានបន្ទូលទៅកាន់អ្នកថា៖

«តែអ្នករាល់គ្នាមិនសុខចិត្តមកឯខ្ញុំ ឲ្យបានជីវិតទេ»(យ៉ូហាន ៥:៤០)។

តើអ្នកដឹងទេថា អ្នកមិនអាចមករកព្រះយេស៊ូវបានទេ លុះត្រាតែព្រះទាញអ្នកមក? ព្រះយេស៊ូវ ទ្រង់ផ្ទាល់បានធ្វើការនោះយ៉ាងច្បាស នៅពេលដែលទ្រងបានមានបន្ទូលថា៖

«គ្មានអ្នកណាអាចនឹងមកឯខ្ញុំបានទេ លើកតែព្រះវរបិតា ដែលចាត់ខ្ញុំឲ្យមក ទ្រង់ទាញនាំគេប៉ុណ្ណោះ»(យ៉ូហាន ៦:៤៤)។

ហើយព្រះកំពុងតែទាញមនុស្សក្មេងៗមួយភាគតូចមករកព្រះយេស៊ូវនៅពេលបច្ចុប្បន្ន នៅក្នុងប្រទេសអាមេ រិកាំង និងនៅប្រទេសភាគខាងលិច។ វានឹងបើការអស្ចារ្យមួយសំរាប់អ្នកដើម្បីមករកព្រះយេស៊ូវ។ បាទ វា នឹងប្រើការអស្ចារ្យមួយសំរាប់អ្នកដើម្បីឲ្យអ្នកបានសង្រ្គោះនៅសម័យកាលដ៏អាក្រក់នេះ។

វាប្រើការអស្ចារ្យមួយដើម្បីដាក់ផ្កាយនៅតាមកន្លែង
   វាប្រើការអស្ចារ្យមួយដើម្បីរៀបពិភពលោកតាមលំហ
តែនៅពេលទ្រង់សង្រ្គោះព្រលឹងខ្ញូំ ទ្រង់សំអាត ហើយធ្វើឲ្យខ្ញុំមានសង្ឃឹម
    វាប្រើការអស្ចារ្យនៃសេចក្ដីស្រឡាញ់ និងព្រះគុណ!
(«ប្រើការអស្ចារ្យមួយ» ដោយ John W. Peterson, 1921-2006)។

ខ្ញុំឃើញថាមានអ្នកមួយចំនួនក្នុងចំណោមអ្នករាល់គ្នាដើរទៅវិញទៅមកក្នុងបន្ទប់សួរសំនួរ។ អ្នក ដើរអូសជើងចូលក្នុង ហើយចេញក្រៅ ដូចជាដើរក្នុងអំពើបាប ហើយដូចជាស្លាប់ក្នុងការរំលង(អេភេសូរ ២: ១,៥)។ ប៉ុន្ដែអ្នកមិនធ្វើឲ្យមានភាពរីកចំរើនខ្លះសោះក្នុងការមករកព្រះយេស៊ូវ គ្មានទាល់តែសោះ! ហេតុអ្វី ដូចនោះ? ព្រះយេស៊ូវទ្រង់មានបន្ទូលថា៖

«គ្មានអ្នកណាអាចនឹងមកឯខ្ញុំបានទេ លើកតែព្រះវរបិតា ដែលចាត់ខ្ញុំឲ្យមក ទ្រង់ទាញនាំគេប៉ុណ្ណោះ»(យ៉ូហាន ៦:៤៤)។

