Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net




ពីការបង្កើតឡើងទៅកាន់មឈូសមួយ

(សេចក្ដីអធិប្បាយនៅទំព័រ៧៥នៃកណ្ឌគម្ពីរលោកុប្បត្ដិ)
FROM CREATION TO A COFFIN
(SERMON #75 ON THE BOOK OF GENESIS)
(Cambodian)

ដោយលោក
Dr. R. L. Hymers, Jr.

សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាប៉ាណាខលនៅរដ្ឋឡូសអង់ចាឡែស
នៅពេលព្រឹកនៃថ្ងៃរបស់ព្រះអម្ចាស់ ខែមិនា ១៧ ២០១៣
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Evening, March 17, 2013

«រួចគាត់និយាយទៅបងប្អូនថា ខ្ញុំហៀបនឹងស្លាប់ហើយ តែព្រះទ្រង់នឹងប្រោសអ្នករាល់គ្នាជាមិនខាន ហើយនឹងនាំអ្នករាល់គ្នាឡើង ចេញពីស្រុកអេស៊ីព្ទនេះ ទៅក្នុងស្រុកដែលទ្រង់បានស្បថថានឹងឲ្យដល់អ័ប្រាហាំ អ៊ីសាក និងយ៉ាកុប យ៉ូសែបក៏ឲ្យពួកកូនចៅអ៊ីស្រាអែលស្បថ ដោយផ្តាំថា ព្រះទ្រង់នឹងប្រោសអ្នករាល់គ្នាជាមិនខាន នោះអ្នករាល់គ្នា ត្រូវយកឆ្អឹងខ្ញុំចេញពីនេះឡើងទៅជាមួយផង យ៉ូសែបគាត់ក៏ស្លាប់ទៅអាយុគាត់បាន១១០ឆ្នាំ ហើយគេដាក់បារទសពគាត់ រួចដាក់ចុះក្នុងមឈូសនៅស្រុកអេស៊ីព្ទ»(លោកុប្បត្ដិ ៥០:២៤-២៦)។


កណ្ឌគមម្ពីរលោកុប្បត្ដិគឺជាកណ្ឌដើមដំបូងមួយ។ ពាក្យពិតប្រាកដនៃ «លោកុប្បត្ដិ» មានន័យ ថា «កំណើត» ឬ «ដើមដំបូង»។ គ្រូខាងសាសនាយូដាពីបុរាណដែលបានបកប្រែវាទៅជាភាសាក្រិក បាន ហៅវាថា «លោកុប្បត្ដិ» ដោយព្រោះតែវាចាប់ផ្ដើមដោយពាក្យថា «កាលដើមដំបូងឡើយ ព្រះបង្កើតផ្ទៃ មេឃនិងផែនដី»។(លោកុប្បត្ដិ ១:១)។ កណ្ឌគម្ពីរលោកុប្បតិ្ដពិពណ៌នាប្រាប់ពីដើមដំបូងនៃផ្ទៃមេឃ និង ផែនដី ថែមទាំងពិពណ៌នាប្រាប់ពីដើមឈើពីដើមដំបូង សត្វទាំងឡាយ និងពិពណ៌នាប្រាប់ពីជីវិតមនុស្ស នៅដើមដំបូង។ ដូច្នោះហើយកណ្ឌគម្ពីរលោកុប្បត្ដិគឺជាកណ្ឌមួយនៃជីវិត!

ប៉ុន្ដែវាគឺជាកណ្ឌមួយនៃសេចក្ដីស្លាប់ផងដែរ។ សេចក្ដីស្លាប់នៅដើមដំបូងបានមានឡើង។ ការ ទទួលឥទ្ធិពលដ៏អាក្រក់នៃសេចក្ដីស្លាប់ត្រូវបានពិពណ៌នាប្រាប់។ ការជាប់ទាក់ទងនឹងអំពើបាប និងសេចក្ដី ស្លាប់ត្រូវបានពន្យល់។ នៅក្នុងគម្ពីរលោកុប្បត្ដិជំពូក៤ បានកត់ត្រាពីសេចក្ដីស្លាប់ពីដើមដំបូងបង្អស់ នៅក្នុង ការសំលាប់អេបិល។ នៅជំពូក៥សេចក្ដីស្លាប់នៃការរាយនាមបុព្វបុរស។ នៅក្នុងជំពូក៦សេចក្ដីស្លាប់នៃ ពូជមនុស្សដើមដំបូងនៅក្នុងទឹកជំនន់ ដោយលើកលែងតែលោកណូអេ និងគ្រួសាររបស់គាត់។ សាច់រឿង ពីជីវិត និងសេចក្ដីស្លាប់ទាំងពីរនេះត្រូវបានពិពណ៌នាប្រាប់ ហើយលាយបញ្ជូលទាំងស្រុងនៅក្នុងកណ្ឌគម្ពីរ លោកុប្បត្ដិ។

គោលបំណងរបស់ខ្ញុំយប់នេះគឺ ខ្ញុំចង់ផ្ដោតសំខាន់ទៅលើសេចក្ដីស្លាប់របស់លោកយ៉ូសែបនៅក្នុង មេរៀនរបស់យើងដែលដូចជាសេចក្ដីអធិប្បាយដ៏ខ្លីមួយ ដែលបំភ្លឺយ៉ាងច្បាស់ពីសេចក្ដីពិតទាំងនោះ ដែល រៀបរាប់ប្រាប់ពីជីវិត និងសេចក្ដីស្លាប់។

