Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net




ព្រះយេស៊ូវត្រូវរបួស ត្រូវជាំ ហើយត្រូវគេវាយ

(សេចក្ដីអធិប្បាយលេខ៦ នៅគម្ពីរអេសាយជំពូក៥៣)
JESUS WOUNDED, BRUISED AND BEATEN
(SERMON NUMBER 6 ON ISAIAH 53)
(Cambodian)

ដោយលោក
Dr. R. L. Hymers, Jr.

សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាប៉ាណាខលនៅរដ្ឋឡូសអង់ចាឡែស
នៅល្ងាចថ្ងៃសៅរ៍ ខែមិនា ២៣ ២០១៣
A sermon preached at the Baptist Tabernacle of Los Angeles
Saturday Evening, March 23, 2013

«តែទ្រង់ត្រូវរបួស ដោយព្រោះអំពើរំលងរបស់យើង ក៏ត្រូវវាយជាំ ដោយព្រោះអំពើទុច្ចរិតរបស់យើងទេ ឯការវាយផ្ចាលដែលនាំឲ្យយើងបានជាមេត្រី នោះបានធ្លាក់ទៅលើទ្រង់ ហើយយើងរាល់គ្នាបានប្រោសឲ្យជា ដោយសារស្នាមរំពាត់នៅអង្គទ្រង់» (អេសាយ ៥៣:៥)។


ពាក្យជាភាសាក្រិចចំនួន២នៅក្នុងគម្ពីររ៉ូមជំពូក១ ត្រូវបានប្រើដើម្បីបង្ហាញពីភាពខុសគ្នារវាងការ ស្គាល់ពីរឿងខ្លះ និងការមានតំរិះដ៏ពោរពេញមួយ។ ព្រះគម្ពីរបានប្រាប់នៅក្នុងគម្ពីររ៉ូម ១:២១ថា មនុស្សពី បុរាណ «បានស្គាល់ព្រះ»។ ពាក្យជាភាសាក្រិចនៃពាក្យ «ស្គាល់» គឺ «ជីណោស៊ីស» វាមានន័យថា ពួកគេ បានស្គាល់អំពី ព្រះ។ ប៉ុន្ដែនៅក្នុងគម្ពីររ៉ូម ១:២៨ ប្រាប់ថា ពួកគេមិន «ចូលចិត្ដស្គាល់ដល់ព្រះ» សោះ។ ពាក្យថា «មិនចូលចិត្ដស្គាល់» នៅទីនេះគឺ «អេផីជីណោស៊ីស»។ វាចង្អុលប្រាប់ពីពាក្យថា ជីណោស៊ីស (ការស្គាល់) សំដែងពីតំរិះដ៏ពោរពេញមួយដោយមានឥទ្ធិពលដ៏ខ្លាំង(see W. E. Vine, An Expository Dictionary of New Testament Words, Revell, 1966, volume II, p. 301)។ ទោះបីជាមនុស្ស ពីបុរាណបានស្គាល់អំពីព្រះ «ជីណោស៊ីស»ក៏ដោយ ពួកគេមិនមានតំរិះផ្ទាល់ខ្លួនអំពីទ្រង់សោះ «អេផីជី ណោស៊ីស»។ ពួកគេមិនបានស្គាល់ព្រះផ្ទាល់ខ្លួនឡើយ។

នៅពេលដែលយើងសង្កេតមើលបញ្ញត្ដិនៃពិធីលៀងព្រះអម្ចាស់ ខ្ញុំគិតពីពាក្យជាភាសាក្រិចទាំងពីរ នោះ នៅក្នុងគម្ពីររ៉ូមជំពូក១ ដែលរៀបរាប់ពីអ្នករាល់គ្នាខ្លះដែលមើលយើងញាំនំប៉ុង ហើយផឹកទឹកទុំពាំង បាយជូរ ប៉ុន្ដែអ្នកមិនអាចចូលរួមបានទេ ដោយព្រោះតែអ្នកមិនទាន់បានសង្រ្គោះ។ អ្នកដឹងពីអត្ថន័យនៃពិធី លៀងព្រះអម្ចាស់នៅក្នុងគំនិតរបស់អ្នក ប៉ុន្ដែអ្នកមិនស្គាល់ពីបទពិសោធន៍ពីព្រះគ្រីស្ទ ដែលទ្រង់បានធ្វើវា ជាតំណាងនោះទេ។ អ្នកមាន «តំរិះ» មួយអំពីវា វា «ជីណោស៊ីស» ស្គាល់អំពីវា) ប៉ុន្ដែអ្នកមិនមានតំរិះដ៏ ពោរពេញមួយ«អេផីជីណោស៊ីស» របស់ព្រះគ្រីស្ទទេ។ អ្នកមិនស្គាល់ព្រះយេស៊ូវគ្រីស្ទផ្ទាល់ទេ។

