Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net




ប្រភពនៃសិរីល្អរបស់ព្រះគ្រីស្ទ

(សេចក្ដីអធិប្បាយលេខ១៤នៅគម្ពីរអេសាយជំពូក៥៣)
THE SOURCE OF CHRIST’S GLORY
(SERMON NUMBER 14 ON ISAIAH 53)
(Cambodian)

ដោយលោក
Dr. R. L. Hymers, Jr.

សេចក្ដីអធិប្បាយមួយបានអធិប្បាយនូវក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស
ថ្ងៃរបស់ព្រះអម្ចាស់នៅពេលព្រឹក ខែមេសា ២១, ២០១៣
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Morning, April 21, 2013

«ហេតុនោះអញនឹងឲ្យទ្រង់ មានចំណែកជាមួយនឹងពួកអ្នកធំ ហើយទ្រង់នឹងចែករបឹបជាមួយនឹងពួកអ្នកដ៏ខ្លាំងពូកែ ពីព្រោះទ្រង់បានច្រួចព្រលឹងចេញ រហូតដល់ស្លាប់ គេបានរាប់ទ្រង់ទុកជាអ្នកទទឹងច្បាប់ ប៉ុន្តែទ្រង់បានទទួលរងទោសនៃអំពើបាបរបស់មនុស្សជាច្រើន ហើយបានអង្វរជំនួសមនុស្ស ដែលទទឹងច្បាប់វិញ។(អេសាយ ៥៣:១២)។


លោក យ៉ូហាន ថ្រែផជាគ្រូគង្វាលសុទ្ធនិយមម្នាក់ ដែលបានរស់នៅក្នុងសតវត្សទី១៧(១៦០១- ១៦៦៩)។ វាត្រូវបានគេនិយាយថា គាត់ជា «គ្រូគង្វាលម្នាក់ដែលឧស្សាហ៍ ហើយខ្ពង់ខ្ពស់បំផុត។ កេរ្ដិ៍ឈ្មោះរបស់គាត់នៅតែមាននៅក្នុងការអត្តាធិប្បាយរបស់គាត់ពីព្រះគម្ពីរទាំងស្រុង ដែលផ្ដល់ឧទាហរណ៍ មួយដល់យើងនៃការរៀនព្រះគម្ពីរអ្នកសុទ្ធនិយមដែលល្អបំផុត វាបានចង្អុលបង្ហាញពីកំប្លែងដ៏ចម្លែក ហើយ បង្ហាញពីអាហាររូបករណ៍»(Elgin S. Moyer, Ph.D., Who Was Who in Church History, Keats Publishing, 1974, p. 410)។ លោក ស្ពឺជិនបានផ្ដល់អនុសាសដ៏សំខាន់ពីការអត្ថាធិប្បាយរបស់លោក ថ្រែផ ដែលទាក់ទងនឹងគម្ពីរអេសាយជំពូក ៥៣ លោក យ៉ូហាន ថ្រែផបានប្រសាសន៍ថា៖

ពាក្យទាំងអស់នៅកន្លែងនេះមានសារះសំខាន់របស់វា ហើយវាគឺប្រាកដ ណាស់ថា ពួកសាវ័ក និងគ្រូផ្សាយដំណឹងល្អកំពុងតែរៀបរាប់ប្រាប់ពីអាថ៌ កំបាំងនៃសេចក្ដីសង្រ្គោះរបស់យើង វាមានការលំអិតដ៏អស្ចារ្យអំពីជំពូកទាំង ស្រុងនេះនៃគម្ពីរអេសាយនេះ...ហើយវាត្រូវតែជាហោរានោះ នៅពេលដែល គាត់បានសរសេររឿងទាំងនេះ គាត់បានពេញដោយព្រះវិញ្ញាណដ៏អស្ចារ្យ មួយ ដោយព្រោះតែនៅក្នុងវា គាត់បានប្រាប់យ៉ាងច្បាស់ណាស់ពីព្រះអម្ចាស់ យេស៊ូវគ្រីស្ទនៅក្នុងគោលបំណងពីរនៅពេលតែមួយនៃការបន្ទាបខ្លួន និង ការលើកដំកើង ដូច្នោះ (អ្នកនិពន្ធ) ផ្សេងៗនៃគម្ពីរសញ្ញាចាស់ខ្ចីពន្លឺពីគម្ពីរ (សញ្ញាថ្មី) ជំពូកនេះផ្ដល់នូវពន្លឺពីគម្ពីរសញ្ញាថ្មីនៅកន្លែងជាច្រើន (John Trapp, A Commentary on the Old and New Testaments, Transki Publications, 1997, volume III, page 410)។

ប្រាកដណាស់ អត្ថបទគម្ពីររបស់យើងនៅព្រឹកនេះ «ជួយផ្ដល់ពន្លឺ» ហើយជួយផ្ដល់ពីការយល់ដឹងរបស់ យើងពីអ្វីដែលយើងបានអាននៅក្នុងគម្ពីរសញ្ញាថ្មី។ ការពន្យល់ពីគម្ពីរអេសាយ ៥៣ជំនួសឲ្យគម្ពីរសញ្ញាថ្មី វាគឺជារបៀបផ្សេងទៀតដែលត្រឹមត្រូវ។ គម្ពីរអេសាយ៥៣ជួយពន្យល់ពីគម្ពីរសញ្ញាថ្មី! ដែលខុសពីធម្មតា ណាស់។