« រួចគាត់និយាយទៅបងប្អូនថា ខ្ញុំហៀបនឹងស្លាប់ហើយ តែព្រះទ្រង់នឹងប្រោសអ្នករាល់គ្នាជាមិនខាន ហើយនឹងនាំអ្នករាល់គ្នាឡើង ចេញពីស្រុកអេស៊ីព្ទនេះ ទៅក្នុងស្រុកដែលទ្រង់បានស្បថថានឹងឲ្យដល់អ័ប្រាហាំ អ៊ីសាក និងយ៉ាកុប យ៉ូសែបក៏ឲ្យពួកកូនចៅអ៊ីស្រាអែលស្បថ ដោយផ្តាំថា ព្រះទ្រង់នឹងប្រោសអ្នករាល់គ្នាជាមិនខាន នោះអ្នករាល់គ្នា ត្រូវយកឆ្អឹងខ្ញុំចេញពីនេះឡើងទៅជាមួយផង យ៉ូសែបគាត់ក៏ស្លាប់ទៅអាយុគាត់បាន១១០ឆ្នាំ ហើយ គេដាក់បារទសពគាត់ រួចដាក់ចុះក្នុងមឈូសនៅស្រុកអេស៊ីព្ទ» (លោកុប្បត្ដិ ៥០:២៤-២៥)។

កណ្ឌគម្ពីរលោកុប្បត្ដិចាប់ផ្ដើមឡើយជាមួយនៃការបង្កើតជីវិតនៅក្នុងសួនច្បារអេដែន ហើយបញ្ចប់ «ក្នុង មឈូសមួយនៅក្នុងស្រុកអេស៊ីព្ទ»(លោកុប្បត្ដិ ៥០:២៦)។ សេចក្ដីអធិប្បាយនេះគឺឲ្យចាប់អារម្មណ៍ណាស់ ដ្បិតខ្ញុំមានអារម្មណ៍ថា យើងគួរតែចាប់ផ្ដើមបង្រៀនពីភាពអវិជ្ជមាននៃសេចក្ដីស្លាប់មុន ហើយបង្រៀន បញ្ចប់ពីភាពវិជ្ជមាននៃជីវិត។

១. ទីមួយ គម្ពីរលោកុប្បត្ដិពិពណ៌នាប្រាប់ពីអំណាចនៃអំពើបាប និងអំណាចនៃ
សេចក្ដីស្លាប់យ៉ាងច្បាស់លាស់ណាស់។

សាវ័កប៉ុលបានប្រាប់ពី «អំណាចរបស់អំពើបាប និងសេចក្ដីស្លាប់»ក្នុងរ៉ូម ៨:២។ អំណាចរបស់ អំពើបាប និងសេចក្ដីស្លាប់មានន័ថា «ឈ្នួលនៃអំពើបាបគឺជាសេចក្ដីស្លាប់»(រ៉ូម ៦:២៣)។ ច្បាប់នៃអំពើ បាប និងសេចក្ដីស្លាប់ប្រាប់ថា «ឯព្រលឹងណាដែលធ្វើបាប គឺព្រលឹងនោះឯងនឹងត្រូវស្លាប់»(អេសេគាល ១៨:៤)។ ឥឡូវនេះនោះគឺជាអ្វីដែលព្រះទ្រង់បានមានបន្ទូលប្រាបប់ដល់ឪពុកម្ដាយរបស់យើងមុនដំបូង។ ទ្រង់បានព្រមានពួកគេមិនអោយស៊ីផ្លែឈើដឹងខុសត្រូវ «ដ្បិតនៅថ្ងៃណាដែលឯងស៊ី នោះនឹងត្រូវស្លាប់ជាមិនខាន»(លោកុប្បត្ដិ ២:១៧)។ នោះគឺជាអំណាចនៃអំពើបាប និងសេចក្ដីស្លាប់។ ព្រះទ្រង់បានមាន បន្ទូលប្រាប់ពិតណាស់ «ប្រសិនបើអ្នកប្រព្រឹត្ដអំពើបាបនេះ អ្នកនឹងត្រូវស្លាប់» ប៉ុន្ដែពួកគេមិនបានជឿទ្រង់ ឡើយ។ ដូច្នោះហើយ ពួកគេបានស៊ីផ្លែឈើនោះ ហើយបន្ទាប់មកទៀតពួកគេបានស្លាប់!

នៅពេលដែលខ្ញុំនៅក្មេងម្ដាយរបស់ខ្ញុំ ម្ដាយរបស់ខ្ញុំបានមើលក្មេងប្រុសដ៏តូចម្នាក់ដែលមានឈ្មោះ ហៅក្រៅថា «ជូនឃើ» ជារៀងរាល់ថ្ងៃរសៀល។ ចង្រ្កាននៅទីនោះ ហើយម្ដាយខ្ញុំប្រាប់ថា «ជូនឃើ កុំដាក់ ម្រាមដៃលើអណ្ដាតភ្លើង ដ្បិតវានឹងរលាក»។ ជាការពិតណាស់ អ្នកដឹងពីអ្វីដែលបានកើតឡើងហើយ! គាត់បានដាក់ម្រាមដៃក្នុងអណ្ដាតភ្លើង ហើយបន្ទាប់មកទៀតគាត់ចាប់ផ្ដើមស្រែកយំ។ ម្ដាយនិយាយថា «ខ្ញុំ បានប្រាប់អ្នកថាអ្វីនឹងកើតឡើង»។ បាទ ប៉ុន្ដែគាត់មិនបានស្ដាប់ឡើយ។ គាត់បានដាក់ម្រាមដៃក្នុងអណ្តាត ភ្លើង ហើយវាបានរលាក។ នោះគឺតំណាងពីអំណាចនៃអំពើបាប និងសេចក្ដីស្លាប់។ ព្រះទ្រង់មានបន្ទូលថា «ដ្បិតនៅថ្ងៃណាដែលឯងស៊ី នោះនឹងត្រូវស្លាប់ជាមិនខាន»។ ពួកគេមិនជឿទ្រង់ឡើយ។ ដូច្នោះពួកគេបាន ស៊ីវា ដូច្នោះហើយពួកគេបានស្លាប់។ នោះគឺជាអំណាចនៃអំពើបាប និងសេចក្ដីស្លាប់! នរណាម្នាក់អាច និយាយបានថា «រឿងនោះមិនយុត្ដិធម៌នោះទេ!» សូមទោស ភាពយុត្ដិធម៌គ្មានអ្វីសោះដើម្បីវាជាមួយវា! បើសិនជាអ្នកដាក់ម្រាមដៃក្នុងភ្លើង វានឹងត្រូវរលាក។ នោះគឺជាអំណាចនៃរឿងហេតុ និងប្រសិទ្ធិភាព។ បើ អ្នកចោលថ្មទៅលើអាកាស វានឹងត្រូវធ្លាក់ចុះ នោះគឺជាច្បាប់ទំនាញផែនដី។ បើអ្នកចោលថ្មទៅលើអាកាស ហើយវាចុះមក ហើយធ្លាក់លើក្បាលអ្នក អ្នកមិនអាចនិយាយបានថា «នោះគឺមិនយុត្ដិធម៌នោះទេ»។ ភាពយុត្ដិធម៌គ្មានអ្វីសោះដើម្បីវាជាមួយវា! វាគឺជាច្បាប់ទំនាញផែនដី។ បើអ្នកចោលអ្វីមួយឡើង វានឹងធ្លាក់ ចុះ! វាគឺជាច្បាប់។ ដូចគ្នា នឹងអំណាចនៃអំពើបាប និងសេចក្ដីស្លាប់។ បើព្រលឹងវិញ្ញាណដែលធ្វើបាន វានឹង ស្លាប់។ ឪពុកម្ដាយរបស់យើងមុនដំបូងបានធ្វើបាប ហើយបានស្លាប់ នោះគឺជាអំណាចនៃអំពើបាប និង សេចក្ដីស្លាប់! ភាពយុត្ដិធម៌គ្មានអ្វីសោះដើម្បីវាជាមួយវា! អ្វីដែលឡើងលើ វាត្រូវតែធ្លាក់ចុះមក។ វាជាច្បាប់ អ្នកណាដែលធ្វើបាប ត្រូវតែស្លាប់។ វាគឺជាច្បាប់។ មនុស្សមិនចូលចិត្ដវា ប៉ុន្ដែវានៅតែជាច្បាប់ ហើយគ្មានមនុស្សណាម្នាក់អាចផ្លាស់ប្ដូរច្បាប់នៃទំនាញផែនដីបានឡើយ។

