Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net




ការរងទុក្ខរបស់ព្រះគ្រីស្ទ រឿងពិត និងរឿងខុសឆ្គង

(សេចក្ដីអធិប្បាយលេខ៥នៅគម្ពីរអេសាយជំពូក៥៣)
CHRIST’S SUFFERING – THE TRUE AND THE FALSE
(SERMON NUMBER 5 ON ISAIAH 53)
(Cambodian)

ដោយលោក
Dr. R. L. Hymers, Jr.

សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាប៉ាណាខលនៅរដ្ឋឡូសអង់ចាឡែស
នៅពេលព្រឹកនៃថ្ងៃរបស់ព្រះអម្ចាស់ ខែមិនា ១៧ ២០១៣
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Morning, March 17, 2013

«ទ្រង់បានទ្រាំទ្រ រងអស់ទាំងសេចក្តីឈឺចាប់របស់យើង ហើយបានទទួលផ្ទុកអស់ទាំងសេចក្តីទុក្ខព្រួយរបស់យើងពិត ប៉ុន្តែយើងរាល់គ្នាបានរាប់ទ្រង់ទុកជាអ្នកមានទោសវិញ គឺជាអ្នកដែលព្រះបានវាយ ជាអ្នកដែលរងវេទនា»(អេសាយ ៥៣:៤)។


ផ្នែកទីមួយនៃអត្ថបទគម្ពីររបស់យើងប្រាប់ថា ព្រះយេស៊ូវទ្រង់ «រងអស់ទាំងសេចក្ដីឈឺចាប់របស់ យើង ហើយបានទទួលផ្ទុកអស់ទាំងសេចក្ដីទុក្ខព្រួយរបស់យើង»។ ផ្នែកនៃខគម្ពីរនេះត្រូវបានដកស្រង់ក្នុង គម្ពីរសញ្ញាថ្មី ដែលមាននៅក្នុងគម្ពីរម៉ាថាយ ៨:១៧)។

« ដើម្បីឲ្យបានសំរេច តាមទំនាយដែលហោរាអេសាយ បានទាយទុកមកថា ទ្រង់បានទទួលអស់ទាំងរោគា ហើយផ្ទុកអស់ទាំងជំងឺរបស់យើងរាល់គ្នា នៅលើព្រះអង្គទ្រង់»(ម៉ាថាយ ៨:១៧)។

គម្ពីរម៉ាថាយជំពូក ៨:១៧ គឺជាការអនុវត្ដន៍មួយដែលដកស្រង់ផ្ទាល់ពីគម្ពីរអេសាយ ៥៣:៤។ លោក អិដវ៉ឺដ យ៉ាង់បានបង្រៀនថា «ឯកសារយោងនៅក្នុងគម្ពីរម៉ាថាយ ៨:១៧ គឺត្រឹមត្រូវ ថ្វីដ្បិតការ បង្ហាញប្រាប់ពីជំងឺនៅទីនេះសំដៅលើអំពើបាបរបស់វា ខគម្ពីរក៏ប្រាប់ផងដែរអំពីការដកចេញពីផលវិបាក នៃ អំពើបាប។ ជំងឺគឺជាអំពើបាបរបស់មនុស្សដែលមិនអាចដកចេញបាន»(Edward J. Young, Ph.D., The Book of Isaiah, William B. Eerdmans Publishing Company, volume 3, p. 345)។

នៅក្នុងគម្ពីរម៉ាថាយ ៨:១៧ ការទទួលទណ្ឌកម្មនិយាយអំពីការប្រោសអស់ទាំងជំងឺ។ ប៉ុន្ដែយើង ត្រូវតែចាំថា វាគឺជាការអនុវត្ដន៍តែមួយគត់ដែលគម្ពីរម៉ាថាយបានប្រាប់ ហើយវាមិនមែនជាអត្ថន័យដ៏សំខាន់ នៅក្នុងអត្ថបទគម្ពីររបស់យើងទេ។ លោក សាស្រ្ដាចារ្យ ហែនស្រែកបឺង«បានពន្យល់ថា អ្នកបំរើ(ព្រះគ្រីស្ទ) បានផ្ទុកអស់ទាំងផលវិបាកនៃអំពើបាបទាំងអស់ ហើយបានផ្ទុកនូវជំងឺរបស់ពួកគេ ហើយបានកាន់កាប់ ទីកន្លែងដ៏សំខាន់មួយ។ វាគួរតែត្រូវបានកត់សំគាល់ថា គម្ពីរម៉ាថាយបានយកចេញពី (ភាសាហេព្រើរនៅ ក្នុងគម្ពីរអេសាយ ៥៣:៤)...ដើម្បីបញ្ជាក់សេចក្ដីពិតថា ព្រះគ្រីស្ទពិតជាបានផ្ទុកនូវជំងឺរបស់យើង» (quoted in Young, ibid., page 345, footnote 13)។

