Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net




ភាពស្ងាត់ស្ងៀមរបស់កូនចៀម

(សេចក្ដីអធិប្បាយលេខ៨នៅព្រះគម្ពីរអេសាយជំពូក៥៣)
THE SILENCE OF THE LAMB
(SERMON NUMBER 8 ON ISAIAH 53)
(Cambodian)

ដោយលោក
Dr. R. L. Hymers, Jr.

សេចក្ដីអធិប្បាយមួយបានអធិប្បាយនូវក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស
ថ្ងៃរបស់ព្រះអម្ចាស់នៅពេលព្រឹក ខែមេសា ៧, ២០១៣
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Evening, March 24, 2013

«ទ្រង់ត្រូវគេសង្កត់សង្កិន ហើយធ្វើទុក្ខ តែទ្រង់មិនបានហើបព្រះឱស្ឋសោះ គឺដូចជាកូនចៀមដែលគេដឹកទៅសំឡាប់ ហើយដូចជាចៀមដែលគនៅចំពោះពួកអ្នកកាត់រោមយ៉ាងណា ទ្រង់ក៏មិនបានហើបព្រះឱស្ឋសោះយ៉ាងនោះដែរ» (អេសាយ ៥៣:៧)។


វាគួរឲ្យលើកទឹកចិត្ដមែនទែន នៅពេលស្ដាប់លឺពាក្យសំដីចុងក្រោយរបស់ទុក្ករបុគ្គលដែលជាអ្នក គ្រីស្ទានជាច្រើន។ វាលើកទឹកចិត្ដដល់យើង ពេលយើងលឺពាក្យសំដីរបស់ពួកគេមុនពេលគេស្លាប់។ លោក ផូលីខាផជាគ្រូគង្វាលម្នាក់នៅដើមសតវត្សទី២។ ឈ្មោះរបស់គាត់ជាភាសាអង់គ្លេសគឺផូលីខាផ នៅក្នុង ភាសាឡាតាំងគឺផូលីខាផើស។ លោក ផូលីខាផជាសិស្សម្នាក់របស់សាវ័កយ៉ូហាន។ បន្ទាប់ពីរយះពេលជា ច្រើនឆ្នាំកន្លងមក គាត់បានឈរនៅមុខចៅក្រមដែលមិនជឿលើព្រះយេស៊ូវម្នាក់ ដែលបាននិយាយថា «អ្នកឯងជាបុរសដ៏ចាស់ម្នាក់ វាមិនសំខាន់សោះថា អ្នកស្លាប់...សូមស្បថ ហើយខ្ញុំនឹងដោះលែងអ្នក។ វាគឺជាការអាក្រក់ណាស់ដែលអោយយើងនិយាយពី ព្រះកាសា ហើយដុតធូបឲ្យវា។ ដ្បិតអ្នកត្រូវតែស្បថ ដោយកាសា នោះខ្ញុំនឹងដោះលែងអ្នកដោយសប្បាយចិត្ដ។ សូមបដិសេធព្រះគ្រីស្ទ នោះអ្នកនឹងរស់»។

លោក ផូលីខាផើសបានឆ្លើយតបថា «៨៦ឆ្នាំហើយដែលខ្ញុំបានបំរើ(ព្រះគ្រីស្ទ) ហើយទ្រង់មិន ដែលធ្វើខុសចំពោះខ្ញុំឡើយ។ តើខ្ញុំអាចប្រមាថមើលស្ដេចរបស់ខ្ញុំ ដែលបានសង្រ្គោះខ្ញុំយ៉ាងម៉េចបានទៅ?» ចៅក្រមបាននិយាយថា «ខ្ញុំនឹងដុតអ្នកនឹងភ្លើង» លោក ផូលីខាផើសបានឆ្លើយថា «ដ្បិត ភ្លើងដែលអ្នក បានកំរាមខ្ញុំវាឆេះមួយម៉ោង ហើយវានឹងត្រូវរលត់។ តើអ្នកមិនដឹងទេឬអ៊ីថា ភ្លើងដែលនឹងមកពីការជំនុំជំរះ និងទណ្ឌកម្ម ដែលបានធ្លាក់លើមនុស្សដែលបាត់បង់នៅអស់កល្បជានិច្ចទេឬអ៊ី? ដ្បិតហេតុអ្វីបានជាអ្នក ពន្យាពេល? មក សូមធ្វើអ្វីដែលនឹងធ្វើទៅ»។

ដ្បិតចៅក្រមនេះបានបញ្ជូនគាត់ទៅក្នុងស្តាតអូឡាំពិច ដើម្បីប្រកាសប្រាប់ឲ្យមនុស្សដឹងជាខ្លាំង «លោក ផូលីខាផបានសារភាពថា គាត់ជាគ្រីស្ទានម្នាក់!» វ៉ូងមនុស្សនៃពួកត្រេក និយមបានស្រែកឡើងថា «សូមដុតគាត់ទាំងរស់!»។ ភ្លើងបានរៀបចំរួចហើយ ពេជ្ឃឃាតបានមកដល់លោក ផូលីខាផ ផូលីខាផ ដើម្បីដុំដែកគោលគាត់ជាប់នឹងបង្គោល។ លោក ផូលីខាផបាននិយាយដោយស្ងាត់ៗថា «សូមទុកខ្ញុំនៅ កន្លែងដែលខ្ញុំត្រូវនៅចុះ សូមទ្រង់ប្រទានឲ្យខ្ញុំចេះទ្រាំទ្រភ្លើងដែលនឹងដុតខ្ញុំ ដើម្បីទុកខ្ញុំលើគំនរអូសដោយ មិនកំរើក ដោយមិនគ្មានភាពភិតភ័យ ដែលអ្នកប្រាថ្នាពីដែកគោល»។