ឥឡូនេះ ឪពុកម្ដាយមុនដំបូងរបស់យើងបានធ្វើបាបនៅក្នុងសួនច្បារអេដែន ហើយពួកគេបាន ស្លាប់នៅក្នុងសួនច្បារអេដែន។ នោះគឺជាអំណាចនៃអំពើបាប និងសេចក្ដីស្លាប់។ មុនដំបូងពួកគេបានស្លាប់ ខាងវិញ្ញាណ ហើយពេលក្រោយមកពួកគេបានស្លាប់ខាងរូបកាយ ដោយព្រោះតែគ្រាប់ពូចនៃសេចក្ដីស្លាប់ បានចូលក្នុងពួកគេ នៅពេលដែលពួកគេបានធ្វើបាប។

អ្វីដែលគួរឲ្យទុក្ខព្រួយនោះគឺថា អំពើបាបរបស់គេបាននាំសេចក្ដីស្លាប់មិនត្រឹមតែមកឯពួកគេនោះ ទេ ប៉ុន្ដែមកដល់កូនចៅរបស់គេទាំងអស់ផងដែរ។ មនុស្សអាចនិយាយបានថា «នោះមិនយុត្ដិធម៌នោះទេ» ខ្ញុំដឹងពួកគេអាចនិយាយបាន ប៉ុន្ដែភាពយុត្ដិធម៌គ្មានអ្វីសោះដើម្បីវាជាមួយវា! វាគឺជាច្បាប់ ជាអំណាចនៃ អំពើបាប និងសេចក្ដីស្លាប់។ នៅថ្ងៃផ្សេងទៀត ខ្ញុំបានអានអំពីរឿងទារកម្នាក់ដែលកើតជំងឺអេសដ៏។ ទារក នោះមិនបានធ្វើបាបទេ ប៉ុន្ដែម្ដាយវាបានធ្វើបាប។ ដូច្នោះកូនរបស់នាងបានកើតក្នុងផ្លូវនោះដែរ។ ភាពយុត្ដិ ធម៌គ្មានអ្វីសោះដើម្បីវាជាមួយវា!។ វាគឺជាអំណាចនៃអំពើបាប និងសេចក្ដីស្លាប់។ នៅពេលណាមនុស្សម្នាក់ ធ្វើបាប វានឹងជះឥទ្ធិពលទៅដល់អ្នកផ្សេងទៀតផងដែរ។ វាតែងតែកើតឡើង។

ដ្បិតនោះគឺជារបៀប ដែលមាននៅក្នុងគម្ពីរលោកុប្បត្ដិ ពីការចាប់ផ្ដើមនៃអំពើបាប ហើយនិងសេច ក្ដីស្លាប់នៃឪពុកម្ដាយរបស់យើងកាលដើមដំបូង។ ប៉ុន្ដែបណ្ដាសានៃអំពើបាប និងសេចក្ដីស្លាប់មិនបានចប់ នៅពេលនោះទេ។ ព្រះគម្ពីរប្រាប់ថា៖

« ដ្បិតដូចជាមនុស្សជាច្រើន បានត្រឡប់ជាមានបាប ដោយសារមនុស្សតែម្នាក់ មិនបានស្តាប់បង្គាប់ជាយ៉ាងណា »(រ៉ូម ៥:១៩)។

