Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net




ជ័យជំនះរបស់ព្រះអង្គសង្រ្គោះ

(សេចក្ដីអធិប្បាយលេខ១២នៅគម្ពីរអេសាយជំពូក៥៣)
THE SAVIOUR’S TRIUMPH!
(SERMON NUMBER 12 ON ISAIAH 53)
(Cambodian)

ដោយលោក
Dr. R. L. Hymers, Jr.

សេចក្ដីអធិប្បាយមួយបានអធិប្បាយនូវក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស
ថ្ងៃរបស់ព្រះអម្ចាស់នៅពេលព្រឹក ខែមេសា ១៤, ២០១៣
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Morning, April 14, 2013

«នោះទ្រង់នឹងបានឃើញពូជពង្សរបស់ទ្រង់ ហើយនឹងចំរើនព្រះជន្មទ្រង់ឲ្យយឺនយូរតទៅ ឯបំណងព្រះហឫទ័យនៃព្រះយេហូវ៉ា នោះនឹងជឿនឡើងដោយព្រះហស្តទ្រង់»(អេសាយ ៥៣:១០)។


ផ្នែកទីមួយនៃគម្ពីរអេសាយ ៥៣:១០ ប្រាប់ពីការសុគតជាដង្វាយធួន នឹងបាបរបស់ព្រះគ្រីស្ទ។ ខ្ញុំបានអធិប្បាយអំពីវាកាលពីយប់មិញ។ ខគម្ពីរនៅពាក់កណ្ដាលមុនដំបូងនេះបង្ហាញថា ព្រះវរបិតាគឺជា អ្នកតំណាងនៅខាងក្រោយការរងទុក្ខរបស់ព្រះរាជបុត្រារបស់ទ្រង់ ហើយពិតប្រាកដណាស់ ព្រះវរបិតាជា អ្នកបណ្ដាលឲ្យរឿងនេះកើតឡើង។ លោក មែរីល អាន់ហ្គើរបានប្រសាសន៍ថា «ព្រះយេហូវ៉ាបានវាយទ្រង់ ដោយទុកទ្រង់ឲ្យឈឺចាប់»(Merrill F. Unger, Ph.D., Unger’s Commentary on the Old Testament, Moody Press, 1981, volume II, p. 1299)។ ខគម្ពីរពាក់កណ្ដាលនៃអេសាយ ៥៣:១០ មុនប្រាប់ថា៖

«ទោះបើយ៉ាងនោះ គង់តែព្រះយេហូវ៉ាបានសព្វព្រះហឫទ័យនឹងវាយទ្រង់ឲ្យជាំ ហើយឲ្យឈឺចាប់ កាលណាព្រះជន្មទ្រង់បានត្រូវថ្វាយទុក្ខជាយញ្ញបូជាលោះបាបហើយ»(អេសាយ ៥៣:១០)។

លោក ខែល និងលោក ដេលីថស៊ីស ដែលជាអ្នកអត្ថាធិប្បាយពីគម្ពីរសញ្ញាចាស់មានប្រសាសន៍ថា៖

មនុស្សជាអ្នកដែលបានដាក់ទោសលើ(ព្រះគ្រីស្ទ) ដូចជាការវាយឲ្យរងទុក្ខ វេទនា ដូចជាការកើតទុក្ខជាខ្លាំង ប៉ុន្ដែអ្នកដែលខ្ពស់បំផុតដែលបណ្ដាលឲ្យ វាកើតឡើងគឺជាព្រះវរបិតា ដែលបានធ្វើឲ្យមនុស្សមានបាប(បំរើ) បំណង ព្រះហឬទ័យរបស់ទ្រង់ បំណង ព្រះហឬទ័យរបស់ទ្រង់ ហើយនិងការប្រឹក្សា ដែលទ្រង់បានសំរេចចិត្ដទុកជាមុន(Eerdmans, 1973 reprint, vol. VII, part II, p. 330)។

ប៉ុន្ដែឥឡូវនេះយើងឃើញ នៅក្នុងពាក់កណ្ដាលទីពីរនៃគម្ពីអេសាយ ៥៣:១០ ដែលនិយាយអំពី ការរងទុក្ខរបស់ព្រះគ្រីស្ទ តើការរងទុក្ខអ្វីដែលបានធ្វើទទួល។ ការរងទុក្ខ និងការសុគតបានដាក់ជាមូលដ្ឋាន សំរាប់ជ័យជំនះនៃការរស់ពីសុគតរបស់ទ្រង់ និងជ័យជំនះនៃមនុស្សរបស់ទ្រង់នៅលើផែនដី! សូមក្រោក ឈរឡើងម្ដងទៀត ហើយអានខគម្ពីរពាក់កណ្ដាលទីពីរ ដែលចាប់ផ្ដើមជាមួយពាក្យ «ទ្រង់នឹងបានឃើញ»

«...នោះទ្រង់នឹងបានឃើញពូជពង្សរបស់ទ្រង់ ហើយនឹងចំរើនព្រះជន្មទ្រង់ឲ្យយឺនយូរតទៅ ឯបំណងព្រះហឫទ័យនៃព្រះយេហូវ៉ា នោះនឹងជឿនឡើងដោយព្រះហស្តទ្រង់» (អេសាយ ៥៣:១០ខ)។

អ្នកអាចអង្គុយចុះបាន។ ការកត់សំគាល់ពីអត្ថបទគម្ពីរនេះ យើងមានលទ្ធផលដ៏អស្ចារ្យចំនួន៣ ដែលបាន មកពីការរងទុក្ខរបស់ព្រះគ្រីស្ត!

១. ទីមួយ ទ្រង់នឹងបានឃើញពូជពង្សរបស់ទ្រង់!