ដ្បិតឥឡូវនេះព្រះយេហូវ៉ា «ទ្រង់បានថយចេញពីគេហើយ» (ហូសេ ៥:៦)។

វាហាក់ដូចជាស្រួលម្ល៉េះសំរាប់មនុស្សក្មេងៗដើម្បីមករកព្រះយេស៊ូវនៅក្នុងប្រទេសចិន! រាប់រយ នាក់ក្នុងចំណោមពួកគេមករកទ្រង់ជាប្រចាំថ្ងៃ! ប៉ុន្ដែនិស្សិតជនជាតិចិនមកប្រទេសអាមេរិកាំង វាមិនកើត ឡើងដូច្នោះតេ។ ហេតុអ្វី? ដោយព្រោះតែពួកគេបានចាកចេញពីតំបន់នៃព្រះពររបស់ព្រះនៅក្នុងប្រទេស ចិន ហើយផ្លាស់ប្ដូរមកទីនេះ ដែលជាតំបន់ដែលព្រះ «បានថយចេញពីគេហើយ»។ យើងឃើញយ៉ាងច្បាស់ ពីចំនួនរាប់ពាន់នាក់កំពុងតែមករកព្រះយេស៊ូវដោយទឹកភ្នែក ហើយស្វែងរកសេចក្ដីដោយអំណរ នៅក្នុង ប្រទេសចិន! ប៉ុន្ដែ មានតែនៅក្នុងប្រទេសចិនប៉ុណ្ណោះទេ! យើងដឹងថា មិនមានចលនារបស់ព្រះនៅក្នុង ចំណោមនិស្សិតចិន នៅពេលដែលគេមកនៅប្រទេសអាមេរិកាំងនោះទេ។

លោក ឃែនែត ខោនណោលីជានិស្សិតម្នាក់នៃការរស់ឡើងវិញតាមប្រវត្ដិសាស្រ្ដ។ មានរឿងមួយ លោក ខោនណោលីបានកត់សំគាល់ នោះជាការស់ឡើងវិញដែលតែងតែ «ជ្រើសរើស»។ គាត់ចង់មាន ន័យថា ពួកគេត្រឹមតែទាក់ទងជាមួយក្រុមមនុស្សពិតប្រាកដមួយតែប៉ុណ្ណោះទេ។ ហើយនោះពិតណាស់ជា អ្វីដែលយើងឃើញថា វាកំពុងតែកើតឡើងនៅក្នុងចំណោមប្រជាជនក្មេងៗ។ នៅក្នុងប្រទេសចិន មាន មនុស្សក្មេងៗច្រើនជាង៧០០នាក់មករកព្រះយេស៊ូវជារៀងរាល់ម៉ោង ពេលយប់ និងពេលថ្ងៃ។ នៅក្នុងការ រស់ឡើងវិញដ៏អស្ចារ្យបំផុតនៅសម័យបច្ចុប្បន្ននេះ។ ដ្បិតនៅពេលនិស្សិតចិនទាំងអស់ដែលមកទីនេះ ពួក គេកំរបានសង្រ្គោះណាស់! យើងមិនដែលបានឃើញសូម្បីតែនិស្សិតចិនម្នាក់ដែលមកទីនេះ ហើយបាន សង្រ្គោះនៅក្នុងក្រុមជំនុំយើង សូម្បីតែម្នាក់ក៏គ្មានដែរ! ពួកគេបានផ្លាស់ប្ដូរចេញពីតំបន់នៃព្រះពររបស់ព្រះ មកក្នុងតំបន់ដែលស្លាប់ខាងព្រលឹងវិញ្ញាណនៅប្រទេសអាមេរិកាំង និងប្រទេសអ៊ឺរ៉ុប។ ហើយមនុស្សក្មេងៗ មួយចំនួនតូចមកពីក្រុមជនជាតិភាគតិចដែលបានសង្រ្គោះនៅក្នុងប្រទេសអាមេរិកាំង និងប្រទេសភាគខាង លិចនៅក្នុងសម័យកាលដ៏អាក្រក់នេះ។ មានមូលហេតុមួយគឺជាគោលទ្ធិខុសឆ្គងនៃ «អ្នកធ្វើការសំរេចចិត្ដ តាមខ្លួនឯង» “decisionism”។ លោក ឆាលីស ហោជបានបង្ហាញពីកំហុសដ៏ធំនៃអ្នក «អ្នកធ្វើការសំរេចចិត្ដតាមខ្លួនឯង» នៅពេលគាត់បានប្រសាសន៍ថា៖