ដូចជាទារកដែលបានកើតមកទាំងមានជំងឺអេសដ៏នោះ យើងទាំងអស់គ្នាបាន «ត្រលប់ជាមានបាប» ដោយសារអំពើបាបរបស់ឪពុកម្ដាយរបស់យើងកាលដើមដំបូង។ លោក អេដែលប៊ើក ខែថិលសីសម មាន ប្រសាសន៏ថា និស្ស័យអំពើបាបរបស់យើងមក «ដោយសារតែការជំពប់ដួល និងការមិនស្ដាប់បង្គាប់របស់ ឪពុកម្ដាយ របស់យើងកាលដើមដំបូង អាដ៉ាម និងអេវ៉ា នៅក្នុងស្ថានសួគ៌។ ការជំពប់ដួលនេះបានធ្វើអោយ យើងក្លាយ ជាមនុស្សមានបាន នៅពេលដែលយើងកើតមក ការពុករលួយបានកើតឡើងតៗមក»(The Heidelberg Catechism, question seven)។ ក្រុមជំនុំបាទីស្ទខុនហ្វែសិនឆ្នាំ១៦៨៩បាននិយាយថា ឪពុកម្ដាយដើមដំបូងរបស់យើង «បានធ្វើបាប ហើយនិស្ស័យសាច់ឈាមបានពុករលួយ ក៏បានឆ្លងរាល ដាលដល់កូនចៅជំនាន់ក្រោយរបស់ពួកគេទាំងអស់ ហើយបានបន្ដមានដោយសារពួកគេពីជំនាន់ដ៏សាមញ្ញ ហើយឥឡូវនេះវាកើតមានឡើងនៅក្នុងអំពើបាប ហើយដោយសារតែសេចក្ដីក្រោធនៃនិស្ស័យសាចឈាម របស់កូនចៅ ដែលជាអ្នកបំរើនៃអំពើបាប ជាអ្នកនៅក្រោមសេចក្ដីស្លាប់ ហើយសេចក្ដីទុក្ខលំបាករបស់ អ្នកផ្សេងទៀតទាំអស់ សេចក្ដីទុក្ខលំបាកខាងព្រលឹងវិញ្ញាណ លោកិយ ហើយគ្មានទីបញ្ចប់ លុះត្រាតែព្រះ អម្ចាស់យេស៊ូវបានលោះពួកគេអោយមានសេរីភាព។ ដោយសារតែការពុករលួយពីដើមដំបូង...បានធ្វើឲ្យ មានការប្រព្រឹត្ដរំលងទាំងអស់» (The Baptist Confession of Faith 1689, chapter 6:2, 3)។

«លុះត្រាតែព្រះអម្ចាស់យេស៊ូវបានលោះយើងអោយមានសេរីភាព» យើគឺជា «កូននៃសេចក្ដី ក្រោធ ជាអ្នកបំរើអំពើបាប ជាអ្នកក្រោមអំណាចនៃសេចក្ដីស្លាប់»។ ព្រះគម្ពីរប្រាប់ថា៖

«ដូច្នេះ ដែលបាបបានចូលមកក្នុងលោកីយ៍ ដោយសារមនុស្សតែម្នាក់ ហើយក៏មានសេចក្តីស្លាប់ចូលមកដែរ ដោយសារអំពើបាបនោះជាយ៉ាងណា នោះសេចក្តីស្លាប់បានឆ្លងរាលដាល ដល់មនុស្សគ្រប់គ្នាយ៉ាងនោះដែរ ដ្បិតគ្រប់គ្នាបានធ្វើបាបហើយ»(រ៉ូម ៥:១២)។

កណ្ឌគម្ពីរលោកុប្បត្ដិបង្ហាញថា ខគម្ពីរនេះគឺពិត។កូនមុនដំបូងរបស់លោកអាដ៉ាម និងនាងអេវ៉ា កាអ៊ីនគឺជា ឃាតករ។ គាត់បានកើតមកជាមនុស្សមានបាបម្នាក់ ដោយសារតែឪពុកម្ដាយរបស់គាត់បានធ្វើបាប។ នៅ ជំពូក៥ នៃព្រះគម្ពីរលោកុប្បត្ដិគឺជាបញ្ជីរាយឈ្មោះពីសេចក្ដីស្លាប់នៃមនុស្សជំនាន់ក្រោយមុនពេលមានទឹក ជំនន់ ដ្បិត«ហើយក៏មានសេចក្តីស្លាប់ចូលមកដែរ ដោយសារអំពើបាបនោះជាយ៉ាងណា នោះសេចក្តីស្លាប់បានឆ្លងរាលដាល ដល់មនុស្សគ្រប់គ្នាយ៉ាងនោះដែរ» នៅសម័យកាលរបស់លោកណូអេ៖

«ព្រះយេហូវ៉ាទ្រង់ឃើញថា ការអាក្រក់របស់មនុស្សបានចំរើនជាច្រើនឡើងនៅផែនដី ហើយអស់ទាំងគំនិតក្នុងចិត្តគេក៏សុទ្ធតែអាក្រក់ជានិច្ចដូច្នោះ» (លោកុប្បត្ដិ ៦:៥)។

តើរឿងនោះបានកើតឡើងយ៉ាងម៉េចទៅ?

«ដោយសារមនុស្សតែម្នាក់ ហើយក៏មានសេចក្តីស្លាប់ចូលមកដែរ ដោយសារអំពើបាបនោះជាយ៉ាងណា នោះសេចក្តីស្លាប់បានឆ្លងរាលដាល ដល់មនុស្សគ្រប់គ្នាយ៉ាងនោះដែរ»(រ៉ូម ៥:១២)។

នៅគម្ពីរលោកុប្បត្ដិជំពូកក្រោយៗមកទៀត កូនចៅជំនាន់ក្រោយទាំងអស់ជាមនុស្សមានបាបតាំង ពីកំណើត ហើយពួកគេបានស្លាប់ ដែលជាតែលទ្ធផលនៃអំពើបាប។ ហើយនៅចុងក្រោយនៃព្រះគម្ពីរ លោកុប្បត្ដិ មនុស្សមិនបានទទួលភាពជោគជ័យនោះឡើយ ដ្បិតសេចក្ដីស្លាប់ គឺជាលទ្ធផលនៃអំពើបាប។

« យ៉ូសែបគាត់ក៏ស្លាប់ទៅអាយុគាត់បាន១១០ឆ្នាំ ហើយគេដាក់បារទសពគាត់ រួចដាក់ចុះក្នុងមឈូសនៅស្រុកអេស៊ីព្ទ»(លោកុប្បត្ដិ ៥០:២៦)។