លោក ជែក វើរិនបានប្រសាសន៍ ពីអត្ថបទគម្ពីររបស់យើងថា «ខគម្ពីរចុងក្រោយនេះ(អេសាយ ៥៣) បិទជំពូកពីការចាប់អារម្មណ៍មួយ។ វាផ្ដល់កិត្ដិយសដល់ព្រះអង្គសង្រ្គោះពីការច្រួចព្រលឹងរបស់ទ្រង់ ហើយពីការដែលគេរាប់ទ្រង់ជាអ្នកទទឹងច្បាប់»(Jack Warren, D.D., Redemption in Isaiah 53, Baptist Evangel Publications, 2004, p. 31)។

«ហេតុនោះអញនឹងឲ្យទ្រង់ មានចំណែកជាមួយនឹងពួកអ្នកធំ ហើយទ្រង់នឹងចែករបឹបជាមួយនឹងពួកអ្នកដ៏ខ្លាំងពូកែ ពីព្រោះទ្រង់បានច្រួចព្រលឹងចេញ រហូតដល់ស្លាប់ គេបានរាប់ទ្រង់ទុកជាអ្នកទទឹងច្បាប់ ប៉ុន្តែទ្រង់បានទទួលរងទោសនៃអំពើបាបរបស់មនុស្សជាច្រើន ហើយបានអង្វរជំនួសមនុស្ស ដែលទទឹងច្បាប់វិញ។(អេសាយ ៥៣:១២)។

ឥឡូវនេះ នៅព្រឹកនេះ ព្រះគ្រីស្ទកំពុងតែសប្បាយនឹងរង្វាន់របស់ព្រះវរបិតាដែលទ្រង់បានផ្ដល់ឲ្យ ទ្រង់។ «ហេតុនោះអញនឹងឲ្យទ្រង់ មានចំណែកជាមួយនឹងពួកអ្នកធំ» គ្មានអ្នកណាម្នាក់នៅស្ថានសួគ៌ចំអក មើលងាយ ឬក៏បដិសេធព្រះគ្រីស្ទឡើយ។ អ្នកបំរើទាំងស្រុងនៅស្ថានសួគ៌ស្រឡាញ់ទ្រង់ណាស់! សិរីល្អ ទាំងអស់ដាក់តាំងនៅជុំវិញទ្រង់នៅលើបល្ល័ង្ករបស់ទ្រង់ នៅខាងស្ដាំព្រះហស្ដរបស់ព្រះវរបិតា។ តើអ្វីដែល ព្រះគ្រីស្ទបានធ្វើដើម្បីសមនឹងទទួលកិត្ដិយស និងសិរីល្អនេះ? ហេតុអ្វីបានជាទ្រង់ត្រូវបានព្រះវរបិតាឲ្យ អំណាចដើម្បីទទួលយក «មានចំណែកជាមួយនឹងពួកអ្នកធំ ហើយទ្រង់នឹងចែករបឹបជាមួយនឹងពួកអ្នកដ៏ខ្លាំងពូកែ»? ចម្លើយគឺថា ទ្រង់បានធ្វើរឿងចំនួន៤យ៉ាង។

១. ទីមួយ ទ្រង់បានច្រួចព្រលឹងរបស់ទ្រង់ចេញ រហូតដល់ស្លាប់។

«ទ្រង់បានច្រួចព្រលឹងចេញ រហូតដល់ស្លាប់...»(អេសាយ ៥៣:១២)។

ព្រះគ្រីស្ទបានធ្វើការនោះដោយមានព្រះហឬទ័យច្បាស់លាស់ ទ្រង់បានធ្វើដោយបានគិត ហើយខ្វាយខ្វល់ ទ្រង់មិនធ្វើ តាមអារម្មណ៍ភ្លាមៗនោះទេ។ ទ្រង់បានច្រួចព្រលឹងទ្រង់ដោយមានព្រះហឬទ័យច្បាស់លាស់ រហូតដល់ចុងក្រោយដែលទ្រង់បានបញ្ចប់វាទាំងអស់ ហើស្រែកឡើងថា៖

« ការស្រេចហើយ នោះទ្រង់ឱនព្រះសិរប្រគល់វិញ្ញាណទ្រង់ទៅ។ (យ៉ូហាន ១៩:៣០)។

សូមចាំថា ព្រះគ្រីស្ទបានធ្វើការនេះដោយស្ម័គ្រចិត្ដ ទ្រង់បានមានបន្ទូលថា៖

«ហេតុនោះបានជាព្រះវរបិតាទ្រង់ស្រឡាញ់ខ្ញុំ ពីព្រោះខ្ញុំដាក់ជីវិតខ្ញុំចុះ ដើម្បី ឲ្យបានយកមកវិញ (យ៉ូហាន ១០:១៧)។