ដ្បិតដូច្នោះហើយវាគឺនៅជាមួយអត្ថបទគម្ពីររបស់យើងថ្ងៃនេះ។ អ្នកអាចដឹងពីបែបបទខាងក្រៅ នៃពាក្យទាំងនោះ និងអាចដឹងពីអត្ថន័យរបស់វា ប៉ុន្ដែអ្នកមិនយល់ពីអត្ថន័យខាងក្នុង និងមិនយល់ដឹងពី ន័យនៃវាទាំងស្រុង នៅក្នុងវិធីមួយ ដែលអ្នកមាន «ឥទ្ធិពលដ៏ខ្លាំង» នោះបានទេ (ibid.)។ ដូច្នោះ វាគឺជា គោលបំណងរបស់ខ្ញុំ ដើម្បីទាញអ្នកឲ្យយកចិត្ដទុកដាក់ពីអត្ថន័យដ៏ជ្រៅនៃអត្ថបទនេះ ដោយសង្ឃឹមថា ការយល់ដឹងពីរពាក្យទាំងនេះនៅក្នុងខួរក្បាលអ្នកនឹងធ្វើឲ្យអ្នកមានបទពិសោធន៍ដ៏ជ្រៅជាមួយព្រះយេស៊ូវ គ្រីស្ទ។

«តែទ្រង់ត្រូវរបួស ដោយព្រោះអំពើរំលងរបស់យើង ក៏ត្រូវវាយជាំ ដោយព្រោះអំពើទុច្ចរិតរបស់យើងទេ ឯការវាយផ្ចាលដែលនាំឲ្យយើងបានជាមេត្រី នោះបានធ្លាក់ទៅលើទ្រង់ ហើយយើងរាល់គ្នាបានប្រោសឲ្យជា ដោយសារស្នាមរំពាត់នៅអង្គទ្រង់» (អេសាយ ៥៣:៥)។

នេះគឺជាខគម្ពីរមួយដែលត្រូវតែចាប់ចិត្ដអ្នក បើអ្នកសង្ឃឹមដើម្បីប្រែចិត្ដ។ ខ្ញុំអធិស្ឋានថា វានឹងផ្លាស់ប្ដូរអ្នកពី ការយល់ដឹងនៅក្នុងគំនិតទៅកាន់ការជឿទុកចិត្ដដ៏ពិតមួយនៅក្នុងព្រះយេស៊ូវគ្រីស្ទ ដែលទ្រង់បានសុគតនៅ លើឈើឆ្កាងដើម្បីសងថ្លៃលោះអំពើបាបរបស់អ្នក។ មានចំនុចសំខាន់ៗចំនួន៣នៅក្នុងអត្ថបទគម្ពីរនេះ។

១. ទីមួយ ព្រះគ្រីស្ទត្រូវបានរបួសដោយព្រោះអំពើរំលងរបស់យើង ក៏ត្រូវវាយជាំដោយ
ព្រោះអំពើទុច្ចរិតរបស់យើង។

«តែទ្រង់ត្រូវរបួស ដោយព្រោះអំពើរំលងរបស់យើង ក៏ត្រូវវាយជាំ ដោយព្រោះអំពើទុច្ចរិតរបស់យើងទេ...»(អេសាយ ៥៣:៥)។

ពាក្យមុនដំបូង «តែ» បង្ហាញពីភាពផ្ទុយគ្នារវាងគំនិតខុសឆ្គងដែលបានរៀបរាប់នៅចុងបញ្ចប់នៃ ខ៤ ដែលថា ព្រះគ្រីស្ទបានសុគតដោយព្រោះតែលទ្ធិផលនៃអំពើបាប និងភាពឆ្កួតៗរបស់ទ្រង់ ដ្បិតហេតុ ការណ៍ដែលពិតគឺថា ទ្រង់បានសុគតដើម្បីលោះបាបរបស់អ្នក។ លោក អេវើដ យ៉ាង់ដែលជាអ្នកប្រាជ្ញខាង គម្ពីរសញ្ញាចាស់។ គាត់ជាមិត្ដភក្រ្ដផ្ទាល់ខ្លួនរបស់គ្រូគង្វាលចិនរបស់ខ្ញុំ លោក ធីម៉ូថែ លីន ដែលជាអ្នកប្រាជ្ញ ខាងគម្ពីរសញ្ញាចាស់ផងដែរ។ លោក យ៉ាង់បាននិយាយថា «ការបង្ហាញផ្សេងទៀតត្រូវបានរកឃើញនៅក្នុង សព្វនាមគាត់ ដែលនៅពាក្យទីមួយ ដើម្បីបង្ហាញថា ភាពផ្ទុយគ្នារវាងពាក្យទាំងនោះ ដែលពិតជាសមនឹង ទទួលទណ្ឌកម្ម ទ្រង់បានទ្រាំទ្រាំ្រទណ្ឌកម្មនៃអំពើបាប» (Edward J. Young, Ph.D., The Book of Isaiah, William B. Eerdmans Publishing Company, 1972, volume 3, p. 347)។

«តែទ្រង់ត្រូវរបួស ដោយព្រោះអំពើរំលងរបស់យើង ក៏ត្រូវវាយជាំ ដោយព្រោះអំពើទុច្ចរិតរបស់យើងទេ...»(អេសាយ ៥៣:៥)។

ពាក្យថា «របួស» គឺសំខាន់ណាស់។ លោក យ៉ាង់បានមានប្រសាសន៍ថា ពាក្យជាភាសាហេព្រើរមានន័យ ថា «ចាក់ ហើយពួកគេបណ្ដើរនាំទ្រង់ទៅ រហូតទៅដល់ទីមរណៈ» (Young, ibid.)។ ពាក្យជាភាសាហេព្រើរមាន ន័យថា «ចាក់ចំ» «ដែលចោះ» (ibid.)។ ពាក្យនោះយើងឃើញនៅក្នុងគម្ពីរសាការី ១២:១០ផងដែរ៖

«នោះគេនឹងគន់មើលអ្នកដែលគេបានចាក់»(សាការី ១២:១០)។

នេះគឺជាពាក្យទំនាយពីព្រះគ្រីស្ទមួយ។ ដែលថ្លឹងពីការឈឺចាប់នៅពេលដែលទ្រង់ត្រូវមកុដបន្លារចាក់ ហើយ នៅពេលដែលដៃ និងជើងរបស់ទ្រង់ត្រូវបានគេដុំដែកគោលនៅលើឈើឆ្កាង ថែមទាំងទ្រង់ត្រូវបានពួក ទាហានរ៉ូមម្នាក់ចាក់លំពែងចំហៀងទ្រង។ ដូចជាសាវ័កយ៉ូហានបានប្រាប់យើងថា៖

« ប៉ុន្តែ ទាហានម្នាក់យកលំពែងចាក់ត្រង់ចំហៀងទ្រង់ នោះក៏ចេញឈាម ហើយនិងទឹកមក... ដ្បិតការទាំងនោះបានកើតមក ដើម្បីឲ្យបទគម្ពីរបានសំរេច ដែលថា «គ្មានឆ្អឹងទ្រង់ណាមួយត្រូវបាក់សោះ» ក៏មានបទ១ទៀតថា គេនឹងមើលព្រះអង្គដែលគេបានចាក់» (យ៉ូហាន ៣៤,៣៦,៣៧)។

ហើយបន្ទាប់មក អត្ថបទគម្ពីរប្រាប់ថា «ទ្រង់ត្រូវរបួសដោយព្រោះអំពើទុច្ចរិតរបស់យើង(អេសាយ ៥៣:៥)។ ពាក្យ «របួស» ជាភាសាហេព្រើរមានន័យថា «ខ្ទេចខ្ទី»(Young, ibid.)។ ការខ្ទេចខ្ទី និងការរង របួសនៃព្រះគ្រីស្ទបានចាប់ផ្ដើមនៅក្នុងសួនច្បារកេតសាម៉ាណី នៅយប់មុនពេលដែលទ្រង់ត្រូវគេឆ្កាង នៅ ពេលព្រះយេស៊ូវទ្រង់បាន

«កើតទុក្ខជាខ្លាំង បានជាទ្រង់អធិស្ឋានទទូចរឹតតែខ្លាំងឡើង ញើសទ្រង់ក៏ត្រឡប់ដូចជាដំណក់ឈាមដ៏ធំៗ ស្រក់ទៅដី»(លូកា ២២:៤៤)។

នៅក្នុងសួនច្បារកេតសាម៉ាណី ព្រះគ្រីស្ទត្រូវបានខ្ទេចខ្ទីនៅក្រោមទំងន់នៃអំពើបាបរបស់យើង ដែលត្រូវ បានដាក់នៅលើទ្រង់នៅទីនោះ។

នៅពេលក្រោយមកទៀត ព្រះគ្រីស្ទត្រូវបានរបួស ហើយខ្ទេចខ្ទីដោយសារការវាយ ហើយរងទុក្ខ យ៉ាងខ្លះ ទ្រង់បានទទួលការនេះដោយផ្ទាល់ មុនពេលដែលទ្រង់ត្រូវបានគេឆ្កាងនៅលើឈើឆ្កាង ហើយបាន ចាក់ទ្រង់ដោយលំពែងមួយ។ ប៉ុន្ដែអត្ថន័យដ៏ជ្រៅនៃការភាពខ្ទេចខ្ទីគឺថា វានិយាយអំពីទំងន់នៃអំពើបាប របស់យើងទាំងអស់ ត្រូវបានផ្ទុកលើទ្រង់ ដូចសាវ័កពេត្រុសបាននិយាយ៖

« ទ្រង់បានផ្ទុកអំពើបាបរបស់យើងរាល់គ្នា នៅលើរូបអង្គទ្រង់ ជាប់លើឈើឆ្កាង...»(ពេត្រុសទី១ ២:២៤)។

«តែទ្រង់ត្រូវរបួស ដោយព្រោះអំពើរំលងរបស់យើង ក៏ត្រូវវាយជាំ ដោយព្រោះអំពើទុច្ចរិតរបស់យើងទេ...»(អេសាយ ៥៣:៥)។