គម្ពីរលោកុប្បត្ដិចាប់ផ្ដើមពីការបង្កើតជីវិត ហើយបញ្ចប់ពីអំពើបាប ដែលបង្កើតអោយមានសេចក្ដីស្លាប់ ដ្បិត យ៉ូសែប «ត្រូវបានគេចាប់ដាក់ក្នុងមឈូសក្នុងស្រុកអេស៊ីព្ទ»។

ឥឡូវនេះ តើការទទួលឥទ្ធិពលនេះអាចរាលដាលមកអ្នកយ៉ាងដូចម្ដេចទៅ? តើការទទួលឥទ្ធិ ពលមាននៅក្នុងជីវិតរបស់អ្នកទេ? ពិតប្រាកដណាស់ គ្មានអ្វីនៅក្នុងពិពភលោកនេះដែលធ្វើឲ្យអ្នកព្រួយ បារម្ភច្រើនជាងបញ្ហានេះ! កន្លែងដំបូងគឺថា អ្នកនឹងស្លាប់ខាងរូបកាយ ដែលវាជាលទ្ធផលនៃអំពើបាប។ ខ្ញុំ ចាំបាន នៅពេលដំបូងដែលខ្ញុំបានទទួលស្គាល់ថា ខ្ញុំនឹងស្លាប់ថ្ងៃណាមួយ។ ខ្ញុំប្រហែលជាមានអាយុ៨ឆ្នាំ។ ឆ្កែដ៏តូចរបស់ខ្ញូមបានរត់ចេញទៅលើផ្លូវ ហើយឡានមួយបានកិន។ ដ្បិតខ្ញុំបានអោបរូបកាយដ៏បាក់បែក របស់វា នៅពេលដំបូងនោះខ្ញុំបានយល់ដឹងថា ខ្ញុំនឹងត្រូវស្លាប់ផងដែរ។ វាជាគំនិតដ៏គួរអោយភ័យមួយ។ ខ្ញុំ ជឿថា ភាគច្រើននៃយើងបានចាំ ពីព្រឹត្ដការណ៍ដែលដាស់តឿនយើង នៅពេលដែលយើងបានទទួលស្គាល់ ថា យើងនឹងត្រូវស្លាប់ថ្ងៃណាមួយ។ ហើយសេចក្ដីស្លាប់មិនមែនជាអ្វីខ្លះ ដែលអ្នកគិតអំពើវាម្ដង ឬពីរម្ដង នោះទេ។ ពួកពេទ្យវិកលចរិកបាននិយាយថា ជាមធ្យមមនុស្សគិតអំពីសេចក្ដីស្លាប់ផ្ទាល់ខ្លួនច្រើនជាងគ្រប់ ម៉ោងដែលគេកំពុងដើរទៅទៀត។ នោះគឺពិត យើងគិតអំពីសេចក្ដីស្លាប់របស់យើងច្រើនជាងអ្វីៗទាំងអស់ ផ្សេងទៀត។ វាបានលងយើង យើងព្យាយាមដើម្បីបង្ហាញពីអារម្មណ៍ខ្លាំងយើងទៅវា។ យើងរុញវាទៅម្ខាង ប៉ុន្ដែចិត្ដយើងគិតម្ដង ហើយម្ដងទៀត ម្ដងហើយម្ដងទៀត។ យើងមិនអាចបំបាត់វាចេញពីគំនិតរបស់យើង បានទេ មិនថាតើយើងធ្វើអ្វីក៏ដោយ។ សូម្បីតែនៅពេលណាដែលយើងដេក ពេលខ្លះយើងគិតអំពីការស្លាប់ ជាធម្មតាខ្ញុំមិនអាចរត់គេចពីការគិតពីសេចក្ដីស្លាប់បានទេ!

ដូច្នោះ អ្នកឃើញទេ បើគំនិតដែលគិតពីសេចក្ដីស្លាប់គឺជាលទ្ធផលនៃអំពើបាបតែមួយគត់ វាជា ការទទួលឥទ្ធិពលដ៏ធំមួយដែលមាននៅក្នុងជីវិតរស់នៅរបស់យើង។ ដ្បិតវាមិនមែនគ្រាន់តែជាលទ្ធផលនៃ អំពើបាប ប៉ុណ្ណោះនោះទេ។ មានការទទួលឥទ្ធិពលជាច្រើនទៀត។ មួយក្នុងចំណោមពួកវាគឺជាភាពងងឹត និងគំនិតអាក្រក់ដែលបណ្ដាលមកពីចិត្ដដ៏ពេញដោយបាបរបស់អ្នក។ ព្រះយេស៊ូវទ្រង់បានមានបន្ទូលថា « ដ្បិតនៅពីខាងក្នុង ពីក្នុងចិត្តរបស់មនុស្ស មានចេញអស់ទាំងគំនិតអាក្រក់យ៉ាងនេះ... គឺសេចក្តីអាក្រក់ទាំងនេះហើយ ដែលចេញពីខាងក្នុងមក ហើយធ្វើឲ្យមនុស្សស្មោកគ្រោកវិញ»(ម៉ាកុស ៧:២១,២៣)។ ខ្ញុំ មិនត្រូវតែបង្ហាញអ្នករាល់គា្នថា ហើយចុះខ្ញុំវិញនោះ? អ្នកដឹងច្រើនជាងអ្នកផ្សេងខ្លះទៀតដែលស្ថិតនៅក្នុង ភាពងងឹត ហើយមានគំនិតពេញដោយការអាក្រក់ ហើយគិតថា អ្នកគ្រប់គ្រងចិត្ដមិនបាន។ អ្នកមិនអាច បញ្ឃប់វាបានទេ មិនថាតើអ្នកធ្វើក៏ដោយ។ បញ្ហានេះ គឺជាការទទួលឥទ្ធិពលមួយពីអំពើបាបពីដើមដំបូង ដែលជានិស្ស័យខាងអំពើបាប ដែលយើងបានទទួលមរតកពីឪពុកម្ដាយរបស់យើងដើមដំបូងមក។

ដ្បិតជាការពិតណាស់ អ្នកពិបាកអធិស្ឋាន។ អ្នករកសេចក្ដីអធិស្ឋានដែលពិបាក មែនទេ? វាមិន គួរតែពិបាកឡើយ។ អ្នកដឹងថា វាមិនគួរទេ ប៉ុន្ដែវាពិបាក ហើយអ្នកមិនអាចធ្វើរឿងខ្លះអំពើវាបានទេ អ្នកអាចធ្វើបានទេ? អ្នកដឹងថា គ្រីស្ទបរិស័ទ្ធដ៏ល្អម្នាក់គួរតែចូលចិត្ដអធិស្ឋាន។ ហើយអ្នកមិនចូលចិត្ដវា ការពិត សូមប្រឈមមុខជាមួយវា អ្នកពិតជាស្អប់ដើម្បីអធិស្ឋានគ្រប់ពេល មែនទេ?