បន្ទាប់មក លោក ផូលីខាផបានលើកសំលេងគាត់ក្នុងការអធិស្ឋាន ក្នុងការលើកតំកើងព្រះថា គាត់ត្រូវបានចាត់ទុកដោយគ្មានតំលៃដើម្បីស្លាប់»។ ភ្លើងត្រូវបានដុត ហើយអណ្ដាតភ្លើងបានឆេះនៅជុំវិញ គាត់។ នៅពេលដែលរូបកាយគាត់មិនបានឆេះខ្ទេចខ្ទីនៅក្នុងអណ្ដាតភ្លើងនៅឡើយ ពេជ្ឃឃាតម្នាក់បាន ចាក់គាត់ដោយកាំបិតស្នាតមួយ។ ដូចនេះជីវិតរបស់លោក ផូលីខាផើស ដែលជាគ្រូគង្វាលនៅស៊ីរីណា ហើយជាសិស្សរបស់សាវ័កយ៉ូហានបានបញ្ចប់នៅពេលនោះ (see James C. Hefley, Heroes of the Faith, Moody Press, 1963, pp. 12-14)។

លោក ស្ពឺជិនបាននិយាយថា «លោក ជែន ប៊ូខីអឺ ដែលជាទុក្ករបុគ្គលរបស់ក្រុមជំនុំបាទិស្ទដ៏ល្បី ...នៅពេលដែលនាងត្រូវបានគេយកទៅមុន ខ្រែនមើរ និងរីងស្លេ» ដែលជាគ្រូគង្វាលពីរនាក់របស់ក្រុម ជំនុំនៅប្រទេសអង់គ្លេស ហើយក្រុមជំនុំបាទីស្ទនេះត្រូវបានគេកាត់ទោសដើម្បីដុតនៅបង្គោលភ្លើង ហើយ បាននិយាយទៅកាន់នាងថា ការដុតនាំឲ្យស្លាប់ស្រួលណាស់។ នាងបាននិយាយទៅកាន់ពួកគេថា «ខ្ញុំដូច ជាអ្នកបំរើរបស់ព្រះគ្រីស្ទពិតប្រាកដម្នាក់ដូចជាអ្នករាល់គ្នាខ្លះ ហើយបើសិនជាអ្នកទុកឲ្យប្អូនស្រីក្រីក្ររបស់ អ្នកអោយស្លាប់ ក្រែងលោព្រះទ្រង់មើលថែរក្សា ហើយទុកឆ្កែចចកនៅទីក្រុងរ៉ូមវង្វេងទៅ ហើយអ្នកត្រូវតែ រងទុក្ខសំរាប់ព្រះដែរ«។ នាងបានមានប្រសាសន៍ត្រូវណាស់ ដ្បិតបន្ទាប់មកបុរសទាំងពីរនាក់នេះគឺជាទុក្ករ បុគ្គល»(see C. H. Spurgeon, “All-Sufficiency Magnified,” The New Park Street Pulpit, volume VI, pp. 481-482)។

ថ្វីដ្បិតពួកគេបានបែកចេញជាច្រើនសតវត្សមកហើយ លោក ផូលីខាផ និង ជែន ប៊ូខីអើរបាន បង្កើតឃ្លាពីសេចក្ដីជំនឿដ៏ខ្លាំងៗជាច្រើន នៅពេលដែលពួកគេត្រូវបានគេដុតនៅបង្គោលភ្លើង។ ដ្បិតព្រះ អម្ចាស់យេស៊ូវគ្រីស្ទមិនបានធ្វើដូច្នោះទេ នៅពេលដែលគេបានគំរាមពីការដាក់ទណ្ឌកម្ម និងសេចក្ដីស្លាប់!។ បាទ ទ្រង់បានមានបន្ទូលទៅកាន់សង្រ្គាជ បាទ ទ្រង់បានមានបន្ទូលទៅកាន់លោក ពីឡាត់ដែលជាចៅ ហ្វាយខេត្ដរបស់ទីក្រុងរ៉ូម។ ប៉ុន្ដែនៅពេលវេលាមកដល់សំរាប់ទ្រង់ ដើម្បីត្រូវគេវាយរហូតដល់ជិតសុគត ហើយបន្ទាប់មកគេដុំដែកគោលទ្រង់លើឈើឆ្កាងមួយ ពាក្យរបស់ហោរាអេសាយពិពណ៌នា ពីសេចក្ដីពិតដ៏ អស្ចារ្យនោះថា ទ្រង់បាននៅស្ងាម!

«ទ្រង់ត្រូវគេសង្កត់សង្កិន ហើយធ្វើទុក្ខ តែទ្រង់មិនបានហើបព្រះឱស្ឋសោះ គឺដូចជាកូនចៀមដែលគេដឹកទៅសំឡាប់ ហើយដូចជាចៀមដែលគនៅចំពោះពួកអ្នកកាត់រោមយ៉ាងណា ទ្រង់ក៏មិនបានហើបព្រះឱស្ឋសោះយ៉ាងនោះដែរ» (អេសាយ ៥៣:៧)។

ទ្រង់មិនបាននិយាយមួយពាក្យសោះ នៅពេលដែលពួកគេវាយទ្រង់! ទ្រង់មិនបាននិយាយមួយពាក្យសោះ នៅពេលដែលពួកគេបានដុំដែកគោលទ្រង់ទៅនឹងឈើឆ្កាង! សូមយើងមើលអត្ថបទគម្ពីរបស់យើង ហើយ ពិចារណាពីដោយល្អិតល្អន់ ដោយសួរសំនួរ៣ ហើយឆ្លើយពីវា។

១. ទីមួយ តើបុរសនេះដែលត្រូវបានគេហៅថា ព្រះយេស៊ូវជានរណា?