នោះគឺជាចំណុចដ៏សំខាន់មួយ យើងត្រូវតែយល់ថា ព្រះគ្រីស្ទមិនសុគតដោយចៃដន្យនោះទេ។ ទ្រង់បាន ទៅដល់ទីមរណៈដោយមានព្រះហឬទ័យច្បាស់លាស់ ទ្រង់បានបោះបង់ព្រះជន្មរបស់ទ្រង់ដើម្បីលោះយក ទោសកំហុសសំរាប់អំពើបាបយើងដោយមានព្រះហឬទ័យច្បាស់លាស់។ «ទ្រង់បានច្រួចព្រលឹងចេញ រហូតដល់ស្លាប់» នៅលើឈើឆ្កាង មិនមែនដោយព្រោះតែទ្រង់ត្រូវតែធ្វើដូច្នោះទេ ប៉ុន្ដែសំរាប់ប្រយោជន៍របស់អ្នក ហើយនិងសំរាប់ខ្ញុំ សំរាប់សេចក្ដីសង្រ្គោះដល់ពួកអ្នកដែលបានចាក់ទ្រង់។

សូមជឿទុកចិត្ដទ្រង់ទៅ ដ្បិតអ្នកមិនភ័យខ្លាចទៀតឡើយ។ សូមច្រួចព្រលឹងរបស់អ្នក ហើយជឿ ទុកចិត្ដដល់ទ្រង់ទាំងស្រុងទៅ ថ្វីដ្បិតទ្រង់បានច្រួចព្រលឹងរបស់ទ្រង់រហូតដល់ស្លាប់សំរាប់អ្នក។ មក ហើយ សំរាកក្នុងព្រះគ្រីស្ទ ហើយបន្ទាប់មកទៀតអ្នកនឹងឃើញថាហេតុអ្វីដែលបានជាទ្រង់បានពាក់មកុដដោយ ពេញកិត្ដិយស និងពេញដ៏សិរីល្អ។ ទ្រង់មានតំណែងដ៏មានកិត្ដិយសមួយដោយព្រោះតែទ្រង់

«បានរងទុក្ខម្តង ដោយព្រោះបាបដែរ គឺជាព្រះដ៏សុចរិត ទ្រង់រងទុក្ខជំនួសមនុស្សទុច្ចរិត ដើម្បីនឹងនាំយើងរាល់គ្នាទៅដល់ព្រះ»(ពេត្រុសទី១ ៣:១៨)

ការសុគតរបសទ្រង់នៅលើឈើឆ្កាង បានធ្វើឲ្យទ្រង់មានភាពអាម៉ាស់ជាខ្លាំង ហើយឥឡូវនេះបាន នាំឲ្យទ្រង់មានកិត្ដិយស និងសិរីល្អ ក្នុងការដែលទ្រងបានទទួល «ចំណែកជាមួយនឹងពួកអ្នកធំ» ហើយចែក «របឹបជាមួយនឹងពួកអ្នកដ៏ខ្លាំងពូកែ» ដូច្នោះ ព្រះវរបិតាបានប្រទានឲ្យទ្រង់មាន «កេរអាករសំរាប់មរដក របសទ្រង់»(ទំនុកដំកើង ២:៨)។ ដូច្នោះ ព្រះវរបិតាមានបន្ទូលថា «អញនឹងឲ្យឯងយកឈ្នះ ប្លន់យក ហើយកំទេចវិញ្ញាណអាក្រក់... ហើយដោយសារការនេះទ្រង់នឹងមានរង្វាន់មួយនៃការសុគតដ៏អាម៉ាស់របស់ ទ្រង់»(Trapp, ibid.)។

«ទ្រង់បានទាំងទំលាក់ងារពីពួកគ្រប់គ្រង និងពួកមានអំណាច ទាំងដាក់ពួកទាំងនោះនៅកណ្តាលជំនុំឲ្យគេមើល ហើយដឹកនាំគេទៅ ដោយមានជ័យជំនះ ដោយសារឈើឆ្កាងនោះឯង»(កូលូស ២:១៥)។

«អំណាចនៃការសុគត» ច្រៀងវា!

អំណាចនៃសេក្ដីស្លាប់បានធ្វើសំរាប់ការអាក្រក់គេ
តែព្រះគ្រីស្ទបានរាយកងទ័ព្ទរបស់គេ
សូមស្រែកច្រៀងពីការផ្ទុះនៃអំណរបរិសុទ្ធ អាលេលូយ៉ា!
អាលេលូយ៉ា! អាលេលូយ៉ា! អាលេលូយ៉ា!
(«អំណាចនៃការសុគត» បកប្រែដោយ Frances Pott, 1832-1909)។

ទ្រង់ត្រូវបានព្រះវរបិតាប្រទានឲ្យមានកិត្ដិយស និងសិរីល្អ ដោយព្រោះតែទ្រង់បានច្រួចព្រលឹង របស់ទ្រង់រហូតដល់ស្លាប់ដើម្បីសង្រ្គោះមនុស្សមានបាប។ មក ហើយជឿទុកចិត្ដទ្រង់! មក ហើយជឿទុក ចិត្ដទ្រង់ទាំងស្រុង! មក ហើយជឿទុកចិត្ដទ្រង់ឥឡូនេះ!