«ទ្រង់នឹងបានឃើញពូជពង្សរបស់ទ្រង់» (អេសាយ ៥៣:១០)។

នោះគឺជាលទ្ធផលទីមួយនៃការសុគតរបស់ព្រះយេស៊ូវ។ «ទ្រង់នឹងបានឃើញពូជពង្សរបស់ទ្រង់» កន្លែងនេះសំដៅទៅលើពូជពង្សខាងព្រលឹងវិញ្ញាណរបស់ព្រះគ្រីស្ទ និងកូនចៅរបស់ទ្រង់។ មានមនុស្សរាប់ លាននាក់បានមករកព្រះគ្រីស្ទ ហើយបានក្លាយជា «ពូជពង្សរបស់ទ្រង់»។ ព្រះយេស៊ូវទ្រង់បានទាយពីរឿង នោះនៅពេលដែលទ្រង់បានមានបន្ទូលថា៖

«ដ្បិតនឹងមានមនុស្សពីទិសខាងកើត ខាងលិច ខាងជើង ហើយខាងត្បូង មកអង្គុយក្នុងនគរព្រះដែរ ៣០ ហើយមើល នឹងមានមនុស្សក្រោយទៅជាមុន និងមនុស្សមុនទៅជាក្រោយវិញ» (លូកា ១៣:២៩)។

ចាប់តាំងពីថ្ងៃបុណ្យ៥០ទៅមុខ មានចំនួនមនុស្សដែលមិនអាចរាប់អស់បានមករកព្រះគ្រីស្ទនៅ គ្រប់ទីកន្លែងនៅលើផែនដី។ ហើយនិងនៅចុងបញ្ចប់ នៅពេលដែលព្រះគ្រីស្ទយាងពីស្ថានសួគ៌ត្រលប់មក ផែនដីនេះវិញ៖

«ពូជពង្សរបស់ទ្រង់នឹងបានផែនដីជាមរតក» (ទំនុកដំកើង ២៥:១៣)។

ដ្បិតព្រះគ្រីស្ទមិនរងចាំរហូតដល់ទ្រង់យាងត្រលប់មកលើកទីពីរ ដើម្បីឃើញពូជពង្សរបស់ទ្រង់ទេ ប៉ុន្ដែនៅពេលភ្លាមៗនេះ គឺនៅពេលដែលទ្រង់រស់ពីសុគតឡើងវិញ ទ្រង់បានឃើញពួកគេ ហើយពួកគេបាន ឃើញទ្រង់! សាវកប៉ុលបានប្រាប់ថា៖

«ហើយថា ទ្រង់បានលេចមកឲ្យកេផាសឃើញ រួចដល់ពួក១២នាក់ដែរ ក្រោយទៀត ទ្រង់លេចមកឲ្យពួកបងប្អូនជាង៥០០នាក់ឃើញតែម្តង ក្រោយទៀត ទ្រង់លេចមកឲ្យយ៉ាកុបឃើញ ក៏ឲ្យពួកសាវ័កទាំងអស់គ្នាឃើញដែរ ៨ រួចទ្រង់បានលេចមកឲ្យខ្ញុំឃើញ ជាខាងក្រោយគេបង្អស់ ដូចជាលេចមកដល់កូនកើតមុនកំណត់ដែរ» (កូរិនថូសទី១ ១៥:៥-៨)។

ពូជពង្សរបស់ទ្រង់បានឃើញទ្រង់ ដ្បិតសាវកប៉ុលបានប្រាប់ពីរឿងនេះថា៖

«ឯសេចក្តីដែលមានតាំងពីដើមមក ដែលយើងខ្ញុំបានឮ ហើយភ្នែកបានឃើញ ក៏បានមើល ហើយដៃបានប៉ះពាល់ ខាងឯព្រះបន្ទូលនៃជីវិត» (យ៉ូហានទី១ ១:១)។

ហើយទ្រង់បានឃើញពូជពង្សរបស់ទ្រង់ នៅពេលទ្រង់បានរស់ពីសុគតឡើងវិញ៖

«ព្រះយេស៊ូវទ្រង់យាងមកឈរនៅកណ្តាលពួកសិស្ស មានព្រះបន្ទូលថា សូមឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្តីសុខចុះ កាលទ្រង់មាន ព្រះបន្ទូលដូច្នោះហើយ នោះក៏បង្ហាញព្រះហស្ត និងចំហៀងទ្រង់ឲ្យគេមើល ដូច្នេះ ពួកសិស្សមានចិត្តត្រេកអរ ដោយបានឃើញព្រះអម្ចាស់»(យ៉ូហាន ២០:១៩- ២០)។

«ទ្រង់នឹងបានឃើញពូជពង្សរបស់ទ្រង់»

ពួកគេបានឃើញទ្រង់ ហើយទ្រង់បានឃើញពួកគេ ហើយពួកគេជាពូជពង្សរបស់ទ្រង់ ជាកូនខាងព្រលឹង វិញ្ញាណរបស់ទ្រង់! នៅពេលដែលទ្រង់បានរស់ពីសុគតឡើងវិញ ទ្រង់បានឃើញពូជពង្សទ្រង់!

បន្ទាប់ពីទ្រង់បានយាងឡើងទៅស្ថានសួគ៌វិញ អំណាចនៃព្រះវិញ្ញាណបរិសុទ្ធបានមក ហើយមាន ៣ពាន់នាក់បានប្រែចិត្ដ។ សេចក្ដីសន្យានៅក្នុងគម្ពីរអេសាយនេះត្រូវបានសំរេចម្ដងទៀត។ ការទតពីស្ថាន សួគ៌មក ព្រះយេស៊ូវបានឃើញពូជពង្សរបស់ទ្រង់។ ដូច្នោះហើយវាបានកើតឡើងនៅក្នុងកំឡុងពេលនៅ កណ្ឌគម្ពីរកិច្ចការ។ ការរស់ពីសុគតឡើងវិញបានមើលឃើញពីបល្ល័ង្កដ៏ពេញដោយសិរីល្អរបស់ទ្រង់ ហើយ បានឃើញហ្វូងមនុស្សដ៏ធំបានជឿទុកចិត្ដលើទ្រង់ ហើយក្លាយជាពូជពង្សរបស់ទ្រង់។