ការអានពីគម្ពីរដំណឹងល្អទាំងបួនដែលគួរឲ្យប្រុងប្រយ័ត្នបង្ហាញថា ព្រះគ្រីស្ទបានប្រោសជំងឺ ដែល ជាភ័ស្រ្ដតាងដែលថា ទ្រង់អាចប្រោសព្រលឹងវិញ្ញាណ ដោយបានសង្រ្គោះដោយសារការប្រែចិត្ដ។ មាន ឧទាហរណ៍មួយពីរឿងនេះ ដែលយើងបានឃើញនៅក្នុងមនុស្សកើតឃ្លង់ទាំង១០នាក់ ដែលបានស្រែករក ព្រះយេស៊ូវ ហើយបាននិយាយថា «ឱព្រះយេស៊ូវ ជាម្ចាស់អើយ សូមមេត្តាប្រោសយើងខ្ញុំផង»(លូកា ១៧: ១៣)។ ព្រះយេស៊ូវបានយកពួកគេទៅព្រះវិហារដើម្បីបង្ហាញខ្លួនពួកគេអោយពួកអាចារ្យឃើញ ហើយ «លុះគេកំពុងតែដើរទៅ នោះក៏បានជាស្អាតទាំងអស់គ្នា»(លូកា ១៧: ១៤)។ ពួកគេបានស្អាតដោយសារ តែអំណាចព្រះចេស្ដារបស់ព្រះគ្រីស្ទ ប៉ុន្ដែពួកគេមិនបានសង្រ្គោះនោះទេ។ មានតែមនុស្សតែម្នាក់គត់ដែល បានត្រលប់មកវិញ។ គាត់បានទទួលការប្រោសខាងឯវិញ្ញាណរបស់អំពើបាបរបស់គាត់ ដោយសារការប្រែ ចិត្ដ នៅពេលដែលគាត់បានមករកព្រះយេស៊ូវវិញ «ហើយគាត់ទំលាក់ខ្លួនផ្កាប់មុខ នៅទៀបព្រះបាទព្រះយេស៊ូវ ទាំងអរព្រះគុណដល់ទ្រង់ផង»(លូកា ១៧: ១៦)។ បន្ទាប់មកព្រះយេស៊ូវបានមានបន្ទូលទៅ កាន់គាត់ថា «ចូរក្រោកឡើងទៅចុះ សេចក្តីជំនឿអ្នកបានសង្គ្រោះអ្នកហើយ»(លូកា ១៧: ១៩)។ នៅ ពេលនោះឯង ដែលព្រះយេស៊ូវបានប្រោសវិញ្ញាណគាត់ ហើយថែមទាំងរូបកាយរបស់គាត់ផងដែរ។ យើង ឃើញរឿងនេះជាច្រើននៅពេលដែលព្រះគ្រីស្ទបានធ្វើការអស្ចារ្យ ដោយបានប្រោសជំងឺជាច្រើនបានជា ដូច ជាទ្រង់បានប្រោសភ្នែកមនុស្សខ្វាក់ម្នាក់ឲ្យមើលឃើញ នៅក្នុងគម្ពីរយ៉ូហាន ជំពូក៩។ លើកដំបូងបុរសនេះ ត្រូវបានប្រោសពីជំងឺខ្វាក់ ប៉ុន្ដែគាត់បានគិតថា ព្រះយេស៊ូវគ្រាន់តែជា «ហោរាម្នាក់»តែប៉ុណ្ណោះ»(យ៉ូហាន ៩:១៧)។ នៅពេលក្រោយមក គាត់បាននិយាយថា៖

«គាត់ទូលថា ខ្ញុំជឿហើយ ព្រះអម្ចាស់អើយ រួចគាត់ក៏ក្រាបថ្វាយបង្គំទ្រង់»
      (យ៉ូហាន ៩:៣៨)។

ដ្បិតមានបុរសតែម្នាក់គតដែលបានសង្រ្គោះ។

ដូច្នោះយើងបានសន្និដ្ឋានថា ការប្រោសខាងរូបកាយគឺជាអ្វីដែលសំខាន់ទីពីរ ហើយសន្និដ្ឋានថា ការអ្វីដែលសំខាន់ជាងនេះទៀតគឺជាការប្រោសខាងឯវិញ្ញាណ នៅគម្ពីរអេសាយ ៥៣:៥។ លោក ម៉ាកជី បាននិយាយថា៖