គ្មានគោលទ្ធិដែលបំផ្លាញដល់ព្រលឹងមនុស្សណាទៀត ដែលអាចត្រូវបង្កើត ឡើងច្រើនជាងគោលទ្ធិ ដែលមនុស្សមានបាបអាចផ្លាស់ប្ដូរខ្លួនរបស់គេជាថ្មី ហើយប្រែចិត្ដ ហើយគ្រាន់តែជឿនៅពេលណាដែលគេសប្បាយ។ ពួកអ្នក ទាំងនោះដែលពិតជាប្រកាន់យកដូចជា គោលទ្ធិមួយនឹងអាចទៅដល់ប្រភព តែមួយគត់ នៅពេលដែលពរអាចមាននៅក្នុងហេតុការ(Charles Hodge, Ph.D., Systematic Theology, Hendrickson Publishers, 1999 edition, volume II, p. 277)។

ឥឡូវនេះ សូមចាប់គិតពីបញ្ហា តើអ្នកឃើញបញ្ហាមួយរវាងខគម្ពីរទាំងពីរនេះឬទេ?

«តែអ្នករាល់គ្នាមិនសុខចិត្តមកឯខ្ញុំ ឲ្យបានជីវិតទេ»(យ៉ូហាន ៥:៤០)។

និង

«គ្មានអ្នកណាអាចនឹងមកឯខ្ញុំបានទេ លើកតែព្រះវរបិតា ដែលចាត់ខ្ញុំឲ្យមក ទ្រង់ទាញនាំគេប៉ុណ្ណោះ»(យ៉ូហាន ៦:៤៤)។

ខ្ញុំនឹងមិនព្យាយាមពន្យល់រឿងនេះឲ្យងាយស្រួលសំរាប់អ្នកទេ។ មានបញ្ហាមួយ! តាមការពិត អ្នកត្រូវតែមក រកព្រះយេស៊ូវដើម្បីបានសង្រ្គោះ ប៉ុន្ដែអ្នកមិនអាចមករកទ្រង់បានទេ លុះត្រាតែព្រះវរបិតាទាញអ្នកមក។ តើកន្លែងណាដែលបញ្ឃប់អ្នក? វាបញ្ឃប់អ្នកនៅក្នុងស្ថានភាពដែលបាត់បង់មួយ! នោះហើយជាអ្វីដែល ធ្វើឲ្យបាត់បង់! អ្នកត្រូវតែមករកព្រះយេស៊ូវដើម្បីបានសង្រ្គោះ ប៉ុន្ដែអ្នកមិនអាចមករកទ្រង់បានទេ លុះត្រាតែព្រះទាញអ្នកមក។ រឿងនេះបង្ហាញពីបញ្ហាដ៏ពិតមួយ! វាបង្ហាញអ្នកពីអ្វីដែលធ្វើឲ្យបាត់បង់! បើអ្នកគិត ថា អ្នកអាចបានសង្រ្គោះដោយសារការរៀនពីរឿងខ្លះៗ ឬដោយសារការធ្វើរឿងខ្លះៗដោយផ្ទាល់អ្នក អ្នកនឹង មិនដែលបានសង្រ្គោះឡើត។ ដូចជា លោក ហោជបានប្រសាសន៍ថា «ពួកអ្នក ទាំងនោះដែលពិតជាប្រកាន់យកដូចជា គោលទ្ធិមួយនឹងអាចទៅដល់ប្រភព តែមួយគត់ នៅពេលដែលពរអាចមាននៅក្នុងហេតុការ»។