តើនរណាគេដែលហោរាបាននិយាយទៅកាន់

«ទ្រង់ត្រូវគេសង្កត់សង្កិន ហើយធ្វើទុក្ខ តែទ្រង់មិនបានហើបព្រះឱស្ឋសោះ»
(អេសាយ ៥៣:៧)។

ព្រះគម្ពីរប្រាប់យើងថា ទ្រង់គឺជាព្រះអម្ចាស់ដ៏ពេញដោយសិរីល្អ ជាបុគ្គលទីពីរនៃព្រះត្រីឯកដ៏បរិសុទ្ធ ជា ព្រះរាជបុត្រានៃព្រះដែលមកក្នុងសាច់ឈាមជាមនុស្ស! ដ្បិតគោលជំនឿប្រាប់ថា «ព្រះដ៏អស្ចារ្យនៃព្រះដ៏ អស្ចារ្យ»។ យើងត្រូវតែមិនដែលគិតថា ទ្រង់គ្រាន់តែដូចជាគ្រូបង្រៀនមនុស្សម្នាក់ ឬក៏គ្រាន់តែជាហោរាម្នាក់ ! ទ្រង់មិនបានទុកឲ្យយើងគិតពីទ្រង់នៅកន្លែងទាំងនេះ ដ្បិតទ្រង់បានមានបន្ទូលថា៖

« ខ្ញុំហើយ និងព្រះវរបិតា គឺតែ១ព្រះអង្គទេ»(យ៉ូហាន ១០:៣០)។

ទ្រង់បានមានបន្ទូលម្ដងទៀតថា៖

« ព្រះយេស៊ូវមានព្រះបន្ទូលទៅនាងថា ខ្ញុំជាសេចក្តីរស់ឡើងវិញ ហើយជាជីវិត អ្នកណាដែលជឿដល់ខ្ញុំ ទោះបើបានស្លាប់ហើយ គង់តែនឹងរស់ឡើងវិញដែរ»(យ៉ូហាន ១១:២៥)។

បើមានមនុស្សផ្សេងទៀតបាននិយាយពីការទាំងនោះ យើងគួរតែហៅគាត់ថាដូចជាអារក្សចូល ជាមនុស្ស ដែលជឿអ្វីដែលខុសឆ្គង ជាមនុស្សដែលយល់ច្រលំ ជាមនុស្សរវើយរវាយ ឬក៏គាត់ជាមនុស្សដែលគ្មានខួរ ក្បាលមិនល្អ! ប៉ុន្ដែនៅពេលដែលព្រះយេស៊ូវបានមានបន្ទូលថា ទ្រង់ និងព្រះវរបិតាតែមួយ ហើយនៅពេល ដែលទ្រង់និយាយថា «ខ្ញុំជាសេចក្តីរស់ឡើងវិញ» ហើយពាក្យដូចនោះ សូម្បីតែមនុស្សអាក្រក់ដូចជាយើង ឆ្ងល់ថា ទ្រង់អាចមិនត្រូវទាំងអស់បានទេ!

ដ្បិតខ្ញុំមិនតែងតែយល់ស្របជាមួយ លោក លីវែស នៅចំនុចផេ្សងៗ តើយើងអាចមិនយល់ស្រប ពីការថ្លែងប្រាប់ដ៏ល្បីរបស់គាត់អំពីព្រះយេស៊ូវគ្រីស្ទយ៉ាងម៉េចបានទៅ? លោក លីវីសបាននិយាយថា៖

ខ្ញុំកំពុងតែព្យាយាម ដើម្បីការពារមនុស្សខ្លះ ដែលនិយាយពីរឿងឆ្កួតៗនោះ ដែលមនុស្សនិយាយជាញឹកញាប់អំពីគាត់ «ខ្ញុំត្រៀមខ្លួនស្រេចបាច់ ដើម្បី ទទួលស្គាល់ព្រះយេស៊ូវទុកជាគ្រូបង្រៀនខាងសីលធម៌ដ៏អស្ចារ្យម្នាក់ ប៉ុន្ដែខ្ញុំ មិនទទួលស្គាល់ថា ការអះអាងរបស់ទ្រង់ ដែលទ្រង់ថា ទ្រង់ជាព្រះ»។ នោះគឺជារឿងមួយដែលយើងមិនត្រូវតែនិយាយ។ មនុស្សម្នាក់ដែលគ្រាន់តែ ជាមនុស្ស ហើយនិយាយពីរឿងប្រភេទនោះ ព្រះយេស៊ូវទ្រង់បានមានបន្ទូល ថា គាត់មិនមែនជាគ្រូបង្រៀនខាងសីលធម៌ដ៏អស្ចារ្យម្នាក់ទេ។ គាត់នឹងជា មនុស្សឆ្កួត ទៅលើកំរិតមនុស្សម្នាក់ដែលនិយាយថា គាត់ជាអ្នកស្ងោរស៊ុត ម្នាក់ ឬក៏គាត់ជាអារក្សនៃឋាននរកមួយ។ អ្នកត្រូវតែធ្វើការជ្រើសរើស បើគាត់មិនមែនជាព្រះរាជបុត្រានៃព្រះ ឬក៏ជាមនុស្សឆ្កួតម្នាក់ ឬក៏ការអាក្រក់ ខ្លះៗទៀត។ អ្នកអាចបំបិទសេចក្ដីល្ងីល្ងើរមួយនោះ អ្នកអាចស្ដោះទឹកមាត់ លើគាត់ ហើយអាចសំលាប់គាត់ ដូចជាអារក្សមួយ ឬក៏អ្នកអាចវាយបំបាក់ ជើងរបស់គាត់ ហើយហៅគាត់ថា ជាព្រះអម្ចាស់ និងព្រះ។ ប៉ុន្ដែសូមឲ្យយើង កុំគាំទ្រពាក្យសំដីដែលគ្មានប្រយោជន៏ ដែលនិយាយ អំពីទ្រង់ថា ទ្រង់ជា គ្រូបង្រៀន ដែលជាមនុស្សដ៏អស្ចារ្យម្នាក់។ ទ្រង់មិនបានទុករឿងបើក
សំដែងនោះឲ្យយើងទេ ទ្រង់មិនបានបំរុងទុកទេ
(C. S. Lewis, Ph.D., Mere Christianity, Harper Collins, 2001, p. 52)។

