Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net




ដង្វាយធួននឹងបាប!

(សេចក្ដីអធិប្បាយលេខ១១នៅគម្ពីរអេសាយជំពូក៥៣)
PROPITIATION!
(SERMON NUMBER 11 ON ISAIAH 53)
(Cambodian)

ដោយលោក
Dr. R. L. Hymers, Jr.

សេចក្ដីអធិប្បាយមួយបានអធិប្បាយនូវក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស
ថ្ងៃរបស់ព្រះអម្ចាស់នៅពេលល្ងាច ខែមេសា 13, ២០១៣
A sermon preached at the Baptist Tabernacle of Los Angeles
Saturday Evening, April 13, 2013

«ទោះបើយ៉ាងនោះ គង់តែព្រះយេហូវ៉ាបានសព្វព្រះហឫទ័យនឹងវាយទ្រង់ឲ្យជាំ ហើយឲ្យឈឺចាប់ កាលណាព្រះជន្មទ្រង់បានត្រូវថ្វាយទុក្ខជាយញ្ញបូជាលោះបាបហើយ» (អេសាយ ៥៣:១០)។


អ្វីដែលខ្ញុំដែលខ្ញុំនឹងបង្រៀនអំពីព្រះនៅយប់នេះ នឹងមិនគួរឲ្យចូលចិត្ដនោះទេ ហើយថែមទាំង នឹងមានអ្នកខ្លះនឹងស្អប់វានៅពេលដែលស្ដាប់វា។ សព្វថ្ងៃនេះ មនុស្សមានគំនិតខុសឆ្គងអំពីព្រះ នៅពេល ដែលអ្នកណាម្នាក់អំពីព្រះនៅក្នុងគម្ពីរ វាបណ្ដាលឲ្យមានប្រតិកម្មអវិជ្ជមាន ជាពិសេសនៅក្នុងចំណោមថ្នាក់ គ្រូគង្វាលដ៏ពិត។

ជាច្រើនឆ្នាំកន្លងទៅហើយគ្រូគង្វាលចាស់ម្នាក់បានសុំខ្ញុំអធិប្បាយពីមេរៀននៃការផ្សាយដំណឹងល្អ មួយសំរាប់ក្រុមមួយដែលមានមនុស្សក្មេងប្រហែល១០០នាក់។ ខ្ញុំបានអធិប្បាយពីរឿងនោះជាច្រើនដង ពីមុន ដ្បិតខ្ញុំគិតថា ខ្ញុំដឹងពីអ្វីដែលក្រុមជំនុំចង់បាន។ ប៉ុន្ដែនៅពេលនេះគ្រូគង្វាលដ៏ក្មេង២នាក់បានជាអ្នក មើលខុសត្រូវ។ ខ្ញុំបានអធិប្បាយពីសេចក្ដីសង្រ្គោះ ហើយបានសង្កត់ធ្ងន់ទៅលើការជំនុំជំរះរបស់ព្រះ ហើយ បានបញ្ចប់ជាមួយការពន្យល់ប្រាប់យ៉ាងច្បាស់អំពីដំណឹងល្អរបស់ព្រះគ្រីស្ទ។ មានមនុស្សក្មេងចំនួន២៧ បានឆ្លើយតបទៅនឹងការលើកទឹកចិត្ដ។ មនុស្សទាំងអស់នេះសុទ្ធតែជាអ្នកប្រកាសថាជាកូនព្រះពីមុនដំបូង ដែលតិចជាង១ភាគ៤ នៃអាយុនិស្សិតដែលរៀននៅមហាវិទ្យាល័យនៅសព្វថ្ងៃនេះ។

មានម្នាក់ដែលបានគិតថា គ្រូគង្វាលក្មេង២នាក់នោះបានសប្បាយចិត្ដជាមួយការឆ្លើយតបដ៏ធំ មួយនោះ។ ប៉ុន្ដែផ្ទុយទៅវិញពួកគេទាំងពីរនាក់បានខឹងជាខ្លាំង ថែមទាំងធ្វើមុខក្រញូវបន្ទាប់ពីសេចក្ដី អធិប្បាយ។ ពួកគេមិនដែលបានសរសេរសំបុត្រមួយថាអរគុណមួយខ្ញុំទេ ហើយពួកគេមិនដែលផ្ទើរប្រាក់ សគុណមួយឲ្យខ្ញុំសោះ ដែលជាការអនុវត្ដន៍ធម្មតានៃក្រុមជំនុំនោះ។ ខ្ញុំបានភ្ញាក់ផ្អើលជាខ្លាំងពីការមិនរាក់ ទាក់របស់គេ។ ពេលក្រោយមកទៀត ខ្ញុំបានរៀនថា ពួកគេបានគិតថា ខ្ញុំអវិជ្ជាមានពេក ខ្ញុំគួរតែអធិប្បាយ លើកទឹកចិត្ដពួកគេដោយមិនព្រមានមនុស្សក្មេងៗទាំងនោះថា ព្រះនឹងជំនុំជំរះអំពើបាបគេ។ ដ្បិតបន្ទាប់ មកទៀតខ្ញុំបានរកឃើញថា មានគ្រូគង្វាលជាច្រើនសព្វថ្ងៃនេះ ដែលចែកចាយនូវទស្សនៈរបស់ពួកគេ។ «គ្រាន់តែអធិប្បាយពីដំណឹងល្អឲ្យគេបានហើយ គ្រាន់តែនិយាយពីសេចក្ដីស្រឡាញ់របស់ព្រះបានហើយ។ កុំញុះញុង់មនុស្ស ហើយធ្វើឲ្យពួកគេមានអារម្មណ៏មិនល្អឡើយ។» ជាញឹកញាប់ខ្ញុំបានប្រទះឃើញគ្រូ គង្វាលបែបនោះជាច្រើនសព្វថ្ងៃនេះ។ តែខ្ញុំប្រាកដថាមានការខុសឆ្គងដ៏អាក្រក់ខ្លះនៅក្នុងការគិតនៃវិធីនោះ រឿងខ្លះមិនគ្រាប់គ្រាន់ ហើយខុសពីទស្សនៈនៃសេចក្ដីអធិប្បាយនោះ។