មេរៀននេះគឺមកពីគម្ពីរអេសាយយ៉ាងច្បាស់ណាស់ ដែលប្រាប់ថា យើងត្រូ
វបានប្រោសពីអំពើរំលងរបស់យើង និងអំពើទុច្ចរិតរបស់យើង (អេសាយ ៥៣:៥) អ្នកនិយាយមកកាន់ខ្ញុំថា «តើអ្នកប្រាកដអំពីរឿងនោះទេ?» «ទ្រង់បានផ្ទុកអំពើបាបរបស់យើងរាល់គ្នា នៅលើរូបអង្គទ្រង់ ជាប់លើឈើឆ្កាង ដើម្បីឲ្យយើងបានរស់ខាងឯសេចក្តីសុចរិត ដោយបានស្លាប់ខាងឯអំពើបាប
ហើយ គឺដោយស្នាមជាំរបស់ទ្រង់ ដែលអ្នករាល់គ្នាបានជា»(ពេត្រុសទី១ ២:២៤)។ ទ្រង់បានប្រោសអ្វី? «បាប» សាវកពេត្រុសកំពុងតែប្រាប់យ៉ាង ច្បាស់នៅពេលដែលគាត់កំពុងនិយាយអំពីបាប(McGee,ibid.,page 49)។

ការពន្យល់នេះនាំយើងឲ្យត្រលប់ទៅរៀនមេរៀនរបស់យើងវិញ

«ទ្រង់បានទ្រាំទ្រ រងអស់ទាំងសេចក្តីឈឺចាប់របស់យើង ហើយបានទទួលផ្ទុកអស់ទាំងសេចក្តីទុក្ខព្រួយរបស់យើងពិត ប៉ុន្តែយើងរាល់គ្នាបានរាប់ទ្រង់ទុកជាអ្នកមានទោសវិញ គឺជាអ្នកដែលព្រះបានវាយ ជាអ្នកដែលរងវេទនា»(អេសាយ ៥៣:៤)។

ខគម្ពីរនេះបែងចែកជា២ផ្នែក (១) មូលហេតុដ៏ពិតដែលព្រះគ្រីស្ទបានរងទុក្ខ ដែលព្រះគម្ពីរបានប្រាប់ និង(២)មូលហេតុដ៏ខុសឆ្គងដែលពួកមនុស្សខ្វះបានជឿ។

១.ទីមួយ បទគម្ពីរបរិសុទ្ធបានប្រាប់ពីមូលហេតុដ៏ពិតពីការរងទុក្ខរបស់ព្រះគ្រីស្ទ។

«ទ្រង់បានទ្រាំទ្រ រងអស់ទាំងសេចក្តីឈឺចាប់របស់យើង ហើយបានទទួលផ្ទុកអស់ទាំងសេចក្តីទុក្ខព្រួយរបស់យើងពិត... »(អេសាយ ៥៣:៤)។

ពាក្យថា «ពិត» បង្ហាញពីភាពផ្ទុយគ្នារវាងមូលហេតុដ៏ពិតដែលព្រះគ្រីស្ទបានរងទុក្ខ និងមូលហេតុដ៏ខុស ឆ្គងដែលពួកមនុស្សខ្វាក់បានជឿ។ «ពិត» ជាប្រយោគដែលពិត «ប៉ុន្ដែ» ជាប្រយោគដែលខុសឆ្គង៖

«ទ្រង់បានទ្រាំទ្រ រងអស់ទាំងសេចក្តីឈឺចាប់របស់យើង ហើយបានទទួលផ្ទុកអស់ទាំងសេចក្តីទុក្ខព្រួយរបស់យើងពិត ប៉ុន្តែយើងរាល់គ្នាបានរាប់ទ្រង់ទុកជាអ្នកមានទោសវិញ គឺជាអ្នកដែលព្រះបានវាយ ជាអ្នកដែលរងវេទនា»(អេសាយ ៥៣:៤)។

ពាក្យ «សេចក្ដីឈឺចាប់» និង «សេចក្ដីទុក្ខព្រួយ» យើងត្រូវតែយល់ផងដែរ។ ពាក្យថា «សេចក្ដី ឈឺចាប់» មានន័យថា «ជំងឺ»ជាភាសាហេព្រើរ។ វាត្រូវបានប្រើនៅគម្ពីរអេសាយ ជាពាក្យន័យដូច នឹង ពាក្យថា «បាប» ក្នុងអេសាយ ១:៥-៦)។ វាគឺជាពាក្យន័យដូចនឹងពាក្យ «បាប» នៅទីនេះដែរ។ សេចក្ដី ឈឺចាប់សំដៅលើរោគ និងជំងឺនៃអំពើបាប។ «សេចក្ដីទុក្ខព្រួយ» សំដៅទៅលើ « ការឈឺចិត្ដ ការថប់បារម្ភ ក្នុងចិត្ដ»។ ដូច្នោះ «រោគ និងជំងឺ» នៃអំពើបាប ហើយនឹង «សេចក្ដីទុក្ខព្រួយ ការថប់បារម្ភក្នុងចិត្ដ» អំពើបាបបង្កើតឲ្យ មានដូច្នោះ អត្ថន័យវាគឺកើតឡើងដោយសារតែជំងឺនៃអំពើបាប និងការឈឺចាប់នៃវា។