២. ទីពីរ ទ្រង់ត្រូវបានគេរាប់ទុកជាមនុស្សទទឹងច្បាប់។

«ហេតុនោះអញនឹងឲ្យទ្រង់ មានចំណែកជាមួយនឹងពួកអ្នកធំ ហើយទ្រង់នឹងចែករបឹបជាមួយនឹងពួកអ្នកដ៏ខ្លាំងពូកែ ពីព្រោះទ្រង់បានច្រួចព្រលឹងចេញ រហូតដល់ស្លាប់ គេបានរាប់ទ្រង់ទុកជាអ្នកទទឹងច្បាប់...។ (អេសាយ ៥៣:១២)។

ព្រះគ្រីស្ទបានយកកន្លែងរបស់ទ្រង់នៅក្នុងចំណោមនុស្សមានបាប នៅខណៈពេលទ្រង់បំពេញព័ន្ធកិច្ចរបស់ ទ្រង់នៅលើផែនដីនេះ ទ្រងបានមានទំនាក់ទំនងជាមួយមនុស្សបានបាប។ ការនោះហើយដែលជាការប្ដឹង តវ៉ាមួយដ៏សំខាន់របសពួកផារ៉ាស៊ី។ នៅក្នុងការចំអកមើលងាយនោះ ពួកគេបានហៅទ្រង់ថា៖

«ជាមិត្រសំឡាញ់នឹងពួកអ្នកយកពន្ធ ហើយនិងមនុស្សមានបាប» (លូកា ៧:៣៤)។

ហើយនៅក្នុងការសុគតរបស់ទ្រង់នៅលើឈើឆ្កាង ទ្រង់ត្រូវបានសុគតនៅចន្លោះចោរពីរនាក់។

គេបានរាប់ទ្រង់ទុកជាអ្នកទទឹងច្បាប់...។ (អេសាយ ៥៣:១២)។

នោះគឺជាការ ដែលទ្រង់ត្រូវបានគេ«រាប់ទុក» ជាមួយពួកគេ។ «ថ្វីដ្បិតទ្រង់មិនមែនជាអ្នកទទឹងច្បាប់ម្នាក់ទេ ប៉ុន្ដែទ្រង់ត្រូវបានគេប្រព្រឹត្ដដូចជាអ្នកទទឹងច្បាប់ម្នាក់ នៅពេលគេបានឆ្កាងទ្រង់ជាមួយចោរ» (Jamieson, Fausset and Brown, volume 2, p. 733)។ គម្ពីរដំណឹងល្អរបស់លោក ម៉ាកុសប្រាប់ថា៖

«ហើយក៏ឆ្កាងចោរ២នាក់ជាមួយនឹងទ្រង់ ម្នាក់ខាងស្តាំ ម្នាក់ខាងឆ្វេង ២៨ នោះបានសំរេចតាមបទគម្ពីរដែលថា «គេបានរាប់ទ្រង់ជាពួកអ្នកទទឹងច្បាប់»(ម៉ាកុស ១៥:២៧-២៨)។

លោក យ៉ាង់បានប្រសាសន៍ថា «មនុស្សទាំងនេះមិនគ្រាន់តែជាមនុស្សមានបាបតែប៉ុណ្នឹងទេ ប៉ុន្ដែពួកគេជា ឧក្រិដ្ឋជន»(Edward J. Young, Ph.D., The Book of Isaiah, 1972, volume 3, p. 359)។ ពួកគេ ជា «អ្នកទទឹងច្បាប់»។ ពាក្យជាភាសារក្រិចគឺ«អែនោម៉ូស» ដែលមានន័យថា មនុស្សម្នាក់ដែលបំពានលើ ច្បាប់យ៉ាងជាក់ស្ដែង (Vine)។ ដូច្នោះ ព្រះគ្រីស្ទត្រូវបានគេរាប់ទុកជាមួយមនុស្សមានបាបដ៏អាក្រក់ប្រភេទ នោះដែរ! បទចំរៀងដ៏គួរឲ្យចូលចិត្ដរបស់លោក Anna Waterman ប្រាប់ថា៖

ដ្បិតទ្រង់បានសង្រ្គោះមនុស្សអាក្រក់ដូចអ្នក ទ្រង់បានសង្រ្គោះមនុស្សខ្ទេចខ្ទីដូចខ្ញុំ
ហើយខ្ញុំដឹងថា បាទ ខ្ញុំដឹងថា ឈាមព្រះយេស៊ូវអាចលាងមនុស្សបាបដ៏សែនអាក្រក់
ហើយខ្ញុំដឹងថា បាទ ខ្ញុំដឹងថា ឈាមព្រះយេស៊ូវអាចលាងមនុស្សបាបដ៏សែនអាក្រក់
(«បាទ ខ្ញុំដឹង!» ដោយ Anna W. Waterman, 1920)។