លោក ថូសើរ បានមានប្រសាសន៍ថា «គ្មានមនុស្សណាដែលអាចស្គាល់ព្រះគុណដ៏ពិតរបស់ ព្រះបានទេ បើគេមិនបានកោតខ្លាចដល់ព្រះជាមុនដំបូង» (The Root of Righteousness, Christian Publications, 1955, p. 38)។ ខ្ញុំជឿថាគាត់បានបង្រៀនត្រូវណាស់ «គ្មានមនុស្សណាដែលអាចស្គាល់ ព្រះគុណដ៏ពិតរបស់ ព្រះបានទេ បើគេមិនបានកោតខ្លាចដល់ព្រះជាមុនដំបូង»។ លោក ម៉ាទីន ឡូយ ជ៉ូន ជឿប្រាកដដូចជា លោក ថូសើរនៅចំណុចនេះណាស់ លោក ម៉ូរេយ បាននិយាយថា «ដ្បិត លោក ម៉ាទីន ឡូយ ជ៉ូនអធិប្បាយពីគ្រោះថ្នាក់ពិតប្រាកដនៃការជាប់ទោសរបស់មនុស្សមុនសិន ទើបព្រះបង្ហាញពីសេចក្ដី ក្រោធរបស់ព្រះដ៏ពិតប្រាកដ...នៅក្នុងការដាក់ទណ្ឌកម្មនៃអំពើបាបនៅក្នុងឋាននរក... គាត់យល់ដឹងពីការ ព្រមានដែលវាចាំបាច់នៅក្នុងការអធិប្បាយពីព្រះគម្ពីរ។ ឋាននរកមិនមែនជាទឹ្រស្ដីមួយទេ...» (Rev. Iain H. Murray, The Life of Martyn Lloyd-Jones, The Banner of Truth Trust, 2013, p. 317)។

លោក ឡូយ ជ៉ូន បាននិយាយម្ដងទៀតថា «អំពើបាបដែលអាក្រក់បំផុតគឺជាការគិតខុសឆ្គងពី ព្រះ ដែលមនុស្សខាងសាច់ឈាមជាប់ទោសអាក្រក់ណាស់»(ibid., p. 316)។ ម្ដងទៀត ខ្ញុំឃើញការ បង្រៀននោះ ពេលដែលលោក ជ៉ោន រ៉ាយស៍ ដែលជាអ្នកផ្សាយដំណឹងល្អខាងបាទីស្ទ បានបង្រៀនស្ទើរតែ ដូចអ្វីដែល លោក ថូសើរ និង លោក ឡូយ ជ៉ូនបានបង្រៀន។ លោក រ៉ាយស៍បានបង្រៀនថា៖

ព្រះរបស់ព្រះគម្ពីរជាព្រះដ៏អាក្រក់មួយ ជាព្រះដ៏គួរឲ្យខ្លាចមួយ ជាព្រះនៃ ការសងសឹកមួយ ហើយថែមទាំងជាព្រះនៃមេត្រីភាពមួយ (John R. Rice, D.D., The Great and Terrible God, Sword of the Lord Publishers, 1977, p. 12)។

លោក រ៉ាយស៍មានប្រសាសន៍ថា៖

សព្វថ្ងៃនេះ ការបង្រៀនទាំងអស់ សុទ្ធតែបង្រៀនពីព្រះគុណ មិនមែនក្រិត្យ វិន័យ ពីសេចក្ដីជំនឿ មិនមែនការប្រែចិត្ដ ពីមេត្រីភាពរបស់ព្រះ មិនបង្រៀន ពីសេចក្ដីក្រោធរបស់ព្រះ ហើយបង្រៀនពីស្ថានសួគ៌មិនបង្រៀនពីឋាននរក ...គឺជាការខូចខាតមួយនៃសេចក្ដីពិតរបស់ព្រះ។ វាបង្រៀនខុសពីព្រះ វាគឺជា ការសំដែងពីសំបុត្ររបស់ព្រះដែលមិនស្មោះត្រង់មួយ។ ព្រះគឺជាព្រះអាក្រក់ មួយ ជាព្រះដ៏គួរឲ្យខ្លាចមួយ ជាព្រះមួយដែលប្រឆាំងជំទាស់នឹងអំពើបាប ជាព្រះមួយដែលនាំមកសេចក្ដីសងសឹក ជាព្រះមួយដើម្បីឲ្យមនុស្សខ្លាច ហើយជាព្រះមួយពីមុនដែលមនុស្សមានបាបគួរតែភ័យខ្លាច (ibid., pp. 13, 14) ។

អាម៉ែន! ដ្បិតខ្ញុំស្គាល់សេចក្ដីអធិប្បាយរបស់ពួកគេនោះដោយព្រោះតែខ្ញុំអានជាច្រើនឆ្នាំ លោក ថូសើរ និង លោក ឡូយ ជ៉ូន គួរតែបានយល់ស្របជាមួយ លោក ជ៉ោន រ៉ាយស៍ទាំងស្រុងនៅចំណុចនោះ។ ព្រះគឺជា «ព្រះមួយនៃសេចក្ដីក្រោធដែលប្រឆាំងនឹងអំពើបាប»។

នៅពេលដែលយើងឃើញព្រះនៅក្នុងវិធីនោះ ដ្បិតព្រះគម្ពីរបង្ហាញពីទ្រង់ យើងនឹងមិនមានបញ្ហា ជាមួយអត្ថបទគម្ពីររបស់យើងនៅក្នុងគម្ពីរអេសាយជំពូក ៥៣:១០ទេ។ អត្ថបទគម្ពីរត្រូវបានបង្ហាញប្រាប់ពី ព្រះវរបិតា និងអ្វីដែលទ្រង់បានធ្វើចំពោះព្រះយេស៊ូវសំរាប់សេចក្ដីសង្រ្គោះរបស់យើង៖

«ទោះបើយ៉ាងនោះ គង់តែព្រះយេហូវ៉ាបានសព្វព្រះហឫទ័យនឹងវាយទ្រង់ឲ្យជាំ ហើយឲ្យឈឺចាប់ កាលណាព្រះជន្មទ្រង់បានត្រូវថ្វាយទុក្ខជាយញ្ញបូជាលោះបាបហើយ» (អេសាយ ៥៣:១០)។

«ដែលព្រះបានតាំងទ្រង់ទុកជាទីសន្តោសប្រោសមួយ» (រ៉ូម ៣:២៥)។

លោក ក្រាយស្វែល បានបង្រៀនថា «តង្វាយធួននឹងបាបគឺជាការងាររបស់ព្រះគ្រីស្ទនៅលើឈើឆ្កាង ដែល ទ្រង់បានជួបប្រទះតំរូវការនៃសេចក្ដីសុចរិតនៃព្រះវរបិតាដែលប្រឆាំងនឹងអំពើបាប ទាំងពីរគឺដើម្បីបំពេញ ការទាមទារនៃការយុត្ដិធម៌របស់ព្រះវរបិតា ហើយនិងដើម្បីលុបការជាប់ទោសរបស់មនុស្សលោក» (W. A. Criswell, Ph.D., The Criswell Study Bible, Thomas Nelson Publishers, 1979, p. 1327, note on Romans 3:25)។