«អ្នកអាចស្តោះទឹកមាត់ដាក់គាត់ ហើយសំលាប់គាត់ដូចជាអារក្សមួយ ឬក៏អ្នកអាចវាយបំបាក់ជើងរបស់ គាត់ ហើយហៅគាត់ថាព្រះអម្ចាស់ ហើយហៅថាព្រះ...អ្នកត្រូវតែធ្វើការជ្រើសរើស» ដ្បិតព្រះយេស៊ូវទ្រង់ បានមានបន្ទូលថា៖

« ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា ខ្ញុំជាផ្លូវ ជាសេចក្តីពិត ហើយជាជីវិត បើមិនមកតាមខ្ញុំ នោះគ្មានអ្នកណាទៅឯព្រះវរបិតាបានឡើយ» (យ៉ូហាន ១៤:៦)។

នេះជាអ្វីដែលអ្នកត្រូវតែធ្វើ! អ្នកមិនអាចលាយបញ្ចូលព្រះយេស៊ូវជាមួយសាសនាពុទ្ធ ឬសាសនា ហិណ្ឌូ ឬសាសនាអ៊ីស្លាមបានទេ ព្រោះតែព្រះយេស៊ូវ «ទ្រង់មិនបានទុករឿងនោះ បើកសំដែងឲ្យយើងទេ ទ្រង់មិនបំរុងទុកទេ»។ ព្រះគ្រីស្ទទុឲ្យយើង មិនឲ្យយើងរើសយកដោយសេរីទេ។ ទ្រងបានមានបន្ទូលថា «គ្មានមនុស្សណាទៅកាន់ព្រះវរបិតាបានឡើយ បើមិនមកតាមខ្ញុំ»។ ដូចជាលោក លីវីសបាននិយាយថា «អ្នកអាចស្ដោះទឹកមាត់ដាក់ទ្រង់ ហើយសំលាប់ទ្រង់...ឬក៏អ្នកអាចវាយបំបាក់ជើងទ្រង់ ហើយហៅទ្រង់ថា ព្រះអម្ចាស់ ហើយហៅថាព្រះ...អ្នកត្រូវតែធ្វើការជ្រើសរើស»។ វាគឺជាមួយ ឬក៏ផ្សេងទៀត គ្មានអ្នកណា ដែលពិតជា នៅកណ្ដាលពីរឿងនេះបានទេ! ពួកគេអាចធ្វើពើដើម្បីធ្វើ ប៉ុន្ដែពួកគេមិនដែលនៅកណ្ដាល បានទេ។ «ទ្រង់មិនបានទុករឿងបើកសំដែងនោះឲ្យយើងទេ»។

២. ទីពីរ ហេតុអ្វីបានជាព្រះយេស៊ូវមិនការពារខ្លួនមុនពេលពួកអ្នកទាំងនោះ បានធ្វើ
ទារុណកម្មទ្រង់ ហើយបានសំឡាប់ទ្រង់?

ហេតុអ្វីបានជាអញ្ចឹង

«ទ្រង់ត្រូវគេសង្កត់សង្កិន ហើយធ្វើទុក្ខ តែទ្រង់មិនបានហើបព្រះឱស្ឋសោះ»
(អេសាយ ៥៣:៧)។

អ្នកវិទ្យាសាស្រ្ដដ៏អស្ចារ្យម្នាក់ ឈ្មោះថា អាលប៊ឺត អ៊ែនស្ដែនដែលមិនមែនជាកូនព្រះម្នាក់បាននិយាយថា៖

គ្មានមនុស្សណាម្នាក់ដែលអាចអានគម្ពីរដំណឹងល្អ(ទាំងបួន ដោយប៉ះពាល់ ចិត្ដពីវត្ដមានរបស់ព្រះយេស៊ូវ។ បុគ្គលិកលក្ខណះរបស់ទ្រង់ប៉ះពាល់ចិត្ដគ្រប់ ពាក្យទាំងអស់។ គ្មានរឿងពីបុរាណណាដែលត្រូវបានសរសេរឡើង ជាមួយ ជីវិតឡើយ(Albert Einstein, Ph.D., The Saturday Evening Post, October 26, 1929)។