គម្ពីរដំណឹងល្អរបស់លោក លូកាប្រាប់យើងថា ចោរម្នាក់ក្នុងចំណោមចោរពីរនាក់នោះបានជឿលើ ព្រះយេស៊ូវ ហើយបានសង្រ្គោះ(លូកា ២៣:៣៩-៤៣)។ លោក យ៉ូហាន រ៉ាយស៍បានប្រសាសន៍ថា «ចោរ ម្នាក់ដែលបានសង្រ្គោះនោះ ជាមនុស្សមានបាបដែលថោកទាបបំផុត ហើយគ្មានទីសង្ឃឹម...» (John R. Rice., D.D., The King of the Jews, Sword of the Lord, 1980 reprint, p. 475)។ លោក ម៉ាកជី បានប្រសាសន៍ថា៖

តើ (ចោរទាំងពីរនាក់) នោះខុសគ្នាដូចម្ដេចខ្លះ? ពួកគេទាំងពីរនាក់សុទ្ធតែ ជាចោរ។ ភាពខុសគ្នាប្លែងបានឃើញនៅក្នុងសេចក្ដីពិតដែលថា ចោរម្នាក់ បានជឿលើព្រះយេស៊ូវគ្រីស្ទ ហើយម្នាក់ទៀតមិនបានជឿទេ(J. Vernon McGee, Th.D., Thru the Bible, Thomas Nelson, 1983, volume IV, p. 354)។

«គេបានរាប់ទ្រង់ទុកជាអ្នកទទឹងច្បាប់»។ ការនេះបង្ហាញថា ព្រះយេស៊ូវទ្រង់បានដាក់ខ្លួនទ្រង់នៅ កន្លែងរបស់មនុស្សមានបាបដ៏សែនអាក្រក់ដោយស្ម័គ្រចិត្ដ។ មនុស្សមានបាបអាចបានសង្រ្គោះ ដោយសារ តែទ្រង់ត្រូវបានគេរាប់ទុកជាមួយពួកគេ។ ប៉ុន្ដែអ្នកត្រូវតែជឿទុកចិត្ដលើទ្រង់ដើម្បីបានសង្រ្គោះ។

ឥឡូវនេះ ព្រះគ្រីស្ទបានទទួលកិត្ដិយសដោយព្រោះតែទ្រង់បានបន្ទាបខ្លួន ដើម្បីឈរនៅកន្លែង របស់មនុស្សមានបាប ហើយយកអំពើបាបរបស់គេដាក់លើទ្រង់ ហើយអាចធ្វើឲ្យពួកគេបានសង្រ្គោះ។ ដូច្នោះ ទ្រង់បានទទួលកិត្ដិយសដោយព្រោះតែ ទ្រង់«ត្រូវបានគេរាប់ទុកជាអ្នកទទឹងច្បាប់» «បាទ ខ្ញុំដឹង!» សូមច្រៀង កន្លែងបន្ទរ!

ហើយខ្ញុំដឹងថា បាទ ខ្ញុំដឹងថា ឈាមព្រះយេស៊ូវអាចលាងមនុស្សបាបដ៏សែនអាក្រក់
ហើយខ្ញុំដឹងថា បាទ ខ្ញុំដឹងថា ឈាមព្រះយេស៊ូវអាចលាងមនុស្សបាបដ៏សែនអាក្រក់
(«បាទ ខ្ញុំដឹង!» ដោយ Anna W. Waterman, 1920)។

៣. ទីបី ទ្រង់បានទទួលរងទោសជំនួសអំពើបាបរបស់មនុស្សច្រើន។

សូមក្រោកឈរឡើង ហើយអានអត្ថបទគម្ពីរឲ្យខ្លាំងៗ នៅកន្លែងបញ្ចប់ដោយពាក្យ «អំពើបាប របស់មនុស្សជាច្រើន»។

«ហេតុនោះអញនឹងឲ្យទ្រង់ មានចំណែកជាមួយនឹងពួកអ្នកធំ ហើយទ្រង់នឹងចែករបឹបជាមួយនឹងពួកអ្នកដ៏ខ្លាំងពូកែ ពីព្រោះទ្រង់បានច្រួចព្រលឹងចេញ រហូតដល់ស្លាប់ គេបានរាប់ទ្រង់ទុកជាអ្នកទទឹងច្បាប់ ប៉ុន្តែទ្រង់បានទទួលរងទោសនៃអំពើបាបរបស់មនុស្សជាច្រើន...។(អេសាយ ៥៣:១២)។

អ្នកអាចអង្គុយចុះបាន

«ទ្រង់បានទទួលរងទោសនៃអំពើបាបរបស់មនុស្សជាច្រើន» ដូចសាវក ពេត្រុសបានប្រាប់វាថា៖

«ទ្រង់បានផ្ទុកអំពើបាបរបស់យើងរាល់គ្នា នៅលើរូបអង្គទ្រង់ ជាប់លើឈើឆ្កាង» (ពេត្រុសទី១ ២:២៤)។