«ដែលព្រះបានតាំងទ្រង់ទុកជាទីសន្តោសប្រោសមួយ» (រ៉ូម ៣:២៥)។

សៀវភៅ The Reformation Study Bible ប្រាប់ពីខគម្ពីរនោះថា «ព្រះគ្រីស្ទបានសុគតដើម្បីធ្វើជា តង្វាយធួននឹងបាបមួយ ដែលបំពេញដល់ការជំនុំជំរះរបស់ព្រះដែលប្រឆាំងនឹងមនុស្សមានបាប ហើយ ដើម្បីនាំឲ្យមានការលើកលែងទោស និងដើម្បីឲ្យមានសេចក្ដីសុចរិត។ ដ្បិតសាវកប៉ុលបានប្រយ័ត្ន ពន្យល់ប្រាប់ពី យញ្ញបូជានោះ(ព្រះរាជបុត្រានៃព្រះ) ដែលមិនបណ្ដាលឲ្យព្រះវរបិតាស្រឡាញ់យើង។ សេចក្ដីពិតគឺផ្ទុយពីនោះ គឺថាសេចក្ដីស្រឡាញ់របស់ព្រះវរបិតាបានបណ្ដាលឲ្យទ្រង់ថ្វាយព្រះរាជបុត្រារបស់ ទ្រង់វិញ» (The Reformation Study Bible, Ligonier Ministries, 2005, p. 1618, note on Romans 3:25)

«ឯព្រះអង្គ ដែលមិនបានសំចៃទុកនូវព្រះរាជបុត្រាទ្រង់បង្កើត គឺបានបញ្ជូនទៅជំនួសយើងរាល់គ្នា»(រ៉ូម ៨:៣២)។

ដ្បិតអត្ថបទគម្ពីររបស់យើងប្រាប់ថា៖

«ទោះបើយ៉ាងនោះ គង់តែព្រះយេហូវ៉ាបានសព្វព្រះហឫទ័យនឹងវាយទ្រង់ឲ្យ ជាំ ហើយឲ្យឈឺចាប់ កាលណាព្រះជន្មទ្រង់បានត្រូវថ្វាយទុក្ខជាយញ្ញបូជាលោះបាបហើយ» (អេសាយ ៥៣:១០)។

នៅក្នុងអត្ថបទគម្ពីរនេះ យើងឃើញថាព្រះវរបិតាជាអ្នកបង្កើតសេចក្ដីឈឺចាប់របស់ព្រះគ្រីស្ទពិត។ ព្រះគ្រីស្ទបានរងទុក្ខ ហើយសុគត « ព្រះអង្គនោះទ្រង់ត្រូវបញ្ជូនទៅ តាមការសំរេច និងបព្វញាណនៃព្រះ» (កិច្ចការ ២:២៣)។ ព្រះដ៏អស្ចារ្យ និងព្រះដ៏អាក្រក់នៃបទគម្ពីរនេះជាអ្នកដែលបណ្ដាលឲ្យព្រះគ្រីស្ទរងទុក្ខ វេទនា ហើយសុគត។ គម្ពីរ យ៉ូហាន ៣:១៦ ប្រាប់ថា «ព្រះទ្រង់បានប្រទានព្រះរាជបុត្រាទ្រង់តែមួយ» (យ៉ូហាន ៣:១៦)។ គម្ពីររ៉ូម ៨:៣២ «ទ្រង់មិនបានសំចៃទុកនូវព្រះរាជបុត្រាទ្រង់បង្កើត គឺបានបញ្ជូនទៅជំនួសយើងរាល់គ្នា»(រ៉ូម ៨:៣២)។ សេចក្ដីក្រោធរបស់ព្រះដែលប្រឆាំងនឹងអំពើបាបត្រូវបានស្ងប់ ដោយ ព្រោះតែវាបានធ្លាក់មកលើព្រះរាជបុត្រារបស់ទ្រង់ដែលជាព្រះយេស៊ូវ។ ដ្បិតអត្ថបទគម្ពីរយើងប្រាប់ថា៖

«ទោះបើយ៉ាងនោះ គង់តែព្រះយេហូវ៉ាបានសព្វព្រះហឫទ័យនឹងវាយទ្រង់ឲ្យជាំ ហើយឲ្យឈឺចាប់ កាលណាព្រះជន្មទ្រង់បានត្រូវថ្វាយទុក្ខជាយញ្ញបូជាលោះបាបហើយ» (អេសាយ ៥៣:១០)។

នៅកន្លែងនេះ ហោរាអេសាយនាំយើងទៅ «ខាងក្រោយឆាក» ដើម្បីបង្ហាញថា ព្រះវរបិតាបាន បញ្ចូនព្រះរាជបុត្រារបស់ទ្រង់តាមការរន្ធត់នៃបំណងព្រះហឬទ័យរបស់ទ្រង់ ហើយនិងការជាប់ឆ្កាង ដូច្នោះ ហើយព្រះវរបិតាអាចស្ងប់ចិត្ដបាន ហើយសេចក្ដីក្រោធរបស់ទ្រង់ធ្លាក់មកលើព្រះយេស៊ូវជំនួសឲ្យមនុស្ស មានបាប។ ក្នុងអត្ថបទគម្ពីររបស់យើង យើងឃើញថា «(១) ព្រះវរបិតាបានវាយទ្រង់ឲ្យជាំ (២) ព្រះវរបិតាបានឲ្យទ្រង់ឈឺចាប់ (៣) ព្រះវរបិតាបានឲ្យព្រះជន្មទ្រង់បានថ្វាយយញ្ញបូជាសំរាប់អំពើបាប។