ឥឡូវនេះ រឿងនោះតំណាងពីការដ៏អាក្រក់ណាស់ ហើយជារូបភាពដ៏ងងឹតនៃគំនិតក្នុងចិត្ដរបស់ អ្នក មែនទេ? អ្នកគិតអំពីសេចក្ដីស្លាប់ អ្នកមានគំនិតដែលគួរអោយខ្មាស់ណាស់ អ្នកមិនចូលចិត្ដអធិស្ឋាន។ ការពិត បើអ្នកនៅជាមួយអ្នកខ្លះ ដែលអធិស្ឋានយូរពេក អ្នកពិតជាស្អប់វា។ វាមិនមែនជារូបភាពដ៏ស្អាត ណាស់មួយ នៅក្នុងជីវិតរបស់អ្នកទេ មែនទេ? ជាការពិត បើអ្នកអនុញ្ញាតខ្លួនអ្នក គិតអំពីវាខ្លាំងពេក អ្នក អាចនិយាយដូចជាសាវ័កដែរ៖

« វេទនាណាស់ខ្ញុំ តើអ្នកណានឹងជួយឲ្យខ្ញុំរួច ពីតួសេចក្តីស្លាប់នេះទៅបាន»
       (រ៉ូម ៧:២៤)។

អ្នកឃើញទេ អំណាចនៃអំពើបាប និងសេចក្ដីស្លាប់បានធ្វើឲ្យអ្នកជាប់អន្ទាក់ ឬដូចជាព្រះគម្ពីរ ប្រាប់ពីវា «ពីដើម អ្នករាល់គ្នាក៏ស្លាប់ក្នុងការរំលង ហើយក្នុងអំពើបាបដែរ»(អេភេសូរ ២:១)។ វាមិនពិត ខាងព្រលឹងវិញ្ញាណ និងខាងរូបកាយ ហើយអ្នកដូចជាស្លាប់ខាងក្នុង ដូចជារូបកាយរបស់លោកយ៉ូសែប នៅពេលដែល «គាត់ត្រូវគេដាក់ក្នុងមឈូសនៅក្នុងប្រទេសអេស៊ីព្ទ»(លោកុប្បត្ដិ ៥០:២៦)។ ប៉ុន្ដែ អរគុណព្រះ យើងមិនបានត្រូវទុកឲ្យនៅទីនោះទេ! ហើយរឿងនោះ នាំអោយយើងទៅរៀនចំនុចទីពីរនៃ សេចក្ដីអធិប្បាយ។

២. ទីពីរ គម្ពីរលោកុប្បត្ដិពិពណ៌នាប្រាប់ពីទីសង្ឃឹមតែមួយរបស់មនុស្សយ៉ាងច្បាស់
លាស់ណាស់។

សូមស្ដាប់ពីរខដំបូងនៃអត្ថបទគម្ពីររបស់យើង

«រួចគាត់និយាយទៅបងប្អូនថា ខ្ញុំហៀបនឹងស្លាប់ហើយ តែព្រះទ្រង់នឹងប្រោសអ្នករាល់គ្នាជាមិនខាន ហើយនឹងនាំអ្នករាល់គ្នាឡើង ចេញពីស្រុក
អេស៊ីព្ទនេះ ទៅក្នុងស្រុកដែលទ្រង់បានស្បថថានឹងឲ្យដល់ អ័ប្រាហាំ អ៊ីសាក និងយ៉ាកុប យ៉ូសែបក៏ឲ្យពួកកូនចៅអ៊ីស្រាអែលស្បថ ដោយផ្តាំថា ព្រះទ្រង់នឹងប្រោសអ្នករាល់គ្នាជាមិនខាន នោះអ្នករាល់គ្នាត្រូវយកឆ្អឹងខ្ញុំចេញពីនេះឡើងទៅជាមួយផង»(លោកុប្បត្ដិ ៥០:២៤-២៥)។

មានមេរៀនជាច្រើន ដែលយើងអាចរៀនពីខគម្ពីរទាំងនោះ ប៉ុន្ដែខ្ញុំនឹងបង្រៀនមេរៀនតែមួយទេ វាគឺជា មេរៀនដ៏សាមញ្ញមួយណាស់ លោកយ៉ូសែបបានដឹងថា ទីសង្ឃឹមរបស់យើងគឺមានតែនៅក្នុងព្រះយេហូវ៉ាតែ ប៉ុណ្ណោះ។ គាត់បាននិយាយថា «ព្រះទ្រង់នឹងប្រោសអ្នករាល់គ្នាជាមិនខាន ហើយនឹងនាំអ្នករាល់គ្នាឡើង ចេញពីស្រុកអេស៊ីព្ទនេះ ទៅក្នុងស្រុកដែលទ្រង់បានស្បថថានឹងឲ្យដល់ អ័ប្រាហាំ អ៊ីសាក និងយ៉ាកុប»។ «ព្រះទ្រង់នឹងប្រោសអ្នករាល់គ្នាជាមិនខាន នោះអ្នករាល់គ្នាត្រូវយកឆ្អឹងខ្ញុំចេញពីនេះឡើងទៅជាមួយផង»។ លោកយ៉ូសែបគឺជាអ្នកតំណាងពីអំពើបាប និងសេចក្ដីស្លាប់។ ស្រុកកាណានគឺតំណាងពីជីវិត និងសេចក្ដី សង្រ្គោះ។ លោក យ៉ូសែបបានមានសេចក្ដីជំនឿថា ព្រះទ្រង់នឹងនាំពួកគេចេញពីស្រុកនៃសេចក្ដីស្លាប់ ចូល ទៅក្នុងស្រុកនៃទីសង្ឃឹម ហើយនិងជីវិត។ ហេព្រើរ ១១:២២ ប្រាប់ថា៖