ដូច្នោះហើយ វាបានកើតឡើងនៅកំឡុងពេលជាច្រើឆ្នាំ។ ព្រះយេស៊ូវទ្រង់បានទតឃើញពីស្ថាន សួគ៌មក ហើយបានឃើញពូជពង្សរបស់ទ្រង់ជាច្រើនមកគ្រប់ទិសទីនៃលោកីយទាំងមូល ដូច្នោះហើយពាក្យ ទំនាយរបស់ហោរាអេសាយកំពុងតែសំរេច ពួកគេនឹងមក «ដ្បិតនឹងមានមនុស្សពីទិសខាងកើត ខាងលិច ខាងជើង ហើយខាងត្បូង មកអង្គុយក្នុងនគរព្រះដែរ» (លូកា ១៣:២៩)។

បាទ សេចក្ដីសន្យានោះបានសំរេចរាប់លានដងហើយនៅក្នុងប្រវត្ដិសាស្រ្ដទាំងអស់ ហើយនៅគ្រប់ ជុ្រងជ្រោយនៃលោកីយនេះ។

«ទ្រង់នឹងបានឃើញពូជពង្សរបស់ទ្រង់»

ដ្បិតនៅពេលអ្នកមករកព្រះយេស៊ូវដោយសេចក្ដីជំនឿ ទ្រង់នឹងបានឃើញអ្នកដែរ! នៅពេលដែលប្រែចិត្ដភ្លាមៗ នោះអ្នកនឹងរាប់បញ្ចូលទៅក្នុងតួលេខដ៏ធំនៃពួកអ្នកដែលជាពូជពង្សរបស់ទ្រង់ ដែលនៅលើ ផែនដី និងក្នុងស្ថានសួកគ៌។

«ទ្រង់នឹងបានឃើញពូជពង្សរបស់ទ្រង់»

តើយើងអរសប្បាយយ៉ាងម៉េចបាន អំពីការរស់ពីសុគតឡើងវិញរបស់ព្រះគ្រីស្ទ ដែលវាក្លាយជាព្រះពរមួយ ហើយជាការមើលឃើញដ៏រុងរឿង របស់មនុស្សប្រុសមនុស្សស្រីគ្រប់ពូជសាសន៍ទាំងអស់ ហើយគ្រប់ជាតិ សាសន៍ដែលជឿលើទ្រង់ និងដល់ពួកគេដែលតភ្ជាប់ខ្លួនគេជាមួយទ្រង់ជាងរៀងរហូត! បាទ

«ទ្រង់នឹងបានឃើញពូជពង្សរបស់ទ្រង់»

ប្រពន្ធខ្ញុំ និងខ្ញុំបានមើល DVDដ៏អស្ចារ្យមួយនៅល្ងាចមួយថ្មីៗនេះ វាបង្ហាញពីជនជាតិម៉ូស្លីមម្នាក់ ក្នុងចំណោមអ្នកផ្សេងទៀត នៅប្រទេសអេរ៉ាក់ ដែលបែរទៅជឿលើព្រះគ្រីស្ទ ហើយក្លាយជាកូនព្រះ។ ស្រ្ដីម៉ូស្លីម្នាក់នៅក្នុងប្រទេស អេរ៉ាក់នោះបាននិយាយថា «ខ្ញុំបានបាត់បង់ទីសង្ឃឹមទាំងអស់»។ បន្ទាប់មក នាងបានជឿលើព្រះយេស៊ូវ។ មានបុរសក្មេងម្នាក់បាននិយាយថា «ខ្ញុំមិនចង់ធ្វើជាជនជាតិម៉ូស្លីមម្នាក់ទៀត ទេ»។ គាត់ក៏បានជឿលើព្រះយេស៊ូវ ហើយក្លាយជាកូនព្រះម្នាក់ផងដែរ។ ហើយមានមនុស្សថែមទៀតកំពុង តែជឿលើព្រះយេស៊ូវនៅក្នុងប្រទេសអេរ៉ាក់ជាងពេលមុនផ្សេងទៀតនៅចុងឆ្នាំ១៥០០! មានមនុស្សក្មេងៗ ជនជាតិម៉ូស្លីមរាប់ពាក់នាក់នៅតាមបណ្ដាប្រទេសជាច្រើនកំពុងតែប្រថុយជីវិតរបសគេ ដើម្បីក្លាយជាកូន ព្រះ! សព្វថ្ងៃនេះ ព្រះយេស៊ូវទ្រង់កំពុងតែឃើញ«ពូជរបស់ទ្រង់» ជាច្រើនដែលជាជនជាតិម៉ូស្លីមនៅលើ ពិភពលោកនេះ! ហើយសេចក្ដីអធិប្បាយរបស់យើងនឹងរៀនពីរឿងនោះ ក្នុងប្រទេអារ៉ាម់នៅលើគេហទំព័រ របស់យើង!

ដ្បិតនៅក្នុងជ័យជំនះចុងក្រោយនោះ គឺនៅពេលព្រះគ្រីស្ទនឹងលេចមកក្នុងសិរីល្អរបស់ទ្រង់ដើម្បី តាំងនគររបស់ទ្រង់នៅលើផែនដីនេះ ហើយនៅពេលដែលទ្រង់នឹងយាងម្ដងទៀត ដើម្បីសោយរាជ្យជាស្ដេច លើសអស់ទាំងស្ដេច ហើយជាព្រះអម្ចាស់លើសអស់ទាំងព្រះអម្ចាស់

«ពូជពង្សរបស់ទ្រង់នឹងបានផែនដីជាមរតក»(ទំនុកដំកើង ២៥:១៣)។

ហើយ «ទ្រង់នឹងបានឃើញពូជពង្សរបស់ទ្រង់» ដ្បិតមាត់របស់ព្រះអម្ចាស់បាននិយាយវាថា! «ព្រះយេស៊ូវ នឹងសោយរាជ្យ»។ សូមច្រៀងវា!

ព្រះយេស៊ូវនឹងសោយរាជ្យនៅអស់កល្បជានិច្ច
   ទ្រង់ធ្វើឲ្យដំណើរទ្រង់នៅបន្ដរត់រហូត
នគររបស់ទ្រង់រាលដាលពីច្រាំសមុទ្រមួយទៅមួយ
   រហូតដល់លោកខែរីកឡើង ហើយគ្មានទៀត
(«ព្រះយេស៊ូវនឹងសោយរាជ្យ» ដោយ by Isaac Watts, D.D., 1674-1748)។

២. ទីពីរ ទ្រង់នឹងចំរើនព្រះជន្មទ្រង់ឲ្យយឺនយូរ!

