ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០
នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។
មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤
ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។
សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ
ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។
នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។
អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net។
មតិផ្ទុយគ្នានៃការបញ្ចុះព្រះសពរបស់ព្រះគ្រីស្ទ (សេចក្ដីអធិប្បាយលេខ១០នៅព្រះគម្ពីរអេសាយជំពូក៥៣) ដោយលោក សេចក្ដីអធិប្បាយមួយបានអធិប្បាយនូវក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស « ហើយក្នុងកាលដែលទ្រង់សុគត នោះគេក៏បញ្ចុះសពទ្រង់នៅជាមួយនឹងពួកអាក្រក់ ហើយនៅក្នុងផ្នូររបស់អ្នកមានម្នាក់ ទោះបើទ្រង់មិនដែលធ្វើអំពើទុច្ចរិតណាមួយក៏ដោយ ក៏មិនដែលមានការបញ្ឆោតនៅក្នុងព្រះឱស្ឋទ្រង់ឡើយផង» (អេសាយ ៥៣:៩)។ |
តើអ្នកបានស្ដាប់លឺសេចក្ដីអធិប្បយអំពីការបញ្ចុះព្រះសពរបស់ព្រះគ្រីស្ទប៉ុន្មានដងហើយ? ខ្ញុំមិន ដែលបានស្ដាប់លឺសូម្បីតែម្ដង ដ្បិតខ្ញុំបានអធិប្បាយរយះពេល៥៥ឆ្នាំ ហើយនៅក្នុងក្រុមជំនុំអស់រយះពេល ៥៩ឆ្នាំមកហើយ។ ខ្ញុំមិនអាចចាំបាន សូម្បីតែអានសេចក្ដីអធិប្បាយមួយពីការបញ្ចុះព្រះសពរបស់ព្រះគ្រីស្ទ ! យើងគួរតែបានស្ដាប់លឺច្រើនដង។ ប្រហែលជា ការបញ្ចុះព្រះសពរបស់ទ្រង់មិនសំខាន់ទេ ជាការពិតវាគឺ ជាចំណុចទីពីរនៃដំណឹងល្អ! «ព្រះគ្រីស្ទបានសុគត ដោយព្រោះបាបរបស់យើងរាល់គ្នា តាមបទគម្ពីរ» (កូរិនថូសទី១ ១៥:៣)។ នោះគឺជាចំណុចទីមួយនៃដំណឹងល្អ។ « ហើយថា ទ្រង់ត្រូវគេបញ្ចុះក្នុងផ្នូរ » (កូរិនថូសទី១ ១៥:៤)។ នោះគឺជាចំណុចទីពីរនៃដំណឹងល្អ។ តើយើងអាចអធិប្បាយពីដំណឹងល្អយ៉ាងម៉េចបាន បើយើងមិនដែលបានបង្ហាញពីចំណុចទី២នៃ វានោះ? ដ្បិត សព្វថ្ងៃនេះមានសេចក្ដីអធិប្បាយដ៏ពេញលេញមួយចំនួនដែលបានផ្ដោតលើចំណុចទី១ ឬក៏ ចំណុចទី៣តែប៉ុណ្ណោះ! នោះគឺជាភាពខ្សោយដ៏ធំមួយនៃសេចក្ដីអធិប្បាយសព្វថ្ងៃនេះ។ យើងត្រូវតែធ្វើឲ្យ ដំណឹងល្អនៅកណ្ដាល។ យើងត្រូវតែប្រព្រឹត្ដចំពោះព្រះគ្រីស្ទដោយគោរពថែមទៀត ហើយផ្ដល់ឲ្យទ្រង់ និង យើងគួរតែធ្វើឲ្យការងារនៃការចាក់ប្រេងដែលសំដែងចេញយ៉ាងអស្ចារ្យនៅក្នុងការអធិប្បាយរបស់យើង។ មានបទចំរៀងជាច្រើនពីសេចក្ដីពិតនោះ ដែលមានការភ័យខ្លាចក្នុងការអធិប្បាយដ៏ធំខ្លះៗសព្វថ្ងៃ នេះ។ ខ្ញុំយល់ស្របទាំងស្រុង សព្វថ្ងៃនេះមានសេចក្ដីអធិប្បាយល្អតិចតួចណាស់ ប្រាកដជាតិចតួចណាស់! ប៉ុន្ដែហេតុអ្វីបានជារឿងនេះពិត? វាធំណាស់ ដោយព្រោះតែមានការអធិប្បាយពីដំណឹងល្អតិចណាស់។ គ្រូ គង្វាល «បង្រៀនពីគ្រីស្ទបរិសុទ្ធ» ជំនួសពីការបង្រៀនពីដំណឹងល្អលទៅកាន់មនុស្សបាត់បង់ ទោះបីជា យ៉ាងណាក៏ដោយ ក្រុមជំនុំរបស់ពួកគេពេញដោយមនុស្សដែលបាត់បង់! «ការបង្រៀនពីសីលធម៌» ដែលអួតថាជា «គ្រីស្ទបរិសុទ្ធ» មិនដែលអាចពិចារណាពីសេចក្ដីអធិប្បាយដ៏អស្ចារ្យទេ! នៅពេលដែលព្រះ មិននៅកណ្ដាល សេចក្ដីអធិប្បាយមិនអាចក្លាយជាពិតអស្ចារ្យបានទេ! តំរិះនៃដំណឹងល្អគឺច្រើនជាងការស្គាល់សេចក្ដីពិត អំពីព្រះគ្រីស្ទ។ តំរិះនៃដំណឹងល្អដ៏ពិត គឺជាការ យល់ដឹងនៃព្រះគ្រីស្ទទ្រង់ផ្ទាល់។ ព្រះយេស៊ូវទ្រង់បានមានបន្ទូលថា៖ « នេះជាជីវិតដ៏អស់កល្បជានិច្ច គឺឲ្យគេបានស្គាល់ដល់ទ្រង់ដ៏ជាព្រះពិតតែ១ នឹងព្រះយេស៊ូវគ្រីស្ទ ដែលទ្រង់បានចាត់ឲ្យមកផង» (យ៉ូហាន ១៧:៣)។ លោក ជោគ រីកខើរ ប៊ែរីបាននិយាយថា ពាក្យ«ស្គាល់» ដែលបានបកប្រែនៅក្នុងខគម្ពីរនោះមានន័យថា«ដើម្បីស្គាល់...ដោយពិសោធន៍» (Greek-English New Testament Lexicon)។ ដើម្បីក្លាយ ជាគ្រីស្តបរិសុទ្ធពិតប្រាកដមួយរូប អ្នកត្រូវតែស្គាល់ព្រះគ្រីស្ទ ដោយពិសោធន៍។ ការគ្រាន់តែយល់ ដឹងពីសេចក្ដីពិតមួយនឹងមិនអាចសង្រ្គោះអ្នកបានទេ។ អ្នកត្រូវតែស្គាល់នូវការសុគតរបស់ទ្រង់សំរាប់អំពើ បាបរបស់យើងដោយពិសោធន៍។ អ្នកត្រូវតែស្គាល់ពីការបញ្ចុះព្រះសពរបស់ទ្រង់ដោយពិសោធន៍។ អ្នកត្រូវ តែស្គាល់ពីការរស់ពីសុគតឡើងវិញរបស់ទ្រង់ដោយពិសោធន៍។ នោះគឺជារបៀបដើម្បីទទួលសេចក្ដីសង្រ្គោះ នោះគឺជារបៀបដើម្បីទៅឯជីវិតដ៏អស់កល្បជានិច្ច។ « នេះជាជីវិតដ៏អស់កល្បជានិច្ច គឺឲ្យគេបានស្គាល់ដល់ទ្រង់ដ៏ជាព្រះពិតតែ១ នឹងព្រះយេស៊ូវគ្រីស្ទ ដែលទ្រង់បានចាត់ឲ្យមកផង» (យ៉ូហាន ១៧:៣)។ បើអ្នករាល់គ្នាមិនបានមានបទពិសោធន៍ទាំងនេះទេ ខ្ញុំសង្ឃឹមថា ខ្ញុំបានធ្វើឲ្យអ្នកមានអារម្មណ៍មិន ស្រួលទេ។ ដ្បិត មិនអាចមានសំនួរដែលថា អ្នកមិនមែនជាកូនព្រះដ៏ពិតមួយរូប ដោយព្រោះតែអ្នកមិនបាន មានបទពិសោធន៍ពីការប្រែចិត្ដដ៏ពិតប្រាកដ។ អ្នកនឹងមានបញ្ហា ហើយមិនសប្បាយចិត្ដរហូតដល់អ្នកផ្លាស់ ប្ដូរគំនិតរបស់អ្នក ហើយទំលាក់ខ្លួននៅជើងរបស់ព្រះយេស៊ូវ ហើយស្វែងរកសេចក្ដីសង្រ្គោះដែលពិតនៅក្នុង ទ្រង់តែមួយគត់។ ដើម្បីស្គាល់ព្រះគ្រីស្ទ អ្នកត្រូវតែទៅរកឈើឆ្កាង ហើយមើលទៅកាន់ទ្រង់ដោយសេចក្ដីជំនឿ ដែល ទ្រង់ត្រូវបានគេឆ្កាង ដើម្បីទទួលទណ្ឌទោសជំនួសអំពើបាបរបស់យើង។ អ្នកត្រូវតែចូលទៅក្នុងផ្នូររបស់ ព្រះគ្រីស្ទដោយសេចក្ដីជំនឿ ហើយយើង «បានត្រូវកប់ជាមួយនឹងទ្រង់ហើយ ដោយទទួលជ្រមុជក្នុងសេចក្តីស្លាប់» (រ៉ូម ៦:៤)។ ដ្បិតវាគឺជាការស្លាប់ជាមួយទ្រង់ ដើម្បីឲ្យយើង «បានដើរក្នុងជីវិតបែបថ្មី»(រ៉ូម ៦:៤)។ ដូច្នោះយើងមករកអត្ថបទគម្ពីររបស់យើងដើម្បីរៀនពីការបញ្ចុះព្រះសពរបស់ទ្រង់វិញ ថ្វីដ្បិតយើង អាចមានបទពិសោធន៍វាជាមួយទ្រង់បាន។ « ហើយក្នុងកាលដែលទ្រង់សុគត នោះគេក៏បញ្ចុះសពទ្រង់នៅជាមួយនឹងពួកអាក្រក់ ហើយនៅក្នុងផ្នូររបស់អ្នកមានម្នាក់ ទោះបើទ្រង់មិនដែលធ្វើអំពើទុច្ចរិតណាមួយក៏ដោយ ក៏មិនដែលមានការបញ្ឆោតនៅក្នុងព្រះឱស្ឋទ្រង់ឡើយផង» (អេសាយ ៥៣:៩)។ យើងឃើញនៅក្នុខគម្ពីរនេះពីមតិផ្ទុយគ្នានៃការបញ្ចុះព្រះសពរបស់ព្រះគ្រីស្ទ ភាពផ្ទុយគ្នាដ៏ឃើញច្បាស់ បញ្ហាដែលពិបាកដោះសា្រយពីវា។ ហើយបន្ទាប់មកយើងឃើញចំលើយនៃបញ្ហាដែលពិបាកដោះសា្រយ។ ១. ទីមួយ មតិផ្ទុយគ្នានៃការបញ្ចុះព្រះសពរបស់ទ្រង់។ « ហើយក្នុងកាលដែលទ្រង់សុគត នោះគេក៏បញ្ចុះសពទ្រង់នៅជាមួយនឹងពួកអាក្រក់ ហើយនៅក្នុងផ្នូររបស់អ្នកមានម្នាក់...» (អេសាយ ៥៣:៩)។ នៅសម័យកាលរបស់ព្រះគ្រីស្ទ «ពួកអាក្រក់» គឺជាពួកឧក្រិដ្ឋជន។ «ពួកអ្នកមាន» គឺជាអ្នកថ្លៃថ្នូរ(ពួកគួរ ឲ្យគោរព)។ ដ្បិតតើគេបញ្ចុះសពទ្រង់នៅជាមួយពួកមនុស្សអាក្រក់ ហើយនៅពេលតែមួយជាមួយ «នឹង ពួកអ្នកមាននៅក្នុងការសុគតរបស់ទ្រង់យ៉ាងម៉េចបានទៅ»? រឿងនេះអ្នកអត្ថាធិប្បាយជនជាតិយូដាពីមុន បានយល់ច្រលំ។ វាគឺជាមតិផ្ទុយគ្នាមួយ ហើយហាក់ដូចជាមានភាពផ្ទុយគ្នា នៅក្នុងគំនិតរបស់គេ។ ប៉ុន្ដែស្ថានភាពដ៏លំបាកនេះត្រូវបានដោះស្រាយនៅក្នុងគម្ពីរដំណឹងល្អរបស់លោក យ៉ូហាន។ ព្រះគ្រីស្ទបានសុគតលើឈើឆ្កាងមួយ នៅចន្លោះចោរពីរនាក់ ម្នាក់នៅខាងស្ដាំដៃទ្រង់ ហើយម្នាក់ទៀតនៅខាង ឆ្វេងដៃទ្រង់។ ពួកគេសំដៅទៅលើអត្ថបទគម្ពីររបស់យើង ដូចជា «ពួកមនុស្សអាក្រក់»។ ជាលើកដំបូង ព្រះ យេស៊ូវទ្រង់បានសុគត នៅខណៈពេលដែលចោរពីនាក់នោះនៅតែមានជីវិតរស់នៅមួយពេលទៀត។ « ពួកសាសន៍យូដាក៏សូមលោកពីឡាត់ ឲ្យបានបំបាក់ជើងពួកជាប់ឆ្កាង ហើយយកចេញទៅ ដើម្បីកុំឲ្យខ្មោចនៅជាប់លើឈើឆ្កាង ក្នុងថ្ងៃឈប់សំរាក ពីព្រោះជាថ្ងៃរៀបចំហើយ ឯថ្ងៃឈប់សំរាកនោះ គឺជាថ្ងៃបុណ្យធំ»(យ៉ូហាន ១៩:៣១)។ ពួកទានហានបានវាយបំបាក់ជើងទាំងពីររបស់ចោរទាំងពីរនាក់នោះ។ ការនេះត្រូវបានធ្វើបង្ហើយ ដូច្នោះ ហើយពួកគេមិនអាចធ្វើឲ្យខ្លួនរបស់គេឲ្យដកដង្ហើមនោះ ដូចនេះពួកនឹងស្លាប់នៅពេលភ្លាមៗនោះ។ ប៉ុន្ដែ នៅពេលដែលពួកគេមកឯព្រះយេស៊ូវ ដែលទ្រង់ត្រូវបានគេឆ្កាងនៅលើឈើឆ្កាងកណ្ដាលគេ ទ្រង់បាន សុគតរួចបាត់ហើយ។ មានទាហានម្នាក់ក្នុងចំណោមពួកគេបានយកលំពែងចាក់ចំចំហៀងទ្រង់ ដើម្បីឲ្យដឹង ប្រាកដថាទ្រង់សុគតពិតមែន។ ទឹកនិងឈាមបានហូរចេញមក ដែលបង្ហាញថា ទ្រង់បានសុគតរួចហើយ ពីព្រោះបេះដូងទ្រង់ឈប់ដំណើរការហើយ។ ទ្រង់មិនសោយរាជ្យលើបល្ល័ង្កសរមួយឡើយ ដ្បិតបន្ទាប់មកមានរឿងខ្លះដែលមិនសង្ឃឹមថានឹងកើតឡើង មានបុរសដ៏ល្បីឈ្មោះ២នាក់បានមក មកដើម្បីធ្វើការស្នើរសុំយកព្រះសពព្រះយេស៊ូវ។ ពួកគេជាលោកយ៉ូសែប អើរីម៉ាថេ ដែលជាអ្នកមានម្នាក់ ហើយសមាជិករបស់សាសន៍យូដាម្នាក់ ដែលឈ្មោះថា នីកូដេម ហើយលោកជាចៅហ្វាយសាសន៍យូដា ដែលបានមករកព្រះយេស៊ូវនៅពេលយប(យ៉ូហាន ៣:១-២)។ ពួកគេទាំងពីរនាក់បានធ្វើជាសិស្សរបស់ ព្រះយេស៊ូវដោយសំងាត់ ប៉ុន្ដែឥឡូវនេះពួកគេបានសំដែងខ្លួនជាលើកដំបូង។ ពួកគេពិតប្រាកដណាស់បាន ប្រថុយជីវិតរបស់គេដើម្បីធ្វើរឿងនោះ។ លោក ម៉ាកជីបានមានប្រសាសន៍ថា៖ កុំឲ្យរិះគន់បុរសទាំងពីរនាក់នេះពេក។ ពួកគេបាននៅខាងក្រើយប៉ុន្ដែឥឡូវ នេះ សិស្សរបស់ព្រះអម្ចាស់ទាំងអស់បានខ្ចាត់ខ្ចាយដូចជាចៀម ហើយបាន ទៅដោយស្ងាត់ៗ បុរសទាំងពីរនាក់នេះបានសំដែងខ្លួនឲ្យគេដឹង (J. Vernon McGee, Th.D., Thru the Bible, Thomas Nelson, 1983, volume IV, p. 494)។ លោកយ៉ូសែប អើរីម៉ាថេ និងលោក នីកូនដេមបានយកព្រះសពរបស់ព្រះយេស៊ូវ។ យ៉ូសែបជាអ្នកមានម្នាក់ ហើយគាត់បានដាក់ព្រះសពរបស់ព្រះយេស៊ូវនៅក្នុងផ្នូរដ៏ថ្មីរបស់គាត់ « ហើយបញ្ចុះក្នុងផ្នូរថ្មី ដែលគាត់បានដាប់ក្នុងថ្ម កាលគាត់បានប្រមៀលថ្ម១យ៉ាងធំទៅបិទម៉ាត់ផ្នូរហើយ នោះក៏ចេញទៅបាត់»(ម៉ាថាយ២៧:៦០)។ ដូច្នោះហើយមតិផ្ទុយគ្នានៃការបញ្ចុះព្រះសពរបស់ព្រះគ្រីស្ទត្រូវបានពន្យល់។ បាទ ទ្រង់ត្រូវបាន គេបញ្ចុះជាមួយមនុស្សអាក្រក់ ដោយការសុគតរបស់នៅលើឈើឆ្កាងនៅចន្លោះចោរពីរនាក់។ ប៉ុន្ដែទ្រង់ត្រូវ បានគេកប់នៅក្នុងផ្នូររបស់អ្នកមានម្នាក់(អេសាយ ៥៣:៩)។ ក្នុងផ្នូររបស់អ្នកមានម្នាក់។ ព្រះគ្រីស្ទ មានបទពិសោធន៍សុគតដូចជាមនុស្សអាក្រក់ ប៉ុន្ដែទ្រង់ត្រូវបានគេបញ្ចុះជាមួយអ្នកមានដែលគួរឲ្យគោរព វិញ។ រឿងនេះបង្ហាញថា ភាពអាម៉ាស់មុខរបស់ព្រះអម្ចាស់របស់យើងបានកំពុងតែបញ្ចប់ហើយ។ ព្រះសព របស់ទ្រង់មិនបានត្រូវគេបញ្ចុះក្នុងផ្នូរធម្មតាមួយជាមួយចោរពីរនាក់ទេ។ វាត្រូវបានគេដាក់ ដើម្បីសំរាក ដោយមានការគោរព ហើយកិត្ដិយស ដែលទ្រងសមនឹងទទួល ក្នុងផ្នូររបស់បុរសអ្នកមានម្នាក់ ហើយនៅជា មួយបុរសដែលគេគោរព។ ដ្បិតដោយព្រោះតែមតិផ្ទុយគ្នានេះ ដែលជាញឹកញាប់វាជាបញ្ហា គ្រូសាសន៍យូដា ដ៏ចាស់ម្នាក់ដែលបានរៀនពីវា បានធ្វើការពន្យល់យ៉ាងច្បាស់ពីអត្ថបទគម្ពីររបស់យើង។ « ហើយក្នុងកាលដែលទ្រង់សុគត នោះគេក៏បញ្ចុះសពទ្រង់នៅជាមួយនឹងពួកអាក្រក់ ហើយនៅក្នុងផ្នូររបស់អ្នកមានម្នាក់...» (អេសាយ ៥៣:៩)។ ដ្បិតមានមូលហេតុផ្សេងទៀត ដែលថាហេតុអ្វីបានជាព្រះគ្រីស្ទត្រូវគេបញ្ចុះសពទ្រង់ជាមួយពួក មនុស្សអាក្រក់ ហើយជាមួយមនុស្សអ្នកមាន។ ដូចជាខ្ញុំបាននិយាយ មនុស្សសាសន៍យូដាបានគិតពីជន ឧក្រិដ្ឋជន និងអ្នកដែលមិនគោរពក្រិត្យវិន័យដូចជា «មនុស្សអាក្រក់» ជាមួយក្រុមមនុស្សទាំងពីរដែល បង្ហាញថា គ្រូជនជាតិយូដាពីបុរាណបានខុសនៅក្នុងការបែងចែក «មនុស្សអាក្រក់» និង «មនុស្សអ្នកមាន» ពួកគេមិនមែនជាក្រុមពីរទាល់តែសោះ។ មនុស្សទាំងពីរក្រុមនោះសុទ្ធតែជាមនុស្សមានបាប។ ហើយសព្វថ្ងៃនេះរឿងនោះក៏ពិតផងដែរ។ មនុស្សដែលគេគោរពជាមនុស្សមានបាបស្មើរនិងពួក អ្នកទាំងនោះដែលគេហោថា«ពួកមនុស្សអាក្រក់»។ ដូចជាខ្ញុំបានអង្គុយចុះដើម្បីសរសេរផ្នែកនេះនៃសេចក្ដី អធិប្បាយ មានអ្នកផ្សាយពាណិជ្ជកម្មម្នាក់បានទូរស័ព្ទមកខ្ញុំ សុំការវិភាគទានសំរាប់ កិច្ចការ«អភិរក្ស»មួយ។ អ្នកទូរស័ព្ទមកខ្ញុំនោះបាននិយាយថា «តើអ្នកគិតថាបញ្ហាដ៏សំខាន់បំផុង ដែលកំពុងតែប្រឈមមុខសំរាប់ ប្រទេសអាមេរិកាំង ដែលមានដូចជា ការពន្លូតកូន ភាពបរាជ័យដើម្បីផ្គត់ផ្គង់ដល់ប្រទេសអ៊ីស្រាអែល ឬក៏ បញ្ហាការរៀបការពីភេទដូចគ្នា?» ខ្ញុំបាននិយាយថា «ក្នុងចំណោមនោះគ្មានមួយសោះ បញ្ហាដែលសំខាន់ បំផុតដែលប្រទេសអាមេរិកាំងកំពុងតែប្រឈមមុខគឺហេតុការណ៍ដែលថា គ្រូគង្វាលយើងមិនអធិប្បាយអំពី បាបទៅកាន់សមាជិននៅក្នុងក្រុមជំនុំរបស់គេ»។ តើខ្ញុំចង់មានន័យដូចម្ដេច? ខ្ញុំចង់មានន័យថា ការពន្លូត កូន ការរៀបការភេទដូចគ្នា និងការបរាជ័យដើម្បីផ្គត់ផ្គង់ដល់ប្រទេសអ៊ីស្រាអែលជាអារម្មណ៍នៃជំងឺ មិន ប្រាកថាជាជំងឺ ប៉ុន្ដែគ្រាន់តែជាអារម្មណ៍នៃជំងឺ តែប៉ុណ្ណោះ។ អ្នកអាចព្យាបាលអារម្មណ៍នៃជំងឺបាន ប៉ុន្ដែ វានឹងមិនធ្វើបានល្អនោះទេ លុះត្រាតែអ្នកដោះស្រាយជាមួយជំងឺខាងក្រោមសិន។ ហើយជំងឺនោះគឺជាអំពើ បាប បាបនោះកំពុងតែសំរាប់ពួកអ្នកដែលជឿខុសឆ្គង និងអ្នកអភិរក្ស។ អំពើបាបនោះកំពុងតែបំផ្លាញអ្នក កាន់លទ្ធិប្រជាធិបតេយ្យ និងអ្នកកាន់លទ្ធិសាធារណៈរដ្ឋទាំងពីរ។ អំពើបាបនោះកំពុងតែធ្វើឲ្យ «ពួកមនុស្ស អាក្រក់» និង «ពួកមនុស្សអ្នកមាន»វិនាសទាំងពីរ។ អំពើបាបកុហកក្នុងចិត្ដ ចិត្ដរបស់មនុស្សគឺខុស មិនមែនគ្រាន់តែសកម្មភាពខាងក្រៅប៉ុណ្ណោះទេ។ អំពើបាបគ្រប់គ្រងគំនិងខាងក្នុង និងសេចក្ដីប៉ងប្រាថ្នាខាងក្នុងរបស់គេ។ ចិត្ដដែលពោពេញដោយបាបប្រាប់ អ្នក ដើម្បីគិតពីអ្វីដែលខុស។ បន្ទាប់មកនិស្ស័យអំពើបាបរបស់អ្នកផ្លាស់ប្ដូរឲ្យអ្នកប៉ះបោរប្រឆាំងនឹងព្រះ ហើយប្រព្រឹត្ដអំពើបាបដែលអ្នកបានកំពុងតែគិតអំពី។ អំពើបាបគ្រប់គ្រងជីវិតខាងក្នុងរបស់អ្នក ហើយដឹក នាំអ្នកឲ្យប៉ះបោរប្រឆាំងនឹងអាជ្ញាធរ ដើម្បីប៉ះបោរប្រឆាំងនឹងព្រះ។ ការប៉ះបោរនៃចិត្ដរបស់អ្នកប្រឆាំងនឹង ព្រះគឺខ្លាំងណាស់ គ្មានអ្វីមួយដែលអាចផ្លាស់ប្ដូរវាបាន ឬបំបែកវាកំឲ្យគ្រប់គ្រងលើអ្នកបានទេ។ អ្នកត្រូវតែ ត្រូវបាននាំទៅកន្លែងដែលអ្នកនិយាយជាមួយសាវក « វេទនាណាស់ខ្ញុំ តើអ្នកណានឹងជួយឲ្យខ្ញុំរួច ពីតួសេចក្តីស្លាប់នេះទៅបាន»(រ៉ូម ៧:២៤)។ បន្ទាប់មកអ្នកនឹងយល់ពីសារៈសំខាន់នៃការបញ្ចុះព្រះយេស៊ូវ ជាមួយ «ពួកមនុស្សអាក្រក់» និងជាមួយ«ពួកអ្នកមាន» «ក្នុងផ្នូររបស់គាត់»។ សូម្បីតែស្ថានភាពអ្វីក៏ដោយ ដែលអ្នកមាន ព្រះគ្រីស្ទបានសុគត ហើយទ្រង់ត្រូវបានគេបញ្ចុះ ដែលថា អំពើបាបរបស់អ្នកអាចត្រូវលើក លែងទោស ហើយត្រូវបានដោះចេញទាំងពីរ។ លោក វីលបើ ឆែផមែណបានដាក់វានៅក្នុងបទចំរៀងមួយ របស់គាត់ «ទ្រង់បានយកអំពើបាបខ្ញុំចេញឆ្ងាយ» («ថ្ងៃមួយ» ដោយ Dr. J. Wilbur Chapman, 1859-1918)។ មានតែព្រះគ្រីស្ទតែមួយគត់ដែលអាចលើកលែងទោសអំពើបាបរបស់អ្នកបាន! មានតែព្រះគ្រីស្ទ តែមួយគត់ដែលអាចផ្លាស់ប្ដូរចិត្ដដែលប៉ះបោរនៃអំពើបាបបាន! « ហើយក្នុងកាលដែលទ្រង់សុគត នោះគេក៏បញ្ចុះសពទ្រង់នៅជាមួយនឹងពួកអាក្រក់ ហើយនៅក្នុងផ្នូររបស់អ្នកមានម្នាក់...» (អេសាយ ៥៣:៩)។ ២. ទីពីរ មតិផ្ទុយគ្នាបានពន្យល់។ នៅពាក់កណ្ដាលទីពីរនៃអត្ថបទគម្ពីររបស់យើងបង្ហាញពីមូលហេតុដែលព្រះគ្រីស្ទ បានសុគតជា មួយចោរពីនាក់នោះដែលមិនគួរឲ្យគោរពសោះ ហើយទ្រង់ត្រូវបានគេបញ្ចុះដោយកិត្ដិយស ហើយដោយគួរ ឲ្យគោរព។ សូមក្រោកឈរឡើង ហើយអានចំណុចពាក់កណ្ដាលទីពីរដោយចាប់ផ្ដើមដោយពាក្យ «ទោះបី ទ្រង់មិនដែលថ្វើអំពើទុច្ចរិតណាមួយក៏ដោយ...» (អេសាយ ៥៣:៩)។ « ហើយក្នុងកាលដែលទ្រង់សុគត នោះគេក៏បញ្ចុះសពទ្រង់នៅជាមួយនឹងពួកអាក្រក់ ហើយនៅក្នុងផ្នូររបស់អ្នកមានម្នាក់ ទោះបើទ្រង់មិនដែលធ្វើអំពើទុច្ចរិតណាមួយក៏ដោយ ក៏មិនដែលមានការបញ្ឆោតនៅក្នុងព្រះឱស្ឋទ្រង់ឡើយផង» (អេសាយ ៥៣:៩)។ អ្នកអាចអង្គុយចុះបាន។ កន្លែងនេះផ្ដល់ពីមូលហេតុសំរាប់ការបញ្ចុះព្រះសពដ៏គួរឲ្យគោរពរបស់ព្រះគ្រីស្ទ។ កិត្ដិយសនេះ បានល្មមដល់ទ្រង់ហើយ ទោះបើទ្រង់មិនដែលធ្វើអំពើទុច្ចរិតណាមួយក៏ដោយ ឬក៏ធ្វើឲ្យអ្នកណាមួយរង របួសឡើយ។ ទ្រង់មិនបានជាប់ទោសដោយព្រោះតែការសង្កត់ ឬដោយព្រោះទ្រង់ជាចោរ សំឡាប់គេ ឬក៏ ទ្រង់មិនបានជាប់ទោសដោយសារតែអំពើឃោរឃៅប្រភេទខ្លះៗសោះឡើយ។ ទ្រង់មិនដែលញុះញង់ឲ្យវ៉ូង មនុស្សឲ្យគ្មានសណ្ដាប់ធ្នាប់ ឬក៏ចាប់ផ្ដើមឲ្យកើតមានចលាចលប្រឆាំងនឹងរាជរដ្ឋាភិបាលរបស់ពួកសាសន៍ យូដា ឬសាសន៍រ៉ូមឡើយ។ ហើយទ្រង់ក៏មិនដែលមានការបញ្ឆោតនៅក្នុងព្រះឱស្ឋទ្រង់ឡើយផង។ ទ្រង់មិន ដែលបង្រៀនពីគោលទ្ធិខុសឆ្គង ទ្រង់មិនដែលបោកបញ្ឆោតមនុស្ស ដូចជាទ្រង់ត្រូវបានគេចោទប្រកាន់នោះ ឡើយ។ នោះជាការកុហកដែលគួរឲ្យឈឺចាប់មួយ។ ទ្រង់មិនដែលល្បួងទាញអ្នកណាម្នាក់ពីការថ្វាយបង្គំ ព្រះពិតឡើយ។ ទ្រង់បានការពារ ហើយគោរពច្បាប់របស់លោក ម៉ូសេយ៉ាខ្ជាប់ខ្ជួន និងពួកហោរា។ ទ្រង់មិន មែនជាសត្រូវនៃសាសនារបស់គេ ឬរដ្ឋរបស់គេដែរ។ ពិតប្រាកដណាស់ ទ្រង់មិនបានជាប់ទោសដោយសារ អំពើបាបខ្លះៗសោះ។ សាវ័កពេត្រុសបាននិយាយថា៖ «ទ្រង់មិនបានធ្វើបាបអ្វីសោះ ក៏មិនឃើញមានកិច្ចកលអ្វីនៅព្រះឱស្ឋទ្រង់ឡើយ»(ពេត្រុសទី១ ២:២២)។ លោក យ៉ាង់បានមានប្រសាសន៍ថា «ព្រះគ្រីស្ទទ្រង់ត្រូវបានគេបញ្ចុះព្រះសពដ៏គួរឲ្យគោរព បន្ទាប់ពីទ្រង់ បានសុគតដោយមិនមានគេគោរព ហើយដោយព្រោះតែភាពទោសដ៏សុចរិតរបស់ទ្រង់។ ដ្បិតទ្រង់ មិនបានប្រព្រឹត្ដដូចខ្មាំងសត្រូវដែលជាឧក្រិដ្ឋជនរបស់ទ្រង់សោះ ទ្រង់មិនបានទទួលការបញ្ចុះសពដ៏គ្មាន កេរ្ដិ៍ឈ្មោះជាមួយពួកគេឡើយ ប៉ុន្ដែទ្រង់បានត្រូវគេបញ្ចុះយ៉ាងគួរឲឲ្យគោរពជាអ្នកមាន»។ រឿងនោះរំលឹកខ្ញុំពីលោក សើរ វីនស្ដូន ឆ្អើចឆីល ដែលបានរើសការបញ្ចុះសពដ៏គួរឲ្យគោរពក្រៅពី ឪពុករបស់គាត់នៅក្នុងបរិវេណក្រុមជំនុំនៅជនបទមួយ ជាជាងអ្វីដែលគាត់ពិរចារណាក្នុងការបញ្ចុះសព ដ៏គួរឲ្យគោរពតិចជាង ពេលដែលគាត់បញ្ចុះសពក្នុងចំណោមពួកខ្មាំងសត្រូវរបស់ឪពុករបស់គាត់ ហើយ សត្រូវផ្ទាល់ខ្លួនរបស់គាត់ ឬក្នុងចំណោមពួកមនុស្សដែលបានក្បត់ប្រទេសអង់គ្លេស ដ្បិតត្រូវបានគេបញ្ចុះ ដោយភាពអធឹកអធមដ៏អស្ចារ្យ ហើយនិងពិធីបុណ្យនៅក្នុង វែសមីនស្ទើរ អាមប៊េរ ថ្វីដ្បិតសកម្មភាពនៃការ សម្រន់ប៉ូលីសន្ដិសុខអន្ដរជាតិនៅមុខជំនាន់របស់លោក ហ៊ីខ្លែរ និងជំនាន់លោក ណាស៊ី។ សូម្បីតែលោក ឆើចឆីលមិនបានកើតជាថ្មីម្ដងទៀតជាគ្រីស្ទាន់ម្នាក់ក៏ដោយ តែគាត់គឺជាមនុស្សដ៏គួរឲ្យគោរពម្នាក់។ ពិតប្រាកដណាស់ ព្រះយេស៊ូវទ្រង់ជាបុរសដ៏អស្ចារ្យម្នាក់បំផុតដែលធ្លាប់បានរស់នៅ។ បាទ ទ្រង់ អស្ចារ្យ ហើយទ្រង់ជាមនុស្សម្នាក់ «ជាមនុស្សដ៏ជាព្រះយេស៊ូវគ្រីស្ទ»(ធីម៉ូថេទី១ ២:៥)។ ការសងថ្លៃដ៏ អស្ចារ្យរបស់ទ្រង់នៅក្នុងហេតុការណ៍នោះ ដែលទ្រង់បានស្ម័គ្រចិត្ដប្រទានជីវិតរបស់ទ្រង់ ដើម្បីសងថ្លៃលោះ អំពើបាប របស់យើងនៅក្នុងព្រះនេត្ររបស់ព្រះវរបិតា។ នៅរយះពេលខ្លីមួយមុនពេលដែលទ្រង់ត្រូវបានគេ ឆ្កាង ព្រះយេស៊ូវទ្រង់បានមានបន្ទូលថា៖ «គ្មានអ្នកណាមានសេចក្តីស្រឡាញ់ធំជាងនេះ គឺដែលអ្នកណានឹងប្តូរជីវិត