បន្ទាប់មកសូមកត់សំគាល់នូវពាក្យថា «ទ្រាំទ្ររង» វាមានន័យថា «ទទួលយក»។ ប៉ុន្ដែវា «មាន អត្ថន័យខ្លាំងជាងពាក្យថា យកចេញឆ្ងាយ។ គំនិតនោះគឺខ្លាំងជាងការលើកឡើង ហើយទទួលយក» (Young, ibid., p. 345)។ ព្រះគ្រីស្ទទទួលយកអំពើបាបរបស់មនុស្សទាំងអស់ដាក់លើព្រះកាយទ្រង់ ហើយទ្រង់យកអំពើបាបចេញឆ្ងាយ។ ដ្បិតព្រះគ្រីស្ទបានយកឈើឆ្កាងរបស់ទ្រង់ ហើយលីឆ្ពោះទៅកាន់ ភ្នំ កាល់វ៉ារី ដូច្នោះទ្រង់យកអំពើបាប ហើយយកវាចេញទៅឲ្យឆ្ងាយ។ នោះគឺជាអ្វីដែលសាវ័កពេត្រុសបាន ន័យ នៅពេលដែលគាត់បាននិយាយទាក់ទងនឹងព្រះគ្រីស្ទ៖

«ទ្រង់បានផ្ទុកអំពើបាបរបស់យើងរាល់គ្នា នៅលើរូបអង្គទ្រង់ ជាប់លើឈើឆ្កាង»(ពេត្រុសទី១ ២:២៤)។

ដូចជាលោក ខែល និងដីលីតសីសបានអធិប្បាយអំពីវា

អត្ថន័យនេះមិនគ្រាន់តែថា ព្រះគ្រីស្ទបានទទួលយកការរងទុក្ខវេទនារបស់ យើងតែប៉ុណ្ណោះទេ ប៉ុន្ដែទ្រង់បានយកការរងទុក្ខទាំងអស់ដាក់លើទ្រង់ ដែល យើងត្រូវតែផ្ទុក ហើយសមនឹងផ្ទុក ដូច្នោះហើយទ្រង់មិនមែនគ្រាន់តែ យកវាចេញប៉ុណ្ណោះទេ...ប៉ុន្ដែទ្រង់បានផ្ទុកវានៅលើព្រះកាយផ្ទាល់ខ្លួនរបស់ ទ្រង់ ដែលទ្រង់អាចយកយើងចេញពីពួកវា។ ដ្បិតនៅពេលដែលណាមនុស្ស ម្នាក់សុខចិត្ដយកការរងទុក្ខដាក់លើខ្លួនគាត់ ដែលអ្នកដទៃត្រូវតែផ្ទុក ដូច្នោះ ហើយទ្រង់មិនបានទ្រាំទ្រវាជាមួយទ្រង់ទេ ប៉ុន្ដែទ្រង់បានផ្ទុកវានៅក្នុងកន្លែង របស់ទ្រង់ ដែលហៅថា ការរងទុក្ខជំនួស (Franz Delitzsch, Th.D., Commentary on the Old Testament in Ten Volumes, William B. Eerdmans Publishing Company, 1973 reprint, volume VII, p. 316)។

ព្រះគ្រីស្ទបានយកអំពើបាបរបស់យើងដាក់លើព្រះកាយទ្រង់ ហើយបានយកអំពើបាបយើងទៅលើភ្នំកាល់ វ៉ារី ទ្រង់បានយកវាទៅឈើឆ្កាង ហើយទ្រង់បានសងថ្លៃលោះបាបរបស់យើងនៅទីនោះ។ «នេះត្រូវបានគេ ហៅថា ការសុគតជំនួស»!!! «ទ្រង់ទទួលភាពអាម៉ាស់ និងការចំអកមើលងាយដ៏ឈ្លើយ» សូមច្រៀងវា!

ទ្រង់ទទួលភាពអាម៉ាស់ និងការចំអកមើលងាយដ៏ឈ្លើយ
នៅកន្លែងខ្ញុំដែលទ្រង់ឈរដើម្បីកាត់ទោស
អត់ទោសខ្ញុំដោយព្រះលោហិតរបស់ទ្រង់
ហាលេលូយ៉ា! ព្រះអង្គសង្រ្គោះដ៏អស្ចារ្យ!
   «ហាលេលូយ៉ា! ព្រះអង្គសង្រ្គោះដ៏អស្ចារ្យ! » ដោយ Philip P. Bliss, 1838-1876)។

« តែទ្រង់ត្រូវរបួស ដោយព្រោះអំពើរំលងរបស់យើង ក៏ត្រូវវាយជាំ ដោយព្រោះអំពើទុច្ចរិតរបស់យើងទេ»(អេសាយ ៥៣:៥)។

« ព្រះគ្រីស្ទបានសុគត ដោយព្រោះបាបរបស់យើងរាល់គ្នា តាមបទគម្ពីរ»
      (កូរិនថូសទី១ ១៥:៣)។