ដ្បិតនៅពេលដែលទ្រង់ត្រូវបានគេវាយ ហើយត្រូវបានគេឆ្កាង ព្រះយេស៊ូវទ្រង់មិនបាននិយាយអ្វីសោះ! ហេតុអ្វីបានជាព្រះគ្រីស្ទមិននិយាយការពារខ្លួនទៅកាន់មនុស្សទាំងនោះ ដែលបានវាយទ្រង់ ហើយបាន សំឡាប់ទ្រង់អញ្ចឹង? អ្នកទស្សនៈវិជ្ជាជនជាតិបារាំងម្នាក់ឈ្មោះថា រៅស៊ីអៅ ជាអ្នកដែលមិនជឿលើព្រះម្នាក់ បានឆ្លើយសំនួរនោះជិតត្រូវ នៅពេលដែលគាត់បានមានប្រសាសន៍ថា៖

បើសិនជាសូក្រាតបានរស់នៅ
ហើយបានស្លាប់ទៅដូចជាអ្នកទស្សនៈវិជ្ជា
ម្នាក់ព្រះយេស៊ូវបានរស់នៅហើយសុគតទៅដូចជាព្រះមួយ(Jean-Jacques
Rousseau, French philosopher, 1712-1778)។

ព្រះយេស៊ូវមិនបានការពារខ្លួនទ្រង់ ដោយព្រោះតែ គោលបំណងដ៏សំខាន់របស់ទ្រង់នៃការយាង ចុះមកផែនដីរបស់ទ្រង់ គឺដើម្បីរងទុក្ខ ហើយសុគតលើឈើឆ្កាង។ ១ឆ្នាំមុនពេលទ្រង់ត្រូវគេឆ្កាង ព្រះយេស៊ូវ ទ្រង់បានមានបន្ទូលប្រាប់យ៉ាងច្បាស់។

« តាំងពីគ្រានោះមក ព្រះយេស៊ូវទ្រង់ចាប់ផ្តើមប្រាប់ដល់ពួកសិស្សថា ទ្រង់ត្រូវតែយាងទៅឯក្រុងយេរូសាឡិម ហើយត្រូវរងទុក្ខជាច្រើន នៅដៃនៃពួកចាស់ទុំ ពួកសង្គ្រាជ និងពួកអាចារ្យ ហើយត្រូវគេធ្វើគុតផង តែក្រោយ៣ថ្ងៃមក ទ្រង់នឹងមានព្រះជន្មរស់ឡើងវិញ»(ម៉ាថាយ ១៦:២១)។

សៀវភៅ The Applied New Testament Commentary ប្រាប់ថា៖

សាវ័កពេត្រុសគ្រាន់តែបានសារភាពថា ព្រះយេស៊ូវទ្រង់ជាព្រះគ្រីស្ទ ជាព្រះ មេស្សី ហើយគាត់សារភាពថាទ្រង់ជាព្រះរាជបុត្រានៃព្រះ(ម៉ាកុស ៨:២៩០) ប៉ុន្ដែ(សាវ័កពេត្រុសនៅតែមិនយល់ថា តើព្រះគ្រីស្ទយាងមកផែនដីដើម្បីអ្វី ទៅ។ គាត់បានគិតដូចជាសាសន៍យូដាផ្សេងទៀតដែរ គឺគិតថា ព្រះគ្រីស្ទ បានយាងមកដើម្បីធ្វើជាស្ដេចម្នាក់នៅលើផែន។ ដូច្នោះ នៅពេលដែលព្រះ យេស៊ូវបានមានបន្ទូលប្រាប់គាត់ថា (ទ្រង់)ត្រូវតែរងទុក្ខការជាច្រើន ហើយ ... ទ្រង់ត្រូវបានគេធ្វើសំឡាប់ សាវ័កពេត្រុសមិនអាចទទួលយកវាបានទេ។ គាត់បានស្ដីបន្ទោសដល់ព្រះយេស៊ូវ ពេលដែលទ្រង់បានមានបន្ទូលដូច្នោះ។ ព្រះយេស៊ូវទ្រ់ក៏បានមានបន្ទូលប្រាប់គាត់ផងដែរថា ៣ថ្ងៃក្រោយមក(ទ្រង់) នឹងរស់ពីសុគតឡើងវិញ។ ព្រះយេស៊ូវទ្រង់បានជា្រប មិនត្រឹមថា ទ្រង់នឹង រស់ឡើងវិញ ប៉ុន្ដែទ្រង់បានជា្របផងដែរថា ទ្រង់នឹងរស់ពីសុគតឡើងវិញនៅ ថ្ងៃទី៣។ កូនសិស្សរបស់ទ្រង់មិនយល់ពីរឿងនេះទាល់តែសោះ (Thomas Hale, The Applied New Testament Commentary, Kingsway Publications, 1996, pp. 260-261)។

ប៉ុន្ដែយើងគួរតែយល់ពីរឿងនេះ ព្រះគម្ពីរប្រាប់ថា៖

«ព្រះគ្រីស្ទយេស៊ូវទ្រង់បានយាងមកក្នុងលោកីយ៍ ដើម្បីនឹងជួយសង្គ្រោះមនុស្សមានបាប»(ធីម៉ូថេទី១ ១:១៥)។

ដោយសារតែការសុគតរបស់ទ្រង់សំរាប់អំពើបាបរបស់យើងនៅលើឈើឆ្កាង ហើយដោយសារតែការរស់ពី សុគតឡើងវិញរបស់ទ្រង់ ដែលប្រទានឲ្យយើងទាំងអស់គ្នាមានជីវិត។ ព្រះយេស៊ូវទ្រង់មិនបានមានបន្ទូល ចេញ ហើយមិនបានការពារខ្លួនទ្រង់សោះ នៅពេលដែលទ្រង់ត្រូវបានគេវាយ ហើយឆ្កាងទ្រង់ ដូចជាទ្រង់ មានបន្ទូលទៅកាន់លោក ពីឡាត់ «ខ្ញុំបានកើតមក ហើយក៏ចូលក្នុងលោកីយ៍នេះសំរាប់តែការនោះឯង » (យ៉ូហាន ១៨:៣៧)។

៣. ទីបី តើអត្ថបទគម្ពីរប្រាប់យើងដូចម៉េច អំពីការរងទុក្ខដ៏ស្ងាត់ស្ងៀមរបស់ព្រះយេស៊ូវ?