លោក អ៊ីសាកបានពន្យល់ពីរឿងនោះយ៉ាងច្បាស់នៅក្នុងបទចំរៀងដ៏ល្បីរបស់គាត់

ដ្បិតទ្រង់បានធ្វើ ដើម្បីទោសកំហុសដែលខ្ញុំបានធ្វើកន្លងមក
   ទ្រង់បានថ្ងូរនៅលើឈើឆ្កាង
ភាពអាណិតអាសូរដ៏អស្ចារ្យ! ព្រះគុណដ៏មិនស្គាល់!
   ដ្បិតសេចក្ដីស្រឡាញ់គ្មានកំរិត!
ដែលថ្ងៃអាចលាក់នៅក្នុងភាពងងឹត
   ដ្បិតសិរីល្អរបស់ទ្រង់នៅក្នុងនោះ
នៅពេលព្រះគ្រីស្ទ អ្នកបង្កើតដ៏ខ្លាំងខ្លា បានសុគត
   ដ្បិតមនុស្សទាំងអស់ជាមនុស្សមានបាប។
   («ពុទ្ធោអើយ! ព្រះអង្គសង្រ្គោះបានបង្ហូរឈាម?» ដោយ Isaac Watts, D.D., 1674-1748)។

២. ទីពីរ ព្រះគ្រីស្ទត្រូវបានវាយផ្ចាលនៅកន្លែងរបស់យើង។

សូមកត់សំគាល់នៅឃ្លាទីបីនៅក្នុងអត្ថបទគម្ពីររបស់យើង

«តែទ្រង់ត្រូវរបួស ដោយព្រោះអំពើរំលងរបស់យើង ក៏ត្រូវវាយជាំ ដោយព្រោះអំពើទុច្ចរិតរបស់យើងទេ ឯការវាយផ្ចាលដែលនាំឲ្យយើងបានជាមេត្រី នោះបានធ្លាក់ទៅលើទ្រង់...»(អេសាយ ៥៣:៥)។

ខ្ញុំបានអានពីខគម្ពីរនោះអស់រយះពេលជាច្រើនឆ្នាំមកហើយ ដោយមិនយល់ពីអត្ថន័យរបស់វា។ លោក ដែលឡីសីកបានបកស្រាយវា «ការវាយផ្ចាលដែលនាំឲ្យបានមេត្រីភាព» (C. F. Keil and F. Delitzsch, Commentary on the Old Testament, Eerdmans Publishing Company, 1973 reprint, volume VII, p. 319)។ «វាគឺជាមេត្រីភាពរបស់យើង...សុវត្ថិភាពទូទៅរបស់យើង ព្រះពររបស់យើង ដោយព្រោះការរងទុក្ខ ទាំងនេះ...បានផុតភ័យ»(ibid.)។ ពាក្យថា«ការវាយផ្ទាល» មានន័យថា «ទណ្ឌកម្ម»។ លោក យ៉ាងបាន និយាយថា «រឿងមួយដែលយើងមិនកំពុងអាននៅក្នុងអត្ថបទគម្ពីរយើង ដ្បិតគាត់អះអាងថា ការវាយ ផ្ទាល(ទណ្ឌកម្ម)នោះធ្លាក់មកលើ(ព្រះគ្រីស្ទ) ដែលជាគោលបំណងនៃទីសន្ដោសប្រោស» (Young, ibid., p. 349)។ ភាពយុត្ដិធម៌នៃព្រះវរបិតាបានធ្លាក់លើព្រះគ្រីស្ទ ការថ្វាយដង្វាយធួននឹងបាប និងការដែល បំបាត់សេចក្ដីក្រោធរបស់ព្រះដែលប្រឆាំងនឹងអំពើបាប។ លោក យ៉ូហាន ជីលបានទៅកន្លែងដែលមានអ្នក អធិប្បាយសព្វថ្ងៃនេះជាច្រើនខ្លាចដើម្បីទៅ ហើយគាត់បានធ្វើត្រូវ នៅពេលដែលគាត់បាននិយាយថា៖

ការវាយផ្ចាលដែលនាំឲ្យយើងបានជាមេត្រី នោះបានធ្លាក់ទៅលើទ្រង់ ដែល ជាការដាក់ទណ្ឌកម្មនៃអំពើបាបយើង ត្រូវបានដាក់ទោសលើទ្រង់ ដោយ ហេតុនោះ មេត្រីភាពយើង និងការផ្សះផ្សាជាមួយព្រះរបស់យើង គឺទ្រង់បាន ធ្វើ...ដូច្នោះហើយសេចក្ដីក្រោធរបស់ព្រះគឺត្រូវបានបំបាត់ ភាពយុត្ដិធម៌ត្រូវ បានស្កប់ចិត្ដ ហើយមេត្រីភាពត្រូវបានបង្កើតឡើង(John Gill, D.D., An Exposition of the Old Testament, The Baptist Standard Bearer, 1989 reprint, vol. I, p. 312)។

សាវ័កប៉ុលបាននិយាយពី «ទីសន្ដោប្រោស» របស់ព្រះគ្រីស្ទ សេចក្ដីក្រោធរបស់ព្រះ នៅពេលគាត់សរសេរ។

«ព្រះគ្រីស្ទយេស៊ូវ ដែលព្រះបានតាំងទ្រង់ទុកជាទីសន្តោសប្រោស ដោយ
សារសេចក្តីជំនឿដល់ព្រះលោហិតទ្រង់»(រ៉ូម ២៤:២៤-២៥)។