« ដោយសារសេចក្តីជំនឿ នោះយ៉ូសែបបានប្រាប់ពីដំណើរពួកជនជាតិអ៊ីស្រាអែល ដើរចេញពីស្រុកអេស៊ីព្ទ ក៏ផ្តាំពីដំណើរសពរបស់ខ្លួន ក្នុងកាលដែលហៀបនឹងផុតដង្ហើមទៅផង។»(ហេព្រើរ ១១:២២)។

ខ្ញ្ញុំមិនអាចគិតពីវិធីប្រសើរណា ដើម្បីបង្ហាញអ្នកថា ព្រះទ្រង់គឺជាទីសង្ឃឹមសំរាប់អ្នកតែប៉ុណ្ណោះ។ បើព្រះទ្រង់មិនសង្រ្គោះយើង យើងត្រូវវិនាសដោយសារតែអំណាចនៃអំពើបាប និងសេចក្ដីស្លាប់។ ដ្បិតព្រះ ទ្រង់ធ្វើការទាំងអស់ដើម្បីអោយយើងបានសង្រ្គោះ។ យ៉ូសែបបានិយាយថា «ព្រះទ្រង់នឹងប្រោសអ្នករាល់គ្នាជាមិនខាន ហើយនឹងនាំអ្នករាល់គ្នាឡើង ចេញពីស្រុកអេស៊ីព្ទនេះ ទៅក្នុងស្រុកដែលទ្រង់បានស្បថថានឹងឲ្យដល់ អ័ប្រាហាំ អ៊ីសាក និងយ៉ាកុប»(លោកុប្បត្ដិ ៥០:២៤)។ «ព្រះនឹង...នាំអ្នកចេញពីស្រុកនៃសេចក្ដី ស្លាប់ទៅក្នុងស្រុកនៃជីវិត!

បើអ្នកអានកណ្ឌគម្ពីរបន្ទាប់ទៀត ដែលជាគម្ពីរនិក្ខមនំ អ្នកនឹងឃើញថា ព្រះទ្រង់បានធ្វើវាទាំង អស់។ មនុស្សគេបានប៉ះបោរប្រឆាំ ហើយបានធ្វើបាប ហើយមិនអាចជួយខ្លួនគេបានសោះ។ តែព្រះទ្រង់ បានជួយសង្រ្គោះពួកគេទាំងអស់។ ព្រះយេហូវ៉ាបាននាំពួកគេចេញពីភាពជាទាសករ។ ព្រះយេហូវ៉ាបាននាំ ពួកគេទៅទឹកដីសន្យា។ ដ្បិតពួកសិស្សព្រះយេស៊ូវបានសួរទ្រង់ថា៖

«តើអ្នកណាអាចនឹងបានសង្គ្រោះ ព្រះយេស៊ូវទ្រង់ទតទៅគេ មានព្រះបន្ទូលថា ការនោះមនុស្សលោកធ្វើពុំកើតទេ តែព្រះទ្រង់ធ្វើកើត ដ្បិតព្រះទ្រង់អាចនឹងធ្វើកើតទាំងអស់បាន»(ម៉ាកុស ១០:២៦,២៧)។

បន្ទាប់មកទៀត តើអ្នកត្រូវតែធ្វើអ្វី? មានអ្នកខ្លះនិយាយថា «បាទ ខ្ញុំនឹងមិនធ្វើអ្វីខ្លះទេ។ ខ្ញុំនឹង គ្រាន់តែអង្គុយក្នុងក្រុមជំនុំដូចជាគំនរនៃធូលីដី ហើយរង់ចាំព្រះមកសង្រ្គោះខ្ញុំ» បាទ បើអ្នកធ្វើដូច្នោះ អ្នក នឹងធ្លាក់ទៅឋាននរក។ មានរឿងខ្លះដែលអ្នកត្រូវតែធ្វើ។ ព្រះគម្ពីរប្រាប់ថា៖

«ចូរជឿដល់ព្រះអម្ចាស់យេស៊ូវគ្រីស្ទទៅ នោះនឹងបានសង្គ្រោះ » (កិច្ចការ ១៦:៣១)។

ចូរជឿព្រះយេស៊ូវទៅ! ចូរទុកចិត្ដទ្រង់ ដ្បិតទ្រង់នឹងធ្វើអ្វីៗទាំងអស់ដើម្បីសង្រ្គោះអ្នក! ទ្រង់បានសុគតលើ ឈើឆ្កាងដើម្បីសងថ្លៃលោះបាបរបស់អ្នក។ ទ្រង់បានរស់ពីផ្នូរឡើងវិញ ដើម្បីប្រទានជីវិតអោយអ្នក ហើយ ទ្រង់បានធ្វើអោយអ្នកមានសេរីភាពពីអំណាចនៃអំពើបាប និងអំណាចនៃសេចក្ដីស្លាប់!

ខ្ញុំសូមប្រាប់អ្នកនៅល្ងាចនេះថា សូមជឿលើព្រះអម្ចាស់យេស៊ូវគ្រីស្ទទៅ! សូមទំលាក់ខ្លួននាក់លើ ទ្រង់ទៅ! សូមទុកចិត្ដទ្រង់! សូមធ្វើវាឥឡូវនេះ! អ្នកបានរង់ចាំយូរល្មមហើយ! សូមទុកចិត្ដទ្រង់! ទ្រង់នឹង សង្រ្គោះអ្នក! ទ្រង់ស្រឡាញ់អ្នក! ទ្រង់នឹងលើកលែងទោសអំពើបាបរបស់អ្នក! ទ្រង់នឹងសង្រ្គោះពីការជំនុំ ជំរះ! «សេចក្ដីស្រឡាញ់ដ៏សប្បុរសរបស់ទ្រង់ អូ អស្ចារ្យណាស់!» លោក ហ្រ្គីហ្វីត មក ហើយច្រៀងចំរៀង នោះម្ដងទៀត!