សូមក្រោកឈរឡើង ហើយអានគម្ពីរអេសាយ ៥៣:៧ឲ្យខ្លាំងៗម្ដងទៀត។

«ទ្រង់ត្រូវគេសង្កត់សង្កិន ហើយធ្វើទុក្ខ តែទ្រង់មិនបានហើបព្រះឱស្ឋសោះ គឺដូចជាកូនចៀម ដែលគេដឹកទៅសំឡាប់ ហើយដូចជាចៀមដែលគនៅចំពោះពួកអ្នកកាត់រោមយ៉ាងណា ទ្រង់ក៏មិនបានហើបព្រះឱស្ឋសោះយ៉ាងនោះដែរ» (អេសាយ ៥៣:៧)។

អ្នកអាចអង្គុយចុះបាន។

«ទ្រង់ត្រូវគេសង្កត់សង្កិន ហើយធ្វើទុក្ខ» លោក យ៉ាង់មានប្រសាសន៍ថា រឿងនេះបកប្រែបានថា «ទ្រង់(អនុញ្ញាត)ខ្លួនទ្រង់ដើម្បីទទួលទុក្ខ»។ «នៅក្នុងការទទួលទុក្ខ ទ្រង់បានស្ម័គ្រចិត្ដដើម្បីរងទុក្ខ...ទ្រង់ មិនបានការពារខ្លួន ឬប្រឆាំងនឹងបញ្ហាពីព្រះឱស្ឋរបស់ទ្រង់ទេ។ គ្មានអ្នកណាមួយដែលមិនអាចអាន (ពាក្យ ទំនាយនេះ) ដោយមិនគិតពីការសំរេច នៅពេលដែលអ្នកបំរើដ៏ពិតមិនបានឆ្លើយមួយពាក្យសោះ នៅកន្លែង កាត់ក្ដីរបស់លោក ពីឡាត់។ «នៅពេលដែលទ្រង់ត្រូវគេជេរប្រមាថ ទ្រង់មិនប្រមាថគេវិញទេ» (នៅពេល ដែលទ្រង់បានរងទុក្ខ ទ្រង់មិនគំរាមទេ)» (Edward J. Young, Ph.D., The Book of Isaiah, Eerdmans, 1972, volume 3, pp. 348-349)។

« លោកពីឡាត់ក៏ទូលសួរទ្រង់ថា តើអ្នកមិនឮរឿងទាំងប៉ុន្មាន ដែលគេចោទប្រកាន់អ្នកទេឬអី តែព្រះយេស៊ូវ ទ្រង់មិនមានព្រះបន្ទូលឆ្លើយនឹងពាក្យណាមួយរបស់លោកសោះ បានជាលោកចៅហ្វាយឆ្ងល់ខ្លាំងណាស់»(ម៉ាថាយ ២៧:១៣-១៤)។

«ឯពួកសង្គ្រាជ គេចោទប្រកាន់ទ្រង់ខ្លាំងណាស់ នោះលោកពីឡាត់ក៏ពិចារណាសួរទ្រង់ម្តងទៀត ដោយពាក្យថា តើអ្នកមិនព្រមឆ្លើយសោះទេឬអី មើលរឿងជាច្រើនទាំងម៉្លេះ ដែលគេធ្វើបន្ទាល់ទាស់នឹងអ្នក តែព្រះយេស៊ូវទ្រង់ឥតមានឆ្លើយអ្វីទៀតសោះ បានជាលោកពីឡាត់ ក៏អស្ចារ្យក្នុងចិត្ត» (ម៉ាកុស ១៥:៣ឥ៥)។

«ទ្រង់ត្រូវគេសង្កត់សង្កិន ហើយធ្វើទុក្ខ តែទ្រង់មិនបានហើបព្រះឱស្ឋសោះ គឺដូចជាកូនចៀម ដែលគេដឹកទៅសំឡាប់ ហើយដូចជាចៀមដែលគនៅចំពោះពួកអ្នកកាត់រោមយ៉ាងណា ទ្រង់ក៏មិនបានហើបព្រះឱស្ឋសោះយ៉ាងនោះដែរ» (អេសាយ ៥៣:៧)។

នៅក្នុងគម្ពីរអេសាយ ៥៣:៧ ព្រះគ្រីស្ទត្រូវបានគេប្រៀបធៀបទៅនឹងកូនចៀមមួយ។ នៅក្នុងគម្ពីរ សញ្ញាចាស់ មនុស្សយកចៀមដើម្បីសំឡាប់ធ្វើជាយញ្ញបូជាទៅព្រះ។ ដើម្បីរៀបចំចៀមមួយសំរាប់ថ្វាយញ្ញ បូជា ពួកគេបានកាត់វា ហើយកាត់រោមវាទាំងអស់។ កូនចៀមបានឈរយ៉ាងស្ងៀមពេលវាត្រូវគេកាត់។ ដ្បិត កូនចៀមដែលគេថ្វាយយញ្ញបូជាបាននៅស្ងៀម នៅពេលវាត្រូវគេកាត់ ហើយសំឡាប់ «ដ្បិត ទ្រង់ក៏មិនបានហើបព្រះឱស្ឋសោះយ៉ាងនោះដែរ»(អេសាយ ៥៣:៧)។