សូមមើលទៅអត្ថបទគម្ពីររបស់យើងក្នុងគម្ពីរអេសាយ ៥៣:១០ វិញ ដ្បិតកន្លែងនេះមានលទ្ធផល ដ៏អស្ចារ្យផ្សេងៗទៀតនៃការងទុក្ខ និងការសុគតរបស់ព្រះយេស៊ូវ។

«នោះទ្រង់នឹងបានឃើញពូជពង្សរបស់ទ្រង់ ហើយនឹងចំរើនព្រះជន្មទ្រង់ឲ្យយឺនយូរតទៅ... »(អេសាយ ៥៣:១០)។

លទ្ធផលទីពីរនៃការសុគតរបស់ព្រះគ្រីស្ទគឺ «ទ្រង់នឹងចំរើនព្រះជន្មទ្រង់ឲ្យយឺនយូរ» ដ្បិតនៅ ពេលដែលទ្រង់បានសុគតនៅលើឈើឆ្កាង ព្រះជន្មរបស់ទ្រង់មិនបានបញ្ចប់ទេ។ ទ្រងមិនបានត្រូវគេទុកនៅ ក្នុងផ្នូរយូរណាស់ទេ។ នៅថ្ងៃទី៣ទ្រង់មកដល់ ហើយព្រះគ្រីស្ទបានយកឈ្នះសេចក្ដីស្លាប់ទៅឯជីវិត។ ទ្រង់ បានបំបែកច្រវាក់ដែកនៃសេចក្ដីស្លាប់ ហើយចេញពីផ្នូរ ដើម្បីមិនសុគតទៀតឡើយ! «នៅពេលទ្រង់បាន សុគត ទ្រង់បានសុគតតែមួយដងគត់សំរាប់អំពើបាប ប៉ុន្ដែនៅពេលទ្រង់នៅរស់ ទ្រង់បានរស់សំរាប់ព្រះរវប តា» ដើម្បីមិនសុគតទៀតជារៀងរហូត! (រ៉ូម ៦:១០)។

«ដោយដឹងថា ដែលព្រះគ្រីស្ទមានព្រះជន្មរស់ពីស្លាប់ឡើងវិញ នោះទ្រង់មិនចេះសុគតទៀតឡើយ ព្រោះសេចក្តីស្លាប់គ្មានអំណាចលើទ្រង់ទៀត» (រ៉ូម ៦:៩)។

«ថ្ងៃទី៣ដ៏កំសត់» សូមច្រៀងវា!

បីថ្ងៃដែលទ្រង់បានរស់ពីសុគតឡើងវិញ
ទ្រង់បានរស់ពីស្លាប់ឡើងវិញដោយសិរីល្អ
សិរីល្អទាំងអស់នៅគ្រប់កន្លែងទាំងអស់! ហាលេលូយ៉ា!
ហាលេលូយ៉ា! ហាលេលូយ៉ា! ហាលេលូយ៉ា!
   («ការរងទុក្ខរបស់ទ្រង់» បកប្រែ by Francis Pott, 1832-1909)។

«ទ្រង់នឹងចំរើនព្រះជន្មទ្រង់ឲ្យយឺនយូរ»

«ពីព្រោះទ្រង់នៅជាប់អស់កល្បជានិច្ចវិញ... ដោយហេតុនោះបានជា ទ្រង់អាចនឹងជួយសង្គ្រោះសព្វគ្រប់បាន ដល់មនុស្សទាំងអស់»(ហេព្រើរ ៧:២៤, ២៥)។

លោក ស្ពឺជិនបានប្រសាសន៍ថា «ពីកំពស់នៅក្នុងស្ថានសួគ៌ទ្រង់ទតមើលពូជពង្សដ៏ច្រើនរបស់ទ្រងនៅលើ ផែនដី...ច្រើនដូចជាផ្ដាយនៅលើមេឃ ដូចជាធូលីដីដែលមិនអាចរាប់បាននៅរហូវក្ដៅ សុទ្ធតែជាពូជពង្ស របស់ព្រះអម្ចាស់យេស៊ូវគ្រីស្ទរបស់យើង»(C. H. Spurgeon, The Metropolitan Tabernacle Pulpit, Pilgrim Publications, 1978 reprint, volume 51, p. 565)។

«នោះទ្រង់នឹងបានឃើញពូជពង្សរបស់ទ្រង់ ហើយនឹងចំរើនព្រះជន្មទ្រង់ឲ្យយឺនយូរតទៅ... »(អេសាយ ៥៣:១០)។

៣. ទីបី ការងាររបស់ទ្រង់នឹងបានជឿនឡើង!

សូមក្រោកឈរឡើង ហើយអានអត្ថបទគម្ពីរមូលឲ្យខ្លាំងៗ ដោយយកចិត្ដទុកដាក់នៅឃ្លាចុង ក្រោយឲ្យមែនទែន ដែលចាប់ផ្ដើមដោយពាក្យ «ឯបំណងព្រះហឬទ័យ»។

«នោះទ្រង់នឹងបានឃើញពូជពង្សរបស់ទ្រង់ ហើយនឹងចំរើនព្រះជន្មទ្រង់ឲ្យយឺនយូរតទៅ ឯបំណងព្រះហឫទ័យនៃព្រះយេហូវ៉ា នោះនឹងជឿនឡើងដោយព្រះហស្តទ្រង់»(អេសាយ ៥៣:១០)។

នោះគឺជាលទ្ធផលទី៣នៃការសុគតរបស់ទ្រង់ «ឯបំណងព្រះហឫទ័យនៃព្រះយេហូវ៉ា នោះនឹងជឿនឡើងដោយព្រះហស្តទ្រង់»។ លោក ស្ពឺជិនបានប្រសាសន៍ថា៖