ទ្រង់បានទតឃើញខ្ញុំត្រូវបំផ្លាញ
   ដ្បិតទ្រង់ស្រឡាញ់ខ្ញុំមិនអត់ទ្រាំទាល់តែសោះ
ទ្រង់បានសង្រ្គោះខ្ញុំពីកន្លែងដែលបាត់បង់
   សេចក្ដីស្រឡាញ់ដ៏សប្បុរសរបស់ទ្រង់ អូ អស្ចារ្យណាស់!
សេចក្ដីស្រឡាញ់ដ៏សប្បុរសរបស់ទ្រង់ សេចក្ដីស្រឡាញ់ដ៏សប្បុរស
   សេចក្ដីស្រឡាញ់ដ៏សប្បុរសរបស់ទ្រង់ អូ អស្ចារ្យណាស់!
(«សេចក្ដីស្រឡាញ់ដ៏សប្បុរសរបស់ទ្រង់» ដោយ Samuel Medley, 1738-1799)។

បើអ្នករៀបចំខ្លួនរួចរាល់ហើយ ដើម្បីជឿទុកចិត្ដលើព្រះយេស៊ូវ សូមទៅខាងក្រោយសាលប្រជុំ ឥឡូវនេះភ្លាម ហើយយើងនឹងនាំអ្នកទៅកន្លែងដ៏ស្ងាត់មួយ ដើម្បីនិយាយ និងអធិស្ឋាន។ សូមទៅឥឡូវនេះ នៅខណៈពេលដែលលោក ហ្រ្គីហ្វីតកំពុងច្រៀងលេខនោះម្ដងទៀត។ លោក ចាន់ សូមដឹកនាំយើង អធិស្ឋានសំរាប់បងប្អូនដែលបានឆ្លើយតបទាំងនោះ។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអាន ការអធិប្បាយរបស់ លោក ហ៊ីមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗ នៅតាមអ៊ីធើនេតនៅគេហទំព័រ www.realconversion.com.
ចុចលើ ”Sermon Manuscripts” សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ (Sermons in Khmer)

You may email Dr. Hymers at rlhymersjr@sbcglobal.net, (Click Here) – or you may
write to him at P.O. Box 15308, Los Angeles, CA 90015. Or phone him at (818)352-0452.

អានបទគម្ពីរមុនសេចក្ដីអធិប្បាយ ដោយលោក Abel Prudhomme: លោកុប្បត្ដិ ៥០:២២-២៦។
ច្រៀងចំរៀងមុនសេចក្ដីអធិប្បាយ ដោយលោក Benjamin Kincaid Griffith:
(«សេចក្ដីស្រឡាញ់ដ៏សប្បុរសរបស់ទ្រង់» ដោយ Samuel Medley, 1738-1799)។


ចំណងជើងនៃសេចក្ដីអធិប្បាយ

ពីការបង្កើតឡើងទៅកាន់មឈូសមួយ

(សេចក្ដីអធិប្បាយនៅទំព័រ៧៥នៃគម្ពីរលោកុប្បត្ដិ)

ដោយ Dr. R. L. Hymers, Jr.

« រួចគាត់និយាយទៅបងប្អូនថា ខ្ញុំហៀបនឹងស្លាប់ហើយ តែព្រះទ្រង់នឹងប្រោសអ្នករាល់គ្នាជាមិនខាន ហើយនឹងនាំអ្នករាល់គ្នាឡើង ចេញពីស្រុកអេស៊ីព្ទនេះ ទៅក្នុងស្រុកដែលទ្រង់បានស្បថថានឹងឲ្យដល់អ័ប្រាហាំ អ៊ីសាក និងយ៉ាកុប យ៉ូសែបក៏ឲ្យពួកកូនចៅអ៊ីស្រាអែលស្បថ ដោយផ្តាំថា ព្រះទ្រង់នឹងប្រោសអ្នករាល់គ្នាជាមិនខាន នោះអ្នករាល់គ្នា ត្រូវយកឆ្អឹងខ្ញុំចេញពីនេះឡើងទៅជាមួយផង យ៉ូសែបគាត់ក៏ស្លាប់ទៅអាយុគាត់បាន១១០ឆ្នាំ ហើយគេដាក់បារទសពគាត់ រួចដាក់ចុះក្នុងមឈូសនៅស្រុកអេស៊ីព្ទ»(លោកុប្បត្ដិ ៥០:២៤-២៦)។

(លោកុប្បត្ដិ ១:១)

១.  ទីមួយ គម្ពីរលោកុប្បត្ដិពិពណ៌នាប្រាប់ពីអំណាចនៃអំពើបាប និងអំណាចនៃសេចក្ដីស្លាប់យ៉ាងច្បាស់ លាស់ណាស់។ រ៉ូម ៨:២;
 រ៉ូម ៦:២៣; អេសេគាល ១៨:៤; លោកុប្បត្ដិ ២:១៧; រ៉ូម ៥:១៩, ១២; លោកុប្បត្ដិ ៦:៥; ម៉ាកុស ៧:២១, ២៣;
 រ៉ូម ៧:២៤; អេភេសូរ ២:១។

២. ទីពីរ គម្ពីរលោកុប្បត្ដិពិពណ៌នាប្រាប់ពីទីសង្ឃឹមតែមួយរបស់មនុស្សយ៉ាងច្បាស់លាស់ណាស់។ លោកុប្បត្ដិ ៥០:២៤-២៥;
ហេព្រើរ ១១:២២; លោកុប្បត្ដិ ៥០:២៤; ម៉ាកុស ១០:២៦, ២៧; កិច្ចការ ១៦:៣១។