«ទ្រង់បានទ្រាំទ្រ រងអស់ទាំងសេចក្តីឈឺចាប់របស់យើង ហើយបានទទួលផ្ទុកអស់ទាំងសេចក្តីទុក្ខព្រួយរបស់យើងពិត... »(អេសាយ ៥៣:៤)។

លោក W. A. គ្រីសវែលបានមានប្រសាសន៍ថា៖

ការសុគតរបស់ព្រះគ្រីស្ទលើឈើឆ្កាងគឺជាផលផ្លែ ហើយជាលទ្ធផលនៃ អំពើ បាបរបស់យើង។ តើអ្នកណាបានសំឡាប់ព្រះអម្ចាស់យេស៊ូវ? តើអ្នកណា បានប្រហារជីវិរស្ដេចដ៏ពេញដោយសិរីល្អ? តើអ្នកណាបានដុំដែកគោលទ្រង់ លើឈើឆ្កាង ដែលជាកន្លែងដែលទ្រង់បានរងទុក្ខ ហើយបានសុគត? តើ កំហុសទាំងនោះជារបស់អ្នកណា?...វាត្រូវតែបាននិយាយថា យើងទាំងអស់ គ្នាមានចំណែក។ ខ្ញុំអំពើបាបរបស់ខ្ញុំបានធ្វើឲ្យទ្រង់ជាប់មកុដបន្លា។ អំពើ បាបរបស់ខ្ញុំបានធ្វើឲ្យដៃរបស់ទ្រង់ជាប់ដែកគោល។ អំពើបាបរបស់ខ្ញុំបាន ធ្វើឲ្យគេចាក់លំពែងចូលទៅក្នុងបេះដូងទ្រង់។ អំពើបាបខ្ញុំបានឲ្យព្រះអម្ចាស់ យេស៊ូវជាប់ដែកគោលលើឈើឆ្កាង។ នោះគឺជា...អត្ថន័យនៃការសុគតរបស់ ព្រះអម្ចាស់របស់យើង (W. A. Criswell, Ph.D., “The Blood of the Cross,” Messages From My Heart, REL Publications, 1994, pages 510-511)។

« ព្រះគ្រីស្ទបានសុគត ដោយព្រោះបាបរបស់យើងរាល់គ្នា តាមបទគម្ពីរ»
      (កូរិនថូសទី១ ១៥:៣)។

«ទ្រង់បានទ្រាំទ្រ រងអស់ទាំងសេចក្តីឈឺចាប់របស់យើង ហើយបានទទួលផ្ទុកអស់ទាំងសេចក្តីទុក្ខព្រួយរបស់យើងពិត... »(អេសាយ ៥៣:៤)។

«ទ្រង់ទទួលភាពអាម៉ាស់ និងការចំអកមើលងាយដ៏ឈ្លើយ» សូមច្រៀងវាម្ដងទៀត!

ទ្រង់ទទួលភាពអាម៉ាស់ និងការចំអកមើលងាយដ៏ឈ្លើយ
នៅកន្លែងខ្ញុំដែលទ្រង់ឈរដើម្បីកាត់ទោស
អត់ទោសខ្ញុំដោយព្រះលោហិតរបស់ទ្រង់
ហាលេលូយ៉ា! ព្រះអង្គសង្រ្គោះដ៏អស្ចារ្យ!

នោះគឺ ជាមូលហេតុដ៏ពិត អំពីការរងទុក្ខរបស់ព្រះគ្រីស្ទ គឺដើម្បីសងថ្លៃលោះបាបរបស់អ្នកទាំង អស់! ប៉ុន្ដែពូជមនុស្សគេស្ថិតក្នុងអំពើខ្វាក់របស់គេ ហើយក្នុងការប៉ះបោរប្រឆាំង គេផ្លាស់ប្ដូរអ្វីដែលល្អ គេ យកការសុគតជំនួសអំពើបាបរបស់ព្រះគ្រីស្ទទៅជាការកុហកមួយ! ដែលនាំយើងអោយទៅរៀននៅចំណុច លេខ២។

២. ទីពីរ មនុស្សខ្វះបានប្រាប់ពីមូលហេតុដ៏ខុសឆ្គងពីការរងទុក្ខរបស់ព្រះគ្រីស្ទ។

សូមមើលអត្ថបទគម្ពីរយើងម្ដងទៀត សូមយើងក្រោកឈរឡើង ហើយអានវាជាមួយគ្នាឲ្យខ្លាំងៗ

«ទ្រង់បានទ្រាំទ្រ រងអស់ទាំងសេចក្តីឈឺចាប់របស់យើង ហើយបានទទួលផ្ទុកអស់ទាំងសេចក្តីទុក្ខព្រួយរបស់យើងពិត ប៉ុន្តែយើងរាល់គ្នាបានរាប់ទ្រង់ទុកជាអ្នកមានទោសវិញ គឺជាអ្នកដែលព្រះបានវាយ ជាអ្នកដែលរងវេទនា»(អេសាយ ៥៣:៤)។