ដ្បិតទ្រង់បានរស់ពីសុគតទៅឯជីវិតច្រើនជាង ១៩០០ ឆ្នាំបានកន្លងផុត មកហើយ ថ្វីដ្បិតទ្រង់នៅតែរស់នៅ ហើយនិងព្រះជន្ម យើងស្គាល់ យើង នឹងនៅជាប់អស់កល្បជានិច្ច នៅពេលដែលផែនដីនេះនឹងក្រោកឈរឡើង ហើយនៅចុងបញ្ចប់ នៅពេលដែលទ្រង់នឹងតាំងនគរឡើងវិញដើម្បីព្រះវរ បិតា សូម្បីតែព្រះវរបិតានៅតែមានព្រះជន្មយឺនយូរ។ (បល្ល័ង្ករបសទ្រង់ អូ ព្រះវរបិតាដែលគង់នៅអស់កល្បរៀងទៅ ហើយអស់កល្បរៀងទៅអើយ» ទ្រង់នឹងទ្រាំទ្រ ថ្វីដ្បិតភ្នំបានវិនាស ហើយសូម្បីតែផ្ទៃមេឃធ្លាក់មកដល់ ដូចជាសំលៀកបំពាក់ដែលត្រូវដោះចេញ (Spurgeon, ibid.)។

«ឯបំណងព្រះហឫទ័យនៃព្រះយេហូវ៉ា នោះនឹងជឿនឡើងដោយព្រះហស្តទ្រង់»(អេសាយ ៥៣:១០)។

បំណងព្រះហឬទ័យ គោលបំណងនៃព្រះយេហូវ៉ា នឹង «ជឿនឡើងដោយព្រះហស្ដទ្រង់»។ព្រះវរបិតាទ្រង់បានមានបន្ទូលទៅព្រហយេស៊ូវថា៖

«អញនឹងបន្ថែមការនេះឲ្យឯងបានធ្វើជាពន្លឺដល់សាសន៍ដទៃទាំង ប៉ុន្មានទៀត ដើម្បីឲ្យឯងបានធ្វើជាអ្នកជួយសង្គ្រោះរបស់អញ រហូតដល់ចុងផែនដីបំផុត»(អេសាយ៤៩:៦)។

«អស់ទាំងសាសន៍នឹងមូលគ្នាមកឯពន្លឺរបស់ឯង...នឹងត្រូវបង្វែរមកឯឯងវិញ ហើយអស់ទាំងរបស់ទ្រព្យនៃសាសន៍ផ្សេងៗ នឹងមកឯឯង»(អេសាយ៦០:៣,៥)។

«មើលពួកនេះនឹងមកពីទីចំងាយ ហើយមើល ពួកនោះនឹងមកពីទិសខាងជើង និងពីទិសខាងលិច ហើយពួក១នេះពីស្រុកស៊ីនីម(ប្រទេសចិន)»(អេសាយ៤៩:១២)។

«ឯបំណងព្រះហឫទ័យនៃព្រះយេហូវ៉ា នោះនឹងជឿនឡើងដោយព្រះហស្តទ្រង់»(អេសាយ ៥៣:១០)។

ខ្ញុំបានមើលការធ្វើបទបង្ហាញនៅក្នុងវីដេអូមួយពីរបីខែកន្លងមកហើយ អំពីប្រទេសចិនដែលបាន ចែកចាយដោយសំលេងនៃទុក្ខរបុគ្គលជាច្រើននាក់។ វាបង្ហាញពីទីបន្ទាល់របសបុរសជនជាតិចិនម្នាក់ដែល មានឈ្មោះថា ម៉ូសេ សាយ។ នៅកំឡុងពេល «បដិវត្ដន៍ខាងវប្បធម៌» គាត់បានត្រូវគេដាក់ខ្នោះដៃ ហើយគាត់ត្រូវពួកកុម្មុយនីស្ដចាក់សោជាប់នៅក្នុងគុកអស់រយះពេលច្រើនជាង២០ ដោយព្រោះតែគាត់បាន អធិប្បាយអំពីដំណឹងល្អរបស់ព្រះគ្រីស្ទ។ នៅស្ថានភាពដ៏អស់សង្ឃឹមនោះ គាត់បានពិបាកចិត្ដជាខ្លាំង។ បន្ទាប់មក គាត់បាននិយាយថា គាត់បានលឺសំលេងរបស់ព្រះយេស៊ូវ៣ដងនៅពេលនោះ។ គាត់បានស្រែក យំ៣ដង ពេលដែលគាត់បាននិយាយពីវា។ «កូនរបស់ខ្ញុំអើយ ព្រះគុណរបស់ទ្រង់គឺល្មមសំរាប់អ្នកហើយ» ទឹកភ្នែកនៃការដឹងគុណបានបំពេញភ្នែកគាត់ ពេលគាត់បាននិយាយអំពីព្រះចេស្ដារបស់ព្រះគ្រីស្ទ ដើម្បី សង្រ្គោះគាត់នៅក្នុងគុកអ្នកកុម្មុយនីស្ដនោះ។

បន្ទាប់មកវីដេអូបានប្ដូរ ហើយបង្ហាញពីខ្សែភាពយន្ដខ្លីៗរបស់ពួកកុម្មុយនីស្ដជនជាតិចិនរាប់ពាន់ នាក់ដែលកំពុងតែថ្វាយបង្គំ លោក ម៉ៅ ស៊ី ទង់ ដែលជាអ្នកគុម្មុយនី្ដផ្ដាច់ការដ៏សាហាវ ដែលបានសំលាប់ មនុស្សច្រើនជាងលោកហ៊ីក្លែទៀត។ ដ្បិតនៅពេលដែលពួកគេបានសរសើរដល់លោក ម៉ៅ ស៊ី ទង់ ខ្ញុំគិតថា «យើងដែលជាអ្នកគ្រីស្ទាននឹងនៅកន្លែងនោះ នៅពេលដែលអ្នកគុម្មុយនីស្ដបានទៅបាត់»។ នៅពេលដែល គណបក្សគុម្មុយនីស្ដជនជាតិដេកលើគនរផេះនៃប្រវិត្ដសាស្រ្ដ គ្រីស្ទសាសនានឹងនៅតែនៅទីនោះដដែល ពេលដែលអ្នកបានទៅបាត់»។ ហើយវានៅពាសពេញផែនដីផងដែរ។ ទៅកាន់ខ្មាំងសត្រូវរបស់ព្រះគ្រីស្ទ កន្លែងដែលពួកគេនៅ យើងអាចនិយាយដោយមានទំនុកចិត្ដបានថា «យើងដែលជាអ្នកគ្រីស្ទាននឹងនៅ ទីនេះបាន នៅពេលដែលអ្នកគុម្មុយនីស្ដបានទៅបាត់»! ដ្បិត «បំណងព្រះហឫទ័យនៃព្រះយេហូវ៉ា នោះនឹងជឿនឡើងដោយព្រះហស្តទ្រង់»!