នេះគឺជាសេចក្ដីសង្រ្គោះដែលបានដោយសារការសុគតជំនួស។ ព្រះគ្រីស្ទយកអំពើបាបរបស់អ្នក «ដាក់លើ រូបអង្គទ្រង់» ជាប់លើឈើឆ្កាង។ ទ្រង់លោះទោសកំហុសសំរាប់អំពើបាបរបស់អ្នក ដោយយកវាដាក់លើរូប អង្គទ្រង់ ហើយសុគតនៅកន្លែងរបស់អ្នក។ បើគ្មានការទទួលទណ្ឌកម្មតាមរយះការសុគតជំនួសរបស់ព្រះ យេស៊ូវ នោះគ្មានដំណឹងល្អឡើយ។ ការសុគតជំនួសមនុស្សមានបាបគឺជាបេះដូង និងជាខ្លឹមនៃដំណឹងល្អ។ លោក ស្ពឺជិបានប្រសាសន៍ថា៖

ឥឡូវនេះ ការទាំងបីនេះដែលថា ទ្រង់បានច្រួចព្រលឹងចេញរហូតដល់ស្លាប់ ហើយទ្រង់បានលោះទោសអំពើបាប ទ្រង់ត្រូវបានគេរាប់ជាអ្នកទទឹង ច្បាប់ ហេតុដច្នោះហើយទ្រង់បាននៅសងខាងជាមួយអ្នកមានបាប ហើយ បន្ទាប់មក ពិតប្រាកដណាស់ទ្រង់លោះអំពើបាបរបស់គេ...ដែលមិនធ្វើឲ្យទ្រង់មិន សុចរិតឡើយ ដ្បិតទ្រង់អាចយកអំពើបាបចេញ ដែលមនុស្សធ្វើឲ្យស្មោក គ្រោគ ការទាំងបីនេះគឺជាមូលហេតុសំរាប់សិរីល្អរបស់ព្រះយេស៊ូវរយើង។ ព្រះវរបិតាធ្វើការទាំងបីនេះ ហើយមានមួយថែមទៀត ព្រះវរបិតាធ្វើឲ្យទ្រង់ ទទួលការខូចជាខ្លាំង ហើយឲ្យទ្រង់ជាអ្នកចែកចាយម្នាក់ដ៏អស្ចារ្យ (C. H. Spurgeon, The Metropolitan Tabernacle Pulpit, Pilgrim Publications, 1975 reprint, volume XXXV, page 93)។

«បាទ ខ្ញុំដឹង!» សូមច្រៀងកន្លែងបន្ទរ!

ហើយខ្ញុំដឹងថា បាទ ខ្ញុំដឹងថា ឈាមព្រះយេស៊ូវអាចលាងមនុស្សបាបដ៏សែនអាក្រក់
ហើយខ្ញុំដឹងថា បាទ ខ្ញុំដឹងថា ឈាមព្រះយេស៊ូវអាចលាងមនុស្សបាបដ៏សែនអាក្រក់

៤. ទីបួន ទ្រង់បានអង្វរជំនួសមនុស្ស ដែលទទឹងច្បាប់វិញ។

អត្ថបទគម្ពីរបញ្ចប់ជាមួយពាក្យថា៖

«ហើយបានអង្វរជំនួសមនុស្ស ដែលទទឹងច្បាប់វិញ»(អេសាយ ៥៣:១២)។

នៅលើឈើឆ្កាង ព្រះគ្រីស្ទបានអធិស្ឋានសំរាប់មនុស្សមានបាប ហើយអង្វរជំនួសមនុស្សដែលទទឹងច្បាប់» នៅពេលទ្រង់បានស្រែកឡើងថា

«ឱព្រះវរបិតាអើយ សូមអត់ទោសដល់អ្នកទាំងនេះផង ដ្បិតគេមិនដឹងជាគេធ្វើអ្វីទេ»(លូកា ២៣:៣៤)។

ដូច្នោះទ្រង់បានអធិស្ឋានសំរាប់មនុស្សមានបាប ដូចជាពេលដែលទ្រង់បានព្យួរនៅលើឈើឆ្កាង។

ហើយសូម្បីតែឥឡូវនេះនៅលើស្ថានសួគ៌ក្ដី ព្រះយេស៊ូវនៅតែអធិស្ឋានសំរាប់មនុស្សមានបាប

«ដ្បិតទ្រង់មានព្រះជន្មរស់នៅជានិច្ច ដើម្បីនឹងជួយអង្វរជំនួសគេ» (ហេព្រើរ ៧:២៥)។

ទ្រង់បានអង្វរជំនួសមនុស្សមានបាប ក្នុងការដែលទ្រង់បានសុគតនៅលើឈើឆ្កាង។ ទ្រង់បន្ដអធិស្ឋានឲ្យ មនុស្សមានបាបរហូតដល់សព្វថ្ងៃនេះ ទ្រង់បានអង្គុយនៅខាងស្ដាំដៃនៃព្រះវរបិតានៅលើស្ថានសួគ៌។

សូមកត់សំគាល់ការទាំងបួននេះ ដែលព្រះយេស៊ូវបានធ្វើ ហើយជាមូលហេតុដែលទ្រង់ឥឡូវនេះ ត្រូវបានព្រះវរបិតាលើកដំកើង នៅខាងស្ដាំដៃនៃព្រះវរបិតា។ ហើយមូលហេតុទាំងបួននេះសំរាប់ជាកាដូនៃ សិរីល្អរបស់ព្រះគ្រីស្តដែលទ្រង់បានធ្វើដើម្បីសង្រ្គោះមនុស្សមានបាប!