អ្នកអាចអង្គុយចុះបាន។

«ប៉ុន្តែយើងរាល់គ្នាបានរាប់ទ្រង់ទុកជាអ្នកមានទោសវិញ គឺជាអ្នកដែលព្រះបានវាយ ជាអ្នកដែលរងវេទនា» «យើង» ជាអ្នកបន្ដតំណែងពីលោកអាដ៉ាម។ អារក្សសាតាំងបានបំបាំងភ្នែកយើង យើងមិនដឹង ពីការសុគតរបស់ព្រះគ្រីស្ទជំនួសបាបរបស់យើងទេ យើងមិនដឹងថា ទ្រង់បានសុគតនៅកន្លែងរបស់យើង ហើយមិនដឹងថាទ្រង់ជាអ្នកសុគតជំនួសយើង។ យើងទាំងអស់គ្នាបានគិតថា ទ្រង់ជាមនុស្សដែលល្ងីល្ងើរ មា្នក់ ហើយយើងគិតថា ទ្រង់ប្រហែលជាមនុស្សឆ្កួត ឬក៏ដូចជាមនុស្សដែលជឿអ្វីដែលខុសឆ្គង ឬក៏យើង គិតថា ទ្រង់ដូចជាពួកផារ៉ាសីបាននិយាយថា «អារក្សបានសណ្ឌិតក្នុងទ្រង់» ដែលនាំឲ្យទ្រង់ទទួលការរង ទុក្ខដោយសារការនិយាយឡូឡា ហើយដោយសារការនិយាយដោយរវើររវាយជំទាស់នឹងសាសនាដែលបាន កើតឡើងរួចមកហើយ។ ដូចជាមិត្ដភក្រ្ដរបស់លោកយ៉ូប យើងបានគិតថា អំពើបាបផ្ទាល់ខ្លួនរបស់គាត់ និង ភាពល្ងីល្ងើររបស់គាត់បាននាំឲ្យសេចក្ដីកំហឹងរបស់មនុស្សប្រឆាំងនឹងគាត់។ យើងបានគិតថា ទ្រង់ជា មនុស្សដែលល្អណាស់ម្នាក់ គិតថាទ្រង់ជាទុក្ករបុគ្គលម្នាក់ដែលស្លាប់សំរាប់អ្វីសោះ។ នៅពេលមួយ និង នៅពេលផ្សេងទៀត ភាគច្រើននៃយើងបានគិតថា ព្រះយេស៊ូវទ្រង់គឺជាមនុស្សដែលតូចម្នាក់ដែលសំខាន់ ។ ភាគច្រើននៃយើងកំសាន្ដចិត្ដខ្លួនឯងថា ទ្រង់បានរករឿងអ្នកដឹកនាំសាសនាជាច្រើន ហើយបាននាំអោយ ទ្រង់សុគត។

ទ្រង់ត្រូវបានគេរាប់ជាអ្នកមានទោសមែនទេ? បាទ យើងដឹងថា ទ្រង់ត្រូវបានគេរាប់ថាជាអ្នកមាន ទោស! ទ្រង់ត្រូវបានវាយមែនទេ? បាទ យើងដឹងថា ទ្រង់ត្រូវបានគេវាយ! ទ្រង់បានរងវេទនាមែនទេ? បានទ យើងបានដឹងពីរឿងនោះផងដែរ! យើងបានដឹងថា ពួកគេបានវាយព្រះភ័ក្រ្ដទ្រង់ដោយប្រើកណ្ដាប់ ដៃរបស់គេ។ យើងបានដឹងថា ពួកគេបានវាយទ្រង់ជាមួយរំពាត់។ យើងបានដឹងថាទ្រង់ត្រូវបានគេដុំដែកគោលលើឈើឆ្កាង! ស្ទើរតែមនុស្សគ្រប់គ្នាដែលដឹងពីហេតុការណ៍ទាំងនោះ! ប៉ុន្ដែយើងមិនបង្ហាញថាពួក គេបានធ្វើខុស។ យើងបានយល់ច្រលំពីពួកគេ យើងមិនបានដឹងថា វាជាសេចក្ដីឈឺចាប់របស់យើង ដែល ទ្រង់បានទ្រាំទ្រ ហើយយើងមិនដឹងថាវាជាសេចក្ដីទុក្ខព្រួយរបស់យើងដែលទ្រង់បានយក! នៅពេលដែល យើងឃើញទ្រង់ជាប់ដែកគោលលើឈើឆ្កាង យើងបានគេគិតថា ទ្រង់បានកំពុងតែទទួលទណ្ឌកដោយ ព្រោះតែការប៉ះបោរ និងទោសកំហុររបស់ទ្រង់។