សព្វថ្ងៃនេះ គ្រីស្ទបរិសុទ្ធអាចត្រូវគេចំអកមើលងាយ ហើយទាបថោកនៅក្នុងភ្នែករបស់មនុស្ស។ យើងអាចត្រូវគេចំអក ហើយមើលងាយឥឡូវនេះ ដូចជាព្រះអង្គសង្រ្គោះរបស់យើងត្រូវគេមើលងាយ ពេល ដែលទ្រង់បាននៅលើផែនដីនេះ។ ប៉ុន្ដែព្រះគ្រីស្ទបានរស់ពីសុគតឡើងវិញ ហើយ «បំណងព្រះហឫទ័យនៃព្រះយេហូវ៉ា នោះនឹងជឿនឡើងដោយព្រះហស្តទ្រង់»។ ហេតុដូច្នោះ គ្មានបញ្ហាថា តើគ្រីស្ទសាសនាដ៏ពិត ត្រូវបានគេចំអកមើលងាយ ហើយបដិសេធច្រើនប៉ុណ្ណានោះទេ វា «ជឿនឡើងដោយព្រះហស្ដទ្រង់»។ ហើយនៅចុងបញ្ចប់

«នគររបស់ព្រះអម្ចាស់នៃយើងរាល់គ្នា និងជារបស់ផងព្រះគ្រីស្ទនៃទ្រង់ហើយ ទ្រង់នឹងសោយរាជ្យនៅអស់កល្បជានិច្ចរៀងរាបតទៅ» (វិវរណៈ ១១:១៥)។

បន្ទាប់មក បងប្អូនស្ងួនភ្ងាអើយ យើងនឹងឃើញពីការសុគតរបស់ព្រះដែលបានសំរេចរួចហើយ ដ្បិត «បំណងព្រះហឫទ័យនៃព្រះយេហូវ៉ា នោះនឹងជឿនឡើងដោយព្រះហស្តទ្រង់»។ ព្រះយេស៊ូវនឹងយាងមក វិញម្ដងទៀត ដើម្បីសោយរាជ្យនៅលើផែនដីទាំងមូល!

ព្រះយេស៊ូវនឹងសោយរាជ្យនៅអស់កល្បជានិច្ច
   *ទ្រង់ធ្វើឲ្យដំណើរទ្រង់នៅបន្ដរត់រហូត
នគររបស់ទ្រង់រាលដាលពីច្រាំសមុទ្រមួយទៅមួយ
   រហូតដល់លោកខែរីកឡើង ហើយគ្មានទៀត
(«ព្រះយេស៊ូវនឹងសោយរាជ្យ» ដោយ by Isaac Watts, D.D., 1674-1748)។

ទ្រង់នឹងយាងមកម្ដទៀត ទ្រង់នឹងយាងមកម្ដទៀត
   ព្រះយេស៊ូវដដែលដែលមនុស្សបានបដិសេធ
ទ្រង់នឹងយាងមកម្ដទៀត ទ្រង់នឹងយាងមកម្ដទៀត
   ដោយព្រះចេស្ដានិងសិរីល្អដ៏រុងរឿង ទ្រង់នឹងយាងមកម្ដទៀត
(«ទ្រង់នឹងយាងមកម្ដទៀត» ដោយ Mabel Johnston Camp, 1871-1937)។

ឥឡូវនេះ ខ្ញុំដឹងថានៅព្រឹកនេះ មានអ្នកខ្លះក្នុងចំណោមអ្នករាល់គ្នាដែលនៅទីនេះឆ្ងល់ថា ហេតុអ្វី បានជាយើងសប្បាយម្ល៉េះ។ អ្នកកំពុងតែគិត «តើអ្វីដែលមនុស្សទាំងនេះកំពុងតែងប់អំពី? តើហេតុអ្វីបាន ជាមនុស្សទាំងនេះកំពុងតែលើកតំកើងរឿងទាំងនេះ?» ខ្ញុំដឹងច្បាស់ថា មានអ្នកខ្លះក្នុងចំណោមអ្នករាល់គ្នា ដែលបានមកក្នុងក្រុមជំនុំនេះអស់រយះពេលយូរមកហើយ ហើយនៅតែមានអារម្មណ៍ដូចនោះដែរ។ អ្នកគិត ថា «តើយើងត្រូវតែទទួលយកការទាំងអស់នេះម្ដងទៀតឬទេ? យើងបានលឺវាពីមុនរួចហើយ ហេតុអ្វីបាន ជាសប្បាយម្ល៉េះ? ហេតុអ្វីសប្បាយខ្លាំងម្ល៉េះ? តើអ្នកមិនអាចគ្រាន់តែឲ្យការលើកទឹកចិត្ដ ហើយរំលងវាបាន ឬទេ?» ខ្ញុំដឹងថា អ្នកខ្លះមានអារម្មណដូចនោះ។ «ហេតុអ្វីសប្បាយខ្លាំងម្ល៉េះ?» វាគឺជាអាថ៌កំបាំមួយសំរាប់ អ្នក។ អ្នកមិនអាចចាប់ផ្ដើមានការសប្បាយបានទេ!