លោក យ៉ូហាន បាទិស្ទបានប្រៀធៀបព្រះយេស៊ូវទៅនឹងកូនចៀមដែលគេថ្វាយយញ្ញបូជាផងដែរ នៅពេលដែលគាត់បានប្រាប់ថា៖

« លុះស្អែកឡើង យ៉ូហានឃើញព្រះយេស៊ូវ ដែលទ្រង់កំពុងតែយាងមកឯគាត់ នោះក៏ពោលថា នុ៎ះន៍ កូនចៀមនៃព្រះ ដែលដោះបាបមនុស្សលោក» (យ៉ូហាន ១:២៩)។

នៅពេលអ្នកជឿទុកចិត្ដលើព្រះយេស៊ូវដោយសេចក្ដីជំនឿ ការថ្វាយយញ្ញបូជានៅលើឈើឆ្កាងនឹង លោះបាបរបស់អ្នកទាំងអស់ ហើយអ្នកនឹងឈរនៅមុខព្រះវរបិតាដោយគ្មានទោស។ ទោសរបស់អ្នកត្រូវ បានដាក់លើទ្រង់ ដោយសារការសុគតរបស់ទ្រង់នៅលើឈើឆ្កាង។ ហើយអំពើបាបរបស់អ្នកត្រូវបានសំអាត ចេញដោយសារព្រះលោហិត ដែលទ្រង់បានបង្ហូរនៅទីនោះ។

លោក ដាវិឌ ប្រែណើដ ដែលជាបេសក្ខជនទៅកាន់ប្រទេសឥណ្ឌា បានប្រកាសពីសេចក្ដីនេះនៅ ក្នុងព័ន្ធកិច្ចរបស់គាត់។ គាត់បានអធិប្បាយប្រាប់ជនជាតិឥណ្ឌាថា «ខ្ញុំមិនដែលទៅឆ្ងាយពីព្រះយេស៊ូវ និង ពីការសុគតរបស់ទ្រង់។ ខ្ញុំបានយល់ឃើញថា មនុស្សទាំងនេះត្រូវបានចាប់អារម្មណ៍ដោយសារអត្ថន័យពី ការថ្វាយយញ្ញបូជាដ៏អស្ចារ្យរបស់ព្រះគ្រីស្ទដើម្បីជំនួសយើង ខ្ញុំមិនត្រូវតែផ្ដល់ការណែនាំជាច្រើនដល់ពួកគេ អំពីការផ្លាស់ប្ដូរអាកប្បកិរិយារបស់គេទេ»(Paul Lee Tan, Th.D., Encyclopedia of 7,700 Illustrations, Assurance Publishers, 1979, p. 238)។

ខ្ញុំដឹងថាវាគឺពិតនៅសព្វថ្ងៃនេះផងដែរ។ មានម្ដងដែលអ្នកឃើញថា

«ថាព្រះគ្រីស្ទបានសុគត ដោយព្រោះបាបរបស់យើងរាល់គ្នា»
(កូរិនថូសទី១ ១៥:៣)។

ហើយបើអ្នកថ្វាយខ្លួនទៅព្រះគ្រីស្ទ និងព្រះអង្គសង្រ្គោះដែលរស់ឡើងវិញ អ្នកគឺជាកូនព្រះម្នាក់។ អ្វីដែល នៅគឺងាយស្រួលដើម្បីពន្យល់ ហើយយល់មែនទែនគឺថា។ ជឿទុកចិត្ដព្រះគ្រិស្ទដោយសេចក្ដីជំនឿ នោះអ្នក នឹងបានសង្រ្គោះ!

ដ្បិតទ្រង់បានសំគតជំនួសអ្នក លោក ស្ពឺជិនបានមានប្រសាសន៍ថា «ការរៀនអំពីព្រះគ្រិស្ទត្រូវ បានរកឃើញនូវពាក្យចំនួន៤គឺ «ព្រះយេស៊ូវ សុគតសំរាប់ខ្ញុំ»។ ខ្ញុំមិននិយាយថា នេះគឺជារឿងទាំងអស់ ដែលខ្ញុំនឹងអធិប្បាយ បើខ្ញុំត្រូវបានប្រោសឲ្យរួចឡើងវិញម្ដងទៀតទេ ប៉ុន្ដែវាគឺគ្រប់គ្រាន់ល្មមដើម្បីសុគត ហើយ។ «ព្រះយេស៊ូវ សុគតសំរាប់ខ្ញុំ» (Tan, ibid.)។ តើអ្នកអាចនិយាយថា? តើអ្នកអាចនិយាយថា? «ព្រះយេស៊ូវ សុគតសំរាប់ខ្ញុំ»ទេ? បើមិនអាច តើអ្នកនឹងថ្វាយខ្លួនអ្នកទៅព្រះអង្គសង្រ្គោះដែលរស់ឡើងវិញ ហើយជឿទុកចិត្ដលើព្រះនៅយប់នេះទេ? តើអ្នកនឹងនិយាយថា «ព្រះសុគតសំរាប់ខ្ញុំ ហើយខ្ញុំថ្វាយខ្លួនទៅ ទ្រង់ ហើយជឿទុកចិត្ដលើទ្រង់ ដើម្បីបានសេចក្ដីសង្រ្គោះដោយសារព្រះលោហិតរបស់ទ្រង់ និងសេចក្ដី សុចរិតរបស់ឬទេ? ព្រះអាចប្រទានឲ្យអ្នកមានសេចក្ដីជំនឿដ៏សាមញ្ញដើម្បីឲ្យអ្នកធ្វើដូច្នោះបាន។ អាម៉ែន។