១. ទីមួយ ព្រះវរបិតាបានវាយព្រះយេស៊ូវឲ្យជាំ។

«ទោះបើយ៉ាងនោះ គង់តែព្រះយេហូវ៉ាបានសព្វព្រះហឫទ័យនឹងវាយទ្រង់ឲ្យជាំ»(អេសាយ ៥៣:១០)។

ពាក្យ «វាយឲ្យជាំ» ត្រូវបានបកប្រែ ហើយមានន័យថា «វាយបំបែក »។ ព្រះយេហូវ៉ាបានសព្វព្រះ ហឬទ័យនឹងវាយទ្រង់ឲ្យជាំ»។ លោក អេវើដ យ៉ាង់បាននិយាយថា «ថ្វីបើព្រះគ្រីស្ទមិនជាប់មានទោសក្ដី ព្រះបានសប្បាយដើម្បីនឹងវាយ(វាយ)ទ្រង់ឲ្យជាំ។ ការសុគតរបស់ទ្រង់មិនមែននៅក្នុងដៃរបស់មនុស្ស អាក្រក់ទេ ប៉ុន្ដែនៅក្នុងព្រះហស្ដរបស់ព្រះវរបិតា។ ការនេះមិនត្រូវលើកលែងទោសឲ្យពីការទទួលខុសត្រូវ របស់មនុស្សទាំងនោះ ដែលបានសំឡាប់ទ្រង់នោះទេ ប៉ុន្ដែពួកគេមិនបានគ្រប់គ្រងស្ថានភាពនោះទេ។ ពួក គេគ្រាន់តែធ្វើអ្វីដែលព្រះវរបិតាបានអនុញ្ញាតឲ្យពួកគេធ្វើទេ»(Edward J. Young, The Book of Isaiah, William B. Eerdmans Publishing Company, 1972, volume 3, pp. 353-354)។

ដ្បិតខ្ញុំបង្រៀនរួចហើយថា ការនេះត្រូវបានបង្ហាញយ៉ាងច្បាស់នៅក្នុងគម្ពីររ៉ូមជំពូក ៣:២៥ ដែល ទាក់ទងនឹងព្រះគ្រីស្ទ៖

«ដែលព្រះបានតាំងទ្រង់ទុកជាទីសន្តោសប្រោសមួយ» (រ៉ូម ៣:២៥)។

ហើយនៅក្នុងគម្ពីរយ៉ូហាន ជំពូក ៣:១៦ ដែល

«ដ្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោក ដល់ម៉្លេះបានជាទ្រង់ប្រទានព្រះ
រាជបុត្រាទ្រង់តែ១» (យ៉ូហាន ៣:១៦)។

ដើម្បីឲ្យសេចក្ដីក្រោធដែលប្រឆាំងនឹងអំពើបាបរបស់ទ្រង់បានស្ងប់ ហើយដើម្បីបង្កើតឲ្យមានការសង្រ្គោះ ទៅកាន់មនុស្សមានបាប។

«ទោះបើយ៉ាងនោះ គង់តែព្រះយេហូវ៉ាបានសព្វព្រះហឫទ័យនឹងវាយទ្រង់ឲ្យជាំ»(អេសាយ ៥៣:១០)។

នៅដើមដំបូងក្នុងសួនច្បារកេតសេម៉ាណី ព្រះវរបិតាបានវាយទ្រង់ឲ្យជាំ ហើយបានបំបែកព្រះរាជ បុត្រារបស់ទ្រង់។ ព្រះគម្ពីរម៉ាថាយប្រាប់យើងថា នៅក្នុងសួនច្បារកេតសេម៉ាណីនោះ ព្រះវរបិតាបានមាន ព្រះបន្ទូលថា «អញនឹងវាយអ្នកគង្វាល»(ម៉ាថាយ ២៦:៣១)។ គម្ពីរ ដំណឹងល្អម៉ាកុសក៏ប្រាប់យើងផង ដែរថា នៅក្នុងសួនច្បារកេតសេម៉ាណី «អញនឹងវាយអ្នកគង្វាល »(ម៉ាកុស ១៤:២៧)។ ដូច្នោះព្រះវរបិតា បានវាយព្រះយេស៊ូវ បានវាយទ្រង់ឲ្យជាំ ហើយបានចាប់ផ្ដើមបំបែកទ្រង់ទុកជាតង្វាយធួននឹងបាបសំរាប់ អំពើបាបរបស់យើងនៅក្នុងសួនច្បារកេតសេម៉ាណីដ៏ងងឹតសូន្យឈឹង។ លោក ស្ពឺជិនបានបង្រៀនពីរឿង នោះនៅពេលដែលគាត់បានមានប្រសាសន៍ថា៖

នៅពេលនោះ ព្រះអម្ចាស់របស់យើងត្រូវតែទទួលយកពែងពិតមួយ ពីព្រះ ហស្ដរបស់ព្រះវរបិតា។ មិនមែនពីពួកសាសន៍យូដា មិនមែនពីជនក្បត់ យូដាសអ៊ីស្ការីយូត មិនមែនពីពួកសិស្សដែលដេកលក់ មិនមែនពីអារក្សដែល បាននាំការទុក្ខលំបាក(ក្នុងសួនច្បារកេតសេម៉ាណី) ប៉ុន្ដែវាជាពែងមួយដែល ចាក់បំពេញដោយព្រះវរបិតារបស់ទ្រង់... ពែងមួយដែលធ្វើឲ្យព្រលឹងទ្រង់ និងធ្វើឲ្យទ្រង់មានបញ្ហានៅក្នុងព្រះហឬទ័យរបស់ទ្រង់។ ព្រះវរបិតាបាន បែរ (ខ្នង)ពីវា ដូច្នោះហើយទ្រង់ប្រាកដថា វាជាពែងដ៏ត្រជាក់មួយដែលធ្វើឲ្យ ទ្រង់ភ័យខ្លាចជាងការឈឺចាប់ខាងរូបរាងកាយ ដ្បិតតាំងពីពេលនោះមក ទ្រង់មិនបានភ័យខ្លាចឡើយ... វាជារឿងខ្លះដែលអាក្រក់មិនអាចយល់បាន ជារឿងដែលពេញដោយការភ័យខ្លាចដ៏គួរឲ្យភ្ញាក់ផ្អើល ដែលបានមក(លើ ទ្រង់)ពីព្រះហស្ដរបស់ព្រះវរបិតា។ ការនេះបានដោះនូវការសង្ស័យទាំងអស់ ដែលយើងបានអាន «ព្រះយេហូវ៉ាបានសព្វព្រះហឫទ័យនឹងវាយទ្រង់ឲ្យជាំ...» ព្រះអម្ចាស់បានឲ្យអំពើទុច្ចរិតទាំងអស់របស់យើងធ្លាក់លើទ្រង់។ ទ្រង់ បានធ្វើឲ្យព្រះយេស៊ូវត្រលប់ដូចជាអ្នកមានបាបសំរាប់យើង ថ្វីដ្បិតទ្រង់មិន បានស្គាល់បាបសោះឡើយ។ ដ្បិតរឿងនេះបណ្ដាល់ឲ្យព្រះអង្គសង្រ្គោះព្រួយ ព្រះហឬទ័យខុសពីធម្មតា... ទ្រង់ត្រូវរងទុក្ខនៅក្នុងកន្លែងរបស់មនុស្សមាន បាប។ នេះគឺជាការសំងាតនៃការព្រួយចិត្ដទាំងនោះនៅក្នុងសួនច្បារកេតសេ ម៉ាណី ដែលខ្ញុំមិនអាចពន្យល់ពេញលេញសំរាប់អ្នកបានទេ ដូចនេះ រឿងនោះគឺពិត «វាជាព្រះ ហើយព្រះទ្រង់នៅម្នាក់ឯងនោះជាការ ព្រួយ ព្រះ ហឬទ័យរបស់ទ្រង់ដ៏ពេញលេញ»(C. H. Spurgeon, “The Agony in Gethsemane,” The Metropolitan Tabernacle Pulpit, Pilgrim Publications, 1971 reprint, volume XX, pp. 592-593).