«ប៉ុន្ដែ វាមិនមែនអញ្ចឹងនោះទេ! ទ្រង់បានទទួលទណ្ឌកម្មសំរាប់អំពើរំលងរបស់យើង សំរាប់អំពើទុច្ចរិតរបស់យើង ហើយដើម្បីអោយយើងអាចមានមេត្រីភាព(ជាមួយព្រះ)បាន ហើយដើម្បីអោយយើង អាចប្រោសពី(អំពើបាប)បាន។ សេចក្ដីពិតគឺថា យើងបានជាមនុស្សម្នាក់ដែលបានដើរវង្វេងផ្លូវ ហើយជា មនុស្សម្នាក់ដែលបានដើរតាមបំណងចិត្ដខ្លួនឯង ហើយ(ព្រះទ្រង់)បានយកអំពើទុច្ចរិតរបស់យើងដាក់លើ ទ្រង់ ហើយបានធ្វើអោយយើងគ្មានបាបសោះ»(William MacDonald, Believer’s Bible Commentary, Thomas Nelson Publishers, 1995, p. 979)។

ដ្បិតទ្រង់បានផ្ដល់មេត្រីភាពដល់យើង
ទ្រង់បានដោះទាសភាពរបស់យើង
ដ្បិតដោយសារស្នាមរំពាត់ ដ្បិតដោយសារស្នាមរំពាត់
ដ្បិតដោយសារស្នាមរំពាត់ ព្រលឹងយើងត្រូវបានប្រោសឲ្យជា។
   («ទ្រង់ត្រូវបានរបួស» ដោយ Thomas O. Chisholm, 1866-1960)។

«ទ្រង់បានទ្រាំទ្រ រងអស់ទាំងសេចក្តីឈឺចាប់របស់យើង ហើយបានទទួលផ្ទុកអស់ទាំងសេចក្តីទុក្ខព្រួយរបស់យើងពិត ប៉ុន្តែយើងរាល់គ្នាបានរាប់ទ្រង់ទុកជាអ្នកមានទោសវិញ គឺជាអ្នកដែលព្រះបានវាយ ជាអ្នកដែលរងវេទនា»(អេសាយ ៥៣:៤)។

លោក ហ្គីហ្វីត សូមច្រៀងខនោះ។

តើរឿងនោះពិតសំរាប់អ្នកទេ? តើអ្នកបានគិតថា ព្រះយេស៊ូវបានសុគតនៅលើឈឆ្កាងសំរាប់ មូលហេតុផ្សេងខ្លះ ជាជាងដើម្បីយកអំពើបាបរបស់អ្នកចេញទេ? ដ្បិតឥឡូវនេះអ្នកកំពុងដឹងថា ព្រះគ្រីស្ទ បានសុគតនៅកន្លែងរបស់អ្នក ដើម្បីដោះការជាប់ទោសពីអំពើបាបអ្នក តើអ្នកនឹងជឿទុកចិត្ដលើទ្រង់ដោយ សេចក្ដីជំនឿដ៏សាមញ្ញឬទេ? តើអ្នកនឹងជឿទុកចិត្ដលើព្រះរាជបុត្រានៃព្រះ ហើយបានសុចរិត ហើយបាន លាងសំអាតអំពើបាបទាំងអស់ដោយព្រះលោហិតដ៏មានតំលៃរបស់ទ្រង់ឬទេ?

ខ្ញុំកំពុងតែសុំអោយអ្នកយកគំនិតដែលខុសឆ្គងទាំងអស់ចេញ ដែលអ្នកមានអំពីការរងទុក្ខ និង ការសុគតរបស់ព្រះគ្រីស្ទ។ ទ្រង់បានសុគតដើម្បីសងថ្លៃលោះបាបរបស់អ្នក ទ្រង់បានរស់ពីសុគតឡើងវិញ។ ឥឡូវនេះទ្រង់អង្គុយនៅព្រះហស្ដ្រស្ដាំនៃព្រះវរបិតានៅស្ថានសួគ៌។ ខ្ញុំកំពុងតែសុំអោយអ្នកជឿទុកចិត្ដលើ ទ្រង់ ហើយបានសង្រ្គោះពីអំពើបាបរបស់អ្នកទាំងអស់។