លោក អាល់ប៊ឺតបានពន្យល់ពីអ្វីដែលសាវ័កប៉ុលចង់មានន័យពី «ទីសន្ដោសប្រោស» នៅក្នុងបទចំរៀង ដែលលោកហ្រីហ្វីតបានច្រៀងមុនសេចក្ដីអធិប្បាយនេះ៖

គ្មានអណ្ដាតអាចប្រាប់ពីសេចក្ដីក្រោធដែលទ្រង់ទ្រាំទ្រ
   ដ្បិតសេចក្ដីក្រោធគួរមកលើខ្ញុំ
អំពើបាបគ្រាន់តែជាវាល់ខ្សាច់ ទ្រង់បានទ្រាំទ្រវាទាំងអស់
   ទ្រង់ទ្រាំទ្រដើម្បីលោះមនុស្សមានបាប

ឥឡូវនេះមិនមែនដំណក់តែមួយនៅសល់ទេ
   ទ្រង់បញ្ចប់វា ពេលដែលទ្រង់បានស្រែក
ដោយសារភាពព្រាងដ៏ស័ក្ដសិទ្ធ ដែលទ្រង់បានផឹក
   ពែងនៃសេចក្ដីក្រោធរាំងស្ងួត
(«ពែងនៃសេចក្ដីក្រោធ» ដោយ Albert Midlane, 1825-1909)។

ព្រះគ្រីស្ទត្រូវបានគេវាយផ្ចាល ត្រូវបានគេធ្វើទណ្ឌកម្មនៅកន្លែងរបស់អ្នក ដូច្នោះហើយ ភាពយុត្ដិធម៌នៃ សេចក្ដីក្រោធរបស់ព្រះវរបិតាដែលប្រឆាំងនឹងអំពើបាបបានបំបាត់ចេញ។

«ការវាយផ្ចាលដែលនាំឲ្យយើងបានជាមេត្រី នោះបានធ្លាក់ទៅលើទ្រង់...»
(អេសាយ ៥៣:៥)។

៣.ទីបី ព្រះគ្រីស្ទប្រោសអំពើបាបរបស់យើងឲ្យជា ដោយសារស្នាមរំពាត់នៅលើអង្គទ្រង់។

សូមក្រោកឈរឡើង ហើយអានអត្ថបទគម្ពីរឲ្យខ្លាំងៗដោយយកចិត្ដទុកដាក់ពីឃា្លចុងក្រោយឲ្យ មែនទែន «យើងរាល់គ្នាបានប្រោសឲ្យជា ដោយសារស្នាមរំពាត់នៅអង្គទ្រង់»

«តែទ្រង់ត្រូវរបួស ដោយព្រោះអំពើរំលងរបស់យើង ក៏ត្រូវវាយជាំ ដោយព្រោះអំពើទុច្ចរិតរបស់យើងទេ ឯការវាយផ្ចាលដែលនាំឲ្យយើងបានជាមេត្រី នោះបានធ្លាក់ទៅលើទ្រង់ ហើយយើងរាល់គ្នាបានប្រោសឲ្យជា ដោយសារស្នាមរំពាត់នៅអង្គទ្រង់» (អេសាយ ៥៣:៥)។

អ្នកអាចអង្គុយចុះបាន។

«យើងរាល់គ្នាបានប្រោសឲ្យជា ដោយសារស្នាមរំពាត់នៅអង្គទ្រង់» ពាក្យថា «ស្នាមរំពាត់» នៅក្នុងភាសាហេព្រើរមានន័យថា«របួស»(ខ្លាំង)។សាវ័កពេត្រុសបានដកស្រង់ខគម្ពីរនេះនៅក្នុង ព្រះគម្ពីរ ពេត្រុសទី១ ២:២៤។ ពាក្យជាភាសាក្រិច ដែលលោក ពេត្រុសបានប្រើ ត្រូវបានបកប្រែពាក្យថា «ស្នាមរំពាត់» វាមានន័យថា «ស្នាមចុចៗ»(ខ្លាំង)។ ខ្ញុំជឿនៅពាក្យនោះ «យើងរាល់គ្នាបានប្រោសឲ្យជា ដោយសារស្នាមរំពាត់នៅអង្គទ្រង់» នៅ ក្នុងគម្ពីរអេសាយ ៥៣:៥ និងពេត្រុសទី១ ២:២៤ សំដៅទៅលើ ការវាយព្រះយេស៊ូវនឹងរំពាត់។ ខ្ញុំប្រាកដថា ពាក្យទាំងនោះគឺការសំដៅទៅលើការវាយនឹងរំពាត់លើព្រះគ្រីស្ទ ដែលពួកទាហានបានធ្វើ តាមបញ្ជារបស់លោកពីឡាត់ អ្នកគ្រប់គ្រងជនជាតិរ៉ូមនៅស្រុកយ៉ូឌា បានធ្វើយ៉ាង រយះពេលខ្លីមុនពេលព្រះគ្រីស្ទត្រូវបានជាប់ឆ្កាង។ ព្រះគម្ពីរប្រាប់ថា៖