«ទោះបើយ៉ាងនោះ គង់តែព្រះយេហូវ៉ាបានសព្វព្រះហឫទ័យនឹងវាយទ្រង់ឲ្យជាំ»
(អេសាយ ៥៣:១០)។

ទំងន់នៃអំពើបាបរបស់មនុស្សលោកបានធ្លាក់លើទ្រង់នៅក្នុងសួនច្បារកេតសេម៉ាណី ព្រះគ្រីស្ទ ត្រូវបានគេវាយ ទ្រង់ត្រូវបានគេវាយដោយព្រោះតែទំងន់នៃអំពើបាបរបស់អ្នក ដូច្នោះហើយ

« ហើយដោយទ្រង់កើតទុក្ខជាខ្លាំង បានជាទ្រង់អធិស្ឋានទទូចរឹតតែខ្លាំងឡើង ញើសទ្រង់ក៏ត្រឡប់ដូចជាដំណក់ឈាមដ៏ធំៗ ស្រក់ទៅដី» (លូកា ២២:៤៤)។

ដ្បិតគ្មានដៃមនុស្សណាម្នាក់ដែលបានប៉ះទ្រង់សោះឡើយ។ ទ្រង់មិនបានត្រូវបានគេចាប់ខ្លួនទ្រង់ ហើយទ្រង់ថែមទាំងគ្មានអ្នកណាវាយទ្រង់ វាយទ្រង់នឹងរំពាត់ ឬក៏ឆ្កាងទ្រង់នោះទេ។ ទេ គឺជាព្រះវរបិតាទេ តើដែលបានវាយទ្រង់ឲ្យជាំ ហើយបានវាយបំបែកទ្រង់នៅក្នុងសួនច្បារកេតសេម៉ាណី។ វាជាព្រះវរបិតា ដែលទ្រង់បានមានបន្ទូលថា «អញនឹងវាយអ្នកគង្វាល»(ម៉ាថាយ ២៦:៣១)។ នេះគឺជាអ្វីដែលព្រះយេហូវ៉ា បានទាយទុកតាមរយះហោរាអេសាយ៖

«ទោះបើយ៉ាងនោះ គង់តែព្រះយេហូវ៉ាបានសព្វព្រះហឫទ័យនឹងវាយទ្រង់ឲ្យជាំ»
(អេសាយ ៥៣:១០)។

គ្មានអណ្ដាតណាអាចថ្លែងប្រាប់ពីសេចក្ដីក្រោធដែលទ្រង់បានទ្រាំ
   សេចក្ដីក្រោធសមនឹងខ្ញុំណាស់
អំពើបាបដូចជាវាល់ខ្សាច់ ទ្រង់បានទ្រាំទ្រវាទាំងអស់
   ដើម្បីលោះឲ្យមនុស្សបានបាបរួចផុត!
(«ពែងនៃសេចក្ដីក្រោធ» ដោយ Albert Midlane, 1825-1909;
    to the tune of “O Set Ye Open Unto Me”)

២. ទីពីរ ព្រះវរបិតាបានទុកឲ្យព្រះយេស៊ូវឈឺចាប់។

«ទោះបើយ៉ាងនោះ គង់តែព្រះយេហូវ៉ាបានសព្វព្រះហឫទ័យនឹងវាយទ្រង់ឲ្យជាំ ហើយឲ្យឈឺចាប់... »(អេសាយ ៥៣:១០)។

ម្ដងទៀត វាជាព្រះវរបិតាដែលបានទុកឲ្យព្រះរាជបុត្រាតែមួយរបស់ទ្រង់ឈឺចាប់ ទ្រង់មានបទពិសោធន៍ នៅ កំឡុងពេលនៃការរងទុក្ខវេទនា និងការសុគតរបស់ទ្រង់។ លោក យ៉ូហាន ជីលបានប្រសាសន៍ថា៖

ព្រះវរបិតាបានទុកឲ្យទ្រង់ឈឺចាប់ (បណ្ដាលឲ្យទ្រង់រងទុក្ខ)... នៅពេល ព្រះវរបិតាមិនសំចៃទុកទ្រង់ តែព្រះវរបិតាបានបញ្ចូនទ្រង់មកក្នុងដៃមនុស្ស អាក្រក់ ហើយបញ្ចូនទ្រង់ឲ្យសុគត។ ព្រះវរបិតាបានទុកទ្រង់ឲ្យឈឺចាប់នៅ ក្នុងសួនច្បារ។ ដ្បិតព្រលឹងទ្រង់ពេញដោយភាពទុក្ខព្រួយជាខ្លាំងនៅលើឈើ ឆ្កាង នៅពេលដែលទ្រង់ត្រូវគេដុំដែកគោល ហើយបានទទួលទំងន់នៃអំពើ បាបរបស់មនុស្សទ្រង់ និងសេចក្ដីក្រោធរបស់ព្រះវរបិតា មកលើទ្រង់។ ដ្បិតព្រះវរបិតាបានបែរព្រះពក្រ្ដចេញពីទ្រង់ ដែលធ្វើឲ្យទ្រង់ស្រែកថា ឱព្រះ វរបិតា ឱព្រះ វរបិតា ហេតុអ្វីបានជាទ្រង់បោះបង់ចោទូលបង្គំ?...អនុញ្ញាត ទុកឲ្យឈឺចាប់ដូច្នោះ ទាំងរូបកាយ និងគំនិត John Gill, D.D., An Exposition of the Old Testament, The Baptist Standard Bearer, 1989 reprint, vol. V, page 315)

ព្រះយេស៊ូវបានរងទុក្ខដោយស្ម័គ្រចិត្ដ ដើម្បីឲ្យគេវាយ ហើយឈឺចាប់ ទ្រង់ស្ម័គ្រចិត្ដឲ្យគេវាយ នឹងរំពាត់ ហើយឆ្កាងទ្រង់ ទ្រង់បានស្ម័គ្រចិត្ដរងទុក្ខសំរាប់អំពើបាបរបស់យើង ដ្បិតទ្រង់មានបន្ទូលថា៖