ខ្ញុំដឹងច្បាស់ណាស់ពីរបៀបដែលអ្នកមានអារម្មណ៍។ អ្នកដឹងទេ ខ្ញុំមិនមែនជាអ្នកគាំទ្រខាងកីឡា បាល់បោះម្នាក់ទេ។ សំរាប់ខ្ញុំកីឡាបាល់បោះមិនមានអ្វីសោះដែលនាំឲ្យខ្ញុំសប្បាយចិត្ដ! សំរាប់ខ្ញុំវាជារឿង មួយដែលនាំឲ្យខ្ញុំធុញបំផុតនៅក្នុងពិភពលោកនេះ។ ប៉ុន្ដែសំរាប់អ្នកខ្លះវាគួរឲ្យគេសប្បាយចិត្ដ។ ហេតុអ្វី បានជាខុសពីគ្នា? ភាពខុសពីគ្នាគឺសាមញ្ញណាស់។ អ្នកគឺជាអ្នកគាំទ្រកីឡាបាល់បោះម្នាក់ ហើយខ្ញុំមិន មែនជាអ្នកគាំទ្រម្នាក់ទេ! វាដូចជាជាសាមញ្ញណាស់ អ្នកអាចសប្បាយចិត្ដ ហើយខ្ញុំមិនអាចទេ។ ខ្ញុំនឹងមិន ពិភាក្សាពីមូលហេតុដែលយើងមានអារម្មណ៍ខុសពីគ្នាទេ។ មានរឿងខ្លះនៅក្នុងប្រវត្ដិរបស់អ្នកធ្វើឲ្យអ្នកមាន អារម្មណ៍សប្បាយចិត្ដ នៅពេលដែលអ្នកឃើញ Laker លេង។ ខ្ញុំមិនអាចសប្បាយជាមួយអ្នកបានទេ។ នឹងមានរឿងខ្លះដែលសាច់ឈាមរបស់ខ្ញុំនឹងផ្លាស់ប្ដូរ ឬក៏ខ្ញុំមិនអាចមានអារម្មណ៍ ពីអ្វីដែលខ្ញុំធ្លាប់មាន អារម្មណ៍។

នោះគឺជាវិធីដែលជាជ័យជំនះរបស់ព្រះគ្រីស្ទ។ យើងអាចសប្បាយអំពីការរស់ពីសុគតរបស់ព្រះ គ្រីស្ទ និងការយាងមកលើកទីពីររបស់ទ្រង់។ អ្នកមិនអាចមានអារម្មណ៍សប្បាយអំពីវាបានទេ។ យើងគឺជា អ្នកគាំទ្ររបស់ព្រះគ្រីស្ទ ហើយអ្នកមិនមែនជាអ្នកគាំទ្រម្នាក់របស់ព្រះគ្រីស្ទទេ! សាច់ឈាមរបស់អ្នកនឹង ត្រូវតែផ្លាស់ប្ដូរចំពោះអ្នកដើម្បីឲ្យអ្នកមានអារម្មណ៍ពីអ្វីដែលយើងមានអារម្មណ៍ នៅពេលដែលយើងគិតអំពី ជ័យជំនះរបស់ព្រះគ្រីស្ទ។ ព្រះគម្ពីរប្រាប់ពីរឿនោះ នៅពេលវានិយាយថា «ប៉ុន្តែ មនុស្សខាងសាច់ឈាមគេមិនទទួលសេចក្តីខាងឯព្រះវិញ្ញាណនៃព្រះទេ ពីព្រោះជាសេចក្តីល្ងង់ល្ងើដល់គេ»(កូរិនថូសទី១ ២:១៤)។ ដ្បិតអ្នកជាមនុស្ស «ខាងសាច់ឈាម» ម្នាក់ ជ័យជំនះរបស់ព្រះគ្រីស្ទហាក់ដូចជាមិនសំខាន់សោះចំពោះអ្នក អ្នកមិនអាចសប្បាយអំពីវាបានទេ។ សាច់ឈាមរបស់អ្នកនឹងត្រូវតែផ្លាស់ប្ដូរចំពោះអ្នក ដើម្បីឲ្យអ្នកអាចអប អរសប្បាយអំពីជ័យជំនះរបស់ព្រះគ្រីស្ទ! អ្នកត្រូវតែប្រែចិត្ដ ដើម្បីឲ្យអ្នកអាចមានអារម្មណ៍ពីអ្វីដែលយើង មានអារម្មណ៍!

អ្នកដឹងទេថា អ្នកគួរតែមានអារម្មណ៍ដូចយើងមាន ប៉ុន្ដែអ្នកមិនអាចធ្វើឲ្យខ្លួនអ្នកមានអារម្មណ៍ តាមវិធីដែលអ្នកគួរតែមានអារម្មណ៍បានទេ! មិនថាតើអ្នកព្យាយាមខ្លាំងប៉ុណ្ណា អ្នកនៅតែមិនអាចធ្វើឲ្យខ្លួន អ្នកមានអារម្មណ៍ពីអ្វីដែលយើងមានអំពីជ័យជំនះរបស់ព្រះគ្រីស្ទបានទេ! អ្នកគួរតែមានអារម្មណ៍តាមវិធី នោះ ប៉ុន្ដែអ្នកមិនអាចធ្វើវាបាន មិនថាតើអ្នកខំព្យាយាមខ្លាំងប៉ុណ្ណាទេ។ អ្នកមិនអាចក្លាយជាប្រភេទមនុស្ស ដែលអ្នកគួរតែក្លាយដូចជាបានទេ។ នោះគឺជាអ្វីដែលមានអត្ថន័យដើម្បីប្រែចិត្ដពីអំពើបាប!

អ្នកត្រូវតែមករកព្រះយេស៊ូវ ហើយនិយាយថា«ព្រះអម្ចាស់ ខ្ញុំមិនអាចក្លាយជាអ្វីដែលអ្នកចង់ឲ្យខ្ញុំ ក្លាយជាបានទេ! ខ្ញុំជាមនុស្សដែលបាត់បង់! ខ្ញុំជាអ្នកដែលត្រូវវិនាស ខ្ញុំមិនអាចផ្លាស់ប្ដូរខ្លួនខ្ញុំបានទេ! ព្រះ យេស៊ូវអើយ សូមជួយសង្រ្គោះខ្ញុំផង!» ហើយនៅពេលដែលអ្នកមានអារម្មណ៍បែបនោះ អ្នកជិតបាន សង្រ្គោះហើយ។ ការប៉ះពាល់ពីអំពើបាបនាំមុខការប្រែចិត្ដទៅរកព្រះគ្រីស្ទ!