«ខណៈនោះ លោកពីឡាត់នាំយកព្រះយេស៊ូវទៅវាយនឹងរំពាត់»
       (យ៉ូហាន ១៩:១)។

«ដូច្នេះ លោកក៏លែងបារ៉ាបាសឲ្យដល់គេ ឯព្រះយេស៊ូវវិញ កាលគេបានវាយនឹងរំពាត់រួចហើយ នោះក៏បញ្ជូនទៅឲ្យគេឆ្កាងទ្រង់»(ម៉ាថាយ ២៧:២៦)។

ការពន្យល់ពីពាក្យជាភាសាក្រិចបានបកប្រែពាក្យ «វាយនឹងរំពាត់» W. E. Vine បាននិយាយថា វានិយាយពី «ការវាយនឹងរំពាត់ដោយព្រះគ្រីស្ទបានទ្រាំទ្រ ហើយពីការចាត់ការរបស់លោកពីឡាត់។ ស្ថិត នៅក្រោមវិធីសាស្រ្ដនៃការវាយនឹងរំពាត់របស់សាសន៍រ៉ូម ពួកគេជាអ្នកដែលបានវាយទ្រង់ឲ្យមានស្នាមរំពាត់ (អាក្រាត) ហើយបានចងស្លាកមួយលើសសរមួយ... រំពាត់ដែលវាយ (ការវាយ) ត្រូវបានធ្វើឡើងពីខ្សែ ស្បែក ដែលមានទំងន់អាចចាក់ដល់ឆ្អឹង ឬក៏សំណ ដែលធ្វើឲ្យសាច់នៅខ្នងរបស់ទ្រង់ និងទ្រូងរបស់ទ្រង់ ត្រូវបានហូរឈាម។ គម្ពីររបាក្សត្របានកត់ទុកពីការធ្វើសាក្សីពីការរងទុក្ខនៃទុក្ខរបុគ្គល ដែលបានស្លាប់នៅ ក្រោមការប្រព្រឹត្ដនេះ» (W. E. Vine, An Expository Dictionary of New Testament Words, Fleming H. Revell Company, 1966 reprint, volume III, pp. 327, 328)។ ពាក្យ «ការវាយនឹង រំពាត់» ក៏ត្រូវបានព្រះយេស៊ូវប្រើនៅក្នុងពាក្យទំនាយដែលទាក់ទងពីការយាងមកដ៏វេទនារបស់ទ្រង់ផងដែរ នៅពេលដែលទ្រង់បានមានបន្ទូលថា៖

«មើល យើងរាល់គ្នាឡើងទៅឯក្រុងយេរូសាឡិម នោះកូនមនុស្សនឹងត្រូវបញ្ជូនទៅដល់ពួកសង្គ្រាជ និងពួកអាចារ្យ ដែលគេនឹងកាត់ទោសលោកដល់ជីវិត រួចនឹងបញ្ជូនទៅដល់ពួកសាសន៍ដទៃ ឲ្យគេចំអកមើលងាយ ព្រមទាំងវាយនឹងរំពាត់ ហើយឆ្កាងលោក ក្រោយ៣ថ្ងៃមក លោកនឹងមានជីវិតរស់ឡើងវិញ»(ម៉ាថាយ ២០:១៨-១៩)។

លោក ស្ពឺជិនបានផ្ដល់នូវការពន្យល់ទាំងនេះពីការវាយនឹងរំពាត់របស់ព្រះគ្រីស្ទ៖

      ការឈរស្ងៀម ហើយឃើញ(ព្រះយេស៊ូវ) ត្រូវបានគេចងជាប់នឹងសសរ ហើយត្រូវបានគេវាយនឹងរំពាត់ដ៏ឃោឃៅណាស់។ លឺសំលេងពីការវាយនឹង រំពាត់យ៉ាងអាក្រក់ ស្នាមរបួសដែលចេញឈាម ហើយឃើញពីរបៀបដែល ទ្រង់បានឈឺចាប់ជាខ្លាំង សូម្បីតែលើព្រះកាយដ៏មានពររបស់ទ្រង់។ បន្ទាប់ មកសូមកត់សំគាល់ពីរបៀបដែលព្រលឹងរបស់ទ្រង់ត្រូវបានគេវាយផងដែរ។ ស្ដាប់ពីរបៀបនៃរំពាត់លើវិញ្ញាណរបស់ទ្រង់ រហូតដល់ចិត្ដរបស់ទ្រង់ត្រូវ បាន របួសដោយព្រោះតែទារុណកម្ម ដ្បិតការទាំងអស់ទ្រាំមិនចង់បាន ប៉ុន្ដែទ្រង់ ទ្រាំទ្រសំរាប់យើង...សូមរំពឹងគិតពីសាច់រឿងនៃវិធីនេះ ដោយគ្មានគំនិតរវើរ វាយតែមួយ ដ្បិតខ្ញុំអធិស្ឋានថា អ្នក ហើយនិងខ្ញុំអាចគិតទាំងអស់គ្នាអំពី ការរងទុក្ខរបស់ព្រះយេស៊ូវដែលមិនអាចវាស់បាន រហូតដល់ចិត្ដផ្ទាល់ខ្លួន របស់យើងបង្ហាញពីភាពស្រឡាញ់ដ៏ដឹងគុណក្នុងយើងទៅកាន់ទ្រង់ C. H. Spurgeon, “Christopathy,” The Metropolitan Tabernacle Pulpit, Pilgrim Publications, 1976 reprint, volume XLIII, p. 13)។