«ពីព្រោះខ្ញុំបានចុះពី ស្ថានសួគ៌មក មិនមែននឹងធ្វើតាមចិត្តខ្ញុំទេ គឺតាមបំណងព្រះហឫទ័យនៃព្រះវិញដែលទ្រង់ចាត់ឲ្យខ្ញុំមក»(យ៉ូហាន ៦:៣៨)។

«ព្រះអង្គនោះទ្រង់ត្រូវ បញ្ជូនទៅ តាមការសំរេច និងបព្វញាណនៃព្រះ ហើយអ្នករាល់គ្នាបានចាប់ទ្រង់ ដោយសារដៃមនុស្សទទឹងច្បាប់ ព្រមទាំងឆ្កាងសំឡាប់ទ្រង់ផង»(កិច្ចការ ២:២៣)។

«ត្រូវបណ្តាសាហើយ អ្នកណាដែលត្រូវព្យួរនៅលើឈើ»(កាឡាទី ៣:១៣)។

«ដែលទ្រង់ជាដង្វាយធួននឹង»(យ៉ូហានទី១ ២:២)។

«ដែលព្រះបានតាំងទ្រង់ទុក ជាទីសន្តោសប្រោស ដោយសារសេចក្តីជំនឿដល់ព្រះលោហិតទ្រង់»(រ៉ូម ៣:២៥)។

គ្មានអណ្ដាតណាអាចថ្លែងប្រាប់ពីសេចក្ដីក្រោធដែលទ្រង់បានទ្រាំ
   សេចក្ដីក្រោធសមនឹងខ្ញុំណាស់
អំពើបាបដូចជាវាល់ខ្សាច់ ទ្រង់បានទ្រាំទ្រវាទាំងអស់
   ដើម្បីលោះឲ្យមនុស្សបានបាបរួចផុត!
(«ពែងនៃសេចក្ដីក្រោធ» ដោយ Albert Midlane, 1825-1909)។

«ទោះបើយ៉ាងនោះ គង់តែព្រះយេហូវ៉ាបានសព្វព្រះហឫទ័យនឹងវាយទ្រង់ឲ្យជាំ ហើយឲ្យឈឺចាប់...» (អេសាយ ៥៣:១០)។

៣. ទីបី ព្រះវរបិតាបានថ្វាយព្រះជន្មព្រះយេស៊ូវទុក្ខជាយញ្ញបូជាលោះបាបមួយ។

សូមក្រោកឈរឡើង ហើយអានអត្ថបទគម្ពីរឲ្យខ្លាំងៗ នៅកន្លែងបញ្ចប់ជាមួយឃ្លា «យញ្ញបូជា លោះបាបមួយ»។

«ទោះបើយ៉ាងនោះ គង់តែព្រះយេហូវ៉ាបានសព្វព្រះហឫទ័យនឹងវាយទ្រង់ឲ្យជាំ ហើយឲ្យឈឺចាប់ កាលណាព្រះជន្មទ្រង់បានត្រូវថ្វាយទុក្ខជាយញ្ញបូជាលោះបាបហើយ» (អេសាយ ៥៣:១០)។

អ្នកអាចអង្គុយចុះបាន

សូមកត់សំគាល់នូវពាក្យថា «ទោះបើយ៉ាងនោះ» ជាពាក្យនៅដើមដំបូងនៃអត្ថបទ។ វាសំដៅទៅ ខ៩វិញ «ទោះបើទ្រង់មិនដែលធ្វើអំពើទុច្ចរិតណាមួយក៏ដោយ ក៏មិនដែលមានការបញ្ឆោតនៅក្នុងព្រះឱស្ឋទ្រង់ឡើយផង។ ទោះបើយ៉ាងនោះ... (អេសាយ ៥៣:៩-១០ a)។ ទោះបីជាយ៉ាងណាក៏ដោយ ព្រះយេស៊ូវ ទ្រង់មិនដែលធ្វើបាបឡើយ «ទោះបើយ៉ាងនោះ គង់តែព្រះយេហូវ៉ាបានសព្វព្រះហឫទ័យនឹងវាយទ្រង់ឲ្យជាំ ហើយឲ្យឈឺចាប់...» ការអត្ថាធិប្បាយរបស់លោក ជែលប៊ែលឡេនប្រាប់បង្រៀនថា «ខ១០aគឺស្ទើរតែ ភ្ញាក់ផ្អើលនៅក្នុងបទបង្ហាញដ៏ច្បាស់របស់វាពីឱកាសដែលគេធ្វេសប្រហែស សំរាប់សេចក្ដីសុចរិតផ្ទាល់ខ្លួន (របស់ព្រះគ្រីស្ទ) ប៉ុន្ដែបន្ទាប់មកទៀតអ្នកចងចាំពីការសុគតជំនួសនៃការរងទុក្ខទាំងនេះ...នៅពេលមួយ ព្រះមើលទៅដូចជាមិនខ្លាំងឡើយ ប៉ុន្ដែល្អសមសួនដ៏គួឲ្យភា្ញក់ផ្អើលណាស់»(Frank E. Gaebelein, D.D., General Editor, The Expositor’s Bible Commentary, Zondervan, 1986, volume 6, p. 304)

«ទោះបើយ៉ាងនោះ គង់តែព្រះយេហូវ៉ាបានសព្វព្រះហឫទ័យនឹងវាយទ្រង់ឲ្យជាំ ហើយឲ្យឈឺចាប់ កាលណាព្រះជន្មទ្រង់បានត្រូវថ្វាយទុក្ខជាយញ្ញបូជាលោះបាបហើយ» (អេសាយ ៥៣:១០)។

«ឯព្រះអង្គ ដែលមិនបានសំចៃទុកនូវព្រះរាជបុត្រាទ្រង់បង្កើត គឺបានបញ្ជូនទៅជំនួសយើងរាល់គ្នា»(រ៉ូម ៨:៣២)។

«ទ្រង់បានផ្ទុកអំពើបាប របស់យើងរាល់គ្នា នៅលើរូបអង្គទ្រង់ ជាប់លើឈើឆ្កាង...គឺដោយស្នាមជាំរបស់ទ្រង់ ដែលអ្នករាល់គ្នាបានជា» (ពេត្រុសទី១ ២:២៤)។

«ដ្បិតឯព្រះអង្គ ដែលមិនបានស្គាល់បាបសោះ នោះទ្រង់បានធ្វើឲ្យត្រឡប់ជាតួបាប ជំនួសយើងរាល់គ្នាវិញ ដើម្បីឲ្យយើងរាល់គ្នាបានត្រឡប់ទៅជាសេចក្តីសុចរិតរបស់ព្រះ ដោយនូវព្រះអង្គនោះឯង» (កូរិនថូសទី២ ៥:២១)។