ហើយចំពោះពួកអ្នកទាំងនោះដែលនៅក្នុងចំណោមអ្នករាល់គា្ន ដែលមិនទាន់ប្រែចិត្ដ យើងសូម អង្វរអ្នកឲ្យជឿទុកចិត្ដលើការរស់ពីសុគតរបស់ព្រះគ្រីស្ទទៅ។ យើងសូមលើកទឹកចិត្ដអ្នក ដើម្បីឲ្យអ្នកបាន សំអាតពីអំពើបាបអ្នកដោយព្រះលោហិតដ៏មានតម្លៃរបស់ទ្រង់។ យើងជំរុញអ្នកឲ្យមកជាមួយយើង ហើយ ដើរតាមព្រះអង្គសង្រ្គោះមិនថាតើអ្វីដែលត្រូវចំនាយក៏ដោយ! យើងនៅខាងម្ខាងឈ្នះ ដ្បិត «ឯបំណងព្រះហឫទ័យនៃព្រះយេហូវ៉ា នោះនឹងជឿនឡើងដោយព្រះហស្តទ្រង់»។ ហេតុដូច្នោះហើយខ្ញុំជំរុញអ្នកឲ្យ ជឿទុកចិត្ដលើព្រះយេស៊ូវ ហើយប្រចិត្ដ ដើម្បីនៅខាងម្ខាងដែលឈ្នះ!

អញ្ចើញអ្នកមកអស់អ្នកមានបាប
   ព្រះអង្គអាណិតមេត្ដា
ទ្រង់ប្រោសឲ្យរួចពីបាប
   បើពឹងពាក្យទ្រង់សន្យា
គ្រាន់តែជឿតាម គ្រាន់តែជឿតាម
   ចូរអ្នកជឿឥឡូវ
ទ្រង់នឹងអត់ទោស ទ្រង់នឹងអត់ទោស
   ទ្រង់នឹងអត់ទោស
(«គ្រាន់តែជឿតាម» ដោយ John H. Stockton, 1813-1877)។

សូមច្រៀងកន្លែងបន្ទរនោះម្ដងទៀត នៅពេលដែលយើងកំពុងតែច្រៀង «គ្រាន់តែជឿតាម» បើ អ្នកមិនទាន់បានសង្រ្គោះ ខ្ញុំចង់ឲ្យអ្នកចេញពីពីកន្លែងអង្គុយរបស់អ្នក ហើយទៅខាងក្រោយសាលប្រជុំ។ លោក ខាហ្គិននឹងនាំអ្នកទៅកាន់បន្ទប់ផ្សេងទៀត ដែលយើងអាចនិយាយគ្នា ហើយអធិស្ឋានបាន។ សូមទៅឥឡូវនេះ នៅខណៈដែលយើងច្រៀង។

គ្រាន់តែជឿតាម គ្រាន់តែជឿតាម
   ចូរអ្នកជឿឥឡូវ
ទ្រង់នឹងអត់ទោស ទ្រង់នឹងអត់ទោស
   ទ្រង់នឹងអត់ទោស

លោក លី សូមដឹងនាំយើងអធិស្ឋានសំរាប់បងប្អូនដែលបានឆើ្លយតប។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអាន ការអធិប្បាយរបស់ លោក ហ៊ីមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗ នៅតាមអ៊ីធើនេតនៅគេហទំព័រ www.realconversion.com.
ចុចលើ ”Sermon Manuscripts” សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ (Sermons in Khmer)

You may email Dr. Hymers at rlhymersjr@sbcglobal.net, (Click Here) – or you may
write to him at P.O. Box 15308, Los Angeles, CA 90015. Or phone him at (818)352-0452.

អានព្រះគម្ពីរមុនពេលអធិប្បាយដោយលោក Dr. Kreighton L. Chan: ៖ អេសាយ ៥៣:១-១០។
ច្រៀងចំរៀងដោយខ្លួនឯងមុនអធិប្បាយដោយលោក Benjamin KincaidGriffith៖
(«ការរងទុក្ខរបស់ទ្រង់» បកប្រែ by Francis Pott, 1832-1909)។


ចំណងជើងនៃសេចក្ដីអធិប្បាយ

ជ័យជំនះរបស់ព្រះអង្គសង្រ្គោះ

(សេចក្ដីអធិប្បាយលេខ១២នៅគម្ពីរអេសាយជំពូក៥៣)

ដោយ Dr. R. L. Hymers, Jr.

«នោះទ្រង់នឹងបានឃើញពូជពង្សរបស់ទ្រង់ ហើយនឹងចំរើនព្រះជន្មទ្រង់ឲ្យយឺនយូរតទៅ ឯបំណងព្រះហឫទ័យនៃព្រះយេហូវ៉ា នោះនឹងជឿនឡើងដោយព្រះហស្តទ្រង់»
(អេសាយ ៥៣:១០)។

១.    ទីមួយ ទ្រង់នឹងបានឃើញពូជពង្សរបស់ទ្រង់! អេសាយ ៥៣:១០ក; លូកា ១៣:២៩;
ទំនុកដំកើង ២៥:១៣; កូរិនថូសទី១ ១៥:៥-៨; យ៉ូហានទី១ ១:១; យ៉ូហាន ២០:១៩-២០។

២.   ទីពីរ ទ្រង់នឹងចំរើនព្រះជន្មទ្រង់ឲ្យយឺនយូរ! អេសាយ ៥៣:១០ខ; រ៉ូម៦:១០, ៩;
ហេព្រើរ ៧:២៤, ២៥។

៣.  ទីបី ការងាររបស់ទ្រង់នឹងបានជឿនឡើង!អេសាយ ៥៣:១០គ; ៤៩:៦; ៦០:៣, ៥; ៤៩:១២; វិវរណះ ១១:១៥; កូរិនថូសទី១ ២:១៤។