អ្នកត្រូវតែមករកព្រះគ្រីស្ទ ប៉ុន្ដែអ្នកមិនអាចមករកព្រះគ្រីស្ទបានទេ! នោះហើយដែលត្រូវបានគេ ហៅថា «ដំណឹងល្អគឺឧបករណ៍» ខ្ញុំសង្ឃឹមថា អ្នកមិនគិតថា អ្នកជាមនុស្សមុនដំបូងគេ ដែលបានត្រូវច្របាច់នៅ ក្នុង «ដំណឹងល្អគឺឧបករណ៍»លោក យ៉ួហាន បូនយឹន(១៦២៨-១៦៨៨) បង្រៀនពីឧបករណ៍នោះអស់ រយះពេល១៨ខែ។ លោក យ៉ាង់ ស្ពឺជិនបានបង្រៀនពីវាយ៉ាងតិចណាស់៧ឆ្នាំ អ្នកត្រូវបានផ្លាស់ប្ដូរនៅក្នុង «ឧបរកណ៍» នេះដោយសារព្រះ។ «ខ្ញុំមិនអាច ប៉ុន្ដែខ្ញុំត្រូវតែ»! នោះគឺជាមុខងាររបស់អ្នក ព្រះបានដាក់អ្នក នៅក្នុងឧបករណ៍នោះសំរាប់មូលហេតុ។

ឧបករណ៍មួយគឺជាគ្រឿងមួយដែលបានចងភ្ជាប់នឹងតុដ៏រឹងមួយ វាមានធ្មេញដែកថែបមួយគូ ដែល ផ្លស់ប្ដូរទាំងអស់គ្នាដោយដងថ្លឹងមួយ ឬដែកឡោស៊ីមួយ។ វាត្រូវបានគេប្រើដើម្បីផ្លាស់ប្ដូររបស់ខ្លះរវាងធ្មេញ លោហពីរ។ «ដំណឹងល្អគឺឧបករណ៍» ត្រូវបានឃើញនៅពេលដែលព្រះបានផ្លស់ប្ដូរអ្នករវាង«ខ្ញុំមិនអាច ប៉ុន្ដែខ្ញុំត្រូវតែ!» បើសម្ពាតធ្វើឲ្យអ្នកមិនអាចទ្រាំទ្របាន អ្នកអាចត្រូវផ្លាស់ប្ដូរដើម្បីស្រែកថា «វេទនាណាស់ខ្ញុំ តើអ្នកណានឹងជួយឲ្យខ្ញុំរួច ពីតួសេចក្តីស្លាប់នេះទៅបាន»(រ៉ូម ៧:២៤)។ នៅពេលដែលអ្នកមានអារម្មណ៍ ថា អ្នកភ្ញាក់ដឹងខ្លួន វាជាធម្មតានឹងមិនមានរយះពេលយូរប៉ុន្មាននោះទេ មុនពេលអ្នកស្រែករកព្រះយេស៊ូវ «ព្រះអម្ចាស់អើយ សូមជួយសង្រ្គោះទូលបង្គំផង!» នោះគឺជារបៀបនៃការប្រែចិត្ដតាមបែបបុរាណដើម្បី ផ្លាស់ប្ដូរ។ នោះគឺជារបៀបដែល លោក អាហ្គាស់ស្ទីន ឡូសើរ វែលស្លេ ហើយនិងលោក វាយហ្វាលបាន ប្រែចិត្ដ។ អ្វីទាំងអស់ដែលអ្នកធ្វើមុនពេលនោះគឺគ្រាន់តែជាមូលដ្ឋានដ៏ល្អបំផុតសំរាប់ការប្រែចិត្ដ ហើយ អំពើឆ្កួតៗទាំងអស់សុទ្ធតែអាក្រក់។ ព្រះកំពុងតែបំង្វិលដងថ្លឹកនៅលើឧបករណ៍។ ទ្រង់កំពុងតែបង្វិលដែក ឡោស៊ី និងធ្មេញដែលបានចងភ្ជាប់នឹងឧបករណ៍។ តើអ្នកកំពុងតែមានអារម្មណ៍ថាអ្នកទទួលរងសម្ពាធឬ ទេ? តើអ្នកមានអារម្មណ៍ចង់ផ្លាស់ប្ដូរហើយឬនៅ?