«កាលណាព្រះជន្មទ្រង់បានត្រូវថ្វាយទុក្ខជាយញ្ញបូជាលោះបាបហើយ» (អេសាយ ៥៣:១០)។

គ្មានអណ្ដាតណាអាចថ្លែងប្រាប់ពីសេចក្ដីក្រោធដែលទ្រង់បានទ្រាំ
   សេចក្ដីក្រោធសមនឹងខ្ញុំណាស់
អំពើបាបដូចជាវាល់ខ្សាច់ ទ្រង់បានទ្រាំទ្រវាទាំងអស់
   ដើម្បីលោះឲ្យមនុស្សបានបាបរួចផុត!
(«ពែងនៃសេចក្ដីក្រោធ» ដោយ Albert Midlane, 1825-1909)

«ទោះបើយ៉ាងនោះ គង់តែព្រះយេហូវ៉ាបានសព្វព្រះហឫទ័យនឹងវាយទ្រង់ឲ្យជាំ ហើយឲ្យឈឺចាប់ កាលណាព្រះជន្មទ្រង់បានត្រូវថ្វាយទុក្ខជាយញ្ញបូជាលោះបាបហើយ» (អេសាយ ៥៣:១០)។

ព្រះគ្រីស្ទជាយញ្ញបូជាអំពើបាបរបស់ព្រះវរបិតា។ ព្រះគ្រីស្ទបានសុគតនៅកន្លែងរបស់អ្នក ទុក ជាអ្នកសុគតជំនួសរបស់អ្នក។ ព្រះគ្រីស្ទបានរងទុក្ខសំរាប់ជំនួសបាបអ្នក ទុកជាដង្វាយធួននឹងបាប ដើម្បី សងថ្លៃលោះបាបរបស់អ្នក ដើម្បីដកយកសេចក្ដីរបស់ព្រះវរបិតាចេញពីអ្នក ហើយយកវាទាំងអស់ដាក់លើ ទ្រង់។ នៅពេលដែលអ្នកគិតពីដែកគោលដែលបានដុំជាប់នៅដៃ និងជើងរបស់ទ្រង់ ទ្រង់បានធ្វើវាសំរាប់ អ្នក។ ទ្រង់មិនមែនជាមនុស្សល្អដែលសុគតសំរាប់មនុស្សមិនល្អប៉ុណ្ណោះទេ ប៉ុន្ដែដើម្បីនាំអ្នកទៅរក ព្រះវរបិតានៅក្នុងការលើកលែងទោសដ៏សុចរិតមួយ។ លោក ស្ពឺជិនបានប្រសាសន៍ថា៖

អំពើបាបរបស់មនុស្សត្រូវបានកាត់ទោសទៅកក្នុងភ្លើង ដែលឆេះអស់កល្ប ជានិច្ច នៅពេលដែលព្រះវរបិតាបានយកព្រះគ្រីស្ទ ដើម្បីធ្វើជាអ្នកសុគត ជំនួសបាបមនុស្ស វាគឺជារឿងពិត។ ទ្រង់មិនបានបញ្ចូនព្រះគ្រីស្ទទៅក្នុងភ្លើង ដែលឆេះអស់កល្បជានិច្ចទេ ប៉ុន្ដែទ្រង់បានចាក់សេចក្ដីឈឺចាប់ឲ្យទ្រង់ សេច ក្ដីឈឺចាប់ដ៏ពិបាកណាស់ ដ្បិតវាជាការសងថ្លៃលោះពីភ្លើងដ៏ឆេះអស់កល្បជា និច្ចមួយដែលត្រឹមត្រូវ...ដ្បិតនៅពេលនោះព្រះគ្រីស្ទបានយកអំពើបាបរបស់ យើងទាំងអស់គឺ អំពើបាបអតីតកាល អំពើបាបបច្ចុប្បន្ន និងនៅអនាគត កាល ហើយអំពើបាបទាំងនោះត្រូវបានដាក់ទណ្ឌកម្មនៅកន្លែងនោះទាំង អស់ហើយ ដោយសារសេចក្ដីនោះហើយ យើងមិនដែលត្រូវដាក់ទណ្ឌកម្ម ទៀតសោះឡើយ ដោយព្រោះតែទ្រង់បានរងទុក្ខនៅ(កន្លែង)របស់យើង។ តើឃើញទេថា តើព្រះវរបិតាបានវាយទ្រង់ឲ្យជាំយ៉ាងម៉េចបានទៅ? ដ្បិត ទ្រង់បានធ្វើវារួចហើយ ដូច្នោះការឈឺចាប់របស់ព្រះគ្រីស្ទមិនបានធ្វើឲ្យរងទុក្ខ វេទនា(នៅក្នុងឋាននរក)ឡើយ (C. H. Spurgeon, “The Death of Christ,” The New Park Street Pulpit, Pilgrim Publications, 1981 reprint, volume IV, pp. 69-70)។

ទោះបើយ៉ាងនោះក្ដី ការសុគតរបស់ព្រះគ្រីស្ទមិនសង្រ្គោះមនុស្សទាំងអស់ពីឋាននរកឡើយ។ មនុស្សដែលបានសង្រ្គោះនោះ គឺគ្រាន់តែជាអស់អ្នកណាដែលបានជឿទុកចិត្ដលើព្រះគ្រីស្ទតែប៉ុណ្ណោះ។ ទ្រង់បានសុគតសំរាប់មនុស្សមានបាប ហើយគ្រានតែសំរាប់មនុស្សមានបាបតែប៉ុណ្ណោះ ទ្រង់បានសុគត សំរាប់ពួកអ្នកដែលមានអារម្មណ៍ថា គេជាមនុស្សមានបាប ហើយស្វែងករកព្រះគ្រីស្ទដើម្បីលើកលែងទោស បាបដល់ពួកគេ។

ការដឹងខ្លួនពីអំពើបាប និងការដឹងខ្លួនថាត្រូវការព្រះយេស៊ូវរបស់អ្នក គឺជាគុណភាពដែលបង្ហាញ ថាការសុគតរបស់ទ្រង់នឹងប្រោសអំពើបាបរបស់អ្នក។ អ្នកទាំងនោះដែលផ្អាកដើម្បីគិតអំពីការសុគតរបស់ ទ្រង់មួយពេល បន្ទាប់មកទៀតគេនឹងភ្លេចអំពីវា ហើយគេនឹងបន្ដដើម្បីទទួលការដាក់ទណ្ឌកម្មដ៏នៅអស់ កល្បជានិច្ចសំរាប់អំពើបាបរបស់គេ ដោយព្រោះតែពួកគេបានបដិសេធការសងថ្លៃលោះបាប ដែលព្រះគ្រីស្ទ បានធ្វើនៅលើឈើឆ្កាង។