លោក ស្ពឺជិនបាននិយាយម្ដងទៀតថា វាគឺសំរាប់អំពើបាបរបស់យើង ដែលទ្រង់បានរងទុក្ខដោយត្រូវគេវាយ ហើយត្រូវគេឆ្កាង។ ទ្រង់បានធ្វើសំរាប់អ្នក និងខ្ញុំ ដែលធ្វើអោយព្រះយេស៊ូវបានមានបទពិសោធន៍នៅស្នាម រំពាត់ទាំងនោះ នៅពេលដែលគេវាយទ្រង់នឹងរំពាត់ ហើយបានឆ្កាងទ្រង់លើឈើឆ្កាង។ លោក ស្ពឺជិនថា៖

យើងពិតប្រាកដណាស់មានចំណែកមួយនៅក្នុងភាពទូរទុក្ខរបស់ទ្រង់។ អូរ ដែលយើងពិតជាមានចំណែកស្ទើរគ្នាពីបញ្ហានោះ«យើងរាល់គ្នាបានប្រោសឲ្យជា ដោយសារស្នាមរំពាត់នៅអង្គទ្រង់»។ អ្នកបានវាយទ្រង់ មិត្ដសំឡាញ់ ហើយអ្នកបានធ្វើឲ្យទ្រង់របួស ដូច្នោះហើយ កុំឈប់សំរាករហូតដល់អ្នកអាច និយាយថា «យើងរាល់គ្នាបានប្រោសឲ្យជា ដោយសារស្នាមរំពាត់នៅអង្គទ្រង់» យើងត្រូវតែមានការយល់ដឹងផ្ទាល់ខ្លួនមួយ ពីការរងទុក្ខរបស់ ព្រះយេស៊ូវដែលយើងបានប្រោសឲ្យជាពី (អំពើបាប)ដោយសារតែស្នាម រំពាត់របស់ទ្រង់។ យើងត្រូវតែ...ដាក់ដៃយើងដោយផ្ទាល់លើការថ្វាយយញ្ញ បូជាដ៏អស្ចារ្យរបស់ទ្រង់។ ហើយទទួលវាសំរាប់យើងផ្ទាល់ ដ្បិតវាជាការដែល ខ្ទេចខ្ទីដ៏អាក្រក់មួយ ដើម្បីដឹងថា ព្រះគ្រីស្ទត្រូវបានគេវាយ ប៉ុន្ដែយើងមិន ដឹងថា «យើងរាល់គ្នាបានប្រោសឲ្យជា ដោយសារស្នាមរំពាត់នៅអង្គទ្រង់» ...យើងមិនចាំបាច់និយាយពីការប្រោសឲ្យទេ បើអ្នកមិនទាន់យល់ដឹងពី អំពើ បាប ដែលទ្រង់ចាត់ទុកដូចជាជំងឺមួយ(ibid., p. 14)។...«យើងរាល់គ្នាបានប្រោសឲ្យជា ដោយសារស្នាមរំពាត់នៅអង្គទ្រង់»។ នេះមិនមែនជាការ ប្រោសលោះបណ្ដោះអាសន្នទេ វាគឺជាថ្នាំមួយ ដែលអាចធ្វើឲ្យសុខភាព ខាង ព្រលឹងវិញ្ញាណល្អឥតខ្ចោះ ដូច្នោះហើយនៅចុងបញ្ចប់ ក្នុងចំណោមរឿងមួយ ដ៏បរិសុទ្ធនៅមុខបល្ល័ង្ករបស់ព្រះវរបិតា(នៅស្ថានសួគ៌) ដែលមនុស្សនឹង ច្រៀងជាមួយអ្នកផ្សេងទៀត នៅទីនោះ «យើងរាល់គ្នាបានប្រោសឲ្យជា ដោយសារស្នាមរំពាត់នៅអង្គទ្រង់»។ សិរីល្អជាការបង្ហូរឈាមរបស់ព្រះគ្រីស្ទ! គ្រប់ទាំងអស់គួរឲ្យគោរព ហើយអំណាចព្រះចេស្ដា ឬទ្ធានុភាព ហើយគួរ សរសើរតំកើងដល់ទ្រង់អស់កល្បជានិច្ច។ ហើយសូមឲ្យ (អ្នកដែលបាន ប្រោស ឲ្យពីអំពើបាបទាំងនោះ)និយាយថា «អាម៉ែន ហើយអាម៉ែន»(ibid., p. 21)។

«តែទ្រង់ត្រូវរបួស ដោយព្រោះអំពើរំលងរបស់យើង ក៏ត្រូវវាយជាំ ដោយព្រោះអំពើទុច្ចរិតរបស់យើងទេ ឯការវាយផ្ចាលដែលនាំឲ្យយើងបានជាមេត្រី នោះបានធ្លាក់ទៅលើទ្រង់ ហើយយើងរាល់គ្នាបានប្រោសឲ្យជា ដោយសារស្នាមរំពាត់នៅអង្គទ្រង់» (អេសាយ ៥៣:៥)។