ដ្បិតវាមិនមែនគ្រប់គ្រាន់ដើម្បីឲ្យដឹងអំពីរឿងទាំងនេះអំពីព្រះយេស៊ូវទេ។ អ្នកអាចដឹងពីសេចក្ដីពិតទាំងអស់នោះអំពីការសុគតរបស់ទ្រង់បាន ប៉ុន្ដែអ្នកនៅតែមិនអាចក្លាយជាកូនព្រះម្នាក់បានទេ។ អ្នក អាចដឹងពីសេចក្ដីពិតអំពីការសុគតជំនួសអំពើបាបមនុស្សនៅលើឈើឆ្កាងរបស់ព្រះគ្រីស្ទបាន អ្នកអាចដឹង ថា ទ្រង់បានសុគតនៅកន្លែងរបស់មនុស្សមានបាប ហើយអ្នកនៅតែមិនប្រែចិត្ដ។ អ្នកត្រូវតែជឿទុកចិត្ដលើ ព្រះយេស៊ូវគ្រីស្ទ អ្នកត្រូវតែជឿលើព្រះអម្ចាស់ដែលរស់ឡើងវិញ។ ជាការពិតណាស់អ្នកត្រូវតែជឿទុកចិត្ដ លើទ្រង់ ហើយចុះចូលចំពោះទ្រង់។ ទ្រង់គឺជាផ្លូវនៃសេចក្ដីសង្រ្គោះ។ ទ្រង់គឺជាទ្វារទៅឯជីវិតអស់កល្បជា និច្ច។ សូមជឿទុកចិត្ដលើទ្រង់ឥឡូវនេះទៅ ដ្បិតអ្នកនឹងត្រូវលើកលែងទោស ហើយអ្នកនឹងបានសង្រ្គោះពី អំពើបាបរបស់អ្នកនៅពេលភ្លាមៗនេះ។ លោក ហ្គីហ្វីតនឹងច្រៀងខនោះម្ដងទៀត។ បើអ្នកចង់និយាយ ជាមួយយើងអំពីសេចក្ដីសង្រ្គោះរបស់អ្នក សូមទៅខាងក្រោយ នៅខណៈពេលដែលគាត់ច្រៀង។

ដ្បិតទ្រង់បានផ្ដល់មេត្រីភាពដល់យើង
ទ្រង់បានដោះទាសភាពរបស់យើង
ដ្បិតដោយសារស្នាមរំពាត់ ដ្បិតដោយសារស្នាមរំពាត់
ដ្បិតដោយសារស្នាមរំពាត់ ព្រលឹងយើងត្រូវបានប្រោសឲ្យជា។

លោក ចាន់ សូមអធិស្ឋានសំរាប់ពួកអ្នកដែលបានឆ្លើយតបទាំងនោះ។ អាម៉ែន។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអាន ការអធិប្បាយរបស់ លោក ហ៊ីមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗ នៅតាមអ៊ីធើនេតនៅគេហទំព័រ www.realconversion.com.
ចុចលើ ”Sermon Manuscripts” សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ (Sermons in Khmer)

You may email Dr. Hymers at rlhymersjr@sbcglobal.net, (Click Here) – or you may
write to him at P.O. Box 15308, Los Angeles, CA 90015. Or phone him at (818)352-0452.

អានបទគម្ពីរមុនសេចក្ដីអធិប្បាយ ដោយលោក Abel Prudhomme: ពេត្រុសទី១ ២:២១-២៥។
ច្រៀងចំរៀងមុនសេចក្ដីអធិប្បាយ ដោយលោក Benjamin Kincaid Griffith:
(«ទ្រង់ត្រូវបានរបួស» ដោយ Thomas O. Chisholm, 1866-1960;
to the tune “Oak Park”).


ចំណងជើងនៃសេចក្ដីអធិប្បាយ

ការរងទុក្ខរបស់ព្រះគ្រីស្ទ រឿងពិត និងរឿងខុសឆ្គង

(សេចក្ដីអធិប្បាយលេខ៥នៅគម្ពីរអេសាយជំពូក៥៣)

ដោយ Dr. R. L. Hymers, Jr.

«ទ្រង់បានទ្រាំទ្រ រងអស់ទាំងសេចក្តីឈឺចាប់របស់យើង ហើយបានទទួលផ្ទុកអស់ទាំងសេចក្តីទុក្ខព្រួយរបស់យើងពិត ប៉ុន្តែយើងរាល់គ្នាបានរាប់ទ្រង់ទុកជាអ្នកមានទោសវិញ គឺជាអ្នកដែលព្រះបានវាយ ជាអ្នកដែលរងវេទនា»(អេសាយ ៥៣:៤)។

(ម៉ាថាយ ៨:១៧; លូកា ១៧:១៣, ១៤, ១៦, ១៩;
យ៉ូហាន ៩:១៧, ៣៨; ពេត្រុសទី១ ២:២៤)

១.ទីមួយ បទគម្ពីរបរិសុទ្ធបានប្រាប់ពីមូលហេតុដ៏ពិតពីការរងទុក្ខរបស់ព្រះគ្រីស្ទ។
អេសាយ ៥៣:៤ក,៥; កូរិនថូសទី១ ១៥:៣។

២. ទីពីរ មនុស្សខ្វះបានប្រាប់ពីមូលហេតុដ៏ខុសឆ្គងពីការរងទុក្ខរបស់ព្រះគ្រីស្ទ។
 អេសាយ ៥:៤ខ។