សូមក្រោកឈរឡើង ហើយច្រៀងលេខ៦នៅលើក្រដាសចំរៀងរបស់អ្នក «ដ្បិតវាអាចធ្វើបាន» ដោយ លោក ឆាតឡែស វែសល្លី។

ដ្បិតវាអាចធ្វើបាន នោះខ្ញុំគួរបានចំណេញ
    តើអ្នកចាប់អារម្មណ៍ក្នុងឈាមរបស់ព្រះអង្គសង្រ្គោះទេ?
ទ្រង់សុគតសំរាប់ខ្ញុំ តើអ្នកណាធ្វើឲ្យទ្រង់ឈឺចាប់?
    ដ្បិតខ្ញុំ ដែលបង្ខំទ្រង់ឲ្យសុគត
សេចក្ដីស្រឡាញ់ដ៏អស្ចារ្យ! វាអាចធ្វើបានរបៀបណាទៅ
    ព្រះអង្គអើយ ហេតុអ្វីបានជាទ្រង់គួរសុគតសំរាប់ខ្ញុំ?
សេចក្ដីស្រឡាញ់ដ៏អស្ចារ្យ! វាអាចធ្វើបានរបៀបណាទៅ
    ព្រះអង្គអើយ ហេតុអ្វីបានជាទ្រង់គួរសុគតសំរាប់ខ្ញុំ?
(«ដ្បិតវាអាចធ្វើបាន?» ដោយ Charles Wesley, 1707-1788)។

បើអ្នកប្រាកដក្នុងចិត្ដថា ព្រះយេស៊ូវអាចលើកលែងទោសអំពើបាបរបស់អ្នក ហើយអ្នកប្រាកដថា ទ្រង់អាចសង្រ្គោះព្រលឹងវិញ្ញាណរបស់អ្នកបាន ពួកយើងចង់និយាយជាមួយអ្នកអំពីការក្លាយជាកូនព្រះម្នាក់ សូមចែញពីកន្លែងអង្គុយរបស់អ្នក ហើយដើរទៅខាងក្រោយបន្ទប់។ លោក ខាហ្គិននឹងនាំអ្នកទៅបន្ទប់ដ៏តូច មួយ ដែលយើងអាចនិយាយគ្នាបាន។ សូមទៅខាងក្រោយសាលប្រជុំឥឡូវនេះភា្លម។ លោក លី សូមមក ហើយអធិស្ឋានសំរាប់ពួកគេអ្នកទាំងនោះ ដែលបានឆ្លើយតប។ អាម៉ែន។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអាន ការអធិប្បាយរបស់ លោក ហ៊ីមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗ នៅតាមអ៊ីធើនេតនៅគេហទំព័រ www.realconversion.com.
ចុចលើ ”Sermon Manuscripts” សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ (Sermons in Khmer)

You may email Dr. Hymers at rlhymersjr@sbcglobal.net, (Click Here) – or you may
write to him at P.O. Box 15308, Los Angeles, CA 90015. Or phone him at (818)352-0452.

អានព្រះគម្ពីរមុនពេលអធិប្បាយដោយលោក Mr. Kyu Dong Lee: ៖ អេសាយ ៥២:១៣-៥៣:៧។
ច្រៀងចំរៀងដោយខ្លួនឯងមុនអធិប្បាយដោយលោក Benjamin Kincaid Griffith៖
«មកុដនៃបល្ល័ង្កមួយ» (by Ira F. Stanphill, 1914-1993)។


ចំណងជើងនៃសេចក្ដីអធិប្បាយ

ភាពស្ងាត់ស្ងៀមរបស់កូនចៀម

(សេចក្ដីអធិប្បាយលេខ៨នៅព្រះគម្ពីរអេសាយជំពូក៥៣)

ដោយ Dr. R. L. Hymers, Jr.

«ទ្រង់ត្រូវគេសង្កត់សង្កិន ហើយធ្វើទុក្ខ តែទ្រង់មិនបានហើបព្រះឱស្ឋសោះ
 គឺដូចជាកូនចៀមដែលគេដឹកទៅសំឡាប់ ហើយដូចជាចៀមដែលគនៅចំពោះពួកអ្នកកាត់រោមយ៉ាងណា ទ្រង់ក៏មិនបានហើបព្រះឱស្ឋសោះយ៉ាងនោះដែរ» (អេសាយ ៥៣:៧)។

១.  ទីមួយ តើបុរសនេះដែលត្រូវបានគេហៅថា ព្រះយេស៊ូវជានរណា? យ៉ូហាន ១០:៣០; ១១:២៥;
យ៉ូហាន ១៤:៦។

២.  ទីពីរ ហេតុអ្វីបានជាព្រះយេស៊ូវមិនការពារខ្លួនមុនពេលពួកអ្នកទាំងនោះ បានធ្វើ
ទារុណកម្មទ្រង់ ហើយបានសំឡាប់ទ្រង់? ម៉ាថាយ ១៦:២១; ធីម៉ូថេទី១ ១:១៥;
យ៉ូហាន ១៨:៣៧។

៣.  ទីបី តើអត្ថបទគម្ពីរប្រាប់យើងដូចម៉េច អំពីការរងទុក្ខដ៏ស្ងាត់ស្ងៀមរបស់ព្រះយេស៊ូវ?
ម៉ាថាយ ២៧:១៣-១៤; ម៉ាកុស ១៥:៣-៥; យ៉ូហាន ១:២៩; កូរិនថូសទី១ ១៥:៣។