ប៉ុន្ដែ ការគ្រាន់តែស្គាល់នូវសេចក្ដីពិតទាំងនេះនឹងមិនអាចសង្រ្គោះអ្នកបានទេ! លុះត្រាតែសេចក្ដី នៃការរងទុក្ខរបស់ព្រះគ្រីស្ទក្នុងអត្ថបទគម្ពីរនេះចាប់ចិត្ដអ្នក នោះនឹងមិនប្រែចិត្ដទេ! សូមឲ្យអត្ថបទគម្ពីរនេះ ស្ថិតនៅក្នុងប្រហោងចិត្ដរបស់អ្នក។ សូមឲ្យពាក្យទាំងនេះនាំព្រលឹងរបស់អ្នកសំរាប់ព្រះគ្រីស្ទជានិច្ច។

«តែទ្រង់ត្រូវរបួស ដោយព្រោះអំពើរំលងរបស់យើង ក៏ត្រូវវាយជាំ ដោយព្រោះអំពើទុច្ចរិតរបស់យើងទេ ឯការវាយផ្ចាលដែលនាំឲ្យយើងបានជាមេត្រី នោះបានធ្លាក់ទៅលើទ្រង់ ហើយយើងរាល់គ្នាបានប្រោសឲ្យជា ដោយសារស្នាមរំពាត់នៅអង្គទ្រង់» (អេសាយ ៥៣:៥)។

ពាក្យទាំងនោះអាចនាំអ្នកឲ្យទៅជឿទុកចិត្ដលើព្រះគ្រីស្ទ ហើយអ្នកអាចត្រូវប្រោសឲ្យជាពីអំពើបាបអ្នកទាំង អស់ ដូច្នោះហើយ អ្នកអាចនិយាយថា «ដោយសារតែស្នាមរំពាត់របស់ទ្រង់ ខ្ញុំត្រូវបានប្រោសឲ្យជាពីទារុណ កម្មនៃអំពើបាបឥឡូវនេះ ហើយអស់កល្បជានិច្ច»។ អាម៉ែន។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអាន ការអធិប្បាយរបស់ លោក ហ៊ីមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗ នៅតាមអ៊ីធើនេតនៅគេហទំព័រ www.realconversion.com.
ចុចលើ ”Sermon Manuscripts” សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ (Sermons in Khmer)

You may email Dr. Hymers at rlhymersjr@sbcglobal.net, (Click Here) – or you may
write to him at P.O. Box 15308, Los Angeles, CA 90015. Or phone him at (818)352-0452.

អានបទគម្ពីរមុនសេចក្ដីអធិប្បាយ ដោយលោក គ្រូគង្វាល: ម៉ាថាយ ៥២:១៣-៥៣:៥៖
ច្រៀងចំរៀងមុនសេចក្ដីអធិប្បាយ ដោយលោក Benjamin Kincaid Griffith:
(«ពែងនៃសេចក្ដីក្រោធ» ដោយ Albert Midlane, 1825-1909)។


ចំណងជើងនៃសេចក្ដីអធិប្បាយ

ព្រះយេស៊ូវត្រូវរបួស ត្រូវជាំ ហើយត្រូវគេវាយ

ដោយ Dr. R. L. Hymers, Jr.

«តែទ្រង់ត្រូវរបួស ដោយព្រោះអំពើរំលងរបស់យើង ក៏ត្រូវវាយជាំ ដោយព្រោះអំពើទុច្ចរិតរបស់យើងទេ ឯការវាយផ្ចាលដែលនាំឲ្យយើងបានជាមេត្រី នោះបានធ្លាក់ទៅលើទ្រង់ ហើយយើងរាល់គ្នាបានប្រោសឲ្យជា ដោយសារស្នាមរំពាត់នៅអង្គទ្រង់» (អេសាយ ៥៣:៥)។

(រ៉ូម ១:២១, ២៨)

១. ទីមួយ ព្រះគ្រីស្ទត្រូវបានរបួសដោយព្រោះអំពើរំលងរបស់យើង ក៏ត្រូវវាយជាំដោយព្រោះអំពើទុច្ចរិត
របស់យើង។ អេសាយ ៥៣:៥a; សាការី ១២:១០; យ៉ូហាន ១៩:៣៤, ៣៦, ៣៧;
លូកា ២២:៤៤; ពេត្រុសទី១ ២:២៤។

២. ទីពីរ ព្រះគ្រីស្ទត្រូវបានវាយផ្ចាលនៅកន្លែងរបស់យើង។ អេសាយ ៥៣:៥b; រ៉ូម ៣:២៤-២៥។

៣. ទីបី ព្រះគ្រីស្ទប្រោសអំពើបាបរបស់យើងឲ្យជា ដោយសារស្នាមរំពាត់នៅលើអង្គទ្រង់។
អេសាយ ៥៣:៥c; យ៉ូហាន១៩:១; ម៉ាថាយ ២៧:២៦; ២០:១៨-១៩។