ជំនួសពួកសំឡាញ់របស់ខ្លួននោះទេ»(យ៉ូហាន ១៥:១៣)។ ឈើឆ្កាងដ៏អាក្រក់បានក្លាយជាបល្ល័ង្ករបស់ទ្រង់ ឥឡូវនេះមិត្ដភ័ក្រ្ដរបស់ខ្ញុំ តើអ្នកនឹងធ្វើអ្វីខ្លះជាមួយព្រះយេស៊ូវដែលត្រូវបានគេហៅថាព្រះគ្រីស្ទ? ដ្បិតលោក ឡូវីស បានបង្រៀនប្រាប់ថា មានការឆ្លើយតបចំនួន២ដែលអាចទៅរួច «អ្នកអាចស្ដោះទឹកមាត់ ដាក់ទ្រង់ ហើយអាចសំឡាប់ទញរង់ដូចជាអារក្សមួយ ឬក៏អ្នកអាចផ្ដួលខ្លួននៅមុខជើងរបស់ទ្រង់ ហើយ ហៅទ្រង់ថា ព្រះជាម្ចាស់ ហើយទ្រង់»។ តើមួយណាដែលអ្នកនឹងធ្វើ? ជំរើសទី៣គឺ ព្រងើយកន្ដើយនឹង ទ្រង់ ហើយបន្ដជាមួយជីវិតរបស់អ្នក ហើយធ្វើដូចជាការឈឺចាប់ និងការរងទុក្ខរបស់ទ្រង់មិនមានន័យអ្វី សោះ។ ខ្ញុំសោកស្ដាយខ្លាំងណាស់សំរាប់ពួកអ្នកទាំងនោះ ដែលប្រព្រឹត្ដចំពោះព្រះអង្គសង្រ្គោះដូចជាគ្មាន ការគោរពសោះ។ ខ្ញុំអធិស្ឋានថា អ្នកនឹងមិនមែនជាម្នាក់នៅក្នុងចំណោមពួកគេទេ។ ពួកគេទាំងនោះសុទ្ធតែ មនុស្សដែល លោក អែលីអូត បានហៅថា «មនុស្សដែលមានប្រហោង» គេជាមនុស្សដែលរស់នៅសំរាប់តែ ការសប្បាយនៅពេលនេះប៉ុណ្ណោះ។ បាទ ខ្ញុំអធិស្ឋានថា អ្នកនឹងមិនមែនជាម្នាក់នៅក្នុងចំណោមពួកគេ ដ្បិតពួកគេនឹងមានកន្លែងដ៏ជ្រៅមួយណាស់នៅក្នុងឋាននរក។ ក្រែងលោខ្ញុំភ្លេចកេតសេម៉ាណី ខ្ញុំអធិស្ឋានថា អ្នកនឹងមករកព្រះយេស៊ូវ ជឿទុកចិត្ដទ្រង់ដោយអស់ពីចិត្ដរបស់អ្នក ហើយឆ្លងពីសេចក្ដីស្លាប់ ទៅកាន់ជីវិតនៅក្នុងការប្រែចិត្ដពិតប្រាកដ។ សូមក្រោកឈរឡើងទាំងអស់គ្នា។ បើអ្នកចង់និយាយជាមួយយើងអំពីការលាងសំអាតអំពើបាប របស់អ្នកដោយសារព្រះយេស៊ូវ សូមទៅខាងក្រោយសាលប្រជុំឥឡូវនេះ។ លោក ខាហ្គិននឹងនាំអ្នកទៅកាន់ កន្លែងដ៏ស្ងាត់មួយដែលយើងអាចនិយាយគ្នាបាន។ លោក លី សូមមក ហើយអធិស្ឋានសំរាប់បងប្អូនទាំង នោះដែលបានឆ្លើយតប។ (ចប់សេចក្ដីអធិប្បាយ) You may email Dr. Hymers at rlhymersjr@sbcglobal.net, (Click Here) – or you may អានព្រះគម្ពីរមុនពេលអធិប្បាយដោយលោក Mr. Kyu Dong Lee: ៖ អេសាយ ៥២:១-៩។ |
ចំណងជើងនៃសេចក្ដីអធិប្បាយ មតិផ្ទុយគ្នានៃការបញ្ចុះព្រះសពរបស់ព្រះគ្រីស្ទ ដោយ Dr. R. L. Hymers, Jr. « ហើយក្នុងកាលដែលទ្រង់សុគត នោះគេក៏បញ្ចុះសពទ្រង់នៅជាមួយនឹងពួកអាក្រក់ ហើយនៅក្នុងផ្នូររបស់អ្នកមានម្នាក់ ទោះបើទ្រង់មិនដែលធ្វើអំពើទុច្ចរិតណាមួយក៏ដោយក៏មិនដែលមានការបញ្ឆោតនៅក្នុងព្រះឱស្ឋទ្រង់ឡើយផង» (អេសាយ ៥៣:៩)។ (កូរិនថូសទី១ ១៥:៣-៤; យ៉ូហាន ១៧:៣; រ៉ូម ៦:៤) ១. ទីមួយ មតិផ្ទុយគ្នានៃការបញ្ចុះព្រះសពរបស់ទ្រង់។ អេសាយ ៥៣:៩ក; យ៉ូហាន ១៩:៣១; ២. ទីពីរ មតិផ្ទុយគ្នាបានពន្យល់។ អេសាយ ៥៣:៩ខ; ពេត្រុសទី១ ២:២២; |