សូមគិតឲ្យយូរ ហើយខំប្រឹងគិតអំពីរឿងនោះ សូមគិតឲ្យយូរ ហើយខំប្រឹងគិតអំពីពាក្យនៃបទ ចំរៀងដ៏អស្ចារ្យរបស់ លោក ថោបផ្លែដី «ដង្វាយធួននឹងបាប»។

ទ្រង់បានប្រទានកូនចៀមដែលគ្មានស្នាមមកខ្ញុំ
   សេចក្ដីក្រោធរបស់ព្រះវរបិតាត្រូវស្កប់ស្កល់
ខ្ញុំឃើញរបួសដែលពេញទៅដោយឈាម
   ឈ្មោះខ្ញុំត្រូវបានកត់ទុកនៅទីនោះ។

ដ្បិតឈាមដែលហូរចេញពីព្រះអម្ចាស់
   ក្នុងចិត្ដដ៏ងងឹតដែលបានរត់
ហើយរបួសទាំងអស់បានប្រកាសឲ្យខ្លាំង
   សេចក្ដីស្រឡាញ់ដ៏អស្ចារ្យមកកាន់មនុស្ស។

ឈាមរបស់ព្រះអង្គសង្រ្គោះជួយដល់ខ្ញុំ
   គ្រប់អំណាចដែលបានទទួលទោស
ព្រះហស្ដដែលទ្រង់បានត្រូវគេដុំនឹងដែកគោល
   នឹដឹកនាំខ្ញុំទៅឯបល្ល័ង្ករបស់ទ្រង់។
(«ដង្វាយធួននឹងបាប» by Augustus Toplady, 1740-1778;
       to the tune of “At the Cross”)។

ឥឡូវនេះ ហេតុអ្វីបានជាអ្នកមិនបានជឿទុកចិត្ដលើព្រះយេស៊ូវ? តើអ្វីដែលរារាំងអ្នកមិនឲ្យជឿ ទុកចិត្ដលើទ្រង់? តើអំពើបាបសំងាត់អ្វីដែលអ្នកលាក់ ហើយរារាំងអ្នកពីការជឿទុកចិត្ដលើទ្រង់? តើសេចក្ដី ប៉ងប្រាថ្នាដ៏ខុសឆ្គង និងសេចក្ដីប៉ងប្រាថ្នាដ៏ល្ងង់ខ្លៅអ្វី ដែលរារាំងអ្នកពីព្រះអង្គសង្រ្គោះ? តើអ្នកខ្លាចបាត់ បង់របស់ខ្លះៗ ដែលគិតថាវាសំខាន់ដល់ម្ល៉េះបានជាវាបញ្ឃប់អ្នកឬ? តើមូលហេតុដ៏លាក់កំបាំងអ្វីដែល រារាំងអ្នកពីការជឿទុកចិត្ដលើព្រះគ្រីស្ទ ដែលទ្រង់សុខចិត្ដទ្រាំទ្រយកសេចក្ដីក្រោធដ៏អាក្រក់របស់ព្រះវរបិតា ដើម្បីសង្រ្គោះអ្នកពីការជំនុំជំរះ? បោះចោលគំនិតទាំងនោះទៅខាងក្រោយអ្នកទៅ ហើយមកជឿទុកចិត្ដ លើ «កូនចៀមនៃព្រះ ដែលដោះបាបមនុស្សលោក»វិញ (យ៉ូហាន ១:២៩)។ ទ្រង់រងចាំអ្នក កុំពន្យាពេល យូរពេក។ សូមជឿទុកចិត្ដលើទ្រង់នៅយប់នេះភ្លាមទៅ។ បន្ទប់ដើម្បីសួរសំនួរគឺបើកសំរាប់អស់អ្នកណា ដែលមានបំណងចង់ស្វែងរកទ្រង់ ហើយចង់ជឿទុកចិត្ដទ្រង់ ហើយចង់បានសង្រ្គោះដោយសារទ្រង់។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអាន ការអធិប្បាយរបស់ លោក ហ៊ីមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗ នៅតាមអ៊ីធើនេតនៅគេហទំព័រ www.realconversion.com.
ចុចលើ ”Sermon Manuscripts” សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ (Sermons in Khmer)

You may email Dr. Hymers at rlhymersjr@sbcglobal.net, (Click Here) – or you may
write to him at P.O. Box 15308, Los Angeles, CA 90015. Or phone him at (818)352-0452.

ច្រៀងចំរៀងដោយខ្លួនឯងមុនអធិប្បាយដោយលោក Benjamin Kincaid Griffith៖
«ដង្វាយធួននឹងបាប» (by Augustus Toplady, 1740-1778; to the tune of “At the Cross”)។


ចំណងជើងនៃសេចក្ដីអធិប្បាយ

ដង្វាយធួននឹងបាប!

(សេចក្ដីអធិប្បាយលេខ១១នៅគម្ពីរអេសាយជំពូក៥៣)

ដោយ Dr. R. L. Hymers, Jr.

«ទោះបើយ៉ាងនោះគង់តែព្រះយេហូវ៉ាបានសព្វព្រះហឫទ័យនឹងវាយទ្រង់ឲ្យជាំ ហើយឲ្យឈឺចាប់ កាលណាព្រះជន្មទ្រង់បានត្រូវថ្វាយទុក្ខជាយញ្ញបូជាលោះបាបហើយ» (អេសាយ ៥៣:១០)។

(លូកា ១៦:២៣; រ៉ូម ៣:២៥; ៨:៣២; កិច្ចការ ២:២៣; យ៉ូហាន ៣:១៦)

១.    ទីមួយ ព្រះវរបិតាបានវាយព្រះយេស៊ូវឲ្យជាំ។ អេសាយ ៥៣:១០a; ម៉ាថាយ ២៦:៣១; ម៉ាកុស១៤:២៧; លូកា ២២:៤៤។

២.   ទីពីរ ព្រះវរបិតាបានទុកឲ្យព្រះយេស៊ូវឈឺចាប់។ អេសាយ ៥៣:១០b; យ៉ូហាន ៦:៣៨។

៣.  ទីបី ព្រះវរបិតាបានថ្វាយព្រះជន្មព្រះយេស៊ូវទុក្ខជាយញ្ញបូជាលោះបាបមួយ។