អ្នកត្រូវតែមករកព្រះយេស៊ូវដើម្បីបានជីវិត ប៉ុន្ដែអ្នកមិនអាចមករកទ្រង់ដោយកំលាំងផ្ទាល់ខ្លួន របស់អ្នកបានទេ។ អ្នកត្រូវតែ ប៉ុន្ដែអ្នកមិនអាច! អ្នកបាត់បង់! សូមស្រែករកព្រះយេស៊ូវ! ទ្រង់តែមួយគត់ ដែលអាចជួយសង្រ្គោះអ្នកបាន! ទ្រង់តែមួយគត់ដែលអាចលើកលែងទោសអំពើបាបរបស់អ្នក! ទ្រង់តែ មួយគត់ដែលអាចប្រទានឲ្យអ្នកមានជីវិតអស់កល្បជានិច្ច។ ទ្រង់តែមួយគត់ដែលអាចសង្រ្គោះអ្នកពីអារម្ម ណ៍ដែលបែកបាក់នៅក្នុងដំណឹងល្អឧបករណ៍! សូមស្រែករកព្រះយេស៊ូវទៅ! សូមទំលាក់ខ្លួនសុំសេចក្ដី មេត្រីភាពរបស់ទ្រង់ទៅ! ទ្រង់បានសុគតនៅលើឈើឆ្កាងដើម្បីសងថ្លៃលោះអំពើបាបរបស់អ្នក។ ទ្រង់បាន រស់ពីសុគតឡើងវិញដើម្បីផ្ដល់ឲ្យអ្នកមានជីវិត! ខ្ញុំសូមអង្វរអ្នកនៅយប់នេះ សូមមករកព្រះយេស៊ូវទៅ សូម ធ្វើវាឥឡូវនេះទៅ! ប្រគល់ខ្លួនរបស់អ្នកទៅព្រះរាជបុត្រានៃព្រះទៅ! សូមស្ដាប់លោក អ៊ីសាក វាតស៍៖

ការជាប់ទោសមួយ ភាពខ្សោយ និងដង្កូវដែលគ្មានសង្ឃឹម
   ខ្ញុំទំលាក់ខ្លួននៅលើព្រះហស្រ្ដដ៏ស្អាតរបស់ព្រះគ្រីស្ទ
ទ្រង់ជាកំលាំង និងជាសេចក្ដីសុចរិតរបស់ខ្ញុំ
   ព្រះយេស៊ូវខ្ញុំអើយ ទ្រង់ជាអ្វីទាំងអស់របស់ខ្ញុំ។
(«ស្ថានភាពដ៏ក្រៀមក្រុំយើង» ដោយ Dr. Isaac Watts, 1674-1748;
      to the tune of “O Set Ye Open Unto Me”)។

បើអ្នកចង់និយាយជាមួយយើងអំពីសេចក្ដីសង្រ្គោះដោយសារព្រះយេស៊ូវ សូមចេញពីកន្លែងអង្គុយ របស់អ្នកឥឡូវនេះ ហើយដើរទៅខាងក្រោយសាលប្រជុំ។ លោក ខាហ្គិននឹងនាំអ្នកទៅកន្លែងដ៏ស្ថាត់មួយ ដែលយើងអាចជជែកគ្នា ហើយអធិស្ឋានបាន។ លោក ចាន់ សូមមក ហើយអធិស្ឋានសំរាប់បងប្អូនខ្លះដើម្បី ឲ្យគេបានសង្រ្គោះនៅយប់នេះ។ អាម៉ែន។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអាន ការអធិប្បាយរបស់ លោក ហ៊ីមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗ នៅតាមអ៊ីធើនេតនៅគេហទំព័រ www.realconversion.com.
ចុចលើ ”Sermon Manuscripts” សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ (Sermons in Khmer)

You may email Dr. Hymers at rlhymersjr@sbcglobal.net, (Click Here) – or you may
write to him at P.O. Box 15308, Los Angeles, CA 90015. Or phone him at (818)352-0452.

អានព្រះគម្ពីរមុនពេលអធិប្បាយដោយលោក Mr. Abel Prudhomme: ៖ យ៉ូហាន ៥:៣១-៤០។
ច្រៀងចំរៀងដោយខ្លួនឯងមុនអធិប្បាយដោយលោក Benjamin KincaidGriffith៖
«សូមមកឯខ្ញុំ» (by Charles P. Jones, 1865-1949)។