«ហើយដែលឃើញទ្រង់មានភាពជាមនុស្សដូច្នោះ នោះក៏បន្ទាបព្រះអង្គទ្រង់ ទាំងចុះចូលស្តាប់បង្គាប់ រហូតដល់ទីមរណៈ គឺទ្រង់ទទួលសុគតជាប់ឈើឆ្កាងផង ដោយហេតុនោះបានជាព្រះបានលើកទ្រង់ឡើងយ៉ាងខ្ពស់ ហើយបានប្រទានឲ្យមាននាមដ៏ប្រសើរ លើសជាងអស់ទាំងនាមផង ដើម្បីកាលណាឮព្រះនាមព្រះយេស៊ូវ នោះឲ្យគ្រប់ទាំងជង្គង់នៅស្ថានសួគ៌ នៅផែនដី ហើយនៅក្រោមផែនដីត្រូវលុតចុះ ហើយឲ្យគ្រប់ទាំងអណ្តាតបានថ្លែងប្រាប់ថា ព្រះយេស៊ូវគ្រីស្ទទ្រង់ជាព្រះអម្ចាស់ សំរាប់ជាសិរីល្អដល់ព្រះដ៏ជាព្រះវរបិតា»(ភីលីព ២:៨-១០)។

ប៉ុន្ដែសូមកត់សំគាល់ផងដែរថា ជាមួយអំណាចដើម្បីសង្រ្គោះទាំងអស់របស់ព្រះយេស៊ូវ ទ្រង់នឹង មិនសង្រ្គោះពួកអ្នកទាំងនោះដែលគិតថា ពួកគេមិនត្រូវការដើម្បីបានសង្រ្គោះឡើយ។ ដូចជាលោក ស្ពឺជិន បានប្រាប់ថា

ប្រសិនជា(អ្នក) មិនមានបាប ទ្រង់មិនអាចលាងសំអាត(អ្នក)ពីវាបានទេ។ តើអាចឬទេ?...អ្នកជាល្អណាស់ ជាមនុស្សដែលគេគោរព អ្នកជាមនុស្ស ដែលមិនដែលបានធ្វើខុសសោះក្នុងពេញមួយជីវិតរបស់អ្នក តើព្រះយេស៊ូវ ជាអ្វីចំពោះអ្នក? ពិតប្រាកដណាស់ អ្នកទៅតាមផ្លូវផ្ទាល់ខ្លួនរបស់អ្នក ហើយ មើលថែរក្សាខ្លួនអ្នក...ពុទ្ធោអើយ! នេះគឺឆ្កួត...បើអ្នកបើទៅក្នុង ចិត្ដអ្នកគឺ ស្រោកគ្រោគដូចជាបំពង់ផ្សែងដែលមិនដែលបានជូត។ (ចិត្ដអ្នក)ពេញទៅ ដោយសេចក្ដីស្មោកគ្រោគ។ អូ អ្នកអាចឃើញពីការនេះ ហើយបញ្ឃប់នូវ សេចក្ដីសុចរិតខុសឆ្គងរបស់អ្នកទៅ។ (ដ្បិត) បើអ្នកនឹងធ្វើដូចនេះទេ ព្រះយេស៊ូវមិនមែនជាអ្វីសោះសំរាប់អ្នក។ ទ្រង់ទាញយកសិរីល្អរបស់ទ្រង់ពី មនុស្សមានបាប មិនមែនពីមនុស្សដែលអួតពីខ្លួនឯងដូចជាអ្នកទេ អ្នកមាន ទោសម្ដង ដែលនឹង...សារភាពទោសកំហុសរបស់អ្នក អ្នកអាចចងចាំដោយ សប្បាយពីការទាំងបួននេះ ដែលព្រះគ្រីស្ទបានធ្វើ ទ្រង់បានធ្វើវាដើម្បីមាន ទំនាក់ទំនងជាមួយមនុស្សមានបាប ដ្បិតសព្វថ្ងៃនេះទ្រង់ត្រូវបានព្រះវរបិតា បំពាក់មកុដដោយសិរីរុងរឿង ហើយដោយកេត្ដិយស ហើយដោយអំណាច ព្រះចេស្ដា...(ដូច្នោះ) ខ្ញុំសូមអំពាវនាវទៅអ្នកឲ្យជឿទុកចិត្ដលើព្រះរាជបុត្រា នៃព្រះទៅ ទ្រង់បានកើតក្នុងសាច់ឈាម បានបង្ហូរព្រះលោហិត ហើយសុគត សំរាប់ទោសរបស់មនុស្សលោក! បើអ្នកនឹងជឿទុកចិត្ដទ្រង់ ទ្រង់នឹងមិនក្បត់ អ្នកទេ ដ្បិតអ្ននឹងបានសង្រ្គោះ ហើយអ្នកនឹងបានសង្រ្គោះម្ដង ហើយជារៀង រហូត(Spurgeon, ibid., page 95)។

អាម៉ែន! «បាទខ្ញុំដឹង»! សូមច្រៀងវាម្ដងទៀត!

ហើយខ្ញុំដឹងថា បាទ ខ្ញុំដឹងថា ឈាមព្រះយេស៊ូវអាចលាងមនុស្សបាបដ៏សែនអាក្រក់
ហើយខ្ញុំដឹងថា បាទ ខ្ញុំដឹងថា ឈាមព្រះយេស៊ូវអាចលាងមនុស្សបាបដ៏សែនអាក្រក់
(«បាទ ខ្ញុំដឹង!» ដោយ Anna W. Waterman, 1920)។

បើអ្នកចង់និយាយជាមួយយើង អំពីការលាងសំអាតពីអំពើបាបរបស់អ្នក ដោយសារព្រះយេស៊ូវ សូមទៅខាងក្រោយសាលប្រជុំឥឡូវនេះ។ លោក ខាហ្គិននឹងនាំអ្នកទៅកន្លែងស្ងាត់មួយ ដែលយើងអាច និយាយគ្នាបាន។ សូមទៅឥឡូវនេះ នៅខណៈពេលលោក ហ្រ្គីហ្វីតច្រៀងកន្លែងបន្ទរម្ដងទៀត។

ហើយខ្ញុំដឹងថា បាទ ខ្ញុំដឹងថា ឈាមព្រះយេស៊ូវអាចលាងមនុស្សបាបដ៏សែនអាក្រក់
ហើយខ្ញុំដឹងថា បាទ ខ្ញុំដឹងថា ឈាមព្រះយេស៊ូវអាចលាងមនុស្សបាបដ៏សែនអាក្រក់

លោក លី សូមមក ហើយអធិស្ឋានសំរាប់បងប្អូនដែលបានឆ្លើយតប។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអាន ការអធិប្បាយរបស់ លោក ហ៊ីមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗ នៅតាមអ៊ីធើនេតនៅគេហទំព័រ www.realconversion.com.
ចុចលើ ”Sermon Manuscripts” សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ (Sermons in Khmer)

You may email Dr. Hymers at rlhymersjr@sbcglobal.net, (Click Here) – or you may
write to him at P.O. Box 15308, Los Angeles, CA 90015. Or phone him at (818)352-0452.

អានព្រះគម្ពីរមុនពេលអធិប្បាយដោយលោក Dr. Kreighton L. Chan ៖ អេសាយ ៥៣:៦-១២។
ច្រៀងចំរៀងដោយខ្លួនឯងមុនអធិប្បាយដោយលោក Benjamin KincaidGriffith៖
(«បាទ ខ្ញុំដឹង!» ដោយ Anna W. Waterman, 1920)។


ចំណងជើងនៃសេចក្ដីអធិប្បាយ

ប្រភពនៃសិរីល្អរបស់ព្រះគ្រីស្ទ
(សេចក្ដីអធិប្បាយលេខ១៤នៅគម្ពីរអេសាយជំពូក៥៣)

ដោយ Dr. R. L. Hymers, Jr.

«ហេតុនោះអញនឹងឲ្យទ្រង់ មានចំណែកជាមួយនឹងពួកអ្នកធំ ហើយទ្រង់នឹងចែករបឹបជាមួយនឹងពួកអ្នកដ៏ខ្លាំងពូកែ ពីព្រោះទ្រង់បានច្រួចព្រលឹងចេញ រហូតដល់ស្លាប់ គេបានរាប់ទ្រង់ទុកជាអ្នកទទឹងច្បាប់ ប៉ុន្តែទ្រង់បានទទួលរងទោសនៃអំពើបាបរបស់មនុស្សជាច្រើន ហើយបានអង្វរជំនួសមនុស្ស ដែលទទឹងច្បាប់វិញ។(អេសាយ ៥៣:១២)។

១. ទីមួយ ទ្រង់បានច្រួចព្រលឹងរបស់ទ្រង់ចេញ រហូតដល់ស្លាប់។ អេសាយ ៥៣:១២a;
យ៉ូហាន ១៩:៣០, ១០:១៧; ពេត្រុសទី១ ៣:១៨; ទំនុកដំកើង ២:៨;
កូល៉ូស ២:១៥។

២. ទីពីរ ទ្រង់ត្រូវបានគេរាប់ទុកជាមនុស្សទទឹងច្បាប់។ អេសាយ ៥៣:១២b;
លូកា ៧:៣៤;ម៉ាកុស ១៥:២៧-២៨; លូកា ២៣:៣៩-៤៣។

៣. ទីបី ទ្រង់បានទទួលរងទោសជំនួសអំពើបាបរបស់មនុស្សច្រើន។ អេសាយ ៥៣:១២c;
ពេត្រុសទី១ ២:២៤។

៤. ទីបួន ទ្រង់បានអង្វរជំនួសមនុស្ស ដែលទទឹងច្បាប់វិញ។ អេសាយ ៥៣:១២d;
លូកា ២៣:៣៤; ហេព្រើរ ៧:២៥; ភីលីព២:៨-១១។